Posted on Leave a comment

តើពាក្យ «ចោទនា» មានន័យដូចម្ដេច ?


ចោទនា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ការ​ចោទ ដំណើរ​ចោទ សេចក្ដី​ចោទ; ការ​ដាស់​តឿន; ការ​រំអុក​ឲ្យ​ដោយ​ទទូច ។
សិល្បៈ ឬការប្តឹងតវ៉ាដល់តុលាការ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចោទក៍» មានន័យដូចម្ដេច ?


ចោទក៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកប្តឹងតវ៉ាដល់តុលាការ អ្នកជួញក្តី​។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចោទកៈ» មានន័យដូចម្ដេច ?


ចោទកៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) (ចោទក) អ្នក​ចោទ។
ឧទាហរណ៍៖ ខាង​ចោទ​ក៍​អាង​ថា …។ចោទក៍


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចោទ» មានន័យដូចម្ដេច ?


ចោទ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (បា.) (ចោត) តឿន ដាស់តឿន; សួរ​ដណ្ដឹង; ដាក់​ចំណោទ ដាក់​ប្រស្នា​ឲ្យ​រក; ប្ដឹង ប្ដឹង​ប្រកាន់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចោត» មានន័យដូចម្ដេច ?


ចោត


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទីទៃ​ពី​ទេរ គឺ​ចំហុង ។
ឧទាហរណ៍៖ ច្រាំង​ចោត ។

                ឈ្មោះ​ក្ដាម​សមុទ្រ​មួយ​ពួក ។
ឧទាហរណ៍៖ ក្ដាម​ចោត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចោងហោង» មានន័យដូចម្ដេច ?


ចោងហោង


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ស. ច្ចងហ្ចង អ. ថ. ចងហង) ព្រហើន (មិនសូវប្រើ, ប្រើខ្លះតែ ព. កា.) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចៃរ៉ា» មានន័យដូចម្ដេច ?


ចៃរ៉ា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់​នេសាទ​មច្ឆជាតិ​មួយ​ប្រភេទ ប្រើ​ការ​បែប​យ៉ាង​ថ្នង តែ​ធំ​ជាង​ថ្នង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចៃត្យ» មានន័យដូចម្ដេច ?


ចៃត្យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.)(បា.) (ចេតិយ) ហៅ​ក្លាយ​មក​ជា ចៃដី ឬចាយដី (ម. ព. ចេតិយ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចៃដី» មានន័យដូចម្ដេច ?


ចៃដី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. ចេតិយ ចៃត្យ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចៃដន្យ» មានន័យដូចម្ដេច ?


ចៃដន្យ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. ចៃដន់ )
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ចៃដន់ )
ដំណើរដែលកើតមានដោយមិនដឹងខ្លួន យថាហេតុ ព្រេងសំណាង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចៃដន់» មានន័យដូចម្ដេច ?


ចៃដន់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (សំ.) (ចៃតន្យ ន. “អាត្ម័ន (អាត្មា) ព្រលឹង; ចិត្ត; ទេវតា​ដែល​ជា​អ្នក​នាំ​បណ្ដាល​ចិត្ត ជា​អ្នក​បញ្ចូល​ចិត្ត …” ។ (ស. ដលចៃ អ. ថ. ដុនចៃ កិ.) បណ្ដាល​ឲ្យ​គិត ឲ្យ​នឹក​ភ្នក​ឃើញ; ដំណើរ​ដែល​បណ្ដាល​ឲ្យ​កើត​មាន​ឡើង ហាក់​ដូច​ជា​មាន​ទេវតា​នាំ​បណ្ដាល។
ឧទាហរណ៍៖ ការណ៍​ហ្នឹង​វា​ជា​ចៃដន្យ … ។ ចៃ​ដន្យ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (ចៃតន្យ ន. “អាត្ម័ន (អាត្មា) ព្រលឹង; ចិត្ត; ទេវតា​ដែល​ជា​អ្នក​នាំ​បណ្ដាល​ចិត្ត ជា​អ្នក​បញ្ចូល​ចិត្ត …” ។ (ស. ដលចៃ អ. ថ. ដុនចៃ កិ.) បណ្ដាល​ឲ្យ​គិត ឲ្យ​នឹក​ភ្នក​ឃើញ; ដំណើរ​ដែល​បណ្ដាល​ឲ្យ​កើត​មាន​ឡើង ហាក់​ដូច​ជា​មាន​ទេវតា​នាំ​បណ្ដាល។
ឧទាហរណ៍៖ ការណ៍​ហ្នឹង​វា​ជា​ចៃដន្យ … ។ ចៃ​ដន្


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចៃ» មានន័យដូចម្ដេច ?


ចៃ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សត្វ​ល្អិត​អាស្រ័យ​នៅ​នឹង​កាយ​មនុស្ស ឬ​សត្វ​តិរច្ឆាន បរិភោគ​ឈាម​ជា​អាហារ ។
(ស.) ចិត្ត ។
ឧទាហរណ៍៖ គាប់​ចៃ គឺ​គាប់​ចិត្ត ពេញ​ចិត្ត (ស. ខ្ចប់ចៃ អ. ថ. ខបចៃ); ចុនចៃ (ស. ចនចៃ អ. ថ. ចុនចៃ) គឺ​ទាល់​ចិត្ត ទាល់​គំនិត (មិន​សូវ​ប្រើ; មាន​ប្រើ​តែ​ក្នុង​កាព្យ​ខ្លះ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចែៗ» មានន័យដូចម្ដេច ?


ចែៗ


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ស៊ាំស៊ន ជញ្ជាន់​ស្លាញ ដដែល​ៗ ច្រំដែល ។
ឧទាហរណ៍៖ និយាយ​ចែ​ៗ ស្ល​តែ​បន្លែ​ដដែល​ចែ​ៗ (ម. ព. ចែប៉ប្រែ ឬ ជែពព្រែ ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចែស» មានន័យដូចម្ដេច ?


ចែស


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ពាក្យ​សម្រាប់​ចម្រើន​ពាក្យ​ក្ដៅ ពាក្យ​រឹង​ឲ្យ​វិសេស​ឡើង ។
ឧទាហរណ៍៖ ក្ដៅ​ចែស រឹង​ចែស គឺ​ក្ដៅ​ខ្លាំង រឹង​ខ្លាំង ។

               ជាក់​ច្បាស់ ជាក់​ស្បាន់ ក្រឡៅ ។​
ឧទាហរណ៍៖ ឃើញ​ច្បាស់​ចែស ភ្លឺ​ចែស ភ្លឺ​ច្បាស់​ចែស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចែវ» មានន័យដូចម្ដេច ?


ចែវ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចូកគាស់ទឹកដោយចែវឲ្យលឿនទូក ។
ឧទាហរណ៍៖ ខំប្រឹងចែវឲ្យតឹងដៃបន្តិចឡើង ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿង​ទូក​សម្រាប់​ឲ្យ​ទូក​លឿន ដោយ​ពាក់​ត្របែង​នឹង​ខ្សែ​ភ្ជាប់​នឹង​បង្គោល ហើយ​កាន់​យោគ​ចូក​គាស់​ទឹក។
ឧទាហរណ៍៖ ពាក់​ចែវ សម្រប​ចែវ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចែប៉ប្រែ» មានន័យដូចម្ដេច ?


ចែប៉ប្រែ


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ច្រំ​ដែល ដដែល​ៗ។
ឧទាហរណ៍៖ កុំ​និយាយ​ចែប៉ប្រែ​ពេក ឬ កុំ​និយាយ​ជែពព្រែ​ពេក ។ ជែ​ពព្ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចែត» មានន័យដូចម្ដេច ?


