Posted on Leave a comment

តើពាក្យ «គគ្រុម» មានន័យដូចម្ដេច ?

គគ្រុម

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា គ្រុម​ៗ មិន​ដាច់​សូរ (ម. ព. គ្រុម ឬ គ្រុម​ៗ ផង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គគ្រុក» មានន័យដូចម្ដេច ?

គគ្រុក

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​ដង្កូវ​ចុះ។
ឧទាហរណ៍៖ ស្អុយ​គគ្រុក។ ព. ប្រ. សម្អុយ​គគ្រក គឺ​ខូច​កេរ្តិ៍​ឈ្មោះ​ដូច​ជា​សម្អុយ​ដែល​ដង្កូវ​ចុះ​គគ្រុក។

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា គ្រុកៗមិនដាច់សូរ ( ម. ព. គ្រុកៗ ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គគ្រឺត» មានន័យដូចម្ដេច ?

គគ្រឺត

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​កិរិយា​ព្រហើន កំញើញ​ដាក់ កង្ខើញ​ចូល។
ឧទាហរណ៍៖ គគ្រឺត​ដាក់​ឥត​ញញើត; ឲ្យ​បាយ​ស៊ី​ឆ្អែត​ហើយ វា​គគ្រឺត​មក​រក​វិញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គគ្រឹម» មានន័យដូចម្ដេច ?

គគ្រឹម

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា គ្រឹម​ៗ ច្រើន​ដង​មិន​ដាច់​សូរ។
ឧទាហរណ៍៖ ឮ​សូរ​គេ​លេង​ភ្លេង​ខ្មែរ​គគ្រឹម(ម. ព. គ្រឹម​ៗ ផង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គគ្រឹកគគ្រេង» មានន័យដូចម្ដេច ?

គគ្រឹកគគ្រេង

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ពាក្យសម្រាប់ចម្រើនពាក្យលេង, ពាក្យធ្វើបុណ្យជាដើម ឲ្យប្លែកឡើង
ឧទាហរណ៍៖ លេងល្បែងគគ្រឹកគគ្រេង ធ្វើបុណ្យគគ្រឹកគគ្រេង គឺលេង ឬ ធ្វើបុណ្យ ដោយមានល្បែងផ្សេងៗ មានភ្លេងជាដើមទាំងមានមនុស្សក៏ច្រើនផង ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ពាក្យ​សម្រាប់​ចម្រើន​ពាក្យ​លេង ពាក្យ​ធ្វើ​បុណ្យ​ជាដើម ឲ្យ​ប្លែក​ឡើង។
ឧទាហរណ៍៖ លេង​ល្បែង​គគ្រឹកគគ្រេង ធ្វើ​បុណ្យ​គគ្រឹកគគ្រេង គឺ​លេង ឬ​ធ្វើ​បុណ្យ ដោយ​មាន​ល្បែង​ផ្សេង​ៗ មាន​ភ្លេង​ជាដើម ទាំង​មាន​មនុស្ស​ក៏​ច្រើន​ផង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គគ្រឹក» មានន័យដូចម្ដេច ?

គគ្រឹក

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​សន្ធឹក​ដើរ​ច្រើន​គ្នា។
ឧទាហរណ៍៖ មនុស្ស​ដើរ​គគ្រឹក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គគ្រីសគគ្រូស» មានន័យដូចម្ដេច ?

គគ្រីសគគ្រូស

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា រឹងរូស ដែល​លាន់​មាត់​ងងិះងងុះ​មិន​ចង់​ធ្វើ​តាម​បង្គាប់។
ឧទាហរណ៍៖ មនុស្ស​គគ្រីសគគ្រូស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គគ្រីវ» មានន័យដូចម្ដេច ?

គគ្រីវ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​រោគ​ញាក់​សរសៃ​កើត​នៅ​ជើង; ខ្លះ​ហៅ ប្រគ្រីវ (ម. ព. នោះ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គគ្រីតគគ្រាត» មានន័យដូចម្ដេច ?

គគ្រីតគគ្រាត

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​គគ្រាត​គគ្រើម​មិន​រាប​ស្មើ (ម. ព. គគ្រាត គ្រីតគ្រាត គគ្រើម ផង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គគ្រិះ» មានន័យដូចម្ដេច ?

គគ្រិះ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​ញើស​ក្អែល​រីក​ជាំ ខ្មៅ​ត្រង់​មុខ ឬត្រង់​សព៌ាង្គកាយ។
ឧទាហរណ៍៖ មុខ​គគ្រិះ ខ្លួន​គគ្រិះ ក្អែល​គគ្រិះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គគ្រិច» មានន័យដូចម្ដេច ?

គគ្រិច

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​អាការ​គគ្រិច​ៗ ដោយ​ដង្កូវ​ចុះ។
ឧទាហរណ៍៖ ដង្កូវ​ចុះ​គគ្រិច(ម. ព. គ្រិច​ៗ ផង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គគ្រិងគគ្រាំង» មានន័យដូចម្ដេច ?

គគ្រិងគគ្រាំង

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា គម្រិង​គម្រាំង (ម. ព. គគ្រាំង ផង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គគ្រាំ» មានន័យដូចម្ដេច ?

គគ្រាំ

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ដែល​ឮ​សូរ​គ្រាំ​ៗ ច្រើន​ដង។
ឧទាហរណ៍៖ រលក​គគ្រាំ វាយ​ទឹក​គគ្រាំ គឺ​ឮ​សូរ​គ្រាំ​ៗ រឿយ​ៗ (ម. ព. គ្រាំ​ៗ ផង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គគ្រាត» មានន័យដូចម្ដេច ?

គគ្រាត

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មិន​រលីង (ម. ព. គ្រីតគ្រាត ផង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គគ្រាក់» មានន័យដូចម្ដេច ?

គគ្រាក់

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ទឹក​ពុះ​លោត​កូន​ក្រាញ់ ។
ឧទាហរណ៍៖ ទឹក​ពុះ​គគ្រាក់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គគ្រន់» មានន័យដូចម្ដេច ?

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ព្រឺព្រួច ញ័រ ស្ញុល​ដោយ​រងា។
ឧទាហរណ៍៖ រងា​គគ្រន់ សាច់​គគ្រន់។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ព្រឺព្រួច ញ័រ ស្ញុល​ដោយ​រងា។
ឧទាហរណ៍៖ រងា​គគ្រន់ សាច់​គគ្រន់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គគ្រក់» មានន័យដូចម្ដេច ?

