Posted on Leave a comment

តើពាក្យ «ព្រៀងលាន» មានន័យដូចម្ដេច ?


ព្រៀងលាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកដទៃ ឬអ្នកកន្ទៀត ដែលនៅភូមិជាមួយគ្នា រាប់អានគ្នាទុកស្មើញាតិសន្ដាន។
ឧទាហរណ៍៖ ញាតិព្រៀងលាន, សន្ដានព្រៀងលាន (ហៅថា ញាតិភូមិផង ឬ ញាតិភូមិផងរបងជាមួយ ក៏បាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រើសៗ» មានន័យដូចម្ដេច ?


ព្រើសៗ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. ព្រើស ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រើស» មានន័យដូចម្ដេច ?


ព្រើស


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រីករាយខ្លាំង, ស្រើបស្រួលក្នុងចិត្ត ព្រឺសចិត្ត។
ឧទាហរណ៍៖ ព្រើសចិត្ត ។

                     ( ម. ព. ប្រឹសៗ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រើល» មានន័យដូចម្ដេច ?


ព្រើល


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ផ្ដាស; ដែលវរចិត្ត, វក់ចិត្ត; ដែលមានចិត្តវិបរិតយល់ភ្លាត់។
ឧទាហរណ៍៖ ចិត្តព្រើល, មនុស្សព្រើល ។ ព្រើល! ឬព្រើលៗ !

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ផ្ដាស! ឬផ្ដាសៗ!; ពាក្យទ្រគោះសម្រាប់ស្ដីបន្ទោសឬបន្ទច់បង្អាក់អ្នកដទៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រើម» មានន័យដូចម្ដេច ?


ព្រើម


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជ្រើមដោយសេចក្ដីរីករាយសប្បាយខ្លាំង។
ឧទាហរណ៍៖ ចង្វាព្រើម, កំលោះព្រើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រើត» មានន័យដូចម្ដេច ?


ព្រើត


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលភ្ញាក់ដូចគេកន្ត្រាក់។
ឧទាហរណ៍៖ ភ្ញាក់ព្រើត; អរព្រើត ។

                     ព្រើតព្រើម អរខ្លាំង, រីករាយសប្បាយខ្លាំង, ជ្រើមក្នុងចិត្តព្រើតៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រួស» មានន័យដូចម្ដេច ?


ព្រួស


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បញ្ចេញទឹក ឬទឹកមាត់ពីក្នុងមាត់ឲ្យខ្ចាយព្រោងដោយកម្លាំងខ្យល់។
ឧទាហរណ៍៖ ព្រួសទឹក, ព្រួសទឹកមាត់, ពស់ព្រួសពិស ។

                   ស្ដោះព្រួស ស្ដោះដោយបញ្ចេញទឹកមាត់ឲ្យចេញព្រោងទៅលើអ្នកជំងឺ ។ គ្រូស្ដោះព្រួស គ្រូស្ដោះជំងឺ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រួលៗ» មានន័យដូចម្ដេច ?


ព្រួលៗ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. ព្រួល ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ម. ព. ព្រួល ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រួល» មានន័យដូចម្ដេច ?


ព្រួល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កម្រងបន្ទោះធំៗ ឬរនាបតូចៗ សម្រាប់ទស់ខាំងមច្ឆជាតិឬសម្រាប់អបស្ទបដៃជើងបាក់ជាដើម ។ ឈ្មោះស្វាយមួយប្រភេទ ហៅថា ស្វាយមីងព្រួល ។ ឈ្មោះត្រីស្រកាមួយប្រភេទ មានសម្បុរស។
ឧទាហរណ៍៖ ត្រីព្រួល, ព្រួលកន្លង់, ព្រួលខ្មៅមុខ ឬ ព្រួលកោង ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទ្រួសៗ, លំៗដុំៗ; ស្ទើរ, ស្ទើរៗ, ព្រាងៗ។
ឧទាហរណ៍៖ ចាំព្រួលៗ; ឆ្អិនព្រួលៗ ។

                    ក្រហមព្រួល ឬ ក្រហមព្រួលៗ ក្រហមស្ទើរ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ទ្រួសៗ, លំៗដុំៗ; ស្ទើរ, ស្ទើរៗ, ព្រាងៗ។
ឧទាហរណ៍៖ ចាំព្រួលៗ; ឆ្អិនព្រួលៗ ។

                    ក្រហមព្រួល ឬ ក្រហមព្រួលៗ ក្រហមស្ទើរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រួយព្រះហទ័យ (ព្រួយព្រះទ័យ, ព្រួយព្រះរាជហឫទ័យ)» មានន័យដូចម្ដេច ?


ព្រួយព្រះហទ័យ (ព្រួយព្រះទ័យ, ព្រួយព្រះរាជហឫទ័យ)


👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រួយចិត្ត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រួយចិត្ត» មានន័យដូចម្ដេច ?


ព្រួយចិត្ត


👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រួយព្រះហទ័យ (ព្រួយព្រះទ័យ, ព្រួយព្រះរាជហឫទ័យ)


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រួយ» មានន័យដូចម្ដេច ?


ព្រួយ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កើតទុក្ខ, ម្នេញ, លំបាកចិត្ត, ជាទុក្ខ, នឹកថប់បារម្ភ។
ឧទាហរណ៍៖ ខ្ញុំព្រួយណាស់ ។

                      ព្រួយចិត្ត លំបាកឬថប់បារម្ភក្នុងចិត្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រួម» មានន័យដូចម្ដេច ?


ព្រួម


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. ប្រួម ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រួត» មានន័យដូចម្ដេច ?


ព្រួត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. ប្រួត កិ. និង ប្រួត ន. ) ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ប្រួត កិ. និង ប្រួត ន. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រួញ» មានន័យដូចម្ដេច ?


ព្រួញ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សរ, កូនសរ, កាំស្នា, កាំធ្នូ។
ឧទាហរណ៍៖ ពត់ព្រួញ, បំពង់ព្រួញ ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះទម្រង់កាំសរ


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រួច» មានន័យដូចម្ដេច ?


ព្រួច


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពុះចេញពីក្នុងទឹក។
ឧទាហរណ៍៖ ទឹកព្រួច ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលចេញពពុះផុសឡើងពីក្នុងទឹក។
ឧទាហរណ៍៖ ទឹកពុះព្រួចៗ ។

                     នឹកព្រួច នឹកភ្នកមួយសម្ទុះចិត្ត ។ ព្រឺព្រួច ព្រឺក្នុងចិត្តដូចជាទឹកព្រួចឡើង ។ ភ័យព្រួច, អរព្រួច ភ័យ, អរ ភ្លែតឡើងមួយសម្ទុះចិត្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រួក» មានន័យដូចម្ដេច ?


