Posted on Leave a comment

តើពាក្យ «ចុតហ្មាយ» មានន័យដូចម្ដេច ?


ចុតហ្មាយ


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា សំបុត្រធម្មតាដែលប្រើទៅមករកគ្នា ឬថ្វាយម្ចាស់ផែនដីនិងក្សត្រិយ៍ទាំងពួង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចុណ្ណីសិលា» មានន័យដូចម្ដេច ?


ចុណ្ណីសិលា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ថ្មកំបោរ គឺថ្មមានសាច់ផុយ ត្រូវភ្លើងខ្លាំងសុសទៅជាកំបោរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចុណ្ណភាគ» មានន័យដូចម្ដេច ?


ចុណ្ណភាគ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ចំណែកយ៉ាងតូច ល្អិតនៃអង្គណាមួយ ឬចំណែកតូចនៃនាម ដូចពាក្យថា វរនឹងជន ទៅជាវរជនជាដើម វរទុកជាចុណ្ណភាគមួយ ។
?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា សមាសធាតុតូចៗ អណ្តែតនៅក្នុងបរិយាកាស ហើយមានទំហំតូចជាង ២,៥ មីក្រូម៉ែត្រ ដែលតាងដោយ PM25។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចុច» មានន័យដូចម្ដេច ?


ចុច


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សង្កត់​ដោយ​ចុង​ម្រាម​ដៃ ឬ​ដោយ​ចុង​របស់​អ្វី ដែល​តូច​ស្រាល។
ឧទាហរណ៍៖ ចុច​កន្ទួល​ខ្នង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចុងអំបុក» មានន័យដូចម្ដេច ?


ចុងអំបុក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​លតាជាតិ​មួយ​ប្រភេទ ស្លឹក​តូច​រាង​វែង ផ្កា​ស មាន​រស​ជាតិ​ផ្អែម ច្រើន​ដុះ​នៅ​វាល​ស្រែ


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចុងអង្ករ» មានន័យដូចម្ដេច ?


ចុងអង្ករ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​លតាជាតិ​មួយ​ប្រភេទ ផ្កា​ស ស្លឹក​តូច​វែង​ៗ ប្រើ​ជា​បន្លែ​ស្ល​បាន ។

                ឈ្មោះវល្លិ៍ឆ្មារមួយប្រភេទ វារឡើងឈើធំ ឬកូនឈើក្នុងព្រៃគម្ពោតក្បែរភូមិ ឬជិតផ្ទះអ្នកស្រុក នៃឧបទ្វីបឥណ្ឌូចិន និងជ្វា ស្កឹកផ្កា និងផ្លែខ្ចីៗ ប្រើធ្វើសម្លបរិភោគបាន ។ ដើមនេះគរប្រើសំរាប់លាយបបរ ពេលទុរិ្ភក្សឆ្នាំ ១៩៧៥-១៩៧៩ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចុងភៅ» មានន័យដូចម្ដេច ?


ចុងភៅ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ចិ.) អ្នក​ដណ្ដាំ​ស្ល អ្នក​ចម្អិន​ភោជនាហារ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចុងប៉ូច» មានន័យដូចម្ដេច ?


ចុងប៉ូច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ចុងដូច )


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចុងដួច» មានន័យដូចម្ដេច ?


ចុងដួច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខាង​ចុង​បំផុត ចុង​បង្អស់ ។ ចុង​ប៉ូច


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចុងគល់» មានន័យដូចម្ដេច ?


ចុងគល់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ចុងកុល )


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចុងកុល» មានន័យដូចម្ដេច ?


ចុងកុល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ញាតិ​ចុង​ខ្សែ​ទៅ​ខាង​លើ; រាប់​តាម​លំដាប់​ពី​ក្រោម​ទៅ​លើ​ថា ជីដូន ជីទួត ជីលួត ជីលា ជីប៉ា ចុងកុល ឬចុងគល់ ។ ចុងគល់


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចុងកាល់» មានន័យដូចម្ដេច ?


ចុងកាល់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ស្រុក​មួយ​ក្នុង​ខែត្រ​សៀមរាប ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចុងកាត់​មាត់ញក» មានន័យដូចម្ដេច ?


ចុងកាត់​មាត់ញក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្រុក​នៅ​ចុង​ដែន ស្រុក​នៅ​ជិត​ព្រំប្រទល់​ដែន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចុង» មានន័យដូចម្ដេច ?


ចុង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទម្ងន់​កន្លះ​ហាប។
ឧទាហរណ៍៖ អង្ករ​មួយ​ចុង ។

                ទីទៃ​ពី​គល់ ពី​ដើម ពី​ក្បាល។
ឧទាហរណ៍៖ ចុង​ឈើ ចុង​ស្ពាន ចុង​ជើង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចុកពោះរមួលខ្លួន ។ ល។» មានន័យដូចម្ដេច ?


ចុកពោះរមួលខ្លួន ។ ល។


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលរមួលសរសៃកំភួនជើង ( ដូចជាក្រពើដែលត្រូវគ្រឿងប្រហារមាំរមួលខ្លួន ) ព្រោះរោគអហិវាតជាដើមចាប់ខ្លាំង ។ ព. ប្រ. កិ. ទញ់ទ័លឆ្លើយដោយដោះស្រាយអាថ៌ប្រស្នាមិនរួច ក៏ខំប្រឹងត្រដរឆ្លើយពានត្រោកពានត្រាំងដោយអាការរមួលខ្លួនក្អេលក្អូលៗ ឬអែនអនៗ
ឧទាហរណ៍៖ ត្រូវគេសួរប្រស្នាតែមួយមក ក៏ស្រាប់តែរមួលក្រពើបែកញើសជោកខ្លួន ។ ( ព. ទ. បុ. ) : ស៊ីបាយដោយពន្លឺភ្លើងទៀន, និយាយនឹងអ្នកចេះរបៀនពន្ធិត្វា, ជម្នះដោយការប្រឡង, បើមានគេចេះផង ឯងរមួលក្រពើ, បើមានគេធំលើ ឯងក្អេលក្អូល មានអត្ថន័យថា ទៀនតើនឹងភ្លឺប៉ុន្មាន ?, និយាយជាមួយនឹងអ្នកចេះរបៀនអាគម ( ពន្ធិត្វា ត្រូវចង គឺត្រូវខ្សឹបៗ ), ដឹងឈ្នះដឹងចាញ់ដោយសារការប្រឡង, កាលបើមានគេចេះច្រើននៅជិត អ្នកចេះតិចតែងតែរមួលខ្លួន, កាលបើមានអ្នកធំនៅជិត អ្នកតូចតែងតែក្អេលក្អូលៗច្រិមច្រុមៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចុក» មានន័យដូចម្ដេច ?


ចុក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បិទ​ដោយ​ឆ្នុក ។ សៀត​ណែន​ដូច​គេ​ចុក
ឧទាហរណ៍៖ ចុក​ពោះ ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ជំងឺ​ឈឺ​ខ្មួលខ្មាញ់​ក្នុង​ពោះ បណ្ដាល​អំពី​ខ្យល់​សៀត​ណែន តឹង​ដូច​គេ​ចុក​ដោយ​ឆ្នុក។
ឧទាហរណ៍៖ ជំងឺ​ចុក រោគ​ចុក​ពោះ ។

                 ឈ្មោះ​ថ្នាំ​កែ​ជំងឺ​ចុក។
ឧទាហរណ៍៖ ថ្នាំ​ចុក​ពោះ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ឈ្មោះ​ជំងឺ​ឈឺ​ខ្មួលខ្មាញ់​ក្នុង​ពោះ បណ្ដាល​អំពី​ខ្យល់​សៀត​ណែន តឹង​ដូច​គេ​ចុក​ដោយ​ឆ្នុក។
ឧទាហរណ៍៖ ជំងឺ​ចុក រោគ​ចុក​ពោះ ។

                 ឈ្មោះ​ថ្នាំ​កែ​ជំងឺ​ចុក។
ឧទាហរណ៍៖ ថ្នាំ​ចុក​ពោះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចឺះ» មានន័យដូចម្ដេច ?


ចឺះ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. ច្រឺះ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចឺម» មានន័យដូចម្ដេច ?