គគ្រក់

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលកខ្វក់មិនស្អាត
ឧទាហរណ៍៖ មនុស្សគគ្រក់ ។

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា គ្រក់​ៗ មិន​ដាច់​សូរ (ម. ព. គ្រក់​ៗ ផង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គគើម» មានន័យដូចម្ដេច ?

គគើម

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ពាក្យ​សម្រាប់​ចម្រើន​ពាក្យ​វារ ឬ​ដើរ​ឲ្យ​វិសេស​ឡើង។
ឧទាហរណ៍៖ វារ​គគើម ដើរ​គគើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គគុះ» មានន័យដូចម្ដេច ?

គគុះ

?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជាមួយ​ពាក្យ គគុល។
ឧទាហរណ៍៖ គគុះគគុល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គគុល» មានន័យដូចម្ដេច ?

គគុល

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​សើម​ប៉ផ្អៀច។
ឧទាហរណ៍៖ ដី​សើម​គគុល។

               ដែល​ឆេះ​មាន​តែរ​ងើក។

ឧទាហរណ៍៖ រងើក​ភ្លើង​គគុល ឆេះ​គគុល។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលសើមប៉ផ្អៀច ។
ឧទាហរណ៍៖ ដី​សើម​គគុល។

                ដែលឆេះមានតែរងើក ។
ឧទាហរណ៍៖ រងើកភ្លើងគគុល, ឆេះគគុល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គគុកគគាក់» មានន័យដូចម្ដេច ?

គគុកគគាក់

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ដោយ​ខ្យល់ ដោយ​ទឹក ឬ​ដោយ​មាន​ការ​ប្រជុំ​គ្នា​ច្រើន។
ឧទាហរណ៍៖ ឮ​សូរ​គគុកគគាក់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គគុក» មានន័យដូចម្ដេច ?

គគុក

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​នៅ​ក្ដៅ​ងំ។
ឧទាហរណ៍៖ ក្ដៅ​គគុក។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ហូរ ដែល​បក់ ដែល​ទៅ​មក​បន្ត​គ្នា​ឥត​អាក់។
ឧទាហរណ៍៖ ទឹក​ហូរ​គគុក ខ្យល់​បក់​គគុក មនុស្ស​ដើរ​គគុក។

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ដែល​ហូរ ដែល​បក់ ដែល​ទៅ​មក​បន្ត​គ្នា​ឥត​អាក់។
ឧទាហរណ៍៖ ទឹក​ហូរ​គគុក ខ្យល់​បក់​គគុក មនុស្ស​ដើរ​គគុក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គគឹត» មានន័យដូចម្ដេច ?

គគឹត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​មួយ​ប្រភេទ មាន​ជ័រ​ជា​ពិស​រោល​សាច់​មនុស្ស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គគឹក» មានន័យដូចម្ដេច ?

គគឹក

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ដោយ​ខ្យល់ ដោយ​ទឹក។
ឧទាហរណ៍៖ ខ្យល់​បក់​គគឹក គឺ​ខ្យល់​បក់​ឮ​សូរ​គឹក​ៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គគីរ» មានន័យដូចម្ដេច ?

គគីរ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​ធំ​មួយ​ប្រភេទ សាច់​រឹង​ជាប់​សម្រាប់​ប្រើ​ធ្វើ​ទូក​និង​ការ​ឯ​ទៀត​ផ្សេង​ៗ។ គគីរ​មាន​ឈ្មោះ​ច្រើន​យ៉ាង មាន គគីរ​ថ្ម គគីរ​ខ្សាច់ ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គគីភ្នំគូលេន» មានន័យដូចម្ដេច ?

គគីភ្នំគូលេន

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សតូច កម្ពស់ ១០-១៥ ម ដុះក្នុងព្រៃក្រាស់មិនជ្រុះស្លឹក លើភ្នំទាប ដែលខ្ពស់ត្រឹម ២០០-៥០០ នៃប្រទេសខ្មែរ (ភ្នំគូលេន) លាវ និងថៃខាងឥសាន ។ ឈើសម្រាប់សង់ផ្ទះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គគីព្នង, កំញាន, ផ្តៀកក្រហម, លឿង» មានន័យដូចម្ដេច ?

គគីព្នង, កំញាន, ផ្តៀកក្រហម, លឿង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះព្រឹក្សម្យ៉ាងកំពស់ ២៥-៤០ ម មានវិជ្ឍមាត្រ ១ ម ដុះក្នុងព្រៃ ត្រជាក់ជាប់សមុទ្រ ឬលើភ្នំនៃឧបទ្វីបឥណ្ឌូចិន និងជ្វា។ ឈើសម្បុរលឿងក្រមៅ ជាឈើលេខ ២ សម្រាប់សង់នាវា និងផ្ទះ។ ដើមនេះមានជ័រហូរច្រើន ហើយកកដុំៗ ធំៗ សណ្ឋានដូចទឹកភ្នែក។ នៅក្នុងទីផ្សារ គេហៅវាជា “ ជ័រចុង ” ដែរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គគីថ្ម» មានន័យដូចម្ដេច ?

គគីថ្ម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះព្រឹក្សធំមួយកំពស់ ២៥ – ៣៥ម ដុះក្នុងព្រៃក្រាស់លើដីទំនាប ច្រើនដុះតាមមាត់ទឹក ដែលមានព្រៃស្រោង ។ ជាពូជដុះផ្ដុំគ្នាដោយចំនួនមិនសូវច្រើន នៃទ្វីបអាស៊ីផ្នែកអាគេ្នយ៍ និងអាស៊ីដែលឆ្ងាយពីសមុទ្រ ។ ឈើជាប់បានយូរណាស់ មានពណ៌ក្រហម ឬសម្បុរត្នោត សត្វល្អិតស៊ីមិនបាន មានតម្លៃសម្រាប់ធ្វើបន្ទះក្ដារ ក្តារងឿ ធ្វើសសរផ្ទះ និងសង់នាវា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គគីដែក, ផ្ទៀកក្រហម» មានន័យដូចម្ដេច ?

