Posted on Leave a comment

តើពាក្យ «ខ្ទុត» មានន័យដូចម្ដេច ?

ខ្ទុត

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កម្រើក​គូទ​ហើយ​ទង្គិច​ញយ​ៗ (ពាក្យ​អាសគ្រាម) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ទឹមសន្លឹក, ខ្ទឹមសណ្តែក» មានន័យដូចម្ដេច ?

ខ្ទឹមសន្លឹក, ខ្ទឹមសណ្តែក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដើមនេះ គេដាំនៅគ្រប់ប្រទេសក្នុងសកលលោក សម្រាប់ជាគ្រឿងទេស យើងនិយមប្រើស្លឹកជាប្រើមើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ទឹមស» មានន័យដូចម្ដេច ?

ខ្ទឹមស

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដើមនេះ ក៏គេដាំនៅគ្រប់ប្រទេស ដូចខ្ទឹមឯទៀតដែរ។ជាគ្រឿងទេសមួយ ដែលយើងប្រើសម្រាប់ពេលធ្វើម្ហូប។ ច្រើនធ្វើជ្រក់ខ្ទឹមស ក្នុងទឹកខ្មេះទុកបានយូរ។ អ្នកឡើងឈាម គេពិសាខ្ទឹមសច្រើន ដើម្បីឱ្យឈាមចុះវិញ។ ខ្ទឹមសអាចសម្លាប់មេរោគពោះវៀន និងជាអាហារលើកកម្លាំង។ ពេលខ្ទួយ ឬខ្យាដំរីទិច គេអាចប្រើខ្ទឹមស បិទលើមុខដំបៅឱ្យជាបាន។

                 ជាខ្ទឹមមួយប្រភេទ ដែលគេដាំនៅតាមជនបទស្រុកស្រែចម្ការ និងយកមើមមកធ្វើជាគ្រឿងទេស។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ខ្ទឹមស – អំបូរ ៖ LILIACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Allium sativum L. – ឈ្មោះអង់គ្លេស ៖ Garlic – ឈ្មោះបារាំង ៖ Ail – ប្រភពដើម ៖ មិនទាន់មានពណ៌មាន – លក្ខណៈរូបសាស្រ្ត ៖ កម្ពស់១០-៣០ស.ម មើមមានក្លែបឬកំពឹសស្រោប ដោយសម្បកស្តើង។ ស្លឹកវែងត្រង់គ្របដណ្តប់លើគ្នានៅត្រង់គល់។ ផ្កានៅខាងចុងពណ៌សផ្គុំគ្នារួមទង ដោយស្រោមមានចុងរាងស្រួច។ ផ្លែគ្មានការលូតលាស់ពេញលេញ គ្មានគ្រាប់។ – លក្ខណៈជីវសាស្ត្រ ៖ មានក្លិនឆួល – លក្ខណៈអេកូឡូស៊ី ៖ ដាំនៅស្ទើរគ្រប់ទីកន្លែង – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ គ្រឿងផ្សំសម្ល ស៊ុប ឆា បុកធ្វើទឹកត្រី ជ្រក់។ ជាឱសថ៖ មើមមានប្រសិទ្ធភាពសម្លាប់បាក់តេរី សម្លាប់មេរោគពោះវៀន បំបាត់ការចុកចាប់ ទម្លាក់ព្រូន ព្យាបាលរាកមួល ដែលបង្កឡើងមកពីប៉ារ៉ាស៊ីត និងអាមីប ក្អកមាន់ រលាកសួត ផ្តាសាយ រលាកច្រមុះបំពង់ក និងកាត់បន្ថយកូលេស្តេរ៉ល(១៦,១៧) ។ អ្នកឡើងឈាមគេពិសាខ្ទឹមសច្រើនដើម្បីឱ្យឈាមចុះវិញ។ ពេលខ្ទួយ ឬខ្យាដំរីទិចគេអាចយកខ្ទឹមសបិទលើមុខរបួសបាន(១៧)។

ឧទាហរណ៍៖ (១៦) សៀវភៅរុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាល ឆ្នាំ២០០៨ ភាគ៤ ទំព័រ២០ (១៧) វចនានុក្រមរុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា របស់លោកស្រីបណ្ឌិត DY PHON PAULINE ឆ្នាំ២០០០ ទំព័រ៦៤៤ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ទឹមបារាំង» មានន័យដូចម្ដេច ?

ខ្ទឹមបារាំង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាខ្ទឹមមួយប្រភេទ ដែលគេដាំតិចតួចនៅក្នុងប្រទេសកម្ពុជា និងភាគច្រើននាំចូលពីបរទេស ហើយមើមគេយកមកធ្វើជាបន្លែ និងគ្រឿងទេស។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ខ្ទឹមបារាំង – អំបូរ ៖ Allium cepa L. – ឈ្មោះវិទ្យាសាស្រ្ត ៖ Allium sativum L. – ឈ្មោះអង់គ្លេស ៖ Onion – ឈ្មោះបារាំង ៖ Oignon – ប្រភពដើម ៖ មជ្ឈិមបូព៌ាប្រទេស – លក្ខណៈរូបសាស្រ្ត ៖ កម្ពស់២០-៣០ស.ម មើមមានរាងមូល សាច់ខាងក្នុង ពណ៌សជាស្រទាប់ៗ។ ស្រទាប់មើមខាងក្រៅស្ងួតមានពណ៌ត្នោត។ ស្លឹកពណ៌បៃតង ប្រហោងពីគល់រហូតដល់និងមានម្សៅស។ ស្លឹកដុះចេញពីមើមត្រង់កណ្តាល និងមានរាងរៀវស្រួចចុង។ មានផ្កាពណ៌ផ្កាឈូកលាយសជាកញ្ចុំមូល និងមានផ្កាច្រើន។ ទងផ្កាមូលវែងមានប្រហោងក្នុង ដុះចេញពីកណ្តាលដើម ក្នុងមួយដើមមានផ្កាមួយទង។ – លក្ខណៈជីវសាស្ត្រ ៖ មើមមានរសជាតិហឹរ ជាតិទឹកច្រើន និងក្លិនឆួលខ្លាំង។ ចេញផ្កានៅខែមិថុនា-កក្កដា និងបន្តពូជដោយគ្រាប់ និងមើម។ – លក្ខណៈអេកូឡូស៊ី ៖ ដុះលើដីល្បាយខ្សាច់ក្នុងតំបន់ត្រជាក់។ នៅកម្ពុជា ក៏ ឃើញមានការដាំតិចតួចផងដែរ។ – ការប្រើប្រាស់ ៖ ធ្វើជាគ្រឿងទេស៖ ជាគ្រឿងផ្សំ និងបន្លែ។ ជាឱសថ៖ មើមប្រើសម្រាប់ប៉ូវកម្លាំង ព្យាបាលសរសៃប្រសាទ ឈឺទ្រូង ផ្តាសាយ កើតបូស សត្វល្អិតទិច ឈឺមួយចំហៀងក្បាល ទឹកនោមផ្អែម ឈឺធ្មេញ (១៨) )។
ឧទាហរណ៍៖ (១៨) សៀវភៅរុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាល ឆ្នាំ២០០៦ ភាគ១ ទំព័រ៥៤។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ទឹមខ្យល់, ខ្លឹមល័ក» មានន័យដូចម្ដេច ?

ខ្ទឹមខ្យល់, ខ្លឹមល័ក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះខ្ទឹមម៉្យាង ដែលគេដាំគ្រប់ប្រទេសក្នុងសកលលោក សម្រាប់យកស្លឹក ឬមើមដាក់ជាគ្រឿងទេសក្នុងម្ហូបអាហារ។
ជាខ្ទឹមមួយប្រភេទ ដែលគេដាំនៅតាមទីក្រុង ជនបទស្រុកស្រែចម្ការ នៅក្នុងប្រទេសកម្ពុជា គេយកមកធ្វើជាគ្រឿងទេស។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ខ្ទឹមខ្យល់ ឬខ្ទឹមល័ក្ខ(២៣) – អំបូរ ៖ LILIACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Allium ampeloprasum Var. porrum – ឈ្មោះអង់គ្លេស ៖ Leek – ឈ្មោះបារាំង ៖ Poireau – ប្រភពដើម ៖ មិនទាន់មានព័ត៌មាន – លក្ខណៈរូបសាស្រ្ត ៖ មិនទាន់មានព័ត៌មាន – លក្ខណៈជីវសាស្ត្រ ៖ មិនទាន់មានព័ត៌មាន – លក្ខណៈអេកូឡូស៊ី ៖ មានដាំនៅគ្រប់ប្រទេស ក្នុងសកលលោក។ – ការប្រើប្រាស់ ៖ ធ្វើជាគ្រឿងទេស៖ ស្លឹក ឬមើម ដាក់ជាគ្រឿងទេសក្នុងម្ហូប អាហារ។
ឧទាហរណ៍៖ (២៣) វចនានុក្រមរុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា របស់លោកស្រីបណ្ឌិត DY PHON PAULINE ឆ្នាំ២០០០ ទំព័រ២២ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ទឹមក្រហម» មានន័យដូចម្ដេច ?