ចឺម


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សព្ទ​នេះ​ជា​ពាក្យ​ខ្មែរ​មាន​កំណើត​ថា ចិញ្ចើម ដោយ​សៀម​យក​ទៅ​ប្រើ តាំង​ពី​ក្នុង​សម័យ​បុរាណ​ព្រេង​នាយ ដើម​ឡើយ សៀម​សរសេរ ចិញចេិម គេ​អាន​ថា ជិនចឺម គេ​ប្រែ​ជា​ភាសា​គេ​ថា គីវ័ អ. ថ. ឃិវ់ “ចិញ្ចើម” ប្រើ​ជា ន. មាន​ន័យ​ថា “ការ​យក​ម្សៅ​ក្រអូប​លាប​ក្បិត​ចិញ្ចើម​ទាំង​ពីរ” ក្នុង​ពិធី​មង្គល​ទាំងពួង មាន​ពិធី​កោរ​ជុក​កុមារា​កុមារី​ជាដើម តាម​ប្រពៃណី​របស់​ខ្មែរ​ក្នុង​សម័យ​បុរាណ​ព្រេង​នាយ ។ លុះ​ចំណេរ​កាល​មក​ខាង​មុខ ពាក្យ​ ចិញ្ចើម (ជិនចឺម) នេះ​សៀម​លុប​ពាក្យ ចិញ (ជិន) ចោល ទុក​ឲ្យ​នៅ​តែ ចើម (ចឺម) មាន​ន័យ​ថា “លាប​ក្បិត​ម្សៅ​ក្រអូប ឬ​ប្រឆេះ​ទៀន​មង្គល​ត្រង់​ចិញ្ចើម​ទាំងពីរ” តាម​ប្រពៃណី​នោះ​ដដែល ឥត​កែ​ប្រែ​ទេ សៀម​កែ​តែ​ត្រង់ ចិញ្ចើម (ជិនចឺម) លុប ចិញ (ជិន) ចោល ទុក​ត្រឹម​តែ ចឺម មួយ​ម៉ាត់​ប៉ុណ្ណោះ គេ​ប្រើ​ជា​ កិ.; ត​មក, សៀម​មិន​មែន​ប្រើ ចឺម ត្រឹម​តែ​លាប​ម្សៅ​ក្រអូប​ក្បិត​ចិញ្ចើម​ទាំង ២ នៃ​ជន​អ្នក​មាន​ខ្លួន​ឲ្យ​គេ​រៀប​ធ្វើ​ពិធី​ជា​មង្គល​ប៉ុណ្ណោះ​ឡើយ ទោះ​វត្ថុ​អ្វី​ៗ ជា​ទ្រព្យ​របស់​ផ្សេង​ៗ​ក៏​ដោយ គេ​ក៏ ចឺម ដែរ ថា​សុំ​ឲ្យ​មាន​ស្រី​សួស្ដី​ត្រជាក់​ត្រជុំ​តទៅ ។ ខ្មែរ​ខ្លះ​ក្នុង​សម័យ​បុរាណ​ព្រេង​នាយ ដែល​ទៅ​នៅ​ឯ​ប្រទេស​សៀម​យូរ​ឆ្នាំ លុះ​វិល​ត្រឡប់​មក​នៅ​ឯ​ប្រទេស​កម្ពុជា​វិញ ក៏​នាំ​យក​សំដី​ថា ចឺម និង​ពិធី ចឺម គឺ​ក្បិត ចិញ្ចើម របស់​ខ្មែរ​បុរាណ​នេះ​ឯង​មក​ប្រើ​ផង​ដែរ, ក៏​នាំ​គ្នា​ហៅ​ថា ចឺម​ៗ ត​ៗ​គ្នា​រៀង​មក ប្រើ​ពាក្យ ចឺម នេះ​ជា កិ. ។ ចឺម ក៏​គឺ ចិញ្ចើម ជា ន. ហ្នឹង​ឯង ។ ក្នុង​វចនានុក្រម ច្បាប់​រាជ​បណ្ឌិត្យ​ស្ថាន ប្រទេស​សៀម (ថៃ) បោះ​ពុម្ព​គ្រា​ទី ២ ព. ស. ២៤៩៨ ក៏​ប្រាប់​បញ្ជាក់​ថា ចឺម ខ្មែរ​ថា​ ចិញ្ចើម ដែរ គឺ​ប្រាប់​បញ្ជាក់​ថា​ជា​សំដី​ខ្មែរ ដែល​សៀម​យក​មក​ប្រើ​ជា ចឺម (នេះ​ជា​ប្រវត្តិ​របស់​ពាក្យ ចឺម គឺ ចិញ្ចើម ក្លាយ​ឃ្លាត​ជា ចឺម ។ ហៅ​ជា​ពាក្យ​ខ្មែរ​សុទ្ធ​ថា ក្បិត​ចិញ្ចើម កិ.; មង្គល​ក្បិត​ចិញ្ចើម គឺ​ក្បិត​ចិញ្ចើម​ដោយ​ម្សៅ​ក្រអូប ឬ​ដោយ​ប្រឆេះ​ទៀន​មង្គល គឺ​ទៀន​ដែល​គេ​អុជ​បង្វិល​ពពិល រួច​ហើយ​ គេ​បេះ​យក​មក​ក្បិត​ស្រាល​ៗ លើ​ចិញ្ចើម​ទាំង ២ ក្បិត​ខាង​ស្ដាំ រួច​ក្បិត​ខាង​ឆ្វេង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចឺន» មានន័យដូចម្ដេច ?


ចឺន


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្ងាត់ ឈឹង សូន្យ​ឈឹង។
ឧទាហរណ៍៖ សម្ងំ​ចឺន ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ស្ងាត់ ឈឹង សូន្យ​ឈឹង។
ឧទាហរណ៍៖ សម្ងំ​ចឺន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចឺងគ្រឹមៗ» មានន័យដូចម្ដេច ?


ចឺងគ្រឹមៗ


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរស្គរភ្លេងខ្មែរដែលគេដំតន្ថើនត្រង់ហាមស្គរខ្លះ ត្រង់ផ្ទៃស្គរខ្លះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចឹស» មានន័យដូចម្ដេច ?


ចឹស


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បុក​ស្រូវ​ ឬ​ស្រិត​អង្ករ​បន្តិច​បន្តួច​ ដោយ​ស្រាលៗ តាម​កម្លាំង​ចាស់​ឬ​កម្លាំង​ក្មេង​តូច។
ឧទាហរណ៍៖ យាយ​គាត់​ចាស់​ម្លឹង​ហើយ​ នៅ​តែ​ចឹស​ស្រូវ​បាន​រាល់​តែ​ព្រឹក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចឹបចរ» មានន័យដូចម្ដេច ?


ចឹបចរ


មានន័យថា (ម. ព. ជីពចរ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចឹប» មានន័យដូចម្ដេច ?


ចឹប


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាប់​ដោយ​រួប​ប្រួម​ចុង​ម្រាម​ដៃ។
ឧទាហរណ៍៖ ចឹប​អង្ករ ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំនួន​ដែល​ចឹប​ដោយ​រួប​ប្រួម​ចុង​ម្រាម​ដៃ។
ឧទាហរណ៍៖ អង្ករ ១ ចឹប ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចឹក» មានន័យដូចម្ដេច ?


ចឹក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ខាំ​ដោយ​ចំពុះ (សត្វ​ស្លាប)។
ឧទាហរណ៍៖ មាន់​ចឹក​ស្រូវ ។

                ដាល់​ដោយ​មាត់​ ហា​ខាំ​ដោយ​ចង្កូម (ពស់)។
ឧទាហរណ៍៖ ពស់​ចឹក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចីវរ​លាភ» មានន័យដូចម្ដេច ?


ចីវរ​លាភ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ការ​បាន​នូវ​ចីរ​របស់​ភិក្ខុ។
ឧទាហរណ៍៖ សំពត់​កឋិន​ជា​ចីរ​លាភ​ដែល​ភិក្ខុ​សង្ឃ​ត្រូវ​បាន​ទទួល​ក្នុង​ចីវរ​កាល​តាម​ពុទ្ធានុញ្ញាត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចីវរកាល» មានន័យដូចម្ដេច ?