គគីដែក, ផ្ទៀកក្រហម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គគីដែកជាព្រឹក្ស កម្ពស់ ៤ – ២៥ម ដុះក្នុងព្រៃជ្រុះស្លឹកលើដីទំនាប ឬលើភ្នំទាបដែលកម្ពស់មិនលើសពី ១០០០ម នៃអាស៊ីអាគ្នេយ៍ ។ គេច្រើនដាំដើមនេះ ក្នុងដ័លតា (delta) ទន្លេមេគង្គ និងនៅឧបទ្វីបជ្វា ។ ឈើមានពណ៌ត្នោតផាវ ឬត្នោតលឿងភាវ រឹងល្មម ស្រួលអាវ មិ​នប្រេះឆារ សម្រាប់សង់ផ្ទះបានយូរប្រហែល ៧ ទៅ ៨ឆ្នាំ ឬសង់នាវា ជាប់យូររហូតដល់៣០ ឆ្នាំ ។ ជ័រគគីដែកមានតម្លៃ គេប្រើសម្រាប់ធ្វើសម្រាប់ធ្វើថ្នាំលាបឲ្យរលោង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គគីខ្សាច់» មានន័យដូចម្ដេច ?

គគីខ្សាច់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សកម្ពស់ ១៥ – ២០ម គល់មានឫសធំបួន ប្រាំ ចេញខាងក្រៅដុះក្នុងព្រៃក្រាស់មាត់សមុទ្រ នៃប្រទេស កម្ពុជា លាវ វៀតណាម ថៃ និងក្នុងឧបទ្វីបជ្វា ។ ឈើគគីខ្សាច់មានតម្លៃណាស់ សត្វល្អិតពុំអាចស៊ីបាន សម្រាប់សង់ផ្ទះ ។ សំបករលីង មានពណ៌ត្នោតខ្ចី គេប្រើធ្វើកណ្ដាប់ ធ្វើផើង ខ្សែ និង ក្រដាស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គគី, គគីម្សៅ» មានន័យដូចម្ដេច ?

គគី, គគីម្សៅ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះព្រឹក្សមួយកម្ពស់ ២០ – ៣៥ម ដុះក្នុងព្រៃក្រាស់ នៃឧបទ្វីបឥណ្ឌូចិន ជ្វា និងលើកោះ Andaman ។ គេនិយមដាំដើមគគីតាមដងផ្លូវ ក្នុងក្រុង និងស្រុកជាលំអ និងសម្រាប់ឲ្យមានម្លប់ ។ ពូជគគី ហាក់ដូចរុក្ខជាតិពិសិដ្ឋ ពីព្រោះនៅប្រទេសខ្មែរពីដើមមានតែមហាក្សត្រ ឬភិក្ខុសង្ឃទេដែលដាំដើមគគីបាន ។ ឈើសម្រាប់ធ្វើទូកង ពេលមិនសូវមានដើមគគីដោយគេកាប់ច្រើនពេក គេយកឈើផ្ចឹកធ្វើទូកងវិញ។ សំបកមានជាតិចត់ ជាថ្នាំរម្ងាប់រោគរាក សំបកអាចជំនួសស្លាបានសម្រាប់ស៊ីជាមួយម្លូ ។ គ្រួថ្នាំប្រើសំបកគគី ផ្សំធ្វើថ្នាំរាក់ស៊ីធ្មេញ និង ព្យបាលជម្ងឺនោមមិនដឹងខ្លួន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គគាត» មានន័យដូចម្ដេច ?

គគាត

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា អង់អាច ឥត​ក្រែង ឥត​ញញើត ឥត​ភ្លឹក។
ឧទាហរណ៍៖ ដើរ​គគាត ដំណើរ​គគាត ដំណើរ​នរនាទ​គគាត​ឥត​ភ្លឹក។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា អង់អាច ឥត​ក្រែង ឥត​ញញើត ឥត​ភ្លឹក។
ឧទាហរណ៍៖ ដើរ​គគាត ដំណើរ​គគាត ដំណើរ​នរនាទ​គគាត​ឥត​ភ្លឹក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គគាច» មានន័យដូចម្ដេច ?

គគាច

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ច្បាស់ ក្បោះក្បាយ ក្រឡាញ។
ឧទាហរណ៍៖ ដាន​គគាច ផ្លូវ​គគាច លំអាន​គគាច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គក» មានន័យដូចម្ដេច ?

គក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​​មាន់​មួយ​ពួក​រូប​ធំ​ៗ ច្រើន​មិន​សូវ​មាន​រោម, សាច់​ត្រង់​ណា​ដែល​គ្មាន​រោម​នោះ មាន​សម្បុរ​ក្រហម​រងាល។
ឧទាហរណ៍៖ មាន់​គក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ» មានន័យដូចម្ដេច ?

មានន័យថា ព្យញ្ជនៈ​ទី ៣ ក្នុង​វគ្គ​ទី ១ ជា​កណ្ឋជៈ មាន​សំឡេង​ក្នុង​បំពង់ក ជា​សិថិល ឃោសៈ សម្រាប់​ភាសា​ខ្មែរ ផ្សំ​នឹង​ស្រៈ អ អា អិ អី។ល។ អុំ អំ អាំ អះ សំឡេង អ៊ អ៊ា អ៊‌ិ អ៊‌ី។ល។ អ៊ុំ អ៊ំ អ៊‌ាំ អ៊ះ ជា គ គា គិ គី ។ល។ គុំ គំ គាំ គះ។ (ស្រៈ​សំឡេង​ធំ​ទាំង​នេះ មិន​បាច់​ប្រើ​ត្រី​សព្ទ  (   ៊) ទេ គ្រាន់​តែ​អាន​ឲ្យ​មាន​សំឡេង​ធំ ផ្សំ​នឹង​ព្យញ្ជនៈ​សំឡេង​ធំ ឲ្យ​ងាយ​យល់​សំឡេង​ប៉ុណ្ណោះ)។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​ជា​ដំណាំ ផ្លែ​មាន​សរសៃ​ជា​ប៉ុយ​សំឡី​សម្រាប់​ច្រក​ញាត់​ខ្នើយ កែប ពូក ជាដើម : ព្រះ​សម្ពុទ្ធ​ទ្រង់​បញ្ញត្ត​ហាម មិន​ឲ្យ​ភិក្ខុ​សាមណេរ ប្រើប្រាស់​ពូក​ញាត់​សំឡី​គ ទ្រង់​អនុញ្ញាត​ឲ្យ​ប្រើ​ពូក​ញាត់​ស្មៅ ញាត់​ជក់​ដូង​ជាដើម​បាន ឯ​កែប ខ្នើយ​ឲ្យ​ញាត់​សំឡី​គ​បាន។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ឥត​សំដី ។
ឧទាហរណ៍៖ មនុស្ស​គ។

                បើ​លោហ​ជាតិ​វិញ​ថា ឥត​សូរ ។
ឧទាហរណ៍៖ ប្រាក់​គ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខៗ» មានន័យដូចម្ដេច ?

