Posted on Leave a comment

តើពាក្យ «វចីសង្ហរ» មានន័យដូចម្ដេច ?


វចីសង្ហរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. –សំហរ ) ការនាំពាក្យញុះញង់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វចីសង្ខារ» មានន័យដូចម្ដេច ?


វចីសង្ខារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិតក្កៈ និង វិចារៈ ( ព. ពុ. ទាំងអស់ ) ។ ល ។ (ម.ព. សង្ខារ បន្ថែម)


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វចីមុខ» មានន័យដូចម្ដេច ?


វចីមុខ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. វាង្មុខ ) ពាក្យផ្ដើម, អារម្ភកថា, ឧបន្យាសកថា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វចីភេទ» មានន័យដូចម្ដេច ?


វចីភេទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការបញ្ចេញវាចាឲ្យគេឮច្បាស់; ដំណើរផ្សេងសម្ដីគ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វចីបរមមិត្ត ឬ –មិត្រ» មានន័យដូចម្ដេច ?


វចីបរមមិត្ត ឬ –មិត្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មិត្រដែលបានតែមាត់, ដែលល្អតែមាត់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វចីបយោគ ឬ –ប្រយោគ» មានន័យដូចម្ដេច ?


វចីបយោគ ឬ –ប្រយោគ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការប្រកបអំពើដោយវាចា, ការបញ្ចេញវាចាប្រើគេឲ្យសម្រេចអំពើ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វចីបណាម ឬ –ប្រណាម» មានន័យដូចម្ដេច ?


វចីបណាម ឬ –ប្រណាម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការបង្អោនវាចា គឺការបញ្ចេញវាចាសរសើរគុណដែលគួរគោរព ឬការគោរពដោយសម្ដី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វចីទ្វារ» មានន័យដូចម្ដេច ?


វចីទ្វារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទ្វារវាចា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វចីទុច្ចរិត» មានន័យដូចម្ដេច ?


វចីទុច្ចរិត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការប្រព្រឹត្តអាក្រក់ដោយវាចា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វចីទុច្ចរិត» មានន័យដូចម្ដេច ?


វចីទុច្ចរិត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការប្រព្រឹត្តអាក្រក់ដោយវាចា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វចីគារវៈ» មានន័យដូចម្ដេច ?


វចីគារវៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការគោរពដោយវាចា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វចីកោសល្យ» មានន័យដូចម្ដេច ?


វចីកោសល្យ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលស្ទាត់ខាងនិយាយពីរោះហើយមិនទើសទាក់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វចីកោសល្យ» មានន័យដូចម្ដេច ?


វចីកោសល្យ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលស្ទាត់ខាងនិយាយពីរោះហើយមិនទើសទាក់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វចីកម្ម» មានន័យដូចម្ដេច ?


វចីកម្


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អំពើដែលកើតអំពីសម្ដី, ការធ្វើដោយសម្ដី ។ ( ម. ព. វចី បន្ថែម ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វចី» មានន័យដូចម្ដេច ?


វចី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) វាចា, សម្ដី, ពាក្យ ។ វចីកម្ម អំពើដែលកើតអំពីសម្ដី, ការធ្វើដោយសម្ដី ។ វចីគារវៈ (–គារ:វ:) ការគោរពដោយវាចា ។ វចីទុច្ចរិត ( –ទុច-ច:រ៉ិត ) ការប្រព្រឹត្តអាក្រក់ដោយវាចា ។ វចីទ្វារ ទ្វារវាចា ។ វចីបណាម ( –ប៉:– ) ឬ –ប្រណាម ការបង្អោនវាចា គឺការបញ្ចេញវាចាសរសើរគុណដែលគួរគោរព ឬការគោរពដោយសម្ដី ។ វចីបយោគ (–ប៉:–) ឬ –ប្រយោគ ការប្រកបអំពើដោយវាចា, ការបញ្ចេញវាចាប្រើគេឲ្យសម្រេចអំពើ ។ វចីបរមមិត្ត ឬ –មិត្រ ( –ប៉:រ៉:ម៉:មិត ) មិត្រដែលបានតែមាត់, ដែលល្អតែមាត់ ។ វចីភេទ ការបញ្ចេញវាចាឲ្យគេឮច្បាស់; ដំណើរផ្សេងសម្ដីគ្នា ។ វចីមុខ ( បា.; សំ. វាង្មុខ ) ពាក្យផ្ដើម, អារម្ភកថា, ឧបន្យាសកថា ។ វចីសង្ហរ ( បា. –សំហរ ) ការនាំពាក្យញុះញង់ ។ វចីសង្ហរី អ្នកនាំពាក្យញុះញង់ ( បើស្រ្តីជា វចីសង្ហរិនី ) ។ វចីសមាចារ ( –ស:ម៉ាចា ) ការប្រព្រឹត្តរៀបរយដោយវាចា, ការប្រើសម្ដីសុភាពរាបទាប, ការប្រើវាចាស្មោះស្មើ ។ វចីសុចរិត ( –សុច:រ៉ិត ) ការប្រព្រឹត្តល្អដោយវាចា, ការស្ដីនិយាយត្រឹមត្រូវ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វចន–» មានន័យដូចម្ដេច ?


វចន–


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. វចនៈ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វចនៈ» មានន័យដូចម្ដេច ?


វចនៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. វចន ) ពាក្យ, សម្ដី ។ ប្រភេទពាក្យប្រាប់ចំនួនតិចច្រើនដែលកំណត់តាមបែបវេយ្យាករណ៍, សម្រាប់ភាសាបាលីមាន ២ យ៉ាងគឺ ឯកវចនៈ ប្រាប់ដំណើរថា មានតែមួយ ឬប្រាប់ដំណើរដែលប្រមូលចំនួនច្រើនរួបរួមតែមួយ បើធៀបនឹងភាសាខ្មែរដូចពាក្យថា មហាជន, ប្រជុំជន, ក្រុមយោធា, ក្រុមជំនុំ, ហ្វូងសត្វ ជាដើម; ពហុវចនៈ ប្រាប់ចំនួនពីត្រឹមពីរឡើងទៅ, ធៀបនឹងភាសាខ្មែរ ដូចពាក្យថា សត្វទាំងឡាយ, អស់លោក-អ្នក, អស់ទាំងទ្រព្យរបស់, យើង, យើងខ្ញុំ ជាដើម; សម្រាប់ភាសាសំស្រ្កឹតមាន ៣ យ៉ាង, ពីរយ៉ាងមានឈ្មោះដូចខាងលើដែរ, មួយយ៉ាងថែមទៀត ហៅ ទ្វិវចនៈ ប្រើប្រាប់ចំនួនត្រឹមតែពីរគត់, ឯប៉ែកខាង ពហុវចនៈ ប្រើប្រាប់ចំនួនតាំងពីត្រឹមបីឡើងទៅ; សម្រាប់ភាសាខ្មែរក៏ប្រើអនុលោមតាមភាសាទាំងពីរខាងលើនេះដែរ ប៉ុន្តែមានរបៀបមិនទៀងទាត់ទេ ។ វចនករ, –ការ, –ការក:, –ការី ( វ:ច:ន៉: – ) អ្នកធ្វើតាមពាក្យ គឺអ្នកយកពាក្យ, អ្នកស្ដាប់បង្គាប់ ( បើស្រ្តីជា វចនការិកា, –ការិនី ) ។ វចនក្រម ( –ក្រំ ) លំដាប់ពាក្យ ។ វចនគារវៈ ឬ –គោរព ( វ:ច:ន៉:គារ:វ: ឬ –រប់; សំ. វចន + គៅរវ ) ការគោរពសម្ដី គឺការជឿកាន់តាមពាក្យប្រដៅ ។ វចនភេទ ការខ្ចាយសម្ដី, ដំណើរបែកការលេចឮខ្ចរខ្ចាយ, ដំណើរផ្សេងសម្ដីគ្នា ។ វចនមាលា កម្រងពាក្យ ។ វចនមិត្ត ឬ –មិត្រ ( សំ. វចនសហាយ ) មិត្រដែលជាគូនិយាយសន្ទនាគ្នា, ដែលចេះនិយាយឲ្យពេញចិត្ត ។វចនមូល ឫសពាក្យ, កំណើតសម្ដី ។ វចនរចនា ( វ:ច:ន៉:រ:ច:ន៉ា ) ការរៀបចំឬចងក្រងពាក្យពេចន៍ឲ្យចុះរបៀបត្រឹមត្រូវ ។ វចនានុរូប ( វ:ច:ន៉ា–; សំ. បា. < វចន + អនុរូប “តាមសមគួរ” ) តាមសមគួរដល់ពាក្យ; ការអនុលោមតាមពាក្យ ។ វចនាលង្ការ ( វ:ច:ន៉ាលុ័ង-កា; បា. < វចន + អលង្ការ “គ្រឿងប្រដាប់” ) គ្រឿងប្រដាប់ពាក្យ គឺសម្ដីសម្រាប់ប្រើកែមស៊ែមឲ្យស្រួលស្ដាប់; និបាតសព្ទសម្រាប់ប្រើជាគ្រឿងប្រដាប់រំលេចពាក្យឲ្យស្រួលស្ដាប់ ។វចនាវសាន ( វៈចៈន៉ាវៈ–; បា. < វចន + អវសាន “ទីបំផុត, ទីចប់” ) ទីបំផុតឬទីបញ្ចប់សម្ដី, ចុងពាក្យ, ចុងសម្ដី ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វចនា–» មានន័យដូចម្ដេច ?


វចនា–


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. វចនៈ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វចនាវសាន» មានន័យដូចម្ដេច ?


វចនាវសាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( –; បា. < វចន + អវសាន “”ទីបំផុត, ទីចប់”” ) ទីបំផុតឬទីបញ្ចប់សម្ដី, ចុងពាក្យ, ចុងសម្ដី ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វចនាលង្ការ» មានន័យដូចម្ដេច ?


វចនាលង្ការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. < វចន + អលង្ការ “គ្រឿងប្រដាប់” ) គ្រឿងប្រដាប់ពាក្យ គឺសម្ដីសម្រាប់ប្រើកែមស៊ែមឲ្យស្រួលស្ដាប់; និបាតសព្ទសម្រាប់ប្រើជាគ្រឿងប្រដាប់រំលេចពាក្យឲ្យស្រួលស្ដាប់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វចនានុរូប» មានន័យដូចម្ដេច ?


វចនានុរូប


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( វ:ច:ន៉ា–; សំ. បា. < វចន + អនុរូប “តាមសមគួរ” ) តាមសមគួរដល់ពាក្យ; ការអនុលោមតាមពាក្យ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វចនានុក្រម» មានន័យដូចម្ដេច ?


វចនានុក្រម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. វចន + អនុ “តាម” + ក្រម ” លំដាប់ “; បា. វចន + អនុ + កម > វចនានុក្កម ) លំដាប់ពាក្យ, លំដាប់ពាក្យដែលរៀបរៀងតាមរបៀបមុនក្រោយ ។ ឈ្មោះសៀវភៅនេះឯង។
ឧទាហរណ៍៖ សៀវភៅវចនានុក្រមខ្មែរ ។ វេវ. បទានុក្រម, លិបិក្រម, អក្ខរានុក្រម, អភិធាន, អភិធានសព្ទ, វចនាធិប្បាយ, សព្វវចនាធិប្បាយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វចនាធិប្បាយ» មានន័យដូចម្ដេច ?


វចនាធិប្បាយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. វចន + អធិប្បាយ; សំ. វចន + អភិប្រាយ > វចនាភិប្រាយ ) អធិប្បាយពាក្យ គឺសេចក្ដីពន្យល់អំពីពាក្យនីមួយៗ ឲ្យឃើញច្បាស់លាស់; អភិធាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វចនវិភាគ» មានន័យដូចម្ដេច ?


វចនវិភាគ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំណែកពាក្យ ។ ល ។ (ម.ព. វិភាគ បន្ថែម) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វចនរចនា» មានន័យដូចម្ដេច ?


វចនរចនា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការរៀបចំ ឬចងក្រងពាក្យពេចន៍ឲ្យចុះរបៀបត្រឹមត្រូវ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វចនមូល» មានន័យដូចម្ដេច ?


វចនមូល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឫសពាក្យ, កំណើតសម្ដី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វចនមិត្ត ឬ –មិត្រ» មានន័យដូចម្ដេច ?


វចនមិត្ត ឬ –មិត្


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. វចនសហាយ ) មិត្រដែលជាគូនិយាយសន្ទនាគ្នា, ដែលចេះនិយាយឲ្យពេញចិត្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វចនមាលា» មានន័យដូចម្ដេច ?


វចនមាលា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កម្រងពាក្យ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វចនភេទ» មានន័យដូចម្ដេច ?


វចនភេទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការខ្ចាយសម្ដី, ដំណើរបែកការលេចឮខ្ចរខ្ចាយ, ដំណើរផ្សេងសម្ដីគ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វចនគារវៈ ឬ –គោរព» មានន័យដូចម្ដេច ?


វចនគារវៈ ឬ –គោរព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. វចន + គៅរវ ) ការគោរពសម្ដី គឺការជឿកាន់តាមពាក្យប្រដៅ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វចនក្រម» មានន័យដូចម្ដេច ?


វចនក្រម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លំដាប់ពាក្យ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វចនករ, –ការ, –ការក:, –ការី» មានន័យដូចម្ដេច ?


វចនករ, –ការ, –ការក:, –ការី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកធ្វើតាមពាក្យ គឺអ្នកយកពាក្យ, អ្នកស្ដាប់បង្គាប់ ( បើស្រ្តីជា វចនការិកា, –ការិនី ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វចនករ,» មានន័យដូចម្ដេច ?


វចនករ,


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា –ការ, –ការក:, –ការី ។ អ្នកធ្វើតាមពាក្យ គឺអ្នកយកពាក្យ, អ្នកស្ដាប់បង្គាប់ ( បើស្រ្តីជា វចនការិកា, –ការិនី ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វង្សា–» មានន័យដូចម្ដេច ?


វង្សា–


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. វង្ស ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វង្សាអគ្គរាជ» មានន័យដូចម្ដេច ?