ព្រួក


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលហើមសាច់ធូរៗជ្រាកៗ, ដែលពុកផុយ។
ឧទាហរណ៍៖ ហើមសាច់ព្រួកៗ, ឡើងសាច់ព្រួកៗ (ម. ព. ប្រួក គុ. ) ។

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( ម. ព. ប្រួក ឧ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រូស ស, ព្រូសក្រហម, ព្រូសភ្នំ» មានន័យដូចម្ដេច ?


ព្រូស ស, ព្រូសក្រហម, ព្រូសភ្នំ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សធំមួយប្រភេទកម្ពស់ ២៥-៣០ ម​ ដុះក្នុងព្រៃក្រាស់ នៃប្រទេសខ្មែរ លាវ​ វៀតណាម។ ផ្លែព្រូសភ្នំអាចបរិភោគបាន។ ឈើសម្រាប់សង់ផ្ទះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រូស» មានន័យដូចម្ដេច ?


ព្រូស


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយដួល, ធ្លាយ, ធ្លាក់, ទធាក់។
ឧទាហរណ៍៖ ដួលព្រូស, ធ្លាយព្រូស, ធ្លាក់ព្រូស, ទធាក់ព្រូសៗ ( និយាយថា ស្រ៊ូស, ស្រ៊ូសៗ ក៏មាន ) ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើព្រៃមួយប្រភេទ ពួកទ្រមូងមានផ្លែប្រើជាអាហារបាន។
ឧទាហរណ៍៖ ផ្លែព្រូស ។

                     ព្រូសជាព្រឹក្ស កំពស់ ១០-១៥ម មានសំបក្រមៅខាងក្រៅ ដុះក្នុងព្រៃមានសមុទ្រ និងព្រៃស្រោងឆ្ងាយពីទឹក នៃប្រទេសខ្មែរ និង វៀតណាម។ ឈើល្អសម្រាប់សង់ផ្ទះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រូន» មានន័យដូចម្ដេច ?


ព្រូន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ភ្រូន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រូត» មានន័យដូចម្ដេច ?


ព្រូត


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយខ្យល់ធ្លាយចេញលាន់រន្ថាន់ចាករន្ធឬប្រហោងចង្អៀត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រូ» មានន័យដូចម្ដេច ?


ព្រូ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សូរសន្ធឹកសម្ទុះសត្វស្លាបច្រើន ដែលស្ទុះហើរឡើងព្រមគ្នា ។
ឧទាហរណ៍៖ ហ្វូងចាបហើរព្រូ . . . ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រុស» មានន័យដូចម្ដេច ?


ព្រុស


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( បា. ភុស ឬ ភុស្ស ) ប្រឹងដកកស្រែកបន្លឺសូរសព្ទខ្លាំងៗ ផ្ទួនៗ( និយាយចំពោះតែសុនខ )។
ឧទាហរណ៍៖ ឆ្កែព្រុស ។

                     ព. ទ. បុ. ឆ្កែព្រុសមិនដែលខាំ និយាយពីមនុស្សដែលបានតែខាងកម្ទរសម្ដីរំអាមុន មិនដែលហ៊ានធ្វើ ឬ រមែងតែធ្វើមិនកើតដូចមាត់ថានោះទេ ដូចជាសុនខតែព្រុសមុនហើយមិនដែលហ៊ានខាំ ។ មួយយ៉ាងទៀតថា បានតែព្រុស ឬ បានតែខាងព្រុស គឺបានតែខាងថាកោកៗ ឥតអំពើ (គួរសរសេរ ភ្រុស ប៉ុន្ដែដោយធ្លាប់ប្រើ ព្រុស មកយូរហើយក៏គួរទុកឲ្យនៅទៅចុះ, បើត្រូវការសរសេរ ភ្រុស វិញក៏បានជិតប្រភពដើមថា ភុស ឬ ភុស្ស ជាង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រុល» មានន័យដូចម្ដេច ?


ព្រុល


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផ្អើលជ្រួលឡើង; ខ្ពុរឬហុយខ្ជោលទ្រលោមឡើង។
ឧទាហរណ៍៖ មូសព្រុល គឺមូសផ្អើលហើរមីរដេរដាស; រំកាច់ភ្លើងព្រុលឡើង គឺរំកាច់ភ្លើងខ្ពុរខ្ជោលឡើងដោយបុករុក ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វចតុប្បាទព្រៃមួយប្រភេទ មានរូបរាងស្រដៀងនឹងជ្រូក ប៉ុន្ដែមាឌតូចជាងច្រើន ជាសត្វរហ័សរហួនណាស់ ហៅថា ជ្រូកព្រុល គេយកខ្លាញ់វាធ្វើជាឱសថរឹតរម្ងាប់រោគងាស់សរសៃ។
ឧទាហរណ៍៖ ខ្លាញ់ជ្រូកព្រុល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រុយណេ» មានន័យដូចម្ដេច ?


ព្រុយណេ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស ព្រុយណេ, (រាជធានី/​រដ្ឋធានី) បានដាស៊េរីបេហ្កាវ៉ាន់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រុយ» មានន័យដូចម្ដេច ?


ព្រុយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សក់, រោម, សរសៃ, បន្ទោះ ដែលលូត, លាស់, លយ វែងជាងគេ។
ឧទាហរណ៍៖ ព្រុយក្ងោក, ព្រុយសំពត់, ព្រុយកន្ទេល ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា រពុយ, គ្រឿនៗបន្តគ្នា។
ឧទាហរណ៍៖ មេភ្លៀងហើរព្រុយ, មេអំបៅហើរព្រុយ គឺហើររពុយឬហើរពព្រុយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រុចសែល» មានន័យដូចម្ដេច ?


ព្រុចសែល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស ប៊ែលហ្ស៊ិក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រុកៗ» មានន័យដូចម្ដេច ?


ព្រុកៗ


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយហើមឬធូរព្រួកៗ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលធូរៗ ងាយជីក, ងាយបុក
ឧទាហរណ៍៖ ដីព្រុកៗ; ដែលហើមទន់ជ្រាយរកកល់ពុកឬស្អុយខូច : សាច់ព្រុកៗ; ត្រីនេះបាក់់សាច់ព្រុកៗអស់ទៅហើយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រឺះ» មានន័យដូចម្ដេច ?


ព្រឺះ


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( ម. ព. ព្រឺស ឧ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រឺស» មានន័យដូចម្ដេច ?


