Posted on Leave a comment

តើពាក្យ «ព្រាយ» មានន័យដូចម្ដេច ?


ព្រាយ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ខ្ចាយកម្ទេចរងើកភ្លើងឬផ្កាភ្លើងចេញព្រាត, បែកខ្ចាយពន្លឺចេញព្រាត។
ឧទាហរណ៍៖ ផ្កាភ្លើងព្រាយចេញ, ដាប់ថ្មព្រាយចេញភ្លើង ។

                    ភ្លឺព្រោងព្រាយ ភ្លឺពណ្ណរាយ គឺភ្លឺចេញរស្មីរាយព្រាតៗ ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភូត, បិសាចពួកមួយដែលគេច្រើនជឿថាតែងចូលជ្រែកយាយីមនុស្សឲ្យឈឺចាប់ ។ ព្រាយហោះ ពន្លឺដែលភ្លឺព្រោងព្រាយរតាយៗ ឬភ្លឺធ្លោឯអាកាសក្នុងវេលាយប់ម្ដងៗ ។ ស្លាប់ព្រាយ ស្លាប់ដោយសម្រាលកូនពុំរួច ឬស្លាប់ទាំងកូននៅក្នុងផ្ទៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រាម» មានន័យដូចម្ដេច ?


ព្រាម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះស្វាមួយប្រភេទ សម្បុរខ្មៅពភ្លក់រោមត្រង់មុខសម្បុរ-សប្រផេះស្រមូវ។
ឧទាហរណ៍៖ ស្វាព្រាម ( សរសេរជាស្វាព្រាហ្មណ៍ ក៏មាន) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រាបស្រក» មានន័យដូចម្ដេច ?


ព្រាបស្រក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ៣៣ ស.ម។ ជាទូទៅសត្វស្លាបមានពណ៌ប្រផេះស្រាល តែស្លាបមានឆ្នូតខ្មៅពីរ។ កពណ៌បៃតងរលោង ចុងកន្ទុយពណ៌ខ្មៅ ប្រភេទខ្លះពណ៌សសុទ្ធតែម្តង។ ទីជំរក៖ ទីក្រុង ទីប្រជុំជន តានភូមិច្រាំងថ្ម និងតាមបណ្តាតំបន់កសិកម្ម។ ជីវសាស្រ្ត៖ រកចំណីនៅតាម ជើងភូមិ ឬទីជនបទ។ របាយ៖ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជ៖ ពេញមួយឆ្នាំ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រាបព្រៃ» មានន័យដូចម្ដេច ?


ព្រាបព្រៃ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ៤២-៤៧ ស.ម.។ ផ្នែកខ្នងពណ៌បៃតងភ្លឺលាយលឿងព្រឿងៗ ក្បាល ក ទ្រូង និងពោះពណ៌ប្រផេះ នៅក្រោមកន្ទុយពណ៌ច្រេះ។ សំឡេងៈ របៀបមនុស្សថ្ងូរ ប៊ូ ប៊ូ ប៊ូ។ ទីជំរកៈ ព្រៃស្រោង ពាក់កណ្តាលស្រោង ព្រៃរបោះចំរុះ និងព្រៃកោងកាង។ ជីវសាស្រ្តៈ រកស៊ីផ្លែឈើនៅលើចុងឈើ។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែ មករា ដល់ ឧសភា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រាបកោះ» មានន័យដូចម្ដេច ?


ព្រាបកោះ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ៤០.៥-៤១ ស.ម។ បណ្តោយខ្លួនធំមូល សំបុរបៃតងចាស់ ក្បាលខ្មៅ កន្ទុយខ្លីពណ៌ស ជើងពណ៌ក្រហម ចំពុះខ្មៅមានចែដុះពីលើ។ មិនទាន់ពេញវ័យៈ ពណ៌ស្រអាប់ គ្មានរោមកវែងៗ កន្ទុយពណ៌បៃតង។ ទីជំរកៈ តាមកោះដែលមានព្រៃឈើ។ ជីវសាស្រ្តៈ រកចំណីនើលើដី។ របាយៈ វត្តមានពេញមួយឆ្នាំ វត្តមានតែនៅតំបន់កោះ។ រដូវបន្តពូជៈ ខែមេសា ដល់ឧសភា ពងចំនួន ១ ពណ៌ស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រាប ស ខ្មៅ» មានន័យដូចម្ដេច ?


ព្រាប ស ខ្មៅ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ៣៨-៤១ ស.ម។ មាឌមធ្យម ដងខ្លួនពណ៌ស តែស្លាបទី១ ទី២ ពណ៌ខ្មៅ កន្ទុយពណ៌ខ្មៅឆ្លាស់ក្រៅពណ៌ស។ ទីជំរកៈ រស់នៅតាមព្រៃតំបន់កោះ ព្រៃកោងកាង ព្រៃតំបន់ឆ្នេរសមុទ្រ។ របាយៈ វត្តមានពេញមួយឆ្នាំ។ រដូវបន្តពូជៈ កុម្ភៈ ដល់សីហា ពងចំនួន ១ពណ៌ស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រាប» មានន័យដូចម្ដេច ?


ព្រាប


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះបក្សីមួយប្រភេទ រូបរាងស្រដៀងនឹងលលក តែសម្បុរផ្សេងគ្នា, មានច្រើនបែប, ច្រើននៅអាស្រ័យនឹងដំបូលផ្ទះ ឬដំបូលកុដិ, សាលា, វិហារ ជាដើម; ព្រាបយំ ហៅថា ព្រាបថ្ងូរ ព្រោះវាយំឮសូរក្រអួនរនរន្ថាន់ដូចគេថ្ងូរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រាន» មានន័យដូចម្ដេច ?


