Posted on Leave a comment

តើពាក្យ «ចំនួនកម្រិត» មានន័យដូចម្ដេច ?


ចំនួនកម្រិត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំណែកដែលកម្រិត ដូចជាចំនួនទំនិញដែលរាជការមានសមត្ថកិច្ចអនុញ្ញាតឱ្យនាំចូល ឬនាំចេញទៅបរទេស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំនួន» មានន័យដូចម្ដេច ?


ចំនួន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រមាណ​ដែល​រាប់​ឃើញ ប្រមាណ​មាន​កំណត់។
ឧទាហរណ៍៖ ចំនួន ១០ នាក់ ប្រាក់​ចំនួន ១០០ រៀល; បូក​ចំនួន ។

                 សេចក្ដី​ដែល​ចួន​ក្នុង​កាព្យ (មិន​សូវ​ប្រើ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំទែង» មានន័យដូចម្ដេច ?


ចំទែង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដើរ​ញែក​ជើង​ប្រឹង​ឲ្យ​លឿន។
ឧទាហរណ៍៖ គោ​ចំទែង ដើរ​ជំទែង។ ជំទែង

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដើរ​ញែក​ជើង​ប្រឹង​ឲ្យ​លឿន។
ឧទាហរណ៍៖ គោ​ចំទែង ដើរ​ជំទែង។ ជំទែង


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំទើស» មានន័យដូចម្ដេច ?


ចំទើស


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ទើស។
ឧទាហរណ៍៖ វា​មក​ចំទើស​រក​តែ​ធ្វើ​ការ​ពុំ​កើត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំទើរ» មានន័យដូចម្ដេច ?


ចំទើរ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្ទើរ​ធំ ស្ទើរ​តូច។
ឧទាហរណ៍៖ រាង​ចំទើរ តៅ​ចំទើរ តូច​ចំទើរ ។ ជំទើរ


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំទើត» មានន័យដូចម្ដេច ?


ចំទើត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដើរ ឬ​ឈរ​ដោយ​ចុង​ជើង លើក​កែង​ឲ្យ​ខ្ពស់​ផុត​ឡើង​ពី​ផ្ទៃ​ដែល​ជាន់ ។
ឧទាហរណ៍៖ ឈរ​ចំទើត​ជើង ។ ជំទើត

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដើរ ឬ​ឈរ​ដោយ​ចុង​ជើង លើក​កែង​ឲ្យ​ខ្ពស់​ផុត​ឡើង​ពី​ផ្ទៃ​ដែល​ជាន់ ។
ឧទាហរណ៍៖ ឈរ​ចំទើត​ជើង ។ ជំទើត


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំទួយ» មានន័យដូចម្ដេច ?


ចំទួយ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ថ្នម​ដូច​គេ​ស្ទួយ។
ឧទាហរណ៍៖ ចំទួយ​កូន ទាល់​តែ​វា​បាន​ចិត្ត​ឡើង​ចាង​ខូច​អស់ ។ ជំទួយ


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំទាំង» មានន័យដូចម្ដេច ?


ចំទាំង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឈរ​កន្ធែក​ជើង​រាំង ឈរ​កន្ធាំង​ជើង។
ឧទាហរណ៍៖ ឈរ​ចំទាំង​កណ្ដាល​ផ្លូវ ។ ជំទាំង

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ឈរ​កន្ធែក​ជើង​រាំង ឈរ​កន្ធាំង​ជើង។
ឧទាហរណ៍៖ ឈរ​ចំទាំង​កណ្ដាល​ផ្លូវ ។ ជំទាំង


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំទាស់» មានន័យដូចម្ដេច ?


ចំទាស់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ទាស់​ដំណើរ ឲ្យ​ទាស់​ការ។
ឧទាហរណ៍៖ កុំ​មក​ចំទាស់​កិច្ច​ការ​របស់​គេ ! ជំទាស់


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំទាល» មានន័យដូចម្ដេច ?


ចំទាល


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ស្រែក​ខ្លាំង ស្រែក​ពេញ​សំឡេង។
ឧទាហរណ៍៖ ស្រែក​ចំទាល ក្មេង​យំ​ចំទាល​ (ពាក្យ​នេះ​ក្លាយ​មក​ពី ចណ្ឌាល ម. ព. នោះ​ផង) ។ ចន្ទាល


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំទាញ» មានន័យដូចម្ដេច ?


ចំទាញ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កន្ធាំង​ជើង​ជ្រែង​ដៃ​ទាំង​ពីរ; អាការ ​ឬ​លំនាំ​កន្ធាំង​ជើង ជ្រែង​ដៃ​ទាំង​ពីរ; ច្រើន​និយាយ​ថា បង់​ជំទាញ (ម. ព. បង់​ជំទាញ ផង) ។ ជំទាញ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កន្ធាំង​ជើង​ជ្រែង​ដៃ​ទាំង​ពីរ; អាការ ​ឬ​លំនាំ​កន្ធាំង​ជើង ជ្រែង​ដៃ​ទាំង​ពីរ; ច្រើន​និយាយ​ថា បង់​ជំទាញ (ម. ព. បង់​ជំទាញ ផង) ។ ជំទាញ


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំទយ» មានន័យដូចម្ដេច ?


ចំទយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធ្វើ​ឲ្យ​ទយ។
ឧទាហរណ៍៖ ចំទយ​គូទ ។

               ចំទយ​តែ​ស៊ី ឥត​ធ្វើ​​​អ្វី​សោះ ចាំ​តែ​ស៊ី (ព. ទ្រ. ម.) ។ ជំទយ


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំទង់» មានន័យដូចម្ដេច ?


ចំទង់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្មេង​ដែល​ចម្រើន​វ័យ​ជិត​ដល់​ភាព​កំឡោះ​ក្រមុំ យុវភាព។
ឧទាហរណ៍៖ ពួក​ចំទង់​ប្រុស​ស្រី​នាំ​គ្នា​លេង​ឈូង ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី ។ ជំទង់


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំតិត» មានន័យដូចម្ដេច ?


