Posted on Leave a comment

តើពាក្យ «ឆ្ងើយ» មានន័យដូចម្ដេច ?

ឆ្ងើយ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ងើយ​ឆ្គង ដែល​ឆ្វេង​ឥត​សណ្ដាប់ ឥត​បែប​បទ ។
ឧទាហរណ៍៖ គាត់​ហ្នឹង​ជា​មនុស្ស​ឆ្ងើយ​ណាស់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆ្ងើកៗ» មានន័យដូចម្ដេច ?

ឆ្ងើកៗ

មានន័យថា ( ម. ព. ឆ្ងើក ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆ្ងើក» មានន័យដូចម្ដេច ?

ឆ្ងើក

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​មាន​ដំណើរ​ងើយ​ក​ហើយ​រលាក់​ប៉ាក់​ប៉ើក ។
ឧទាហរណ៍៖ ដើរ​ឆ្ងើក​ៗ (ម. ព. ផ្ងាក់​ផ្ងើក ផង) ។ ឆ្ងើកៗ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆ្ងូវ» មានន័យដូចម្ដេច ?

ឆ្ងូវ

មានន័យថា (ម. ព. ច្រងូវ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆ្ងុយ» មានន័យដូចម្ដេច ?

ឆ្ងុយ

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​មើល​ទៅ​ឃើញ​រាង​បញ្ឈរ​មាន​សណ្ឋាន​កំបុត​ចុង ។
ឧទាហរណ៍៖ កំបុត​ឆ្ងុយ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆ្ងឹង» មានន័យដូចម្ដេច ?

ឆ្ងឹង

មានន័យថា (ម. ព. ឆ្កឹង) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆ្ងិត» មានន័យដូចម្ដេច ?

ឆ្ងិត

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ឆ្អិត ។
ឧទាហរណ៍៖ ក្លិន​ឆ្ងិត ក្រអូប​ឆ្ងិត ។

​​​                 ឆ្ងិត​ឈ្ងុយ ឬឈ្ងុយ​ឆ្ងិត ដែល​យក​ចិត្ត​ទុក​ដាក់​ដោយ​អស់​អញ​លំគេញ ដោយ​ផ្ដេក​ផ្ដិត ។

ឧទាហរណ៍៖​ ធ្វើ​ការ​ឆ្ងិត​ឈ្ងុយ ផ្គាប់​ផ្គុន​ឆ្ងិត​ឈ្ងុយ ស្រឡាញ់​ឆ្ងិត​ឈ្ងុយ ឬឈ្ងុយ​ឆ្ងិត ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ឆ្អិត ។
ឧទាហរណ៍៖ ក្លិន​ឆ្ងិត ក្រអូប​ឆ្ងិត ។

               ឆ្ងិត​ឈ្ងុយ ឬ ឈ្ងុយ​ឆ្ងិត ដែល​យក​ចិត្ត​ទុក​ដាក់​ដោយ​អស់​អញ​លំគេញ ដោយ​ផ្ដេក​ផ្ដិត ។
ឧទាហរណ៍៖ ធ្វើ​ការ​ឆ្ងិត​ឈ្ងុយ ផ្គាប់​ផ្គុន​ឆ្ងិត​ឈ្ងុយ ស្រឡាញ់​ឆ្ងិត​ឈ្ងុយ ឬឈ្ងុយ​ឆ្ងិត ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆ្ងាយ, ឃ្លៃ» មានន័យដូចម្ដេច ?

ឆ្ងាយ, ឃ្លៃ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្ស កម្ពស់ ​១,៥០ ម ពេលខ្លះ ជាវល្លិមានកង្វារដុះក្នុងព្រៃស្រោងព្រៃក្រាស់ ឫព្រៃល្បោះនៃទ្វីបអាស៊ីផ្នែកអាគ្នេយ៍។ សំបកសម្រាប់ធ្វើខ្សែពួរនាវា។ គេយកទឹកស្ងោរស្លឹកដើមនេះ បិទលើភ្នែកដែលឈឺ។ ផ្នែកទុំបើស៊ីតែផ្លែមួយជាថ្នាំបញ្ចុះ បើស៊ីដល់បី ធ្វើឱ្យរាគជាច្រើនអាចផ្តល់សេចក្តីស្លាប់ផង។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆ្ងាយ» មានន័យដូចម្ដេច ?

ឆ្ងាយ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​ចម្ងាយ ។
ឧទាហរណ៍៖​ ស្រុក​ឆ្ងាយ ទៅ​ឆ្ងាយ នៅ​ឆ្ងាយ ។ ព. ផ្ទ. ជិត ទៀប ក្បែរ ប្រប ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​មាន​ចម្ងាយ ។
ឧទាហរណ៍៖ ស្រុក​ឆ្ងាយ ទៅ​ឆ្ងាយ នៅ​ឆ្ងាយ ។ ព. ផ្ទ. ជិត ទៀប ក្បែរ ប្រប ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆ្ងាញ់» មានន័យដូចម្ដេច ?

ឆ្ងាញ់

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​រស​ជាតិ​គាប់​មាត់ ឬ​ដែល​មាន​ក្លិន​គាប់​ច្រមុះ ។
ឧទាហរណ៍៖ សម្ល​ឆ្ងាញ់ ក្លិន​ឆ្ងាញ់ ស៊ី​ឆ្ងាញ់ ធុំ​ក្លិន​ឆ្ងាញ់ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​មាន​រស​ជាតិ​គាប់​មាត់ ឬ​ដែល​មាន​ក្លិន​គាប់​ច្រមុះ ។
ឧទាហរណ៍៖ សម្លឆ្ងាញ់, ក្លិនឆ្ងាញ់, ស៊ីឆ្ងាញ់, ធុំក្លិនឆ្ងាញ់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆ្ងល់» មានន័យដូចម្ដេច ?

ឆ្ងល់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា វីមវាម សង្ស័យ​ក្នុង​ចិត្ត ពិភាល់ យល់​មិន​សព្វ​គ្រប់ ។ ឆ្ងែឆ្ងល់ ឆ្ងល់​ខ្លះ​យល់​ខ្លះ ស្រវាក់​ស្រវាន់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆ្ងក់ៗ» មានន័យដូចម្ដេច ?

ឆ្ងក់ៗ

មានន័យថា ( ម. ព. ឆ្ងក់ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆ្ងក់» មានន័យដូចម្ដេច ?

ឆ្ងក់

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​មាន​ដំណើរ​ត្រង់​ហើយ​រលាក់​ផង ។
ឧទាហរណ៍៖ ដើរ​ឆ្ងក់​ៗ ។ ឆ្ងក់ៗ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆ្ងក» មានន័យដូចម្ដេច ?