ព្រាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រមាញ់, នេសាទ។
ឧទាហរណ៍៖ ព្រានម្រឹគ, ព្រានបក្សី ឬ ព្រានសត្វស្លាប ។

                     ព្រានព្រៃ ពនេចរ ។ ព្រានសន្ទូច ឬ នេសាទសន្ទូចអ្នកចងសន្ទូចឬអ្នកស្ទូចត្រី ។ ព្រានសំណាញ់ឬនេសាទសំណាញ់ អ្នកបង់សំណាញ់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រាត់» មានន័យដូចម្ដេច ?


ព្រាត់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បែកឃ្លាតចាកបុគ្គលជាទីស្រឡាញ់, ឃ្លាតបាត់លែងបានចួបគ្នាទៀត។
ឧទាហរណ៍៖ ព្រាត់កូន, ព្រាត់មិត្រ ។

                    ព្រាត់ប្រាស ឬ ប្រាសព្រាត់ ( ម. ព. ប្រាស ) ។ ព្រាត់ព្រាក ( ម. ព. ព្រាក ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រាត» មានន័យដូចម្ដេច ?


ព្រាត


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ. វ្រាត ប្រើជា ន. “គណៈ, ពួក, បន…”; សំ. ក្ល. វ > ព = ព្រាត ) ដែលដេរដាសដាច់ៗពីគ្នា, ដែលរដឹកហូរហែ។
ឧទាហរណ៍៖ ចង្កៀងភ្លឺព្រាត, សព្រាត; សត្វហើរព្រាត, មនុស្សចេញដើរព្រាត, មើលទៅឃើញព្រាត ។

                     ព្រាតព្រោង ឬ ព្រោងព្រាត ដែលភ្លឺព្រោងរដឹកដាច់ៗពីគ្នា ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា (សំ. វ្រាត ប្រើជា ន. “គណៈ, ពួក, បន…”; សំ. ក្ល. វ > ព = ព្រាត ) ដែលដេរដាសដាច់ៗពីគ្នា, ដែលរដឹកហូរហែ
ឧទាហរណ៍៖ ចង្កៀងភ្លឺព្រាត, សព្រាត; សត្វហើរព្រាត, មនុស្សចេញដើរព្រាត, មើលទៅឃើញព្រាត ។ ព្រាតព្រោង ឬ ព្រោងព្រាត ដែលភ្លឺព្រោងរដឹកដាច់ៗពីគ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រាច» មានន័យដូចម្ដេច ?


ព្រាច


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សាចរាចទៅ, ចាប់បាចរាចទៅ។
ឧទាហរណ៍៖ ព្រាចគ្រាប់ពោត, ព្រាចអង្កាម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រាង» មានន័យដូចម្ដេច ?


ព្រាង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើមួយទ្រួសល្បងមើលសិន; និយាយ, ស្នើមួយលើកមុនល្បងមើលសិន។
ឧទាហរណ៍៖ ព្រាងការ, ព្រាងសំបុត្រ, ព្រាងសេចក្ដី, ព្រាងដំណើរ, និយាយព្រាង ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលគ្រាន់តែធ្វើឬនិយាយមួយលើកមុនល្បងមើលសិន។
ឧទាហរណ៍៖ សេចក្ដីព្រាង, សំបុត្រព្រាង, ពាក្យព្រាង ។

                     ភ្លឺព្រាងៗ ដែលភ្លឺបន្តិចៗព្រឹមៗ ។ យល់ព្រាងៗ យល់បន្តិចៗមិនទាន់ស៊ប់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រាកៗ» មានន័យដូចម្ដេច ?


ព្រាកៗ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលចាំងពន្លឺ, រស្មី ផ្លេកៗខ្ជាកៗ។
ឧទាហរណ៍៖ ពន្លឺព្រាកៗ, បាញ់រស្មីព្រាកៗ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលចាំងពន្លឺ, រស្មី ផ្លេកៗខ្ជាកៗ។
ឧទាហរណ៍៖ ពន្លឺព្រាកៗ, បាញ់រស្មីព្រាកៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រាក» មានន័យដូចម្ដេច ?


ព្រាក


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ( សំ. បា. វរាក ប្រើជា គុ. ” ទាប, ទន់ទាប, ថោកថយ ឬថយថោក, ដែលឥតទីពឹងពាក់, គួរឲ្យអាសូរក្រៃពេក” ; ន. ” សង្គ្រាម; ព្រះឥសូរ ” ) ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ព្រាត់ ថា
ឧទាហរណ៍៖ ព្រាត់ព្រាក គឺព្រាត់បែកខ្ញែកចាកគ្នា គួរឲ្យអាសូរក្រៃពេក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រា» មានន័យដូចម្ដេច ?


ព្រា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះកាំបិតធំមួយប្រភេទ មានរាងខាងចុងជមខុបពីលើចុះមកក្រោម។
ឧទាហរណ៍៖ កាំបិតព្រា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រអូញ» មានន័យដូចម្ដេច ?


ព្រអូញ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ម. ព. ព្រញូញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រអសា» មានន័យដូចម្ដេច ?


ព្រអសា


👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា មុន (រោគ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រហ្ម–» មានន័យដូចម្ដេច ?


ព្រហ្ម–


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( មើលក្នុងពាក្យ ព្រហ្ម ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រហ្ម​វិហារ» មានន័យដូចម្ដេច ?


ព្រហ្ម​វិហារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. នេះ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រហ្ម័ន ឬ ព្រហ្មាន» មានន័យដូចម្ដេច ?


ព្រហ្ម័ន ឬ ព្រហ្មាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រហ្ម ( ម. ព. ព្រហ្ម ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រហ្មេ–» មានន័យដូចម្ដេច ?