ខ្ទឹមក្រហម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាខ្ទឹមមួយប្រភេទ ដែលគេដាំនៅតាមទីជបបទស្រុកស្រែចម្ការ និងមើមគេយកមកធ្វើជាបន្លែ និងគ្រឿងទេស។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ខ្ទឹមក្រហម – អំបូរ ៖ LILIACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Allium cepa var. Aggregatum – ឈ្មោះអង់គ្លេស ៖ Shallot – ឈ្មោះបារាំង ៖ Echalotte – ប្រភពដើម ៖ ក្លាយមកពីខ្ទឹមបារាំង (១៩០) – លក្ខណៈរូបសាស្រ្ត ៖ កម្ពស់២០-៣០ស.ម មើមមានរាងមូលទ្រវែង និងមូល សំប៉ែត សាច់ខាងក្នុងពណ៌សលាយក្រហម មានច្រើនក្លែប និងជាស្រទាប់ៗ។ ស្រទាប់មើមខាងក្រៅស្ងួត ពណ៌ក្រហមក្រម៉ៅ។ ស្លឹកពណ៌បៃតងប្រហោងពីគល់រហូតដល់ចុង និងមានម្សៅស។ ស្លឹកដុះចេញពីមើមត្រង់កណ្តាល និងមានរាងរៀវស្រួចចុង។ មានផ្កាពណ៌ផ្កាឈូកលាយសជាកញ្ចុំមូលមានផ្កាច្រើន។ ទងផ្កាមូលវែងប្រហោងក្នុង ដុះចេញពីកណ្តាលដើម ក្នុងមួយដើមមានផ្កាមួយទង។ – លក្ខណៈជីវសាស្ត្រ ៖ មើមមានរសជាតិហឹរ ជាតិទឹកច្រើន និងក្លិនឆួលខ្លាំង។ ចេញផ្កានៅខែមិថុនា-កក្កដា និងបន្តពូជមើម។ – លក្ខណៈអេកូឡូស៊ី ៖ នៅកម្ពុជាគេច្រើនដាំដុះតាមដងទន្លេ និងដាំក្នុងផើងតាម ផ្ទះជាលក្ខណៈគ្រួសារ។ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ គ្រឿងផ្សំ និងបន្លែ។
ឧទាហរណ៍៖ (១៩) វចនានុក្រមរុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា របស់លោកស្រីបណ្ឌិត DY PHON PAULINE ឆ្នាំ២០០០ ទំព័រ២៣ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ទឹម» មានន័យដូចម្ដេច ?

ខ្ទឹម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ប្រទាល​មួយ​ប្រភេទ ប្រើ​ជា​គ្រឿង​អាហារ ឬជា​ថ្នាំ​បាន។
ឧទាហរណ៍៖ ខ្ទឹម​ក្រហម ខ្ទឹម​ស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ទឹង» មានន័យដូចម្ដេច ?

ខ្ទឹង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​មួយ​ប្រភេទ សំបក និង ស្លឹក​ប្រហែល​នឹង​សុរភី ផ្លែ​ធ្វើ​ប្រេង​បាន ផ្កា​សម្បុរ​ស​ក្រអូប ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ទីត» មានន័យដូចម្ដេច ?

ខ្ទីត

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ង​ទៅ​ខាង​ក្រោយ​បន្តិច។
ឧទាហរណ៍៖ ដំណើរ​ខ្ទីត រាង​ខ្ទីត គឺ​ដើរ​ដំណើរ​ង​គូទ រាង​ង​គូទ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ទីង» មានន័យដូចម្ដេច ?

ខ្ទីង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​សត្វ​ព្រៃ​ចតុប្បាទ រូប​សណ្ឋាន​ដូច​ក្របី សន្ដាន​ជាមួយ​នឹង​ក្របី ។

                  ព្រឹក្សមួយកម្ពស់ ១៥-៣០ ម ដុះក្នុងព្រៃក្រាស់នៅប្រទេសកម្ពុជា​និងវៀតណាមខាងត្បូង។ ឈើសម្រាប់សង់ផ្ទះ។ សសៃសបកសម្រាប់ធ្វើធុង កញ្ជើរ ល្អី តូច ធំ ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ទិះ» មានន័យដូចម្ដេច ?

ខ្ទិះ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រេង​ដូង​ស្រស់ ដែល​ទើប​ច្របាច់​យក​ពី​សាច់​ដូង​មិន​ទាន់​ចំរាញ់​ឲ្យ​ដាក់​ទឹក។
ឧទាហរណ៍៖ ខ្ទិះ​ដូង ។

                ឈ្មោះ​ដូង​ម្យ៉ាង​ផ្លែ​ទុំ​មាន​សាច់​ទន់​ជា​ខ្ទិះ​តែ​ម្ដង។
ឧទាហរណ៍៖ ដូង​ខ្ទិះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ទាំងខ្ទប់» មានន័យដូចម្ដេច ?

ខ្ទាំងខ្ទប់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រាំង​ដោយ​ទប់ បិទ​មិន​ឲ្យ​ចេញ​ចូល ឬ​ធ្វើ​ដំណើរ​ទៅ​មក​បាន ។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា រាំង​ដោយ​ទប់ បិទ​មិន​ឲ្យ​ចេញ​ចូល ឬ​ធ្វើ​ដំណើរ​ទៅ​មក​បាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ទាំ» មានន័យដូចម្ដេច ?

ខ្ទាំ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ប្រេះឆា ទក់ទី បែក​មិន​ដាច់​ពី​គ្នា ។ ជួន​កាល​ប្រើ​ជា កិ. វិ. បែក​ខ្ទាំ គឺ​បែក​ទក់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ទាស់» មានន័យដូចម្ដេច ?

ខ្ទាស់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ជាប់​គ្នា​ដោយ​ក្លាស់​នឹង​កន្លាស់ ឬម្ជុល ជាដើម ។
ឧទាហរណ៍៖ ខ្ទាស់​កន្ទោង​ដោយ​កន្លាស់ ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ម្ជុល​បត់​មួយ​យ៉ាង សម្រាប់​ខ្ទាស់​អ្វី​ៗ  ។
ឧទាហរណ៍៖ ម្ជុល​ខ្ទាស់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ទារ» មានន័យដូចម្ដេច ?

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ម. ព. ខ្ទរ) ។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា (ម. ព. ខ្ទរ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ទាត» មានន័យដូចម្ដេច ?

ខ្ទាត

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប៉ើង​ខ្ចាយ​ចេញ ។ បន្លឺ​សំឡេង​ឲ្យ​ដឹង​ថា នឹង​ពង ឬ ពង​រួច​ហើយ (មាន់) ។
ឧទាហរណ៍៖ មាន់​ញី​ខ្ទាត មេមាន់​ខ្ទាត ខ្លះ​ហៅ​ថា ខ្តត ។

                     មាន់​ខ្តត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ទរខ្ទ័រ» មានន័យដូចម្ដេច ?

ខ្ទរខ្ទ័រ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​លាន់​រំពង​ញ័រ​សុសសាយ​ដោយ​បាញ់​កាំភ្លើង ឬ​ដោយ​វាយ​ស្គរ​ធំ​ជាដើម។
ឧទាហរណ៍៖ បាញ់​កាំភ្លើង​ឮ​ខ្ទរខ្ទ័រ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​លាន់​រំពង​ញ័រ​សុសសាយ​ដោយ​បាញ់​កាំភ្លើង ឬ​ដោយ​វាយ​ស្គរ​ធំ​ជាដើម។
ឧទាហរណ៍៖ បាញ់​កាំភ្លើង​ឮ​ខ្ទរខ្ទ័រ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ទរ» មានន័យដូចម្ដេច ?

ខ្ទរ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​លាន់​រំពង​ញាប់​ញ័រ។
ឧទាហរណ៍៖ សូរ​ខ្ទរខ្ទារ បាញ់​ខ្ទរខ្ទារ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​លាន់​រំពង​ញាប់​ញ័រ។
ឧទាហរណ៍៖ សូរ​ខ្ទរខ្ទារ បាញ់​ខ្ទរខ្ទារ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ទម» មានន័យដូចម្ដេច ?

