Posted on Leave a comment

តើពាក្យ «គំនក់» មានន័យដូចម្ដេច ?

គំនក់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការ​គក់។ ការ​បោក​សម្អាត​ឲ្យ​ជ្រះ​ក្អែល។
ឧទាហរណ៍៖ គំនក់​មួយ​ដៃ។

                ការបោកសម្អាតឲ្យជ្រះក្អែល
ឧទាហរណ៍៖ គំនក់សម្លៀកបំពាក់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គំ» មានន័យដូចម្ដេច ?

គំ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាក់​ទឹក​ត្រាំ​ឲ្យ​របើក​បាយ​ក្ដាំង​ដែល​ជាប់​នៅ​នឹង​បាត​ឆ្នាំង។ បាយ​ក្ដាំង​ដែល​របើក​មក​នោះ ហៅ​ថា បាយ​គំ ឬ បាយ​គំ​ទឹក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គោ​ហៀ» មានន័យដូចម្ដេច ?

គោ​ហៀ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្កា​ភ្លើង​ធ្វើ​ពី​ម្សេវ សម្រាប់​អុជ​បូជា​ក្នុង​ការ​ធ្វើ​បុណ្យ (ពួក​កាំជ្រួច​រន្ទា)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គោ​សៀម» មានន័យដូចម្ដេច ?

គោ​សៀម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (មើល​ក្នុង​ពាក្យ គោ​ព្រៃ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គោវត្ត» មានន័យដូចម្ដេច ?

គោវត្ត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) វត្តរបស់គោ, ការប្រព្រឹត្តិដូចជាគោ ( សេចក្ដីប្រតិបត្តិរបស់ជនពួកខ្លះ នៅប្រទេសឥណ្ឌាសម័យបុរាណ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គោល​បំណង» មានន័យដូចម្ដេច ?

គោល​បំណង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បំណង​ប៉ុន​ប៉ង​ចង់​បាន​អ្វី​មួយ ដែល​ខ្លួន​បម្រុង​ទុក​ថា​នឹង​យក​ឲ្យ​បាន។

                ចំណុច​ដែល​ប៉ង​ប្រាថ្នា អ្វី​ដែល​ចង់​បាន។
ឧទាហរណ៍៖ តើ​អ្នក​មក​នេះ​មាន​គោល​បំណង​អ្វី?

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គោល​ចារឹក» មានន័យដូចម្ដេច ?

គោល​ចារឹក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បង្គោល​សសរ​ដែល​បោះ​ ឬ​ដាំ​ទុក​ជា​គ្រឿង​សម្គាល់​ព្រំ​ដី ឬ​ព្រំ​ប្រទល់​ប្រទេស។ ឬ​គោល​គំនិត​សំខាន់​សម្រាប់​យក​ជា​ហ្លាក់ឋាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គោល្បាយ» មានន័យដូចម្ដេច ?

គោល្បាយ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គោដែលកើតអំពីមេគោធម្មតា ប៉ុន្តែបាជាគោខ្មែរ (ពូជគោព្រៃ), មានរូបរាងស្រដៀងនឹងគោខ្មែរ (សម័យឥឡូវមិនសូវមាន) ។ (មើលក្នុងពាក្យ គោព្រៃ បន្ថែម) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គោលោត» មានន័យដូចម្ដេច ?

គោលោត

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ឆោត; ឡើង​បញ្ជោរ ។ ព. ទ. បុ. ថា : អន្ទិត​គោ​លោត ឲ្យ​ស្រី​បញ្ឆោត​អស់​ពោត​មួយ​ចម្ការ ។ មាន​អត្ថន័យ​ថា មាន​អន្ទិត​ម្នាក់​ទើប​នឹង​សឹក​ពី​បួស​ភិក្ខុ, មាន​ស្រី​ម្នាក់ វា​និយាយ​បញ្ជោរ​ឲ្យ​លក់​ពោត​ឲ្យ​វា វា​កាច់​ពោត​អស់​មួយ​ចម្ការ ឥត​បាន​ថ្លៃ . . .។
?ថ្នាក់ពាក្យជា ពាក្យប្រៀប
មានន័យថា ឆោត; ឡើង​បញ្ជោរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គោលិកា» មានន័យដូចម្ដេច ?

គោលិកា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អង្គតូច ល្អិតដូចយ៉ាងពពុះទឹក វត្ថុធាតុជាគ្រឿងញ៉ាំងឱ្យរូបធាតុឱ្យរស់នៅបាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គោលនយោបាយសោកស្តាយតិចតួច» មានន័យដូចម្ដេច ?

គោលនយោបាយសោកស្តាយតិចតួច

?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា គោលនយោបាយដែលបង្កើតអត្តប្រយោជន៏សង្គម និង/ឬ សេដ្ធកិច្ចពិតនៅក្រោមលក្ខខណ្ឌអាកាសធាតុបច្ចុប្បន្ន និងរបាយកំហាននៃការប្រែប្រួលអកាសធាតុនាពេលអនាគត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គោលគំនិតគម្រោង» មានន័យដូចម្ដេច ?

គោលគំនិតគម្រោង

?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ការពិពណ៏នាខ្លីៗពីគម្រោង(ប្រមាណ៦ទំព័រ) ដែលផ្តល់ពណ៏មានជាមូលដ្ធានអំពីគម្រោង ដូចជា ប្រភេទ ទំហំ ទីតាំងគម្រោង និងការប៉ាន់ប្រមាណបរិមាណកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ធៀបនិងចំហាយតាមទម្លាប់ធម្មតា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គោលការណ៏ប្រុងប្រយ័ត្នជាមុន» មានន័យដូចម្ដេច ?

គោលការណ៏ប្រុងប្រយ័ត្នជាមុន

?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា វិធានការប្រុងប្រយ័ត្នជាមុនដើម្បីប្រមើលមើល ទប់ស្កាត់ ឬបង្រួមមូលហេតុនៃការប្រែប្រូលអាកាសធាតុ និងកាត់បន្ថយផលប៉ះពាល់របស់វា ដូចមានចែងក្នុងមាត្រា៣នៃ អនុសញ្ញាក្របខណ្ឌហសប្រាជាជាតិស្តីពីការប្រែប្រូលអាកាសធាតុ។ នៅប្រទេសដែលមានការគំរាមគំហែងខ្លាំង ឬមានការបំផ្លិចបំផ្លាញមិនអាចស្រោចស្រង់បាន ប្រទេសនោះមិនត្រូវប្រើប្រាស់កង្វះខាតភាពប្រាកដប្រជាផ្នែកវិទ្យាសាស្រ្ត ដើម្បីដាមូហេតុក្នុងការពន្យាពេលចាត់វិធានការឡើយប៉ុន្តែត្រូវពិចារណាថាគោលនយោបាយ និងវិធានការដោះស្រាយការប្រែប្រូលអាកាសធាតុ គួរតែមានប្រសិទ្ធភាពដោយប្រើថ្លៃចំណាយទាបបំផុត ដើម្បីធានានូវអត្តប្រយោជន៏ជាសកល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គោលការណ៍» មានន័យដូចម្ដេច ?

