Posted on Leave a comment

តើពាក្យ «គារវរូប» មានន័យដូចម្ដេច ?

គារវរូប

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រូបគំនូរ ឬបដិមាករ ដែលគេលើកតម្កើងជាវត្ថុសក្តិសិទ្ធ ទុកជាគ្រឿងសក្ការបូជា មនុស្សដែលគេទុកជាទេវតា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គារវភក្តី» មានន័យដូចម្ដេច ?

គារវភក្តី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្តីគោរពដោយខ្លាចយសសក្តិ ឬស្ងើចសរសើរដល់គុណធម៌របស់បុគ្គលណាមួយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គាយ» មានន័យដូចម្ដេច ?

គាយ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចែវ​ទូក​មិន​លើក​ចែវ​ឲ្យ​ផុត​ពី​ទឹក ដើម្បី​នឹង​ប្រើ​ចែវ​ជួស​ចង្កូត; ទប់​ទូក​កុំ​ឲ្យ​ឃ្លោង ឬកុំ​ឲ្យ​ទើស កុំ​ឲ្យ​ទង្គិច​នឹង​អ្វី​ៗ ; អុំ​ទូក​ដោយ​ដៃ​ម្ខាង យក​ដង​ច្រវា​ទប់​នឹង​ស្មា ហើយ​មិន​លើក​ស្លាប​ច្រវា​ឲ្យ​ផុត​ពី​ទឹក​ក៏​ហៅ​ថា គាយ ដែរ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​កន្ធែក​ក្រោម​ជាង​លើ ។
ឧទាហរណ៍៖ ជើង​គាយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គាមូបចារៈ» មានន័យដូចម្ដេច ?

គាមូបចារៈ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ទី​ជិត​ស្រុក ទី​ជិត​ព្រំ​ដែន​នៃ​ស្រុក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គាមិកភាព» មានន័យដូចម្ដេច ?

គាមិកភាព

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពដាក់ខ្លួនរហូតដល់ទៅមានការឆ្គង ឈ្លើយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គាមសីមា» មានន័យដូចម្ដេច ?

គាមសីមា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សីមាស្រុក ជាប្រភេទនៃអពទ្ធសីមា ។ តត្ថ យាវតា ឯកំ គាមក្ខេត្តំ អយំ គាមសីមា នាម បណ្តាអពទ្ធសីមាទាំង ៣ យ៉ាងនោះខេត្តរបស់ស្រុកនីមួយ ៗ ឬស្រុកនីមួយ ៗ កំណត់ខេត្តត្រឹមណា ក្នុងរង្វង់ផ្ទៃទាំងអស់នេះហៅថា គាមសីមា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គាមវាសី» មានន័យដូចម្ដេច ?

គាមវាសី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) អ្នក​នៅ​ក្នុង​ស្រុក​ជា​ប្រក្រតី ឬ​អ្នក​មាន​លំនៅ​ប្រក្រតី នៅ​ក្នុង​ស្រុក គឺ​នៅ​ក្នុង​ស្រុក​ជានិច្ច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គាមភោជក» មានន័យដូចម្ដេច ?

គាមភោជក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. គ្រាមភោជក ” មេស្រុក ” ) ។ មហាគាមភោជក ” ចៅហ្វាយស្រុក ” ( ម . ព. គ្រាមភោជក ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គាមភាសា» មានន័យដូចម្ដេច ?

គាមភាសា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ភាសា​របស់​អ្នក​ស្រុក​និយាយ​តាម​ទម្លាប់ សំដី​ស្រុក​អ្នក​ធម្មតា (ម. ព. គ្រាម​ភាសា ទៀត​ផង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គាមកថា» មានន័យដូចម្ដេច ?

គាមកថា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. គ្រាមកថា ) ការនិយាយពីស្រុកទេសថាចម្រើន ឬ វិនាស, ល្អ ឬ អាក្រក់ជាដើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គាម» មានន័យដូចម្ដេច ?

គាម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ.) (គ្រាម) < គស-ធា + ម-ប ។ លុប ស ទីឃៈ អ ជា អា ។ វិ. គសន្តិ ឯត្ថាតិ > គាមោ កន្លែងជាទីបរិភោគនៃជន ឈ្មោះថា គាម ។ ម៉្យាងទៀត < គេ-ធា. + ម-ប. ។ វិ. គាយន្តិ ឯត្ថាតិ > គាមោ កន្លែងជាទីពោលនៃជនឈ្មោះថា គាម ។ ម៉្យាងទៀត < គម-ធា. + ណ-ប., លុប ណ ទីឃៈ អ ជា អា ។ វិ. ជនា គច្ឆន្តិ ឯត្ថាតិ > គាមោ ស្រុកជាទីដែលមានអ្នកដំណើរទៅមក ឈ្មោះថា គាម ។ ម៉្យាងទៀត < គោ-សទ្ទុ. + អម-ធា +អ-ប., លុប ឱ ទីឃៈ អ ជា អា ។ វិ. គាវោ អមន្តិ កីណន្តិ ឯត្ថាតិ > គាមោ កន្លែងជាទីទិញគោ ឈ្មោះថា គាម ។ ម៉្យាងទៀត < គស-ធា. + ម-ប., លុប ស ទីឃៈ អ ជា អា ។ វិ. កាមគុណេហិ គសន្តិ ឯត្ថាតិ > គាមោ កន្លែងដែលជាទីបរិភោគកាមគុណនៃជនឈ្មោះថា គាម ។ ម៉្យាងទៀត < គម-ធា. + ណ-ប., លុប ណ ទីឃៈ អ ជា អា ។ វិ. តេន តេន វត្ថុនា អត្ថិកេហិ គន្តព្វោតិ > គាមោ កន្លែងជាទីដែលបុគ្គលគួរទៅ ព្រោះត្រូវការដោយវត្ថុផ្សេង ៗ ឈ្មោះថា គាម ។ ឧ. ន ឧបជ្ឈាយំ អនាបុច្ឆា គាមោ បវិសិតព្វោ ភិក្ខុមិនគួរចូលទៅកាន់ស្រុក ដោយមិនបានលាឧបជ្ឈាយ៍ឡើយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គាប្បី» មានន័យដូចម្ដេច ?

គាប្បី

?ថ្នាក់ពាក្យជា អាយតនិបាត
មានន័យថា ( ម. ព. គប្បី ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គាប់» មានន័យដូចម្ដេច ?

គាប់

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ត្រូវ ឥត​ខុស ឥត​ទាស់។ ពាក្យ​ផ្ទុយ​នឹង ខុស ទាស់; មិន​ត្រូវ​ចិត្ត ។
ឧទាហរណ៍៖ អ្នក​ហ្នឹង​គេ​គាប់​នឹង​ចៅហ្វាយ​គេ​ណាស់ គាប់​ចិត្ត ; គាប់​ប្រសើរ; គាប់​គួរ; មាន​ក្ដី​គាប់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គាប» មានន័យដូចម្ដេច ?

គាប

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាប់​រឹត​ដោយ​គំនាប ឬ ឃ្លាប។
ឧទាហរណ៍៖ គាប​ត្នោត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គាធ» មានន័យដូចម្ដេច ?

គាធ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. គាត ) ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. គាត ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គាថាពាន់» មានន័យដូចម្ដេច ?

គាថាពាន់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គាថាបាលីចំនួនមួយពាន់ ក្នុងមហាវេស្សន្ដរជាតក ( មហាជាតក៍ ) ដែលលោកអ្នកប្រាជ្ញខ្មែរបានដកស្រង់ពីក្នុងគម្ពីរសុត្តន្ដបិដក ខុទ្ទកនិកាយ ចារជាគម្ពីរស្លឹករឹត ( គាថាបាលីសុទ្ធ ) សម្រាប់ទេសនាអានបាលីសុទ្ធប្រើការអានជាបទសរភញ្ញខ្លីៗ តាមសង្កាត់បាទនៃគាថា ត្រាតែចប់ទាំង ១៣ កណ្ឌ ។
ឧទាហរណ៍៖ និមន្តលោកទេសគាថាពាន់ឲ្យចប់ទាំង ២ ខ្សែ; គេនិមន្តលោកទេសគាថាពាន់ជាជំនួសមហាជាតក៍សម្រាយ ( ប្រែរយ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គាថាពន្ធ» មានន័យដូចម្ដេច ?

