Posted on Leave a comment

តើពាក្យ «គន្ថៈ» មានន័យដូចម្ដេច ?

គន្ថៈ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា​(បា. គន្ថ) កម្រង; ចំណង,…។ គម្ពីរ ឬ ក្បួនខាងសាសនា; ឈ្មោះកិលេសមួយពួក មាន អភិជ្ឈាកាយគន្ថៈ ជាដើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គន្ថរចនា» មានន័យដូចម្ដេច ?

គន្ថរចនា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា(បា.) ការ​រចនា ការ​តែង​គម្ពីរ​បាលី ឬក្បួន​ច្បាប់​ផ្សេង​ៗ។

                    ការប្រមូលរៀបរៀងអត្ថបទពីទីផ្សេងៗ សៀវភៅដែលមានតែអត្ថបទ​បែបនេះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គន្ថបដិបទា» មានន័យដូចម្ដេច ?

គន្ថបដិបទា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការប្រតិបត្តិតែតាមគម្ពី តាមក្បួនតម្រា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គន្ថនិទ្ទេស» មានន័យដូចម្ដេច ?

គន្ថនិទ្ទេស

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិទ្យាសាស្រ្ត នៃអ្នកដែលជ្រៅជ្រះក្នុងអភិញ្ញាណចំពោះសៀវភៅ និងក្បួនតម្រា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គន្ថធុរៈ» មានន័យដូចម្ដេច ?

គន្ថធុរៈ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. គន្ថធុរ) ធុរៈផ្នែកខាងគម្ពីរបាលី, កិច្ចការរៀនសូត្រខាងបរិយត្តិ (ជាគូគ្នានឹង វិបស្សនាធុរៈ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គន្ថការ» មានន័យដូចម្ដេច ?

គន្ថការ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកសរសេរ ឬរៀបរៀងសៀវភៅជាក្បួនមាត្រា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គន់គូរ» មានន័យដូចម្ដេច ?

គន់គូរ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពិចារណា​ដោយ​ក្បួន​វេទ មាន​វាយ​លេខ ជាដើម។
ឧទាហរណ៍៖ ហោរា​គន់​គូរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គន់» មានន័យដូចម្ដេច ?

គន់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រក​មើល; តែ​កម្រ​និយាយ​ដាច់​តែ​ឯង ច្រើន​និយាយ​ថា គយគន់ ឬគន់​មើល..។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គនប់» មានន័យដូចម្ដេច ?

គនប់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការ​គប់ ការ​វាយ។ ការ​រាប់​រក​គ្នា ការ​ចូល​គំនិត​ជាមួយ​គ្នា។
ឧទាហរណ៍៖ ត្រូវ​គំនប់​មួយ​ដុំ​ថ្ម​យ៉ាង​ធ្ងន់។

                     គំនប់​ជាមួយ​មនុស្ស​ពាល​រមែង​បាន ទុក្ខ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គន» មានន័យដូចម្ដេច ?

គន

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កន្លែង​លើ​ខ្នង​ដំរី ត្រង់​ខាង​ក្រោយ​កូប ឬ រយាង។ កំណាត់​ឈើ​ចង​ត​គ្នា​ដោយ​ខ្សែ ដោយ​វល្លិ​សម្រាប់​អូស​បង្អើល​ត្រី ឲ្យ​ផ្អើល​ដើម្បី​នឹង​ឲ្យ​អ្នក​កាន់​អង្រុត​រុត, ក្រុង​ត្រី។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​មក​ជួប​ប្រទះ​នៅ​ពេល​ជាមួយ​គ្នា ហើយ​ប្រទើស​ប្រទាក់​គ្នា។
ឧទាហរណ៍៖ ត្រី​ពពាក់ពពូន​គន​លើ​គ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គត់មត់» មានន័យដូចម្ដេច ?

គត់មត់

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​បរិសុទ្ធ​ល្អ; និយាយ​បាន​តែ​អំពី​កិរិយា​មារយាទ។
ឧទាហរណ៍៖ ស្រី​គត់មត់ ស្រី​មិន​គត់មត់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គត់» មានន័យដូចម្ដេច ?

គត់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ម. ព. គុត)។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ត្រឹម ដែល​ត្រឹម​កំណត់​មិន​លើស មិន​ខ្វះ។ ដែល​ជិត​មិន​លេច មិន​ជ្រាប​ទឹក។
ឧទាហរណ៍៖ មាន​តែ ១០ គត់។

                   ឆត្រ​នេះ​គត់​ភ្លៀង​ល្អ​ណាស់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គតិភាតរភាព» មានន័យដូចម្ដេច ?

គតិភាតរភាព

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អធ្យាស្រ័យនៃចិត្ត ដែលរាប់រកគ្នាទុកដូចជារួមលោហិតជាមួយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គតិពេចន៍» មានន័យដូចម្ដេច ?

គតិពេចន៍

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ន័យរបស់ពាក្យ ឬវត្ថុនីមួយៗ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គតិបណ្ឌិត» មានន័យដូចម្ដេច ?

គតិបណ្ឌិត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) គតិ​របស់​បណ្ឌិត អធ្យាស្រ័យ ឬប្រាជ្ញា​ញាណ​របស់​អ្នក​ប្រាជ្ញ។

             ការប្រយ័ត្នប្រយែង អធ្យាស្រ័យនៃអ្នកប្រាជ្ញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គតិគមន៍» មានន័យដូចម្ដេច ?

គតិគមន៍

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមិនលំអៀងដោយស្រឡាញ់ ស្អប់ ខឹង ល្ងង់ដើម្បីប្រាសចាកយុតិ្តធម៌។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គតិ» មានន័យដូចម្ដេច ?

គតិ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) (សំ.) ការ​ទៅ ការ​ដើរ​ទៅ ដំណើរ; ផ្លូវ​គន្លង; ទី​កើត​ផ្សេង​ៗ; និស្ស័យ; អធ្យាស្រ័យ; ប្រាជ្ញា​ញាណ; ទី​នៅ; បរិសុទ្ធ។

                  ដំណើរ ដំណើរចិត្តដែលប្រព្រឹត្តទៅ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គតសញ្ញា» មានន័យដូចម្ដេច ?

គតសញ្ញា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿង​សម្គាល់​មួយ​បែប​មាន​សណ្ឋាន​ដូច្នេះ “>” មាន​ន័យ​ថា “ទៅ​ជា​ឬ​កើត​ទៅ​ជា” សម្រាប់​ប្រើ​ក្នុង​ការ​ពន្យល់​ប្រភព​ពាក្យ​ជា​សមាស​នាម​ជាដើម ដែល​កាត់​បទ​ញែក​ចេញ​ឲ្យ​ដាច់​ដោយ​ឡែក​ពី​គ្នា ហើយ​រួម​បញ្ចូល​គ្នា​ទៅ​វិញ ដូច​ជា ជល + អាសយ > ជលាសយ ជាដើម។ ព. ផ្ទ. អា​គត​សញ្ញា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គណ្ឋី» មានន័យដូចម្ដេច ?

គណ្ឋី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.),(សំ.) (គណ្ឋិ; គ្រន្ថិ “ថ្នាំង សន្លាក់ សង្កាត់ ខ សេចក្ដី​រួបរួម…”) ឈ្មោះ​គម្ពីរ​ពួក​មួយ ខាង​ពុទ្ធ​សាសនា ជា​គម្ពីរ​សម្ដែង​សេចក្ដី​អធិប្បាយ​បាលី មាន​លំនាំ​ស្រដៀង​នឹង​គម្ពីរ​អដ្ឋកថា តែ​ញែក​សេចក្ដី​ពិស្ដារ​ច្បាស់លាស់​ជាង​អដ្ឋកថា; គម្ពីរ​គណ្ឋី​នេះ​មាន​ច្រើន​តែ​ខាង​ប៉ែក​វិន័យ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គណ្ឋិកសត្វ» មានន័យដូចម្ដេច ?

គណ្ឋិកសត្វ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សាខានៃសត្វដែលមានជើងជាសន្លាក់ ដូចយ៉ាងក្តាម ​បង្កងជាដើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គណ្ឋិក» មានន័យដូចម្ដេច ?

គណ្ឋិក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សន្លាក់ ទីតនៃអវយវៈដែលបត់បាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គណៈ​មេ​ប្រយោគ» មានន័យដូចម្ដេច ?

គណៈ​មេ​ប្រយោគ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ខ.) បុគ្គល​ជា​អធិបតី​តិច ​ឬ​ច្រើន​ដែល​គេ​ចាត់​តាំង​ឡើង ​សម្រាប់​ត្រួត​ពិនិត្យ​មើល​ការ​ខុស​ត្រូវ​ក្នុង​ពេល​ប្រឡង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គណៈរដ្ឋមន្រ្តី» មានន័យដូចម្ដេច ?

គណៈរដ្ឋមន្រ្តី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) (សំ.) គណ​រដ្ឋ + មន្ត្រី ពួក​ក្រុម​នៃ​រដ្ឋ​មន្រ្តី ដែល​មាន​​នាយក​រដ្ឋ​មន្រ្តី មួយ​រូប​ជា​ប្រមុខ។
?ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គណៈរដ្ឋមន្ត្រី» មានន័យដូចម្ដេច ?

គណៈរដ្ឋមន្ត្រី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. គណរដ្ឋ + សំ. មន្ត្រី ) ពួកក្រុមនៃរដ្ឋមន្ត្រី ដែលមាននាយករដ្ឋមន្ត្រីមួយរូបជាប្រមុខ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គណៈប្រតិភូ» មានន័យដូចម្ដេច ?

គណៈប្រតិភូ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) ជន​មួយ​ក្រុម ឬគណៈ​កម្មការ​មួយ​ក្រុម ដែល​គេ​ចាត់​ឲ្យ​ជា​តំណាង​ជាតិ តំណាង​ប្រទេស ឬតំណាង​ក្រុម​ណា​មួយ ដើម្បី​បំពេញ​កិច្ច​ការ​ផ្សេង​ៗ ឯ​បរទេស ឬក្នុង​ប្រទេស។
ពួកជនដែលទទួលអាណត្តិឱ្យទៅបំពេញមុខការណាមួយឯបរទេស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គណៈគហបតី» មានន័យដូចម្ដេច ?

គណៈគហបតី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អង្គសមាជិកដែលចាត់តាំងនៅក្នុងសភា ឬក្នុងក្រុមរាជការដើម្បីឱ្យចាត់ចែង ឬសម្រេចការណាមួយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គណៈកម្មាធិការ» មានន័យដូចម្ដេច ?

គណៈកម្មាធិការ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) សមាជិក​មួយ​ក្រុម​ដែល​តាំង​ឡើង​ក្នុង​ក្រសួង​រាជការ ឬ ក្នុង​សភា​ដើម្បី​ឲ្យ​ប្រតិបត្តិ​សម្រេច​ការ​ណា​មួយ។
ឧទាហរណ៍៖ មុខការ​នេះ​ស្រេច​លើ​គណៈកម្មាធិការ។

               អង្គសមាជិកដែលចាត់តាំងនៅក្នុងសភា ឬក្នុងក្រុមរាជការដើម្បីឱ្យចាត់ចែង ឬសម្រេចការណាមួយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គណៈកម្មការ» មានន័យដូចម្ដេច ?

