Posted on Leave a comment

តើពាក្យ «ខសន្យា» មានន័យដូចម្ដេច ?


ខសន្យា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដី​ប្ដេជ្ញា ឬ​ការ​និយាយ​កំណត់​ដាក់​លក្ខខណ្ឌ​ច្បាស់លាស់ ។
ឧទាហរណ៍៖ ខ្ញុំ​ខ្ចី​ប្រាក់​គេ​ដោយ​មាន​ខសន្យា​ថា​ត្រូវ​សង​ប្រាក់​ការ​ទៅ​ម្ចាស់​គេ​តាម​ការ​ព្រមព្រៀង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខលុបច្ឆាភត្តិកង្គ» មានន័យដូចម្ដេច ?


ខលុបច្ឆាភត្តិកង្គ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) (ខលុ និ. “ក៏; ឮ​ថា”; ន. “សត្វ​មៀម” + បច្ឆា “ខាង​ក្រោយ” + ភត្តិកង្គ “អង្គ​របស់​ភិក្ខុ​អ្នក​មាន​ភត្ត”) ន. ឈ្មោះ​ធុតង្គ​ទី ៧ ក្នុង​ពួក​ធុតង្គ​ទាំង ១៣ ។ ភិក្ខុ​អ្នក​កាន់​ធុតង្គ​នេះ កាល​បើ​ខ្លួន​ឆាន់​ជិត​នឹង​លែង ឬ​ឆាន់​រួច​ហើយ​ភ្លាម​ៗ​នោះ កាល​បើ​មាន​គេ​យក​ចង្ហាន់​មក​ប្រគេន​ទៀត បាន​ឃាត់​គេ​ថា ខ្លួន​លែង​ឆាន់​ទៀត​ហើយ ក៏​ត្រូវ​តែ​លែង​ឆាន់​ក្នុង​ពេល​បន្ទាប់​នោះ​ទៀត ដោយ​ដាច់​ខាត ដូច​ជា​សត្វ​មៀម ដែល​ក្នុង​យប់​ណា បើ​វា​ចាប់​ចំណី​អ្វី​បាន​ហើយ ចំណី​នោះ​ធ្លាក់​ជ្រុះ​ពី​ចំពុះ​វា​ទៅ វា​លែង​ចាប់​ចំណី​ស៊ី​ត​ទៅ​ទៀត ពេញ​មួយ​យប់​នោះ ។ ព. វិ. ពុ. ។ ក្នុង​កាល​ពី​ដើម មាន​អ្នក​ខ្លះ​ហៅ​ធុតង្គ​ទី ៧ នេះ​ថា ប្រឡុប​បច្ឆា ប្រើ​វិធី​ប្រឡាក់​បាយ​លាយ​ជាមួយ​នឹង​បង្អែម​ចម្អាប​ច្របល់​គ្នា​ឆាន់​ហៅ​ថា កាន់​ធុតង្គ​ប្រឡុប​បច្ឆា ឬឆាន់​ប្រឡុប​បច្ឆា ក្លាយ​ទៅ​ជា តិត្ថិយ​វត្ត គឺ​វត្ត​ប្រតិបត្តិ​របស់​និគ្រន្ថ​ពួក​ខ្លះ​ក្នុង​ប្រទេស​ឥណ្ឌា ដែល​ព្រះ​សម្ពុទ្ធ​ទ្រង់​ហាម បើ​ភិក្ខុ​ណា កាន់​វត្ត​ប្រតិបត្តិ​បែប​តិត្ថិយ​វត្ត​ដូច្នោះ ភិក្ខុ​នោះ ត្រូវ​អាបត្តិ​ទុក្កដ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខរៈ» មានន័យដូចម្ដេច ?


ខរៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំ. បា. (ន.) (សត្វលា; រណារ; គុ. កាច, រឹងរូស) វិ. ខរតិ វិនាសេតីតិ > ខរំ វត្ថុដែលឲ្យវិនាសឈ្មោះថា ខរៈ ។ ខរសព្ទប្រព្រឹត្តទៅក្នុងលិង្គទាំង ៣ (គុ.) មានអត្ថ ២យ៉ាងគឺ (១) ទុបផស្សៈ ដែលមានសម្ផស្សអាក្រក់, គ្រោតគ្រាត (២) តិខិណៈ មុត ស្រួច ។ ខរសព្ទក្នុងបុំលិង្គ (ន.) មានអត្ថ ២យ៉ាងគឺ (១) គទ្រភៈ សត្វលា (២) កកចៈ រណារ ។ ម្យ៉ាងទៀតជា ឈ្មោះយក្សមួយក្នុងរឿងរាមកេរ្តិ៍ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខរាពាធ» មានន័យដូចម្ដេច ?


ខរាពាធ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) រោគ​ដែល​កើត​ឡើង មាន​អាការ​របឹង​រឹងរូស បណ្ដាល​ឲ្យ​ឈឺ​ចាប់​ធ្ងន់​ដាប​ចុះ ជា​លំដាប់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខរ» មានន័យដូចម្ដេច ?


ខរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (បា.) (“សត្វ​លា; រណារ”) ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា កាច រឹងរូស ឈ្មោះ​យក្ស​មួយ​ក្នុង​រឿង​រាមកេរ្តិ៍ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខយគម» មានន័យដូចម្ដេច ?


ខយគម


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលរលោះអស់ទៅដោយការប្រើបា្រស់ ដូចយ៉ាងគ្រឿងបរិភោគ ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខមាទោស» មានន័យដូចម្ដេច ?


ខមាទោស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) (ខម “អត់” + ទោស “កំហឹង”) ការ​សុំ​ឲ្យ​អត់​ទោស ពាក្យ​សុំ​ឲ្យ​អត់​ទោស ឬលើក​ទោស​ចោល។
ឧទាហរណ៍៖ លោក​គ្រូ​ខ្ញាល់​នឹង​ឯង ត្រូវ​ឯង​ទៅ​សុំ​ខមា​ទោស​លោក ។

                 ដំណើរដែលសុំអភ័យទោសដល់អ្នកដទៃ ឬខ្លួនឯង។

                 បា. (ន.) < ខម “អត់” + ទោស “កំហឹង” ការសុំឲ្យអត់ទោស, ពាក្យសុំឲ្យអត់ទោស ឬលើកទោសចោល : លោកគ្រូខ្ញាល់នឹងឯង ត្រូវឯងទៅសុំខមាទោសលោក ។ មែនពិត ការសូមខមាទោសចំពោះបុគ្គលណាម្នាក់ មិនមែនដើម្បីរួចចាកទោសនោះ ហើយក្លាយជាបុគ្គលគ្មានបាបនោះទេ ដូចជាជេរឪពុកម្តាយ ហើយទៅខមាទោសចំពោះរូបគាត់ មិនមែនមានន័យថា អាចរួចចាកបាបកម្មដែលបានជេរទៅលើរូបគាត់នោះទេ តែការខមាទោសគឺសូមឲ្យគាត់ព្រមលាលែងមិនប្រកាន់ខឹងនឹងយើងតទៅទៀត ទុកឱកាសឲ្យយើងរវាំង ប្រយត្នកាយ វាចា ចិត្ត កុំឲ្យភ្លាំងភ្លាត់តទៅទៀត ។ ចំពោះការតិះដៀលព្រះអរិយបុគ្គល បើមិនបានសូមខមាទោសចំពោះលោកទេ ឈ្មោះថាជាអន្តរាយិកធម៌ គឺជាធម៌ដែលរារាំងនូវសួគ៌ និងនិព្វាន មានន័យថា ដរាបណា បុគ្គលនោះមិនទៅសុំខមាទោសពីលោកទេ សូម្បីធ្លាប់កសាងបុណ្យយ៉ាងណាក៏ដោយ ក៏មិនអាចទៅកាន់ឋានសួគ៌ ឬសម្រេចបាននូវព្រះនិព្វានឡើយ ។ ការខមាទោសដែលមិនព្រមកែប្រែកំហុសរបស់ខ្លួនទេ ក៏គ្មានប្រយោជន៍អ្វីដែរ លុះត្រាសូមខមាទោសហើយព្រមកែកំហុសមិនឲ្យភ្លាំងភ្លាត់តទៅទៀត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខម» មានន័យដូចម្ដេច ?


ខម


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បើក​មាត់​លៀន​អណ្ដាត បើក​ភ្នែក​សំដែង​អាការ​ឲ្យ​គេ​ខ្លាច ។
ឧទាហរណ៍៖ ក្មេង​ហ្នឹង​ខិល​ណាស់ វា​ហ៊ាន​ខម​ដាក់​ខ្ញុំ ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខ្មែរ​ក្នុង​បុរាណ​សម័យ​ព្រេង​នាយ ។ ឈ្មោះ​អក្សរ​ខ្មែរ​បែប​មួយ គឺ​អក្សរ​ធំ​កាច់​ជ្រុង ច្រើន​ប្រើ​ចារ​នឹង​ស្លឹក​រឹត ។
ឧទាហរណ៍៖ អក្សរ​ខម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខន្ធុប្បាទ» មានន័យដូចម្ដេច ?


