Posted on Leave a comment

តើពាក្យ «កៅហាយ» មានន័យដូចម្ដេច ?


កៅហាយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​សាស្ត្រា​ល្បែង​មួយ​ច្បាប់។
ឧទាហរណ៍៖ សាស្ត្រា​កៅហាយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កៅស៊ូ» មានន័យដូចម្ដេច ?


កៅស៊ូ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បារ.) (caoutchouc ) ឈ្មោះ​ឈើ​មួយ​ប្រភេទ​មាន​ជ័រ​ស្អិត​យឺត សម្រាប់​ធ្វើ​សម្ភារៈ​បាន​ច្រើន​យ៉ាង ។
ឧទាហរណ៍៖ ដើមកៅស៊ូ, ជ័រកៅស៊ូ ។ រូបធាតុស្វិតយឺតដែលគេធ្វើពីជ័រឈើនោះ ក៏ហៅថា កៅស៊ូ ដែរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កៅសិប» មានន័យដូចម្ដេច ?


កៅសិប


?ថ្នាក់ពាក្យជា បកតិសំខ្យា

មានន័យថា ( ស. កៅសិប —ស៊ិប ) ដប់ប្រាំបួនដង ( ៩០ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កៅយក់» មានន័យដូចម្ដេច ?


កៅយក់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ចិ.) ឈ្មោះ​ថ្នាំ​មួយ​យ៉ាង​សម្រាប់​បិទ​ឲ្យ​ជក់​ខ្យល់ ឲ្យ​ជក់​ឈាម ឲ្យ​ជក់​ខ្ទុះ ឬ​ទឹក​រងៃ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កៅទណ្ឌ» មានន័យដូចម្ដេច ?


កៅទណ្ឌ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. កោទណ្ឌ ) ធ្នូ ។ សព្វថ្ងៃប្រើជារាជសព្ទ ។
ឧទាហរណ៍៖ ព្រះ​កៅទណ្ឌ គឺ​ធ្នូ​សម្រាប់​ក្សត្រ​ទ្រង់​រាជ្យ


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កោះអណ្ដែត» មានន័យដូចម្ដេច ?


កោះអណ្ដែត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ស្រុក​មួយ​ក្នុង​ខែត្រ​តាកែវ។
ឧទាហរណ៍៖ ស្រុក​កោះ​អណ្ដែត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កោះសូទិន» មានន័យដូចម្ដេច ?


កោះសូទិន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ស្រុក​មួយ​ឋិត​នៅ​តាម​ដង​ទន្លេ​មេគង្គ រួម​ចូល​ក្នុង​ខែត្រ​កំពង់ចាម។
ឧទាហរណ៍៖ ស្រុក​កោះសូទិន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កោះធំ» មានន័យដូចម្ដេច ?


កោះធំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ស្រុក​មួយ​ក្នុង​ខែត្រ​កណ្ដាល។
ឧទាហរណ៍៖ ស្រុក​កោះធំ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កោះកុង» មានន័យដូចម្ដេច ?


កោះកុង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ខែត្រ​មួយ​របស់​កម្ពុជ​រដ្ឋ ឋិត​នៅ​ប្រទល់​ឈូង​សមុទ្រ​ប្រទេស​ថៃ ។ កាល​ពី​ដើម​មក កោះកុង ជា​ស្រុក​មួយ​នៅ​ក្នុង​ខែត្រ​កំពត បាន​បំបែក​ចេញ​ពី​ខែត្រ​នេះ ហើយ​តែងតាំង​ជា​ខែត្រ​មួយ ដាច់​ដោយ​ឡែក ក្នុង គ. ស. ១៩៥៨ (ព្រះ​រាជ​ក្រម​លេខ ២៤៦-នស ចុះ​ថ្ងៃ​ទី ១៣ មករា ១៩៥៨) ។
ឧទាហរណ៍៖ ខែត្រ​កោះកុង ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម​លូត​លាស់​ចម្រើន​ច្រើន​ណាស់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កោះ» មានន័យដូចម្ដេច ?


កោះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ហៅដោយអំណាចអាជ្ញា ។

ឧទាហរណ៍៖ ដីកាកោះ ។

               អំពាវនាវហៅ ( ឆ្កែ ) ។

ឧទាហរណ៍៖ឆ្កែកោះអណ្តើក ។

              លើកផ្គងឡើង, ច្រើននិយាយតែខាងធ្នូសរ ។

ឧទាហរណ៍៖ កោះសរតម្រង់ ។

             ធ្វើវត្ថុមានគ្រឿងបរិភោគជាដើមឲ្យមានទឹកព័ទ្ធជុំវិញមានសណ្ឋានជាកោះ​ ។

ឧទាហរណ៍៖យកស្ករទៅកោះទឹកកុំឲ្យស្រមោចស៊ីបាន។

             ថ្ពក់​ ​។

ឧទាហរណ៍៖​ ក្បឿងកោះជាប់នៅដៃរណែង ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា​ ទីដី ឬ ភ្នំ ដែលមានទឹកព័ទ្ធជុំវិញ ។
ឧទាហរណ៍៖ កោះកុង, កោះទន្សាយ ។

              អវយវៈក្នុងពោះបក្សី ។

ឧទាហរណ៍៖​ កោះមាន់, កោះទា ។

?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា​ ផ្ទៃដីដែលហ៊ុមព័ទ្ធដោយទឹកសមុទ្រ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កោសេយ្យវប្បករ» មានន័យដូចម្ដេច ?


