Posted on Leave a comment

តើពាក្យ «គ្រវាស» មានន័យដូចម្ដេច ?

គ្រវាស

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លើក​វាស​វាត់; បាច​សាច។
ឧទាហរណ៍៖ គ្រវាស​ដៃ គ្រវាស​ឈើ​ច្រត់; គ្រវាស​អង្ករ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រវាត់» មានន័យដូចម្ដេច ?

គ្រវាត់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា គ្រវែង​វាត់​ផ្អិប​ចូល​មិន​ឆ្ងាយ​ពី​ខ្លួន។
ឧទាហរណ៍៖ ចាប់​កន្ទុយ​ពួរ​គ្រវាត់​ទៅ​ឆ្វេង​ទៅ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រលែងវែក» មានន័យដូចម្ដេច ?

គ្រលែងវែក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​សត្វ​បក្សី​មួយ​ប្រភេទ រូប​ប៉ុន​មាន់​ទឹក សម្បុរ​ត្រសក់ ច្រើន​យំ​ព្រម​គ្នា ដំណើរ​លោត ដូច​ជា​ក្អែក។ ឈ្មោះ​ឈើ​មួយ​យ៉ាង​ដើម​តូច ស្លឹក​ស្រដៀង​នឹង​ស្លឹក​ក្រូច​សើច ប្រើ​ធ្វើ​ថ្នាំ​ស្ដោះ​គ្រេច​ ឬ​ថ្នាំ​ឫស​ដូង​វិល​មុខ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រលែង» មានន័យដូចម្ដេច ?

គ្រលែង

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ក្រឡក​ទឹក កញ្ជ្រោក​រលាក់​ញយ​ៗ។
ឧទាហរណ៍៖ គ្រលែង​ទូក គ្រលែង​កែវ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រលេវ» មានន័យដូចម្ដេច ?

គ្រលេវ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ម. ព. គ្រលៀវ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រលេងគ្រលោង» មានន័យដូចម្ដេច ?

គ្រលេងគ្រលោង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​សត្វ​ស្លាប​មួយ​ប្រភេទ​សម្បុរ​ប្រផេះ លាយ​ខ្មៅ​ខ្លះ​ សំឡេង​ស្រួយ រូប​ទ្រើស​ជាង​លលក​បន្ដិច; បើ​យក​មក​ចិញ្ចឹម​ ហាត់​ឲ្យ​និយាយ​ភាសា​មនុស្ស មាន​ចេះ​និយាយ​បាន​ខ្លះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រលៀស» មានន័យដូចម្ដេច ?

គ្រលៀស

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បង្គេច​ចេញ; ងាក​ចេញ​បន្តិច។ គ្រលៀស​សំដី គឺ​បំបែរ​សំដី ។
ឧទាហរណ៍៖ ហើម-ក​រឹង​អស់​គ្រលៀស​មិន​រួច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រលៀវ» មានន័យដូចម្ដេច ?

គ្រលៀវ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា គ្រលៀស​លេប​ដោយ​គល់​អណ្ដាត។
ឧទាហរណ៍៖ គ្រលៀវ​លេប។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រលួច» មានន័យដូចម្ដេច ?

គ្រលួច

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្រួច​មូល​ឡើង​ទៅ​លើ (សំឡេង)។
ឧទាហរណ៍៖ សំឡេងគ្រលួច ។ ប្រើជា កិ. វិ. ក៏បាន ដូចពាក្យថា ស្រែកគ្រលួច ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រលួង» មានន័យដូចម្ដេច ?

គ្រលួង

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ធំ ត្លោត (ភ្នែក) ។
ឧទាហរណ៍៖ ភ្នែក​គ្រលួង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រលុក» មានន័យដូចម្ដេច ?

គ្រលុក

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បុក​ស្រាល​ៗ ញំ​ៗ ដើម្បី​ឲ្យ​ទក់ ឲ្យ​ពៀច​សព្វ​សាច់ ហើយ​ឲ្យ​ចូល​ជាតិ​គ្រឿង ឬ​អំបិល។
ឧទាហរណ៍៖ គ្រលុក​ប្រហិត គ្រលុក​ព្រហក់ ជាដើម។

               បង្ខំ​ដូច​គេ​ចូល​លុក។
ឧទាហរណ៍៖  គ្រលុក​ធ្វើ​ការ ទាំង​ថ្ងៃ​ទាំង​យប់​។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា បង្ខំ​ដូច​គេ​ចូល​លុក។
ឧទាហរណ៍៖  គ្រលុក​ធ្វើ​ការ ទាំង​ថ្ងៃ​ទាំង​យប់​។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រលីត» មានន័យដូចម្ដេច ?

