Posted on Leave a comment

តើពាក្យ «ឆាយាវិត្រ» មានន័យដូចម្ដេច ?


ឆាយាវិត្រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការថតរូប រូបថតដែលដាក់ក្របកញ្ចក់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆាយាលក្ស» មានន័យដូចម្ដេច ?


ឆាយាលក្ស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រូបថត រូបគំនូរជាតំណាងមនុស្ស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆាយាភ្រឹត» មានន័យដូចម្ដេច ?


ឆាយាភ្រឹត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ឆាយាភ្ឫតិ ) អ្នកកាន់នូវពន្លឺ, អ្នកមានពន្លឺ ( ព្រះចន្ទ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆាយាភូតចុម្ពិត» មានន័យដូចម្ដេច ?


ឆាយាភូតចុម្ពិត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រូបស្រមោលដែលស្រមៃឃើញ មានឃើញខ្មោចលងជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆាយាបថ» មានន័យដូចម្ដេច ?


ឆាយាបថ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (បា.)​ ផ្លូវ​នៃ​ពន្លឺ (អាកាស) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆាយាធរ» មានន័យដូចម្ដេច ?


ឆាយាធរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. )អ្នកទ្រទ្រង់នូវពន្លឺ, ទ្រទ្រង់នូវស្រមោល ( ព្រះចន្រ្ទ; កញ្ចក់ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆាយា» មានន័យដូចម្ដេច ?


ឆាយា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (បា.) ស្រមោល, ម្លប់; រូប; លំអ; ពន្លឺ… ។ សំបុត្រ​សម្គាល់​ខ្លួន​សម្រាប់​ភិក្ខុ​ក្នុង​សម័យ​សព្វ​ថ្ងៃ​នេះ កាន់​រក្សា​ទុក​ជា​គ្រឿង​អាង​ឲ្យ​ដឹង​ថា​កាល​ដែល​ខ្លួន​លោក​បំពេញ​ឧបសម្បទា​នោះ សម្រេច​ញត្តិចតុត្ថកម្មវាចា នៅ​វេលា​ស្រមោល​ចម្រឹង​ឈើ ឬ​ឫស្សី ដែល​បោះ​ជា​គ្រឿង​សម្គាល់​នោះ​បាន​ប៉ុន្មាន​ជាន់; លុះ​ត​មក កំណត់​យក​នាឡិកា ប្រាប់​ម៉ោង​ពេល​ជា​ជំនួស​ស្រមោល ហើយ​មាន​កត់​ហេតុ​ផេ្សង​ៗ មាន​ថ្ងៃ ខែ ឆ្នាំ សករាជ​ជា​ដើម​ផង; ក្នុង​សម័យ​ឥឡូវ សូម្បី​សាមណេរ​ក៏​ឲ្យ​មាន​សំបុត្រ​នេះ​កាន់​រក្សា​ខ្លួន​ដែរ (ហៅ​ថា សង្ឃដីកា សម្រាប់​ឲ្យ​សាមណេរ​កាន់​ជា​សម្គាល់) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆាយ» មានន័យដូចម្ដេច ?


ឆាយ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទាត់​កកាយ​ឲ្យ​រាយ ឲ្យ​រាប ឲ្យ​ស្មើ ។
ឧទាហរណ៍៖ ឆាយ​ដី ឆាយ​សំរាម។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ឆាយា “ស្រមោល, ម្លប់; រូប; លំអ . . . ” ) ពាក្យសម្រាប់និយាយផ្សំនឹងពាក្យឆើត, ឆោម ឲ្យមានសេចក្ដីប្លែកជាងប្រក្រតី ។
ឧទាហរណ៍៖ ឆើតឆាយ គឺល្អប្រពៃ, ថ្លៃថ្លា ( ម. ព. ឆើត ផង ) ។

                   ឆោមឆាយ គឺមានរូបស្រៀវស្រស់, ល្អប្រពៃ ( ម. ព. ឆោម ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆាប់» មានន័យដូចម្ដេច ?


ឆាប់


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ប្រញាប់ រួសរាន់ វៃ​ៗ ។
ឧទាហរណ៍៖ ដើរ​ឆាប់ ទៅ​ឆាប់​ៗ ។ ពាក្យ​ផ្ទុយ យឺត យូរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆាប» មានន័យដូចម្ដេច ?


ឆាប


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ហើរ​ហក់​ចុះ​ទាប ដើម្បី​នឹង​ចាប់​អ្វី​ៗ ។
ឧទាហរណ៍៖ ខ្លែង​ឆាប​កូន​មាន់ ។

                រូស​អ្វី​ៗ ដោយ​ដែក​ឆាប ។
ឧទាហរណ៍៖ ឆាប​រណារ ។

               លូក​រាល​ទៅ​ឆេះ :អណ្តាត​ភ្លើង​ឆាប​សយាប​ផ្ទះ ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព.ប្រ. ទៅមួយឆាប គឺទៅមួយសំទុះ, មួយទ្រួស, មួយភ្លែត ។

                    (ចិ.) គ្រឿង​ភ្លេង​មួយ​ប្រភេទ សម្រាប់​ចាប់​ទង្គិច​ទទួល​ចង្វាក់​ភ្លេង ឬ​ចង្វាក់​ច្រៀង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆាន់» មានន័យដូចម្ដេច ?


ឆាន់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បរិភោគ ស៊ី ។
ឧទាហរណ៍៖ និមន្ត​លោក​ឆាន់ ឆាន់​ចង្ហាន់ (ស. ស.)

?ថ្នាក់ពាក្យជា បុសសព្វនាម
មានន័យថា (ស. ឆ័ន) ពាក្យសម្រាប់ព្រះថេរៈ និយាយចេញឈ្មោះខ្លួនថា ខ្ញុំ ទៅរកភិក្ខុខ្ចីវស្សា ឬសាមណេរ (ប្រើដោយទម្លាប់) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆាតកាល» មានន័យដូចម្ដេច ?


