Posted on Leave a comment

តើពាក្យ «ក្រឡុប» មានន័យដូចម្ដេច ?

ក្រឡុប

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ខុប ។
ឧទាហរណ៍៖ ទ្រង់​ក្រឡុប ស្នែង​ក្រឡុប ភាព​ក្រឡុប។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រឡុញ» មានន័យដូចម្ដេច ?

ក្រឡុញ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ខ្លី​ពេក​ណាស់។
ឧទាហរណ៍៖ ខ្លី​ក្រឡុញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រឡឹម» មានន័យដូចម្ដេច ?

ក្រឡឹម

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​លេច​ចេញ​មិន​អស់ ដែល​មើល​ទៅ​ឃើញ​កំប្លឹម។
ឧទាហរណ៍៖ ឃើញ​តែ​ក្បាល​ក្រឡឹម អើត​ក្បាល​ក្រឡឹម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រឡឹប» មានន័យដូចម្ដេច ?

ក្រឡឹប

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ខ្លី​ខុប។
ឧទាហរណ៍៖  ស្នែង​ក្រឡឹប។

              លឹប ដែល​បើក​មិន​ស្រួល។
ឧទាហរណ៍៖  ភ្នែក​ក្រឡឹប។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រឡឹង» មានន័យដូចម្ដេច ?

ក្រឡឹង

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​មូល​ដោយ​គ្រឿង​វិល និង​ដែក​ចាក់​ដែល​ហៅ​ថា​គ្រឿង​ក្រឡឹង។
ឧទាហរណ៍៖ ក្រឡឹង​ដន្លាប់ ក្រឡឹង​ជើង​ទៀន ក្រឡឹង​ជើង​បាត្រ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមានដំណើរវិលជុំវិញ​ ។
ឧទាហរណ៍៖​ ដើរក្រឡឹង, បរក្រឡឹង, ហោះក្រឡឹងទីក្រុង, សត្វហើរក្រឡឹងបឹង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រឡិត» មានន័យដូចម្ដេច ?

ក្រឡិត

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មិន​ជិត​មុខ (ព. អា.)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រឡិច» មានន័យដូចម្ដេច ?

ក្រឡិច

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា គេច​ដោយ​ស្នៀត ដោយ​ឧបាយកល គេច​កែ គេច​ប្រែ​ឲ្យ​ខុស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រឡាំពែ, ត្រឡាំពែ» មានន័យដូចម្ដេច ?

ក្រឡាំពែ, ត្រឡាំពែ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រុក្ខជាតិវល្លិវារឡើងដើមឈើ ឬវារលើដី ដុះក្នុងព្រៃស្រោង និងល្បោះនៃអាស៊ីអាគ្នេយ៍ ។ ពេលជំនាន់ទុរ្ភិក្ស ក្នុងរបប ប៉ុល ពត ពួកយើងខំស្វែងរកដើមក្រឡាំពែមកស្ងោរលាយបបរណាស់។ ក្នុងពេលធម្មតាសម័យមុនសង្គ្រាម គ្រូថ្នាំយកស្លឹកផ្លែ និងផ្កាក្រឡាំពែទៅស្ងោរ សម្រាប់ជាឱសថរំលាយអាហារ និងឱ្យនោមច្រើន។ ឫសជាឱសថនៃទឹកមូត្រ គ្រុន និងកែរដូវ ឱ្យបានទៀងទា់វិញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រឡាហោម» មានន័យដូចម្ដេច ?

ក្រឡាហោម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឋានន្តរ​របស់​មន្ត្រី​ជាន់​ខ្ពស់​ខាង​អាណាចក្រ​សម័យ​ជាន់​ដើម។
ឧទាហរណ៍៖ ឧកញ៉ា​ក្រឡាហោម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រឡាស់» មានន័យដូចម្ដេច ?

ក្រឡាស់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រែ​ពី​ផ្កាប់​មក​ជា​ផ្ងារ ពី​ផ្ងារ​ទៅ​ជា​ផ្កាប់។ បើ​ជា​ពាក្យ​ប្រៀប​វិញ គឺ​គេច​កែ​សំដី។
ឧទាហរណ៍៖ និយាយ​ក្រឡាស់​ភ្លាម​ៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រឡាភ្លើង» មានន័យដូចម្ដេច ?

ក្រឡាភ្លើង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ខ្មោច​ព្រាយ​មួយ​យ៉ាង តាម​ជំនឿ​ខ្មែរ​បុរាណ ហៅ​ថា ព្រាយ​ក្រឡាភ្លើង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រឡាព្រះគំនាល់» មានន័យដូចម្ដេច ?

ក្រឡាព្រះគំនាល់

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា គ្រែអង្គុយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រឡាពាស» មានន័យដូចម្ដេច ?

ក្រឡាពាស

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឋានន្តរ​របស់​មន្ត្រី​ស័ក្តិ​តូច​ខាង​អាណាចក្រ​សម័យ​ជាន់​ដើម។ ពួក​ស្នង ពួក​ស្មត់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រឡាប់» មានន័យដូចម្ដេច ?

ក្រឡាប់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រែ​ពី​ផ្ងារ​ទៅ​ផ្កាប់ ។
ឧទាហរណ៍៖ រថយន្ត​ក្រឡាប់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រឡាបញ្ជី» មានន័យដូចម្ដេច ?

ក្រឡាបញ្ជី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឋានន្តររបស់មន្ត្រីជាន់កណ្តាលខាងតុលាការ ជាស្មៀនសម្រាប់កាន់កាប់បញ្ជីនិងសំណុំរឿងផ្សេងៗជាដើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រឡាន» មានន័យដូចម្ដេច ?

ក្រឡាន

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បាយ​ដំណើប​ចម្អិន​ដោយ​បំពង់​ឫស្សី​​ស្រស់​មាន​លាយ​អំបិល​និង​ខ្ទិះ​ដូង​ជាដើម។ ប្រាក់​រៀល ឬប្រាក់​កាក់​ដែល​ហោ​សណ្ឋាន​ជា​ក្រឡាន ក៏​ហៅ ក្រឡាន ដែរ។
ឧទាហរណ៍៖ ប្រាក់ ១ ក្រឡាន កាក់ ១ ក្រឡាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រឡាតបៈ» មានន័យដូចម្ដេច ?

ក្រឡាតបៈ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្ទៃក្រឡាដីព្រៃដែលតាំងពិធីតបៈ ( ព. បុ. ) ។ ម. ព. តបៈ ផង ។

តើពាក្យ «ក្រឡាដុងដោរ» មានន័យដូចម្ដេច ?