ខៗ

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ដោយ​សត្វ​មាន​អណ្ដើក ឬពស់​ជាដើម​បញ្ចេញ​ខ្យល់​ឲ្យ​សំឡេង។
ឧទាហរណ៍៖ ពស់​ឲ្យ​សំឡេង​ខ​ៗ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្សោះ» មានន័យដូចម្ដេច ?

ខ្សោះ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ស្ងួត​សោះ ផ្អោះ​ឥត​រសជាតិ ឥត​ឆ្ងាញ់​ពីសា។
ឧទាហរណ៍៖ បាយ​ខ្សោះ អំពៅ​ខ្សោះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្សោយ» មានន័យដូចម្ដេច ?

ខ្សោយ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​កម្លាំង​តិច ។
ឧទាហរណ៍៖ មនុស្ស​ខ្សោយ, ធាតុ​ខ្សោយ ។ ពាក្យ​ផ្ទុយ ខ្លាំង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្សែស្រប» មានន័យដូចម្ដេច ?

ខ្សែស្រប

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មណ្ឌលដែលស្របនឹងខ្សែព័ទ្ធចំកណ្តាលផែនដី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្សែសយ» មានន័យដូចម្ដេច ?

ខ្សែសយ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សរសៃ​ខ្សែ​មាស ឬ​ប្រាក់ សម្រាប់​ដេរ​ប៉ាក់​ជា​គ្រឿង​លម្អ (ម. ព. សយ ផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្សែវ័ណ្ឌ» មានន័យដូចម្ដេច ?

ខ្សែវ័ណ្ឌ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខ្សែវ័ណ្ឌ ដែលត្រូវលើអក្ខោសាននៃផែនដី ហើយនៅចំពាក់កណ្តាលស្មើ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្សែលំនឹង» មានន័យដូចម្ដេច ?

ខ្សែលំនឹង

?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ព្រំប្រទល់មធ្យមនៃទីតាំងក្នុងពេលវេលាណាមួយ ដែលជាទូទៅត្រូវបាន គេជ្រើសជាតំបន់មានផ្ទាំងគំនរទឹកកកទាបបំផុតនៅចុងរដូវក្តៅ នៅតំបន់ មានផែនទឹកកក រវាងតំបន់មានការបាត់បង់ផ្ទាំងគំនរទឹកកកពិតប្រចាំ ឆ្នាំ (កន្លែងកើនម៉ាស)។ គេហៅរយៈកំពស់នៃព្រំប្រទល់នេះថា រយៈកម្ពស់ ខ្សែលំនឹង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្សែរថឥតបង្ខំ» មានន័យដូចម្ដេច ?

ខ្សែរថឥតបង្ខំ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខ្សែរថភ្លើងដែលចង់ឈប់ ឬមិនចង់ឈប់នៅ ស្ថានីយណាមួយក៏បាន ស្រេចតែត្រូវការ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្សែរថឥតដំណឹង» មានន័យដូចម្ដេច ?

ខ្សែរថឥតដំណឹង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខ្សែរថភ្លើងសម្រាប់ដឹកមនុស្ស ឬសម្ភារ​ម្តងម្កាល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្សែរថស្រាល» មានន័យដូចម្ដេច ?

ខ្សែរថស្រាល

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខ្សែរថភ្លើងសម្រាប់ដឹកនាំគ្រឿងស្រាលៗ មានមនុស្ស និងសម្ភារជាដើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្សែរថសេវា» មានន័យដូចម្ដេច ?

ខ្សែរថសេវា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខ្សែរថភ្លើងទុកសម្រាប់ជួលឱ្យឯកជន ឬប្រចាំការដែលមានលក្ខណៈមមាញឹក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្សែរថភ្លើងអនិយ័ត» មានន័យដូចម្ដេច ?

ខ្សែរថភ្លើងអនិយ័ត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខ្សែរថភ្លើងដែលដើរម្តងមួយគ្រា គ្មានកម្រិតពេលម៉ោង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្សែរថនិយ័ត» មានន័យដូចម្ដេច ?

ខ្សែរថនិយ័ត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខ្សែរថភ្លើងដែលដើរតាមកម្រិត ។

តើពាក្យ «ខ្សែរថ» មានន័យដូចម្ដេច ?

ខ្សែរថ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រថភ្លើងមួយជួរ មានទាំងទូរថសណ្តោងផង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្សែភាពយន្ត» មានន័យដូចម្ដេច ?

ខ្សែភាពយន្ត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា​ សំណុំ​រឿងរ៉ាវ​ដែល​មាន​ទាំង​រូបថត​ផ្ដិត​ជាប់​នៅ ក្នុង​ចម្រៀក​ភាគ​ក្រដាស​រឹង​រលោង​វែង ដូច​ជា​ខ្សែ សម្រាប់​បញ្ចាំង​របស់​ភាពយន្ដ​ (ម. ព. ភាពយន្ដ ផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្សែបាស» មានន័យដូចម្ដេច ?

ខ្សែបាស

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. បាស “អន្ទាក់, ខ្សែចំណង, ខ្សែឆ្វាក់. . .” ) ឈ្មោះខ្សែអំបោះឆៅ សម្រាប់ទាក់ចងរុំសាកសពតាមកិច្ច តាមក្បួនយោគី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្សែដី ឬតំបន់ដី» មានន័យដូចម្ដេច ?

ខ្សែដី ឬតំបន់ដី

?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា កន្លែងជួបគ្នារវាងផែនទឹកកក ឬស្រទាប់ទឹកកក និងផ្ទាំងទឹកកក ដែលជាកន្លែងទឹកកកចាប់ផ្តើមអណ្តែត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្សែចង្វាក់តម្លៃអាហារ» មានន័យដូចម្ដេច ?

ខ្សែចង្វាក់តម្លៃអាហារ

?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ភាពពេញលេញនៃចង្វាក់ផលិតកម្មរបស់កសិដ្ឋាន និងក្រុមហ៊ុន និង សកម្មភាពនានាដែលមានគុណតម្លៃបន្ថែម ក្នុងការកែច្នៃវត្ថុធាតុដើម កសិកម្ម ឱ្យទៅជាផលិតផលស្បៀង លក់ចេញទៅកាន់អ្នកប្រើប្រាស់ និងបញ្ចេញជាសំណល់បន្ទាប់ពីប្រើប្រាស់រួច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្សែគោលស្តង់ដា» មានន័យដូចម្ដេច ?