ឆាតកាល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) (សំ.) (ប្សាត-កាល) កាល​សម័យ​ដែល​ឃ្លាន សម័យ​ដែល​អត់​ឃ្លាន ។
ឧទាហរណ៍៖ ប្រទះ​លើ​ឆាតកាល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆាតករោគ» មានន័យដូចម្ដេច ?


ឆាតករោគ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.;សំ. ប្សាតករោគ) រោគដែលកើតបណ្ដាលអំពីអត់ឃ្លាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆាតកភ័យ» មានន័យដូចម្ដេច ?


ឆាតកភ័យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ឆាតកភយ; សំ. ប្សាតកភយ) ភ័យអំពីឃ្លាន, អំពីអត់ឃ្លាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆាតកទុក្ខ» មានន័យដូចម្ដេច ?


ឆាតកទុក្ខ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ទុក្ខកើតអំពីឃ្លាន, អំពីអត់ឃ្លាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆាដ» មានន័យដូចម្ដេច ?


ឆាដ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស ឆាដ, (រាជធានី/​រដ្ឋធានី)ៈ យ៉ាមេណា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆាឆៅ» មានន័យដូចម្ដេច ?


ឆាឆៅ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ចិ.) ធ្វើ​អុកឡុក ធ្វើ​ឲ្យ​រអាក់​រអួល ធ្វើ​ឲ្យ​ទាស់​ដំណើរ​កិច្ច​ការ ។
ឧទាហរណ៍៖ ការ​កំពុង​តែ​ស្រួល​ល្អ​ពេក វា​មក​ឆាឆៅ​ខូច​អស់ (ព. សា.) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆាង» មានន័យដូចម្ដេច ?


ឆាង


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ដោយ​វត្ថុ​ស្តើង​ធ្វើ​ដោយ​លោហ​ជាតិ​ឆ្លាក់ ឬ​ទង្គិច​ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆាក» មានន័យដូចម្ដេច ?


ឆាក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កាត់​ដោយ​ប្រណាក ។
ឧទាហរណ៍៖ ឆាក​ស្លា ។

              (ស. ជ័ក អ. ថ. ឆ័ក. “ទាញ…”) ។ ទាញ​សំពត់​បង្សុកូល ចាប់​ផ្ទាំង​សំពត់ ឬ​ចាប់​អំបោះ​ដែល​ភ្ជាប់​អំពី​អដ្ឋិធាតុ​មក​សូត្រ​ធម៌​បង្សុកូល ។
ឧទាហរណ៍៖ និមន្ត​លោក​ឆាក (ស. ស.) ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បន្លោះធ្នូ ។ រមូរសក់កន្ទុយសេះមានដងសម្រាប់កូតទ្រ ។
ឧទាហរណ៍៖ ឆាកទ្រ ។

               បន្ទប់សម្រាប់តែងតួល្ខោន ។
ឧទាហរណ៍៖ ឆាកល្ខោន, ល្ខោនចេញពីឆាក ។

                ផ្ទាំងគំនូសចំនួន ១ សង្កាត់រៀងឬចំនួន ១ កណ្ឌសាស្រ្តា ដោយសេចក្ដីកាត់ខ្លី ។​


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆា» មានន័យដូចម្ដេច ?


ឆា


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ចិ. ) ចម្រាញ់, ចំហៀវ ។ ធ្វើសម្លឆា, ស្លឆា ។ ព. ប្រ. ព្រាងមើលមុន, ល្បងមើលមុន ដើម្បីឲ្យដឹងទំនង ។
ឧទាហរណ៍៖ ឆាចោល ១ លើកទៅចុះ ( ព. សា. ) ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​សម្ល​ចិន​មួយ​ប្រភេទ ស្ល​ដោយ​មាន​សាច់​ខ្លាញ់ ឬ​ខ្លាញ់​ចម្រាញ់​ឮ​សូរ​ឆា​ៗ ។
ឧទាហរណ៍៖ មី​ឆា ឆា​សណ្តែក ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលប្រេះស្រាំ ។
ឧទាហរណ៍៖ ចានឆា ។ ព. ប្រ. ថា ប្រេះឆា គឺមោះមៃនឹងគ្នាបន្តិចបន្តួច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆឡង្សទ្រវែង» មានន័យដូចម្ដេច ?


ឆឡង្សទ្រវែង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វត្ថុមានរាងបួនជ្រុងទ្រវែង ដូចប៉ោតប្រេងកាតជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆស័ក» មានន័យដូចម្ដេច ?


ឆស័ក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស័ក​ទី ៦ ក្នុង​ចំនួន​ស័ក​ដប់​ឆ្នាំ
ឧទាហរណ៍៖ ឆ្នាំ​រកា​ឆស័ក (ម. ព. ស័ក ផង) ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស័ក​ទី ៦ ក្នុង​ចំនួន​ស័ក​ដប់​ឆ្នាំ
ឧទាហរណ៍៖ នាំ​រកា​ឆស័ក (ម. ព. ស័ក ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆវីវណ្ណ» មានន័យដូចម្ដេច ?


ឆវីវណ្ណ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ឆវិវណ្ណ ; សំ. ឆវិវណ៌ ឬ ឆវីវណ៌ ) ព័ណ៌សម្បុរថ្ងៃ, ព័ណ៌សម្បុរស្បែក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆវីរោគ» មានន័យដូចម្ដេច ?


ឆវីរោគ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ឆវិ ; សំ. ឆវិ ឬ ឆវី + រោគ ) រោគដែលកើតនាស្បែក, រោគស្បែក ។
ឧទាហរណ៍៖ កញ្ជ្រិល, ចែងថ្ងៃ, អុត . . . ជាឆវីរោគ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆវី» មានន័យដូចម្ដេច ?


ឆវី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ឆវិ ; សំ. ឆវិ ឬ ឆវី ) សម្បុរថ្ងៃ, សម្បុរស្បែក ( រ. ស. ) ។
ឧទាហរណ៍៖ ព្រះឆវី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆវី» មានន័យដូចម្ដេច ?