ខន្ធុប្បាទ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការប្រជុំចុះនៃខន្ធទាំងឡាយ (ម.ព. ខន្ធ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខន្ធវារកិច្ច» មានន័យដូចម្ដេច ?


ខន្ធវារកិច្ច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការបោះជុំរុំកណ្តាលវាល ក្នុងឱកាសធ្វើដំណើរកំសាន្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខន្ធវារកិច្ច» មានន័យដូចម្ដេច ?


ខន្ធវារកិច្ច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការបោះជុំរុំកណ្តាលវាល ក្នុងឱកាសធ្វើដំណើរកំសាន្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខន្ធភេទ» មានន័យដូចម្ដេច ?


ខន្ធភេទ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការបែកធ្លាយនៃខន្ធ គឺធាតុដែលផ្សំកើតឡើង ហើយរបះចេញពីគ្នាទៅវិញ
ឧទាហរណ៍៖ ជាតិថ្មខ្លះ បើដុតភ្លើងឱ្យក្តៅខ្លាំង នឹងដល់នូវខន្ធភេទ ដូចយ៉ាងថ្មកំបោរជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខន្ធបរិត្ត» មានន័យដូចម្ដេច ?


ខន្ធបរិត្ត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ន.) < ខន្ធ + បរិត្ត ។ ធម៌សម្រាប់ការពារខ្លួន មិនឲ្យពួកសត្វទីឃជាតិទាំងឡាយមកបៀតបៀនបាន ដោយការផ្សព្វផ្សាយនូវមេត្តាធម៌ទៅចំពោះស្តេចនាគទាំងឡាយ មានស្តេចនាគឈ្មោះវិរូបក្ខៈជាដើម ។ នៅក្នុងវិនយបិដក ចុល្លវគ្គ ទុតិយភាគ ១០ មាននិទានថា កាលព្រះពុទ្ធជាម្ចាស់ ទ្រង់គង់នៅក្នុងវត្តជេតពន ។ កាលណោះ មានភិក្ខុមួយអង្គពស់ចឹក ហើយក៏ធ្វើមរណៈទៅ ។ ពួកភិក្ខុក្រាបទូលរឿងនោះ ដល់ព្រះពុទ្ធជាម្ចាស់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បានជាដូច្នោះ ព្រោះភិក្ខុនោះ មិនផ្សាយមេត្តាចិត្ត ទៅកាន់ត្រកូលស្តេចពស់ទាំង ៤ ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុនោះ បានផ្សាយមេត្តាចិត្ត ទៅកាន់ត្រកូលស្តេចពស់ទាំង ៤ បើទុកជាពស់ចឹក ក៏មិនបានស្លាប់ដែរ ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុផ្សាយមេត្តាចិត្តទៅកាន់ត្រកូលស្តេចពស់ទាំង ៤ ដើម្បីគ្រប់គ្រងខ្លួន ដើម្បីរក្សាខ្លួន ដើម្បីការពារខ្លួន ។ ខ្លឹមសារនៃព្រះបរិត្តនេះ មានដូចតទៅ៖ វិរូបក្ខេហិ មេ មេត្តំ ភាវៈជាមិត្ររបស់អាត្មាអញ (ចូរមានជាមួយ) នឹងត្រកូលស្តេចនាគឈ្មោះ វិរូបក្ខៈទាំងឡាយផង, មេត្តំ ឯរាបថេហិ មេ ភាវៈជាមិត្ររបស់អាត្មាអញ (ចូរមានជាមួយ) នឹងត្រកូលស្តេចនាគឈ្មោះឯរាបថទាំងឡាយផង, ឆព្យាបុត្តេហិ មេ មេត្តំ ភាវៈជាមិត្ររបស់អាត្មាអញ (ចូរមានជាមួយ) នឹងត្រកូលស្តេចនាគឈ្មោះឆព្យាបុត្តទាំងឡាយផង, មេត្តំ កណ្ហាគោតមកេហិ ច ភាវៈជាមិត្ររបស់អាត្មាអញ (ចូរមានជាមួយ) នឹងត្រកូលស្តេចនាគឈ្មោះកណ្ហាគោតមកៈទាំងឡាយផង, អបាទកេហិ មេ មេត្តំ ភាវៈជាមិត្ររបស់អាត្មាអញ (ចូរមានជាមួយ) នឹងសត្វឥតជើងទាំងឡាយផង, មេត្តំ ទិបាទកេហិ មេ ភាវៈជាមិត្ររបស់អត្មាអញ (ចូរមានជាមួយ) នឹងសត្វជើង២ទាំងឡាយផង, ចតុប្បទេហិ មេ មេត្តំ ភាវៈជាមិត្ររបស់អាត្មាអញ (ចូរមានជាមួយ) នឹងសត្វជើង៤ទាំងឡាយផង, មេត្តំ ពហុប្បទេហិ មេ ភាវៈជាមិត្ររបស់អាត្មាអញ (ចូរមានជាមួយ) នឹងសត្វជើងច្រើនទាំងឡាយផង, មា មំ អបាទកោ ហឹសិ សត្វឥតជើងកុំបៀតបៀនអាត្មាអញឡើយ, មា មំ ហឹសិ ទិបាទកោ សត្វជើង ២ កុំបៀតបៀនអាត្មាអញឡើយ, មា មំ ចតុប្បទោ ហឹសិ សត្វជើង៤ កុំបៀតបៀនអាត្មាអញឡើយ, មា មំ ហឹសិ ពហុប្បទោ សត្វជើងច្រើន កុំបៀតបៀនអាត្មាអញឡើយ, សព្វេ សត្តា សព្វេ បាណា សព្វេ ភូតា ច កេវលា សត្វសត្វទាំងឡាយផង សព្វប្រាណទាំងឡាយផង សព្វភូតទាំងឡាយផង ទាំងអស់គ្នា, សព្វេ ភទ្រានិ ចស្សន្តុ សូមសព្វសត្វ (ទាំងនោះ) ឃើញនូវសេចក្តីចម្រើនទាំងឡាយ, មា កិញ្ចិ បាបមាគមា សេចក្តីលាមក អាក្រក់តិចតួចកុំមកដល់ឡើយគឺថាកុំកើតមាន (ដល់សត្វទាំងនោះឡើយ), អប្បមាណោ ពុទ្ធោ ព្រះពុទ្ធជាម្ចាស់ទ្រទ្រង់ព្រះគុណនឹងប្រមាណមិនបាន, អប្បមាណោ ធម្មោ ព្រះធម៌ទ្រទ្រង់នូវព្រះគុណ នឹងប្រមាណមិនបាន, អប្បមាណោ សង្ឈោ ព្រះសង្ឈទ្រទ្រង់នូវព្រះគុណនឹងប្រមាណមិនបាន, បមាណវន្តានិ សិរឹសបានិ អហិវិច្ឆិកា សតបទី ឧណ្ណានាភី សរពូ មូសិកា សត្វលូន ឬសត្វវារទាំងឡាយ គឺ ពស់ ខ្ទួយ ក្អែប ពីងពាង តុកកែ និងកណ្តុរ សុទ្ធតែមានប្រមាណ (គួររាប់ចំនួនបាន) គឺថា មិនច្រើនដូចគុណនៃព្រះរតនត្រ័យទេ, កតា មេ រក្ខា កតា មេ បរិត្តា កិរិយារក្សា អាត្មាអញបានធ្វើហើយទាំងកិរិយារារំាង អាត្មាអញក៏បានធ្វើហើយ, បដិក្កមន្តុ ភូតានិ ពួកសត្វ (កាច) ទាំងឡាយ ចូរចៀសចេញទៅ, សោហំ នមោ ភគវតោ អាត្មាអញ (ធ្វើឥឡូវនេះ) នូវកិរិយានមស្ការ ចំពោះព្រះដ៏មានព្រះភាគជាម្ចាស់, នមោ សត្តន្នំ សម្មាសសម្ពុទ្ធានន្តិ (អាត្មាអញធ្វើឥឡូវនេះ) នូវកិរិយានមស្ការចំពោះព្រះសម្មាសម្ពុទ្ធទាំងឡាយ ៧ ព្រះអង្គ ។ ក្នុងអដ្ឋកថាជាតក មានពន្យល់ថា កាលភិក្ខុនោះ ត្រូវពស់ចឹក ព្រះពុទ្ធជាម្ចាស់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយតថាគតធ្លាប់បង្រៀនខន្ធបរិត្តនេះ កាលនៅជាពោធិសត្វ គឺកាលសោយព្រះជាតិជាតាបស នៅក្នុងព្រៃហិមពាន្ត ជាមួយតាបសជាច្រើននាក់ ។ សម័យនោះ មានតាបសមួយរូបពស់ចឹក ហើយក៏ស្លាប់ទៅ ។ ទើបព្រះពោធិសត្វចងជាមន្តគាថា បង្រៀនដល់ពួកតាបសទាំងឡាយ ដើម្បីសូធ្យការពារខ្លួន ។ តែមុននឹងសូត្រនូវព្រះបរិត្តនេះ គួរសូត្រនូវពាក្យប្រារព្ធរបស់ព្រះបរិត្តនេះ ដែលហៅថា ខន្ធបរិត្តារមោ្ភ ជាមុនសិន ។ ឯពាក្យប្រារព្ធនោះ មានដូចតទៅ ៖ សព្វាសីវិសជាតីនំ ទិព្វមន្តាគទំ វិយ យន្នាសេតិ វិសំ ឃោរំ សេសញ្ចាបិ បរិស្សយំ អាណក្ខេត្តម្ហិ សព្វទា សព្វបាណិនំ សព្វសោបិ និវារេតិ បរិត្តន្តម្ភណាម ហេ (ប្រែថា) ព្រះបរិត្តឯណា តែងញ្ញុំាងពិសដ៏ពន្លឹក នៃពួកសត្វទីឃជាតិទាំងអស់ ឲ្យវិនាសទៅ ដូចជាឱសថវិសេសដ៏ប្រកបដោយមន្តទិព្វ ម្យ៉ាងទៀត ព្រះបរិត្តឯណា តែងឃាត់បង់នូវសេចក្តីអន្តរាយដ៏សេសរបស់សត្វទាំងអស់ ក្នុងអាណាក្ខេត្តទាំងមូល ដោយប្រការទាំងពួង សព្វ ៗ កាល យើងទាំងឡាយសូត្រឥឡូវនេះនូវព្រះបរិត្តនោះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខន្ធ» មានន័យដូចម្ដេច ?


