Posted on Leave a comment

តើពាក្យ «ក្រុមរចនាធនបត្រ» មានន័យដូចម្ដេច ?


ក្រុមរចនាធនបត្រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្នែកការក្នុងធនាគារ មានភារៈខាងរៀបចំបោះប្រាក់ចេញឱ្យចាយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រុមប្រឹក្សាអភិវឌ្ឍន៍» មានន័យដូចម្ដេច ?


ក្រុមប្រឹក្សាអភិវឌ្ឍន៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្រុមជំនុំមានភារៈរកមធ្យោបាយ ដើម្បី​ចាត់​ឱ្យ​មានសេចក្តីចម្រើនខាងផ្លូវកាយ និងផ្លូវចិត្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រុមប្រឹក្សាវិន័យ» មានន័យដូចម្ដេច ?


ក្រុមប្រឹក្សាវិន័យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្រុមប្រឹក្សាដែលរដ្ឋមន្រ្តីចាត់តាំងតាមបទរដ្ឋបាល ដើម្បីពិភាក្សាពីទោសទណ្ឌ ដែលផ្តន្ទាលើមន្រ្តី ភ្នាក់ងាររាជការណាមួយ តាមផ្លូវវិន័យ មានការបន្ទោស ឬហូតងារជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រុមប្រឹក្សារាជានុសិទ្ធ» មានន័យដូចម្ដេច ?


ក្រុមប្រឹក្សារាជានុសិទ្ធ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្រុមប្រឹក្សាជាន់ខ្ពស់ មានអធិបតីក្រុមសង្គហៈ ​ព្រះរាជវង្សានុវង្សជាប្រធាន និងសមាជិកពីរនាក់ ដែលចាត់តាំងក្នុងករណីដែលមហាក្សត្រគ្មានសមត្ថភាព ឬទ្រង់ឋិតនៅក្នុងអនីតិភាព ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រុមប្រឹក្សារាជសម្បត្តិ» មានន័យដូចម្ដេច ?


ក្រុមប្រឹក្សារាជសម្បត្តិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អង្គការជាន់ខ្ពស់មានអធិបតីក្រុមសង្គហៈព្រះរាជវង្សានុវង្សជាប្រធាន នាយករដ្ឋមន្រ្តី ប្រធានរដ្ឋសភា ប្រធានក្រុមប្រឹក្សាព្រះរាជអាណាចក្រព្រះសង្ឃនាយក​ទាំងពីរគណៈ និងចាងហ្វាងសាលាតុលាការជាន់ខ្ពស់ជាសមាជិក សម្រាប់រើសក្សត្រអង្គណាមួយ​ឱ្យឡើង​គ្រង​រាជសម្បត្តិ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រុមប្រឹក្សារដ្ឋ» មានន័យដូចម្ដេច ?


ក្រុមប្រឹក្សារដ្ឋ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អង្គការជ្រើសតាំងមានភារៈខាងជំនុំជំរះលើបទល្មើស ដែលរដ្ឋមន្រ្តី​បានប្រព្រឹត្តក្នុងមុខដំណែង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រុមប្រឹក្សាភិបាល ឬក្រុមអភិបាល» មានន័យដូចម្ដេច ?


ក្រុមប្រឹក្សាភិបាល ឬក្រុមអភិបាល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អង្គការជ្រើសតាំង សម្រាប់ត្រួតពិនិត្យលើកិច្ចការនានា ដែលធ្វើក្នុងគ្រឹះស្ថានសាធារណៈ ឬឯកជន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រុមប្រឹក្សាព្រះរាជអាណាចក្រ» មានន័យដូចម្ដេច ?


ក្រុមប្រឹក្សាព្រះរាជអាណាចក្រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សភាមួយ មានសមាជិកត្រូវចាត់តាំង​ខ្លះ និងសមាជិកដែលត្រូវជ្រើសតាំងដោយបោះឆ្នោត អសាកលខ្លះ អង្គការនេះហៅថា សភាពិចារណា ដូច្នេះវិញក៏បានដែរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រុមប្រឹក្សាតុលាការ» មានន័យដូចម្ដេច ?


ក្រុមប្រឹក្សាតុលាការ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អង្គការចាត់តាំងមួយ នៅអមក្រសួងយុត្តិធម៌ មានភារៈពិភាក្សា ហើយឱ្យយោបល់អំពីការផ្លាស់ប្តូរដំណែងនៃមន្រ្តីជាន់ខ្ពស់ក្នុងតុលាការ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រុមប្រតិបត្តិការហិរញ្ញវត្ថុ» មានន័យដូចម្ដេច ?


ក្រុមប្រតិបត្តិការហិរញ្ញវត្ថុ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្នែកការក្នុងធនាគារមានភារៈកាន់កាប់ ទទួលប្រាក់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រុមប្រតិបត្តិការពាណិជ្ជ» មានន័យដូចម្ដេច ?


ក្រុមប្រតិបត្តិការពាណិជ្ជ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្នែកការមួយក្នុងធនាគារ​មានភារៈចាត់ចែងកិច្ចការខាងផ្លូវជំនួញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រុមបញ្ជូនសារ» មានន័យដូចម្ដេច ?


ក្រុមបញ្ជូនសារ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្រុមរាជការយោធា (ទាហាន) មានភារៈទទួល បញ្ជូនសេចក្តីបង្គាប់ពីក្រុមកណ្តាលទៅឯកភាពយោធាដែលនៅក្រោមឱវាទ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រុមនិសិន្ន» មានន័យដូចម្ដេច ?


ក្រុមនិសិន្ន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្រុមរាជការដែលធ្វើការនៅនឹងតែមួយកន្លែង មិនលើកទៅទីដទៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រុមនាវាចរណ៍» មានន័យដូចម្ដេច ?


ក្រុមនាវាចរណ៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្រុមរាជការ ទទួលភារៈពិនិត្យដំណើរចេញចូល តាមនាវាទាំងមនុស្សទាំងទំនិញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រុមវិវាទ» មានន័យដូចម្ដេច ?


