Posted on Leave a comment

តើពាក្យ «គូរ» មានន័យដូចម្ដេច ?

គូរ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​កើត​ជា​គំនូរ​តំណាង​រូប​រាង​សរពើ ដោយ​ដី​ខ្មៅ ប៉ាកកា ឬ ជក់។
ឧទាហរណ៍៖  គូរ​រូប គូរ​គំនូរ គូរ​វាស គូរ​ផែនទី។

?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំជាមួយពាក្យគិត ។
ឧទាហរណ៍៖ គិតគូរ, គិតហើយសឹមគូរ ។

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់ព្រះលេខា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គូធ» មានន័យដូចម្ដេច ?

គូធ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. គូថ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គូទស្លា» មានន័យដូចម្ដេច ?

គូទស្លា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បណ្ណង្គជាតិមួយប្រភេទកម្ពស់ ៥០-៨០ ម ដុះក្រោមដើមឈើព្រៃក្រាស់នៃប្រទេសខ្មែរ លាវ វៀតណាម។​ ស្លឹកវែងរហូតដល់១ ម មានបណ្តោយ ២០-៤០ សម មានឆែកៗបន្តិចៗល្អណាស់ គេនិយមយកដើមនេះដាំលម្អផ្ទះ គេចូលចិត្តដាំនៅគល់ដើមស្លា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គូទ» មានន័យដូចម្ដេច ?

គូទ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. គុទ) អវយវៈត្រង់ចំណែកកាយខាងក្រោយជិតវច្ចទ្វារ
ឧទាហរណ៍៖ ដាក់​គូទ​អង្គុយ។

             ប៉ែកអវយវៈនេះបុរាណពីដើមហៅថា តពោក ឬ ត្រពោក; សូម្បីសព្វថ្ងៃនេះ អ្នកបាត់ដំបង, អ្នកសៀមរាបជាដើម ក៏នៅប្រើពាក្យនេះដែរ

ឧទាហរណ៍៖ ដាក់តពោកអង្គុយ ( ម. ព. នោះ ) ។ ប្រើដោយច្រឡំសរសេរ គូថ, ត្រូវប្រើ គូទ វិញទើបត្រឹមត្រូវ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គូថ» មានន័យដូចម្ដេច ?

គូថ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) (សំ.) (គូថ) អាចម ឬ អាចម៍ ឧច្ចារៈ លាមក។
ឧទាហរណ៍៖ អង្គុយ​បន្ទោ​គូថ​ក្នុង​បង្គន់ (ម. ខ្ព. ឧច្ចារៈ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គូជីវ» មានន័យដូចម្ដេច ?

គូជីវ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះនេះក្លាយមកពីចិន ពីព្រោះដើមនេះ គេដាំនៅតែប្រទេសចិនទេ។ គេយកមើមជ្រក់ ទៅលក់នៅស្រុកខ្មែរ យើងស្គាល់តែមើមជ្រក់ ដែលគេដាក់លក់ក្នុងហាង ឬផ្សារ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គូឆាយ» មានន័យដូចម្ដេច ?

គូឆាយ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ចិ.) ឈ្មោះ​បន្លែ​មួយ​ប្រភេទ ស្លឹក​សំប៉ែត​តូច​វែង ស្មើ​ចុង ស្មើ​ដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គូគ្រីវ» មានន័យដូចម្ដេច ?

គូគ្រីវ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាខ្ទឹមមួយប្រភេទ ដែលគេដាំនៅក្នុងប្រទេសកម្ពុជា ដើម្បីយកមើមធ្វើជាជ្រក់។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ គូគ្រីវ – អំបូរ ៖ LILIACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Allium schoenoprasum – ឈ្មោះអង់គ្លេស ៖ Chives – ឈ្មោះបារាំង ៖ Ciboulette – ប្រភពដើម ៖ ចិន (២០) – លក្ខណៈរូបសាស្រ្ត ៖ មិនទាន់មានព័ត៌មាន – លក្ខណៈជីវសាស្ត្រ ៖ មិនទាន់មានព័ត៌មាន – លក្ខណៈអេកូឡូស៊ី ៖ ដុះតាមតំបន់ត្រជាក់បង្គួរ និងតំបន់ក្តៅសើម។ នៅ កម្ពុជាឃើញមានការដាំដុះខ្លះដែរ។ ផ្ទះជាលក្ខណៈគ្រួសារ។ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ ធ្វើជ្រក់ហូបជាមួយសាច់អាំង បបរស និងគ្រឿងក្លែម។
ឧទាហរណ៍៖ (២០) វចនានុក្រមរុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា របស់លោកស្រីបណ្ឌិត DY PHON PAULINE ឆ្នាំ២០០០ ទំព័រ២៤ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គូកន» មានន័យដូចម្ដេច ?

គូកន

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កន​ដែល​ជាគូ​នឹង​គ្នា មនុស្ស​ដែល​ជា​មិត្រ​នឹង​គ្នា មិត្រ​សំឡាញ់ ដៃ​គូ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គូក» មានន័យដូចម្ដេច ?

គូក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​សត្វ​ស្លាប​មួយ​ប្រភេទ សន្ដាន​ទីទុយ មៀម ចេញ​រក​ស៊ី​តែ​ក្នុង​វេលា​យប់ រាប់​បញ្ចូល​ក្នុង​ពួក​សត្វ រត្តិ​ចរ (ម. ព. រត្តិចរ រាត្រី​ចរ ទិវា​ចរ ទៀត​ផង)។
?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយឆ្លើយគ្នាពីចម្ងាយ ឬ បង្កូកហៅគ្នាពីចម្ងាយ( ប្រើតាមទម្លាប់ថា ) ។ ម. ព. កូ៎ក ទៀតផង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គូ» មានន័យដូចម្ដេច ?

គូ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្នាម​ភ្លោះ​ព័ទ្ធ​ជុំ​វិញ​បន្ទាយ ឬ វាំង; ពាក្យ​បុរាណ​ហៅ កសិណ ដូច​យ៉ាង​កសិណ​ព័ទ្ធ​ជុំ​វិញ​នគរ​វត្ត​ជាដើម ជាប់​ហៅ​រៀង​មក​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។
ចំនួនពីរផ្ទឹមគ្នា ។
ឧទាហរណ៍៖ ចំនួនពីរផ្ទឹមគ្នា ។

                  គូកម្ម គឺបុរសនិងស្ដ្រីដែលបានគ្នាជាប្ដីប្រពន្ធ ហើយព្រាត់គ្នាទៅវិញក្នុងកាលរហ័សឆាប់ ។ គូព្រេង គឺបុរសនិងស្ដ្រី ដែលយល់ថាបានកសាងជាមួយគ្នាអំពីអតីតជាតិមកហើយ បានគ្នាជាប្ដីប្រព្ធនៅឋិតថេរជាមួយគ្នាជាសុខតទៅហៅថា បុព្វេសន្និវាស ។ គូស្រករ គឺប្ដីប្រពន្ធដែលមានអាយុស្រករគ្នា ។
ឧទាហរណ៍៖ មានគូស្រករ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គុំកួន» មានន័យដូចម្ដេច ?

គុំកួន

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់អាឃាដ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គុំ» មានន័យដូចម្ដេច ?