គណៈកម្មការ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ជន​មួយ​ក្រុម ឬក្រុម​ជំនុំ​ដែល​ចាត់​តាំង​ឡើង ដោយ​ពិធី​បោះ​ឆ្នោត ឬដោយ​ការ​ជ្រើស​តាំង សម្រាប់​ឲ្យ​ពិនិត្យ​កិច្ច​ការ​ណា​មួយ​ដាច់​មុខ​ដោយ​ឡែក ។
ឧទាហរណ៍៖ គណៈ​កម្មការ​វប្បធម៌ បាន​បង្កើត​ពាក្យ​ខ្មែរ​ថ្មី​ៗជា​ច្រើន។

              ក្រុមជំនុំដែលចាត់តាំងដោយការបោះឆ្នោត ឬដោយជ្រើសរើស ដើម្បីឱ្យពិនិត្យ ឬសិក្សាកិច្ចការណាមួយដាច់ឡែក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គណៈ» មានន័យដូចម្ដេច ?

គណៈ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. គណ ) ពួក; ក្រុម; បន; ហ្វូង ។បើរៀងភ្ជាប់ជាមួយនឹងសព្ទឯទៀតឲ្យជាបទសមាសតាមរបៀបវេយ្យាករណ៍ សំ. បា. ត្រូវរៀងជា រដ្ឋមន្ត្រីគណៈ ក្រុមនៃរដ្ឋមន្ត្រី; សង្ឃគណៈ ក្រុមនៃភិក្ខុសង្ឃ; ប៉ុន្តែតាមទម្លាប់ខ្មែរយើង, ច្រើនតែប្រើរៀងបទសមាស សំ. បា. ត្រឡប់យកបទក្រោយជាមុនវិញ សម្រួលឲ្យងាយអាន ងាយថា, រៀងត្រឡប់បទជា គណៈរដ្ឋមន្ត្រី, គណៈសង្ឃ វិញ, ក៏នៅតែមានន័យថា ក្រុមរដ្ឋមន្ត្រី, ក្រុមភិក្ខុសង្ឃ ដែរ ( បទសមាសឯទៀតក្រៅពីនេះនៅមានច្រើន ដូចជា រដ្ឋពល កម្លាំងរបស់រដ្ឋ, រៀងត្រឡប់បទជា ពលរដ្ឋ ជាដើមនោះដែរ ) ។ ល ។