ឆ្ងក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទ្រូង​សត្វ​ជើង ៤ ។
ឧទាហរណ៍៖ ឆ្ងក​គោ ។ ពពាល​ឆ្ងក ពពាល​ត្រង់​ឆ្ងក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆ្គាំ» មានន័យដូចម្ដេច ?

ឆ្គាំ

?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង ឆ្គង ។
ឧទាហរណ៍៖​ ​ឆ្គាំឆ្គង គឺ​ហ្មង​ឆ្គង មោះ​មៃ​បន្តិច​បន្តួច ល្មម​អត់​ឱន​ស្ដី​ប្រដៅ​បាន ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆ្គង» មានន័យដូចម្ដេច ?

ឆ្គង

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​គង ឆ្វេង មិន​គប្បី ឆ្ងើយ មិន​សម
ឧទាហរណ៍៖ សំដី​ឆ្គង មនុស្ស​ឆ្គង​ ។

                 ព. ទ. បុ. ថា : ដឹង​ឆ្ងើយ​ព្រោះ​ដង កូន​ឆ្គង​ព្រោះ​មេ​បា មាន​ន័យ​ថា ដឹង​ដែល​គេ​ដាក់​ដង​មិន​ស្រួល រមែង​តែ​ឆ្ងើយ​ចាំង​ឈើ​មិន​កើត; បើ​មេ​បា​ឆ្គង កូន​ក៏​តែង​តែ​ឆ្គង​ដែរ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆ្កោក» មានន័យដូចម្ដេច ?

ឆ្កោក

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ទុក្ខ​ធ្វើ​ទោស ដោយ​ចង​រឹត​រួត​ព្យួរ​បន្តោក ។
ឧទាហរណ៍៖​ ​គេ​ឆ្កោក​ឆ្កែ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆ្កែស្រែង» មានន័យដូចម្ដេច ?

ឆ្កែស្រែង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​មួយ​ប្រភេទ សំបក​ក្រាស់​សាច់​ធូរ​ជ្រោក ច្រើន​ប្រើ​ជា​ថ្នាំ​បង្ហុយ​ដំបៅ ដែល​កើត​ដោយ​របួស ឬ​រូស កោស​លាយ​នឹង​ថ្នាំ​ឯ​ទៀត ជក់​កែ​រោគ​ឫស​ដូង​ខ្យល់ ។

ដើមឈើ ៨-១៥ ម ដុះក្នុងព្រៃល្បោះ ឬព្រៃក្រាស់មធ្យមនៃឥណ្ឌូចិន និងឧបទ្វីបជ្វា។ ផ្កាមានក្លិនក្រអូប ពេលខ្លះគេយកធ្វើខ្សែ ក ពាក់លេង។ ឈើមិនសូវជាប់ទេ គេអាចសង់រោងបណ្តោះអាសន្នបាន។ ឈើកាតើកង់សម្រាប់ស្ងោរផឹកឱ្យបាត់គ្រុន។ សំបកគេយកលាយនឹងថ្នាំឯទៀត ជក់កែរោគឫសដូងខ្យល់។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆ្កែញាំង» មានន័យដូចម្ដេច ?

ឆ្កែញាំង

?ថ្នាក់ពាក្យជា ឈ្នាប់
មានន័យថា ឈ្មោះ​សត្វ​ល្អិត​មួយ​ពួក​ភមរ​ជាតិ នៅ​អាស្រ័យ​នឹង​សំបុក​ដែល​វា​ធ្វើ​ដោយ​ដី​ស្អិត​ដោយ​សារ​ទឹក​មាត់​វា ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆ្កែ» មានន័យដូចម្ដេច ?

ឆ្កែ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សត្វ​ជើង ៤ ពួក​មួយ រស់​នៅ​អាស្រ័យ​នឹង​មនុស្ស ។ ឆ្កែ​ព្រៃ ឆ្កែ​ដែល​កើត​ដែល​នៅ​ក្នុង​ព្រៃ ។
?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា អា​ឆ្កែ! ពាក្យ​ជេរ​ទ្រគោះ​បន្ដុះ​បង្អាប់​ប្រដូច​ទៅ​នឹង​ឆ្កែ ។

តើពាក្យ «ឆ្កៀស» មានន័យដូចម្ដេច ?

ឆ្កៀស

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កៀស​ឆ្កៀល ។
ឧទាហរណ៍៖ ឆ្កៀស​អំបុក ។

​​​                កៀស​ជម្រុះ កៀស​ទម្លាក់
ឧទាហរណ៍៖ ឆ្កៀស​ចន្លុះ ។

              ឆ្កៀស​មិន​ឡើង (ព. ប្រ.) ដាស់​តឿន ស្ដី​ប្រដៅ​ទៅ​នៅ​តែ​ដដែល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆ្កៀល» មានន័យដូចម្ដេច ?

ឆ្កៀល

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ខ្វេះ​កកាយ​គាស់​អ្វី​ៗ ដោយ​ម្រាម​ដៃ ចុង​កាំបិត​ឬ​ដែក​ស្រួច​ជាដើម ។ កុហក​ឆ្កៀល​ក្រសាំង កុហក​បង្វិល​ដូច​គេ​ឆ្កៀល​ក្រសាំង ឲ្យ​គេ​ឃើញ​ពុត​ភ្លាម​ៗ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆ្កួតជ្រូក» មានន័យដូចម្ដេច ?

ឆ្កួតជ្រូក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​រោគ​មួយ​ប្រភេទ បណ្ដាល​កើត​អំពី​ខ្យល់​កាច​ក្នុង​សន្ដាន​ ឆក់​ឲ្យ​ដួល ឲ្យ​ប្រកាច់ បែក​ពពុះ​មាត់ (រោគ​នេះ​មិន​មែន​មាន​ជាប់​ជា​ប្រក្រតី​ទេ យូរ​ៗ​ទើប​ធ្វើ​ទុក​ម្ដង​ៗ) ។ ប្រើ​ជា​គុណ​នាម​ក៏​បាន ។
ឧទាហរណ៍៖​ រោគ​ឆ្កួត​ជ្រូក មនុស្ស​ឆ្កួត​ជ្រូក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆ្កួត» មានន័យដូចម្ដេច ?