ឆវី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ឆវិ ; សំ. ឆវិ ឬ ឆវី ) សម្បុរថ្ងៃ, សម្បុរស្បែក ( រ. ស. ) ។
ឧទាហរណ៍៖ ព្រះឆវី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆវគ្រឹះ» មានន័យដូចម្ដេច ?


ឆវគ្រឹះ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សំ. ; សំ. ឝវ + គ្ឬហ ) ផ្ទះសម្រាប់ដាក់ខ្មោច, ផ្ទះសម្រាប់តម្កល់សាកសពទុកជាបណ្ដោះអាសន្នក្នុងមន្ទីរពេទ្យទម្រាំដល់ពេលយកចេញទៅក្រៅ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆរ» មានន័យដូចម្ដេច ?


ឆរ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យឈូ ។
ឧទាហរណ៍៖ មនុស្សផ្អើលឈូឆរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆមាស​ទី ១, ឆមាស​ទី ២(តាម​សំយោគវិធាន​ជា​ឆម្មាស) » មានន័យដូចម្ដេច ?


ឆមាស​ទី ១, ឆមាស​ទី ២(តាម​សំយោគវិធាន​ជា​ឆម្មាស)


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) (សំ.) (ឆវិ; ឆវិ ឬ ឆវី) សម្បុរ​ថ្ងៃ សម្បុរ​ស្បែក (រ. ស.) ។
ឧទាហរណ៍៖ ព្រះ​ឆវី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆមាស» មានន័យដូចម្ដេច ?


ឆមាស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ប្រាំ​មួយ​ខែ​ ឬ​ខែ​ប្រាំ​មួយ
ឧទាហរណ៍៖ ឆមាស​ទី ១ ឆមាស​ទី ២(តាម​សំយោគវិធាន​ជា​ឆម្មាស) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆព្វណ្ណរង្សី» មានន័យដូចម្ដេច ?


ឆព្វណ្ណរង្សី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ឆព្វណ្ណរំសិ ) រស្មី ៦ ព័ណ៌ គឺខៀវ, លឿង, ក្រហម, ស, ហង្សបាទ, ផ្លេក ( ពន្លឺពេជ្រ ); និយាយចំពោះតែរស្មីនៃព្រះសព្វញ្ញុពុទ្ធ; តាមទម្លាប់ ច្រើនហៅថា ឆ-ព័ណ្ណរង្សី ប៉ុន្តែគង់សរសេរជា ឆព្វណ្ណរង្សី ដូច្នេះដែរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆប» មានន័យដូចម្ដេច ?


ឆប


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា អែបអប ត្រូវ​អធ្យាស្រ័យ​គ្នា ពេញ​ចិត្ត​ស្រឡាញ់ រាប់​រក​គ្នា, … (មិន​សូវ​ប្រើ) ។ ឆបរ៉ប យក​ចិត្ត ផ្គាប់ ផ្គាប់ផ្គុន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆន្នាមាត្យ» មានន័យដូចម្ដេច ?


ឆន្នាមាត្យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ឆន្នអាមាត្យ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆន្នអាមាត្យ» មានន័យដូចម្ដេច ?


ឆន្នអាមាត្យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​នាយ​សារថី​ម្នាក់​របស់​ព្រះ​សិទ្ធត្ថ​មហា​សត្វ ជា សហជាត​ កើត​ថ្ងៃ​ដំណាល​នឹង​ព្រះ​សិទ្ធត្ថៈ ជា​មនុស្ស​ជិត​ដិត ស្និទ្ធស្នាល​នឹង​ព្រះ​អង្គ, លុះ​ចំណេរ​កាល​មក​ខាង​មុខ ឈ្មោះ​នេះ បាន​ចូល​មក​បួស​ជា​ភិក្ខុ​ក្នុង​ព្រះ​ពុទ្ធ​សាសនា ដោយ​ការ​រលឹក​អាល័យ​ព្រះ​សក្យមុនី​សម្ពុទ្ធ​និង​មិត្រ​ភ័ក្តិ​ឯទៀត ជា​ភិក្ខុ​មាន​មានះ​រឹងត្អឹង​ប្រឹង​ក្រៃលែង ។ល។ (ម. ព. ព្រហ្មទណ្ឌ ទៀត​ផង) ។ ឆន្នា​មាត្


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆន្នបុប្ផាណ្ឌជាតិ» មានន័យដូចម្ដេច ?


ឆន្នបុប្ផាណ្ឌជាតិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អនុសាខានៃរុក្ខជាតិ ដែលមានគ្រាប់កប់ក្នុងរន្ធជិត (ចំបក់) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆន្ទៈល្អ» មានន័យដូចម្ដេច ?


ឆន្ទៈល្អ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចិត្ត គំនិត បំណង ចំណង់ល្អ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆន្ទៈរបស់ប្រជាជាតិ» មានន័យដូចម្ដេច ?


ឆន្ទៈរបស់ប្រជាជាតិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឆន្ទៈ ជាគ្រឿងសំដែងគំនិតរបស់ប្រជារាស្រ្តទាំង មូលក្នុងប្រទេស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆន្ទៈ» មានន័យដូចម្ដេច ?


ឆន្ទៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (បា.) (ឆន្ទ) សេចក្តី​ប្រាថ្នា បំណង គំនិត ការ​យល់​ព្រម … ។
ឧទាហរណ៍៖ សេចក្តីប្រថ្នា បំណងយ៉ាងមុតមាំ គុណជាតិជាគ្រឿងដឹកនាំឱ្យស្រេចតាមបំណង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆន្ទាគតិ» មានន័យដូចម្ដេច ?