ចីវរកាល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. កាល ឬ សម័យដែលព្រះសម្ពុទ្ធទ្រង់អនុញ្ញាតឲ្យពួកភិក្ខុទទួលចីវរ ជាកាលនៃចីវរលាភ, រាប់តាំងពីថ្ងៃ ១ រោចខែអស្សុជ ទៅដល់ថ្ងៃពេញ ១៥ កើតកត្ដិក ។
ឧទាហរណ៍៖ សំពត់កឋិនជាចីវរលាភដែលភិក្ខុសង្ឃត្រូវទទួលក្នុងចីវរកាលតាមពុទ្ធានុញ្ញាត (ព.វិ.ពុ. )។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចីវរ» មានន័យដូចម្ដេច ?


ចីវរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំ.)(បា.) ចីពរ (ម. ព. នេះ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចីរភាព» មានន័យដូចម្ដេច ?


ចីរភាព


មានន័យថា ភាពបន្តមានជាដរាបនៃដំណើរការអ្វីមួយដោយមិនកំណត់រយៈពេល។ ភាពបន្តមានដរាបនេះត្រូវរួមបញ្ជូលទាំងការរក្សាបាននូវបរិស្ថានទាំងគុណភាពនៃជីវភាពរស់នៅរបស់មនុស្ស។
ឧទាហរណ៍៖ ដើម្បីធានាកំណើនសេដ្ឋកិច្ចប្រកបដោយ ចីរភាពគោលនយោបាយសេដ្ឋកិច្ចត្រូវផ្សារភ្ជាប់ជាមួយនឹងការអភិរក្សបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុណសម្បត្តិអ្វីៗ ដែលតាំងនៅបានយូរ ឬជាដរាបតទៅ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចីរចរ» មានន័យដូចម្ដេច ?


ចីរចរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.)(បា.) (ចិរចរ) ដំណើរ​ទៅ​យូរ (សម្រាប់​ប្រើ​ក្នុង​កាព្យ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចីរកាល» មានន័យដូចម្ដេច ?


ចីរកាល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.)(បា.) (ចេរកាល) (ចិរកាល) ការ​យឺតយូរ កាល​ដ៏​យូរ។
ឧទាហរណ៍៖ អ្នក​ឯង​ត្រូវ​រក្សា​របស់​នេះ​ឲ្យ​បាន​គង់​ឋិត​ថេរ​ចីរកាល​ត​ទៅ !


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចីពរ» មានន័យដូចម្ដេច ?


ចីពរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.)(បា.) (ចីវរ, ខ្មែរ​ផ្លាស់ វ > ព) គ្រឿង​ស្លៀក​ដណ្ដប់​សម្រាប់​អ្នក​បួស​ក្នុង​ពុទ្ធ​សាសនា; ខ្មែរ​ប្រើ​ពាក្យ​នេះ​ចំពោះ​តែ ឧត្ដរាសង្គ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចីបចរ» មានន័យដូចម្ដេច ?


ចីបចរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. ជីពចរ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចិរស្សការ» មានន័យដូចម្ដេច ?


ចិរស្សការ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.)(សំ.) (ចិរស្សំ “យូរ” + ការ; ចិរស្យ + ការ្យ) ការ​យឺត​យូរ គឺ​ការ​ដែល​ត្រូវ​ធ្វើ​ក្រ​ហើយ។
ឧទាហរណ៍៖ សំណង់​ស្ពាន​បេតុង​នេះ​ជា ចិរស្ស​ការ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចិន្តា» មានន័យដូចម្ដេច ?


ចិន្តា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គំនិតដែលគិតឃើញ ការត្រិះរិះ,ពិចារណា ភាសិត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចិន្តបណ្ឌិត» មានន័យដូចម្ដេច ?


ចិន្តបណ្ឌិត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជនអ្នកមានគំនិតជ្រៅជ្រះក្នុងទស្សនវិជ្ជា អ្នកត្រិះរិះច្រើន អ្នកបានដល់​នូវ​សមាធិចិត្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចិន្តនាការ» មានន័យដូចម្ដេច ?


ចិន្តនាការ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.)អាការ​ដែល​គិត ដំណើរ​ដែល​គិត ។ (រ. ស.) ប្រើ​ជា កិ. ក៏​បាន ។
ឧទាហរណ៍៖ ទ្រង់​ចិន្តនាការ …។ គួរ​ប្រើ​ជា ន. ថា ទ្រង់​មាន​ព្រះ​ចិន្តនាការ …។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចិន្តកវី» មានន័យដូចម្ដេច ?


ចិន្តកវី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកតែងកាព្យយ៉ាងពិរោះ ហើយប្រកបដោយខ្លឹមសារ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចិន្ដាមណី» មានន័យដូចម្ដេច ?


ចិន្ដាមណី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (បា.) (ចិន្ដាមណិ) ឈ្មោះ​កែវ ឬ​ឈ្មោះ​មន្ដ ដ៏​ឧត្ដម​សម​សេចក្ដី​ប្រាថ្នា ( មាន​និយាយ​តំណាល​តែ​ក្នុង​រឿង​ពី​ព្រេង​នាយ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចិន្ដា» មានន័យដូចម្ដេច ?


ចិន្ដា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.)(បា.) សេចក្ដី​គិត (គំនិត) ។ (រ. ស.) ប្រើ​ជា កិ. ក៏​បាន តាម​ទម្លាប់​ប្រើ។
ឧទាហរណ៍៖ ទ្រង់​ព្រះ​ចិន្ដា គឺ​ទ្រង់​គិត ទ្រង់​រំពឹង​គិត ។ គួរ​ប្រើ​ជា ន. ថា ទ្រង់​មាន​ព្រះ​ចិន្ដា … ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចិន» មានន័យដូចម្ដេច ?


ចិន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាតិ​មនុស្ស​មួយ​ប្រភេទ ដើម​កំណើត​នៅ​ប្រទេស​ចិន ឬ​មក​ពី​ប្រទេស​ចិន មក​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចិត្ររូប» មានន័យដូចម្ដេច ?


ចិត្ររូប


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រូបគំនូរមានសណ្ឋានផ្សេងៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចិត្រមូលភ្លើង» មានន័យដូចម្ដេច ?


ចិត្រមូលភ្លើង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​តិណជាតិ​ដើម​តូច​ៗ សាច់​រឹង​ប្រើ​ជា​ថ្នាំ​ក្ដៅ; មាន ២ យ៉ាង​គឺ ដែល​មាន​ផ្កា​ក្រហម​ហៅ ចិតត្រមូលភ្លើង​ឈ្មោល ដែល​មាន​ផ្កា​ស​ហៅ ចិត្រមូលភ្លើង​ញី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចិត្របដ» មានន័យដូចម្ដេច ?


ចិត្របដ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្រទាប់ស្បែកស្តើង នៅខាងក្នុងកែវភ្នែក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចិត្រ» មានន័យដូចម្ដេច ?


ចិត្រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ចិត្ត ) ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. ចិត្ត ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចិត្ត​អាកូល» មានន័យដូចម្ដេច ?


ចិត្ត​អាកូល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដោយ​បាប ចិត្ត​​ប្របូក​ច្របល់ ​ឬ​ច្រឡូកច្រឡំ​ដោយ​បាប ។

                  សេចក្ដី​វឹកវរ; ដំណើរ​សុកមម៉ុក; ដំណើរ​ច្របូក​ច្របល់; ពួក, បន ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ សរសេរ​ជា អាកុល (តាម​រូប​ដើម​នៃ សំ. បា.) អ. ថ. –កុល៉ៈ, ដូច​ជា អាកុល​កម្ម អំពើ​សៅហ្មង, ពុំ​ប្រសើរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចិត្តសង្ខារ» មានន័យដូចម្ដេច ?


ចិត្តសង្ខារ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សញ្ញា និងវេទនា ។ (ម.ព. សង្ខារ បន្ថែម) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចិត្តវិជ្ជា» មានន័យដូចម្ដេច ?


ចិត្តវិជ្ជា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្នែកទស្សនវិទ្យា ដែលចែងពីអត្ម័ន ពីអនុភាពនៃអាត្ម័នដែលប្រព្រឹត្តទៅ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចិត្តបូរ» មានន័យដូចម្ដេច ?