ក្រុមវិវាទ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្នែករាជការ​ទទួលភារៈរៀបចំបទបញ្ញត្តិ ទាំងលើកយកបញ្ហាដ៏ស្មុគស្មាញ ជូនទៅសភាចៅក្រមពិភាក្សា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រុមជំរះបញ្ជី​» មានន័យដូចម្ដេច ?


ក្រុមជំរះបញ្ជី​


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្រុមរាជការមួយទទួលភារៈត្រួតត្រាលើប្រាក់ចំណាយក្នុងក្រសួងនីមួយៗ ឱ្យដឹងថាឥណទានសម្រាប់ប្រភេទចំណាយអស់ គង់ប៉ុន្មាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រុមគណនេយ្យឱកាស» មានន័យដូចម្ដេច ?


ក្រុមគណនេយ្យឱកាស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្រុមរាជការដែលកាន់កាប់​ប្រាក់កាសទូទៅ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រុមការងារអន្តររដ្ឋាភិបាលពីការប្រែប្រួលអាកាសធាតុ» មានន័យដូចម្ដេច ?


ក្រុមការងារអន្តររដ្ឋាភិបាលពីការប្រែប្រួលអាកាសធាតុ


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា អង្គភាពអន្តរជាតិនាំមុខសម្រាប់សិក្សាវាយតម្លៃការប្រែប្រួលអាកាសធាតុ ដែលត្រូវបានបង្កើតឡើង ដោយកម្មវីធីបរិស្ថានសហប្រជាជាតិ (UNEP) និង អង្គការឧតុនិយម (WMO) ដើម្បីផ្តល់ឱ្យពិភពលោកនូវទស្សនៈ វិទ្យាសាស្ត្រច្បាស់លាស់ ស្តីពីបច្ចុប្បន្នភាពចំណេះដឹង អំពីការប្រែប្រួល អាកាសធាតុ និងផលប៉ះពាល់បរិស្ថាន និងសេដ្ឋកិច្ចសង្គមដែល អាចកើតមាន។ IIPP គឺជាក្រុមអ្នកវិទ្យាសាស្ត្រមួយដែលមានភារកិច្ច ពិនិត្យ និងវាយតម្លៃព័ត៌មានវិទ្យាសាស្ត្របច្ចេកទេស និងសេដ្ឋកិច្ចសង្គម ថ្មី ៗបំផុត ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុសម្រាប់ពិភពលោក។ មហាសន្និបាតសហប្រជាជាតិ បានអនុម័តសកម្មភាពរបស់ឧតុនិយម ពិភពលោក (WMO) និងកម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP) ក្នុងការ បង្កើត IIPP រួមគ្នា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រុម» មានន័យដូចម្ដេច ?


ក្រុម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (បា.) (ក្រម; កម “លំដាប់”) លំដាប់; ប៉ែក​ដោយ​តំណែង ដោយ​មុខ ដោយ​សង្កាត់ ដោយ​ពួក ។
ឧទាហរណ៍៖ ក្រុម​រក្សា​ព្រះ​អង្គ ក្រុម​រាជ​តម្រួត ក្រុម​ទាហាន​ឆត្រ​យោង។ល។ ក្រុម​មឿង (ក្រុម-ម៉ៈមឿង) ក្រុម​អ្នក​រាជការ​រក្សា​ក្រុង : រាជការ​ក្រុម​មឿង។ ក្រុម​វាំង (ក្រុម-ម៉ៈ វាំង) ក្រុម​មន្ត្រី​អ្នក​រក្សា​ការ​ខុស​ត្រូវ​នៃ​ពួក​ស្ត្រី​ក្នុង​ព្រះ​បរម​រាជ​វាំង (មាន​តែ​ក្នុង​រជ្ជកាល​ពី​ដើម)។ល។ ឋានន្តរ​ស័ក្តិ​នៃ​ព្រះ​អង្គ​ម្ចាស់​អង្គ​ខ្លះ ដែល​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ទ្រង់​ព្រះ​មេត្តា​ប្រោស​តាំង​ជា​ទី ម៉ឺន ឬ ហ្មឺន ឃុន ហ្លួង ព្រះ តាម​លំដាប់​ថ្នាក់​គឺ ក្រុម​ម៉ឺន ឬក្រុម​ហ្មឺន ក្រុម​ឃុន ក្រុម​ហ្លួង ក្រុម​ព្រះ (សុទ្ធ​តែ​អាន​ថា ក្រុម-ម៉ៈ–), ហៅ​ថា ស្ដេច​តាំង​ក្រុម ឬ​ព្រះ​អង្គ​ម្ចាស់​តាំង​ក្រុម; សាធារណ​ជន​តែង​តែ​និយាយ​ថា ព្រះ​អង្គ​ក្រុម​ម៉ឺន… ព្រះ​អង្គ​ក្រុម​ឃុន… ព្រះ​អង្គ​ក្រុម​ហ្លួង… ព្រះ​អង្គ​ក្រុម​ព្រះ…; ជួន​កាល​មាន​ឋានន្តរ​ផ្សំ​ពី​ខាង​ចុង​ផង ដូច​ជា ព្រះ​អង្គ​ក្រុម​ឃុន​វិសុទ្ធ​ពង្ស ជាដើម។

                  ដំណើរប្រព្រឹត្តិទៅក្នុងគ្រឹះស្ថានសាធារណៈ​ ឯកជន ឬបុគ្គលដែលធ្វើការក្នុងគ្រឹះស្ថាន​ទាំង​នេះផ្នែករាជការដែលនៅក្រោមឱវាទក្រសួង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រុបៗ» មានន័យដូចម្ដេច ?


ក្រុបៗ


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( មើលពាក្យ ក្រិបៗ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រុង» មានន័យដូចម្ដេច ?