ក្រឡាដុងដោរ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ព. បុ. ) ផ្ទៃដីព្រៃ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រឡាញ់» មានន័យដូចម្ដេច ?

ក្រឡាញ់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​មួយ​ប្រភេទ មាន​ផ្លែ​បរិភោគ​បាន។ ឈ្មោះ​ស្រុក ១ ក្នុង​ខែត្រ​សៀមរាប។

               ចុល្លព្រឹក្សមួយប្រភេទ កម្ពស់ ១៥-២៥ ម ដុះក្នុងព្រៃក្រាស់ ឬស្រោងនៃឥណ្ឌូចិន ខ្មែរ លាវ វៀតណាម ថៃ។ ផ្លែទុំ គេចូលចិត្តបរិភោគណាស់ មានលក់ក្នុងទីផ្សាររដូវភ្លៀង។ សំបកអាចជំនួសស្លាសម្រាប់ស៊ីម្លូ។ គេយកសំបកធ្វើថ្នាំជ្រលក់សំពត់ អាវ និងសំណាញ់។ ដើមក្រឡាញ់ធ្វើឱ្យជាប់ល្អណាស់សម្រាប់ធ្វើសសរផ្ទះ និងរនូត តែឈើនេះទុកមិនបានយូរហួស ៥០-១០០ ឆ្នាំឡើង។ គេនិយមយកឈើក្រឡាញ់ធ្វើរ៉ក ធ្វើត្បាល់កិនស្រូវ និងរទេះគោ ដូចជាធ្វើដុំរទេះ ខ្នល់រទេះ និងក្រងអន្ទាររទេះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រឡាញ» មានន័យដូចម្ដេច ?

ក្រឡាញ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មើល​ឃើញ​ច្បាស់។ ក្រឡិត​ក្រឡាញ (ព. អា.)។
ឧទាហរណ៍៖ ស្នាម​ជើង​ក្រឡាញ ក្រឡា​ក្រឡាញ អក្សរ​ក្រឡាញ មើល​ទៅ​ឃើញ​ក្រឡាញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រឡាច់» មានន័យដូចម្ដេច ?

ក្រឡាច់

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មិន​នឹង មិន​ជាប់ រអិល​ចុះ រអិល​ឡើង ក្នុង​កិរិយា​អង្គុយ ឬ ជិះ។
ឧទាហរណ៍៖ អង្គុយ​ក្រឡាច់ ជិះ​ក្រឡាច់ ទូក​ក្រឡាច់ សង្កូត​ក្រឡាច់។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​មិន​នឹង មិន​ជាប់ រអិល​ចុះ រអិល​ឡើង ក្នុង​កិរិយា​អង្គុយ ឬ ជិះ។
ឧទាហរណ៍៖ អង្គុយ​ក្រឡាច់ ជិះ​ក្រឡាច់ ទូក​ក្រឡាច់ សង្កូត​ក្រឡាច់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រឡា» មានន័យដូចម្ដេច ?

ក្រឡា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លាន; ឋាន​រាប​មាន​ជា​ខណ្ឌ​ៗ ។
ឧទាហរណ៍៖ ក្រឡា​ចត្រង្គ ក្រឡា​កន្ទេល ក្រឡា​មង។

                ទី​ដែល​ស្ដេច​ផ្ទំ​ហៅ ក្រឡា​បន្ទំ ឬ ក្រឡា​ព្រះ​បន្ទំ; ទី​ដែល​សម្រាប់​គាល់​ស្ដេច​ហៅ ក្រឡា​គំនាល់ ឬ ក្រឡា​ព្រះ​គំនាល់; ទី​ដែល​ចៅក្រម​ពិភាក្សា​ក្ដី​ហៅ ក្រឡា​ក្រម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រឡង់» មានន័យដូចម្ដេច ?

ក្រឡង់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ត្រី​ស្រកា​មួយ​ប្រភេទ សន្ដាន​ត្រី​ព្រួល កាល​នៅ​តូច​ហៅ​ក្រឡង់ ធំ​ឡើង​ហៅ​ព្រួល ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​សណ្ឋាន​មូល​ហើយ​ច្បាស់។
ឧទាហរណ៍៖ មុខ​ក្រឡង់ មើល​ទៅ​ឃើញ​ក្រឡង់ មូល​ក្រឡង់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រឡកទឹក» មានន័យដូចម្ដេច ?

ក្រឡកទឹក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្រឡកទឹក ជាព្រឹក្ស ឬ ព្រឹក្សតូច កំពស់ ៥- ១៥ ម ដុះក្នុងព្រៃធំត្រជាក់ តាមមាត់ទឹក លើដី ដែលទឺកលិចទៀងកំណត់ពេលខ្យល់រដូវ នៃប្រទេសកម្ពុជា ថៃ និង ជ្វា ។ ដើមរឹងជាប់ល្អ សម្រាប់សង់ផ្ទះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រឡក» មានន័យដូចម្ដេច ?

ក្រឡក

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រញ្ជួយ និយាយ​បាន​តែ​សភាវៈ​រាវ ចិត្ត និង​ធាតុ។
ឧទាហរណ៍៖  ក្រឡក​ទឹក ក្រឡក​ចិត្ត ក្រឡក​ធាតុ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រឡ» មានន័យដូចម្ដេច ?

ក្រឡ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា របស់​សម្រាប់​ប្រើ​ប្រាស់ មាន​សណ្ឋាន​ដូច​ពាង តែ​តូច​ជាង ធ្វើ​ដោយ​ដី​ដូច​គ្នា។
ឧទាហរណ៍៖ អំបិល ១ ក្រឡ ទឹក​ត្រី ១ ក្រឡ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រហែត» មានន័យដូចម្ដេច ?

ក្រហែត

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា អំពី​ភ្នែក ឬមាត់​ដែល​ខំ​ប្រឹង​បើក​ឲ្យ​ធំ​ឡើង ដើម្បី​សំដែង​កិរិយា​ឲ្យ​គេ​ខ្លាច។
ឧទាហរណ៍៖ ភ្នែក​ក្រហែត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រហែង» មានន័យដូចម្ដេច ?

ក្រហែង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រហោង​ដី​ដែល​ប្រេះ រង្វះ​ដី។
ឧទាហរណ៍៖ ក្រហែង​ដី ដី​ប្រេះ​ក្រហែង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រហេត» មានន័យដូចម្ដេច ?