ឆន្ទាគតិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) សេចក្តី​លំអៀង​ព្រោះ​តែ​ស្រឡាញ់
ឧទាហរណ៍៖ វិនិឆ័្ឆយ​សេចក្តី ដោយ​ឆន្ទា​គតិ មនុស្ស​លុះ​ក្នុង​ឆន្ទាគតិ (ម. ព. អគតិ ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆន្ទា» មានន័យដូចម្ដេច ?


ឆន្ទា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យ​សម្រាប់​ហៅ​ស្រ្តី​ដែល​មាន​សេចក្តី​ប្រាថ្នា​ធំ​រវះរវាម​ទៅ​រក​កាមគុណ ជា​អ្នក​រហើររហាយ​រាយមាយ​ឡេះឡោះ ។
ឧទាហរណ៍៖ ស្រី​ឆន្ទា  (ព. ទ្រ.) ៈ មេឆន្ទា មេចោរឆន្ទា (ម. ព. ឆន្ទៈ ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆន្ទសាស្ត្រ» មានន័យដូចម្ដេច ?


ឆន្ទសាស្ត្រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ; បា. ឆន្ទសត្ថ )ឈ្មោះគម្ពីរសំដែងអំពីដំណើរបែបបទកាព្យខាងភាសាសំស្រ្កឹត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆន្ទវុត្តិប្បទីប» មានន័យដូចម្ដេច ?


ឆន្ទវុត្តិប្បទីប


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ឈ្មោះ​គម្ពីរ ១ សំដែង​អំពី​បែប​បទ​កាព្យ​ខាង​បាលី​ភាសា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆន្ទវិទ្យា» មានន័យដូចម្ដេច ?


ឆន្ទវិទ្យា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិជ្ជាខាងការពោលពាក្យឱ្យត្រឹមត្រូវ តាមបាទ តាមឆន្ទៈ មិនឱ្យលើសខ្វះ ក្បួនតម្រាដែលចែងពីបទនេះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆន្ទ» មានន័យដូចម្ដេច ?


ឆន្ទ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (បា.) ឈ្មោះ​ដំណើរ​កាព្យ​មាន​កំណត់​ដោយ​អក្សរ​ដែល​ត្រូវ​រៀបរៀង … ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆទ្វារ» មានន័យដូចម្ដេច ?


ឆទ្វារ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ទ្វារ ៦ គឺទ្វារភ្នែក, ត្រចៀក, ច្រមុះ, អណ្ដាត**, កាយ, មនោ ( ចិត្ត ) ។ **ឃ្លា “ច្រមុះ, អណ្ដាត” ត្រូវបានកែតម្រូវពីឃ្លាដើម “ច្រមុះ អណ្ដាត” ដោយហេតុថាពាក្យ “ច្រមុះ” និង “អណ្ដាត” ជា ២ ពាក្យ ផ្សេងគ្នា ដែលត្រូវដាក់សញ្ញា “,”។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆទ្ទន្ត» មានន័យដូចម្ដេច ?


ឆទ្ទន្ត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.),(បា.) (ឆ “៦” + ទន្ត “ភ្លុក” > ឆទ្ទន្ត) ឈ្មោះ​ដំរី​មួយ​ប្រភេទ​ក្នុង​រឿង​ជាតក
ឧទាហរណ៍៖ ដំរី​ឆទ្ទន្ត គឺ​ដំរី​មាន​ភ្លុក​ប្រកប​ដោយ​ពណ៌ ៦ ។

                 ឈ្មោះ​មហា​ស្រះ​មួយ​ក្នុង​ពួក​មហា​ស្រះ​ទាំង​ប្រាំ ៧ នៅ​ដំបន់​ភ្នំ​ហិមពាន្ត ។
ឧទាហរណ៍៖ ស្រះ​ឆទ្ទន្ត​មាន​ភ្នំ​ហិមពាន្ត ជា​ប្រភព ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆទានសាលា» មានន័យដូចម្ដេច ?


ឆទានសាលា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) សាលា រោង ៦ កន្លែង សម្រាប់​ចែក​ទាន​ដល់​ពួក​ស្មូម ខ្មែរ​យើង​ច្រើន​ហៅ​ត្រឡប់​បទ​ចុង​ជាដើម​ថា សាលា​ឆ​ទាន (សាល៉ា-ឆ-ទាន) ។ គួរ​ថា ឆទ្ទានសាលា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆតៗ» មានន័យដូចម្ដេច ?


ឆតៗ


មានន័យថា ( ម. ព. ឆត ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆត្ររួត» មានន័យដូចម្ដេច ?


ឆត្ររួត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ឆត្តាតិច្ឆត្ត ) ឆត្រមានរួត ។ ឈ្មោះហរិតជាតិមួយប្រភេទ មានផ្កាជាថ្នាក់ៗស្រដៀងនឹងឆត្ររួត
ឧទាហរណ៍៖ ដើម​ឆត្រ​រួត ផ្កា​ឆត្រ​រួត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆត្រ» មានន័យដូចម្ដេច ?


ឆត្រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ; បា. ឆត្ត ) ប្រដាប់មានដងឆ្អឹង គន្លឹះ ពាសសំពត់ បើក តម្លោះបិទបាន សម្រាប់បើកកាន់បាំងកម្ដៅថ្ងៃ, បាំងភ្លៀង
ឧទាហរណ៍៖ បើកឆត្រ, បាំងឆត្រ, តម្លោះឆត្រ ។

                ថ្ងៃបាំងឆត្រ, ខែបាំងឆត្រ គឺពន្លឺមានកណ្ដាប់វង់មូលសណ្ឋានដូចជាមណ្ឌលឆត្រ ព័ទ្ធជុំវិញព្រះអាទិត្យ, ព្រះចន្ច្រ… ។
?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះក្លស់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆត» មានន័យដូចម្ដេច ?


ឆត


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ដោយ​គោ ក្របី​ដក​ដង្ហើម​ខ្លាំង ដោយ​ងើយ​ផ្ងើយ​ច្រមុះ​ឡើង ដោយ​ហត់ ។ ឆតៗ


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆដាភា» មានន័យដូចម្ដេច ?