វង្សាអគ្គរាជ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សំ.; បា. < វំស “វង្ស” + អគ្គ “ប្រសើរ, លើសលែង, ចម្បង” + រាជ “ស្ដេច”; តាមរបៀបវេយ្យាករណ៍គួររៀងជា អគ្គរាជវង្ស ឬ –វង្សា “វង្សស្ដេចជាចម្បង” ) ឋានន្តររបស់សេនាបតីសម្រាប់ទោ ខាងក្រសួងយុត្តិធម៌ក្នុងកម្ពុជរដ្ឋ ក្នុងសម័យណាដែលមានក្សត្រិយ៍ឧភយោរាជ; សម័យសព្វថ្ងៃនេះ តាំងជាទីអនុរដ្ឋលេខាធិការក្រសួងនុះដែរ។
ឧទាហរណ៍៖ អ្នកឧកញ៉ាវង្សាអគ្គរាជ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វង្សា» មានន័យដូចម្ដេច ?


វង្សា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ពហុ. វំសា < វំស ) វង្សទាំងឡាយ ( ព. កា. ច្រើនប្រើសំដៅសេចក្ដីជាឯកវចនៈ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វង្ស» មានន័យដូចម្ដេច ?


វង្ស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. វំស; សំ. វំឝ ) ពូជ, ជំបួរ, ជួរ, ក្រសែ, របា, ត្រកូល, តំណត្រកូល; ជាតិ ។ ឫស្សី; ប៉ី; ខ្លុយ; ស្រឡៃ; ស្នួ ។ ល ។ វង្សករ ឬ វង្សក្រឹត បុព្វបុរសរបស់ត្រកូល, មនុស្សដើមត្រកូល ។ វង្សក្ស័យ ដំណើរផុតវង្ស ។ វង្សចរិត ប្រវត្តិ, លំអាន របស់ពូជពង្ស; ពង្សាវតារជាតិ ។ វង្សនាថ ឬ វង្សប្រមុខ អ្នកដែលជាចម្បងរបស់ត្រកូលឬប្រមុខរបស់ត្រកូល ។ វង្សភោជ្យ (­­­­­­­­­­­­­­­­ –­­ភោច ) អ្នកដែលត្រូវស៊ីទ្រព្យសម្បាច់របស់ត្រកូល ។ វង្សវឌ្ឍនៈ ឬ វង្សវ័ឌ្ឍន៍ សេចក្ដីចម្រើនរបស់ត្រកូល ។ វង្សវឌ្ឍី អ្នកដែលចម្រើនត្រកូល; បើស្រ្តីជា វង្សវឌ្ឍិនី។ វង្សសមាចារ ប្រពៃណី ឬទំនៀមល្អរបស់ត្រកូល ។ វង្សស្ថិតិ ការតាំងនៅនៃវង្ស ។ ល ។ វង្សានុវង្ស ( < វង្ស + អនុវង្ស ) វង្សតៗតាមលំដាប់មក ។ វង្សាវលី ដូចគ្នានឹង ពង្សាវលី ។ ល ។ បើរៀងពីខាងចុងសព្ទដទៃ អ. ថ. វង់, ដូចជា : ខត្តិយវង្ស វង្សក្សត្រិយ៍ ។ ពុទ្ធវង្ស វង្សព្រះពុទ្ធ ។ ភូធរវង្ស, រាជវង្ស វង្សស្ដេច ។ សក្យវង្ស ឬ សាក្យ– វង្សសក្យៈ ។ សមណវង្ស វង្សសមណៈ ។ ល ។ ( ម. ព. ពង្ស ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វង្វេង» មានន័យដូចម្ដេច ?


វង្វេង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ភ្លេច ឬភ័ន្តស្មារតី, ភ័ន្តផ្លូវ; ភ័ន្តដំណើរគ្នា; ច្រឡំចាំពុំបាន; ស្រវឹងចិត្តជ្រប់។
ឧទាហរណ៍៖ វង្វេងកាម ស្រវឹងកាមគុណ ។ វង្វេងគ្នា បែកមិនចួបគ្នាក្នុងវេលាដើរដំណើរ ព្រោះភ័ន្តច្រឡំផ្លូវ ។ វង្វេងចិត្ត ភ័ន្តចិត្ត ។ វង្វេងជាតិ ភ័ន្តកំណើតទៅកើតតាមយថាកម្ម ខុសបំណង ។ វង្វេងទិស ភ័ន្តច្រឡំទិស ។ វង្វេងផ្លូវ ភ័ន្តច្រឡំផ្លូវ ខុសបំណងដែលត្រូវទៅ។ វង្វេងស្មារតី ភ័ន្តស្មារតីចាំៗភ្លេចៗ ឬបាត់ៗឃើញៗ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វង្វាន់» មានន័យដូចម្ដេច ?


វង្វាន់


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ វង្វេង ថា ។
ឧទាហរណ៍៖ វង្វេងវង្វាន់ វង្វេងភ័ន្តស្មារតីឬភ័ន្តគំនិត, វង្វេងងេងងោង : ចាស់វង្វេងវង្វាន់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វង្គរេខា» មានន័យដូចម្ដេច ?


វង្គរេខា


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា បានដល់រូបគំនូរ ដែលផ្សំបង្កើតដោយបន្ទាត់កោង ដូចជាមុមវង្គរេខា គឺមុមកើតពីបន្ទាត់កោងប្រជួសគ្នា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វង្កៈ» មានន័យដូចម្ដេច ?


វង្កៈ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. វង្ក; សំ. វក្រ ) កោង; វៀច; ក្ងិកក្ងក់; របែររបោរ; របិញរបុញ; កកិចកកុច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វង្កាទសកៈ» មានន័យដូចម្ដេច ?


វង្កាទសកៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វ័យជីវិតទីប្រាំបី ក្នុងចំណោមវ័យជីវិតទាំងដប់ (៧១- ៨០ ឆ្នាំ) = វ័យកោង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វង្កសណ្ឋាន» មានន័យដូចម្ដេច ?


វង្កសណ្ឋាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទ្រង់ទ្រាយកោងឬវៀច ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វង្កមិត្ត ឬ –មិត្រ» មានន័យដូចម្ដេច ?


វង្កមិត្ត ឬ –មិត្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មិត្រកោង, មិត្រមានចិត្តវៀច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វង្កតា ឬ វង្កភាព» មានន័យដូចម្ដេច ?


វង្កតា ឬ វង្កភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាវៈកោង, សេចក្ដីវៀច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វង្កត» មានន័យដូចម្ដេច ?


វង្កត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ឈ្មោះភ្នំមួយក្នុងពួកភ្នំហិមពាន្ត។
ឧទាហរណ៍៖ ភ្នំវង្កត ( ភ្នំមានសណ្ឋានវៀច ); ហៅ វង្កតបព៌ត ឬ វង្កតគិរី ឬហៅតាមទម្លាប់ថា គិរីវង្កត ក៏បាន ( មាននិយាយក្នុងវេស្សន្ដរជាតក ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វង្កកម្ម» មានន័យដូចម្ដេច ?


វង្កកម្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អំពើកោង; អំពើវៀច; ការឆបោក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វង្ក:» មានន័យដូចម្ដេច ?


វង្ក:


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា របត់; រំពត់; . . . ។ វង្កកម្ម អំពើកោង; អំពើវៀច; ការឆបោក ។ វង្កតា ឬ វង្កភាព ភាវៈកោង, សេចក្ដីវៀច ។ វង្កមិត្ត ឬ –មិត្រ មិត្រកោង, មិត្រមានចិត្តវៀច ។ វង្កសណ្ឋាន ទ្រង់ទ្រាយកោងឬវៀច ។ ល ។
ឈ្មោះប្រទាលមួយប្រភេទសន្ដានត្រាវ តែធាងនិងស្លឹកតូចជាង, ស្លឹកមានសម្បុរក្រហមត្រង់ផ្ទៃកណ្ដាល។

ឧទាហរណ៍៖ ប្រទាលវង់ព្រះអាទិត្យ គេច្រើនដាំក្នុងផើងសម្រាប់ប្រើជាគ្រឿងតាំង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វង់អារ៉ូម៉ាទិចរលាយ» មានន័យដូចម្ដេច ?


