Posted on Leave a comment

តើពាក្យ «កំពក» មានន័យដូចម្ដេច ?


កំពក


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​ពក។
ឧទាហរណ៍៖ ក្បាល​កំពក ក​កំពក ជើង​កំពក (ព. ទ្រ.)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំផ្លេស» មានន័យដូចម្ដេច ?


កំផ្លេស


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​ខ្លួន​ស្គម ពោះ​ឡើង​កំប៉ោង។
ឧទាហរណ៍៖ កើត​រោគ​គ្រុន​ចាញ់​ពោះ​ឡើង​កំផ្លេស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំផ្លៀវ» មានន័យដូចម្ដេច ?


កំផ្លៀវ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ត្រី​រំអិល​មួយ​ប្រភេទ សន្ដាន​ត្រី​កែស​រូប​តូច​សំប៉ាត​រៀវ​ពី​ក្បាល​ទៅ​កន្ទុយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំផ្លៀង» មានន័យដូចម្ដេច ?


កំផ្លៀង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាគ​នៃ​អវយវៈ​របស់​មនុស្ស ឬ​សត្វ​ដែល​ឋិត​នៅ​ត្រង់​ចន្លោះ​កន្ទុយ​ភ្នែក​និង​ត្រចៀក​ទាំង​ពីរ​ខាង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំផ្លឹម» មានន័យដូចម្ដេច ?


កំផ្លឹម


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​បន្លឹម​ឲ្យ​ឃើញ​តែ​បន្តិច, ដែល​អើត​លេច​ចេញ​មក​តែ​បន្តិច។
ឧទាហរណ៍៖ អើត​ក​កំផ្លឹម ឃើញ​តែ​ក្បាល​កំផ្លឹមផ្លឹម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំផែល» មានន័យដូចម្ដេច ?


កំផែល


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. កំភែល ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំផែង» មានន័យដូចម្ដេច ?


កំផែង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. កំពែង)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំផិត» មានន័យដូចម្ដេច ?


កំផិត


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្រី​ដែល​ប្រព្រឹត្ត​ធ្វើ​នូវ​អំពើ​ផិត​ប្ដី។
ឧទាហរណ៍៖ ស្រី​កំផិត​ប្ដី (ព. ទ្រ.)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំប្លោក» មានន័យដូចម្ដេច ?


កំប្លោក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ស្មៅ​ទឹក​មួយ​ប្រភេទ ពួក​ត្រកៀត​ដុះ​អណ្ដែត​លើ​ទឹក។ កំប្លោក​នេះ​មាន​ប្រយោជន៍​ច្រើន​យ៉ាង​គឺ ផ្កា​វា​គេ​ប្រើ​ជា​អន្លក់​បានឮ ដើម​និង​ស្លឹក​ស្រស់​ប្រើ​ជា​ចំណី​អាហារ​សម្រាប់​គោ​ក្របី ដើម​ដែល​ហាល​ថ្ងៃ​ឲ្យ​ស្ងួត អាច​ប្រើ​ការ​បាន​ច្រើន​យ៉ាង វេញ​ធ្វើ​ជា​ខ្សែ​ចំណង ខ្សែ​ចែវ ខ្សែ​អង្រឹង ធ្វើ​សំពៀត។ល។

              ស្មៅម្យ៉ាង កំពស់ ៣០-៤៩ ស.ម ច្រើនដុះក្នុងទឹក និងអណ្តែត មាននៅទ្វីបអាមេរិកក្តៅ គេនាំចូលមកដាំជារុក្ខជាតិលំអ ក្នុងប្រទេសក្តៅនិងត្រជាក់មធ្យមសកលលោក។ ដើមនេះបែកតាមមែកឱ្យកូនដើមរហ័ស ធ្វើឱ្យទឹកខ្លះមានដុះតែកំប្លោកមួយមុខប៉ុណ្ណោះហេតុនេះស្រុកខ្លះ គេកំពុងរកមធ្យោបាយបំផ្លាញចោល។ នៅស្រុកខ្មែរ កំប្លោកសម្រាប់ផ្សំធ្វើបាយជ្រូក ឫជ័រស្រស់។ ផ្កា គេនិយមបរិភោគជាបន្លែ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំប្លែង» មានន័យដូចម្ដេច ?


កំប្លែង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លេង​ដោយ​បទ​បែប​ផ្សេង​ៗ ឲ្យ​អ្នក​ឯ​ទៀត​រោះរាយ​សប្បាយ​សើច។ មនុស្ស​កំប្លែង គឺ​មនុស្ស​ដែល​ចេះ​លេង​ក្រមាច់​ឲ្យ​គេ​សើច។
ឧទាហរណ៍៖ ត្លុក​នេះ​កំប្លែង​ល្អ​មើល​ណាស់។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា លេង​ដោយ​បទ​បែប​ផ្សេង​ៗ ឲ្យ​អ្នក​ឯ​ទៀត​រោះរាយ​សប្បាយ​សើច។ មនុស្ស​កំប្លែង គឺ​មនុស្ស​ដែល​ចេះ​លេង​ក្រមាច់​ឲ្យ​គេ​សើច។
ឧទាហរណ៍៖ ត្លុក​នេះ​កំប្លែង​ល្អ​មើល​ណាស់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំប្លូច» មានន័យដូចម្ដេច ?