គោលការណ៍

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.)ទ្រឹស្ដី​ដែល​ចេញ​ប្រើ​ជា​គោល សម្រាប់​អនុវត្ត​កិច្ចការ​ឲ្យ​ត្រូវ​តាម​បែបផែន។
ដើមកំណើត ដើមទី បុព្វហេតុ ទំនង មូលដ្ឋាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គោល» មានន័យដូចម្ដេច ?

គោល

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. គោល ឬ គោលក “ដុំ, ដុំមូល, មណ្ឌល; កូនគ្លី…”) ដុំថ្ម, ដុំដែក, ដុំ ឬ កំណាត់ឈើ, ឬក៏ដុំផ្ទាំងដែលរៀបឥដ្ឋ ទោះមានចារឹកអក្សរក្ដី មិនមានអក្សរក្ដីដែលគេជីកដាំ ឬ បោះទុកជាគ្រឿងសំគាល់ឲ្យដឹងព្រំប្រទល់ជាដើម
ឧទាហរណ៍៖ បោះគោល, គោលវត្ត, គោលចម្ការ, គោលខេត្ត, គោលព្រំប្រទល់ដែន ។

                 ដុំមូលថ្លុំ ដូចយ៉ាងបាល់ទាត់ជាដើម ។

                រូបពាក្យ, រូបសេចក្ដី; ច្បាប់, មាត្រា, មាតិកា; ភ័ស្ដុតាង, សំអាង, សាក្សី
ឧទាហរណ៍៖ គោលពាក្យ, គោលសេចក្ដី, និយាយឲ្យមានគោល ។ វាយកូនគោល (ម. ព. កូនគោល; ម . ព. គុលិកា និង គុលី ផង) ។

                 ដើមឈើមានកម្ពស់ ១០ ទៅ ២០ម ដុះក្នុងព្រៃស្រោង និងព្រៃល្បោះ នៃប្រទេសអាស៊ីផ្នែកក្តៅ។ គេច្រើនដាំដើមគោលធ្វើម្លប់ក្នុងចំការដើមតែ និងកាហ្វេ។ ដើមតូចៗ គេកាប់ធ្វើបង្គោលរបង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គោរាត» មានន័យដូចម្ដេច ?

គោរាត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​សត្វ​វារិជ​ជាតិ​ពួក​ក្អាត់ តែ​មាន​សំឡេង​ឮ​ធំ​ស្អា​រំពង​ខ្ទ័រ​ត្រចៀក យំ​តែ​ក្នុង​វេលា​យប់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គោរាគៈ» មានន័យដូចម្ដេច ?

គោរាគៈ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា នាមទេពធីតាជាបុត្រីមហាព្រហ្ម។ ព្រះនាងជាបុត្រីមយយអង្គក្នុងចំណោមបុត្រីទាំងប្រាំពីររបស់កបិលមហាព្រហ្ម។ រឿងនេះមាននិទានក្នុងសង្ក្រាន្តសូត្រ។ កាលបើឆ្នាំណាមានសង្ក្រាន្តជាថ្ងៃចន្ទ ឆ្នាំនោះជាឆ្នាំដែលព្រះនាង គោរាគៈ គ្រប់គ្រង ។ ព្រះនាង គោរាគៈ សៀតផ្កាអង្គាបុស្ប គ្រឿងប្រដាប់មុក្តា ភក្សាហារប្រេង អាវុធស្តាំព្រះខ័ន ឆ្វេងឈើច្រត់ ពាហនៈខ្លា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គោរស» មានន័យដូចម្ដេច ?

គោរស

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (បា.) រស​កើត​អំពី​គោ គឺ​រស​នៃ​ទឹក​ដោះ​គោ; ក្នុង​សម័យ​ពី​ដើម​សំដៅ​យក​តែ ៥ យ៉ាង​គឺ ទឹក​ដោះ​ស្រស់ ទឹក​ដោះ​ថ្លា ទឹក​ដោះ​ខាប់ ទឹក​ដោះ​ជូរ ទឹក​ដោះ​ជូរ​ឡើង​ពពុះ ទាំង ៥ នេះ​ហៅ​ថា បញ្ច​គោ​រស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គោរម្យ៍ងារ» មានន័យដូចម្ដេច ?

គោរម្យ៍ងារ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. គោរមងារ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គោរម្យ៍» មានន័យដូចម្ដេច ?

គោរម្យ៍

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. គោរម្យ ) ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. គោរម្យ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គោរមនាម» មានន័យដូចម្ដេច ?

គោរមនាម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យ​សរសើរ​បន្ថែម​ទៅ​លើ​នាម ដែល​តែងតាំង​ឡើង ឬ​ពាក្យ​សរសើរ​នាម​ឲ្យ​ឧត្ដម​ឡើង ដូច​នាម​របស់​ទីក្រុង​ចតុម្មុខ យើង​ពី​ដើម​ថា ក្រុង​ចតុម្មខ​មង្គ​សកល​កម្ពុជាធិបតី​សិរីសោធរ បរវឥន្ទបត្ត​បុរីរដ្ឋ​រាជសីមា​មហា​នគរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គោរមងារ» មានន័យដូចម្ដេច ?

គោរមងារ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា របៀប​ពាក្យ​​ដ៏​ឧត្តម បន្ថែម​ត​ពី​ងារ​ទៅ​ទៀត ជា​ពាក្យ​សរសើរ​ងារ សម្រាប់​ប្រើ​សរសេរ​ចំពោះ​តែ​ការ​ចេញ​សំបុត្រ​ដីកា​ធំ​ៗ។ គោរម្យ៍ងារ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គោរម» មានន័យដូចម្ដេច ?

គោរម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំ.),(បា.) (គោ “វាចា, សំដី, សូរ​សព្ទ” + រម, រម្យ, “ដែល​គួរ​រីករាយ គួរ​ឲ្យ​ស្រើប​ស្រាល ឲ្យ​ស្រណោះ”) ដែល​មាន​សូរ​សព្ទ​រងំ ត្រូវ​ចួន ត្រូវ​ចង្វាក់ ត្រូវ​បែប​បទ គួរ​ឲ្យ​រីករាយ គួរ​ចាប់​ចិត្ត​ស្រើប​ស្រាល ស្រណោះ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ.),(បា.) (គោ “វាចា, សំដី, សូរ​សព្ទ” + រម, រម្យ, “ដែល​គួរ​រីករាយ គួរ​ឲ្យ​ស្រើប​ស្រាល ឲ្យ​ស្រណោះ”) ដែល​មាន​សូរ​សព្ទ​រងំ ត្រូវ​ចួន ត្រូវ​ចង្វាក់ ត្រូវ​បែប​បទ គួរ​ឲ្យ​រីករាយ គួរ​ចាប់​ចិត្ត​ស្រើប​ស្រាល ស្រណោះ។
ឧទាហរណ៍៖ ភ្លេង​នេះ គោរម​ណាស់ ចម្រៀង​នុ៎ះ​គោរម្យ៍​ណាស់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គោរព» មានន័យដូចម្ដេច ?