គ្រលីត

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ក្បិត​ឲ្យ​រាប​ស្មើ; ពន្លាត់​ឡើង​បន្តិច។
ឧទាហរណ៍៖ គ្រលីត​សំពត់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រលីងគ្រលោងត្រចៀកស» មានន័យដូចម្ដេច ?

គ្រលីងគ្រលោងត្រចៀកស

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ២៥ស.ម ៖ ជាទូទៅបក្សីមានពណ៌សខ្មៅ ត្រចៀកស គល់ចំពុះក្រហម។ ទីជម្រក៖ តំបន់វាលលំហ ជាទូទៅក្បែរមាត់ទឹក ទីប្រជុំជន និងតំបន់ទំនាប ។ របាយ៖ វត្តមានពេញមួយឆ្នាំ សំបូរគ្រប់ទីកន្លែង។ រដូវបន្តពូជ៖ ចាប់ពីខែឧសភា ដល់ខែសីហា ពងនៅក្នុងរន្ធឈើ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រលីងគ្រលោង» មានន័យដូចម្ដេច ?

គ្រលីងគ្រលោង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​បក្សី​មួយ​ប្រភេទ ប្រវែង ៣០. ៥ស.ម ៖ ពេលពេញវ័យ៖ មាឌមធ្យម ក្បាលពណ៌សព្រលែត មានចំកំក និងចំពុះពណ៌ខ្មៅ ពោះស។ មិនទាន់ពេញវ័យ៖ គ្មានចំកំកទេ ក្បាលនិងទ្រូងពណ៌ស្រគាំ។ សំឡេង៖ ឮខ្លាំងហើយស្រួយ ជីវ-ជីវ-ជីវ ឬជីវកាលៀង។ ទីជម្រក៖ តំបន់វាលលំហ និងព្រៃរបោះ ព្រៃគុម្ពោត ទីប្រជុំជន ទីក្រុង។ របាយ៖ វត្តមានពេញមួយឆ្នាំ មានសំបូរគ្រប់ទីកន្លែង។ រដូវបន្តពូជ៖ ចាប់ពីខែកុម្ភៈ ដល់ខែសីហា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រលស» មានន័យដូចម្ដេច ?

គ្រលស

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​សភាព​ឃ្នង ទ្រនង់​បន្ដិច ហើយ​យឺត​ក្រអឺត​ក្រទម។
ឧទាហរណ៍៖ ឫក​គ្រលស ដើរ​គ្រលស; ច្រើន​និយាយ​ថា ស៊ស​គ្រលស។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​មាន​សភាព​ឃ្នង ទ្រនង់​បន្ដិច ហើយ​យឺត​ក្រអឺត​ក្រទម។
ឧទាហរណ៍៖ ឫក​គ្រលស ដើរ​គ្រលស; ច្រើន​និយាយ​ថា ស៊ស​គ្រលស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រលរ» មានន័យដូចម្ដេច ?

គ្រលរ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានសភាពឃ្នង, ទ្រនង់បន្តិច ហើយយឺតក្រអឺតក្រទម ។
ឧទាហរណ៍៖ ឫកគ្រលស, ដើរគ្រលស; ច្រើននិយាយថា ស៊សគ្រលស ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមានសភាពឃ្នង, ទ្រនង់បន្តិច ហើយយឺតក្រអឺតក្រទម ។
ឧទាហរណ៍៖ គ្រលរ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រលង់» មានន័យដូចម្ដេច ?

គ្រលង់

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទ្រនង់ ឃ្នង។
ឧទាហរណ៍៖ មនុស្ស​គ្រលង់ (មិន​សូវ​ប្រើ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រមើម» មានន័យដូចម្ដេច ?

គ្រមើម

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ធំ​សម្បើម ធ្មើម។
ឧទាហរណ៍៖ មុខ​គ្រមើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រមិងគ្រមាំង» មានន័យដូចម្ដេច ?

គ្រមិងគ្រមាំង

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា គគ្រិង​គគ្រាំង គម្រិង​គម្រាំង។
ឧទាហរណ៍៖ ធំ​គ្រមិង​គ្រមាំង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រមាំង» មានន័យដូចម្ដេច ?

គ្រមាំង

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ក្រាស់​គម្រាំង។
ឧទាហរណ៍៖ មុខ​គ្រមាំង រាង​គ្រមាំង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រមាម» មានន័យដូចម្ដេច ?

គ្រមាម

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ធំ​រីក​សម្បើម​ដូច​មុខ​ខ្លា។
ឧទាហរណ៍៖ មុខ​គ្រមាម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រមាញ» មានន័យដូចម្ដេច ?

គ្រមាញ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ធំ​កំពាញ គ្រហាញ។
ឧទាហរណ៍៖ មុខ​គ្រមាញ ធំ​គ្រមាញ (ម. ព. គ្រហាញ​ ផង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រមាក» មានន័យដូចម្ដេច ?