គុំ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប៉ងដោយអាក្រក់, ប៉ងធ្វើការបៀតបៀនគេ, ចងចិត្តព្យាបាទគេ , ចងគំនុំ
ឧទាហរណ៍៖ គុំវាយ, គុំបម្រុងនឹងសងសឹកវិញ ។ គុំកួន គុំយ៉ាងខ្ជាប់ខ្ជួនមិនបណ្ដោយឲ្យភ្លេច : វាគុំកួនយូរហើយ បម្រុងនឹងលបវាយមិត្រចាស់របស់វា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គុឡី» មានន័យដូចម្ដេច ?

គុឡី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. គុលី ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គុឡិកា» មានន័យដូចម្ដេច ?

គុឡិកា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. គុលិកា ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គុហាសាស្រ្ត» មានន័យដូចម្ដេច ?

គុហាសាស្រ្ត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិទ្យាសាស្រ្តខាងអាជីវកម្ម ឬការរុករក គុហា ក្បាលទឹកជាដើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គុហា» មានន័យដូចម្ដេច ?

គុហា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (បា.) រូង​ធំ​ដែល​កើត​ឯង​ក្នុង​ភ្នំ។
ឧទាហរណ៍៖ យោគី​ធ្វើ​សមណ​ធម៌​ក្នុង​គុហា។

                រូងធំកើតឯងក្នុងភ្នំ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គុលី» មានន័យដូចម្ដេច ?

គុលី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. គុលី) ដុំមានសណ្ឋានមូល, ដុំមូលតូចៗ ដែលសម្រាប់បោះ, សម្រាប់ប្រមៀលលេង, ដុំកៅស៊ូដែលហៅថា ប័ល ក្នុងសម័យនេះ ក៏រាប់បញ្ចូលក្នុងពាក្យនេះដែរ ។
ឧទាហរណ៍៖ លេងកូនគុលី ( ហៅក្លាយមកជា គ្លី ឬ ឃ្លី ) ។ ពាក្យនេះមានកំណើតជាមួយនឹង គុលិកា ដែរ ( ម. ព. គោល ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គុលិកា» មានន័យដូចម្ដេច ?

គុលិកា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) (សំ.) ដុំ​មូល​តូច​ៗ; ដុំ​ថ្នាំ​រំងាប់​រោគ ដែល​គេ​លញ់​គ្រាប់​មូល​តូច​ៗ សម្រាប់​លេប។
ឧទាហរណ៍៖ ថ្នាំ​គុលិកា; លញ់ សូន​គុឡិកា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គុលាពកូល» មានន័យដូចម្ដេច ?

គុលាពកូល

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ត្រកូលរុក្ខជាតិដែលមានត្របកផ្កាស្រទាប់ៗ ដូចជាផ្កាកុលាប ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គុល» មានន័យដូចម្ដេច ?

គុល

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា អម្ពិល​គុល។
ស្រគាល​រលុង​សំបក; និយាយ​ចំពោះ​តែ​ផ្លែ​អម្ពិល​ម្យ៉ាង។

ឧទាហរណ៍៖ អម្ពិល​គុល។

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា (ម. ព. គឹល) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គុរុវិទ្យា» មានន័យដូចម្ដេច ?

គុរុវិទ្យា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម.ព. គរុវិជ្ជា) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គុយ្ហៈ» មានន័យដូចម្ដេច ?

គុយ្ហៈ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. គុហ្យ ឬ គុហ្យប្រទេឝ) អវយវៈដែលត្រូវតែបិទបាំង, ត្រូវតែលាក់; លិង្គ (ខ្មាសរបស់បុរសស្ដ្រី) ច្រើនប្រើចំពោះតែបុរស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គុយ្ហប្បទេស» មានន័យដូចម្ដេច ?

គុយ្ហប្បទេស

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. គុយ្ហៈ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គុយបា» មានន័យដូចម្ដេច ?

គុយបា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស គុយបា, (រាជធានី/​រដ្ឋធានី): ឡាហាវ៉ាន

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គុយទាវ» មានន័យដូចម្ដេច ?

គុយទាវ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ចិ.) ឈ្មោះ​ម្ហូប​ចិន​ម្យ៉ាង ធ្វើ​ដោយ​សរសៃ​ម្សៅ​ខ្សាយ​ដែល​ហាន់ ស្រុះ​លាយ​នឹង​សាច់​ចិញ្ច្រាំ ផ្សំ​នឹង​គ្រឿង​ផ្សេង​ៗ។ សរសៃ​ម្សៅ​ហាន់​នោះ ក៏​ហៅ គុយទាវ ដែរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គុយ» មានន័យដូចម្ដេច ?

គុយ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​តូច​មាន​ដើម​ជា​វល្លិ ផ្លែ​មាន​រស​ផ្អែម​លាយ​ជូរ ប្រើ​ជា អាហារ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គុម្ពោត» មានន័យដូចម្ដេច ?

គុម្ពោត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ថា គុម្ពោ តាមវិធីបំបែកនាមសព្ទ) គុម្ពឈើតូចៗ ដែលដុះជុំគ្នា ១ ដុំៗ
ឧទាហរណ៍៖  គុម្ពោត​ឈើ។

?ថ្នាក់ពាក្យជា ពាក្យប្រៀប
មានន័យថា ល្បិច កន្លៀត អាថ៌​កំបាំង។
ឧទាហរណ៍៖ អញ​ស្គាល់​ហើយ​គុម្ពោត​នុ៎ះ !

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គុម្ពព្រឹក្ស (អនុគុម្ពព្រឹម)» មានន័យដូចម្ដេច ?

គុម្ពព្រឹក្ស (អនុគុម្ពព្រឹម)

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពួករុក្ខជាតិដែលមានដើមនៅជាចន្លោះនៃគុម្ពព្រឹក្សនិងវល្លិ៍ ដូចជាដើមត្រែង បបុសជាដើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គុម្ពព្រឹក្ស» មានន័យដូចម្ដេច ?

គុម្ពព្រឹក្ស

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដើមឈើតូចទាបដែលបែកមែក ចេញជាចំពាម តាំងពីគល់ទៅ ដូចយ៉ាងដើមភ្នំភ្នែង កប្បាសព្រៃ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គុម្ពត្រចៀក» មានន័យដូចម្ដេច ?

គុម្ពត្រចៀក

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះការណ៌។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គុម្ព» មានន័យដូចម្ដេច ?

គុម្ព

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. គុល្ម ) ពួក, ប្រជុំ, បន…។ ពួក, ប្រជុំដើមឈើ ឬ ដំណាំផ្សេងៗ ។
ឧទាហរណ៍៖ គុម្ព​ឈើ ចេក ១ គុម្ព។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គុមក្វាត» មានន័យដូចម្ដេច ?

គុមក្វាត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះចុល្លព្រឹក្សពួកមួយកម្ពស់ ១-៤ ម មានបន្លាគេដាំក្នុងប្រទេសក្តៅ។ ផ្លែទុំពនណ៌ក្រហមរាងមូលមានវិជ្ឈមាត្រប្រហែល ១ ស.ម គេតែងធ្វើតំណាប់ទុកបរិភោគ។​ គ្រូបុរាណប្រើស្លឹកធ្វើថ្នាំព្យាបាលជំងឺគ្រឿងដកដង្ហើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គុន» មានន័យដូចម្ដេច ?

គុន

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​សិល្ប​ខាង​គ្រឿង​អាវុធ សម្រាប់​ចូល​ប្រឡូក​លោត​ហក់​តយុទ្ធ​ផ្ទាល់​ខ្លួន ជា​ចំណេះ​វិសេស​ម្យ៉ាង​របស់​អ្នក​ចម្បាំង ពី​ក្នុង​សម័យ​បុព្វបុរស​រាល់​ប្រទេស។
ឧទាហរណ៍៖ គុន​ដំបង គុន​ដាវ​វែង គុន​ដាវ​ខ្លី គុន​ខែល គុន​កាំបិត​គ្រលុក …។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គុត» មានន័យដូចម្ដេច ?