ក្រហេត

?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ​ក្រហត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រហេង» មានន័យដូចម្ដេច ?

ក្រហេង

?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ​ក្រហូង ។
ឧទាហរណ៍៖ ក្រហេងក្រហូង គឺ ក្រហូង​តូច​ធំ​ៗ ខ្ពស់​ទាប​ៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រហួច» មានន័យដូចម្ដេច ?

ក្រហួច

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ជា​ប្រហោង​តូច។
ឧទាហរណ៍៖ ប្រហោង​ក្រហួច ធ្វើ​មាត់​ក្រហួច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រហួង» មានន័យដូចម្ដេច ?

ក្រហួង

មានន័យថា (ម. ព. គ្រហួង ឬ ក្រហួង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រហូង» មានន័យដូចម្ដេច ?

ក្រហូង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទី​ដែល​ខូង។
ឧទាហរណ៍៖ ដី​ក្រហូង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រហាយ» មានន័យដូចម្ដេច ?

ក្រហាយ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ក្ដៅ​ផ្សា។
ឧទាហរណ៍៖ ក្រហាយ​ខ្លួន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រហល់» មានន័យដូចម្ដេច ?

ក្រហល់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា តឹង​ទញ់​ដូច​ជា​ហល់។
ឧទាហរណ៍៖ ក្រហល់​ចិត្ត។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា តឹង​ទញ់​ដូច​ជា​ហល់។
ឧទាហរណ៍៖ ក្រហល់​ចិត្ត។

?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ​ក្រហាយ។
ឧទាហរណ៍៖ ក្រហល់​ក្រហាយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រហម» មានន័យដូចម្ដេច ?

ក្រហម

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​ពណ៌​ដូច​ឈាម ឬ ដូច​ជាត​ហិង្គុល ។
ឧទាហរណ៍៖ ពណ៌​ក្រហម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រហត» មានន័យដូចម្ដេច ?

ក្រហត

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្រឡះ​មើល​មិន​ទើស គ្រលួង។
ឧទាហរណ៍៖ រន្ធ​ក្រហត ប្រហោង​ក្រហត ធ្វើ​ភ្នែក​ក្រហត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រស្នា» មានន័យដូចម្ដេច ?

ក្រស្នា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​រុក្ខ​ជាតិ​មួយ​យ៉ាង​ពួក​ក្លាំ​ពាក់ ចន្ទន៍​ខ្លឹម​មាន​ក្លិន​ក្រអូប គេ​ច្រើន​និយម​ប្រើ​ធ្វើ​ជា​ថ្នាំ​កែ​រោគ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រស័យ» មានន័យដូចម្ដេច ?

ក្រស័យ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រោគ​ស្គម​រីង រោគ​រីងរៃ។
ឧទាហរណ៍៖ រោគ​ក្រស័យ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រសោប» មានន័យដូចម្ដេច ?

ក្រសោប

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ក្រសាវ​សរពើ​វត្ថុ​ដោយ​ដៃ​ទាំង​ពីរ​យក​មក​ឱប។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្វី​ៗ ដែល​ល្មម​ក្រសាវ​ឱប​បាន។
ឧទាហរណ៍៖ សំពត់​មួយ​ក្រសោប។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រសែ» មានន័យដូចម្ដេច ?

ក្រសែ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ស.) ជំនួរ​វង្ស​ត្រកូល ទំនង លំអាន។
ឧទាហរណ៍៖ មាន​ក្រសែត​មក ក្រសែ​លោហិត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រសៀន» មានន័យដូចម្ដេច ?

ក្រសៀន

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ស.) អក្សរ​ដែល​កើត​ពី​ស្នាដៃ​សរសេរ​យ៉ាង​ល្អិត។
ឧទាហរណ៍៖  អក្សរ​ក្រសៀន។

            តម្លៃ​អាយុ​ស្រី (មើល​ក្នុង​ច្បាប់​ព្រហ្មទណ្ឌ​ចាស់)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រសួង​បឋមសិក្សា» មានន័យដូចម្ដេច ?

ក្រសួង​បឋមសិក្សា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មុខងារ ឬ​មុខការ​ក្នុង​ការ​ដឹក​នាំ​ ឬ​រៀប​ចំ​គ្រប់​គ្រង​ក្នុង​ការ​សិក្សា​ក្នុង​ថ្នាក់​ដំបូង។ កម្រិត​ស្មើ​នឹង​នាយកដ្ឋាន​បឋម​សិក្សា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រសួង» មានន័យដូចម្ដេច ?

ក្រសួង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មុខងារ មុខការ។
ឧទាហរណ៍៖ ក្រសួង​រដ្ឋបាល ក្រសួង​តុលាការ ធ្វើ​ការ​តាម​ក្រសួង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រសាំងស៊ីផ្លែ, ក្រសាំងពុល» មានន័យដូចម្ដេច ?