ចែត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​កាំបិត​មួយ​ប្រភេទ ផ្លែ​ធំ​វែង ដង​ខ្លី ។
ឧទាហរណ៍៖ កាំបិត​ចែត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចែចូវ» មានន័យដូចម្ដេច ?


ចែចូវ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា នាំ​សំដី​ទៅ​មក ។
ឧទាហរណ៍៖ មុន​នឹង​ដណ្ដឹង​កូន​ក្រមុំ​គេ ត្រូវ​រក​មនុស្ស​ឲ្យ​ទៅ​ចែចូវ​សិន ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ប៉ិន​ខាង​និយាយ​ដើម​គេ ដែល​ប៉ិន​ខាង​ពោល​ពាក្យ​ញុះ​ញង់។
ឧទាហរណ៍៖ មនុស្ស​ចែចូវ ។

                ដែល​ប្រព្រឹត្ត​ខាង​ញុះញង់។
ឧទាហរណ៍៖ ពាក្យ​ចែ​ចូវ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចែង​ថ្ងៃ» មានន័យដូចម្ដេច ?


ចែង​ថ្ងៃ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​រោគ​កើត​ផេរ​នៅ​ស្បែក នាំ​ឲ្យ​ស្កៀប​រមាស់ (អ្នក​ស្រុក​ខ្លះ​ថា ចេញ​ថ្ងៃ ឬ ចាញ់​ថ្ងៃ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចែងវ៉ែង» មានន័យដូចម្ដេច ?


ចែងវ៉ែង


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ខ្វែង​ហួស ជ្រួស​ខ្វាត់​ខ្វែង; ដែល​ខ្វាត់​ខ្វែង។
ឧទាហរណ៍៖ ដើរ​ចែងវ៉ែង; ផ្លូវ​ចែងវ៉ែង ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ខ្វែង​ហួស ជ្រួស​ខ្វាត់​ខ្វែង; ដែល​ខ្វាត់​ខ្វែង។
ឧទាហរណ៍៖ ដើរ​ចែងវ៉ែង; ផ្លូវ​ចែងវ៉ែង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចែងម៉ែង» មានន័យដូចម្ដេច ?


ចែងម៉ែង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ស្មៅ​កក់​មួយ​ប្រភេទ ដើម​មូល​ប្រើ​ធ្វើ​កន្ទេល​បាន ។
ឧទាហរណ៍៖ កក់​ចែង​ម៉ែង ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា វៀច​ត្រមែង វៀច​លយ​ត្របាំង​បះ ។
ឧទាហរណ៍៖ វៀច​ចែង​ម៉ែង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចែងថ្ងៃ» មានន័យដូចម្ដេច ?


ចែងថ្ងៃ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះរោគកើតផេរនៅស្បែក នាំឲ្យស្កៀបរមាស់ (អ្នកស្រុកខ្លះថា ចេញថ្ងៃ ឬ ចាញ់ថ្ងៃ)។
?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះខុទ្ទកបិឡកា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចែងចា» មានន័យដូចម្ដេច ?


ចែងចា


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ថ្លាថ្លែង សំដែង ពោល​ពេញ​សំឡេង​ឮ​ខ្លាំង​ៗ ច្បាស់​លាស់ (ប្រើ​តែ​ក្នុង​កាព្យ​និង​ពំនោល​ល្ខោន ពំនោល​រឿង​រាមកេរ្តិ៍ ) ។ ចាចែង


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចែង» មានន័យដូចម្ដេច ?


ចែង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ថ្លែង សំដែង ប្រាប់ ឲ្យ​ដឹង​ឲ្យ​ដំណឹង​ច្បាស់។
ឧទាហរណ៍៖ ចែង​សេចក្ដី ចែង​ច្បាប់ ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​មួយ​ប្រភេទ ស្លឹក​តូច​ឈ្លម​ស្រួច​ៗ ស្រដៀង​នឹង​ស្លឹក​រៃ​ទឹក។
ឧទាហរណ៍៖ ដើម​ចែង ។

                 ចែងជាចុល្លព្រឹក្សតូចកំពស់ ២-៤ ម ដុះលើដីវាលនៃប្រទេសកម្ពុជា និងថៃ ។ គេប្រើស្លឹកចែងសំរាប់ធ្វើកៅយក់ ។
ជ្រុង ឬ​ញោច​ខាង​ឆ្វេង​និង​ខាង​ស្ដាំ នៃ​ដំបូល​ផ្ទះ។
ឧទាហរណ៍៖ ចែង​ផ្ទះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចែក» មានន័យដូចម្ដេច ?


ចែក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បែង រំលែក លៃ​ជា​ចំណែក។
ឧទាហរណ៍៖ ចែក​ទ្រព្យ ។

               ចែក​ចាយ គឺ​ចែក​ឲ្យ​ចាយ ។ ចែក​ប៉ាន់ គឺ​ចែក​ដោយ​បូក​ប៉ាន់ ។ ចែក​រលែកចែក​ឲ្យ​បាន​គ្រប់​គ្នា ។ ចែក​រំលែក ចែក​ដោយ​រំលែក​ឲ្យ​ខ្លះ ។ចែក​ចាយ គឺ​ចែក​ឲ្យ​ចាយ ។ ចែក​ប៉ាន់ គឺ​ចែក​ដោយ​បូក​ប៉ាន់ ។ ចែក​រលែកចែក​ឲ្យ​បាន​គ្រប់​គ្នា ។ ចែក​រំលែក ចែក​ដោយ​រំលែក​ឲ្យ​ខ្លះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចែ» មានន័យដូចម្ដេច ?


ចែ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​មាន់​មាន​មាឌ​តូច បើ​ឈ្មោល មាន​សិរ្ស​ខ្ពស់ សម្បុរ​ក្រហម។
ឧទាហរណ៍៖ មាន់​ចែ​រងាវ​ពីរោះ​ជាង​មាន់​គក ។

               ប្រដាប់​ធ្វើ​ដោយ​ដែក​មាន​មុខ​ខុប​ខ្វេរ សម្រាប់​កាវ​មែក​ឈើ​តូច​ៗ ជាដើម។
ឧទាហរណ៍៖ យក​ចែ​កាវ​ដៃ​ទំពាំង​ឫស្សី ។

                ភ្លុក​មេ​ដំរី ឬ​ភ្លុក​ដំរី​ស្ដរ តូច​ៗ ខ្លី​ៗ ទីទៃ​ពី​ភ្លុក​ធម្មតា។
ឧទាហរណ៍៖ កាំបិត​ស្លា​ដង​ចែ ។ ចែកាច់ គឺ​ចែ​ដែល​មេ​ដំរី​កាច់​ចោល​ខ្លួន​វា នៅ​ជាប់​នឹង​ដើម​ឈើ​រស់ (ខ្មែរ​សម័យ​បុរាណ​ខ្លះ សន្មត​ថា​ជា​របស់​មាន​តម្លៃ ព្រោះ​គេ​ជឿ​ថា​ជា​របស់​ត្រជាក់ត្រជំ) ។

                  (ចិ.) (ចេ) បង​ស្រី ។
ឧទាហរណ៍៖ សុំ​ចែ​អញ្ជើញ​អង្គុយ ! ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា តូច ទាប កន្តិល។
ឧទាហរណ៍៖ មនុស្ស​ចែ និង​មនុស្ស​តឿ​ដើរ​ជា​មួយ​គ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចេះ​អត្ថ​ប្រែ» មានន័យដូចម្ដេច ?