ព្រហ្មេ–


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( មើលក្នុងពាក្យ ព្រហ្ម ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រហ្មេស្វរ៑» មានន័យដូចម្ដេច ?


ព្រហ្មេស្វរ៑


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មើលពាក្យ ព្រហ្មាធិបតី ( ព. កា. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រហ្មិ–» មានន័យដូចម្ដេច ?


ព្រហ្មិ–


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( មើលក្នុងពាក្យ ព្រហ្ម ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រហ្មិន្ទ ឬ ព្រហ្មេន្ទ្រ» មានន័យដូចម្ដេច ?


ព្រហ្មិន្ទ ឬ ព្រហ្មេន្ទ្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មើលពាក្យព្រហ្មាធិបតី ( ព. កា ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រហ្មា–» មានន័យដូចម្ដេច ?


ព្រហ្មា–


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( មើលក្នុងពាក្យ ព្រហ្ម ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រហ្មាស្រ្ត» មានន័យដូចម្ដេច ?


ព្រហ្មាស្រ្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ក្ល.; សំ. < ព្រហ្មន៑ + ឝស្រ្ត “សស្ដ្រានៃព្រហ្ម ឬ សស្រ្ដាដ៏ប្រសើរ” ) ឈ្មោះសរដ៏វិសេសមួយប្រភេទ
ឧទាហរណ៍៖ សរព្រហ្មាស្រ្ត (មាននិយាយក្នុងរឿងរាមាយណៈ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រហ្មាធិបតី» មានន័យដូចម្ដេច ?


ព្រហ្មាធិបតី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. –បតិ ) ព្រហ្មជាអធិបតី គឺព្រហ្មដែលជាចម្បងជាងអស់ពួកព្រហ្ម ( ហៅថា ព្រហិ្មន្ទ, ព្រហេ្មន្ទ្រ, ព្រហេ្មស្វរ៑ ក៏បាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រហ្មាណ្យ» មានន័យដូចម្ដេច ?


ព្រហ្មាណ្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មើលពាក្យព្រហ្មញ្ញ និង ព្រហ្មាណ្យ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រហ្មា» មានន័យដូចម្ដេច ?


ព្រហ្មា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. < ព្រហ្ម ) ព្រហ្ម (ព. កា. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រហ្មសូត្រ» មានន័យដូចម្ដេច ?


ព្រហ្មសូត្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ) អំបោះដ៏ប្រសើរ គឺអំបោះមង្គលក្នុងយញ្ញពិធី ឬអំបោះដែលប្រសិទ្ធីជាមង្គលសម្រាប់ពាក់សីសៈ ឬសៀតត្រចៀកស្ពាយឆៀងជាដើម ( តាមលទ្ធិព្រាហ្មណ៍ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រហ្មសទ្ទ» មានន័យដូចម្ដេច ?


ព្រហ្មសទ្ទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) សំឡេងព្រហ្ម។ តាមគម្ពីរពុទ្ធសាសនា ព្រហ្មប្រកបដោយសំឡេងប្រាំបីគឺ វិស្សរដ្ឋា៖ សំឡេងជ្រះស្រលះ, វិញ្ញេយ្យោ៖ សំឡេងបញ្ជាក់, មញ្ជុ៖ សំឡេងទន់ពីរោះ, សវនិយោ៖ សំឡេងគួរឱ្យ​ចង់ស្តាប់, ពិន្ទុ៖ សំឡេងណែន, វិសារី៖ សំឡេងមូល, គម្ភីរោ៖ សំឡេងជ្រៅ, និន្នាទី៖ សំឡេងរំពង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រហ្មវិហារ» មានន័យដូចម្ដេច ?


ព្រហ្មវិហារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ធម៌ជាទីនៅនៃព្រហ្ម, ធម៌ជាលំនៅនៃចិត្តដ៏ប្រសើរ; មាន៤យ៉ាងគឺ ១- មេត្តា ផ្សាយសេចក្ដីរាប់អានទៅរកសព្វសត្វ; ២- ករុណា ផ្សាយសេចក្ដីអាណិតទៅរកសព្វសត្វ; ៣-មុទិតា ផ្សាយអំណរទៅរកសព្វសត្វដែលបានសេចក្ដីសុខចម្រើន គឺមានអំណរនឹងគេបានសុខចម្រើន; ៤-ឧបេក្ខា ផ្សាយសេចក្ដីស្មោះស្មើទៅរកសព្វសត្វ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រហ្មវិមាន» មានន័យដូចម្ដេច ?


ព្រហ្មវិមាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. ) វិមាននៃព្រហ្ម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រហ្មលោក» មានន័យដូចម្ដេច ?


ព្រហ្មលោក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) លោកជាទីនៅនៃពួកព្រហ្ម, ឋានព្រហ្ម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រហ្មធម៌» មានន័យដូចម្ដេច ?


ព្រហ្មធម៌


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. ព្រហ្មធម្ម) ធម៌ដ៏ប្រសើរ; ព្រហ្មវិហារ; ព្រះពុទ្ធសាសនា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រហ្មទេយ្យ» មានន័យដូចម្ដេច ?


ព្រហ្មទេយ្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ទានឬរង្វាន់ដ៏ប្រសើរ; របស់ប្រទាន; រង្វាន់ដែលព្រះមហាក្សត្រទ្រង់ព្រះរាជទានដល់អ្នកណាមួយ ដោយអ្នកនោះបានធ្វើកិច្ចការអ្វីមួយឲ្យពេញព្រះទ័យ; ក្នុងរាជ្យពីព្រេងនាយ ច្រើនតែប្រោសប្រទាន គោ, ក្របី, ដំរី, សេះ…; ស្រែ, ស្រុក, ខែត្រ ឲ្យដាច់មុខអាករទៅលើអ្នកនោះ, មិនតោងទាមជាប្រយោជន៍ឃ្លាំងហ្លួងដោយពេញទីឡើយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រហ្មទណ្ឌ» មានន័យដូចម្ដេច ?