                   សំ., បា. (គណ) < គណ-ធា. + អ- ប. ។ វិ. គណីយតិ អវយវេន សហាតិ > គណោ សភាវៈដែលគេរាប់ជាមួយនឹងចំណែកផ្សេងទៀតឈ្មោះថា គណៈ បានដល់ ពួក; ក្រុម; បន; ហ្វូង ។ បើរៀងភ្ជាប់ជាមួយនឹងសព្ទឯទៀតឲ្យជាបទសមាសតាមរបៀបវេយ្យាករណ៍ សំ. បា.ត្រូវរៀងជារដ្ឋមន្រ្តីគណៈ ក្រុមនៃរដ្ឋមន្រ្តី; សង្ឃគណៈ ក្រុមនៃភិក្ខុសង្ឃ; ប៉ុន្តែតាមទម្លាប់ខ្មែរយើង, ច្រើនតែប្រើរៀងបទសមាស សំ.; បា. ត្រឡប់យកបទក្រោយជាមុនវិញ សម្រួលឲ្យងាយអាន, ងាយថា, រៀងត្រឡប់បទជា គណៈរដ្ឋមន្រ្តី, គណៈសង្ឃ វិញ, ក៏នៅមានន័យថា ក្រុមរដ្ឋមន្រ្តី, ក្រុមភិក្ខុសង្ឃ ដែរ (បទសមាសឯទៀតក្រៅពីនេះនៅមានច្រើន ដូចជា រដ្ឋពល កម្លាំងរបស់រដ្ឋ, រៀងត្រឡប់បទជាពលរដ្ឋជាដើមនោះដែរ) ។ ល ។ ពាក្យ គណៈ មានសព្ទច្រើនបទដែលមានន័យដូចជា ៖ ១- សមូហ (សំ + ឧហ “គណនេ” + ណ) គណៈ ពួក, ក្រុមការរួបរួម, ការផ្សំគ្នា ។ វិ. សម្មា វិសេសេន ច ឧហតេតិ > សមូហោ សភាវៈដែលគេរួបរួមគ្នាឲ្យល្អ និងវិសេស ។ វិ. សមំ សហ អវយវេន ឧហតិ តិដ្ឋតីតិ វា សមូហោ សភាវៈណាតាំងនៅមួយអន្លើដោយចំណែកដ៏ស្មើ សភាវៈនោះ ឈ្មោះថា សមូហៈ (សំនុំ, ក្រុម) ។ វិ. សំ ឯកតោ ឧហីយតិ ញាយតីតិ > សមូហោ សភាវៈណាត្រូវគេដឹងបានក្នុងទីជាមួយគ្នាសភាវៈនោះ ឈ្មោះថា សមូហៈ (ជំនុំអត្ថ) ។ ឧ បរិនិព្វុតានំ អរហន្តានំ សមូហោ ការប្រជុំនៃពួកព្រះអរហន្ត ដែលលោកបរិនិព្វានហើយ។ ២- គណៈ (គណៈ សង្ខ្យា + អ) គណៈ ពួក, ក្រុម ការរួបរួម,ការផ្សំគ្នា។ វិ. គណីយតិ អវយវេន សហាតិ > គណោ សភាវៈដែលគេរាប់ព្រមគ្នាជាមួយ និងចំណែក ។ ឧ. អយំ គណោ សុបដិបន្នោ សភាវៈនេះ គឺលោកប្រតិបត្តិដោយល្អហើយ ។ ៣- សមុទាយ (សំ + ឧ +ទ-អា + អយ “គមនេ” + អ) គណៈ ពួក, ក្រុមការរួបរួម, ការផ្សំគ្នា ។ វិ. សហ អវយវេន ឧទយតីតិ > សមុទយោ សភាវៈកើតជាមួយនឹងចំណែក ។ ឧ. អវយវតោ សមុទាយំ ភិន្នំ កត្វា ធ្វើពួកក្រុមឲ្យបែកបាក់គ្នាដោយចំណែក ។ ៤- សង្ឃោត (សំ + ហន “គមនេ” + អ) គណៈ ពួក ក្រុម ការរួបរួម, ការផ្សំគ្នា ។ វិ. សហ អវយវេន ហនតិ គច្ឆតីតិ > សង្ឃោតោ សភាវៈបៀតបៀនដែលប្រព្រឹត្តទៅព្រមជាមួយចំណែករួមគ្នា (ពួក, ក្រុម) ។ ឧ. ពហ្វ ពហ្វ ហុត្វា ច សង្ឃាតា ពួកក្រុមមានចំនួនច្រើន ។ ៥- សញ្វយ (សំ + ចិ “ចយេ” + អ) គណៈ ពួក ក្រុម ការរួបរួម, ការផ្សំគ្នា ។ វិ. សញ្ចិនោតិ អវយវន្តិ > សញ្ចយោ សភាវៈដែលរួបរួមជាមួយគ្នា (ពូក, ក្រុម) ។ ៦- សន្ទោហ (សំ + ទុហ “បបូរណេ” + ណ) គណៈ ពួក, ក្រុម ការរួបរួម, ការផ្សំគ្នា ។ វិ. អវយវេន ទុហយតីតិ > សន្ទោហោ សភាវៈដែលព្រមព្រៀង រួបរួមគ្នា (ពូក, ក្រុម) ។ ៧- និវហ (និ + វហ “បាបុណនេ” + អ) គណៈ ពួក, ក្រុម ការរួបរួម, ការផ្សំគ្នា ។ វិ. និស្សេសតោ វហតិ អវយវន្តិ > និវហោ សភាវៈនាំទៅនូវចំណែកដោយមិនមានសេសសល់ ។ ៨- ឱយ (អវ-បុ + ហន “គមនេ” + អ) គណៈ ពួក, ក្រុម ការរួបរួម, ការផ្សំគ្នា ។ វិ. អវយវំ កត្វា ព្យបិយតិ គច្ឆតីតិ > ឱយោ ពួកក្រុមដែលដល់នូវការធ្វើរួមគ្នា ។ ៩- វិសរ (វិស “បវេសនេ” + អ) គណៈ ពួក, ក្រុម ការរួបរួម, ការផ្សំគ្នា ។ វិ. អវយវំ វិសន្តិ ឯត្ថាតិ > វិសរោ ពួកក្រុមដែលចូលរួមគ្នា ។ ១០- និករ (និ + ករ “ករណេ” + អ) គណៈ ពួក, ក្រុម ការរួបរួម, ការផ្សំគ្នា ។ វិ. អវយវំ សមីបេ ករោតីតិ > និករោ ក្រុមដែលធ្វើកិច្ចការជិតគ្នា ។ ១១- ចយ (ចិ + ចយេ + អ) គណៈ ពួក, ក្រុម ការរួបរួម, ការផ្សំគ្នា ។ វិ. ចិនាតីតិ > ចយោ ក្រុមដែលសន្សំទុក ។ ១២- កាយ (ក-សទ្ទុ + អា-បុ. + យា-ធា. “គមនេ” + អ-ប.) គណៈ ពួក, ក្រុម ការរួបរួម, ការផ្សំគ្នា ។ វិ.ឯកេកាបេក្ខាយ អប្បត្តេន កសង្ខាតា អវយវាអាយន្តិ ឯត្ថាតិ > កាយោ សភាវៈជាទីមកនៃអវយវៈដែលលោកហៅថា កៈ ដោយអត្ថថា តិច ព្រោះការសម្លឹងយកនូវត្ថុមួយនិងមួយ (ប្រជុំ, ពួក, កង,ក្រុម) ។ អថវា កុច្ឆិតានំ កេសាទីនំ អាយោតិ > កាយោ, សោ វិយ អវយវានំ ឧប្បត្តិដ្ឋានំ កាយោតិ ឥធ សមូហោ វុត្តោ ម៉្យាងទៀត ការប្រើប្រជុំគឺលោកពោលទុកក្នុងទីនេះថា កាយ ព្រោះវិគ្គហៈថា “សេចក្តីចម្រើននៃអាការៈមានសក់ជាដើមជា, របស់គួរខ្ពើមរអើម ជាទីតាំងនូវអវយវៈ ដូចជាការប្រជុំនោះឈ្មោះថា កាយ ។ ១៣- ខន្ធ (ខំ-សទ្ទូ + ធា. “ធារណេ” + អ) គណៈ ពួក, ក្រុម ការរួបរួម, ការផ្សំគ្នា ខំ សង្ខាតំ អវយវំ ធារេតីតិ > ខន្ធោ សភាវៈដែលទ្រទ្រង់នូវអវយវៈពោលគឺឥន្ទ្រិយ ។ វិ. ខនិ ចក្ខុន្ទ្រីយាទីនិ ធារេតីតិ > ខន្ធោ សភាវៈដែលទ្រទ្រង់ទុកនូវឥន្ទ្រិយទាំងឡាយមានចក្ខុឥន្ទ្រិយជាដើម ។ វិ. អនិច្ចាទីហិ ខំ សុញ្ញំធារេតីតិ > ខន្ធោ សភាវៈដែលទ្រទ្រង់នូវភាពសោះសូន្យទទេដោយលក្ខណៈទាំងឡាយ មានអនិច្ចលក្ខណៈជាដើម ។ វិ. ខំ សគ្គំ ធាតិ វិទធាតីតិ > ខន្ធោ សភាវៈទ្រទ្រង់គឺថាចាត់ចែងនូវសួគ៌ ។ វិ. អវយវេ ខាទតីតិ វាខន្ធោ ឫសភាវៈដែលទំពាស៊ីនូវអវយវៈទាំងឡាយ ។ វិ. ជាតិជរាមរណាទីហិ ខាទិតព្វោតិ > ខន្ធោ សភាវៈត្រូវជាតិ ជរា និងមរណៈជាដើមទំពាស៊ី ។ វិ. ទានផលំ ខណ្ឌតីតិ > ខន្ធោ សភាវៈកាត់នូវផលរបស់ទាន ។ រាសិតោ ខន្ធោ នាម ឈ្មោះថាខន្ធព្រោះជាគំនរ ។ ១៤- សមុទយ (សំ, ឧ + អយ “គមនេ” + អ) គណៈ ពួក, ក្រុម ការរួបរួម, ការផ្សំគ្នា ។ វិ. សហ អវយវេន ឧទយតីតិ > សមុទយោ សភាវៈដែលកើតឡើងព្រមជាមួយនឹងអវៈយវៈ (ពួក, ក្រុម) ។ ១៥- ឃដា (ឃដ “ឃដនេ” + អ + អា) គណៈ ពួក, ក្រុម ការរួបរួម, ការផ្សំគ្នា ។ វិ. ខដណំ រាសិភវន្តិ > ឃដា ធម្មជាតិភ្ជាប់កើតនូវគំនរ (ពួក, ក្រុម) ។ ១៦- សមិតិ (សំ + ឥ “គតិម្ហី” + តិ) គណៈ ពួក, ក្រុម ការរួបរួម, ការផ្សំគ្នា ។ វិ. សហ អវយវេន ឯតីតិ > សមិតិ ធម្មជាតិទៅជាមួយនឹងចំណែករួម ។ ឧ. នអមនុស្សោ លភេយ្យ យក្ខានំ សមិតី គន្តុំ អមនុស្សមិនគប្បីបានដើម្បីទៅកាន់ទីប្រជុំរបស់ពួកយក្ខទាំងឡាយ ។ ១៧- សំហតិ (សំ + ហន “គតិយំ” + តិ) គណៈ ពួក, ក្រុម ការរួបរួម, ការផ្សំគ្នា ។ វិ. សហ អវយវេន ហនតិ គច្ឆតីតិ > សំហតិ ធម្មជាតិដែលបៀតបៀន គឺថាទៅជាមួយនឹងចំណែករួម (ពួក, កង, ក្រុម) ។ ១៨- រាសិ (រស “អស្សាទនេ” + ឥណ) គណៈ ពួក, ក្រុម ការរួបរួម, ការផ្សំគ្នា ។ វិ. រសីយតិ សមោសរីយតីតិ > រាសិ សភាវៈដែលគេតែងប្រជុំ (គំនរ, កង, ពួក) ។ ១៩- បុញ្ជ (បុញ្ជ កុច្ឆាយំ + អ) គណៈ ពួក, ក្រុម ការរួបរួម, ការផ្សំគ្នា ។ វិ. បុញ្ជតីតិ > បុញ្ជោ ក្រុមដែលជាកង ។ ឧ. បុញ្ជោ ទុក្ខស្ស កេវលោ កងនៃសេចក្តីទុក្ខទាំងអស់ ។ ២០- សមវាយ (សហ-បុ + អយ “គមនេ” + អ) គណៈ ពួក, ក្រុមការរួបរួម, ការផ្សំ ។ វិ. សហ អវយវេន ព្យាបេត្វា អយតីតិ > សមវាយោ ពួក, ក្រុម ដែលផ្សាយចេញទៅព្រមជាមួយចំណែករួមគ្នា ។ ឧ. បញ្ចន្នំ ឧបាទានក្ខន្ធានំ សង្គហោ សន្និបាតោ សមវាយោ ហោតិ ការរួបរួមនៃឧបាទានក្ខន្ធទាំងឡាយ ៥ ជាការប្រជុំ ជាការព្រមព្រៀងគ្នា (ពួក, កង, ក្រុម) ។ ២១- បូគ (បូ-សទ្ទុ. + គមុ “គតិម្ហិ” +ក្វិ) គណៈ ពួក, ក្រុម ការរួបរួម, ការផ្សំគ្នា ។ វិ. សមូហភាវំ គច្ឆតីតិ > បូគោ ជនអ្នកដល់នូវភាវៈជាពួក ។ បវត្តីតិ > បូគោ ពួកដែលរួមគ្នា ។ ២២- ជាត (ជន ជនេ + ត) គណៈ ពួក, ក្រុម ការរួបរួម, ការផ្សំគ្នា ។ វិ. អវយវេ ជនេតីតិ > ជាតំ ធម្មជាតិដែលញ៉ាំងចំណែកទាំងឡាយឲ្យកើត ។ ២៣- កទម្ពក (ក-សទ្ទុ. + វក “អាទានេ” +អ) គណៈ ពួក, ក្រុម ការរួបរួម, ការផ្សំគ្នា ។ វិ. កំ អត្តានំ ទេតីតិ កទោ, ចក្ខាទិកោ សរីរាវយវោ អវយវៈគឺសរីរៈមានភ្នែកជាដើម ឈ្មោះថា កទៈ ព្រោះវិគ្គហៈថា “អវយវៈឲ្យនូវខ្លួន” ។ ២៤- ព្យូហ (វិ + ឧហ “គមនេ” + អ) គណៈ ពួក, ក្រុម ការរួបរួម, ការផ្សំគ្នា ។ វិ. វិសេសន អវយវា ឧហន្តិ ឯត្ថាតិ > ព្យូហោ អវយវៈជាទីចែកដោយវិសេស ។ ២៥- វិតាន (វិ + តនុ “វិត្ថារេ” + ណ) គណៈ ពួក, ក្រុម ការរួបរួម, ការផ្សំគ្នា ។ វិ. វិតនោតិ អវយវេតិ > វិតានំ ធម្មជាតផ្សាយទៅផ្សេងៗ កាន់អវយវៈ ។ ២៦- គុម្ព (គុប “រក្ខណេ” +ព) គណៈ ពួក, ក្រុម ការរួបរួម, ការផ្សំគ្នា ។ វិ. អវយវេ គុបតិ រក្ខតីត > គុម្ពោ គុម្ពំ ធម្មជាតគ្រប់គ្រង គឺថារក្សានូវអវយវៈ ។ ២៧- កលាប (កលាសទ្ទូ +បា “រក្ខណេ +អ) គណៈ ពួក, ក្រុម ការរួបរួម, ការផ្សំគ្នា ។ វិ. កលំ អវយវភាវំ បាតិ រក្ខតីតិ > កាលាបោ សភាវៈគ្រប់គ្រងរក្សានូវភាពនៃអវយវៈជាចំណែក ។ ឧ. កលា សោឡសសមោ ភាគោ ចំណែកស្មើដោយចំណែក ១៦ អំពីចំណែក ។ ២៨- ជាល (ជល “ទិត្តិយំ” + ណ) គណៈ, ពួក ក្រុម, ការរួបរួម ការផ្សំគ្នា ។ វិ. អវយវេន ជលតីតិ > ជាលំ ធម្មជាតដែលរុងរឿងដោយចំណែកផ្សេងៗ ។ ២៩- មណ្ឌល (មណ្ឌ វិភូសាយំ + អល) គណៈ ពួក, ក្រុម ការរួបរួម ការផ្សំគ្នា ។ វិ. អវយវេន មណ្ឌតីតិ > មណ្ឌលំ ធម្មជាតប្រដាប់ដោយចំណែក ។ គណៈ ស័ព្ទមានអត្ថ ២ យ៉ាងទៀតគឺ (១) ភិក្ខុភេទ ក្រុមភិក្ខុ គណៈភិក្ខុ គណៈសង្ឃ, (ភេទរបស់ភិក្ខុ) ; (២) ចយេ ពួក, គណៈ, ក្រុម, (ក្នុងការសន្សំ គឺប្រមូល) ។ (ភិក្ខុភេទេ ចយេ គណោ) ។ គតិ [gati] : គៈតិបា.; សំ. (ន.) < គម-ធា. + តិ-ប. ។ វិ. គមនំ > គតិ ការទៅ, ការដើរទៅ, ដំណើរ, ផ្លូវគន្លង, ទីកើតផ្សេង ៗ ឈ្មោះថា គតិ ។ វិ. បុញ្ញាបុញ្ញវសេន គមនំ > គតិ ការធ្វើដំណើរទៅដោយអំណាចបុណ្យនិងបាប ឈ្មោះថា គតិ ។ វិ. គន្តព្វាតិ > គតិ ភូមិដឺលសត្វគប្បីទៅ ឈ្មោះថា គតិ ។ គច្ឆន្តិ ឯត្ថាតិ > គតិ ភូមិជាទីទៅនៃសត្វ ឈ្មោះថា គតិ ។ ឧ. គតិ មិគានំ បវនំ អាកាសោ បក្ខិនំ គតិ វិភវោ គតិ ធម្មានំ និព្វានំ អរហតោ គតិ ។ ព្រៃធំជាទីត្រេចចរទៅនៃពួកម្រឹគអាកាសជាទីហោះហើរនៃពួកបក្សីសេចក្តីសាបសូន្យគឺ ជាគតិនៃធម៌ទាំងឡាយ ព្រះនិព្វាគឺជាគតិរបស់ព្រះអរហន្ត ។ ពាក្យថា គតិ នេះនៅប្រែបានច្រើនយ៉ាងទៀត ដូចជានិស្ស័យ; អធ្យាស្រ័យ; ប្រាជ្ញាញាណ; ទីនៅ; បរិសុទ្ធ ។ គតិសព្ទប្រព្រឹត្តទៅក្នុងអត្ថ ៨ យ៉ាងគឺ ៖ ១- ភវភេទ គិតមាន ៥ យ៉ាងមានទេវគតិជាដើម ។ ឧ. បញ្ច ខោ ឥមា សារី គតិយោ សារីបុត្តគតិមាន ៥ យ៉ាងនេះឯង ។ ២- បតិដ្ឋា ទីតាំង ។ ឧ. និព្វានំ អរហតោ គតិ និព្វានជាទីតាំងនៅរបស់ព្រះអរហន្ត ។ ៣- និដ្ឋ សេចក្តីសម្រេច ។ ឧ. អបិច ត្យាហំ ព្រហ្មេ គតិញ្ច បជានាមិ ជុតិញ្ច បជានាមិ ព្រហ្មមិនមែនប៉ុណ្ណោះទេ យើងដឹងសេចក្តីសម្រេចនឹងដឹងពីអានុភាពរបស់លោក ។ ៤- អជ្ឈាសយ អធ្យាស្រ័យ ។ ឧ. ឥមេសំ ខោ អហំ ភិក្ខូនំ សីលវន្តានំ កល្យាណធម្មានំ នេវ ជានាមិ អាគតឹ វាគតឹ វា យើងមិនដឹងការមកនឹងអធ្យាស្រ័យរបស់ភិក្ខុអ្នកមានកល្យាណធម៌ ។ ៥- ពុទ្ធិ បញ្ញាញាណ ។ ឧ. ឯវំ អធិមត្តគតិមន្តោ មានបញ្ញាច្រើនដូច្នេះ ។ ៦- វាសដ្ឋានៈ ស្ថានទីនៅទីអាស្រ័យ ។ ឧ. គតិ មគានំ បវនំ ព្រៃធំជាទីនៅអាស្រ័យរបស់ម្រឹគ ។ ៧- គមនៈ ការទៅ ។ ឧ. សុគតិ បាដិកង្ខា សុគតិដែលបុគ្គលគប្បីប៉ងប្រាថ្នា ។ ៨- វិសរៈ ការផ្សាយចេញទៅ ។ ឧ. ន ច គតិគតំ ហោតិ ដំណើរនៃគតិមិនមាន ។ គតិ គឺភូមិដែលប្រព្រឹត្តទៅ ឬប្រព្រឹត្តទៅខាងមុខបន្ទាប់ពីមរណៈគតិមាន ២ យ៉ាងគឺ ៖ ១- ទុគ្គតិ គតិអាក្រក់ អបាយភូមិ ទុគ្គតិសម្រាប់ក្នុងព្រះសូត្រខ្លះចែកចេញជាពីរ គឺនិរយៈ ១ តិរច្ឆានយោនិ ១ សម្រាប់ក្នុងព្រះសូត្រខ្លះមាន ៣ គឺរាប់បេតវិស័យទុគ្គតិនេះ យើងអាចហៅម៉្យាងទៀតថា អបាយទុគ្គតិ គឺនរក, ប្រេត, តិរច្ឆាន និងអសុរកាយ ។ ឈ្មោះនិរយៈមានយៈពេល ១០ យ៉ាងគឺ (១) អម្ពុទៈ, (២) និរម្ពុទៈ, (៣) អពពៈ, (៤) អហហៈ, (៥) អដ្ត, (៦) កុមុទៈ, (៧) សោគន្ធិកៈ, (៨) ឧប្បលៈ, (៩) បុណ្ឌរិកៈ, (១០) បទុមៈ ។ មហានរកមាន ៨ រណ្តៅគឺ (១) សញ្ជីវនរក, (២) កាឡសុត្តនរក, (៣) សង្ឃាតនរក, (៤) ចូឡរោរុវនរក (៥) មហារោរុនរក, (៦) តាបននរក, (៧) បតាបននរក, (៨) អវិចីមហានរក ។ នៅក្នុងពាលបណ្ឌិតសូត្រសម្តែងពីសត្វតិរច្ឆានទុកជា ៥ ប្រភេទគឺ ៖ ១- តិណភក្ខា ពួកសត្វតិរច្ឆានដែលស៊ីស្មៅជាអាហារ, ២- គូថភក្ខា ពួកសត្វតិរច្ឆានដែលស៊ីលាមកជាអាហារ, ៣- ពួកសត្វតិរច្ឆានដែលកើត ចាស់ ស្លាប់ ក្នុងទីងងឹត, ៤- ពួកសត្វតិរច្ឆានដែលកើត ចាស់ ស្លាប់ ក្នុងទឹក, ៥- ពួកសត្វតិរច្ឆានដែលកើត ចាស់ ស្លាប់ ក្នុងរបស់ស្មោគគ្រោកកខ្វក់ ។ តិរច្ឆានមាន ៤ ប្រភេទទៀតគឺ ៖ ១- អបទតិរច្ឆាន ពពួកសត្វតិរច្ឆានដែលមានជើង; ២- ទ្វិបទតិរច្ឆាន ពពួកសត្វតិរច្ឆានដែលមានជើងពីរ; ៣- ចតុប្បទតិរច្ឆាន ពពួកសត្វតិរច្ឆានដែលមានជើងបួន; ៤- ពហុប្បទតិរច្ឆាន ពពួកសត្វតិរច្ឆានដែលមានជើងច្រើន; ប្រភេទសត្វតិរច្ឆានមាន ២ ប្រភេទទៀតគឺ ៖ ១- ពពួកសត្វតិរច្ឆានដែលអាចមើលឃើញដោយភ្នែកតាមប្រក្រតី; ២- ពពួកសត្វតិរច្ឆានដែលមិនអាចមើលឃើញដោយភ្នែកតាមប្រក្រតី ។ គន្ថៈ [gatha ] : គ័ន – ថៈ បា. (ន.) (គន្ថ) ១- < គន្ថ-ធា. + អ-ប. ។ វិ. អត្ថេ គន្ថេតិ បកាសេតិ ឯតេន វាតិ > គន្ថោ បករណ៍ជាទីដោតក្រងនូវសេចក្តី ឬបករណ៍ជាគ្រឿងប្រកាសនូវសេចក្តី ឈ្មោះថា គន្ថៈ គឺកម្រង; ចំណង, គម្ពីរ ឬក្បួនច្បាប់ខាងសាសនា ។ ២- ឈ្មោះកលេសមួយពួកមាន ៤ យ៉ាងគឺ (១) អភិជ្ឈាកាយគន្ថៈ; (២) ព្យាបាទកាយគន្ថ; (៣) សីលព្វតបរាមាសកាយគន្ថៈ; (៤) ឥទំសច្ចាភិនិវេសកាយគន្ថៈ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គណេស» មានន័យដូចម្ដេច ?

