Posted on Leave a comment

តើពាក្យ «ក្លុក» មានន័យដូចម្ដេច ?


ក្លុក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អំបោះ​មង្គល; មាន​ពីរ​យ៉ាង​គឺ ម្យ៉ាង​សម្រាប់​សៀត​ត្រចៀក ម្យ៉ាង​ទៀត​សម្រាប់​ប្រហក​ក្បាល។
ឧទាហរណ៍៖ អំបោះ​ក្លុក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្លឹស» មានន័យដូចម្ដេច ?


ក្លឹស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​សត្វ​ល្អិត​មួយ​ប្រភេទ ក្នុង​ពួក​ក្អែប, កាល​ណា​ពេល​ងងឹត​ មាន​ពន្លឺ​ភ្លឺ ដូច​ជា​សត្វ​អំពិលអំពែក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្លឹង» មានន័យដូចម្ដេច ?


ក្លឹង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចង​ទប់ ចង​ឥត​កំណួច។
ឧទាហរណ៍៖ ក្លឹង​រនូត ជាដើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្លិន» មានន័យដូចម្ដេច ?


ក្លិន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំហាយ​ដែល​ផ្សាយ​ចេញ​ពី​វត្ថុ​ផ្សេង​ៗ ក្រអូប ឬ​ស្អុយ​ជាដើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្លិត» មានន័យដូចម្ដេច ?


ក្លិត


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ឆេះ​មិន​រង្គំ។
ឧទាហរណ៍៖ ឧស​នេះ​ក្លិត​ណាស់​ដុត​មិន​សូវ​ឆេះ​ទេ (ខ្លះ​និយាយ​ថា ក្លេត)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្លិង្គ្រាស្ត្រ» មានន័យដូចម្ដេច ?


ក្លិង្គ្រាស្ត្រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. កលិង្គរាស្ត្រ; បា. កលិង្គរដ្ឋ ) ដែនកលិង្គ, ដែនក្លិង្គ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្លិង្គ» មានន័យដូចម្ដេច ?


ក្លិង្គ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. កលិង្គ ) ឈ្មោះដែន ១ នៅក្នុងមជ្ឈិមប្រទេស; ប្រជាជនដែលនៅក្នុងដែននោះ ក៏ហៅថា ក្លិង្គ ដែរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្លាំពូ, ខាន់ភ្លូ» មានន័យដូចម្ដេច ?


ក្លាំពូ, ខាន់ភ្លូ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា “ព្រឹក្សមួយប្រភេទកំពស់ 10-20ម ដុះក្នុងព្រៃធំ នៅកោះ Moluques។ ពន្លកផ្កាស្ងួត គេឃើញមានលក់ជាគ្រឿងទេសគ្រប់ប្រទេសក្នុងសកលលោក។ ប្រទេសអាហ្វ្រិកជាច្រើនដាំក្លាំពូសម្រាប់លក់។ ក្លាំពូដែលលក់ក្នុងផ្សារខ្មែរ គេនាំពីស្រុក Zanzibar មក។”


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្លាំពូ» មានន័យដូចម្ដេច ?


ក្លាំពូ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា​ ឈ្មោះ​ឈើ​មាន​ផ្កា​ក្លិន​ប្រហើរ ប្រើ​ជា​ថ្នាំ ឬជា​គ្រឿង​ធ្វើ​អាហារ​បរិភោគ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្លាំពាក់» មានន័យដូចម្ដេច ?


ក្លាំពាក់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ខ្លឹម​ឈើ​ផ្ញើ​ប្រាណ ក្លិន​ក្រអូប សម្រាប់​ប្រើ​ជា​ថ្នាំ​កែ​រោគ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្លាំងហាយ» មានន័យដូចម្ដេច ?


លាំងហាយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ត្រី​រំអិល​មួយ​ប្រភេទ ពួក​ត្រី​សណ្ដាយ​តែ​ខ្លី​តូច​ជាង។
ឧទាហរណ៍៖ ត្រី​ក្លាំងហាយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្លាំ» មានន័យដូចម្ដេច ?


ក្លាំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ចាន​មួយ​ប្រភេទ ពណ៌​ខាង​ក្រៅ​ដូច​ស្លាប​ជ្រឹង មាន​កណ្ដាប់​មាត់​រីក​ចេញ ឥត​ជើង សម្រាប់​ដាក់​បាយ។
ឧទាហរណ៍៖ ចាន​ក្លាំ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្លាហាន» មានន័យដូចម្ដេច ?


ក្លាហាន


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ហ៊ាន លុះ មោះមុត អង់អាច។
ឧទាហរណ៍៖ ចិត្ត​ក្លាហាន មនុស្ស​ក្លាហាន។

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះវិសារទៈ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្លាស់» មានន័យដូចម្ដេច ?


ក្លាស់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ខ្ទាស់​ដោយ​ម្ជុល ឬ កន្លាស់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្លាវ» មានន័យដូចម្ដេច ?


ក្លាវ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ស.) ពោល។
ឧទាហរណ៍៖ ក្លាវ​ទោស គឺ​ពោល​ទោស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្លាយ» មានន័យដូចម្ដេច ?


ក្លាយ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា មិន​សុទ្ធ មិន​ដូច ប្រែប្រួល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្លាត្រាត (មេតាន)» មានន័យដូចម្ដេច ?


ក្លាត្រាត (មេតាន)


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ល្បាយឧស្ម័នមេតាន និងទឹកកកដែលមានសភាពខាប់ និងកកតាមផ្នែក ដែលច្រើនឃើញមាននៅក្នុងកម្ទេចកំណ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្លាត់» មានន័យដូចម្ដេច ?


ក្លាត់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្ទាក់ ស្កាត់​ដណ្ដើម​របស់​ដែល​ចោរ​លួច មក​វិញ ឬស្ទាក់ ស្កាត់​រក​គោ​ក្របី។
ឧទាហរណ៍៖ ក្លាត់​ចោរ ជាដើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្លាក់» មានន័យដូចម្ដេច ?


ក្លាក់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បំពង់​មាន​គម្រប សម្រាប់​ច្រក​សរពើ​វត្ថុ​ទាំងពួង។
ឧទាហរណ៍៖ ក្លាក់​បារី ក្លាក់​ទៀន ក្លាក់​ម្ជុល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្លា» មានន័យដូចម្ដេច ?


ក្លា


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា សប្បាយ​ក្នុង​ខ្លួន អង់អាច ដែល​សំដែង​កិរិយា​ឲ្យ​ឃើញ​សេចក្ដី​រីករាយ។
ឧទាហរណ៍៖ ចិត្ត​ក្លា សំដី​ក្លា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្លស់» មានន័យដូចម្ដេច ?