គុត

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រហារ កាប់ ពិឃាត ធ្វើ​ឃាត សម្លាប់; ច្រើន​និយាយ​ថា វាយ​គុត ធ្វើ​គុត។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ប្រហារ ការ​ពិឃាត ការ​ធ្វើ​ឃាត ការ​សម្លាប់​មនុស្ស។ អ្នក​ខ្លះ​និយាយ​ថា គត់ ប៉ុន្តែ​ក្នុង​ពាក្យ​កាព្យ​បុរាណ​ថា គុត ដូច​មាន​ពាក្យ​កាព្យ​ថា លុះ​ដល់​ទី​ធ្វើ​គុត ឲ្យ​នាង​លុត​ព្រះ​ជង្ឃា … (សាស្រ្តា​លក្សណវង្ស)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គុណូបការៈ ឬ គុណោបការៈ» មានន័យដូចម្ដេច ?

គុណូបការៈ ឬ គុណោបការៈ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (គុណ + ឧបការ) សេចក្ដីទំនុកបម្រុង អនុគ្រោះដោយគុណ គឺសេចក្ដីទំនុកបម្រុងឲ្យល្អ ឲ្យដុះដាលចម្រើន ហៅថា ឧបការគុណវិញក៏បាន ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គុណា–» មានន័យដូចម្ដេច ?

គុណា–

មានន័យថា ( ម. ព. គុណ ន. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គុណានុភាព» មានន័យដូចម្ដេច ?

គុណានុភាព

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (គុណ + អានុភាវ) អានុភាពនៃគុណ គឺអំណាច តេជះ ឫទ្ធិនៃសេចក្ដីល្អ សេចក្ដីបរិសុទ្ធិ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គុណានិសង្ស» មានន័យដូចម្ដេច ?

គុណានិសង្ស

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (គុណ + អានិសំស) ដំណើរបង្ហូរផលផ្ដល់ឲ្យបានសម្រេចប្រយោជន៍ដោយសារគុណ ផលនៃសេចក្ដីល្អ ផលដែលឲ្យតាមដំណើរសេចក្ដីបរិសុទ្ធិ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គុណាករ» មានន័យដូចម្ដេច ?

គុណាករ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( គុណ + អាករ ) អណ្ដូង កំណប់ នៃសេចក្ដីល្អ នៃសេចក្ដីបរិសុទ្ធិ ប្រជុំនៃសេចក្ដីល្អ សេចក្ដីបរិសុទ្ធិគ្រប់យ៉ាង បុគ្គលអ្នកបរិបូណ៌ដោយសេចក្ដីបរិសុទ្ធិ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គុណសម្បទា» មានន័យដូចម្ដេច ?

គុណសម្បទា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដូចគ្នានឹងគុណសម្បត្តិដែរ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គុណសម្បត្តិ» មានន័យដូចម្ដេច ?

គុណសម្បត្តិ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដីដល់ព្រមដោយគុណ គឺការបរិបូណ៌ ដោយសេចក្ដីល្អ សេចក្ដីបរិសុទ្ធិ។
ឧទាហរណ៍៖ មនុស្សនេះ មានគុណសម្បត្តិគួរឲ្យសរសើរ ។

               ទំនួលចិត្តដែលទោរទន់ទៅរកផ្លូវត្រូវ ។

               ឬ គុណសម្ប័ទ, —សម្បទា ការបរិបូណ៌ដោយគុណ ។ ល ។ ពាក្យសុភាសិតបុរាណ : សម្បត្តិកម្ចាត់ព្រួយ មានគេជួយមិនបាច់ហៅរក ។ ពាក្យសុភាសិតសម័យថ្មី : សម្បត្តិច្រើន ចម្រើនបុណ្យ ប្រពន្ធល្អ បរិបូណ៌មិត្រ ចិត្តទូលាយ ងាយទាំងគ្រប់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គុណសព្ទ» មានន័យដូចម្ដេច ?

គុណសព្ទ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំដីដែលប្រាប់ដំណើរនាមនាមឲ្យឃើញលក្ខណៈផ្សេងៗគ្នា (ម. ព. គុណនាម ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គុណវុឌ្ឍិ» មានន័យដូចម្ដេច ?

គុណវុឌ្ឍិ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដីចម្រើនដោយគុណ ដំណើរចម្រើនដោយសេចក្ដីល្អ ដោយសេចក្ដីរុងរឿង ដោយសេចក្ដីបរិសុទ្ធិ ។
ការប្រសិទ្ធីនូវគុណសម្បត្តិ ។
ឧទាហរណ៍៖ តាមផ្លូវតុលាការ កាលបើសាលាដំបូង ឬសាលាឧទ្ធរណ៍ភាន់ច្រឡំក្នុងគុណវុឌ្ឍិ នៃបទល្មើស ដូចការឆបោក ថាជាការគៃបំបាត់ជាដើម សាលាវិនិច្ឆ័យ អាចនឹងទម្លាយសាលក្រមមុននោះចោលបាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គុណវិសេស» មានន័យដូចម្ដេច ?

គុណវិសេស

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរប្លែករបស់គុណ គឺដំណើរប្រព្រឹត្តល្អដោយកាយវាចាចិត្តឥតសៅហ្មង។ សេចក្ដីល្អផ្សេងៗ។ ឈានសមាបត្តិដែលជាធម៌មានដំណើរប្លែកគួរឲ្យស្ងើច។
ឧទាហរណ៍៖ អួតគុណវិសេសដែលពុំមានក្នុងខ្លួន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គុណវិបត្តិ» មានន័យដូចម្ដេច ?

គុណវិបត្តិ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិបត្តិនៃគុណ ការប្រាសចាកគុណ ការខ្វះសេចក្ដីល្អ ការគ្មានផលប្រយោជន៍។
ឧទាហរណ៍៖ មនុស្សម្នាក់ៗតែងមានគុណសម្បត្តិខ្លះ គុណវិបត្តិខ្លះ ។

                   ការខ្វះខាតនូវវត្ថុជាចាំបាច់ ដំណើរទាស់ឆ្គង ខាងផ្លូវកាយ និងចិត្ត ដំណើរមិនត្រូវតាម​ទំនងដែលមានស្រាប់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គុណភាព» មានន័យដូចម្ដេច ?

គុណភាព

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពនៃគុណ ដំណើរដែលមានគុណ របស់ដែលមានអានុភាពស័ក្តិសិទ្ធិ ។
ឧទាហរណ៍៖ ឱសថនេះមានគុណភាពវិសេសណាស់ ។

                 លក្ខណៈជាសម្បត្តិនៃវត្ថុនីមួយៗ ឬគុណធម៌ជាពិសេស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គុណនាម» មានន័យដូចម្ដេច ?

គុណនាម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា នាមសព្ទដែលប្រាប់ដំណើរនាមនាម ឲ្យឃើញលក្ខណៈផ្សេងៗគ្នា ដូចពាក្យថា ខ្មៅ ស តូច ធំ វែង ខ្លី ខ្ពស់ ទាប វៀច ត្រង់ ជាដើម។

                    នាមសព្ទ ដែលប្រាប់ដំណើរនាមនាមឱ្យឃើញលក្ខណៈផ្សេងគ្នា ដូចពាក្យថា ស ខ្មៅ ធំ ​តូច ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គុណធម៌» មានន័យដូចម្ដេច ?

