Posted on Leave a comment

តើពាក្យ «ខោសភ្នំ» មានន័យដូចម្ដេច ?


ខោសភ្នំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាព្រឹក្សកំពស់ ១២-១៨ ម ច្រើនដុះក្នុងព្រៃភ្នំនៃប្រទេសកម្ពុជា និង​ វៀតណាម។ ក្នុងស្រុកខ្មែរ មានច្រើនលើភ្នំបូកគោ ដែលមានឧព្វេតប្រហែល ៩០០ ម លើបូកគោ រុក្ខជាតិនេះមានកំពស់តែត្រឹម ២-៤ ម ប៉ុណ្ណោះទេ។ ផ្លែគេអាចលីងបរិភោគបាន។ ឈើ សម្រាប់ប្រើធ្វើជាគ្រឿងដំបូលផ្ទះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខោសបាយក្រៀម» មានន័យដូចម្ដេច ?


ខោសបាយក្រៀម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្ស ឬព្រឹក្សកម្ពស់ ៥-១០ ម ដុះក្នុងព្រៃល្បោះលើដីទំនាបមានឧព្វេធមិនលើសពី ២០០ ម ។ ជាពូជមួយដុះក្នុងអាស៊ីអាគ្នេយ៍។ នៅស្រុកកម្ពុជា ខោសបាយក្រៀមច្រើនដុះក្នុងខេត្តសៀមរាប និងព្រះវិហារ។ គេអាចប្រទះដើមនេះមួយៗនៅខេត្តជុំវិញភ្នំពេញ។ មែក ធាង ឈើធ្វើអុសដុត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខោសជ្រូក» មានន័យដូចម្ដេច ?


ខោសជ្រូក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដើមឈើកម្ពស់ ៥-១០ ម ដុះក្នុងព្រៃត្រជាក់លើភ្នំស្រុកខ្មែរ គេតែងប្រទះឃើញខោសជ្រូកដុះជាច្រើនលើភ្នំ។ ផ្លែមានជាតិម្សៅអាចស្ងោរបរិភោគបាន។ គេអាចប្រើឈើសម្រាប់សង់ផ្ទះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខោស, ក្រាំង» មានន័យដូចម្ដេច ?


ខោស, ក្រាំង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រឹក្សតូចមិនជ្រុះស្លឹកមួយប្រភេទកំពស់ ៤-១០ ម ដុះក្នុងព្រៃធំលើដីទំនាប និងលើភ្នំដែលមានឧព្វេតដល់ ៧០០ ម នៃប្រទេសខ្មែរ លាវ និងវៀតណាម។ សាច់ខាងក្នុងនៃផ្លែ គេអាចបុកលំអិតជាម្សៅធ្វើជាអាហារបាន។ ឈើសម្រាប់សង់ផ្ទះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខោស, ក្រាំង» មានន័យដូចម្ដេច ?


ខោស, ក្រាំង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សតូចមិនជ្រុះស្លឹកមួយប្រភេទកំពស់ ៤-១០ ម ដុះក្នុងព្រៃធំលើដីទំនាប និងលើភ្នំដែលមានឧព្វេតដល់ ៧០០ ម នៃប្រទេសខ្មែរ លាវ និងវៀតណាម។ សាច់ខាងក្នុងនៃផ្លែ គេអាចបុកលំអិតជាម្សៅធ្វើជាអាហារបាន។ ឈើសម្រាប់សង់ផ្ទះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខោស» មានន័យដូចម្ដេច ?


ខោស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រុក្ខ​ជាតិ​មួយ​ប្រភេទ ច្រើន​ដុះ​នៅ​ព្រៃ​ភ្នំ ដើម​ធំ​ខ្ពស់ ស្លឹក​ស្រដៀង​នឹង​ស្លឹក​ស្វាយ តែ​ស្ដើង​ជាង សាច់​ខាង​ក្នុង​នៃ​ផ្លែ​វា គេ​អាច​យក​មក​បុក​លម្អិត​ជា​ម្សៅ​ចម្អិន​ធ្វើ​ជា​អាហារ​បាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខោល» មានន័យដូចម្ដេច ?


ខោល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្របី ឬគោ​ដែល​មាន​ស្នែង​ខ្លី ឬខុប​ខ្វេរ​ចុះ​ក្រោម ។
ឧទាហរណ៍៖ ក្របី​ខោល គោ​ខោល ។

                ពួក​ល្ខោន​ប្រុស (រាំ​រឿង​រាមកេរ្តិ៍ ) ។
ឧទាហរណ៍៖ ល្ខោន​ខោល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខោរ» មានន័យដូចម្ដេច ?


ខោរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ស្វា​មួយ​ពួក សម្បុរ​ខ្មៅ​ជាង​ស្វា​ក្រិស រូប​ធំ មុខ​ខ្លី។
ឧទាហរណ៍៖ ស្វា​ខោរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខោជើងវែង» មានន័យដូចម្ដេច ?


ខោជើងវែង


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ស្នាប់ព្រះជង្ឃ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខោក» មានន័យដូចម្ដេច ?


ខោក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បោក​ដោយ​ដៃ​ក្ដាប់ ឬដោយ​សរពើ​អ្វី​ៗ ។
ឧទាហរណ៍៖ ខោក​នឹង​ដៃ ខោក​នឹង​ចាន ខោក​នឹង​ត្រឡោក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខោ» មានន័យដូចម្ដេច ?


ខោ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ចិ.) (ខូវ) សម្លៀក​ធ្វើ​ដោយ​សំពត់ មាន​សណ្ឋាន​ផ្សេង​ៗ មាន​ជើង​ មាន​ចង្កេះ។
ឧទាហរណ៍៖ ខោ​ស្នាប់​ភ្លៅ ខោ​ជើង​វែង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខៃ» មានន័យដូចម្ដេច ?


ខៃ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទម្លុះ ធ្វើ​ឲ្យ​ធ្លុះ​ដោយ​ដែក​កណ្ដារ ។
ឧទាហរណ៍៖ ខៃ​សាច់​ឈើ​ឲ្យ​ធ្លុះ ។

                ជម្រាល​ពាក្យ ឬពន្យល់​ថែម​ដើម្បី​បញ្ជាក់​សេចក្ដី ដែល​ជ្រៅ​ឲ្យ​រាក់ ឲ្យ​ច្បាស់​ឡើង​ទៀត ដោយ​ប្រើ​ពាក្យ​ជម្រាល​បន្ត​ថា គឺ ឬ គឺ​ថា ។
ឧទាហរណ៍៖ ត្រូវ គឺ​មិន​ខុស គឺ​ថា​ឥត​មោះហ្មង ។ ខៃ​សេចក្ដី ខៃ​បទ គឺ​ខៃ​សេចក្ដី ឬបទ​ឲ្យ​កាន់​តែ​ច្បាស់​ឡើង ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ម៉ដ្ឋ​ផង់ ថ្លា​ស្អាត រលោង​រលីង ផូរផង់ ។
ឧទាហរណ៍៖ សាច់​សំពត់​ម៉ដ្ឋ​ខៃ សាច់​នាង​កញ្ញា​នេះ​ម៉ដ្ឋ​ខៃ​ល្អ​ណាស់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខែល» មានន័យដូចម្ដេច ?


ខែល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿង​បិទ​បាំង​ការពារ អាវុធ​មាន​សណ្ឋាន​មូល​ដូច​ចង្អេរ ធ្វើ​ដោយ​ដែក ឬឈើ សម្រាប់​ចូល​សង្រ្គាម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខែត្រ» មានន័យដូចម្ដេច ?


ខែត្រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. ខេត្ត) បើ​សរសេរ​ឲ្យ​ត្រូវ គួរ​សរសេរ ខេត្ត តាម​រូប​ដើម​ក៏​បាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខែងរ៉ែង» មានន័យដូចម្ដេច ?


ខែងរ៉ែង


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. ខែង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខែង» មានន័យដូចម្ដេច ?


ខែង


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ក្លៀវក្លា អង់អាច ហ៊ឺហា។
ឧទាហរណ៍៖ ធ្វើ​ឫក​ខែង ឫកពា​គេ​ខែងរ៉ែង​ណាស់ ។ ខែងរ៉ែង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខែ» មានន័យដូចម្ដេច ?