គោរព

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (បា.) (គៅរវ; គារវ) សេចក្ដី​លំអុត លំអុតលំឱន ឱន​លំទោន ដំណើរ​ប្រតិបត្តិ​តាម​សេចក្ដី​កោត​ក្រែង ដំណើរ​យក​ចិត្ត​ទុក​ដាក់។ ប្រើ​ក្លាយ​មក​ជា កិ. ។
ឧទាហរណ៍៖ កូនត្រូវគោរពមាតាបិតា, សិស្សត្រូវគោរពគ្រូ, អ្នកបួសត្រូវគោរពសិក្ខាបទ, ប្រជាជនត្រូវគោរពព្រះមហាក្សត្រ, ជនានុជនត្រូវគោរពច្បាប់, ពុទ្ធសាសនិកជនត្រូវគោរពព្រះពុទ្ធសាសនា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គោរក្ខា» មានន័យដូចម្ដេច ?

គោរក្ខា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. គោរក្ស, គោរក្សា ) ការរក្សាគោ, ការថែគោ, របរចិញ្ចឹមគោ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គោរក្ខកម្ម» មានន័យដូចម្ដេច ?

គោរក្ខកម្ម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. គោរក្សករ្មន៑) ការរក្សាគោ, របរចិញ្ចឹមគោ ។
ឧទាហរណ៍៖ គួរ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ដោយ​សម្មាអាជីវោ មាន​កសិកម្ម និង​គោរក្ខកម្ម​ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គោម​ពស់ថ្លាន់» មានន័យដូចម្ដេច ?

គោម​ពស់ថ្លាន់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្រឡា​បួន​ជ្រុង ឬ​ក្រឡា​មាន​សណ្ឋាន​ផ្សេង​ដែល​មាន​លើ​ខ្នង​ពស់ថ្លាន់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គោម័យ» មានន័យដូចម្ដេច ?

គោម័យ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. គោមយ “អាចម៍គោ” ) បាយអអាចម៍គោស្រស់ លាយដីដំបូកនិងចំបើងបូកជញ្ជាំងប្រដឹស, ច្រើនមានប្រើតែពីក្នុងសម័យបុរាណ ហៅថា បាយអគោម័យ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គោមួយ» មានន័យដូចម្ដេច ?

គោមួយ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​តូច​មួយ​ប្រភេទ សម្រាប់​ប្រើ​ជា​ថ្នាំ​រំងាប់​រោគ។
ឧទាហរណ៍៖ ដើម​គោ​មួយ។

                 ព្រឹក្សម្យ៉ាង កម្ពស់ ៥-៨ ម ដុះក្នុងព្រៃក្រាស់ និងព្រៃស្រោងនៃឥណ្ឌូចិន។ គេត្រាំសំបកក្នុងស្រាផឹកដើម្បីឱ្យបរិភោគបាយបាន។ ឫស ស្ងោរផឹក ជាថ្នាំធ្វើឱ្យមានកម្លាំងប្រហែលគោមួយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គោមូត្រ» មានន័យដូចម្ដេច ?

គោមូត្រ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (បា.) (គោមុត្ត “ទឹក​នោម​គោ”) ឈ្មោះ​គ្រឿង​វណ្ណយុត្តិ​មួយ​យ៉ាង មាន​សណ្ឋាន​ស្រដៀង​នឹង​កង្កាញ់​ទឹក​នោម​គោ (៚) សម្រាប់​ប្រើ​សរសេរ ដាក់​ត្រង់​កន្លែង​បញ្ចប់​សេចក្ដី ដែល​ចប់​អស់​ហើយ​ត្រឹម​ប៉ុណ្ណោះ ច្រើន​ប្រើ​ក្នុង​ទី​ចប់​ស្រេច​នៃ​កាព្យ។ គ្រឿង​វណ្ណយុត្តិ​នេះ អ្នក​លង្កា​ទ្វីប ប្រើ​ដាក់​ត្រង់​ទី​ចប់​នៃ​គាថា​បាលី​មួយ​ៗ សម្គាល់​ជា​ខ្យល់​សំឡេង​រន​រន្ថាន់​ដូច​កង្កាញ់​រលក តាម​ទំនង​បទ​ សរភញ្ញ ម្យ៉ាង​ដែល​ហៅ​ថា តរង្គៈ ; ប្រហែល​ជា​ពួក​បុព្វ​បុរស​របស់​យើង​ពី​ដើម​ប្រើ​បែប​នេះ​តាម​លង្កា​ទ្វីប សម្រាប់​ដាក់​ចំពោះ​តែ​ត្រង់​កន្លែង​បញ្ចប់​ពាក្យ​កាព្យ​ឃ្លោង ជា​គ្រឿង​សម្គាល់​សំឡេង​រន​ទេ​ដឹង ? លុះ​យូរ​ៗ​ត​មក ទោះ​បី​ពាក្យ​រាយ ក៏​ប្រើ​វណ្ណយុត្តិ​នេះ​ដែរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គោមហោះ» មានន័យដូចម្ដេច ?

គោមហោះ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គោមធ្វើដោយក្រដាសស្ដើង មានសណ្ឋានស្រដៀងនឹងជាលអម្រែក សម្រាប់អុជបង្ហោះទៅ ឯអាកាស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គោមហូល» មានន័យដូចម្ដេច ?

គោមហូល

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្រឡា​បួន​ជ្រុង ឬ​បួន​ជ្រុង​ព្នាយ ឬ​ក្រឡា​មាន​សណ្ឋាន​ផ្សេង​ដែល​មាន​នៅ​លើ​សាច់​សំពត់​ហូល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គោម» មានន័យដូចម្ដេច ?

គោម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទីបមានឡត, មានប្រឆេះ, មានលំផូង; មានច្រើនបែប ច្រើនយ៉ាង រូបរាងសណ្ឋានផ្សេងគ្នា, សម្រាប់ប្រើកាន់ លើកដាក់បាន ហៅថា គោមដៃ; សម្រាប់ព្យួរ ហៅថា គោមព្យួរ . . . ។
ក្រឡាបួនជ្រុង ឬ ក្រឡាមានសណ្ឋានផ្សេងៗ ដែលមាននៅសំពត់ ឬ នៅខ្លួនសត្វមានពស់ថ្លាន់ជាដើម ឬ ក្រឡាឥដ្ឋពណ៌ជាដើម ។
ឧទាហរណ៍៖ គោមហូល, គោមពស់ថ្លាន់ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ឈ្មោះចានមួយយ៉ាងរាងក្រឡូម ធំជាង ចានសម្ល ។
ឧទាហរណ៍៖ ចានគោម, សម្លមួយគោម ។

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះឃរបទីប ​។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គោព្រោះ» មានន័យដូចម្ដេច ?

គោព្រោះ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. បុ.) គោស្ទាវ ។
ឧទាហរណ៍៖ ឲ្យ​គោ​ព្រោះ​មួយ​រយ ឲ្យ​គោ​ឆ្មាត់​មួយ​រយ … (ម. ទាន​កណ្ឌ និង កណ្ឌ​មហា​រាជបព្វៈ)។

?ថ្នាក់ពាក្យជា ពាក្យប្រៀប
មានន័យថា គោ​ស្ទាវ។
ឧទាហរណ៍៖ ឲ្យ​គោ​ព្រោះ​មួយ​រយ ឲ្យ​គោ​ឆ្មាត់​មួយ​រយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គោព្រៃ» មានន័យដូចម្ដេច ?