ចំតិត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទយ​ហុច​គូទ​ឡើង​លើ បំប៉ះ​បំពើង​គូទ​ឡើង ។ ចំតិត​ចំតូង គឺ​ចំតិត​ហើយ​ចំតិត​ទៀត; ដួល​ចំតិត​ចំតូង គឺ​ដួល​ជ្រហឹត​ជ្រហម ចំតិត​គូទ​ឡើង​ច្រើន​ដង​ច្រើន​ត្រឡប់ (ពាក្យ​សាមញ្ញ; ព. គ. ថា ។
ឧទាហរណ៍៖ ដួល​ជ្រហិត​ជ្រហូម) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំណំ» មានន័យដូចម្ដេច ?


ចំណំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការ​ចំ ការ​ដេរ​ស្រោប​ជាយ; ថ្នេរ​ឬ​កន្លែង​ដែល​ចំ។
ឧទាហរណ៍៖ ចំណំ​ជាយ​កន្ទេល​នេះ ជាប់​មាំ​ល្អ​ណាស់​ហើយ​ស្អាត​ផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំណោះ» មានន័យដូចម្ដេច ?


ចំណោះ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការ​ចោះ; រន្ធ ប្រហោង​ដែល​គេ​ចោះ។
ឧទាហរណ៍៖ ចំណោះ​ជញ្ជាំង; ដូង​លៃ​មួយ​ដើម​នុ៎ះ​មាន​ចំណុះ​ត្រសេះ​រខុញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំណោល» មានន័យដូចម្ដេច ?


ចំណោល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការ​ចោល ការ​បោះ​បង់​ចោល; ការ​បោះ​គ្រវែង ។
ឧទាហរណ៍៖ ចំណោល​កិច្ច ការ ជា​ហេតុ​នាំ​ឲ្យ​ខាត​ផល​ប្រយោជន៍; ចោល​ដុំ​ដី ២-៣ ចំណោល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំណោម» មានន័យដូចម្ដេច ?


ចំណោម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរ​ដែល​ចោម; ជំនុំ​មនុស្ស​ឬ​ទី​ប្រជុំ។
ឧទាហរណ៍៖ ដោះ​ខ្លួន​រួច​ចេញ​ពី​ចំណោម; និយាយ​ក្អេងក្អាង ក្នុង​កណ្ដាល​ចំណោម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំណោទ» មានន័យដូចម្ដេច ?


ចំណោទ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដី​ចោទ ពាក្យ​ចោទ ប្រស្នា។
ឧទាហរណ៍៖ ចំណោទ​លេខ រក​ចំណោទ ដោះ​ចំណោទ


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំណោត» មានន័យដូចម្ដេច ?


ចំណោត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទី កន្លែង​ដែល​ចោត។
ឧទាហរណ៍៖ ចំណោត​ច្រាំង ចំណោត​ភ្នំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំណែវ» មានន័យដូចម្ដេច ?


ចំណែវ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការ​ចែវ ។
ឧទាហរណ៍៖ ចំណែវ​ទូក ប្រឹង​ធ្វើ​ចំណែវ​ឲ្យ​ព្រម​គ្នា​ឡើង ដើម្បី​ឲ្យ​ទូក​លឿន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំណែង» មានន័យដូចម្ដេច ?


ចំណែង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាវ:​ឬ​ភាព​ឆ្នែង ការ​ឃ្វាង​ចាក​លាភ ដំណើរ​ស៊យ ភាព​មិន​សម​ប្រកប។
ឧទាហរណ៍៖ មាន​ចំណែង ប៉ះ​លើ​ចំណែង ។

               ឈ្មោះ​មន្ត​ ឬ​អំពើ​កិច្ច​កល​ដ៏​លាមក​ដែល​ធ្វើ​អ្នក​ដទៃ​ឲ្យ​ឆ្នែង។
ឧទាហរណ៍៖ ត្រូវ​ចំណែង​របស់​គេ ដាក់​ចំណែង (មើល​ពាក្យ ឆ្នែង និង បង់​ចំណែង ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំណែក» មានន័យដូចម្ដេច ?


ចំណែក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាគ​ដែល​ចែក​រួច​ហើយ។
ឧទាហរណ៍៖ របស់​នេះ​មាន​ចំណែក​ស្មើ​គ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំណេះ​ឯក» មានន័យដូចម្ដេច ?


ចំណេះ​ឯក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំណេះ​ខ្ពស់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំណេះ» មានន័យដូចម្ដេច ?


ចំណេះ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដី​ចេះ ដំណើរ​ដែល​ចេះ (ម. ព. វិជ្ជា) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំណេរ» មានន័យដូចម្ដេច ?


ចំណេរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរប្រព្រឹត្តទៅនៃកាលតទៅខាងមុខ, អំណើះ ។
ឧទាហរណ៍៖ លុះចំណេរតមក, ចំណេរទៅខាងមុខ (បុរាណសរសេរ ចំណិរ អនុលោមតាម ចិរ, ចីរ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំណេញ» មានន័យដូចម្ដេច ?


ចំណេញ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កម្រៃ​ដែល​ចេញ​ច្រើន​ជាង​ចំនួន​ដើម សេចក្ដី​ចម្រើន។
ឧទាហរណ៍៖ ក្នុង​ឆ្នាំ​នេះ​ពួក​ឈ្មួញ​មាន​ចំណេញ​គ្រាន់​បើ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំណៀស» មានន័យដូចម្ដេច ?


ចំណៀស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការ​ចៀស; ដំណើរ​ឬ​ផ្លូវ​ដែល​អាច​ដើរ​ចៀស​បាន ។
ឧទាហរណ៍៖ ផ្លូវ​នេះ​ចង្អៀត​ណាស់ គ្មាន​ចំណៀស​ត្រង់​ណា​រួច​សោះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំណូល» មានន័យដូចម្ដេច ?