ខែ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាសី​ដែល​ចែក​ចេញ​ពី​ក្នុង​ឆ្នាំ​នីមួយ​ៗ តាម​ដំណើរ​ព្រះ​ចន្ទ ឬ ដំណើរ​ព្រះ​អាទិត្យ​មាន ១២ រាសី; ក្នុង​រាសី​នីមួយ​ៗ មាន ២៨ ២៩ ៣០ ឬ ៣១ ថ្ងៃ ហៅ​ថា ខែ ។ ឯ​ខែ​ទាំង ១២ មាន​ចន្ទគតិ​គឺ មិគសិរ ទី ១ បុស្ស ទី ២ មាឃ ទី ៣ ផគ្គុណទី ៤ ចេត្រ ទី ៥ ពិសាខ ទី ៦ ជេស្ឋ ទី ៧ អាសាធ ទី ៨ ស្រាពណ៍ ទី ៩ ភទ្របទ ទី ១០ អស្សុជ ទី ១១ កត្តិក ទី ១២ ។ កាល​ណា​បើ​ដាក់​ថ្ងៃ ខែ ជា​លេខ ត្រូវ​សរសេរ​លេខ ១ ជា​ជំនួស​ខែ មិគសិរ លេខ ២ ជា​ជំនួស​ខែ បុស្ស ។ ។ល។ ខែ អាសាធ ជួន​កាល​មាន​ ២ ដង មុន​ឈ្មោះ បឋមាសាធក្រោយ​ឈ្មោះ ទុតិយាសាធ; បើ​យក​លេខ​ប្រើ​ជា​ជំនួស​ខែ បឋមាសាធ ត្រូវ​ដាក់​លេខ ៨ ក្រោម​សូន្យ ( ᧠ ) ខែ ទុតិយាសាធ ត្រូវ​ដាក់​លេខ ៨ ពីរ​តម្រួត​លើ​គ្នា ( ᧰ ) ។ ចន្ទ​មណ្ឌល ក្នុង​អាកាស​ក៏​ហៅ​ថា ខែ ដែរ ។
ឧទាហរណ៍៖ សំពះ​ព្រះ​ខែ ខែ​រះ ខែ​លិច ។

?ថ្នាក់ពាក្យជា លទ្ធកម្មសាធារណៈ
មានន័យថា ខែប្រតិទិន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខេម៉ា» មានន័យដូចម្ដេច ?


ខេម៉ា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹកមួយប្រភេទ កម្ពស់ ៦-១៥ ម គេនាំពីទ្វីបអាមេរិកកណ្តាលមកដាំជាលំអ និងជាដើមដំណាំឱ្យផ្លែបរិភោគបាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខេមរៈ» មានន័យដូចម្ដេច ?


ខេមរៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខ្មែរ; (ពាក្យ​នេះ​មាន​ទំនង​ជា​បាលី​ភាសា​ដែល​ប្រែ​ថា “មនុស្ស​មាន​សេចក្ដី​ក្សេម” មក​អំពី​វិគ្គហៈ​ថា “ខេមំ យស្ស អត្ថីតិ ខេមរោ” ឬ ជា​ពហុវចនៈ​ថា “ខេមំ យេសមត្ថីតិ ខេមរា”; ប៉ុន្តែ​នឹង​ពោល​ឲ្យ​ប្រាកដ​ថា បាន​ជា​ហៅ “ខេមរៈ​ៗ” នោះ ពី​ព្រោះ​ប្រែ​ថា មាន​សេចក្ដី​ក្សេម ដូច្នេះ​ក៏អាច​ដឹង​ប្រាកដ​ពុំ​បាន ព្រោះ​ក្នុង​សិលា​ចារឹក​បុរាណ សរសេរ “ក្មែរ” ក៏​មាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខេមររដ្ឋ» មានន័យដូចម្ដេច ?


ខេមររដ្ឋ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែនរបស់ខ្មែរ, ប្រទេសខ្មែរ ( ប្រទេសកម្ពុជា ) ។