ខ្ទម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្ទះ​តូច​ជា​ទី​សម្រាប់​សំចត។
ឧទាហរណ៍៖ ខ្ទម​ចាំ​ចាប ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ទប់ដីមេគង្គលើ» មានន័យដូចម្ដេច ?

ខ្ទប់ដីមេគង្គលើ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ ប្រវែង ១៩ ស.ម ជាទូទៅសត្វស្លាបមានពណ៌សខ្មៅ ស្រដៀងនឹង ខ្ទប់ដីខ្មៅស White Wagtailដែរ ប៉ុន្តែខុសត្រង់វាមានរោមឆ្នូតខ្មៅកាត់តាមភ្នែក មានចិញ្ចើមសក្រាស់ហើយវែង និងមានឆ្នូតសតាមបណ្តោយចំពុះផ្នែកខាងលើ។ ទីជំរកៈ រស់នៅតាមបណ្តោយទន្លេភាគច្រើន តាមទន្លេមេគង្គភាគខាងលើក្នុងភូមិសាន ខេត្តស្ទឹងត្រែង។ របាយៈ ជាប្រភេទស្ថានិក កម្ពុជា ឡាវ ថៃ។ ពត៌មានផ្សេង ទៀតពុំទាន់មាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ទប់ដីពោះលឿង» មានន័យដូចម្ដេច ?

ខ្ទប់ដីពោះលឿង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រវែង ១៨ ស.ម ៖ ឈ្មោល៖ ផ្នែកពោះពណ៌លឿង ផ្ទាំងស្លាបលឿងលាយខ្មៅ ចិញ្ចើមសវែង។ ញី៖ ផ្នែកពោះពណ៌លឿងខ្ចី ផ្នែកខ្នងពណ៌ប្រផេះលាយត្នោត មានចិញ្ចើមលឿង ផ្ទាំងស្លាបពណ៌ខ្មៅាលសឆ្នូតស។ ទីជំរក៖ នៅតាមតំបន់ទីវាលគ្រប់ប្រភេទ ដូចជាតំបន់វាលស្មៅ វាលស្រែ ជាពិសេសក្បែរមាត់ទឹក។ របាយ៖ វត្តមាននៅរដូវប្រាំង សំបូរគ្រប់កន្លែង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ទប់ដីខ្មៅ ស» មានន័យដូចម្ដេច ?

ខ្ទប់ដីខ្មៅ ស

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រវែង ១៩ ស.ម ៖ ផ្នែកពណ៌ខ្នងខ្មៅ និងប្រផេះ ដោយផ្ទាំង ស្លាបមានស្នាមឆ្នូតពណ៌ស ទ្រូងពណ៌ខ្មៅ និងជើងពណ៌ខ្មៅ ពោះពណ៌ស។ ទីជំរក៖ តំបន់វាលលំហ វាលស្មៅ និងវាលខ្សាច់ជាប់ទន្លេ។ ជីវសាស្រ្ត៖ ពេលដើររកចំណីបក់កន្ទុយចុះឡើង។ របាយ៖ វត្តមាននៅរដូវប្រាំង ជាប្រភេទកម្រ ។ រដូវបន្តពូជ៖ ចាប់ពីខែមីនា ដល់ខែមិថុនា ពងចំនួនពី៤ ទៅ ៥ ពណ៌ស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ទប់» មានន័យដូចម្ដេច ?

ខ្ទប់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បិទ​ស្ទះ។
ឧទាហរណ៍៖ ខ្ទប់​ទ្វារ ខ្ទប់​រន្ធ​សត្វ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ទប» មានន័យដូចម្ដេច ?

ខ្ទប

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផ្អោប ឱបអង ដើម្បី​ឲ្យ​គង់​នៅ មិន​ឲ្យ​ខូច​ខាត។
ឧទាហរណ៍៖ អប​ខ្ទប។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ទង់» មានន័យដូចម្ដេច ?

ខ្ទង់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើ​ខណ្ឌ​ទទឹង តូច ឬធំ ខ្លី ឬវែង តាម​សម​គួរ​ដល់​របស់​ដែល​ត្រូវ​ឲ្យ​មាន។
ឧទាហរណ៍៖ ខ្ទង់​ទូក ខ្ទង់​ចាប៉ី ជាដើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្តត» មានន័យដូចម្ដេច ?

ខ្តត

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បន្លឺ​សំឡេង (មាន់) ។ ម. ព. ខ្ទាត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ញោក» មានន័យដូចម្ដេច ?

ខ្ញោក

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ស្រួយ​ក្រៃពេក; ស្រួយ​ណាស់។
ឧទាហរណ៍៖ ស្រួយ​ខ្ញោក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ញែរ» មានន័យដូចម្ដេច ?

ខ្ញែរ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​វល្លិ​មួយ​ប្រភេទ ផ្លែ​មាន​មមីស​រមាស់​ណាស់។
ឧទាហរណ៍៖ វល្លិ​ខ្ញែរ ខ្ញែរ​រោល ។ ដួង​ខ្ញែរ ដួង​ដែល​កើត​ក្នុង​វល្លិ​ខ្ញែរ ។

                 ឈ្មោះវល្លិប្រចាំឆ្នាំមួយប្រភេទវារលើដី ឬរុក្ខជាតិជិតខាង ដុះក្នុងទីវាល ព្រៃស្រោងវាលភក់ល្បាប់ នៃប្រទេសក្ដៅក្នុងសកលលោក ។ ផ្លែមានមមីសរមាស់ណាស់ បើធ្លាក់ចូលភ្នែក ធ្វើឲ្យមានគ្រោះថ្នាក់ដល់ភ្នែក នៅឥណ្ឌូចិនមនុស្សខ្លះ ប្រព្រឹត្តបទឧក្រិដ្ឋ ដោយប្រើរោមផ្លែខ្ញែរលាយជាមួយធាតុរំអិលខ្យង នៅប្រទេសឥណ្ឌា ផ្លែគេអាចប្រើសំរាប់ធ្វើថ្នាំព្រូន ។ ផ្លែស្ងោរហើយ អ្នកខ្លះជឿថាអាចធ្វើឲ្យប៉ូវដល់បុរស ។

              ឈ្មោះ​ល្ហុង​មួយ​ប្រភេទ ធាង​វែង ស្លឹក​ធំ ឆែក​ៗ មាន​ប្រហោង​ក្នុង​ធាង ក្លិន​ក្រពុល ផ្លែ​ចង្កោម​ៗ កួរ​ផ្លែ​មួយ​ៗ ទំហំ​ប៉ុន​ផ្លែ​ពុទ្រា ឬផ្លែ​កន្ទួត មាន​រោម​នៅ​សំបក​ដូច​ផ្លែ​សាវម៉ាវ គ្រាប់​ធ្វើ​ជា​ប្រេង។

ឧទាហរណ៍៖ ល្ហុង​ខ្ញែរ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ញែម» មានន័យដូចម្ដេច ?

ខ្ញែម

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា រម្យទម កន្ដឹម។
ឧទាហរណ៍៖ អង្គុយ​បត់​ជើង​ខ្ញែម គឺ​អង្គុយ​បត់​ជើង​សមរម្យ​ស្រួលបួល ។

                  អំពី​ដំណើរ ឬអាការ​ដែល​ទំពា​ស៊ី។

ឧទាហរណ៍៖ រម្យទម កន្ដឹម។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា រម្យទម កន្ដឹម។
ឧទាហរណ៍៖ អង្គុយ​បត់​ជើង​ខ្ញែម គឺ​អង្គុយ​បត់​ជើង​សមរម្យ​ស្រួលបួល ។

                អំពី​ដំណើរ ឬ អាការ​ដែល​ទំពា​ស៊ី។
ឧទាហរណ៍៖ ទំពា​ខ្ញែម​ៗ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ញែតៗ» មានន័យដូចម្ដេច ?

ខ្ញែតៗ

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ពាក្យ​សម្រាប់​ចម្រើន​ពាក្យ​ពោល និយាយ ស្ដី​ឲ្យ​ប្លែក​ឡើង។
ឧទាហរណ៍៖ និយាយ​ខ្ញែត​ៗ គឺ​និយាយ​ចច្រែត​ខ្លាំង​ៗ ឥត​ក្រែង (សំដី​ស្រ្តី) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ញែកខ្ញក» មានន័យដូចម្ដេច ?

ខ្ញែកខ្ញក

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សូរ​ឮ​ដោយ​មាន់​ច្រើន ស្រែក​តិច​ៗ ខ្លាំង​ៗ តូច​ៗ ធំ​ៗ។
ឧទាហរណ៍៖ មាន់​ស្រែក​ឮ​ខ្ញែកខ្ញក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ញែក» មានន័យដូចម្ដេច ?