ព្រឺស


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ព្រើសចិត្ត, ស្រើបស្រួលក្នុងចិត្ត, មានកម្លាំងចិត្តស្ទុះស្ទាឡើង។
ឧទាហរណ៍៖ ព្រឺសចិត្ត ។

                     ព្រមព្រឺស ព្រមគ្នាធ្វើការដោយមូលចិត្តតែមួយ ។

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយអ្វីមួយដែលធ្ងន់ធ្លាក់ផ្ទាល់នឹងដី ឬដោយចាប់ដកអ្វីៗ។
ឧទាហរណ៍៖ ធ្លាក់ព្រឺស, ចាប់ដកព្រឺស ឬ ព្រឺះ ឬក៏ឮដោយទធាក់ខ្លាំង : ទធាក់ព្រឺសៗ ឬ ព្រឹះៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រឺ» មានន័យដូចម្ដេច ?


ព្រឺ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឡើងសម្បុរស្បែកគគ្រន់ (ឡើងសម្បុរគីង្គក់) រោមឡើងច្រាងដោយរងាខ្លាំងឬដោយស្ញើបខ្លាំង, ដោយមានអំណរខ្លាំង។
ឧទាហរណ៍៖ ព្រឺស្បែក, ព្រឺរោម ។

                     ព្រឺប្រុងរោមាព្រឺរោមច្រាងឡើង ( ព. ទេ. ឬ ព. កា. ) ។ ព្រឺព្រួច ព្រួចក្នុងចិត្តព្រឺស្បែកព្រឺរោម។ ព្រឺសាច់ព្រឺឈាម ស្រៀវសាច់ព្រឺដោយខ្លាចខ្លាំង ។ ឥតព្រឺ ឥតញញើត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រឹស្ទិករាសី» មានន័យដូចម្ដេច ?


ព្រឹស្ទិករាសី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ព្រឹស្ទិក ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រឹស្ចិក» មានន័យដូចម្ដេច ?


ព្រឹស្ចិក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. វ្ឫឝ្ចិក ឬ –រាឝិ; បា. វិច្ឆិក ឬ –រាសិ ) ខ្ទួយ ឬរាសីខ្ទួយ ។ ឈ្មោះផ្កាយរូបខ្ទួយ ។ ឈ្មោះខែទី៨នៃសុរិយគតិមានថ្ងៃ៣០គត់, ត្រូវគ្នានឹងខែណោវ៉មប្រិ៍ (ខែទី១១) បារាំងសែស។
ឧទាហរណ៍៖ ខែព្រឹស្ចិក ឬ ព្រឹស្ចិករាសី ។ សព្វថ្ងៃប្រើជា វិច្ឆិកា ជាខែទី១១ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រឹសភៈ» មានន័យដូចម្ដេច ?


ព្រឹសភៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. វ្ឫឞភ ឬ –រាឝិ; បា. ឧសភ ឬ –រាស) គោឈ្មោល, គោឡើងក, គោបាឬរាសីគោឈោ្មល . . . ។ ឈ្មោះផ្កាយរូបគោឈ្មោល ។ ឈ្មោះខែទី ២ នៃសុរិយគតិ, មានថ្ងៃ ៣១, ត្រូវគ្នានឹងខែម៉េ ( ខែ ទី ៥ ) បារាំងសែស។
ឧទាហរណ៍៖ ខែព្រឹសភៈ ឬ ព្រឹសករាសី ។ សព្វថ្ងៃប្រើជា ឧសភា ជាខែទី ៥ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រឹសភរាសី» មានន័យដូចម្ដេច ?


ព្រឹសភរាសី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ព្រឹសភ: ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រឹលៗ» មានន័យដូចម្ដេច ?


ព្រឹលៗ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលភ្លឺតិចៗ ឬ ដែលមើលឃើញតិចៗ មិនច្បាស់។
ឧទាហរណ៍៖ ភ្លឺព្រឹលៗ; ឃើញព្រឹលៗ ឬ ព្រិលៗ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលភ្លឺតិចៗ ឬ ដែលមើលឃើញតិចៗ មិនច្បាស់។
ឧទាហរណ៍៖ ភ្លឺព្រឹលៗ; ឃើញព្រឹលៗ ឬ ព្រិលៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រឹល» មានន័យដូចម្ដេច ?


ព្រឹល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រាប់ភ្លៀងរឹងៗ មានសណ្ឋានជាទឹកកក ដែលធ្លាក់ក្នុងវេលាមានត្រជាក់ខ្លាំង ឬធ្លាក់នៅទីមានចំហាយត្រជាក់ខ្លាំង។
ឧទាហរណ៍៖ ភ្លៀងធ្លាក់ព្រឹល ឬ ធ្លាក់ព្រិល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រឹមៗ» មានន័យដូចម្ដេច ?


ព្រឹមៗ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលភ្លឺឬឆេះ, បើកតិចៗភ្លឹមៗ។
ឧទាហរណ៍៖ ភ្លើងភ្លឺព្រឹមៗ; ភ្លើងឆេះព្រឹមៗ, បើកថ្ងៃព្រឹមៗ, បើកភ្នែកព្រឹមៗ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលភ្លឺឬឆេះ, បើកតិចៗភ្លឹមៗ។
ឧទាហរណ៍៖ ភ្លើងភ្លឺព្រឹមៗ; ភ្លើងឆេះព្រឹមៗ, បើកថ្ងៃព្រឹមៗ, បើកភ្នែកព្រឹមៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រឹម» មានន័យដូចម្ដេច ?


ព្រឹម


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ញញើត; ច្រើននិយាយថា មិនព្រឹម, ឥតព្រឹម, គ្មានព្រឹម . . . ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រឹប» មានន័យដូចម្ដេច ?


ព្រឹប


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយបាញ់កាំភ្លើងព្រមគ្នាជាដើម ។ ព្រមព្រឹប ស្រុះគ្នាហាក់ដូចគេបាញ់កាំភ្លើងព្រមគ្នាឮសូរព្រឹប ។ ធ្វើការតែមួយព្រឹបហើយស្រេច ធ្វើការស្រុះគ្នាតែមួយសម្ទុះហើយស្រេច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រឹន្ទបាលឯក» មានន័យដូចម្ដេច ?


ព្រឹន្ទបាលឯក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា នាយទាហានមានឋានន្តរសក្តិបន្ទាប់ពីអនុសេនីយ៍។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រឹន្ទ» មានន័យដូចម្ដេច ?