វង់អារ៉ូម៉ាទិចរលាយ


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ទំរង់ម៉ូលេគុលដែលក្នុងនោះវងអារូម៉ាទិចពីរ ឬច្រើនមានអាតូមកាបូនពីររួមគ្នា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វង់រស្មី» មានន័យដូចម្ដេច ?


វង់រស្មី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រស្មីប្រាំមួយពណ៌ ដែលផ្សាយចេញពីសន្តបុគ្គលហៅថា ឆព្វណ្ណរង្សីក៏បាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វង់ព្រះអាទិត្យ» មានន័យដូចម្ដេច ?


វង់ព្រះអាទិត្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះប្រទាលមួយប្រភេទសន្ដានត្រាវ តែធាងនិងស្លឹកតូចជាង, ស្លឹកមានសម្បុរក្រហមត្រង់ផ្ទៃកណ្ដាល។
ឧទាហរណ៍៖ ប្រទាលវង់ព្រះអាទិត្យ គេច្រើនដាំក្នុងផើងសម្រាប់ប្រើជាគ្រឿងតាំង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វង់» មានន័យដូចម្ដេច ?


វង់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យជារង្វង់, ធ្វើឲ្យមានមណ្ឌលមូល, គូសវាសឲ្យមូល។
ឧទាហរណ៍៖ វង់ភ្នែកក្ងោក វង់ឲ្យមានសណ្ឋានមូលប៉ុនភ្នែកក្ងោក ។ វង់វៀន វង់បង្វៀន, វង់ឲ្យមានសណ្ឋានក្រវៀន, វង់ឲ្យមានហៀន ។ ឈរវង់ ឈរព័ទ្ធជាមណ្ឌលមូល, ឈរដំកង់ ។ ល ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មណ្ឌលមូល, ទីមានមណ្ឌលមូល, អ្វីៗដែលមានមណ្ឌលមូល; ក្រុមមនុស្សដែលប្រជុំគ្នាជាមណ្ឌលមូល; ប្រជុំកិច្ចការ; ក្រុមភ្លេង, ក្រុមល្បែង ជាដើម។
ឧទាហរណ៍៖ វង់ការ ប្រជុំមុខការ, ដំណើរការ ។ វង់ខែ មណ្ឌលព្រះចន្ទ្រ ។ វង់ចិញ្ចៀន មណ្ឌលចិញ្ចៀន ។ វង់មុខ ទម្រង់មុខ ។ ចិញ្ចៀនមួយវង់ ចិញ្ចៀនមួយ ។ បរវង់ បរសត្វពាហនៈមានសេះជាដើមប្រណាំងគ្នាក្នុងវាលវង់ ។ បាញ់វង់ បាញ់ចន្លោង គឺបាញ់តម្រង់ឲ្យព្រួញឬគ្រាប់ចូលក្នុងប្រហោងមណ្ឌលមូលដែលកំណត់ ។ ភ្លេងមួយវង់ ភ្លេងមួយពួកឬមួយក្រុម ។ ល្បែងមួយវង់ ល្បែងមួយក្រុម ។ វាលវង់ វាលធំមានមណ្ឌលមូល សម្រាប់បរប្រណាំងសត្វពាហនៈមានសេះជាដើម ។ ល ។

                        ឈ្មោះល្បែងស៊ីសងមួយប្រភេទមានគូសដីជាវង់មូល, ជង់លុយបន្តុបលើគ្នាដាក់ត្រង់ទីកណ្ដាលវង់, បើចោលដោយមេសំណមូលផ្ដួលលុយនោះឲ្យខ្ទាតខ្លះចេញក្រៅវង់ ទុកថាជាឈ្នះ។
ឧទាហរណ៍៖ ពួកក្មេងលេងវង់ ( មានតែក្នុងពីដើម, ក្នុងសម័យបច្ចុប្បន្ន មិនមានទេ . . . ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វង់ក្រចក» មានន័យដូចម្ដេច ?


វង់ក្រចក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សរសេរវណ្ណយុត្ត ( ) នេះ ។
ឧទាហរណ៍៖ វង់ក្រចកទៅ!, ចុះវង់ក្រចកទៅ !

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវណ្ណយុត្តមួយគូមានសណ្ឋានកោងខុបបញ្ឈរ ( ) នេះ, ដើមកំណើតនៅប្រទេសអឺរ៉ុប (បារ. ប៉ារ៉ង់តែស Parenthèse ), សម្រាប់ប្រើបិទរាំងសេចក្ដីដែលមានដំណើរដោយឡែក . . . ; ជាវណ្ណយុត្ត, ក្នុងសម័យនេះ, ផ្សាយចេញទួទៅក្នុងសាកលលោក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វង» មានន័យដូចម្ដេច ?


វង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ថ្លៃ, មាសថ្លៃ; អ្នកថ្លៃ, ស្រីថ្លៃ; ពាក្យស្និទ្ធស្នាលសម្រាប់និយាយសសោះអន្ទងទៅរកមនុស្សជាទីស្រឡាញ់ ( ច្រើនប្រើចំពោះស្រ្តីជាងបុរស ) ។
ឧទាហរណ៍៖ ស្រីវង, កែវវងស្រីថ្លៃ, កែវថ្លៃ ។

                      ប្រើហៅសារិកាកែវក៏បាន ។

ឧទាហរណ៍៖ អាវងអើយ ! ( –អ្ហើយ ឬ –ង៉ើយ ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ថ្លៃ, មាសថ្លៃ; អ្នកថ្លៃ, ស្រីថ្លៃ; ពាក្យស្និទ្ធស្នាលសម្រាប់និយាយសសោះអន្ទងទៅរកមនុស្សជាទីស្រឡាញ់ ( ច្រើនប្រើចំពោះស្រ្តីជាងបុរស )​ ។
ឧទាហរណ៍៖ ស្រីវង, កែវវងស្រីថ្លៃ, កែវថ្លៃ ។

                       ប្រើហៅសារិកាកែវក៏បាន ។
ឧទាហរណ៍៖ អាវងអើយ ! ( –អ្ហើយ ឬ –ង៉ើយ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វគ្មិន» មានន័យដូចម្ដេច ?


វគ្មិន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកមានសំដីថ្វីមាត់ពូកែខាងនិយាយ ឬសូត្រសុន្ទរកថា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វគ្គុ» មានន័យដូចម្ដេច ?


វគ្គុ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា; សំ. វល្គុ ) ពីរោះ, ស្រួលស្ដាប់; គួរឲ្យស្រណោះ; គួរឲ្យចាប់ចិត្ត; ល្អ ។ វគ្គុកថា ឬ –វាចា សម្ដីពីរោះ ។ វគ្គុវាទ ឬ –វាទី អ្នកដែលមានសម្ដីពីរោះ (បើស្រ្តីជា វគ្គុវាទិកា ឬ –វាទិនី ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វគ្គីករណ៍» មានន័យដូចម្ដេច ?