ចេះ​អត្ថ​ប្រែ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ព. សា.) ចេះ​ប្រែ​ស្រាយ​អធិប្បាយ​សេចក្ដី​ចេញ​ពី​បាលី​បាន ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. អ័ត-ថៈ, ដូច​ជា អត្ថ​កាម អ្នក​មាន​បំណង​ល្អ; អ្នក​ចង់​ឲ្យ​មាន​សេចក្ដី​ចម្រើន; អ្នក​ផ្គង​ដំណើរ​ការណ៍​សំដៅ​ផល​ប្រយោជន៍ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចេះ» មានន័យដូចម្ដេច ?


ចេះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដឹង​ជាក់ យល់​ជាក់។
ឧទាហរណ៍៖ ចេះ​អក្សរ ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែល​មាន​ចំណេះ។
ឧទាហរណ៍៖ មនុស្ស​ចេះ អ្នក​ចេះ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​ចំណេះ។
ឧទាហរណ៍៖ មនុស្ស​ចេះ អ្នក​ចេះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចេស្ដា» មានន័យដូចម្ដេច ?


ចេស្ដា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (ជើង ដ) (“សេចក្ដី​ខ្មីឃ្មាត សង្វាត ប្រឹងប្រែង; ដំណើរ​តាំង​ចិត្ត​ប្រុង​នឹង​ធ្វើ​; ដំណើរ​កម្រើក​អវយវៈ​តូច​ធំ មាន​លើក​ដៃ​ជើង វាស​ដៃ​ជើង ឬ​ងាក​បែរ​ជាដើម…”) ការ​សំដែង​ឫកពា​ឲ្យ​ឃើញ​តេជះ​អំណាច ការ​ប្រើ​អំណាច បញ្ចេញ​តេជះ ។ ព្រះ​ចេស្ដា គឺ​តេជះ​អំណាច​នៃ​ព្រះ​មហា​ក្សត្រ (រ. ស.) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចេស» មានន័យដូចម្ដេច ?


ចេស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សូត្រ ​ឬ​អំបោះ​ខ្មាញ់​តូច​ឆ្មារ សម្រាប់​ប្រើ​ការ​ដេរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចេលកជន» មានន័យដូចម្ដេច ?


ចេលកជន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ជន​អ្នក​នៅ​បម្រើ​គេ បាវព្រាវ (ព. កា.) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចេរវិលវឹង» មានន័យដូចម្ដេច ?


ចេរវិលវឹង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. ចេរវិល )


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចេរវិល» មានន័យដូចម្ដេច ?


ចេរវិល


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ត្រឡប់​មក​វិញ ត្រឡប់​មក​កើត (ប្រជុំ​ជាតក)។
ឧទាហរណ៍៖ ចេរ​វិល​វឹង​មក យោន​យក​ជាតិ​ជា បុត្រ​មហា​ក្សត្រា ពារាណសី ។ចេរវិលវឹង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចេរចា» មានន័យដូចម្ដេច ?


ចេរចា


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា និយាយ​រួសរាយ​កាន់​គ្នា (មិន​សូវ​ប្រើ ច្រើន​ប្រើ​ថា ចរចា; ម. ព. នោះ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចេរ» មានន័យដូចម្ដេច ?


ចេរ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ព. បុ.) ដឹង, ជ្រាប, យល់ ។
ឧទាហរណ៍៖ ពុំចេរពុត គឺពុំដឹងពុត។

              ពុំចេរហេតុការណ៍ គឺពុំដឹងរឿងហេតុ ។ ព. កា.។
ឧទាហរណ៍៖ ទោះ​ដឹង​ពុត​ជា ពុំ​ចេរ​ពុតត្បុត ដឹង​ចិត្ត​បរិសុទ្ធ ពុំ​ចេរ​ឥរិយា ។ (ចេរ ក៏​គឺ​ដឹង ដឹង ក៏​គឺ ចេរ) ។ សាស្ត្រា​ច្បាប់ រាជ​នេតិ ជា​ព្រះ​និពន្ធ នៃ​ព្រះ​រាជ​សម្ភារ) ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា យូរ យឺតយូរ។
ឧទាហរណ៍៖ ចេរកាល កាល​យូរ (មក ពី ចិរ, ឥ > ឯ > ចេរ ។ ម. ព. ចីរកាល និង ចីរចរ ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចេត្រ» មានន័យដូចម្ដេច ?


ចេត្រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.)(បា.) (ចៃត្រ ចៃត្រិក; ចិត្ត) ឈ្មោះ​ខែ​ទី ៥ ខាង​ចន្ទគតិ។
ឧទាហរណ៍៖ ខែ​ចេត្រ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចេតោនិយម» មានន័យដូចម្ដេច ?


ចេតោនិយម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លទ្ធិក្នុងទស្សនវិជ្ជា ដែលប្រកាន់ថា ឥន្ទ្រីយ៍ (ព្រលឹង) ជាគុណជាតិមានពិតប្រាកដ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចេតិយ» មានន័យដូចម្ដេច ?


ចេតិយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.)(សំ.) (ចៃត្យ) ទី​ដែល​គេ​គោរព​បូជា គឺ​ទី​ណា​មួយ ទោះ​មាន​ដើម​ឈើ​ធំ​ជា​ប្រធាន​ជា​ទី​សម្គាល់​ក្ដី មាន​ថ្ម​ធំ​ៗ ជា​ទី​ចំណាំ​ក្ដី ។ល។ ដែល​អ្នក​ផង​គេ​សន្មត គេ​ជឿ​ថា​ជាទី​ស័ក្ដិសិទ្ធិ គេ​តែង​ធ្វើ​សក្ការ​បូជា​គោរព ក៏​ហៅ ចេតិយ ទាំងអស់; តែ​ក្នុង​ប្រទេស​យើង​សព្វ​ថ្ងៃ​នេះ ចំពោះ​តែ​គារវវត្ថុ ដែល​គេ​ក​ដោយ​ឥដ្ឋ​ជា​ដើម សម្រាប់​តម្កល់​សារីរិកធាតុ​នៃ​ព្រះ​សម្មាសម្ពុទ្ធ​ជា​ដើម នោះ​ទើប​ហៅ​ថា ចេតិយ (ខ្មែរ​ហៅ ចៃដី ក៏​មាន ហៅ​ក្លាយ​ជា ចាយដី ក៏​មាន); គួរ​សរសេរ ចេតិយ ឬ ចៃដី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចេតសិក» មានន័យដូចម្ដេច ?


ចេតសិក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) សភាវៈ​ដែល​ប្រកប​ផ្សំ​នឹង​ចិត្ត កើត​រលត់​ព្រម​ជា​មួយ​នឹង​ចិត្ត (ពាក្យ​នេះ​មាន​ក្នុង​ព្រះ​អភិធម្ម នៅ​មាន​សេចក្ដី​ជ្រាលជ្រៅ​ទៅ​ទៀត) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចេតបុត្រ» មានន័យដូចម្ដេច ?


ចេតបុត្រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.)(សំ.) ឈ្មោះ​ព្រាន​ព្រៃ​ម្នាក់​មាន​ក្នុង​រឿង​វេស្សន្តរ​ជាតក។
ឧទាហរណ៍៖ គ្រា​នោះ​ ជូជក​បាន​ជួប​ចេតបុត្រ​ព្រាន​ព្រៃ ក៏​ភ័យ​ស្លន់​ព្រោះ​ពួក​ឆ្កែ​ដេញ​ខាំ … ។ (ម. កណ្ឌចូឡពន) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចេតនារម្មណ៍» មានន័យដូចម្ដេច ?