ចំណូល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរ​ដែល​ចូល ដែល​ទើប​នឹង​ចូល​ថែម​មក។
ឧទាហរណ៍៖ ប្រាក់​ចំណូល មនុស្ស​ចំណូល ។

               សេចក្ដី​ចូល​ចិត្ត​បរិភោគ។

ឧទាហរណ៍៖ អញ្ជើញ​ពីសា​តាម​ចំណូល ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដំណើរ​ដែល​ចូល ដែល​ទើប​នឹង​ចូល​ថែម​មក។
ឧទាហរណ៍៖ ប្រាក់​ចំណូល មនុស្ស​ចំណូល ។

               សេចក្ដី​ចូល​ចិត្ត​បរិភោគ។
ឧទាហរណ៍៖ អញ្ជើញ​ពីសា​តាម​ចំណូល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំណូរ» មានន័យដូចម្ដេច ?


ចំណូរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ចូរ ការ​ដែល​គូស​ឆូត; ស្នាម​ដែល​គេ​ចូរ ទី​ដី ឬ​កន្លែង​ដែល​ចូរ។
ឧទាហរណ៍៖ ធ្វើ​ចំណូរ; លុប​ចំណូរ​នេះ​ចោល​ចេញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំណូក» មានន័យដូចម្ដេច ?


ចំណូក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទី​ដី​ដែល​គេ​ចូក កន្លែង​ដែល​ចូក ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទី​ដី​ដែល​គេ​ចូក កន្លែង​ដែល​ចូក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំណុះ» មានន័យដូចម្ដេច ?


ចំណុះ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំនួន​បន្ទុក។
ឧទាហរណ៍៖ ទូក​នេះ​ចំណុះ​មួយ​ពាន់​ហាប ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ចុះ​ចូល​ក្នុង​ឱវាទ ក្នុង​អំណាច​គេ។
ឧទាហរណ៍៖ ស្រុក​ចំណុះ; ភូមិ​ចំណុះ​វត្ត (ជើង​វត្ត) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំណុចរបត់» មានន័យដូចម្ដេច ?


ចំណុចរបត់


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ចំណុចសន្មតមួយដែលតំណាងឱ្យរបត់នៃការប្រែប្រួលអាកាសធាតុ ក្នុង កម្រិតសកល ឬកម្រិតតំបន់ពីកម្រិតស្ថេរភាពមួយទៅកម្រិតស្ថិរភាពមួយ ផ្សេងទៀត។ ព្រឹត្តិការណ៍ចំនុចរបត់អាចមិនវិលត្រឡប់មកស្ថានភាពដើម វិញបានទេ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំណុចភ្លឺ» មានន័យដូចម្ដេច ?


ចំណុចភ្លឺ


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា កន្លែងដែលគ្រប់ដណ្តប់ដោយចំណុចភ្លឺនេះ មានទំហំកាន់តែធំ នៅពេល មានសម្មភាពពន្លឺព្រះអាទិត្យកាន់តែខ្លាំង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំណុចចិត្ត» មានន័យដូចម្ដេច ?


ចំណុចចិត្ត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្នាម​ចិត្ត ដំណួល​ចិត្ត ឧបនិស្ស័យ ។
ឧទាហរណ៍៖ តាម​ចំណុច​ចិត្ត ត្រូវ​ចំណុច​ចិត្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំណុចខ្មៅនៃព្រះអាទិត្យ» មានន័យដូចម្ដេច ?


ចំណុចខ្មៅនៃព្រះអាទិត្យ


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ផ្ទៃងងឹតតូចៗនៅលើព្រះអាទិត្យ ដែលមានដែនម៉ាញេទិចខ្លាំង អាចកាត់ បន្ថយកម្ដៅតាមខ្សែឈរ ជាហេតុឱ្យស៊ីតុណ្ហភាពថយចុះប្រមាណ ១៥០០ កែលវិន (ស្មើនឹង ១២២៦,៨៥ អង្សាសេ) ធៀបនឹងតំបន់ដែលនៅជុំវិញ។ ចំនួនចំណុចខ្មៅមានការកើនឡើងច្រើនក្នុងអំឡុងពេលមានសកម្មភាពពន្លឺព្រះអាទិត្យ ខ្លាំង ហើយប្រែប្រួលតាមវដ្ដពន្លឺព្រះអាទិត្យ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំណុច» មានន័យដូចម្ដេច ?


ចំណុច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្នាម​ដែល​ចុច ។
ឧទាហរណ៍៖ ចំណុច​មួយ (.) ចំណុច​ពីរ (..), ចំណុច​បី(…) ។ ត្រូវ​ចំណុច គឺ​ត្រូវ​ចិត្ត ពេញ​ចិត្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំណុក» មានន័យដូចម្ដេច ?


ចំណុក


?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ​ចំណី។
ឧទាហរណ៍៖ ចំណី​ចំណុក គឺ​ចំណី​សម្រាប់​ស៊ី​ចុក មាន​ច្រើន​មុខ នេះ​ខ្លះ​នោះ​ខ្លះ ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការ​ចុក។
ឧទាហរណ៍៖ ព្រង់​នេះ​តូច​ល្មម​ទេ យើង​អាច​ធើ្វ​ចំណុក​ក៏​បាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំណឹប» មានន័យដូចម្ដេច ?


ចំណឹប


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការ​ចឹប។
ឧទាហរណ៍៖ ចំនួន​ដែល​ចឹប ។

                 គ្រាប់​ល្ង​មួយ​ចំណឹប(ច្រើន​ប្រើ ចឹប ជាង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំណឹក» មានន័យដូចម្ដេច ?


ចំណឹក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការ​ចឹក; ស្នាម​ដែល​ចឹក ។
ឧទាហរណ៍៖ ចំណឹក​អាសិរ​ពិស; ផ្លែ​ឪឡឹក​នេះ មាន​ចំណឹក​មាន់​រខិញរខុញ . . . ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំណីបង្អែម» មានន័យដូចម្ដេច ?


ចំណីបង្អែម


?ថ្នាក់ពាក្យជា រាជសព្ទ 
មានន័យថា ព្រះឱជា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំណី» មានន័យដូចម្ដេច ?