កំប្លូច


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា មូល​ជម​ខាង​លើ​ឥត​សមរម្យ។
ឧទាហរណ៍៖ ក្បាល​កំប្លូច។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំប្លុក ឬពពូលចំពុះធំលឿង» មានន័យដូចម្ដេច ?


កំប្លុក ឬពពូលចំពុះធំលឿង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោលៈ មានចំពុះក្រាស់ពណ៌លឿងក្រហមនៅគល់ចំពុះ រង្វង់ភ្នែកជុំវិញពណ៌បៃតង ក្បាលប្រផេះ ស្លាបលើ និងគូថ ពណ៌ឈាមជ្រូក។ ញីៈ ចំពុះ ក្បាល និងវង្វង់ភ្នែកដូចឈ្មោលដែរ តែស្លាបលើពណ៌បៃតងចាស់។ ទីជំរកៈ ព្រៃស្រោង ព្រៃល្បោះ ដំណុះព្រៃក្មេង និងព្រៃកោងកាង។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែ មករា ដល់ កញ្ញា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំប្លុក» មានន័យដូចម្ដេច ?


កំប្លុក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​បក្សី​ពួក​ពពូល តែ​តូច​ជាង​ពពូល​ហើយ​ជើង​ក្រហម មិន​លឿង​ដូច​ជើង​ពពូល​ទេ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំប្លឹម» មានន័យដូចម្ដេច ?


កំប្លឹម


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ស្ថិត​នៅ​ប៉ឹមៗ ដែល​លៀន​ចេញ​មក​លឹមៗ ឲ្យ​ឃើញ​តែ​ចុង​បន្តិច​ប៉ុណ្ណោះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំប្លង់» មានន័យដូចម្ដេច ?


កំប្លង់


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្អាត​រលីង​ឥត​សៅហ្មង ហើយ​មាន​លម្អ​ដ៏​រុងរឿង។ ជួន​កាល​ប្រើ​ជា នាម​សព្ទ ដូច​ពាក្យ​ថា “កំប្លង់-ប្លង់​អើយ​ដូច​អង្គ​ផ្កាយ​ព្រឹក…”។
ឧទាហរណ៍៖ ល្អ​កំប្លង់ ស​កំប្លង់ មុខ​កំប្លង់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំប្រោន» មានន័យដូចម្ដេច ?


កំប្រោន


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ពាក្យ​សម្រាប់​និយាយ​ជា​មួយ​នឹង​ពាក្យ​កិរិយា​ប្រួញ​រួញ​ខ្លួន​ហើយ​ឱប​ដៃ។
ឧទាហរណ៍៖ ឈរ​ឱប​ដៃ​កំប្រោន អង្គុយ​កំប្រោន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំប្រោង» មានន័យដូចម្ដេច ?


កំប្រោង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្បោង​ធ្វើ​ដោយ​បន្ទោះ​ឫស្សី បន្ទោះ​ផ្ដៅ ឬ​ដោយ​ស្បែក មាន​ដៃ​យួរ​ដូច​អ៊ុយ សម្រាប់​ដាក់​សរពើ​អ្វី​តូច​ៗ ស្រាល​ៗ ឬ ត្រី​សាច់​បន្លែ សម្រាប់​កាន់​ជាប់​នឹង​ខ្លួន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំប្រេវ» មានន័យដូចម្ដេច ?


កំប្រេវ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ស្គម​ពុំ​សូវ​មាន​សាច់​ឈាម។
ឧទាហរណ៍៖ ស្គម​កំប្រេវ រាង​កំប្រេវ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំប្រុក, អង្រុត, ស្រុន» មានន័យដូចម្ដេច ?


កំប្រុក, អង្រុត, ស្រុន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្ស ឫព្រឹក្សតូច កំពស់ ៥-៩ ម មានស្លឹកឥតជ្រុះដុះក្នុងព្រៃក្រាស់ ព្រៃស្រោងនៃប្រទេសដែលនៅជុំវិញភ្នំ himalayennes, (Assam, Sikkim) ក្នុងឧបទ្វីបឥណ្ឌូចិន និងជ្វា និងលើកោះ Sumatra និង Borneo។ ដើមសម្រាប់ប្រើធ្វើទូក នាវា ឫសម្រាប់ធ្វើអង្រុតចាប់ត្រី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំប្រុក» មានន័យដូចម្ដេច ?


កំប្រុក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សត្វ​ព្រៃ​មាឌ​តូច ជើង ៤ ក្នុង​ពួក​សត្វ​មាន​ដោះ​រោម​វែង​ទន់​ញឹក កន្ទុយ​ត្រសុំ មុខ​ធ្មេញ​បែប​កណ្ដុរ សម្បុរ​ប្រផេះ ក៏​មាន ក្រហម ក៏​មាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំប៉ោយ» មានន័យដូចម្ដេច ?