ចេតនារម្មណ៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គំនិត្យព្រាង សេចក្តីសម្រេចចិត្ត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចេតនា» មានន័យដូចម្ដេច ?


ចេតនា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.)(បា.) គំនិត​ដែល​នាំ​ចិត្ត​ឲ្យ​ភ្នក ឲ្យ​ផ្ដួច​គិត ។ ចេតនា​នេះ​ជា​តួ​ចេតសិក​ដែល​ដឹក​នាំ​ចិត្ត​ឲ្យ​ចេះ​គិត ។ចេតនាកម្ម (–កាំ) អំពើ​ដែល​សម្រេច​ដោយ​ចេតនា​ឬ​ដែល​កើត​ឡើង​ដោយ​ចេតនា ។ ចេតនារម្មណ៍ (–រ៉ម់) អារម្មណ៍​របស់​ចេតនា ធម្មជាត​ជា​ទី​រីករាយ​នៃ​ចិត្ត ។

                  បំណង គោលដៅ គំនិតដែលនាំឱ្យភ្នក ឱ្យដូចទៅកាន់អារម្មណ៍ផ្សេងៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចេញ» មានន័យដូចម្ដេច ?


ចេញ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឃ្លាត​ពី​ទី​មួយ​ទៅ​កាន់​ទី​មួយ ។
ឧទាហរណ៍៖ ចេញ​ពី​ផ្ទះ ។ ពាក្យ​ផ្ទុយ ចូល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចេចៗ» មានន័យដូចម្ដេច ?


ចេចៗ


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរសម្រែកកូនក្មេង, សត្វបក្សី ឬម្រឹគចំពួកខ្លះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចេចចាច» មានន័យដូចម្ដេច ?


ចេចចាច


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ភាសា​បក្សី មាន​គ្រលេងគ្រលោង ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចេក​ទុំ» មានន័យដូចម្ដេច ?


ចេក​ទុំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​សន្ដាន​វល្លិ​ឡើង​ទ្រើង មាន​ផ្កា​ក្រអូប​តែ​ក្នុង​វេលា​ល្ងាច ។ ឈ្មោះ​ត្រី​ឥត​ស្រកា​ពួក​មួយ សន្ដាន​ត្រី​កញ្ចុះ ។ សត្វ​ស្លាប​ពួក​មួយ មាន​ចំពុះ​ក្រហម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចេកសំពោច» មានន័យដូចម្ដេច ?


ចេកសំពោច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិធំមួយពួកមែកធាងពណ៌ទង់ដែងប្រវែង ៥-១០ ម ដុះក្នុងព្រៃធំ និងព្រៃល្បោះនៃអាស៊ីក្តៅ។ ផ្លែមានសាច់ពណ៌លឿងខ្ចីបរិភោគបាន។ សត្វសំពោចចូលចិត្តស៊ីផ្លែនេះណាស់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចេកមាស» មានន័យដូចម្ដេច ?


ចេកមាស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដើមចេកមាស មានកំណើតនៅអាមេរិកក្ដៅ គេនាំមកដាំជាលំអ គ្រប់ប្រទេស ។ ផ្កាពណ៌ក្រហម ឬ លឿងដូចមាស ។ នៅស្រុកត្រជាក់ គេដាំចេកមាសក្នុងបន្ទប់កញ្ចក់ ហើយដាក់លក់ពេញផ្ទះ លក់ផ្កាគ្រប់រដូវ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចេកផ្លិត, ចេកកាល» មានន័យដូចម្ដេច ?


ចេកផ្លិត, ចេកកាល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះតិណជាតិយ៉ាងធំមួយ កម្ពស់ ២ -៣ ម នាំពីប្រទេស Madagascar (ទ្វីបអាហ្រ្វិក) មកដាំក្នុងស្រុកក្ដៅ ជារុក្ខជាតិលំអ ។ ស្លឹកដូចស្លឹកចេកធម្មតា តែសណ្ឋានទូទៅស្រដៀងផ្លិត នៅគល់ទងស្លឹក មានទឹកអាចអ្នកដំណើរផឹកបានមួយចំអែត ។ នៅស្រុកខ្មែរ គេដាំចេកផ្លឹតមួយៗក្នុងសូនសាធារណៈ ឬតាមវិថីនានា នៃទីក្រុងភ្នំពេញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចេកទេសផ្កាឈូក» មានន័យដូចម្ដេច ?


ចេកទេសផ្កាឈូក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ១៩ ស.ម ។ ឈ្មោល: ស្រដៀងចេកទេសខ្មៅសតែដងខ្លួន និងចុងខ្នងខ្លួនពណ៌លឿងព្រឿងៗ ។ ញី: ស្រដៀងឈ្មោលតែពណ៌ស្រអាប់ជាង។ ទីជំរក: ព្រៃស្រោង ពាក់កណ្ដាលស្រោង ព្រៃរបោះ តាមជាយព្រៃ។ របាយ: ជាប្រភេទឆ្លងកាត់វត្តមានច្រើននៅភាគនិរតីនៅប្រទេស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចេកទេសធំ» មានន័យដូចម្ដេច ?


ចេកទេសធំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ១៧-២១.៥ស.ម។ មាឌធំជាងចេកដ៏ទៃ ឈ្មោល: ក្បាល ក និងស្លាបពណ៌ខ្មៅ ផ្នែកពោះ ចុងខ្នង នឹងកន្ទុយពណ៌ក្រហម មានដៅក្រហមធំលើស្លាប។ ញី: ក្បាលប្រផេះ ថ្ងាសលឿង ខ្លួនលឿង ។ ទីជំរក: ព្រៃស្រោង ពាក់កណ្ដាលស្រោង ព្រៃជាំ ព្រៃរបោះ។ របាយវត្ត: មានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង ។ រដូវបន្តពូជ: ចាប់ពីខែ មិថុនា ដល់ ខែកក្កដា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចេកទេសតូច» មានន័យដូចម្ដេច ?


ចេកទេសតូច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ១៤.៥-១៦ស.ម។ ឈ្មោល: បន្ទូលក្បាល និងខ្នងពណ៌ប្រផេះ បំពង់កពណ៌ខ្មៅ ផ្នែកពោះ និងចុងខ្នងពណ៌ក្រហម ។ ញី: ក្បាលពណ៌ប្រផេះផ្នែកពោះ និងចុងខ្នងពណ៌ទឹកក្រូច ។ ទីជំរក: ព្រៃល្បោះ ឆ្នេរតាមជាយព្រៃ ព្រៃស្រល់ ។ ជីវសាស្ត្រ: ទុំលើមែកឈើជាហ្វូងតូចៗ ។ របាយ: វត្តមានពេញមួយឆ្នាំ មានសំបូរគ្រប់ទីកន្លែង ។ រដូវបន្តពូជ: ចាប់ពីខែ មិនា ដល់កញ្ញា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចេកទេស» មានន័យដូចម្ដេច ?