ក្លស់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឆត្រ​មាន​កំពូល ​និង​រំភាយ ឬមាន​តែ​កំពូល​ឥត​រំភាយ​ក៏​មាន។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ព្រះក្លស់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្លរ៉ូភ្លុយអូរ៉ូកាបួ» មានន័យដូចម្ដេច ?


ក្លរ៉ូភ្លុយអូរ៉ូកាបួ


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ប្រភេទឧស្ម័នផ្ទះកញ្ចក់ ស្ថិតក្រោមពិធីសាម៉ុងរ៉េអាល់ ឆ្នាំ១៩៨៧ ហើយត្រូវបានប្រើប្រាស់សម្រាប់ទូរទឹកកក ម៉ាស៊ីនត្រជាក់ សម្ភារ វេចខ្ចប់ អីុសូឡង់ សារធាតុរំលាយឬសារធាតុបាញអាអេរ៉ូសូល។ ដោយឧស្ម័ន ក្លរ៉ូភ្លុយអូរ៉ូកាបួមិនអាចត្រូវបានបំផ្លាញនៅក្នុងបរិយាកាសទាប វាបាន រសាត់ចូលបរិយាកាសខ្ពស់បំបែកស្រទាប់អូសូនក្នុងលក្ខខណ្ឌសមស្រប។ ឧស្ម័នទាំងនេះកំពុងត្រូវបានជំនួសដោយឧស្ម័នផ្សេងទៀត រួមមាន ពពួក អីុដ្រូក្លរ៉ូភ្លុយអូរ៉ូកាបួ និងអីុដ្រូភ្លុយអូរ៉ូកាបួ ដែលជាប្រភេទឧស្ម័ន កញ្ចក់ ស្ថិតក្រោមពិធីសារក្យូតូ ដែលត្រូវបានអនុម័តនៅ ឆ្នាំ១៩៩៧ និងបាន ចូលជាធរមាននៅឆ្នាំ២០០៥។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្លម» មានន័យដូចម្ដេច ?


ក្លម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ស.) (“ចម្រៀង​បន្លែង”) ឈ្មោះ​បទ​ភ្លេង​សៀម​មួយ​យ៉ាង។
ឧទាហរណ៍៖ ភ្លេង​ក្លម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្លន» មានន័យដូចម្ដេច ?


ក្លន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​រោគ​សរសៃ​មួយ​យ៉ាង ច្រើន​ធ្វើ​ទុក្ខ​ចុក​សៀត​រយ​ស្រពន់​ជាដើម។

                   ក្លនជាចុល្លព្រឹក្សកម្ពស់ ១-៤ ម ដុះក្រោមឈើំធំៗក្នុងព្រៃក្រាស់នៅលើភ្នំខ្ពស់ល្មមៗ នៃប្រទេសកម្ពុជា និងវៀតណាម។ គ្រូបុរាណប្រើធ្វើថ្នាំក្លនជំងឺឆ្អឹង និងសសៃ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្លងយ៉ូន» មានន័យដូចម្ដេច ?


ក្លងយ៉ូន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ក្ល្ចងយោន អ.ថ. ក្លងយ៉ូន “ស្គរយោល” ) ឈ្មោះបទភ្លេងពិណពាទ្យមួយយ៉ាង មានសូរស្គរធំយោលៗ ( គួរហៅ ភ្លេងស្គរយោល តាមពាក្យខ្មែរបុរាណវិញ ) ។ ភ្លេងស្គរយោលនេះ សម្រាប់ប្រើក្នុងពេលរំលាយសព ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្លងឆ្នៈ» មានន័យដូចម្ដេច ?


ក្លងឆ្នៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ក្ល្ចងជនះ អ. ថ. ក្លងឆៈន៉ៈ ឬ ក្លងឆ្នៈ “ស្គរឈ្នះ” ) ស្គរមួយប្រភេទមានទ្រង់ទ្រាយមិនខុសពីស្គរជ្វាទេ, ខ្មែរក្នុងសម័យបុរាណប្រើជាស្គរទ័ព សម្រាប់ទះបញ្ជើចលើខ្នងដំរី ឲ្យកងទ័ពដើរស្រុះគ្នា ព្រមទាំងឲ្យអង់អាចក្លាហានផង, លុះចំណេរកាលតមក, ក៏បែរជាប្រើការផ្សេងទៅវិញ ( គួរហៅ ស្គរជ័យ ឬ ស្គរឈ្នះ តាមខ្មែរបុរាណវិញ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្លងខែក» មានន័យដូចម្ដេច ?


ក្លងខែក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ក្ល្ចងខក អ.ថ. ក្លងខែក “ស្គរជ្វា” ) ស្គរមួយប្រភេទដែលមានរាងវែងស្មើ ដាសស្បែកទាំង ២ ខាង, ខ្មែរក្នុងសម័យបុរាណហៅ ស្គរជ្វា ( គួរហៅ ស្គរជ្វា តាមបុរាណវិញ ព្រោះស្គរប្រភេទនេះមានដើមកំណើតមកពីប្រទេសជ្វា ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្លង» មានន័យដូចម្ដេច ?


ក្លង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បំពង់​មាន​គ្រប​ខ្លី​ជាង​ក្លាក់ ធ្វើ​ដោយ​ក្រឡឹង ឬដោយ​ដំ ដោយ​សិត។
ឧទាហរណ៍៖ ក្លង​ស្ពាន់ ក្លង​ភ្លុក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រំ» មានន័យដូចម្ដេច ?


ក្រំ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រកប បញ្ចុះ​លោហ​ជាតិ​ផ្សេង​ៗ នឹង​ដែក។
ឧទាហរណ៍៖ ក្រំ​មាស គឺ​យក​មាស​មក​ប្រកប ឬបញ្ចុះ​នឹង​ដែក។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ខ្ទាំ; ស្ងួត​ស្ងប់ អន់; សៅហ្មង។
ឧទាហរណ៍៖ ក្រំ​ខ្លួន ក្រំ​ចិត្ត ក្រៀម​ក្រំ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រៅ» មានន័យដូចម្ដេច ?


ក្រៅ


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ទីទៃ​ពី​ខាង​ក្នុង។
ឧទាហរណ៍៖ ក្រៅ​របង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រោះរមាស» មានន័យដូចម្ដេច ?