គ្រមាក

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ថ្លោស​រាង​គ្រហាញ។
ឧទាហរណ៍៖  ថ្លោស​គ្រមាក គ្រមាក​ៗ (គ្រមាក​មាក)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រមល់» មានន័យដូចម្ដេច ?

គ្រមល់

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ធំ​រល​ខ្លី។
ឧទាហរណ៍៖ មុខ​គ្រមល់ ហើម​ក្រមល់ រាង​គ្រមល់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រមរ» មានន័យដូចម្ដេច ?

គ្រមរ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា រល ឬក្រាស់​ដោយ​ព្រមរ ឥត​រាង មិន​សម។
ឧទាហរណ៍៖ ធំ​គ្រមរ រាង​គ្រមរ​។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រប់គ្រាន់» មានន័យដូចម្ដេច ?

គ្រប់គ្រាន់

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ម. ព. គ្រាន់គ្រប់ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រប់គ្រង» មានន័យដូចម្ដេច ?

គ្រប់គ្រង

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ម. ព. គ្របគ្រង)។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. មានកម្មសិទ្ធិចាប់ពី ៥១ ភាគរយ ឡើងទៅ លើតម្លៃ ឬសិទ្ធិបោះឆ្នោតនៃភាគកម្មនៅក្នុងដើមទុនផ្ទាល់របស់សហគ្រាស។ ២. មានកម្មសិទ្ធិចាប់ពី ២០ ភាគរយ ឡើងទៅ លើតម្លៃនៃភាគកម្មនៅក្នុងដើមទុនផ្ទាល់របស់សហគ្រាស ឬសិទ្ធិបោះឆ្នោតក្នុងក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន។ ដើម្បីកំណត់ទំហំនៃការគ្រប់គ្រងរបស់អ្នកជាប់ពន្ធជារូបវន្តបុគ្គលណាម្នាក់ ត្រូវគិតបញ្ចូលទាំងអស់នូវកម្មសិទ្ធិលើភាគកម្មនៅក្នុងដើមទុនផ្ទាល់របស់រូបវន្តបុគ្គលនោះ និងកម្មសិទ្ធិផ្ទាល់ ឬប្រយោលរបស់សហព័ទ្ធអ្នកជាប់ពន្ធ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រប់» មានន័យដូចម្ដេច ?

គ្រប់

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ពេញ​ត្រឹម។ ពាក្យ​ផ្ទុយ ខ្វះ ។
ឧទាហរណ៍៖  របស់​នេះ​គ្រប់​ចំនួន​គ្មាន​ខ្វះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្របធ្មេញឈើ» មានន័យដូចម្ដេច ?

គ្របធ្មេញឈើ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿងតម្បាញ មានសណ្ឋានជាគម្រប ធ្វើដោយឈើ សម្រាប់ដាក់ធ្មេញឈើ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្របគ្រង» មានន័យដូចម្ដេច ?

គ្របគ្រង

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បីបាច់ រក្សា ថែទាំ​ដោយ​ទទួល​រង​បន្ទុក រង​ខុស​ត្រូវ​លើ​ខ្លួន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រប» មានន័យដូចម្ដេច ?

គ្រប

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បិទ​ខ្ទប់​ពី​លើ។
ឧទាហរណ៍៖ គ្រប​ឆ្នាំង​ឲ្យ​ជិត​ទៅ គ្រប​ពាង​ឲ្យ​ជិត​ទៅ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់​សម្រាប់​បិទ​ខ្ទប់​ពី​លើ។
ឧទាហរណ៍៖ គ្រប​ពាង គ្រប​ចាន គ្រប​បាទ (គួរ​ហៅ គម្រប វិញ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រន្ថីឧបក័ណ្ណ» មានន័យដូចម្ដេច ?

គ្រន្ថីឧបក័ណ្ណ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រន្ថីធំនៅត្រង់គុម្ពត្រចៀកទាំងពីរខាង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រន្ថីហនុការ» មានន័យដូចម្ដេច ?

គ្រន្ថីហនុការ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រន្ថីនៅត្រង់ថ្គាមទាំងពីរខាង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រន្ថីសំបោរ» មានន័យដូចម្ដេច ?

គ្រន្ថីសំបោរ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រន្ថី ដែលបញ្ចេញសំបោរ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រន្ថីជីរណិក» មានន័យដូចម្ដេច ?

គ្រន្ថីជីរណិក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រន្ថី ជាគ្រឿងបញ្ចេញនូវទឹកមាត់ សម្រាប់រំលាយអាហារឱ្យជ្រួតជ្រាបតាមសព៌ាង្គកាយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រន្ថីខេឡិ» មានន័យដូចម្ដេច ?