ចិត្តបូរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បិត-ត្បូរ) មើល​ពាក្យ បាយ​បត្តបូរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចិត្តជា (បាត់ខឹង)» មានន័យដូចម្ដេច ?


ចិត្តជា (បាត់ខឹង)


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់ក្សាន្តព្រះហឫទ័យ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចិត្តករុណា» មានន័យដូចម្ដេច ?


ចិត្តករុណា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចិត្តអាណិតដល់អ្នកដទៃ ដោយឃើញគេមានទុក្ខវេទនា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចិត្ត» មានន័យដូចម្ដេច ?


ចិត្ត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.)(បា.) ធម្មជាត​សម្រាប់​សន្សំ​អារម្មណ៍ សម្រាប់​គិត គឺ​វិញ្ញាណ។
ឧទាហរណ៍៖ ចិត្ត​ត្រង់ ចិត្ត​វៀច; ចិត្ត​ល្អ ចិត្ត​អាក្រក់ ។ល។

                 (បា.)(សំ.) (ចិត-តៈ ឬ ចិត-ត្រៈ) (ចិត្ត; ចិត្រ) ដែល​គេ​វិចិត្ត​ហើយ ដែល​គេ​ធ្វើ​ដោយ​ផ្ចិតផ្ចង់​រួច​ស្រេច​ហើយ (ម. ព. ពិចិត្ត ឬវិចិត្រ ទៀត​ផង) ។ ច្រើន​ប្រើ​ជា គុ. ជាង; ផ្សំ​ជា​មួយ​នឹង​នាម​សព្ទ​ដទៃ​ឲ្យ​ជា​បទ​សមាស​បាន តាម​គួរ​ដល់​ការ​ប្រកប ដូច​ជា ចិត្តកម្ម រូប​ភាព រូប​ដែល​គេ​គូរ ដែល​គេ​ឆ្លាក់ គំនូរ ចម្លាក់…។ ចិត្តការ ឬ ចិត្រការ្យ (–កា) ឬ​ក៏ ចិត្រករ ជាង​គំនូរ ជាង​លាប​ថ្នាំ​រំលេច​ព័ណ៌ … (ស្ត្រី​ជា ចិត្តការិកា) ។ ចិត្ត​វិជ្ជា ឬចិត្រ​វិទ្យា វិជ្ជា ឬ​វិទ្យា​ខាង​ការ​វិចិត្រ ។ល។ល។ ចិត្

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា.)(សំ.) (ចិត-តៈ ឬ ចិត-ត្រៈ) (ចិត្ត; ចិត្រ) ដែល​គេ​វិចិត្ត​ហើយ ដែល​គេ​ធ្វើ​ដោយ​ផ្ចិតផ្ចង់​រួច​ស្រេច​ហើយ (ម. ព. ពិចិត្ត ឬវិចិត្រ ទៀត​ផង) ។ ច្រើន​ប្រើ​ជា គុ. ជាង; ផ្សំ​ជា​មួយ​នឹង​នាម​សព្ទ​ដទៃ​ឲ្យ​ជា​បទ​សមាស​បាន តាម​គួរ​ដល់​ការ​ប្រកប ដូច​ជា ចិត្តកម្ម រូប​ភាព រូប​ដែល​គេ​គូរ ដែល​គេ​ឆ្លាក់ គំនូរ ចម្លាក់…។ ចិត្តការ ឬ ចិត្រការ្យ (–កា) ឬ​ក៏ ចិត្រករ ជាង​គំនូរ ជាង​លាប​ថ្នាំ​រំលេច​ព័ណ៌ … (ស្ត្រី​ជា ចិត្តការិកា) ។ ចិត្ត​វិជ្ជា ឬចិត្រ​វិទ្យា វិជ្ជា ឬ​វិទ្យា​ខាង​ការ​វិចិត្រ ។ល។ល។ ចិត្រ
?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះហឫទ័យ


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចិតសិប» មានន័យដូចម្ដេច ?


ចិតសិប


?ថ្នាក់ពាក្យជា បកតិសំខ្យា
មានន័យថា (ស.) (ចេ៏តសិប អ. ថ. ចិតស៊ិប) ចំនួន​ដប់ ៧ ដង (៧០) ។ ខ្មែរ​សម័យ​បុរាណ​ថា ដប់​ប្រាំ​ពីរ​ដង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចិត» មានន័យដូចម្ដេច ?


ចិត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កាត់​ជា​ចំណិត។
ឧទាហរណ៍៖ ចិត​បន្លែ ។

                ចិត​ប្រួម ចិត​សម្រួល​ឲ្យ​រួម​តូច​ខាង​ចុង។
ឧទាហរណ៍៖ ចិត​ប្រួម​ខ្មៅ​ដៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចិញ្ច្រាំ» មានន័យដូចម្ដេច ?


ចិញ្ច្រាំ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សាប់ដោយកាំបិតឲ្យល្អិត ។
ឧទាហរណ៍៖ ចិញ្ច្រាំសាច់ជ្រូក ។

               ព. ប្រ. ចិញ្ច្រាំ ឬ ចិញ្ច្រាំជ្រញ់ គឺ ស្ដីបន្ទោសញាប់មាត់ ថែមហើយថែមទៀតដដែលៗ ដូចគេ ចិញ្ច្រាំ ។
ឧទាហរណ៍៖ គាត់ចិញ្ច្រាំជ្រញ់ឲ្យខ្ញុំស្ទើររាល់ពេល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចិញ្ចែង» មានន័យដូចម្ដេច ?


ចិញ្ចែង


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ត្រដែត​ជាក់​ស្ដែង ។ បើ​ប្រើ​ជា​ពាក្យ​ប្រៀប​ថា ខ្ពង់ខ្ពស់ ថ្កើងថ្កាន​ ។ ចិញ្ចែងចិញ្ចាច ចិញ្ចែង​ភ្លឺ​ស្ងាច; រុងរឿង​ថ្លៃថ្លា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចិញ្ចៀន» មានន័យដូចម្ដេច ?


ចិញ្ចៀន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿង​ប្រដាប់​សម្រាប់​ពាក់​ម្រាម​ដៃ​មួយ​ប្រភេទ ធ្វើ​ដោយ​ប្រាក់ ឬ​ដោយ​មាស មាន​រង្វង់​មូល លាត​ ឬ​ដាំ​ត្បូង​ផ្សេង​ៗ ។
ឧទាហរណ៍៖ ចិញ្ចៀន​ប្រាក់ ចិញ្ចៀន​មាស ចិញ្ចៀន​ពេជ្រ ។

             ឈ្មោះស្មៅវារលើដី ដុះតាមមាត់ផ្លូវលើដីខ្សាច់ជិតផ្ទះអ្នកស្រុក នៃប្រទេសក្តៅលើសកលលោក។ ស្លឹកជាចំណីគោក្របី គេប្រើឫសធ្វើថ្នាំព្យាបាលដំណើរគ្រេចដៃជើង។
ឧទាហរណ៍៖ ស្មៅ​ចិញ្ចៀន ។

               ស្មៅមួយប្រភេទ មានមែកវារលើដីចាក់ឫសនៅគ្រប់ថ្នាំង ហើយចេញមើមកប់ក្នុងដីជម្រៅ ០,៨-១ម ។ ស្មៅចិញ្ចៀនមានដើមកំណើតក្នុងប្រទេសអាហ្វ្រិក និងអាស៊ីផ្នែកអាគ្នេយ៍ នាំចូលគ្រប់ស្រុកក្តៅ​ និងមធ្យមសកលលោក។ គេប្រទះឃើញរុក្ខជាតិនេះដុះលើវាលស្មៅ លើដីណាគ្មានដំណាំ ឬតាមមាត់ផ្លូវដើរ។ ស្មៅនេះជាអាហារសត្វពាហនៈ។ ពេលខ្លះគេដាំស្មោចិញ្ចៀនសម្រាប់ទប់ដីជំរាល។ មើមស្មៅនេះ គេស្ងោរផឹកឱ្យនោមច្រើន។

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះទម្រង់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចិញ្ចើម» មានន័យដូចម្ដេច ?