រោះរមាស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​មួយ​ប្រភេទ។ ឈ្មោះ​អុត​ធំ​មួយ​យ៉ាង ។
ឧទាហរណ៍៖ អុត​ក្រោះ​រមាស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រោះ» មានន័យដូចម្ដេច ?


ក្រោះ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាវ​ចម្បាំង​ធ្វើ​ពី​ដែក ឬពាស​ដែក។ រថ​ក្រោះ រថ​ចម្បាំង​សម័យ​បច្ចុប្បន្ន។
ឧទាហរណ៍៖ អាវ​ក្រោះ ពាក់​ក្រោះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រោល» មានន័យដូចម្ដេច ?


ក្រោល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កន្លែង​មាន​បង្គោល មាន​របង សម្រាប់​បង្ខាំង​សត្វ​ពាហនៈ ក្រោល​គោ ជាដើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រោយ» មានន័យដូចម្ដេច ?


ក្រោយ


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ទីទៃ​ពី​ខាង​មុខ។
ឧទាហរណ៍៖ ក្រោយ​ខ្នង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រោម» មានន័យដូចម្ដេច ?


ក្រោម


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ទីទៃ​ពី​ខាង​លើ។
ឧទាហរណ៍៖ ក្រោម​ផ្ទះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រោធ» មានន័យដូចម្ដេច ?


ក្រោធ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (“កំហឹង”) តែ​ក្នុង​ប្រទេស​យើង​ប្រើ​ជា កិ. “ខឹង” ក៏​បាន។
ឧទាហរណ៍៖ កុំ​អាល​ក្រោធ។

              (សំ.) កំហឹង។
ឧទាហរណ៍៖ ស្ដី​ឲ្យ​ដោយ​ក្រោធ​ខ្លាំង គឺ​ស្ដី​ឲ្យ​ដោយ​កំហឹង​ខ្លាំង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រោកពីដេក» មានន័យដូចម្ដេច ?


ក្រោកពីដេក


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់តើន, ទ្រង់បពុជ្ឈនាការ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រោក» មានន័យដូចម្ដេច ?


ក្រោក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឡើង​ចាក​ដំណេក ចាក​បង្គុយ។
ឧទាហរណ៍៖ ក្រោក​ពី​ទី​ដេក ពី​ទី​អង្គុយ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះគុម្ពព្រឹក្សស្ទើរវារមួយប្រភេទ ដុះក្នុងព្រៃគម្ពោតលើភ្នំមាននពេ្វធពី ៥០០ ទៅ ១៨០០ ម នៃឧបទ្វីបឥណ្ឌូចិនប្រទេសឥណ្ឌូណេស៊ី ចិន និងជប៉ុន ។ គេនាំទៅដាំក្នុងប្រទេសក្ដៅខ្លះ​ តែដើមនេះ សាយកូនច្រើនពេក ក្លាយជាដើមអាក្រក់ដែលគេរកមធ្យោបាយកំទេចចោល ។ ផ្លែអាចបរិភោគជាចំណីស្រស់បាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រៃសរ» មានន័យដូចម្ដេច ?


ក្រៃសរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ងារ​ក្នុង​តំណែង​ស្មៀន។
ឧទាហរណ៍៖ ឃុន​ក្រៃ​សរ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រៃពេក» មានន័យដូចម្ដេច ?


ក្រៃពេក


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា លើស​លន់ កន្លង។
ឧទាហរណ៍៖ អរ​ក្រៃ​ពេក ច្រើន​ក្រៃ​ពេក។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា លើស​លន់ កន្លង។
ឧទាហរណ៍៖ អរ​ក្រៃ​ពេក ច្រើន​ក្រៃ​ពេក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រៃ» មានន័យដូចម្ដេច ?


ក្រៃ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ណាស់ លើស។
ឧទាហរណ៍៖ ច្រើន​ក្រៃ ពេក​ក្រៃ ធំ​ក្រៃ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រែះ» មានន័យដូចម្ដេច ?


ក្រែះ


មានន័យថា ជា​ពាក្យ​ដែល​បាន​ប្រាប់​ហើយ​ថា គួរ​ឈប់​លែង​ប្រើ​ត​ទៅ​ទៀត​ ព្រោះ​ជា​ពាក្យ​ក្លាយ​ឃ្លាត​មក​ពី ក្រិស គួរ​ប្រើ ក្រិស នេះ​វិញ (ម. ព. ក្រិស)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រែល» មានន័យដូចម្ដេច ?


ក្រែល


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ច្រើន​ល្មម គឺ​មិន​ច្រើន​ពេក។
ឧទាហរណ៍៖ មាន​ទ្រព្យ​ក្រែល មនុស្ស​ក្រែល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រែប» មានន័យដូចម្ដេច ?


ក្រែប


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បារ.) (Crêpe) បន្ទះ​ជ័រ​កៅស៊ូ​ជាដើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រែងលោ» មានន័យដូចម្ដេច ?


ក្រែងលោ


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ក្រែង​តែ ជួនជា។
ឧទាហរណ៍៖ រង់​ចាំ​បន្តិច​ចុះ​ក្រែង​លោ​គាត់​មក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រែងតែ» មានន័យដូចម្ដេច ?


ក្រែងតែ


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ថប់​តែ ខ្លាច​តែ; លុះ​តែ។
ឧទាហរណ៍៖ ក្រែង​តែ​គេ​ឲ្យ​ថ្លៃ​ខ្ញុំ​ពេញ​ចិត្ត ទើប​ខ្ញុំ​លក់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រែង» មានន័យដូចម្ដេច ?


ក្រែង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ញញើត ខ្លាច កោត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រែកៗ» មានន័យដូចម្ដេច ?


ក្រែកៗ


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរសម្រែកសត្វ ឬ សូរលាន់អ្វីៗ ។
ឧទាហរណ៍៖ ឮសូរក្រែកៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រែក» មានន័យដូចម្ដេច ?


ក្រែក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ផ្ដៅ​មួយ​ប្រភេទ ដើម​ធំ​ជាង​ផ្ដៅ​ទឹក តែ​តូច​ជាង​ផ្ដៅ​ដំបង ជាង​ព្រះ​ផ្ដៅ។
ឧទាហរណ៍៖ ផ្ដៅ​ក្រែក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រេះ» មានន័យដូចម្ដេច ?


ក្រេះ


មានន័យថា ជា​ពាក្យ​ដែល​បាន​ប្រាប់​ហើយ​ថា គួរ​ឈប់​លែង​ប្រើ​តទៅ​ទៀត​ ព្រោះ​ជា​ពាក្យ​ក្លាយ​ឃ្លាត​មក​ពី ក្រិស គួរ​ប្រើ ក្រិស នេះ​វិញ (ម. ព. ក្រិស) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រេស» មានន័យដូចម្ដេច ?