              (ន.) < ខេមរ + រដ្ឋ ។ ដែនរបស់ខ្មែរ, ប្រទេសខ្មែរ, ប្រទេសកម្ពុជា ។ ខ្មោច (ន.) អមនុស្ស ឬរូបមនុស្ស រូបសត្វដែលអស់ជីវិត : ខ្មោចមនុស្ស, ខ្មោចសត្វ ។ ក្នុងកម្មដ្ឋាននិទ្ទេស ឬសមាធិនិទ្ទេសលោកប្រើពាក្យថា អសុភ ជំនួសពាក្យថា ខ្មោច នេះវិញ ។ (ម. ព. អសុភ ផង) ។ រូបកាយដែលគ្មានព្រលឹងវិញ្ញាណអ្វីមួយអាស្រ័យនៅគ្រប់គ្រង ដូចជាមនុស្សដែលរស់នៅឡើយ ។ តែមនុស្សភាគច្រើនតែងយល់ឃើញថា អ្នកដែលស្លាប់ទៅជាខ្មោចនៅមានព្រលឹង ឬវិញ្ញាណអាស្រ័យបណ្តាលជារឿងហេតុភេទផ្សេង ៗ ។ តែតាមព្រះពុទ្ធសាសនាប្រាប់ថា ៖ អាយុ ឧស្មា ច វិញ្ញាណំ យទា កាយំ ជហន្តិមំ អបវិដ្ឋោ តទា សេតិ និរត្ថំវ កលិង្គរំ អាយុក្តី ភ្លើងធាតុក្តី វិញ្ញាណក្តី តែលះបង់នូវកាយនេះទៅក្នុងកាលណាហើយ (កាយនេះក៏ដល់នូវសេចក្តីមិនគួរឲ្យដេកនៅលើផ្ទះសំបែងជាដើមបានឡើយ) គេតែងនាំយកទៅចោលឲ្យដេក ឬដុត (នៅលើផែនដី) ក្នុងកាលនោះឯង ដូចជាអង្កត់ឧុសរកប្រយោជន៍គ្មានឡើយ ។ បានន័យថា ក្នុងខ្លួនមនុស្សយើងពេលណាដែលភ្លើងធាតុជាដើមរលត់អស់ហើយ គឺជាខ្មោចមិនមានអំណាច ឥទ្ធិពលអ្វីទាំងអស់ និយាយដោយខ្លីទៅ បើខ្លាំងមិនមែនខ្មោចទេ គឺជាមនុស្សទើបខ្លាំង ។ នៅសម័យបុរាណ គេឃើញនូវរឿងរ៉ាវផ្សេង ៗ ដែលទាក់ទងនឹងខ្មោចនេះពិត ៗ ពីព្រោះក្នុងសម័យនោះមិនទាន់មានសម្ភារៈទំនើប ៗ ដូចក្នុងសម័យនេះ មានមេន (មេរុ) ជាដើម ម្ល៉ោះហើយអ្នកដែលស្លាប់ទៅថ្មី ៗ តែងនៅមានក្លិនស្អុយឆ្អេះឆ្អាប ដែលជាហេតុនាំឲ្យពួកអសុរកាយ ឬអមនុស្ស (ពួកទេវតាដែលមានសក្តិតូច ៗ ) មកចោមរោមហិតក្លិនខ្មោចនោះ ពេលដែលមនុស្សទៅជិតខ្មោចនោះ ក៏ពួកវានាំគ្នាសម្តែងឫទ្ធិផ្សេង ៗ ដើម្បីកុំឲ្យមនុស្សទៅជិត នាំឲ្យរំខានតាមការនឹកឃើញរបស់ពួកគេ ដូចមានរឿងនិទានទុកក្នុងករណីយមេត្តសូត្រថា បានឮមកថា មានពួកភិក្ខុជាច្រើនរូប នាំគ្នាទៅចម្រើនអសុភសញ្ញាក្នុងព្រៃស្មសាន ។ ស្រាប់តែពួកអសុរកាយ ក្លែងចូលទៅក្នុងរូបកាយរបស់ខ្មោច ហើយស្តែងចេញជាប្រភេទផ្សេង ៗ នាំឲ្យភិក្ខុទាំងឡាយ ដែលនៅមានរាគៈ ទោសៈ និងមោហៈ មិនទាន់ទៅប្រាសហើយភ័យខ្លាច ។ បន្ទាប់មក ពេលដែលព្រះអង្គបានជ្រាបដំណឹងនេះ ក៏បានត្រាស់ឲ្យភិក្ខុទាំងឡាយ រៀនយកនូវ សោសានិកង្គវត្ត (គឺវត្តរបស់ភិក្ខុអ្នកចូលទៅកាន់ព្រៃស្មសាន) និងឲ្យរៀនយកនូវករណីយមេត្តសូត្រ ដោយសេចក្តីថា កិច្ចឯណា (ដែលព្រះអរិយ) បានត្រាស់ដឹងនូវកោដ្ឋាសនៃធម៌ដ៏ស្ងប់រម្ងាប់គឺព្រះនិព្វាន (បានធ្វើហើយ) កិច្ចនោះគឺកុលបុត្រអ្នកឈ្លាសក្នុងប្រយោជន៍ គួរធ្វើ ។ (កុលបុត្រនោះ) ជាអ្នកអាចហ៊ានផង ត្រង់ល្អដោយកាយ និងវាចាផង ត្រង់ល្អដោយចិត្តផង ជាអ្នកប្រដៅងាយផង សុភាពទន់ភ្លន់ផង មិនមានមានះដ៏ក្រៃលែងផង ជាអ្នកសន្តោសផង គេចិញ្ចឹមងាយផង ជាអ្នកមានកិច្ចធុរៈតិចផង ប្រព្រឹត្តស្រាល (ក្នុងកាយនិងចិត្ត) ផង ជាអ្នកមានឥន្ទ្រិយស្រគត់ស្រគំផង មានប្រាជ្ញាចាស់ក្លាផង ជាអ្នកមិនឆ្គាំឆ្គងផង មិនជាប់ជំពាក់ក្នុងត្រកូលទាំងឡាយផង ។ វិញ្ញូជនទាំងឡាយ គួរតិះដៀលនូវជនទាំងឡាយដទៃដោយកម្មឯណា មិនគួរប្រព្រឹត្តធ្វើនូវកម្មនោះ ជាកម្មលាមកសូម្បីតិចតួច (ហើយគួរផ្សាយមេត្តាចិត្តចំពោះពពួកនៃសត្វថា) ៖ សុខិនោ វា ខេមិនោ ហោន្តុ សព្វេ សត្តា ភវន្តុ សុខិតត្តា សត្វទាំងឡាយទាំងពួង សូមឲ្យមានសេចក្តីសុខ ឲ្យមានសេចក្តីក្សេម ឲ្យមានខ្លួនដល់នូវសេចក្តីសុខចុះ យេ កេចិ បាណភូតត្ថិ តសា វា ថាវរា វា អនវសេសា សត្វមានជីវិតទាំងឡាយឯណា ឥតមានសេសសល់ ទោះសត្វដែលជាអ្នកមានសេចក្តីតក់ស្លុត គឺនៅមានតណ្ហាក្តី ជាអ្នកមាំមួន គឺឥតមានតណ្ហាក្តី ទីឃា វា យេ មហន្តា វា សត្វទាំងឡាយឯណា មានកាយវែងក្តី ធំក្តី មជិ្ឈមា រស្សកា អនុកថូលា មានកាយយ៉ាងកណ្តាលក្តី ខ្លីក្តី មានកាយដ៏ស្គម ឬធាត់ក្តី ទិដ្ឋា វា យេ ច អទិដ្ឋា សត្វទាំងឡាយឯណា ដែលយើងឃើញហើយក្តី មិនឃើញក្តី យេ ច ទូរេ វសន្តិ អវិទូរេ សត្វទាំងឡាយឯណា នៅក្នុងទីឆ្ងាយ ក្នុងទីជិតក្តី ភូតា វា សម្ភវេសី វា ដែលកើតរួចមកហើយក្តី ដែលកំពុងស្វែងរកទីកើតក្តី សព្វេ សត្តា ភវន្តុ សុខិតត្តា សត្វទាំងឡាយទាំងពួង សូមឲ្យមានខ្លួនដល់នូវសេចក្តីសុខចុះ ន បរោ បរំ និកុព្វេថ សត្វដទៃមិនគួរកំហែងបៀតបៀនសត្វដទៃឡើយ នាតិ-មញ្ញេថ កត្ថចិ នំ កិញ្ចិ មិនគួរមើលងាយគេតិចតួចក្នុងទីឯណាមួយឡើយ ព្យារោសនា បដិឃសញ្ញា នាញ្ញមញ្ញស្ស ទុក្ខមិច្ឆេយ្យ មិនគួរប្រាថ្នានូវសេចក្តីទុក្ខដល់គ្នានឹងគ្នា ដោយសេចក្តីក្រេវក្រោធ និងដោយបដិឃសញ្ញា គឺសេចក្តីចង្អៀតចង្អល់ក្នុងចិត្តឡើយ មាតា យថា និយំ បុត្តំ អាយុសា ឯកបុត្តមនុរក្ខេ មាតាថ្នមរក្សាបុត្រដែលកើតអំពីខ្លួន (អត្តជៈ) ជាកូនតែមួយដោយអាយុ គឺថាសូម្បីជីវិតក៏ហ៊ានលះបង់ក្នុងការរក្សានូវបុត្របាន យ៉ាងណាមិញ ។ល។ តាមន័យនេះហើយដែលមនុស្សយើងយល់ថា មានខ្មោចលង តែតាមពិត មិនមែនខ្មោចលងទេ គឺជាប្រភេទនៃពួកអសុរកាយជាដើម ។ ម្យ៉ាងទៀត អាចនិយាយបានថា អ្នកដែលស្លាប់ទៅភ្លាម ៗ ព្រោះរឿងរ៉ាវផ្សេង ៗ ដែលកើតឡើងបណ្តាលមកពីខ្លួនឯងខ្លះ ពីអ្នកដទៃខ្លះ ឬដោយយថាហេតុខ្លះ (យើងធា្លប់ហៅថា ខ្មោចតៃហោង) ហើយក៏ទៅចាប់កំណើតជាប្រភេទអសុរកាយជាដើម ប្រហែលជាពួកនេះហើយ ដែលទៅបង្កហេតុភេទផ្សេង ៗ ដែលយើងនិយមហៅថា ខ្មោចលងនោះ… ។ ន័យម្យ៉ាងទៀតដោយការស្រមើស្រមៃរបស់មនុស្សយើងដែលចេះតែភ័យខ្លាច ក៏ចេះតែនាំគ្នាពង្រីកពីរឿង (អារម្មណ៍) តូចឲ្យទៅជារឿង (អារម្មណ៍) ធំ ៗ និយាយពីមាត់មួយទៅមាត់មួយ ។ ឧ. មានស្ត្រីម្នាក់បានដើរក្រោយភូមិពេលព្រលប់ ៗ ស្រាប់តែឃើញរូប ១ រាងសស្ទុង ៗ ហើយយករឿងនោះមកនិយាយប្រាប់គេឯងថា ខ្ញុំឃើញខ្មោចលងយ៉ាងធំសប៉ុសអំពកស្រែ ហើយអ្នកដែលស្តាប់ក៏នាំគ្នាជឿ ។ មិនទាន់បានប៉ុន្មានផង ក៏ស្រាប់តែតាមួយមកនិយាយប្រាប់ថាអម្បាញ់មិញនេះ ខ្ញុំបត់ជើងធំដណ្តប់ក្រមានៅក្នុងអំពកស្រែនោះឯង ។ សរុបសេចក្តីមក គឺគ្រាន់តែមនុស្សម្នាក់ ដែលបត់ជើងធំ ដណ្តប់ក្រមាប៉ុណ្ណោះ ។ តែគេនាំគ្នានិយាយថា មានខ្មោចលងធ្វើជាពណ៌ស ធំប៉ុនអំពកស្រែ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខេមរភាសា» មានន័យដូចម្ដេច ?


ខេមរភាសា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំដី​ខ្មែរ ពាក្យ​ខ្មែរ (ម. ព. ខេមរៈ និង ភាសា) ។

                 (ន.) < ខេមរ + ភាសា ។ សម្តីខែ្មរ, ពាក្យខ្មែរ, ភាសាខ្មែរ (ម. ព. ខេមរៈ និងភាសា) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខេន» មានន័យដូចម្ដេច ?


ខេន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ស.) ពួក​ល្ខោន តួ​ឡេវ តួ​ទាហាន ។
ឧទាហរណ៍៖ ពួក​ខេន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខេត្ត» មានន័យដូចម្ដេច ?