វគ្គីករណ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការរៀបថ្នាក់ ការដាក់ថ្នាក់ (ក្នុងវិទ្យាសាស្រ្តធម្មជាតិ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វគ្គសុក្រឹតការ» មានន័យដូចម្ដេច ?


វគ្គសុក្រឹតការ


👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា វគ្គបណ្តុះបណ្តាលបន្ត ដើម្បីលើកកម្ពស់សមត្ថភាពឱ្យបានល្អប្រសើរជាងមុនស័ក្តិសមនឹងតួនាទីនិងភារកិច្ចដែលកំពុងបំពេញការងារ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វគ្គវិក្រឹតការ» មានន័យដូចម្ដេច ?


វគ្គវិក្រឹតការ


👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា វគ្គបណ្តុះបណ្តាលបន្ត ដើម្បីអភិវឌ្ឍវិជ្ជាជីវៈជាប់ជាប្រចាំតាមកាលកំណត់ ឬការចាំបាច់របស់ក្រសួង ស្ថាប័ន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វគ្គបំប៉ន» មានន័យដូចម្ដេច ?


វគ្គបំប៉ន


👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា វគ្គបណ្តុះបណ្តាលបន្ត ដើម្បីផ្តល់នូវសំណុំចំណេះដឹង ជំនាញនិងតម្លៃ បំពេញបន្ថែមឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តតួនាទី និងភារកិច្ចដែលបានកំណត់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វគ្គបណ្តុះបណ្តាល» មានន័យដូចម្ដេច ?


វគ្គបណ្តុះបណ្តាល


👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា សកម្មភាពនៃការផ្តល់ចំណេះដឹង ឬជំនាញជាក់លាក់ណាមួយ ក្នុងគោលដៅអភិវឌ្ឍសមត្ថភាពដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអ្នកចូលរួមពាក់ព័ន្ធផ្សេងទៀត ដើម្បីរួមចំណែកគាំទ្រដល់សមិទ្ធកម្ម នៃគោលបំ-ណងគោលនយោបាយ និងកម្មវិធីរបស់ក្រសួង ស្ថាប័ន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វគ្គន្តៈ» មានន័យដូចម្ដេច ?


វគ្គន្តៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < វគ្គ + អន្ត ” ទីបំផុត, ចុង ” ) ទីបំផុតវគ្គ, ចុងវគ្គ; អក្សរចុងវគ្គ គឺព្យញ្ជនៈ ៥ តួ ។
ឧទាហរណ៍៖ ង, ញ, ណ, ន, ម; ហៅ វគ្គន្តក្ខរៈ ក៏បាន ( បា. < វគ្គ + អន្ត + អក្ខរ; ព. វ. ) ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វគ្គ» មានន័យដូចម្ដេច ?


វគ្គ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. វគ៌ ) ពួក, បន; ក្រុម; ប្រជុំ; សង្កាត់; គ្នា ។
ឧទាហរណ៍៖ វគ្គអក្សរ, សេចក្ដីច្រើនវគ្គ ។ វគ្គក្ខរៈ ( វ័ក-គ័ក-ខ:រ៉:; បា. វគ្គក្ខរ < វគ្គ + អក្ខរ ) អក្សរក្នុងវគ្គ គឺព្យញ្ជនៈ ២៥ តួ តាំងពី ក ដល់ ម ចែកជាវគ្គមាន ៥ គឺ វគ្គក, វគ្គច, វគ្គដ, វគ្គត, វគ្គប; តាំងពី យ រៀងទៅហៅថា អក្សរសេសវគ្គ ឬ អក្សរអវគ្គ ( ព. វ ) ។ វគ្គព័ន្ធ (វ័ក-គ:ព័ន; បា.–ពន្ធ) ការចងបាច់គ្នាឬរួមគ្នាជាពួក : ធ្វើវគ្គព័ន្ធ ។ វគ្គភេទ ( វ័ក-គ:ភេត ) ការបែកពួក; ដំណើរផ្សេងពួកគ្នា ។ វគ្គវោត ឬ វោតវគ្គ ( វ័ក–) វគ្គនិងវោត ឬ វោតនិងវគ្គ : និយាយមានវោតវគ្គ និយាយតាមដំណើរសេចក្ដីមានសង្កាត់ច្បាស់លាស់ងាយស្ដាប់ងាយយល់ ( ម. ព. វោត ផង ) ។ វគ្គសន្និបាត ឬ វគ្គសមោសរ ( វ័ក-គ: សន់-និបាត ឬ –ស:ម៉ោ-ស ) ដំណើរភ្ជុំពួក; ការប្រជុំគ្នា ។ វគ្គស្នើរ (វ័ក–) សង្កាត់ដោយឡែកៗ : និយាយមានវគ្គស្នើរ, សេចក្ដីមានវគ្គស្នើរ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វក្សសម្ពន្ធ» មានន័យដូចម្ដេច ?


វក្សសម្ពន្


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្នែកវេយ្យាករណ៍ ដែលចែងពីនាទីនឹងការរៀបពាក្យពេចន៍ ក្នុងប្រយោគនីមួយៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វក្គំ» មានន័យដូចម្ដេច ?


វក្


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តម្រង់មូត្រ ថង់មួយគូនៅអមឆ្អឹងខ្នង ជាគ្រឿងទទួលទឹកនោម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វក្កំ» មានន័យដូចម្ដេច ?


វក្កំ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < វក្ក; សំ. វ្ឫក្ក ) តម្រងបស្សាវ: គឺអាការ:មួយប្រភេទ ក្នុងខ្លួនមនុស្ស មានសណ្ឋានជាសាច់ពីរដុំ ទ្រង់ទ្រាយស្រដៀងនឹងផ្លែស្វាយសម្រាប់ជ្រាបទឹកចូលទៅ ហើយជ្រាបហូរចុះមក ដក់ក្នុងក្រពះបស្សាវៈ ( សព្ទនេះ តាមទម្លាប់រៀងមកតែងប្រែថា “ទាច”, ប៉ុន្តែបើតាមពិត ទាច ជាឈ្មោះរោគធំពោះមួយប្រភេទ, មិនមែនជាឈ្មោះរបស់អាការ:ទេដឹង? ) សម្រាប់ប្រើជា រ. ស. ព្រះវក្កំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វក់» មានន័យដូចម្ដេច ?


វក់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ច្របល់សព្វអន្លើ។
ឧទាហរណ៍៖ វក់ស្ករត្នោតឲ្យរឹង ( ច្រើនប្រើ វឹត ជាង ) ។

                      វរចិត្តខ្លាំង; រឹតឆ្កួត។
ឧទាហរណ៍៖ វក់ចិត្ត; វក់ឆ្កួត ។

                     ងប់ចិត្តប្រព្រឹត្តលង់ក្នុងអំពើឥតប្រយោជន៍ ។
ឧទាហរណ៍៖ វក់កញ្ឆា, វក់ស្រា, វក់ល្បែង, វក់ដើរលេងយប់ ។

                     ខំប្រឹងហួសកំណត់ឥតឈប់សម្រាក ។
ឧទាហរណ៍៖ វក់ធ្វើការ, វក់រៀន។

                      វក់វី ឬ វីវក់ វិលចុះវិលឡើងដដែលៗដូចគេវី។
ឧទាហរណ៍៖ ដើរវក់វីច្រើនសាច្រើនត្រឡប់ ។ ធ្វើការវក់វី ឬ –វីវក់ ធ្វើការច្របូកច្របល់ ច្រើនមុខ នេះផងនោះផង ។ ប្រើវក់វី ប្រើឲ្យធ្វើការច្របូកច្របល់ហួសប្រមាណ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វក» មានន័យដូចម្ដេច ?