ក្រេស


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​រហ័ស​រហួន​ក្នុង​កិរិយា​ក្រោក។
ឧទាហរណ៍៖ ក្រោក​ក្រេស គឺ​ក្រោក​ភ្លាម ក្រោក​រហ័ស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រេវក្រោធ» មានន័យដូចម្ដេច ?


ក្រេវក្រោធ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ខឹង​ខ្លាំង កំហឹង​ខ្លាំង។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខឹង​ខ្លាំង កំហឹង​ខ្លាំង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រេវ» មានន័យដូចម្ដេច ?


ក្រេវ


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ស្រែក សូរ​ហ៊ោ​ឮ​ស្រួច។
ឧទាហរណ៍៖ ស្រែក​ហ៊ោ​ឮ​ក្រេវ​ៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រេប» មានន័យដូចម្ដេច ?


ក្រេប


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជញ្ជក់ ឬ ផឹក​តិច​ៗ។
ឧទាហរណ៍៖ ក្រេប​ទឹក។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំនួន​ទឹក​ល្មម​តែ​ក្រេប​បាន។
ឧទាហរណ៍៖ ទឹក​មួយ​ក្រេប ផឹក​ទឹក​មួយ​ក្រេប។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រេជែន» មានន័យដូចម្ដេច ?


ក្រេជែន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បារ.) ឈ្មោះ​លទ្ធិ​សាសនា​កើត​នៅ​ក្រុង បេថ្លេអេម (Bethleem) ប្រទេស​ប៉ាឡេស្ទីន (Palestine) ក្នុង​រវាង​ពុទ្ធសករាជ ៥៤៤ (ឆ្នាំ រកា ត្រីស័ក)។ សព្វ​ថ្ងៃ​ហៅ​សាសនា​យេស៊ូគ្រិស្ត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រៀវ» មានន័យដូចម្ដេច ?


ក្រៀវ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. គ្រៀវ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រៀល» មានន័យដូចម្ដេច ?


ក្រៀល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​សត្វ​ស្លាប​មួយ​ប្រភេទ សម្បុរ​ប្រផេះ​ចំពុះ​វែង ក​វែង ជើង​វែង ខ្ពស់​ជង្រ្គោង មាន​សម្រែក​ឮ​ខ្លាំង។

            ឈ្មោះ​សត្វ​ស្លាប​មួយ​ប្រភេទប្រវែង ១២៥-១៥៦ ស.ម. ខ្លួនធំ ខ្ពស់ សំបុរប្រផេះ ក្បាលត្រងោលក្រហម បន្ទូលក្បាលប្រផេះ និងជើងក្រហមវែង ចំពុះវែងត្រង់ ស្លាបទី១ ពណ៌ខ្មៅ។ ទីជំរកៈ ទំនាបលិចទឹក វាលស្រែ តាមតំបន់វាលស្មៅក្នុងព្រៃរបោះ។ ជីវសាស្រ្តៈ រដូវប្រាំងរកស៊ីជាហ្វូង រដូវវស្សាបន្តពូជតែឯកឯង។ របាយៈ វត្តមានពេញមួយឆ្នាំ មាននៅភាគខាងជើងបឹងទន្លេសាបជាពិសេសខេត្តបន្ទាយមានជ័យ និងតាកែវ រដូវវស្សាបន្តពូជចាប់ពីខេត្តបាត់ដំបង ព្រះវិហារ ដល់ខេត្តមណ្ឌលគីរី។ រដូវបន្តពូជៈ ខែមិនា ដល់តុលា ពងចំនួន០១ ដល់ ៣។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រៀមក្រោះ» មានន័យដូចម្ដេច ?


ក្រៀមក្រោះ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ម. ព. ក្រៀម និង ក្រោះ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រៀម» មានន័យដូចម្ដេច ?


ក្រៀម


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្ងួត​ស្រាំង ស្វិត​ក្រញង់។
ឧទាហរណ៍៖ ស្លឹក​ឈើ​ក្រៀម បាយ​ក្រៀម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រៀបៗ» មានន័យដូចម្ដេច ?


ក្រៀបៗ


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរសង្កៀតគ្នា ឬ សូរជាន់, សូរសង្កត់លើរបស់អ្វីៗ ដែលស្រួយៗ ។
ឧទាហរណ៍៖ ឮសូរក្រៀបៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រៀប» មានន័យដូចម្ដេច ?


ក្រៀប


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​នំ​ធ្វើ​ពី​ម្សៅ​ដំណើប មាន​សណ្ឋាន​មូល​សំប៉ាត ចម្អិន​ដោយ​បំពង​នឹង​រងើក​ភ្លើង មាន​ភាព​ស្រួយ ។
ឧទាហរណ៍៖  នំ​ក្រៀប។ នំ​ក្រៀប​ទទឹក គឺ​នំ​ក្រៀប​សើម ទន់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រៀក» មានន័យដូចម្ដេច ?


ក្រៀក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចង​ត្របែង​អ្វី​ភ្ជាប់​នឹង​បង្គោល ឬសសរ ដើម​ឈើ។ ចង​ក្រៀក គឺ​ចង​ក្រៀក​ឲ្យ​មាំ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រើន» មានន័យដូចម្ដេច ?


ក្រើន


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រំឭក​រឿយ​ៗ ។
ឧទាហរណ៍៖ ក្រើន​គ្នា​ឲ្យ​ខំ​ធ្វើ​ការ​រក​ស៊ី ឲ្យ​ខំ​រៀន​សូត្រ។

​​​               ប្រកាស​កណ្ដាល​ជំនុំ​សង្ឃ​រក​ភិក្ខុ​ដែល​មាន​ចីវរ​ទុព្វល​ភាព ហើយ​អាច​ចេះ​ចាំ​នូវ​អានិសង្ឃ ៥ មាតិកា ៨ បលិពោធ ២ និង​កឋិនត្ថារ​កិច្ច ហើយ​អាច​ញ៉ាំង​សង្ឃ​ឲ្យ​ត្រេកអរ​បាន ដើម្បី​ឲ្យ​គ្រង​កឋិន ក៏​ហៅ ក្រើន ដែរ
ឧទាហរណ៍៖​ ក្រើន​កឋិន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រួស» មានន័យដូចម្ដេច ?