ខេត្ត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) (សំ.) (ក្សេត្រ) ស្រែ; ចំការ; តំបន់, នាទី ។ ភាគ​ផែន​ដី​ដែល​បែង​ជា​អន្លើ​ៗ មាន​ប្រជុំ​ស្រុក​ច្រើន​ដោយ​រដ្ឋបាល​បញ្ញត្ត។
ឧទាហរណ៍៖ ខេត្ត​កណ្ដាល ខេត្ត​កំពង់ចាម ។ល។ ប្រើ​តាម​ទម្លាប់​ជាប់​មក​ជា​យូរ​ហើយ សរសេរ​ជា ខែត្រ ។

                 បា., សំ. (ន.) (ក្សេត្រ) ១- < ខិប៊-ធា. + ត-ប. (ផ្លាស់ ប ទីបំផុតធាតុ និង ត-ប. ជា ត្ត ហើយព្រឹទ្ធិ ឥ ជា ឯ) ។ វិ. ពីជានិ ខិបិយន្តិ ខិបន្ត្យសិ្មន្តិ > ខេត្តំ ទីដែលជនព្រោះនូវពូជហៅថា ខេត្ត, ខិបីយតិ ឯត្ថាតិ > ខេត្តំ ទីជាទីព្រោះនូវពូជ ហៅថា ខេត្ត បានដល់ ស្រែ, ចម្ការ, តំបន់ ។ ២- < ខិត្ត-សទ្ទូ. + តា-ធា. “រក្សា” + អ-ប. ។ វិ. ខិត្តំ ពីជំ តាយតិ រក្ខតិ ឯត្ថាតិ > ខេត្តំ ទីរក្សានូវពូជដែលជនព្រោះហើយ ហៅថា ខេត្ត បានដល់ ស្រែ, ចម្ការ, តំបន់ ។ ឧ. ខេត្តំ មេ អត្ថិ តេនបាហំ ជីវិស្សាមិ ខ្ញុំមានស្រែ ខ្ញុំនឹងចិញ្ចឹមជីវិតដោយស្រែនោះ ។ ម្យ៉ាងទៀត ខ្មែរយើងប្រើសំដៅដល់ ភាគផែនដីដែលបែងជាអន្លើ ៗ មានប្រជុំស្រុកច្រើនដោយរដ្ឋបាលបញ្ញត្ត : ខេត្តកណ្តាល, ខេត្តកំពង់ចាម ។ល។ ប្រើតាមទម្លាប់ជាប់មកជាយូរហើយសរសេរជាខេត្ត ។ ក្នុងអនុត្តានទីបនីដីកា ខៃសេចក្តីក្នុងអដ្ឋកថា មនោរថបូរណី សម្តែងថា អាណាខេត្ត របស់ព្រះសម្មាសម្ពុទ្ធ (ពុទ្ធខេត្ត) មាន ៣ គឺ ៖ ១- ជាតិក្ខេត្ត មានទំហំមួយម៉ឺនចក្រវាល តែងកម្រើកញាប់ញ័រក្នុងពេលដែលព្រះតថាគតចុះចាប់បដិសន្ធិជាដើម ។ ២- អាណាខេត្ត មានទំហំមួយសែនកោដិចក្រវាល គឺអានុភាពនៃបរិត្តទាំងឡាយមាន រតនសូត្រ (បិ. ៥២, ៦) ខន្ធបរិត្ត (បិ. ១០, ១៤០) ធជគ្គបរិត្ត (បិ. ៣០, ២៤៣…) អាដានាដិយបរិត្ត (បិ. ១៩, ៩៤) មោរបរិត្ត (បិ. ៧៣) តែងគ្របដណ្តប់ទៅដល់ ។ ៣- វិសយខេត្ត ដែនកំណត់នៃវិស័យរបស់ព្រះសម្មាសម្ពុទ្ធមានប្រមាណកំណត់មិនបាន ។ បណ្តាខេត្តទាំង ៣ នេះ កាលបើត្រូវវិនាស គឺជាតិក្ខេត្តនោះឯងតែងវិនាសហើយកាលជាតិក្ខេត្តវិនាសហើយ ពុទ្ធខេត្តដទៃទៀតក៏វិនាសទៅដែរ កាលបើតាំងនៅ ក៏តាំងនៅជាមួយគ្នា ។ ខេមរៈ [khemara] ខេម៉ៈរ៉ៈ, (ន.) < ខេម + រ-ប. ។ ខ្មែរ; ពាក្យនេះមានទំនងជាបាលីភាសាដែលប្រែថា មនុស្សមានសេចក្តីក្សេម មកអំពី វិ. ខេមំ យស្ស អត្ថីតិ > ខេមរោ ឬ ជាពហុវចនៈថា ខេមំ យេសមត្ថីតិ > ខេមរា; ប៉ុន្តែនឹងពោលឲ្យប្រាកដថា បានជាហៅ ខេមរៈ ៗ នោះ ពីព្រោះប្រែថា មានសេចក្តីក្សេម ដូច្នេះក៏អាចដឹងប្រាកដពុំបាន ព្រោះក្នុងសិលាចារឹកបុរាណ សរសេរក្មែរ ក៏មាន ។
ឧទាហរណ៍៖ រដ្ឋបាលខេត្ត ដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាខេត្ត។

?ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា រដ្ឋបាលខេត្ត ដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាខេត្ត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខេ» មានន័យដូចម្ដេច ?


ខេ


?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជាមួយ​នឹង​ពាក្យ​ខឹង ។
ឧទាហរណ៍៖ ខេខឹង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខៀវ» មានន័យដូចម្ដេច ?


ខៀវ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ពណ៌​ផ្ទៃ​មេឃ​ជា​ប្រក្រតី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខៀន» មានន័យដូចម្ដេច ?


ខៀន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំពត់​ផាឌិប ឬទេស​មាន​ផ្កា​បោះ​ពុម្ព​ពណ៌​ផ្សេង​ៗ ធ្វើ​មក​ពី​ប្រទេស​ក្រៅ​សម្រាប់​ស្លៀក​ចង​ក្បិន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខឿន» មានន័យដូចម្ដេច ?


ខឿន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ថ្នាក់ ជាន់​រង​គេហដ្ឋាន ឬដី​ដែល​លើក​ហើយ​មាន​ឈើ​ច្រុះ ឬ​រៀប​ឥដ្ឋ ថ្ម​រាំង​ពី​ខាង​ជុំ​វិញ ដើម្បី​មិន​ឲ្យ​លិច​ទឹក ។
ឧទាហរណ៍៖ ខឿន​វិហារ ខឿន​ពោធិព្រឹក្ស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខើច» មានន័យដូចម្ដេច ?


ខើច


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ឥត​សម្រុង។
ឧទាហរណ៍៖ សំពត់​ខើច អាវ​ខើច ជាដើម ។ ព. ផ្ទ. ស្រុង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខួរក្បាល» មានន័យដូចម្ដេច ?


ខួរក្បាល


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះមត្ថលុង្គ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខួរ» មានន័យដូចម្ដេច ?


ខួរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាការ​នៅ​ក្នុង​ក្បាល ឬក្នុង​ឆ្អឹង​ខាប់​ដូច​ចាហួយ ។
ឧទាហរណ៍៖ ខួរ​ក្បាល ខួរ​ឆ្អឹង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខួប» មានន័យដូចម្ដេច ?


ខួប


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រវាង​ពេល​ថ្ងៃ​ខែ​ឆ្នាំ​ដែល​មក​ជួប​គ្នា​វិញ; មួយ​ខួប​ពេល ២៤ ម៉ោង គឺ​មួយ​ថ្ងៃ​មួយ​យប់; មួយ​ខួប​ថ្ងៃ ៧ គឺ​មួយ​អាទិត្យ; មួយ​ខួប​ខែ ១២ គឺ​មួយ​ឆ្នាំ; មួយ​ខួប​ឆ្នាំ ១២ គឺ​មួយ​ជុំ​រាសី​ឆ្នាំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខួញ» មានន័យដូចម្ដេច ?


ខួញ


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ពាក្យ​សម្រាប់​ចម្រើន​ពាក្យ​សើច ញញឹម​ឲ្យ​វិសេស​ឡើង ។
ឧទាហរណ៍៖ សើច​ខួញ គឺ​សើច​បិទ​មាត់; ញញឹម​ខួញ ។ ស្រុក​ខ្លះ​ថាខួច គុ. ឬ​កិ. វិ. ថ្ពាល់​ខួច; ញញឹម​ខួច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខួច» មានន័យដូចម្ដេច ?