ចំណី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វត្ថុ​សម្រាប់​ឆី ខាទនីយវត្ថុ គឺ​អាហារ​ដែល​ផ្អែម ។
ឧទាហរណ៍៖ ម្ហូប​ចំណីគឺ​ចម្អាប​និង​បង្អែម ។

              គ្រឿង​ចិញ្ចឹម​ជីវិត​របស់​សត្វ​តិរច្ឆាន​ក៏​ហៅ​ថា ចំណី ដែរ ។
ឧទាហរណ៍៖ ស្មៅស្លឹក​ឈើ … ជា​ចំណី​គោ ក្របី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំណាំពិត» មានន័យដូចម្ដេច ?


ចំណាំពិត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំអាងពិត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំណិត» មានន័យដូចម្ដេច ?


ចំណិត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាគ​ដែល​ចិត; បំណែក​ដែល​គេ​ចិត ដែល​គេ​ឆាក។
ឧទាហរណ៍៖ ស្លា​មួយ​ចំណិត ចំណិត​ដូង ។

               ជ្រុង ឬ​មុម​ដែល​បែង​បញ្ឆិត។
ឧទាហរណ៍៖ ដី​មួយ​ចំណិត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំណាំតែ» មានន័យដូចម្ដេច ?


ចំណាំតែ


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ធ្លាប់តែ, ច្រើនតែ, រមែងតែ, តែងតែ ។
ឧទាហរណ៍៖ គេចំណាំតែឃើញវាមកដេកនៅផ្ទះម្ដាយធំវាញយៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំណាំង» មានន័យដូចម្ដេច ?


ចំណាំង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រំកាច់​ដែល​ចាំង។
ឧទាហរណ៍៖ ចំណាំង​ឈើ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំណាំ» មានន័យដូចម្ដេច ?


ចំណាំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរ​ដែល​ចាំ​បាន គ្រឿង​សម្រាប់​ឲ្យ​ចាំ​បាន គ្រឿង​សម្គាល់។
ឧទាហរណ៍៖ មាន​ចំណាំ តាម​ចំណាំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំណាស់» មានន័យដូចម្ដេច ?


ចំណាស់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរ បែប​ភាព​ដែល​ចាស់។
ឧទាហរណ៍៖ អ្នក​និង​ខ្ញុំ​យើង​មាន​ចំណាស់​ប្រហែល​គ្នា; ផ្លែ​ខ្នុរ​ពេញ​ចំណាស់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំណាល់» មានន័យដូចម្ដេច ?


ចំណាល់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការ​ចាល់ ការ​ទញ់​ខ្លាំង។
ឧទាហរណ៍៖ ចំណាល់​ទឹក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំណាល» មានន័យដូចម្ដេច ?


ចំណាល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ចាល ការ​រាង​រអា។
ឧទាហរណ៍៖ ដាក់​ទណ្ឌ​កម្ម​វា​ធ្ងន់​ដល់​ម្ល៉ឹង​ហើយ វា​នៅ​តែ​គ្មាន​ចំណាល​សោះ (ច្រើន​ប្រើ ចាល ជាង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំណារ» មានន័យដូចម្ដេច ?


ចំណារ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ដែល​គេ​ចារ; អក្សរ​ដែល​គេ​ចារ; ចម្រឹង​ទាំងឡាយ​ដែល​គេ​ចារ ឲ្យ​មាន​ព្រំ​ចារឹក (ម. ព. ចារ ១ កិ. ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំណាយវលញ្ជិត» មានន័យដូចម្ដេច ?


ចំណាយវលញ្ជិត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំនួនប្រាក់ដែលក្រសួងនានាស្នើទៅក្រសួងហិរញ្ញវត្ថុ ទុក និងចំណាយតាមកម្រិតនៃឥណទាន ដែលមានក្នុងថវិកា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំណាយ» មានន័យដូចម្ដេច ?


ចំណាយ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រើ​គេ​ឲ្យ​ចាយ ចេញ​ប្រាក់​ឲ្យ​ចាយ បរិច្ចាគ​ទ្រព្យ ។
ឧទាហរណ៍៖ ចំណាយ​ទ្រព្យ​ធ្វើ​បុណ្យ​ឲ្យ​ទាន ។

               មានន័យថា ផ្លាស់​ឬ​លុប​ចេញ​ពី​បញ្ជី។
ឧទាហរណ៍៖ ចំណាយ​បញ្ជី ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការចាយ, ដំណើរដែលចាយ

ឧទាហរណ៍៖ ចំណាយធនធាន; របស់ដែលចាយ : ប្រាក់ចំណាយ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ការចាយ, ដំណើរដែលចាយ
ឧទាហរណ៍៖ ចំណាយធនធាន; របស់ដែលចាយ : ប្រាក់ចំណាយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំណាប់​ចំនួន» មានន័យដូចម្ដេច ?


ចំណាប់​ចំនួន


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ប្រាកដ​ប្រជា នឹងន ដែល​ឋិតថេរ វិសេស​វិសាល ខ្លាំងក្លា ប៉ិន​ប្រសប់ ខ្ជាប់ខ្ជួន ច្បាស់លាស់ ។
ឧទាហរណ៍៖ បង​ខ្ញុំ​ធ្វើការ​ចំណាប់​ចំនួន​ណាស់​មិន​ខ្ជីខ្ជា​ទេ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំណាប់ខ្មាំង» មានន័យដូចម្ដេច ?


ចំណាប់ខ្មាំង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្ស ឬសត្វ ដែលមនុស្សទុច្ចរិតចាប់យកទៅទុកឱ្យលោះថ្នូរជាប្រាក់ទើបលែងវិញ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំណាប់» មានន័យដូចម្ដេច ?


ចំណាប់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ចាប់ អំពើ​ដែល​ចាប់ ។
ឧទាហរណ៍៖ បាន​ចំណាប់​ហើយ គឺ​បាន​កណ្ដាប់​ដៃ​ហើយ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ឆើត ផ្ដាច់ ណាស់។
ឧទាហរណ៍៖ ល្អ​ចំណាប់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំណាន» មានន័យដូចម្ដេច ?