ក្រួស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាតិ​ថ្ម​មួយ​យ៉ាង មាន​សាច់​រឹង មាន​សណ្ឋាន​ជា​ដុំ​តូច​ៗ មូល​ខ្លះ​ សំប៉ែត​ខ្លះ ច្រើន​ដុះ​កើត​ក្នុង​ទឹក ប្រើ​ការ​លាយ​ជា​មួយ​ខ្សាច់ និង ស៊ីម៉ងត៍ ធ្វើ​គ្រឹះស្ថាន​ផ្សេង​ៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រួយស្រី» មានន័យដូចម្ដេច ?


ក្រួយស្រី


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះភាគិនេយ្យា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រួប» មានន័យដូចម្ដេច ?


ក្រួប


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សូរឮដោយទំពារបស់ស្រួយ ។
ឧទាហរណ៍៖ ឮសូរក្រួបៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រួចអុីត» មានន័យដូចម្ដេច ?


ក្រួចអុីត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង១៥-១៧.៥ ស.ម ។ ជាទូទៅសត្វស្លាបមានចំពុះ និងជើងពណ៌ប្រផេះ ពោះពណ៌ត្នោតទុំ ទ្រូងអង្កង់ខ្មៅញឹក។ ញី៖ បំពង់ក និងទ្រូងផ្នែកខាងលើពណ៌ខ្មៅ។ ទីជំរក៖ វាលស្មៅស្ងួត គុម្ពោតព្រៃ និងដំណាំកសិកម្ម។ របាយ៖ វត្តមានគ្រប់រដូវ​ សំបូរនៅតំបន់វាលទំនាប។ រដូវបន្តពូជ៖ ចាប់ពីខែធ្នូ ដល់ខែកញ្ញា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រួចអិនវាលស្រែ» មានន័យដូចម្ដេច ?


ក្រួចអិនវាលស្រែ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រវែង ១៥-១៦ ស.ម រូបរាងសំបុរដូចចាបពូក ប៉ុន្តែរាងខ្ពស់ស្រឡះក្រចកជើងគ្រោយវែង ជំហររាងត្រង់ស្គម។ ទីជំរកៈ វាលស្មៅ វាលស្រែ តំបន់ដាំដុះ។ របាយៈ វត្តមានពេញមួយឆ្នាំ សំបូរគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែ មករា ដល់ សីហា ពងចំនួនពី ២ ទៅ ៤។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រួចអិនទ្រូងឆ្នូតខ្មៅ» មានន័យដូចម្ដេច ?


ក្រួចអិនទ្រូងឆ្នូតខ្មៅ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ ប្រវែង ១៦-១៧ ស.ម ខ្នងពណ៌បៃតងខ្ចី និងមានអុជខ្មៅៗ ពាសពេញទ្រូង ចំហៀងទ្រូង និងចិញ្ចើមស ។ ទីជំរក: តំបន់ព្រៃស្រឡះ តាមផ្លូវក្នុងព្រៃ ជាយព្រៃ និងដំណាំកសិកម្ម ។ របាយ: ជាប្រភេទឆ្លងកាត់ មានគ្រប់ទីកន្លែង ។ រដូវបន្តពូជ: ចាប់ពីខែ ឧសភា ដល់ខែកក្កដា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រួចអិនជើងវែង» មានន័យដូចម្ដេច ?

ក្រួចអិនជើងវែង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រវែង ១៨-២០.៥ ស.ម ៖ នៅពេលដែលមានការប្រុងប្រយ័ត្នសត្វនេះឈរត្រង់ ជើងវែងជាងក្រួចអិនដទៃទៀត ហើយក្រញ៉ាំម្រាមក្រោយវែង កន្ទុយវែង ចំពុះវែង មានកន្ទុយសឆ្លាស់ក្រៅ។ ផ្នែកខ្នងពណ៌ត្នោតលាយលឿង និងពោះពណ៌សប្រផេះ។ ទីជំរក៖ វាលស្មៅ វាលស្រែ។ របាយ៖ វត្តមាននៅរដូវប្រាំង មានគ្រប់ទីកន្លែង ។

ដកស្រង់​ពី​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រួចអិន» មានន័យដូចម្ដេច ?


ក្រួចអិន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​បក្សី​មួយ​ប្រភេទ ប្រវែង ១៤-១៥ ស.ម ៖ ស្រដៀងក្រួចអិនជើងវែងដែរ មានដៅអុជពាសពេញនៅលើខ្នង និងទ្រូង គ្មានកន្ទុយសឆ្លាស់ក្រៅទេ។ ស្លាបហើរទីមួយពណ៌ឈាមជ្រូក។ ទីជំរក៖ តំបន់វាលស្ងួត ជាមួយគុម្ពោតព្រៃ ។ របាយ៖ វត្តមានគ្រប់រដូវ មានគ្រប់ទីកន្លែង ភាគច្រើននៅតំបន់ទំនាប ជុំវិញបឹងទន្លេសាប ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រួចសំពៅ ឬមាន់ក្រិច» មានន័យដូចម្ដេច ?


ក្រួចសំពៅ ឬមាន់ក្រិច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បណ្តោយខ្លួន ២៨ សម។ ក្បាល និងទ្រូងពណ៌ក្រហមជាំ បន្ទូលក្បាលខ្មៅ ឆ្នូតខ្មៅកាត់ភ្នែក។ នៅចំហៀងពោះរោមតំរៀបជាស្រកាធំៗ ពណ៌សខ្មៅ និងនៅលើស្លាបផងដែរ។ ទីជំរកៈ ក្នុងព្រៃស្រោងរយៈកំពស់ចាប់ពី៤០០-១០០០ ម។ ជីវសាស្រ្តៈ រស់នៅ និងរកស៊ីលើដីឆាប់ផ្អើលបំផុត អាចស្គាល់បានតាមរយៈសំលេង។ របាយៈ វត្តមានពេញមួយឆ្នាំ ជាប្រភេទស្ថានិក ដែលមាននៅតែភូមិភាគនិរតីនៃប្រទេសកម្ពុជាប៉ុណ្ណោះ (ជួរភ្នំក្រវ៉ាញ)។ រដូវបន្តពូជៈ ចាប់ពីខែ ឧសភា ដល់មិថុនា និងពត៌មានផ្សេងទៀត មិនទាន់ដឹងច្បាស់នៅឡើយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រួចទ្រូងខៀវ» មានន័យដូចម្ដេច ?