ក្រុង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា គ្រប​ដោយ​ប្រដាប់​មាន​អង្រុត​ជាដើម ហើយ​សង្កត់​ទប់​ទុក​ ។
ឧទាហរណ៍៖ ក្រុង​មាន់, ក្រុង​ត្រី ។

              រក្សា, ការពារ ។

ឧទាហរណ៍៖ មេ​មាន់​ក្រុង​កូន។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ច្រើន​អាន​ថា គ្រុង) ន. នគរ, រាជធានី, បុរី ។
ឧទាហរណ៍៖ ក្រុង​ភ្នំពេញ ក្រុង​ប៉ារីស ក្រុង​ព្រៃនគរ។

?ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា រដ្ឋបាលក្រុងដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាក្រុង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រុកៗ» មានន័យដូចម្ដេច ?


ក្រុកៗ


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរមាន់ញីបណ្តើរកូន ។
ឧទាហរណ៍៖​ ឮសូរក្រុកៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រឹស» មានន័យដូចម្ដេច ?


ក្រឹស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿង​សស្ត្រា​ខ្លី​ស្រួច មាន​មុខ​ទាំង​ពីរ​ខាង​សម្រាប់​ស៊ក​ក្នុង​ស្រោម​សៀត​ចង្កេះ​ដូច​កាំបិត​ស្នៀត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រឹម» មានន័យដូចម្ដេច ?


ក្រឹម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ត្រី​មួយ​ពួក​តូច​ៗ; ត្រី​ក្រឹម​មាន​បី​យ៉ាង ។
ឧទាហរណ៍៖  ត្រី​ក្រឹម​មាស (សម្រាប់​ជល់), ត្រី​ក្រឹម​ទន្សាយ និង ត្រី​ក្រឹម​ក្ដារ មិន​ចេះ​ជល់​ទេ​។

              ឈើ​ជ្រៃ​មួយ​ប្រភេទ មាន​ស្លឹក​ល្អិត ច្រើន​ដុះ​ពឹង​អាស្រ័យ​នឹង​ឈើ​ឯ​ទៀត ហើយ​មាន​ពួរ​រួប​រឹត​ឈើ​ឯ​ទៀត​នោះ​ផង :
ឧទាហរណ៍៖ ជ្រៃ​ក្រឹម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រឹបៗ» មានន័យដូចម្ដេច ?


ក្រឹបៗ


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( ម. ព. ក្រិបៗ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រឹបក្រៀបៗ» មានន័យដូចម្ដេច ?


ក្រឹបក្រៀបៗ


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( ម. ព. ក្រឹបក្រៀប ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រឹបក្រៀប» មានន័យដូចម្ដេច ?


ក្រឹបក្រៀប


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា (ក្រឹបក្រៀប​ក្រឹបក្រៀប) សូរ​ឮ​ក្រឹប​ៗ ក្រៀប​ៗ រឿយ​ៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រឹប» មានន័យដូចម្ដេច ?


ក្រឹប


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា (ម. ព. ក្រឹក​ៗ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រឹត្យក្រម» មានន័យដូចម្ដេច ?


ក្រឹត្យក្រម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ក្ឫត្យ + ក្រម ) លំដាប់នៃកិច្ច ( ម. ព. ក្រឹត និង ក្រម ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រឹត្យ» មានន័យដូចម្ដេច ?


ក្រឹត្យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា​ (សំ.) (ក្ឫត្យ > ក្រឹត្យ) កិច្ច; ច្បាប់ ។
ឧទាហរណ៍៖ កាន់​ក្រឹត្យ​វិន័យ (ម. ព. កិច្ច)។

                សេចក្តីសម្រេច ជាលាយលក្ខណ៍អក្សររបស់ប្រមុខរដ្ឋខ្មែរយើង ប្រើជាសេចក្តីសម្រេច​នៃព្រះរាជា ​​​​ដោយថែមពាក្យរាជមកទៀត ហៅថាព្រះរាជក្រឹត្យ គឺសារលិខិតដែលទ្រង់តែងតាំងមន្រ្តីជាន់ខ្ពស់ ឬដែលត្រាស់បញ្ជាទុកជាវិធានការទូទៅ។ ព្រះសារលិខិតនេះខុសពីព្រះរាជក្រម ដោយមិនចាំបាច់ឱ្យមានការអនុមតិពីរដ្ឋសភា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រឹត» មានន័យដូចម្ដេច ?


ក្រឹត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) ធ្វើ – គឺ​ធ្វើ​ការ​ផ្សំ​សព្ទ​ចូល​នឹង​បច្ច័យ ដើម្បី​ធ្វើ​សព្ទ​ជា​កិរិយា​សព្ទ​ឲ្យ​ក្លាយ​ជា​នាម​សព្ទ ឬ​នៅ​ជា​កិរិយា​សព្ទ​ដូច​ដើម មាន ២ យ៉ាង​គឺ ៖ ក្រឹត​ដែល​ជា​នាម​សព្ទ ហៅ​ថា​នាម​ក្រឹត ក្រឹត​ដែល​ជា​កិរិយា​សព្ទ ហៅ​ថា កិរិយា​ក្រឹត ឧ. ជាតិ កិរិយា​កើត ឬ​កំណើត ជា​នាម​ក្រឹត ។ ជាតិ កើត​ហើយ ជា​កិរិយា​ក្រឹត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រឹកៗ» មានន័យដូចម្ដេច ?


ក្រឹកៗ


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយអង្រង់បំពង់ឫស្សី ឬ ដបជាដើម ដែលមានគ្រាប់ក្នុង ។
ឧទាហរណ៍៖ ឮសូរក្រឹកៗ(និយាយថា ក្រឹបៗ ក៏មាន )។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រី» មានន័យដូចម្ដេច ?


ក្រី


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កាត់​ឲ្យ​មាន​ជា​លំអាន។
ឧទាហរណ៍៖ ក្រី​ឈើ ក្រី​ឫស្សី។

?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជាមួយ​នឹង​ពាក្យ​ក្រ។
ឧទាហរណ៍៖ ក្រីក្រ ឬ ក្រក្រី : មនុស្ស​ក្រីក្រ គឺ​មនុស្ស​ទុគ៌ត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រិះ» មានន័យដូចម្ដេច ?