គុណធម៌

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធម៌ដែលមានដំណើរចម្រើនសេចក្ដីសុខទុក្ខតាមជាន់តាមថ្នាក់ បានខាងអំពើល្អអាក្រក់ គឺបុណ្យបាបដែលបុគ្គលធ្វើ ។ សេចក្ដីល្អ សេចក្ដីបរិសុទ្ធ សេចក្ដីអាណិត ប្រណី. . . ។

                  ទំនួលចិត្ត ដែលទោរទន់ទៅរកការប្រព្រឹត្តិសុចរិត វៀរចាកទុច្ចរិត ឬដែលប្រកបដោយធម៌ ៤យ៉ាងគឺ ហំរិ ឱត្តប្ប សតិ និងសម្បជញ្ជៈ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គុណជាត ឬ គុណជាតិ» មានន័យដូចម្ដេច ?

គុណជាត ឬ គុណជាតិ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ប្រើតាម នប៉ុំ.ឥត្ថី.) គុណគ្រប់យ៉ាង ។
ឧទាហរណ៍៖ គុណជាតិ ៣ យ៉ាងគឺ សីល សមាធិ បញ្ញា ហៅថាត្រៃសិក្ខា ព្រោះជាដំណើរ ជាលំអានគួរបុគ្គលសិក្សាហាត់រៀនបំពេញឲ្យមានបរិបូណ៌ ដើម្បីជាផ្លូវរំងាប់ទុក្ខ សីលជាគុណជាតញ៉ាំងកាយវាចាឲ្យបរិសុទ្ធ សមាធិ ជាគុណភាពញ៉ាំងចិត្តឲ្យស្ងប់ បញ្ញា ជាគុណជាតិនាំឲ្យស្គាល់ខុសត្រូវ ឲ្យស្គាល់ការណ៍ពិត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គុណកថា» មានន័យដូចម្ដេច ?

គុណកថា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការថ្លែងសរសេរគុណបំណាច់របស់ទាហាន ដែលប្រយុទ្ធមានថ្វីដៃ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គុណ» មានន័យដូចម្ដេច ?

គុណ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ដំណើរធ្វើឲ្យចម្រើនកើនឡើង ។
ឧទាហរណ៍៖ គុណ ១០ ជា ២០; លេខគុណ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដំណើរធ្វើឲ្យចម្រើនកើនឡើង ។
ឧទាហរណ៍៖ គុណ ១០ ជា ២០; លេខគុណ ។

                 (សំ. បា. ) សេចក្ដីចម្រើន; ថ្នាក់, ជាន់; លក្ខណៈ; ចំណែក; សេចក្ដីល្អ; សភាព, បែបបទ…។ សភាវធម៌ដែលចម្រើនឡើងដោយលក្ខណៈរបស់ខ្លួន គួរគោរព តបស្នងនឹងខានពុំបាន : គុណមាតា, គុណបិតា, គុណគ្រូ, គុណលោកអ្នកមានឧបការៈលើខ្លួន ។ ធម៌ដែលគួរនឹក គួររំពឹងដល់: គុណព្រះពុទ្ធ–ព្រះធម៌–ព្រះសង្ឃ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. គុណ : ដូចជា គុណកថា (—កៈថា ) ការថ្លែង, និយាយ, ចរចាអំពីគុណ : គុណកថានេះពីរោះណាស់ គួរតែស្ដាប់ ។ គុណកម្ម (—ក័ម) អំពើគឺគុណ, អំពើជាគុណជាប្រយោជន៍ ។ គុណជាត ឬ គុណជាតិ ( —ជាត ) (ប្រើតាម នប៉ុំ.ឥត្ថី.) គុណគ្រប់យ៉ាង : គុណជាតិ ៣ យ៉ាងគឺ សីល, សមាធិ, បញ្ញា ហៅថា ត្រៃសិក្ខា ព្រោះជាដំណើរ, ជាលំអានគួរបុគ្គលសិក្សាហាត់រៀនបំពេញឲ្យមានបរិបូណ៌ ដើម្បីជាផ្លូវរំងាប់ទុក្ខ; សីលជាគុណជាតញ៉ាំងកាយវាចាឲ្យបរិសុទ្ធ, សមាធិ ជាគុណភាពញ៉ាំងចិត្តឲ្យស្ងប់, បញ្ញា ជាគុណជាតិនាំឲ្យស្គាល់ខុសត្រូវ, ឲ្យស្គាល់ការណ៍ពិត ។ គុណធម៌ (—ធ័រ) ធម៌ដែលមានដំណើរចម្រើនសេចក្ដីសុខទុក្ខតាមជាន់តាមថ្នាក់ បានខាងអំពើល្អអាក្រក់ គឺបុណ្យបាបដែលបុគ្គលធ្វើ ។ សេចក្ដីល្អ, សេចក្ដីបរិសុទ្ធ, សេចក្ដីអាណិត, ប្រណី. . . ។ គុណនាម (—នាម) នាមសព្ទដែលប្រាប់ដំណើរនាមនាម ឲ្យឃើញលក្ខណៈផ្សេងៗគ្នា ដូចពាក្យថា ខ្មៅ, ស, តូច, ធំ, វែង, ខ្លី, ខ្ពស់, ទាប, វៀច, ត្រង់ ជាដើម ។ គុណបទ ( —បត់ ) បទដែលជាវិសេសនៈរបស់នាមនាម ដូចពាក្យថា ផ្ទះខ្ពស់, ផ្ទះទាប, ផ្ទះចាស់, ផ្ទះថ្មី, ជាដើម; ខ្ពស់, ទាប, ចាស់, ថ្មី ជាគុណបទរបស់ ផ្ទះ ។ គុណភាព (—ភាប) ភាពនៃគុណ, ដំណើរដែលមានគុណ; របស់ដែលមានអានុភាពស័ក្តិសិទ្ធិ : ឱសថនេះមានគុណភាពវិសេសណាស់ ។ គុណវិបត្តិ (—វិបាត់) វិបត្តិនៃគុណ, ការប្រាសចាកគុណ, ការខ្វះសេចក្ដីល្អ, ការគ្មានផលប្រយោជន៍ : មនុស្សម្នាក់ៗតែងមានគុណសម្បត្តិខ្លះ, គុណវិបត្តិខ្លះ ។ គុណវិសេស (—វិសេសៈ ឬ —វិសែស) ដំណើរប្លែករបស់គុណ គឺដំណើរប្រព្រឹត្តល្អដោយកាយវាចាចិត្តឥតសៅហ្មង។ សេចក្ដីល្អផ្សេងៗ ។ ឈានសមាបត្តិដែលជាធម៌មានដំណើរប្លែកគួរឲ្យស្ងើច : អួតគុណវិសេសដែលពុំមានក្នុងខ្លួន ។ គុណវុឌ្ឍិ (—វុត-ឍិ) សេចក្ដីចម្រើនដោយគុណ, ដំណើរចម្រើនដោយសេចក្ដីល្អ, ដោយសេចក្ដីរុងរឿង, ដោយសេចក្ដីបរិសុទ្ធិ ។ គុណសព្ទ (—ស័ប) សំដីដែលប្រាប់ដំណើរនាមនាមឲ្យឃើញលក្ខណៈផ្សេងៗគ្នា (ម. ព. គុណនាម ផង ) ។ គុណសម្បត្តិ (—ស័ម-ប័ត) សេចក្ដីដល់ព្រមដោយគុណ គឺ ការបរិបូណ៌ ដោយសេចក្ដីល្អ, សេចក្ដីបរិសុទ្ធិ : មនុស្សនេះ មានគុណសម្បត្តិគួរឲ្យសរសើរ ។ គុណសម្បទា (—ស័ម-ប៉ៈទា) ដូចគ្នានឹង គុណសម្បត្តិ ដែរ ។ គុណាករ (—កៈរ៉ៈ ឬ —ក) ( គុណ + អាករ ) អណ្ដូង, កំណប់ នៃសេចក្ដីល្អ, នៃសេចក្ដីបរិសុទ្ធិ; ប្រជុំនៃសេចក្ដីល្អ, សេចក្ដីបរិសុទ្ធិគ្រប់យ៉ាង; បុគ្គលអ្នកបរិបូណ៌ដោយសេចក្ដីបរិសុទ្ធិ ។ គុណានិសង្ស (—និសង់) (គុណ + អានិសំស) ដំណើរបង្ហូរផលផ្ដល់ឲ្យបានសម្រេចប្រយោជន៍ដោយសារគុណ, ផលនៃសេចក្ដីល្អ, ផលដែលឲ្យតាមដំណើរសេចក្ដីបរិសុទ្ធិ ។ គុណានុភាព (—ភាប) (គុណ + អានុភាវ) អានុភាពនៃគុណ គឺអំណាច, តេជះ, ឫទ្ធិនៃសេចក្ដីល្អ, សេចក្ដីបរិសុទ្ធិ ។ គុណូបការៈ ឬ គុណោបការៈ (គុណ + ឧបការ) សេចក្ដីទំនុកបម្រុង, អនុគ្រោះដោយគុណ គឺសេចក្ដីទំនុកបម្រុងឲ្យល្អ, ឲ្យដុះដាលចម្រើន; ហៅថា ឧបការគុណ វិញក៏បាន ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គុកៗ» មានន័យដូចម្ដេច ?