ខ្សែគោលស្តង់ដា

?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា គោលស្តង់ដារមួយដែលបានបង្កើតដោយភាគីមួយ ឬភាគីមួយក្រុមនៅ ថ្នាក់ជាតិ ឬថ្នាក់ក្រោមជាតិ ឬក្រុមនៃបណ្តាលប្រទេសនានាជាជាងបង្កើត ដោយគម្រោងមួយ ដើម្បីជួយសម្រួលដល់ការគណនាបរិមាណឧស្ម័ន ផ្ទះកញ្ចក់ដែលបានកាត់បន្ថយ ឬស្រូបដោយអាងស្រូបកាបូន និង/ឬសម្រួល ដល់ការកំណត់ផលបន្ថែមសម្រាប់សកម្មភាពគម្រោងយន្តការអភិវឌ្ឍស្អាតឬសកម្មភាពគម្រោងតាមកម្មវិធីក្នុងការធានាគុណភាពបរិស្ថាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្សែគោល/យោង» មានន័យដូចម្ដេច ?

ខ្សែគោល/យោង

?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ស្ថានភាពមួយ ដែលត្រូវបានប្រើប្រាស់សម្រាប់វាស់វែងការផ្លាស់ប្តូរ។ រយៈពេលគោលបានពីការគណនារយៈពេលពាក់ព័ន្ធ និងភាពមិនប្រក្រតី។ កំហាប់គោលរបស់ឧស្ម័នម្រមួយត្រូវបានវាស់វែងនៅទីកន្លែង ដែលមិន ទទួលរងឥទ្ធិពលពីការបញ្ចេញឧស្ម័នដោយសកម្មភាពមនុស្សនៅក្នុងតំបន់នោះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្សែក្រវាត់» មានន័យដូចម្ដេច ?

ខ្សែក្រវាត់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់​សម្រាប់​ក្រវាត់​ចង្កេះ ធ្វើ​ដោយ​សំពត់ ដោយ​ស្បែក ដោយ​អំបោះ ឬ​ដោយ​លោហជាតិ​ផ្សេង​ៗ មាន​មាស​និង​ប្រាក់​ជាដើម ។
?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះកាយពន្ធន៍ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្សែក្រពាត់» មានន័យដូចម្ដេច ?

ខ្សែក្រពាត់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. តោងក្រពាត់ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្សែកោងអន្តរកាលព្រៃឈើ» មានន័យដូចម្ដេច ?

ខ្សែកោងអន្តរកាលព្រៃឈើ

?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ការផ្លាស់ប្តូរគម្របព្រៃឈើក្នុងរយៈជាក់លាក់មួយ ដោយតម្លៃនៃការប្រែ ប្រួលការប្រើប្រាស់ដីដែលមានលក្ខណៈប្រកួតប្រជែងនៅក្នុងតំបន់ ដែល ជាទូទៅអាចបណ្តាលឱ្យមានការថយចុះយ៉ាងឆាប់រហ័សនៃផ្ទៃព្រៃ ក្នុង កំលុងពេលដំបូងនៃឧស្សាហូបនីយកម្ម និងការអភិវឌ្ឍ ហើយបន្ទាប់មក គម្របព្រៃឈើកើនឡើងយឺតៗតិចជាងកម្រិតដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្សែ» មានន័យដូចម្ដេច ?

ខ្សែ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់​សម្រាប់​ចង ធ្វើ ឬវេញ​ដោយ​ផ្ដៅ ដោយ​ជក់​ដូង ឬសរសៃ​ធ្មៃ សូត្រ​ជាដើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្សេវ» មានន័យដូចម្ដេច ?

ខ្សេវ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​មួយ​ប្រភេទ គេ​ច្រើន​រាប់អាន​ធ្វើ​ក្ដារ​ក្រាល ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​សូរ​តិច​ណាស់ (សំឡេង)។
ឧទាហរណ៍៖ សំឡេង​ខ្សេវ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្សៀវ, ត្របែកជូរ» មានន័យដូចម្ដេច ?

ខ្សៀវ, ត្របែកជូរ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សម្យ៉ាង កម្ពស់១០-១៤ម ដុះក្នុងព្រៃល្បោះមាត់សមុទ្រជិតជើងភ្នំ នៃប្រទេសកម្ពុជា និងវៀតណាមខាងត្បុង។ ឈើគេប្រើសម្រាប់ធ្វើសសរផ្ទះ គ្រឿងដំបូលផ្ទះ,ក្តារក្រាល, ក្តារជញ្ជាំង, ច្រវា និងកង់រទេះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្សៀវ» មានន័យដូចម្ដេច ?

ខ្សៀវ

?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ​ខ្សឹប។
ឧទាហរណ៍៖ ខ្សឹបខ្សៀវ គឺ​និយាយ​ខ្សឹប​រឿយ​ៗ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្សៀគ្រក់» មានន័យដូចម្ដេច ?

ខ្សៀគ្រក់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ខ្សៀ​មួយ​យ៉ាង មាន​ដាក់​ទឹក​ខាង​ក្នុង បឺត​ទៅ​ឮ​សូរ​គ្រក់​ៗ។
ឧទាហរណ៍៖ ជក់​ខ្សៀ​គ្រក់ (សម្រាប់​ប្រើ​ខាង​ជក់​ថ្នាំ​ចិន) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្សៀក» មានន័យដូចម្ដេច ?

ខ្សៀក

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​តិច​ៗ ដោយ​ប្រហារ​អ្វី​ៗនឹង​អាវុធ​ដ៏​មុត ឬដោយ​ខ្យល់​បក់; ដោយ​អូស​ខ្សែ​តូច​ឆ្មារ​យ៉ាង​ឆាប់​រហ័ស ; ដោយ​ពស់​លូន​យ៉ាង​រហ័ស។
ឧទាហរណ៍៖ កាំបិត​នេះ​មុត​ខ្សៀក ខ្យល់​បក់​ឮ​ខ្សៀក

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្សៀ» មានន័យដូចម្ដេច ?

ខ្សៀ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់​សម្រាប់​ជក់​ថ្នាំ ឬអាភៀន​មាន​សណ្ឋាន​ផ្សេង​ៗ ។
?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះទំរង់ធុមវដ្តី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្សួស» មានន័យដូចម្ដេច ?