កោសេយ្យវប្បករ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) អ្នកចិញ្ចឹមនាង, អ្នកប្រកបមុខរបរសូត្រ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កោសេយ្យវប្បកម្ម» មានន័យដូចម្ដេច ?


កោសេយ្យវប្បកម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ការចិញ្ចឹមនាង, ការធ្វើសូត្រ, មុខរបរសូត្រ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កោសេយ្យម័យ» មានន័យដូចម្ដេច ?


កោសេយ្យម័យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំពត់សូត្រ ព្រែ រោងការត្បាញសំពត់សូត្រ ព្រែ របៀប​ធ្វើ​សូត្រមុននឹងត្បាញ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កោសេយ្យពស្ត្រ» មានន័យដូចម្ដេច ?


កោសេយ្យពស្ត្រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. កៅសេយវស្ត្រ; បា. កោសេយ្យវត្ថ ) សំពត់សូត្រ, ព្រែ ។ ដែលហៅ កោសេយ្យភស្ត្រ នេះជាសំដីក្លាយពីសៀមព្រោះសៀមសរសេរ ព័សតរ៍ គេអានតាមនិរុត្តិរបស់គេថា ផ័ត; ឯខ្មែរយើងសរសេរ ពស្ត្រ អានតាមនិរុត្តិរបស់យើងថា ពាស់ ប៉ុន្តែដោយយើងថាតាមនិរុត្តិសៀម, ថាមិនដូចសៀមទៅទៀត ក៏ក្លាយសំឡេងថា ភាស់ , ត្រូវថា ព័ស្ត្រ ( ពាស់ ) ទើបត្រឹមត្រូវតាមនិរុត្តិខ្មែរ, ដូចជា ព័ស្តុភារ ដែរ យើងត្រូវសរសេរ ត្រូវថា ព័ស្តុភារ កុំថា ភ័ស្តុភារ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កោសេយ្យ» មានន័យដូចម្ដេច ?


កោសេយ្យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. កៅសេយ ) សំពត់ដែលធ្វើដោយសូត្រ, ព្រែ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កោសុម» មានន័យដូចម្ដេច ?


កោសុម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្លាយ​មក​ពី​ពាក្យ កុសុម “ផ្កា”។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កោសិយ» មានន័យដូចម្ដេច ?


កោសិយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ព្រះឥន្ទ្រ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កោសិកា» មានន័យដូចម្ដេច ?


កោសិកា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វត្ថុធាតុជាគ្រឿងញ៉ាំងរូបធាតុឱ្យរស់បាន តូច គុកងងឹត រន្ធសំបុកឃ្មុំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កោសល្ល» មានន័យដូចម្ដេច ?


កោសល្ល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ភាព​នៃ​បុគ្គល​អ្នក​ប៉ិន​ប្រសប់ ការ​ឈ្លាសវៃ។ ច្រើន​ប្រើ​រៀង​ខាង​ចុង​ពាក្យ​ដទៃ​ដូច​ជា ហត្ថ​កោសល្ល ការ​ប៉ិន​ប្រសប់​ដោយ​ដៃ​គឺ ភារ​ដេរ​កាត់ ឬ គូរ​វាស​ជាដើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កោសល្យ» មានន័យដូចម្ដេច ?


កោសល្យ


មានន័យថា ( ម. ព. កោសល្ល ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កោសលវិច័យ» មានន័យដូចម្ដេច ?


កោសលវិច័យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការពិនិត្យសង្កេតរបស់អ្នកជំនាញ សេចក្តីរាយការណ៍របស់​អ្នកជំនាញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កោសល» មានន័យដូចម្ដេច ?


កោសល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ឈ្មោះ​ដែន​មួយ​ក្នុង​មជ្ឈិម​ប្រទេស (ឥណ្ឌៀ) មាន​រាជធានី​ឈ្មោះ​សាវត្ថី​។
ឧទាហរណ៍៖ ដែន​កោសល នៅ​ក្នុង​ក្រុង​សាវត្ថី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កោសរូស» មានន័យដូចម្ដេច ?


កោសរូស


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា និយាយ​ដៀមដាម បញ្ឆិត​បញ្ឆៀង​កៀស​នាយ​អាយ។
ឧទាហរណ៍៖ ក្នុង​មួយ​ថ្ងៃ​ៗ វា​មក​កោស​រូស​ឯង​ពីរ​បី​ដង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កោស» មានន័យដូចម្ដេច ?


កោស


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រូស​រំលីង ។
ឧទាហរណ៍៖ កោស​ជ្រូក កោស​ដូង ជាដើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កោវិទោបាយ» មានន័យដូចម្ដេច ?


កោវិទោបាយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កល ស្នៀត ល្បិច។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កោលាហល» មានន័យដូចម្ដេច ?


កោលាហល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) សេចក្ដី​ភ្ញាក់​ផ្អើល ជ្រួល​ជ្រើម។
ឧទាហរណ៍៖ កើត​កោលាហល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កោរ» មានន័យដូចម្ដេច ?