ឆ្កួត

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលខូចសតិ, ខូចចរិត វិលវក់ឥតដឹងខុសត្រូវ ។
ឧទាហរណ៍៖ មនុស្សឆ្កួត, ឆ្កែឆ្កួត ។

                ឆ្កួតស្លាក់ ដែលភ្លាត់ស្មារតីម្ដងៗ ប្លែកខុសពីប្រក្រតី ព្រោះលេបគ្រាប់ស្លាក់ ។ ឆ្កួតកញ្ឆា ដែលងេងងោង ឡេះឡោះ រម៉េះរម៉ោះព្រោះស្រវឹងកញ្ឆា ។ ឆ្កួតកាមដែលស៊ប់ចិត្តក្នុងសេចក្ដីត្រេកត្រអាលរីករាយ សប្បាយនឹងកាមគុណ ៥ គឺ រូប, សំឡេង, ក្លិន, រស, សម្ផស្ស ឥតដែលមានភ្នកនឹកនាដល់ ជរា ព្យាធិ មរណៈ និងសេចក្ដីព្រាត់ប្រាសនិរាសដែលខ្លួនមុខជានឹងត្រូវបានពុំខាននោះឡើយ ។ ឆ្កួតចិត្ត ដែលមានចិត្តវិបរិត ប្រែប្រួលវឹកវរខុសប្រក្រតី ព្រោះប្រច័ណ្ឌឬសេចក្ដីព្រួយខ្លាំងអំពីហេតុណាមួយ ។ ឆ្កួតទឹកមាត់ ( ព. ប្រ. ) ដែលនិយាយពាក្យឥតប្រយោជន៍តាមតែប្រទះ តាមតែរបូតមាត់ ពីនេះទៅនោះ ពីនុ៎ះទៅនោះ មិនចេះចប់ ។ ឆ្កួតមាត់ ដែលរឥលមាត់ជេរប្រទេចប៉ប៉ាច់ប៉ប៉ោចមិនសូវស្រាក ។ ឆ្កួតយស ដែលតម្កើងខ្លួន, ដែលឆ្មើងខ្លួនរពើតរពើង, លើកខ្លួនហួសហេតុហួសទំនង ដោយជោរចិត្ត ព្រោះយសស័ក្ដិងារការ… ។ ឆ្កួតល្បែង ដែលវក់នឹងល្បែង ។ ឆ្កួតសព្ទ ដែលរៀនប្រែពីភាសាដទៃមកជាភាសារបស់ខ្លួន ភ័ន្ដច្រឡំសព្ទ ចេះតែស្មានៗខុសខ្លះត្រូវខ្លះ ដោយចេះវេយ្យាករណ៏មិនស្ទាត់ ចាំសព្ទក៏មិនប្រាកដ តែហ៊ានថា ហ៊ានប្រែមិនញញើត ។
ឧទាហរណ៍៖ អ្នករៀនឆ្កួតសព្ទ ។

                ឆ្កួតស្រា ដែលវឹកវរប្រឡែប្រកោព្រោះសេពសុរាញៀនជាប់ ។ ឆ្កួតស្រី ដែលវក់ចិត្តព្រោះស្រឡាញ់ស្រី, ដែលងងុលព្រោះស្រឡាញ់ស្រី​ ។
?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ពាក្យពោលបង្អាប់, បន្ទច់បង្អាក់, ជេរបង្អាប់, ដោយប្រដូចនឹងមនុស្សឆ្កួត ។
ឧទាហរណ៍៖​ គ្នា​ទើប​នឹង​និយាយ​បាន​ពីរ​បី​ម៉ាត់ គាត់​ស្រែក​គំហក​ឲ្យ​គ្នា​ថា ឆ្កួត ! (ព. ទ្រ. ម.) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆ្កូត» មានន័យដូចម្ដេច ?

ឆ្កូត

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឆូត​ទឹក​ដោយ​ច្រវា​ឬ​ដោយ​ចែវ តម្រង់​ទូក​ឲ្យ​ត្រង់​ជា​ជំនួស​ចង្កូត ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆ្កុយ» មានន័យដូចម្ដេច ?

ឆ្កុយ

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា រ៉ុយ ដែល​ទៅ​រ៉ុយ​ៗ ឥត​ងាក​បែរ ឥត​រេរា
ឧទាហរណ៍៖ ក្រោក​ដើរ​ឆ្កុយ ដើរ​ឆ្កុយ​ៗ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆ្កឺត» មានន័យដូចម្ដេច ?

ឆ្កឺត

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា រឹង​ឆ្កឺត រឹង​ឆ្កឹង​ក្រអឺត ។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ខ្នឺប ដែល​បះ​អើត​ក្រអឺត​ឡើង ខ្មឺត​ឡើង ។
ឧទាហរណ៍៖ បោល​ឆ្កឺត ដើរ​ឆ្កឺត​ៗ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កឹះឆ្កៀល» មានន័យដូចម្ដេច ?

កឹះឆ្កៀល

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ព. ប្រ.) ចាក់​ចុច​នាយ​អាយ​ដូច​ជា​គេ​ឆ្កឹះ​ឆ្កៀល​ផង​មិន​លែង ។
ឧទាហរណ៍៖ ខំ​ឆ្កឹះ​ឆ្កៀល​ទាល់​តែ​បាន​ការ និយាយ​ឆ្កឹះ​ឆ្កៀល​ទាល់​តែ​ចុះ​សម្រុង ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា (ព. ប្រ.) ចាក់​ចុច​នាយ​អាយ​ដូច​ជា​គេ​ឆ្កឹះ​ឆ្កៀល​ផង​មិន​លែង ។
ឧទាហរណ៍៖ ខំ​ឆ្កឹះ​ឆ្កៀល​ទាល់​តែ​បាន​ការ និយាយ​ឆ្កឹះ​ឆ្កៀល​ទាល់​តែ​ចុះ​សម្រុង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆ្កឹះ» មានន័យដូចម្ដេច ?

ឆ្កឹះ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កេះ​កាយ ទាត់​ចេញ​ដោយ​ម្រាម​ដៃ​ ឬ​ដោយ​កំណាត់​ឈើ ឫស្សី​ជាដើម ។
ឧទាហរណ៍៖ ឆ្កឹះ​ដង្កូវ​ចេញ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆ្កឹង» មានន័យដូចម្ដេច ?

ឆ្កឹង

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ឈរ​ត្រង់​ឯក​ឯង ឥត​កម្រើក​ឥត​ងាក​បែរ ។
ឧទាហរណ៍៖ ឈរ​ឆ្កឹង បង្គោល​ឆ្កឹង ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ឈរ​ត្រង់​ឯក​ឯង ឥត​កម្រើក​ឥត​ងាក​បែរ ។
ឧទាហរណ៍៖ ឈរ​ឆ្កឹង បង្គោល​ឆ្កឹង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆ្កិល» មានន័យដូចម្ដេច ?