ខ្សួស

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​តូច​មួយ​ប្រភេទ​ដើម​ស្ទើរ​ជា​វល្លិ ។

                វល្លិម្យ៉ាងវារឡើងដើមជិតខាង ដុះមាត់ព្រៃក្រាស់ ក្នុងឥណ្ឌូចិន។ ពេលខ្លះ គេយកមកដាំក្បែរភូមិ ឬក្នុងក្រុងជាលំអដោយផ្កា ស ដុះជាកញ្ជុំ លើស្លឹកទ្រនាបមានរោមវែងៗ ពណ៌ស្វាយបន្តិចៗ ល្អមើលណាស់។

              វល្លិធំ​ ដុះចិតមាត់ព្រៃក្រាស់ក្នុងប្រទេសអាស៊ីក្តៅ។ ក្មេងៗចូលចិត្តបេះផ្លែខ្សួសវាយអោយបែក្នុងដៃប្រណាំងគនាលេង។ មែកវល្លិខ្សួស គេតែងប្រើសម្រាប់ចងគោទៅនឹងនឹម។ គ្រូខ្មែរប្រើស្លឹក ព្រមទាំងធាង ស្ងោរជាថ្នាំកម្លាំង និងសំអាតឈាមនារីដែលទើបសម្រាល់កូនហើយ។ ជ័ររបស់មែកវល្លិខ្សួស ជាឱសថព្យាបាលជំងឺភ្នែកក្រហម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្សួល» មានន័យដូចម្ដេច ?

ខ្សួល

?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ ខ្សឹក។
ឧទាហរណ៍៖ ខ្សឹកខ្សួល (ម. ព. នោះ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្សុល» មានន័យដូចម្ដេច ?

ខ្សុល

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​រលាយ​យ៉ាង​ឆាប់​រហ័ស ព្រោះ​ត្រូវ​ទឹក ឬត្រូវ​កម្ដៅ​ភ្លើង។
ឧទាហរណ៍៖ រលាយ​ខ្សុល ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​រលាយ​យ៉ាង​ឆាប់​រហ័ស ព្រោះ​ត្រូវ​ទឹក ឬត្រូវ​កម្ដៅ​ភ្លើង។
ឧទាហរណ៍៖ រលាយ​ខ្សុល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្សុយ» មានន័យដូចម្ដេច ?

ខ្សុយ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ពាក្យ​សម្រាប់​ចម្រើន​ពាក្យ​ធូរ​ឲ្យ​វិសេស​ឡើង។
ឧទាហរណ៍៖ ធូរ​ខ្សុយ គឺ​ធូរ​ណាស់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្សុច» មានន័យដូចម្ដេច ?

ខ្សុច

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា និយាយ​ឲ្យ​ទំនង​ឲ្យ​ដឹង​គ្នា​ជា​មុន​ជា​ការ​ស្ងាត់។
ឧទាហរណ៍៖ ខ្សុច​គ្នា​ហើយ​ស្រាប់​តែ​ចេញ​ទៅ​អស់ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា អំពីសូត្រ ឬ អំបោះ ដែលមានសរសៃមិនត្រង់ ។
ឧទាហរណ៍៖ សូត្រខ្សុច, អំបោះខ្សុច ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្សុក» មានន័យដូចម្ដេច ?

ខ្សុក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា​​ សំណុំ​ធូប​ចំនួន​ប្រាំ ឬដប់​បំពង់ ។
ឧទាហរណ៍៖ ធូប​មួយ​ខ្សុក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្សឺត» មានន័យដូចម្ដេច ?

ខ្សឺត

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បឺត​ស្រូប​ដោយ​ច្រមុះ។
ឧទាហរណ៍៖ ខ្សឺត​សម្បោរ ។

               ជួន​កាល​ប្រើ​ជា​នាមសព្ទ។
ឧទាហរណ៍៖ ថើប​មួយ​ខ្សឺត ។

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ដោយ​ដក​ដង្ហើម ឬដោយ​បឺត​ខ្សៀ​ជាដើម។
ឧទាហរណ៍៖ ដក​ដង្ហើម​ឮ​ខ្សឺត បឺត​ខ្សៀ បឺត​បារី​ឮ​ខ្សឺត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្សឹប ឬទ្រមាក់អណ្តើក» មានន័យដូចម្ដេច ?

ខ្សឹប ឬទ្រមាក់អណ្តើក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ៦៦-៦៨,៥ ស.ម ឈ្មោលៈ ក្បាល និងផ្នែពោះពណ៌ខ្មៅ ស្លាបស ខ្នងលឿងត្រសក់។ ញីៈ សំបុរលឿងត្រសក់ក្បាលឆ្នូតខ្មៅ ពោះស ពេលហើរផ្នែកក្រោមស្លាបពណ៌ប្រផេះ។ ទីជំរកៈ វាលស្មៅ វាលស្រែ នៃស្រូវឡើងទឹក។ ជិវសាស្រ្តៈ មុនហើររត់យ៉ាងលឿន ចូលចិត្តហើរបោះពួយទៅលើបង្ហាញខ្លួន។ របាយៈ វត្តមានពេញមួយឆ្នាំ ភាគច្រើនតំបន់ជុំវិញបឹងទន្លេសាប ខេត្តកំពង់ធំ បន្ទាយមានជ័យ និងខេត្តតាកែវជាដើម។ រដូវបន្តពូជៈ ខែមិនា ដល់សីហា ពងចំនួន ២។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្សឹប» មានន័យដូចម្ដេច ?

ខ្សឹប

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា និយាយ​តិច​ជិត​ត្រចៀក ដើម្បី​មិន​ឲ្យ​អ្នក​ដទៃ​ដែល​នៅ​ជិត​ខាង​ឮ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្សឹកខ្សួល» មានន័យដូចម្ដេច ?

ខ្សឹកខ្សួល

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា យំ​អណ្ដឺតអណ្ដក ឆែតឆត​តិច​ៗ ដែល​មាន​កិរិយា​រអាក់រអួល​ក្រ​ស្រាក។
ឧទាហរណ៍៖ យំ​ខ្សឹកខ្សួល សោក​ខ្សឹកខ្សួល ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា យំ​អណ្ដឺតអណ្ដក ឆែតឆត​តិច​ៗ ដែល​មាន​កិរិយា​រអាក់រអួល​ក្រ​ស្រាក។
ឧទាហរណ៍៖ យំ​ខ្សឹកខ្សួល សោក​ខ្សឹកខ្សួល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្សាវ» មានន័យដូចម្ដេច ?