ខ្ញែក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​វល្លិ​មួយ​ប្រភេទ សម្រាប់​ធ្វើ​ថ្នាំ​បញ្ចុះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ញៀវខ្ញារ» មានន័យដូចម្ដេច ?

ខ្ញៀវខ្ញារ

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ទ្រហឹង​អឺង​កង ដោយ​សូរ​សម្រែក​នៃ​សត្វ​បក្សី។
ឧទាហរណ៍៖ សារិកា​កែវ​ស្រែក​ខ្ញៀវខ្ញារ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ញៀវ» មានន័យដូចម្ដេច ?

ខ្ញៀវ

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ពាក្យ​សម្រាប់​ចម្រើន​ពាក្យ​ដើរ ពាក្យ​បណ្ដើរ​ឲ្យ​ប្លែក​ឡើង។
ឧទាហរណ៍៖ មាន់​បណ្ដើរ​កូន​ខ្ញៀវមនុស្ស​ដើរ ឬ អង្គុយ​ខ្ញៀវ គឺ​ឈូឆរ​ច្រើន​គ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ញើច» មានន័យដូចម្ដេច ?

ខ្ញើច

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ខ្ជើច ។
ឧទាហរណ៍៖ ដំណើរ​ខ្ញើច​ៗ ; ដើរ​ខ្ញើច​ៗ (ម. ព. ខ្ជើច ផង) ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ខ្ជើច ។
ឧទាហរណ៍៖ ដំណើរ​ខ្ញើច​ៗ ; ដើរ​ខ្ញើច​ៗ (ម. ព. ខ្ជើច ផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ញូច» មានន័យដូចម្ដេច ?

ខ្ញូច

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ពាក្យ​សម្រាប់​ចម្រើន​ពាក្យ​ញាក់ ពាក្យ​កម្រើក ពាក្យ​ញោច​ឲ្យ​ប្លែក​ឡើង។
ឧទាហរណ៍៖ ញាក់​ខ្ញូច កម្រើក​ខ្ញូច; ញោច​ខ្ញូច គឺ​ញាក់ កម្រើក ញោច​ដោយ​ភ្ញាក់ ដោយ​រសើប ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ញុំ​កំដរ» មានន័យដូចម្ដេច ?

ខ្ញុំ​កំដរ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា​ មនុស្ស​ដែល​នៅ​អាស្រ័យ​នឹង​គេ​ដូច​ជា​ខ្ញុំ​ដែល​គេ​លោះ។
ឧទាហរណ៍៖ វា​ជា​ខ្ញុំ​កំដរ​គេ (មាន​តែ​ក្នុង​សម័យ​បុរាណ) ។

             អ្នក​បម្រើ អ្នក​រស់​នៅ​ចាំ​បម្រើ​ឲ្យ​បាន​ជា​គ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ញុំកំដរ» មានន័យដូចម្ដេច ?

ខ្ញុំកំដរ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ព. បុ. ) មនុស្សដែលនៅអាស្រ័យនឹងគេដូចជាខ្ញុំដែលគេលោះ ។
ឧទាហរណ៍៖ វាជាខ្ញុំកំដរគេ ( មានតែក្នុងសម័យបុរាណ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ញុំ» មានន័យដូចម្ដេច ?

ខ្ញុំ

?ថ្នាក់ពាក្យជា បុរិសសព្វនាម
មានន័យថា ( តាមលំអាន សំ. បា. ជាឧត្តមបុរិសៈ ) សំដីដែលសាមីខ្លួន ហៅខ្លួនឯង
ឧទាហរណ៍៖ ខ្ញុំសុំអញ្ជើញបងទៅក្រុងព្រះសីហនុ ជាមួយនឹងខ្ញុំបាន ៣ ថ្ងៃ ។

                ខ្ញុំបាទ សម្រាប់និយាយជាមួយនឹងមន្ត្រីមានស័ក្តិមធ្យម ឬ ជាមួយនឹងមនុស្សឥតយសស័ក្តិទេ ប៉ុន្តែគួរគោរព ។ ខ្ញុំប្របាទ សម្រាប់និយាយជាមួយនឹងមន្ត្រីមានស័ក្តិធំ ។ បើស្ត្រីថា នាងខ្ញុំ ។ ខ្ញុំឯង ជាព្រះរាជឱង្ការ នៃព្រះមហាក្សត្រិយ៍ ដែលទ្រង់ប្រាស្រ័យជាមួយនឹងប្រជាពលរដ្ឋដោយការគួរសម; បើព្រះរាជឱង្ការពុំគួរសមទេ ដូចអ្នកបម្រើបម្រាស់ស្និទ្ធជិតព្រះអង្គជាដើមថា អញ ឬ អញឯង ។ ល ។ បព្វជិតថា អាត្មា; ជាមួយនឹង ឥស្សរជនថា អាត្មាភាព ។ បុរាណថា អាចក្ដី : អាចក្ដីពុំសូវសប្បាយ ចេះតែវិលមុខ ។ ម. ព. ទូលព្រះបង្គំ, ទូលព្រះបង្គំជាខ្ញុំ ផង ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្ស​ដែល​កំដឹង​ទ្រព្យ​គេ គឺ​មនុស្ស​ដែល​ទាល់​ក្រ ហើយ​ទៅ​ខ្ចី​ទ្រព្យ​គេ​មក​ចិញ្ចឹម​ជីវិត រក​សង​គេ​មិន​បាន យក​ខ្លួន​ទៅ​នៅ​បម្រើ​គេ ឬ មាតា​​បិតា​ចំពាក់​ទ្រព្យ​គេ​ឲ្យ​កូន​ទៅ​នៅ​បម្រើ​គេ កូន​នោះ​ក៏​ឈ្មោះ​ថា​ខ្ញុំ​គេ។
ឧទាហរណ៍៖ មនុស្ស​ខ្ញុំ​គេ (មាន​តែ​ពី​ដើម ក្នុង​សម័យ​នេះ​លើក​លែង​មិន​ឲ្យ​មាន; ពាក្យ​គួរ​សម​ហៅ​ជា​បាលី​ភាសា​ថា ទាសា ទាសី “ខ្ញុំ​ប្រុស ខ្ញុំ​ស្រី”) ។ “

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ញុង» មានន័យដូចម្ដេច ?

ខ្ញុង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​សត្វ​ល្អិត​មួយ​ពួក ស្រដៀង​នឹង​កំពោង កញ្ចែ ។ ខ្ញុង​មាន​ពីរ​ពួក​គឺ មួយ​ពួក មាន​ក្លិន​ខារ ក្រពុល​ឆ្អេះ មួយ​ពួក​ទៀត អ្នក​ស្រុក​ខ្លះ គេ​យក​មក​លីង​បរិភោគ​បាន ដូច​ជា​ចង្រិត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ញុកខ្ញូវ» មានន័យដូចម្ដេច ?

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ជ្រួញ​រួញ ចំពាក់​ក្រញុកក្រញូវ។
ឧទាហរណ៍៖ ខ្សែ​ខ្ញុកខ្ញូវ អំបោះ​ខ្ញុកខ្ញូវ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ញឹង» មានន័យដូចម្ដេច ?

ខ្ញឹង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រង្វាល់​យ៉ាង​តូច ត្បាញ​ដោយ​បន្ទោះ មាន​សណ្ឋាន​ដូច​កន្តាំង ដូច​កញ្ជើ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ញីវខ្ញូវ» មានន័យដូចម្ដេច ?

ខ្ញីវខ្ញូវ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ជ្រួញ ក្រញូវ។
ឧទាហរណ៍៖ មុខ​ខ្ញីវខ្ញូវ ក្រដាស​ខ្ញីវខ្ញូវ សំពត់​ខ្ញីវខ្ញូវ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ញី» មានន័យដូចម្ដេច ?