គោព្រៃ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គោ​ដែល​មាន​ពូជ​កើត​ក្នុង​ព្រៃ រស់​នៅ​ក្នុង​ព្រៃ (មាន​តែ​ក្នុង​ខែត្រ​កំពង់ធំ) ជា​គោ​មាន​មាឌ​ធំ​ៗ ស្នែង​មាន​រំពត់​រមួល សម្បុរ​ខ្លួន​ខ្មៅ​រលើប មាន​ពពាល​ស​ត្រង់​ក​ជើង​ទាំង ៤ (ហៅ​ថា ចាំង​ជើង) –ក្នុង​សម័យ​បុរាណ​ព្រេងនាយ គេ​ទាក់​យក​កូន​ឈ្មោល​ស្ទាវ​ៗ​មក​ផ្សាំង លុះ​វា​ធំ​ឡើង គេ​ទុក​វា​ជា បា​ក្រោល កូន​កាត់​ពី​បា​នោះ បើ​ឈ្មោល​មាន​មាឌ​ធំ​ៗ ស្រដៀង​នឹង​បា​វា មាន​រំពត់​ស្នែង​ដូច​បា​វា​ដែរ, គេ​ហៅ​ថា គោ​ខ្មែរ  កូន​គោ​ខ្មែរ​នេះ គេ​ហៅគោ​ល្បាយ លុះ​ត​ពូជ​រៀង​ចុះ​មក​គេ​ក៏​នៅ​តែ​ហៅ​គោ​ទាំង​នោះ​ថា​ គោ​ខ្មែរ​ៗ ជាប់​រហូត​មក គោ​ពូជ​ផ្សេង​អំពី​ពូជ​គោ​ខ្មែរ​នោះ ដោយ​ហេតុ​គេ​នាំ​យក​ពី​ប្រទេស​សៀម​មក ហៅ​ថា គោ​សៀម ប៉ុន្ដែ​ក្នុង​សម័យ​បច្ចុប្បន្ន​នេះ ឈ្មោះ​ទាំង​នោះ​ក៏​រលុប​បាត់​អស់​ទៅ​ហើយ នៅ​មាន​តែ​ពាក្យ​ថា គោ​ៗ ប៉ុណ្ណោះ​ឯង។ បា​គោ​ព្រៃ​នោះ​បើ​វា​រោទ៍​រំពង ដែល​ហៅ​ថា សូរ​មួយ​យោ​បំ​គោ​ឧសភ ឮ​ទៅ​ដល់​ទី​ណា មេ​គោ​ទាំងឡាយ​ក្នុង​ទី​នោះ លុះ​សម្រាល​កូន​មក​ កូន​នោះ​ក៏​កាត់​បាន​មក​បា​ឧសភ​នោះ​ដែរ។ ក្នុង​រជ្ជកាល​ព្រេង​នាយ ត្រូវ ឧកញ៉ា​ពហុលទេព (ចៅហ្វាយ​ត្រួតត្រា​ខាង​គោ) ហូត​យក​គោ​កូន​កាត់ ក្នុង​មួយ​ក្រោល ត្រូវ​ហូត​យក​មួយ​មក​បញ្ចូល​ជា គោ​ព្រះ​រាជ​ទ្រព្យ ហៅ​ថា ហូត​ភ្នែក​បា ម្ចាស់​ក្រោល​ត្រូវ​តែ​យល់​ព្រម​ឲ្យ​ដក​ហូត ព្រោះ​ជា​ការ​ចាំបាច់​តាម​មាត្រា​ច្បាប់ ក្រម​ពហុល​ទេព..។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គោបាល» មានន័យដូចម្ដេច ?

គោបាល

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) អ្នកចិញ្ចឹមគោ, អ្នករក្សាគោ, អ្នកឃ្វាលគោ, គង្វាលគោ ។
ឧទាហរណ៍៖ ផ្ទះគោបាល ។

                មនុស្សគោបាល គឺមនុស្សចេះច្បាប់ ប៉ុន្តែមិនកាន់ច្បាប់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គោបា» មានន័យដូចម្ដេច ?

គោបា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. គោ + បា) គោដែលគេមិនក្រៀវទុកធ្វើបា, គោដែលជាបាឈ្នះឈ្នានលើហ្វូង ( ម. ព. បា ផង ) ។ រូបគោតូចៗ ធ្វើដោយសំរិទ្ធិ ។
ឧទាហរណ៍៖ គោបាស្នាតែះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គោធិក» មានន័យដូចម្ដេច ?

គោធិក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (បា.) ទន្សង ត្រកួត (ពាក្យ​នេះ មាន​ប្រើ​តែ​ក្នុង​សាស្ត្រា​ប្រែរយ និង​សាស្ត្រា​ល្បែង​ពាក្យ​កាព្យ​បុរាណ​ខ្លះ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គោទាវរី» មានន័យដូចម្ដេច ?

គោទាវរី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.)(បា.)ឈ្មោះ​ស្ទឹង​ធំ​មួយ​ក្នុង​ប្រទេស​ឥណ្ឌា ប៉ែក​ខាង​ទក្ខិណាបថ (ឌេក្ខ័ណ)។ ពាក្យ​សម្រាប់​ប្រើ​ក្នុង​រឿងរ៉ាវ​ខាង​ព្រះ​ពុទ្ធ​សាសនា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គោត្រភូសង្ឃ» មានន័យដូចម្ដេច ?

គោត្រភូសង្ឃ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) សង្ឃ​ត​វង្ស​ត្រកូល​គឺ​ពួក​អ្នក​បួស​ក្នុង​ព្រះ​ពុទ្ធ​សាសនា ដែល​ប្រព្រឹត្ត​ឃ្លៀងឃ្លាត​ចាក​ធម៌​វិន័យ​ស្ទើរ​តែ​នឹង​ទាំងអស់ គ្រាន់​តែ​មាន​ភេទ​ជា​អ្នក​បួស​ដោយ​ឥត​មាន​ក្លែងក្លាយ ឬ រង្កៀស​សង្ស័យ​ឡើយ​ប៉ុណ្ណោះ​ឯង ដោយ​ហោច​ទៅ សូម្បី​នៅ​ត្រឹម​តែ​យក​​សំពត់​ជ្រលក់​ពណ៌​អម្ចត់​មក​ចង​នឹង​ក​ខ្លះ សៀត​នឹង​ត្រចៀក​ខ្លះ​ ប៉ុណ្ណោះ ដោយ​មាន​ការ​ប្ដេជ្ញា​សម្គាល់​ខ្លួន​ថា​ជា​អ្នក​បួស​ដោយ​ពិត​ឥត​មាន​សង្ស័យ ព្រោះ​បាន​ទទួល​ផ្នួស​អំពី​គ្រូ​អាចារ្យ​មក យ៉ាង​នេះ​ហៅ​ថា គោត្រភូសង្ឃ; លុះ​ចំណេរ​កាល​យូរ​អង្វែង​ឆ្ងាយ​ៗ​ទៅ ក្នុង​អនាគត​ខាង​មុខ សង្ឃ​ពួក​នេះ​នឹង​កើត​មាន​ជា​ប្រាកដ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គោត្រភូញាណ» មានន័យដូចម្ដេច ?