គុកៗ

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរសន្ធឹកខ្យល់ព្យុះជាដើម (ម. ព. គឹកៗ) ។ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គុក» មានន័យដូចម្ដេច ?

គុក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រណ្ដៅ​ដែល​គេ​ជីក​លង់​ដី​ធ្វើ​ជា​ជើង​ក្រាន​សម្រាប់​ដាំ​ខ្ទះ ឬ​ថ្លាង​ធំ​ៗ ស្ងោរ រំងាស់ ដាំ​ស្ល។

                   កន្លែង​សម្រាប់​ដាក់​ឃុំ​ខាំង​មនុស្ស​ទោស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គឺ» មានន័យដូចម្ដេច ?

គឺ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (យ.) រង្វាស់សម្រាប់វាស់ឧស បណ្ដោយ ១៦ ម៉ែត្រ ទទឹង ១ ម៉ែត្រ កំពស់ ១ ម៉ែត្រ ។
ឧទាហរណ៍៖ ឧស ១ គឺ ។

​                 ឧស ១ គឺ ។
ឧទាហរណ៍៖ ដូចមានខ្លួនឈ្មោះនោះនៅជាគឺស្រាប់, សឹងមានឪពុកខ្ញុំជាគឺ ។

?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ពាក្យសម្រាប់និយាយខៃពាក្យ ខៃសេចក្ដីដែលមានន័យមានទំនងស្មើគ្នា ដើម្បីឲ្យច្បាស់។
ឧទាហរណ៍៖ សម្រាន​គឺ​ដេក មិន​ចាំ​គឺ​ភ្លេច មិន​ល្អ​គឺ​អាក្រក់ មិន​ចេះ​គឺ​ល្ងង់។

                ប្រាប់ដំណើរសម្រេចអំពើរបស់អ្នកធ្វើ មានសេចក្ដីថាដែល ។
ឧទាហរណ៍៖ ការនុ៎ះគឺខ្ញុំធ្វើ ( =ការនុ៎ះដែលខ្ញុំធ្វើ ) ។

               សម្រាប់និយាយសរុប, ប្រមូលអ្វីៗដែលរួបរួម រាយឈ្មោះឲ្យឃើញតាមចំនួន ។
ឧទាហរណ៍៖ ឥរិយាបថមាន ៤ យ៉ាងគឺ ដើរ, ឈរ, អង្គុយ, ដេក; បើមិនប្រើពាក្យថា គឺ នឹងប្រើសរសេរគ្រឿងសំគាល់ ( : ) នេះជាជំនួសក៏បាន, ដូច្នេះ ឥរិយាបថមាន ៤ : ដើរ, ឈរ, អង្គុយ, ដេក, មានសេចក្ដីដូចគ្នានឹងពាក្យ គឺ ដែរ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គឹល» មានន័យដូចម្ដេច ?

គឹល

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​សន្ធឹក​ឮ​ដោយ​ផ្អើល។
ឧទាហរណ៍៖ សត្វ​ស្លាប​ផ្អើល​គឹល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គឹកៗ» មានន័យដូចម្ដេច ?

គឹកៗ

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​សន្ធឹក​ខ្យល់​ខ្លាំង សូរ​សន្ធឹក​កប៉ាល់​បើក។
ឧទាហរណ៍៖ ខ្យល់​ព្យុះ​បក់​មក​ឮ​សូរ​គឹក​ៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គីឡូស៊ីក» មានន័យដូចម្ដេច ?

គីឡូស៊ីក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បារ.) (Kilocycle) ខ្នាត​ដំណើរ​ផ្ទួន​ចំពោះ​បាតុ​ភូត​នៃ​ការ​កម្រើក​ញ័រ​រន្ថាន់ ស្មើ​នឹង​មួយ​ពាន់​ស៊ីក​ក្នុង​មួយ​វិនាទី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គីឡូវ៉ុល» មានន័យដូចម្ដេច ?

គីឡូវ៉ុល

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បារ.) (Kilovolt) ខ្នាត​នៃ​កម្លាំង​ធាតុ​ក្នុង​អគ្គិសនី ស្មើ​នឹង​មួយ​ពាន់​វ៉ុល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គីឡូវ៉ាត់» មានន័យដូចម្ដេច ?

គីឡូវ៉ាត់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បារ.) (Kilowatt) ខ្នាត​ប្រធាន​នៃ​កម្លាំង​ចរន្ត​អគ្គិសនី ស្មើ​នឹង​មួយ​ពាន់​វ៉ាត់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គីឡូម៉ែត្រ» មានន័យដូចម្ដេច ?

គីឡូម៉ែត្រ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បារ.) (Kilomètre) រង្វាស់​ចម្ងាយ​មាន​ប្រមាណ​មួយ​ពាន់​ម៉ែត្រ គឺ​ប្រមាណ​ប្រាំ​រយ​ព្យាម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គីឡូតោន» មានន័យដូចម្ដេច ?

គីឡូតោន

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បារ.) (Kilotonne) មួយ​ពាន់​តោន ជា​ខ្នាត​សម្រាប់​ប្រមាណ​កម្លាំង​នៃ​ការ​ផ្ទុះ បរមាណូ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គីឡូក្រាម» មានន័យដូចម្ដេច ?

គីឡូក្រាម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បារ.) (Kilogramme) ទម្ងន់​មាន​ប្រមាណ​មួយ​ពាន់​ក្រាម គឺ​មួយ​នាឡិ​ដប់​តម្លឹង​ប្រាំ​ពីរ​ជី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គីឡូ» មានន័យដូចម្ដេច ?