គាថាពន្ធ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) សេចក្ដី ឬ ប្រយោគដែលតែងជាគាថាប្រកបដោយឆន្ទ និង បាទ ។

              (បា.) < គាថា + ពន្ធ. ។ វិ. គាថាយ ពន្ធោ > គាថាពន្ធោ សេចក្តី ឬប្រយោគដែលតែងជាគាថាប្រកបដោយឆន្ទ និងបាទ ។ កាលសម័យដើម ឬក្រោយការបរិនិព្វានរបស់ព្រះពុទ្ធមក មានលោកអ្នកដែលចេះគាថាពន្ធ ពោលគឺការតែងពាក្យបាលីរាយធម្មតា ឲ្យទៅជាគាថាដែលបែបបទក្បួនខ្នាតត្រឹមត្រូវជាច្រើនបែប ដូចជាកំណាព្យនៅក្នុងភាសាខ្មែរយើងដែរ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គាថា» មានន័យដូចម្ដេច ?

គាថា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (បា.) កម្រង​វាចា​ដែល​មាន​របៀប​កំណត់ ដោយ​ខ្យល់​អក្សរ​មាន ឆន្ទ គណៈ ឃ្លា ល្បះ (ពាក្យ​កាព្យ​បាលី) ។
(សំ.),(បា.) មាស ប្រាក់​ជាដើម ដែល​ចារ​បញ្ចុះ​គាថា​យ័ន្ត សម្រាប់​ដាក់​ខ្សែ​ចង្កេះ ខ្សែ-ក ខ្សែ​ដៃ តាម​ទម្លាប់​មនុស្ស​ដែល​ធ្លាប់​រាប់អាន; ពាក្យ​នេះ ច្រើន​ហៅ​ក្លាយ​មក​ថា កថា ឬកាថា (គួរ​ប្រើ គាថា​វិញ)។

                  កម្រងពាក្យកាព្យដែលមានន័យបរិបូណ៌ ហើយត្រូវមានឈប់ដកដង្ហើម ឬបន្ទន់សំឡេងនៅខ្យល់ខាងចុង ។

                 (សំ. បា.) < គេ-ធា. + ថ-ប. + អា-ឥ ។ វិ. គិយតិ កថិយតីតិ > គាថា សទ្ទជាតិដែលបុគ្គលពោល ឈ្មោះថា គាថា ។ កម្រងវាចាដែលមានរបៀបកំណត់ដោយខ្យល់អក្សរមាន ឆន្ទ គណៈ ឃ្លា ល្បះ (ពាក្យកាព្យបាលី) ឧ. បុញ្ញញ្ចេ បុរិសោ កយិរា កយិរាថេនំ បុនប្បុនំ គម្ហិ ឆន្ទំ កយិរាថ សុខោ បុញ្ញស្ស ឧច្ចយោ ។ នេះហៅថា គាថា ដែលមានសេចក្តីប្រែជាភាសាខ្មែរថា បុរសគប្បីធ្វើនូវបុណ្យ គប្បីធ្វើបុណ្យនោះឱ្យបានញឹកញាប់ គប្បីធ្វើនូវសេចក្តីពេញចិត្តក្នុងបុណ្យនោះ ព្រោះថា ការសន្សំនូវបុណ្យ គឺជាហេតុនាំមកនូវសេចក្តីសុខ ។ (ន.) មាស, ប្រាក់ជាដើម ដែលចារបញ្ចុះគាថាយ័ន្ត សម្រាប់ដាក់ខ្សែចង្កេះ, ខ្សែ-ក ខ្សែដៃ, តាមទម្លាប់មនុស្សដែលធ្លាប់រាប់អាន; ពាក្យនេះ ច្រើនហៅក្លាយមកថា កថា ឬ កាថា (គួរប្រើ គាថាវិញ) ។ គាថាមានន័យ ២ យ៉ាងគឺ (១) បជ្ជៈ គាថា; (២) វចីភេទ បញ្ចេញពាក្យពោល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គាត់» មានន័យដូចម្ដេច ?

គាត់

?ថ្នាក់ពាក្យជា បុរិសសព្វនាម
មានន័យថា គេ អ្នក។
ឧទាហរណ៍៖  បង​ខ្ញុំ​ធ្វើ​ការ​មិន​កើត ព្រោះ​គាត់​មិន​សូវ​សប្បាយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គាត» មានន័យដូចម្ដេច ?

គាត

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (សំ.) (គាធ “ចង, ក្រង…”) ស្លៀក​លាត់​ព័ទ្ធ​ចង​មាំ ។
ឧទាហរណ៍៖ គាត​សំពត់, គាត​ខោ (គួរ​ប្រើ​គាធ មាន​ន័យ​ជាក់​ច្បាស់​ជាង គាត) ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) សូត្រ​ដែល​ចង​រុំ​ជា​ក្បាច់ ដើម្បី​នឹង​ធ្វើ​សំពត់​។
ឧទាហរណ៍៖ ចង​គាត ជ្រលក់​គាត (គួរ​ប្រើ គាធ មាន​ន័យ​ជាក់​ច្បាស់​ជាង គាត)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គាងឃ្វាយ» មានន័យដូចម្ដេច ?

គាងឃ្វាយ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ស. គាងគ្វាយ អ.ថ. ខាងខ្វាយ ” ចង្កាក្របី ” ) ឈ្មោះគ្រឿងទព្វសម្ភារៈជាប្រដាប់ប្រាសាទពីបុរាណដែលមានសណ្ឋានដូចចង្កាក្របី ។
ឧទាហរណ៍៖ ត្រី​សូល៍​​គាងឃ្វាយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គាង» មានន័យដូចម្ដេច ?

គាង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំហៀង​ក្បាល​ទាំង​ពីរ​ខាង; សក់​ដែល​នៅ​សង​ខាង​ក្បាល។
ឧទាហរណ៍៖ កាត់​សក់​ទុក​គាង។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​កន្ធែក​លើ​ជាង​ក្រោម។
ឧទាហរណ៍៖ ស្មា​គាង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គាក់» មានន័យដូចម្ដេច ?

គាក់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា គាំង ទើស ទើរ អាក់។
ឧទាហរណ៍៖ គាក់​ដំណើរ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គាំង ទើស ទើរ អាក់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គហព័ន្ធ» មានន័យដូចម្ដេច ?

គហព័ន្ធ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បាវពា្រវ ជនអ្នកក្រីក្រដែលស៊ីឈ្នួលនៅផ្ទះអ្នកដទៃចិញ្ចឹមជីវិត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គហបតីចីវរ» មានន័យដូចម្ដេច ?

គហបតីចីវរ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ចីពរដែអ្នកស្រុកថ្វាយព្រះសង្ឃ ។ ដោយច្រើនជាប្រភេទនៃចីវរកាត់ដេររួចរាល់ហើយ អាចហៅជាអតិរេកចីវរ ។ ចីវរនេះ បើគិតតាមព្រះវិន័យ លោកអាចទទួលយកទៅប្រើប្រាស់ដោយឥតមានទាស់ខុសអ្វីឡើយ ។ តែបើគិតតាមច្បាប់ធុតង្គវិញលោកមិនអាចទទួលយកបានដោយត្រង់ ៗ ឡើយ គឺលោកអាចទទួលយកដោយប្រយោលបាន ទៅតាមប្រភេទនៃច្បាប់ធុតង្គ ។ (ម. ព. តេចីវរិកង្គធុតង្គ ឬបង្សុកូលិកង្គធុតង្គ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គហបតី» មានន័យដូចម្ដេច ?

គហបតី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.)(សំ.) (គហ “ផ្ទះ” + បតិ “ម្ចាស់; មេ; ចៅហ្វាយ”; គ្ឫហបតិ) បុរស​ជា​ម្ចាស់​ផ្ទះ; អ្នក​មាន​ធនធាន​ស្ដុកស្ដម្ភ; ពាណិជ​ដែល​មាន​ភោគ​សម្បត្តិ​ច្រើន; សេដ្ឋី។ ឥត្ថី. គហបតានី។

                 ជនអ្នកនៅក្នុងក្រុង ដែលតែងតែមានឯកសិទ្ធិជាងពលរដ្ឋដទៃ ជនដែលគេរាប់ចូលក្នុងវណ្ណៈមធ្យម (ផ្ទុយនឹងវណ្ណៈអ្នកចិញ្ចឹមជីវិតដោយកម្លាំងកាយ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គវម្បតិ» មានន័យដូចម្ដេច ?