ខន្ធ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) (សំ.) (ស្កន្ធ) ក; ដើម; គំនរ; ពួក, កង, ប្រជុំ; កំណត់ ។
ឧទាហរណ៍៖ ខន្ធ ៥ គឺ​រូបក្ខន្ធ វេទនា​ខន្ធ សញ្ញា​ខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ ។ ទម្លាយ​ខន្ធ ឬ រំលាង​ខន្ធ គឺ​ស្លាប់ ។ រំលត់​ខន្ធ គឺ​ចូល​និព្វាន ។

                ការលាយចូលនៃផ្នែកដែលស្អិតល្មួតជាប់គ្នា។

               បា., សំ. (ន.) (ស្កន្ធ) < ខំ-សទ្ធូ. + ធា-ធា. + អ-ប. (ផ្លាស់និគ្គហិត ជា ន ហើយលុប ស្រៈ អា របស់ ធា) ។ វិ. ខំសង្ខាតំ អវយវំ ធារេតីតិ > ខន្ធោ សភាវៈដែលទ្រទ្រង់នូវអវយវៈគឺឥន្រ្ទិយទុក ឈ្មោះថា ខន្ធ, ឬ ខានិ ចក្ខុន្រ្ទិយាទីនិ ធារេន្តីតិ > ខន្ធោ សភាវៈដែលទ្រទ្រង់ទុកនូវឥន្ទ្រិយទាំងឡាយមានចក្ខុន្រ្ទិយជាដើម ឈ្មោះថា ខន្ធ, ឬ អត្តានិច្ចាទីហិ ខំ សុញ្ញំ ធារេតីតិ > ខន្ធោ សភាវៈដែលទ្រទ្រង់ទុកនូវភាពសូន្យទទេ ដោយលក្ខណៈមិនទៀងទាត់ក្នុងខ្លួនជាដើម ឈ្មោះថា ខន្ធ ។ ម្យ៉ាងទៀត ខន្ធ < ខាទ៊-ធា. + អ-ប., ផ្លាស់ ខាទ៊ ជា ខន្ធ៊ ។ វិ. អវយវេ ខាទតីតិ > ខន្ធោ សភាវៈដែលទំពាស៊ីនូវអវយវៈទាំងឡាយឈ្មោះថា ខន្ធ, ឬ ជាតិជរាមរណាទីហិ ខាទិតព្វោតិ > ខន្ធោ សភាវៈដែលត្រូវជាតិ ជរា មរណៈ ជាដើម ទំពាស៊ី ឈ្មោះថា ខន្ធ ។ ម្យ៉ាងទៀត ខន្ធ <ខណ្ឌ៊-ធា. +អ-ប., ផ្លាស់ ណ្ឌ៊ ជា ន្ធ៊ ។ វិ. ទានផលំ ខណ្ឌតីតិ > ខន្ធោ សភាវៈតែងទម្លាយចោលនូវផលរបស់ទាន ឈ្មោះថា ខន្ធ ។ ឬ ញាណេន ខញ្ញតេតិ > ខន្ធោ សភាវៈដែលបណ្ឌិតជីកដោយប្រាជ្ញា ។ រាសិតោ ខន្ធោ នាម ដែលឈ្មោះថា ខន្ធ ព្រោះជាគំនរ, ពួក, កង, ប្រជុំ ។ ខន្ធមាន៥ គឺរូបក្ខន្ធ, វេទនាក្ខន្ធ, សញ្ញាក្ខន្ធ, សង្ខារក្ខន្ធ និងវិញ្ញាណក្ខន្ធ (ម.ព. បញ្ចក្ខន្ធផង) ។ ទម្លាយខន្ធ ឬរំលាងខន្ធ គឺស្លាប់ ។ រំលត់ខន្ធ គឺចូលនិព្វាន ។ ពាក្យថា ខន្ធ នេះ ប្រែថា ក, ដើម, ស្មា ក៏មាន ។ ខន្ធស័ព្ទចុះក្នុងអត្ថច្រើនយ៉ាងដូចជា៖ ១- រាសិម្ហិ ក្នុងអត្ថថា គំនរ ដូចជា មហោឧទកក្ខន្ធោ គំនរនៃទឹកដ៏ច្រើន; ២- បញ្ញត្តិយំ ក្នុងអត្ថនៃបញ្ញត្តិ ដូចជា ទារុក្ខន្ធោ ដុំនៃឈើ; ៣- រុឡ្ហិយំ ក្នុងអត្ថនៃពាក្យរត់មាត់ ដូចជា ចិត្តំ មានសំ ហទយំ បណ្ឌរំ មនោ មនាយតនំ វិញ្ញាណំ វិញ្ញាក្ខន្ធោ; ៤- គុណេ ក្នុងអត្ថថា គុណ ដូចជា សីលក្ខន្ធោ គុណគឺសីល សមាធិក្ខន្ធោ គុណគឺសមាធិ ។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខន្ទរា» មានន័យដូចម្ដេច ?


ខន្ទរា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​រោគ​កើត​ក្នុង​បំពង់​ក ហើម​ចេញ​មក​ក្រៅ។
ឧទាហរណ៍៖ រោគ​កន្ទរា ។

ដកស្រង់​ពី​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខន្តី» មានន័យដូចម្ដេច ?


ខន្តី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា​ ( បា. ខន្តិ; សំ. ក្សាន្តិ ) អំណត់អត់ឱន សេចក្តីអត់ធន់ អត់ទ្រាំនូវកំហឹង និងសេចក្តីទុក្ខកង្វល់ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខន្តិ» មានន័យដូចម្ដេច ?