ឆ្កិល

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​កម្រើក​បះ​ឆ្កឹង​ឡើង មើល​ទៅ​ឃើញ​តូច​ខ្លី​សង្វិល (ព. សា.) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆ្ការ» មានន័យដូចម្ដេច ?

ឆ្ការ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ត្រាយត្រួស ។
ឧទាហរណ៍៖  ឆ្ការ​ព្រៃ ។

                ឆ្ការ​ដៃ វាស​ដៃ​ដូច​គេ​ឆ្ការ​ព្រៃ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆ្កាង» មានន័យដូចម្ដេច ?

ឆ្កាង

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដោត​នឹង​ឈើ​អណ្ដោត​ឲ្យ​លា​ចំកាង ។

ឧទាហរណ៍៖​ ឆ្កាង​មាន់ ។

                ប្រើ​ជា គុ. ក៏​មាន ។
ឧទាហរណ៍៖​ មាន់​ឆ្កាង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆ្កយ» មានន័យដូចម្ដេច ?

ឆ្កយ

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​លើក​ចម្កយ​ឡើង, ដែល​ឆ្ងយឆ្ងើយ​ឡើង ។
ឧទាហរណ៍៖ លើក​ម្រាម​ដៃ​ឆ្កយ ។

?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ពាក្យ​សំដែង​អាការ​ផ្ទុយ​ទីទៃ​អំពី​ដំណើរ​ដែល​សំដៅ ។
ឧទាហរណ៍៖ ប្រាប់​ថា​ឲ្យ​លើក បែរ​ជា​ដាក់​ទៅ​វិញ​ឆ្កយ ! ថា​ឲ្យ​ឈូស​ត្រឡប់​ជា​ចាំង​ទៅ​វិញ​ឆ្កយ !

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆំាឆា» មានន័យដូចម្ដេច ?

ឆំាឆា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ ប្រើការបានច្រើនយ៉ាង ។
ឧទាហរណ៍៖ គេច្រើនធ្វើហិប ឬឡាំងជាដើមដោយឈើឆាំឆា ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆំាងៗ» មានន័យដូចម្ដេច ?

ឆំាងៗ

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយប៉ះទង្គិចរបស់អ្វីដែលរឹងឬសូររន្ទះបាញ់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆៅ» មានន័យដូចម្ដេច ?

ឆៅ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មិន​ទាន់​ឆ្អិន ។ ចិន​ឆៅ គឺ​ចិន​សុទ្ធ​ដែល​មក​ពី​ប្រទេស​ចិន ។ ព. ប្រ. គំនិត​ឆៅ, នៅ​ឆៅ, ឆៅ​ណាស់ គឺ​គំនិត​ស្រាល មិន​ទាន់​ដឹង​ខុស​ត្រូវ​ជាក់​លាក់ … ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆោឡោ» មានន័យដូចម្ដេច ?

ឆោឡោ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា អឺង​កង​ដោយ​ជ្រួល​ជ្រើម ដោយ​ផ្អើល ។
ឧទាហរណ៍៖ និយាយ​ឆោឡោ ឮ​សូរ​មាត់​ឆោឡោ មនុស្ស​ឆោឡោ ។ ប្រើ​ជាឆោប្រឡោ ក៏​មាន ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា អឺង​កង​ដោយ​ជ្រួល​ជ្រើម ដោយ​ផ្អើល ។
ឧទាហរណ៍៖ និយាយ​ឆោឡោ ឮ​សូរ​មាត់​ឆោឡោ មនុស្ស​ឆោឡោ ។ ប្រើ​ជាឆោប្រឡោ ក៏​មាន ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆោម» មានន័យដូចម្ដេច ?

ឆោម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រូបរាង ទ្រង់ទ្រាយ ។

               ឆោមឆាយ គុ. ដែល​មាន​រូបរាង​ផូរផង់​ស្រស់​បំព្រង ។

               ឆោម​ឆ្លៅ គុ. ដែល​មាន​រូប​រាង​ស្រលួត​ស្រឡះ​ស្រស់​ស្រងៅ ។

              ឆោមយង់ គុ. ដែល​មាន​រូប​រាង​ស្រស់​ស្រិល​រលីង​រលង់ ។

              ឆោម​ស្រី គុ. ដែល​មាន​រូប​រាង​ប្រកប​ដោយ​លំអ​ស្រី​សួស្ដី ។

              (ពាក្យ​ទាំង​នេះ​ច្រើន​និយាយ​សរសើរ​លំអ​ស្រ្តី សម្រាប់​ប្រើ​តែ​ក្នុង​កាព្យ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆោត» មានន័យដូចម្ដេច ?

ឆោត

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ងាយ​បញ្ឆោត ។
ឧទាហរណ៍៖ មនុស្ស​ឆោត គំនិត​ឆោត ។

               ​​​​​​​​​​ឆោតឆៅ គុ. ដែល​ឆោត​ខ្លៅ​ឆៅ​គំនិត ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆោង» មានន័យដូចម្ដេច ?

ឆោង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឱកាស​ប្រហោង ចន្លោះ ។
ឧទាហរណ៍៖ និយាយ​មាន​ឆោង ។

                ថ្នាក់​ពាក្យ ថ្នាក់​សេចក្ដី ។
ឧទាហរណ៍៖ ចាប់​ឆោង ត្រូវ​ឆោង ។

                ឫកពា ។
ឧទាហរណ៍៖ ឆោង​គេ​ខ្ពស់​ណាស់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆៃយ៉ាំ» មានន័យដូចម្ដេច ?

ឆៃយ៉ាំ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ភ្លេង​មួយ​បែប គេ​ច្រើន​លេង​កំសាន្ត​ក្នុង​ពិធី​បុណ្យ​កឋិន ​ឬ​បុណ្យ​ផ្កា
ឧទាហរណ៍៖ អ្នក​ឡក​ឆៃយ៉ាំ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆៃប៉ូវ» មានន័យដូចម្ដេច ?

ឆៃប៉ូវ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ចិ.) ផ្អក​មើម​ឆៃថាវ គឺ​មើម​ឆៃថាវ ដែល​គេ​កាត់​ពុះ​ជា​បន្ទះ​ៗ ហាល​ថ្ងៃ​ ឲ្យ​ស្រពាប់​ប្រឡាក់​អំបិល​ផ្អាប់​ទុក​យូរ​ថ្ងៃ សម្រាប់​ប្រើ​ជា​ម្ហូប​គោក​ បរិភោគ​ជា​មួយ​នឹង​បបរ​ជាដើម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆៃថាវ, ឆៃប៉ូវ» មានន័យដូចម្ដេច ?