កំប៉ោយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កំប៉ូត​សក់​វែង ទុក​ខាង​ក្រោយ​ក្បាល ឬ សក់​សេះ​ដែល​នៅ​ចុង​ប៉ូច​ក្បាល។
ឧទាហរណ៍៖ កាល​អំពី​ដើម ចិន​ប្រុស​ៗ ទុក​កំប៉ោយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំប៉ោង» មានន័យដូចម្ដេច ?


កំប៉ោង


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ប៉ោង​ឡើង ដែល​ប៉ោង​ទៅ​ខាង​មុខ។
ឧទាហរណ៍៖ ពោះ​កំប៉ោង (ព. ទ្រ.)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំប៉ែត» មានន័យដូចម្ដេច ?


កំប៉ែត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​មួយ​ប្រភេទ ក្នុង​ពួក​ទន្លា ជា​ឈើ​មាន​ឫស​ច្រើន ច្រើន​ដុះ​ប្រប​មាត់​ស្ទឹង មាត់​ព្រែក មាន​ប្រយោជន៍​ដាំ​ការពារ​មិន​ឲ្យ​ច្រាំង​បាក់។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​តិច​កម្រាស់។

ឧទាហរណ៍៖ ចាន​កំប៉ែត រាង​កំប៉ែត មុខ​កំប៉ែត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំប៉េះ» មានន័យដូចម្ដេច ?


កំប៉េះ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្វីៗដែលកំបុត; ទាល់, រាក់ ។ ច្រើននិយាយថា កំប៉េះគូទ, រាក់កំប៉េះ ។

                ឈ្មោះថាសទាបរាកកំផែស ធ្វើដោយបន្ទោះឫស្សី ឬ ផ្តៅ ។

ឧទាហរណ៍៖ អីវ៉ាន់ ១ កំប៉េះ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា អ្វី​ៗ ដែល​កំបុត ទាល់ រាក់។ ច្រើន​និយាយ​ថា កំប៉េះ​គូទ រាក់​កំប៉េះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំប៉េវអារ៉េវ» មានន័យដូចម្ដេច ?


កំប៉េវអារ៉េវ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្គម​កំព្រឹងកំព្រយ តឺត​រខឺក។
ឧទាហរណ៍៖ ស្គម​កំប៉េវអារ៉េវ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំប៉េង» មានន័យដូចម្ដេច ?


កំប៉េង


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ប៉េង​ទៅ​ខាង។
ឧទាហរណ៍៖ ពោះ​កំប៉េង (ព. ទ្រ.)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំប៉ើញ» មានន័យដូចម្ដេច ?


កំប៉ើញ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ខ្លី​ខើច អស់​សម្រុង។
ឧទាហរណ៍៖ សំពត់​ខើច​កំប៉ើញ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំប៉ូត» មានន័យដូចម្ដេច ?


កំប៉ូត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សក់ដែលគេកោរជុំវិញទុកឲ្យនៅសល់តែមួយដុំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំប៉ុល» មានន័យដូចម្ដេច ?


កំប៉ុល


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ខ្លី​ហើយ​មូល​ត្រមុល។
ឧទាហរណ៍៖ រាង​កំប៉ុល ខ្លី​កំប៉ុល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំប៉ុង» មានន័យដូចម្ដេច ?


កំប៉ុង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បំពង់​តូច​ខ្លី​ធ្វើ​ដោយ​សាំង្កសី ឬ ដោយ​ដែក​ស៊ីវីឡាត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំប៉ុក» មានន័យដូចម្ដេច ?


កំប៉ុក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដប​តូច​ខ្លី​ធ្វើ​ពី​ដី សាច់​ដូច​ពាង ឬ ខួច។
ឧទាហរណ៍៖ ស្រា​មួយ​កំប៉ុក ប្រេង ១ កំប៉ុក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំប៉ឺត» មានន័យដូចម្ដេច ?


កំប៉ឺត


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​រឹត​តឹង​ក្បឺត។
ឧទាហរណ៍៖ ចង​ក្បិន​កំប៉ឺត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំប៉ិកកំប៉ុក» មានន័យដូចម្ដេច ?


កំប៉ិកកំប៉ុក


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​តូច​ៗ ខ្លី​ៗ មិន​ប៉ុន​គ្នា។
ឧទាហរណ៍៖ របស់​កំប៉ិកកំប៉ុក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំប៉ាត» មានន័យដូចម្ដេច ?


កំប៉ាត


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្ដើង​ហើយ​រាប។
ឧទាហរណ៍៖ រាង​កំប៉ាត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំប៉ាង» មានន័យដូចម្ដេច ?


កំប៉ាង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សព្ទ​មេមត់​ហៅ​ប្រាក់​រៀល។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ធំ​កំប៉ាត។
ឧទាហរណ៍៖ រាង​កំប៉ាង​ដូច​ថាស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំបោរភ្នំ (វល្លិ)» មានន័យដូចម្ដេច ?


កំបោរភ្នំ (វល្លិ)


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិធំម្យ៉ាង វារលើដើមឈើប្រវែង ៥-១០ ម ដុះក្នុងព្រៃល្បោះលើភ្នំទាបៗ មានឧព្វេធ ៣00-៧00 ម នៃទ្វីបអាស៊ីអាគ្នេយ៍។ គេតែងស្ងោរសំបកផឹករំងាប់រោគគ្រុន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំបោរ» មានន័យដូចម្ដេច ?


កំបោរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វត្ថុ​មាន​សាច់​ផុសផង់ មាន​ពណ៌​ស​កើត​អំពី​ថ្ម ១ យ៉ាង​ដែល​ដុត​សុស ឬ អំពី​សំបក​លៀស គ្រំ​ជាដើម ដែល​គេ​ដុត​ឲ្យ​សុស។
ឧទាហរណ៍៖ កំបោរ​ថ្ម កំបោរ​លៀស។

               ឈ្មោះវល្លិរឹងប្រវែង ៧-៩ម មានស្លឹកពណ៌សប្រផេះ ដុះក្នុងព្រៃល្បោះ នៃប្រទេសចិន, ឥណ្ឌា និងឥណ្ឌូចិន។ ជារុក្ខជាតិឳសថ។ គេកាត់ដើមជាដុំតូចៗ រោលភ្លើងហើយ ត្រាំស្រាស ឬស្ងោរផឹករម្ងាប់រោគសន្លាក់ឆ្អឹង។ គ្រូថ្នាំបុរាណប្រើដើមទាំងមូលធ្វើថ្នាំរម្ងាប់រោគថ្លើម និង​ឫសដូងបាត។​ គេអាចដាំឆ្នាំងឆ្ពុង សម្រាប់ព្យាបាលរោគដំបៅរលួយច្រមុះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំបែប» មានន័យដូចម្ដេច ?


កំបែប


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​យំ ធ្វើ​អាការៈ​ដោយ​ប្រទាញ​មាត់​យំ​ច្រវែប ពេបច្បែប ពេប​មាត់​ឲ្យ ឬ​ពេបជ្រាយ​ឲ្យ​ដោយ​រិះគន់ ឬ​ដោយ​ចំអក​ឡកឡឺយ​ឲ្យ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំបែក» មានន័យដូចម្ដេច ?


កំបែក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្វី​ៗ ដែល​បែក។
ឧទាហរណ៍៖ ផ្តិល​កំបែក ចាន​កំបែក (ព. ទ្រ.)។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា អ្វី​ៗ ដែល​បែក។
ឧទាហរណ៍៖ ផ្តិល​កំបែក ចាន​កំបែក (ព. ទ្រ.)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំបូវ» មានន័យដូចម្ដេច ?


កំបូវ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​បិទ​មាត់​ទៅ​ឃើញ​ទុល។
ឧទាហរណ៍៖ មាត់​កំបូវ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំបុតត្បូង» មានន័យដូចម្ដេច ?


កំបុតត្បូង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ខ្យល់​មួយ​ប្រភេទ ដែល​បក់​កួច​ឡើង​ជា​មណ្ឌល​វិល​ទៅ ។
ឧទាហរណ៍៖ ខ្យល់​កំបុត​ត្បូង បា. ហៅ មណ្ឌល​វាត (ម័ន-ឌៈ-លៈ-វាត) ខ្យល់​បក់​មូល ឬ ប្រមូល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំបុតច្រមុះ» មានន័យដូចម្ដេច ?


កំបុតច្រមុះ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថាឈ្មោះត្រីស្រកាមួយប្រភេទក្នុងពួកត្រីឆ្កោក តែមាឌតូចជាង, ច្រមុះកំបុតខ្លីហៅ ត្រីកំបុតច្រមុះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំបុត» មានន័យដូចម្ដេច ?


កំបុត


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ដាច់​ចុង។
ឧទាហរណ៍៖ ដៃ​កំបុត មនុស្ស​កំបុត​ដៃ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំបាំង» មានន័យដូចម្ដេច ?


កំបាំង


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​បាំង​បាត់​មើល​មិន​ឃើញ។
ឧទាហរណ៍៖ ការ​កំបាំង សេចក្ដី​កំបាំង របស់​កំបាំង អាថ៌​កំបាំង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំបាប» មានន័យដូចម្ដេច ?


កំបាប


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្ស​ដែល​ប្រព្រឹត្ត​ធ្វើ​តែ​អំពើ​លាមក​អាក្រក់។
ឧទាហរណ៍៖ មនុស្ស​កំបាប(ព. ទ្រ.)។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា មនុស្ស​ដែល​ប្រព្រឹត្ត​ធ្វើ​តែ​អំពើ​លាមក​អាក្រក់។
ឧទាហរណ៍៖ មនុស្ស​កំបាប(ព. ទ្រ.)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំបាក់» មានន័យដូចម្ដេច ?


កំបាក់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្វី​ៗ ដែល​បាក់។
ឧទាហរណ៍៖ មនុស្ស​កំបាក់​ជើង​ម្ខាង, ជើង​កំបាក់ (ព. ទ្រ.)។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា អ្វី​ៗ ដែល​បាក់។
ឧទាហរណ៍៖ មនុស្ស​កំបាក់​ជើង​ម្ខាង, ជើង​កំបាក់ (ព. ទ្រ.)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំនៀរ» មានន័យដូចម្ដេច ?


កំនៀរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជា​ពាក្យ​ដែល​បាន​ប្រាប់​ហើយ​ថា​គួរ​សរសេរ​ជា កំណៀរ វិញ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំនួច» មានន័យដូចម្ដេច ?


កំនួច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជា​ពាក្យ​ដែល​បាន​ប្រាប់​ហើយ​ថា គួរ​ឈប់​លែង​ប្រើ ព្រោះ​បាន​សរសេរ​ជាកំណួច វិញ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំណោះ» មានន័យដូចម្ដេច ?


កំណោះ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរ​ដែល​កោះ ឬ មនុស្ស សត្វ របស់​ដែល​គេ​កោះ។
ឧទាហរណ៍៖ ជាប់​កំណោះ នៅ​ក្នុង​កំណោះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំណោស» មានន័យដូចម្ដេច ?


កំណោស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការ​ដែល​កោស​ដោយ​ខ្នោស​ឬ​ដោយ​កាំបិត​ជាដើម ស្នាម​ដែល​កោស​ឆូត​ដោយ​អ្វី​ៗ។
ឧទាហរណ៍៖ សង្កេត​មើល​តាម​កំណោស ត្រូវ​ប្រយ័ត្ន ! កុំ​ឲ្យ​ជ្រុល​កំណោស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំណោរ» មានន័យដូចម្ដេច ?


កំណោរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្ស​ដែល​មាន​សក់​កោរ ជាង​កោរ​សក់ ក្បាល​ដែល​កោរ។
ឧទាហរណ៍៖ ស្រមណ៍​កំណោរ ជាង​កំណោរ ក្បាល​កំណោរ (ព. ទ្រ.)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំណោន» មានន័យដូចម្ដេច ?


កំណោន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការ​កោន ការ​ជ្រក​កោន។
ឧទាហរណ៍៖ ខ្ញុំ​គ្មាន​កំណោន​នឹង​គេ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំណោត» មានន័យដូចម្ដេច ?


កំណោត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការ​កោត សេចក្ដី​កោត។
ឧទាហរណ៍៖ ខ្ញុំ​មាន​កំណោត​ច្រើន​ចំពោះ​ឧបាយ​កល​របស់​អ្នក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំណោង» មានន័យដូចម្ដេច ?


កំណោង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការ​កោង ភាព​ដែល​វៀច​កោង។
ឧទាហរណ៍៖ ត្រូវ​ពាស​សំពត់​លៃ​ទៅ​តាម​កំណោង​នៃ​បង្កាន់​ដៃ​នេះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំណែន» មានន័យដូចម្ដេច ?


កំណែន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​កែន។
ឧទាហរណ៍៖ ត្រូវ​កំណែន ជាប់​កំណែន។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ត្រូវ​គេ​កែន។
ឧទាហរណ៍៖ មនុស្ស​កំណែន គោ​កំណែន រទេះ​កំណែន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំណែ» មានន័យដូចម្ដេច ?


កំណែ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំណៅ ឬវិញ្ញាសា​ដែល​គេ​កែ​តម្រូវ កន្លែង​ដែល​គេ​កែ​ហើយ។
ឧទាហរណ៍៖ សុំ​ឲ្យ​មើល​តាម​កំណែ​មុន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំណេះ» មានន័យដូចម្ដេច ?


កំណេះ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការ​កេះ ការ​ឆ្កឹះ​ដោយ​ម្រាម​ដៃ ឬ ដោយ​ក្រចកុ។
ឧទាហរណ៍៖ ខ្ញុំ​ដឹង​ខ្លួន​ហើយ​ថយ​ចេញ​ទៅ​ដោយសារ​កំណេះ​របស់​មិត្រ​ម្នាក់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំណៀស» មានន័យដូចម្ដេច ?


កំណៀស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការ​កៀស​ដោយ​ខ្នៀស។
ឧទាហរណ៍៖  កំណៀស​ស្រូវ កំណៀស​អង្ករ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំណៀវ» មានន័យដូចម្ដេច ?


កំណៀវ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការ​កៀវ ការ​ព័ទ្ធ​កេវ​ដោយ​ជើង។
ឧទាហរណ៍៖ ប្រើ​កំណៀវ​ជើង របូត​កំណៀវ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំណៀរ» មានន័យដូចម្ដេច ?


កំណៀរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការកៀរ, ការប្រមូលដោយខ្នៀរ។
ឧទាហរណ៍៖​ ណៀរអាចម៍ដី, កំណៀរពពុះទឹក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំណៀច» មានន័យដូចម្ដេច ?


កំណៀច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការ​កៀច ការ​ក្រាញ។
ឧទាហរណ៍៖ កុំ​បណ្ដោយ​តាម​កំណៀច​របស់​វា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំណៀង» មានន័យដូចម្ដេច ?


កំណៀង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការ​កៀង ការ​ប្រមូល។
ឧទាហរណ៍៖ កំណៀង​ក្របី កំណៀង​គោ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំណើល» មានន័យដូចម្ដេច ?


កំណើល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការ​ដែល​កើល ឬ កល់​នឹង​ដី​ជាដើម ទី​ដី ឬ អ្វី​ៗ ដែល​នាំ​ឲ្យ​កើល។
ឧទាហរណ៍៖ មាន​កំណើល​ត្រង់​ជម្រាល​មាត់​ទន្លេ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំណើនផលផ្ទះកញ្ចក់» មានន័យដូចម្ដេច ?