ក្រិះ


មានន័យថា ជា​ពាក្យ​ដែល​បាន​ប្រាប់​ហើយ​ថា គួរ​ឈប់​លែង​ប្រើ​ត​ទៅ​ទៀត​ ព្រោះ​ជា​ពាក្យ​ក្លាយ​ឃ្លាត​មក​ពី ក្រិស គួរ​ប្រើ ក្រិស នេះ​វិញ (ម. ព. ក្រិស)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រិស» មានន័យដូចម្ដេច ?


ក្រិស


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. ក្ល.; សំ. ក្ឫឝ; បា. កិស “ស្គម; តូច; តិច” ) តូច, តូចច្រមិច គឺដែលរៀវក្រិន មិនធំតាមកំណត់កាលដែលត្រូវធំ ។
ឧទាហរណ៍៖ មនុស្សក្រិស ។ ក្មេងក្រិស គឺក្មេងដែលដល់កំណត់អាយុគួរធំហើយនៅតែតូច ។ ព. ផ្ទ. ដំឡោក ។ ស្វាក្រិស ស្វាដែលមានរូបតូចជាងពួកស្វាឯទៀត ( អ្នកស្រុកខ្លះហៅ ស្វាក្រិស ថា ស្វា-ស ) ។ ធ្លាប់សរសេរ ក្រិះ ឬ ក្រេះ, ក្រែះ គួរលែងសរសេរដូច្នេះតទៅទៀត ព្រោះសរសេរក្លាយឃ្លាតពីពាក្យដើម ដែលអ្នកប្រាជ្ញខ្មែរបុរាណប្រើនោះឆ្ងាយណាស់ ខ្មែរបុរាណសរសេរ ក្រិឝ បំប្លែងមកជាក្រិស តាំងពីឈប់ប្រើ ឝ និង ឞ ដែលសម្រាប់សរសេរឲ្យចំពាក្យសំស្ក្រឹតនោះរៀងមក ទុកឲ្យនៅតែ ស ឲ្យប្រើជួស ឝ ឞ, ឯ ឞ យកមួយចំហៀងមកប្រើជាជើង ស (្ស) នេះ ដូច បក្សី, យក្ស, អារក្ស ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រិបៗ» មានន័យដូចម្ដេច ?


ក្រិបៗ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សូរឮដោយអ្វីៗ សង្កៀតគ្នា ឬ ដោយទំពាដោយទែះអ្វីៗ ដែលជារបស់ស្រួយ ។
ឧទាហរណ៍៖ ឮសូរកណ្តុរកកេរទូក្រិបៗ ។ ឮសូរ ក្រុប ៗ ក៏ថាដែរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រិន» មានន័យដូចម្ដេច ?


ក្រិន


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ចម្រើន​ឡើង​មិន​រួច ដែល​លូត​លាស់​ឡើង​មិន​រួច។
ឧទាហរណ៍៖ ផ្លែ​ឈើ​ក្រិន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រិត» មានន័យដូចម្ដេច ?


ក្រិត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លាក់​ចំណាំ លាក់​ឲ្យ​មាន​ស្នាម​ជា​សម្គាល់។
ឧទាហរណ៍៖ ក្រិត​ឈើ​ចំណាំ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រិក» មានន័យដូចម្ដេច ?


ក្រិក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេសក្រិក, (រាជធានី/​រដ្ឋធានី): អាថែន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រាំង» មានន័យដូចម្ដេច ?


ក្រាំង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កប់​ខ្លួន​នៅ​ស្ងួត​ក្នុង​ដី (រមាស); ឡើង​ពី​ក្នុង​ទឹក​មក​ដេក​ហាល​ខ្លួន​នៅ​លើ​គោក (ក្រពើ)។
ឧទាហរណ៍៖ រមាស​ក្រាំង ក្រពើ​ឡើង​ក្រាំង។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សៀវភៅធ្វើដោយក្រដាសស្នាយ ឬ ក្រដាសមនជាដើម បត់ជាជាន់ៗ ជារបៀបត្រឹមស្មើ បើកបានសម្រាប់សរសេរកត់ត្រាអ្វីទាំងពួង ។
ទួលដែលមាននៅទីវាល ( ពាក្យខ្មែរបុរាណ ) ។
ឧទាហរណ៍៖ ភូមិក្រាំង ភូមិដែលតាំងនៅលើដីក្រាំង ។ ក្រាំងមានឈ្មោះផ្សេងៗ ច្រើនដូច ក្រាំងចេក, ក្រាំងធ្នង់, ក្រាំងព្នៅ ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រាស់ក្រួន» មានន័យដូចម្ដេច ?


ក្រាស់ក្រួន


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ក្រាស់​ខ្លាំង ទ្រុប​ទ្រុល ដែល​មាន​ទំហំ​មាន​បរិមាណ​ច្រើន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រាស់» មានន័យដូចម្ដេច ?


ក្រាស់


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានកម្រាស់, ទីទៃពីស្តើង ។
ឧទាហរណ៍៖ ក្តារក្រាស់, សំពត់ក្រាស់ ។

                ក្រាស់ក្រែល គឺច្រើនល្មម ។
ឧទាហរណ៍៖ ក្រាស់ក្រែល គឺច្រើនល្មម ។

              ​  ក្រាស់ក្រៃ គឺច្រើនពេក ។
ឧទាហរណ៍៖ មនុស្សច្រើនក្រាស់ក្រៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រាស, ក្រ» មានន័យដូចម្ដេច ?


ក្រាស, ក្រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សមួយពួក កម្ពស់ ៥-៨ ម ដុះក្នុងព្រៃកោងកាង និងព្រៃស្មាច់ តាមឆ្នេរទន្លេសាប និងជ្រោះទន្លេមេគង្គនៃឥណ្ឌូចិន។ មែកតូចៗធ្វើអុស។ តាមការស្រាវជ្រាវពេលថ្មីៗ ដើមនេះមានធាតុមួយអាចសម្លាប់មេរោគ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រាស» មានន័យដូចម្ដេច ?