ឆៃថាវ, ឆៃប៉ូវ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះស្មៅជាដំណាំស្រុកចិន និងជប៉ុន គេដាំប្រមាណជា ៤៥០ ឆ្នាំ មុនគ.ស​ គេនាំមកដាំនៅឥណ្ឌូចិន ដើម្បីប្រើមើមធ្វើអាហារ មើមនេះអាចមានប្រវែង ៥០-១០០ស.ម ។ ពួកចិនៗ នៅប្រទេសខ្មែរ ប្រើមើមធ្វើឆៃប៉ូវលក់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆៃថាវ» មានន័យដូចម្ដេច ?

ឆៃថាវ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ចិ.) ដំណាំ​មួយ​ប្រភេទ​ពួក​ស្ពៃ ស្លឹក​មាន​ក្លិន​ហាង​ឆួល គេ​ដាំ​យក​មើម​ប្រើ​ជា​បន្លែ ។
ឧទាហរណ៍៖ ស្ងោរ​មើម​ឆៃថាវ​ជា​មួយ​សាច់​ជ្រូក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆែវ» មានន័យដូចម្ដេច ?

ឆែវ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​វៀច​ខុស​បន្ទាត់ ដែល​មិន​ត្រង់ ដែល​ជ្រលួស​ជ្រួស​ខុស​ទៅ​ម្ខាង​ៗ ។
ឧទាហរណ៍៖ បន្ទាត់​ឆែវ អារ​ឆែវ​សាច់​ឈើ​ខូច​អស់ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​វៀច​ខុស​បន្ទាត់ ដែល​មិន​ត្រង់ ដែល​ជ្រលួស​ជ្រួស​ខុស​ទៅ​ម្ខាង​ៗ ។
ឧទាហរណ៍៖ បន្ទាត់​ឆែវ អារ​ឆែវ​សាច់​ឈើ​ខូច​អស់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆែប» មានន័យដូចម្ដេច ?

ឆែប

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា របេះ​មុខ, របេះ​ហាម ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​របេះ​មុខ របេះ​ហាម ។
ឧទាហរណ៍៖ ចានឆែប, កាំបិតឆែប, ចបឆែប ។

              ឆែបឆប ផ្គាប់ផ្គុននាយអាយឲ្យតែខាងបានស្រួល ឆែបមាត់ ឬ មាត់ឆែប បបូរមាត់ដែលដាច់ឬដែលខ្វះពីកំណើតមានសណ្ឋានជារង្វះច្រហ ឆែបឆួង ឆែបគ្រហួង ( ម. ព. ឆួង ផង ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆែតៗ» មានន័យដូចម្ដេច ?

ឆែតៗ

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( ម. ព. ឆែត ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆែត» មានន័យដូចម្ដេច ?

ឆែត

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ដោយ​កណ្ដាស់​ ឬ​ដោយ​ព្រួស​ទឹក​ជា​ដើម (ម. ព. ផែត ផង) ។ ឆែតៗ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆែង» មានន័យដូចម្ដេច ?

ឆែង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. អា.) គន្លាក់ … (ព. អា.) ។ គន្លាក់​ជា​របាំង​នៅ​ត្រង់​គល់​ដាវ ។
ឧទាហរណ៍៖ ឆែង​ដាវ (មិន​សូវ​ប្រើ ព្រោះ​ជា​ពាក្យ​ហៅ​ដោយ​ក្លាយ​មក​ពី​ពាក្យ​អាស-គ្រាម គួរ​ហៅ​ថា របាំង​ដាវ ឬ ក្បាំង​ដាវ វិញ ព្រោះ​ជា​សំដី​គួរ​សម) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆែកែវ» មានន័យដូចម្ដេច ?

ឆែកែវ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បារ.) (យ.) (ពុស-ស្ពុស Pousse-Pousse ) រទេះ​អូស គឺ​រទេះ​ស្រាល​ដែល​លឿន​ទៅ​ដោយ​សារ​កម្លាំង​នៃ​មនុស្ស​ម្នាក់​អូស​រត់ ។
ឧទាហរណ៍៖ ជិះ​ឆែកែវ រក​ស៊ី​អូស​ឆែកែវ (មាន​ប្រើ​តែ​ពី​សម័យ​មុន) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆែកឆេរ» មានន័យដូចម្ដេច ?

ឆែកឆេរ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (យ.; ក្លាយមកពី បារ. ស៊ែរសេរ Chercher “រក” ) សួររក, ពិនិត្យមើល, ត្រួតត្រាមើលឲ្យដឹង ។
ឧទាហរណ៍៖ ទៅផ្សារត្រូវយកកាតទៅផង ក្រែងប្រទះប៉ូលិសឆែកឆេរ ។

                  ច្រើនប្រើកាត់ពាក់កណ្ដាលពាក្យថា ឆែក ឬ ឆេរ ។
ឧទាហរណ៍៖​​ ប៉ូលិសឆែកកាត, មេគយឆេរថ្នាំ ។

                ប្រើពាក្យ ឆៀក ជាជំនួសក៏មាន
ឧទាហរណ៍៖ ប៉ូលិសឆៀកកាត ( ម. ព. ឆៀក ផង ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆែក ​(សាធារណរដ្ឋ)» មានន័យដូចម្ដេច ?

ឆែក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស ឆែក​ (សាធារណរដ្ឋ), (រាជធានី/​រដ្ឋធានី): ប្រាក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆែក» មានន័យដូចម្ដេច ?

ឆែក

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​មាន​ឆែក ច្រៀក​បំបែក ។
ឧទាហរណ៍៖ ក្ដារ​មួយ​សន្លឹក​នេះ ត្រូវ​ទុក​ទោល​ទាំង​ពីរ​ខាង​ឲ្យ​រាប​ស្មើ​ចុះ កុំ​បាច់​ឆែក មួយ​សន្លឹក​នុ៎ះ​ត្រូវ​អារ​ឆែក​តាម​គំនូស​ដែល​ខ្ញុំ​គូស​ឲ្យ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានរបត់ញោចចេញលូកចូលគន្លាក់គន្លើន ។
ឧទាហរណ៍៖ ស្លឹកឆែក ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ធ្វើ​ឲ្យ​មាន​ឆែក ច្រៀក​បំបែក ។
ឧទាហរណ៍៖  ក្ដារ​មួយ​សន្លឹក​នេះ ត្រូវ​ទុក​ទោល​ទាំង​ពីរ​ខាង​ឲ្យ​រាប​ស្មើ​ចុះ កុំ​បាច់​ឆែក មួយ​សន្លឹក​នុ៎ះ​ត្រូវ​អារ​ឆែក​តាម​គំនូស​ដែល​ខ្ញុំ​គូស​ឲ្យ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆែ» មានន័យដូចម្ដេច ?