ចំណាន


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ពាក្យក្លាយឃ្លាតសំឡេងពី ឆាំន៉ានៗ ក្លាយសំឡេងពី ជំនាញ ។ កាលពីក្នុងបុរាណសម័យព្រេងនាយសៀមយកពាក្យ ជំនាញ ទៅសរសេរជា ជាំនាញ អានថា ឆាំន៉ាន, ខ្មែរខ្លះក្នុងសម័យនោះទៅនៅឯប្រទេសសៀមយូរឆ្នាំ ធ្លាប់និយាយតាមសៀមដែលថា ជំនាញ ជា ឆាំន៉ាន, លុះវិលត្រឡប់មកនៅឯប្រទេសកម្ពុជាវិញ ក៏និយាយថា ឆាំន៉ានៗ តាមធ្លាប់មាត់, លុះចំណេរកាលយូរតមក ខ្មែរឯទៀតៗនិយាយក្លាយឃា្លតសំឡេងពី ឆាំន៉ាន មកជា ចំណាន, ពាក្យ ជំនាញ របស់ខ្មែរក៏ទៅជាក្លាយសំឡេងពីរដងគឺ ជំនាញ ជា ឆាំន៉ាន, ឆាំន៉ាន ជា ចំណាន នេះឯង, ឯន័យរបស់ពាក្យទាំង ៣ សំឡេង : ជំនាញ > ឆាំន៉ាន > ចំណាន នេះគង់នៅតែដដែល គឺមានដំណើរសេចក្ដីថា ប៉ិន, ប្រសប់, ស្ទាត់; ពូកែ; វាងវៃ ដូចគ្នា ។ ជំនាញ ជាសំដីរបស់ខ្មែរ, គួរខ្មែរយើងថាឲ្យច្បាស់តាមសំដីរបស់ជាតិយើងវិញ ជាការប្រពៃណាស់ ឈ្មោះថាយើងមិនព្រមថាឲ្យឃ្លាតចាកសំដីដើមរបស់ខ្លួន, កាលបើយើងនិយាយជាមួយនឹងសៀម សឹមយើងថា ឆាំន៉ាន ជាមួយនឹងគេទៅចុះ កុំថា ចំណាន ព្រោះកុំឲ្យសៀមគេថាយើងនិយាយមិនច្បាស់ដូចគេ ។ នេះជាប្រវត្តិនៃពាក្យ ចំណាន ( ម. ព. ជំនាញ, ជាញ, ជាញជ័យ; ទិទៀន; ចឺម ទៀតផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំណាញ់» មានន័យដូចម្ដេច ?


ចំណាញ់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការ​ចាញ់។
ឧទាហរណ៍៖ ចំណាញ់​ល្បែង​ភ្នាល់ ចំណាញ់​កល​របស់​គេ នាំ​ឲ្យ​អាប់​កិត្តិយស ។ ព. ផ្ទ. ជម្នះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំណាក់» មានន័យដូចម្ដេច ?


ចំណាក់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការ​ចាក់ អំពើ​ដែល​ចាក់។
ឧទាហរណ៍៖ ចំណាក់​មួយ​កាំបិត ចំណាក់​មួយ​ម្ជុល ។

               ស្នាម​ដែល​ចាក់។
ឧទាហរណ៍៖ ពិនិត្យ​មើល​ចំណាក់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំណរ» មានន័យដូចម្ដេច ?


ចំណរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការ​ចរ ការ​ត្រាច់​ចរ (បារ. Trajet, parcours) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំណត់» មានន័យដូចម្ដេច ?


ចំណត់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រស​ដែល​ចត់។
ឧទាហរណ៍៖ ចំណត់​ផ្លែ​ក្វិដ្ឋ​ខ្ចី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំណត» មានន័យដូចម្ដេច ?


ចំណត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរ​ដែល​ចត; ទី​សម្រាប់​ចត។
ឧទាហរណ៍៖ ចំណត​ទូក; មួយ​ចំណត ពីរ​ចំណត (សំ. ស្ថានីយ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំណង់» មានន័យដូចម្ដេច ?


ចំណង់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដី​ចង់ ដំណើរ​ចង់។
ឧទាហរណ៍៖ អញ្ជើញ​ពីសា​តាម​ចំណង់​ចុះ បណ្ដោយ​ឲ្យ​អស់​ចំណង់​ចុះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំណង» មានន័យដូចម្ដេច ?


ចំណង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កំណួច​ដែល​ចង​កួច​ភ្ជាប់​តគ្នា ។ ចំណង​ដៃ អំបោះ​ដែល​ចង​ដៃ ឬ​ប្រាក់ ឬ​ក៏​ទ្រព្យ​របស់​ដែល​គេ​ឲ្យ​ជា​កំដរ​ដៃ …. ។

                ឈ្មោះព្រឹក្សមួយប្រភេទកម្ពស់ ១៥-២៥ ម ដុះក្នុងព្រៃធំនៃឥណ្ឌូចិន ឥណ្ឌា កោះ Java និងទៀបកោះម៉ាឡាកា។ សំបកមាំណាស់ គេប្រើធ្វើកន្ទុយខ្សែ និងចំណងផ្សេងៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំណ» មានន័យដូចម្ដេច ?


ចំណ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.)ការច, ការពុះបំបែកឈើដោយដឹងភ្លុក; ស្នាមដែលច ។
ឧទាហរណ៍៖ ធើ្វ​ចំណ​ឲ្យ​ត្រង់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំកោង» មានន័យដូចម្ដេច ?


ចំកោង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រឹង​ឲ្យ​កោង។
ឧទាហរណ៍៖ ចំកោង​ខ្លួន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំកាង» មានន័យដូចម្ដេច ?


ចំកាង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លា​ត្រដាង​ឲ្យ​កាង​ចេញ។
ឧទាហរណ៍៖ ចំកាង​ស្លាប ចំកាង​ដៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចំ» មានន័យដូចម្ដេច ?


ចំ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដេរស្រោបរឹមកុំឲ្យរបោច ។
ឧទាហរណ៍៖ ចំជាយកន្ទេល ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ត្រូវ​ត្រង់​មិន​ល្អៀង។
ឧទាហរណ៍៖ ដាក់​ចំ ចោទ​ចំ ហៅ​ចំ​ឈ្មោះ ។

               ចំ​ហើយ និ. ពុំ​សម​សោះ​ឡើយ។
ឧទាហរណ៍៖ ចំ​ហើយ​បង​ឯង ពុំ​គួរ​បើ​រត់​ចោល​គ្នា​សោះ ! ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចៅ​ចម» មានន័យដូចម្ដេច ?