កោរ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កាត់​រំលីង​ដោយ​កាំបិត​កោរ។
ឧទាហរណ៍៖ កោរ​សក់ កោរ​ចិញ្ចើម កោរ​ពុក​ចង្កា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កោយ» មានន័យដូចម្ដេច ?


កោយ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដួស​ដោយ​បោយ ដួស​ដោយ​វែក។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មេ​អង្គញ់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កោមលភាព» មានន័យដូចម្ដេច ?


កោមលភាព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពទន់ ជ្រាយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កោមល» មានន័យដូចម្ដេច ?


កោមល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្លាយ​មក​ពី កមល (ម. ព. នោះ)។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទន់ ជ្រាយ ល្អូក ល្មឿយ ស្ពែត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កោប» មានន័យដូចម្ដេច ?


កោប


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​រោគ​សរសៃ​មួយ​យ៉ាង កើត​នៅ​អណ្ឌៈ បណ្ដាល​ឲ្យ​អណ្ឌៈ​នោះ​ប៉ោង​រលីក​ឡើង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កោន» មានន័យដូចម្ដេច ?


កោន


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជ្រក​ដោយ​អាការ​កំប្រោន គេ​ច្រើន​និយាយ​ភ្ជាប់​ថា ជ្រក​កោន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កោតព្រុំ , ថ្នឹង» មានន័យដូចម្ដេច ?


កោតព្រុំ , ថ្នឹង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិវារឡើងដើមឈើ ច្រើនដុះក្នុងព្រៃស្រោង និងព្រៃល្បោះ នៃប្រទេសកម្ពុជា និងវៀតណាមខាងត្បូង។ យើងនិយបេះស្លឹកថ្នឹងស្លម្ជូរគ្រឿង និងបេះផ្លែបុកជាមួយត្រីឆ្អើរ។ វល្លិថ្នឹងប្រើជាចំណងចងអ្វីៗក៏បាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កោត» មានន័យដូចម្ដេច ?


កោត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្ញែង, ស្ងើច ។
ឧទាហរណ៍៖ គួរ​កោត​គេ​ដែរ។

               ខ្លាច, ញញើត, ( ច្រើននិយាយនាំមុខពាក្យក្រែង, ញញើត, ខ្លាច, ខាម ។

ឧទាហរណ៍៖ កោត​ក្រែង កោត​ញញើត កោត​ខ្លាច កោត​ខាម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កោណន្ត» មានន័យដូចម្ដេច ?


កោណន្ត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កំពូល ចុងដួច ចំណុចជាទីប្រកូសមុខនៃបន្ទាត់ពីរ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កោណ» មានន័យដូចម្ដេច ?


កោណ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ជ្រុង មុំ ងៀង។ ច្រើន​ប្រើ​រៀង​ខាង​ចុង​សំខ្យា​សព្ទ “ត្រី”។
ឧទាហរណ៍៖ ត្រី​កោណ (ម. ព. នោះ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កោដ្ឋ» មានន័យដូចម្ដេច ?


កោដ្ឋ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា​ ( បា. ) ជង្រុក ។ របស់សម្រាប់ដាក់សព, ដាក់ធាតុ ។ ឈ្មោះឈើមួយប្រភេទប្រើជាថ្នាំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កោដិ» មានន័យដូចម្ដេច ?


កោដិ


?ថ្នាក់ពាក្យជា បកតិសំខ្យា
មានន័យថា ( សំ. បា. ) ចំនួន ១០ លាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កោញ្ចនាទ» មានន័យដូចម្ដេច ?


កោញ្ចនាទ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ការបន្លឺសូរសព្ទ ដូចជាសម្រែកនៃសត្វក្រៀល
ឧទាហរណ៍៖ ដំរីបន្លឺនូវកោញ្ចនាទ គួរឲ្យស្ញប់ស្ញែង ( ប្រើចំពោះតែដំរី ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កោងក្រដោ» មានន័យដូចម្ដេច ?


កោងក្រដោ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​កោង​ទន់​ទោរ ដែល​មាន​អាការៈ​ឱនៗ កោងៗ។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​កោង​ទន់​ទោរ ដែល​មាន​អាការៈ​ឱនៗ កោងៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កោងកាងភ្នំ» មានន័យដូចម្ដេច ?


កោងកាងភ្នំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះចុល្លព្រឹក្ស កំពស់ ២ -៨ម ដុះក្នុងព្រៃត្រជាក់ឆ្នេរសមុទ្រ និងលើភ្នំនៃឧបទ្វីបឥណ្ឌូចិន និងប្រទេសចិន ។ គេអាចឃើញផ្កាលកំក្នុងផ្សារ ។ ដើមនេះ គេនិយមដាំជាលំអ នៅទ្វីបអឺរ៉ុប និងអាមេរិកខាងជើង ។ ក្នុងក្បួនឱសថអាស៊ី សំបករសចត់ សំរាប់ធ្វើថ្នាំទប់កុំអោយរាគ ឬថ្នាំព្យបាលផ្ដសាយធំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កោងកាងញី» មានន័យដូចម្ដេច ?