គវម្បតិ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ឈ្មោះកុលបុត្រម្នាក់ជាសម្លាញ់របស់ព្រះយស, ជាបុត្ររបស់សេដ្ឋីក្រុងពារាណសី បានដឹងដំណឹងថា យសកុលបុត្រចេញបួសហើយ ទើបចេញបួសតាម ព្រមទាំងសម្លាញ់ ៣ នាក់ទៀតគឺ វិមល, សុពាហុ និងបុណ្ណដិ ក្រោយមក ក៏បានសម្រេចអរហត្តផលទាំងអស់គ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គល់រាំង» មានន័យដូចម្ដេច ?

គល់រាំង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ត្រី​ស្រកា​មួយ​ប្រភេទ មាឌ​ធំ​ជាង​ត្រី​កាហោ។
ឧទាហរណ៍៖ ត្រី​គល់​រាំង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គល់កែ» មានន័យដូចម្ដេច ?

គល់កែ

មានន័យថា (ម. ព. កូវកែ)។

តើពាក្យ «គល់» មានន័យដូចម្ដេច ?

គល់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប៉ែក​ដើម​ឈើ​ខាង​ក្រោម​ជិត​នឹង​​ដី ។

ឧទាហរណ៍៖ គល់​ឈើ; គល់​សសរ។

                ប៉ែក​ខាង​ដើម​បង្អស់ ។

ឧទាហរណ៍៖ គល់​ភ្លៅ

​​​​​​               ដើម​ឈើ​ងាប់​អណ្ដែត​ទឹក ដែល​មិន​មាន​មែក​ជាប់ ។
ឧទាហរណ៍៖ គល់​កំណាត់ ស្រង់​គល់​ដាក់​ទូក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គរុវិជ្ជា» មានន័យដូចម្ដេច ?

គរុវិជ្ជា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) វិជ្ជា​របស់​គ្រូ ឬ​សម្រាប់​គ្រូ។ គុរុវិទ្យា។
ឧទាហរណ៍៖  សាលា​គរុ​វិជ្ជា​នៅ​ក្រុង​ភ្នំពេញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គរុការភាព» មានន័យដូចម្ដេច ?

គរុការភាព

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រណិបតន៍ សេចក្តីគោរពយ៉ាងជ្រាលជ្រៅចំពោះអ្នកដទៃ អាការដែលសំដែងចេញក្នុងការគោរព ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គរុការ» មានន័យដូចម្ដេច ?

គរុការ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការបន្ថែមទម្ងន់ បន្ថែមកម្លាំង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គរុកាបត្តិ» មានន័យដូចម្ដេច ?

គរុកាបត្តិ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) < គរុក + អបត្តិ ។ វិ. គរុកា អាបត្តិ > គរុកាបត្តិ អាបត្តិធ្ងន់, អាបត្តិថ្នាក់ឧក្រិដ្ឋ, ពួកអាបត្តិដែលភិក្ខុត្រូវហើយមានទោសធ្ងន់ បានដល់ អាបត្តិបារជិក ជាអាបត្តិដែលភិក្ខុត្រូវហើយ មិនអាចរួចទោសបានទេ គឺត្រូវតែសឹកចេញ និងអាបត្តិសង្ឃាទិសេស លុះត្រាតែធ្វើបរិវាសកម្ម ទើបនឹងរួចផុតបាន ។ (ម. ព. បរិវាសកម្ម) ។ ពាក្យនេះជាគូគ្នានឹងលហុកាបត្តិ ដែលជាប្រភេទនៃអាបត្តិស្រាល បានដល់អាបត្តិថុល្លច្ច័យ, បាចិត្តិយៈ, បដិទេសនីយៈ ទុក្កដ និងទុព្តាសិត ។ (ម. ព. លហុកាបត្តិ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គរុកម្ម» មានន័យដូចម្ដេច ?

គរុកម្ម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) < គរុ + កម្ម ។ វិ. គរុ កម្មំ > គរុកម្មំ កម្មធ្ងន់ គឺកម្មមានទម្ងន់ធ្ងន់, កម្មធ្ងន់ទាំងផ្នែកកុសល ទាំងផ្នែកអកុសល ។ ក្នុងផ្នែកអកុសល បានដល់ ឈានសម្បត្តិ, ក្នុងផ្នែកអកុសល បានដល់ អនន្តតិយកម្ម ។ កម្មនេះ មានអំណាចឱ្យផលមុនកម្មដទៃ ៗ ប្រៀបដូចជាបុគ្គលឈរនៅលើទីដ៏ខ្ពស់ ហើយយកវត្ថុផ្សេង ៗ គ្នា ទម្លាក់ចុះក្រោម, បណ្តាវត្ថុទាំងនោះ វត្ថុណាដែលធ្ងន់ជាងគេ រមែងធ្លាក់ដល់ដីមុនគេ យ៉ាងណាមិញ រីឯកម្មទាំងឡាយក៏ដូចគ្នាដែរ កម្មណាធ្ងន់ជាង គឺមានកម្លាំងខ្លាំងជាងគេ កម្មនោះរមែងឱ្យផលមុន យ៉ាងដូច្នោះដែរ ។ គរុកម្មគឺកម្ម កម្មដែលមានទោសច្រើន និងមានអានុភាពខ្លាំងកម្មដែលមិនមានអ្វីដែលអាចកាត់ផ្តាច់បាន ។ គរុកម្មចែកចេញជា ២ យ៉ាងគឺ (១) គរុកម្មដែលជាកុសល, (២) គរុកម្មដែលជាអកុសល ។គរុកម្មដែលជាកុសល បានដល់ មហគ្គតកុសល ៩ គឺរូបាចរកុសលកម្ម ៥ និងអរូបាវចរកុសលកម្ម ៤ គរុកម្មដែលជាអកុសលបានដល់និយតមិច្ចាទិដ្ឋិ៣ និងអនន្តរិយកម្ម ៥ ។និយតមិច្ឆាទិដ្ឋិ ៣ បានដល់ (១) នត្ថិកទិដ្ឋិ ឃើញថាផលរបស់បុណ្យនិងបាបមិនមាន, (២) អហេតុកទិដ្ឋិ យល់ឃើញថាអ្វី ៗ មិនមានហេតុ, (៣) អកិរិយទិដ្ឋិ យល់ឃើញថាកម្មដែលធ្វើហើយមិនមាន ។ អនន្តរិយកម្ម ៥ យ៉ាងគឺ (១) មាតុឃាត សម្លាប់មាតា; (២) បិតុឃាត សម្លាប់បិតា; (៣) អរហន្តឃាត សម្លាប់ព្រះអរហន្ត; (៤) លោហិតុប្បាទ ធ្វើលោហិតរបស់ព្រះបរមសម្ពុទ្ធឲ្យពុរពងឡើង; (៥) សង្ឃភេទ បំបែកបំបាក់ព្រះភិក្ខុសង្ឃ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គរុ» មានន័យដូចម្ដេច ?

គរុ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អក្សរ​ដែល​មាន​សំឡេង​ធ្ងន់​យូរ។ គ្រូ។ ពាក្យ​ផ្ទុយ លហុ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា.) (សំ.) ធ្ងន់ យូរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គរហា» មានន័យដូចម្ដេច ?

គរហា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. គ្រហណ ) ការតិះដៀល, ដំនៀល; សេចក្ដីបន្ទោស, ការរិះគន់ ។ ច្រើនប្រើជាមួយនឹងពាក្យ និន្ទា ។
ឧទាហរណ៍៖ ត្រូវ​ធ្វើ​ការ​នេះ​ឲ្យ​ហ្មត់ចត់ ដើម្បី​កុំ​ឲ្យ​មាន​គេ​គរហា​និន្ទា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គរគោក» មានន័យដូចម្ដេច ?

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ច្រើន​ពេញពាស ដេរដាស (បើ​យក​ទៅ​គរ​ក្នុង​ទឹក​អាច​នឹង​ទៅ​ជា​គោក​បាន)។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ច្រើន​ពេញពាស ដេរដាស (បើ​យក​ទៅ​គរ​ក្នុង​ទឹក​អាច​នឹង​ទៅ​ជា​គោក​បាន)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គរ» មានន័យដូចម្ដេច ?