ចិញ្ចើម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អវយវៈ​ជា​សំយាប នៅ​ខាង​លើ​ភ្នែក​ទាំង​ពីរ។
ឧទាហរណ៍៖ រោម​ចិញ្ចើម ។

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះភូមោ, ព្រះភមុកា


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចិញ្ចឹម» មានន័យដូចម្ដេច ?


ចិញ្ចឹម


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា គ្រប់គ្រង​រក្សា​បន្ត​ជីវិត ញ៉ាំង​ជីវិត​ឲ្យ​រស់​នៅ បី​បាច់​រក្សា​ឲ្យ​រស់ ឲ្យ​ធាត់​ធំ។
ឧទាហរណ៍៖ ចិញ្ចឹម​ជីវិត ចិញ្ចឹម​បុត្រ​ភរិយា ចិញ្ចឹម​សត្វ … ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចិញ្ចាច» មានន័យដូចម្ដេច ?


ចិញ្ចាច


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ពេញ​ពន្លឺ​ឆ្លុះ​ផ្សាយ។
ឧទាហរណ៍៖ ភ្លឺ​ចិញ្ចាច រស្មី​ចិញ្ចាច ។ បើ​ប្រើ​ពាក្យ​ប្រៀប​ថា រុងរឿង  ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចិក» មានន័យដូចម្ដេច ?


ចិក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ចិ.) មា (ខាង​ឪពុក) ។ ខ្មែរ​ច្រើន​ហៅ​ចិន ប្រុស​ដែល​ស្គាល់​គ្នា​ថា ចិក។
ឧទាហរណ៍៖ ទៅ​ណា​ចិក ?


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចាំបាច់» មានន័យដូចម្ដេច ?


ចាំបាច់


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលសំខាន់, ដែលត្រូវការ, ដែលត្រូវតែ, ដែលត្រូវតែមានខានពុំបាន ។
ឧទាហរណ៍៖ ការចាំបាច់, របស់ចាំបាច់; អង្ករជាវត្ថុចាំបាច់ របស់អ្នកបរិភោគបាយ; ប្រាក់ជាទ្រព្យចាំបាច់ក្នុងការចាយប្រើគ្រប់សព្វ ។ល។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ពាក្យមានន័យថា ត្រូវតែ, ពុំគួរខាន ។
ឧទាហរណ៍៖ ចុះចាំបាច់ឲ្យគេមកធ្វើអ្វី? ចាំបាច់ឲ្យខ្ញុំទៅដែរធ្វើអ្វី? មិនចាំបាច់ជម្រាបម៉ែ ឲ្យជ្រាបរឿងនេះទេ (ប្រើជា បាច់, មិនបាច់ ខ្លះក៏បាន តាមគួរដល់ការប្រើ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចាំតែ» មានន័យដូចម្ដេច ?


ចាំតែ


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា បម្រុង​តែ រង​ចាំ​តែ ប្រុង​ចាំ​តែ។
ឧទាហរណ៍៖ វា​ឥត​ជួយ​ធ្វើ​អ្វី​ទេ ចាំ​តែ​ឆ្អិន​ស៊ី​ៗ (ឆ្អិន​ស៊ី​ឆ្អិន​ស៊ី) រាល់​តែ​ពេល; រង់​ចាំ​វា​បន្ដិច​ទៅ ចាំ​តែ​វា​មក​ដល់ យើង​ន្អាល​នឹង​ទៅ; វា​ឥត​ដឹង​អី​ទេ អាង​តែ​មាន​មាត់ ចាំ​តែ​ស្ដី​ថា​ឲ្យ​គេ ។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចាំងជើង» មានន័យដូចម្ដេច ?


ចាំងជើង


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​ជើង​ពពាល​ស​ជា​ធម្មតា (ចំពោះ​តែ​គោ​ព្រៃ​ឈ្មោល​ៗ) ។
ឧទាហរណ៍៖ គោ​ព្រៃ​ឈ្មោល​ៗ ជា​សត្វ​ចាំ​ជើង​តាម​ធម្មតា​របស់​វា (គោ​ព្រៃ​មាន​តែ​ក្នុង​ព្រៃ​នា​ខែត្រ​កំពង់ធំ) ប្រទេស​កម្ពុជា​យើង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចាំង» មានន័យដូចម្ដេច ?


ចាំង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពង្រាបសាច់ឈើដោយដឹងជ្វា (ដឹងសម្រាប់ចាំង) ។
ឧទាហរណ៍៖ ចាំងឈើ ។

               ច្រាស់ស្មៅដោយចបកាប់ ។
ឧទាហរណ៍៖ ចាំងស្មៅដោយចបកាប់; ឬពង្រាបដីឲ្យរាបស្មើ : យកចបកាប់ចាំងដីឲ្យរាបស្មើ ។ល។

                បញ្ចេញរស្មីឬពន្លឺ, កម្ដៅ មកប៉ះត្រូវ ។
ឧទាហរណ៍៖​ ថ្ងៃចាំងភ្នែក; បិទបង្អួចមិនឲ្យថ្ងៃចាំង ។

                  ចាំងចែង ឬ ចែងចាំង ចាំងពន្លឺឬរស្មីព្រាកៗ (ព. កា.) ។ល។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះនំស្អិតមួយប្រភេទ ធ្វើដោយអង្ករដំណើប វេចដោយស្លឹកពកឬស្លឹកឫស្សីធំៗជាដើម ចងជាចង្កោម ចំហុយឬស្ងោរឲ្យឆ្អិន ជានំស្រស់ សម្រាប់ប្រនៀលឲ្យជាប់ស្ករ-ស ឬជាមួយនឹងទឹកលាយស្ករ-ស ឬទឹកស្ករ-ស លាយខ្ទិះឆៅបរិភោគជាបង្អែម ។
ឧទាហរណ៍៖ នំចាំងវេចខ្ចប់ដោយស្លឹកពក ឬ ដោយស្លឹកស្លាឈ្មោល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចាំ» មានន័យដូចម្ដេច ?


ចាំ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា មិន​ភ្លេច កត់​ជាប់​នៅ​ក្នុង​ស្មារតី ឬ​ក្នុង​ការ​នឹក​ឃើញ​មិន​ភ្លេច​ភ្លាំង។
ឧទាហរណ៍៖ ចាំ​ធម៌ ចាំ​ច្បាប់ ចាំ​មេ​រៀន ។

                រង់ ​ឬ​បង្អង់​នៅ​មិន​ទៅ​ណា។
ឧទាហរណ៍៖ ចាំ​ខ្ញុំ​ផង កុំ​អាល​ទៅ ។

                នៅ​មើល​ថែ​រក្សា។
ឧទាហរណ៍៖ ចាំ​ផ្ទះ ចាំ​ចម្ការ ។

                មាន​ចិត្ត​ប្រតិព័ទ្ធ​កួច​កាន់​ជា​និច្ច។
ឧទាហរណ៍៖ ចាំ​ចិត្ត (ចំពោះ​តែ​ការ​ស្នេហា​មួយ​យ៉ាង​ប៉ុណ្ណោះ) ។

                 ចាំ​ជើង ដើរ​ ឬ​ហូរ បោល មិន​ល្អៀង​ឃ្លៀង​ឃ្លាត​អំពី​ការ​បង្ហាត់។
ឧទាហរណ៍៖ គោ​ដើរ​ចាំ​ជើង សេះ​លុន​ចាំ​ជើង (អ្នក​ស្រុក​ខ្លះ​ប្រើ​ពាក្យ ចាំ​ជើង នេះ ចំពោះ​សត្វ​ដែល​ឡើង​ពាក់​លើ​គ្នា ដោយ​មេថុន​សេវន​កិច្ច​ថា គោ​ចាំ​ជើង សេះ​ចាំ​ជើង) ។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចាហ៊ួយ, ផ្កាក្រចក» មានន័យដូចម្ដេច ?