គណេស

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) ឈ្មោះ​ទេវតា​មាន​ក្បាល​ជា​ដំរី ជា​បុត្រ​ព្រះ​ឥសូរ។ ក្លាយ​មក​ពី​ពាក្យ វិឃ្នេស (ម. ព. នេះ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គណិតសាស្ត្រ» មានន័យដូចម្ដេច ?

គណិតសាស្ត្រ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.),(សំ.) វិទ្យាសាស្រ្ត​ផ្នែក​ខាង​ការ​សិក្សា អំពី​ទំហំ អំពី​ខ្នាត​រង្វាស់ និង​អំពី​ការ​ប្រៀប​ផ្ទឹម។ វិជ្ជា​ផ្នែក​នេះ​មាន ៣ យ៉ាង​គឺ លេខ​គណិត ការ​គិត​លេខ​ដុំ លេខ​ភាគ លេខ​នព្វន្ត បាន​ដល់​លេខ​បូក សង គុណ ចែក; ពីជគណិត ការ​គិត​លេខ​ដោយ​លើក​តួ​អក្សរ​មក​ជា​តំណាង; រេខា​គណិត ការ​គិត​លេខ​ផ្នែក​ខាង​វិសាល​ភាព សំដៅ​ចំពោះ​ទិដ្ឋភាព ៣ យ៉ាង​គឺ បន្ទាត់ ផ្ទៃ មាឌ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គណបូរក» មានន័យដូចម្ដេច ?

គណបូរក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) សង្ ឃ​ឬ​ភិក្ខុ​អ្នក​មក​ជួយ​បំពេញ ឬ​ជួយ​បង្គ្រប់​ចំនួន​សង្ឃ – សម្រាប់​ធ្វើ​សង្ឃ​កម្ម​ឲ្យ​ត្រឹម​ត្រូវ​តាម​វិន័យ​ក្នុង​ព្រះ​ពុទ្ធ​សាសនា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គណបក្ស» មានន័យដូចម្ដេច ?

គណបក្ស

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពួកជនដែលផ្តុំប្រមូលគ្នា ដើម្បីប្រកាន់យកនូវឧត្តមគតិណាមួយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គណបក្ខ» មានន័យដូចម្ដេច ?

គណបក្ខ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (បា.) ពួក ក្រុម បន។ ពាក្យ “គណ” និង “បក្ខ” ទាំង​ពីរ​នេះ​មាន​ន័យ​ស្រដៀង​គ្នា​ទេ តែ​ប្រើ​ភ្ជាប់​គ្នា​ដូច្នេះ គឺ​គ្រាន់​តែ​បន្ត​ពាក្យ​ឲ្យ​បាន​វែង​បន្ដិច ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​អាន​ប៉ុណ្ណោះ។ គណបក្ស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គណនេយ្យអាណាប័ក» មានន័យដូចម្ដេច ?

គណនេយ្យអាណាប័ក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គណនេយ្យដែលរដ្ឋមន្រ្តី ឬអ្នកតំណាងរដ្ឋមន្រ្តីជាអ្នកកាន់ ដើម្បីត្រួតឱ្យដឹងពីឥណទាន ក្នុងផ្លូវចំណាយជាសាធារណៈ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គណនេយ្យសរល» មានន័យដូចម្ដេច ?

គណនេយ្យសរល

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បច្ចេកទេសរបស់គណនេយ្យករ ដែលប្រតិបត្តិការនីមួយៗ មានគណនីតែមួយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គណនេយ្យរូបធាតុ» មានន័យដូចម្ដេច ?

គណនេយ្យរូបធាតុ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គណនេយ្យដែលកត់ត្រាពីការចូល និងការចេញនូវទំនិញទុកក្នុងឃ្លាំង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គណនេយ្យភាគទ្វេគុណ» មានន័យដូចម្ដេច ?

គណនេយ្យភាគទ្វេគុណ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គណនេយ្យ ដែលនៅក្នុងនោះ មានកត់ត្រាពីប្រតិបត្តិការនីមួយៗក្នុងគណនេយ្យ យ៉ាងតិចត្រឹមពីរយ៉ាង ឆ្លាស់គ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គណនេយ្យបៃតង» មានន័យដូចម្ដេច ?

គណនេយ្យបៃតង

?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា គណនេយ្យមួយប្រភេទ ដែលមានគោលបំណងបញ្ជា បវិធានការសុខុមាល ភាពសង្គមឱ្យទូលំទូលាយទៅក្នុងការសិក្សាម៉ាក្រូសេដ្ឋកិច្ច ដោយផ្តោត លើគោលនយោបាយសង្គម បរិស្ថាន និងអភិវឌ្ឍន៍។ គណនេយ្យបៃតង រួមបញ្ចូលទាំងការវាយតម្លៃគិតជារូបិញវត្ថុក្នុងគោលបំណងគណនា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គណនេយ្យទូទៅ» មានន័យដូចម្ដេច ?

គណនេយ្យទូទៅ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គណនេយ្យដែលអាចកត់ត្រា នូវប្រតិបត្តិការទាំងឡាយខាងការទិញ និងខាងការលក់ ដើម្បីឱ្យបានដឹងលទ្ធផល ឬការចំណេញ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គណនេយ្យកាបូន» មានន័យដូចម្ដេច ?

គណនេយ្យកាបូន

?ថ្នាក់ពាក្យជា គណនេយ្យកាបូន

មានន័យថា ការតាមដានភាពប្រែប្រួលនៃបរិមាណកាបូនក្នុងអាងបង្ខាំង ដែលពាក់ព័ន្ធ និងប្រភពបញ្ចេញឧស្ម័ននានា ភាគច្រើនចេញពីសកម្មភាពមនុស្ស និង តាមដានអាងស្រូបឧស្ម័នផ្ទះកញ្ចក់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គណនេយ្យករ» មានន័យដូចម្ដេច ?

គណនេយ្យករ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​កាន់​កាប់​ការ​ខាង​គណនេយ្យ។

               ជនអ្នកកាន់គណនីក្នុងរាជការ ឬក្នុងផ្ទះជំនួញ ។

?ថ្នាក់ពាក្យជា គណនេយ្យ
មានន័យថា រូបវន្តបុគ្គល ឬនីតិបុគ្គល ដែលជាសមាជិករបស់ស្ថាប័នវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គណនេយ្យ» មានន័យដូចម្ដេច ?

គណនេយ្យ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) គណនី​ក្នុង​ក្រសួង​រាជការ ឬ ក្នុង​គ្រឹះស្ថាន​ពាណិជ។
?ថ្នាក់ពាក្យជា គណនេយ្យ
មានន័យថា ការកត់ត្រា ការចាត់ថ្នាក់ ការវាស់វែង ការផ្តុំបញ្ចូលគ្នា និងការបង្ហាញព័ត៌មានហិរញ្ញវត្ថុ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គណនីអភិបាល» មានន័យដូចម្ដេច ?