គរ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ជា​គំនរ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សមួយប្រភេទកម្ពស់ ៤-១៥ ម មានដើមកំណើតប្រទេសអាមេរិកក្តៅ ឬអាហ្វ្រិកក្តៅ គេដាំនៅប្រទេសក្តៅក្នុងសកលលោក។ គរសម្រាប់ញាត់ពូក ខ្នើយ។ ពេលមានសង្គ្រាម គេយកគរត្បាញធ្វើផួយ ខោ អាវ។ ផ្កា ផ្លែ ខ្ចីៗគេអាចបរិភោគធ្វើបន្លែបាន។ ជ័រដើមគរមានដាក់លក់តាមផ្សារ គេយកជ័រនេះ ត្រាំទឹកឱ្យរីក ហើយលាយស្ករបរិភោគជាថ្នាំលើកកម្លាំង និងគ្រុន។ ស្លឹកគរបុកជាមួយអង្ករ សម្រាប់បំពោកលើថ្ងាសអ្នកឈឺ។ សំបកគរជាថ្នាំរំងាប់ជំងឺ ដើមគរគេយកធ្វើឈើគូស។ សរសៃសំបក សម្រាប់វេញខ្សែពួរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គយល្បាត» មានន័យដូចម្ដេច ?

គយល្បាត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកដែលឃ្លាំមើលក្រែងមានមនុស្សនាំរបស់រត់រំលងគយ (ប្រើជា កិ. ក៏បាន ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គយឃ្លាំ» មានន័យដូចម្ដេច ?

គយឃ្លាំ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រំពៃចាំមើល, ល្បាត ។
ឧទាហរណ៍៖ ត្រូវគយឃ្លាំគោ ក្រែងវាស៊ីសំណាបគេ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គយគន់» មានន័យដូចម្ដេច ?

គយគន់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាំ​មើល ឃ្លាំ​មើល។
ឧទាហរណ៍៖ គយគន់​រំពៃ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គយ» មានន័យដូចម្ដេច ?

គយ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដែលទើបនឹងទុំមួយៗ ច្បោលៗ ( ផ្លែឈើ ) ។
ឧទាហរណ៍៖ ផ្លែស្វាយទើបនឹងគយមួយៗ ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាករ​ព្រះ​រាជ​ធានី ដែល​ហូត​យក​ពី​សរពើ​ទំនិញ ដែល​នាំ​ចេញ​ចូល​ទៅ​មក។ ក្រសួង​ដែល​កាន់​កាប់​ខាង​មុខ​ហូត​អាករ​ព្រះ​រាជ​ធានី​នោះ ក៏​ហៅ​ថា គយ ដែរ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលទើបនឹងទុំមួយៗ ច្បោលៗ ( ផ្លែឈើ ) ។
ឧទាហរណ៍៖ ផ្លែស្វាយទើបនឹងគយមួយៗ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គម្លាន» មានន័យដូចម្ដេច ?

គម្លាន

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដីឃ្លាន
ឧទាហរណ៍៖ ស៊ូទ្រាំអត់សម្រេកគម្លាន ។ សុភាសិតថា រោគអ្វីពុំស្មើនឹងគម្លាន, គា្មនអ្វីពុំស្មើគ្មានប្រាជ្ញា, ចំណាប់អ្វីពុំស្មើនឹងទោសា, ជាអ្វីពុំស្មើនឹងចិត្តជា ។ ( ម. ព. ឃ្លាន ទៀតផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គម្លាតសីតុណ្ហភាពពេលថ្ងៃ» មានន័យដូចម្ដេច ?

គម្លាតសីតុណ្ហភាពពេលថ្ងៃ

?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ភាពខុសគ្នារវាងសីតុណ្ហភាពអតិបរមានិងអប្បបរមានៅពេលថ្ងៃ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គម្លង់» មានន័យដូចម្ដេច ?

គម្លង់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែល​កើត​ឃ្លង់; មនុស្ស​ឃ្លង់។
ឧទាហរណ៍៖ មនុស្ស​គម្លង់ (ព. ទ្រ. ម.) ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​កើត​ឃ្លង់; មនុស្ស​ឃ្លង់។
ឧទាហរណ៍៖ មនុស្ស​គម្លង់ (ព. ទ្រ. ម.) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គម្រោង» មានន័យដូចម្ដេច ?

គម្រោង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ដែល​គេ​គ្រោង​ទុក​ជា​មុន។
ឧទាហរណ៍៖  គម្រោង​ការ សំណង់​នេះ​មាន​គម្រោង​ទុក​ហើយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គម្រេច» មានន័យដូចម្ដេច ?

គម្រេច

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការ​គ្រេច។
ឧទាហរណ៍៖  គម្រេច​ដៃ​ប៉ុណ្ណឹង​មិន​ជា​ធ្ងន់​អ្វី​ប៉ុន្មាន​ទេ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គម្រៀវ» មានន័យដូចម្ដេច ?

គម្រៀវ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែល​គេ​គ្រៀវ​ហើយ; សត្វ​មាន​គោ​ជាដើម ដែល​គេ​គ្រៀវ​ហើយ​ទីទៃ​ពី​សត្វ​ដែល​គេ​មិន​គ្រៀវ គេ​ទុក​ឲ្យ​វា​ឡើង​ក។
ឧទាហរណ៍៖ គោ​គម្រៀវ ក្របី​គម្រៀវ ជ្រូក​គម្រៀវ។ (ម. ព. កម្រៀវ ផង)។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​គេ​គ្រៀវ​ហើយ; សត្វ​មាន​គោ​ជាដើម ដែល​គេ​គ្រៀវ​ហើយ​ទីទៃ​ពី​សត្វ​ដែល​គេ​មិន​គ្រៀវ គេ​ទុក​ឲ្យ​វា​ឡើង​ក។
ឧទាហរណ៍៖ គោ​គម្រៀវ ក្របី​គម្រៀវ ជ្រូក​គម្រៀវ។ (ម. ព. កម្រៀវ ផង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គម្រិះ» មានន័យដូចម្ដេច ?

គម្រិះ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គគ្រិះ ដែល​គគ្រិះ​កខ្វក់។
ឧទាហរណ៍៖ ខ្មៅ​គម្រិះ; អា​គម្រិះ ! (ព. ទ្រ. ម.)។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា គគ្រិះ ដែល​គគ្រិះ​កខ្វក់។
ឧទាហរណ៍៖ ខ្មៅ​គម្រិះ; អា​គម្រិះ ! (ព. ទ្រ. ម.)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គម្រិងគម្រាំង» មានន័យដូចម្ដេច ?

គម្រិងគម្រាំង

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​គគ្រិង​គគ្រាំង។
ឧទាហរណ៍៖ សាច់​គម្រិងគម្រាំង គឺ​សាច់​គគ្រិង​គគ្រាំង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គម្រាំង» មានន័យដូចម្ដេច ?

គម្រាំង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែល​គគ្រាំង ដែល​មិន​រលីង មិន​ស្អាត។
ឧទាហរណ៍៖ តុ​គម្រាំង ធំ​គម្រាំង។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​គគ្រាំង ដែល​មិន​រលីង មិន​ស្អាត។
ឧទាហរណ៍៖  តុ​គម្រាំង ធំ​គម្រាំង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គម្រប់ព្រៃស្រទាប់លើ» មានន័យដូចម្ដេច ?

គម្រប់ព្រៃស្រទាប់លើ

?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ភាគរយនៃចន្លោះពីផ្ទៃដីទៅចុងឈើដែលគ្របដណ្តប់ដោយចំណោលខ្សែកែងឈរនៃបរិវេណស្រទាប់លើបង្អស់ដែលរុក្ខជាតិបែកមែកធាង ស្លឹក សាខា តាមធម្មជាតិ។

តើពាក្យ «គម្រប់» មានន័យដូចម្ដេច ?