ខួច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដប​តូច​មូល មាត់​តូច ធ្វើ​ដោយ​ដី ធ្វើ​ដោយ​ថ្ម សម្រាប់​ដាក់​ប្រេង។
ឧទាហរណ៍៖ ខួច​ស្រាំ ប្រេង​មួយ​ខួច ។

                អវយវៈ​ដំរី​នៅ​កៀន​ត្រចៀក កន្លែង​ចេញ​ប្រេង នៅ​ពេល​ដែល​វា​ឡើង​ខ្លួន​ពេញ​ទំហឹង (ដំរី​ចុះ​ប្រេង) ។ កុម្ភការ​ភណ្ឌ​ខ្នាត​តូច​មាន​ក​ស្ដួច​ភាគ​ខាង​ក្រោម​ប៉ោង​ឆ្អឹង​គ្អីង​ធ្វើ​ដោយ​ថ្ម ឬ​ដោយ​ដី ។ ស្នាម​ខូង​នៅ​តំបន់​ថ្ពាល់ ឬ​ក្បែរ​មាត់ ។
ឧទាហរណ៍៖ ថ្ពាល់​ខួច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខួង» មានន័យដូចម្ដេច ?


ខួង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទម្លុះ​ដោយ​ដែក​ខួង។
ឧទាហរណ៍៖ ខួង​ឈើ ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែក​ស្វាន​មាន​ស្ពឺ​មួល មាន​ដង​កាន់​មួល​សម្រាប់​បន្ស៉ី​ឲ្យ​មុត​ជ្រៅ ឬឲ្យ​ធ្លុះ។
ឧទាហរណ៍៖ ដែក​ខួង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខួ» មានន័យដូចម្ដេច ?


ខួ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​សម្ល​មួយ​យ៉ាង​ឈ្មោះ ខួ ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​សម្ល​មួយ​យ៉ាង ដែល​គេ​យក​ក្ដាម ឬ បង្កង​មក​បុក​ឲ្យ​ល្អិត​ហើយ​លាយ​នឹង​ទឹក ពូត​យក​រស​ជាតិ​មក​ចម្អិន។
ឧទាហរណ៍៖ ខួ​ក្ដាម, ខួ​បង្កង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខូច» មានន័យដូចម្ដេច ?


ខូច


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា វិនាស អន្តរាយ យក​ជា​ការ​មិន​បាន ។
ឧទាហរណ៍៖​ ខូច​ចិត្ត ខូច​ខ្លួន ខូច​របស់​ទ្រព្យ ។

                ស្លាប់ ។
ឧទាហរណ៍៖ ជីតា​ខ្ញុំ​ខូច​ពី​យប់​មិញ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​កិរិយា​អាក្រក់ មាន​ពុតត្បុត
ឧទាហរណ៍៖ មនុស្ស​ខូច។ ព. ផ្ទ. ជា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខូង» មានន័យដូចម្ដេច ?


ខូង


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ផត ទ្រុឌ ។
ឧទាហរណ៍៖ ដី​ខូង ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខុស» មានន័យដូចម្ដេច ?


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទីទៃ​ពី​ត្រូវ គឺ​ដែល​មិន​ត្រូវ ដែល​កន្លង ។
ឧទាហរណ៍៖ អំពើ​ខុស សេចក្ដី​ខុស; ធ្វើ​ខុស បាញ់​ខុស ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ទីទៃ​ពី​ត្រូវ គឺ​ដែល​មិន​ត្រូវ ដែល​កន្លង ។
ឧទាហរណ៍៖ អំពើ​ខុស សេចក្ដី​ខុស; ធ្វើ​ខុស បាញ់​ខុស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខុវី» មានន័យដូចម្ដេច ?


ខុវី


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានក្រចកនៅចុងជើង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខុល» មានន័យដូចម្ដេច ?


ខុល


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ផ្អួរ ខ្មួរ ។
ឧទាហរណ៍៖ ផ្អក​ខុល ព្រហក់​ខុល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខុរៗ» មានន័យដូចម្ដេច ?


ខុរៗ


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយស្រមុក​ ។
ឧទាហរណ៍៖ ស្រមុកខុរៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខុយ» មានន័យដូចម្ដេច ?


ខុយ


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ខុស​មិន​ចំ​តម្រង់។
ឧទាហរណ៍៖ បាញ់​ខុយ ចោល​ខុយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខុប» មានន័យដូចម្ដេច ?


ខុប


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ង​ចូល កោង​ចូល។
ឧទាហរណ៍៖ មាត់​ខុប ក្រចក​ខុប រាង​ខុប​បន្តិច។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខុនហ្នឹង» មានន័យដូចម្ដេច ?


ខុនហ្នឹង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ស.) (គន ហ្នឹង អ. ថ. ខុនហ្នឹង “មនុស្ស​ម្នាក់”) ដំណើរ​ដាច់​ស្រេច​ទៅ​លើ​មួយ​ៗ ។
ឧទាហរណ៍៖ ដំណើរ​នុ៎ះ នឹង​យក​ជា​ខុនហ្នឹង​ពុំ​បាន (ពាក្យ​ធម្មតា មិន​សូវ​ប្រើ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខុនណាង» មានន័យដូចម្ដេច ?


ខុនណាង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្រី​ជា​ភរិយា​មន្ត្រី ។
ឧទាហរណ៍៖ ពួក​ខុនណាង ជំទាវ​ខុនណាង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខុន» មានន័យដូចម្ដេច ?

ខុន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ស.) (គន អ. ថ. ខុន “មនុស្ស”) ឈ្មោះ​កូន​ចត្រង្គ​ដែល​សន្មត​ថា​ជា​ស្ដេច ។
ឧទាហរណ៍៖ ខុន​ចត្រង្គ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខុទ្ទកាល័យទន្តិក និងមុខ» មានន័យដូចម្ដេច ?


ខុទ្ទកាល័យទន្តិក និងមុខ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កន្លែងធ្វើការរបស់គ្រូពេទ្យ​ព្យាបាលរោគធ្មេញ និងមាត់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខុទ្ទកាល័យ» មានន័យដូចម្ដេច ?


ខុទ្ទកាល័យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ខុទ្ទក + អាលយ ) កន្លែង ឬ លំនៅតូច; ការិយាល័យនៅទីស្តីការនៃរដ្ឋមន្ត្រីនីមួយៗ
ឧទាហរណ៍៖ នាយ​ខុទ្ទកាល័យ ។

                កន្លែងធ្វើការខាងផ្លូវគំនិតប្រាជ្ញា គណៈរដ្ឋមន្រ្តី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខុទ្ទកភាសិត» មានន័យដូចម្ដេច ?


ខុទ្ទកភាសិត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាសិតខ្លី ដែលមានសេចក្តីទូលាយ ដូចជា ស្វាយជ្រុះមិនឆ្ងាយពីគល់ ជាដើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខុទ្ទកភាព» មានន័យដូចម្ដេច ?


ខុទ្ទកភាព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថាភាព​ដែល​តូច ដំណើរ​ដែល​តូចតាច តំណូច ។

                 ភាពនៃវត្ថុដែលតូចខុសពីធម្មតា តែគេធ្វើយ៉ាងផ្ចិតផ្ចង់​ គួរឱ្យស្រឡាញ់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខុងៗ» មានន័យដូចម្ដេច ?


ខុងៗ


?ថ្នាក់ពាក្យជា ឧទានសព្ទ 
មានន័យថា សូរ​ក្អក​ខ្លាំង​ៗ។
ឧទាហរណ៍៖ ក្អក​ខុង​ៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខឹមខាត់» មានន័យដូចម្ដេច ?


ខឹមខាត់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខ្សែ​ក្រវាត់​ចង្កេះ​ធ្វើ​ដោយ​ប្រាក់ ឬ មាស​មាន​ក្បាល​រចនា​ដាំ​ត្បូង​ផ្សេង​ៗ ។
ឧទាហរណ៍៖ ខ្សែ​ក្រវាត់​ខឹមខាត់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខឹងតិច» មានន័យដូចម្ដេច ?


ខឹងតិច


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់ខ្ញាល់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខឹងច្រើន» មានន័យដូចម្ដេច ?


ខឹងច្រើន


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់ក្រោធ ទ្រង់ពិរោធ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខឹង» មានន័យដូចម្ដេច ?