ព្រឹន្ទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពួក; ចំនួន, ចំនួនច្រើន; ពួកអ្នកច្រៀងភ្លេងតន្រ្ដី( ច្រើនប្រើតែក្នុងកាព្យបុរាណមានកាព្យរាមកេរ្តិ៍ជាដើម ); ពលព្រឹន្ទ គឺពលទាំងអស់, ពលច្រើន ឬពួកពល ។ ព្រឹន្ទបាលទោ (ព្រឹន-ទៈបាល– ) ព្រឹន្ទបាលថ្នាក់ទី ២ ( ឋានន្តររបស់នាយទាហានរង នៅត្រង់ចន្លោះពលបាលឯកនិងព្រឹន្ទបាលឯក; បារ. Adjudant ) ។ ព្រឹន្ទបាលឯក ព្រឹន្ទបាលថ្នាក់ទី១(ឋានន្តររបស់នាយទាហានរងខ្ពស់ជាងព្រឹន្ទបាលទោ; បារ. Adjudantchef ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. វ្ឫន្ទ ) ច្រើន; ទាំងអស់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រឹទ្ធី» មានន័យដូចម្ដេច ?


ព្រឹទ្ធី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ព្រឹទ្ធិ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រឹទ្ធិរោគ» មានន័យដូចម្ដេច ?


ព្រឹទ្ធិរោគ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. វ្ឫទ្ធិ; បា. វុឌ្ឍិ ឬវុទ្ធិ + រោគ ) រោគធំអណ្ឌៈ ( រោគកោប ); ហៅថា វុទ្ធិរោគ ក៏បាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រឹទ្ធិករ» មានន័យដូចម្ដេច ?


ព្រឹទ្ធិករ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នករកស៊ីអាករគេដូចរបៀបខាងលើ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រឹទ្ធិកម្ម» មានន័យដូចម្ដេច ?


ព្រឹទ្ធិកម្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. វ្ឫទ្ធិ + កម៌ន; បា. វុឌ្ឍិ ឬ វុទ្ធិ + កម្ម ) ការយកចំណេញច្រើនហួសពេក ( ស៊ីចំណេញច្រើនពេក ) ឬយកការប្រាប់ធ្ងន់ហួសប្រមាណ ។
ឧទាហរណ៍៖ ព្រឹទ្ធិកម្មរបស់គហបតី ឬ គហបតានី ។

                     ការចងការប្រាក់យកចំណេញហួសប្រមាណ ដូចជាពាក្យថា ១០ ទៅជា ១២ ក្នុងមួយខែដូច្នេះឯង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រឹទ្ធាបចាយនៈ» មានន័យដូចម្ដេច ?


ព្រឹទ្ធាបចាយនៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. វ្ឫទ្ធ; បា. វុឌ្ឍ ឬ វុទ្ធ + អបចាយន ) សេចក្ដីគោរពចំពោះបុគ្គលចាស់ឬការគោរពកោតក្រែងចំពោះចាស់ព្រឹទ្ធាចារ្យត្រកូលរៀមច្បង។
ឧទាហរណ៍៖ ព្រឹទ្ធាបចាយនៈ ជាធម៌សំខាន់មួយក្នុងលោក (ហៅថា វុទ្ធាបចាយនៈ ឬព្រឹទ្ធាបចាយនកម្ម, វុទ្ធាបចាយនកម្ម ក៏បាន) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រឹទ្ធាចារ្យ» មានន័យដូចម្ដេច ?


ព្រឹទ្ធាចារ្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. < វ្ឫទ្ធ + អាចាយ៌; បា. វុឌ្ឍ ឬ វុទ្ធ + អាចរិយ ) អាចារ្យដែលមានអាយុច្រើន, អាចារ្យចាស់ទុំ; ច្រើនសំដៅសេចក្ដីថា ចាស់ស្រុក ឬ ចាស់ទុំ, ដូចជាថា ។
ឧទាហរណ៍៖ អ្នកដែលគោរពកោតក្រែងចាស់ព្រឹទ្ធាចារ្យក្នុងត្រកូលរៀមច្បង រមែងបានចម្រើនដោយពរ ៤ ប្រការគឺ អាយុ, វណ្ណៈ, សុខៈ, ពលៈ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រឹទ្ធសភា» មានន័យដូចម្ដេច ?


ព្រឹទ្ធសភា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ក្ល. ព្រឹទ្ធ + បា. សភា ) ឈ្មោះសភាមួយជាអង្គការនយោបាយសម្រាប់ប្រទេសខ្លះស្រដៀងនឹងក្រុមប្រឹក្សាព្រះរាជាណាចក្រនៅប្រទេសយើង (បារ. Sénat ) ។
ឧទាហរណ៍៖ អង្គការនយោបាយម៉្យាង មានសមាជិកពីរប្រការ គឺសមាជិកជ្រើសតាំង និងសមាជិកចាត់តាំង​ ស្រដៀងគ្នានឹងក្រុមប្រឹក្សាព្រះវាជាណាចក្រនៅប្រទេសយើង ។

👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា អង្គការដែលមានអំណាចនីតិប្បញ្ញត្តិ ហើយបំពេញភារកិច្ចរបស់ខ្លួន ដូចបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រឹទ្ធ» មានន័យដូចម្ដេច ?


ព្រឹទ្ធ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. វ្ឫទ្ធ, វ > ព, ឫ > រឹ = ព្រឹទ្ធ; បា. វុឌ្ឍ ឬ វុទ្ធ) ដែលចម្រើន; ដែលមានវ័យចម្រើន ( មានអាយុច្រើន ), ចាស់, បុរាណ.
ឧទាហរណ៍៖ ព្រាហ្មណ៍ព្រឹទ្ធ គឺព្រាហ្មណ៍ចាស់; ចាស់ព្រឹទ្ធ ឬ ចាស់ព្រឹទ្ធចាស់ព្រេង គឺចាស់ពីព្រេងនាយយូរមកហើយ; ពីព្រេងព្រឹទ្ធ គឺពីព្រេងនាយជំនាន់ចាស់ៗយូរហើយ; បើស្ដ្រីជា ព្រឹទ្ធា : យាយព្រឹទ្ធា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រឹត្តិបត្រឱ្យបង់» មានន័យដូចម្ដេច ?


ព្រឹត្តិបត្រឱ្យបង់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លិខិតរាយមុខពន្ធ និងប្រាក់ដែលនាំយកទៅដាក់ឃ្លាំង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រឹត្តិបត្រអាពាហ៍» មានន័យដូចម្ដេច ?