គោត្រភូញាណ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) (សំ.) ប្រាជ្ញា​ជាន់​ខ្ពស់ ដែល​ជិត​នឹង​បាន​សម្រេច​សោតាបត្តិ​មគ្គ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គោត្រភូ» មានន័យដូចម្ដេច ?

គោត្រភូ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (បា.) បុគ្គល​ដែល​មាន​ប្រាជ្ញ​ខ្ពស់​ជិត​នឹង​បាន​លុះ​សោតាបត្តិ​មគ្គ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គោត្រកូល» មានន័យដូចម្ដេច ?

គោត្រកូល

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.)(បា.) (គោត្រ + កុល; គោត្ត + កុល) ពូជពង្ស​តាម​គោត្រ ពូជវង្ស​ដែល​មាន​គោត្រ​ជា​មួយ​គ្នា ឬដែល​ផ្សេង​គ្នា (ម. ព. ត្រកូល ផង)។

តើពាក្យ «គោត្រ» មានន័យដូចម្ដេច ?

គោត្រ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដូច​គ្នា​នឹង គោត្ត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គោត្តនាម» មានន័យដូចម្ដេច ?

គោត្តនាម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. គោត្រនាមន៑ ) នាមត្រកូល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គោត្ត» មានន័យដូចម្ដេច ?

គោត្ត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. គោត្រ ) វង្ស, ត្រកូល, សែ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គោតម​គោត្ត» មានន័យដូចម្ដេច ?

គោតម​គោត្ត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) (សំ.) (គៅតមគោត្រ) វង្ស ត្រកូល នៃ​ព្រះ​អាទិត្យ​ដ៏​ប្រសើរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គោតមសម្ពុទ្ធ» មានន័យដូចម្ដេច ?

គោតមសម្ពុទ្ធ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. គោតមពុទ្ធ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គោតម​ពុទ្ធ» មានន័យដូចម្ដេច ?

គោតម​ពុទ្ធ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) (សំ.) ព្រះ​នាម​ព្រះ​សក្យមុនី​សម្មាសម្ពុទ្ធ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គោតមគោត្ត» មានន័យដូចម្ដេច ?

គោតមគោត្ត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. គៅតមគោត្រ ) វង្ស, ត្រកូល នៃព្រះអាទិត្យដ៏ប្រសើរ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គោតម» មានន័យដូចម្ដេច ?

គោតម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) (សំ.) (គៅតម; គោ ឬ គៅ “ព្រះ​អាទិត្យ” + តម “ប្រសើរ” ) ព្រះ​នាម​នៃ​ព្រះ​សក្យមុនី​សម្មាសម្ពុទ្ធ ព្រោះ​ព្រះ​អង្គ​ជា​គោតម​គោត្ត (ពូជវង្ស​នៃ​ព្រះ​អាទិត្យ​ដ៏​ប្រសើរ)។ នាម​របស់​អ្នក​ប្រាជ្ញ​ច្រើន​រូប​ពី​ក្នុង​សម័យ​បុរាណ ក្នុង​មជ្ឈិម​ប្រទេស។ នាម​ត្រកូល​របស់​ជន​ពួក​ខ្លះ ក្នុង​ប្រទេស​ឥណ្ឌា សព្វ​ថ្ងៃ​នេះ ដែល​ជាប់​ត​មក​ពី​ក្នុង​សម័យ​បុរាណ។

                   ១- < គោតម + ណ-ប. ។ វិ. គោតមវំសេ ឧប្បន្នត្តា គោតមស្ស មុនិនោ អបច្ចំ > គោតមោ ជនជាពូជពង្សនៃមុនីឈ្មោះគោតម (សមណៈឈ្មោះគោតម, ព្រះពុទ្ធគោតម) ព្រោះបានកើតក្នុងវង្សនៃព្រះគោតម ។ ២- < កៅតម; គោ ឬ គៅ “ព្រះអាទិត្យ“ + តម “ប្រសើរ” ។ ព្រះនាមនៃព្រះសក្យមុនីសម្មាសម្ពុទ្ធ ព្រោះព្រះអង្គជាគោតមគោត្ត (ពូជពង្សនៃព្រះអាទិត្យដ៏ប្រសើរ) ។ នាមរបស់អ្នកប្រាជ្ញច្រើនរូបពីក្នុងសម័យបុរាណ ក្នុងមជ្ឈិមប្រទេស ។ នាមត្រកូលរបស់ជនពួកខ្លះ ក្នុងប្រទេសឥណ្ឌាសព្វថ្ងៃនេះ ដែលជាប់តមកពីក្នុងសម័យបុរាណ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គោត» មានន័យដូចម្ដេច ?

គោត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មេហ្វូង ស្ដរ​ជា​មេ​ហ្វូង (ដំរី)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គោឆ្មាត់» មានន័យដូចម្ដេច ?

គោឆ្មាត់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មេ​គោ​សម្រាប់​រឺត​ទឹក​ដោះ។
ឧទាហរណ៍៖ ឲ្យ​គោ​ព្រោះ​មួយ​រយ គោ​ឆ្មាត់​មួយ​រយ (ម. ទានកណ្ឌ និង​កណ្ឌមហារាជបព្វៈ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គោចរ» មានន័យដូចម្ដេច ?

គោចរ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (បា.) វិស័យ ដំណើរ​នៃ​ឥន្ទ្រិយ គឺ រូប សំឡេង ក្លិន រស សម្ផស្ស។ ដំណើរ​យាត្រា​ទៅ​រក​អាហារ​ចំណី ទី​ដែល​មាន​អាហារ​ចំណី ទី​ដែល​សមណៈ​គួរ​ត្រាច់​ចរ​ទៅ​បាន តាម​ពុទ្ធានុញ្ញាត។ ព. ផ្ទ. អគោចរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គោងៗ» មានន័យដូចម្ដេច ?

គោងៗ

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ពាក្យ​សម្រាប់​ចម្រើន​ពាក្យ​​ «វារ» ​ឲ្យ​វិសេស​ឡើង។
ឧទាហរណ៍៖ វារ​គោង​ៗ គឺ​វារ​ចំកោង​ខ្លួន​ទើម​ៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គោង» មានន័យដូចម្ដេច ?

គោ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ពើង​មិន​រាប​ស្មើ។
ឧទាហរណ៍៖ ថ្នាំង​ឫស្សី​គោង រនាប​គោង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គោឃាតស្ថាន» មានន័យដូចម្ដេច ?

គោឃាតស្ថាន

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) ដូច​គ្នា​នឹង គោ​ឃាតដ្ឋាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គោឃាតដ្ឋាន» មានន័យដូចម្ដេច ?

គោឃាតដ្ឋាន

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ទី កន្លែង​ដែល​គេ​ពិឃាត​គោ (គួរ​កុំ​ហៅ ផ្សារ​កាប់​គោ ឬទី​កាប់​គោ ព្រោះ​ជា​ពាក្យ​ស្ដែង​ណាស់)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គោឃាតក៍» មានន័យដូចម្ដេច ?