គម្រប់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​គ្រប់, បង្គ្រប់, បំពេញ​ឲ្យ​គ្រប់ ។
ឧទាហរណ៍៖ មាន ៣ ហើយ​ត្រូវ​ថែម ២ មក​ទៀត​គម្រប់​ជា ៥ ។ ច្រើន​ប្រើ បង្គ្រប់ ជាង។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ. ) ដែលជាទីបង្គ្រប់ចំនួន ។
ឧទាហរណ៍៖ គម្រប់ ២, គម្រប់ ៣, គម្រប់ ៤ គឺ ទី២,ទី៣, ទី៤, ប៉ុន្តែកុំប្រើ គម្រប់១ ព្រោះមួយជាបូរណសំខ្យាទោលឯកឯង, ត្រូវប្រើជា ទី១ ឬ ជាបឋម, ជាប្រថម, ជាដំបូង ( ធ្លាប់សរសេរ គំរប់ ប៉ុន្តែត្រូវប្រើ គម្រប់ វិញ មានន័យទៀងទាត់តាមលក្ខណៈវេយ្យាករណ៍ខ្មែរ ) ។

?ថ្នាក់ពាក្យជា បុរណសំខ្យា
មានន័យថា (សំ. ) ដែលជាទីបង្គ្រប់ចំនួន ។
ឧទាហរណ៍៖ គម្រប់ ២, គម្រប់ ៣, គម្រប់ ៤ គឺ ទី២,ទី៣, ទី៤, ប៉ុន្តែកុំប្រើ គម្រប់១ ព្រោះមួយជាបូរណសំខ្យាទោលឯកឯង, ត្រូវប្រើជា ទី១ ឬ ជាបឋម, ជាប្រថម, ជាដំបូង ( ធ្លាប់សរសេរ គំរប់ ប៉ុន្តែត្រូវប្រើ គម្រប់ វិញ មានន័យទៀងទាត់តាមលក្ខណៈវេយ្យាករណ៍ខ្មែរ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គម្រប» មានន័យដូចម្ដេច ?

គម្រប

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់​សម្រាប់​គ្រប។
ឧទាហរណ៍៖ គម្រប​ខ្ទះ គម្រប​ឆ្នាំង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គម្រង» មានន័យដូចម្ដេច ?

គម្រង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការ​គ្រង ការ​ថែ​រក្សា។ ការ​ស្លៀក​ដណ្ដប់​ត្រៃ​ចីវរ (ស. ស.) គម្រង​ចីវរ។
ឧទាហរណ៍៖ ទ្រព្យ​សម្បត្តិ​ដែល​ខ្វះ​គម្រង​តែង​វិនាស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គម្រក់» មានន័យដូចម្ដេច ?

គម្រក់

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​គគ្រក់ អាក្រក់​យក​ជា​ការ​ពុំ​បាន។
ឧទាហរណ៍៖ របស់​គម្រក់ មនុស្ស​គម្រក់ (ព. ទ្រ. ម.)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គម្យស្ថាន និងដំណាក់ឆ្លងកាត់» មានន័យដូចម្ដេច ?

គម្យស្ថាន និងដំណាក់ឆ្លងកាត់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទីដែលត្រូវទៅដល់ដោយ​មាន​ដំណាក់ត្រូវកាត់ ឆ្លង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គម្យស្ថាន» មានន័យដូចម្ដេច ?

គម្យស្ថាន

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទីដែលមនុស្ស ឬវត្ថុត្រូវទៅឱ្យដល់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គម្យជន» មានន័យដូចម្ដេច ?

គម្យជន

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកត្រូវទទួល (ម.ព.គម្យស្ថាន) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គម្ភីរមតិ» មានន័យដូចម្ដេច ?

គម្ភីរមតិ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មតិជ្រៅ, គំនិតជ្រៅ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គម្ភីរភាព» មានន័យដូចម្ដេច ?

គម្ភីរភាព

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពជ្រៅ, ជម្រៅ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គម្ភីរបទ» មានន័យដូចម្ដេច ?

គម្ភីរបទ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បទ ឬ ចំណែកនៃសេចក្ដីដ៏ជ្រាលជ្រៅ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គម្ពីរ» មានន័យដូចម្ដេច ?

គម្ពីរ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ក្លាយមកពី បា. គម្ភីរ “ជ្រៅ” ) សាស្ត្រា, ច្បាប់, ធម្មវិន័យ ដែលរួបរួមដោយពួក ដោយប៉ែក ដោយខ្សែ
ឧទាហរណ៍៖ សាស្ត្រា​មួយ​គម្ពីរ។

              (បា.) (ក្លាយមកពី បា. គម្ពីរ ជ្រៅ) សាស្រ្តា, ច្បាប់, ធម្មវិន័យដែលរួបរួមដោយពួក ដោយប៉ែក ដោយខ្សែ : សាស្រ្តាមួយគម្ពីរ ។ បន្ទាប់ពីការសង្គាយនាជាច្រើនលើក ច្រើនសារមក ក៏កើតមាននូវគម្ពីរខាងព្រះពុទ្ធសាសនាជាច្រើន ដូចជាគម្ពីរព្រះត្រៃបិដក, គម្ពីរអដ្ឋកថា, គម្ពីរអនុដីកា, និងគម្ពីរយោជនា ។ គម្ពីរទាំងអស់នេះ សុទ្ធតែមានប្រយោជន៍សំខាន់សម្រាប់អ្នកសិក្សាស្រាវជ្រាវចង់ដឹងការពិត ។ ដូច្នេះ យើងសូមធ្វើការបែងចែកទៅតាមលំនាំដើមខ្លះ ៗ ដូចតទៅ ៖ គម្ពីរព្រះបិដក មាន ៣ ផ្នែក គឺផ្នែកខាងព្រះវិនយបិដក មានគម្ពីរចំនួន ១៣ ក្បាល, ផ្នែកខាងព្រះសុត្តន្តបិដក មានគម្ពីរចំនួន ៦៤ ក្បាល, ផ្នែកខាងព្រះអភិធម្មបិដក មានគម្ពីរចំនួន ៣៣ ក្បាល ។ ព្រះវិនយបិដកចែកចេញទៅទៀត មានចំនួន ៥ គម្ពីរគឺ ៖ ១- អាទិកម្ម ឬមហាវិភង្គ សម្តែងអំពីទោសធ្ងន់ ៗ ២- បាចិត្តិយៈ ឬមហាវិភង្គ សម្តែងអំពីទោស ៗ ៣- មហាវគ្គ វគ្គធំ ឬមហាខន្ធកៈ ៤- ចុល្លវគ្គ វគ្គតូច ឬចុល្លខន្ធកៈ ៥- បរិវារៈ បទរាយរង ឬបទបកិណ្ណកៈ ។ ផ្នែកខាងព្រះសុត្តន្តបិដកចែកចេញទៅយ៉ាងសង្ខេប មានចំនួន ៥ គម្ពីរ គឺ ៖ ១- ទីឃនិកាយ ព្រះសូត្រដែលមានរឿងរ៉ាវ ឬ សេចក្តីវែង ២- មជ្ឈិមនិកាយ ព្រះសូត្រដែលមានរឿងរ៉ាវ ឬ សេចក្តីមធ្យម ៣- សំយុត្តនិកាយ ព្រះសូត្រដែលមានរឿងរ៉ាវ ឬ សេចក្តីទាក់ទងនឹងទេវតា ។ ៤- អង្គុត្តរនិកាយ ព្រះសូត្រដែលមានរឿងរ៉ាវ ឬ សេចក្តីបន្ថែមចំណែកនីមួយ ៗ ។ ៥- ខុទ្ទកនិកាយ ព្រះសូត្រដែលមានរឿងរ៉ាវ ឬសេចក្តីខ្លី ៗ ។ ឯផ្នែកខាងព្រះអភិធម្មបិដកទាំងអស់មានចំនួន ៧ គម្ពីរ គឺ ៖ ១- ធម្មសង្គណី ការចាត់របៀបធម៌ ២- វិភង្គ ការបែងចែកធម៌ ៣- កថាវត្ថុ ចំណុចនៃធម៌ ៤- បុគ្គលប្បញ្ញាត្តិ ការបញ្ញត្តិនូវធម៌ ៥- ធាតុកថា ការវែកញែកធាតុ ៦- យមកៈ ធម៌ជាគូ ៗ នឹងគ្នា ៧- បដ្ឋាន ធម៌ជាបច្ច័យដល់គ្នានិងគ្នា ។ (ម.ព. ធម្មខន្ធផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គម្នោះ (តន្ត្រី)» មានន័យដូចម្ដេច ?