ព្រឹត្តិបត្រអាពាហ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹត្តិបត្រជាសេចក្តីអនុញ្ញាតឱ្យអូសទំនិញ ដែលបានផ្ទុករួចក្នុងរថភ្លើង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រឹត្តិបត្រព្យាករណ៍អាកាស» មានន័យដូចម្ដេច ?


ព្រឹត្តិបត្រព្យាករណ៍អាកាស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹត្តិបត្តិមានចែងពីភេទអាកាស កំណត់ ២៤ ម៉ោង សម្រាប់អ្នកធ្វើនាវាចរណ៍ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រឹត្តិបត្របណ្តោះអាសន្នខាងចំណូល» មានន័យដូចម្ដេច ?


ព្រឹត្តិបត្របណ្តោះអាសន្នខាងចំណូល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លិខិតប្រើក្នុងហិរញ្ញវត្ថុទុកជាគ្រឿងសម្គាល់ជា បណ្តោះអាសន្នក្នុងការទទួលប្រាក់ដាក់ឃ្លាំង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រឹត្តិបត្រដែលត្រូវតប» មានន័យដូចម្ដេច ?


ព្រឹត្តិបត្រដែលត្រូវតប


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដីកាបញ្ជូនសំណុំរឿង ឬលិខិតផ្សេង​ៗ មានខ្ទង់សម្រាប់ឱ្យទីរាជការដែលត្រូវទទួលតបឆ្លើយទៅវិញ តាមករណីដ៏គួរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រឹត្តិបត្រកំណត់បច្ចេកជន» មានន័យដូចម្ដេច ?


ព្រឹត្តិបត្រកំណត់បច្ចេកជន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹត្តិបត្រដែលកត់នាម ឋានន្តរ ថ្នាក់ និងមុខងាររបស់មន្រ្តី និងភា្នក់ងាររាជការ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រឹត្តិបត្រ» មានន័យដូចម្ដេច ?


ព្រឹត្តិបត្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ) សន្លឹកក្រដាសសម្រាប់បោះឆ្នោត; សេចក្ដីរាយការណ៍ជាផ្លូវការអំពីរឿងរ៉ាវផ្សេងៗ; តារាងសម្រាប់ចុះពត៌មានអំពីកិរិយាមារយាទនិងអំពីកិច្ចការរបស់សិស្សឬអ្នករាជការ ( បារ. Bulletin ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រឹត្តិការណ៍ធាតុអាកាសធ្ងន់ធ្ងរ» មានន័យដូចម្ដេច ?


ព្រឹត្តិការណ៍ធាតុអាកាសធ្ងន់ធ្ងរ


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា “ព្រឹត្តិការណ៍ធាតុអាកាសមិនប្រក្រតីមួយដែលកម្រកើតមានឡើងនៅទីកន្លែងនិង ពេលណាមួយដូចជា ភាពរារាំងស្ងួតខ្លាំង ភ្លៀងធ្លាក់ខ្លាំង ជាដើម ហើយដែលតាមធម្មតាកើ់តឡើងតិចជាង ១០ភាគរយនៃអនុគមន៍ប្រូបាប៊ីលីតេដង់ស៊ីតេដែលបានសង្កេត។ លក្ខណៈរបស់ធាតុអាកាសធ្ងន់ធ្ងរអាចខុសគ្នាយ៉ាងខ្លាំងពីកន្លែងមួយទៅកន្លែងមួយ ។ ព្រឹត្តិការណ៍ធាតុអាកាសធ្ងន់ធ្ងរមួយមិនអាចចាត់ទុកថាជាប់ទាក់ទងដោយផ្ទាល់ជាមួយការប្រែប្រួលអាកាសធាតុពីមនុស្សទេ ព្រោះវាក៏អាចកើតឡើងដោយធម្មជាតិដែរ ។ នៅពេលលំនាំធាតុអាកាសធ្ងន់ធ្ងរបន្តកើតឡើងក្នុងពេលខ្លះ ដូចជាក្នុងរដូវមួយ គេអាចចាត់ថ្នាក់ជាព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ ជាពិសេសប្រសិនបើបង្កើតបានជាព្រឹត្តិការណ៍ដែលមានកម្លាំងមធ្យម ឬកម្លាំងសរុបក្នុងកម្រិតធ្ងន់ធ្ងរ ។ “


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រឹត្តិការណ៍ដានហ្កាតអូហ្កឺ» មានន័យដូចម្ដេច ?


ព្រឹត្តិការណ៍ដានហ្កាតអូហ្កឺ


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ហេតុការណ៍អាកាសធាតុភ្លាមៗ ដែលបានសង្កេតឃើញដំបូងនៅក្នុងស្នូលទឹកកក នៃតំបន់ហ្រ្គីនលែន និងក្នុងកំណត់ត្រា អាកាសធាតុកាលបុរាណ ចាប់ពីតំបន់ក្បែរអាត្លង់ទិកខាងជើង ដោយមានស្ថានភាពត្រជាក់ពីផែនទឺកកក បន្ទាប់មកប្រែទៅជាក្ដៅយ៉ាងលឿន ហើយបែរជាចុះត្រជាក់សន្សឹមៗមកស្ថានភាពផែនទឹកកកវិញ ។ ព្រឹត្តិការណ៍ដានហ្កាតអូហ្កឺ ក៏ត្រូវបានសង្កេតឃើញកើតមាននៅតំបន់ផ្សេងៗទៀតផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រឹត្តិការ» មានន័យដូចម្ដេច ?


ព្រឹត្តិការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. វ្ឫត្តិ; បា. វុត្តិ + ការ) អ្នកតែងព្រឹត្តិមេសូត្រ; អ្នកតែងសេចក្ដីអធិប្បាយវេយ្យាករណ៍; បើស្រ្តីជា ព្រឹត្តិការិកា (ព. វ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រឹត្ត» មានន័យដូចម្ដេច ?


ព្រឹត្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. វ្ឫត្តិ, វ > ព, ឫ > រឹ = ព្រឹត្តិ; បា. វុត្តិ ) អំពើ, កិច្ចការ; ការប្រព្រឹត្តទៅ; ការរស់នៅ, ការចិញ្ចឹមជីវិត…។ សេចក្ដីអធិប្បាយពាក្យមេសូត្រ (ព. វ. ) ។
ឧទាហរណ៍៖ ព្រឹត្តិមេសូត្រ, ប្រែព្រឹត្តិ ។

                      សេចក្ដីពន្យល់អំពីរបៀបកាព្យពួកខ្លះ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រឹតិ្តការណ៍» មានន័យដូចម្ដេច ?