គោឃាតក៍

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.បា. គោឃាតក ) អ្នកពិឃាតគោ, អ្នកសម្លាប់គោ យកសាច់លក់ ។ ផ្សារគោឃាតក៍ ឬ ទីគោឃាតក៍ ផ្សារ ឬ ទីនៃគោឃាតក៍ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គោឃាតកម្ម» មានន័យដូចម្ដេច ?

គោឃាតកម្ម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) (អំពើ​ពិឃាត​គោ, ការ​សម្លាប់​គោ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គោខ្មែរ» មានន័យដូចម្ដេច ?

គោខ្មែរ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (មើលក្នុងពាក្យ គោព្រៃ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គោក» មានន័យដូចម្ដេច ?

គោក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលទីទៃពីមានទឹក គឺដែលគ្មានទឹក ។
ឧទាហរណ៍៖ ទីគោក, ម្ហូបគោក, សម្លគោក, ឆាគោក, ឡើងទៅលើគោក ។

                 ទួលកណ្ដាលវាល ឬ កណ្ដាលវាលស្រែ សព្វថ្ងៃនេះគេធ្វើជាភូមិលំនៅ ក៏មានដោយច្រើន ។

                 ឈ្មោះតំបន់ទួលខ្ពស់មួយ ក្នុងសង្កាត់លេខ ២ ក្រុងភ្នំពេញ ឋិតនៅខាងលិចមណ្ឌលកីឡាក្រុង ជាទីគោកដែលទឹកមិនលិចក្នុងរដូវវស្សា។ ដោយហេតុទួលនោះជាទីគោកខ្ពស់ទឹកមិនលិចដូច្នោះ ទើបគេហៅ ទួលគោក ។ តមកហៅក្លាយថា ទួលគក មកពីសរសេរជាអក្សរបារាំងថា Kork ។ សព្វថ្ងៃរាជការក្រុងរៀបចំតំបន់នេះទៅជាភូមិមួយដ៏ស្អាតល្អសមរម្យតាមសម័យនិយម ។

ឧទាហរណ៍៖ ទួលគោកជាតំបន់ថ្មីមួយក្នុងព្រះរាជធានីភ្នំពេញ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលទីទៃពីមានទឹក គឺដែលគ្មានទឹក ។
ឧទាហរណ៍៖​​ ទី​គោក ម្ហូប​គោក សម្ល​គោក ឆា​គោក ឡើង​ទៅ​លើ​គោក។

                 ទួលកណ្ដាលវាល ឬ កណ្ដាលវាលស្រែ សព្វថ្ងៃនេះគេធ្វើជាភូមិលំនៅ ក៏មានដោយច្រើន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គោ» មានន័យដូចម្ដេច ?

គោ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (បា.) (ប្រែ​បាន​ច្រើន​យ៉ាង​គឺ “ឋាន​សួគ៌; រស្មី; ខ្សែ​ផ្លេកបន្ទោរ; កាំ​រន្ទះ; ព្រះ​អាទិត្យ; ព្រះ​ចន្ទ្រ; រោម​តាម​រាង​កាយ; ប្រស្រី​ភ្នែក; ទឹក; សំដី; ទិស; សរ (ព្រួញ); ពេជ្រ; អារម្មណ៍; ផែនដី; គោ; មាតា…”) សត្វ​ពាហនៈ​សម្រាប់​ប្រើ​ទឹម​ដឹក​អូស ជា​សត្វ​មាន​ប្រយោជន៍​យ៉ាង​សំខាន់​របស់​មនុស្ស (ម. ព. ក្របី ផង)។
?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះទីន័ងឧសភរាជ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គៃ» មានន័យដូចម្ដេច ?

គៃ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ក្រលៀស​លៃ​បំបាត់​យក​ខ្លះ​ដោយ​បន្លំ។
ឧទាហរណ៍៖  គៃ​យក​ប្រាក់​គេ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គែហ៊ៅ» មានន័យដូចម្ដេច ?

គែហ៊ៅ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (យ.) ឈ្មោះ​ទូក​មួយ​ប្រភេទ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គែលលក» មានន័យដូចម្ដេច ?

គែលលក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ស្មៅ​មួយ​ប្រភេទ ដើម​តូច​ៗ ស្លឹក​វែង​ៗ។
ឧទាហរណ៍៖ ស្មៅ​គែ​លលក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គែល» មានន័យដូចម្ដេច ?

គែល

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដូច​គ្នា​នឹង គិល (ពាក្យ អាសគ្រាម)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គែរ» មានន័យដូចម្ដេច ?

គែរ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស អេហ្ស៊ីប ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គែម» មានន័យដូចម្ដេច ?

គែម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រឹម ហាម។
ឧទាហរណ៍៖ គែម​ទូក ជា​ដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គែប» មានន័យដូចម្ដេច ?

គែប

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់​សម្រាប់​ដាក់​ចង្កា​សេះ។ ខ្នោះ​មាន​គន្លឹះ​ម្យ៉ាង​សម្រាប់​ដាក់​ក្នុង​គន្លង​សត្វ​ស្លាប​ឲ្យ​ថ្លោះ​ជាប់​ក ក៏​ហៅ គែប ដែរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គែន» មានន័យដូចម្ដេច ?

គែន

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ល.) ឈ្មោះ​គ្រឿង​ភ្លេង​លាវ​មួយ​បែប សម្រាប់​ផ្លុំ ធ្វើ​ដោយ​ពក (ឫស្សី​ពក) តូច​ៗ ឬ ដោយ​ឫស្សី​ភ្នំ ២ យ៉ាង មួយ​យ៉ាង​ហៅ ម៉ៃហៀ មួយ​យ៉ាង​ទៀត​ហៅ ម៉ៃឃុយ​ខែន; គេ​យក​កំណាត់​ឫស្សី​នោះ​មក​តម្រៀប​ជា ២ ជួរ ចង​ផ្អោប​គ្នា ក្នុង ១ ជួរ​ចំនួន ៥ កំណាត់​ក៏​មាន ៦ កំណាត់​ក៏​មាន ៨ កំណាត់​ក៏​មាន មាន​អណ្ដាត​សម្រាប់​ផ្លុំ ឮ​សូរ​រំពង​ស្រួយ។
ឧទាហរណ៍៖ លាវ​ផ្លុំ​គែន រាំ​តាម​ចង្វាក់​គែន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គែ» មានន័យដូចម្ដេច ?

គែ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អវយវៈរបស់សត្វស្លាប ដែលសម្រាប់ដាក់អាហារថ្មី នៅផ្ទាប់នឹងគល់ក សណ្ឋានជាថង់ ។
ឧទាហរណ៍៖ គែ​មាន់ គែ​លលក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គេហ៍» មានន័យដូចម្ដេច ?

គេហ៍

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (សំ.) (បា.) (គេហ ន. “ផ្ទះ, អ្នក​ផ្ទះ”) ពាក្យ​សម្រាប់​ប្ដី​ប្រពន្ធ​ហៅ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ស្មោះ​ស្មើ ជា​ពាក្យ​រាបសា​របស់​ប្រជាជន មាន​សេចក្ដី​ថា “អ្នក​ផ្ទះ” ។

ឧទាហរណ៍៖ គេហ៍​អើយ​បាយ​ឆ្អិន​ហើយ​ឬ​នៅ?