គណនីអភិបាល

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គណនីរៀបរាប់ឱ្យដឹងពីចំណាយ និងចំណូលដែលមានលក្ខណៈខាងការគ្រប់គ្រង ដែលពុំឱ្យផលត្រង់ៗតែម្តងទេ ដូចយ៉ាងការទិញបរិក្ខារការិយាល័យ ការលក់កាសែតចាស់ៗជាដើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គណនីអកម្ម» មានន័យដូចម្ដេច ?

គណនីអកម្ម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គណនីដែលតាមធម្មតាតែងតែចុះខាងផ្នែកអកម្មនៃតុល្យការ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គណនីហេរញ្ញិក» មានន័យដូចម្ដេច ?

គណនីហេរញ្ញិក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គណនីទាំងឡាយខាងបេឡា ធនាគារ រូបិយាណត្តិ ត្រូវទទួលនឹងរូបិយាណត្តិត្រូវបើកឱ្យ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គណនីសកម្ម» មានន័យដូចម្ដេច ?

គណនីសកម្ម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គណនី ដែលតាមធម្មតាតែងតែចុះនៅខាងផ្នែកសកម្មនៃតុល្យការ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គណនីលទ្ធផល ឬគុណប្រយោជន៍ និងការខាតបង់» មានន័យដូចម្ដេច ?

គណនីលទ្ធផល ឬគុណប្រយោជន៍ និងការខាតបង់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គណនីដែលមានកត់ត្រាពីការចំណេញ ឬខាត នៅដំណាច់ការិយបរិច្ឆេទនៃសហគ្រាស (បញ្ជីដាច់ឆ្នាំ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គណនីរួម» មានន័យដូចម្ដេច ?

គណនីរួម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គណនីសម្រាប់រួមបញ្ចូលតាមប្រភេទនូវគណនីនានាដោយឡែកខ្លះ (ដូចយ៉ាងអតិថិជន អ្នកផ្គត់ផ្គង់ គ្រឿងឧបករណ៍) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គណនីយដ្ឋាន» មានន័យដូចម្ដេច ?

គណនីយដ្ឋាន

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ទី​កន្លែង​នៃ​គណនី; តុ ឬ ការិយាល័យ​សម្រាប់​រាប់​ប្រាក់​ចេញ​ចូល។

              តុវែងសម្រាប់រាប់ប្រាក់ចេញចូល ទីភ្នាក់ងារពាណិជ្ជកម្មរបស់ប្រជាជាតិណាមួយ តាំងនៅប្រទេសដទៃ គ្រឹះស្ថានពាណិជ្ជកម្ម ឬហិរញ្ញវ​ត្ថុ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គណនីបរទេស» មានន័យដូចម្ដេច ?

គណនីបរទេស

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គណនីដែលមានចុះតម្លៃជាប្រាក់របស់ជាតិ តែបើកឱ្យអ្នកបរទេស ហើយក្នុងចលនានេះប្រៀបបានទៅនឹងរូបិយប័ណ្ណ គិតតាមបទបញ្ជាខាង ប្តូរប្រាក់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គណនីនិយតកម្ម» មានន័យដូចម្ដេច ?

គណនីនិយតកម្ម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គណនីសម្រាប់ធ្វើឡើងឱ្យបានត្រឹមត្រូវ គឺស្រង់ជាថ្មីវិញនូវចលនានៃគណនីនានា ដើម្បីឱ្យឃើញច្បាស់តាមស្ថានភាពពិតប្រាកដ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គណនីទោហនកម្ម» មានន័យដូចម្ដេច ?

គណនីទោហនកម្ម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គណនីស្រង់ពីការចំណេញ ឬខាតក្នុងអាជីវកម្ម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គណនីទូទៅ» មានន័យដូចម្ដេច ?

គណនីទូទៅ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គណនីស្រង់សរុប ពីទ្រព្យធនណាមួយដោយឡែកជារបស់សហគ្រាស ដូចយ៉ាងគណនីស្រង់ពីបឋមរូបធាតុ ពីលទ្ធផលនៃការចាត់ចែង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គណនីដោយឡែក» មានន័យដូចម្ដេច ?

គណនីដោយឡែក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គណនីដែលបើកជាប្រយោជន៍ដល់បុគ្គលណាមួយដោយឡែក (រូបវន្តបុគ្គល ឬនីតិបុគ្គល) ដូចយ៉ាងគណនីបើកឱ្យអតិថិជន ឬគណនីដែលចែកតាមមុខតម្លៃនីមួយៗ មានតុ ទូ កៅអី សម្រាប់ការិយាល័យជាដើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គណនីចរន្ត» មានន័យដូចម្ដេច ?

គណនីចរន្ត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គណនីប្រភេទនេះមានពីរប្រការគឺៈ ១- គណនីបើករវាងអ្នកជំនួញ ឬឧស្សាហករដើម្បីកត់ត្រាប្រតិបត្តិការខាងជំនួញ ២- កិច្ចសន្យារបស់មនុស្សពីរនាក់ ស្រុះចិត្តគ្នាថាតម្លៃដែលភាគីម្ខាង​ផ្តល់មកឱ្យភាគីម្ខាងទៀតនោះ ត្រូវចុះត្រង់ខ្ទង់ឥណទាននៃអ្នកផ្គត់ផ្គង់ និងត្រង់ខ្ទង់ឥណពន្ធនៃអ្នកទទួល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គណនីគ្រប់គ្រង» មានន័យដូចម្ដេច ?

គណនីគ្រប់គ្រង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គណនីកត់ត្រាបន្ទុក និងផលិតផល (ចំណូល) ដែលកើតមកពីការគ្រប់គ្រងនៃសហគ្រាស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គណនី» មានន័យដូចម្ដេច ?

គណនី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ការ​រាប់; បញ្ជី ឬតារាង​គិត​គូរ​ប្រាក់​ចំណូល​ចំណាយ។

                 បញ្ជី តារាងរៀបរាប់ពីចលនានៃការចូល និងការចេញនៃវត្ថុធាតុជាឯកភាពរូបិយវត្ថុ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គណនា» មានន័យដូចម្ដេច ?

គណនា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.),(បា.) ការរាប់ ដំណើរ​រាប់​ឲ្យ​ដឹង​ចំនួន ឲ្យ​ឃើញ​ប្រាកដ ជា​ប៉ុណ្ណេះ​ប៉ុណ្ណោះ។ ខ្មែរ​ប្រើ​ជា កិ. ផង​ក៏​បាន។
ឧទាហរណ៍៖ ខ្ញុំ​គណនា​មើល​ទៅ​ឃើញ ថា …។

                ការគិតលេខតាមក្បួននព្វន្ត ការដោះ រកចំណោទ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គណ» មានន័យដូចម្ដេច ?

គណ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (បា.) ពួក; ក្រុម; បន; ហ្វូង។ មេ​គណគឺ​មេ​ពួក មេ​ក្រុម; នៅ​កម្ពុជរដ្ឋ​ក្នុង​សម័យ​សព្វ​ថ្ងៃ​នេះ ប្រើ​ជា​សមណ​ស័ក្តិ​របស់​បព្វជិត​ដែល​មាន​ព្រះ​រាជ​ក្រម​ឲ្យ​តាំង​ជា​អធិបតី​លើ​ពួក​បព្វជិត​ក្នុង​ខែត្រ​ក្រៅ; ត្រូវ​សម្ដេច​ព្រះ​សង្ឃ​នាយក ឬ​សម្ដេច​ព្រះ​សង្ឃរាជ​តាម​គណៈ តាំង​ជា​ឋានានុក្រម ទី​ព្រះ​គ្រូ​សិន, ត​មក​សម្ដេច​​​ព្រះ​ប្រមុខ​រដ្ឋ​ទ្រង់​ព្រះ​មេត្តា​ប្រោស​ព្រះ​រាជ​ទាន តាំង​ជាទី​ព្រះ​រាជា​គណៈ សម្រាប់​សមណ​ស័ក្តិ​ទី​មេ​គណ តាម​ការ​សូម​នៃ​អភិបាល​ខេត្ត (ម. ព. អនុគណ ទៀត​ផង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គជ្រា» មានន័យដូចម្ដេច ?

គជ្រា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ត្រី​ស្រកា​មួយ​ប្រភេទ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គជ់​មនុស្ស» មានន័យដូចម្ដេច ?

គជ់​មនុស្ស

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា​​ វត្ថុ​រឹង​ជា​ដុំ ឬ​ដូច​ពក​កើត​ក្នុង​សរីរៈកាយ​មនុស្ស មាន​នៅ​ក្នុង​ក្បាល​ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គជ់» មានន័យដូចម្ដេច ?

គជ់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វត្ថុ​ជា​ដុំ​ដូច​ជា​ពក មាន​សាច់​រឹង​ដូច​កែវ កើត​មាន​ក្នុង​សិរីរកាយ ឬ ក្នុង​ក្បាល​នៃ​សត្វ​ទាំងឡាយ។
ឧទាហរណ៍៖ គជ់​ខ្យង គជ់​គ្រំ គជ់​ដំរី គជ់​ក្រៀល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គជេន្ទ្រ» មានន័យដូចម្ដេច ?

គជេន្ទ្រ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. គជ + ឥន្ទ្រ > គជេន្ទ្រ; បា. គជ + ឥន្ទ > គជិន្ទ, គជេន្ទ ) ស្ដេចដំរី ។ អ្នកដែលជាធំខាងមុខការរក្សាដំរី, ( ចៅហ្វាយដំរី គឺ ចៅហ្វាយក្រុមរក្សាដំរីព្រះរាជទ្រព្យ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គជា» មានន័យដូចម្ដេច ?

គជា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (បា.) ដំរី​ទាំងឡាយ (ព. កា.)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គជសីហ៍» មានន័យដូចម្ដេច ?

គជសីហ៍

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. គជ + សឹហ ឬ សិង្ហ; បា. គជ + សីហ ) ឈ្មោះសត្វមានរូប ដូចសិង្ហ តែមានប្រមោយដូចដំរី មាននិយាយតែក្នុងរឿងផ្សេងៗ ពីបុរាណ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គជសារ» មានន័យដូចម្ដេច ?

គជសារ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំរី​សារ ដំរី​មាឌ​ធំ​សម្បើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គជមុក្ដា» មានន័យដូចម្ដេច ?

គជមុក្ដា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. គជមុត្តា ) កែវមុក្ដាដែលកើតក្នុងក្បាលដំរី គឺគជ់ដំរី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គជទន្ត» មានន័យដូចម្ដេច ?

គជទន្ត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ធ្មេញដំរី, ភ្លុកដំរី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គជតា» មានន័យដូចម្ដេច ?

គជតា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ហ្វូងដំរី ( ពាក្យប្រើក្នុងកាព្យ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គជករ ឬ គជនិករ» មានន័យដូចម្ដេច ?