ចេកទេស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះប្រទាលមួយប្រភេទ សន្ដានល្មៀត, មានផ្កាល្អ ពណ៌ផ្សេងៗ តែផ្កាឥតក្លិន (មានច្រើនបែប) ។

                    តិណជាតិមួយប្រភេទ មានដើមកំណើតក្នុងប្រទេសអាមេរិកក្តៅ (ប៉េរ៉ូ) គេនាំចូលគ្រប់ស្រុកកក្តៅក្នុងសកលលោក សម្រាប់ដាំជាលម្អក្នុងសួនសាធារណៈ ដោយដើមនេះ មានផ្កាធំៗ ពណ៌ក្រហមល្អណាស់។ គ្រាប់ចេកទេសសម្រាប់ធ្វើខ្សែក ពាក់លេង ឬធ្វើផ្កាំ។ គេស្ងោរឫសផឹកជាថ្នាំសំអាតឈាម។ ផ្សែងមានឡើងដោយដុតមែក ធាង ស្លឹក អាចសម្លាប់សត្វល្អិតបាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចេកទុំផ្កាលឿង» មានន័យដូចម្ដេច ?


ចេកទុំផ្កាលឿង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្ស មានកម្ពស់ ១០-២០ ម ដុះក្នុងព្រៃត្រជាក់នៃឥណ្ឌូចិន សេរីលង្កា និងឥណ្ឌា ស្រុកក្តៅឯទៀត។ គេអាចទិញសំបកតាមផ្សារបាន។ គេប្រើសំបកជាគ្រឿងទេស និងធ្វើថ្នាំផ្សេងៗ។ ឈើអាចសង់រោងបណ្តោះអាសន្ន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចេកទុំផ្កា-ស, កន្ទុយល្វេ, ថ្លាញ-ឆ្វាង» មានន័យដូចម្ដេច ?


ចេកទុំផ្កា-ស, កន្ទុយល្វេ, ថ្លាញ-ឆ្វាង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្ស កម្ពស់ ១-៥ ម ដុះក្នុងព្រៃក្រាស់ជិតមាត់សមុទ្រនៃអាស៊ីអាគ្នេយ៍។ មានផ្កាពណ៌ស ក្លិនក្រអូបណាស់។ សំបកមានក្លិនក្រអូបដែរ ច្រើនប្រើធ្វើធូប និងថ្នាំរំងាប់រោគ។ គេទំពារសំបកឱ្យបាត់ចុកពោះ។ ទឹកស្ងោរសំបកអាចផឹកធ្វើថ្នាំបញ្ចុះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចេកទុំប្រាក់» មានន័យដូចម្ដេច ?


ចេកទុំប្រាក់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ២៨ ស.ម។ ឈ្មោល: ដងខ្លួនព័ណសលាយប្រាក់ ក្បាល ស្លាប ចំពុះ និងជើងព័ណខ្មៅ ។ ញី: ព្រៃស្រោងពាក់កណ្តាលស្រោង ។ របាយ: វត្តមាននៅរដូវប្រាំង មានដោយកំរ និងកត់ត្រាបានក្នុងពេលថ្មីៗនៅតំបន់ភាគខាងលិចនៃប្រទេស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចេកទុំខៀវ» មានន័យដូចម្ដេច ?


ចេកទុំខៀវ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ២៤.៥-២៦.៥ ស.ម។ ឈ្មោល: ផ្នែកខ្នង និងគូងពណ៌ខៀវចាស់ ស្លាប កន្ទុយ ពោះពណ៌ខ្មៅ ។ ញី: មានពណ៌ខៀវខ្ចីជាងឈ្មោល ។ ទីជំរក: ព្រៃស្រោង ពាក់កណ្ដាលព្រៃស្រោង ។ របាយ: វត្តមានពេញមួយឆ្នាំ មានសំបូរគ្រប់ទីកន្លែង ។ រដូវបន្តពូជ: ចាប់ពីខែ កុម្ភៈដល់ឧសភា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចេកទុំក្បាលខ្មៅ» មានន័យដូចម្ដេច ?


ចេកទុំក្បាលខ្មៅ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ២២-២៥ ស.ម។ ឈ្មោល: ខ្លួនព័ណលឿងទុំ ក្បាលខ្មៅ ចំពុះលឿង ។ ញី: បំពង់កព៍ណសមានឆូតៗ ខ្មៅពាសពេញ ។ ទីជំរក: ភាគច្រើននៅព្រៃរបោះ ពាក់កណ្តាលស្រោងដំណុះព្រៃក្មេងព្រៃជាំព្រៃស្រល់ ។ របាយ: វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង ។ រដូវបន្តពូជ: ចាប់ពីខែ កុម្ភះ ដល់ខែ សីហា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចេកទុំ» មានន័យដូចម្ដេច ?


ចេកទុំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ២៤.៥-២៧.៥ ស.ម។ មានមាឌមធ្យម ឈ្មោល: ខ្លួនមានព៍ណលឿងភ្លឺ មានឆ្នូតខ្មៅធំកាត់តាមភ្នែក លើកន្ទួល និងចុងផ្ទាំងស្លាបព៍ណខ្មៅ ។ ញី: ជាទូទៅខ្លួនមានព៍ណលឿងខ្ចីនៅក្រោមពោះមានឆូតៗ ខ្មៅជាជួរៗពាសពេញ ។ ទីជំរក: ព្រៃស្រោង ព្រៃរបោះ ព្រៃកោងកាង សួនច្បារ តំបន់វាលលំហរដែលមានដើមឈើរាយប៉ាយ ។ របាយ: វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង ។ រដូវបន្តពូជ: ចាប់ពីខែ ធ្នូ ដល់ មិថុនា ។

                  ព្រឹក្សតូចកម្ពស់ ៦-២០ម ដុះក្នុងព្រៃក្រាស់ក្នុងទ្វីបអាស៊ីក្តៅ។ ឈើមានខ្លឹមជាប់ល្អ ឈើលេខ៣ សត្វល្អិតស៊ីមិនដាច់ ប្រើធ្វើតុ ទូ និងសង់ផ្ទះ។ សំបកមានក្លិនប្រហើរសម្រាប់ធ្វើធូប ណិងថ្នាំរំងាប់រោគ។

                  ចុល្លព្រឹក្សវល្លិធំម៉្យាង ដុះក្នុងព្រៃស្រោង នៃអាស៊ីផ្នែកអាគ្នេយ៍។ គេនិយមយកដើមចេកទុំ មកដាំក្នុងសួនឱ្យល្អមើល ផ្លែវាស្រដៀងផ្លែ poires តែតូចជាងច្រើន មានពណ៌ទឹកមាស។ ស្លឹកគេស្ងោរផឹកពេលមានអាសន្នរោគ។

                 ឈ្មោះឈើសន្ដានវល្លិឡើងទ្រើង មានផ្កាក្រអូបតែក្នុងវេលាល្ងាច ។ ឈ្មោះត្រីឥតស្រកាពួកមួយ សន្ដានត្រីកញ្ចុះ ។ សត្វស្លាបពួកមួយ មានចំពុះក្រហម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចេកចៅស្លាបខ្មៅស» មានន័យដូចម្ដេច ?


ចេកចៅស្លាបខ្មៅស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ១២-១៤.៥ ស.ម។ ផ្នែកខ្នងពណ៌បៃតងខ្ចី ផ្នែកពោះពណ៌លឿង ស្លាបខ្មៅ និងមានឆ្នូតសអង្កន់ពីរលើស្លាប ពេលបន្តពូជ ឈ្មោលមានបន្ទូលក្បាលខ្មៅ ។ ទីជំរក: តំបន់វាល ព្រៃកោងកាង តំបន់លិចទឹក ទីក្រុង សួនច្បារ និងតំបន់កសិកម្ម ។ ជីវសាស្ត្រ: រកស៊ីនៅលើចុងឈើ ជាធម្មតានៅក្នុងស្លឹក ។ របាយ: វត្តមានពេញមួយឆ្នាំ មានសំបូរគ្រប់ទីកន្លែង ។ រដូវបន្តពូជ: ចាប់ពីខែ មករា ដល់កក្កដា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចេកខ្ចីស្លាបខៀវ» មានន័យដូចម្ដេច ?