ឆែ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (យ.) រទេះ ។
ឧទាហរណ៍៖ ឆែ ! ពី​នេះ​ទៅ​ផ្សារ​ធំ​ថ្មី​យក​តម្លៃ​ប៉ុន្មាន ?

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆេះ» មានន័យដូចម្ដេច ?

ឆេះ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ងាយ​ដុត ដែល​ឆាប់​ទទួល​ភ្លើង ។
ឧទាហរណ៍៖ ឧស​នេះ​ឆេះ​ល្អ​ណាស់ ។

             ​​​  ព. ប្រ. កិ. ក្ដៅ​ក្រហាយ រោល​រាល​ ក្នុង​សន្ដាន​។
ឧទាហរណ៍៖ សត្វ​លោក​ត្រូវ​ភ្លើង​ទុក្ខ​ភ្លើង​កិលេស​ឆេះ​រង្គំ​ជានិច្ច ។

                ខឹង​ក្ដៅ​ខ្លាំង ក្ដៅ​ចិត្ត​ខ្លាំង ។
ឧទាហរណ៍៖ គាត់​គ្រាន់​តែ​ឮ​គេ​និយាយ​រឿង​ហេតុ​នោះ​ប្រាប់​ភ្លាម ក៏​ស្រាប់​តែ​ឆេះ​ច្រឡោត​អ្នក​ណា​អង្វរ​ក៏​មិន​ព្រម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆេវ» មានន័យដូចម្ដេច ?

ឆេវ

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​មាន​អាការ​ពើត​ចាប់​ស្រាល​ៗ ។
ឧទាហរណ៍៖ ឈឺ​ពោះ​ឆេវ ។

                 ដែល​ខ្សុរ​ឡើង ឆុរ​ឡើង ។
ឧទាហរណ៍៖ ខឹង​ឆេវ ឆុរឆេវ (ម. ព. ឆុរ ១ កិ. ផង) ។ ឆៀវ

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆេរ» មានន័យដូចម្ដេច ?

ឆេរ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ម. ព. ឆែកឆេរ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆេញ» មានន័យដូចម្ដេច ?

ឆេញ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ម. ព. ឆិញ) ។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា (ម. ព. ឆិញ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆេឆេនី» មានន័យដូចម្ដេច ?

ឆេឆេនី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស ឆេឆេនី, (រាជធានី/​រដ្ឋធានី) គ្រោស្ន៊ី ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆៀវ» មានន័យដូចម្ដេច ?

ឆៀវ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. ឆេវ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆៀបៗ» មានន័យដូចម្ដេច ?

ឆៀបៗ

មានន័យថា ( ម. ព. ឆៀប) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆៀប» មានន័យដូចម្ដេច ?

ឆៀប

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ឈឺ​ចាក់​ដោត​យ៉ាង​ស្រាល​ៗ ម្ដង​ៗ ឬ​ចាប់​ពើត ឬ​ក៏​ផ្សា​បន្តិច​ៗ ម្ដង​ៗ​ ។
ឧទាហរណ៍៖ឈឺ​ឆៀប ឈឺ​ឆៀប​ៗ ។ ឆៀបៗ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆៀងប្រាសាទ» មានន័យដូចម្ដេច ?

ឆៀងប្រាសាទ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះមេអុតទីបួនកើតនៅកញ្ចឹងក។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆៀង» មានន័យដូចម្ដេច ?

ឆៀង

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ល្អៀង​បន្តិច​ៗ​ពី​គ្នា ។
ឧទាហរណ៍៖ ស្ពាយ​ឆៀង ឬ​ព័ទ្ធ​ឆៀង គឺ​ស្ពាយ​ ​ឬ​ព័ទ្ធ​តែ​មួយ​ចំហៀង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆៀក» មានន័យដូចម្ដេច ?

ឆៀក

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (យ.ព.ទ.) ពិនិត្យ​មើល ត្រួតត្រា​មើល ឲ្យ​ដឹង​ថា​របស់​នោះ​ត្រឹម​ត្រូវ​តាម​បញ្ញត្តិ​ ឬ​ទេ។
ឧទាហរណ៍៖ ឆៀក​រថយន្ត យក​រទេះ​ទៅ​ឆៀក (ម. ព. ឆែកឆេរ ផង) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆើយ» មានន័យដូចម្ដេច ?

ឆើយ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ប៉ើយ តោះតើយ សោះ​អង្គើយ យ៉ាង​ស្បើយ ។
ឧទាហរណ៍៖ ងាក​ឆើយ ធ្វើ​ឫក​ឆើយ ក្រអូប​ឆើយ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ប៉ើយ តោះតើយ សោះ​អង្គើយ យ៉ាង​ស្បើយ
ឧទាហរណ៍៖ ងាក​ឆើយ ធ្វើ​ឫក​ឆើយ ក្រអូប​ឆើយ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆើត» មានន័យដូចម្ដេច ?

ឆើត

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ឧត្តម ថ្លៃថ្លា ប្រសើរ​កន្លង ។
ឧទាហរណ៍៖ ល្អ​ឆើត ។

               ឆើត​ឆាយ ស្រស់​បំព្រង​ថ្លៃថ្លា ។ ឆើត​ឆោម ដែល​មាន​រូប​រាង​ប្រសើរ​កន្លង (សម្រាប់​ប្រើ​ក្នុង​កាព្យ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆួល» មានន័យដូចម្ដេច ?

ឆួល

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បណ្ដាល​ឡើង​ដោយ​កម្ដៅ​ ឬ​ដោយ​ក្លិន​អ្វី​ដែល​ផ្សាយ​ជះ​ឡើង​ដល់​ច្រមុះ នាំ​ឲ្យ​ឈ្លក់ ឲ្យ​កណ្ដាស់​ឬ​នាំ​ឲ្យ​ចង្អោរ ដូច​ក្លិន​ផង់​ម្រេច​ជាដើម ។
អុជផ្ទាលបញ្ឆាប, រោលបញ្ឆាបដោយអណ្ដាតភ្លើង ។

                     ខ្មួលឡើង, ឆេវឡើង​ ។
ឧទាហរណ៍៖ ខឹងឆួល, ឈឺពោះឆួល ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា​ ដែលចាស់ភ្លើងរកកល់ខ្លោច​ ។
ឧទាហរណ៍៖ បាយឆួលភ្លើង ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ខ្មួលឡើង, ឆេវឡើង ។
ឧទាហរណ៍៖ ខឹងឆួល, ឈឺពោះឆួល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆួង» មានន័យដូចម្ដេច ?