គជករ ឬ គជនិករ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បា. ហ្វូង ដំរី : គជករ។ ឈូឆរក្នុងដងព្រៃ ពាក្យថា ដំរី នេះ នៅក្នុងភាសាបាលីមានប្រើច្រើនបទដូចជា ៖ ១- កុញ្ជរ (ម. ព. កុញ្ជរ) ។ ២- វារណ <វរិ-ធា. + យុ-បច្ច័យ (ផ្លាស់ យុ > អណ, ទីឃៈ អ ជា អា) សត្វហាមនូវកម្លាំងរបស់សត្វដទៃបាន ។ វិ. វារេតិ បរពលន្តិ វារណោ ឬ បរពលំ វារយតីតិ វារណោ សត្វហាមនូវកម្លាំងរបស់សត្វដទៃបាន ឈ្មោះថាវរណៈ (ដំរី) ។ ឧ. កោញ្ចំ នទតី វារណោ ដំរីបន្លឺនូវកោញ្ចនាទ ។ ៣- ហត្ថី < ហត្ថ + ណី, (លុប ណ និងស្រះខាងមុខ) សត្វមានដៃ គឺប្រមោយ (ដំរី) ។ ឧ. ហត្ថយោគា ហត្ថី សត្វដែលមានដៃគឺប្រមោយ ឈ្មោះថាហត្ថី ។ ឧ. ចតុប្បទំ នាម ហត្ថី អស្សា ឱដ្ឋា គោណា គទ្រភា បសូ ដំរី, សេះ, ឧដ្ឋ, គោ, លា និងបសុសត្វទាំងឡាយ ឈ្មោះថា សត្វចតុប្បាទ (សត្វដែលមានជើង ៤) ។ ៤- មាគង្គ < មគង្គ + ណ, (លុប ណ, ទីឃៈ អ ជា អា) ដំរី ។ វិ. មាតង្គស្ស ឥសិនោ អបច្ចំ > មាតង្គោ ដំរីណាជាពូជពង្សរបស់ឥសីមាតង្គៈ ដំរីនោះឈ្មោះថា មាតង្គៈ ។ មហន្តំ អង្គំ សរីរមេតស្សាតិ វា > មាតង្គោ ឬថា ដំរីដែលមានរាងកាយធំធាត់ ទើបឈ្មោះថា មាតង្គៈ ។ ឧ. យទា ទក្ខសិ មាតង្គំ កុញ្ជរំសដ្ឋិហាយនំ ព្រះអង្គទតព្រះនេត្រឃើញដំរីមានអាយុ ៦០ ឆ្នាំ ។ ៥- ទិរទ < ទ្វិ + រទ ដំរី ។ វិ. ទ្វេ រទា ទន្តា អស្សត្ថីតិ > ទ្វិរទោ ដំរីដែលមានភ្លុក ២ ឈ្មោះថា ទិ្ធរទៈ ។ ៦- គជ < គជ + អ ដំរី ។ វិ. គជតីតិ > គជោ សត្វណាស្រែកគំរាម សត្វនោះឈ្មោះថា គជៈ (ដំរី) ។ ឧ. ឆព្វិសាណំ គជំ សេតំ អទ្ទសំ សុបិនេ អហំ ខ្ញុំម្ចាស់យល់សុបិនឃើញដំរីស មានភ្លុក ៦ ពណ៌ ។ ៧- នាគ < នគ + ណ, (លុប ណ, ទីឃៈ អ ជា អា) ដំរី ។ វិ. នគោ បព្វតោ, សោ វិយ ទិស្សតីតិ> នាគោ នគៈ ប្រែថា ភ្នំ, ដំរីដែលមនុស្សមើលទៅឃើញហាក់ដូចជាភ្នំ ដូច្នេះដំរីនោះ ទើបឈ្មោះ ថា នាគៈ ។ ឧ. ឯកោ ចរេ មាតង្គរ-ញ្ញេវ នាគោ គប្បីត្រេចទៅក្នុងព្រៃម្នាក់ឯង ដូចជា ដំរីមាតង្គៈ ។ ៨- ទ្វិប < ទ្វិ + បា + អ ដំរី ។ វិ. ករេន មុខេន ចាតិ ទ្វីហិ បិវតីតិ> ទ្វិបោ ដំរីដែលផឹកទឹកតាមរន្ធទាំងពីរ គឺប្រមោយនិងមាត់ ឈ្មោះថា ទ្វិបៈ ។ ៩- ឥភ < ឥ + ភ ដំរី ។ វិ. ឯតិ គច្ឆតីតិ ឥភោ ដំរីដែលធ្វើដំណើរទៅឈ្មោះថា ឥភៈ ។ ១០- ទន្តី < ទន្ត + ណី ដំរី ។ ឧ. ទន្តយោគា ទន្តី ដំរីដែលឈ្មោះថា ទន្តីព្រោះជាសត្វមានភ្លុក (ព្រោះជាសត្វប្រកបដោយភ្លុក) ។ ឧ. នាគោវ កុញ្ជរោ ទន្តី ឯវំ ពុទ្ធា ទុរាសទា ព្រះពុទ្ធជាម្ចាស់ទាំងឡាយ ទ្រង់មិនជាប់ជំពាក់ដោយពួកគណៈដូចជាដំរី ។ នៅមានពាក្យជាច្រើនដទៃទៀត ដែលប្រែថា ដំរី ដូចជា សដ្ឋិហាយន, ទន្តាវល, អនេកប, មតង្គជ, ករី, ថម្ភេរម, បទ្មី, មហាមិគ, បីលុ, សន្ធុរ, ទីឃមារុត, រាជីវ, ជលកក្ខ, និល្លរ, ករដី, វរង្គ, សុប្បកណ្ណ ។ ដំរីជាមេខ្លោង ឬហៅថា ស្តេចដំរី ២ បទគឺ ៖ ១- យូថជេដ្ឋ < យូថ + ជេដ្ឋ ដំរីជាមេខ្លោង, ស្តេចដំរី ។ ឧ. វនករីនំ យោ យូថជេដ្ឋោ ដំរីណាជាម្ចាស់នៃពួកដំរីព្រៃ ឈ្មោះថា យូថជេដ្ឋ, សោ សយូថានំ ជេដ្ឋត្តា យូថដ្ឋោ ដំរីនោះជាម្ចាស់នៃពួកដំរីព្រៃ ឈ្មោះថា យូថជេដ្ឋ ព្រោះជាដំរីដែលប្រសើរបំផុតជាងហ្វូងរបស់ខ្លួន ។ ២- យូថប < យូថ + បា + អ ដំរីជាមេខ្លោង, ស្តេចដំរី ។ ឧ. សយូថេ បាតិ រក្ខតីតិ > យូថបោ ដំរីអ្នករក្សាគ្រប់គ្រងនូវហ្វូងរបស់ខ្លួន ឈ្មោះថា យូថប ។ ត្រកូលរបស់ដំរី ១០ ត្រកូលគឺ ៖ ត្រកូលដំរីមាន ១០ គឺ កាឡាវក, គង្គេយ្យ, បណ្ឌរ, តម្ព, បិង្គល, គន្ធ, មង្គល, ហេម, ឧបោសថ និងឆន្ទន្ត ។ កាឡាវកញ្ច គង្គេយ្យំ បណ្ឌរំ តម្ពបិង្គលំ គន្ធមង្គលហេមញ្ច ឧបោសថឆទ្ទន្តិ មេ ទស ។ ឯតេសញ្ច កាឡាវកោ ទសន្នំ បុរិសានំ ពលំ ធារេតិ, គង្គេយ្យោ ទសន្នំ កាឡាវកានំ ឯវំ យាវ ឆទ្ធន្តា នេតព្វោ, សម្មាសម្ពុទ្ធោ បន ទសន្នំ ឆទ្ទន្តានំ ពលំ ធារេតិ តេនេវ ភាវា កាឡាវកហត្ថគណនាយ កោដិសហស្សពលំ ធារេតិ បុរិសគណនាយ ទសន្នំ បុរិកោដិសហស្សានំ ពលំ ។ បណ្តាត្រកូលដំរីទាំង ១០ នោះ ដំរីកាឡាវកៈទ្រទ្រង់នូវកម្លាំងបុរស ១០ នាក់, ដំរីគង្គេយ្យទ្រទ្រង់នូវកម្លាំងរបស់ដំរីកាឡាវក ១០, គប្បីគុណឡើងទៅដោយវិធីយ៉ាងនេះ រហូតដល់ដំរីឆទ្ទន្ត, ចំណែកព្រះសម្មាសម្ពុទ្ធជាម្ចាស់ព្រះអង្គទ្រទ្រង់នូវកម្លាំងរបស់ដំរីឆទ្ទន្ត ១០ ព្រោះហេតុដូច្នេះឯង ទើបព្រះដ៏មានព្រះភាគទ្រទ្រង់នូវកម្លាំងរបស់ដំរីកាឡាវកៈដោយគុណនឹង ១ ពាន់កោដិ (១ ម៉ឺនលាន) ស្មើនឹងទ្រទ្រង់នូវកម្លាំងបុរស ដោយគុណនឹង១ម៉ឺនកោដិនាក់ (១សែនលាននាក់) ។ ឈ្មោះត្រកូលដំរី ១០ យ៉ាងគឺ ៖ ១- កាឡាវកៈ (កលម្ព សទ្ទេ + ណ្វូ) ត្រកូលដំរីកាឡាវកៈ ។ វិ. កលម្ពតេសទ្ទាយតេតិ > កាឡាវកោ ដំរីដែលស្រែក ។ ២- គង្គេយ្យ (គង្គា + ណេយ្យ) ត្រកូលដំរីគង្គេយ្យ ។ វិ. គង្គាយំ ជាតោ > គង្គេយ្យោ ដំរីដែលកើតក្បែរទន្លេគង្គា ។ ៣- បណ្ឌរៈ (បណ្ឌរ + ណ) ត្រកូលដំរីបណ្ឌរៈ ។ វិ. បណ្ឌរវណ្ណតាយ > បណ្ឌរោ ដំរីភៀក ។ ៤- តម្ព (តម្ព + ណ) ត្រកូលដំរីភៀក ។ វិ. វណ្ណវសេន តម្ពវណ្ណតាយ > តម្ពោ ដំរីដែលមានសម្បុរត្នោត ។ ៥- បិង្គល (បិង្គល + ណ) ត្រកូលដំរីបិង្គល ។ វិ. បិង្គលវណ្ណតាយ > បិង្គលោ។ ដំរីចុះប្រេងមាន ៣ បទគឺ ៖ ១- បភិន្ន < បភិន្ន + ណ, (លុប ណ) ដំរីចុះប្រេង ។ វិ. តេលំ បភិន្នោ, បភិន្នោ អស្សត្ថីតិ > បភិន្នោ ប្រេងឈ្មោះថា បភិន្ន, ដំរីដែលមានប្រេងនោះ ឈ្មោះថា បភិន្ន ។ ២- មត្ត < មទិ-ធា. + ត- បច្ច័យ, (ផ្លាស់ទី និងត ជា ត្ត) ដំរីចុះប្រេង ។ វិ. មជ្ជតីតិ មត្តោ ដំរីដែលស្រវឹងខ្លាំង ឈ្មោះថា មត្ត ។ ៣- គជ្ជិត < គជ្ជ + ឥ + ត ដំរីចុះប្រេង ។ វិ. គជេ ជាយតីតិ > គជ្ជោ, មេទោ ខ្លាញ់ខាប់កើតក្នុងដំរី ឈ្មោះថា គជ្ជៈ ។ វិ. សោ សញ្ជាតោ អស្សាតិ > គជ្ជិតោ (គជ្ជោ) ដំរីមានខ្លាញ់ខាប់កើតឡើងហើយ ឈ្មោះថា គជ្ជិត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គជ» មានន័យដូចម្ដេច ?