ខន្តិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បា.; សំ. (ន.) (ខន្តិ, ក្សាន្តិ) < ខម៊-ធា. + តិ-ប. ។ វិ. ខមនំ សហនំ > ខន្តិ សេចក្តីអត់ធន់ ឈ្មោះថា ខន្តិ បានដល់ អំណត់អត់ឱន, ការអត់ធន់ ។ ឧ. យា ខន្តិ ខមនតា អធិវាសនតា អចណ្ឌិក្កំ អនសុរោបោ អត្តមនតា ចិត្តស្ស អយំ វុច្ចតិ ខន្តិ សេចក្តីអត់ធន់, ការស៊ូទ្រាំ, ការអត់សង្កត់, អាការៈមិនកាច, ការនិយាយសម្តីមិនអាក្រក់, ការមានចិត្តរីករាយទាំងនេះហៅថា ខន្តិ ។ ខ្មែរយើងប្រើពាក្យ ខន្តិ នេះថា ខន្តី ដើម្បីឱ្យស្រួលមាត់ហើយមានលក្ខណៈស្រទន់ ឧ. ខន្តីទៅកូន! កុំទៅតបតនឹងវា ។ នៅក្នុងភាសិតោវាទមានសម្តែងអំពីខន្តិថា៖ ខន្តិ បរមំ តបោ តីតិក្ខា និព្វានំ បរមំ វទន្តិ ពុទ្ធា ន ហិ បព្វជិតោ បរូបឃាតី, សមណោ ហោតិ បរំ វិហេឋយន្តោ។ អំណត់ គឺសេចក្តីអត់ធន់ ជាតបធម៌ដ៏ឧត្តម ព្រះពុទ្ធទាំងឡាយទ្រង់ត្រាស់ថា ព្រះនិព្វានជាគុណជាតដ៏ឧត្តម អ្នកបូសដែលបៀតបៀនសត្វដទៃ សម្លាប់សត្វដទៃ មិនមែនជាបព្វជិត មិនមែនជាសមណៈឡើយ ។ សីលសមាធិគុណានំ ខន្តិ បធានការណំ សព្វេបិ កុសលា ធម្មា ខន្ត្យាយេវ វឌ្ឍន្តិ តេ ។ សេចក្តីអត់ធន់ ជាហេតុជាទីតាំងនៃគុណ គឺសីលនិងសមាធិទាំងឡាយ ធម៌ទាំងឡាយជាកុសលទាំងអស់នោះ តែងចម្រើនដោយសេចក្តីអត់ធន់មែនពិត ។ កេវលានំបិ បាបានំ ខន្តិ មូលំ និកន្តតិ គរហកលហាទីនំ មូលំ ខណតិ ខន្តិកោ ។ សេចក្តីអត់ធន់ តែងកាត់បង់បាននូវឫសនៃបាបទាំងឡាយទាំងអស់; បុគ្គលអ្នកអត់ធន់ ឈ្មោះថា ជីករំលើងនូវឫសនៃទោសទាំងឡាយ មានពាក្យតិះដៀល និងការឈ្លោះប្រកែកជាដើម ។ ខន្តិ ធីរស្សលង្ការោ ខន្តិ តបោ តបស្សិនោ ខន្តិ ពលំ វ យតីនំ ខន្តិ ហិតសុខាវហា ។ សេចក្តីអត់ធន់ ជាគ្រឿងអលង្ការរបស់អ្នកប្រាជ្ញ, សេចក្តីអត់ធន់ ជាគ្រឿងដុតបង់នូវបាបរបស់អ្នកដែលមានតបធម៌, សេចក្តីអត់ធន់ ជាកម្លាំងរបស់អ្នកប្រព្រឹត្តធម៌, សេចក្តីអត់ធន់ ជាគុណជាតិ នាំមកនូវប្រយោជន៍ និងសេចក្តីសុខ ។ ខន្តិកោ មេត្តវា លាភី យសស្សី សុខសីលវា បិយោ ទេវមនុស្សានំ មនាបោ ហោតិ ខន្តិកោ ។ អ្នកអត់ធន់ ជាអ្នកមានមិត្រសម្លាញ់ ជាអ្នកមានលាភ ជាអ្នកមានយស ជាអ្នកមានសេចក្តីសុខជាប្រក្រតី; អ្នកអត់ធន់ រមែងជាទីស្រឡាញ់ជាទីគាប់ចិត្តនៃទេវតានិងមនុស្សទាំងឡាយ ។ អត្តនោបិ បរេសញ្ច អត្ថាវហោ វ ខន្តិកោ សគ្គមោក្ខគមំ មគ្គំ អារុឡ្ហា ហោតិ ខន្តិកោ ។ អ្នកអត់ធន់ ជាអ្នកនាំមកនូវប្រយោជន៍ដល់ខ្លួនផង ដល់ជនទាំងឡាយឯទៀតផង; អ្នកអត់ធន់ ជាអ្នកឡើងកាន់ផ្លូវជាទីទៅកាន់ឋានសួគ៌ និងព្រះនិព្វាន ។ សត្ថុនោ វចនោវាទំ ករោតិយេវ ខន្តិកោ បរមាយ ច បូជាយ ជិនំ បូជេតិ ខន្តិកោ ។ អ្នកអត់ធន់ ឈ្មោះថា ធ្វើតាមនូវព្រះពុទ្ធដីកា ជាឱវាទនៃព្រះសាស្តាមែនពិត; អ្នកអត់ធន់ ឈ្មោះថា បូជានូវព្រះវិជិតមារ ដោយការបូជាដ៏ឧត្តម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខន់» មានន័យដូចម្ដេច ?


ខន់


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា កក​តែ​នៅ​ទន់។
ឧទាហរណ៍៖ ឈាម​ខន់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខនិជសាស្រ្ត» មានន័យដូចម្ដេច ?


ខនិជសាស្រ្ត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិទ្យាចែងពីការរំលាយធាតុរ៉ែ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខនិជកម្ម» មានន័យដូចម្ដេច ?


ខនិជកម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការប្រែក្លាយនៃលោហធាតុទៅជា​ ដុំថ្ម កាលបើ ស្លលាយនឹងស្ពាន់ធ័រ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខនិជ» មានន័យដូចម្ដេច ?


ខនិជ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធាតុថ្មដែលនៅខាងក្នុង ឬនៅលើផ្ទៃព្រះធរណី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខន» មានន័យដូចម្ដេច ?


ខន


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្ទើរ​ដំណើរ​មិន​បាន​ទៅ​តាម​ពេល​កំណត់ ។
ឧទាហរណ៍៖ ខន​ដំណើរ​ទៅ​មិន​រួច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខត្តិយៈ» មានន័យដូចម្ដេច ?


ខត្តិយៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) មើល​ពាក្យ ក្សត្រ និង ក្សត្រិយ៍ ។

                     បា. (ន.) < ខត្ត + ឥយ-ប. ក្សត្រិយ៍, ស្តេច. ព្រះរាជាទ្រង់បានទទួលមុទ្ធាភិសេកហើយ ។ វិ. ខត្តស្សាបច្ចំ > ខត្តិយោ ទាយាទរបស់ក្សត្រ ឈ្មោះថា ខត្តិយៈ, ខត្តោនំ អធិបតិភូតត្តា វា ខត្តិយោតិ អាទិកប្បិ-ករាជា វុច្ចតិ ឬថា ព្រះរាជាដែលឈ្មោះថា ខត្តិយៈ ព្រោះទ្រង់ធំជាងអ្នកស្រែដែលលោកហៅសំដៅដល់ព្រះរាជាខាងដើមនៃកប្ប (បឋមក្សត្រិយ៍ ក្នុងបឋមកប្ប) ។ ឧ. ខត្តិយោ នាម ឧភតោ សុជាតោ ហោតិ មាតិតោ ច បិតិតោ ច ដែលឈ្មោះថា ក្សត្រិយ៍ គឺទ្រង់មានកំណើតប្រសើរទាំងពីរចំណែក គឺចំណែកខាងព្រះជននី (ព្រះមាតា) និងចំណែកខាងព្រះជនក (ព្រះបិតា) ។ ក្នុងភាសាបាលី ពាក្យថា ក្សត្រិយ៍នេះ មានប្រើច្រើនបទគឺ៖ ១- ខត្តិយៈ (ម.ព. ខត្តិយៈ) ។ ២- រាជញ្ញ ក្សត្រិយ៍, ស្តេច, ព្រះរាជាដែលទ្រង់មិនទាន់បានទទួលមុទ្ធាភិសេកនៅឡើយ ដូចក្នុងអដ្ឋកថា នៃបាយាសិរាជញ្ញសូត្រ ពោលថា រាជញ្ញោតិ អនភិសិត្តករាជា ពាក្យថា រាជញ្ញ គឺព្រះរាជាដែលមិនទាន់បានអភិសេក ។ វិ. រញ្ញោ ខត្តិយស្ស អបច្ចំ > រាជញ្ញោ រជ្ជទាយាទ ឈ្មោះថា រាជញ្ញៈ ។ ឧ. បាយាសិ រាជញ្ញោ អសក្កច្ចំ ទានំ ទត្វា ព្រះបាទបាយាសិ ជារាជញ្ញៈទ្រង់ថ្វាយទានដោយសេចក្តីមិនគោរព ។ ៣- ខត្ត ក្សត្រិយ៍, ស្តេច, ព្រះរាជាទ្រង់បានទទួលមុទ្ធាភិសេកហើយ ។ វិ. ខត្តស្ស អបច្ចំ > ខត្តំ ទាយាទរបស់ក្សត្រិយ៍ ឈ្មោះថា ខត្តៈ ។ ៤- មុទ្ធាភិសិត្ត ក្សត្រិយ៍, ស្តេច, ព្រះរាជាទ្រង់បានទទួលមុទ្ធាភិសេកហើយ ។ រជ្ជារោបនសមយេ ទក្ខិណាវដ្តសង្ខោទកេន គង្គានីតេន មុទ្ធនិ ខត្តិយកញ្ញាទីហិ អភិសិត្តត្តា មុទ្ធាភិសិត្តោ, បឋមខត្តិយោ ព្រះរាជាទ្រង់ព្រះនាមថា មុទ្ធាភិសិត្តៈ ព្រោះទ្រង់ត្រូវបានអភិសេកដោយទក្ខិណោទកស័ង្ខដែលនាំមកអំពីស្ទឹងគង្គា ស្រោចលើព្រះសិរសា អំពីដៃនៃខត្តិយកញ្ញាជាដើម ក្នុងពេលដែលទ្រង់ឡើងគ្រងរាជ្យ សំដៅដល់ បឋមក្សត្រិយ៍ ។ ឧ. មុទ្ធាភិសិត្តោ នាម ខត្តិយាភិសេកេន អភិសិត្តោ ហោតិ អ្នកបានអភិសេកឡើងជាក្សត្រិយ៍ ឈ្មោះថា មុទ្ធាភិសិត្តៈ ។ ៥- ពាហុជ ក្សត្រិយ៍, ស្តេច, ព្រះរាជាទ្រង់បានទទួលមុទ្ធាភិសេកហើយ ។ ព្រហ្មពាហុតោ ជាតត្តា ពាហុជោតិ ហិ និកាយន្តរិកានំ លទ្ធិ ស្តេចដែលហៅថា ពាហុជៈ ព្រោះប្រកាន់ថា កើតមកពីដើមដៃរបស់ព្រះព្រហ្ម, ពាក្យនេះជាលទ្ធិរបស់ព្រហ្មញ្ញសាសនា ឈ្មោះនិកាយន្តរិកៈ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខត្តិយានី» មានន័យដូចម្ដេច ?