ក្រសាំងស៊ីផ្លែ, ក្រសាំងពុល

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះព្រឹក្សតូចម្យ៉ាងកំពស់ ៦ ទៅ១៥ ម មាន ឬគ្មានបន្លា ដុះក្នុងព្រៃគម្ពោតពេលខ្លះដុសក្នុងព្រែជ្រៅ នៅឥណ្ឌូចិននិងកោះយ៉ាវ៉ា (Java) ។ គេនិយមដាំជិតផ្ទះ ឬជិតស្រែ សម្រាប់យកផ្លែធ្វើគ្រឿងទេស ។ ខ្មែរ ប្រើជាម្ជូរសម្រាប់ស្លម្ជូរជាដើម ។ ផ្កាក្រសាំងយើងប្រើជាបន្លែស្ល ។ សំបកក្រសាំងអាចធ្វើធូបបាន ។ ក្រសាំងមានពីរយ៉ាង ម្យ៉ាងមានគ្រាប់ ស ឬលឿងភ្លាវ ជាក្រសាំងស៊ីផ្លែ ម្យ៉ាងទៀតមានគ្រាប់លឿងឆ្អៅ ជាក្រសាំងពុល ។ ក្រសាំងពុលកម្រមានណាស់ យើងអាចសំគាល់បានដោយគ្មានស្មៅដុះនៅក្រោមម្លប់ ។
ជារុក្ខជាតិ ដែលដុះនៅតាមទីជនបទស្រុកស្រែចម្ការ សម្រាប់យកផ្លែមកធ្វើជាម្ជូរ។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ក្រសាំងស៊ីផ្លែ – អំបូរ ៖ RUTACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Feroniella lucida – ឈ្មោះអង់គ្លេស ៖ មិនទាន់មានព័ត៌មាន – ឈ្មោះបារាំង ៖ មិនទាន់មានព័ត៌មាន – ប្រភពដើម ៖ កម្ពុជា វៀតណាម ឡាវ និងកោះជ្វា (Java) – លក្ខណៈរូបសាស្រ្ត ៖ ដើមមានកម្ពស់៦-១៥ម មានបន្លារឹងវែង ដុះនៅស្ទើរ តែគ្រប់ផ្នែកនីមួយៗនៃដើម (១០)។ ស្លឹកមានរាងជារោមបក្សី មានចំនួនចាប់ពី៣-១១សន្លឹក(១០)។ ផ្កាចេញជាកញ្ចុំតាមប្រគាបស្លឹក មានពណ៌សលឿង(១០)។ ផ្លែរាងមូល សម្បកផ្លែរឹងមានពណ៌បៃតងចាស់ មានពីអង្កត់ផ្ចិតពី៤-៨ស.ម(១០)។ – លក្ខណៈជីវសាស្ត្រ ៖ ផ្កាមានក្លិនក្រអូបប្រហើរ មានកេសរឈ្មោលច្រើន និង ចេញផ្លែនៅក្នុងខែមីនា-កក្កដា(១០)។ – លក្ខណៈអេកូឡូស៊ី ៖ ជាទូទៅ ក្រសាំងដុះនៅតាមដីពុំសូវមានជីជាតិ នៅទី ជនបទស្រុកស្រែចម្ការដែលជាភូមិចំណាស់។ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ ផ្កា និងស្លឹកខ្ចីធ្វើជាអន្លក់ទឹកគ្រឿង និងសម្លកកូរ។ ផ្លែធ្វើជាម្ជូរសម្រាប់ សម្លម្ជូរគ្រឿង ប្រហុកកប់។ល។ ជាឱសថ៖ សម្បកដើមជំនួយសរសៃពោះស្រ្តីទើបឆ្លងទន្លេរួច ទាស់សរសៃ គ្រាំគ្រា ហើមពោះ ស្បូនស្រុត និងផ្តាសាយ(១០)។
ឧទាហរណ៍៖ (១០) សៀវភៅរុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាល ឆ្នាំ២០០៦ ភាគ១ ទំព័រ១៤ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រសាំងភ្នំ» មានន័យដូចម្ដេច ?

ក្រសាំងភ្នំ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះព្រឹក្សមួយប្រភេទ កំពស់ ៧-២០ ម ដុះក្នុងព្រៃទួលធំមាត់សមុទ្រក្នុងប្រទេសជាច្រើន នៃអាស៊ិក្តៅ។ នៅស្រុកខ្មែរ គេប្រើដើមក្រសាំងភ្នំ ធ្វើគ្រឿងផ្ទះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រសាំងទំហំ» មានន័យដូចម្ដេច ?

ក្រសាំងទំហំ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ដំណាំ​មួយ​ប្រភេទ ពួក​ជីរ ដើម​តូច​ៗ ស្ទើរ​ជា​វល្លិ ស្លឹក​វែង សណ្ឋាន​ប្រហែល​នឹង​ដើម​កន្ទាំងហែ។ ឈ្មោះ​ឈើ​មួយ​ប្រភេទ​ទៀត មាន​ក្លិន​ដូច​គ្នា ច្រើន​មាន​តែ​នៅ​ទី​ភ្ន។

                 តិណជាតិប្រចាំឆ្នាំមួយប្រភេទស្ទើរវារ មានដុះឫសតូចៗ តាមថ្នាំង។ ដើមនេះ កើតក្នុងប្រទេសខ្មែរ លាវ និងវៀតណាម ស្រុកដទៃនាំទៅដាំ។ ជាដើមសម្រាប់ធ្វើគ្រឿងទេស គេនិយមបរិភោគជាមួយពងទាកូន។ ពួកចិនៗ នៅប្រទេសកម្ពុជា តែនិយាយថា ពងទាកូនស្ងោរជាថ្នាំប៉ូវ។

                    ជាជីរមួយប្រភេទ ដែលគេដាំនៅតាមទីក្រុងជនបទស្រុកស្រែចម្ការ នៅប្រទេសកម្ពុជា និងយកមកធ្វើជាគ្រឿងទេស បន្លែ និងឱសថ។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ជីរក្រសាំងទំហំ – អំបូរ ៖ POLYGONACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Polygonum odoratum Lour. – ឈ្មោះអង់គ្លេស ៖ មិនទាន់មានព័ត៌មាន – ឈ្មោះបារាំង ៖ Polygone odorante – ប្រភពដើម ៖ ឥណ្ឌូចិន – លក្ខណៈរូបសាស្រ្ត ៖ ដុះស្ទើរវារ មានឫសនៅតាមថ្នាំង ដើមងើបឈរត្រង់ និង មានកម្ពស់៣០-៣៥ស.ម។ ស្លឹកវាដុះធ្លាស់គ្នារាងជាផ្លែលំពែង មានទងខ្ចី ទ្រនុងស្លឹកត្រង់ហើយច្បាស់។ ដើម និងស្លឹកមានរោម។ ផ្ការាយ ឬជាកញ្ចុំមានទងវែង។ ផ្លែរាងបីជ្រុងស្រួចរលីង។ – លក្ខណៈជីវសាស្ត្រ ៖ ដាំលើដីសើមជានិច្ច រស់បានយូរឆ្នាំ និងមានក្លិនប្រហើរ ឈ្ងុយ។ – លក្ខណៈអេកូឡូស៊ី ៖ ដុះល្អនៅតំបន់ក្តៅសើម ប្រទេសមួយចំនួននាំពូជវាយក វាទៅដាំ។ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ ហូបជាមួយពងទាកូន ល្បោយនំបញ្ចុក ល្បោយបាញ់ឆាវ ញាំ ភ្លា និងប្រើជាបន្លែជួយកាត់ក្លិនឆ្អាបក្នុងម្ហូបអាហារផ្សេងៗទៀត។ ជាឱសថ៖ ស្លឹក (ស្រស់) គេបុកយកទឹកលាបស្រែង។ ដើមនិងស្លឹក ប្រើជួយបញ្ចុះទឹកនោម បន្ថយកម្តៅនៅពេលគ្រុនក្តៅ បំបាត់ក្អួតចង្អោរ ជំនួយក្នុងការរំលាយអាហារ និងមានប្រសិទ្ធភាពក្នុងការកាត់បន្ថយកាមតណ្ហា(២៥)។
ឧទាហរណ៍៖ (២៥) សៀវភៅរុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាល ឆ្នាំ២០០៦ ភាគ៤ ទំព័រ៣៧។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រសាំងទាប» មានន័យដូចម្ដេច ?