ចាហ៊ួយ, ផ្កាក្រចក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទាលមួយប្រភេទ កម្ពស់ ២០-៥០ ស.ម ដុះក្រោមដើមឈើ ព្រៃស្រោងដែលមានត្បែង ខ្លុង ផ្កាពណ៌ស្វាយ លាយស បាំងដោយស្លឹកទ្រនាប់ រាងដូចក្រចក ពណ៌ផ្កាឈូក ឬក្រហមភាវ។ មានដុះក្នុងស្រុកខ្មែរ ថៃ និងលាវ។ រដូវភ្លៀង គេប្រទះឃើញផ្កានេះមានលក់ក្នុងផ្សារ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចាហួយ» មានន័យដូចម្ដេច ?


ចាហួយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំណី​ធ្វើ​ដោយ​សារាយ​ស្ងោរ​រលួយ​ហើយ​ចាក់​ទុក​ឲ្យ​កក។
ឧទាហរណ៍៖ ចាហួយ​ខ្ទិះ នំ​ចាហួយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចាស់» មានន័យដូចម្ដេច ?


ចាស់


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទីទៃ​ពី​ក្មេង ឬទីទៃ​ពី​ថ្មី ពី​ខ្ចី។
ឧទាហរណ៍៖ មនុស្ស​ចាស់ សំពត់​ចាស់ ផ្លែ​ឈើ​ចាស់ ។ ចាស់​ផ្ទៃ គឺ​ផ្ទៃ​ពោះ​ដែល​គ្រប់​ខែ ។ សម្ល​ចាស់​អំបិល គឺ​សម្ល​ប្រៃ​បន្តិច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចាស» មានន័យដូចម្ដេច ?


ចាស


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ពាក្យ​ស្ត្រី​ឆ្លើយ មាន​សូរ​បង្អូស​វែង មាន​ខ្លី​ល្មម មាន​សូរ​ខ្ពស់​គ្រលួច ។ ចា៎ះ ច៎ះ


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចាវ» មានន័យដូចម្ដេច ?


ចាវ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា មិន​ចាញ់​មិន​ឈ្នះ ស្មើ​ភាគ​គ្នា។
ឧទាហរណ៍៖ ចាវ​គ្នា (ប្រើ​តែ​ក្នុង​ការ​លេង​ល្បែង​ស៊ី​សង) ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បបរ) ផ្អក​ដែល​គេ​ធ្វើ​ប្រឡាក់​ដោយ​កាក​បបរ​ហើយ​ច្រក​ផ្អាប់​ទុក​ក្នុង​ពាង ឬ​ក្រឡ។
ឧទាហរណ៍៖ ផ្អក​ចាវ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា មិន​ចាញ់​មិន​ឈ្នះ ស្មើ​ភាគ​គ្នា។
ឧទាហរណ៍៖ ចាវ​គ្នា (ប្រើ​តែ​ក្នុង​ការ​លេង​ល្បែង​ស៊ី​សង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចាល់» មានន័យដូចម្ដេច ?


ចាល់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ច្រាល់ ទញ់​ខ្លាំង។
ឧទាហរណ៍៖ ទឹក​ចាល់ ។ ចាល់​ចិត្ត គឺ​ទញ់​ចិត្ត រួញ​ចិត្ត ។

                   ច្រណែន។
ឧទាហរណ៍៖ ខ្លាច​ក្រែង​គេ​ចាល់ គឺ​ខ្លាច​ក្រែង​គេ​ច្រណែន ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ច្រាល់ ទញ់​ខ្លាំង។
ឧទាហរណ៍៖ ទឹក​ចាល់ ។ ចាល់​ចិត្ត គឺ​ទញ់​ចិត្ត រួញ​ចិត្ត ។

                  ច្រណែន។
ឧទាហរណ៍៖ ច្រាល់ ទញ់​ខ្លាំង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចាលកម្ម» មានន័យដូចម្ដេច ?


ចាលកម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការទៅមករកគ្នា រវាងមនុស្សដែលនៅឆ្ងាយៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចារុ៍ចងដៃ» មានន័យដូចម្ដេច ?


ចារុ៍ចងដៃ


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា កែមព្រះករ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចារុ៍» មានន័យដូចម្ដេច ?


ចារុ៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) (សំ.) (ចារុ; ចារុ ឬ ចារូ ន. “មាស”; គុ. “ល្អ ថ្លៃថ្លា”) បំពង់ ឬ​ឡត​តូច​ៗ ធ្វើ​ដោយ​មាស​ ឬ​ប្រាក់ ដោត​នឹង​ខ្សែ​អំបោះ ​ឬ​ខ្សែ​សូត្រ​ឲ្យ​ធំ​ល្មម​ស៊ក​ចារុ៍​នោះ​បាន ខ្សែ​នោះ​ច្រើន​តែ​មាន​ពណ៌​ក្រហម សម្រាប់​ពួក​ស្ត្រី​ក្នុង​កម្ពុជរដ្ឋ ពី​កាល​បុរាណ​សម័យ​ពាក់​ជា​គ្រឿង​សម្អាង​កាយ (ត្រូវ​គ្នា​នឹង​ខ្សែ​ខ្លួន​ក្នុង​សម័យ​សព្វ​ថ្ងៃ​នេះ)។
ឧទាហរណ៍៖ ចារុ៍​មាស ចារុ៍​ប្រាក់ ពាក់​ចារុ៍ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចារឹក» មានន័យដូចម្ដេច ?


ចារឹក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចារ សរសេរ កត់។
ឧទាហរណ៍៖ ខ្មែរ​ក្នុង​បុរាណ​សម័យ បាន​ចារឹក​ប្រវត្តិ​នៃ​សិលា​ប្រាសាទ​ថ្ម​នានា​ច្រើន​តំបន់ ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្វី​ៗ មាន​ផ្ទាំង​ថ្ម​ជាដើម ដែល​មាន​អក្សរ​ជា​សម្គាល់។
ឧទាហរណ៍៖ គោល​ចារឹក​ព្រំ​ដែន; សិលា​ចារឹក; មាន​ចារឹក​ជា​គ្រឿង​សំគាល់ ។ល។

                   អក្សរឆ្លាក់លើផ្ទាំងថ្ម ការកត់ត្រាចំណាំទុក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចារិត» មានន័យដូចម្ដេច ?


ចារិត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ឫកពា ចរិយា​មារយាទ បែប​បទ ការ​ប្រព្រឹត្ត ។ ដូច​គ្នា​នឹង​ចរិត ។

                  សណ្តាប់ជាប្រពៃណី ក្នុងការធ្វើបុណ្យទាន តាមសាសនា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចារិក» មានន័យដូចម្ដេច ?


ចារិក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (បា.) ទី​ដែល​ជា​ទី​ត្រាច់​ទៅ​ឬ​ជា​ទី​ត្រាច់​មក
ឧទាហរណ៍៖ ទៅ​កាន់​ចារិក​នៃ​ខែត្រ ។

                ពុទ្ធ​ចារិក (ពុត-ធៈ–) ទី​ដែល​ព្រះ​ពុទ្ធ​ទ្រង់​ស្ដេច​ទៅ ​ឬ​ស្ដេច​មក ។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចាល» មានន័យដូចម្ដេច ?


ចាល


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រអា រាង​លែង​ហ៊ាន​ទៀត ។ ចាល​ចាញ់ គឺ​ចាញ់​ស្រឡះ​អស់​មាន​បំណង​នឹង​រក​ហេតុ រក​រឿង​ឲ្យ​ឈ្នះ​ទៀត ។ ចាល​ចាញ់​ព្រះ​សាសនា គឺ​ភិក្ខុ​ដែល​ត្រូវ​បារាជិកាបត្តិ​ហើយ អស់​អំណាច​នឹង​ឋិត​នៅ​ជា​ភិក្ខុ​ភាវៈ ឬ នឹង​បួស​ជា​ភិក្ខុ​ក្នុង​ជាតិ​នេះ​ទៀត ក៏​ពុំ​បាន​ឡើយ ។ រាង​ចាល គឺ​រៀង​រអា​លែង​ហ៊ាន​ទៀត ។ចាល​ចិត្ត គឺ​តាំង​ចិត្ត​រាង​រអា​ជានិច្ច ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា រអា រាង​លែង​ហ៊ាន​ទៀត ។ ចាល​ចាញ់ គឺ​ចាញ់​ស្រឡះ​អស់​មាន​បំណង​នឹង​រក​ហេតុ រក​រឿង​ឲ្យ​ឈ្នះ​ទៀត ។ ចាល​ចាញ់​ព្រះ​សាសនា គឺ​ភិក្ខុ​ដែល​ត្រូវ​បារាជិកាបត្តិ​ហើយ អស់​អំណាច​នឹង​ឋិត​នៅ​ជា​ភិក្ខុ​ភាវៈ ឬ នឹង​បួស​ជា​ភិក្ខុ​ក្នុង​ជាតិ​នេះ​ទៀត ក៏​ពុំ​បាន​ឡើយ ។ រាង​ចាល គឺ​រៀង​រអា​លែង​ហ៊ាន​ទៀត ។ចាល​ចិត្ត គឺ​តាំង​ចិត្ត​រាង​រអា​ជានិច្ច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចារបុរស» មានន័យដូចម្ដេច ?