ចេកខ្ចីស្លាបខៀវ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ១៦.៥-១៨.៥ ស.ម។ ឈ្មោល: ដងខ្លួនសំបុរបៃតងខ្ចី និងមានស្លាបពីរ កន្ទុយពណ៌បៃតងចាស់ មានដៅពណ៌ខ្មៅនៅបំពង់ក ។ ញី: គ្មានដៅនៅបំពង់កទេ ស្លាបនិងកន្ទុយពណ៌បៃតងខ្ចីជាងឈ្មោល ។ ទីជំរក: ព្រៃស្រោង ព្រៃបោះចំរុះ តាមជាយព្រៃ និងព្រៃដំណុះក្មេង ។ របាយ: វត្តមានពេញមួយឆ្នាំ មានសំបូរគ្រប់ទីកន្លែង ។ រដូវបន្តពូជ: ចាប់ពីខែ មេសា ដល់សីហា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចេកខ្ចីថ្ងាសភ្លើង» មានន័យដូចម្ដេច ?


ចេកខ្ចីថ្ងាសភ្លើង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ១៨-១៩ ស.ម។ ជាទូទៅ ខ្លួនមានពណ៌បៃតងចាស់ ថ្ងាសពណ៌ទឹកក្រូច នៅគល់ស្លាបស្មាមានពណ៌ខៀវភ្លឺ ចំពុះរាងវែងខុប ។ ទីជំរក: ព្រៃរបោះ ព្រៃរបោះចំរុះ ជួនកាលមាននៅព្រៃស្រោង និងពាក់កណ្ដាលស្រោងផងដែរ ។ របាយ: វត្តមានពេញមួយឆ្នាំ មានសំបូរគ្រប់ទីកន្លែង ។ រដូវបន្តពូជ: ចាប់ពីខែ កុម្ភៈ ដល់កក្កដា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចេក» មានន័យដូចម្ដេច ?


ចេក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ដំណាំ​មាន​ស្លឹក​ប្រើ​ការ មាន​ផ្លែ​ជា​អាហារ; ចេក​មាន​ច្រើន​យ៉ាង។
ឧទាហរណ៍៖ ចេក​ណាំវ៉ា ចេក​អំបូង ចេក​នួន ចេក​ពង​មាន់ ចេក​ស្នាប់​មុខ ចេក​ជ្វា ជាដើម ។

                  ចេកដែលជាដាំណាំជាពូជបង្កាត់ច្រើនតំណណាស់ ហើយយើងពុំអាចឲ្យឈ្មោះវិជ្ជាសាស្រ្តបានឡើយ ។ ពូជដើមដុះក្នុងព្រៃ មានផ្លែក្នុងគ្រាប់ជាច្រើន បរិភោគមិនបានទេ មានដុះនៅក្នុងប្រទេសឥណ្ឌាខាងកើត លើកោះស៊ូម៉ាត្រា លើកោះយ៉ាវ៉ា ។ នៅប្រទេសខ្មែរ មានចេកពូជបង្កាត់ច្រើនមុខណាស់ ចេកណាំវ៉ា ចេកពងមាន់ ចេកស្នាប់មុខ ចេកជ្វា ។ល។ ចេកជ្វា មានគ្រាប់តែអាចបរិភោគបាន គ្រាប់ពូជដើមមានភាពរឹងណាស់ ។​ ស្លឹកចេក គេប្រើសំរាប់ខ្ចប់ឥវ៉ាន់ ខ្ចប់បាយ នំផ្សេងៗ ។ល។ ទងស្លឹក អាចធ្វើខ្សែចងរបស់បាន ។ ដើមចេក និងគល់ គេច្រើនប្រើជាចំណីជ្រូក តែមនុស្សក៏័អាចបរិភោគបានដែរ ។ ផ្កា (ត្រយ៉ូងចេក) ប្រើធ្វើបន្លែឬ​ អន្លក់ ។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចៀស» មានន័យដូចម្ដេច ?


ចៀស


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា គេច​ចេញ ដើរ​វាង ថយ​ចេញ ដើរ​ងាក​បែរ​មិន​ឲ្យ​ប៉ះ​ទង្គិច​គ្នា។
ឧទាហរណ៍៖ ចូរ​ចៀស​ចេញ​ឲ្យ​ឆ្ងាយ​ទៅ!; ផ្លូវ​នេះ​តូច​ចង្អៀត​ណាស់ រក​តែ​ចៀស​គ្នា​មិន​រួច ។ ជៀស


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចៀរ» មានន័យដូចម្ដេច ?


ចៀរ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចិត ឬកាត់​ឲ្យ​ជា​ចំនៀរ។
ឧទាហរណ៍៖ ចៀរ​ស្លឹក​ចេក ។

                តម្រឹម។
ឧទាហរណ៍៖ ចៀរ​ជើង​សក់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចៀមជាំ» មានន័យដូចម្ដេច ?


ចៀមជាំ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដែលញឹកញាប់សាំដដែលៗ, ជោកជាំ; នាំបណ្ដាលឲ្យធុញទ្រាន់ចិត្ត ។
ឧទាហរណ៍៖ ខ្ញុំធ្លាប់ទទួលទានចំណីហ្នឹងចៀមជាំហើយ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលញឹកញាប់សាំដដែលៗ, ជោកជាំ; នាំបណ្ដាលឲ្យធុញទ្រាន់ចិត្ត ។
ឧទាហរណ៍៖ ខ្ញុំធ្លាប់ទទួលទានចំណីហ្នឹងចៀមជាំហើយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចៀម» មានន័យដូចម្ដេច ?


ចៀម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​សត្វ​ចតុប្បាទ​ពួក​មួយ គេ​ចិញ្ចឹម​សម្រាប់​យក​រោម​ធ្វើ​កម្រាល ឬធ្វើ​សំពត់​ផ្សេង​ៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចៀនចួន» មានន័យដូចម្ដេច ?


ចៀនចួន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម.ព. ជៀនជួន ឬ ចៀនចួន ន.) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចៀន» មានន័យដូចម្ដេច ?


ចៀន


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ម. ព. ជៀន ឬ ចៀន ១ កិ.) ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. ជៀន ឬ ចៀន ២ ន.) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចើសផ្ទៃ» មានន័យដូចម្ដេច ?


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានផ្ទៃពោះគ្រប់ខែឡើងខ្ពស់ទទុង (មិនសូវប្រើ) ច្រើនប្រើពាក្យរាបសាថា ចាស់ផ្ទៃ ឬ ធំពោះ, គ្រប់ខែ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចើសផ្ទៃ» មានន័យដូចម្ដេច ?


ចើសផ្ទៃ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានផ្ទៃពោះគ្រប់ខែឡើងខ្ពស់ទទុង (មិនសូវប្រើ) ច្រើនប្រើពាក្យរាបសាថា ចាស់ផ្ទៃ ឬ ធំពោះ, គ្រប់ខែ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចើស» មានន័យដូចម្ដេច ?