ឆដាភា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ) ពន្លឺព្រោងព្រាយ, ឆ្វៀលឆ្វាត់, ដាលច្រវាត់, ផ្លេកបន្ទោរ ( ពាក្យសម្រាប់ប្រើក្នុងកាព្យ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆដា» មានន័យដូចម្ដេច ?


ឆដា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (ឆៈដា) ពន្លឺ. លំអ (ពាក្យ​សម្រាប់​ប្រើ​ក្នុង​កាព្យ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆក្សត្រិយ៍» មានន័យដូចម្ដេច ?


ឆក្សត្រិយ៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ឆក្សត្រ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆក្សត្រ» មានន័យដូចម្ដេច ?


ឆក្សត្រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ក្ល.) (ឬ បា.) (ក្ល.; ឆក្ខត្តិយ “ក្សត្រ ៦ អង្គ”) ឈ្មោះ​កណ្ឌ ទី ១២ នៃ​គម្ពីរ​មហា​វេស្សន្តរ​ជាតក ហៅ​តាម​ដំណើរ​រឿង​ត្រង់​ក្សត្រ​ទាំង ៦ ព្រះ​អង្គ បាន​ចូល​រួមគ្នា​នៅ​ព្រៃ​ហិមពាន្ត
ឧទាហរណ៍៖  ខ្ញុំ​ចាប់​ស្លាក​ត្រូវ លើ​កណ្ឌ​ឆក្សត្រ ។ ឆក្សត្រិយ៍ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆក់» មានន័យដូចម្ដេច ?


ឆក់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាប់​យក​ដោយ​ប្រញាប់
ឧទាហរណ៍៖ ចោរ​ឆក់​អីវ៉ាន់​គេ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆកាមាវចរសួគ៌» មានន័យដូចម្ដេច ?


ឆកាមាវចរសួគ៌


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា( បា. សំ. ក្ល. ) ឋានសួគ៌ក្នុងពួកកាមាវចរ ៦ជាន់ ( ម. ព. ឆ ‘ ៦ ‘ និងឆកាមាវចរ ទៀតផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆកាមាវចរ» មានន័យដូចម្ដេច ?


ឆកាមាវចរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ឋាន​សួគ៌​៦​ជាន់​ក្នុង​ពួក​កាមភព​គឺ ចាតុម្មហារាជិកា តាវត្តិង្ស យាមា តុសិត និម្មានរតី បរនិម្មិតវសវត្តី ។ (តាម​សំយោគវិធាន​ត្រូវ​តម្រូត ក ជា ឆក្កាមាវចរ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆក» មានន័យដូចម្ដេច ?


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​ញកញោច ។
ឧទាហរណ៍៖ ក្បាល​ឆក ឈូង​ឆក ឆក​សមុទ្រ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆ» មានន័យដូចម្ដេច ?



?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បំភាន់ដោយសំដី ដើម្បីនឹងយកទ្រព្យរបស់គេ ។
ឧទាហរណ៍៖ ឆយកទ្រព្យគេ, ឆបោកប្រាក់**គេ ។ **ពាក្យ “ប្រាក់” ត្រូវបានកែតម្រូវពីពាក្យដើម “ប្រាក” ដោយហេតុថាពុំមានពាក្យ “ប្រាក” ទេ អនុលោមតាមវចនានុក្រមខ្មែរ សម្ដេច ជួន ណាត។

                  ចងកសត្វពាហនៈរួបព័ទ្ធឃ្លុំមាត់ជួសកន្លុះ ជួសបង្ហៀរ ។

ឧទាហរណ៍៖ ឆច្រមុះកូនគោ បង្ខានមិនឲ្យបៅដោះ ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្យញ្ជនៈទី២ ក្នុងវគ្គទី២ ជាតាលុជៈ មានសំឡេងក្នុងពិតាន គឺត្រង់ក្រអូមមាត់ ជាធនិត-អឃោសៈ ខាងសំស្រ្កឹតនិងបាលីមានសំឡេងជា ច្ហៈ ។ ព្យញ្ជនៈ ឆ នេះ តាមសំយោគវិធាន,កាលបើមានព្យញ្ជនៈឯទៀតនៅពីខាងដើម ត្រូវតម្រួត ច ពីខាងលើជាដរាប ដូចជា ចន្ទច្ឆាយា ‘ស្រមោលព្រះចន្ទ’; ឆទ្ទន្ត ‘ដំរីមានភ្លុក ៦ ព័ណ៌’, សេតច្ឆត្ដ ឬ ស្វេតច្ឆត្រ ‘ឆត្រស’ ជាដើម, ឯនឹងប្រើជា ចន្ទឆាយា,ឆទន្ត សេតឆត្ត ឬស្វេតឆត្រ ដូច្នេះ ពុំត្រឹមត្រូវតាមសំយោគវិធានឡើយ, លើកលែងតែពាក្យជាគាថាឬកាព្យដែលមានសម្ផស្ស ត្រូវដកតម្រួតចេញ ។
?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយទឹកហូរឬចាក់គ្រាប់អ្វីនីមួយតូចៗ មានស្រូវអង្ករជាដើម ។
?ថ្នាក់ពាក្យជា បកតិសំខ្យា
មានន័យថា​ (បា.; សំ. ឆស ) ប្រាំមួយ (៦) ។ ឆមាស ( ឆ –មាស ) ‘ប្រាំមួយខែ’ ។ តាមសំយោគវិធាន ត្រូវតម្រួត ម ជា ឆម្មាស, ព្រោះ ឆ ‘៦’ នេះកាលបើផ្សំនៅពីខាងដើមសព្ទដទៃ ត្រូវតែតម្រួតព្យញ្ជនៈខាងចុងនោះជាដរាប, ដូចជា ឆ + ទន្ត > ឆទ្ចន្ត ‘ដំរីមានភ្លុក ៦ ព័ណ៌’; ឆ + វិធ > ឆព្វិធ ‘៦ប្រការ, ៦យ៉ាង’ ជាដើម ។បើមានស្រៈនៅខាងចុងត្រូវចុះអាគមមកផ្សំ, ដូចជា ឆ + អង្គ > ឆឡង្គ ‘អង្គ ៦ ‘។ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ច្រំ» មានន័យដូចម្ដេច ?