កោងកាងញី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះចុល្លព្រឹក្សមួយប្រភេទ កំពស់ ២ -៨ ម ដុះក្នុងព្រៃកោងកាងមាត់សមុទ្រលើឆ្នេរ ដែលមានភក់នៃ អាស៊ីផ្នែកក្ដៅ ។ គេប្រើសំបកធ្វើជាថ្នាំជ្រលក់សំពត់ និងសំណាញ់នេសាទ ។ នៅខ្មែរ សំបកជាថ្នាំរាគ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កោងកាង» មានន័យដូចម្ដេច ?


កោងកាង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្ស ឬចុល្លព្រឹក្សម៉្យាង មានផ្លែវែងជាងផ្នែកកោងកាងញី ច្រើនដុះលាយកោងកាងញី តាមឆ្នេរសមុទ្រ មានភក់នៃប្រទេសក្ដៅសកលលោក ។ សំបកសំរាបសំលាប់ស្បែក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កោង» មានន័យដូចម្ដេច ?


កោង


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា វៀចចំកោងឡើង ។
ឧទាហរណ៍៖ ឈើកោង ។ បើជាពាក្យប្រៀប មនុស្សកោង គឺមនុស្សព្រហើន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កោកៗ» មានន័យដូចម្ដេច ?


កោកៗ


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយនិយាយ, ដោយជជែកខ្លាំងហើយក្បោះក្បាយច្បាស់លាស់ ។
ឧទាហរណ៍៖ និយាយកោកៗ ឥតកោតញញើតអ្នកណា, ជជែកកោកៗ ។ កោកៗសឹកតែមាត់ត្រដោក ឆ្អែតឯពោះក្របី ពាក្យបុរាណនិយាយប្រៀបអំពីមនុស្សដែលបានពោលសំដីកោកៗ តែឯប្រយោជន៍បានទៅអ្នកឯទៀតវិញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កៃលាស» មានន័យដូចម្ដេច ?


កៃលាស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. កេលាស ) ឈ្មោះភ្នំវិសេសមួយក្នុងពួកភ្នំហិមាល័យ ( មាននិយាយក្នុងរឿងបុរាណ )


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កៃ» មានន័យដូចម្ដេច ?


កៃ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គន្លឹះ។
ឧទាហរណ៍៖ កៃ​កាំភ្លើង កាំបិត​កៃ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កែះ» មានន័យដូចម្ដេច ?


កែះ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​សត្វ​ចតុប្បាទ​ព្រៃ រូប​ភាព​ស្រដៀង​នឹង​ពពែ រស់​នៅ​តែ​ក្នុង​ព្រៃ​ភ្នំ គេ​រាប់អាន​យក​ស្នែង​មក​ដុះ​ផឹក​ជា​ថ្នាំ​ត្រជាក់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កែអួក» មានន័យដូចម្ដេច ?


កែអួក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​បទ​ភ្លេង​ខ្មែរ​មួយ​ប្រភេទ សម្រាប់​លេង​បញ្ចូល​មេមត់។
ឧទាហរណ៍៖ ភ្លេង​កែ​អួក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កែស» មានន័យដូចម្ដេច ?


កែស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​មួយ​ប្រភេទ ស្លឹក​ស្រដៀង​នឹង​ឈើ​ក្រាម​រមាស តែ​ធំ​ជាង។
ឈ្មោះ​ត្រី​រំអិល​មួយ​ប្រភេទ សណ្ឋាន​ដូច​ត្រី​ក្លាំងហាយ ត្រី​កែស​មាន ៣ ប្រភេទ​គឺ កែស​ធម្មតា រូប​តូច​ល្មម កែស​ជម្រៅ ធំ​ជាង​បន្តិច ហើយ​នឹង កែស​ប្រាក់ ធំ​ជាង​នោះ​ទៅ​ទៀត។

              ព្រឹក្សម៉្យាងកំពស់ ៨-៣៥ ម ដុះក្នុងព្រៃក្រាស់នៃឧបទ្វីបឥណ្ឌា និងលើកោះហៃណាំ ។ ផ្លែទុំ មានរសផ្អែម អាចបរិភោគជាចំណី ។ ឈើសំរាប់សង់ផ្ទះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កែវពង្រីក» មានន័យដូចម្ដេច ?


កែវពង្រីក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កែវ​មួយ​ប្រភេទ​សម្រាប់​ឆ្លុះ​មើល​របស់​តូច​ពង្រីក​ឲ្យ​ឃើញ​ធំ​ហើយ​ច្បាស់ (បារ. Loupe)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កែវ» មានន័យដូចម្ដេច ?


កែវ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រតន​វត្ថុ​សាច់​រឹង​ហើយ​ស្រួយ ធ្វើ​ពី​ខ្សាច់​និង​សំណ លាយ​ដោយ​ថ្នាំ ស្ល​ឲ្យ​រលាយ ឬ​កើត​ឯង​អំពី​ថ្ម​មាន​រស្មី​ភ្លឺ​ឆ្លុះ។ បើ​ជា​ពាក្យ​ប្រៀប គឺ​អ្វី​ៗ ដែល​រាប់​អាន​ថា​មាន​តម្លៃ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កែមព្រះករ» មានន័យដូចម្ដេច ?


កែមព្រះករ


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ចារុ៍ចងដៃ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កែម» មានន័យដូចម្ដេច ?


កែម


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស៊ែម ថែម​ឲ្យ​បាន​មាំមួន ឬ​ឲ្យ​សមរម្យ​ឡើង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កែប» មានន័យដូចម្ដេច ?