គម្នោះ (តន្ត្រី)

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្នូរគោះតាមចង្វាក់នៃបទភ្លេង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គម្ដែង» មានន័យដូចម្ដេច ?

គម្ដែង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ក្លាយ​ឃ្លាត​មក​ពី​ពាក្យ​ខ្មែរ ក្នុង​សម័យ​បុរាណ​ព្រេង​នាយ​ថា ក្រម្រតាង > ក្រម្រតេង > ក្រម្រតែង) មាន​ន័យ​ថា ព្រះ​តេជ​ព្រះ​គុណ; លោក​ជា​ម្ចាស់។ លុះ​ចំណេរ​កាល​ត​ៗ​មក ខ្មែរ​យើង​ប្រើ​ពាក្យ​នេះ សំដៅ​សេចក្ដី​ថា លោក​អ្នក​មាន​បុណ្យ​ច្រើន​គួរ​ជា​ទី​គោរព គួរ​ធ្វើ​សក្ការ​បូជា; លោក​អ្នក​មាន​ស័ក្តិ​យស​ខ្ពង់ខ្ពស់។ គម្ដែង​ក្រឡា ស្វាមី ប្ដី។ គម្ដែង​ផ្ទៃ​ក្រោម ព្រះ​រាជា ក្សត្រិយ៍​ទ្រង់​រាជ្យ (មើល​ក្នុង​ពាក្យ ផ្ទៃ ទៀត​ផង)។ គម្ដែង​សង្ឃ ព្រះ​ភិក្ខុ​សង្ឃ​ជា​ទី​គោរព : បពិត្រ​ព្រះ​គម្ដែង​សង្ឃ….។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គមិកវត្ត» មានន័យដូចម្ដេច ?

គមិកវត្ត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) < គមិក + វត្ត ។ វិ. គន្តុំ ភព្វោតិ > គមិកោ ភិក្ខុអ្នកគួរដើម្បីទៅ, ភិក្ខុអ្នកដំណើរ, ឬ គន្តុមិច្ឆតីតិ > គមិកោ ភិក្ខុអ្នកប្រាថ្នានឹងធ្វើដំណើរទៅ ។ គមិកស្ស (កាត្វព្វំ) វត្តំ > គមិកវត្តំ វត្តប្រណិប័តន៍ដែលភិក្ខុគប្បីធ្វើដល់ភិក្ខុអ្នកដំណើរ ។ គមិកវត្ត គឺវត្តរបស់ភិក្ខុអ្នកធ្វើដំណើរទៅមានសេចក្តីថា គមិកភិក្ខុ ភិក្ខុអ្នកនឹងចេញចាកអាវាសទៅកាន់ទីដទែគប្បីទុកដាក់គ្រឿងឈើ មានគ្រែនិងតាំងជាដើម ដែលជារបស់សង្ឃនឹងគ្រឿងដីហើយ បិទទ្វារបិទបង្អួចប្រគល់សេនាសនៈឲ្យស្រេច បើមិនមានភិក្ខុគប្បីប្រគល់ឲ្យសាមណេរ បើមិនមានសាមណេរគប្បីប្រគល់ឲ្យអ្នករក្សាវត្ត បើអ្នករក្សាវត្តមិនមាន គប្បីប្រាប់ឧបាសក បើមិនមានអ្នកណាម្នាក់គប្បីតម្កល់គ្រែលើដុំសិលា ៤ ដុំ ហើយលើកគ្រែតម្រួតលើគ្រែ តាំងតម្រួតលើតាំងដាក់គ្រឿងសេនាសនៈមានពូកខ្នើយជាដើមទុកខាងលើ ទុកដាក់គ្រឿងឈើគ្រឿងដី បិទទ្វារបង្អូច ទើបសឹមជៀសចេញទៅ បើកុដិភ្លៀងលិចបានកាលអាចនិងប្រក់បានក៏គប្បីប្រក់ ឬគប្បីធ្វើសេចក្តីឧស្សាហ៍កម្មថា ធ្វើម្តេចនឹងគប្បីប្រក់បានបើបានយ៉ាងនេះជាការល្អ បើមិនសោត គប្បីដំកល់គ្រែលើដុំថ្ម ៤ ដុំទុកក្នុងឱកាសដែលភ្លៀងមិនបានលិចហើយរៀបចំទុកដាក់ដូចមុននោះចុះ បើកុដិវិហារនោះអាចលិចទឹកបាន កាលអាំចនឹងនាំទៅបាន ក៏គប្បីនាំសេនាសនៈទៅផ្ញើទុកក្នុងស្រុកបាន បើបានដូច្នេះជាការល្អ បើមិនបានទេគប្បីដំកល់គ្រែតាំងលើដុំសិលា ៤ ដុំក្នុងទីវាលហើយរៀបទុកដាក់របស់ទាំងពួងទុកដូចមិនហើយគ្របស្មៅ ឬស្លឹកឈើហើយសឹមជៀសចេញទៅដោយគិតថាធ្វើដូចម្តេចហ្ម ! សូម្បីអវយវមានមេគ្រែ មេតាំងជាដើមនឹងគប្បីសល់នៅខ្លះដូច្នេះ ។ សេនាសនៈដែលត្រូវប្រគល់នៅនោះចំពោះសេនាសនៈដែលធ្វើពីស្មៅនិងស្លឹកឈើ ដែលគួរកណ្តៀរកាត់នឹងឡើងបាន សេនាសនៈសណាគេធ្វើលើខ្នងសិលា ឬលើសសរថ្មក្នុងទីដែលកណ្តៀរឡើងមិនបានសេនាសនៈនោះសូម្បីមិនប្រាប់ មិនប្រគល់ហើយទៅក៏មិនត្រូវអាបត្តិ នេះជាវត្ថុរបស់គមិកភិក្ខុ គមិកភិក្ខុ គប្បីប្រព្រឹត្តដោយប្រពៃចុះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គមិកភត្ត» មានន័យដូចម្ដេច ?

គមិកភត្ត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) < គមិក + ភត្ត ។ វិ. គន្តុំ ភព្វោតិ > គមិកោ ភិក្ខុអ្នកគួរដើម្បីទៅ, អ្នកធ្វើដំណើរទៅ, គមិកស្ស (កាតព្វំ) ភត្តំ > គមិគភត្តំ ភត្តដែលគេធ្វើសម្រាប់អ្នកធ្វើដំណើរចេញទៅទីដទៃ, អាហារសម្រាប់ជនអ្នកចេញដំណើរទៅ, ចង្ហាន់ដែលធ្វើសម្រាប់ប្រគេនចំពោះភិក្ខុដែលត្រូវចេញដំណើរទៅទីណាមួយ ហៅថា គមិកភត្ត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គមនាគមន៍» មានន័យដូចម្ដេច ?

គមនាគមន៍

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) (គមន “ការ​ទៅ, ដំណើរ​ទៅ” + អាគមន “ការ​មក, ដំណើរ​មក”) ការ​ទៅ​និង​ការ​មក, ដំណើរ​ទៅ​និង​ដំណើរ​មក; ផ្លូវ​ទាក់ទង​សម្រាប់​ធ្វើ​ដំណើរ​ទៅ​មក។
ឧទាហរណ៍៖ ផ្លូវ​គមនាគមន៍ ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ។

                 ការបញ្ជូនទៅ ការប្រាស្រ័យទៅរកអ្នកដទៃ មធ្យោបាយខាងការ​បញ្ជូនទៅ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គមនាការអន្តរតារា» មានន័យដូចម្ដេច ?

គមនាការអន្តរតារា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរទៅកាន់ផ្កាយនព្វគ្រោះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គមនាការ» មានន័យដូចម្ដេច ?

គមនាការ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. គមន + អាការ ) អាការទៅ, អាការដែលប្រុងធ្វើដំណើរទៅ, ដំណើរដែលប្រុងនឹងទៅ ។
ឧទាហរណ៍៖ ធ្វើគមនាការដោយទូក, —ដោយរថយន្ត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គមនបត្រ» មានន័យដូចម្ដេច ?