គ្រន្ថីខេឡិ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រន្ថី ជាគ្រឿងបញ្ចេញនូវទឹកមាត់ឱ្យជ្រាបសើមទៅនឹងអាហារ​ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រន្ថី» មានន័យដូចម្ដេច ?

គ្រន្ថី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សរីរាង្គដែលជាទីបញ្ចេញនូវគ្រឿងមន្ទិលផ្សេងៗ ដូចញើស ទឹកភ្នែកជាដើម កូនកណ្តុរ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រញែង» មានន័យដូចម្ដេច ?

គ្រញែង

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ញាក់​ទទាក់​ខ្លួន​ដោយ​ព្រឺ ដោយ​ស្ញើប ដោយ​ខឹង​ខ្លាំង​ណាស់។
ឧទាហរណ៍៖ គ្រញែង​ខ្លួន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រញេច» មានន័យដូចម្ដេច ?

គ្រញេច

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. គ្រញិច ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រញូង» មានន័យដូចម្ដេច ?

គ្រញូង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​មួយ​ប្រភេទ​មាន​ខ្លឹម សម្បុរ​ក្រហម​ក្រមៅ សាច់​ជិត​ស្និទ្ធ​រឹង​ជាប់​អង្វែង សម្រាប់​ប្រើ​ការ​ធ្វើ​គ្រឿង​ចលន​វត្ថុ​ផ្សេង​ៗ; គ្រញូង​មាន ២ យ៉ាង​គឺ គ្រញូង​ដែក សម្បុរ​ក្រមៅ គ្រញូង​ឈាម​មាន់ សម្បុរ​ភាវ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រញឹក» មានន័យដូចម្ដេច ?

គ្រញឹក

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បន្ទាន់។
ឧទាហរណ៍៖ លោ​តែ​គ្រញឹក​យក​តែ​ម្ដង គឺ​ធ្វើ​អ្វី​ៗ​មិន​ឲ្យ​ដឹង​ខ្លួន ស្រាប់​តែ​ធ្វើ​ភ្លាម​ៗ​ដោយ​ប្រញាប់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រញិច» មានន័យដូចម្ដេច ?

គ្រញិច

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ញេចញី សង្កត់​សង្កិន។
ឧទាហរណ៍៖ ចាប់​គ្រញិច ឬចាប់​គ្រញេច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រជូរ» មានន័យដូចម្ដេច ?

គ្រជូរ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ក្រញូវ ក្រញូវ​មុខ​ជូរ។
ឧទាហរណ៍៖ មុខ​គ្រជូរ ខឹង​គ្រជូរ លោ​តែ​គ្រជូរ​ដាក់​ដោយ​ឥត​បើ​គិត។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ក្រញូវ ក្រញូវ​មុខ​ជូរ។
ឧទាហរណ៍៖ មុខ​គ្រជូរ ខឹង​គ្រជូរ លោ​តែ​គ្រជូរ​ដាក់​ដោយ​ឥត​បើ​គិត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រជឹបគ្រជួច» មានន័យដូចម្ដេច ?

គ្រជឹបគ្រជួច

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា គ្រជឹប​ច្រើន​អន្លើ។
ឧទាហរណ៍៖ ស្នាម​គ្រជឹប​គ្រជួច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រជឹបគ្រជីវ» មានន័យដូចម្ដេច ?

គ្រជឹបគ្រជីវ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ជ្រួញ​ក្រពឹត មិន​រាប មិន​ស្មើ ក្រញីវ​ក្រញូវ។
ឧទាហរណ៍៖ ស្នាម​របួស​ក្រជឹប​គ្រជ្រីវ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រជឹប» មានន័យដូចម្ដេច ?

គ្រជឹប

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ជ្រួញ​ក្រពឹត​ដូច​គេ​ខ្ជឹប។
ឧទាហរណ៍៖ ស្នាម​ដំបៅ​គ្រជឹប ជ្រួញ​គ្រជឹប។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រជីវ» មានន័យដូចម្ដេច ?

គ្រជីវ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ជ្រីវ ដែល​ជ្រួញ​ខ្លាំង។
ឧទាហរណ៍៖ សំពត់​ជ្រួញ​គ្រជីវ។

                ដែល​ស្វិត​ហើយ​ជ្រួញ​ជ្រីវ។
ឧទាហរណ៍៖ ស្វិត​គ្រជីវ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រជាំ» មានន័យដូចម្ដេច ?

គ្រជាំ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា អាប់ ជាំ។
ឧទាហរណ៍៖ មុខគ្រជាំ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា អាប់ ជាំ។
ឧទាហរណ៍៖ មុខគ្រជាំ។

?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​ចម្រើន​ពាក្យ​លិច​ឲ្យ​ប្លែក​ឡើង។
ឧទាហរណ៍៖ លិច​គ្រជាំ គឺ​លិច​បាត់​សូន្យ​រក​មិន​ឃើញ; ខាត​បង់​បាត់​ដើម​បាត់​ចុង កែ​ខ្លួន​លែង​បាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រង់» មានន័យដូចម្ដេច ?