ខ្សាវ

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ឮ​សូរ​សាវ​ៗ។
ឧទាហរណ៍៖ ខ្សឹប​គ្នា​ឮ​ខ្សាវ​ៗ និយាយ​ខ្សាវ​ៗ (ម. ព. ខ្សាប) ។

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ដែល​ឮ​សូរ​សាវ​ៗ។
ឧទាហរណ៍៖ ខ្សឹប​គ្នា​ឮ​ខ្សាវ​ៗ និយាយ​ខ្សាវ​ៗ (ម. ព. ខ្សាប) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្សាយ» មានន័យដូចម្ដេច ?

ខ្សាយ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ស្រូវ ឬ​អង្ករ​ដែល​មិន​មាន​ជាតិ​ស្អិត​ខ្លាំង សម្រាប់​បរិភោគ​ជា​បាយ ឬជា​ចំណី​ផ្សេង​ៗ
ឧទាហរណ៍៖ ស្រូវ​ខ្សាយ អង្ករ​ខ្សាយ (ម. ព. សាលី) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្សាប» មានន័យដូចម្ដេច ?

ខ្សាប

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា សូរ​និយាយ ឬស្រែក​ឮ​ធូរ ឮ​ស្អក​ដូច​សំឡេង​ទា​ឈ្មោល។
ឧទាហរណ៍៖ សំឡេង​ឮ​​ខ្សាប និយាយ​ខ្សាប ។

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​និយាយ ឬស្រែក​ឮ​ធូរ ឮ​ស្អក​ដូច​សំឡេង​ទា​ឈ្មោល។
ឧទាហរណ៍៖ សំឡេង​ឮ​​ខ្សាប និយាយ​ខ្សាប ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្សាន» មានន័យដូចម្ដេច ?

ខ្សាន

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ត្រី​មួយ​ប្រភេទ រូប​រាង​និង​ទំហំ​ប្រហែល​នឹង​ត្រី​ផ្ទក់ តែ​សម្បុរ​ថ្លា ហើយ​ច្រើន​តែ​នៅ​លើ​ភ្នំ ឬ​លើ​ដើម​ឈើ​ដែល​មាន​ដក់​ទឹក; ស្រុក​ខ្លះ​ហៅ ត្រី​ផ្អោក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្សាច់កណ្ដាល» មានន័យដូចម្ដេច ?

ខ្សាច់កណ្ដាល

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ស្រុក​មួយ​ឋិត​នៅ​ទៀប​ដង​ទន្លេ​មេគង្គ​ខែត្រ​កណ្ដាល។
ឧទាហរណ៍៖ ស្រុក​ខ្សាច់កណ្ដាល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្សាច់» មានន័យដូចម្ដេច ?

ខ្សាច់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផង់​គ្រាប់​ល្អិត​រឹង​ដូច​ថ្ម​មាន​ពន្លឺ​ខ្លះ​ឥត​ពន្លឺ​ខ្លះ ។ ខ្សាច់​ដែល​មាន​គ្រាប់​ធំ​ៗ លាយ​ផង ហៅ​ថា ខ្សាច់​ពង​កន្ធរ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្សាក» មានន័យដូចម្ដេច ?

ខ្សាក

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ដោយ​ពស់​លូន ឬ អូស​ខ្សែ ទាញ​ខ្សែ។
ឧទាហរណ៍៖ ពស់​លូន​ឮ​ខ្សាក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្សត់» មានន័យដូចម្ដេច ?

ខ្សត់

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. ក្សត “សាបសូន្យ, ខូច…” ) ទ័លក្រ
ឧទាហរណ៍៖ មនុស្ស​ខ្សត់ ខ្សត់​ទ្រព្យ​របស់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្សត» មានន័យដូចម្ដេច ?

ខ្សត

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ពាក្យ​សម្រាប់​ចម្រើន​ពាក្យ​ធូរ​ឲ្យ​វិសេស​ឡើង។
ឧទាហរណ៍៖ ធូរ​ខ្សត គឺ​ធូរ​ណាស់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្វះ» មានន័យដូចម្ដេច ?

ខ្វះ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដែល​មិន​គ្រប់​តាម​ខ្នាត​កម្រិត ខ្វះ​តែ ២ ទៀត​នឹង​គ្រប់​ជា ១០ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មិន​គ្រប់​តាម​ខ្នាត​កម្រិត ខ្វះ​តែ ២ ទៀត​នឹង​គ្រប់​ជា ១០ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្វោះ» មានន័យដូចម្ដេច ?

ខ្វោះ

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ពាក្យ​សម្រាប់​ចម្រើន​ពាក្យ​របូត របើក របេះ​ឲ្យ​ប្លែក​ឡើង
ឧទាហរណ៍៖ របើក​ខ្វោះ របូត​ខ្វោះ របេះ​ខ្វោះ គឺ​របើក​ហើយ​មាន​ឮ​សូរ​តិច ស្រាល ខ្លី​ផង ។

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ដោយ​របើក ឬបើក​ឆ្នុក​គ្រប​ជាដើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្វោកខ្វាក» មានន័យដូចម្ដេច ?

ខ្វោកខ្វាក

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ដោយ​និយាយ​ខ្លាំង​ឥត​សំច័យ ឬសូរ​ដោយ​ហែក​សំពត់​ ហែក​ស្លឹក​ផ្សេង​ៗ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្វោក» មានន័យដូចម្ដេច ?

ខ្វោក

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ដោយ​ហែក​សំពត់​ជាដើម។
ឧទាហរណ៍៖ ហែក​សំពត់​ឮ​ខ្វោក (ម. ព. ខ្វាក) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្វែះ» មានន័យដូចម្ដេច ?

ខ្វែះ

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា អំពី​ដំណើរ​របូត​ឮ​សូរ​បន្ដិច​ផង ។
ឧទាហរណ៍៖ របូត​ខ្វែះ (ម. ព. ខ្វោះ ២ កិ. វិ.) ។

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​តិច​ខ្លី​ដោយ​របូត រដក របើក (ម. ព. ខ្វោះ ១ ឧ.) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្វែវ» មានន័យដូចម្ដេច ?