កំណើនផលផ្ទះកញ្ចក់


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ផលផ្ទះកញ្ចក់ធម្មជាតិ ដែលកើនឡើងដោយសារកំណើតកំហាប់ឧស្ម័នផ្ទះ កញ្ចក់ ក្នុងបរិយាកាស ដូចជាឧស្ម័នកាបូនិច និងមេតាន ដែលបញ្ចេញ ដោយសកម្មភាពមនុស្ស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំណើននីវូទឹកសមុទ្រ» មានន័យដូចម្ដេច ?


កំណើននីវូទឹកសមុទ្រ


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា កំណើនមធ្យមនៃនីវ៉ូទឹកមហាសមុទ្រ ដែលអ្នកធ្វើម៉ូដែលអាកាសធាតុ ភាគច្រើនធ្វើការប៉ាន់ស្មានតាមបែបអឺស្តា ទិកពីការផ្លាស់ប្តូរនីវ៉ូទឹកមធ្យម សាកល ដែលបណ្តាលឱ្យមានការផ្លាស់ប្តូរមាឌមហាសមុទ្រពិភពលោក ដោយធៀបកំណើននីវ៉ូសមុទ្រ នៅកន្លែងដែលមានកំណើននីវ៉ូទឹកសមុទ្រ ពិត ទៅនឹងចលនាដីក្នុងតំបន់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំណើន» មានន័យដូចម្ដេច ?


កំណើន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) កាល​ដែល​បាន​កើន​ឡើង​លើស​ពី​ចំនួន​ដើម កំណើន​ផលិតផល​ផ្សេង​ៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំណើត» មានន័យដូចម្ដេច ?


កំណើត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាតិ, ដំណើរដែលកើត; កាលវេលាដែលកើត; ទីតំបន់ដែលកើត
ឧទាហរណ៍៖​ ចាប់​កំណើត,ឆ្នាំ​កំណើត,ស្រុក​កំណើត ។

            មនុស្សឥតកំណើត គឺមនុស្សមិនមានសេចក្តីចម្រើន ដោយប្រយោជន៍គ្រប់យ៉ាង ​។
ឧទាហរណ៍៖ អាឥតកំណើត! ( ព. ទ្រ. ម. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំណួច» មានន័យដូចម្ដេច ?


កំណួច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​កួច ចំណង​ដែល​ចង​កួច។ លាក់​កំណួចគឺ​លាក់​ពុត លាក់​កល​ល្បិច (ព. ប្រ.)។ ធ្លាប់​ប្រើ​មក​ជា​ កំនួច តែ​តទៅ​គួរ​ប្រើ​ជា កំណួច វិញ ។
ឧទាហរណ៍៖ កំណួច​ស្មៅ កំណួច​ខ្សែ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំណិន» មានន័យដូចម្ដេច ?


កំណិន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការ​កិន ដំណើរ​ដែល​កិន អំពើ​ដែល​សង្កត់​ឲ្យ​បែក ឲ្យ​ល្អិត ឲ្យ​រាប​ស្មើ។
ឧទាហរណ៍៖ កំណិន​ថ្ម​នៃ​ផ្លូវ​នេះ ធ្វើ​ពុំ​ទាន់​ហើយ​នៅ​ឡើយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំណារ» មានន័យដូចម្ដេច ?


កំណារ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា របស់​សម្រាប់​ការ​ខ្លួន (មិន​សូវ​ប្រើ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំណាព្យ» មានន័យដូចម្ដេច ?


កំណាព្យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យ​កាព្យ។
ឧទាហរណ៍៖ លើក​កំណាព្យ តែង​កំណាព្យ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំណាន់» មានន័យដូចម្ដេច ?


កំណាន់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា របស់​ដែល​ធ្លាប់​ប្រកាន់ មុខងារ​ដែល​ធ្លាប់​ប្រកាន់ ។
ឧទាហរណ៍៖ សហាយ​កំណាន់ បាវ​កំណាន់ កំណាន់​ខែត្រ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំណាត់» មានន័យដូចម្ដេច ?


កំណាត់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្វី​ៗ ដែល​គេ​កាត់ ឬ ដាច់ដាច។
ឧទាហរណ៍៖ កំណាត់​ឈើ, ឫស្សី ១ កំណាត់ ។ កំណាត់​សំពត់ សំពត់​ចាស់​ដាច់ដាច​សម្រាប់​ជូត​អ្វី​ៗ ជា​សំពត់​ថយថោក ។ ឯ​សំពត់​ថ្មី​ដែល​គេ​កាត់​ហើយ ហៅ​តាម​ខ្នាត​នោះ​ថា​ សំពត់ ១ អាវ, សំពត់ ១ ត្បូង ឬ​ហៅ​ថា សំពត់ ១ ម៉ែត្រ, សំពត់​ប្រវែង ២ ម៉ែត្រ; បើ​សំពត់​វែង​ហៅ​ថា សំពត់​មួយ​កី, មួយ​ផាប់; ខ្មែរ​ក្នុង​សម័យ​បុរាណ ពុំ​ដែល​ហៅ​សំពត់​ថ្មី​ដែល​គេ​កាត់​ហើយ​នោះ​ថា កំណាត់ ឡើយ ហៅ កំណាត់ ចំពោះ​តែ​សំពត់​ចាស់​សម្រាប់​ជូត​អ្វី​ៗ ដែល​ប្រឡាក់ ដែល​សៅហ្មង​ប៉ុណ្ណោះ​ឯង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំណាញ់» មានន័យដូចម្ដេច ?