ខឹង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កម្រើក​ចិត្ត​ដោយ​ទោមនស្ស ព្រោះ​មាន​អារម្មណ៍​មិន​គាប់​ចិត្ត​ មក​ប៉ះ​ពាល់​ត្រូវ​ទ្វារ​ទាំង ៦ មាន​ចក្ខុ​ទ្វារ​ជាដើម នាំ​ឲ្យ​ក្ដួលក្ដៅ​ចិត្ត​ឡើង ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រង្វាល់តូចចុះពីកន្តាំងតូចមក ។
ឧទាហរណ៍៖ អង្ករមួយខឹង ។ ម. ព. ខ្ញឹង ផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខឹកៗ» មានន័យដូចម្ដេច ?


ខឹកៗ


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរសំណើចតិចៗ រឿយៗ ។
ឧទាហរណ៍៖ សើចខឹកៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខីលោបាយ» មានន័យដូចម្ដេច ?


ខីលោបាយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឧបាយខាងខិលខូច ខាងបោកបញ្ឆោត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខីរជាតិ» មានន័យដូចម្ដេច ?


ខីរជាតិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ក្សីរ— ) ជាតិនៃទឹកដោះ, ទឹកដោះស្រស់ដែលទើបនឹងរឺត នៅថ្មីៗ ។
សារជាតិដែលកើតស្រាប់ នៅក្នុងម្សៅទឹកដោះគោ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខីណាស្រព» មានន័យដូចម្ដេច ?


ខីណាស្រព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ក្សីណាស្រវ; បា. ខីណាសវ ) ព្រះអរិយបុគ្គលដែលអស់អាសវៈហើយ ( ព្រះអរហន្ត ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខីណាសវៈ» មានន័យដូចម្ដេច ?


ខីណាសវៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បា. (ន.) < ខីណ + អាសវ ។ វិ. ខីណា អាសវាយស្ស សោ ខីណាសវោ (ភិក្ខុ) (ភិក្ខុ) អ្នកអស់អាសវៈហើយ ឈ្មោះថាខីណាសវៈ (ខីណាស្រព) បានដល់ ព្រះអរិយបុគ្គលដែលអស់អាសវក្កិលេសហើយ, ព្រះខីណាស្រព ព្រះអរហន្ត ។ ឧ. ចត្តារោ អាសវា កាមាសវោ ភវាសវោ ទិដ្ឋាសវោ អវិជ្ជាសវោ ឥមេ ចត្តារោ អាសវា អរហតោ ខីណា បហីនា សមុចិ្ឆន្នា បដិប្បស្សទ្ធា អភព្វុ-ប្បត្តិកា ញាណគ្គិនា ទឌ្ឍា តេន វុច្ចតិ ខីណាសវោតិ អាសវៈមាន ៤ យ៉ាងគឺ កាមាសវៈ ១ ភវាសវៈ ១ ទិដ្ឋាសវៈ ១ អវិជ្ជាសវៈ ១ អាសវៈទាំង ៤ ពួកនេះ ព្រះអរហន្តបានធ្វើឱ្យអស់ទៅ បានធ្វើឱ្យសាបសូន្យ បានកាត់ផ្តាច់ បានធ្វើឱ្យស្ងប់រំងាប់ហើយ មិនកើតឡើងទៀតឡើយ ត្រូវភ្លើងគឺបញ្ញាដុតកម្លោចហើយ ព្រោះហេតុនោះ លោកទើបហៅព្រះអរហន្តថា ខីណាសវៈ ។ ឧ. ភិក្ខុ ច ខីណាសវោ ហត្ថាជានិយោ ច ភិក្ខុជាព្រះខីណាស្រព និងដំរីអាជានេយ្យ ។ ក្នុងភាសាបាលី ពាក្យថា ខីណាសវៈ មានប្រើច្រើនបទគឺ ៖ ១- ខីណាសវៈ ព្រះខីណាស្រព (ម.ព. ខីណាសវៈ) ។ ២- អសេក្ខ ព្រះអរហន្ត ព្រះខីណាស្រព ព្រះអសេក្ខបុគ្គល អ្នកមិនត្រូវការសិក្សាទៀតទេ ។ វិ. តតោ ឧត្តរិករណីយាភាវតោ នតិ្ថ សិក្ខា ឯតស្សាតិ អសេក្ខោ បុគ្គលអ្នកមិនមានការសិក្សា ព្រោះមិនមានករណីយកិច្ចដែលត្រូវធ្វើលើសពីនោះ ឈ្មោះថា ព្រះអសេក្ខ ។ វិ. ន សិក្ខតីតិ អសេក្ខោ សេក្ខធម្មេ អតិ-ក្កម្ម អគ្គផលេ ឋិតោ តតោ ឧត្តរឹ សិកិ្ខតព្វាភាវតោ ខីណាសវោ អសេក្ខោតិ វុច្ចតិ ពាក្យថា អសេក្ខៈ ដែលមានន័យថា អ្នកមិនត្រូវសិក្សា ក្នុងទីនេះ សំដៅដល់ព្រះខីណាស្រពអ្នកតាំងនៅក្នុងអរហត្តផលដ៏ប្រសើរ លើសកន្លងផុតនូវសេក្ខធម៌ទាំងឡាយ ព្រោះមិនមានអ្វីដែលគួរសិក្សាឱ្យក្រៃលែងជាងនោះទៀតឡើយ ។ ៣- វិតរាគ ព្រះអរហន្ត អ្នកប្រាសចាករាគៈ អ្នកមិនមានសេចក្តីត្រេកត្រអាលក្នុងកាមគុណ ព្រះខីណាស្រព ។ វិ. វិគតោ រាគោ យស្មា សោ វីតរាគោ ព្រះអរហន្តអ្នកប្រាសចាករាគៈ ឈ្មោះថា វីតរាគៈ ។ ឧ. ឥធ ភិក្ខវេ ភិក្ខុ កាមេ វីតរាគោ ហោតិ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រាសចាកសេចក្តីត្រេកត្រអាលក្នុងកាមហើយ ។ ៤- អរហន្ត ព្រះអរហន្ត ព្រះអរិយបុគ្គលអ្នកទទួលនូវការបូជាយ៉ាងក្រៃលែង អ្នកកាច់បំបាក់នូវកង់ដែលវិលទៅក្នុងសង្សារវដ្ត ព្រះខីណាស្រព ។ វិ. បូជាវិសេសំ អរហតីតិ > អរហំ បុគ្គលអ្នកទទួលនូវការបូជាយ៉ាងក្រៃលែងឈ្មោះថា អរហន្ត, ឬ អរហិតព្វោ បូជេតព្វោតិ > អរហំ ព្រះអរិយបុគ្គលដែលជនគួរបូជា ឈ្មោះថា អរហន្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខីណភាព» មានន័យដូចម្ដេច ?


ខីណភាព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ខីណភាវ; សំ. ក្សីណ—) ភាពនៃវត្ថុដែលអស់ទៅ, ការអស់រលីង, ដំណើរដែលអស់ឥតមានសេសសល់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខិល» មានន័យដូចម្ដេច ?


ខិល


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា រប៉ិលរប៉ូច ។
ឧទាហរណ៍៖ មនុស្ស​ខិល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខិម» មានន័យដូចម្ដេច ?


ខិម


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្រស់​បំព្រង ស្រស់​ប៉ប្រិម ។
ឧទាហរណ៍៖ មាត់​ដិត​ស្លា​ខិម, សាច់​ឡើង​សម្បុរ​ខិម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខិត្តប័ណ្ណ» មានន័យដូចម្ដេច ?


ខិត្តប័ណ្ណ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) សំបុត្រ​ដែល​គេ​បោះ​បាច ឬចែក​ផ្សាយ ដើម្បី​ឲ្យ​ដឹង​ដំណឹង​អ្វី​មួយ ។

                 លិខិតមានសេចក្តីសង្ខេប ដែលគេបាចព្រាច តាមតែប្រទះដៃ ដូចយ៉ាងក្នុងឱកាស​បោះឆ្នោតជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខិត្តទាន» មានន័យដូចម្ដេច ?


ខិត្តទាន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការចាយខ្ជះខ្ជាយហួសប្រមាណ ការឱ្យឥតគិត ឥតស្តាយ ការបាចព្រាច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខិតខំ» មានន័យដូចម្ដេច ?


ខិតខំ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ម. ព. ខិត ៣ ប. និង ខំ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខិតខាត់» មានន័យដូចម្ដេច ?