ច្រំ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធាក់​ប្រមុញ ធាក់​ស្រំ​ផ្ទួន​ៗ
ឧទាហរណ៍៖ ច្រំ​ពន្លិច ។ ធាក់​ច្រំ គឺ​ធាក់​ផង ច្រំ​ផង ។ ច្រាស​ច្រំ ស៊ី (ព. ទ. ម.) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ច្រោះ» មានន័យដូចម្ដេច ?


ច្រោះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ត្រង​សម្រក់​យក​ទឹក​ថ្លា។
ឧទាហរណ៍៖ ច្រោះ​ក្បុង ។

                 រលុះ ធ្វើ​ឲ្យ​រលុះ។
ឧទាហរណ៍៖ ទឹក​ហូរ​ច្រោះ​ដី (ម. ព. ចម្រោះ ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ច្រោង» មានន័យដូចម្ដេច ?


ច្រោង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដួល​ ឬ​រលំ​ស្រឡះ​បះ​ជើង។
ឧទាហរណ៍៖ ដួល​ច្រោង ដួល​បះ​ជើង​ច្រោង ។

                 រលើង​ឫស​បះ​ឡើង​លើ។
ឧទាហរណ៍៖ ឈើ​រលំ​ច្រោង ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដួល​ ឬ​រលំ​ស្រឡះ​បះ​ជើង។
ឧទាហរណ៍៖ ដួល​ច្រោង ដួល​បះ​ជើង​ច្រោង ។

                 រលើង​ឫស​បះ​ឡើង​លើ។
ឧទាហរណ៍៖ ឈើ​រលំ​ច្រោង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ច្រោក» មានន័យដូចម្ដេច ?


ច្រោក


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ទឹក​ស្រក់​លើ​ស្លឹក​ឈើ​ជាដើម ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា សូរ​ទឹក​ស្រក់​លើ​ស្លឹក​ឈើ​ជាដើម ។
ឧទាហរណ៍៖ ​ កាំបិត​កោរ​មុត​ច្រោក ។

                 ដែល​មុត​ណាស់។

                 ដែល​មើល​ថា​រួច​ឥត​ទាក់។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​មុត​ណាស់។
ឧទាហរណ៍៖ កាំបិត​កោរ​មុត​ច្រោក ។

                ដែល​មើល​ថា​រួច​ឥត​ទាក់។
ឧទាហរណ៍៖ មើល​សាស្ត្រា​ដាច់​ច្រោក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ច្រែះ» មានន័យដូចម្ដេច ?


ច្រែះ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្នឹម​លោហ​ជាតិ​មាន​ដែក​ជា​ដើម។
ឧទាហរណ៍៖ ច្រែះ​កើត​ពី​ដែក​វា​ស៊ី​ដែក អំពើ​អាក្រក់​កើត​ពី​ចិត្ត វា​ស៊ី​ចិត្ត​វិញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ច្រែស» មានន័យដូចម្ដេច ?


ច្រែស


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ដោយ​ផ្លែ​ចប​និង​អំបែង​ឬ​ដុំ​គ្រួស​ដែល​គេ​កាប់​ប៉ះ​ត្រូវ។
ឧទាហរណ៍៖ សូរ​ច្រែស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ច្រែតៗ» មានន័យដូចម្ដេច ?


ច្រែតៗ


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​សំឡេង​សត្វ​បក្សី​ឬ​សូរ​សំដី​ស្រួយ​ឥត​ទាក់ ឥត​រអាក់​រអួល។
ឧទាហរណ៍៖ សូរ​ច្រែត​ៗ សំដី​ច្រែត​ៗ និយាយ​ចច្រែត ។ ចច្រែត


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ច្រែង» មានន័យដូចម្ដេច ?


ច្រែង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. កញ្ច្រែង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ច្រេះ» មានន័យដូចម្ដេច ?


ច្រេះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កាប់​ ឬ​ចាំង​រេះ​ត្រង់​ទី​ខាង​ៗ​នៃ​វត្ថុ​អ្វី​មួយ​ដើម្បី​ឲ្យ​របេះ​បន្តិច​ម្ដង​ៗ។
ឧទាហរណ៍៖ ច្រេះ​គល់​ឈើ ច្រេះ​ដី​ជើង​ដំបូក (ប្រើ​ជា ជ្រែះ ក៏​មាន​តាម​ទម្លាប់​និយាយ​ដោយ​ស្រុក) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ច្រេសភ្នំ (ព្រឹក្ស)» មានន័យដូចម្ដេច ?


ច្រេសភ្នំ (ព្រឹក្ស)


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សម៉្យាងកម្ពស់ ៨-១៥ ម ដុះក្នុងព្រៃនៃឥណ្ឌូចិន ប្រទេសចិនខាងត្បូង និងឧបទ្វីបជ្វា។ គ្រាប់ពណ៌ក្រហម ក្រងធ្វើខ្សែក។ គេយកសម្បកទៅស្ងោរផឹក ដើម្បីរំងាប់រោគមួល និងជំងឺលើសឈាម។
ឧទាហរណ៍៖ (ម.ព. មន្រ្តី, ច្រេសភ្នំ, ភ្លៅនាង (ព្រឹក្ស))


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ច្រេស» មានន័យដូចម្ដេច ?