កំណាញ់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​កាញ់គ្នេរ ដែល​ហួងហែង​ទ្រព្យ​របស់​ទុក​មិន​ចាយ មិន​ប្រើ ឬ​មិន​ឲ្យ​សាធារណ៍​ទួទៅ​ដល់​អ្នក​ឯ​ទៀត។
ឧទាហរណ៍៖ មនុស្ស​កំណាញ់។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ការ​កាញ់គ្នេរ ដែល​ហួងហែង​ទ្រព្យ​របស់​ទុក​មិន​ចាយ មិន​ប្រើ ឬ​មិន​ឲ្យ​សាធារណ៍​ទួទៅ​ដល់​អ្នក​ឯ​ទៀត។
ឧទាហរណ៍៖ មនុស្ស​កំណាញ់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំណាច់» មានន័យដូចម្ដេច ?


កំណាច់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្វី​ៗ ដែល​គេ​កាច់។
ឧទាហរណ៍៖ កំណាច់​ឈើ (មិន​សូវ​ប្រើ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំណាច» មានន័យដូចម្ដេច ?


កំណាច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្ស ​ឬ​សត្វ​ដែល​កាច កាច។
ឧទាហរណ៍៖ មនុស្ស​កំណាច អា​កំណាច (ព. ទ្រ.)។

                សន្តានចិត្តដែលកាច ឃោរឃៅ អំពើ សំដីទ្រគោះបោះបោក។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា មនុស្ស ​ឬ​សត្វ​ដែល​កាច កាច។
ឧទាហរណ៍៖ មនុស្ស​កំណាច អា​កំណាច (ព. ទ្រ.)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំណល់» មានន័យដូចម្ដេច ?


កំណល់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់​សម្រាប់​កល់។
ឧទាហរណ៍៖ យក​កំណល់​មក​កល់​សិន យក​កំណល់​មក​កល់ កុំ​ឲ្យ​ផ្អៀង។

                ទ្រនឹប​គ្រូ​ពេទ្យ។
ឧទាហរណ៍៖ កំណល់​គ្រូ គេ​យក​សំពត់​ហូល​មួយ ជូន​កំណល់​គ្រូ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំណប់» មានន័យដូចម្ដេច ?


កំណប់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា របស់​ដែល​កប់​ទុក។
ឧទាហរណ៍៖ កំណប់​ប្រាក់ កំណប់​មាស គាស់​កំណប់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំណត់ហេតុ» មានន័យដូចម្ដេច ?


កំណត់ហេតុ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្តីដែលកត់សម្គាល់ហេតុ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំណត់ពិនិត្យ» មានន័យដូចម្ដេច ?


កំណត់ពិនិត្យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្តីសង្កេតរបស់អ្នកពិនិត្យប្រាប់អំពីការទាស់ខុស ដែលត្រូវ​កែតាម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំណត់ប្រៃសណីយ» មានន័យដូចម្ដេច ?


កំណត់ប្រៃសណីយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លិខិតជាផ្លូវការ មានសេចក្តីសង្ខេបដូចជាពាក្យ កាត់ដែលប្រើ​ក្នុងសំបុត្រទូរលិខ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំណត់ចាត់ការ» មានន័យដូចម្ដេច ?


កំណត់ចាត់ការ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្តីបង្គាប់របស់ចៅក្រសួង ឬក្រុម ទៅលើអ្នកក្រោមឱវាទ ដើម្បីឱ្យចាត់ការ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំណត់ចរាចរ» មានន័យដូចម្ដេច ?


កំណត់ចរាចរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្តីបង្គាប់ការដោយសង្ខេប ប្រារព្ធដល់មនុស្សច្រើននាក់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំណត់» មានន័យដូចម្ដេច ?


កំណត់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កត់​សម្គាល់។
ឧទាហរណ៍៖​ កំណត់​ទុក​ក្នុង​ចិត្ត កំណត់​ចាំ​មិន​បាន។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដី​ដែល​កត់ ដែល​សម្គាល់​ទុក​ជា​នឹង ជា​កំរិត ទុក​ជា​ប្រាកដ។
ឧទាហរណ៍៖ ធ្វើ​តាម​កំណត់ ដាក់​គុក​មាន​កំណត់។ សំបុត្រ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំណកអចិន្ត្រៃយ៍» មានន័យដូចម្ដេច ?


កំណកអចិន្ត្រៃយ៍


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ស្រទាប់ដី (ដី ឬថ្មរួមទាំងទឹកកក និងសារធាតុសរីរាង្គ) ដែលមានសីតុណ្ហ ភាពស្មើ ឬក្រោមសូន្យអង្សាសេ ក្នុងរយៈពេល យ៉ាងយោចណាស់ ២ឆ្នាំ ជាប់គ្នា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំណក» មានន័យដូចម្ដេច ?