វក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឆ្នាំទី ៩ ( ស្វា )។
ឧទាហរណ៍៖ ឆ្នាំវកជាឆ្នាំទី ៩ ក្នុងចំនួនឆ្នាំទាំង ១២ មានឆ្នាំជូតជាខាងដើមបង្អស់ ឆ្នាំកុរជាខាងចុងបំផុត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វ» មានន័យដូចម្ដេច ?



មានន័យថា ព្យញ្ជនៈទី ២៩ តាមលំដាប់ពួកព្យញ្ជនៈទាំង ៣៣ តួ, ជាព្យញ្ជនៈទី ៤ ក្នុងសេសវគ្គឬអវគ្គ, ជាទន្តោដ្ឋជៈ មានសំឡេងកើតត្រង់ប្រទល់ធ្មេញនិងរឹមបបូរមាត់, ជាឃោសៈខាងអវគ្គ; មានបែបវេយ្យាករណ៍ឲ្យផ្លាស់ជា ព បានតាមគួរដល់ការប្រកប, ដូចជា
ឧទាហរណ៍៖ ទសវិធ > ទសពិធ, បវិត្រ > បពិត្រ, វណ៌ > ពណ៌, អត្តភាវ> អត្តភាព ជាដើម ។ តួ វ នេះខ្មែរប្រើសំឡេងជាពីរ គឺ វ និង វ៉ ទាំងមានសំឡេងដោយអំណាចព្យញ្ជនៈអឃោស សង្កត់ឲ្យជា វ៉ ផង ដូចជា កង្វារ, តង្វាយ, សង្វាត ជាដើម ។ សំ. បា. អានថា វៈ ឬ វ៉: ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា យានមួយប្រភេទ មានគ្រែ, ដងស្នែង, ដំបូល សម្រាប់ឥស្សរជនថ្នាក់ខ្ពស់ជិះ មានមនុស្សសែង។
ឧទាហរណ៍៖ គង់លើ-វ , ជិះវ ( មានប្រើច្រើនតែក្នុងសម័យពីដើម ); រ. ស. ព្រះវ វធម្មតា; (ព្រះសិវិកា ឬ ព្រះទីន័ងសិវិកាវមានក្បាច់រចនាវិចិត្រ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្អ​ឯក» មានន័យដូចម្ដេច ?


ល្អ​ឯក


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ល្អ​ផុត ។ សម្រាប់​ឯក​សម្រាប់​ទី​មួយ ឬ​តំណែង​ទី​មួយ ។
ឧទាហរណ៍៖ មន្រ្តី​សម្រាប់​ឯក ។ល។ អ. ថ. អេកៈ ឬ​តាម​ទម្លាប់​ថា អែកៈ ក៏​មាន​ខ្លះ (សំ. ឰក ឬ ឰក្យ អ. ថ. អែកៈ ឬ –ក្យៈ), ដូច​ជា ឯក​កោលាហល (–ល៉ាហល់) ដំណើរ​ជ្រួលជ្រើម​ព្រម​គ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្អ​អស់​អង្គ» មានន័យដូចម្ដេច ?


ល្អ​អស់​អង្គ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ល្អ​អស់​ទាំង​ខ្លួន, មាន​រូប​ល្អ​ឥត​ខ្ចោះ​ត្រង់​ណា ។ល។ (ម. ព. អង្គ ១ ន. ផង)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្អះ» មានន័យដូចម្ដេច ?


ល្អះ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលលះ, ស្រឡះ; ច្បាស់, ច្បាស់លាស់, ឥតស្អកស្អា; ដែលឃ្លាតស្រឡះពីគ្នា ។
ឧទាហរណ៍៖ សម្ដីល្អះ, ល្អះក; និយាយល្អះ; ភ្លឺល្អះ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​លះ, ស្រឡះ; ច្បាស់, ច្បាស់​លាស់, ឥត​ស្អក​ស្អា; ដែល​ឃ្លាត​ស្រឡះ​ពី​គ្នា ។
ឧទាហរណ៍៖ សម្ដី​ល្អះ, ល្អះ​ក; និយាយ​ល្អះ; ភ្លឺ​ល្អះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្អោម» មានន័យដូចម្ដេច ?


ល្អោម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទី​ ឬ​តំបន់​តូច​ដែល​នៅ​កណ្ដាល​គេ​ ឬ​ដែល​នៅ​កណ្ដាល​វាល​ធំ; ក្នុង​កណ្ដាល​លំហ។
ឧទាហរណ៍៖ ដី​មួយ​ល្អោម, ភូមិ​មួយ​ល្អោម,កោះ​មួយ​ល្អោម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្អោញ» មានន័យដូចម្ដេច ?


ល្អោញ


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​ប្រើ​ផ្សំ​ជា​មួយ​នឹង​ពាក្យ ហោច ថា : ហោច​ល្អោញ ហោច​ណាស់​គឺ​ដែល​មាន​បន្តិច​បន្តួច, ដែល​ស្តួច​ស្តើង​ឬ​ដែល​ស្ទើរ​តែ​នឹង​គ្មាន : ស្រុក​ហោច​ល្អោញ ស្រុក​ដែល​ខ្វះ​ខាត​អ្វី​ៗ​ទាំង​គ្រប់; វេលា​ហោច​ល្អោញ វេលា​ក្រី​ក្រ​លំបាក​ខ្លាំង; អាហារ​ហោច​ល្អោញ អាហារ​ស្តួច​ស្តើង, រលីប​រលាប ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្អោច» មានន័យដូចម្ដេច ?


ល្អោច


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលល្អិចខ្ទេចខ្ទី ។
ឧទាហរណ៍៖ ត្រូវគេបន្ទោសល្អោច, វាយល្អោចសាច់ ។

                      ល្អោចដៃ ល្អិតខ្ទេចខ្ទីដោយកម្លាំងដៃ, ពេញទំហឹងដៃ ។ ល្អោចតែម្ដង ! ឬ ល្អោចហើយ ! ឧ. ល្អិតខ្ទេចខ្ទីតែម្ដង! ឬល្អិតខ្ទេចខ្ទីហើយ! ។ ល្អិតល្អោច (ម. ព. ល្អិត) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្អៀចល្អែ» មានន័យដូចម្ដេច ?


ល្អៀចល្


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ព. សា.) ល្អៀច​ក្រៃ​ពេក។
ឧទាហរណ៍៖ ដី​ល្អៀច​ល្អែ (ប្រើ​តាម​ទម្លាប់​និយាយ​ដោយ​ស្រុក) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្អៀចល្អែ» មានន័យដូចម្ដេច ?


ល្អៀចល្អែ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ព. សា.) ល្អៀច​ក្រៃ​ពេក។
ឧទាហរណ៍៖ ដី​ល្អៀច​ល្អែ (ប្រើ​តាម​ទម្លាប់​និយាយ​ដោយ​ស្រុក) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្អៀច» មានន័យដូចម្ដេច ?