ច្រេស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​មួយ​ប្រភេទ ស្លឹក​ប្រើ​ធ្វើ​ជា​បន្លែ​ស្ល​ស្រឡក់ ។

                  ដើមនេះមានកម្ពស់ ៨-១៥ ម ដុះក្នុងព្រៃធំ ជ្រុះស្លឹកលើដីរាបនៃទ្វីបអាស៊ី និងអាហ្វ្រិក ក្តៅ ឬ ក្តៅមធ្យម។ គេនិយមដាំដើមច្រេសជិតភូមិ ឬតាមមាត់ផ្លូវដើរ ដើម្បីរយកម្លប់ជ្រក។ ឈើច្រេសមានតម្លៃណាស់ គឺជាឈើប្រណិតសម្រាប់ធ្វើ តុ ទូ។ ផ្កាច្រេសជាថ្នាំត្រជាក់ សម្រាប់ព្យាបាលជំងឺកើតបូស។ សំបកមានជាតិចត់ គេប្រើជាឱសថរំងាប់រោគរាកមួល និងឫសដូងបាត។ ប្រេងចម្រាញ់ចេញពីគ្រាប់សម្រាប់ថ្វើថ្នាំ មើលជំងឺកើតឃ្លង់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ច្រេញច្រុញ» មានន័យដូចម្ដេច ?


ច្រេញច្រុញ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ច្រិមច្រុម​តិញតុញ​ញញើត​ញញើម​ដោយ​អាការ​មិន​ស៊ប់ ។
ឧទាហរណ៍៖ ដើរ​ច្រេញច្រុញ ធ្វើ​ច្រេញច្រុញ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដំណើរ​ច្រេញច្រុញ ។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ច្រិមច្រុម​តិញតុញ​ញញើត​ញញើម​ដោយ​អាការ​មិន​ស៊ប់ ។
ឧទាហរណ៍៖ ដើរ​ច្រេញច្រុញ ធ្វើ​ច្រេញច្រុញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ច្រេចៗ» មានន័យដូចម្ដេច ?


ច្រេចៗ


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( ម. ព. ច្រេច ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ច្រេច» មានន័យដូចម្ដេច ?


ច្រេច


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​សម្រែក​តូច​ស្រួយ​ស្រួច​ដូច​យ៉ាង​សម្រែក​ចង្រិត​ជា​ដើម ។ ច្រេចៗ


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ច្រៀវច្រៃ» មានន័យដូចម្ដេច ?


ច្រៀវច្រៃ


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា លៀន​លង់​ខ្ពង់ខ្ពស់​មហិមា លន្លឹមលន្លោច ត្រដែតត្រដឹង។
ឧទាហរណ៍៖ ហោះ​ច្រៀវច្រៃ (ច្រើន​ប្រើ​តែ​ខាង​កាព្យ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ច្រៀប» មានន័យដូចម្ដេច ?


ច្រៀប


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ស្ងាត់​ឈឹង​ឥត​មាន​ឮ​សូរ​សព្ទ​អ្វី សូន្យ​ឈឹង ស្ងាត់​ច្រៀប ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ច្រៀច» មានន័យដូចម្ដេច ?


ច្រៀច


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ដោយ​វត្ថុ​ទទឹក​ទន់ ដែល​ជាន់​ឬ​សង្កត់​ទៅ​ពៀច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ច្រៀង» មានន័យដូចម្ដេច ?


ច្រៀង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បញ្ចេញ​សំឡេង​រាយ​ទំនុក​ឲ្យ​ឮ​មាន​ខ្ពស់​ទាប​ជា​បទ​គ្វាម ។
?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់គីតាភិរម្យ


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ច្រៀក» មានន័យដូចម្ដេច ?


ច្រៀក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បំបែក​ជា​ចម្រៀក ធ្វើ​ឲ្យ​ជា​ចម្រៀក។
ឧទាហរណ៍៖ រហែក​ច្រៀក​ងៀត គឺ​សំពត់​អាវ​ដែល​រហែក​ជា​ច្រើន​ចម្រៀក ដូច​ជា​ចម្រៀក​ត្រី​ងៀត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ច្រើន​អធិក» មានន័យដូចម្ដេច ?


ច្រើន​អធិក


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ច្រើន​ក្រៃ;។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ច្រើន​តែ» មានន័យដូចម្ដេច ?


ច្រើន​តែ


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ច្រើន​ដង តែង​តែ​ច្រើន​លើក ធ្លាប់​ច្រើន​សា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ច្រើន» មានន័យដូចម្ដេច ?


ច្រើន


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​ចំនួន​មិន​តិច កា្រស់​ក្រែល តាំង​ពី​ចំនួន​ពីរ​ឡើង​ទៅ ។ ព. ផ្ទ. មួយ តិច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ច្រួល» មានន័យដូចម្ដេច ?


ច្រួល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កង​ដែក​ភ្ជាប់​គ្នា​ជា​រូប​ច្រវាក់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ច្រួច» មានន័យដូចម្ដេច ?


ច្រួច


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សម្រក់​ឬ​ចាក់​បង្ហូរ​ទឹក​ពី​ចំពួយ​ជាដើម ដាក់​លើ​បាត​ដៃ​នៃ​អ្នក​ទទួល​អំណោយ ឬ​ឱទ្ទិស​ផល​បុណ្យ​ចំពោះ​ទៅ​អ្នក​ដែល​ទទួល​មរណ​ភាព​ទៅ​ហើយ ឬ​ក៏​តាំង​សេចក្ដី​ប្រាថ្នា​ថា សូម​ឲ្យ​បាន​សេចក្ដី​សម្រេច​ដូច្នោះ​ៗ ពុំ​នោះ​តាំង​ចិត្ត​យក​ទឹក​ជា​សាក្សី​ពេជ្រ​ញាណ។
ឧទាហរណ៍៖ ច្រួច​ទឹក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ច្រូត» មានន័យដូចម្ដេច ?


ច្រូត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កាត់​ដោយ​កណ្ដៀវ។
ឧទាហរណ៍៖ ច្រូត​ស្រូវ ច្រូត​ស្មៅ ។ ច្រូត​សក់ គឺ​ចាប់​ក្របួច​សក់​កាត់​ដោយ​កន្រ្តៃ​ដូច​គេ​ច្រូត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ច្រូចទឹក» មានន័យដូចម្ដេច ?