ខ្ញី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ប្រទាល​មួយ​ប្រភេទ សន្ដាន​នឹង​រំដេង​បរិភោគ​ជា​អាហារ​បាន ឬធ្វើ​ជា​ថ្នាំ​កែ​រោគ​បាន ។

                 ឈ្មោះតិណជាតិ កំពស់ ០.៨-១ ម កើតក្នុងទ្វីបអាស៊ីគេដាំជាគ្រឿងទេសក្នុងប្រទេសក្តៅសកលលោក។ មើមខ្ញីគេស្គាល់ និងធ្លាប់បរិភោគគ្រប់ប្រភេទទាំងអស់។ មើមគេទុកជាត្ត្ថុល់កកម្លាំង និង ធ្វើអោយឆាប់រលោយអាហារ។ ក្នុងក្បួឳសថគេទុកខ្ញីជាថ្នាំប្រើបានច្រើនមុខណាស់ គឺធ្វើអោយរដូវដើរត្រឹមត្រូវ អាចរម្ងាប់រោគរលាកដើម ក ឈឺធ្មេញ និង ជាថ្នាំប៉ូវសម្រាប់បុរសផង។ គេប្រើមើមខ្ញីធ្វើម្ហូបផ្សេងៗ និងធ្វើជាតំណាប់

                  ជារុក្ខជាតិ ដែលគេដាំនៅតាមទីក្រុង និងជនបទស្រុកស្រែចម្ការក្នុងប្រទេសកម្ពុជា។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ខ្ញី – អំបូរ ៖ ZINGIBERACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Zingiber offinale Roscoe – ឈ្មោះអង់គ្លេស ៖ Zinger – ឈ្មោះបារាំង ៖ Zingembre – ប្រភពដើម ៖ ទ្វីបអាស៊ី – លក្ខណៈរូបសាស្រ្ត ៖ រុក្ខជាតិមើមមានកម្ពស់០,៨-១ម ស្លឹកស្ទប ដើមរាងវែង ស្រួចចុងប្រវែង១៥-៣០ស.។ ផ្កាកញ្ចុំរាងដូចស៊ុតជាស្រកាៗ ទងផ្កាដុះចេញពីមើម ផ្កាតូចៗ ត្របកផ្កាពណ៌លឿងភ្លាវរាងវែងក្លែបៗដុះបណ្តាក់គ្នា។ ផ្លែស្រួយរាងមូល គេកម្រប្រទះឃើញវាណាស់។ មើមមានទឹកច្រើន និងមានក្លិនក្រអូបប្រហើរឆួល។ – លក្ខណៈជីវសាស្ត្រ ៖ ខ្ញីដុះលូតលាស់ល្អនៅរដូវរំហើយ។ ការដាំដុះរបស់វា តាមរយៈមើមនិងឫស មិនមែនតាមរយៈគ្រាប់ទេ។ – លក្ខណៈអេកូឡូស៊ី ៖ ខ្ញីត្រូវការសីតុណ្ហភាពពី២៤-២៩អង្សាសេ សម្រាប់ការ ដុះលូតលាស់ និងចេញមើមបានល្អ។ – ការប្រើប្រាស់ ៖ ធ្វើជាគ្រឿងទេស៖ ដាក់ក្នុងឆា ជ្រក់ សម្ល ស៊ុប និងបង្អែម។ មើមទុកជាវត្ថុលើកកម្លាំង និងធ្វើឱ្យអាហារឆាប់រលាយ។ ធ្វើជាឱសថ៖ ជួយឱ្យរដួវដើរបានទៀងទាត់ រម្ងាប់មេរោគរលាកដើមក ឈឺធ្មេញ ជាថ្នាំប៉ូវសម្រាប់បុរស(១៣) ព្យាបាលជំងឺរាក ហើមពោះ ចុកពោះ ក្អួតចង្អោរ ផ្តាសាយ តឹងច្រមុះ ក្អក ឈឺសន្លាក់ឆ្អឹង និងបន្សាយជាតិពុលពីមើមអាចម៍ឆ្កឹស(១៤)។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​ម្រាម​ដៃ ឬម្រាម​ជើង​ក្រញរ ស្រដៀង​នឹង​មើម​ខ្ញី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ញិលៗ» មានន័យដូចម្ដេច ?

ខ្ញិលៗ

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ពាក្យសម្រាប់ចម្រើនពាក្យបង្រះឲ្យប្លែកឡើង
ឧទាហរណ៍៖ បង្រះខ្ញិលៗ គឺបង្រះយ៉ាងខ្សោយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ញិកៗ» មានន័យដូចម្ដេច ?

ខ្ញិកៗ

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ពាក្យសម្រាប់ចម្រើនពាក្យកម្រើកឲ្យប្លែកឡើង
ឧទាហរណ៍៖ កម្រើកខ្ញិកៗ គឺកម្រើកតិចៗ តែញយៗ

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ញិកខ្ញុក» មានន័យដូចម្ដេច ?

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ផត​ប៉ោង ក្រញិកក្រញុក ក្រញីវក្រញូវ (និយាយ​បាន​តែ​ពី​របស់​ស្ដើង​ឆ្មារ​ហើយ​ទន់) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ញាំ» មានន័យដូចម្ដេច ?

ខ្ញាំ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាប់​ដោយ​ក្រញាំ​ដៃ ឬ​ក្រញាំ​ជើង គឺ​ចាប់​ដោយ​ចុង​ម្រាម​ទាំង​អស់ ឬ ក្រចៅ ដោយ​ម្រាម​ទាំងអស់។
ឧទាហរណ៍៖ មនុស្ស​ខ្ញាំ សត្វ​ខ្ញាំ ក្ដិច​ខ្ញាំ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ញាល់» មានន័យដូចម្ដេច ?

ខ្ញាល់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ខឹង។
ឧទាហរណ៍៖ ស្ដេច​ខ្ញាល់ លោក​សង្ឃ​ខ្ញាល់ (រ. ស. និង ស. ស.) ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ពាក្យ​សម្រាប់​ចម្រើន​ពាក្យ​វិល​ឲ្យ​ប្លែក​ឡើង។
ឧទាហរណ៍៖ វិល​ខ្ញាល់ គឺ​វិល​ញាប់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ញារ» មានន័យដូចម្ដេច ?

ខ្ញារ

?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជាមួយ​ពាក្យ​ខ្ញៀវ។
ឧទាហរណ៍៖ ខ្ញៀវខ្ញារ (ម. ព. ខ្ញៀវខ្ញារ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ញាក» មានន័យដូចម្ដេច ?

ខ្ញាក

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ពាក្យ​សម្រាប់​ចម្រើន​ពាក្យ​ព្រឺ ពាក្យ​ចៀស​ឲ្យ​វិសេស​ឡើង។
ឧទាហរណ៍៖ ព្រឺ​ខ្លួន​ខ្ញាក ចៀស​ខ្ញាក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ញម» មានន័យដូចម្ដេច ?

ខ្ញម

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ទ្រុឌទ្រម​ខ្លាំង ដែល​ល្វើយ​ខ្លាំង។
ឧទាហរណ៍៖ អស់​កម្លាំង​ខ្ញម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ញង់» មានន័យដូចម្ដេច ?

ខ្ញង់

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ពាក្យ​សម្រាប់​ចម្រើន​ពាក្យ​រាង ពាក្យ​ទ្រង់​ឲ្យ​ប្លែក​ឡើង ។
ឧទាហរណ៍៖ រាង​ខ្ញង់ ទ្រង់​ខ្ញង់ គឺ​មាន​សណ្ឋាន លំនាំ​ចុះ​វង់ ចុះ​បែប​បទ ឥត​មាន​ទាស់ ឥត​មាន​ឆ្គង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ញក» មានន័យដូចម្ដេច ?

ខ្ញក

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​សម្រែក​មាន់។
ឧទាហរណ៍៖ មាន់​ស្រែក​ឮ​ខ្ញក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ជះខ្ជាយ» មានន័យដូចម្ដេច ?

ខ្ជះខ្ជាយ

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ឥត​សណ្ដាប់ធ្នាប់ រាត់រាយ​ដូច​គេ​ជះ​ចោល។
ឧទាហរណ៍៖ ចាយ​វាយ​ប្រាក់​កាស​ខ្ជះខ្ជាយ ចេះ​តែ​ស៊ី​ចាយ​ខ្ជះខ្ជាយ​ឥត​បើ​គិត ។ ម. ព.កញ្ជះកញ្ជាយ ផង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ជោល» មានន័យដូចម្ដេច ?

ខ្ជោល

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា អំពី​សណ្ឋាន​ដែល​ផុស​ភល​ៗ ឡើង ។
ឧទាហរណ៍៖ ទឹក​ពុះ​ខ្ជោល ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា សំដី​ខ្ជោល គឺ​សំដី​ដែល​ចេះ​តែ មាន​ចេញ​មក​ឥត​កោត​ក្រែង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ជោក» មានន័យដូចម្ដេច ?

ខ្ជោក

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា (ម. ព. ខ្ជាក) ។
?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា (ម. ព. ខ្ជាក) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ជែង» មានន័យដូចម្ដេច ?

ខ្ជែង

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កន្ធែក​ចេញ​ពី​គ្នា ។
ឧទាហរណ៍៖ ខ្ជែង​ជើង ខ្ជែង​ដៃ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ជេញខ្ជិល» មានន័យដូចម្ដេច ?