ចារបុរស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ចរបុរិស ឬ ចារបុរិស) អ្នកស៊ើបសួរ, អ្នកឈ្លប, អ្នកស៊ើបការណ៍សម្ងាត់ ។ សភាតុលាការដែលជាអ្នកសួរបញ្ជាក់ដំណើរក្ដី
ឧទាហរណ៍៖ សភាចារបុរស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចារចែង» មានន័យដូចម្ដេច ?


ចារចែង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា និយាយ​ថ្លែង​សេចក្ដី ថ្លែង​ការណ៍​ក្បោះក្បាយ ដោយ​ពង្រីក​សេចក្ដី ឲ្យ​ទូលំទូលាយ​ងាយ​ស្ដាប់ ងាយ​យល់។
ឧទាហរណ៍៖ ខ្ញុំ​សូម​ចារចែង​ថ្លែង​ពី​ធម៌ ដ៏​បវរ​លើស​លែង​ក្នុង​លោកា ដែល​ព្រះ​សម្ពុទ្ធ​ទ្រង់​ទេសនា ឲ្យ​ជន​នានា​ប្រព្រឹត្ត​តាម … ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចារ (ដើម)» មានន័យដូចម្ដេច ?


ចារ (ដើម)


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្ស កម្ពស់ ៨-១០ ម ដុះក្នុងព្រៃស្រោង ឬទីវាលជិតផ្ទះនៅ។ ពូជនេះមានក្នុងទ្វីបអាស៊ីក្តៅ។ ផ្កាពណ៌ក្រហមភាវ ចេញមុនស្លឹក។ ក្នុងប្រទេសខ្មែរយើង គេនិយមចាក់ផែនស្វាយលើស្លឹកចារទុកហាលថ្ងៃឱ្យស្ងួត។ ឫសខ្ចីៗអាចស្ងោរបរិភោគបាន។ ឈើចារសម្រាប់សង់ផ្អួ។​ សរសៃសំបកចារច្រើនគេវេញធ្វើខ្សែពួរ និងធ្វើស្បែកសង្រែក។ ពេលគេកាត់ដើម គេសង្កេតឃើញមានជ័រពណ៌ក្រហមហូរចេញមកក្រៅ ហើយកកភ្លាមៗ ជ័រនេះ គ្រូថ្នាំប្រើសម្រាប់ព្យាបាលដំបៅ ឬជំងឺរាក។ គ្រា់ប្រើជាថ្នាំបញ្ចុះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចាយដី» មានន័យដូចម្ដេច ?


ចាយដី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. ចេតិយ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចាយ» មានន័យដូចម្ដេច ?


ចាយ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រើ​របស់​ចេញ​ទៅ លក់ បើក​ប្រាក់។
ឧទាហរណ៍៖ ចាយ​ប្រាក់ ជាដើម ។ ចាយ​វាយ ចាយ​តម្រូវ​តាម​ការ តាម​បំណង​របស់​ម្ចាស់​ទ្រព្យ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចាម្ប៉ា» មានន័យដូចម្ដេច ?


ចាម្ប៉ា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ចម្ប៉ា ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចាមរី» មានន័យដូចម្ដេច ?


ចាមរី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (បា.) (ចមរី; បារ. អ. Yak ឬ Yack សត្វ​ចតុប្បាទ​មួយ​ប្រភេទ មាន​រោម​វែង​ៗ​សម្បុរ​ស​ស្រោប​ខ្លួន មាន​សំណុំ​កន្ទុយ​ស​ត្រសោល​ភ្លឺ​ថ្លា មាន​រូប​សណ្ឋាន​ស្រដៀង​នឹង​ក្របី ប៉ុន្តែ​មាឌ​តូច​ជាង​ក្របី មាន​កំណើត​រស់​នៅ​ក្នុង​ប្រទេស​ត្រជាក់ ដូច​ប្រទេស​ទីបេត៍​ជាដើម គេ​ច្រើន​យក​សំណុំ​សក់​កន្ទុយ​សត្វ​នេះ​ធ្វើ​ជា ស៊ែ ហៅ​ថា វាលវីជនី តាម​រជ្ជ​ប្រពៃណី​តាំង​ពី​បុរាណ​កាល​រៀង​មក វាលវីជនី នេះ​រាប់​បញ្ចូល​ក្នុង រាជ​កកុធភណ្ឌ ទាំង ៥ ឈ្មោះ ចាមរី ជា​សត្វ​ប្រយ័ត្ន​ជា​និច្ច​មិន​ឲ្យ​សក់​កន្ទុយ​វា ប្រឡាក់​ប្រឡូស ។ ឈ្មោះ​ឈើ​ធំ​មួយ​ប្រភេទ មាន​ផ្កា​ត្រសោល​ស្រដៀង​នឹង​សក់​កន្ទុយ​សត្វ​ចាមរី ។ អ្នក​ខ្លះ​ហៅ អម្ពិល​បារាំង (ហៅ​ដោយ​ច្រឡំ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចាមរ» មានន័យដូចម្ដេច ?


ចាមរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.)(បា.) ឈ្មោះ​គ្រឿង​ប្រដាប់​មួយ​ប្រភេទ មាន​សណ្ឋាន​ដូច​ផ្លិត​សម្រាប់​មន្រ្តី​សង្ឃទី​រាជា​គណៈ ប៉ុន្តែ​គ្មាន​កំពូល​ស្រួច​និង​ឆែក​ៗ​ជុំ​វិញ​ទេ មាន​ដង​វែង សម្រាប់​ក្បួន​ហែ​ក្នុង​ព្រះ​រាជ​ពិធី​ផ្សេង​ៗ មាន​ព្រះ​រាជ​ពិធី​រាជាភិសេក​ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចាម» មានន័យដូចម្ដេច ?


ចាម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ជាតិ​មនុស្ស​មួយ​ពួក កាល​សម័យ​បុព្វ​បុរស​ពី​ព្រេង​នាយ​កើត​នៅ​ប្រទេស​ចម្ប៉ា សព្វ​ថ្ងៃ​ពួក​នេះ អាស្រ័យ​នៅ​ទួទៅ​ក្នុង​កម្ពុជរដ្ឋ មិន​មាន​ទង់​សម្រាប់​ជាតិ​ទេ នៅ​ក្នុង​អំណាច​ច្បាប់​សម្រាប់​កម្ពុជរដ្ឋ ដូច​ជាតិ​ខ្មែរ​ដែរ ក្នុង​សម័យ​សង្គម​រាស្រ្តនិយម ហៅ​ជន​ជាតិ​នេះ​ថា ខ្មែរ​អីុស្លាម (ម. ព. ចម្ប៉ា ផង) ។ ចាម្


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចាព្លូ» មានន័យដូចម្ដេច ?


ចាព្លូ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​តិណជាតិ​មួយ​ប្រភេទ មាន​ស្លឹក​សណ្ឋាន​ស្រដៀង​នឹង​ម្លូ ច្រើន​ប្រើ​ជា​អន្លក់ ឬ​របោយ


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចាប្លូ» មានន័យដូចម្ដេច ?