ព្រឹតិ្តការណ៍


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា អ្វីៗដែលកើតមានឡើង ឬដែលប្រព្រឹត្តទៅ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រឹក្សាជាតិ» មានន័យដូចម្ដេច ?


ព្រឹក្សាជាតិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. វ្ឫក្សជាតិ; បា. រុក្ខ– ) ជាតិឈើ, ឈើទាំងពួង, ឈើទួទៅ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រឹក្សា» មានន័យដូចម្ដេច ?


ព្រឹក្សា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើទាំងឡាយ ( ម. ព. ព្រឹក្ស ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រឹក្ស» មានន័យដូចម្ដេច ?


ព្រឹក្ស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. វ្ឫក្ស; បា. រុក្ខ ) ឈើ ។ ពាក្យនេះ ខ្មែរច្រើនប្រើតែដែលផ្សំជាបទសមាសរៀងជាខាងចុងនៃនាមសព្ទដែលជាឈ្មោះឈើផ្សេងៗ, ដូចជា កល្បព្រឹក្ស, ជម្ពូព្រឹក្ស, និគ្រោធព្រឹក្ស, ពោធិព្រឹក្ស ជាដើម ( ម. ព. ទាំងនោះ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រឹក» មានន័យដូចម្ដេច ?


ព្រឹក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វេលាចាប់តាំងពីព្រះអាទិត្យបំព្រាងដល់ថ្ងៃពេញពន្លឺធំ; ឬដរាបដល់ថ្ងៃត្រង់ក៏នៅហៅ ព្រឹក បានដែរ។
ឧទាហរណ៍៖ ព្រឹកល្ងាច, ទាំងព្រឹងទាំងល្ងាច ។

                     ព្រឹកព្រាង វេលាដែលព្រះអាទិត្យទើបរះព្រាងៗ, វេលាបំព្រាង ។ ព្រឹកស្អែក វេលាព្រឹកក្នុងថ្ងៃស្អែក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រីស្ទីណា» មានន័យដូចម្ដេច ?


ព្រីស្ទីណា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស កូសូវ៉ូ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រីសលំនឹង» មានន័យដូចម្ដេច ?


ព្រីសលំនឹង


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ដ្យាក្រាម (វត្ថុរឹង)វិមាត្របីសំរាប់ល្បាយដែលមានសមាសភាគច្រើនដើម្បីបង្ហាញពីផលនៃការផ្លាស់ប្ដូរសមាសភាគលើលក្ខណៈសំខាន់ៗមួយចំនួន ដូចជាចំណុចកំណក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រីដថោន» មានន័យដូចម្ដេច ?


ព្រីដថោន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស បាបាដុស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រីងអួល» មានន័យដូចម្ដេច ?


ព្រីងអួល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សម្យ៉ាង មានកម្ពស់ ១-៨ ម ដុះក្នុងព្រៃក្រាស់ជ្រុះស្លឹករដូវប្រាំងនៅប្រទេសខ្មែរ វៀតណាម និងឥណ្ឌា។ ផ្លែអាចបរិភោគជាចំណីលេងបាន ព្រោះមិនសូវមានសាច់។ ដើមព្រីងអួល គេច្រើនប្រើសម្រាប់សង់ខ្ទម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រីងអាចម៍កណ្តុរ» មានន័យដូចម្ដេច ?


ព្រីងអាចម៍កណ្តុរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សម្យ៉ាងកម្ពស់ ១០-៣០ ម ដុះក្នុងព្រៃធំលើទីទំនាបនៅ ប្រទេសកម្ពុជា ឡាវ និងវៀតណាម។ ផ្លែទុំអាចបរិភោគជាចំណីបាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រីងស្រទាប់» មានន័យដូចម្ដេច ?


ព្រីងស្រទាប់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សម្យ៉ាង មានកម្ពស់ ៦-៨ ម ដុះឥណ្ឌូចិនក្នុងព្រៃល្បោះ ឬព្រៃធំ។ ផ្លែទុំអាចបរិភោគជាចំណីបាន។ គេនិយមប្រើសម្បកធ្វើចន្លុះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រីងភ្នំ, ព្រីងជូរ» មានន័យដូចម្ដេច ?


ព្រីងភ្នំ, ព្រីងជូរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សម្យ៉ាង មានកម្ពស់ ១០-៣០ម ដុះក្នុងព្រៃធំនៃប្រទេសឥណ្ឌូចិន និងឥណ្ឌា។ ផ្លែទុំ ក្មេងៗបរិភោគជាចំណី។ ឈើជាប់ល្អគេប្រើសម្រាប់សង់ផ្ទះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រីងបាយ, ព្រីងដោះក្របី» មានន័យដូចម្ដេច ?


ព្រីងបាយ, ព្រីងដោះក្របី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សម្យ៉ាង មានកម្ពស់ ១០-៣០ ម ដុះក្នុងព្រៃធំនៅទ្វីបអាស៊ី និងអូស្រ្តាលីក្តៅ។ គេនិយមដាំយកផ្លែធំធ្វើចំណី។ នៅស្រុកខ្មែរ ព្រីងដោះក្របីតែងមានលក់ក្នុងផ្សារពេលចូលឆ្នាំ។ គ្រូថ្នាំ បុរាណប្រើស្លឹក សំបក និងដើមកាត់កង់ៗស្ងោរព្យាបាល ជំងឈទឹកនោមផ្អែម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រីងថ្ម, ព្រីងធំ» មានន័យដូចម្ដេច ?


ព្រីងថ្ម, ព្រីងធំ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សម្យ៉ាង មានកម្ពស់ ២០-២៥ ម ដុះក្នុងព្រៃល្បោះ និងព្រៃក្រាស់នៅប្រទេស ខ្មែរ លាវ និងវៀតណាមខាងត្បូង។ សម្បកជាថ្នាំជ្រលក់សំពត់ឱ្យពណ៌លឿក្រមៅ។ ផ្លែទុំបរិភោគបាន។ ឈើល្អណាស់ ប្រណិតលេខ៣ សម្រាប់សង់ផ្ទះ និងគ្រឿងក្នុងផ្ទះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រីងចាន់» មានន័យដូចម្ដេច ?


ព្រីងចាន់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សម្យ៉ាង មានកម្ពស់ ១០-១៥ ម ដុះក្នុងព្រៃធំលាយព្រៃជ្រុះស្លឹករដូវប្រាំង នៅឧបទ្វីបឥណ្ឌូចិន និងជ្វា។ ឈើគេអាចប្រើធ្វើគ្រឿងសង់ផ្ទះ ឬតុ ទូ ។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រីងចន្លុះ» មានន័យដូចម្ដេច ?