ខ្ជេញខ្ជិល

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ខ្ជិល​កម្ជេញ គឺ​ខ្ជិល​រងៀករងៀម ខ្ជិល​ច្រអូស​ស្ទើរ​ក្រោក​ពុំ​រួច។
ឧទាហរណ៍៖ ខ្ជេញខ្ជិល​ឡេះឡោះ ខ្ជិល​ច្រអូស​រម៉េះរម៉ោះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ជេញ» មានន័យដូចម្ដេច ?

ខ្ជេញ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជ្រេញ ធុញ ទ្រាន់ ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​នាំ​ឲ្យ​ជ្រេញ​ចិត្ត ដែល​សាំ​ដដែល​ៗ នាំ​ឲ្យ​ធុញ​ទ្រាន់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ជើច» មានន័យដូចម្ដេច ?

ខ្ជើច

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​ដំណើរ​ខ្ញើច​ៗ មិន​រាប​ស្មើ។
ឧទាហរណ៍៖ ដំណើរ​ខ្ជើច​ៗ មនុស្ស​ខ្ជើច ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ជួន» មានន័យដូចម្ដេច ?

ខ្ជួន

?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ​ខ្ជាប់។
ឧទាហរណ៍៖ ខ្ជាប់ខ្ជួន (ម. ព. ខ្ជាប់​ខ្ជួន) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ជឹង» មានន័យដូចម្ដេច ?

ខ្ជឹង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ត្រី​មួយ​ប្រភេទ មាន​សណ្ឋាន​ដូច​ត្រី​ឆ្លូញ តែ​ធំ​ជាង មាន​សម្បុរ​ក្រឡេក្រឡា ។ ក្រឡា​ដែល​បែក​នៅ​ស្បែក​មនុស្ស​មាន​សណ្ឋាន​ដូច​ត្រី​ខ្ជឹង​ក៏​ហៅ​ថា ខ្ជឹង ដែរ ។
ឧទាហរណ៍៖ បែក​ខ្ជឹង (ច្រើន​និយាយ​តែ​អំពី​កូន​ក្មេង​ដែល​ថ្លោស) ។

                ព្រឹក្សមួយកម្ពស់ ៥-១០ ម ដុះលើឆ្នែរសមុទ្រ ដែលមានដីខ្សាច់នៃប្រទេសក្តៅ។ គេនិយមដាំខ្ជឹងតាមវិធីនានា នៅភ្នំពេញជាដើម។ ឈើខ្ជឹងជាប់ល្អណាស់ សត្វខ្មូតស៊ីមិនបាន គេប្រើសម្រាប់ធ្វើទូក ធ្វើដងក្តោង និងសង់ផ្ទះ។ គេយកស្លឹកខ្ជឹងស្ពុងឱ្យបាត់ឈឺក្បាល វិលមុខ។ ប្រេងគ្រាប់លាយជាមួយ ប្រេងក្របៅប្រើសម្រាប់ព្យានបាលឃ្លង់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ជីប» មានន័យដូចម្ដេច ?

ខ្ជីប

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បំព្រួញ, បង្រួមរន្ធឲ្យតូច ឫ ឲ្យជិត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ជីខ្ជា» មានន័យដូចម្ដេច ?

ខ្ជីខ្ជា

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ពាក្យ​សម្រាប់​ចម្រើន​ពាក្យ ធ្វើ ពាក្យ​និយាយ​ឲ្យ​វិសេស​ឡើង។
ឧទាហរណ៍៖ ធ្វើ​ខ្ជីខ្ជា និយាយ​ខ្ជីខ្ជា គឺ​ធ្វើ​ការ ឬ​និយាយ​អ្វី​មិន​ម៉ត់ចត់ ។ ជួន​កាល​មាន​ប្រើ​ជា គុណ​សព្ទ ដែរ ដូច​ពាក្យ​ថា អ្នក​ឯង​នេះ​ជា​មនុស្ស​ខ្ជីខ្ជា​ណាស់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ជិល» មានន័យដូចម្ដេច ?

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មិន​ចូល​ចិត្ត​ធ្វើ​ការ ឬធុញ​ទ្រាន់​ស្អប់​ការ​ងារ ។ ពាក្យ​ផ្ទុយ​ឧស្សាហ៍ ។
?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់កោសជ្ជៈ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ជាំងៗ» មានន័យដូចម្ដេច ?

ខ្ជាំងៗ

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ពាក្យ​សម្រាប់​ចម្រើន​ពាក្យ​ពោល ពាក្យ​ស្ដី ពាក្យ​និយាយ​ឲ្យ​ប្លែក​ឡើង។
ឧទាហរណ៍៖ ពោល​ខ្ជាំង​ៗ ស្ដី​ខ្ជាំង​ៗ និយាយ​ខ្ជាំង​ៗ គឺ​ពោល ស្ដី និយាយ​បោក​បោះ​ខ្លាំង​ៗ ឥត​កោត​ញញើត ឥត​គួរ​សម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ជាំ» មានន័យដូចម្ដេច ?

ខ្ជាំ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មិន​ស្អាត​ដោយ​មាន​សំរាម ឬ អ្វី​ៗ​ស្មោកគ្រោគ រាយ​ឥត​សណ្ដាប់​ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ពាក្យ​សម្រាប់​ចម្រើន​ពាក្យ​ជ្រុះ ឲ្យ​ប្លែក​ឡើង។
ឧទាហរណ៍៖ ជ្រុះ​ខ្ជាំ ពង្រាយ​ខ្ជាំ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ជាយ» មានន័យដូចម្ដេច ?

ខ្ជាយ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ប្រទាល​មួយ​ប្រភេទ សន្ដាន​នឹង​រមៀត​សម្រាប់​ផ្សំ​ធ្វើ​គ្រឿង​សម្ល ។

                   ស្មៅកម្ពស់ ០,៥-១ ម មានមើមក្នុងដីជាច្រើនដុះជាចង្កោមប៉ុនម្រាមដៃ ក្លិនឈ្ងុយ គេប្រើជាគ្រឿងទេស​ដើម្បស្លរកកូរជាដើម ឬស្លរនំបញ្ចុក ។ល។ ពូជខ្ជាយមានដើមកំណើតប្រហែលកនុងប្រទេសជ្វា គេនាំចូលជាយូរណាស់មកហើយ។ គេតែងដាំខ្ជាយជិតផ្ទះ ស្ទើរគ្រប់ៗគ្នា ពិសេសនៅស្រុកស្រែ ស្រុកខ្លះគេយកស្លឹកសម្រាប់ស្លរ។ គេដាំក្នុងទ្វីបអាស៊ីក្តៅ។ ប្រទេសខ្លះ គេដាំសម្រាប់ធ្វើឱសថផ្សេងៗ។

                  ជារុក្ខជាតិ ដែលគេដាំនៅតាមទីក្រុង និងជនបទស្រុកស្រែចម្ការ ហើយមើមវាត្រូវបានគេយកមកធ្វើជាគ្រឿងទេស។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ខ្ជាយ – អំបូរ ៖ ZINGIBERACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Boesenbergia rotunda (L) Mansf. – ឈ្មោះអង់គ្លេស ៖ Finger-roof/Chinese Keys – ឈ្មោះបារាំង ៖ Petits doigts – ប្រភពដើម ៖ទ្វីបអាស៊ី (ប្រហែលនៅក្នុងកោះជ្វាប្រទេសឥណ្ឌូណេស៊ី) – លក្ខណៈរូបសាស្រ្ត ៖ រុក្ខជាតិប្រទាលមានមើមជាចង្កោមប៉ុនម្រាមដៃ មាន កម្ពស់៥០-៨០ស.ម ស្លឹកធំរាវវែងប្រវែង១៥-២៥ស.ម ទទឹង១០-១៥ស.ម មានពណ៌បៃតងចាស់។ ផ្កាជាកញ្ចុំពណ៌ផ្កាឈូកមាន១ ទៅ២ផ្កា និងមានត្របកទំហំប្រមាណ២ស.ម ហើយនៅគែមស្រទាប់ផ្កាមានពណ៌ក្រហម។ – លក្ខណៈជីវសាស្ត្រ ៖ មានក្លិនឈ្ងុយ – លក្ខណៈអេកូឡូស៊ី ៖ ត្រូវបានគេនាំចូលយកមកដាំនៅគ្រប់ទីកន្លែងនៅ កម្ពុជា។ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ សម្លម្ជូរគ្រឿង កកូរ ឆា ។ល។ ធ្វើជាឱសថ៖ មើមព្យាបាលជំងឺឈឺពោះ ប្រេះប្រមាត់ ស្ងួតមាត់ បញ្ចុះទឹកនោម ឈឺក្រពះ រាកមួល អាសន្នរោគ ពិស និងធ្លាក់ស (១៥)។

ឧទាហរណ៍៖ (១៥) សៀវភៅរុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាល ឆ្នាំ២០០៦ ភាគ១ ទំព័រ៥៦

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ជាប់ខ្ជួន» មានន័យដូចម្ដេច ?