គមនបត្រ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំបុត្រអនុញ្ញាត ដែលរាជការគយ ឬក្រុមពន្ធមិនចំពោះចេញឱ្យ សម្រាប់ដឹកនាំវត្ថុដែលត្រូវរួចពន្ធអាករ ។

តើពាក្យ «គម» មានន័យដូចម្ដេច ?

គម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះនំ ១ យ៉ាង មានសណ្ឋានដូចខ្នងគម ធ្វើពីម្សៅដំណើបមានស្នូលដូង ឬ ស្នូលសណ្ដែកស្បាត់ស្ករខ្ចប់ដោយស្លឹក ចម្អិនដោយចំហុយ
ឧទាហរណ៍៖ នំគម ។

               បណ្ដូល-កឈើក្នុងពួកត្នោត, ដូង, ស្លា, ជ្រែ; ប្រើធ្វើជាបន្លែ, អន្លក់ មានរសពីសា ប្រើជួសសាឡាត់បាន ។

ឧទាហរណ៍៖ គមត្នោត, គមដូង, គមស្លា, គមស្លាត្រឱន ។ ល ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​ខ្នង​ពក​កំពូក​ស្រដៀង​នឹង​បូក​គោ។
ឧទាហរណ៍៖ មនុស្ស​គម ខ្នង​គម គម​គាក់ គម​និង​គាក់ (ម. ព. គាក់ ផង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គភ៌» មានន័យដូចម្ដេច ?

គភ៌

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. គភ៌ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គព្ភបរិហារវិទ្យា» មានន័យដូចម្ដេច ?

គព្ភបរិហារវិទ្យា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សិល្បៈខាងប្រសូតកម្ម (ការឆ្លងទន្លេ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គព្ភ» មានន័យដូចម្ដេច ?

គព្ភ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) < គស-ធា.-អភ-ប. (ផ្លាស់ ស ជា ព, លុប អ) ។ ១- បន្ទប់, ល្វែង ។ វិ. គសតីតិ > គព្ភោ បន្ទប់ដែលប្រព្រឹត្តទៅ ឈ្មោះថាគព្ភ ។ ឧ. យស្មឹ គព្ភេ ចីវរំ និក្ខិត្តំ ហោតិ ភិក្ខុទុកចីវក្នុងបន្ទប់ណា ។ ២- < គុ- ធា. + អភ-ប. ។ គភិ, សត្វកើតក្នុងគតិ, ពាក្យធម្មតាថា មានផ្ទៃ, មានផ្ទៃពោះ, ទម្ងន់ជាដើម ។ វិ. គុគុសទ្ទំ ករោតីតិ > គព្ភោ ផ្ទៃដែលធ្វើ សំឡងឮថា “គុគុ” ឈ្មោះថាគព្ភ ។ ដូចគាថាដែលលោកពោលទុកថា ៖ ផលំ វេ កទលឹ ហន្តិ ផលំ នឡំ សក្ការោ កាបុរិសំ ហន្តិ គព្ភោ អស្សតរឺ យថា ដូចជាផ្លែចេកតែងសម្លាប់នូវដើមចេក, ផ្លែឫស្សីតែងសម្លាប់នូវដើមឫស្សី, ផ្លែបបុសតែងសម្លាប់ដើមបបុស, លាភសក្កាៈតែងសម្លាប់បុគ្គលអាក្រក់, គភ សេះអស្សតរ តែងសម្លាប់នូវមេសេះអស្សតរអស្សតរដូច្នេះដែរ ។ ៣- < គព្ភ-ធា. “ទ្រទ្រង់” + អ-ប. ។ ឧ. ឯត្ថ គព្ភោតិ មាតុកុច្ឆិបិ វុច្ចតិ កុច្ឆិគតបុត្តោបិ ពាក្យថា ភព្ភ ក្នុងទីនេះ ហៅបានទាំងផ្ទៃម្តាយផង ទាំងកូននៅក្នុងផ្ទៃម្តាយផង ។ ឧ. គព្ភោ មេ ទេវ បតិដ្ឋិតោ ។ គព្ភោ ច បតិតោ ឆមាតិ ច ឯត្ថ បន កុច្ឆិគតបុត្តោ គព្ភ ក្នុងប្រយោគថាគព្ភោ មេ ទេវ បតិដ្ឋិតោ ។ គព្ភោ ច បតិតោ ឆមា សំដៅដល់កូនក្នុងផ្ទៃ ។ សេចក្តីសរុប ភព្ភ សព្ទ ប្រើក្នុងសេចក្តី ៣ យ៉ាងគឺ ៖ ១) បន្ទប់, ២) ផ្ទៃពោះ, ៣) សត្វក្នុងគម៌ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គព្ពវតី» មានន័យដូចម្ដេច ?

គព្ពវតី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធ្លា ឬទីវាលមានរបងព័ទ្ធជុំវិញ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គប្បី» មានន័យដូចម្ដេច ?

គប្បី

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ប្រព្រឹត្ត​មិន​គប្បី ជាដើម។
?ថ្នាក់ពាក្យជា អាយតនិបាត
មានន័យថា ត្រូវ​តែ។
ឧទាហរណ៍៖ អ្នក​បួស​គប្បី​ខំ​ប្រឹង​សិក្សា​រៀន​សូត្រ គប្បី​ប្រព្រឹត្ត​ឲ្យ​ត្រឹមត្រូវ​ទៀងទាត់​តាម​ធម៌​វិន័យ កុំ​បី​ឲ្យ​ឃ្លា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គប់គិត» មានន័យដូចម្ដេច ?

គប់គិត

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រួម​គំនិត​គ្នា គិត​គូរ​គ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គប់» មានន័យដូចម្ដេច ?

គប់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា វាយ សំពង​ដោយ​គប់។

                    រាប់​រក​គ្នា, ចង​សមាគម​នឹង​គ្នា។
ឧទាហរណ៍៖ គប់​មិត្រ កុំ​សេពគប់​មនុស្ស​អាក្រក់ កុំ​សម​គប់​នឹង​មនុស្ស​ពាល។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំណុំ​សំរាម ចំបើង ឬបាច់​ឈើ​ស្ងួត ឈើ​ពុក​ដែល​ចង​សម្រាប់​កាន់​អុជ​ឈួល ឬ បំភ្លឺ (ហៅ គប់​ភ្លើង ក៏​បាន)។

                   អន្លូង​ឈើ​ធំ​ៗ មាន​សណ្ឋាន​បែប​ញញួរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គន្លោង» មានន័យដូចម្ដេច ?

គន្លោង

?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ​គន្លាស់ ពាក្យ​កន្លៀត។ គន្លៀត​គន្លោង គឺ​កន្លៀត​ដែល​មាន​កន្លែង​បៀត​បាំង (ម. ព. គន្លាស់ ទៀត​ផង)។
ឧទាហរណ៍៖ គន្លាស់​គន្លោង គឺ​គន្លាស់​មាន​ឃ្លា មាន​ឃ្លោង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គន្លឹះ» មានន័យដូចម្ដេច ?

គន្លឹះ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រនុក​បពា្ឈរ ឬ​ផ្ដេក ចន្ទាស់​សម្រាប់​រុក​រុញ​ចេញ​ចូល។
ឧទាហរណ៍៖ គន្លឹះ​ទ្វារ គន្លឹះ​បង្អួច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គន្លិកគន្លាក់» មានន័យដូចម្ដេច ?

គន្លិកគន្លាក់

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​រដិបរដុប ខ្ពស់​ទាប ស្ដួច​ខ្លះ ធំ​ខ្លះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គន្លាស់គន្លោង» មានន័យដូចម្ដេច ?

គន្លាស់គន្លោង

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​គន្លាស់​ជា​កាព្យ ជា​ឃ្លោង ដូច​ជា ខ្ជៀនរឹល សេកឌី​សេកឌី ត្អថាក្រូញ ស៊េតែកុំ អាសខ្មិត ចក់អាក្រិត អាមេត្តិត ឃេពីកុស ទាំងអ៊ាក្នស់ ក្នុកស្រុង….។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​គន្លាស់​ជា​កាព្យ ជា​ឃ្លោង ដូច​ជា ខ្ជៀនរឹល សេកឌី​សេកឌី ត្អថាក្រូញ ស៊េតែកុំ អាសខ្មិត ចក់អាក្រិត អាមេត្តិត ឃេពីកុស ទាំងអ៊ាក្នស់ ក្នុកស្រុង….។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គន្លាស់» មានន័យដូចម្ដេច ?