ចាប្លូ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះតិណជាតិមួយប្រភេទកម្ពស់ ៥០-៨០ម ដាំក្នុងប្រទេសខ្មែរ លាវ និងវៀតណាម ជាគ្រឿងទេស។ ស្លឹកសណ្ឋានស្រដៀងនឹងម្លូ ហេតុនេះ ពួកបរទេស ឬខ្មែរ តើតនៅក្រៅស្រុកតែច្រឡំម្លូ និងចាព្លូ។ ស្លឹកម្លូ និងស្លឹកចាព្លូមានលក់ក្នុងហាងចិនទ្វីអឺរ៉ុប ឬទ្វីបអាមេរិកផង តាមក្បួនឱសថបុរាណ ឫសចាព្លូជាថ្នាំរំងាប់រោគមួល។ គេប្រើឫសផ្សំផ្សំធ្វើថ្នាំក្អក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចាប់​អារម្មណ៍» មានន័យដូចម្ដេច ?


ចាប់​អារម្មណ៍


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាប់​ចិត្ត, ជាប់​ចិត្ត, ជាប់​គំនិត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចាប់ហួយ» មានន័យដូចម្ដេច ?


ចាប់ហួយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​លក់​ទំនិញ​រាយ​រង​នេះ​ខ្លះ​នោះ​ខ្លះ​ប៉ប៉ះប៉ប៉ុន។
ឧទាហរណ៍៖ លក់​ទំនិញ​ចាប់ហួយ ។

                 ព. កា. ថា

ឧទាហរណ៍៖ លក់​ដូរ​ចាប់ហួយ របរ​ជំនួយ នៃ​ការ​ទ័ល​ក្រ ចំណេញ​តិចតួច ស្តើង​ស្តួច​តែ​ល្អ រាប់​ជា​អម្រ​សន្សំ​ធនធាន ។ ដំបូង​ស្តួច​ស្តើង ប៉ើករ៉ើក​ប៉ើងរ៉ើង​យូរ​ទៅ​តែង​បាន ទ្រព្យ​ធន​ក្រាស់​ក្រែល ឡើង​ជា​អ្នក​មាន ការ​អត់​ការ​ឃ្លាន ក៏​ឃ្លាត​ចេញ​ឆ្ងាយ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ការ​លក់​ទំនិញ​រាយ​រង​នេះ​ខ្លះ​នោះ​ខ្លះ​ប៉ប៉ះប៉ប៉ុន។
ឧទាហរណ៍៖ លក់​ទំនិញ​ចាប់ហួយ ។

                 ព. កា. ថា

ឧទាហរណ៍៖ លក់​ដូរ​ចាប់ហួយ របរ​ជំនួយ នៃ​ការ​ទ័ល​ក្រ ចំណេញ​តិចតួច ស្តើង​ស្តួច​តែ​ល្អ រាប់​ជា​អម្រ​សន្សំ​ធនធាន ។ ដំបូង​ស្តួច​ស្តើង ប៉ើករ៉ើក​ប៉ើងរ៉ើង​យូរ​ទៅ​តែង​បាន ទ្រព្យ​ធន​ក្រាស់​ក្រែល ឡើង​ជា​អ្នក​មាន ការ​អត់​ការ​ឃ្លាន ក៏​ឃ្លាត​ចេញ​ឆ្ងាយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចាប់ភ្លឹក» មានន័យដូចម្ដេច ?


ចាប់ភ្លឹក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ភ្ញាក់​ស្មារតី​ដោយ​នឹក​ឃើញ ដោយ​គិត​ឃើញ​ភ្លាម។
ឧទាហរណ៍៖ ខ្ញុំ​ទើប​នឹង​ចាប់​ភ្លឹក មិន​បាន​ជា​ចាប់​ភ្លឹក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចាប់ដក» មានន័យដូចម្ដេច ?


ចាប់ដក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ព្យុះ​មួយ​យ៉ាង មាន​មណ្ឌល​មូល​ស្រដៀង​នឹង​កង់ មាន​កម្លាំង​ខ្លាំង​រំលើង​រំលំ​ឈើ​តូច​ធំ ហាក់​ដូច​គេ​ចាប់​ដក ។
ឧទាហរណ៍៖ ព្យុះ​ចាប់​ដក (ម. ព. ចក្រវាត ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចាប់ឆាយ» មានន័យដូចម្ដេច ?


ចាប់ឆាយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ចិ.) (“ដប់​មុខ ឬបន្លែ​ដប់​មុខ” គឺ​លាយ​ចម្រុះ​គ្នា​ច្រើន​មុខ) ឈ្មោះ​សម្ល​ចិន ១ យ៉ាង ប្រើ​ដាក់​បន្លែ​ច្រើន​មុខ​លាយ​ចម្រុះ​គ្នា ។ ពាក្យ​នេះ​កា្លយ​មក សូម្បី​របស់​អ្វី​ៗ​ឯទៀត យ៉ាង​ដូច​ល្បែង​របាំ​ជាដើម ដែល​ចម្រុះ​គ្នា ក៏​ហៅ ចាប់ឆាយ ដែរ។
ឧទាហរណ៍៖ ល្ខោន​ចាប់​ឆាយ ចម្រៀង​ចាប់ឆាយ… (ពាក្យ​ទំនើប​ថ្មី) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចាប់ចិត្ត» មានន័យដូចម្ដេច ?


ចាប់ចិត្ត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពេញ​ចិត្ត កួច​កាន់​ស្រឡាញ់ ជាប់​ចិត្ត​ចង់ ឆ្ងាញ់​ក្នុង​ចិត្ត។
ឧទាហរណ៍៖ របស់​នេះ​គួរ​ឲ្យ​ចាប់​ចិត្ត​ណាស់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចាប់កូនមាន់» មានន័យដូចម្ដេច ?


ចាប់កូនមាន់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ចាប់កូនខ្លែង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចាប់កូនខ្លែង» មានន័យដូចម្ដេច ?


ចាប់កូនខ្លែង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ល្បែង​ក្មេង​លេង ម្នាក់​ធ្វើ​ជា​សត្វ​ខ្លែង ម្នាក់​ធ្វើ​ជា​មេ​មាន់ ហើយ​មាន​ច្រើន​នាក់​ធ្វើ​ជា​កូន​មាន់ នាំ​គ្នា​ទៅ​តោង​ត្រង់​ឆ្នុក​ក្បិន​ត​ៗ​គ្នា​ជា​លំដាប់​ទៅ មាន​ស្រែក​ច្រៀង​រាយ​ទំនុក​ត​គ្នា​ផង។
ឧទាហរណ៍៖ លេង​ចាប់​កូន​ខ្លែង ឬលេង​ចាប់​កូន​មាន់ ។ ចាប់​កូន​មាន់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចាប់» មានន័យដូចម្ដេច ?


ចាប់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កាន់​មាំ ចាប់​ចោរ ។

                  តាំង​ផ្ដើម។
ឧទាហរណ៍៖ ចាប់​ធ្វើ​ការ ។

                  ផ្ដួច​ឡើង មាន។

ឧទាហរណ៍៖ ចាប់​មន្ទិល ចាប់​ឈឺ ចាប់​ជំងឺ ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំនួន ១ ឆ្ពាម​ពេញ​ដៃ។
ឧទាហរណ៍៖ ស្មៅ ១ ចាប់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចាប៉ុច» មានន័យដូចម្ដេច ?


ចាប៉ុច


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​លំនាំ​សណ្ឋាន​ដូច​គេ​ច្បុច​យក​ទៅ​ដាក់។
ឧទាហរណ៍៖ មើល​ទៅ​ឃើញ​ចាប៉ុច ឬ ចាប៉ុច​ៗ (ចាប៉ុច​ប៉ុច) ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​មាន​លំនាំ​សណ្ឋាន​ដូច​គេ​ច្បុច​យក​ទៅ​ដាក់។
ឧទាហរណ៍៖ មើល​ទៅ​ឃើញ​ចាប៉ុច ឬ ចាប៉ុច​ៗ (ចាប៉ុច​ប៉ុច) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចាប៉ុក» មានន័យដូចម្ដេច ?


ចាប៉ុក


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលទាបខ្លី ឋិតនៅនឹងដូចគេថ្កល់ ។
ឧទាហរណ៍៖ អង្គុយចាប៉ុក ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ទាប​ខ្លី ឋិត​នៅ​នឹង​ដូច​គេ​ថ្កល់ ។
ឧទាហរណ៍៖ អង្គុយ​ចាប៉ុក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