ល្អៀច


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ជ្រាយ, សើម​ប៉ផ្តៀច​ឬ​កខ្វក់​គួរ​ខ្ពើម។
ឧទាហរណ៍៖ ជ្រាយ​ល្អៀច, ដី​សើម​ល្អៀច ។

                      អ្នក​ស្រុក​ខ្លះ​ប្រើ​ពាក្យ​នេះ​សំដៅ​សេចក្ដី​ថា “ខ្ពើម” ក៏​មាន គេ​និយាយ​ថា ខ្ញុំ​ល្អៀច​ណាស់ ! ខ្ញុំ​ខ្ពើម​ណាស់ ! រអៀច


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្អៀង» មានន័យដូចម្ដេច ?


ល្អៀង


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ផ្អៀង​ម្ខាង។
ឧទាហរណ៍៖ ដី​ល្អៀង ។

                      ចិត្ត​ល្អៀង ចិត្ត​ដែល​ងាក​បែរ​ទៅ​រក​ម្ខាង​ជាង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្អួត» មានន័យដូចម្ដេច ?


ល្អួត


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ស្វិត​ ឬ​សើម​ល្មួត។
ឧទាហរណ៍៖ ចម្រៀក​ផ្តៅ​ល្អួត, សរសៃ​ថ្នាំ​ល្អួត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្អូតធំ» មានន័យដូចម្ដេច ?


ល្អូតធំ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ៤៨-៥២ ស.ម.។ មានបណ្តោយខ្លួនធំ ក្បាល ក កន្ទុយ និងផ្នែកខាងក្រោមមានពណ៌ខ្មៅរលោង ធំជាងល្អូតស្បូវ ស្លាបមានពណ៌ក្រហមជាំ ភ្នែកក្រហម ចំពុះ និងជើងខ្មៅ។ សំឡេង៖ យំជាប់ៗគ្នាអ៊ូតៗៗៗ ចុងបញ្ចប់ញាប់កាន់តែខ្លាំង។ ទីជំរក៖ តំបន់វាលជាយព្រៃ គុម្ពោតព្រៃ តំបន់វាលស្មៅ តាមស្ទឹងអូរ ព្រៃកោងកាង។ រដូវបន្តពូជ៖ ចាប់ពីខែមករា ដល់ខែសីហា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្អូត» មានន័យដូចម្ដេច ?


ល្អូត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សី​មួយ​ប្រភេទ មាន​ពីរ​បែប​គឺ ល្អូត​គូក ឬ ល្អូត​ធំ មាត្រ​ធំ សម្បុរ​ក្រហម​ក្រមៅ ភ្នែក​ក្រហម; ល្អូត​ស្បូវ មាត្រ​តូច សម្បុរ​ក្រហម​ព្រលែត​លាយ​ពព្រុស​ភ្នែក​ក្រហម ច្រើន​នៅ​អាស្រ័យ​ក្នុង​ព្រៃ​ល្បាត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្អូក» មានន័យដូចម្ដេច ?


ល្អូក


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ស្ទាប​ឬ​ប៉ះ​ត្រូវ​មាន​សម្ផស្ស​ត្រជាក់​ស្រួល ។
ឧទាហរណ៍៖ សាច់​ត្រជាក់​ល្អូក ។

                       ដែល​ផ្អែម​ត្រជាក់ ។
ឧទាហរណ៍៖ រស​ផ្អែម​ល្អូក, សម្ដី​ផ្អែម​ល្អូក ។ ល្អូក​ល្អិន (ម. ព. ល្អិន) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្អីភាជន៍» មានន័យដូចម្ដេច ?


ល្អីភាជន៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ល្អីតូចរាក់បន្ទោះល្អិត សម្រាប់ប្រើដាក់បាយបរិភោគ (ច្រើនមានប្រើតាមខែត្រក្រៅតែក្នុងសម័យពីដើម) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្អី» មានន័យដូចម្ដេច ?


ល្


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កញ្ជើ​រាង​ស្មើ​លើ​ស្មើ​ក្រោម ។
ឧទាហរណ៍៖ ស្រូវ​មួយ​ល្អី។

                     ល្អី​ភាជន៍ ល្អី​តូច​រាក់​បន្ទោះ​ល្អិត សម្រាប់​ប្រើ​ដាក់​បាយ​បរិភោគ (ច្រើន​មាន​ប្រើ​តាម​ខែត្រ​ក្រៅ​តែ​ក្នុង​សម័យ​ពី​ដើម) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្អិន» មានន័យដូចម្ដេច ?


ល្អិន


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ត្រជាក់​ស្រួល ។
ឧទាហរណ៍៖ ត្រជាក់​ល្អិន (ម. ប្រ.) ។

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​ប្រើ​ផ្សំ​ជា​មួយ​នឹង​ពាក្យ ល្អូក ថា ។
ឧទាហរណ៍៖ សម្ដី​ល្អូក​ល្អិន សម្ដី​ត្រជាក់​ទន់​ផ្អែម​សុភាព ។ សាច់​ល្អូក​ល្អិន សាច់​ធាត់​ទ្រលុក​ត្រជាក់​ស្រួល សម្បុរ​ស្រស់​បស់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្អិត» មានន័យដូចម្ដេច ?


ល្អិត


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​តូច​ឆ្មារ : សរសៃ​ល្អិត, គ្រាប់​ល្អិត ។ ដែល​ខ្ទេច, ប៉ន់ : បុក​ល្អិត, ទំពា​ល្អិត ។ ដែល​ហ្មត់ហ្មង, ឈ្លាសវៃ; ប្រាកដ​ប្រជា : ប្រាជ្ញា​ល្អិត, គំនិត​ល្អិត ។ ដែល​ទន់​ផ្អែម, សុភាព គួរ​ស្តាប់ : វាចា​ល្អិត ។ ដែល​ម៉ដ្ឋ, រលីង, ផូរផង់ : សាច់​ល្អិត ។ ល្អិត​ល្អ ល្អិត​ដោយ​ប្រពៃ, ល្អិត​សព្វ​គ្រប់ ។ ល្អិត​ល្អន់ (ម. ព. ល្អន់) ។ ល្អិត​ល្អោច ល្អិត​ខ្ទេច​ខ្ទី; រំកាច់​រំកោច ។ ល្អ​ល្អិត (ម. ព. ល្អ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​តូច​ឆ្មារ : សរសៃ​ល្អិត, គ្រាប់​ល្អិត ។ ដែល​ខ្ទេច, ប៉ន់ : បុក​ល្អិត, ទំពា​ល្អិត ។ ដែល​ហ្មត់ហ្មង, ឈ្លាសវៃ; ប្រាកដ​ប្រជា : ប្រាជ្ញា​ល្អិត, គំនិត​ល្អិត ។ ដែល​ទន់​ផ្អែម, សុភាព គួរ​ស្តាប់ : វាចា​ល្អិត ។ ដែល​ម៉ដ្ឋ, រលីង, ផូរផង់ : សាច់​ល្អិត ។ ល្អិត​ល្អ ល្អិត​ដោយ​ប្រពៃ, ល្អិត​សព្វ​គ្រប់ ។ ល្អិត​ល្អន់ (ម. ព. ល្អន់) ។ ល្អិត​ល្អោច ល្អិត​ខ្ទេច​ខ្ទី; រំកាច់​រំកោច ។ ល្អ​ល្អិត (ម. ព. ល្អ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្អាន» មានន័យដូចម្ដេច ?