ព្រហ្មទណ្ឌ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. )ដំបងព្រហ្ម, អាជ្ញាព្រហ្ម; អាជ្ញាជាន់ខ្ពស់ ។ ឈ្មោះទណ្ឌកម្មមួយយ៉ាង សម្រាប់ជំនុំសង្ឃក្នុងពុទ្ធសាសនា ដាក់ទោសដល់បព្វជិតដែលរបឹងរឹងរូសមិនកោតខ្លាចវិន័យ, មានលក្ខណៈត្រូវជំនុំសង្ឃហាមមិនឲ្យបព្វជិតណាមួយនិយាយស្ដីរកបព្វជិតនោះជាដាច់ខាត, ត្រាតែបព្វជិតនោះដឹងខ្លួនហើយទន់ចិត្តអស់ពុតព្យសន៍ ចូលមកសូមលន់តួទើបជំនុំសង្ឃត្រូវលើកទណ្ឌកម្មនោះចេញ . . . (ព. វិ. ពុ. ) ។ ឈ្មោះច្បាប់ដែលរាជការបញ្ញត្ត សម្រាប់ពិភាក្សា កាត់ទោស, ពិន័យមនុស្សដែលប្រព្រឹត្តល្មើសនឹងបញ្ញត្តិសម្រាប់ប្រទេស; ក្រមច្បាប់នោះកម្ពុជរដ្ឋហៅថា ក្រមព្រហ្មទណ្ឌខេមរៈ ឬហៅថា ច្បាប់ព្រហ្មទណ្ឌ ក៏បាន ( ម. ព. ព្រហ្ម និង ទណ្ឌ, ទណ្ឌកម្ម ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រហ្មណ្យ» មានន័យដូចម្ដេច ?


ព្រហ្មណ្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ព្រហ្មញ្ញ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រហ្មញ្ញសាសនា» មានន័យដូចម្ដេច ?


ព្រហ្មញ្ញសាសនា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ព្រហ្មញ្ញ + សាសន ) សាសនាដែលមានការជាប់ទាក់ទងដោយសេចក្ដីប្រកាន់ជឿថា មហាព្រហ្មជាអ្នកបង្កើតពពួកសត្វ… ( សាសនារបស់ពួកព្រាហ្មណ៍ ); សរសេរជា ព្រហ្មញ្ញសាស្នា ក៏មាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រហ្មញ្ញ ឬ ព្រហ្មណ្យ» មានន័យដូចម្ដេច ?


ព្រហ្មញ្ញ ឬ ព្រហ្មណ្យ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ឬ សំ. ) ដែលជាប់ទាក់ទងដោយព្រហ្មឬដែលជារបស់ពួកព្រាហ្មណ៍ ។
ឧទាហរណ៍៖ លទិ្ធព្រហ្មញ្ញ, សណ្ដាប់ព្រហ្មញ្ញ, គម្ពីរព្រហ្មណ្យ ( ប្រើជា ព្រហ្មាណ្យ ក៏បាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រហ្មជាត ឬ –ជាតិ» មានន័យដូចម្ដេច ?


ព្រហ្មជាត ឬ –ជាតិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះក្បួនហោរមួយប្រភេទសម្រាប់មើលជតារាសីមនុស្ស ។
ឧទាហរណ៍៖ ក្បួនព្រហ្មជាតិ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រហ្មចារ្យ» មានន័យដូចម្ដេច ?


ព្រហ្មចារ្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. ព្រហ្មចរិយ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រហ្មចារីភាព» មានន័យដូចម្ដេច ?


ព្រហ្មចារីភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពដែលដល់ព្រមដោយព្រហ្មចារី​ គុណធម៌ជាទីញ៉ាំងបុគ្គលឱ្យប្រកាន់សេចក្តីបរិសុទ្ធ ទាំងកាយ និងចិត្ត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រហ្មចារី» មានន័យដូចម្ដេច ?


ព្រហ្មចារី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. ព្រហ្មចារិន៑) អ្នកប្រព្រឹត្តព្រហ្មចារ្យ ។ ពាក្យនេះ, តាមលិទ្ធព្រាហ្មណ៍ សំដៅយកអ្នកដែលកំពុងហាត់រៀនវេទ ឬអ្នកដែលកំពុងសិក្សាលទ្ធិសាសនា ឬក៏កំពុងប្រព្រឹត្តធម៌តាមបែបសាសនា; តាមលទ្ធិពុទ្ធសាសនា សំដៅយកអ្នកប្រព្រឹត្តព្រហ្មចរិយធម៌ណាមួយ ឬសំដៅចំពោះតែអ្នកដែលវៀរមេថុនធម្មដោយដាច់ខាត យ៉ាងដូចបព្វជិតមានភិក្ខុ, សាមណេរជាដើម; តាមលទ្ធិបុរាណ សំដៅយកកុមារឬកុមារីដែលនៅលីវសុទ្ធសាធ; ខាងលទ្ធិខ្មែរដែលប្រើតាមទម្លាប់ ច្រើនតែសំដៅយកកុមារីជំទង់ហៅថា ស្រ្ដីព្រហ្មចារី; តែបើតាមបែបត្រឹមត្រូវ ព្រហ្មចារី សម្រាប់ហៅបុរស, ឯស្ដ្រីត្រូវហៅ ព្រហ្មចារិនី ( ម. ព. ព្រហ្មចរិយ ផង ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលបរិសុទ្ធដោយកាយ និងចិត្ត ក្រមុមព្រហ្មចារី គឺស្រ្តីក្រមុម ដែលមិនទាន់មានបុរសប៉ះពាល់ដល់ទីជម្រៅ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រហ្មចារិនី» មានន័យដូចម្ដេច ?