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គេហាភិបាល» មានន័យដូចម្ដេច ?

គេហាភិបាល

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) អភិបាល​នៃ​គេហដ្ឋាន អ្នក​ត្រួតត្រា​ផ្ទះ​សំបែង អ្នក​ថែ​រក្សា​ផ្ទះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គេហស្សាមិក» មានន័យដូចម្ដេច ?

គេហស្សាមិក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.)(សំ.) (គ្ឫហស្វាមិក, គ្ឫ > គ្រឹ > គ្រឹហស្វាមិក) បុរស​អ្នក​ម្ចាស់​ផ្ទះ ។ ស្ត្រី​ជា គេហស្សាមិកា គ្រឹហស្វាមិកា។ ពាក្យ​សម្រាប់​ប្រើ​ក្នុង​ការ​តែង​កាព្យ ដើម្បី​ឲ្យ​កវី​ងាយ​ជ្រើស​រើស​ពាក្, ដូច​ជា ប្រសិន​បើ​កវី​ចង់​តែង​កាព្យ​ថា។
ឧទាហរណ៍៖ គេហស្សាមិក ភ្ញាក់​ឡើង​ពី​ព្រឹក ចាត់​ចែង​កិច្ច​ការ ហៅ​កូន​តូច​ធំ ស្រស់ស្រូប​អាហារ រួច​នឹង​ធ្វើ​ការ គ្រប់​ទី​កន្លែង ។ គេហស្សាមិកាជា​អ្នក​ឧស្សាហ៍ មើល​ផ្ទះ​សំបែង មិន​ឲ្យ​ទាស់​ឆ្គង នាទី​ខ្លួន​ឯង ជា​អ្នក​ចាត់ចែង ក្រែង​ខ្វះ​នេះ​នោះ ។ (ប្រទេស​ណា​មាន​ភាសា​សម្បូណ៌ អ្នក​ប្រទេស​នោះ ងាយ​តែង​សេចក្ដី ងាយ​និយាយ​ស្ដី, គ្រាន់​តែ​ពិបាក​រៀន ពិបាក​ចំណាំ​បន្ដិច​ប៉ុណ្ណោះ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គេហស្ថាន» មានន័យដូចម្ដេច ?

គេហស្ថាន

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) ទី​ផ្ទះ ផ្ទះ​ទាំង​មូល ដូច​គេហដ្ឋាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គេហបាល» មានន័យដូចម្ដេច ?

គេហបាល

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) អ្នក​រក្សា​ផ្ទះ អ្នក​ចាំ​ផ្ទះ ឆ្មាំ​ផ្ទះ។
អ្នកស៊ីឈ្នួលយាមផ្ទះ ឬសណ្ឋគារឱ្យគេ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គេហថប» មានន័យដូចម្ដេច ?

គេហថប

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ច្រកតូចៗ ខ្វាត់ខ្វែងនៅក្នុងប្រាសាទវិមាន ច្រកដែលជាចន្លោះនៃដែនដីពីរផ្សេងគ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គេហដ្ឋាន» មានន័យដូចម្ដេច ?

គេហដ្ឋាន

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ទី​ផ្ទះ ផ្ទះ​ទាំង​មូល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គេហជន» មានន័យដូចម្ដេច ?

គេហជន

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (បា.) មនុស្ស​ដែល​នៅ​ក្នុង​ផ្ទះ, អ្នក​ផ្ទះ (ទោះ​ម្នាក់​ក្ដី ច្រើន​នាក់​ក្ដី)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គេហចរ» មានន័យដូចម្ដេច ?

គេហចរ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្ទះមានកង់សម្រាប់ធ្វើដំណើរ ទៅសំដែងទស្សនីយភាពក្នុងទីផ្សេងៗ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គេចវេះ» មានន័យដូចម្ដេច ?

គេចវេះ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា គេច​ដោះ​មិន​ឲ្យ​ឃើញ​ខ្លួន (ម. ព. វេះ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គេចកែ» មានន័យដូចម្ដេច ?

គេចកែ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កែ​ពង្វាង។
ឧទាហរណ៍៖  គាត់​ជំពាក់​ប្រាក់​ខ្ញុំ ៣០ រៀល ៥ ឆ្នាំ​ហើយ ឥឡូវ​គេច​កែ​ថា​គាត់​បាន​សង​អស់​ហើយ (ម. ព. កែ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គេច» មានន័យដូចម្ដេច ?

គេច

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចៀស​វាង។
ឧទាហរណ៍៖ គេច​ចុះ​គេច​ឡើង ទាហាន​ទៅ​ខាង​ឆ្វេង ចោរ​គេច​ទៅ​ខាង​ស្ដាំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គេង» មានន័យដូចម្ដេច ?

គេង

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រះ​ដេក ប្រះ​ដេក​ឲ្យ​ឮ​គ្រេង; ពាក្យ​ទំយើ ថ្នម សម្រាប់​និយាយ​ចំពោះ​កូន​តូច​ដែល​ទើប​នឹង​ចេះ​អង្គុយ ឬ ទើប​នឹង​ចេះ​ដើរ​ដួល។
ឧទាហរណ៍៖ នាង​គេង​ទៅ ហ៏​កូន​គេង​ទៅ ! (ម. ព. គ្រេង ផង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គេ» មានន័យដូចម្ដេច ?

គេ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ខាង សំ. បា. ប្រើជា បុ. ទី១ , ខាងភាសាដទៃខ្លះ ប្រើជា បុ. ទី ៣) សម្រាប់និយាយចំពោះអ្នកដទៃដោយមិនចេញចំឈ្មោះអ្នកណាមួយឡើយ ។
ឧទាហរណ៍៖ ខ្ញុំមិនហ៊ានរកគេទេ, កុំអាលទៅ ចាំគេមកជួបជុំសិន ។

                គេយើង ទាំងគេទាំងយើង ។ គេឯង ទាំងគេផង ទាំងខ្លួនឯងផង ។
ឧទាហរណ៍៖​ ធ្វើយ៉ាងហ្នឹងមិនល្អទេ នាំឲ្យខូចកេរ្តិ៍ឈ្មោះគេឯងអស់ហើយ ។បើមិនមានដំណើរទាក់ទងមកខ្លួនឯងផងទេ កុំប្រើពាក្យថា គេឯង ត្រូវនិយាយត្រឹមតែ គេ ប៉ុណ្ណោះ និង ឯង ឬ គ្នាឯង ប៉ុណ្ណោះ ទើបទុកជាត្រឹមត្រូវ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គើមៗ» មានន័យដូចម្ដេច ?

គើមៗ

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ទើម​ៗ។
ឧទាហរណ៍៖ ក្ដាម​វារ​គើម​ៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គួរីយេរ» មានន័យដូចម្ដេច ?

គួរីយេរ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បារ.) (Courrier) មនុស្ស រថ រថយន្ដ នាវា​ដែល​ដឹក​នាំ​សំបុត្រ​ស្នាម​ ឬបញ្ជើ​ផ្សេង​ៗ ជាដើម; សំណុំ​លិខិត លិខិត​ផ្សេង​ៗ ដែល​ប្រមូល​រួម​ជា​សំណុំ​ក៏​ហៅ​ថា គួរីយេរ ដែរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គួរឱ្យអាណោចអធ័ម» មានន័យដូចម្ដេច ?