កែប


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះប្រដាប់កើយមួយយ៉ាង ក្នុងពួកខ្នើយតែរាងទាបហើយធំជាងខ្នើយ
ឧទាហរណ៍៖ ដេក​កើយ​កែប។

                 ឈ្មោះប្រដាប់សម្រាប់ចងលើខ្នងសេះ ។
ឧទាហរណ៍៖ ចងកែបសេះ ។

                  ឈ្មោះ​ក្រុង​មួយ​នៅ​មាត់​សមុទ្រ ជា​ក្រុង​ទំនើប ដែល​ពួក​ជនានុជន​ចូល​ចិត្ត​ទៅ​ទស្សនា សម្រាក កម្សាន្ត (ហៅ បុរី​កែប)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កែន» មានន័យដូចម្ដេច ?


កែន


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បង្គាប់, ប្រមូលហៅរកដោយអាជ្ញា ។
ឧទាហរណ៍៖ កែន​ពល, កែន​រទេះ ។

             កំណត់សំគាល់, ទាយកំណត់ទុក
ឧទាហរណ៍៖ កែន​ពិរុណ​សាស្ត្រ គឺ​កំណត់​សម្គាល់​នូវ​ទឹក​ភ្លៀង ឬ​ទាយ​ទឹក​ភ្លៀង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កែងកោង» មានន័យដូចម្ដេច ?


កែងកោង


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​អាការ​ព្រហើន​ក្រអើតក្រអោង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កែង» មានន័យដូចម្ដេច ?


កែង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់​ជាង​ឈើ​សម្រាប់​ផ្ទៀង​ឲ្យ​ត្រឹម​ត្រង់​ជ្រុង។
ឧទាហរណ៍៖  ត្រូវ​ដាក់​កែង​មើល​សិន ក្រែង​ល្អៀង។

               ញោច​ដៃ ឬ​ជើង។
ឧទាហរណ៍៖ កែង​ដៃ កែង​ជើង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កែខៃ» មានន័យដូចម្ដេច ?


កែខៃ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លៃលក ដោះ​ស្រាយ​ពាក្យ​សំដី។
ឧទាហរណ៍៖ ចាំ​គិត​កែខៃ​មើល ក្រែង​លោ​កើត​ការ ត្រូវ​និយាយ​កែខៃ​ឲ្យ​អស់​អាថ៌​សេចក្ដី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កែក្រាយ» មានន័យដូចម្ដេច ?


កែក្រាយ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដើរ​យាងយាស​ទៅ​មក ដូច​ដំណើរ​ល្ខោន​រាំ។
ឧទាហរណ៍៖ កែក្រាយ​ចូល​ទៅ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​ដំណើរ​យាងយាស បែប​ដំណើរ​ល្ខោន​រាំ។
ឧទាហរណ៍៖ ដំណើរ​កែក្រាយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កែក» មានន័យដូចម្ដេច ?


កែក


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានលំនាំមិនស្មើពីកំណើត
ឧទាហរណ៍៖ ក្របីស្នែងកែក, ជើងដៃកែក ។ ( ប្រហែលជាក្លាយមកពី សំ. បា. កេករ “ស្រលៀង, ល្អៀងម្ខាង” ?) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កែ» មានន័យដូចម្ដេច ?


កែ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រើ​ធ្វើ​ឡើង​ទៀត​ឲ្យ​ខុស​អំពី​ភាព​ដើម។
ឧទាហរណ៍៖ ត្រូវ​កែ​ជា​ថ្មី កែ​តម្រូវ កែ​សំដី កែ​ខ្លួន កែ​ប្រែ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កេះ» មានន័យដូចម្ដេច ?


កេះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឆ្កឹះ​ដោយ​ម្រាម​ដៃ ដោយ​ក្រចក។
ឧទាហរណ៍៖ កេះ​ដី កេះ​រមាស់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កេសា» មានន័យដូចម្ដេច ?


កេសា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. កេស ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កេសរសីហៈ» មានន័យដូចម្ដេច ?


កេសរសីហៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) សីហៈដែលមានកេសរ គឺសំណុំរោមវែងៗ ត្រង់ក ហៅ កេសររាជសីហ៍ ក៏បាន គឺកេសរសីហៈជាស្តេចនៃម្រឹគទាំងពួង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កេសរកូល» មានន័យដូចម្ដេច ?


កេសរកូល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ត្រកូលរុក្ខជាតិ មានដើមចេកទេសជាតួយ៉ាង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កេសរ» មានន័យដូចម្ដេច ?


កេសរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) លំអងផ្កា, កេសរផ្កា ។ សំណុំរោមវែងៗ ត្រង់កសត្វចតុប្បាទ មានសីហៈជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កេសនាលីលសី» មានន័យដូចម្ដេច ?


កេសនាលីលសី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សរសៃឆ្នារប៉ុនសក់នាំធាតុទឹកពណ៌លឿង ឬឥតពណ៌ដែលជ្រាបចេញពីឈាមទៅសព៌ាង្គកាយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កេសនាលី» មានន័យដូចម្ដេច ?


កេសនាលី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សរសៃឆ្នារប៉ុនសក់ ដែលដុះចេញពីសរសៃធំក្នុងសព៌ាង្គកាយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កេស» មានន័យដូចម្ដេច ?