គីឡូ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បារ.) (Kilo) បុព្វ​បទ​មាន​ន័យ​ថា មួយ​ពាន់ (១.០០០)។ បារាំង​ប្រើ​ជា ន. ជា​ពាក្យ​បំប្រួញ​របស់​ពាក្យ​ថា គីឡូ​ក្រាម គឺ​បើ​គេ​និយាយ​ថា ១​គីឡូ ឬ ២ គីឡូ បាន​ន័យ​ថា ទម្ងន់ ១ គីឡូ​ក្រាម ឬ ២ គីឡូ​ក្រាម។ ចំណែក​ខ្មែរ​យើង​ប្រើ​ពាក្យ គីឡូ នេះ​សំ​ដៅ​យក​ទាំង​ទម្ងន់​ទាំង​ចម្ងាយ​ដូច​ជា អង្ករ​១​គីឡូ គឺ​អង្ករ ១ គីឡូ​ក្រាម (១.០០០ ក្រាម); ផ្លូវ​មាន​ចម្ងាយ ១ គីឡូ គឺ​ផ្លូវ​មាន​ចម្ងាយ ១ គីឡូ​ម៉ែត្រ (១.០០០ ម៉ែត្រ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គីហ្កាលី» មានន័យដូចម្ដេច ?

គីហ្កាលី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស រវ៉ាន់ដា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គីមីសរីរាង្គ» មានន័យដូចម្ដេច ?

គីមីសរីរាង្គ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គីមីដែលសិក្សាពីសមាសធាតុនៃកាបោន (ជាតិធ្យូង)​ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គីមីរចនាសម្ពន្ធ» មានន័យដូចម្ដេច ?

គីមីរចនាសម្ពន្ព

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គីមីដែលចែងពីការប្រទាក់ទៅមកនៃអង្គណាមួយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គីមីបរមាណូ» មានន័យដូចម្ដេច ?

គីមីបរមាណូ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គីមីដែលសិក្សាពីកម្លាំងបរមាណូ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គីមី» មានន័យដូចម្ដេច ?

គីមី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បារ.) (Chimie) វិទ្យា​សាស្ត្រ​សម្រាប់​ពិនិត្យ​ពិចារណា​អំពី​ធម្ម​ជាតិ​និង​គុណ​ភាព​នៃ​វត្ថុ​ធាតុ​ផ្សេង​ៗ ការ​ផ្សំ​វត្ថុ​ធាតុ​ផ្សេង​ៗ ឲ្យ​រលាយ​ចូល​គ្នា​ទៅ​វិញ​ទៅ​មក ។ វិទ្យា​សាស្ត្រ​ផ្នែក​ខាង​អង្គ​សរល។

                វិទ្យាសាស្រ្តដែលសិក្សាពីធម្មជាតិ គុណភាពនៃអង្គសរល ពីសកម្មភាពនៃអង្គទាំងនោះដែលកើត​មានដល់គ្នា ព្រមទាំងការជ្រាបរលាយចូលគ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គីនស្ហាសា» មានន័យដូចម្ដេច ?

គីនស្ហាសា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស កុងហ្គោ (សាធារណរដ្ឋប្រជាធិបតេយ្យ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គីតូ» មានន័យដូចម្ដេច ?

គីតូ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស អេក្វាទ័រ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គីតិកា» មានន័យដូចម្ដេច ?

គីតិកា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្ត្រីអ្នកច្រៀងយ៉ាងល្បី ហើយទុកដាក់សិល្បៈនេះជារបរចិញ្ចឹមជីវិត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គីតសាស្ត្រ» មានន័យដូចម្ដេច ?

គីតសាស្ត្រ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) ក្បួន​តម្រា​ដែល​និយាយ​ពី​ចម្រៀង ឬ​ទំនុក​ច្រៀង ក្បួន​ចម្រៀង​។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គីង្គក់» មានន័យដូចម្ដេច ?

គីង្គក់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​សត្វ​ពួក ១ រាង​អើត​មុខ​ស្បែក​គគ្រាត សន្ដាន​នឹង​កង្កែប​ តែ​នៅ​លើ​គោក។ ប្រទាល​មួយ​យ៉ាង​មាន​សណ្ឋាន​បែប​គីង្គក់​ ហៅ​ថា ប្រទាល​គីង្គក់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គី» មានន័យដូចម្ដេច ?

គី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កំពឹស​សមុទ្រ ឬផ្អក​ធ្វើ​ដោយ​កំពឹស​សមុទ្រ។
ឧទាហរណ៍៖ ផ្អក​គី (ម. ព. កពិ ផង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គិហិវិក័តិ» មានន័យដូចម្ដេច ?

គិហិវិក័តិ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា របស់ដែលគ្រហស្ថប្រើប្រាស់ ឬរបស់សម្រាប់គ្រហស្ថប្រើប្រាស់ តាមផ្ទះលំនៅ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គិលានុបដ្ឋាកឯក» មានន័យដូចម្ដេច ?

គិលានុបដ្ឋាកឯក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គិលានុបដ្ឋាកដែលធ្វើការចាស់ដៃ ហើយបានឡើងថ្នាក់លើអ្នកដែល​ទើបនឹងចូលធ្វើការថ្មី​ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គិលានុបដ្ឋាកនាយក» មានន័យដូចម្ដេច ?

គិលានុបដ្ឋាកនាយក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភ្នាក់ងារពេទ្យដែលមានថ្នាក់ខ្ពស់ក្នុង​ក្របខ័ណ្ឌ ឬដែល​​ទទួល​ភារៈ​ត្រួតលើសហការី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គិលានុបដ្ឋាក-នុបដ្ឋាយកា» មានន័យដូចម្ដេច ?

គិលានុបដ្ឋាក-នុបដ្ឋាយកា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកបីបាច់ព្យាបាលជម្ងឺនៅមន្ទីរពេទ្យ ឬនៅផ្ទះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គិលានសម័យ» មានន័យដូចម្ដេច ?

គិលានសម័យ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វេលាមានជំងឺ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គិលានភេសជ្ជប្បច្ច័យ» មានន័យដូចម្ដេច ?

គិលានភេសជ្ជប្បច្ច័យ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) < គិលាន + ភេសជ្ជ + បច្ច័យ ។ គ្រឿងអាស្រ័យនៃឧសថ, គ្រឿងអាស្រ័យនៃថ្នាំបំបាត់រោគ, គ្រឿងអាស្រ័យនៃថ្នាំរម្ងាប់រោគ សម្រាប់អ្នកជំងឺ ។ គឺជាប្រភេទនៃភេសជ្ជៈដែលមិនលាយឡំទៅដោយគ្រឿងស្រវឹងផ្សេង ៗ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គិលានភេសជ្ជបរិក្ខា» មានន័យដូចម្ដេច ?

គិលានភេសជ្ជបរិក្ខា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) < គិលាន + ភេសជ្ជ + បរិក្ខារ ។ គ្រឿងឱសថ, គ្រឿងថ្នាំបំបាត់រោគគ្រឿងថ្នំារម្ងាប់រោគ សម្រាប់អ្នកជំងឺ ។ (ថែមសេចក្តី) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គិលានដ្ឋាន» មានន័យដូចម្ដេច ?