ក្រួចទ្រូងខៀវ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីម្យ៉ាងមានប្រវែង ២០ ស.ម ។ មាឌល្អិត ឈ្មោល៖ ផ្នែកខ្នងប្រផេះស្រអាប់ជាងក្រួចដទៃ បំពង់កខ្មៅ ទូ្រងស ពោះឈាមជ្រូក។ ញី៖ ពណ៌លឿងក្រម៉ៅ។ ទីជំរក៖ វាលស្មៅ វាលស្រែ។ របាយ៖ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជ៖ ពេញមួយឆ្នាំ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រួចតូច» មានន័យដូចម្ដេច ?


ក្រួចតូច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីម្យ៉ាងមានប្រវែង ១៣-១៤ ស.ម។ ញី៖ ផ្នែកខ្នងមានពណ៌ត្នោតខ្ចី និងមានឆ្នូតខ្មៅ។ ឈ្មោល៖ ខ្នងពណ៌ទឹកក្រូចចាស់។ ទីជំរក៖ វាលស្មៅស្ងួត គុម្ពោតព្រៃ។ របាយ៖ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជ៖ ចាប់ពីខែ មិថុនា ដល់ខែកញ្ញា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រួច» មានន័យដូចម្ដេច ?


ក្រួច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​សត្វ​បក្សី​មួយ​ពួក​រូប​តូច​ៗ រាង​ខ្លី មាន​លំនៅ ឬធ្វើ​សំបុក​ភ្ញាស់​កូន​នៅ​ដី បើ​វា​រងាវ គេ​ថា​អឺុត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រូអាស៊ី» មានន័យដូចម្ដេច ?


ក្រូអាស៊ី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស ក្រូអាស៊ី, (រាជធានី/​រដ្ឋធានី): សាគ្រែប ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រូចសើច» មានន័យដូចម្ដេច ?


ក្រូចសើច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សកម្ពស់ ៥-១០ ម នាំពូជពីស្រុកជ្វាមកដាំគ្រប់ប្រទេសក្តៅ។​ ផ្លែអាចជ្រក់បាន។ ស្លឹកប្រើជាគ្រឿងទេស។ គេតែងកាត់ផ្លែក្រូចសើចស្តើងៗដាក់ក្នុងទឹកមន្ត ពេលខ្លះគេប្រើផ្លែក្រូចសើចសម្រាប់កក់សក់។

                  ជារុក្ខជាតិ ដែលគេដាំនៅតាមទីជនបទស្រុកស្រែចម្ការ និងទីក្រុងផងដែរ។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ក្រូចសើច – អំបូរ ៖ RUTACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Citrus hystrix DC. – ឈ្មោះអង់គ្លេស ៖ Kaffir lime – ឈ្មោះបារាំង ៖ Citron combera/ride – ប្រភពដើម ៖ នាំពូជពីកោះជ្វា មកដាំនៅគ្រប់ប្រទេសក្តៅ – លក្ខណៈរូបសាស្រ្ត ៖ ដើមមានកម្ពស់៥-១០ម មានត្រួយពណ៌បៃតង មានបន្លា តូចៗស្រួចវែង។ ស្លឹករាងពងក្រពើមូលទ្រវែង ឬស្រួចចុង ស្លឹកពេញលេញ ឬគែមមានរឹមឆកចូលបន្តិចៗ ចុងស្លឹកជួនកាលទាលមូល ទងស្លឹកមានស្លាបលាតទៅខាង។ ផ្កាតូចៗត្របកក្រាស់ពណ៌សជាកញ្ចុំទងខ្លី។ ផ្លែស្ទើរគ្មានទង សម្បកក្រាស់ជ្រួញកំពីកកំពក ពណ៌បៃតងចាស់។ សាច់ផ្លែពណ៌បៃតងខ្ចីរសជាតិជូរហាង និងមានគ្រាប់រាងដូចតំណក់ទឹក។ – លក្ខណៈជីវសាស្ត្រ ៖ រុក្ខជាតិនេះមានសារជាតិប្រេងក្រអូប ជាពិសេសនៅលើ ស្លឹក និងសម្បកផ្លែ ហើយផ្លែមានក្រពេញប្រេងច្រើន។ – លក្ខណៈអេកូឡូស៊ី ៖ ដុះដោយខ្លួនឯង ឬគេដាំនៅតំបន់ដីទួលមិនលិចទឹក។ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ សម្រាប់ម្ជូរគ្រឿង ឆាគ្រឿង ការី កកូរ។ល។ ជាឱសថ៖ គេប្រើស្លឹក សម្បក និងផ្លែ លាយជាមួយរុក្ខជាតិផ្សេងទៀតសម្រាប់ឆ្ពុង។ ជួនកាលគេប្រើប្រាស់ផ្លែវាសម្រាប់កក់សក់ផងដែរ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រូចល្វីង» មានន័យដូចម្ដេច ?


ក្រូចល្វីង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើតូចគេដាំក្នុងប្រទេសក្តៅ និងរងារបង្គួរ។ កេយកស្លឹក និងផ្កាស្ងួត ផឹកជាថ្នាំសរសៃប្រសាទ។ សំបកជាថ្នាំបញ្ចុះព្រូន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រូចភ្លា» មានន័យដូចម្ដេច ?


ក្រូចភ្លា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជារុក្ខជាតិ ដែលគេយកផ្លែរបស់វាធ្វើជាភ្លា ជ្រក់ និងការប្រើប្រាស់ផ្សេងៗ។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ក្រូចភ្លា(៩) – អំបូរ ៖ RUTACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Citrus – ឈ្មោះអង់គ្លេស ៖ Lemon – ឈ្មោះបារាំង ៖ Citron – ប្រភពដើម ៖ មិនទាន់មានព័ត៌មាន – លក្ខណៈរូបសាស្រ្ត ៖ ជាប្រភេទរុក្ខជាតិមានកម្ពស់២-៥ម។ – លក្ខណៈជីវសាស្ត្រ ៖ មិនទាន់មានព័ត៌មាន – លក្ខណៈអេកូឡូស៊ី ៖ ដុះស្ទើរគ្រប់ទីកន្លែង នៅក្នុងប្រទេសកម្ពុជា។ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ ភ្លាសាច់គោ ភ្លាសាច់ត្រី ជ្រក់។ល។ ផ្សេងៗ៖ គេក៏អាចយកមកកក់សក់ បំបាត់ក្លិនក្លៀក គ្រឿងផ្សំធ្វើសាប៊ូ។ល។
ឧទាហរណ៍៖ (៩) សួនគ្រឿងទេសអាជ្ញាធរអប្បរា ខេត្តសៀមរាប ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រូចព្រៃ» មានន័យដូចម្ដេច ?