ព្រហ្មចារិនី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មើលពាក្យព្រហ្មចារី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រហ្មចរិយធម៌» មានន័យដូចម្ដេច ?


ព្រហ្មចរិយធម៌


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មើលពាក្យ ព្រហ្មចរិយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រហ្មចរិយ (–យៈ) ឬ ព្រហ្មចារ្យ» មានន័យដូចម្ដេច ?


ព្រហ្មចរិយ (–យៈ) ឬ ព្រហ្មចារ្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ព្រហ្មចរិយ; សំ. ព្រហ្មចយ៌) បែបបទឬសណ្ដាប់ធ្នាប់របស់ព្រហ្មចារីឬព្រហ្មចារិនី; ការប្រព្រឹត្តធម៌ដ៏ប្រសើរ ។ តាមន័យខាងពុទ្ធសាសនាថា ការឲ្យទាន, ការខ្វល់ខ្វាយ ឬខ្នះខ្នែងចំពោះអំពើជាកុសល, ការរក្សាសីល៥, ការចម្រើនព្រហ្មវិហារ៤ ការសម្ដែងធម៌ឬណែនាំពន្យល់ឲ្យអ្នកដទៃកាន់អំពើសុចរិត, ការវៀរចាកមេថុនធម្ម, សេចក្ដីសន្ដោសចំពោះភរិយារបស់ខ្លួន, សេចក្ដីព្យាយាមដ៏ខ្ជាប់ខ្ជួនក្នុងការកុសល, ការរក្សាឧបោសថសីលតាមកាលកំណត់, អរិយមគ្គ, ព្រះពុទ្ធសាសនាទាំងមូល, អធ្យាស្រ័យ (ទាំង ១២ យ៉ាងនេះ) ហៅថា ព្រហ្មចរិយ ឬ ព្រហ្មចារ្យ ( ហៅថា ព្រហ្មចរិយធម៌ ក៏បាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រហ្មចក្រ» មានន័យដូចម្ដេច ?


ព្រហ្មចក្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. –ចក្ក ) ចក្រវាល; ពុទ្ធសាសនា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រហ្មគោល» មានន័យដូចម្ដេច ?


ព្រហ្មគោល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ) ចក្រវាល, មណ្ឌលចក្រវាល ( ម. ព. គោល ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រហ្មគីតិ» មានន័យដូចម្ដេច ?


ព្រហ្មគីតិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ព្រហ្ម “”ព្រហ្ម”” + គីតិ “”ចម្រៀង”” ) ឈ្មោះកាព្យមួយយ៉ាង មានជើង៤គឺក្នុងមួយរបះមាន៤ឃ្លា, ត្រង់ឃ្លាទី១និងទី៣មាន៥ពាក្យ, ឃ្លាទី ២ និងទី ៤ មាន ៦ ពាក្យ បទព្រហ្មគីតិ, ដូចជា
ឧទាហរណ៍៖ អ្នកមានរក្សាខ្សត់ ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅនិងសំប៉ាន ។”


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រហ្មកាយ» មានន័យដូចម្ដេច ?


ព្រហ្មកាយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ) ពួកព្រហ្ម, ពួកព្រហ្មនីមួយៗ ។ ព្រហ្មកាយិកទេវតា ឬ ព្រហ្មកាយិកា ទេវតាពួកព្រហ្ម ឬពួកទេវតាដែលកើតក្នុងព្រហ្មលោក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រហ្ម» មានន័យដូចម្ដេច ?


ព្រហ្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ព្រហ្មន៑ ) សេចក្ដីចម្រើន; សេចក្ដីរីកចិត្ត; សេចក្ដីប្រសើរ; ចំណែកចិត្ត; វេទ; សីល . . . ។ ទេវតាដែលកើតនៅព្រហ្មលោក ដោយអំណាចផលនៃឈានចិត្ត។
ឧទាហរណ៍៖ ព្រះព្រហ្ម, ទៅកើតជាព្រហ្ម, ឋានព្រហ្ម ។

                   មាតាបិតាក៏ហៅថា ព្រហ្ម ( របស់កូន ) ព្រោះមានព្រហ្មវិហារផ្សាយទៅរកបុត្រ ។ ព្រះសម្មាសម្ពុទ្ធនិងព្រះអរហន្តក៏ហៅថា ព្រហ្ម ព្រោះមានព្រហ្មចរិយធម៌ដ៏ប្រសើរបំផុត ។ ព្រាហ្មណ៍ក៏ហៅថាព្រហ្ម ដែរ ព្រោះពួកព្រាហ្មណ៍ប្រកាសជំនឿថា ពូជដើមរបស់ខ្លួនកើតអំពីព្រះឱស្ឋព្រហ្ម ។ ល ។ គុ. ប្រសើរ, ខ្ពង់ខ្ពស់, ទូលាយ…។ ពាក្យនេះច្រើនប្រើរួមចូលនាំមុខនាមសព្ទដទៃ តាមគួរដល់ការប្រកប, ដូចយ៉ាង។
ឧទាហរណ៍៖ ព្រហ្មកាយ, ព្រហ្មគីតិ, ព្រហ្មចក្រ, ព្រហ្មចរិយ, ព្រហ្មចារី ជាដើម ( ម. ព. ទាំងនោះ ) ។