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ខ្ជាប់​ណាស់ មាំមួន​ណាស់ ។
ឧទាហរណ៍៖ របស់​ខ្ជាប់ខ្ជួន គំនិត​ខ្ជាប់ខ្ជួន; ធ្វើ​ការ​ខ្ជាប់ខ្ជួន ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ខ្ជាប់​ណាស់ មាំមួន​ណាស់ ។
ឧទាហរណ៍៖ របស់​ខ្ជាប់ខ្ជួន គំនិត​ខ្ជាប់ខ្ជួន; ធ្វើ​ការ​ខ្ជាប់ខ្ជួន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ជាប់» មានន័យដូចម្ដេច ?

ខ្ជាប់

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ឋិត​ថេរ មាំមួន ជាប់លាប់ ។ ប្រើ​ជា កិរិយា​វិសេសន៍ ក៏​បាន។
ឧទាហរណ៍៖ ត្រង់​ណា​ហៅ​ច្បាប់​កាន់​ខ្ជាប់​កុំ​បី​បង់ ចំណេរ​ទៅ​លង់ ខ្លួន​បាន​ជា​ធំ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ជាន់ៗ» មានន័យដូចម្ដេច ?

ខ្ជាន់ៗ

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ពាក្យ​សម្រាប់​ចម្រើន​ពាក្យ​និយាយ​ឲ្យ​វិសេស​ឡើង។
ឧទាហរណ៍៖ និយាយ​ខ្ជាន់​ៗ គឺ​និយាយ​ផ្ទួន​ៗ ដដែល​ៗ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ជាង» មានន័យដូចម្ដេច ?

ខ្ជាង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើ ឬឫស្សី​ដែល​ចង​ជា​ទោង​អប​ទូក​មិន​ឲ្យ​ឃ្លោង។
ឧទាហរណ៍៖ ទូក​ចង​ខ្ជាង​ដោយ​ឫស្សី​មិន​ឲ្យ​ឃ្លោង​លិច ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ជាក់» មានន័យដូចម្ដេច ?

ខ្ជាក់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទម្លាក់​បញ្ចេញ​អ្វី​ៗ ពី​មាត់។
ឧទាហរណ៍៖ ខ្ជាក់​បាយ​ចេញ​ពី​មាត់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ជាក» មានន័យដូចម្ដេច ?

ខ្ជាក

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ពាក្យ​សម្រាប់​ចម្រើន​ពាក្យ​ធ្លាក់; ពាក្យ​គ្រវាត់ ពាក្យ​បោក​ឲ្យ​វិសេស​ឡើង។
ឧទាហរណ៍៖ ធ្លាក់​ខ្ជាក គ្រវាត់​ខ្ជាក បោក​ខ្ជាក ។

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ដោយ​ធ្លាក់ ដោយ​គ្រវាត់ ដោយ​បោក។
ឧទាហរណ៍៖ ធ្លាក់​ឮ​ខ្ជាក គ្រវាត់​ឮ​ខ្ជាក បោក​ឮ​ខ្ជាក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ចៅ» មានន័យដូចម្ដេច ?

ខ្ចៅ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​សត្វ​តូច​សណ្ដាន​នឹង​ខ្យង។ ដែក​មាន​ទង​សណ្ឋាន​ដូច​គូទ​ខ្ចៅ ។
ឧទាហរណ៍៖ មួល​ខ្ចៅ​ឲ្យ​ជាប់ ។

             ស្នាម​ដែល​វិល​វង់​ដូច​គូទ​ខ្ចៅ​នៅ​ម្រាម​ដៃ ម្រាម​ជើង​ក៏​ហៅ​ថា ខ្ចៅ ដែរ។
ឧទាហរណ៍៖ ខ្ចៅ​ដៃ ខ្ចៅ​ជើង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ចោះ» មានន័យដូចម្ដេច ?

ខ្ចោះ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា អាក់អួល មិន​ជា​របៀប​រៀបរយ។
ឧទាហរណ៍៖ សេចក្ដី​សំបុត្រ​នេះ​ខ្ចោះ​ច្រើន​កន្លែង; ល្អ​ឥត​ខ្ចោះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ចោប» មានន័យដូចម្ដេច ?

ខ្ចោប

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា វេច ក្ដោប ធ្វើ​ឲ្យ​ជា​កញ្ចោប។
ឧទាហរណ៍៖ ខ្ចោប​អង្ករ (ម. ព. កញ្ចោប ផង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ចោត» មានន័យដូចម្ដេច ?

ខ្ចោត

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដោយ​មាន​ជើង​ចោត​ម្ខាង ឬ​ទាំង​ពីរ​ខាង ហើយ​ដើរ​ជាន់​ដី​ដោយ​ចុង​ជើង កែង​ជើង​ផុត​ពី​ដី។
ឧទាហរណ៍៖ មនុស្ស​ដើរ​ខ្ចោត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ចើច» មានន័យដូចម្ដេច ?

ខ្ចើច

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​ដំណើរ​ខើច​ជើង​មិន​ស្មើ​គ្នា រាង​ខ្ពស់​ម្ខាង ទាប​ម្ខាង។
ឧទាហរណ៍៖ ជើង​ខ្ចើច; ដើរ​ខ្ចើច​ៗ ។ (ម. ព. ខ្ជើច ផង) ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​មាន​ដំណើរ​ខើច​ជើង​មិន​ស្មើ​គ្នា រាង​ខ្ពស់​ម្ខាង ទាប​ម្ខាង។
ឧទាហរណ៍៖ ជើង​ខ្ចើច; ដើរ​ខ្ចើច​ៗ ។ (ម. ព. ខ្ជើច ផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ចូវ, ផ្ចឹកឧត្ដម» មានន័យដូចម្ដេច ?

ខ្ចូវ, ផ្ចឹកឧត្ដម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សមួយប្រភេទកំពស់ ៣០-៤០ម ដុះក្នុងព្រៃធំស្ងួត ដែលមាន ឧព្វេធពី ៥០ ទៅ ៣០០ ម និងដុះក្នុងព្រៃល្បោះនៃឧបទ្វីបឥណ្ឌូចិន។ ឈើលេខ ២ សម្រាប់ធ្វើគ្រឿងរាយរង សង់ផ្ទះ។ ជ័រដើមគេត្រងសម្រាប់បិទនៀវនាវា។ បើគេលាយជ័រនេះជាមួយបាយជ្រូកៗញី នឹងទៅជា អា។ គេស្មានថាប្រហែលជ័រនេះ អាចធ្វើឱ្យនារីទៅជាអាដែរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ចូវ» មានន័យដូចម្ដេច ?

ខ្ចូវ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រុក្ខជាតិ​មួយ​ប្រភេទ ច្រើន​ដុះ​នៅ​ព្រៃ​ភ្នំ ដើម​ធំ​ខ្ពស់ មាន​ខ្លឹម សាច់​ហាប់​ជិត​ស្និទ្ធ​ជាប់​ល្អ ប្រើ​ជា​គ្រឿង​ទព្វ​សម្ភារផ្សេង​ៗ​បាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ចី» មានន័យដូចម្ដេច ?

ខ្ចី

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា យក​ពី​គេ​មក​ប្រើ​ហើយ​ឲ្យ​ទៅ​វិញ ។
ឧទាហរណ៍៖ ខ្ចី​ប្រាក់ ខ្ចី​ទូក ខ្ចី​ចាន ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មិន​ទាន់​ចាស់ មិន​ទាន់​ទុំ ។
ឧទាហរណ៍៖ ចេក​ខ្ចី ស្វាយ​ខ្ចី ។ ពាក្យ​ផ្ទុយ​ ចាស់ ទុំ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ចាស់» មានន័យដូចម្ដេច ?

ខ្ចាស់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​មួយ​ប្រភេទ ស្លឹក​ប្រហែល​នឹង​ចន្ទន៍ ផ្លែ​ប្រហែល​នឹង​មក្លឿ​មាន​រស​ចត់ ប្រើ​ស៊ី​ជា​ជំនួស​ស្លា​បាន។
ឧទាហរណ៍៖ ខ្ចាស់​ជា​ឈើ​មាន​ម្លប់​ជិត​ល្អ​ណាស់ ។

                ព្រឹក្សកម្ពស់ ១០-២០ ម ដុះក្នុងព្រៃស្រោងនៅអាស៊ីអាគ្នេយ៍។ គ្រាប់ខ្ចាស់អាចបរិភោគបាន។ ឈើខ្ចាស់ឆាបផុយណាស់ ទុកមិនបានយូរទេ គេអាចប្រើសម្រាប់សង់រោងបណ្តោះអាសន្ន ឬជាពិសេសសម្រាប់ធ្វើធ្យូង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ចាយ» មានន័យដូចម្ដេច ?