គ្រង់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា​ ឈ្មោះ​ឈើ​មួយ​ប្រភេទ មាន​សាច់​ស្រួយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រង់» មានន័យដូចម្ដេច ?

គ្រង់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឈ្មោះ​ឈើ​មួយ​ប្រភេទ មាន​សាច់​ស្រួយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រងរាជ្យ» មានន័យដូចម្ដេច ?

គ្រងរាជ្យ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បាន​ឡើង​ជា​ក្សត្រិយ៍​ជំនួស​អង្គ​ក្សត្រ​មុន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រាង» មានន័យដូចម្ដេច ?

គ្រាង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ចង្អេរ​យ៉ាង​ធំ សម្រាប់​ហាល សំដិល​គ្រាប់​អ្វី​ផ្សេង​ៗ ឬម្សៅ។
ឧទាហរណ៍៖ ចង្អេរ​គ្រាង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រកៗ» មានន័យដូចម្ដេច ?

គ្រកៗ

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ដោយ​ស្លេស្ម​ឡើង​ជាដើម។
ឧទាហរណ៍៖ ស្លេស្ម​វាយ​ឡើង​ឮ​សូរ​គ្រក​ៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រក់​ៗ» មានន័យដូចម្ដេច ?

គ្រក់​ៗ

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ដោយ​ជក់​ខ្សៀ​គ្រក់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រក់» មានន័យដូចម្ដេច ?

គ្រក់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​នំ​មួយ​ប្រភេទ ប្រើ​បរិភោគ​ជ្រលក់​ទឹក​ត្រី។
ឧទាហរណ៍៖ នំ​គ្រក់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រក» មានន័យដូចម្ដេច ?

គ្រក

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ច្រើន​គ្នា ទាំង​ហ្វូង ទាំង​សណ្ដោង ទាំង​គ្រួ។
ឧទាហរណ៍៖ នាំ​គ្នា​ទៅ​មួយ​គ្រក។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ហ្វូង​សត្វ​មួយ​មេ ដូច​ពាក្យ​ថា មាន់​បណ្ដើរ​កូន​មួយ​គ្រក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រ» មានន័យដូចម្ដេច ?

គ្រ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ផុស ដែល​ផ្អួរ ជ្រេញ ដោយ​ស្នួល ឬ​ដោយ​នូវ​ទុំ​ញោស (និយាយ​បាន​តែ​ចំពោះ​ផ្លែ​ឈើ ដែល​មាន​រសជាតិ​ជូរ)។
ឧទាហរណ៍៖ ក្រសាំង​គ្រ ក្វិដ្ឋ​គ្រ អម្ពិល​គ្រ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្មាន» មានន័យដូចម្ដេច ?

គ្មាន

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពាក្យ​បដិសេធ​ប្រាប់​សេចក្ដី​ថា មិន​មាន ឥត។ ពាក្យ​ផ្ទុយ មាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្នេរគ្នាន់» មានន័យដូចម្ដេច ?

គ្នេរគ្នាន់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រិះរេគិតលៃលកមើល (ម. ព. គ្នេរ កិ. និង គ្នាន់ ប.) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្នេរ» មានន័យដូចម្ដេច ?

គ្នេរ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រិះរេ​មើល គិត​លៃលក។
ឧទាហរណ៍៖ នឹង​ធ្វើ​ការ​អ្វី​ៗ ត្រូវ​គ្នេរ​មើល​ឲ្យ​ស្រួល​សិន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្នី» មានន័យដូចម្ដេច ?

គ្នី

?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ​គ្នា។
ឧទាហរណ៍៖ គ្នីគ្នា គឺ​គ្នា​តិច​ក្ដី ច្រើន​ក្ដី​ ដែល​មាន​សភាព​មិន​ស្មើ​គ្នា មិន​ដូច​គ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្នាន់គ្នេរ» មានន័យដូចម្ដេច ?

គ្នាន់គ្នេរ

មានន័យថា ( ម. ព. គ្នេរគ្នាន់ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្នាន់» មានន័យដូចម្ដេច ?

គ្នាន់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា មាន​ថ្នាំងថ្នាក់​បន្តិច។
ឧទាហរណ៍៖ គ្នាន់​ក្នុង​ចិត្ត នឹក​ឡើង​គួរ​ឲ្យ​គ្នាន់។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា មាន​ថ្នាំងថ្នាក់​បន្តិច។
?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ​គ្នេរ។
ឧទាហរណ៍៖ គ្នេរគ្នាន់ គឺ​គ្នេរ​គិត​លៃ​លក​មើល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្នា» មានន័យដូចម្ដេច ?