ព្រីងចន្លុះ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សម្យ៉ាង មានកម្ពស់ ១០-២០ ម ដុះក្នុងព្រៃស្រោង នៅទ្វីបអាស៊ីក្តៅ។ គេយកសម្បកធ្វើចន្លុះ។ ឈើគេអាចប្រើធ្វើគ្រឿងផ្ទះរាយរងបាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រីងឃ្មុំ» មានន័យដូចម្ដេច ?


ព្រីងឃ្មុំ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រីងឃ្មុំជាព្រឹក្សមួយប្រភេទកម្ពស់ពី ១១-២០ ម ដុះក្នុងព្រៃធំលើដី ទំនាប ឬលើភ្នំតូចៗមធ្យមនៅប្រទេសថៃ ខ្មែរ និងវៀតណាម។ មានសត្វឃ្មុំមករោមក្រេបជញ្ជក់ ផ្កាព្រីងឃ្មុំជាច្រើនរាល់ថ្ងៃ។ ផ្លែទុំអាចបរិភោគបាន។ ឈើគេប្រើសម្រាប់ធ្វើតុ ទូ និងគ្រឿងឈើផ្សេងៗ។


</d

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រីង» មានន័យដូចម្ដេច ?


ព្រីង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ មានផ្លែប្រើជាអាហារ; មានច្រើនយ៉ាងគឺ ព្រីងចន្ទន៍, ព្រីងចន្លុះ, ព្រីងដោះក្របី, ព្រីងបាយ . . . ( ម. ព. ជម្ពូ, ជម្ពូផល, ជម្ពូព្រឹក្ស ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រីក» មានន័យដូចម្ដេច ?


ព្រីក


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ខ្មៅញាប់, ខ្មៅរលើប, ខ្មៅរលោង។
ឧទាហរណ៍៖ សំពត់ខ្មៅព្រីក, សម្បុរខ្មៅព្រីក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រិលៗ» មានន័យដូចម្ដេច ?


ព្រិលៗ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. ព្រឹលៗ ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ម. ព. ព្រឹលៗ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រិល» មានន័យដូចម្ដេច ?


ព្រិល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ព្រឹល និង ព្រឹលៗ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រិញៗ» មានន័យដូចម្ដេច ?


ព្រិញៗ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. ប្រិញៗ ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ម. ព. ប្រិញៗ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រិចៗ» មានន័យដូចម្ដេច ?


ព្រិចៗ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានទឹកស្រក់ ឬធ្លាក់ចុះតិចៗតែរឿយៗ។
ឧទាហរណ៍៖ ទឹកភ្នែកព្រិចៗ, ភ្លៀងព្រិចៗ ឬ រលឹមព្រិចៗ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមានទឹកស្រក់ ឬធ្លាក់ចុះតិចៗតែរឿយៗ។
ឧទាហរណ៍៖ ទឹកភ្នែកព្រិចៗ, ភ្លៀងព្រិចៗ ឬ រលឹមព្រិចៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រិច» មានន័យដូចម្ដេច ?


ព្រិច


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ញាក់ទទាក់ស្លាប ឬទទះស្លាបខ្លាំងដោយអំណាចកម្លាំងក្លៀវក្លារកញី ( និយាយចំពោះតែលលកឈ្មោលមួយប្រភេទ )។
ឧទាហរណ៍៖ លលកព្រិច (ហៅតាមទម្លាប់ដោយស្រុក) ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះរុក្ខជាតិព្រៃមួយប្រភេទ ស្លឹកប្រើជាបន្លែ ( អ្នកស្រុកខ្លះហៅ ប្រិច ) ។
ឧទាហរណ៍៖ ចុល្លព្រឹក្សមួយប្រភេទកម្ពស់ ៣- ៨ ម ដុះក្នុងព្រៃធំនៅឥណ្ឌូចិន​ ឧបទ្វីបជ្វា កោះសាបា និងប្រទេសហ្វីលីពីន ខ្មែរតែងពោលថា គ្មានបន្លែអ្វីឆ្ងាញ់ជាងស្លឹកព្រិចឡើយ។ ពេលខ្លះ គេប្រទះឃើញស្លឹកព្រិចលក់ក្នុងផ្សារ ។ ស្លឹកនេះមានជាតិប្រូតេអ៊ីន និងវីតាមីន C ជាច្រើន ។​


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រាំ» មានន័យដូចម្ដេច ?


ព្រាំ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មន្ទិលមានសម្បុរខៀវកើតអំពីទឹកដែលមានកករភក់ ឬទឹកដែលខ្វល់អួអាប់។
ឧទាហរណ៍៖ ទឹកកើតព្រាំ, ផឹកទឹកមានព្រាំនាំបណ្ដាលឲ្យកើតរោគ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រាហ្មាណ្យ» មានន័យដូចម្ដេច ?


ព្រាហ្មាណ្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ព្រាហ្មណ្យ ) ។

ដកស្រង់​ពី​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រាហ្មណ្យ» មានន័យដូចម្ដេច ?


ព្រាហ្មណ្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. ព្រាហ្មញ្ញ ) លទ្ធិរបស់ព្រាហ្មណ៍, កិច្ចការរបស់ព្រាហ្មណ៍, ទំនៀមសណ្ដាប់របស់ព្រាហ្មណ៍ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រាហ្មណ៍» មានន័យដូចម្ដេច ?


ព្រាហ្មណ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មើលពាក្យ ព្រាម ។
(សំ. បា. ព្រាហ្មណ ) មនុស្សដែលកំណត់តាមលទ្ធិបុរាណពីព្រេងនាយ ថាមានពូជដើមកើតអំពីព្រះឱស្ឋព្រហ្ម ( ម. ព. ពាហុជៈ និង វណ្ណៈ ទៀតផង )ឧទាហរណ៍៖ ពួកព្រាហ្មណ៍, ជាតិព្រាហ្មណ៍, ពូជព្រាហ្មណ៍; បើស្រ្តីជា ព្រាហ្មណី ។

                       ក្នុងកម្ពុជប្រទេស កំណត់យកពួកបារគូបុរោហិតហៅថា ព្រាហ្មណ៍ (ម. ព. បារគូ និង បុរោហិត ផង )។ ខាងលទ្ធិពុទ្ធសាសនា ហៅព្រះអរហន្តថា ព្រាហ្មណ៍ សំដៅសេចក្ដីថា អ្នកបន្សាត់បាបឬកម្ចាត់កិលេសអស់ហើយ ព្រោះព្រះអរហន្តលោកកម្ចាត់កិលេសជ្រះស្រឡះអស់ដោយអរហត្តមគ្គហើយ; ហៅថា ខីណាសវព្រាហ្មណ៍ក៏បាន ។ ព្រាហ្មណពន្ធុ(ព្រាហ្មៈណៈព័ន-ធុ) ពូជព្រាហ្មណ៍, ឬដែលមានពូជជាព្រាហ្មណ៍ ។ ព្រាហ្មណ៍ព្រឹទ្ធ គឺព្រាហ្មណ៍ចាស់; ច្រើននិយាយថា ព្រាហ្មណ៍ព្រឹទ្ធបណ្ឌិតកវី ។ ព្រាហ្មណមហាសាល (ព្រាហ្មៈណៈមៈហា– )ព្រាហ្មណ៍ដែលមានទ្រព្យទុកនៅស្ងៀមច្រើនដល់ ៨០ កោដិ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រាហ្មណី» មានន័យដូចម្ដេច ?