ខ្ចាយ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ខ្ទាត​ចេញ។
ឧទាហរណ៍៖ កំពប់​ស្រូវ​ខ្ចាយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ចាត់ខ្ចាយ» មានន័យដូចម្ដេច ?

ខ្ចាត់ខ្ចាយ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រាត់រាយ រោយរាយ។
ឧទាហរណ៍៖ អង្ករ​កំពប់​ខ្ចាត់ខ្ចាយ​អស់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ចាត់» មានន័យដូចម្ដេច ?

ខ្ចាត់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ព្រាត់​ព្រាយ បែក​ខ្ញែក; ឃ្លាត​ចេញ។
ឧទាហរណ៍៖ ខ្ចាត់​ចេញ​ពី​ស្រុក​កំណើត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ចរខ្ចាយ» មានន័យដូចម្ដេច ?

ខ្ចរខ្ចាយ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សុសសាយ ផ្សាយ​ទួទៅ។
ឧទាហរណ៍៖ បែក​ខ្ចរខ្ចាយ​ទៅ​ហើយ កេរ្តិ៍​ឈ្មោះ​ល្អ​របស់​អ្នក​ល្បី​ឮ​ខ្ចរខ្ចាយ​គ្រប់​តំបន់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ចរ» មានន័យដូចម្ដេច ?

ខ្ចរ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ខ្ទរ ខ្ទរខ្ទារ លេច​ឮ​ពេញពាស។
ឧទាហរណ៍៖ កេរ្តិ៍​ឈ្មោះ​ពីរោះ​ខ្ចរ ។ ច្រើន​ប្រើ​ជាមួយ​នឹង ខ្ចាយ (ម. ព. នេះ និង​ពាក្យ ខ្ចរខ្ចាយ បន្ទាប់​នេះ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ចប់ដីព្រៃ» មានន័យដូចម្ដេច ?

ខ្ចប់ដីព្រៃ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រវែង ១៧-១៨ ស.ម បន្ទូលក្បាល និងខ្នងពណ៌ត្នោតខ្ចី មានឆ្នូតលើស្លាបពណ៌ស និងខ្មៅ វ័ណ្ឌកខ្មៅ ។ ទីជំរក: ព្រៃស្បោង ព្រៃល្បោះ តាមដងផ្លូវតូចធំក្នុងព្រៃ និងព្រៃកោងកាង ។ ជីវសាស្រ្ត: បក់កន្ទុយឡើងចុះពេលរកចំណី។ របាយ: ជាប្រភេទឆ្លងកាត់ មានគ្រប់ទីកន្លែង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ចប់» មានន័យដូចម្ដេច ?

ខ្ចប់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រុំ ឬ វេច​ជា​កញ្ចប់ ធ្វើ​ឲ្យ​មាន​ជា​កញ្ចប់។
ឧទាហរណ៍៖ ខ្ចប់​បាយ​មួយ​កញ្ចប់​ទៅ​បរិភោគ​តាម​ផ្លូវ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ្ចក» មានន័យដូចម្ដេច ?

ខ្ចក

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា អំពី​ដំណើរ​ខ្ញើច​ៗ មិន​រាប មិន​ស្មើ។
ឧទាហរណ៍៖ មនុស្ស​ខ្ចក សេះ​ខ្ចក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ័ន» មានន័យដូចម្ដេច ?

ខ័ន

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. ខ័ឌ្គ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ័ណ្ឌ» មានន័យដូចម្ដេច ?

ខ័ណ្ឌ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មណ្ឌលជានាទីរបស់នាយក្រុមរាជការណាមួយដូចយ៉ាងក្រុមគង្គា រុក្ខា និង​ប្រមាញ់ជាដើម

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខ័ឌ្គ» មានន័យដូចម្ដេច ?

ខ័ឌ្គ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.)(បា.) (ខឌ្គ; ខគ្គ) គ្រឿង​សស្ត្រា​មួយ​ប្រភេទ ផ្លែ​មាន​មុខ​ទាំង​ពីរ​ខាង​ មាន​សណ្ឋាន​ដូច​ផ្លែ​លំពែង ប៉ុន្តែ​ធំ​វែង​ជាង​ផ្លែ​លំពែង ដង​ខ្លី​ច្រើន​ជាង​ដង​លំពែង មាន​ស្រោម​សម្រាប់​ស៊ក​សៀត​ចង្កេះ​បាន​ ដោយ​មាន​ខ្សែ​ចង​ស្រាក់​ភ្ជាប់​នឹង​ស្រោម​នោះ; ខ្មែរ​ហៅ​គ្រឿង​សស្ត្រា​នេះ តាម​សំនៀង​សៀម​ថា ខ័ន (ព្រះ​ខ័ន ឬ ព្រះ​ខាន់) ព្រោះ​សៀម​សរសេរ ខររគ៍ (អ. ថ. ខា៎ន់) ដោយ​បំប្លែង​អំពី​ពាក្យ​សំស្ក្រឹត​ថា ខឌ្គ ។ យើង​ហៅ​ថា ព្រះ​ខ័ន យូរ​ណាស់​ហើយ។
ឧទាហរណ៍៖ ព្រះ​ខ័ន​រាជ្យ មន្ទីរ​ព្រះ​ខ័ន ឬ ហោ​ព្រះ​ខ័ន ។ យើង​សរសេរ​ជា ព្រះ​ខាន់ ក៏​បាន ។ ប៉ុន្តែ​បើ​ពួក​កវី​ខ្មែរ ត្រូវ​ការ​ប្រើ​ក្នុង​ការ​តែង​កាព្យ​ប្រើ​ពាក្យ ខ័ឌ្គ ឬ ព្រះ​ខ័ឌ្គ តាម​សម្ផស្ស​កាព្យ​ដែល​ចាប់​ជួន​គ្នា​ខ្លះ​វិញ ក៏​អាច​ប្រើ​បាន ព្រោះ​យើង​មាន​ពាក្យ ខ័ឌ្គ ក្នុង​វចនានុក្រម​ខ្មែរ​របស់​ប្រទេស​យើង​ហើយ ។ យើង​តែង​កាព្យ​ល្បង​មើល​ថា ព្រហ្មទត្ត​មហា​ក្សត្រិយ៍ ទត​ឃើញ​ព្រះ​ខ័ឌ្គ​នៅ​ដៃ​កុមារ ឈ្មោះ​ទីឃាវុ ដូច​នឹង​ប្រហារ លុះ​ទ្រង់​ជ្រាប​ការណ៍ ទើប​ក្សាន្ត​ព្រះ​ទ័យ ។… (ថ្លែង​ពី​រឿង​ព្រះ​បាទ​ព្រហ្មទត្ត​និង​ទីឃាវុ​កុមារ ក្នុង​ទីឃាវុ​កុមារ​ជាតក) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខះខំ» មានន័យដូចម្ដេច ?

ខះខំ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. ខំ និង ខះ ប. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខះ» មានន័យដូចម្ដេច ?

ខះ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា កក ស្ងួត។
ឧទាហរណ៍៖ ខះ​ក ប្រេង​ខះ ។

?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ ខំ។
ឧទាហរណ៍៖ ខះ​ខំ គឺ​ខំ​ដោយ​យក​ចិត្ត​ទុក​ដាក់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខំ» មានន័យដូចម្ដេច ?

ខំ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឱហាត​សង្វាត ប្រឹងប្រែង។
ឧទាហរណ៍៖ ខំ​ធ្វើ​ការងារ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខៅតាក» មានន័យដូចម្ដេច ?

ខៅតាក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ល. ស.) បាយ​ដំណើប ដែល​គេ​ហាល​ឲ្យ​ក្រៀម ទុក​បង្ការ​ប្រើ​ក្នុង​គ្រា​ក្រ (មាន​ប្រើ​តែ​ក្នុង​កាល​ពី​ដើម); ពាក្យ​នេះ ហៅ​ក្លាយ​មក​ជា កាតាក ក៏​មាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ខោស្នាប់ភ្លៅ» មានន័យដូចម្ដេច ?

ខោស្នាប់ភ្លៅ

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ស្នាប់ព្រះឧរូ (ឧរុ)។