ក្រសាំងទាប

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​អន្លក់​មួយ​ប្រភេទ ដុះ​ក្នុង​ទី​ត្រជាក់ ប្រើ​ជា​ជំនួស​សាឡាត់​បាន។
ឈ្មោះតិណជាតិមួយប្រភេទកម្ពស់ ១០-៣០ ស.ម ដើមកំណើតនៅស្រុកអាមេរិក គេដាំជាយូរណាស់ហើយក្នុងប្រទេសក្តៅសកលលោក។ ដើមនេះច្រើនដុះលើដីសើម ក្នុងម្លប់ជិតផ្ទះអ្នកស្រុក។ គេប្រើធ្វើជាអន្លក់ជំនួសសាឡាតបា។ ដើមនេះអាចមានលក់ក្នុងផ្សារ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រសាំង» មានន័យដូចម្ដេច ?

ក្រសាំង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​មួយ​ប្រភេទ មាន​ផ្លែ​ប្រើ​ជា​ម្ជូរ​បាន ស្លឹក​ល្អិត ផ្កា​ធ្វើ​ជា​អន្លក់​ទឹក​គ្រឿង ឬជា​បន្លែ​សម្ល​កកូរ ជា​ឈើ​មាន​បន្លា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រសាវ» មានន័យដូចម្ដេច ?

ក្រសាវ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឈោង​ចាប់​ប្រមូល ដោយ​ដៃ​ទាំង​ពីរ។
ឧទាហរណ៍៖ ក្រសាវ​យក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រសាលស្រូវ» មានន័យដូចម្ដេច ?

ក្រសាលស្រូវ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្ស កំពស់១០-១២ ម ដុះក្នុងព្រៃក្រាស់នៃប្រទេសខ្មែរ និងចិន (ហៃណាម)។ មែកក្រសាលស្រូវ តែងមានជ័រពណ៌ក្រហមភ្លាវនៅខាងចុង។ ឈើ មានតម្លៃសម្រាប់សង់ផ្ទះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រសាល» មានន័យដូចម្ដេច ?

ក្រសាល

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លេង​លំហើយ (រ. ស.)។
ឧទាហរណ៍៖ ស្ដេច​ទ្រង់​ក្រសាល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រសារ» មានន័យដូចម្ដេច ?

ក្រសារ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​សត្វ​ស្លាប​មាន​ក​វែង មាន​ស្លាប​សម្បុរ​ប្រផេះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រសាប្រផេះ» មានន័យដូចម្ដេច ?

ក្រសាប្រផេះ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​បក្សី​មួយ​ប្រភេទ ប្រវែង ៩០-៩៨ ស.ម នៅរដូវបន្តពូជៈ ផ្នែកខ្នងពណ៌ប្រផេះក្រម៉ៅ ក្បាល និងពណ៌សព្រលែត បន្ទូលក្បាលមានរោមកំប៉ោយវែងពណ៌ខ្មៅ ចំពុះលឿង ផ្នែកខាងក្រោមស្លាបមានពណ៌ខ្មៅឆ្នូតកណ្តាលប្រផេះ។ ពេលបន្តពូជៈ ចំពុះពណ៌លឿងទុំ។ ទីជំរកៈ តំបន់ដីសើមផ្សេង និងតំបន់ឆ្នេរ វាលស្រែព្រៃកោងកាង។ របាយៈ វត្តមានពេញមួយឆ្នាំមានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ពេញមួយឆ្នាំពងចំនួនពី ០៣ ទៅ០៥។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រសាធ្នង់» មានន័យដូចម្ដេច ?

ក្រសាធ្នង់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រវែង ៧៨-៩០ ស.ម ពេលពេញវ័យៈ បន្ទូលក្បាលខ្មៅ និងបន្តដោយកំប៉ោយវែង កវែងមានពណ៌ទឹកក្រួច និងមានឆ្នូតខ្មៅចាប់ពីគល់ចំពុះតាមបណ្តោយករហូតដល់ទ្រូង ពោះ និងគែមលើផ្នែកក្រោមនៃស្លាបពណ៌ឈាមជ្រូក។ ទីជំរកៈ វាលភក់ រុក្ខជាតិបឹងទន្លេសាប។ របាយៈ វត្តមានពេញមួយឆ្នាំ ប្រភេទមិនសូវសំបូរ។ រដូវបន្តពូជៈ ពេញមួយឆ្នាំ ពងចំនួនពី ០៣ ទៅ០៦។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រសាចំពុះធំ» មានន័យដូចម្ដេច ?

ក្រសាចំពុះធំ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​បក្សី​មួយ​ប្រភេទ ប្រវែង ១១៤-១១៥ ស.ម បណ្តោយខ្លួនធំ សំបុរប្រផេះក្រម៉ៅ ចំពុះធំជាងក្រសាដទៃ។ ទីជំរកៈ កោះនៅសមុទ្រ និងព្រៃកោងកាង ឆ្នេរដែលគ្មានការរំខាន។ របាយៈ វត្តមានពេញមួយឆ្នាំ ភាគច្រើនរស់នៅតំបន់ឆ្នេរ។ រដូវបន្តពូជៈ ចាប់ពីខែមិនា ដល់កញ្ញា ពងចំនួន ០២។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រវែល» មានន័យដូចម្ដេច ?

ក្រវែល

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ល្បាត ឃ្លាំ​ដោយ​ដើរ​ទៅ ដើរ​មក ។
ឧទាហរណ៍៖ ដើរ​ក្រវែល​រក្សា​នាយ​ចៅហ្វាយ, រក្សា​ផ្ទះ។ កង​ក្រវែល គឺ​កង​ល្បាត ពួក​អ្នក​យាម​ល្បាត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រវេមក្រវាម» មានន័យដូចម្ដេច ?

ក្រវេមក្រវាម

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្នាម​គំនូស ឬស្នាម​ប្រឡាក់​ប្រតេកប្រតាក​ពាស​វាល មិន​មាន​កំណត់។
ឧទាហរណ៍៖ ស្នាម​ក្រវេមក្រវាម ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រវេច» មានន័យដូចម្ដេច ?