ខត្តិយានី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំ. (ន.) < ខត្តិយ + ឥនី-ប. ។ ស្រ្តីដែលមានពូជពង្សដ៏ប្រសើរ, ស្តេចស្រីដែលកើតក្នុងត្រកូលខត្តិយៈ ឬជាព្រះជាយារបស់ក្សត្រិយ៍អង្គណាមួយ ស្រ្តីនោះឈ្មោះថា ខត្តិយានី (ក្សត្រិយានី) ។ ឧ. អភិជាតា ខត្តិយានី នវ បុត្តេ ជនិស្សតិ ក្សត្រិយានីទ្រង់មានកំណើតដ៏ប្រសើរ នឹងប្រសូតព្រះរាជបុត្រ៩ព្រះអង្គ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខណ្ឌស្ករ» មានន័យដូចម្ដេច ?


ខណ្ឌស្ករ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ខណ្ឌសក្ករ “ស្ករក្រាមដុំៗ” ) ឈ្មោះថ្នាំកែរោគមួយយ៉ាងស្រដៀងនឹងស្ករក្រាម ( មាននិយាយតែក្នុងក្បួនផ្សំថ្នាំពីបុរាណ ) ។ ឈ្មោះស្វាយមួយប្រភេទ ផ្លែរាងតូចខ្លី សំបកទុំហើយក៏នៅតែបៃតង ជ័រច្រើន ។
ឧទាហរណ៍៖ ស្វាយខណ្ឌស្ករ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខណ្ឌសីមា» មានន័យដូចម្ដេច ?


ខណ្ឌសីមា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) សីមា​តូច ។ ឈ្មោះ​ពទ្ធ​សីមា​តូច ដែល​ព្រះ​ភិក្ខុ​សង្ឃ​សន្មត ដោយ​ញត្តិ​ទុតិយ​កម្ម​វាចា ផ្ដាច់​ចេញ​ចាក​មហា​សីមា ដើម្បី​ធ្វើ​សង្ឃ​កម្ម​ដោយ​ងាយ (ព. វិ. ពុ.) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខណ្ឌសញ្ញា» មានន័យដូចម្ដេច ?


ខណ្ឌសញ្ញា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) សញ្ញា​មាន​រូប​យ៉ាង​នេះ (។) សម្រាប់​ប្រើ​រាំង​ឃ្លា ឬ​សង្កាត់​នៃ​សេចក្ដី​មួយ​ៗ ឲ្យ​ដាច់​ស្រឡះ​ដោយ​ឡែក​ពី​គ្នា ។ វេវ. ល្បះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខណ្ឌភាគ» មានន័យដូចម្ដេច ?


ខណ្ឌភាគ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំណិតដែលកាត់ចែក ដូចយ៉ាងវត្ថុមូល ចិតយកភាគមួយយ៉ាងតូច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខណ្ឌខាប់» មានន័យដូចម្ដេច ?


ខណ្ឌខាប់


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ម. ព. ខាប់​ខណ្ឌ) ។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា (ម. ព. ខាប់​ខណ្ឌ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខណ្ឌករណ៍» មានន័យដូចម្ដេច ?


ខណ្ឌករណ៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការចែក​ កាត់ជាចំណិត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខណ្ឌ» មានន័យដូចម្ដេច ?


ខណ្ឌ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) សង្កាត់, ប៉ែក, កំណត់, ប៉ែកអាណាខែត្រ ។ នាទីដែលមានឃុំច្រើនឡើង ហើយដែលមានចៅហ្វាយខណ្ឌមួយកាន់កាប់រាជការ; ខណ្ឌត្រូវឡើងស្រុក ហើយស្រុកត្រូវឡើងខែត្រ, ជួនកាលខណ្ឌឡើងផ្ទាល់ទៅខែត្រក៏មាន​ ។

ឧទាហរណ៍៖ ខណ្ឌ​ភ្នំពេញ ។ ពាក្យ​ខាង​លើ​នេះ ប្រើ​តែ​ក្នុង​សម័យ​ជាន់​ដើម សព្វ​ថ្ងៃ​គេ​ប្រើ​ពាក្យ​ ស្រុក ជា​ជំនួស ខណ្ឌវិញ ។

                ​( សំ. បា. ) កម្រិត, បម្រាមផ្តាច់មិនឲ្យធ្វើ ។
ឧទាហរណ៍៖ ទៅ​បាន ឥត​មាន​ខណ្ឌ​ទេ ព្រះ​រាជ​ខណ្ឌ ។

?ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា​ រដ្ឋបាលខណ្ឌ ដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាខណ្ឌ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខណៈ» មានន័យដូចម្ដេច ?


ខណៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ក្សណ ) ស្របក់, រំពេច
ឧទាហរណ៍៖ ខណៈនោះ, មួយខណៈ ។

            ស្របក់ រំពេច ឱកាស កាលៈទេសៈ ។

            បា.,សំ. (ក្សណ) (ន.) < ខិ ឬ ខី-ធា + យុ-ប.។ វិ. ខីយតិឯត្ថាតិ > ខណោ កាលជាទីអស់ទៅនៃអាយុរបស់សត្វ ។ ម្យ៉ាងទៀត សត្តានំ អាយុ ខីយតិ ហាយតិ ឯត្ថ កាលេតិ > ខណោ កាលជាទីអស់ទៅនៃអាយុរបស់សត្វឈ្មោះថា ខណៈ ។ ខណោតិ ខណោ ពេលវេលាដែលបៀតបៀន (នូវអាយុជីវិតរបស់សត្វ) ឈ្មោះថា ខណៈ (ស្របក់, មួយរំពេច, ជួរខណៈ), ខណៈនោះ, មួយខណៈ ។ វិ. ទសហិ អច្ឆរាហិ អង្គុលិផោដ្ឋេហិ លក្ខិតោ កាលោ ខណោ នាម ពេលវេលាដែលកំណត់ដោយការផ្ទាត់ម្រាមដៃ ១០ដង ឈ្មោះថា ខណៈ ។ ឧ. ខណោ វោ ភិក្ខវេ បដិលទ្ធោ ព្រហ្មចរិយវាសាយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយបាននូវខណៈដើម្បីប្រព្រឹត្តនូវព្រហ្មចរិយធម៌ ។ ឧ. ខណោ មា វោ ឧបច្ចគា ខណៈកុំកន្លងនូវអ្នកទាំងឡាយឡើយ ។ ក្នុងសម្ពហុលភិក្ខុវត្ថុ (ធម្មទដ្ឋកថា និរយវគ្គ) សម្តែងនូវខណៈ ដែលបុគ្គលមិនគួរកន្លងមាន ៥ យ៉ាងគឺ៖ ១- ពុទ្ធុប្បាទក្ខណោ ខណៈដែលមានព្រះពុទ្ធត្រាស់ដឹងឡើង; ២- មនុស្សត្តភាវក្ខណោ ខណៈដែលបានកើតមានអត្តភាពជាមនុស្ស; ៣- មជ្ឈិមទេសេ ឧប្បត្តិក្ខណោ ខណៈដែលបានកើតក្នុងមជ្ឈិមប្រទេស; ៤- សម្មាទិដិ្ឋយា បដិលទ្ធក្ខណោ ខណៈដែលបានជាសម្មាទិដ្ឋិ; ៥- ឆន្នំ អាយតនានំ អវេកល្លក្ខណោ ខណៈដែលមានអាយតនៈទាំង ៦ មិនវិកលវិការ (ខ្វះខាត ឬខូតខាតដោយប្រការណាមួយ) ។ ខណៈសព្ទមានអត្ថន័យ ២ យ៉ាងគឺ៖ ១- កាលវិសេសៈ ខណៈគឺពេលវេលា ដែលកំណត់ដោយការផ្ទាត់ម្រាមដៃ១០ដង; ២- និព្យាបារដ្ឋិ ខណៈគឺការតាំងនៅមិនយូរអង្វែង ។ ដើម្បីឱ្យដឹងពាក្យថា ខណៈ នេះ មានរយៈពេលស្មើនឹងប៉ុន្មាន សូមមើលមាត្រារាប់រយៈពេលខ្លីៗ តាមបែបភាសាបាលីខាងក្រោមនេះ៖ ទសច្ឆរប្បមាណោ កាលោ ខណោ នាម, តេន ខណេន ទសក្ខណោ កាលោ លយោ នាម, តេន លយេន ច ទសលយោ ខណលយោ នាម, តេន ទសគុណោ មុហុត្តោ នាម, តេន មុហុត្តេន ទសគុណោ ខណមុហុត្តោ នាម ប្រែថា៖ រយៈពេលផ្ទាត់ម្រាមដៃ ១០ដង ស្មើនឹង ១ខណៈ ១០ ខណៈ ស្មើនឹង ១លយៈ ១០ លយៈ ស្មើនឹង ១ខណលយៈ ១០ ខណលយៈ ស្មើនឹង ១មុហុត្តៈ ១០ មុហុត្តៈ ស្មើនឹង ១ខណៈមុហុត្តៈ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខណិកសមាធិ» មានន័យដូចម្ដេច ?


ខណិកសមាធិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការនឹករំពឹងស្លុងចិត្តក្នុងអារម្មណ៍ណាមួយ បានតែមួយស្របក់ក៏បាត់ទៅវិញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខណិកភាព» មានន័យដូចម្ដេច ?


ខណិកភាព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លក្ខណៈ ឬភាពអ្វីៗដែលបាត់ឃើញៗ ដើរ ឈប់ៗ ដែលស្បើយ ហើយរើវិញ (ជំងឺ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខខិត» មានន័យដូចម្ដេច ?


ខខិត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រកាន់​ទុក ចំណាំ​ទុក​នូវ​របស់​អ្វី​មួយ​ថា ជា​របស់​ខ្លួន ដោយ​ដាក់​សញ្ញា​ជា​សម្គាល់ ។
ឧទាហរណ៍៖ ឃ្មុំ​នេះ​មាន​គេ​ខខិត​ហើយ (អ្នក​ស្រុក​ខ្លះ​និយាយ​ថា ខងខិត) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខន្ទរា» មានន័យដូចម្ដេច ?


ខន្ទរា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​រោគ​កើត​ក្នុង​បំពង់​ក ហើម​ចេញ​មក​ក្រៅ។
ឧទាហរណ៍៖ រោគ​កន្ទរា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខកដិម​ផ្កា , ស​,ចន្ទនា» មានន័យដូចម្ដេច ?


ខកដិម​ផ្កា , ស​,ចន្ទនា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សមួយប្រភេទកម្ពស់ ២-៤ម ដុះក្រោមម្លប់ឈើធំៗ ក្នុងព្រៃក្រាស់នៃប្រទេសខ្មែរ​ និងវៀតណាម ។ គេនិយមដាំវាក្នុងសួន ឬក្នុងផើង ជាលំអ ផ្កាតូចៗមានពណ៌ស ។ ឈើសំរាប់ប្រើធ្វើជាប្រអប់ និងជាបង្គោលរបង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខក» មានន័យដូចម្ដេច ?


ខក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ខានចេញទៅ, ខានចូលមកដោយមានហេតុអ្វីនីមួយមកឃាត់ខាំងរាំងរា ។
ឧទាហរណ៍៖ ខកដំណើរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខ» មានន័យដូចម្ដេច ?



មានន័យថា ព្យញ្ជនៈ​ទី ២ ក្នុង​វគ្គ​ទី ១ ជា​កណ្ឋជៈ មាន​សំឡេង​ក្នុង​បំពង់​ក ជា​ធនិត-អឃោសៈ ខាង សំ. បា. មាន​សំឡេង​ជា ក្ហៈ ។
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចម្អិន​ម្ហូប​ដែល​ហៅ ខ។
ឧទាហរណ៍៖ ខ​ត្រី ខ​សាច់ ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា​ ត្រី ឬសាច់​ដែល​ចម្អិន​ដោយ​មាន​គ្រឿង​ផ្សេង​ៗ លាយ​ផ្សំ​ផង ជា​ម្ហូប​មាន​ទឹក​ទីទៃ​ពី​សម្ល​និង​ត្រី​ស្ងោរ។
ឧទាហរណ៍៖​ ត្រី​ខ ជ្រូក​ខ ។

               ​ឈ្មោះ​ដាវ​ដង​វែង មាន​ងៀង​នៅ​ខ្នង ។
ឧទាហរណ៍៖ ដាវ​ខ ។

               ប្រការ ចំពូក មាត្រា បទ ន័យ សេចក្ដី​ស្រង់ រួម​ចំនួន​ខ្លី​ៗ ។
ឧទាហរណ៍៖ ខ១, ខ២, ខ៣ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្អែល» មានន័យដូចម្ដេច ?


ក្អែល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធូលី មន្ទិល​ដែល​ជាប់​នឹង​ស្បែក ឬ​នឹង​វត្ថុ​ស្អាត។
ឧទាហរណ៍៖ ក្អែល​ខ្លួន ក្អែល​ដៃ ក្អែល​សំពត់។

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះរជ្ផោជល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្អែប» មានន័យដូចម្ដេច ?


ក្អែប


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​សត្វ​មាន​ពិស​មួយ​ប្រភេទ មាន​ជើង​ច្រើន សម្រាប់​វារ (បាលី​ហៅ សតបទី “សត្វ​មាន​ជើង​ច្រើន”)។
ឧទាហរណ៍៖ ក្អែប​វារ ក្អែប​ខាំ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្អែកទឹកមធ្យម» មានន័យដូចម្ដេច ?


ក្អែកទឹកមធ្យម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រវែង ៦៤ ស.ម ពេលមិនបន្តពូជៈ ដូចក្អែកទឹកតូច ប៉ុន្តែមាឌធំជាងបន្តិច ចំពុះវែងជាង កន្ទុយវែង បំពង់កស ចំពុះលឿង។ ពេលបន្តពូជៈ នៅពីលើ ក្បាលមានរោមពណ៌សមួយដុំ ចំពុះខ្មៅ។ ទីជំរកៈ តំបន់ដីសើមផ្សេងៗ ទឹកសាប និងទឹកប្រៃ។ របាយៈ វត្តមានពេញមួយឆ្នាំ បន្ទាយពងកូនធំជាងគេនៅតំបន់ព្រែកទាល់បឹងទន្លេងសាប។ រដូវបន្តពូជៈ ចាប់ពីខែមករា ដល់ខែសីហា ពងចំនួន ០៣ ទៅ ០៦។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្អែកទឹកធំ» មានន័យដូចម្ដេច ?


ក្អែកទឹកធំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រវែង ៨០-១០០ ស.ម ពេលមិនបន្តពូជៈ មានមាឌធំជាងក្អែកទឹកដទៃ ចំពុះធំ បំពង់កលើ និងមុខពណ៌ស។ រដូវបន្តពូជៈ មានរោមឆូតសយ៉ាងច្រើននៅលើក្បាល និងគល់ចំពុះពណ៌លឿង ដៅសនៅដើមកកាន់តែធំ។ ទីជំរកៈ មិនទាន់ពេញវ័យៈ ក្បាល ក និងពោះស្ទើតែពណ៌ស ខ្នងប្រផេះក្រម៉ៅ។ វាលភក់រុក្ខជាតិ និងច្រាំងសមុទ្រ។ របាយៈ វត្តមានពេញមួយឆ្នាំ ភាគច្រើននៅបឹងទន្លេសាប។ រដូចបន្តពូជៈ ខែតុលា ដល់កុម្ភៈ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្អែក» មានន័យដូចម្ដេច ?


ក្អែក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​បក្សី​មួយ​ប្រភេទ សម្បុរ​ខ្មៅ​សុទ្ធ ដំណើរ​លោត​ៗ ច្រើន​បរិភោគ​អសុភ​ជា​អាហារ។ ឈ្មោះ​ត្រី​មួយ​ប្រភេទ មាន​ស្រកា សម្បុរ​ខ្មៅ​ប្រផេះ រង្វង់​មាត់​តូច ។
ឧទាហរណ៍៖​ ត្រី​ក្អែក។

​​​                ឈ្មោះ​តាសក់​ពុល​មួយ​ប្រភេទ ផ្លែ​រាង​មូល​ទុំ​ឡើង​ពណ៌​ក្រហម ។
ឧទាហរណ៍៖ តាសក់​ក្អែក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្អែ» មានន័យដូចម្ដេច ?


ក្អែ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រើ​អាហារ​ចេញ​ពី​មាត់​ដោយ​ខ្យល់​មិន​ស្រួយ; ច្រើន​និយាយ​តែ​អំពី​ក្មេង ដែល​រើ​ទឹក​ដោះ​ចេញ​មក។
ឧទាហរណ៍៖ ក្អែ​ទឹក​ដោះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្អេលក្អល» មានន័យដូចម្ដេច ?


ក្អេលក្អល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាការៈ​រមួល​ខ្លួន អែនអនៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្អេងក្អាង» មានន័យដូចម្ដេច ?


ក្អេងក្អាង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ម. ព. ក្អេង និង ក្អាង)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្អេង» មានន័យដូចម្ដេច ?


ក្អេង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្វី​ៗ ដែល​ប៉េង​ទៅ​ខាង។
ឧទាហរណ៍៖ ក្អេង​ឆ្នាំង រាង​ក្អេង។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា អ្វី​ៗ ដែល​ប៉េង​ទៅ​ខាង។
ឧទាហរណ៍៖ ក្អេង​ឆ្នាំង រាង​ក្អេង។

                   ដែល​មាន​ឫក ឬ សំដី​ឥត​កោត​ញញើត។ ប្រើ​ជា កិ. វិ. ផង​ក៏​បាន : និយាយ​ក្អេង។
ឧទាហរណ៍៖ ឫក​ក្អេង សំដី​ក្អេង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្អៀកៗ» មានន័យដូចម្ដេច ?


ក្អៀកៗ


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ពាក្យសម្រាប់ញ៉ាំងពាក្យសើចឲ្យវិសេសឡើង ។
ឧទាហរណ៍៖ សើចក្អៀកៗ គឺសើចស្រួល ( ម. ព. កក្អៀក ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្អឿយ» មានន័យដូចម្ដេច ?