ខ្វែវ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (យ.) ប្រដាប់​សម្រាប់​កាប់​ស្មៅ មាន​ដង​វែង​ដូច​ផ្គាក់ ។ ខ្វែវ​បក គឺ​ខ្វែវ​សម្រាប់​កាប់​បក​ស្មៅ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្វែត» មានន័យដូចម្ដេច ?

ខ្វែត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​មួយ​ប្រភេទ​ស្រដៀង​គ្នា​នឹង​ទន្លា តែ​មាន​ឫស​ដូច​ជ្រៃក្រឹម ; ស្រុក​ខ្លះ​ហៅ កំប៉ែត (ម. ព. នោះ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្វែង» មានន័យដូចម្ដេច ?

ខ្វែង

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា គង, កាត់ទទឹងបណ្តោយលើគ្នា ។
ឧទាហរណ៍៖ ខ្វែងជាជើងក្អែក, ខ្វែងជាក្រឡាចត្រង្គ

              ផ្ទុយគ្នា, មិនស្របគ្នា ។

ឧទាហរណ៍៖​​ ខ្វែងយោបល់គ្នា ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើ​ដែល​គង​ភ្ជាប់​គ្នា មួយ​ទទឹង មួយ​បណ្ដោយ ។

ឧទាហរណ៍៖​ ឈើ​ខ្វែង​ផ្ទះ ។

             រាន​សម្រាប់​ទ្រ​ចង្អេរ​នាង ។

             បឹងតូច, អូរ, ឬ ខ្ពបដែលនៅទទឹងបឹងណាមួយទៀត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្វែកសមុទ្រធំពោះត្នោត» មានន័យដូចម្ដេច ?

ខ្វែកសមុទ្រធំពោះត្នោត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ៣៧-៤១ ស.ម នៅរដូវមិនបន្តពូជសម្តុរពណ៌ប្រាក់ ស្លាប និងខ្នងពណ៌សលាយប្រផេះដូជស្រកាត្រី ចំពុះ បែង ហើយ ស្រួច មានពណ៌លឿងខ្ចីនៅគល់ និងក្រម៉ៅនៅចុង។ នៅពេលបន្តពូជសម្បុរខ្លួនឡើងពណ៌ត្នោត។ ទីជំរកៈ ឆ្នេរខ្សាច់ វាលភក់តាមតំបន់ឆ្នេរ។ របាយៈ វត្ត មាន នៅរដូវប្រាំង ជា ពិ សេស មាន នៅ តាម តំបន់ឆ្នេរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្វែកសមុទ្រតូចពណ៌ត្នោត» មានន័យដូចម្ដេច ?

ខ្វែកសមុទ្រតូចពណ៌ត្នោត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ៣៤-៣៦ ស.ម រដូវមិនបន្តពូជៈ ខ្នងពណ៌ប្រផេះត្រសក់ ចំពុះខ្មៅត្រង់វែង ចិញ្ចឹមស។ ឈ្មោលពេលបន្តពូជៈ ខ្លួនឡើងពណ៌ក្រហម ចំណែកញីរាងធាត់ជាង ស្លាប និងទ្រូងពណ៌លឿង។ ទីជំរកៈ វាលភក់ឆ្នេរសមុទ្រ។ របាយៈ ជាប្រភេទឆ្លងកាត់ មានដោយកំរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្វែកត្រោក» មានន័យដូចម្ដេច ?

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​សត្វ​បក្សី​ព្រៃ​មួយ​ប្រភេទ មាន​រូប​រាង​ដូច​ខ្វែក តែ​តូច​ជាង មាន​ប្រក្រតី​រក​ស៊ី​តាម​ជើង​ត្រោក ។

                ឈ្មោះ​សត្វ​បក្សី​ព្រៃ​មួយ​ប្រភេទមានប្រវែង ១៤-១៦ ស.ម។ រដូវមិនបន្តពូជៈ សម្បុរខ្លួនពណ៌ប្រាក់ ចិញ្ចើមស ឆ្នូតសកណ្តាលស្លាបលើ ចំពុះខ្លី និងជើងពណ៌ខ្មៅ ម្រាមវែងៗ។ រដូវបន្តពូជៈ សំបុរប្រែប្រួល ក្បាល ក និងខ្នងឡើងពណ៌កក្រហមដូចដុំឥដ្ឋ។ ទីជំរកៈ តាមវាលស្រែអំបិលនៃតំបន់ឆ្នេរ វាលភក់ឆ្នេរខ្សាច់។ របាយៈ វត្តមាននៅរដូវប្រាំងមានគ្រប់ទីកន្លែង និងមួយចំនួនគ្រាន់តែឆ្លងកាត់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្វែក» មានន័យដូចម្ដេច ?

ខ្វែក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានសម្បុរប្រផេះ កវែង បរិភោគត្រីជាអាហារ ចេញរកស៊ីតែវេលាយប់ វេលាថ្ងៃដេក ។

               បក្សីមួយប្រភេទ មានប្រវែង ៥៨-៦៥ ស.ម ពេញវ័យៈ ចំពុះ ក្បាល និងខ្នងពណ៌ខ្មៅ ភ្នែកក្រហម ក និងទ្រូងពណ៌ស សា្លបប្រផេះចាស់។ មិនទាន់ពេញវ័យៈ ខ្លួនទាំងមូលពណ៌ត្នោតលាយអុជៗស។ ទីជំរកៈ វាលភក់រុក្ខជាតិ វាលស្រែព្រៃកោងកាង។ ជីវសាស្រ្តៈ រកស៊ីពេលយប់ និងរស់នៅកន្លែងគុម្ពោតស្តុកពេលថ្ងៃ។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ខែមិនា ដល់មករា ពងចំនួនពី ៣ ទៅ ៥។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្វែ» មានន័យដូចម្ដេច ?

ខ្វែ

?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ​ប្រែ ។
ឧទាហរណ៍៖ ពី​ដើម​ថា​នឹង​ទៅ ឥឡូវ​ស្រាប់​តែ​ប្រែ​ខ្វែ​ថា​មិន​ទៅ​វិញ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្វេះ» មានន័យដូចម្ដេច ?

ខ្វេះ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លូក​កេះ​ដោយ​ម្រាម​ដៃ កាយ​ដោយ​ចង្អុល​ដៃ ឬដោយ​ខ្នាយ​ឲ្យ​មុត ឲ្យ​ដាច់ ឲ្យ​ធ្លុះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្វេរ» មានន័យដូចម្ដេច ?

ខ្វេរ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​កោង​ខុប​ដូច​កង្វេរ ។