ក្រវេច

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ខ្លី តូច ទាល់ ចង្អៀត។
ឧទាហរណ៍៖ ផ្ទះ​មួយ​ក្រវេច ខ្ទម​មួយ​ក្រវេច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រវៀន» មានន័យដូចម្ដេច ?

ក្រវៀន

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា វៀនវង់ ដែល​អង្កុញ​ដៃ​ជើង​បែប​ខ្វៀន។
ឧទាហរណ៍៖ ដេក​ក្រវៀន​ៗ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ម. ព. គ្រវៀន ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រវៀច» មានន័យដូចម្ដេច ?

ក្រវៀច

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា វៀច​មិន​ត្រង់ មិន​មូល។
ឧទាហរណ៍៖ មនុស្ស​ក្រវៀច ផ្តិល​ក្រវៀច​មាត់ (ព. ទ្រ.)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រវើនក្រតើន» មានន័យដូចម្ដេច ?

ក្រវើនក្រតើន

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឧស្សាហ៍ ខ្នះខ្នែង ប្រឹងប្រែង​ខ្លាំង រវៀសរវៃ។
ឧទាហរណ៍៖ ក្រវើនក្រតើន​ធ្វើ​ការ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រវើន» មានន័យដូចម្ដេច ?

ក្រវើន

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឧស្សាហ៍ ដាស់តឿន។
ឧទាហរណ៍៖ ខំ​ក្រវើន ក្រើន​ក្រវើន​គ្នា​ឲ្យ​ខំ​រៀន​សូត្រ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រវឹម» មានន័យដូចម្ដេច ?

ក្រវឹម

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា កន្តិបកន្តឹម។
ឧទាហរណ៍៖ មុខ​ក្រវឹម រាង​ក្រវឹម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រវិល» មានន័យដូចម្ដេច ?

ក្រវិល

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់ធ្វើដោយលួសមាស, ប្រាក់ ឬ ស្ពាន់ សម្រាប់ពាក់ដៃ ពាក់ជើង ។
ឧទាហរណ៍៖ ក្រវិលដៃ, ក្រវិលជើង ។

              អន្ទាក់សម្រាប់ពាក់ឡេវ ធ្វើដោយខ្សែ ។
ឧទាហរណ៍៖ ក្រវិលឡេវអាវ ជាដើម ។

             រង្វង់មូលធ្វើពីលោហជាតិភ្ជាប់មុខគ្នា ឬ មិនភ្ជាប់ក៏ហៅក្រវិលដែរ ។
ឧទាហរណ៍៖ ក្រវិលមុង ជាដើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រវិន» មានន័យដូចម្ដេច ?

ក្រវិន

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទាល់​ទៅ​ណា​មិន​រួច ឬ ដេក​ធ្វើ​អាការ​ដូច​ជាប់​ដៃ ជាប់​ជើង។
ឧទាហរណ៍៖  ដេក​ក្រវិន ទាល់​ក្រវិន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រវិច​ក្រវៀន» មានន័យដូចម្ដេច ?

ក្រវិច​ក្រវៀន

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​បត់បែន​វៀច​មិន​ត្រង់ ដែល​មាន​រំពត់ មាន​របត់ កោង​រមួល។
ឧទាហរណ៍៖ ផ្លូវ​ក្រវិច​ក្រវៀន អក្សរ​ក្រវិច​ក្រវៀន។ ប្រើ​ជា 7 ក៏​បាន សរសេរ​ក្រវិច​ក្រវៀន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រវិកក្រវក់» មានន័យដូចម្ដេច ?

ក្រវិកក្រវក់

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា វីវក់​បត់​បែន។
ឧទាហរណ៍៖ វៀច​ក្រវិកក្រវក់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រវាម» មានន័យដូចម្ដេច ?

ក្រវាម

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ធំ​ច្បាស់ ក្រឡាញ។
ឧទាហរណ៍៖ ស្នាម​ក្រវាម ឬ គំនូស​ក្រវាម ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រវាន់» មានន័យដូចម្ដេច ?

ក្រវាន់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​មួយ​ប្រភេទ មាន​ផ្កា​ក្រអូប​ឈ្ងុយ ស្រដៀង​គ្នា​នឹង​ក្លិន​ចេក​នួន​ទុំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រវាត់» មានន័យដូចម្ដេច ?

ក្រវាត់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ព័ទ្ធ​ជុំ​វិញភ្ជាប់​មុខ​គ្នា​។
ឧទាហរណ៍៖ ក្រវាត់​ខ្សែ​ក្រវាត់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រវាញជ្រូក» មានន័យដូចម្ដេច ?

ក្រវាញជ្រូក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ស្មៅ​មួយ​ប្រភេទ មើម​ប្រើ​ជា​ថ្នាំ​កែ​រោគ។

               ស្មៅដុះតាមមាត់ផ្លូវដើរមួយប្រភេទកម្ពស់ ១0-៦0ស.ម មានឫសដុះនៅចុង ស្មៅនេះមានគ្រប់ស្រុកក្នុងចុងបូព៌ាប្រទេស។ ជាដើមគេប្រើធ្វើថ្នាំ។ មើមមានរាងពងក្រពើ ប្រវែង ២ ស.ម. ទទឹង ១ ស.ម. គេទំពាឆៅ ដើម្បីប្រឆាំងទល់លាមក និងព្យាបាលជំងឺឈឺពោះ។ គ្រូបុរាណស្ងោរធ្វើឱ្យនោមច្រើន។ គេផ្សំមើមនេះជាមួយថ្នាំដទៃទៀត ធ្វើឱសថម្យ៉ាងព្យាបាលជំងឺឈឺថ្លើម និងឈឺក្បាល វិលមុខ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រវាញ» មានន័យដូចម្ដេច ?