គិលានដ្ឋាន

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្ទះសម្រាប់អ្នកជម្ងឺនៅក្នុងឃុំ បន្ទាយទាហាន សាលារៀន។ល។

                  < គិលាន + ឋាន ។ វិ. គិលានស្ស ឋានំ > គិលានដ្ឋានំ ទីតាំងនៃអ្នកជំងឺ គឺមន្ទីរសម្រាប់ព្យាបាលមនុស្សឈឺ, វេជ្ជមន្ទីរសម្រាប់ថែរក្សាអ្នកជំងឺ តែមិនមានកន្លែងសម្រាប់ឲ្យមនុស្សឈឺដេកទេ ។ គិលានសង្គ្រោះ ការជួយទំនុកបម្រុងអ្នកជំងឺ ។ គិលានុបដ្ឋាក — ប៉័ត-ឋាក < គិលាន + ឧបដ្ឋាក ។ វិ.គិលានំ ឧបដ្ឋាតីតិ > គិលានុប្បដ្ឋាកោ អ្នកបម្រើ, អ្នកថែទាំអ្នកជំងឺ ។ ឥត្ថី. គិលានុបដ្ឋាយិកា ។ គិលានុបដ្ឋាន — ប៉័ត-ឋាន < គិលាន + ឧបដ្ឋាន ។ វិ. គិលានស្ស ឧបដ្ឋានំ > គិលានុបដ្ឋានំ ការបម្រើ, ថែទាំ, ទំនុកបម្រុងអ្នកជំងឺ; មន្ទីរពេទ្យព្យាបាលអ្នកជំងឺ ។ គិលានុបដ្ឋានព្រះមហាក្សត្រិយានី ឈ្មោះមន្ទីរ ពេទ្យព្រះសង្ឃមួយក្នុងរាជធានីភ្នំពេញ គេច្រើននិយមហៅថា ពេទ្យលោកសង្ឃ ៗ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គិលាន» មានន័យដូចម្ដេច ?

គិលាន

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.),(សំ.) អ្នក​ឈឺ អ្នក​មាន​ជំងឺ; ដែល​ឈឺ។ គិលានដ្ឋាន (–ន៉ាត់-ឋាន) មន្ទីរ​សម្រាប់​ព្យាបាល​មនុស្ស​ឈឺ វេជ្ជ​មន្ទីរ សម្រាប់​ថែ​រក្សា​អ្នក​ជំងឺ តែ​មិន​មាន​កន្លែង​សម្រាប់​ឲ្យ​មនុស្ស​ឈឺ​ដេក​ទេ។ គិលាន​សង្រ្គោះ (–ន៉ៈ–) ការ​ជួយ​ទំនុកបម្រុង​អ្នក​ជំងឺ។ គិលានុបដ្ឋាក (–ប៉័ត-ឋាក) អ្នក​បម្រើ, អ្នក​ថែទាំ​អ្នក​ជំងឺ។ ឥត្ថី. គិលានុបដ្ឋាយិកា ។ គិលានុបដ្ឋាន (–ប៉័ត-ឋាន) ការ​បម្រើ,ថែទាំ, ទំនុកបម្រុង​អ្នក​ជំងឺ; មន្ទីរ​ពេទ្យ​ព្យាបាល​អ្នក​ជំងឺ។ គិលានុបដ្ឋាន​ព្រះ​មហា​ក្សត្រិយានី ឈ្មោះ​មន្ទីរ​សង្ឃ​ពេទ្យ​មួយ​ក្នុង​ព្រះ​រាជ​ធានី​ភ្នំពេញ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា.),(សំ.) អ្នក​ឈឺ អ្នក​មាន​ជំងឺ; ដែល​ឈឺ។ គិលានដ្ឋាន (–ន៉ាត់-ឋាន) មន្ទីរ​សម្រាប់​ព្យាបាល​មនុស្ស​ឈឺ វេជ្ជ​មន្ទីរ សម្រាប់​ថែ​រក្សា​អ្នក​ជំងឺ តែ​មិន​មាន​កន្លែង​សម្រាប់​ឲ្យ​មនុស្ស​ឈឺ​ដេក​ទេ។ គិលាន​សង្រ្គោះ (–ន៉ៈ–) ការ​ជួយ​ទំនុកបម្រុង​អ្នក​ជំងឺ។ គិលានុបដ្ឋាក (–ប៉័ត-ឋាក) អ្នក​បម្រើ, អ្នក​ថែទាំ​អ្នក​ជំងឺ។ ឥត្ថី. គិលានុបដ្ឋាយិកា ។គិលានុបដ្ឋាន (–ប៉័ត-ឋាន) ការ​បម្រើ,ថែទាំ, ទំនុកបម្រុង​អ្នក​ជំងឺ; មន្ទីរ​ពេទ្យ​ព្យាបាល​អ្នក​ជំងឺ។ គិលានុបដ្ឋាន​ព្រះ​មហា​ក្សត្រិយានី ឈ្មោះ​មន្ទីរ​សង្ឃ​ពេទ្យ​មួយ​ក្នុង​ព្រះ​រាជ​ធានី​ភ្នំពេញ។

                បា.; សំ. (ន. ឬ គុ.) (គ្លាន) < គិលា-ធា. + យុ-ប.; ផ្លាស់ យុ ជា អន ។ វិ. គិលាតីតិ > គិលានោ អ្នកអស់សេចក្តីរីករាយ ឈ្មោះថា គិលាន ។ ម៉្យាងទៀត < គិល-ធា. + យុ-ប. ផ្លាស់ យុ ជា អន, ទីឃៈ អ ជា អា ។ វិ. គិលយតិ កិលមតីតិ > គិលានោ អ្នកឈឺ, អ្នកមានជំងឺ; ដែលឈឺ ឈ្មោះថា គិលាន។ ឧ. អញ្ញតរោ ភិក្ខុ គិលានោ ហោតិ ភិក្ខុមួយរូបមានជំងឺ

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គិល» មានន័យដូចម្ដេច ?

គិល

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គន្លាក់, គល់ (ពាក្យ អាសគ្រាម)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គិរីវង្កត» មានន័យដូចម្ដេច ?

គិរីវង្កត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ម. ព. វង្កត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គិរីវង់» មានន័យដូចម្ដេច ?

គិរីវង់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ស្រុក​មួយ​ក្នុង​ខែត្រ​តាកែវ ។
ឧទាហរណ៍៖ ស្រុក​គិរីវង់។ (តាម​សេចក្ដី​តំណាល​របស់​ចាស់​ទុំ​ថា ស្រុក​នេះ​បាន​ជា​ឈ្មោះ គិរីវង់ ដូច្នេះ ពីព្រោះ​មាន​ភ្នំ​ព័ទ្ធ​វង់​កេល​កុង​តាម​លំដាប់លំដោយ​គ្នា ពុំ​មែន​ គិរីវង្ស ទេ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គិរីបាទី» មានន័យដូចម្ដេច ?

គិរីបាទី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេសគិរីបាទី, (រាជធានី/​រដ្ឋធានី): តារ៉ាវ៉ា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គិរី» មានន័យដូចម្ដេច ?