គ្នា

?ថ្នាក់ពាក្យជា បុរិសសព្វនាម
មានន័យថា អញ គេ វា គាត់
ឧទាហរណ៍៖ ឲ្យ​គ្នា​ទៅ​ផង គឺ​ថា​ឲ្យ​អញ, គេ, វា, គាត់, ទៅ​ផង ប្រើ​តាម​គួរ​ដល់​សេចក្ដី (ព. ស្ន., ព. ទ្រ.)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គះគា» មានន័យដូចម្ដេច ?

គះគា

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ការពារ រារាំង ដោយ​ដៃ ឬ​ដោយ​កំណាត់​ឈើ ដំបង​ជាដើម។
ឧទាហរណ៍៖ ជួយ​គះគា ខ្ញុំ​ខំ​ប្រឹង​គះគា​ទាល់​តែ​ឈ្នះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គះ» មានន័យដូចម្ដេច ?

គះ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (បា. គហ; សំ. គ្រហ = គ្រះ “ចាប់, កាន់, ទទួល, យក”) ទាត់ផាត់ចេញទៅខាងដោយដៃ ឬ ដោយជើង ។
ឧទាហរណ៍៖ យក​ដៃ​គះ​ស្ទើរ​តែ​មិន​ឈ្នះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គំហែត» មានន័យដូចម្ដេច ?

គំហែត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ភាព​ឃែត។
ឧទាហរណ៍៖ ទៅ​រក​ឧស​ទាល់​ល្ងាច ឥត​បាន​ឧស​មួយ​ដុំ ត្រឡប់​មក​ផ្ទះ​វិញ​ទាំង​គំហែត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គំហុក» មានន័យដូចម្ដេច ?

គំហុក

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សង្ខុញ បញ្ជ្រុល ជម្រុល បង្ខំ។
ឧទាហរណ៍៖ បំបោល​គោ​គំហុក​ឲ្យ​ចុះ​ច្រាំង​ស្ទឹង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គំហឹន» មានន័យដូចម្ដេច ?

គំហឹន

?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ​គំហក។
ឧទាហរណ៍៖ កំហក​កំហឹន គំហក​ខ្លាំង​ទទឹង​ទទែង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គំហាត់» មានន័យដូចម្ដេច ?

គំហាត់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ឃាត់ សំដី​ឃាត់។
ឧទាហរណ៍៖ សំបុត្រ​នេះ ជា​គំហាត់​មិន​ឲ្យ​ធ្វើ … ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គំហក» មានន័យដូចម្ដេច ?

គំហក

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្រែក​សង្ឃក​ដាក់។
ឧទាហរណ៍៖ គាត់​គំហ៊ក​ដាក់​ខ្ញុំ​ថា ឆ្កួត ! អា​ចម្កួត !

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់តជ្ជនាការ

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គំរោះ» មានន័យដូចម្ដេច ?

គំរោះ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា អសុរោះ; ទ្រគោះ​ឥត​គួរ​ឥត​សម បោះ​បោក កញ្ជ្រោល​បោក​បាច។
ឧទាហរណ៍៖ សំដី​គំរោះ; ស្ដី​គំរោះ… (ម. ព. គំរើយ ឬ គំរើល ផង)។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា អសុរោះ; ទ្រគោះ​ឥត​គួរ​ឥត​សម បោះ​បោក កញ្ជ្រោល​បោក​បាច។

ឧទាហរណ៍៖ សំដី​គំរោះ; ស្ដី​គំរោះ… (ម. ព. គំរើយ ឬ គំរើល ផង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គំរេច» មានន័យដូចម្ដេច ?

គំរេច

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែល​រេច របស់​រេច។
ឧទាហរណ៍៖  របស់​គំរេច គឺ​របស់​គេ​ប្រើ​រេច​អស់​ទៅ​ហើយ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​រេច របស់​រេច។
ឧទាហរណ៍៖ របស់​គំរេច គឺ​របស់​គេ​ប្រើ​រេច​អស់​ទៅ​ហើយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គំរើល» មានន័យដូចម្ដេច ?

គំរើល

?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ( ម. ព. គំរើយ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គំរើយ» មានន័យដូចម្ដេច ?

គំរើយ

?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជា​មួយ​នឹង​ពាក្យ គំរោះ ថា គំរោះ​គំរើយ ឬ គំរោះ​គំរើល គឺ​គំរោះ​ខ្លាំង គំរោះ​ឥត​យល់​មុខ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គំរូ» មានន័យដូចម្ដេច ?

គំរូ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បែប សំណាក តួយ៉ាង ផែនទី។
ឧទាហរណ៍៖ គំរូ​ស្ពាន​បេតុង គំរូ​ផ្ទះ​ឈើ…។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គំរឹល» មានន័យដូចម្ដេច ?