គួរឱ្យអាណោចអធ័ម

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលគួរឱ្យខ្លោចផ្សាក្នុងចិត្តក្រៃពេក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គួរនា» មានន័យដូចម្ដេច ?

គួរនា

?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ហាក់​ដូច បីដូច ដូច​ជា។
ឧទាហរណ៍៖ គួរ​នា​ដូច​ជា …។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គួរតែ» មានន័យដូចម្ដេច ?

គួរតែ

?ថ្នាក់ពាក្យជា អាយតនិបាត
មានន័យថា ( ម. ព. គួរ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គួរដល់កិត្តិភាព» មានន័យដូចម្ដេច ?

គួរដល់កិត្តិភាព

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលជាគ្រឿងលើកមុខ​​​​ គួរលើកតម្កើង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គួរ» មានន័យដូចម្ដេច ?

គួរ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា សម; គម្បី; ឥត​ទាស់។
ឧទាហរណ៍៖ អ្នក​ថា​ហ្នឹង​គួរ​ហើយ; ពាក្យ​នោះ​គួរ​ហើយ។

?ថ្នាក់ពាក្យជា អាយតនិបាត
មានន័យថា សម, សមតែ; ល្មម, ល្មមតែ ។
ឧទាហរណ៍៖ គួរខ្លាចអំពើអាក្រក់, គួរស្រឡាញ់អំពើល្អ, គួរតែចៀសវាងកុំសេពគប់នឹងមនុស្សពាល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គួប» មានន័យដូចម្ដេច ?

គួប

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រួម ផ្គុំ ព្រួត។ ប្រើ​ជា គុ. ក៏​បាន ដូច​ពាក្យ​ថា សូត្រ​គួប អំបោះ​គួប ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គូឡាឡាំពួ» មានន័យដូចម្ដេច ?

គូឡាឡាំពួ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស ម៉ាឡេស៊ី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គូស» មានន័យដូចម្ដេច ?

គូស

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​មាន​ជួរ​ស្នាម ឲ្យ​មាន​ជា​គំនួស។
ឧទាហរណ៍៖ គូស​ថ្នាំង​ដៃ គូស​ដី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គូលែន» មានន័យដូចម្ដេច ?

គូលែន

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​មួយ​ប្រភេទ មាន​ផ្លែ​ជា​អាហារ ផ្លែ​មាន​សណ្ឋាន​ប្រហែល​ផ្លែ​ទៀប​ខ្មែរ​តែ​តូច​ជាង​ច្រើន ស្រដៀង​គ្នា​ស្ទើរ​ចាប់​ច្រឡំ​ផ្លែ​សិរមាន់ មាន​គ្រាប់​តែ ១ សណ្ឋាន​សាច់​រុំ​គ្រាប់​ដូច​ផ្លែ​មៀន ស្លឹក​វែង​ៗ​ស្រួច​ចុង; ក្នុង​កម្ពុជ​រដ្ឋ​មាន​សម្បូរណ៌​តែ​នៅ​ភ្នំ​គូលែន ក្នុង​ខែត្រ​សៀមរាប ប៉ុន្តែ​មាន​ផ្លែ​តូច​ៗ ហើយ​សាច់​ស្ដើង​ៗ ទាំង​រស​ជាតិ​ក៏​ជូរ ចាញ់​គូលែន​ដែល​មក​ពី​ប្រទេស​ក្រៅ។
ឈ្មោះ​ភ្នំ ១ នៅ​ក្នុង​ខែត្រ​សៀមរាប​ដែន​កម្ពុជា; ប្រហែល​ជា​ឲ្យ​ឈ្មោះ តាម​ទំនង​ដែល​មាន​ដើម​គូលែន​ដុះ​ច្រើន​ទេ​ដឹង ?
ឧទាហរណ៍៖ ភ្នំ​គូលែន។

                ព្រឹក្សម៉្យាង កម្ពស់ ៨-១០ម ដុះនៅប្រទេសចិនខាងត្បូង និងវៀតណាមខាងជើង ពួកជ្វានាំមកដាំជាយូរណាស់ហើយគឺ ១៥ សតវត្សមុនគ.ស។ នៅប្រទេសខ្មែរគេឃើញវាដុះឯងៗ តែលើភ្នំគូលែនទេ។ គេតែងដាំសម្រាប់យកផ្លែជាអាហារ ផ្លែស្រស់មានជីវជាតិ A និង B ជាច្រើន តែផ្លែគ្រាមគ្មានជីវជាតិនេះទេ ផ្លែខ្ចីគេប្រើធ្វើថ្នាំអុតធំ។ គ្រាប់ជាថ្នាំពោះវៀន។ គ្រូថ្នាំបុរាណស្ងោរផ្កា សំបក និង ឫសគូលែនព្យាបាលជំងឺបំពង់ក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គូលីត» មានន័យដូចម្ដេច ?

គូលីត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​សត្វ​បក្សី​មួយ​ប្រភេទ រូប​តូច ជើង​វែង ក​វែង សម្បុរ​ប្រផេះ​ពព្រុស ជា​ពួក​សត្វ​រត្តិចរ ចេញ​រក​ស៊ី​តែ​ក្នុង​វេលា​យប់។ ស្ដេច​គូលីត គឺ​មនុស្ស​ដែល​លើក​ខ្លួន​ធ្វើ​ជា​ស្ដេច ហើយ​តាំង​បញ្ចុះ​បញ្ចូល​ពួក​ប្រជាជន​ឲ្យ​ចុះ​ចូល​ខ្លួន ដើម្បី​នឹង​ក​ជា​ទ័ព​ក្បត់​ផែនដី វេលា​ថ្ងៃ​លាក់​ខ្លួន​ពួន​នៅ​តែ​ក្នុង​ព្រៃ លុះ​ដល់​វេលា​យប់ ទើប​ហ៊ាន​ចេញ​វាល ឬ ចូល​ក្នុង​ស្រុក​ភូមិ ប្រើ​អាការ​កិរិយា​ដូច​ជា​សត្វ​គូលីត​ដែល​ជា​សត្វ​រត្តិចរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គូលី» មានន័យដូចម្ដេច ?

គូលី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្ស​ដែល​​​ស៊ី​ឈ្នួល​ធ្វើ​ការ។ ពាក្យ​នេះ​មាន​ដើម​កំណើត​នៅ​ប្រទេស​ហិណ្ឌូស្តង់ គេ​សរសេរ កុលិ សំដៅ​ចំពោះ​តែ​ទៅ​លើ​មនុស្ស​ស៊ី​ឈ្នួល​ធ្វើ​ការ​ជាតិ​ហិណ្ឌូ ឬ ចិន ; គេ​បាន​យក​ពាក្យ​នេះ ទៅ​ប្រើ​ក្នុង​ប្រទេស​អង់គ្លេស ត​មក​ដល់​ប្រទេស​បារាំងសែស ទើប​ផ្សាយ​មក​ក្នុង​ប្រទេស​ឥណ្ឌូចិន មាន​ស្រុក​ខ្មែរ​ជាដើម។ (សំ. កុលិ “ដៃ”)។