ឆួង

?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ​ឆែប
ឧទាហរណ៍៖ ឆែប​ឆួង គឺ​ឆែប​គ្រហួង ​ឬ​ឆែប​មាន​ឈូង​ឆក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆូវ» មានន័យដូចម្ដេច ?

ឆូវ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចំហូវ​ដោយ​ឧបាយ​បញ្ឆោត ឈ្លេច​សួរ​ដោយ​ឧបាយ​កល ដើម្បី​ឲ្យ​ដឹង​ការ​ជាក់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆូត» មានន័យដូចម្ដេច ?

ឆូត

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​មុត​មាន​ស្នាម​ជា​ឆ្នូត កាត់​ផ្ដាច់​រហូត​តាម​ផ្នក់ តាម​ស្នាម ។
ឧទាហរណ៍៖ យក​ដែក​គោល​ឆូត​បន្ទះ​ក្ដារ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆុរ» មានន័យដូចម្ដេច ?

ឆុរ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (សំ. ឆុរ “កាត់, កាប់, ពុះបំបែក, ហ័ន” ) ខ្សុរឡើង, ឆេវឡើង ។ ឆុរឆេះ គឺក្រោធក្ដៅខ្លាំងទប់មិនឈ្នះ ។ ឆុរឆេវ គឺខឹងខ្លាំងដូចចាប់ពើតឆេវៗ ។
?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយប្រេងឬខ្លាញ់ ដែលពុះព្រោះត្រូវចំហាយក្ដៅ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆុប» មានន័យដូចម្ដេច ?

ឆុប

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (បា.) ចាប់ កាន់ ប៉ះ​ពាល់ ។
ឧទាហរណ៍៖ កុំ​យក​ដៃ​ទៅ​ឆុប​កញ្ចក់​នេះ​លេង (មិន​សូវ​ប្រើ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆុត» មានន័យដូចម្ដេច ?

ឆុត

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា​ ដែល​ត្រូវ ពិត ប្រាកដ ដែល​ប្រកប ពូកែ ស័ក្តិសិទ្ធិ ។
ឧទាហរណ៍៖ គ្រូ​នេះ​ទាយ​ឆុត​ណាស់ ថ្នាំ​នេះ​ឆុត​ណាស់ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ត្រូវ ពិត ប្រាកដ ដែល​ប្រកប ពូកែ ស័ក្តិសិទ្ធិ ។
ឧទាហរណ៍៖ គ្រូ​នេះ​ទាយ​ឆុត​ណាស់ ថ្នាំ​នេះ​ឆុត​ណាស់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆុង» មានន័យដូចម្ដេច ?

ឆុង

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ចិ.) ចាក់​ទឹក​ក្ដៅ សំយុង​ចុះ​ទៅ​លើ​តែ ឬ​ទៅ​លើ​ថ្នាំ​ផង់​សម្រាប់​កែ​រោគ ឬ​ក៏​បង់​ស្លឹក​តែ បង់​ថ្នាំ​ផង់ ចាក់​ទឹក​ក្ដៅ ឲ្យ​ចេញ​រស​ជាតិ ។
ឧទាហរណ៍៖ ឆុង​តែ ឆុង​ថ្នាំ ។

                ចុះ​រាសី អាប់​សិរី​សួស្ដី ថយ​អានុភាព ក៏​ហៅ​ថា ឆុង ដែរ ។ បញ្ចុះ​អដ្ឋិធាតុ​មាតា​ឬ​បិតា ត្រូវ​ត្រង់​ថ្ងៃ ឬ ខែ​ឆ្នាំ​កំណើត​នៃ​បុត្រ​ឬ​ធីតា​បង្កើត ក៏​ហៅ​ថា ឆុង ដែរ ។
ឧទាហរណ៍៖ ឆុង​ថ្ងៃ – ខែ – ឆ្នាំ​លើ​កូន​នេះ ឬ លើ​កូន​នោះ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆុក» មានន័យដូចម្ដេច ?

ឆុក

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លង់ ស៊ុន ។
ឧទាហរណ៍៖ ឆុក​គំនិត ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆឺង» មានន័យដូចម្ដេច ?

ឆឺង

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ដោយ​លោហ​ជាតិ​ស្ដើង​រឹង​ស្រួយ ធ្លាក់​ទង្គុកទង្គិច ឬ​ដោយ​ផ្ទាត់ គោះ ឲ្យ​ប៉ះ​នឹង​វត្ថុ​រឹង​ផង​គ្នា ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆឹង» មានន័យដូចម្ដេច ?

ឆឹង

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រំងាស់​សម្រាំង​ជា​មួយ​នឹង​ស្ករ​រាវ​ឲ្យ​ស្ងួត​ស្រឹង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆឹកៗ» មានន័យដូចម្ដេច ?

ឆឹកៗ

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយវត្ថុរឹងតូចស្រួយ ដដុសគ្នា ឬទង្គិចគ្នា ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆីស្រុក» មានន័យដូចម្ដេច ?

ឆីស្រុក

មានន័យថា (ភាសាខ្មែរសម័យកណ្តាល) កាន់កាប់ដេនដីសម្រេចរាជការ គ្រប់គ្រងដែនដី។​
ឧទាហរណ៍៖ ឧកញ៉ាអរជូនឆីស្រុកត្បូងឃ្មុំ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆី» មានន័យដូចម្ដេច ?

ឆី

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ព. បុ.) ស៊ី (ព. បុ.) ។
ឧទាហរណ៍៖ ឆ្កែ​ជា​ឲ្យ​បាយ​ឆី ដេក​នៅ​ដី​ចាំ​ធនធាន គ្រឿង​សឹក​ទុក​ទាហាន កេរ្តិ៍​គម្ពីរ​ទុក​ប្រាជ្ញ​ប្រាយ(សាស្រ្តា​ច្បាប់​កេរកាល) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆិល» មានន័យដូចម្ដេច ?