ក្រូចព្រៃ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្រូចព្រៃជាដើមឈើតូចកម្ពស់ ២-៨ ម ដុះក្នុងព្រៃស្រោង ឬព្រៃល្បោះនៃប្រទេសខ្មែរ និងវៀតណាម។​ ឈើក្រូចព្រៃ គេយកធ្វើវត្ថុសម្រាប់ប្រើប្រាស់ក្នុងផ្ទះ។ ផ្លែមានជាតិជូរ ដូចក្រូចស្រុកដែរ បរិភោគបាន។ គេស្ងោរមែកផឹកដើម្បីឱ្យមានកម្លាំង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រូចពោធិសាត់» មានន័យដូចម្ដេច ?


ក្រូចពោធិសាត់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សកម្ពស់ ៤-១០ ម ដើមកំណើតក្នុងប្រទេសឥណ្ឌា និងជ្វា យើងនាំពូជមកដាំយ៉ាងច្រើនក្នុងខេត្តពោធិសាត់ ដើម្បីយកផ្លែបរិភោគជាអាហារ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រូចថ្លុង» មានន័យដូចម្ដេច ?


ក្រូចថ្លុង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សកម្ពស់ ១០-១៥ ម ដុះក្នុងប្រទេសជ្វា នាំពូជមកដាំក្នុងស្រុកក្តៅ។ ផ្លែធំៗ ជិតប្រហែលឪឡឹក គេអាចប្រើធ្វើញាំបាន ឬបរិភោគផ្លែជាអាហារក៏បាន មានរសជាតិជូរ ឬផ្អែមដោយពូជ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រូចឆ្មារវែង, ក្រូចឆ្មារបារាំង» មានន័យដូចម្ដេច ?


ក្រូចឆ្មារវែង, ក្រូចឆ្មារបារាំង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សកម្ពស់ ៤-៨ ម ប្រហែលពូជកាត់គេច្រើន ដាំនៅប្រទេសរងារបង្គួរ។ ផ្លែគេនាំយកទៅលក់គ្រប់ប្រទេស ជាគ្រឿងទេសជូរ។
ជាប្រភេទរុក្ខជាតិ ដែលមានផ្លែពណ៌លឿងទ្រវែង មានលក់តាមផ្សារសម្រាប់ធ្វើជាម្ជូរក្នុងម្ហូបអាហារ។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ក្រូចឆ្មារវែង ឬបារាំង – អំបូរ ៖ RUTACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Citrus limon (L.) Burm. f. – ឈ្មោះអង់គ្លេស ៖ Lemon – ឈ្មោះបារាំង ៖ Citron – ប្រភពដើម ៖ ប្រហែលជាពូជកាត់គេច្រើន(៧)ជាប្រភេទពូជនាំចូល ដែល ដាំនៅប្រទេសរងារបង្គួរ។ – លក្ខណៈរូបសាស្រ្ត ៖ ដើមមានកម្ពស់ពី៤-៨ម។ – លក្ខណៈជីវសាស្ត្រ ៖ ត្រូវការពន្លឺព្រះអាទិត្យគ្រប់គ្រាន់ ដើម្បីលូតលាស់បាន ល្អ។ អាចដុះនៅលើដីជាច្រើនប្រភេទ រួមទាំងដីមិនសូវមានជីជាតិ និងដីមានជាតិអាស៊ីតតិច(៨)។ – លក្ខណៈអេកូឡូស៊ី ៖ ដុះនៅតាមចម្ការ (ដែលគេនាំយកពូជមកដាំក្នុងស្រុក) ។ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ ធ្វើជាម្ជូរក្នុងអាហារ។
ឧទាហរណ៍៖ (៧) វចនានុក្រមរុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជារបស់លោកស្រីបណ្ឌិត DY PHON PAULINE ឆ្នាំ២០០០ ទំព័រ១៥៩ (៨) Gardening know how: How to grow lemon tree www. gardeningknowhow.com


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រូចឆ្មារខ្មែរ» មានន័យដូចម្ដេច ?


ក្រូចឆ្មារខ្មែរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សនាំពូជពីស្រុកឥណ្ឌាមកដាំយកផ្លែបរិភោគជាគ្រឿងទេស។ គេនិយមយកទៅត្រាំអំបិលទុកបានយូរ សម្រាប់ធ្វើស្ងោរ “ងាំង៉ូវ” មាន់ ឬទា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រូចឆ្មារ» មានន័យដូចម្ដេច ?


ក្រូចឆ្មារ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ស្រុក​មួយ​ឋិត​នៅ​តាម​ដង​ទន្លេ​មេគង្គ​ក្នុង​ខែត្រ​កំពង់ចាម ។
ឧទាហរណ៍៖ ស្រុក​ក្រូច​ឆ្មារ។

              ជារុក្ខជាតិ ដែលប្រជាជនខ្មែរតែងតែដាំ និងប្រើប្រាស់ជាគ្រឿងផ្សំ (ម្ជូរ) ក្នុងអាហារ។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ក្រូចឆ្មារ – អំបូរ ៖ RUTACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Citrus aurantifolia – ឈ្មោះអង់គ្លេស ៖ Lime – ឈ្មោះបារាំង ៖ Limettier acide – ប្រភពដើម ៖ ឥណ្ឌា – លក្ខណៈរូបសាស្រ្ត ៖ ដើមមានកម្ពស់៤ម មានមែកខ្ចី មានបន្លាប្រវែង៣,៥ស.ម។ ស្លឹកទោលរាងស៊ុតស្រួចច្បិចចុងបន្តិច ផ្ទៃស្លឹកក្រាស់មានក្រពេញតូចៗជាច្រើន និងគែមស្លឹកមានធ្មេញរណារ។ ផ្កាតូចៗមានពណ៌ស ជួនលាយក្រហមក្រម៉ៅ ឬស្វាយ ផ្កាទោល ឫកញ្ចុំមាន២-៣ផ្កា។ ផ្លែរាងមូល សម្បកផ្លែគ្របដណ្តប់ដោយក្រពេញប្រេងច្រើន។ ផ្លែមានពណ៌បែតងចាស់ពេលនៅខ្ចី និងមានពណ៌លឿងនៅពេលទុំ។ – លក្ខណៈជីវសាស្ត្រ ៖ ផ្លែមាន ១០-២០ ក្លែប និងក្លែបនីមួយៗមាន០-៣គ្រាប់។ គ្រាប់រាងមូលស្តួចសំប៉ែតម្ខាង។ – លក្ខណៈអេកូឡូស៊ី ៖ ដុះស្ទើរគ្រប់កន្លែង នៅប្រទេសកម្ពុជា។ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ ជាម្ជូរក្នុងម្ហូបអាហារដូចជា ស្ងោរជ្រក់ ទឹកត្រីបុក ជ្រក់ ភ្លា ក្រូចង៉ាំង៉ូវ។ល។ ជាឱសថ៖ បញ្ចុះកម្តៅ បន្ទន់លាមក ស្ពឹក ជំនួយកម្លាំង គ្រុន ក្អក ស្រពន់ដៃជើង ឈឺសន្លាក់ ឆ្អឹង ឈឺបំពង់ក រាក់ស៊ីធ្មេញ និងកាត់ស្លេស្ម(៦)។
ឧទាហរណ៍៖ (៦) សៀវភៅរុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាល ឆ្នាំ២០១០ ភាគ៤ ទំព័រទី៥ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រូចឃ្វិច, ក្រូចចងសក់» មានន័យដូចម្ដេច ?