ចៅ​ចម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្ត្រី​ជាតិ​ជា​រាស្ត្រ​សាមញ្ញ ដែល​ព្រះ​រាជា​ទ្រង់​សព្វ​ព្រះ​រាជ​ហ្ឫទ័យ​តែង​តាំង​ជា បាទ​បរិចារិកា ។ តាម​ក្បួន​រាជ​ស័ព្ទ ចៅ​ចម​មាន ៦ ថ្នាក់ គឺ ១ ព្រះ​បិយោ ងារ​ជា​ព្រះ​បរម; ២ ព្រះ​ស្នំ ងារ​ជា​ព្រះ​ម្នាង; ៣ ព្រះ​ស្រឹង្គារ ងារ​ជា​ព្រះ​ម៉ែ​នាង; ៤ ព្រះ​ក្រមការ ងារ​ជា​ព្រះ​នាង; ៥ ព្រះ​ស្រីការ ងារ​ជា​អ្នក​ម្នាង; ៦ ព្រះ​កំណាន់ ងារ​ជា​អ្នក​នាង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចៅអធិការ» មានន័យដូចម្ដេច ?


ចៅអធិការ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភិក្ខុ​ជា​មេ​វត្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចៅហ្វាយឡើងបុណ្យ ខុនឡើងសក្តិ» មានន័យដូចម្ដេច ?


ចៅហ្វាយឡើងបុណ្យ ខុនឡើងសក្តិ


មានន័យថា ការឡើងបុណ្យ ឬឥទ្ធិពលតាមរយៈចៅហ្វាយនាយរបស់ខ្លួន។ ជាធម្មតា កាលណាចៅហ្វាយនាយឡើងបុណ្យ ខុនដែលជាមន្ត្រីធ្វើការក្រោមឱវាទតែងតែឡើងសក្តិតាមឋានៈខ្លះៗ ឬយ៉ាងហោចណាស់ក៏បានទទួលឥទ្ធិពលពីមេខ្លះៗដែរ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចៅហ្វាយខេត្ត» មានន័យដូចម្ដេច ?


ចៅហ្វាយខេត្ត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះតំណែងរដ្ឋបាលនៃអ្នកគ្រប់គ្រងជាន់ខ្ពស់ក្នុងខេត្ត។ តាមព្រះរាជក្រមលេច ៣០៨-ប.រ. ​ចុះថ្ងៃទី ១៨-០៧-១៩៦៧ របស់សម្តេចព្រះនរោត្តម សីហនុ ពាក្យ ចៅហ្វាយខេត្ត ចៅហ្វាយក្រុង ចៅហ្វាយស្រុក មេឃុំ និងឃុំ ត្រូវបានប្តូរជា អភិបាលខេត្ត អភិបាលក្រុង អភិបាលខេត្តរង អភិបាលក្រុងរង អភិបាលស្រុក​ ចៅសង្កាត់ និងសង្កាត់។ បច្ចុប្បន្ន ពាក្យចៅហ្វាយខេត្ត ចៅហ្វាយក្រុង ជាដើម នៅប្រើជាសម្តីប្រជាជនក្រៅពីលិខិតរដ្ឋបាល។ ចំណែកពាក្យ សង្កាត់​ គេប្រើសម្រាប់រដ្ឋបាលថ្នាកក្រុងរាជធានីដោយពាក្យ ឃុំ គេប្រើសម្រាប់រដ្ឋបាលកក្រៅពីក្រុង និងរាជធានី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចៅហ្វាយក្រុង» មានន័យដូចម្ដេច ?


ចៅហ្វាយក្រុង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះតំណែងរដ្ឋបាលនៃអ្នកគ្រប់គ្រងជាន់ខ្ពស់ក្នុងក្រុង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចៅហ្វាយ» មានន័យដូចម្ដេច ?


ចៅហ្វាយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដែល​ជា​ម្ចាស់ ជា​អ្នក​នាយក​លើ​គេ ឬ​អ្នក​ដែល​ត្រួត​ត្រា​ការ​នីមួយ​ៗ ជា​ធំ​ជាង​អ្នក​ទាំង​អស់​ក្នុង​ពួក​នោះ​ៗ ។
ឧទាហរណ៍៖ ចៅហ្វាយ​ខែត្រ ចៅហ្វាយ​ស្រុក ចៅហ្វាយ​ខណ្ឌ …។ សម័យ​សង្គម​រាស្រ្ត​និយម ហៅ​ថា​អភិបាល​ខែត្រ អភិបាល​ស្រុក វិញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចៅស្រី-ប្រុស» មានន័យដូចម្ដេច ?


ចៅស្រី-ប្រុស


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះរាជនត្តា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចៅរ៉ៅ» មានន័យដូចម្ដេច ?


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា សំដី​ចៅរ៉ៅ ។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា រួសរាយ​រក​គ្នា។
ឧទាហរណ៍៖ និយាយ​ចៅរ៉ៅ ស្រែក​ហៅ​ចៅរ៉ៅ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចៅពញា» មានន័យដូចម្ដេច ?