ចើស


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ប៉ោង​តឹង​ខ្ពស់​ឡើង​ហួស​កំណត់ (ពោះ) ។
ឧទាហរណ៍៖ ពោះហើមតឹងចើសចុងដង្ហើម ។

             ចើសផ្ទៃ (ស្ដ្រី) ដែលមានផ្ទៃពោះគ្រប់ខែឡើងខ្ពស់ទទុង (មិនសូវប្រើ) ច្រើនប្រើពាក្យរាបសាថា ចាស់ផ្ទៃ ឬ ធំពោះ, គ្រប់ខែ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចើងម៉ើង» មានន័យដូចម្ដេច ?


ចើងម៉ើង


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ឆ្មើង​រពើតរពើង​ហួស​ទំនង​ខ្លួន។
ឧទាហរណ៍៖ មនុស្ស​ចើង​ម៉ើង ឫក​ចើង​ម៉ើង ។ ចើង​ម៉ើង​ចើង​គ្រឹម គឺ​ចើង​ម៉ើង ហើយ​ថែម​ទាំង​មាន​គ្នីគ្នា​សស្រោកសស្រាំ​ពព្រើតពព្រាំង​ជា​មួយ​ផង មាន​អាការ​ហាក់​ដូច​ជា​គេ​ទះ​ស្គរ​ខ្មែរ​ឮ ចឺងគ្រឹម​ៗ (ពាក្យ​សាមញ្ញ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចើក» មានន័យដូចម្ដេច ?


ចើក


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​ចិត្ត​រហើររហាយ (ស្ត្រី)។
ឧទាហរណ៍៖ ស្រី​ចើក ។ ចើក​តាង​ខ្ទើយ “ចើក​ជា​ជំនួស​ខ្ទើយ” គឺ​ឥត​បើ​មាន​រឿង​ហេតុ​អ្វី​ប៉ះ​ត្រូវ​លើ​ខ្លួន​សោះ​ទេ ក៏​ស្រាប់​តែ​ស្ទុះស្ទា​ចេញ​ទែង​ឈ្លោះ​ប្រកែក​ជា​ជំនួស​គេ (ម. ព. អាស ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចួប» មានន័យដូចម្ដេច ?


ចួប


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពើប ប្រទះ។
ឧទាហរណ៍៖ ខ្ញុំ​បាន​ចួប​នឹង​គេ​ហើយ ជួប​លើ​គ្រោះ​កាច ។ ជួប


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចួន» មានន័យដូចម្ដេច ?


ចួន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យ​រៀល​រណ្ដំ។
ឧទាហរណ៍៖ កាព្យ​នេះ​មាន​ចួន​ល្អ កាព្យ​នេះ​មាន​ចុង​ចួន​ស្រប​ពាក្យ​គ្នា ចម្រៀង​ឥត​ចួន ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលចួប, ដែលប្រទះ, ដែលរាប ។
ឧទាហរណ៍៖ ចួនក៏បាន, ចួនក៏មិនបាន ។ ចួនកាល ដោយកាល ។ ចួនក្រែង ក្រែងលោ ។ ចួនជា ក្រែងលោជា ។ ចួនណា ដោយនូវកាលណាមួយ ។ ដោយចួន មួយដងមួយកាល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចូឡាមណី» មានន័យដូចម្ដេច ?


ចូឡាមណី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.)(សំ.) (ចូឡាមណិ; ចូឌាមណិ កែវ​មណី​សម្រាប់​សៀត​ត្រង់​ជុក ត្រង់​ផ្នួង (ស្នៀត​សក់​ប្រដាប់​ដោយ​កែវ​មណី) ។ ឈ្មោះ​ព្រះ​ចេតិយ​ មួយ​នៅ​ឋាន​ត្រៃត្រិង្ស ជា​ទី​បញ្ចុះ​ព្រះ​កេសា​ព្រម​ទាំង​ស្នៀត​ព្រះ​កេស (ពិន) នៃ​ព្រះ​សក្យមុនី​សម្មាសម្ពុទ្ធ; ហៅ​ឲ្យ​ពេញ​ថា ព្រះ​ចូឡាមណី​ចេតិយ នៅ​ឋាន​ត្រ័យត្រិង្ស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចូឡា» មានន័យដូចម្ដេច ?


ចូឡា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.)(សំ.) (ចូឌា) ជុក កំប៉ោយ ផ្នួង ។ ចូឡាក័ន្ត ឬចូឡាកន្ត​មង្គល “ការ​មង្គល​កោរ​ជុក” ។ សំ. ចូឌាករណ ចូឌាសស្ការ “ការ​កោរ​ជុក” ដែរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចូឡពន» មានន័យដូចម្ដេច ?


ចូឡពន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) (ចូឡ ចុល្ល “តូច” + វន > ពន “ព្រៃ”) ព្រៃ​តូច (ឈ្មោះ​កណ្ឌ​ទី ៦ ក្នុង​រឿង​មហាវេស្សន្ដរ​ជាតក​គឺ មហា​ជាតក៍​កណ្ឌ​ចូឡពន) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចូលហុក, កន្ទុយក្ងោក» មានន័យដូចម្ដេច ?


ចូលហុក, កន្ទុយក្ងោក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុម្ពព្រឹក្សម្យ៉ាងតូចកម្ពស់ ០,៥០-២ ម ដុះក្នុងព្រៃស្រោង ឬមាត់ព្រៃធំ ឬក្នុងព្រៃឫស្សីនៃទ្វីបអាស៊ីក្តៅ។ គេនិយមដាំដើមនេះជាលម្អ និងជារុក្ខឱសថ។ គ្រូបុរាណស្ងោរឫស ធ្វើថ្នាំព្យាបាលជំងឺគ្រុនកូនក្មេង ជំងឺកើតព្រូន និងជំងឺដកដង្ហើមមិនស្រួល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចូលជាតិ» មានន័យដូចម្ដេច ?


ចូលជាតិ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បើកឱ្យជនបរទេសបាននូវសិទ្ធិ ដូចអ្នកស្រុកដែលជាប់វង្សត្រកូល និងជាតិសាសន៍​ស្រាប់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចូលចិត្ត» មានន័យដូចម្ដេច ?


ចូលចិត្ត


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់សន្និដ្ឋាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចូល» មានន័យដូចម្ដេច ?


ចូល


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទីទៃ​ពី​ចេញ គឺ​ទៅ​ពី​ខាង​ក្រៅ​កាន់​ខាង​ក្នុង។
ឧទាហរណ៍៖ ចូល​ក្នុង​បន្ទប់។

               មក​ពី​ខាង​នាយ​កាន់​ខាង​អាយ ឬ​ទៅ​ពី​ខាង​អាយ​កាន់​ខាង​នាយ។
ឧទាហរណ៍៖ ចូល​ចាប់ ចូល​លុក ទឹក​ចូល​ព្រែក ។

                លះបង់​ម្ខាង​ទៅ​រក​ម្ខាង។
ឧទាហរណ៍៖ ចូល​ពួក ។

                ប្ដេជ្ញា​ខ្លួន​ជា​អ្នក​ជឿ​ស៊ប់​តាម​សាសនា។
ឧទាហរណ៍៖ ចូល​សាសន៍​ពុទ្ធ​រ័តន៍ ចូល​ពុទ្ធ​សាសន៍ ចូល​សាសន៍​តិរ្ថិយ … ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចូរ» មានន័យដូចម្ដេច ?