គន្លាស់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា និយាយ​ផ្ទុយ​ពាក្យ ថា​ត្រឡប់​ឡើង​វិញ ទើប​មាន​ន័យ​ច្បាស់​ថា ជា​នេះ​ជា​នោះ ដូច​គន្លាស់​ថា តា​នៅ ? (=ទៅ​ណា ?); ម៉ាពីនក ? (= មក​ពី​ណា ?); ភឹកតឹក (= ផឹក​ទឹក ?); សាយប៊ី (= ស៊ី​បាយ ?) ជាដើម។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ពាក្យ​គន្លាស់ សំដី​គន្លាស់។ ចាស់​ទុំ​ហាម​ថា កុំ​និយាយ​គន្លាស់​លើ​ពាក្យ​ពុំ​សម​គួរ ឬ លើ​ពាក្យ​អាសគ្រាម ព្រោះ​នាំ​ឲ្យ​គេ​រង្កៀស ឲ្យ​គេ​រិះគន់​និន្ទា​ថា​ព្រហើន។ ពាក្យ​គន្លាស់​ពុំ​សម​គួរ​នោះ កាល​បើ​យើង​នឹង​រក​ទៅ​គង់​តែ​ឃើញ​មាន។ល។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា និយាយ​គន្លាស់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គន្លាក់អាចម៍» មានន័យដូចម្ដេច ?

គន្លាក់អាចម៍

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អវយវៈ​របស់​មនុស្ស​ត្រង់​ប៉ែក​ខាង​ក្រោយ​ជង្គង់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គន្លាក់គន្លើន» មានន័យដូចម្ដេច ?

គន្លាក់គន្លើន

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​គន្លាក់​ច្រើន​ដង ច្រើន​សង្កាត់។
ឧទាហរណ៍៖ ផ្លូវ​រទេះ​គន្លាក់​គន្លើន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គន្លាក់» មានន័យដូចម្ដេច ?

គន្លាក់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កន្លែង​ដែល​គេ​លាក់​ឲ្យ​ស្ដួច​តូច​ជាង​គេ អ្វី​ៗ​ដែល​មាន​ថ្នាក់ មាន​ជាន់​ដូច​គេ​លាក់។
ឧទាហរណ៍៖ គន្លាក់​ជើង។

តើពាក្យ «គន្លង» មានន័យដូចម្ដេច ?

គន្លង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជួរស្នាម; ជ្រលង; ដាន; លំអាន
ឧទាហរណ៍៖ គន្លង​នង្គ័ល ដើរ​តាម​គន្លង គន្លង​មង គន្លង​លប គន្លង​ត្រី។

                 លំអាន

ឧទាហរណ៍៖ គន្លងធម៌ ។

                ច្បាប់, សណ្ដាប់
ឧទាហរណ៍៖ ប្រព្រឹត្តតាមគន្លង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គន្ធារៈ» មានន័យដូចម្ដេច ?

គន្ធារៈ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ឈ្មោះ​ដែន​មួយ​ក្នុង​ប្រទេស​ឥណ្ឌា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គន្ធរស» មានន័យដូចម្ដេច ?

គន្ធរស

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទឹកក្រអូប ទឹកអប់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គន្ធមាទន៍ ឬ គន្ធមាទនៈ» មានន័យដូចម្ដេច ?

គន្ធមាទន៍ ឬ គន្ធមាទនៈ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) < គន្ធ-សទ្ទូ. + មទ-ធា. + យុ-ប. ។ វិ. អត្តនិ សញ្ញាតគន្ធព្វានំ គន្ធេហិ កេ មទយតិ មោទយតីតិ វា. គន្ធមាទនោ ភ្នំដែលធ្វើឱ្យសត្វលោកទាំងឡាយកើតសេចក្តីត្រេចអររីករាយ ដោយក្លិនដ៏ក្រអូបដែលកើតឡើងក្នុងខ្លួន ឈ្មោះថា គន្ធមាទន៍ ។ ឧ. គន្ធមាទនកេលាសចិត្តកូដសុទស្សនាកាឡកូដា ឥតិ អស្សឥមេ កូដា គន្ធមាទន៍នេះជាភ្នំកំពូលមួយក្នុងចំណោមភ្នំកំពូលទាំង ៥ ដែលស្ថិតនៅជាជួរលើភ្នំហិមាល័យនោះ គឺភ្នំគន្ធមាទន៍, ភ្នំកៃលាស, ភ្នំចិត្តកូដ, ភ្នំសុទស្សនៈ និងភ្នំកាឡកូដ ។ ខ្មែរយើងហៅថា ភ្នំគន្ធមាទន៍ ។ ឧ. គន្ធមាទនសេសោវ សុគន្ធវិភូសិតោ ភ្នំដ៏សេសឈ្មោះគន្ធមានទ៍ហ្នឹងឯង ដែលអប់ដោយក្លិនដ៏ក្រអូប ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គន្ធព្វាធិប» មានន័យដូចម្ដេច ?

គន្ធព្វាធិប

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( គន្ធព្វ + អធិប ) ស្ដេចរបស់គន្ធព្វ គឺព្រះបាទ ធតរដ្ឋ គ្រប់គ្រងទិសខាងកើត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គន្ធព្វ» មានន័យដូចម្ដេច ?

គន្ធព្វ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. គន្ធព្វ; សំ. គន្ធរ្វ) ទេវតាពួករបាំ : ពួកគន្ធព្វ, ក្រុមគន្ធព្វ ។ ឥត្ថី. គន្ធព្វី ។
ឧទាហរណ៍៖ ពួក​គន្ធព្វ ក្រុម​គន្ធព្វ។

                គន្ធព្វាធិប (គ័ន-ធ័ប-ពា-ធិបៈ ឬ —ធិប) ន. ( គន្ធព្វ + អធិប ) ស្ដេចរបស់គន្ធព្វ គឺព្រះបាទ ធតរដ្ឋ គ្រប់គ្រងទិសខាងកើត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គន្ធកុដិ» មានន័យដូចម្ដេច ?

គន្ធកុដិ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បា. សំ <គន្ធ “ក្លិន” + កុដិ ។ វិ. ទិព្វគន្ធេហិ បរិភាវិតា កុដិ > គន្ធកុដិ កុដិដែលអប់ដោយក្លិនទិព្វ ឈ្មោះថា គន្ធកុដិ ។ មាតុច្ឆារបស់ព្រះអង្គ បានស្ម័គ្រព្រះទ័យចង់បព្វជាជាភិក្ខុនី ហើយបានធ្វើដំណើរយ៉ាងច្រើនគីឡូម៉ែត្រដោយព្រះបាទទទេ ដើម្បីទៅសុំបព្វជ្ជានឹងព្រះអង្គ ៗ បានបដិសេធជាច្រើនលើកច្រើនសា និងបន្ទាប់មកទៀត បានព្រះអានន្ទជួយធ្វើអន្តរាគមន៍ ទើបព្រះអង្គទ្រង់អនុញ្ញា ដោយឱ្យនាងទទួលយកនូវគរុធម៌ទាំង ៨ នេះ ។ (ម. ព. បជាបតិគោតមី)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គន្ធ» មានន័យដូចម្ដេច ?

គន្ធ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. ) ក្លិន; គ្រឿងក្រអូប (សម្រាប់ប្រើតែក្នុងកាព្យ) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. គ័ន-ធៈ, ដូចជា គន្ធជាត (គ័ន-ធៈ-ជាត ) ក្លិន; គ្រឿងក្រអូប ។ គន្ធពាណិជ ឬ គន្ធវាណិជ (គ័ន-ធៈ-ពានិច, —វានិច ) អ្នកលក់គ្រឿងក្រអូប, អ្នកលក់ទឹកអប់ ឬ ប្រេងក្រអូបផ្សេងៗ ។ គន្ធពិដោរ (គ័ន-ធៈ— ឬ គន់-ធៈ— ) ក្លិនក្រអូបល្អ, ក្លិនក្រអូបឈ្ងប់, ក្រអូបល្វេងល្វើយ (ម. ព. ពិដោរ ផង) ។ គន្ធរស (គ័ន-ធៈ-រស់) ទឹកក្រអូប, ទឹកអប់ ។ ល ។