ខិតខាត់


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​រលីបរលាប​បន្ដិចបន្ដួច ខ្សត់ខ្សោយ ខ្វះ​ខាត មិន​បរិបូណ៌ អត្តខាត់ ។ ប្រើ​ជា កិ. ក៏​មាន ។ (ម. ព. អត្តខាត់ ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខិត» មានន័យដូចម្ដេច ?


ខិត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ​កកិល​ចូល​ជិត ។
ឧទាហរណ៍៖​ ខិត​ចូល ។

                  គូស​ចំណាំ ។

ឧទាហរណ៍៖ ខិត​ថ្នាំង​ដៃ ។

                  ដាក់កំហិត, ខាខាំង ។

ឧទាហរណ៍៖ ទៅណាក៏ទៅចុះ គ្មាននរណាខិតខាំងអ្វីទេ ( និយាយដោយស្រុក ) ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំនួន​សូត្រ​មួយ​ដុំ​ដែល​ដោះ​ចេញ​ពី​អាក់ ។
ឧទាហរណ៍៖ សូត្រ​មួយ​ខិត ។

?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា​ ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ​ខំ ។
ឧទាហរណ៍៖ ខិតខំ​ធ្វើ​ការ គឺ​ខំ​ប្រឹង ប្រែង​ធ្វើ​ការ​មិន​រួញ​ថយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខិឌ្ឌទសកកៈ» មានន័យដូចម្ដេច ?


ខិឌ្ឌទសកកៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វ័យជីវិតទីបី ក្នុងចំណោមវ័យជីវិតទាំងដប់ (២១- ៣០ ឆ្នាំ) = វ័យល្អ។
ឧទាហរណ៍៖ (ស្រង់ចេញពីសៀវភៅ << ប្រជុំវប្បធម៌>> ដោយ ឡុច ផ្លែង បោះពុម្ពឆ្នាំ ១៩៧៣) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខិង» មានន័យដូចម្ដេច ?


ខិង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំពត់​ដែល​គេ​ដេរ​ជា​ថង់ មាន​ខ្សែ​រូត​ចង្កេះ​សម្រាប់​ស្លៀក​សម្លុយ ។ កំប្រោង​រាង​ទាប  ។
ឧទាហរណ៍៖ ប្លា​ធូ​ចំហុយ​មួយ​ខិង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខាំង» មានន័យដូចម្ដេច ?


ខាំង


?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជាមួយ​ពាក្យ ខារ ។
ឧទាហរណ៍៖ ខារខាំង គឺ​ទប់​បិទ​ប្រឡាយ​មិន​ឲ្យ​ទឹក​ហូរ​ជាដើម (និយាយ​ដោយ​ស្រុក) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខាំ» មានន័យដូចម្ដេច ?


ខាំ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កាត់​ដោយ​ធ្មេញ, ដោយ​ចង្កូម ។
ឧទាហរណ៍៖ ឆ្កែ​ខាំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខាវ» មានន័យដូចម្ដេច ?


ខាវ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បើក​ក្ដោង​បញ្ឆៀង​ខ្យល់ ឬ ទទឹង​ខ្យល់ ។
ឧទាហរណ៍៖ បើក​ក្ដោង​ខាវ​ខ្យល់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខាល់» មានន័យដូចម្ដេច ?


ខាល់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រុញ​ច្រាន​ទឹក​ទៅ​ខាង​ក្រោយ ដោយ​គ្រឿង​ចក្រ ឬកង្ហារ ដើម្បី​ធ្វើ​នាវា​ឲ្យ​លឿន​ទៅ​មុខ ។
ឧទាហរណ៍៖ ស្លាប​ចក្រ​កប៉ាល់​វិល​ខាល់​ទឹក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខាល» មានន័យដូចម្ដេច ?


ខាល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឆ្នាំ​ទី ៣ គឺ​ឆ្នាំ​ខ្លា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខារសីលា» មានន័យដូចម្ដេច ?


ខារសីលា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាតិថ្មម៉្យាង ដូចជាថ្មគ្រាត សម្បុរស្រអាប់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខារ» មានន័យដូចម្ដេច ?


ខារ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទាញ​អូស​ដោយ​គ្រឿង​ចក្រ ។
ឧទាហរណ៍៖ ខារ​ឈើ​ហុប​ពី​ក្នុង​ទឹក​មក​លើ​គោក ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ត្រប់​មួយ​ប្រភេទ ផ្លែ​មាន​រស​ខារ ។
ឧទាហរណ៍៖ ត្រប់​ខារ (ខ្លះ​ហៅ ត្រប់​ខ្មួរ) ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា.; សំ. ក្សារ) ដែល​ស្ទើរ​ហាង​ស្ទើរ​ក្រពុល ស្ទើរ​ខ្មួរ ។
ឧទាហរណ៍៖ ក្លិន​ខារ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខាម» មានន័យដូចម្ដេច ?


ខាម


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ខ្លាច ញញើត ។ ច្រើន​ប្រើ​ជាមួយ​នឹង​ពាក្យ កោត  ។
ឧទាហរណ៍៖ កោត​ខាម គឺ​កោត​ខ្លាច ទាំង​គោរព​ផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខាប់ខណ្ឌ» មានន័យដូចម្ដេច ?


ខាប់ខណ្ឌ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ចង្អៀត​ណែនណាន់ ប៉ុន្តែ​មាន​ខណ្ឌ​ជា​ជួរ ជា​សង្កាត់ ដាច់​ដោយ​ប៉ែក ដោយ​ឡែក​ពី​គ្នា ។
ឧទាហរណ៍៖ ទី​ចង្អៀត​ខាប់ខណ្ឌ; មនុស្ស​ច្រើន​ពាន់ ឈរ​ខាប់ខណ្ឌ​តាន់តាប់ (ម. ព. ខណ្ឌ ផង) ។ ខណ្ឌខាប់ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ចង្អៀត​ណែនណាន់ ប៉ុន្តែ​មាន​ខណ្ឌ​ជា​ជួរ ជា​សង្កាត់ ដាច់​ដោយ​ប៉ែក ដោយ​ឡែក​ពី​គ្នា ។
ឧទាហរណ៍៖ ទី​ចង្អៀត​ខាប់ខណ្ឌ; មនុស្ស​ច្រើន​ពាន់ ឈរ​ខាប់ខណ្ឌ​តាន់តាប់ (ម. ព. ខណ្ឌ ផង) ។ ខណ្ឌខាប់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខាប់» មានន័យដូចម្ដេច ?


ខាប់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ពាង​មួយ​ប្រភេទ មាត់​និង​បាត​មាន​ទំហំ​ស្មើ​គ្នា មាន​គ្រប ។
ឧទាហរណ៍៖ ខាប់​ដាក់​ទឹក ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទីទៃ​ពី​រាវ គឺ​ដែល​នៅ​ក្នុង​រវាង​ស្ទើរ​រាវ ស្ទើរ​ខន់ ។
ឧទាហរណ៍៖ ខ្លាញ់​ខាប់, ប្រេង​ខាប់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខាប» មានន័យដូចម្ដេច ?


ខាប


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ហៅ ឬអន្ទង​ព្រលឹង ឬប្រែ​វិញ្ញាណ​អ្នក​ដទៃ​ដោយ​មន្តគាថា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខាន់ស្លាក់» មានន័យដូចម្ដេច ?


ខាន់ស្លាក់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​រោគ​មួយ​យ៉ាង​កើត​កណ្ដាល-ក ធ្វើ​ឲ្យ​លេប​បាយ លេប​ទឹក​ពុំ​រួច ។
ឧទាហរណ៍៖ រោគ​ខាន់ស្លាក់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខាន់ស្លា» មានន័យដូចម្ដេច ?


ខាន់ស្លា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រាក់​ជំនូន​ដែល​មេ​បា​ខាង​ប្រុស ជូន​ទៅ​មេ​បា​ខាង​ស្រី ក្នុង​វេលា​ដែល​ធ្វើ​អាវាហ​វិវាហ​មង្គល ។ ក្នុង​ច្បាប់​ទស​ភរិយា លោក​កំណត់​តែ ៨ ដេញ គឺ​ប្រមាណ ១២ រៀល តែ​បើ​នឹង​ដាក់​ច្រើន​ជាង​ចំនួន​នោះ​ក៏​បាន។
ឧទាហរណ៍៖ ប្រាក់​ខាន់ស្លា (ទំនៀម​បុរាណ) ។ ច្បាប់​រដ្ឋប្បវេណី ថា បញ្ជាប់​ចិត្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខាន់លឿង» មានន័យដូចម្ដេច ?