                     ព្រហ្មកាយ ( ព្រះហ្មៈ–, ឬ ត. ទ. ស្រ. ព្រំមៈ– ) ន (បា. ) ពួកព្រហ្ម, ពួកព្រហ្មនីមួយៗ ។ ព្រហ្មកាយិកទេវតា ឬ ព្រហ្មកាយិកា ទេវតាពួកព្រហ្ម ឬពួកទេវតាដែលកើតក្នុងព្រហ្មលោក ។ ព្រហ្មគីតិ ( ព្រំមៈគីតិ, ឬ –គីត) ន. (បា. ព្រហ្ម “ព្រហ្ម” + គីតិ “ចម្រៀង” ) ឈ្មោះកាព្យមួយយ៉ាង មានជើង៤គឺក្នុងមួយរបះមាន៤ឃ្លា, ត្រង់ឃ្លាទី១និងទី៣មាន៥ពាក្យ, ឃ្លាទី ២ និងទី ៤ មាន ៦ ពាក្យ។
ឧទាហរណ៍៖ បទព្រហ្មគីតិ, ដូចជា : អ្នកមានរក្សាខ្សត់ ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅនិងសំប៉ាន ។

                    ព្រហ្មគោល ( ព្រះហ្មៈ– ឬ ព្រំមៈ– ) ន. (សំ. ) ចក្រវាល, មណ្ឌលចក្រវាល ( ម. ព. គោល ផង ) ។ ព្រហ្មចក្រ ( ព្រះហ្មៈច័ក, ឬ ព្រំមៈ– ) ន. ( សំ.; បា. –ចក្ក ) ចក្រវាល; ពុទ្ធសាសនា ។ ព្រហ្មចរិយ, –យៈ ឬ ព្រហ្មចារ្យ ( ព្រះហ្មៈចៈរ៉ិយ៉ៈ ឬ –ចា, ឬក៏ ត. ទ. ស្រ. ព្រំមៈ– ) ន. (បា. ព្រហ្មចរិយ; សំ. ព្រហ្មចយ៌) បែបបទឬសណ្ដាប់ធ្នាប់របស់ព្រហ្មចារីឬព្រហ្មចារិនី; ការប្រព្រឹត្តធម៌ដ៏ប្រសើរ ។ តាមន័យខាងពុទ្ធសាសនាថា ការឲ្យទាន, ការខ្វល់ខ្វាយ ឬខ្នះខ្នែងចំពោះអំពើជាកុសល, ការរក្សាសីល៥, ការចម្រើនព្រហ្មវិហារ៤ ការសម្ដែងធម៌ឬណែនាំពន្យល់ឲ្យអ្នកដទៃកាន់អំពើសុចរិត, ការវៀរចាកមេថុនធម្ម, សេចក្ដីសន្ដោសចំពោះភរិយារបស់ខ្លួន, សេចក្ដីព្យាយាមដ៏ខ្ជាប់ខ្ជួនក្នុងការកុសល, ការរក្សាឧបោសថសីលតាមកាលកំណត់, អរិយមគ្គ, ព្រះពុទ្ធសាសនាទាំងមូល, អធ្យាស្រ័យ (ទាំង ១២ យ៉ាងនេះ) ហៅថា ព្រហ្មចរិយ ឬ ព្រហ្មចារ្យ ( ហៅថា ព្រហ្មចរិយធម៌ ក៏បាន ) ។ ព្រហ្មចរិយធម៌ (ព្រះហ្មៈចៈរ៉ិយ៉ៈធ័រ, ឬព្រំមៈ– ) មើលពាក្យ ព្រហ្មចរិយ ។ ព្រហ្មចារិនី ( ព្រះហ្មៈ– , ឬ ព្រំមៈ– ) មើលពាក្យព្រហ្មចារី ។ ព្រហ្មចារី ( ព្រះហ្មៈចារ៉ី ឬ ព្រំមៈ–) ន. (បា.; សំ. ព្រហ្មចារិន៑) អ្នកប្រព្រឹត្តព្រហ្មចារ្យ ។ ពាក្យនេះ, តាមលិទ្ធព្រាហ្មណ៍ សំដៅយកអ្នកដែលកំពុងហាត់រៀនវេទ ឬអ្នកដែលកំពុងសិក្សាលទ្ធិសាសនា ឬក៏កំពុងប្រព្រឹត្តធម៌តាមបែបសាសនា; តាមលទ្ធិពុទ្ធសាសនា សំដៅយកអ្នកប្រព្រឹត្តព្រហ្មចរិយធម៌ណាមួយ ឬសំដៅចំពោះតែអ្នកដែលវៀរមេថុនធម្មដោយដាច់ខាត យ៉ាងដូចបព្វជិតមានភិក្ខុ, សាមណេរជាដើម; តាមលទ្ធិបុរាណ សំដៅយកកុមារឬកុមារីដែលនៅលីវសុទ្ធសាធ; ខាងលទ្ធិខ្មែរដែលប្រើតាមទម្លាប់ ច្រើនតែសំដៅយកកុមារីជំទង់ហៅថា ស្រ្ដីព្រហ្មចារី; តែបើតាមបែបត្រឹមត្រូវ ព្រហ្មចារី សម្រាប់ហៅបុរស, ឯស្ដ្រីត្រូវហៅ ព្រហ្មចារិនី ( ម. ព. ព្រហ្មចរិយ ផង ) ។ ព្រហ្មចារ្យ (ម. ព. ព្រហ្មចរិយ) ។ ព្រហ្មជាត ឬ –ជាតិ ( ព្រំមៈជាត) ន. ឈ្មោះក្បួនហោរមួយប្រភេទសម្រាប់មើលជតារាសីមនុស្ស : ក្បួនព្រហ្មជាតិ ។ ព្រហ្មញ្ញ ឬ ព្រហ្មណ្យ ( ព្រះហ្ម័ញ, ព្រះហ្ម័ន ឬ ព្រំម័ញ, ព្រំមុ័ន ) គុ. ( បា. ឬ សំ. ) ដែលជាប់ទាក់ទងដោយព្រហ្មឬដែលជារបស់ពួកព្រាហ្មណ៍ : លទិ្ធព្រហ្មញ្ញ, សណ្ដាប់ព្រហ្មញ្ញ, គម្ពីរព្រហ្មណ្យ ( ប្រើជា ព្រហ្មាណ្យ ក៏បាន ) ។ ព្រហ្មញ្ញសាសនា ( ព្រះហ្ម័ញ-ញៈសាសៈន៉ា, ឬ ត. ទ. ស្រ. ព្រំម៉័ញ-ញៈសាស្នា ) ន ( បា. ព្រហ្មញ្ញ + សាសន ) សាសនាដែលមានការជាប់ទាក់ទងដោយសេចក្ដីប្រកាន់ជឿថា មហាព្រហ្មជាអ្នកបង្កើតពពួកសត្វ… ( សាសនារបស់ពួកព្រាហ្មណ៍ ); សរសេរជា