ច្រូចទឹក


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់ទក្សិណោទកក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ច្រូច» មានន័យដូចម្ដេច ?


ច្រូច


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាក់​បញ្រ្ចូច ។
?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ទឹក​ហូរ​ចេញ​អំពី​ចំពួយ​ធ្លាក់​មក​លើ​ទឹក​ខាង​ក្រោម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ច្រូង» មានន័យដូចម្ដេច ?


ច្រូង


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ឈរ​រកឹង​ដូច​ជា​ចម្រូង។
ឧទាហរណ៍៖ ឈរ​ច្រូង លើក​ម្រាម​ដៃ​ច្រូង ។ ច្រូងច្រាង គឺ​ច្រូង​ក្រញាង​មិន​រៀប​រយ (ម. ព. ច្រាង) ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ឈរ​រកឹង​ដូច​ជា​ចម្រូង។
ឧទាហរណ៍៖ ឈរ​ច្រូង លើក​ម្រាម​ដៃ​ច្រូង ។ ច្រូងច្រាង គឺ​ច្រូង​ក្រញាង​មិន​រៀប​រយ (ម. ព. ច្រាង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ច្រុះ» មានន័យដូចម្ដេច ?


ច្រុះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដាំ​ចម្រុះ​បង្គោល​ឈើ ឬ​បង្គោល​ឫស្សី​ឲ្យ​ញឹក ដើម្បី​នឹង​គាំ​នឹង​ទប់​អ្វី​ៗ​ឲ្យ​មាំ ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចានជងមួយគូ មានស្លឹកម្រៀបជុំវិញ និងមានស្លាខ្ចី ឬស្លាទុំមួយដៃ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ច្រុំៗ» មានន័យដូចម្ដេច ?


ច្រុំៗ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. ច្រុមៗ ) ។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ម. ព. ច្រុមៗ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ច្រុមៗ» មានន័យដូចម្ដេច ?


ច្រុមៗ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ម. ព. ច្រិមច្រុម) ។ ច្រុំៗ
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា (ម. ព. ច្រិមច្រុម) ។ ច្រុំៗ


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ច្រុបៗ» មានន័យដូចម្ដេច ?


ច្រុបៗ


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ដោយ​ទំពា​វត្ថុ មាន​សាច់​ស្រស់​ស្រួយ ឆៅ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​សាច់​ស្រស់​ស្រួយ​ល្មម​ទំពា​បាន យ៉ាង​ដូច​មើម​ដំឡូង​ជ្វា​ឆៅ​ជា​ដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ច្រុង» មានន័យដូចម្ដេច ?


ច្រុង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កែ​គ្រឿង​សស្រ្តា​ដែល​ធ្វើ​ដោយ​ដែក។
ឧទាហរណ៍៖ ច្រុង​កាំបិត ច្រុង​ប៉ូវថៅ ។

                ព. ប្រ. ថា កែ​មិន​ឡើង; អស់​ប្រដៅ​កើត ។
ឧទាហរណ៍៖ វា​សេពគប់​នឹង​បាប​មិត្រ​ស៊ប់​ពេញ​ទី​ជា​មនុស្ស​ប្រឡែប្រកោ​ទៅ​ហើយ ច្រុង​មិន​ឡើង​ទេ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ច្រឺះ» មានន័យដូចម្ដេច ?


ច្រឺះ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​រឹង ដែល​ណែន​ខ្លាំង ចុច​មិន​ទ្រុឌ។
ឧទាហរណ៍៖ ពោះ​រឹង​ច្រឺះ ការុង​ណែន​ច្រឺះ ។ ចឺះ


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ច្រឹប» មានន័យដូចម្ដេច ?


ច្រឹប


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កាត់​តម្រឹម​ដោយ​កន្ទ្រៃ ។
ឧទាហរណ៍៖ ច្រឹប​ជើង​សក់ ។

               ខាំ​ផ្ដាច់​ដោយ​ដុំ ដោយ​អន្លើ។
ឧទាហរណ៍៖ ក្រពត​ច្រឹប​ដាច់​សាច់​គ្រហួង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ច្រឹង» មានន័យដូចម្ដេច ?


ច្រឹង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រត់​ជើង​រទេញ រត់​ជើង​ញាប់​សេញ តែ​ក្បាល​និង​ដង​ខ្លួន​មិន​ឃ្លេង​ឃ្លោង។
ឧទាហរណ៍៖ ក្មេង​រត់​ច្រឹង ។

                ស្ទូងគោក (ពាក្យប្រើដោយសណ្ដាប់ស្រុកខ្លះ) ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​រឹង​ដោយ​ប្រឹង (មិន​សូវ​ប្រើ) ។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា រត់​ជើង​រទេញ រត់​ជើង​ញាប់​សេញ តែ​ក្បាល​និង​ដង​ខ្លួន​មិន​ឃ្លេង​ឃ្លោង។
ឧទាហរណ៍៖ ក្មេង​រត់​ច្រឹង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ច្រឹកៗ» មានន័យដូចម្ដេច ?


ច្រឹកៗ


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​របស់​រឹង​ស្រួយ​តូច​រណ្ដំ​គ្នា​ច្រើន​ដង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ច្រិល» មានន័យដូចម្ដេច ?


ច្រិល


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា រអិល​ឥត​ទាក់ រលេញ​ស្រួល។
ឧទាហរណ៍៖ ក្មេង​រត់​ច្រិល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ច្រិមច្រុម» មានន័យដូចម្ដេច ?


ច្រិមច្រុម


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ណិមណុម​ប្រុន​ៗ។
ឧទាហរណ៍៖ អង្គុយ​ច្រិមច្រុម ធ្វើ​ច្រិមច្រុម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ច្រិចៗ» មានន័យដូចម្ដេច ?


ច្រិចៗ


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរទឹកចេញពីប្រហោងតូចៗ មានអាក់ៗម្ដងៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