ក្រាស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់​សម្រាប់​សិត​សក់ មាន​ធ្មេញ​ច្រើន​ដូច​ជា​ស្និត តែ​ធំ​ៗ ជាង​ស្និត។ ឈ្មោះ​អណ្ដើក​សមុទ្រ​មួយ​ប្រភេទ ស្នូក​មាន​ពណ៌​ថ្លា ធ្វើ​ជា​ក្រាស​សិត​​សក់ ឬជា​ប្រអប់​ជាដើម ក៏​បាន។
ពន្លក​ស្លាប​ខ្ចី​ដែល​ទើប​នឹង​ដុះ​រង្វើល​ៗ ខ្លី​ៗនៃ​កូន​សត្វ​បក្សី។
ឧទាហរណ៍៖ កូន​ក្អែក​ទើប​នឹង​ដុះ​ក្រាស។

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះសម្អាងកេសី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រាល​អាសនៈ» មានន័យដូចម្ដេច ?


ក្រាល​អាសនៈ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ក្រាល​កម្រាល​សម្រាប់​អង្គុយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រាល់» មានន័យដូចម្ដេច ?


ក្រាល់


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ដាល​ក្រហម​ជុំ​វិញ រោគ​បូស ឬ រោគ​ពិស​ដែល​គ្មាន​មុខ​នឹង​ធ្លាយ​ដោយ​ហេតុ​មក​ពី​ដរ។
ឧទាហរណ៍៖ បូស​ក្រាល់ ពិស​ក្រាល់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រាល» មានន័យដូចម្ដេច ?


ក្រាល


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លា, លាត ។
ឧទាហរណ៍៖ ក្រាល​កន្ទេល, ក្រាល​កម្រាល ។

             ផ្សាយ​ចេញ​ទៅ ។
ឧទាហរណ៍៖ ព្រះ​ពុទ្ធ​ទ្រង់​ក្រាល​សំណាញ់​ញាណ​មើល​ឧបនិស្ស័យ​នៃ​សត្វ ។ ក្រាល​កឋិន ប្រកាស​ឲ្យ​សង្ឃ​ឮ​គ្រប់​រូប​ថា យក​ចីវរ​ណា ជា​កឋិន។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ផ្សាយ​ចេញ​ទៅ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រាយចេកទុំ» មានន័យដូចម្ដេច ?


ក្រាយចេកទុំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះព្រឹក្សមួយកម្ពស់ ពី ៨ – ១២ ម ដុះក្នុងព្រៃធំនៃប្រទេសកម្ពុជា និងវៀតណាមខាងត្បូង។ គេនិយមដាំជាឈើលំអ។ ដើមនេះគេប្រើពីជំនាន់ដើមសម្រាប់ធ្វើកាំជ្រួច។ គេអាចប្រើធ្វើក្តារក្រាលផ្ទះ។ សំបករស់ចត់ល្វីង សម្រាប់ធ្វើថ្នាំរំលាយអាហារ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រាយក្រហម» មានន័យដូចម្ដេច ?


ក្រាយក្រហម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សម្យ៉ាងកម្ពស់ ៥-១៥ ម ដុះក្នុងព្រៃធំត្រជាក់ នៃឥណ្ឌូចិន។ គេច្រើនដាំដើមនេះជាលំអ។ ឈើមានពណ៌ក្រហមភ្លាវ ឬលឿងភ្លាវ រឹងពត់បាន សម្រាប់ធ្វើគ្រឿងផ្ទះ និងតុ ទូ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រាយ-ស, កាឡាវ» មានន័យដូចម្ដេច ?


ក្រាយ-ស, កាឡាវ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សមួយប្រភេទ កម្ពស់ ៨-១៥ ម ដុះក្នុងព្រៃល្បោះលើទីទំនាប នៃប្រទេសខ្មែរ និងវៀតណាមខាងត្បូង។ គេច្រើនដាំជាដើមលំអ។ សំបកពណ៌ប្រផេះខាងក្រៅ, ក្រហមខាងក្នុង អាចហូបជាមួយម្លូជំនួសស្លាបាន។ ឈើពណ៌លឿងភ្លាវរឹងតែស្រាល គេអាចប្រើបានច្រើនយ៉ាង ធ្វើជាគ្រឿងផ្ទះរាយរង ធ្វើជាប៉ោល ជាស្នែងរទេះ ធ្នូ និងដងកាំបិត ពូថៅជាដើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រាយ» មានន័យដូចម្ដេច ?


ក្រាយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​ធំ​មួយ​ប្រភេទ ដើម​ស្រលួត ស្លឹក​ប្រហែល​នឹង​ស្លឹក​រំដួល។

             ព្រឹក្សតូចមួយប្រភេទកម្ពស់ ៦-១០ ម ដុះក្នុងព្រៃក្រាស់ ឬល្បោះនៃប្រទេសឥណ្ឌា និងឥណ្ឌូចិន។ ឈើអាចជាគ្រឿងផ្ទះរាយរងបាន។

             ឈ្មោះ​ពស់​មួយ​ប្រភេទ​មាន​ពិស​ខ្លាំង​មាន​ទ្រនុង​ខ្នង​ជា​អាវុធ អាច​ច្រាស​ឲ្យ​មុត​បាន ។
ឧទាហរណ៍៖ ពស់​ក្រាយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រាមរមាស» មានន័យដូចម្ដេច ?