ឆិល

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​អស់​រលីង ។
ឧទាហរណ៍៖ រលីង​ឆិល (ម. ព. ឆិញ ផង) ។

                ដែល​ក្រហម​ស្រស់ ។
ឧទាហរណ៍៖​ ស៊ី​ស្លា​ដិត​ឆិល ។

​​                ក្រហម​ឆិល គឺ​ក្រហម​ស្រស់ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​អស់​រលីង
ឧទាហរណ៍៖ រលីង​ឆិល (ម. ព. ឆិញ ផង) ។

               ដែល​ក្រហម​ស្រស់ ។
ឧទាហរណ៍៖ ស៊ី​ស្លា​ដិត​ឆិល ។

               ក្រហម​ឆិល គឺ​ក្រហម​ស្រស់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆិទ្រនៃគ្រន្ថី» មានន័យដូចម្ដេច ?

ឆិទ្រនៃគ្រន្ថី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឆិទ្រជាទីបញ្ចេញនូវគ្រឿងមន្ទិល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆិទ្រ» មានន័យដូចម្ដេច ?

ឆិទ្រ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រណ្តៅ អណ្តូង ប្រហោងជាទីបញ្ចូល បញ្ចេញ នូវវត្ថុផ្សេងៗ ។
ឧទាហរណ៍៖ ឆិទ្រនៃមាត់ ត្រចៀក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆិទ្ទដ្ឋាន» មានន័យដូចម្ដេច ?

ឆិទ្ទដ្ឋាន

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្រហែង ក្រហូង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆិត» មានន័យដូចម្ដេច ?

ឆិត

?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ស្រដៀង​គ្នា ប្របេះ​គ្នា ។
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាក់​បញ្ឆិត​ឲ្យ​ទៅ​ជា​ថ្នេរ​មូល ។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ជិត​ទៀប​នឹង​ដល់ នឹង​ត្រូវ​ ឬ​ប៉ះ​ត្រូវ​តែ​បន្ដិច ។
ឧទាហរណ៍៖ ចោល​មិន​ត្រូវ​គ្រាន់​តែ​ឆិត ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆិកៗ» មានន័យដូចម្ដេច ?

ឆិកៗ

មានន័យថា ( ម. ព.ឆឹកៗ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆិញ» មានន័យដូចម្ដេច ?

ឆិញ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​រលីង​ធេង ក្បិល ណិល យង់ ។
ឧទាហរណ៍៖ រលីង​ឆិញ ។ ឆេញ

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​រលីង​ធេង ក្បិល ណិល យង់​ ។
ឧទាហរណ៍៖ រលីង​ឆិញ ។ ឆេញ

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆាៗ» មានន័យដូចម្ដេច ?

ឆាៗ

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ដោយ​ឆា​ខ្លាញ់​ជាដើម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆា៎» មានន័យដូចម្ដេច ?

ឆា៎

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ពាក្យ​បន្ទរ​ក្នុង​បទ​ចំរៀង ទទួល​ចង្វាក់​ច្រៀង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆាំឆា-ខ្លឹមចន្ទន៌» មានន័យដូចម្ដេច ?

ឆាំឆា-ខ្លឹមចន្ទន៌

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សម្យ៉ាងកម្ពស់ ២០-៤០ ម ដុះក្នុងព្រៃធំមាត់សមុទ្រ នៃអាស៊ីផ្នែកអាគ្នេយ៌។ ឈើមានក្លិនក្រអូបដូចខ្លឹមចន្ទន៌ ធ្វើអោយសត្វល្អិតរត់ឆ្ងាយ។ ឈើមានតម្លៃណាស់ សម្រាប់ធ្វើជា តុ ទូ​ និងគ្រឿងផ្ទះ។ គេស្ងោរសំបក និង ឬសផឹកជាថ្នាំរម្ងាប់រោគគ្រុន និង​រាគ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆាំឆា, ទឹកដោះស្បាត» មានន័យដូចម្ដេច ?

ឆាំឆា, ទឹកដោះស្បាត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះព្រឹក្សម្យ៉ាង ៣០-៣៥ ម, ពេលខ្លះទាបជាង ៣០ម, ដុះក្នុងព្រៃត្រជាក់ក្បែរមាត់សមុទ្រ ឬលើភ្នំដែលមានកម្ពស់រហូតដល់ ២១០០ម, នៃប្រទេសជាច្រើន គឺឧបទ្វីបឥណ្ឌូចិន, ជ្វា, ប្រទេសហ្វីលីពីន, កោះ Java, Célèles, Moluques និង Nouvelle Guiuée ។ ឈើមានពណ៌ប្រផេះ, ក្លិនក្រអូប មានតំលៃណាស់សំរាប់ប្រើសង់ជាគ្រឿងផ្ទះ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆាំឆា» មានន័យដូចម្ដេច ?

ឆាំឆា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​មួយ​ប្រភេទ ប្រើ​ការ​បាន​ច្រើន​យ៉ាង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆាំងៗ» មានន័យដូចម្ដេច ?

ឆាំងៗ

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ឮ​សូរ​ដោយ​ប៉ះ​ទង្គិច​របស់​អ្វី​ដែល​រឹង​ឬ​សូរ​រន្ទះ​បាញ់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆាំង» មានន័យដូចម្ដេច ?

ឆាំង

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដណ្ដើម​យក​ឈ្នះ ប្រណាំង​ប្រជែង​ដោយ​អាការ​រនិងរនាំង ។ ប្រឆាំង

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆាវ» មានន័យដូចម្ដេច ?

ឆាវ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សរសេរ​ចម្លង​ស្រង់​សេចក្ដី​ដោយ​អន្លើ សរសេរ​ចម្លង​ស្រង់​សេចក្ដី​ដោយ​អក្សរ​ខ្វៀក​យ៉ាង​ប្រញាប់ ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សូរ​ឮ​ដោយ​ចាក់​ទឹក​ ឬ​ជ្រលក់​ទឹក​លត់​លោហ​ជាតិ​មាន​ដែក​ជាដើម ដែល​កំពុង​ឆេះ​ក្ដៅ​ឬ​សូរ​សន្ធឹក​សត្វ​ល្អិត​មាន​ចំនួន​ច្រើន​ផ្អើល​ជាដើម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆាល់» មានន័យដូចម្ដេច ?

ឆាល់

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​រហ័ស​ណាស់ ។
ឧទាហរណ៍៖ វិល​ឆាល់ លឿន​ឆាល់ ស្ទុះ​ឆាល់​ចូល​ទៅ មើល​ទៅ​ឃើញ​ឆាល់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆាយាវិត្រាល័យ» មានន័យដូចម្ដេច ?

ឆាយាវិត្រាល័យ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កន្លែងទុកដាក់រូបថត។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