ព្រាហ្មណី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ស្រ្ដីព្រាហ្មណ៍, ស្រ្ដីជាតិព្រាហ្មណ៍; ព្រាហ្មណ៍ស្រ្តី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រាហ្មណិក» មានន័យដូចម្ដេច ?


ព្រាហ្មណិក


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ. បា. ព្រាហ្មណ + ឥក ) ដែលជាប់ទាក់ទងដោយលទ្ធិព្រាហ្មណ៍, ដែលជឿទំនៀមសណ្ដាប់របស់ព្រាហ្មណ៍; បើស្រ្ដីជា ព្រាហ្មណិកា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រាវ» មានន័យដូចម្ដេច ?


ព្រាវ


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដោយស្មាន, ទាំងប្រថុយឬបំពានដោយដឹងពុំប្រាកដ។
ឧទាហរណ៍៖ និយាយព្រាវ, ថាព្រាវៗ, ធ្វើការព្រាវៗ, រកព្រាវៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រាលៗ» មានន័យដូចម្ដេច ?


ព្រាលៗ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានព័ណ៌ដិតរលាបៗ; ដែលមិនច្បាស់, មិនជាក់, គ្រាន់តែព្រាងៗ។
ឧទាហរណ៍៖ ក្រហមព្រាលៗ, ជ្រលក់ដិតព្រាលៗ; យល់ព្រាលៗ, ដឹងព្រាលៗ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមានព័ណ៌ដិតរលាបៗ; ដែលមិនច្បាស់, មិនជាក់, គ្រាន់តែព្រាងៗ។
ឧទាហរណ៍៖ ក្រហមព្រាលៗ, ជ្រលក់ដិតព្រាលៗ; យល់ព្រាលៗ, ដឹងព្រាលៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រាលប្រើស, ប៉ាងឆែក» មានន័យដូចម្ដេច ?


ព្រាលប្រើស, ប៉ាងឆែក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សមួយពួក កម្ពស់ ២០-២៥ ម មានសម្បកពណ៌ក្រហមភ្លាវ ដុះក្នុងព្រៃក្រាស់ និងព្រៃល្បោះនៃឥណ្ឌូចិន និងប្រទេសឥណ្ឌា។ សម្បកក្រាស់ អាចទទួលទានម្លូជំនួសស្លាបាន។ ឈើសាច់ម៉ដ្ឋ ធ្ងន់​ ពណ៌ត្នោត មានតម្លៃសម្រាប់ធ្វើជាសសរផ្ទះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រាលឈ្មោល» មានន័យដូចម្ដេច ?


ព្រាលឈ្មោល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើតូចកម្ពស់ ៦-១៥ ម ដុះក្នុងព្រៃរបោះនៃអាស៊ីអាគ្នេយ៍។ ស្លឹកជ្រលក់នឹងជ័រទឹកជាដើមសម្រាប់ធ្វើចន្លុះ។ សម្បកមានសរសៃប្រើវេញខ្សែ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រាលជ្រូក, កន្ទុយកំប្រុក» មានន័យដូចម្ដេច ?


ព្រាលជ្រូក, កន្ទុយកំប្រុក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុម្ពព្រឹក្សម៉្យាង កម្ពស់ ០,៦ – ១,៥ ម មានរោមច្រើន រាងជាផ្កាយ លើមែកធាងស្លឹក ដុះក្នុងព្រៃស្រោង នៅទ្វីបអាស៊ីផ្នែកអាគេ្នយ៍ ។ សម្បកសម្រាប់ត្បាញធ្វើការុង បាវស្រូវ និងវេញខ្សែ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រាលចៀម, ស្រោល» មានន័យដូចម្ដេច ?


ព្រាលចៀម, ស្រោល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះចុល្លព្រឹក្សមួយប្រភេទកម្ពស់ ៥-៩ ម ដុះក្នុងព្រៃក្រាស់ ឬ ក្រាស់មធ្យមនៅអាស៊ីអគ្នេយ៌។ សំបកគេប្រើសំរាប់វេញខ្សែពួរ។ ឈើគេប្រើធ្វើគ្រឿងផ្ទះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រាលចន្លុះ, ព្រាលវេញខ្សែ» មានន័យដូចម្ដេច ?


ព្រាលចន្លុះ, ព្រាលវេញខ្សែ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សកម្ពស់ ២-៦ ម ដុះក្នុងព្រៃល្បោះនៃឥណ្ឌូចិន។ ស្លឹកហាលឱ្យស្ងួត ហើយត្រាំក្នុងជ័រសម្រាប់ធ្វើចន្លុះ។ សរសៃសំបកគេប្រើសម្រាប់វេញខ្សែ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រាលខ្សាច់, ប្រលាស់ព្រះ» មានន័យដូចម្ដេច ?


ព្រាលខ្សាច់, ប្រលាស់ព្រះ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះគុម្ពព្រឹក្សម៉្យាង កម្ពស់ ១-១.៥ ម ដុះក្នុងព្រៃស្រោងនៃប្រទេសកម្ពុជា ។ គ្រូថ្នាំបុរាណ យកឫសដើមនេះ ផ្សំព្យាបាលដំណើរបាក់ឆ្អឹង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រាល» មានន័យដូចម្ដេច ?


ព្រាល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើតូចមួយប្រភេទ សំបកមានសរសៃប្រើការវេញខ្សែបាន, ស្លឹកប្រើការជ្រលក់ផ្អាប់នឹងជ័រទឹក ឬជ័រក្រាក់ធ្វើចន្លុះ។
ឧទាហរណ៍៖ ខ្សែព្រាល, ចន្លុះព្រាល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