ខាន់លឿង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​រោគ​ដែល​បណ្ដាល​ឲ្យ​សាច់​មាន​សម្បុរ​លឿង ។
ឧទាហរណ៍៖ រោគ​ខាន់​លឿង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខាន់បៀត» មានន័យដូចម្ដេច ?


ខាន់បៀត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​រោគ​មួយ​យ៉ាង កើត​បៀត​បំពង់​ក ធ្វើ​ឲ្យ​លំបាក​លេប​បាយ​ លេប​ទឹក ។
ឧទាហរណ៍៖ រោគ​ខាន់បៀត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខាន់ជីប» មានន័យដូចម្ដេច ?


ខាន់ជីប


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រំយោល​គ្រឿង​សេះ ចុង​សំយុង​ក្រោម​ចង្កា ។
ឧទាហរណ៍៖ ចង​ខាន់ជីប ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខាន់ខៅ» មានន័យដូចម្ដេច ?


ខាន់ខៅ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កំណល់, រង្វាន់សម្រាប់ជូន ពេទ្យរក្សារោគ ឬ គ្រូបង្ហាញ, គ្រូបង្រៀនសិល្បសាស្ត្រផ្សេងៗ ។
ឧទាហរណ៍៖​ ជូនរង្វាន់ខាន់ខៅគ្រូ ។ ហៅ ទ្រនឹប ក៏បាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខាន់» មានន័យដូចម្ដេច ?


ខាន់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ខ័ន ) ។ ( ម. ព. ខ័ឌ្គ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខានស្អែកមួយនាយ» មានន័យដូចម្ដេច ?


ខានស្អែកមួយនាយ


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ថ្ងៃមួយតបន្ទាប់ពីថ្ងៃខានស្អែកមួយទៅ, គេនិយាយថា ។
ឧទាហរណ៍៖ ស្អែក, ខានស្អែក, ខានស្អែកមួយ, ខានស្អែកមួយនាយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខានស្អែកមួយ» មានន័យដូចម្ដេច ?


ខានស្អែកមួយ


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ថ្ងៃ​មួយ​ត​បន្ទាប់​ពី​ខាន​ស្អែក​ទៅ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខានស្អែក» មានន័យដូចម្ដេច ?


ខានស្អែក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ថ្ងៃ​មួយ​កន្លង​ពី​ថ្ងៃ​ស្អែក គឺ​ថ្ងៃ​ជា​តំណ​បន្ទាប់​ពី​ស្អែក ។
ឧទាហរណ៍៖ ដល់​ខាន​ស្អែក​ខ្ញុំ​នឹង​ទៅ​ស្រុក​ខ្ញុំ ។

?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ថ្ងៃ​មួយ​កន្លង​ពី​ថ្ងៃ​ស្អែក គឺ​ថ្ងៃ​ជា​តំណ​បន្ទាប់​ពី​ស្អែក ។
ឧទាហរណ៍៖ ដល់​ខាន​ស្អែក​ខ្ញុំ​នឹង​ទៅ​ស្រុក​ខ្ញុំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខាន» មានន័យដូចម្ដេច ?


ខាន


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បង់​បំណង ឬខុស​បំណង គឺ​គិត​នឹង​ធ្វើ​អ្វី​ៗ ឬគិត​នឹង​ទៅ​ណា ហើយ​ប្រែ​ជា​ឈប់​មិន​ធ្វើ មិន​ទៅ​វិញ ។
ឧទាហរណ៍៖ ខាន​ធ្វើ ខាន​ទៅ ខាន​មក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខាទុំ» មានន័យដូចម្ដេច ?


ខាទុំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស ស៊ូដង់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខាទនីយាហារ» មានន័យដូចម្ដេច ?


ខាទនីយាហារ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) អាហារ​សម្រាប់​ទំពា (ពួក​បង្អែម ឬចំណី)  ។
ឧទាហរណ៍៖ ផ្លែ​ឈើ​មាន​ផ្លែ​ស្វាយ​ជាដើម ជា​ខាទនីយាហារ ។

           បា. (ន.) < ខាទនីយ + អាហារ ។ វិ. ខាទនីយោ អាហារោ > ខាទនីយាហារោ អាហារដែលគេគប្បីទំពាស៊ី ឈ្មោះថាខាទនីយាហារ បានដល់ អាហារសម្រាប់ទំពា (ពួកបង្អែមឬចំណី) ផ្លែឈើមានផ្លៃស្វាយជាដើម ជាខាទនីយាហារ ។ ក្នុងគម្ពីរវិនយបិដក មហាវិភង្គ ត្រង់បទភាជនីយ នៃវិកាលភោជនសិក្ខាបទ (បិ.៤/១៣២) សម្តែងថា ខាទនីយំ នាម បញ្ច ភោជនានិ យាមកាលិកំ សត្តាហកាលិកំ យាវជីវិកំ ឋបេត្វា អវសេសំ ខាទនីយំ នាម ។ ដែលហៅថា ខាទនីយៈនោះ បានដល់របស់ទាំងអស់ វៀរលែងតែភោជន ៥ យ៉ាង និងវត្ថុជាយាមកាលិក សត្តាហកាលិក និងយាវជីវិក ចេញ ហៅថា ខាទនីយៈ ។ ភោជនីយំ នាម បញ្ច ភោជនានិ ឱទនោ កុម្មាសោ សត្តុ មច្ឆោ មំសំ ។ ដែលហៅថា ភោជនីយៈ បានដល់ភោជន ៥ យ៉ាងគឺ បាយ នំស្រស់ នំក្រៀម ត្រី សាច់ ។ ខាទនីយៈនោះឯង ហៅថា ខាទនីយាហារ, ភោជនីយៈនោះឯងហៅថា ភោជនីយាហារ ។ (ម.ព. កាលិក ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខាទនា» មានន័យដូចម្ដេច ?


ខាទនា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពដែលកាត់ធ្វើឱ្យរលាក រលួយ ដូចយ៉ាងកំបោរងាប់ ដែលកាត់សាច់​មនុស្ស​ជាដើម


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខាត់» មានន័យដូចម្ដេច ?


ខាត់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដុស​រំលីង​ឲ្យ​ស្អាត ដោយ​គ្រឿង​ខាត់ ។
ឧទាហរណ៍៖ ខាត់​តុ ខាត់​ទូ ជាដើម ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ផ្តិល​មួយ​ប្រភេទ ធ្វើ​ដោយ​លោហ​ធាតុ កាល​បើ​ខាត់​ ឡើង​សម្បុរ​ភ្លឺ ។
ឧទាហរណ៍៖ ផ្តិល​ខាត់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខាត» មានន័យដូចម្ដេច ?


ខាត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ថយ​ពី​ចំនួន​ដើម មិន​ពេញ មិន​ចំណេញ។
ឧទាហរណ៍៖ ជួញ​ខាត រក​ស៊ី​ធ្វើ​ការ​ខាត ខាត​ចុង ខាត​ដើម ។ ព. ផ្ទ. ចំណេញ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ថយ​ពី​ចំនួន​ដើម មិន​ពេញ មិន​ចំណេញ។
ឧទាហរណ៍៖ ជួញ​ខាត រក​ស៊ី​ធ្វើ​ការ​ខាត ខាត​ចុង ខាត​ដើម ។ ព. ផ្ទ. ចំណេញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខាង» មានន័យដូចម្ដេច ?


ខាង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប៉ែក ចំណែក; ប្រប ជិត ។
ឧទាហរណ៍៖ ខាង​ស្ដាំ ខាង​ឆ្វេង; ខាង​កើត, ខាង​លិច; ខាង​ត្បូង ខាង​ជើង; ខាង​អាយ ខាង​នាយ; ខាង​យើង ខាង​គេ ។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខាក» មានន័យដូចម្ដេច ?


ខាក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រឹង​ខ្ជាក់​អ្វី​ៗ ដែល​នៅ​បំពង់​ក​ឲ្យ​របូត​ចេញ ។
ឧទាហរណ៍៖ ខាក​ឆ្អឹង​ត្រី, ខាក​ស្លេស្ម ។

?ថ្នាក់ពាក្យជា រាជសព្ទ

មានន័យថា ទ្រង់កក្ខារី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ខសំខាន់» មានន័យដូចម្ដេច ?


ខសំខាន់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្តីដោយឡែកក្នុងកិច្ចសន្យា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