គំរឹល

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែល​រឹល។ មនុស្ស​គំរឹល មនុស្ស​មាន​គំនិត​រឹល (ព. ទ្រ. ម.)។
ឧទាហរណ៍៖ កាំបិត​គំរឹល កាំបិត​ដែល​មាន​មុខ​រឹល​កាប់​មិន​មុត។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​រឹល។ មនុស្ស​គំរឹល មនុស្ស​មាន​គំនិត​រឹល (ព. ទ្រ. ម.)។
ឧទាហរណ៍៖ កាំបិត​គំរឹល កាំបិត​ដែល​មាន​មុខ​រឹល​កាប់​មិន​មុត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គំរាម» មានន័យដូចម្ដេច ?

គំរាម

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កំហែង។
ឧទាហរណ៍៖ គំរាម​ឲ្យ​ខ្លាច។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​កំហែង​ឲ្យ​ខ្លាច។
ឧទាហរណ៍៖ សំដី​គំរាម; និយាយ​គំរាម ស្រែក​សន្ធាប់​គំរាម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គំរង់» មានន័យដូចម្ដេច ?

គំរង់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំអុយ អ្វី​ៗ​ដែល​ស្អុយ អសោចិ៍ គួរ​ខ្ពើម ដែល​ជា​សាក ជា​សព។
ឧទាហរណ៍៖ គំរង់ឆ្កែងាប់ ។ ព. ប្រ. មនុស្សទ្រុស្ដសីល, ទ្រុស្ដច្បាប់, ទ្រុស្ដជាតិ, ទ្រុស្ដសាសនា, ទ្រុស្ដប្រទេស, ទ្រុស្ដមិត្ត (មិត្តទ្រុស្ដ) ក៏ហៅថា គំរង់ បានដែរ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គំនោះ» មានន័យដូចម្ដេច ?

គំនោះ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការ​គោះ សូរ​ដែល​គោះ។
ឧទាហរណ៍៖ ឮ​គំនោះ​គង គំនោះ​ទ្វារ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គំនួរ» មានន័យដូចម្ដេច ?

គំនួរ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​សំដែង​សេចក្ដី​គួរ​សម។
ឧទាហរណ៍៖ គំនាប់​គំនួរ គឺ​គំនាប់​យក​តែ​គួរ​ ដោយ​អាការ​តោះតើយ​យ៉ាង​ស្បើយ សោះ​តែ​គេ​ថា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គំនួប» មានន័យដូចម្ដេច ?

គំនួប

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​គួប អ្វី​ៗ ដែល​គួប​គ្នា។
ឧទាហរណ៍៖ គំនួប​អំបោះ និង​សូត្រ គឺ​សរសៃ​អំបោះ​និង​សរសៃ​សូត្រ​ដែល​គេ​ផ្គួប​គ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គំនូស» មានន័យដូចម្ដេច ?

គំនូស

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្នាមគូស ។
ឧទាហរណ៍៖  ធ្វើ​តាម​គំនូស​ស្រាប់។

              ស្នាមចិត្តដែលដិតជាប់មកពីនាយ, វាសនាដើម ។
ឧទាហរណ៍៖ ស្រេចនឹងគំនូសរាល់រូប; ស្រេចនឹងគំនូសមកពីព្រេងនាយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គំនូរ» មានន័យដូចម្ដេច ?

គំនូរ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រូប​ភាព ក្បាច់​រចនា ក្បូរ​ក្បាច់​រំលេច… ដែល​កើត​មាន​ឡើង​ដោយ​គូរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គំនុំ» មានន័យដូចម្ដេច ?

គំនុំ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​គុំ ចំណង​ចិត្ត​គុំ។
ឧទាហរណ៍៖ គំនុំ​ជា​ប្រភព​នៃ​ចំណង​ពៀរ; ការ​ចង​គំនុំ​នាំ​ឲ្យ​ចិត្ត​ស្កៀប​រមាស់​ស្អុះស្អាប់ ស្ទើរ​តែ​រាល់​ពេល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គំនិត​សុខុម» មានន័យដូចម្ដេច ?

គំនិត​សុខុម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គំនិត​ល្អិត; គំនិត​ជិតដិត ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. សុខុម៉ៈ, ដូច​ជា សុខុម​កថា ឬ–វាចា សម្ដី​សុខុម, សម្ដី​ល្អិត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គំនិតហួសហេតុ» មានន័យដូចម្ដេច ?

គំនិតហួសហេតុ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គំនិតដែលកើតមានតាមការនឹកឃើញ រកសម្រេចផលមិនបាន ដូចយ៉ាងចង់យកវង់ព្រះចន្ទមកធ្វើជាកង់រទេះជាដើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គំនិត» មានន័យដូចម្ដេច ?