កេស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) សក់, សក់ទាំងឡាយ ( ប្រើក្នុងរាជសព្ទ ) ។
ឧទាហរណ៍៖ ព្រះកេស, ព្រះកេសា; ចម្រើនព្រះកេសាថ្វាយ គឺកាត់សក់ថ្វាយ; កោរព្រះកេសា គឺកោរសក់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កេវ» មានន័យដូចម្ដេច ?


កេវ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បំពត់​ប្រជុំ​ឲ្យ​ចុង​ទាំង​ពីរ​ខាង​ជួប​គ្នា ដើម្បី​ឲ្យ​មាន​រាង​ជា​កន្ទោង ឬ​ជា​ត្រួយ ជា​សាជី។
ឧទាហរណ៍៖ កេវ​កន្ទោង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កេលកុង» មានន័យដូចម្ដេច ?


កេលកុង


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​វៀច ដែល​កោង ដែល​បត់បែន។
ឧទាហរណ៍៖ ផ្លូវ​វៀច​កេលកុង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កេល» មានន័យដូចម្ដេច ?


កេល


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទាត់​រំកិល​កោយ​នឹង​ចំហៀង​មេ​ជើង ដោយ​កែង​ជើង​ជាប់​នឹង​ដី​ ដើម្បី​ឲ្យ​បាន​ទៅ​ជិត​ដៀប រួច​ទើប​ទាត់​តម្រូវ​ជា​ឯ​ក្រោយ (ល្បែង​អង្គញ់)។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា វិលវង់ សៀរ។
ឧទាហរណ៍៖ ដើរ​កេល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កេរ្តិ៍» មានន័យដូចម្ដេច ?


កេរ្តិ៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. កិរ្តិ; បា. កិត្តិ ) សេចក្តីសរសើរ, ការល្បី, ការល្បីលេចឮ, ខ្ចរខ្ចាយ ។
ឧទាហរណ៍៖ កេរ្តិ៍​ឈ្មោះ និយាយ​បង្កាច់​កេរ្តិ៍​គេ កេរ្តិ៍​ឈ្មោះ​មិន​សូវ​ល្អ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កេរាដិកជន» មានន័យដូចម្ដេច ?


កេរាដិកជន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ជនអ្នកផ្គាប់ផ្គុនរណេបរណឹបអែបអប និយាយ ស្របចាក់បណ្តោយតាមទាំងខុសទាំងត្រូវ ដើម្បីឲ្យកើតសុខនិងប្រយោជន៍ដល់ខ្លួនតែម៉្យាង មិនអើពើចំពោះប្រយោជន៍ជាសាធារណៈ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កេរកាល» មានន័យដូចម្ដេច ?


កេរកាល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​សាស្ត្រា​ច្បាប់​ចាស់​មួយ មាន​ពាក្យ​ប្រដៅ​ជា​ដំបូន្មាន​ផេ្សង​ៗ។
ឧទាហរណ៍៖ សាស្ត្រា​កេរកាល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កេរ» មានន័យដូចម្ដេច ?


កេរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណែល ជា​សម្បាច់​របស់​ដូន​តា ឬ​មាតា​បិតា ជាដើម។
ឧទាហរណ៍៖ ស្រែ​នេះ​ជា​កេរ​របស់​ជីដូន​ខ្ញុំ ប្រាសាទ​នគរ​វត្ត ជា​កេរ​របស់​ព្រះ​មហា​ក្សត្រ​ ជា​បុព្វ​បុរស​របស់​ខ្មែរ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កេនយ៉ា» មានន័យដូចម្ដេច ?


កេនយ៉ា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (រាជធានី/​រដ្ឋធានី): ណៃរ៉ូប៊ី


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កេតុមាលា» មានន័យដូចម្ដេច ?


កេតុមាលា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) របៀបរស្មី ។ ព្រះនាមស្តេច ១ អង្គ សោយរាជ្យនៅនគរធំ គឺព្រះបាទជ័យវរ័្មនទី ២
ឧទាហរណ៍៖ ព្រះកេតុមាលា ។ យកព្រះនាមនេះមកដាក់ជាឈ្មោះមន្ទីរពេទ្យធំមួយនៅក្រុងភ្នំពេញ : មន្ទីរពេទ្យព្រះកេតុមាលា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កេតុ» មានន័យដូចម្ដេច ?


កេតុ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ទង់; រស្មី។ ឈ្មោះផ្កាយប្រចាំរាសីក្នុងនព្វគ្រោះ។ ឈ្មោះថ្មមានពន្លឺភ្លឺខ្លាំងដែលធ្លាក់ចុះពីអាកាសមកលើផែនដី
ឧទាហរណ៍៖ ធ្លាក់​ផ្កាយ​ព្រះ​កេតុ ឬ កេតុ​ធ្លាក់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កេតនភណ្ឌ» មានន័យដូចម្ដេច ?