ក្រវាញ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ប្រទាល​មួយ​ប្រភេទ មាន​ផ្លែ​ប្រើ​ជា​ថ្នាំ​កែ​រោគ, ច្រើន​មាន​តែ​នៅ​ទី​ភ្នំ​ក្នុង​ស្រុក​ថ្ពង ខែត្រ​ពោធិ៍សាត់ ខែត្រ​បាត់​ដំបង។
ជារុក្ខជាតិ ដុះដោយខ្លួនឯងក្នុងព្រៃធម្មជាតិ ពិសេសក្នុងតំបន់ជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ប្រជាជនខ្មែរយើង ប្រើរុក្ខជាតិនេះជាគ្រឿងទេស និងឱសថ។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ក្រវាញ – អំបូរ ៖ ZINGIBERACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Amomum kreveranh Pierre ex Gagnep. – ឈ្មោះអង់គ្លេស ៖ Cardamom – ឈ្មោះបារាំង ៖ Cardamome – ប្រភពដើម ៖ កម្ពុជា (ជួរភ្នំក្រវាញ) និងថៃ – លក្ខណៈរូបសាស្រ្ត ៖ កម្ពស់ ២-៣ម ដុះបែកជាគុម្ព រស់បានយូរឆ្នាំ។ ដើមមូល ត្រង់ រាងជាផ្លែលំពែង មានបណ្តោយ៥០-៦០ស.ម។ ទងស្លឹកខ្លីស្ទបអោបដើម។ កញ្ចុំផ្កាចេញពីគល់ជាបំពង់រាងដូចសាជីវប្រវែង ៨-១០ស.ម បន្ទាត់ផ្ទិត ៤-៥ស.ម។ ផ្កាតូចៗមានពណ៌លឿង។ ផ្លែស្ងួតរាងដូចស៊ុតមានរាងជាក្លែបៗ ទំហំ១៥-១៦ម.ម ពណ៌សលាយលឿងស្រាល និងមាន៥-៩គ្រាប់ – លក្ខណៈជីវសាស្ត្រ ៖ មិនទាន់មានព័ត៌មាន – លក្ខណៈអេកូឡូស៊ី ៖ ដុះលាយក្រកោដំរី នៅលើភ្នំក្រវាញ ខេត្តពោធិ៍សាត់។ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ ស្លឹកខ្ខីយកទៅធ្វើបន្លែសម្រាប់ស្ល។ ជាឱសថ៖ ផ្លែមានធាតុក្តៅអាចជួយឱ្យដើរខ្យល់ស្រួល និងជាថ្នាំព្យាបាលក្រពះ កាត់ស្លេស្ម ទម្លាក់ឈាមអាក្រក់ ចុកសៀត ច្រាលខ្យល់ និងអាហារមិនរលាយ (១) ។ ដើម និងដើមខ្ចីៗ ព្យាបាលជំងឺព្រូន ដោយទម្លាក់ព្រូនក្នុងសាច់ឱ្យចេញតាមស្បែក (២)។ ស្លឹកសម្រាប់បង្កើនកម្តៅ ព្យាបាលដើរខ្យល់ កាត់ស្លេស្ម ព្យាបាកស្ពឹកស្រពន់ និងហើមអញ្ចាញធ្មេញ។ ផ្កាព្យាបាលភ្នែកឈឺ និងស្រវាំងភ្នែក។ មើមយកទៅធ្វើថ្នាំកម្លាំង ឬថ្នាំរម្ងាប់គ្រុនក្តៅ។
ឧទាហរណ៍៖ (១) វចនានុក្រមរុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា របស់លោកស្រីបណ្ឌិត DY PHON PAULINE ឆ្នាំ២០០០ ទំព័រ៣២ (២) សៀវភៅរុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាល ឆ្នាំ២០០៦ ភាគ២ ទំព័រ៣២ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រវល់ក្រវាយ» មានន័យដូចម្ដេច ?

ក្រវល់ក្រវាយ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដី​ព្រួយ រសាប់រសល់។
ឧទាហរណ៍៖ យើង​មាន​សេចក្ដី​ក្រវល់ក្រវាយ​ក្នុង​ចិត្ត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រវង់» មានន័យដូចម្ដេច ?

ក្រវង់

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា មូល​ជា​វង់។
ឧទាហរណ៍៖ ស្នាម​ត្រា​មូល​ក្រវង់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រវក់» មានន័យដូចម្ដេច ?

ក្រវក់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះគុម្ភព្រឹក្សតូចមួយប្រភេទ កំពស់ ១-២ ម ដុះក្នុងព្រៃធំនៃអាស៊ីផ្នែកក្តៅ។ គេតែងប្រើសំបកធ្វើជាខ្សែ និងចំណងផ្សេងៗ ពីព្រោះជាប់ល្អ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រលៀន» មានន័យដូចម្ដេច ?

ក្រលៀន

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កៀន​ភ្លៅ។
?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះអនុជង្គ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រយៅ» មានន័យដូចម្ដេច ?

ក្រយៅ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កន្លែង​ដែល​មាន​សក់ ឬរោម​ដុះ​វិល​ជុំ​វិញ​នៅ​ក្បាល នៅ​ខ្លួន ឬអវយវៈ​ឯ​ទៀត របស់​មនុស្ស ឬសត្វ។
?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះបទរាជី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រយាស្ងោយ» មានន័យដូចម្ដេច ?

ក្រយាស្ងោយ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភោជនាហារ សម្រាប់​ថ្វាយ​ស្ដេច​សោយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រយាសម្ពាន់» មានន័យដូចម្ដេច ?

ក្រយាសម្ពាន់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ស្រូវ​ខ្សាយ​មួយ​ប្រភេទ។
ឧទាហរណ៍៖ ស្រូវ​ក្រយា​សម្ពាន់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រយាព្រះស្ងោយ» មានន័យដូចម្ដេច ?

ក្រយាព្រះស្ងោយ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ក្រយាស្ងោយ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រយាតំណាំង» មានន័យដូចម្ដេច ?

ក្រយាតំណាំង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា របស់ដែលយកទៅដាក់តាំងគ្នានៅក្រឡាក្រម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រយា» មានន័យដូចម្ដេច ?

ក្រយា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភោជនាហារ (ពាក្យ​ខ្ពស់)។
ឧទាហរណ៍៖ អញ្ជើញ​លោក​ពីសា​ក្រយា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រយតំណាំង» មានន័យដូចម្ដេច ?

ក្រយតំណាំង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា របស់​ដែល​យក​ទៅ​ដាក់​តាំង​គ្នា​នៅ​ក្រឡា​ក្រម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រមៅ» មានន័យដូចម្ដេច ?

ក្រមៅ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ក្រហម​ចាស់ គឺ​ក្រហម​ខ្លាំង​ណាស់ ជិត​តែ​នឹង​ខ្មៅ តែ​មើល​ទៅ​នៅ​ស្គាល់​ជា​ពណ៌​ក្រហម។
ឧទាហរណ៍៖ ក្រហម​ក្រមៅ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រមួនមាត់» មានន័យដូចម្ដេច ?