ក្អឿយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់​សម្រាប់​ការ​សូត្រ ការ​អំបោះ មាន​សណ្ឋាន​ដូច​រហាត់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្អួត» មានន័យដូចម្ដេច ?


ក្អួត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រើ​អាហារ​ចេញ​ពី​ក្រពះ​មក​តាម​មាត់។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិរឹងមានបន្លា ដុះក្នុងព្រៃវាលជិតមាត់សមុទ្រនៃទ្វីបអាស៊ីក្តៅ។ គេតែងដាំដើមក្អួតសម្រាប់ធ្វើរបងការពារគេហដ្ឋាន ព្រោះរុក្ខជាតិនេះមានមែកធាងមាំល្អ ហើយមានបន្លាទៀត។ គេយកគ្រាប់ដែលលីង ហើយកិនល្អិតផឹកដើម្បីរំងាប់រោគផ្សេងៗ ដូចជាជំងឺចង់ក្អួត និងតឹងដើមទ្រូង។
?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់អាចៀន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្អុក» មានន័យដូចម្ដេច ?


ក្អុក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ត្រី​មួយ​ប្រភេទ សណ្ឋាន​ប្រហែល​នឹង​ត្រី​កញ្ចុះ មាន​ពង​ធំ​ៗ ប៉ុន​ពង​ជីងចក់ តែ​សំបក​ពង​ទន់។
ឧទាហរណ៍៖ ត្រី​ក្អុក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្អឹកៗ» មានន័យដូចម្ដេច ?


ក្អឹកៗ


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ពាក្យសម្រាប់ញ៉ាំងពាក្យសើចឲ្យប្លែកជាងប្រក្រតី​ ។
ឧទាហរណ៍៖ សើចក្អឹកៗ ( ម. ព. កក្អឹក ផង ) ។

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ពាក្យសម្រាប់ញ៉ាំងពាក្យសើចឲ្យប្លែកជាងប្រក្រតី ។
ឧទាហរណ៍៖ សើចក្អឹកៗ ( ម. ព. កក្អឹក ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្អី» មានន័យដូចម្ដេច ?


ក្អី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ត្រី​មួយ​ប្រភេទ ពួក​ត្រី​ក្រាយ ស្លាត តែ​ធំ​ជាង​ត្រី​ស្លាត តូច​ជាង​ត្រី​ក្រាយ។
ឧទាហរណ៍៖ ត្រី​ក្អី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្អិល» មានន័យដូចម្ដេច ?


ក្អិល


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា មាន​ន័យ​ដូច​គ្នា​នឹង​ពាក្យ កក្អិល (ម. ព. នោះ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្អិត» មានន័យដូចម្ដេច ?


ក្អិត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ត្រី​តូច​ក្នុង​ពួក​ត្រី​ចង្វា។
ឧទាហរណ៍៖ ត្រី​ក្អិត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្អាត» មានន័យដូចម្ដេច ?


ក្អាត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​សត្វ​ល្អិត​មួយ​ប្រភេទ ពួក​សុច តែ​ធំ​ជាង​សុច។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្អាង» មានន័យដូចម្ដេច ?


ក្អាង


?ថ្នាក់ពាក្យជា បរិវារសព្ទ 
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ​ក្អេង។
ឧទាហរណ៍៖ ក្អេងក្អាង គឺ​ដែល​បញ្ចេញ​សំដី ក្អេង​ឥត​ក្រែង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្អាកៗ» មានន័យដូចម្ដេច ?


ក្អាកៗ


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ក្អាក​ៗ ច្រើន​ដង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្អាកក្អាយ» មានន័យដូចម្ដេច ?


ក្អាកក្អាយ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា សប្បាយ រីករាយ រួសរាយ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ពាក្យ​សម្រាប់​ញ៉ាំង​ពាក្យ​សើច​ឲ្យ​ប្លែក​ឡើង។
ឧទាហរណ៍៖ សើច​ក្អាកក្អាយ (ម. ព. កក្អាកកក្អាយ ផង)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្អាក» មានន័យដូចម្ដេច ?


ក្អាក


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ដោយ​សើច។
ឧទាហរណ៍៖ សើច​ឮ​ក្អាក (ម. ព. ក្អាក​ៗ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្អមពួច» មានន័យដូចម្ដេច ?


ក្អមពួច


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះសុវណ្ណកុម្ភៈ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្អម» មានន័យដូចម្ដេច ?


ក្អម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា របស់​ធ្វើ​ពី​ដី​សម្រាប់​ដាក់​ទឹក មាន-ក​ស្ដួច រាង​ធំ​ក្អេង ដូច​ផ្លែ​ឃ្លោក​សាយដៀវ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្អក» មានន័យដូចម្ដេច ?


ក្អក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បញ្ចេញ​ខ្យល់ ដោយ​បង្ខំ​ពី​បំពង់​ក សូរ​ខេះ​ៗ ឬ ខុង​ៗ ឬ​ក៏​ចេញ​ខ្យល់​ពី-ក បណ្ដាល​ឡើង​ពី​រមាស់​បំពង់​ក។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​រោគ​មួយ​យ៉ាង ដែល​បណ្ដាល​ឲ្យ​រមាស់​បំពង់​ក ហើយ​ខ្យល់​ធាក់​ចេញ​រឿយ​ៗ ឲ្យ​ឮ​សូរ​ខេះ​ៗ ខុង​ៗ ជាដើម។
ឧទាហរណ៍៖ រោគ​ក្អក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្ស័យ» មានន័យដូចម្ដេច ?


ក្ស័យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ក្សយ; បា. ខយ ) ការអស់ទៅ; សេចក្ដីបាត់បង់, វិនាស ។ ដែលប្រើសព្វថ្ងៃនេះមានទំនងដូចជា កិ.
ឧទាហរណ៍៖ ក្ស័យ​ជីវិត ក្ស័យ​កិលេស គឺ​អស់​ជីវិត អស់​កិលេស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្សេមក្សាន្ត» មានន័យដូចម្ដេច ?


ក្សេមក្សាន្ត


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា​ ដែល​មាន​សេចក្ដី​សុខសាន្ត (ម. ព. ក្សេម និង ក្សាន្ត)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្សេម» មានន័យដូចម្ដេច ?


ក្សេម


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ.) (បា.) សុខ​សប្បាយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្សេត្រារក្ស» មានន័យដូចម្ដេច ?


ក្សេត្រារក្ស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. ខេត្តារក្ខ ) អ្នកថែរក្សាស្រែចម្ការ, ឆ្មាំស្រែចម្ការ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្សេត្រាធិការ» មានន័យដូចម្ដេច ?


ក្សេត្រាធិការ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) ឈ្មោះ​ក្រសួង​ដែល​បង្គាប់​បញ្ជា ត្រួតត្រា​លើ​ការ​ស្រែ​ចម្ការ​ច្បារ​ដំណាំ ។
ឧទាហរណ៍៖ ក្រសួង​ក្សេត្រាធិការ (សព្វ​ថ្ងៃ​យើង​ប្រើ​ពាក្យ​ថា ក្រសួង​សេដ្ឋកិច្ច; ម. ព. នេះ​ទៀត​ផង)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្សេត្រាជីវកម្ម» មានន័យដូចម្ដេច ?


ក្សេត្រាជីវកម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. និង បា. ) របរចិញ្ចឹមជីវិតដោយស្រែចម្ការ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្សេត្រវិទ្យា» មានន័យដូចម្ដេច ?


ក្សេត្រវិទ្យា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំណេះដឹងទ្រឹស្តីខាងកសិកម្ម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្សេត្រវិទ» មានន័យដូចម្ដេច ?


ក្សេត្រវិទ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិស្វករជាអ្នកជំនាញខាងមុខរបរកសិកម្ម ឬដែលចេះជ្រៅជ្រះខាងវិជ្ជាផ្នែកនេះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្សេត្រ» មានន័យដូចម្ដេច ?


ក្សេត្រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. ខេត្ត ) ស្រែ, ទី, តំបន់ ។
ឧទាហរណ៍៖ ក្សេត្រ​កម្ម ក្សេត្រ​ក្រឹត្យ កិច្ច​ការ​ខាង​ស្រែ​ចម្ការ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្សីរ» មានន័យដូចម្ដេច ?


ក្សីរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) ទឹក​ដោះ​ស្រស់។
ឧទាហរណ៍៖ ទឹក​ក្សីរ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្សីណាស្រព» មានន័យដូចម្ដេច ?


ក្សីណាស្រព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. ខីណាស្រព) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្សីណ» មានន័យដូចម្ដេច ?


ក្សីណ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ.) (បា.) (ខីណ) ដែល​អស់​ទៅ។
ឧទាហរណ៍៖ ក្សីណាស្រព (–ស្រប់) ន. ម. ព. ខីណា​ស្រព។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្សិណក្ស័យ» មានន័យដូចម្ដេច ?