ព្រហ្មញ្ញសាស្នា ក៏មាន ។ ព្រហ្មណ្យ ( ម. ព. ព្រហ្មញ្ញ ) ។ ព្រហ្មទណ្ឌ ( ព្រះហ្មៈទ័ន, ឬ ត. ទ. ស្រ. ព្រំមៈ– ) ន. ( បា. )ដំបងព្រហ្ម, អាជ្ញាព្រហ្ម; អាជ្ញាជាន់ខ្ពស់ ។ ឈ្មោះទណ្ឌកម្មមួយយ៉ាង សម្រាប់ជំនុំសង្ឃក្នុងពុទ្ធសាសនា ដាក់ទោសដល់បព្វជិតដែលរបឹងរឹងរូសមិនកោតខ្លាចវិន័យ, មានលក្ខណៈត្រូវជំនុំសង្ឃហាមមិនឲ្យបព្វជិតណាមួយនិយាយស្ដីរកបព្វជិតនោះជាដាច់ខាត, ត្រាតែបព្វជិតនោះដឹងខ្លួនហើយទន់ចិត្តអស់ពុតព្យសន៍ ចូលមកសូមលន់តួទើបជំនុំសង្ឃត្រូវលើកទណ្ឌកម្មនោះចេញ . . . (ព. វិ. ពុ. ) ។ ឈ្មោះច្បាប់ដែលរាជការបញ្ញត្ត សម្រាប់ពិភាក្សា កាត់ទោស, ពិន័យមនុស្សដែលប្រព្រឹត្តល្មើសនឹងបញ្ញត្តិសម្រាប់ប្រទេស; ក្រមច្បាប់នោះកម្ពុជរដ្ឋហៅថា ក្រមព្រហ្មទណ្ឌខេមរៈ ឬហៅថា ច្បាប់ព្រហ្មទណ្ឌ ក៏បាន ( ម. ព. ព្រហ្ម និង ទណ្ឌ, ទណ្ឌកម្ម ផង ) ។ ព្រហ្មទេយ្យ ( ព្រះហ្មៈ-ទៃ, ឬព្រំមៈ–) ន. ( បា. ) ទានឬរង្វាន់ដ៏ប្រសើរ; របស់ប្រទាន; រង្វាន់ដែលព្រះមហាក្សត្រទ្រង់ព្រះរាជទានដល់អ្នកណាមួយ ដោយអ្នកនោះបានធ្វើកិច្ចការអ្វីមួយឲ្យពេញព្រះទ័យ; ក្នុងរាជ្យពីព្រេងនាយ ច្រើនតែប្រោសប្រទាន គោ, ក្របី, ដំរី, សេះ…; ស្រែ, ស្រុក, ខែត្រ ឲ្យដាច់មុខអាករទៅលើអ្នកនោះ, មិនតោងទាមជាប្រយោជន៍ឃ្លាំងហ្លួងដោយពេញទីឡើយ ។ ព្រហ្មធម៌ ( ព្រះហ្មៈ ធ័រ, ឬ ព្រំមៈ– ) ន. ( សំ.; បា. ព្រហ្មធម្ម) ធម៌ដ៏ប្រសើរ; ព្រហ្មវិហារ; ព្រះពុទ្ធសាសនា ។ ព្រហ្ម័ន ឬ ព្រហ្មាន ន. ព្រហ្ម ( ម. ព. ព្រហ្ម ) ។ ព្រហ្មលោក ( ព្រះហ្មៈ– ឬ ព្រំមៈ– ) ន. ( សំ. បា. ) លោកជាទីនៅនៃពួកព្រហ្ម, ឋានព្រហ្ម ។ ព្រហ្មវិមាន ( ព្រះហ្មៈ–, ឬ ព្រំមៈ– ) ន. (សំ. បា. ) វិមាននៃព្រហ្ម ។ ព្រហ្មវិហារ ( ព្រះហ្មៈវិហារ, ឬ ព្រំមៈ– ) ន. ( បា. ) ធម៌ជាទីនៅនៃព្រហ្ម, ធម៌ជាលំនៅនៃចិត្តដ៏ប្រសើរ; មាន៤យ៉ាងគឺ ១- មេត្តា ផ្សាយសេចក្ដីរាប់អានទៅរកសព្វសត្វ; ២- ករុណា ផ្សាយសេចក្ដីអាណិតទៅរកសព្វសត្វ; ៣-មុទិតា ផ្សាយអំណរទៅរកសព្វសត្វដែលបានសេចក្ដីសុខចម្រើន គឺមានអំណរនឹងគេបានសុខចម្រើន; ៤-ឧបេក្ខា ផ្សាយសេចក្ដីស្មោះស្មើទៅរកសព្វសត្វ ។ ព្រហ្មសូត្រ ( ព្រះហ្មៈសូត, ឬ ព្រំមៈ– ) ន. ( សំ. ) អំបោះដ៏ប្រសើរ គឺអំបោះមង្គលក្នុងយញ្ញពិធី ឬអំបោះដែលប្រសិទ្ធីជាមង្គលសម្រាប់ពាក់សីសៈ ឬសៀតត្រចៀកស្ពាយឆៀងជាដើម ( តាមលទ្ធិព្រាហ្មណ៍ ) ។ ព្រហ្មា ( ព្រះហ្មា, ឬ ព្រំមា ) ន. (បា. < ព្រហ្ម ) ព្រហ្ម (ព. កា. ) ។ ព្រហ្មាណ្យ (ព្រះហ្មាន ឬ ព្រំ– ) មើលពាក្យព្រហ្មញ្ញ និង ព្រហ្មាណ្យ ។ ព្រហ្មាធិបតី ( ព្រះហ្មាធិប៉ៈដី, ឬ ព្រំមា– ) ន. ( បា. –បតិ ) ព្រហ្មជាអធិបតី គឺព្រហ្មដែលជាចម្បងជាងអស់ពួកព្រហ្ម ( ហៅថា ព្រហិ្មន្ទ, ព្រហេ្មន្ទ្រ, ព្រហេ្មស្វរ៑ ក៏បាន ) ។ ព្រហ្មាស្រ្ត ( ព្រំមាស) ន. ( សំ. ក្ល.; សំ. < ព្រហ្មន៑ + ឝស្រ្ត “សស្ដ្រានៃព្រហ្ម ឬ សស្រ្ដាដ៏ប្រសើរ” ) ឈ្មោះសរដ៏វិសេសមួយប្រភេទ : សរព្រហ្មាស្រ្ត (មាននិយាយក្នុងរឿងរាមាយណៈ ) ។ ព្រហ្មិន្ទ ឬ ព្រហ្មេន្ទ្រ ( ព្រះហ្មិន, –ហ្មេន; ឬ ព្រំមិន,– មេន ) មើលពាក្យព្រហ្មាធិបតី ( ព. កា ) ។ ព្រហ្មេស្វរ៑ ( ព្រះហ្មេស, ឬ ព្រំមេស ) មើលពាក្យ ព្រហ្មាធិបតី ( ព. កា. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រហ៊ូត» មានន័យដូចម្ដេច ?