ក្រាមរមាស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះត្រប់មួយប្រភេទ ផ្លែទ្រមៀចសណ្ឋានដូចផ្លែល្ពៅ, ប្រើជាបន្លែ, អន្លក់ ។
ឧទាហរណ៍៖ ត្រប់ក្រាមរមាស ។

                ឈ្មោះឈើមួយប្រភេទ ដើមស្លឹកប្រហែលគ្នានឹងដើមកែស តែតូចជាង, ផ្លែប្រើជាអាហារបាន ។

                ក្រាមរមាស ជាព្រឹក្សកំពស់ ៦-១០ ម ដុះក្នុងព្រៃក្រាស់ និងព្រៃស្រោង នៃប្រទេសកម្ពុជា លាវ និងវៀតណាម។ សំបកអាចប្រើជំនួសស្លា ពេលស៊ីម្លូ។ ផ្លែមានរស់ផ្អែម បរិភោគជាចំណីបាន។ គ្រូថ្នាំខ្មែរតែងយកសំបកផ្សំធ្វើថ្នាំព្យាបលជម្ងឺរាគ។ ឈើសម្រាប់សង់ផ្ទះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រាមទាល់» មានន័យដូចម្ដេច ?


ក្រាមទាល់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធ្មេញ​ខ្ចី​ដែល​ដុះ​ក្រោយ​គេ ក្នុង​កាល​ដែល​មនុស្ស​ពេញ​អាយុ​គ្រប់​ការ (ក្រាម​ទាល់ ច្រើន​តែ​ដុះ​នៅ​ក្បែរ​ធ្គាម)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រាមទាល់» មានន័យដូចម្ដេច ?


ក្រាមទាល់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធ្មេញ​ខ្ចី​ដែល​ដុះ​ក្រោយ​គេ ក្នុង​កាល​ដែល​មនុស្ស​ពេញ​អាយុ​គ្រប់​ការ (ក្រាម​ទាល់ ច្រើន​តែ​ដុះ​នៅ​ក្បែរ​ធ្គាម)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រាម» មានន័យដូចម្ដេច ?


ក្រាម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វត្ថុធ្វើពីអាចម៍ប្រចៀវ សណ្ឋានដូចអំបិល, លាយនឹងធ្យូង, ស្ពាន់ធ័រ ធ្វើម្សៅបាន ។ ក្រាមជាវត្ថុត្រូវការក្នុងជាងទង គេប្រើបង់ក្នុងមាស ឬ ប្រាក់ដែលរំលាយដើម្បីឲ្យកាត់ជាតិដែលមិនបរិសុទ្ធចេញ ។

            ( បា. gramme ) កូនជញ្ជីងបារាំងសែសទម្ងន់ ១០០ សង់ទីក្រាម ។

            គ្រាប់ ឬ ដុំរឹងដូចក្រួសដែលកើតពីស្ករផ្សេងៗ ឬ ពីរងូមានរសផ្អែម

ឧទាហរណ៍៖ ស្ករក្រាម, រងូឡើងក្រាម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រាប់ៗ» មានន័យដូចម្ដេច ?


ក្រាប់ៗ


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយលាន់អ្វីៗ
ឧទាហរណ៍៖ ឮសូរក្រាប់ៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រាប់» មានន័យដូចម្ដេច ?


ក្រាប់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើ ឬឫស្សី​ពីរ​បន្ទះ​យក​មក​វាយ​ខ្ទប់​គ្នា​ដើម្បី​បន្ទរ​ចង្វាក់​ភ្លេង ឬចង្វាក់​ពោល​លេង​ល្ខោន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រាប» មានន័យដូចម្ដេច ?


ក្រាប


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឱន​ខ្លួន ឱន​ក្បាល​រាប​ដល់​ទី​ទាប​បំផុត។
ឧទាហរណ៍៖ ក្រាប​ក្បាល​ដល់​កន្ទេល ក្រាប​ថ្វាយ​បង្គំ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រានគ្រូ» មានន័យដូចម្ដេច ?


ក្រានគ្រូ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទីផ្តុំមនុស្សដែលចេញចោលស្រុកកំណើត ទៅនៅទីណាមួយ រួមលំនៅ និងចង្ក្រានជាមួយ​គ្នា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រាញ់» មានន័យដូចម្ដេច ?


ក្រាញ់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ត្រី​ស្រកា​មួយ​ប្រភេទ ក្បាល​ក្រមប់​រាង​ស្ទើរ​មូល មាន​សភាព​រឹងប៉ឹង អត់​ធន់។
ឧទាហរណ៍៖ ត្រី​ក្រាញ់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រាញ» មានន័យដូចម្ដេច ?


ក្រាញ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កៀច តម្អឹង។
ឧទាហរណ៍៖ ក្រាញ​មិន​ចង់​ទៅ ទម្លាក់​ក្រាញ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រាងក្រឳ» មានន័យដូចម្ដេច ?


ក្រាងក្រឳ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា សូរសំឡេងលាន់រំពងសាយពីរោះ ។
ឧទាហរណ៍៖ សំឡេងក្រាងក្រឳ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រាក់ៗ» មានន័យដូចម្ដេច ?


ក្រាក់ៗ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សូរដែលកើតពីទឹកពុះ ។
ឧទាហរណ៍៖ ឮសូរក្រាក់ៗ ឬ គ្រាក់ៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រាក់អាច់» មានន័យដូចម្ដេច ?


ក្រាក់អាច់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ សម្បុរប្រផេះពួកមាន់ទឹក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រាក់» មានន័យដូចម្ដេច ?


កក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខ្លឹម​ឈើ​ដែល​របក​ស្រាយ​ខ្លួន​ឯង។
ឧទាហរណ៍៖  ឈើ​ក្រាក់ សសរ​ក្រាក់ ក្រាក់​ខ្នុរ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រាក់អាចម៌» មានន័យដូចម្ដេច ?


ក្រាក់អាចម៌


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ក្រាក់អាច់ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រាក» មានន័យដូចម្ដេច ?


ក្រាក


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ដោយ​អូស​ដោយ​ទាញ​អ្វី​ៗ។
ឧទាហរណ៍៖ ឮ​សូរ​ក្រាក ទាញ​ក្រាក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រា» មានន័យដូចម្ដេច ?


ក្រា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដង្កូវ​ល្អិត​ស៊ី​ស្លឹក​ដំណាំ​ទាំងពួង។
ឧទាហរណ៍៖ ក្រា​កាច់ ក្រា​ស៊ី​ដំណាំ​អស់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រឳ» មានន័យដូចម្ដេច ?