ចៅពញា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឋានន្តរស័ក្តិនៃមន្ត្រីថ្នាក់ខ្ពស់ជាង ពញា គឺខ្ពស់ជាងថ្នាក់ ឧកញ៉ា ក្នុងរជ្ជកាលនាបុរាណសម័យក្នុងកម្ពុជរដ្ឋ, ជួនកាលព្រះរាជាទ្រង់ព្រះមេត្តាប្រោសព្រះរាជទានតាំងឲ្យឡើងដល់ទី សម្ដេច ក៏មាន, ក្នុងរជ្ជកាលនៃ ព្រះបាទសម្ដេចព្រះបរមរាជា (ពញាយ៉ាត) ទ្រង់តាំងលោកអ្នកឧកញ៉ា កែ ឲ្យឡើងជា សម្ដេចចៅពញា (ក្នុងខាងចុងនៃពុទ្ធសតវត្សរ៍ទី ២០, ចុល្លសតវត្សរ៍ទី ៨, គ្រិស្ដសតវត្សរ៍ទី ១១) ។ ក្នុងរជ្ជកាលនៃ ព្រះបាទសម្ដេចព្រះជ័យចេស្ដា (ពុទ្ធសតវត្សរ៍ទី ២៣) ព្រះរាជាទ្រង់ព្រះមេត្តាប្រោសតាំង ឧកញ៉ាភក្ដីសង្គ្រាម ហុក ឲ្យឡើងជា ចៅពញាភក្ដីសង្គ្រាម ជាមេទ័ពធំរបស់ប្រទេសកម្ពុជា, ចៅពញាភក្ដីសង្គ្រាម (ហុក) នេះជាមេទ័ពជំនាញជាញជ័យមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងរជ្ជកាលនោះ ។ ល ។ (ម. ព. ពញា ទៀតផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចៅទៃ» មានន័យដូចម្ដេច ?


ចៅទៃ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. បុ.) នាយ​ឬ​មេ​អ្នក​ថែ​រក្សា​កាន់​កាប់​ទៃ​របស់​ព្រះ​រាជា។
ឧទាហរណ៍៖ ប្ដី​នាង​នោះ​នៃ​ បាន​ស្គាល់​ចៅ​ទៃ ស្គាល់​ព្រះ​ស្គាល់​ពញា អ្នក​ផង​រាប់​អាន ដ្បិត​បាន​ទ្រព្យា កប​នូវ​លក្ខណា នាង​នោះ​ប្រពៃ (សាស្ត្រា​មា​យើង) ។

                 ព្រះសង្ឃចៅទៃ លោកចៅអធិការវត្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចៅទេស» មានន័យដូចម្ដេច ?


ចៅទេស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. បុ.) ម្ចាស់ប្រទេស (ព្រះរាជា) ពាក្យកាព្យថា ចៅទេសមិនធ្វេសទ្វេ តែងរិះរេរកហេតុផល ឲ្យរដ្ឋរាស្ដ្របានដល់ នូវក្ដីសុខក្ដីចម្រើន ។ (ម. ព. ទេស ន. ទៀតផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចៅជិត» មានន័យដូចម្ដេច ?


ចៅជិត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្ត្រីជាព្រះរាជបរិពារដែលនៅក្រាបបង្គំគាល់បម្រើជិតស្និទ្ធក្នុងព្រះរាជត្រកូល ។ ច្រើនប្រើជាមួយនឹងពាក្យចៅចម ។
ឧទាហរណ៍៖ ចៅជិតចៅចមជំទាវខុនណាង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចៅចម» មានន័យដូចម្ដេច ?


ចៅចម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្ត្រីជាតិជារាស្ដ្រសាមញ្ញ ដែលព្រះរាជាទ្រង់សព្វព្រះរាជហ្ឫទ័យតែងតាំងជា បាទបរិចារិកា ។ តាមក្បួនរាជស័ព្ទ ចៅចមមាន ៦ ថា្នក់ គឺ ១- ព្រះបិយោ ងារជាព្រះបរម; ២- ព្រះស្នំ ងារជាព្រះម្នាង; ៣- ព្រះស្រឹង្គារ ងារជាព្រះម៉ែនាង; ៤- ព្រះក្រមការ ងារជាព្រះនាង; ៥- ព្រះស្រីការ ងារជាអ្នកម្នាង; ៦- ព្រះកំណាន់ ងារជាអ្នកនាង


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចៅក្រម» មានន័យដូចម្ដេច ?


ចៅក្រម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មន្រ្តី​តុលាការ មន្ត្រី​អ្នក​ជម្រះ​ក្ដី ។
?ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ចៅក្រមអាសនៈ និងចៅក្រមអយ្យការ។ ២. ចៅក្រមអាសនៈ រួមមានជាអាទិ៍ ចៅក្រមជំនុំជម្រះក្តី និងចៅក្រមសុើបសួរ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចៅកូវ» មានន័យដូចម្ដេច ?


ចៅកូវ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. បុ.) អ្នក​គ្រប់គ្រង អ្នក​ត្រួតត្រា​មើល​ការ​ខុស​ត្រូវ ។
ឧទាហរណ៍៖ ព្រះ​សង្ឃ​ចៅ​កូវ​ លោក​ចៅ​អធិការ​វត្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចៅ» មានន័យដូចម្ដេច ?


ចៅ


?ថ្នាក់ពាក្យជា បុរិសសព្វនាម
មានន័យថា អ្នក នាយ; យស​របស់​អាណា​ប្រជានុរាស្ត្រ​ដែល​ឥត​បណ្ដា​ស័ក្តិ ។
ឧទាហរណ៍៖ ចៅ​ក​ចោទ​ប្រកាន់​ចៅ​ខ អំពី​ប្រាក់ ១៥០ រៀល …។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កូន​របស់​កូន។
ឧទាហរណ៍៖ ចៅ​ប្រុស ចៅ​ស្រី ។ ចៅ​ទួត កូន​របស់​ចៅ; ចៅ​លួត កូន​របស់​ចៅ​ទួត; ចៅ​លា កូន​របស់​ចៅ​លួត; ចៅ​ប៉ា កូន​របស់​ចៅ​លា; ចៅ​ចុងកុល កូន​របស់​ចៅ​ប៉ា ។

                  (ល. ស.) (ស.) ម្ចាស់ ។ (ល.) អ្នក នាយ; ម្ចាស់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចោះ» មានន័យដូចម្ដេច ?


ចោះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​មាន​ជា​រន្ធ ឬ​ប្រហោង។
ឧទាហរណ៍៖ ចោះ​ឈើ ចោះ​ត្រចៀក ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ច្បោល​ៗ ទ្រួស​ៗ លំ​ៗ ។
ឧទាហរណ៍៖ សួរ​ចោះ​ៗ ដើរ​ចោះ​ៗ ។

               ចោះ​ចំ ចោទ​ចំ; ស្មាន​ត្រូវ​ចំ ដៅ​ចំ។
ឧទាហរណ៍៖ គេ​ចោះ​ចំ​វា​តែ​ម្ដង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចោល» មានន័យដូចម្ដេច ?