គជ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ដំរី ( ពាក្យសម្រាប់ប្រើក្នុងកាព្យ ) ។ គជករ ឬ គជនិករ ( គៈ ជៈ— ) ( បា. ) ហ្វូងដំរី ។
ឧទាហរណ៍៖​ គជករ ឈូឆរ​ក្នុង​ដង​ព្រៃ។

                សំ., បា. <គជ + អ ។ វិ. គជតីតិ> គជោ សត្វណាស្រែកគំរាម សត្វនោះឈ្មោះថា គជៈ ។ ឧ. ឆព្វិសាណំ គជំ សេតំ អទ្ទស់ សុបិនេ អហំ ខ្ញុំម្ចាស់យល់សុបិនឃើញដំរីស មានភ្លុក ៦ ពណ៌ ។ យោ និរុត្តឹ ន សិក្ខេយ្យ សិក្ខន្តោ បិដកត្តយំ បទេ បទេ វិកង្ខេយ្យ វនេ អន្ធគជោ យថា ។ បើបុគ្គលណាមិនសិក្សានូវគម្ពីរនិរុត្តិសាស្រ្ត (កច្ចាយន សទ្ទនីតិ មោគ្គលានសទ្ទសង្គហ) កាលបើបុគ្គលនោះសិក្សានូវគម្ពីរព្រះត្រៃបិដក រមែងសង្ស័យគ្រប់ៗ បទ ប្រៀបបីដូចជាអន្ធគជសារ (ដំរីខ្វាក់ភ្នែក) កាលចូលទៅក្នុងព្រៃតែសង្ស័យគ្រប់ៗ ជំហ៊ាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គង្វាល» មានន័យដូចម្ដេច ?

គង្វាល

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្ស​អ្នក​ឃ្វាល​រក្សា
ឧទាហរណ៍៖ គង្វាលគោ, គង្វាលក្របី ។

             ម្រេញគង្វាល គឺពួកបិសាចក្មេងៗ ដែលមាននិយាយក្នុងរឿងផ្សេងៗ ថា ជាអ្នកតាមរក្សាហ្វូងសត្វចតុប្បាបាទ មានដំរីជាដើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គង្គួន» មានន័យដូចម្ដេច ?

គង្គួន

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចង​ចិត្ត​ព្យាបាទ ចង​គំនុំ​មិន​លែង; ច្រើន​និយាយ​ថា គុំ​គង្គួន ជាង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គង្គាន» មានន័យដូចម្ដេច ?

គង្គាន

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រុករាន​ចូល​ឥត​ញញើត។
ឧទាហរណ៍៖ គង្គាន​ចូល​ទៅ; រុករាន​គង្គាន​ចូល​ទៅ​កាន់​សឹក ឥត​ភ្លឹក​នឹង​សេនា​រេហ៍ពល​នៃ​បច្ចាមិត្រ​ដល់​តិច​ឡើយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គង្គា រុក្ខា និងប្រមាញ់» មានន័យដូចម្ដេច ?

គង្គា រុក្ខា និងប្រមាញ់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាឈ្មោះក្រុមរាជការដូចខាងលើដែរ គ្រាន់តែបន្ថែម​ពាក្យប្រមាញ់ គឺការបរបាញ់សត្វ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គង្គា និងរុក្ខា» មានន័យដូចម្ដេច ?

គង្គា និងរុក្ខា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាឈ្មោះក្រុមរាជការមួយ នៅក្រោមឱវាទក្រសួងកសិកម្ម មានភារៈ​ត្រួតត្រាព្រៃឈើ និងទឹក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គង្គា» មានន័យដូចម្ដេច ?

គង្គា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ឈ្មោះទន្លេធំ ១ នៅក្នុងមជ្ឈិមប្រទេស ដែលមានក្បាលជាប់ពីភ្នំហិមាល័យ ហូរចុះមកដល់ក្រុងក័លក័ត្តា ( Calculta ) រហូតដល់សមុទ្រឥណ្ឌា ។ អាកាសគង្គា គឺធ្នារទឹកនៅនាអាកាស ។ ពាក្យនេះគេប្រើក្លាយមក ហៅចំពោះទឹកតែម្ដង
ឧទាហរណ៍៖ ស្រង់​ព្រះ​គង្គា (រ. ស.) គឺ​ស្រង់​ទឹក។

             សំ.; បា. ឈ្មោះទន្លេធំ ១ ហៅថា ទន្លេគង្គា ។ ពាក្យថាគង្គាមានសេចក្តីថា ៖ ១-  គម-ធា. + គ-ប. + អា-ប. (ផ្លាស់ ម ជា ង) ។ វិ. សព្វត្រ គច្ឆតិតិ គង្គា មេទឹកដែលហូរចេញទៅគ្រប់ទីកន្លែង ឈ្មោះថា គង្គា ។ ២-  គំ- សិទ្ទុ. + គម-ធា. + ក្វិ-ប. + អា-ប. (ផ្លាស់ ំ ជា ង, លុប ក្វិ និង ម ចេញ) ។ វិ. គំ មហោឃំ បវត្តេត្វា អាគច្ឆតីតិ គង្គា មេទឹកដែលញ៉ាំងអន្លង់ទឹកដ៏ធំ ឱ្យហូរជន់មកឈ្មោះថា គង្គា ។ ឧ. ភគវា យេន គង្គា នទី តេនុបសង្កមិ ព្រះសម្ពុទ្ធដ៏មានជោគត្រង់យាងទៅកាន់ស្ទឹងគង្គា ។ ៣- ឈ្មោះទន្លេធំ ១ នៅក្នុងមជ្ឈិមប្រទេស ដែលមានក្បាលជាប់ពីភ្នំហិមាល័យហូរចុះមកដល់ក្រុងក័លកក័ត្តា (Calculta) រហូតមកដល់សមុទ្រឥណ្ឌា ។ ឧ. គង្គា យមុនា អចិរវតី សរភូ មហី តា មហាសមុទ្ទំ បត្តា ទន្លេគង្គា, យមុនា, អចិរវតី, សរភូ និងមហីទាំងនោះហូរទៅកាន់មហាសមុទ្រ ។ ពាក្យ នេះគេប្រើក្លាយមក ហៅចំពោះទឹកតែម្តង : ស្រង់ព្រះគង្គារ (រ. ស.) គឺស្រង់ទឹក ។ អាកាសគង្គា គឺធ្នារទឹកនៅអាកាស ។ ពាក្យថាគង្គា (ទន្លេ) មា ៦ បទគឺ ៖ ១- សវន្តី (សុ “បសវនេ” + អន្ត + ឦ) ទន្លេ ។ វិ. សវតីតិ សវន្តិ ទន្លេដែលហូរទៅ ។ ឧ. បុថូ សវន្តី ឧបយន្តិ សាគរំ ខ្សែទឹកដែលហូរទៅកាន់សមុទ្រ ។ ២- និន្នគា (និន្ន-សុទ្ធ. + គម “គតិម្ហិ” + ក្វិ + អា) ទន្លេ ។ វិ. និន្នដ្ឋានំ គច្ឆន្តីតិ និន្នគា ទន្លេដែលហូរទៅកាន់ទីទឹកជ្រៅ ។ ឧ. ឋបេត្វា បញ្ច មហានទិយោ អវសេសា និន្នគា វៀរមហានទីទាំង ៥ ចេញ ឈ្មោះថា ទន្លេ ។ ៣- សន្ធុ ( សន្ទ + ឥ + ឧ ផ្លាស់ ទ ជា ធ, សន្ទ “បសវនេ” + ឧ) ទន្លេ ។ វិ. សន្ទតីតិ  សិន្ធុ ទឹកដែលហូរទៅ ។ ៤- សរិតា (សរ + “គមនេ” + ឥ + ត + អា) ទន្លេ ។ វិ. សរតី គច្ឆតីតិ សរិតា ទន្លេដែលហូរទៅ, សរិតា សាគរំ យន្តិ ទន្លេដែលហូរទៅកាន់សមុទ្រ ។ ៥- អាបគា (អា-បុ. + គម “គតិម្ហិ” + ក្វិ + អា) ទន្លេ ។ វិ. អាបានំ និវាសោ អាបោ, សមុទ្ទោ តំ គច្ឆតីតិ  អាបគា ទីអាស្រ័យនៅរបស់ទឹកឈ្មោះថា អាបៈបានដល់សមុទ្រទន្លេដែលហូរទៅកាន់សមុទ្រនោះ ឈ្មោះថា អាបគា ។ ឧ. នរោ អាបគំ ឱតរិត្វា នរជនចុះទៅកាន់ទន្លេ ។ ៦- នទី (នទ “អព្យត្តសទ្ទេ” + អ + ឦ) ទន្លេ ។ វិ. នទតីតិ  នទី ទន្លេដែលមានសំឡេងតិច ៗ ស្រាល ៗ ។ នទន្តតោ ឯតីតិ នទី ទន្លេដែលមានសំឡេងទឹកហូរទៅ ។ ទន្លេគង្គាមាន ២ បទគឺ ៖ ១- ភាគីរថី (ភាគីរថ + ណ+ ឦ) ទន្លេគង្គា ។ វិ. ភគីរថេន រញ្ញា និព្វត្តិតា ភាគីរថី ទន្លេដែលព្រះបាទភគីរថៈ ធ្វើឲ្យកើតឡើង ។ ២- គង្គា (គម “គតិម្ហិ” + គ+អា) ទន្លេ គង្គា ។ វិ. សព្វត្រ គច្ឆតីតិ គង្គាទន្លេដែលហូរទៅគ្រប់ទីកន្លែង ។ ពាក្យថា មាហានទី មាន ៥ បទ ឥមា បញ្ច នទិយោ មហានទី នាម ។ មហានទី គឺទន្លេធំទាំងឡាយមាន ៥ គឺ៖ ១- គង្គា (គមុ “គតិម្ហិ” + គ+ អា) ទន្លេគង្គា គង្គា យមុនា អចិរវតី សរភូ មហី តា មហាសមុទ្ទំ បត្តា ទន្លេគង្គា យមុនា អចិរវតី សរភូ មហី ទាំងអស់នោះហូរទៅកាន់មហាសមុទ្រ ។ ២- អចិរវតី (អចិរ + វន្តុ +ឦ) ទន្លេអចិរវតី ។ វិ. អចិរំ សីឃគមនំ ឯតិស្សមត្ថីតិ > អចិរវតី ស្ទឹងដែលមានក្រសែទឹកហូរត្របាញ់, ហូរខ្មួលខ្មាញ់ ឧ. អាយស្មាអានន្ទោ សម្ពហុលេហិ ភិក្ខូហិ សទ្ធឹ យេន អចិរវតី នទី តេនុបសង្គមិ ព្រះអានន្ទមូយអន្លើដោយព្រះភិក្ខុសង្ឃមានចំនួនច្រើនរូប ចូលទៅកាន់ផ្លូវស្ទឹងអចិរវតី ។ ៣- យមុនា (យមិ “ឧបរម” + ឧន + អា) ទន្លេយមុនា ។ វិ. មលំ យមេតិនាសេតីតិ > យមុនា ទន្លេដែលធ្វើភាពមន្ទិលគឺភាពកករល្អក់ឲ្យវិនាសទៅ ។ វិ. យមស្ស ភគិនី វា > យមុនា ឬទន្លេដែលជាភគិនីរបស់ព្រះយម ។ ៤- សរភូ (សរ + ភូ) ទន្លេសរភូ ។ វិ. សរានិ ភវន្តិ ឯតាយ អវធិភូតាយាតិ > សរភូ ទន្លេដែលជាដើមហេតុឲ្យមានស្រះទឹក ។ វិ. សរតិ គច្ឆតីតិ > សរភូ ទន្លេដែលហូរទៅ ។ ៥- មហី (មហ “បូជាយំ” + អ + ឦ) ទន្លេមហី ។ វិ. មហីយតេ បូជីយតេតិ >មហី ទន្លេដែលគេគោរពបូជា ។ វិ. មហីតិ > មហី ទន្លេដែលធំ គង្គា យមុនា សរភូ អចិរវតី មហីតិ ឥមា បញ្ចមហានទិយោ ។ មហានទីមាន ៥ គឺ គង្គា យមុនា សរភូ អចិរវតី មហី ។ នៅមានពាក្យជាច្រើនទៀតដែលមានន័យថា ទន្លេ ដែរ ដូចពាក្យថា ៖ ចន្ទភាគា, សរស្សតី, នេរញ្ជរា, ការវេរី, នម្មទា, វារិមគ្គ, បនាឡិ … ។ល។ តាមលទ្ធិនៃសាសនាផ្សេងៗ មានសាសនាហិណ្ឌូជាដើម គេមានការយល់ថា ជាកន្លែងដ៏សក្តិសិទ្ធិ ជាពិសេសទឹកនៅក្នុងទន្លេនេះតែម្តង ដែលអាចហូរនាំយនូវបាបខាងក្នុងចិត្តបុគ្គលម្នាក់ៗ ឲ្យរសាត់អណ្ដែតទៅតាមទឹកបានព្រោះ ហេតុនេះហើយ សូម្បីនៅក្នុងរដូវត្រជាក់ ក៏គេនាំគា្នទៅងូតទឹកទន្លេនេះ ក្នុងពេលព្រឹក ទោះបីជាត្រជាក់ប៉ុនណាក៏ដោយ ។ តាមសេចក្តីតំណាលថា ជាកូនបុត្រីច្បង់នៃស្តេចភ្នំ (ភ្នំហេមពាន្ត) ជាមួយនាងមេណា ឬមេទកា, កូនស្រីបន្ទាប់ នៃភ្នំនេះ ឈ្មោះថា ឧម៉ា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គង់​នៅ» មានន័យដូចម្ដេច ?