ក្រឳ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ច្រៀង ស្រែក​ច្រៀង (សព្ទ​មេមត់)។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខ្នែងដែលបែកចេញពីមើមឈូកទៅ; តែអ្នកខ្លះសំដៅហៅលើមើមឈូកតែម្តង
ឧទាហរណ៍៖ ក្រឳឈូក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រឱង» មានន័យដូចម្ដេច ?


ក្រឱង


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ធំ​ដោយ​បំប៉ោង ដោយ​ចំកោង។

ឧទាហរណ៍៖ ធំ​ក្រអោង​ៗ។ ក្រអោង​ៗ


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រឱង» មានន័យដូចម្ដេច ?


ក្រឱង


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ធំ​ដោយ​បំប៉ោង ដោយ​ចំកោង។
ឧទាហរណ៍៖ ធំ​ក្រអោង​ៗ។ ក្រអោង​ៗ


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រអៅ» មានន័យដូចម្ដេច ?


ក្រអៅ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. ក្រឳ ) ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ក្រឳ ) ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. ក្រឳ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រអោងៗ» មានន័យដូចម្ដេច ?


ក្រអោងៗ


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( ម. ព. ក្រឱង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រអែស» មានន័យដូចម្ដេច ?


ក្រអែស


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​មិន​រវល់ ព្រងើយ ជើយ។
ឧទាហរណ៍៖ ឫក​ក្រអែស ក្រោក​ចេញ​ក្រអែស។

ដកស្រង់​ពី​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រអែប» មានន័យដូចម្ដេច ?


ក្រអែប


?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ​ក្រអូប។
ឧទាហរណ៍៖ ក្រអូបក្រអែបគឺ​ក្រអូប​សាយ​ភាយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រអែងក្រអោង» មានន័យដូចម្ដេច ?


ក្រអែងក្រអោង


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា អែងអោង​ដោយ​ធ្វើ​អាការ​ដូច​មែនទែន ដូច​គ្រាន់​បើ​ណាស់។
ឧទាហរណ៍៖ ឫក​ក្រអែងក្រអោង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រអេក» មានន័យដូចម្ដេច ?


ក្រអេក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សម្អេក​ដែល​មាន​នៅ​ទី​ខ្មាស (ព. ទ្រ. ព. អា.) ពាក្យ​សុភាព​ហៅ មន្ទិល​គុយ្ហ​ប្រទេស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រអើម» មានន័យដូចម្ដេច ?


ក្រអើម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សម្យ៉ាងកម្ពស់ ២០-៣៥ ម ដុះក្នុងព្រៃជ្រៅត្រជាក់លើភ្នំនៃទ្វីបអាស៊ីផ្នែកអាគ្នេយ៍។ សំបកសម្រាប់ធ្វើឱ្យត្រីសន្លប់មុននេសាទ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រអួន» មានន័យដូចម្ដេច ?


ក្រអួន


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា អំពី​សំឡេង​ដែល​ណែន​ស្រួល។
ឧទាហរណ៍៖ សំឡេង​ក្រអួន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រអូម» មានន័យដូចម្ដេច ?


ក្រអូម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពិតាន​មាត់។
ឧទាហរណ៍៖ ក្រអូម​មាត់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រអូប» មានន័យដូចម្ដេច ?


ក្រអូប


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ល្អ​ក្លិន ឬ​មាន​ក្លិន​ល្អ។
ឧទាហរណ៍៖ ក្លិន​ក្រអូប ក្រអូប​ក្លិន​សាយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រអុល» មានន័យដូចម្ដេច ?


ក្រអុល


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​រាង​ទាល កន្តុល គឺ​ធំ​ហើយ​ធាត់​ខ្លី។
ឧទាហរណ៍៖ ធំ​ក្រអុល ធាត់​ក្រអុល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រអុច» មានន័យដូចម្ដេច ?


ក្រអុច


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ធាត់​ធំ​ហើយ​ខ្លី។ ឬ​បើ​និយាយ​ថា ធាត់​ក្រអុច ក៏​បាន ។ ធំ​ក្រអុច គឺ​ធាត់​ណាស់, ធាត់​ហើយ​ខ្លី​ផង ។
ឧទាហរណ៍៖ រាង​ក្រអុច។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រអឺតក្រអោង» មានន័យដូចម្ដេច ?


ក្រអឺតក្រអោង


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​បញ្ចេញ​ឫក​ព្រហើន ឫកកោង។
ឧទាហរណ៍៖ ឫក​ក្រអឺតក្រអោង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រអឺតក្រទម» មានន័យដូចម្ដេច ?


ក្រអឺតក្រទម


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​សំដែង​ឫកពា កិរិយា​យឺតយ៉ាវ ធ្វើ​ក្រអឺត ក្រ​ប្រែ​ឥរិយាបថ។
ឧទាហរណ៍៖ ឫក​ក្រអឺតក្រទម (ម. ព. ក្រអឺត)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រអឺត» មានន័យដូចម្ដេច ?


ក្រអឺត


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្មឿក ដែល​មាន​ឫកពា​បែប​ឆ្មើងឆ្មៃ បែប​កោង។
ឧទាហរណ៍៖ ឈរ​ក្រអឺត ធ្វើ​ឫក​ក្រអឺត។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ស្មឿក ដែល​មាន​ឫកពា​បែប​ឆ្មើងឆ្មៃ បែប​កោង។
ឧទាហរណ៍៖ ឈរ​ក្រអឺត ធ្វើ​ឫក​ក្រអឺត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រអឹមក្រអៀម» មានន័យដូចម្ដេច ?


ក្រអឹមក្រអៀម


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្ងៀម​មិន​និយាយ​ដោយ​អៀន ដោយ​ញញើត។
ឧទាហរណ៍៖ និយាយ​មក​ចុះ កុំ​ក្រអឹមក្រអៀម​អី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រអាញ» មានន័យដូចម្ដេច ?