ល្អាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្នាម​ជា​លំអាន, ស្នាម​ឬ​លំអាន​ដែល​អូស; សេចក្ដី​សៅហ្មង, ដំណើរ​មោះមៃ ។ ប្រើ​ដូច​ជា កិ. វិ. ក៏​បាន : និយាយ​ពុំ​ឲ្យ​ល្អាន ។ ព. ទ. បុ. អូស​ទូក​ពុំ​ឲ្យ​ល្អាន ចាប់​ត្រី​បាន​ពុំ​ឲ្យ​ល្អក់​ទឹក (មើល​ក្នុង​ពាក្យ អូស ផង) ។
ឧទាហរណ៍៖ ឥត​មាន​ល្អាន ។

                      ប្រើ​ដូច​ជា កិ. វិ. ក៏​បាន។
ឧទាហរណ៍៖ និយាយ​ពុំ​ឲ្យ​ល្អាន ។ ព. ទ. បុ. អូស​ទូក​ពុំ​ឲ្យ​ល្អាន ចាប់​ត្រី​បាន​ពុំ​ឲ្យ​ល្អក់​ទឹក (មើល​ក្នុង​ពាក្យ អូស ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្អាត» មានន័យដូចម្ដេច ?


ល្អាត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. រអាត) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្អាច់» មានន័យដូចម្ដេច ?


ល្អាច់


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សាមញ្ញ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ ល្អ ថា។
ឧទាហរណ៍៖ ល្អ​ល្អាច់ (ម. ព. ល្អ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្អាងទឹកក្រោមដី» មានន័យដូចម្ដេច ?


ល្អាងទឹកក្រោមដី


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ទឹកក្រោមដីដែលស្ថិតនៅជាអចិន្រ្តៃយ៍ក្នុងល្អាងធម្មជាតិក្រោមដី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្អាង» មានន័យដូចម្ដេច ?


ល្អាង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. រអាង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្អន់» មានន័យដូចម្ដេច ?


ល្អន់


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ប៉ន់ ។

👉ថ្នាក់ពាក្យជា បរិវារសព្ទ

មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ ល្អិត ថា។
ឧទាហរណ៍៖ ល្អិត​ល្អន់ ល្អិត​ប៉ន់, ល្អិត​ក្រៃ​ពេក : បុក​ឲ្យ​ល្អិត​ល្អន់, គិត​ល្អិត​ល្អន់; គំនិត​ល្អិត​ល្អន់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្អង» មានន័យដូចម្ដេច ?


ល្អង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លំអង​យ៉ាង​ល្អិត, ផង់​ល្អិត ។
ឧទាហរណ៍៖ ឥត​ខ្លាច​ប៉ុន​ល្អង, ល្អង​ធូលី ។

                       ល្អង​ធូលី​ព្រះ​បាទ ពាក្យ​សម្រាប់​និយាយ​ក្រាប​បង្គំ​ទូល​ក្សត្រិយ៍​ទ្រង់​រាជ្យ​ ដោយ​បន្ទាប​ខ្លួន​អ្នក​និយាយ​ហាក់​ដូច​ជា​យក​សីល។

ឧទាហរណ៍៖ ទៅ​ក្រាប​ក្រោម​ល្អង​ធូលី​ដែល​ជាប់​នៅ​ព្រះ​បាទ : សូម​ក្រាប​បង្គំ​ទូល​ក្រោម​ធូលី​ព្រះ​បាទ​នៃ…

                       ប្រើ​ជា​បុរិស​សព្វនាម​ជា​ជំនួស​ព្រះ​នាម​សម្តេច​ព្រះ​មហា​ឧបរាជ ឬ​សម្តេច​ព្រះ​ឧបយុវ​រាជ ឬ​ក៏​សម្តេច​ព្រះ​មហា​សង្ឃ​រាជ​ជាដើម​ក៏​បាន។
ឧទាហរណ៍៖ ល្អង​ធូលី​ព្រះ​បាទ​ទ្រង់​ស្តេច​ទៅ … ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្អក់» មានន័យដូចម្ដេច ?


ល្អក់


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មិន​ថ្លា, មិន​បរិសុទ្ធ, ដែល​សៅហ្មង។
ឧទាហរណ៍៖ ទឹក​ល្អក់, ចិត្ត​ល្អក់, ភ្នែក​ល្អក់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្អ» មានន័យដូចម្ដេច ?


ល្អ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា មិន​អាក្រក់ គឺ​ឥត​មាន​ហ្មង, មិន​មាន​ទាស់, មិន​ឆ្គង, ត្រឹម​ត្រូវ, ប្រពៃ : ចិត្ត​ល្អ, រូប​ល្អ, អំពើ​ល្អ, សម្ដី​ល្អ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា  ដោយ​ប្រពៃ, ត្រឹម​ត្រូវ, ស្រួល​បួល : ប្រព្រឹត្ត​ល្អ, និយាយ​ល្អ, ធ្វើ​ការ​ល្អ ។ ល្អ​ជា ស្លូត​ត្រង់, ត្រឹម​ត្រូវ : មនុស្ស​ល្អ​ជា, សម្ដី​ល្អ​ជា; និយាយ​ល្អ​ជា ។ ល្អ​មើល ល្អ​គួរ​ឲ្យ​ចង់​មើល, ល្អ​ស្រួល​មើល ។ ល្អ​ស៊ី ល្អ​គួរ​ឲ្យ​ចង់​ស៊ី, ឆ្ងាញ់​ពិសា (ព. សា. ; ព. គ. ល្អ​ទទួល​ទាន) ។ ល្អល្អាច់ (ព. សា.) ស្អាត​បាត, សមរម្យ : រូប​រាង​ល្អ​ល្អាច់ ។ ស្រួល​បួល : ធ្វើ​ការ​ឲ្យ​ល្អ​ល្អាច់ ! ។ ល្អ​ល្អិត ល្អ​ហ្មត់​ហ្មង, ល្អ​ប្រពៃ : រូប​ឆោម​ល្អ​ល្អិត ។ ស្រួល​បួល, ប្រយ័ត្ន​ប្រយែង : ធ្វើ​ការ​ឲ្យ​ល្អ​ល្អិត ! ។ ល្អ​ល្អះ ល្អ​ស្រលួត​ស្រឡះ, ល្អ​ឥត​ឆ្គង : រូប​ឆោម​ល្អ​ល្អះ ។ ព. កា. ប្រើ​ជា ល្អះ​ល្អ ក៏​បាន, ដូច​ជា : រូប​ឆោម​ល្អះ​ល្អ មិន​ខ្មៅ​មិន​ស ល្មម​តែ​សមរម្យ មិន​ខ្ពស់​មិន​ទាប​ មិន​តូច​មិន​ធំ ស្រគត់​ស្រគំ សម​ជា​អ្នក​មុខ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្ហោស» មានន័យដូចម្ដេច ?


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. រហោស ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្ហោល» មានន័យដូចម្ដេច ?


ល្ហោល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. រហោល ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្ហែល្ហើយ» មានន័យដូចម្ដេច ?


ល្ហែល្ហើយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ល្ហែល្មមឈប់លំហើយខ្លួនបាន ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ល្ហែល្មមឈប់លំហើយខ្លួនបាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្ហែម» មានន័យដូចម្ដេច ?


ល្ហែម


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា
ឧទាហរណ៍៖

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទន់​ផ្អែម​សុភាព (ចំពោះ​តែ​សម្ដី)។
ឧទាហរណ៍៖ សម្ដី​ល្ហែម, សម្ដី​ផ្អែម​ល្ហែម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