កេតនភណ្ឌ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) របស់​ដែល​ទុក​ដូច​ជា​ទង់​សម្រាប់​ជាតិ ឬ​សម្រាប់​ប្រទេស, វត្ថុ​ដ៏ ឧត្តុង្គឧត្តម; និមិត្តរូប។
ឧទាហរណ៍៖ ប្រទេស​នីមួយ​ៗ លុះ​ត្រា​តែ​មាន​ឯករាជ្យ​ពេញ​បរិបូណ៌ ដោយ​សេរី​ភាព​គ្រប់​យ៉ាង ទើប​ឈ្មោះ​ថា មាន​កេតនភណ្ឌ។

                  គ្រឿងជាសម្បត្តិពិសេស ដែលត្រូវឱ្យមាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កេណ្ឌ» មានន័យដូចម្ដេច ?


កេណ្ឌ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ម. ព. កែន និង កំណែន)។
ឈ្លៀសយកទាំងអំណាច កេណ្ឌពល កេណ្ឌរទេះ ទូកនាវា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កេងកាង» មានន័យដូចម្ដេច ?


កេងកាង


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​ដំណើរ​តេងតាង។
ឧទាហរណ៍៖ ដើរ​កេងកាង។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​មាន​ដំណើរ​តេងតាង។
ឧទាហរណ៍៖ ដើរ​កេងកាង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កេងកងធំ» មានន័យដូចម្ដេច ?


កេងកងធំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ ប្រវែង ១១៩-១២២ សម ឈ្មោលៈ មានបណ្តោយខ្លួនធំ ក្បាលមានពណ៌ខ្មៅលឿង មានចំពុះ និងមួកធំលឿងឆ្នូតកណ្តាល ស្លាបពណ៌លឿង និងឆ្នូតសតាមគែមស្លាបក្រោម កន្ទយស និងមានឆ្នូតទទឹងខ្មៅធំមួយ ភ្នែកក្រហម។ ញីៈ ភ្នែកស មួកពុំមានពណ៌ខ្មៅទេ។ សំឡេងៈ មានពីរវគ្គ មុនដំបូង ហ្កុក ហ្កុក រួចបន្ទាប់មកស្រែកខ្លាំងៗ ហ្កាបាំង ហ្កាបាំង។ ទីជំរកៈ ក្នុងព្រៃស្រោង និងព្រៃរបោះចំរុះ។ របាយៈ វត្តមានពេញមួយឆ្នាំ មានស្ទើរគ្រប់ទីកន្លែង របាយភាគច្រើននៅភូមិភាគនិរតី នៃប្រទេស ចាប់តាំងពីភ្នំបូកគោដល់ជួរភ្នំក្រវ៉ាញ។ ជីវសាស្ត្រៈ រស់នៅ និងធ្វើសំបុក នៅក្នុងរន្ធឈើធំៗ។ រដូវបន្តពូជៈ ចាប់ពីខែ មករា ដល់ សីហា ពងចំនួន១ដល់៣។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កេងកងត្នោត» មានន័យដូចម្ដេច ?


កេងកងត្នោត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ ប្រវែង ៧៣-៧៤ សម ឈ្មោលៈ ដងខ្លួនពណ៌ត្នោត ក និងដើមទ្រូងពណ៌ស ផ្នែកពោះពណ៌ត្នោតទុំ ចុងកន្ទុយឆ្លាស់ក្រៅស។ ញីៈ មានបំពង់កត្នោតទុំ និងមានមួកតូចជាងឈ្មោល។ ទីជំរកៈ ក្នុងព្រៃស្រោង និងព្រៃរបោះចំរុះ។ របាយៈ កំណត់ត្រាជាប្រវត្តិសាស្រ្តមាននៅតំបន់គិរីរម្យ និងនៅឆ្នាំ១៩៩៩យើងកត់ត្រាមានមួយក្បាលក្បាលគត់។ រដូវបន្តពូជៈ ចាប់ពីខែ កុម្ភៈ ដល់ មិថុនា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កេងកងតូច» មានន័យដូចម្ដេច ?


កេងកងតូច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ ប្រវែង ៦៨-៧០ សម ឈ្មោលៈ មាឌតូចជាងកេងកងដទៃ មានពោះពណ៌ស ចុងកន្ទុយ និងឆ្នូតគែមក្រោមនៃស្លាប ពណ៌ស ផ្នែកខ្នង ស្លាប និងក្បាលខ្មៅ មានដៅខ្មៅមួយដុំនៅចុងស្នែងលើចំពុះ។ ញីៈ ស្នែងលើចំពុះតូចជាងឈ្មោល និងមានដៅពណ៌ខ្មៅប្រឡាក់ពាសពេញចំពុះ។ ទីជំរកៈ ព្រៃស្រោង ព្រៃល្បោះ និងដំណុះព្រៃក្មេង ជាទូទៅនៅតាមដងទន្លេ និងលើកោះ។ ជីវសាស្រ្តៈ ធ្វើសំបុកក្នុងរន្ធនៃដើមឈើធំៗរកទ្រនុំជាហ្វូង។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែ មករាដល់ មិថុនា ពងចំនួន ១ទៅ ៣។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កេងកង» មានន័យដូចម្ដេច ?


កេងកង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. កងកេង ) ។

               ឈ្មោះ​សត្វ​បក្សី​មួយ​ប្រភេទ មាន​ចំពុះ​ធំមិន​សម​នឹង​មាឌ​ខ្លួន។
ឈ្មោះ​ពស់​មួយ​ប្រភេទ មាន​ក្នុង​រឿង​ព្រេង​ខ្មែរ​ថា ជា​បា​ពស់​ឯ​ទៀត​ទាំងអស់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កេង» មានន័យដូចម្ដេច ?