គំនិត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​គិត យោបល់។
ឧទាហរណ៍៖ គំនិតល្អ, គំនិតអាក្រក់ , គំនិតស្ដាំ, គំនិតឆ្វេង ។ ទាល់គំនិត គឺទាល់ផ្លូវគិត, អស់ផ្លូវគិត ។ ព. ទ.បុ. ប្រាំបួនទាល់ ដប់ទាល់ កុំឲ្យតែទាល់គំនិត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គំនាស់» មានន័យដូចម្ដេច ?

គំនាស់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​គាស់; ស្នាម ឬកន្លែង​ដែល​គាស់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គំនាល់» មានន័យដូចម្ដេច ?

គំនាល់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទី​គាល់ ទី​សម្រាប់​គាល់ (រ. ស.) ។
ឧទាហរណ៍៖ ទី​នេះ​ជា​គំនាល់; ប្រើ​ជា​ ក្រឡា​គំនាល់ ឬ ក្រឡា​ព្រះ​គំនាល់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គំនាប់» មានន័យដូចម្ដេច ?

គំនាប់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា គោរព​ឲ្យ​មាន​សេចក្ដី​គាប់​ចិត្ត ឲ្យ​មាន​ការ​គួរ​គាប់។
ឧទាហរណ៍៖ ឈរ​គំនាប់​ត្រង់​ខ្លួន លើក​ដៃ​គំនាប់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គំនាប» មានន័យដូចម្ដេច ?

គំនាប

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់​សម្រាប់​គាប ឃ្នាប។
ឧទាហរណ៍៖ គំនាប​ត្នោត​មាន ២ ប្រភេទ​គឺ គំនាប​ត្នោត​ឈ្មោល មាន​សណ្ឋាន​ធំ​សំប៉ែត​ខាង​ពោះ គំនាប​ត្នោត​ញី មាន​សណ្ឋាន​មូល​តូច ព្រោះ​អ្នក​ធ្វើ​ត្នោត គេ​លៃ​តាម​ទំហំ​ផ្កា​ត្នោត​ឈ្មោល​ញី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គំនាត» មានន័យដូចម្ដេច ?

គំនាត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សម្លៀក​ដែល​គេ​គាត។
ឧទាហរណ៍៖ អ្នក​ឡើង​ត្នោត​អង្គុយ​ស៊ី​បាយ​ថ្ងៃ​ទាំង​គំនាត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គំនាក់» មានន័យដូចម្ដេច ?

គំនាក់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ជន​គាក់ (ព. ទ្រ. ម)។
ឧទាហរណ៍៖ គំនម​ និង​គំនាក់​កំពុង​ទាក់ទង​គ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គំនរ» មានន័យដូចម្ដេច ?

គំនរ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្វី​ៗ ដែល​ប្រគរ​លើ​គ្នា ឬ​ដែល​គេ​ដាក់​គរ​លើ​គ្នា។
ឧទាហរណ៍៖ គំនរ​ចំបើង គំនរ​សំរាម គំនរ​ឧស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គំនម» មានន័យដូចម្ដេច ?

គំនម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ជន​គម (ព. ទ្រ. ម.) ។
ឧទាហរណ៍៖ ចុះ​គំនម​នេះ​មក​ពី​ណា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គំនប់» មានន័យដូចម្ដេច ?

គំនប់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ព. ថ. ) ការគប់, ការវាយ​ ។
ឧទាហរណ៍៖ ត្រូវគំនប់មួយដុំថ្មយ៉ាងធ្ងន់ ។

                ការរាប់រកគ្នា, ការចូលគំនិតជាមួយគ្នា ។
ឧទាហរណ៍៖ គំនប់ជាមួយមនុស្សពាលរមែងបានទុក្ខ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គំនន់» មានន័យដូចម្ដេច ?

គំនន់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការ​គន់​មើល។
ឧទាហរណ៍៖ គំនន់​រក​ទ្រព្យ​ដែល​បាត់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គំនង់» មានន័យដូចម្ដេច ?

គំនង់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការ​គង់ ការ​សល់​នៅ។
ឧទាហរណ៍៖  គំនង់​ទ្រព្យ គំនង់​ប្រាក់​កាស ខំ​សន្សំ​ប្រាក់​កាស​ណាស់​ដែរ តែ​គ្មាន​គំនង់​បន្តិចបន្តួច​សោះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គំនង» មានន័យដូចម្ដេច ?

គំនង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការ​គង។
ឧទាហរណ៍៖ គំនង​ដៃ គំនង​ជើង។

               ការ​គង ការ​ដាក់​គង​លើ។
ឧទាហរណ៍៖ ធើ្វ​គំនង​ឈើ​នេះ​ឲ្យ​ស្មើ​ស្រួលបួល។