ចោល


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បោះបង់ លែងបង់ ។
ឧទាហរណ៍៖ ចោល​ផ្ទះ ចោល​ការ ។

                ពួយ បោះ គ្រវែង​វត្ថុ​មូល ឬ​វត្ថុ​ខ្លី
ឧទាហរណ៍៖ យក​ដុំ​ដី​ចោល យក​កំណាត់​ឈើ​ចោល ចោល​ផ្លែ​ស្វាយ ។ ចោល​ទៃ ឬ​ស្លាប់​ចោល​ទៃ ស្លាប់​ក្នុង​វេលា​កំពុង​ដើរ​ដំណើរ ឬ​ស្លាប់​ក្នុង​សង្រ្គាម ចោល​ទៃ​ដែល​យក​ពី​ផ្ទះ​ទៅ (ព. ទ្រ. ម.) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចោរ​ឃាតកៈ» មានន័យដូចម្ដេច ?


ចោរ​ឃាតកៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) (ចោរ​ឃាតក) អ្នក​ពិឃាត​ចោរ អ្នក​សម្លាប់​ចោរ ។ ចោរឃាតក៍ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចោរឃាតកម្ម» មានន័យដូចម្ដេច ?


ចោរឃាតកម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) អំពើពិឃាតចោរ, ការពិឃាតចោរ ( ម. ព. ចោរឃាត ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចោរ​ឃាត» មានន័យដូចម្ដេច ?


ចោរ​ឃាត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ការ​ពិឃាត​ចោរ។
ឧទាហរណ៍៖ ធ្វើ​ចោរ​ឃាត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចោរម័ទ» មានន័យដូចម្ដេច ?


ចោរម័ទ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទម្លាប់អាក្រក់ក្នុងការរពឹសដៃកាន់ លួចយកទ្រព្យអ្នកដទៃ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចោរម័ត្ត» មានន័យដូចម្ដេច ?


ចោរម័ត្ត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្សលួចទ្រព្យគេ ដោយរពឹសដៃ ដោយប្រកាន់ទម្លាប់អាក្រក់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចោរឃាតក៍» មានន័យដូចម្ដេច ?


ចោរឃាតក៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ចោរឃាតកៈ )


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចោរកម្ម» មានន័យដូចម្ដេច ?


ចោរកម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពនៃរដ្ឋដែលសម្បូណ៌ចោរ មនុស្សទុច្ចរិត លួច ប្លន់ ឆក់ ដណ្តើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចោរកន្តារ» មានន័យដូចម្ដេច ?


ចោរកន្តារ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ផ្លូវឆ្ងាយដាច់ស្រយាលដែលមានពួកចោរនៅចាំស្កាត់ ។ ម. ព. កន្តារ ផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចោរកណ្ដក៍» មានន័យដូចម្ដេច ?


ចោរកណ្ដក៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ចោរកណ្តកៈ )


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចោរកណ្ដកៈ» មានន័យដូចម្ដេច ?


ចោរកណ្ដកៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ចោរកណ្តក) បន្លា, ចម្រូង គឺចោរ ឬចោរដែលទុកស្មើបន្លា ទុកស្មើចម្រូង (ចោរសាហាវដែលធ្វើឲ្យអ្នកស្រុកភិតភ័យស្ញប់ស្ញែងខ្លាំង បណ្ដាលឲ្យស្រុកភូមិលំនៅទុកស្មើព្រៃដែលសុទ្ធតែបន្លាឬចម្រូង) ។ បើស្ត្រីហៅ ចោរកណ្ដកា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចោរ» មានន័យដូចម្ដេច ?


ចោរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. ចៅរ) ជនអ្នកលួចគេ, ល្មួច
ឧទាហរណ៍៖ ចោរ​ឆក់ ចោរ​អ្នក​ឆក់​ទ្រព្យ​គេ ។ ចោរ​ប្លន់ ចោរ​អ្នក​ប្លន់​គេ ។  ចោរ​ព្រៃ គឺចោរ​ដែល​វេលា​ថ្ងៃ​ពួន​នៅ​តែ​ក្នុង​ព្រៃ វេលា​យប់​ចេញ​លួច ឬ​ប្លន់​គេ (ច្រើន​តែ​ចោរ​ប្លន់)។ ចោរ​ព្រៃ​មាន​ចោរ​ស្រុក​ជា​រនុក ជា​អ្នក​ឲ្យ​ការណ៍ ទើប​អាច​លួច​ឬ​ប្លន់​អ្នក​ស្រុក​បាន ដូច​មនុស្ស​កាច ឬ​មនុស្ស​ខូច​ដែរ បើ​គ្មាន​គ្នីគ្នា​ចូល​ដៃ សម​គំនិត​កាន់​ជើង​ទេ ក៏​កាច​ខូច​ពុំ​កើត​ឡើយ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្រ្តី​ដែល​ខូច​លួច​ក្បត់​ចិត្ត​ប្ដី​​ជា​ចោរ​លួច​ទ្រព្យ​គេ ហៅ​ថា ចោរី ។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចោម​រោម» មានន័យដូចម្ដេច ?


ចោម​រោម


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចោម​ជុំ ហែហម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចោមពុង» មានន័យដូចម្ដេច ?


ចោមពុង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដណ្ដប់​សំពត់​ព័ទ្ធ​ក្រោម​ក្លៀក​ប្រសព្វ​ជាយ​ទាំង​ពីរ​ខាង​មុខ​បិទ​ដោះ ហើយ​សៀត​ភ្ជាប់​ចុក​ត្រសុក​ត្រង់​ដើម​ទ្រូង។
ឧទាហរណ៍៖ រដូវ​ក្ដៅ​ស្រ្តី​សម័យ​ពី​ដើម​ច្រើន​តែ​ចោម​ពុង​ធ្វើ​ការ (ម. ព. ពុង ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចោម» មានន័យដូចម្ដេច ?


ចោម


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ព័ទ្ធ ។
ឧទាហរណ៍៖ ចោម​ចាប់ ។

              ចោម​រោម គឺ ចោម​ជុំ ហែហម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