គង់​នៅ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឋិត​នៅ សម្រេច​ឥរិយាបថ​ទាំង ៤ គឺ ដើរ ឈរ អង្គុយ ដេក (រ. ស.; ស. ស.)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គង់វង្ស» មានន័យដូចម្ដេច ?

គង់វង្ស

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា គង់​ពូជ​វង្ស​នៅ​មិន​សូន្យ គង់​ដំណែល ឬ​ប្រពៃណី​នៅ​ដូច​ដើម។ (វង់ និង វង្ស មាន​សំឡេង​ដូច​គ្នា, គួរ​ប្រយ័ត្ន​កុំ​សរសេរ​ឲ្យ​ច្រឡំ វង់ ជា វង្ស ឬវង្ស ជាវង់ ។
ឧទាហរណ៍៖ ឃើញ​ត្រូវ​រក្សា​សុជីវ​ធម៌​ឲ្យ​គង់​វង្ស រក្សា​ប្រពៃណី​ល្អ​ឲ្យ​គង់​វង្ស។

តើពាក្យ «គង់ព្រះដំណាក់» មានន័យដូចម្ដេច ?

គង់ព្រះដំណាក់

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា នៅផ្ទះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គង់នៅ» មានន័យដូចម្ដេច ?

គង់នៅ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឋិតនៅ, សម្រេចឥរិយាបថទាំង ៤ គឺ ដើរ, ឈរ, អង្គុយ, ដេក ( រ. ស. ; ស. ស. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គង់តែ» មានន័យដូចម្ដេច ?

គង់តែ

?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា មុខ​តែ ប្រាកដ​ជា មុខ​ជា។
ឧទាហរណ៍៖ គង់​តែ​នឹង​ទៅ គង់​តែ​នឹង​ឃើញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គង់» មានន័យដូចម្ដេច ?

គង់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា អង្គុយ (រ. ស.; ស. ស.)។
ឧទាហរណ៍៖ ស្ដេច​គង់​ក្នុង​ព្រះ​ពន្លា និមន្ត​លោក​គង់​ក្នុង​រោង​បុណ្យ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា សល់​នៅ ទ្រព្យ​គង់; ជាប់​ស្វិត​កាប់​មិន​មុត។
ឧទាហរណ៍៖ មនុស្ស​គង់។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ទុក​ឲ្យ​គង់។
?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា នៅ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គងពិសី» មានន័យដូចម្ដេច ?

គងពិសី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ស្រុក ១ ក្នុង​ខេត្ត​កំពង់ស្ពឺ។
ឧទាហរណ៍៖ ស្រុក​គងពិសី ព្រោះ​មាន​គង​ដ៏​ពិសី​ក្នុង​សម័យ​ព្រេង​នាយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គង» មានន័យដូចម្ដេច ?

គង

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លើក​វត្ថុ​ដែល​មាន​សណ្ឋាន​វែង​ដាក់​សង្កត់​លើ​អ្វី​ៗ តាម​ត្រូវ​ការ​ ឬ​លើក​ជើង លើក​ដៃ​ដាក់​លើ​គ្នា ឬ​ដាក់​លើ​អ្នក​ដទៃ។
ឧទាហរណ៍៖ គង​ឈើ គង​ឫស្សី​លើ​ដំបូល​ទូក លើ​គំនរ​ឧស; លើក​ជើង​គង​លើ​គ្នា លើក​ដៃ​គង​ថ្ងាស។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿងភ្លេង ឬ គ្រឿងសម្រាប់វាយឲ្យសញ្ញាគ្នាធ្វើដោយលោហជាតិ មានសណ្ឋានមូល មានដោះផតខាងក្នុង ។
ឧទាហរណ៍៖ គងតូច, គងធំ, វាយគងប្រជុំគ្នាស្ដាប់ធម៌ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទាស់, ឆ្គង ។
ឧទាហរណ៍៖ និយាយពាក្យគងទៅលើគេ, និយាយគងលើច្បាប់ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ទាស់, ឆ្គង ។
ឧទាហរណ៍៖ និយាយពាក្យគងទៅលើគេ, និយាយគងលើច្បាប់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គឃ្លើន» មានន័យដូចម្ដេច ?

គឃ្លើន

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​អាការ​អង់​អាច​ឥត​ញញើត ងងើល ជជើល​ឥត​ក្រែង។
ឧទាហរណ៍៖  ដើរ​គឃ្លើន ឫក​គឃ្លើន ដំណើរ​គឃ្លើន។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​មាន​អាការ​អង់​អាច​ឥត​ញញើត ងងើល ជជើល​ឥត​ក្រែង។
ឧទាហរណ៍៖  ដើរ​គឃ្លើន ឫក​គឃ្លើន ដំណើរ​គឃ្លើន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គឃៀរ» មានន័យដូចម្ដេច ?

គឃៀរ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​បែក​ញើស​ហៀរ​ហូរ​សស្រាក់។
ឧទាហរណ៍៖ បែក​ញើស​គឃៀរ ញើស​ហូរ​គឃៀរ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​បែក​ញើស​ហៀរ​ហូរ​សស្រាក់។
ឧទាហរណ៍៖ បែក​ញើស​គឃៀរ ញើស​ហូរ​គឃៀរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គឃូស» មានន័យដូចម្ដេច ?

គឃូស

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ឃូស​ៗ ច្រើន​ដង (ម. ព. ឃូស​ៗ ផង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គឃុល» មានន័យដូចម្ដេច ?

គឃុល

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ស្រុង​ធ្លាក់​ចុះ ឬ​សំពីងសំពោង ឥត​របៀប​រៀប​រយ។ ទឹក​ស្រក់​ចច្រោក មិន​ស្ងួត ជា​ពាក្យ​ចម្រើន​ឲ្យ​ពាក្យ​សើម។
ឧទាហរណ៍៖ ដណ្ដប់​សំពត់​ស្លុយ​ចុះ​គឃុល។

                     សើម​គឃុល។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ស្រុង​ធ្លាក់​ចុះ ឬ​សំពីងសំពោង ឥត​របៀប​រៀប​រយ។ ទឹក​ស្រក់​ចច្រោក មិន​ស្ងួត ជា​ពាក្យ​ចម្រើន​ឲ្យ​ពាក្យ​សើម។
ឧទាហរណ៍៖ ដណ្ដប់​សំពត់​ស្លុយ​ចុះ​គឃុល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គឃឹក» មានន័យដូចម្ដេច ?

គឃឹក

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ឃឹក​ៗ ច្រើន​ដង (ម. ព. ឃឹក​ៗ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គឃារ» មានន័យដូចម្ដេច ?

គឃារ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ស្លុយ ស្រុង​ពេក។
ឧទាហរណ៍៖ បង់​ក​សំពត់​គឃារ ស្លៀក​សំពត់​គឃារ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គឃរ» មានន័យដូចម្ដេច ?

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​អាការ​ខ្ទរ គឃ្លើន​ឥត​កោត​ញញើត។
ឧទាហរណ៍៖ ដើរ​គឃរ គឺ​ដើរ​គឃ្លើន​ឥត​កោត​ញញើត, អួត​គឃរ គឺ​អួត​ក្អេងក្អាង​ឥត​កោត​ញញើត ឫក​គឃរ គឺ​ឫក​គឃ្លើន សំដី​គឃរ គឺ​សំដី​ក្អេងក្អាង​ ឥត​កោត​ញញើត ឥត​ក្រែង។

តើពាក្យ «គគ្រោក» មានន័យដូចម្ដេច ?

គគ្រោក

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​នៅ​គ្រោត​ៗ មិន​រលីង​ល្អ (ម. ព. គ្រោត ផង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គគ្រេងគគ្រាំ» មានន័យដូចម្ដេច ?

គគ្រេងគគ្រាំ

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​សន្ធឹក​ដោយ​លោត​ទឹក​លេង ឬសូរ​សន្ធឹក​រលក​ដែល​បោក​ខ្ទប់​ខ្លាំង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គគ្រេង» មានន័យដូចម្ដេច ?

គគ្រេង

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​សន្ធឹក​ដោយ​លោត​ទឹក, កញ្ជ្រោក​ទឹក​ដោយ​គ្នា​ច្រើន ឬ​សូរ​ឮ​ដោយ​រលក​ទឹក។
ឧទាហរណ៍៖ រលក​គគ្រេង គឺ​រលក​ឮ​សូរ​គ្រេង​ៗ រឿយ​ៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គគ្រើម» មានន័យដូចម្ដេច ?

គគ្រើម

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​នៅ​គ្រើម​ៗ មិន​ល្អិត​ល្អ (ម. ព. គ្រើម ឬ គ្រើម​ៗ ផង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គគ្រួប» មានន័យដូចម្ដេច ?

គគ្រួប

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ដែល​ឮ​គ្រួប​ៗ (ម. ព. គ្រួប​ៗ ផង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គគ្រូក» មានន័យដូចម្ដេច ?

គគ្រូក

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ដែល​ឮ​សូរ​គ្រូក​ៗ ច្រើន​ដង។
ឧទាហរណ៍៖ យំ​គគ្រូក (ម. ព. គ្រូក ផង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គគ្រុយ» មានន័យដូចម្ដេច ?

គគ្រុយ

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​មាន​លំនាំ​យឺត​គ្រុយ​ៗ។
ឧទាហរណ៍៖ ដើរ​គគ្រុយ ធ្វើ​ការ​គគ្រុយ(ម. ព. គ្រុយ​ៗ ផង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