ក្រមួនមាត់

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា នួនព្រះឱស្ឋ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រមួនចំបក់» មានន័យដូចម្ដេច ?

ក្រមួនចំបក់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះព្រឹក្សមួយប្រភេទកំពស់ ១៦-២៥ ម ដុះក្នុងព្រៃស្រោងនៃ ទ្វីបអាស៊ីក្តៅ គេនាំទៅដាំនៅអាមេរិកខាងជើងជាដើមលំអ និងមានប្រយោជន៍។ មែកខ្លីៗ ជាថ្នាំជ្រលក់សំពត់ឱ្យពណ៌ខ្មៅ។ គ្រាប់សម្រាប់ចំរាញ់យកប្រេងធ្វើសាប៊ូ និងទៀន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រមួន» មានន័យដូចម្ដេច ?

ក្រមួន

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វត្ថុ​មាន​ពណ៌​លឿង លឿង​ចាស់ លឿង​ខ្ចី ឬ​ពណ៌​ស​ក៏​មាន ជា​វត្ថុ​មាន​អាការ​ទន់​ស្អិត ធ្វើ​ជា​ទៀន​អុជ​បាន កើត​ពី​ទឹក​មាត់​ឃ្មុំ។ ក្រមួន​មាត់ គឺ​ក្រមួន​ដែល​ស្ល​លាយ​នឹង​ប្រេង​និង​គ្រឿង​ក្រអូប​ឯ​ទៀត សម្រាប់​លាប​បបូរ​មាត់។ សាច់​ខ្យង​ដែល​មាន​ពណ៌​លឿង បែប​ក្រមួន ក៏​ហៅ ក្រមួន ដែរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រមុំ» មានន័យដូចម្ដេច ?

ក្រមុំ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្រី​មាន​អាយុ ១៥ ឬ ១៦ ឆ្នាំ​គ្រប់​ការ កំណត់​ឲ្យ​មាន​ប្ដី​បាន; បើ​វាត-សព្ទ​នេះ​ឲ្យ​ទូលាយ​ទៅ​ទៀត គឺ​ស្រី​ណា​មិន​ដែល​មាន​ប្ដី ទោះ​អាយុ​ហួស​ពី ១៦ ឆ្នាំ​ទៅ ទល់​នឹង ៥០ ឆ្នាំ ក្ដី គេ​ហៅ​ថា “ចាស់​ក្រមុំ” ជួន​កាល​យក​ពាក្យ​សៀម​មក​ហៅ​ថា “សាវកែ” វិញ ប្រែ​ថា “ក្រមុំចាស់” (មើល​ពាក្យ សាវកែ ទៀត​ផង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រមុប» មានន័យដូចម្ដេច ?

ក្រមុប

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ខ្លី​ហើយ​ទាប​កន្តប។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រមឹម» មានន័យដូចម្ដេច ?

ក្រមឹម

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ចេញ​អាត្មា​មិន​អស់ មិន​ជាក់​ស្ដែង គ្រាន់​តែ​ឃើញ​បន្តិច​ៗ ដូច​យ៉ាង​អើត​តែ​មុខ​បញ្ចេញ​មក​ឲ្យ​ឃើញ។
ឧទាហរណ៍៖ ឃើញ​តែ​មុខ​ក្រមឹម​ៗ (ក្រមឹមម៉ឹម)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រមី» មានន័យដូចម្ដេច ?

ក្រមី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្រមើល​មេ​ចម្លង​រោគ។
ឧទាហរណ៍៖ មេ​ក្រមី​អុត មេ​ក្រមី​របេង ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រមិចក្រមើម» មានន័យដូចម្ដេច ?

ក្រមិចក្រមើម

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​កំប្លែង​បែប​ស្វា។
ឧទាហរណ៍៖ ធ្វើ​មុខ​ក្រមិចក្រមើម​ដូច​ស្វា មនុស្ស​ក្រមិច​ក្រមើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រមាំ» មានន័យដូចម្ដេច ?

ក្រមាំ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ធំ​មាន​កម្រាស់ ឬ ធាត់​មាន​កម្រាស់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រមាល់» មានន័យដូចម្ដេច ?

ក្រមាល់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំនួន​ឫស្សី ៣០ ដើម ។
ឧទាហរណ៍៖ ឫស្សី​មួយ​ក្រមាល់។

                 អ្វី​ៗ ដែល​គេ​ដោត​ជា​ចង្កោម​ល្មម​យួរ​ធ្ងន់ ។

ឧទាហរណ៍៖ ត្រី​មួយ​ក្រ​មាល់ ។

                 ផ្លែ​ដែល​កាន់​ដូច​ជា​ក្រមាល់ ។
ឧទាហរណ៍៖ ស្វាយ​ផ្លែ​ជា​ក្រមាល់។

                 ឈ្មោះ​ត្រី​ស្រកា​មួយ​ប្រភេទ ។
ឧទាហរណ៍៖ ត្រី​ក្រមាល់ គឺ​ត្រី​គល់​រាំង។

                 លោត​ឆ្ដោ​លោត​ក្រមាល់ គឺ​លោត​មិន​ខ្លាច​ទង្គុកទង្គិច​នឹង​អ្វី បែប​យ៉ាង​ត្រី​ឆ្ដោ និង ត្រី​គល់​រាំង​លោត។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ធំ​មាំ សំណុំ​ក្រាស់។
ឧទាហរណ៍៖ រាង​ក្រមាល់ ធំ​ក្រមាល់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រមាបង់ក» មានន័យដូចម្ដេច ?

ក្រមាបង់ក

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះសុភាក់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រមាច់» មានន័យដូចម្ដេច ?

ក្រមាច់

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ចេះ​កំប្លែង ដោយ​វាចា ឬដោយ​អវយវៈ មាន​ញាក់​មុខ​ញាក់​មាត់​ជាដើម គួរ​ឲ្យ​សើច។
ឧទាហរណ៍៖ មនុស្ស​ក្រមាច់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រមាច» មានន័យដូចម្ដេច ?

ក្រមាច

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ធំ​កំពាង ក្រអាញ។
ឧទាហរណ៍៖ មុខ​ក្រមាច រាង​ក្រមាច​ៗ (ក្រមាចម៉ាច)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រមា» មានន័យដូចម្ដេច ?

ក្រមា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំពត់​ត្បាញ​ដោយ​អំបោះ មាន​ក្រឡា​ខ្វែង​សម្រាប់​ផ្លាស់​ងូត​ទឹក។