ចូរ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​មាន​ស្នាម​ដោយ​ឆូត ឬគូស​នឹង​ដែក នឹង​ក្រចក​ជាដើម ។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ពាក្យបង្គាប់ឲ្យប្រព្រឹត្ត, ឲ្យព្រមតាម
ឧទាហរណ៍៖ អ្នកទាំងឡាយចូរឈប់នៅនេះចុះ!; ចូរមកចុះ!


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចូក» មានន័យដូចម្ដេច ?


ចូក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កោយ​យក​ដោយ​ចប​ជីក ឬ​ប៉ែល​ជាដើម ។
ឧទាហរណ៍៖ ចូក​ដី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចុះហត្ថលេខាសង្ខេប» មានន័យដូចម្ដេច ?


ចុះហត្ថលេខាសង្ខេប


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចុះឈ្មោះដោយអក្សរកាត់ ឬខ្លីៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចុះប្រេង» មានន័យដូចម្ដេច ?


ចុះប្រេង


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា និយាយអំពីដំរីស្ដរឬភ្លុក ដែលឡើងខ្លួនពេញទំហំ ស្រវឹងដោយកាមារម្មណ៍ ចេញប្រេងត្រង់ខួចនៅកៀនត្រចៀក បណ្ដាលឲ្យកាចងងុល ឥតកោតខ្លាចទម័ក
ឧទាហរណ៍៖ ដំរីចុះប្រេងហ្មគេចងក្រៀកបង្អត់ចំណី បង្អត់ទឹកឲ្យត្រាតែរំងាប់ស្រវឹង . . . ។

                    ព. ប្រ. និយាយពីមនុស្សដែលកំពុងងប់ចិត្តទៅក្នុងឥត្ថីធុត្តភាព ភ្លេចមុខការនាទីរបស់ខ្លួន ភ្លេចផ្ទះលំនៅ ។
ឧទាហរណ៍៖ វាកំពុងចុះប្រេងងងុលស្ដីមិនស្ដាប់ទេ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចុះ» មានន័យដូចម្ដេច ?


ចុះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទៅ​ពី​ទី​ខ្ពស់​កាន់​ទី​ទាប ឬ​ពី​ទី​លើ​កាន់​ទី​ក្រោម។
ឧទាហរណ៍៖ ចុះ​ពី​លើ​ផ្ទះ ចុះ​ទូក ។ ចុះ​រាក គឺ​រាក​រូស​ខ្លាំង ។ ចុះ​ចាញ់ គឺ​ទទួល​ព្រម​ចាញ់​ហើយ​លុះ​នៅ​ក្នុង​អំណាច​គេ ។ ចុះ​ចិត្ត គឺ​ស៊ប់​ចិត្ត, ស្លុង​ចិត្ត ។ ចុះ​ចូល គឺ​បាក់​បប​ព្រម​ចូល​ជា​ចំណុះ ។

?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំជាជំនួយពាក្យឆ្ងល់ពាក្យសួរបញ្ជាក់; ប្រើរៀងពីខាងដើម ដូចជា ចុះគេថាម៉េច? ចុះបើយកនុ៎ះវិញតើបានឬទេ? ចុះឯងមិនទៅទេឬ? ; ប្រើបែបនេះ ត្រូវរៀងពីខាងដើម ។ ប្រើក្នុងការបង្គាប់, ការបើកសិទ្ធិឲ្យ, ការបើកឱកាសឲ្យ ត្រូវប្រើរៀងត្រង់ខាងចុងបំផុត ដូចជា ទៅចុះ!, មកចុះ!, ហ៏ យកចុះ! យកណាមួយក៏យកចុះ! ឲ្យគេចូលមកចុះ! ។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចុល្លសករាជ» មានន័យដូចម្ដេច ?


ចុល្លសករាជ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ចុល្ល + សក + រាជ) សករាជតូច ។ កាលដែលតាំងចុល្លសករាជនៅថ្ងៃចន្ទ ១២ កើតខែចេត្រ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ១១៨៣ (ម. ព. មហាសករាជ និង សករាជ ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចុល្លវាបី» មានន័យដូចម្ដេច ?


ចុល្លវាបី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បឹងតូច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចុល្លលិខិត» មានន័យដូចម្ដេច ?


ចុល្លលិខិត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លិខិតដែលមានសេចក្តីខ្លី តែចាក់ដោតខ្លាំង ឬមានន័យជ្រៅ ទូលាយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចុល្លភាព» មានន័យដូចម្ដេច ?


ចុល្លភាព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពតូច ល្អិត រេញទាំងទំហំទាំងមាឌ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចុល្លព្រឹក្ស» មានន័យដូចម្ដេច ?


ចុល្លព្រឹក្ស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើតូចៗមានស្លឹករេញ ច្រើនដុះនៅក្រោមដើមឈើធំ ឬនៅដីដែលមិនសូវ​មាន​​​ជីវជាតិ ដូចជាដើមប្របួយ ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចុល្លធនុគ្គហ​បណ្ឌិត» មានន័យដូចម្ដេច ?


ចុល្លធនុគ្គហ​បណ្ឌិត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ឈ្មោះ​បណ្ឌិត​ម្នាក់​នៅ​សម័យ​ពុទ្ធ​កាល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចុយ» មានន័យដូចម្ដេច ?


ចុយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេពមេថុនធម្ម (ពាក្យ​អាសគ្រាម); ពាក្យ​ថ្លៃថ្លា​ថា ធ្វើ​មេថុន​សេវនកិច្ច រួម​មេថុន​សំវាស រួម​បវេណី រួម​ដំណេក រួម​ដំណេក​បង្គុយ ។ (ពាក្យ​នេះ​ពុំ​គួរ​សម​សោះ​ឡើយ ប៉ុន្ដែ​នឹង​ខាន​ចុះ​សោះ​ក៏​ពុំ​កើត ព្រោះ​ជា មេ​ពាក្យ បង្គាប់​ឲ្យ​យើង​ចុះ តាម​លក្ខណ​សម្បត្តិ​នៃ​វចនានុក្រម​របស់​យើង ទោះ​ពាក្យ​អាសគ្រាម​ឯ​ទៀត​ខ្លះ​ក្រៅ​ពី​នេះ ក៏​ត្រូវ​តែ​ចុះ​ដូច​គ្នា​ដែរ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចុម្ពិតសព្ទ» មានន័យដូចម្ដេច ?


ចុម្ពិតសព្ទ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿងកត់សំឡេងដោយខ្សែអាត់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចុម្ពិតពល» មានន័យដូចម្ដេច ?


ចុម្ពិតពល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កម្លាំងស្រូប ទាញដោយអំណាចមេដែក កម្លាំងចិត្តដែល​ឆក់​ឱ្យ​ដេក​លក់ ដូចយ៉ាងការសណ្តំជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចុម្ពិត» មានន័យដូចម្ដេច ?


ចុម្ពិត


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមាន ឬទ្រទ្រង់នូវមេដែក ដូចយ៉ាងកាំបិតកោរ ម្ជុលជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចុន» មានន័យដូចម្ដេច ?


ចុន


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ស.) (ចន អ. ថ. ចុន) ដែល​ទ័ល ដែល​ដុនដាប ក្រ​ទ្រព្យ ទ័ល​គំនិត​ ទ័ល​ដំណើរ ទ័ល​ផ្លូវ ទ័ល​សេចក្ដី ចាញ់​គេ … ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចុតិ» មានន័យដូចម្ដេច ?


ចុតិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. ច្យុតិ) ដំណើរដែលឃ្លាតចាកជីវិត គឺសេចក្ដីស្លាប់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