កំណក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ព. ថ. ) វត្ថុរាវដែលកកខាប់ខន់ ។
ឧទាហរណ៍៖ កំណកខ្លាញ់, កំណកប្រេង។ កំណកសំរាម សំរាមដែលអណ្តែតតាមទឹកហូរនាំយកមកពូនជាគំនរកកកុញក្នុងទីមួយ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំដឹង» មានន័យដូចម្ដេច ?


កំដឹង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចំពាក់​បំណុល​គេ។
ឧទាហរណ៍៖ កំដឹង​ទ្រព្យ​គេ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំដរ» មានន័យដូចម្ដេច ?


កំដរ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​បាន​ជា​គ្នា។
ឧទាហរណ៍៖ កំដរ​គ្នា ដេក​កំដរ នៅ​កំដរ ទៅ​កំដរ​គេ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ធ្វើ​ឲ្យ​បាន​ជា​គ្នា។
ឧទាហរណ៍៖ កំដរ​គ្នា ដេក​កំដរ នៅ​កំដរ ទៅ​កំដរ​គេ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំញើញ» មានន័យដូចម្ដេច ?


កំញើញ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សំដែង​កិរិយា​គំរាម ធ្វើ​អា​ការ​សម្បើម​គួរ​ឲ្យ​ខ្លាច​ឲ្យ​សម្បើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំញាន» មានន័យដូចម្ដេច ?


កំញាន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​មួយ​ប្រភេទ មាន​ជ័រ​ក្រអូប ជ័រ​នោះ​ក៏​ហៅ​ថា កំញាន ដែរ។ ឈ្មោះ​ស្លា​មួយ​ប្រភេទ ហៅ​ថា ស្លា​កំញាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំញម» មានន័យដូចម្ដេច ?


កំញម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កម្លោច​អ្វី​ៗ ដែល​ឆេះ​ភ្លើង ហើយ​មិន​ទាន់​សុស​ទៅ​ជា​ផេះ (របស់​ស្ដើង របស់​ស្រាល)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំចោករោក» មានន័យដូចម្ដេច ?


កំចោករោក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កំចោកខ្លាំង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំចោក» មានន័យដូចម្ដេច ?


កំចោក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ក្ដៅ​ក្រហាយ កម្ចាត់​កម្ចាយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំចាយមារ» មានន័យដូចម្ដេច ?


កំចាយមារ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ស្រុក​មួយ​ក្នុង​ខែត្រ​ព្រៃវែង។
ឧទាហរណ៍៖ ស្រុក​កំចាយមារ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំចាយ» មានន័យដូចម្ដេច ?


កំចាយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ភ្នំ​មួយ​ក្នុង​ខែត្រ​កំពត ក្នុង​ពួក​ភ្នំ​បូកគោ។
ឧទាហរណ៍៖ ភ្នំ​កំចាយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កៅឪ» មានន័យដូចម្ដេច ?


កៅឪ


មានន័យថា ( ម. ព. កៅអូវ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កៅអូវ» មានន័យដូចម្ដេច ?


កៅអូវ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ចិ.) ឈ្មោះ​លេខ​ធំ លេខ​ខ្ពស់​ក្នុង​ល្បែង​ធួ អាប៉ោង ដែល​ដាក់​ត្រូវ ១ សង​វិញ ជា ៣ ជា ៤។ បើ​ធ្វើ​ការ​រក​ស៊ី​ប្រកប ចំណេញ​ធំ ក៏​ហៅ​ថា​ត្រូវ កៅឳ ដែរ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កៅអី» មានន័យដូចម្ដេច ?


កៅអី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ចិ.) តាំង​សម្រាប់​អង្គុយ សម្រាប់​ដេក។
ឧទាហរណ៍៖ កៅអី​អង្គុយ កៅអី​ដេក។

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះសុវណ្ណកោច្ឆៈ


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កៅឡៅ» មានន័យដូចម្ដេច ?


កៅឡៅ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ចិ.) ផ្ទះ​មាន​ថ្នាក់​ខ្ពស់​សម្រាប់​នៅ ឬ​សម្រាប់​បរិភោគ​ភោជនាហារ ។
ឧទាហរណ៍៖ ផ្ទះ​កៅឡៅ ឡើង​កៅឡៅ ។

                ឈ្មោះ​នំ​មួយ​យ៉ាង ។
ឧទាហរណ៍៖ នំ​កៅឡៅ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កៅឡាក់» មានន័យដូចម្ដេច ?


កៅឡាក់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ចិ.) ប្រដាប់​មាន​ភ្លៅ​សណ្ឋាន​ខូង​ជុំ​វិញ​វិល​បាន​ធូរ​ស្រួល សម្រាប់​ស៊ក​ខ្សែ ឬ ពួរ​ទាញ​អ្វី​ៗ យោង​ឡើង ឬ​សម្រូត​ចុះ​បាន​ដោយ​ងាយ។ វេវ. រ៉ក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