គិរី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. គិរិ ) ភ្នំ ។

                     (សំ.; បា.) (គិរិ) < គិរ-ធា. + ឥ-ប. ។ វិ. ឱសធាយោ គិរតិ បសវតីតិ > គិរិ ភ្នំដែលបង្ហូរចេញនូវឱសថជាដើម ឈ្មោះថា គិរី (ភ្នំ) ។ ពាក្យថាគិរី (ភ្នំ) មានច្រើនបទដូចជា ៖ ១- បព្វត (បព្វ “បរណេ” + ត) ភ្នំ ។ វិ. បព្វតិ បូរតីតិ > បព្វតោ ភ្នំដែលពេញ ២- គិរិ (គិរ “និគ្គិរណេ” + ឥ) ភ្នំ ។ វិ. ឱសធាទយោ គិរតិ បសវតីតិ > គិរិ ភ្នំ ដែលបង្ហូរចេញនូវឱសថជាដើម ឈ្មោះថា គិរី (ភ្នំ) ។ រាជគហំ បរិវារេត្វា ឋិតោ គិរី ភ្នំដែលតាំងនៅពទ្ធជុំវិញក្រុងរាជគ្រឹះ ៣- សេលៈ (សិលា + ណ) ភ្នំ ។ វិ. សិលានំ រាសិ > សេលោ គំនរដុំថ្ម ។ វិ. សេលតិ គច្ឆតីតិ > សេលោ ភ្នំដែលប្រព្រឹត្តទៅ ។ ៤- អទ្ទិ (អទ្ទ “គតិម្ហិ” + ឥ) ភ្នំ ។ វិ. អទ្ទតិ គច្ឆតីតិ > អទ្ទិ ភ្នំដែលប្រព្រឹត្តទៅ ។ វិ. អទ្ទតិ ហឹសតីតិ > អទ្ទិ ភ្នំដែលបៀតបៀន ។ ៥- នគ (ន+គមុ “គតិម្ហិ” + ក្វិ) ភ្នំ ។ វិ. ន គច្ឆតីតិ > នគោ ភ្នំដែលមិនឃា្លតទៅ ។ ៦- អចល (ន + ចល “ចលនេ” + អ) ភ្នំ ។ វិ. ន ចលតីតិ > អចលោ ភ្នំដែលមិនញាប់ញ័រ ។ ៧- សិលុច្ចយ (សិលា + ឧច្ចយ) ភ្នំ ។ វិ. សិលានមុច្ចយោ ឧម្ពោធោ ថូបោ វា សិលុច្ចយោ ភ្នំដែលមានថ្មខ្ពស់ ឬ មានថ្មតាំងឡើងជាកំពូល ។ ៨- សិខរី (សិខរ + ឦ) ភ្នំ វិ. សិខរយោគា > សិខរី ភ្នំឈ្មោះថា សិខរី ព្រោះមានកំពូល ។ ៩- ភូធរ (ភូ-សុទ្ទុ. + ធរ “ធារណេ” + អ) ភ្នំ ។ វិ. ភុំ ភូមឹ ធរតីតិ > ភូធរោ ភ្នំដែលទ្រទ្រង់ភូមិ ឬប្រទេសទុក ។ វិ. ភុយា ធរីយតីតិ វា > ភូធរោ ឬភ្នំដែលផែនដីទ្រទ្រង់ទុក ។ នៅមានពាក្យជាច្រើនទៀតដែលប្រែថាភ្នំដែរ ដូចជា អហារិយ, គោត្ត …. ។ល។ សរុបសេចក្តីជាធម៌អាថ៌មកវិញថា គិរី ឬភ្នំគឺជាលំនៅឋានមួយ ជាទីសប្បាយរបស់អ្នកបួសដែលស្រឡាញ់ការស្ងប់ស្ងាត់ចង់បំបាត់នូវកិលេស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គិត» មានន័យដូចម្ដេច ?

គិត

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ត្រិះរិះ ពិចារណា នឹក នឹក​ដល់ រឭក។ នាម​របស់ ​គិត នេះ​ជា គំនិត ។
ឧទាហរណ៍៖  គិត​ហើយ ​សឹម​ធ្វើ។

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់ព្រះចិន្តា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គាំពារ» មានន័យដូចម្ដេច ?

គាំពារ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា អបអង ជួយ ទំនុក​បម្រុង។
ឧទាហរណ៍៖ ឯង​កុំ​ចោល​វា គួរ​ជួយ​គាំពារ​គ្នា​ផង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គាំទ្រ» មានន័យដូចម្ដេច ?

គាំទ្រ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជួយ​ទល់​ទ្រ ទំនុក​បម្រុង ជួយ​ឧបត្ថម្ភ ជួយ​គាំពារ ទទួល​ស្គាល់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គាំង» មានន័យដូចម្ដេច ?

គាំង

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា គាក់ អាក់ ងាស់​ប្រព្រឹត្ត​ទៅ​ពុំ​បាន។
ឧទាហរណ៍៖ គ្រឿង​ម៉ាស៊ីន​គាំង​មិន​ដើរ នាឡិកា​គាំង​មិន​ដើរ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា រឹង​គាំង គឺ​រឹង​ក្រទាំង។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា យំ​គាំង សើច​គាំង គឺ​យំ សើច​ខ្លាំង​លង់​បាត់​សូរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គាំ» មានន័យដូចម្ដេច ?

គាំ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទល់​ទ្រ ទប់ទល់។
ឧទាហរណ៍៖ យក​បង់​បាញ់​ទល់​គាំ កុំ​ឲ្យ​ផ្ទះ​ទ្រេត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គាហបញ្ជា» មានន័យដូចម្ដេច ?

គាហបញ្ជា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សិទ្ធិ ដែលត្រូវបានជាម្ចាស់នៃទ្រព្យសម្បត្តិរបស់ខ្មោចភ្លាមៗ ឥតរង់ចាំមានសេចក្តីសម្រចពីតុលាការ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គាហក» មានន័យដូចម្ដេច ?

គាហក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកកាន់ ជាប់នឹងខ្លួននូវសង្ហារិមវត្ថុមានតម្លៃ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គាស់» មានន័យដូចម្ដេច ?

គាស់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជីក​រំលើង ធ្វើ​ឲ្យ​របើក ឲ្យ​កក្រើក ឲ្យ​ហើប។
ឧទាហរណ៍៖  គាស់​ដើម​ឈើ គាស់​ឈើ​ហុប។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គាវុត» មានន័យដូចម្ដេច ?

គាវុត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) (សំ.) មាត្រា​វាស់ ឬ​រង្វាស់ ចំនួន​ពីរ​ពាន់​ព្យាម គឺ​មួយ​រយ​សិន​ (ប្រើ​តែ​ពី​ក្នុង​សម័យ​បុរាណ)។ ម. ព. លិក្ខា ឬ លិក្សា ទៀត​ផង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គាវ» មានន័យដូចម្ដេច ?

គាវ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឫស្សី ឬ​ឈើ ២ កំណាត់ រួម​គល់​កន្ធែក​ចុង​សម្រាប់​បង្អូស​នង្គ័ល រនាស់ ឬ​ដាក់​អ្វី​ៗ បង្អូស​ក៏​បាន។ រទេះ​ជើង ២ គ្មាន​កង់ ស្រទប​ត្នោត ដូង ក៏​ហៅ គាវ ដែរ។
ឧទាហរណ៍៖ បរគាវ បង្អូស​គាវ គាវ​ត្នោត គាវ​ដូង ។

                 (ចិ.) ឈ្មោះអាហារមានទឹកម្យ៉ាង ពួកគុយទាវ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គាល់» មានន័យដូចម្ដេច ?

គាល់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា អង្គុយ​ក្នុង​សំណាក់​ស្ដេច ទៅ​កាន់​សំណាក់​ស្ដេច (រ. ស.; ស. ស.) ។
ឧទាហរណ៍៖ អង្គុយ​គាល់ ទៅ​គាល់…។