ក្រអាញ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ធំ​សង​ខាង​ជាង​ទៅ​លើ។
ឧទាហរណ៍៖ រាង​ក្រអាញ (ម. ព. កន្ដាញ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រអាច់ ឬក្រសា្វយៈ» មានន័យដូចម្ដេច ?


ក្រអាច់ ឬក្រសា្វយៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​បក្សី​មួយ​ប្រភេទ ប្រវែង ៦៤ ស.ម ពេញវ័យៈ រាងដូចខ្វែកប៉ុន្តែមាឌតូច ស្លាបពណ៌ប្រផេះក្រម៉ៅ បន្ទូលក្បាលខ្មៅ ជើងពណ៌ទឹកក្រូច។ មិនទាន់ពេញវ័យៈ សំបុរពណ៌ត្នោតចាស់ អុជៗសផ្នែកពោះ។ ទីជំរកៈ វាលភក់ និងព្រៃកោងកាង តំបន់កោះ ស្ទឹង បឹង។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ពេញមួយឆ្នាំ ពងចំនួនពី ៣ ទៅ ៥។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រឡៅ» មានន័យដូចម្ដេច ?


ក្រឡៅ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ជាក់ ច្បាស់ ប្រាកដ ស្ដែង ។
ឧទាហរណ៍៖ ភ្នែកក្រឡៅ, ស្នាមក្រឡៅ ជាដើម ។

​           ក្នុងសាស្ត្រាបុរាណច្រើនប្រើជា កិ. ដូចពាក្យថា ក្រឡេកក្រឡៅ ងើយងើបមើលទៅសោះសា…; ក្រឡេក គឺមើលចំហៀងភ្នែកដោយរហ័ស, ក្រឡៅ គឺមើលចំទៅមុខហើយសង្កេតឲ្យច្បាស់ ។ ទំនុកច្រៀងខ្លះ ក៏ប្រើជា កិ. ដូចគ្នា ដូចពាក្យថា ក្រឡេកមើលទៅ ក្រឡៅមើលមក ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រឡោត» មានន័យដូចម្ដេច ?


ក្រឡោត


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ធំ​លៀន។
ឧទាហរណ៍៖ ភ្នែក​ក្រឡោត ក្បាច់​ក្រឡោត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រឡោជី» មានន័យដូចម្ដេច ?


ក្រឡោជី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​នំ​មួយ​យ៉ាង​ធ្វើ​ពី​ម្សៅ​ដំណើប​ដាក់​ស្នូល​សណ្ដែក​បាយ ទំហំ​ប៉ុន​ផ្លែ​អង្គញ់ ឬ​ធំ​ជាង បរិភោគ​លាយ​ជាមួយ​នឹង​ទឹក​ស្ករ។
ឧទាហរណ៍៖ នំ​ក្រឡោជី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រឡោ» មានន័យដូចម្ដេច ?


ក្រឡោ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំដី​និយាយ​ឃ្លាត​ក្លាយ​ពី កឡោបិ៍ (ម. ព. នេះ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រឡែត» មានន័យដូចម្ដេច ?


ក្រឡែត


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ពាក្យ​សម្រាប់​ចម្រើន​ពាក្យ​ភ្លឺ​ឲ្យ​ប្លែក​ឡើង។
ឧទាហរណ៍៖ : ភ្លឺ​ក្រឡែត, គឺ​ភ្លឺ​ច្បាស់ ភ្លឺ​ចែស (បើ​និយាយ​ថា ភ្លើង​ភ្លឺ​ក្រឡែត ភ្លើង​ជា ន. ភ្លឺ​ជា កិ. ក្រឡែត​ជា កិ. វិ. នៃ​ពាក្យ​ភ្លឺ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រឡែ» មានន័យដូចម្ដេច ?


ក្រឡែ


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​លៀន​ចេញ​ក្រឡែត ឬ​ដែល​ត្លោត​ចេញ​ក្រៅ។
ឧទាហរណ៍៖ ភ្នែក​លៀន​ក្រឡែ (ពាក្យ​នេះ​មិន​សូវ​មាន​ប្រើ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រឡេចក្រឡុច» មានន័យដូចម្ដេច ?


ក្រឡេចក្រឡុច


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា របិញរបុញ​មិន​នឹង មិន​ប្រាកដ។
ឧទាហរណ៍៖ មនុស្ស​ក្រឡេចក្រឡុចគឺ​មនុស្ស​ខូច​រប៉ិញរបុញ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រឡេច» មានន័យដូចម្ដេច ?


ក្រឡេច


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា គេចកែ, គេចប្រែឲ្យខុសអំពីប្រក្រតីដើមដោយកាយ ឬ ដោយវាចា
ឧទាហរណ៍៖ ក្រឡេច​ឲ្យ​ផុត ឲ្យ​រួច ឲ្យ​របូត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រឡេកមើល» មានន័យដូចម្ដេច ?


ក្រឡេកមើល


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់ឆ្មៀងព្រះនេត្រ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រឡេក» មានន័យដូចម្ដេច ?


ក្រឡេក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា មើល​ចំហៀង​ភ្នែក​ដោយ​រហ័ស គឺ​មើល​ភ្លាម ងាក​មក​វិញ​ភ្លាម។ ចាក់​ក្រឡេក គឺ​យក​ដៃ​ទៅ​ចាក់ ឬចុច​ត្រង់​កន្លែង​ដែល​រសើប​ឲ្យ​ភ្ញាក់ តែ​កាល​ណា​ភ្ញាក់ តោង​ងាក​យ៉ាង​រហ័ស; បុរាណ​យក​ទំនង​ត្រង់​នេះ​មក​បង្កើត​ជា​ពាក្យ​សម្រាប់​និយាយ គឺ​សំដៅ​ត្រង់​ដែល។
ឧទាហរណ៍៖ ចាក់​ទៅ​ហើយ នឹង​ក្រឡេក​មិន​ខាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រឡូម» មានន័យដូចម្ដេច ?


ក្រឡូម


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​រួម​មាត់ ធំ​បាត។
ឧទាហរណ៍៖ ចាន​ក្រឡូម ល្អី​ក្រឡូម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