ក្សិណក្ស័យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ក្សិណ + ក្ស័យ ) ការបាត់បង់សូន្យទៅក្នុងមួយស្របក់ គឺការស្លាប់ភ្លាម ។ សព្វថ្ងៃប្រើជា កិ.
ឧទាហរណ៍៖ ជីតាខ្ញុំក្សិណក្ស័យទៅហើយ គឺជីតាខ្ញុំស្លាប់ភ្លាមទៅហើយ ( ម. ព. ក្ស័យ ផង ) ។

                  ក្សិណនោះ ន. ( ក្សិណ+ នោះ ) ខណៈនោះ, ភ្លាមនោះ, គ្រានោះ, ដងនោះ, កាលនោះ ( ម. ព. ខណៈ និង ក្សណៈ )
ឧទាហរណ៍៖ ក្សិណនោះព្រះយមពន្រាយ លើសលែងសព្វសាយ ស្តេចបើកព្រះនេត្រយល់ជាក់ . . . ( សាស្ត្រាពាក្យកាព្យ សុបិនកុមារ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្សិណ» មានន័យដូចម្ដេច ?


ក្សិណ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ក្ល.; សំ. ក្សណ; បា. ខណ ) ដូចគ្នានឹង ក្សណៈ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្សាន្តចិត្ត» មានន័យដូចម្ដេច ?


ក្សាន្តចិត្ត


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. ) ដែលមានសេចក្ដីសុខសាន្ត ( ម. ព. ក្សេម និង ក្សាន្ត ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្សាន្ត» មានន័យដូចម្ដេច ?


ក្សាន្ត


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ.) ដែល​ស្ងប់​ស្ងាត់​ចាក​ក្ដី​ទុក្ខ។
ឧទាហរណ៍៖ ក្សាន្ត​ចិត្ត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្សត្រិយ៍» មានន័យដូចម្ដេច ?


ក្សត្រិយ៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ក្សត្រ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្សត្រិយានី» មានន័យដូចម្ដេច ?


ក្សត្រិយានី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) ស្ត្រី​ដែល​មាន​ពូជពង្ស​ដ៏​ប្រសើរ ស្ដេច​ស្រី​ដែល​មាន​ពូជពង្ស​ដ៏​ខ្ពង់ខ្ពស់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្សត្រា» មានន័យដូចម្ដេច ?


ក្សត្រា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) ស្ដេច​ប្រុស​ដូច​ក្សត្រ​ដែរ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្សត្រ» មានន័យដូចម្ដេច ?


ក្សត្រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ក្សត្រ, ក្សត្រិយ ) ស្តេច; បើតាមន័យខាងដើមកប្បប្រែថា “មេស្រែ” ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្សណៈ» មានន័យដូចម្ដេច ?


ក្សណៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. ខណ ) ពេល, ស្របក់, រំពេច ។ ច្រើនប្រើក្លាយជា ក្សិណ ( ម. ព. នោះ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្វ័ងទុង ឬ ក្វាងទុង» មានន័យដូចម្ដេច ?


ក្វ័ងទុង ឬ ក្វាងទុង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ចិ.) ឈ្មោះ​ស្រុក​មួយ​នៅ​ក្នុង​ប្រទេស​ចិន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្វែន» មានន័យដូចម្ដេច ?


ក្វែន


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ស.) វៃ វាងវៃ ស្ទាត់ ជំនាញ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្វាតេម៉ាឡា» មានន័យដូចម្ដេច ?


ក្វាតេម៉ាឡា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស ក្វាតេម៉ាឡា, (រាជធានី/​រដ្ឋធានី): ក្វាតេម៉ាឡា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្វាត» មានន័យដូចម្ដេច ?


ក្វាត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កោស​ប៉ាត​បន្ថើ​ៗ ដើម្បី​ឲ្យ​ដាច់​រំអិល ស្លេស្ម ឬកំណក​អ្វី​ដែល​ស្ដើង​ៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្វាង» មានន័យដូចម្ដេច ?


ក្វាង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បំពង់ ឬ​ប្រដាប់​សម្រាប់​ត្រង​ទឹក​ទន្សែ មាន​ទំហំ​មាត់​ធំ​ជាង​បំពង់​ទឹក​ត្នោត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្លំ» មានន័យដូចម្ដេច ?


ក្លំ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​ដំណាប់​និង​បន្លួញ​ចុះ​ជិត​ស្និទ្ធ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្លែម» មានន័យដូចម្ដេច ?


ក្លែម


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កែម លាយ​ផ្សំ​ឡើង សៀត​ទប់។
ឧទាហរណ៍៖ យក​ឈើ​ក្លែម​ឲ្យ​នឹង ឲ្យ​ណែន; យក​ក្ដឹប​អម្ពិល​មក​ក្លែម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្លែប» មានន័យដូចម្ដេច ?


ក្លែប


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សាច់​ស្រទាប់​នៃ​ផ្លែ​ឈើ។
ឧទាហរណ៍៖ ក្លែប​ខ្នុរ ក្លែប​ទុរេន ជាដើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្លែង» មានន័យដូចម្ដេច ?


ក្លែង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ប្លែក​ចាក​រូប​រាង​ដើម ទៅ​យក​រូប​រាង​ថ្មី ដើម្បី​កុំ​ឲ្យ​គេ​ស្គាល់ ឬពោល​ឲ្យ​ខុស​ចាក​សំដី​ដើម​ទៅ​ពោល​សំដី​ថ្មី​ដើម្បី​កុំ​ឲ្យ​គេ​ដឹង។
ឧទាហរណ៍៖ ក្លែង​រូប ក្លែង​សំដី ក្លែង​សំឡេង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្លេត» មានន័យដូចម្ដេច ?


ក្លេត


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ម. ព. ក្លិត)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្លៀវក្លា» មានន័យដូចម្ដេច ?


ក្លៀវក្លា


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​អង់អាច ក្លាហាន មោះមុត មិន​រួញរា ដែល​សម្ដែង​កិរិយា​ដាច់ខាត​ពេញ​ចិត្ត​ជា​មួយ​នឹង ឧបសគ្គ​ដោយ​ឥត​ខ្លាច​រអា។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​អង់អាច ក្លាហាន មោះមុត មិន​រួញរា ដែល​សម្ដែង​កិរិយា​ដាច់ខាត​ពេញ​ចិត្ត​ជា​មួយ​នឹង ឧបសគ្គ​ដោយ​ឥត​ខ្លាច​រអា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្លៀវក្លម» មានន័យដូចម្ដេច ?


ក្លៀវក្លម


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ស.) (ក្លៀក្ល្ចម “បបួល, ដឹក​នាំ”) បញ្ចុះ​បញ្ចូល​ក្នុង​បទ​អាក្រក់។
ឧទាហរណ៍៖ ដើរ​ក្លៀវក្លម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្លៀក» មានន័យដូចម្ដេច ?


ក្លៀក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រង្កៀក​ខ្លួន​រំហើយ​ខ្នង (និយាយ​ចំពោះ​តែ​ដំរី)។
ឧទាហរណ៍៖ ដំរី​ក្លៀក (និយាយ​ក្លាយ​ជា ប្លៀក ក៏​មាន)។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កៀន​ដៃ​នៅ​ក្រោម​ស្មា។
?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះកច្ឆៈ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្លើ» មានន័យដូចម្ដេច ?


ក្លើ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មិត្រ​ស្និទ្ធ​ទុក​ចិត្ត​គ្នា​ដល់​ទី​រួម​ក្ដី​សុខ​ទុក្ខ​ជាមួយ​គ្នា ឬ​រួម​ក្ដី​មេត្រី​ដោយ​ឲ្យ​របស់​អ្វី​ៗ គ្នា​បាន ដល់​ហៅ​គ្នា​អាមឹង ឯង​អញ​ទៅ​វិញ​ទៅ​មក។ បើ​ស្រី​និង​ស្រី​ហៅ​ថា “ម្រាក់” វិញ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ក្លុំ» មានន័យដូចម្ដេច ?


ក្លុំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រភេទសត្វបក្សីម៉្យាង ដែលមានប្រវែង ៤១-៤៣ ស.ម។ ឈ្មោលនៅរដូវបន្តពូជៈ មាឌមធ្យម ខ្លួនមានពណ៌ខ្មៅប្រផេះស្លាបទី១ រំលិចគែមពណ៌លឿងមានចំពុះលឿង មានសិរក្រហមដុះទៅលើ និងជើងមានពណ៌ក្រហម។ ឈ្មោលរដូវមិនបន្តពូជៈ មានររូបរាងដូចញីដែរនៅរដូវមិនបន្តពូជ តែមាឌធំជាង ខ្សែអង្កន់ផ្នែកពោះច្បាស់ជាង។ ញីនៅរដូវបន្តពូជៈ មាឌតូចជាងឈ្មោល ផ្នែកខ្នងមានពណ៌ក្រម៉ៅ ផ្នែកទ្រូង និងចំហៀងទ្រូងមានពណ៌លឿងទុំ និងតាមចង្អូរពោះពណ៌ស។ ទីជំរកៈ វាលភក់មានរុក្ខជាតិក្រាស់ និងវាលស្រែតំបន់វាលស្មៅលិចទឹក។ របាយៈ វត្តមានពេញមួយឆ្នាំ និងមានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ខែឧសភា ដល់កញ្ញា។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ស.) (“មូល”) ។ ខ្មែរ​យើង​ច្រើន​ប្រើ​ជា អតិ​វិសេស​គុណ​នាម។
ឧទាហរណ៍៖ មូល​ក្លុំ គឺ​មូល​ពេញ​ទី​ឥត​ល្អៀង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