កេង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កាត់​តម្រួយ​ដេញ​រក​គំនិត​គ្នា ។ ពាក្យ​នេះ​ច្រើន​និយាយ​តែ​ក្នុង​ការ​លេង​ល្បែង​ស៊ី​សង។
ឧទាហរណ៍៖ មេហួយ​កេង​គំនិត​អ្នក​ចាក់ ដើម្បី​កុំ​ឲ្យ​ចាក់​ត្រូវ អ្នក​ចាក់​កេង​គំនិត​មេហួយ ដើម្បី​ចាក់​ឲ្យ​ត្រូវ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា កាង គឺ​ស៊ី​ឆ្អែត​តឹង។
ឧទាហរណ៍៖ ឆ្អែត​កេង។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា កាង គឺ​ស៊ី​ឆ្អែត​តឹង។
ឧទាហរណ៍៖ ឆ្អែត​កេង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កេកៗ» មានន័យដូចម្ដេច ?


កេកៗ


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ដោយ​សម្រែក​សត្វ​មាន​សេក​ ជាដើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កៀហ្ស៊ីស៊ីស្ថាន» មានន័យដូចម្ដេច ?


កៀហ្ស៊ីស៊ីស្ថាន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (រាជធានី/​រដ្ឋធានី): ប៊ីស្កេក


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កៀស» មានន័យដូចម្ដេច ?


កៀស


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឆ្កឹះ ឆ្កៀស​ដោយ​ខ្នៀស។
ឧទាហរណ៍៖ កៀសចន្លុះ, កៀសស្រូវ ជាដើម ។ និយាយកៀស គឺនិយាយបញ្ឆៀងឲ្យដឹងខ្លួន; និយាយកៀសនាយ កៀសអាយ គឺនិយាយបញ្ឆិតបញ្ឆៀងពីនេះបន្តិច ពីនោះបន្តិច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កៀវ» មានន័យដូចម្ដេច ?


កៀវ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ព័ន្ធ​កៀក​ដោយ​ជើង​មិន​ឲ្យ​ឃ្លាត​ពី​ចង្កេះ ឬ​ពី​អ្វី​ដែល​ព័ន្ធ​កៀក​នោះ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿង​ប្រដាប់​ពាក់​ជុក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កៀរគរ» មានន័យដូចម្ដេច ?


កៀរគរ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កៀរ​ឲ្យ​បាន​ជា​គំនរ ប្រមូល​ឲ្យ​បាន​ច្រើន ។ និយាយ​បញ្ចុះ​បញ្ចូល​ផ្សែផ្សំ​ពី​នេះ​ខ្លះ ពី​នោះ​ខ្លះ ដើម្បី​ឲ្យ​គេ​ចុះ​ចូល​មក​ខាង​ខ្លួន។
ឧទាហរណ៍៖ ខំ​ដើរ​កៀរគរ។

             និយាយបញ្ចុះបញ្ចូលផ្សែផ្សំពីនេះខ្លះ ពីនោះខ្លះ ដើម្បីឲ្យគេចុះចូលមកខាងខ្លួន
ឧទាហរណ៍៖ និយាយកៀរគរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កៀរ» មានន័យដូចម្ដេច ?


កៀរ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជូត ប្រមូល​ដោយ​ខ្នៀរ ប្រមូល​នាំ​យក​ទៅ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កៀប» មានន័យដូចម្ដេច ?


កៀប


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រឹត​ដោយ​តង្កៀប។
ឧទាហរណ៍៖ ក្ដាម​កៀប។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កៀនស្វាយ» មានន័យដូចម្ដេច ?


កៀនស្វាយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ស្រុក​មួយ នៅ​ខាង​ទិស​អាគ្នេយ៍​ក្រុង​ភ្នំពេញ នៅ​ក្នុង​ខេត្ត​កណ្ដាល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កៀន» មានន័យដូចម្ដេច ?


កៀន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ញោច ឬ ឈូងតូច
ឧទាហរណ៍៖ កៀន​សមុទ្រ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កៀត» មានន័យដូចម្ដេច ?


កៀត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្នោះសម្រាប់ឲ្យកូនក្មេងតូចកាន់ដើរ
ឧទាហរណ៍៖ កូន​ខ្ញុំ​បាន​ចេះ​ដើរ​កៀត​ហើយ។

                ឈ្មោះដងរែកមួយយ៉ាងមានតម្ពក់ ៗ នោះហៅថា កៀត
ឧទាហរណ៍៖ ដងរែកកៀត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កៀច» មានន័យដូចម្ដេច ?


កៀច


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ក្រាញ ទម្រន់។
ឧទាហរណ៍៖ គោ​កៀច ក្របី​កៀច វា​កៀច​មិន​ព្រម​ទៅ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ក្រាញ ទម្រន់។
ឧទាហរណ៍៖ គោ​កៀច ក្របី​កៀច វា​កៀច​មិន​ព្រម​ទៅ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កៀង» មានន័យដូចម្ដេច ?

កៀង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រមូល​នាំ​ទៅ ប្រមូល​នាំ​មក។
ឧទាហរណ៍៖ កៀង​គោ កៀង​ទា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