ក្រូចឃ្វិច, ក្រូចចងសក់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សកម្ពស់ ១០-១៥ ម គេនាំពូជពីស្រុកឥណ្ឌាមកដាំ សម្រាប់យកផ្លែ ជូរ ឬផ្អែមជាអាហារ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រូច» មានន័យដូចម្ដេច ?


ក្រូច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​មួយ​ពួក​មាន​ផ្លែ​ប្រកប​ដោយ​ក្លែប, កំពឹស​មាន​រស​ជូរ ឬ ផ្អែម​សម្រាប់​ប្រើ​ជា​អាហារ ឬ ជា​ប្រយោជន៍​ក្នុង​គ្រឿង​ញាំ​ភ្លា​ជាដើម ។ ក្រូច​មាន​ច្រើន​យ៉ាង ។
ឧទាហរណ៍៖  ក្រូច​ថ្លុង ក្រូច​សើច ក្រូច​ឆ្មារ ក្រូច​ចង​សក់ ក្រូច​ឃ្វិច ក្រូច​ពោធិ៍សាត់។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រុស» មានន័យដូចម្ដេច ?


ក្រុស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ត្រី​ស្រកា​មួយ​ប្រភេទ សណ្ឋាន​ដូច​ត្រី​ក្អែក តែ​តូច​ជាង​ត្រី​ក្អែក ទំហំ​ប៉ុន​ត្រី​លេញ ។
ឧទាហរណ៍៖ ត្រី​ក្រុស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រុម​ឱសថ​កម្ម» មានន័យដូចម្ដេច ?


ក្រុម​ឱសថ​កម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្រុម​ពេទ្យ​អ្នក​ផ្សំ​ថ្នាំ ​ឬ​អ្នក​ឲ្យ​ថ្នាំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រុមឱកាស» មានន័យដូចម្ដេច ?


ក្រុមឱកាស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្រុមរាជការកណ្តាល មានភារៈត្រួតមើលការទូទៅក្រុងគ្រឹះស្ថាន​សាធារណៈ ឬឯកជន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រុមឧតុនិយម» មានន័យដូចម្ដេច ?


ក្រុមឧតុនិយម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្រុមរាជការទទួលភារៈពិនិត្យសង្កេត​ធាតុអាកាស ឱ្យដឹងអំពី​ខ្យល់ ភ្លៀង ដើម្បីជាប្រយោជន៍ដល់អ្នកធ្វើដំណើរដោយនាវាចរណ៍តាមសមុទ្រ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រុមអាជ្ញាពិសេស» មានន័យដូចម្ដេច ?


ក្រុមអាជ្ញាពិសេស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្រុមរាជការខាងក្រសួងហិរញ្ញវត្ថុ មានភារៈតឹងទារ​ប្រាក់ពន្ធ​ អំពីអ្នកជំពាក់រដ្ឋ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រុមអាកាសចរណ៍ស៊ីវិល» មានន័យដូចម្ដេច ?


ក្រុមអាកាសចរណ៍ស៊ីវិល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្រុមរាជការមានភារៈចាត់​ចែងទាំ​ង​ត្រួតត្រា ដើម្បីរ៉ាប់រងឱ្យមានការប្រព្រឹត្តិទៅបានស្រួល ក្នុងដំណើរតាមយន្តហោះជំនួញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រុមហិរញ្ញវត្ថុ» មានន័យដូចម្ដេច ?


ក្រុមហិរញ្ញវត្ថុ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្រុមរាជការទទួលភារៈខាងប្រាក់កាស ទាំងខាងចំណូល​ទាំងខាងចំណាយនៅសាលាខេត្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រុមសង្គហព្រះរាជវង្សានុវង្ស» មានន័យដូចម្ដេច ?


ក្រុមសង្គហព្រះរាជវង្សានុវង្ស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្រុមប្រឹក្សាមួយដោយឡែក មានភារៈជំនុំជំរះវិវាទរវាងសមាជិកនៃព្រះរាជវង្សានុវង្ស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រុមសកម្ម» មានន័យដូចម្ដេច ?


ក្រុមសកម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្រុមរាជការមួយពួក ដែលបំពេញមុខការដោយមិននៅនឹងតែមួយកន្លែង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រុមវិវាទនឹងរដ្ឋបាល» មានន័យដូចម្ដេច ?


ក្រុមវិវាទនឹងរដ្ឋបាល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្រុមតុលាការមួយ មានចៅក្រមម្នាក់ជាចាងហ្វាង ហើយនិងមន្រ្តីជាន់ខ្ពស់ក្នុងរដ្ឋបាលជាសមាជិក សម្រាប់ជំនុំជំរះពីវិវាទរវាងរដ្ឋ និងឯកជន


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រុមវិថីបាល» មានន័យដូចម្ដេច ?


ក្រុមវិថីបាល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្រុមរាជការមានភារៈខាងសាងសង់ ថែទាំទាំងជួសជុលផ្លូវសាធារណៈនៅក្រុងធំៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រុមវិចារនឹងឯកសារសមោធាន» មានន័យដូចម្ដេច ?


ក្រុមវិចារនឹងឯកសារសមោធាន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្រុមរាជការមួយផ្នែក ទទួលភារៈសិក្សាពីបញ្ហាផ្សេងៗ ទាំងប្រមូលច្បាប់ បទបញ្ជាក្នុងក្រសួងនីមួយៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្រុមរបៀប» មានន័យដូចម្ដេច ?


ក្រុមរបៀប


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្រុមរាជការមានភារៈខាងទទួល ឬផ្ញើលិខិតទៅតាមក្រសួង​ ឬចាត់ការ​ប្រុងប្រយ័ត្ននៅពេលមានដង្ហែក្បួន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