ព្រហ៊ូត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សកម្ពស់ ១០-១៥ម ដុះក្នុងព្រៃក្រាស់ នៃប្រទេសថៃ ខ្មែរ លាវ និងវៀតណាមខាងត្បូង។ សម្បកសម្រាប់ធ្វើថ្នាំជ្រលក់សំពត់ល្អប្រណិតមានពណ៌បៃតង។ គ្រូហ្មខ្មែរ យកសម្បកព្រហ៊ូតលាយជាមួយសម្បកទ្រមូង ធ្វើថ្នាំបំពោកលើដៃ ជើងគ្រេច។ ឈើមានពណ៌ស លឿង ប្រើសម្រាប់សង់ផ្ទះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រហែត» មានន័យដូចម្ដេច ?


ព្រហែត


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានរសជាតិ ឬក្លិនស្ទើរមិនប្រាកដ, មិនស៊ប់ទៅខាងណា គឺមិនប្រាកដជាប្រៃ ឬភ្លាវ, ជូរ ឬចត់, ក្រពុល ឬហាងជាដើម។
ឧទាហរណ៍៖ រសព្រហែត; ក្លិនព្រហែត, ធុំព្រហែត ។

                    មាត់ប្រហែត ឬ ព្រហែតមាត់ មាត់ដែលប្រហាតមិនចាប់រសជាតិ គឺដឹងរសមិនប្រាកដ ព្រោះជិវ្ហាបសាទប្រែប្រួលខុសប្រក្រតី ដោយហេតុទាស់មានទើបនឹងស្វាងគ្រុនជាដើម ។ ព្រហែតៗ ( ព្រហ៊ែត-ព្រហ៊ែត ) ដែលមានអាការស្ពែតៗ ( ប្រើចំពោះតែមុខនិងមាត់ )។
ឧទាហរណ៍៖ ធ្វើមុខព្រហែតៗ, ធ្វើមាត់ព្រហែតៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រហើន» មានន័យដូចម្ដេច ?


ព្រហើន


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលច្រឡោតខាម, ច្រឡើសបើស, កោងកាច, ឈ្លានពាន ឥតមានសេចក្ដីគោរព។
ឧទាហរណ៍៖ មនុស្សព្រហើន, សម្ដីព្រហើន, ឫកព្រហើន ។

                      ប្រើជា ន. ក៏បាន ។
ឧទាហរណ៍៖ កុំព្រហើនពេក ! និយាយដោយព្រហើន, សេចក្ដីព្រហើន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រហួម» មានន័យដូចម្ដេច ?


ព្រហួម


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលអង្គុយត្របោមក្បាលជង្គង់ឬបញ្ឈរក្បាលជង្គង់ឬក៏បង់ជំទាញ ចំហមាត់បន្ដិច មានអាការសឺទ្រមើយឥតរាសី ឬដែលអង្គុយយ៉ាងនោះ ថែមទាំងស្ងាបហួមៗរឿយៗផង។
ឧទាហរណ៍៖ អង្គុយព្រហួម, ធ្វើមុខព្រហួម; បែបបទព្រហួម ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលអង្គុយត្របោមក្បាលជង្គង់ឬបញ្ឈរក្បាលជង្គង់ឬក៏បង់ជំទាញ ចំហមាត់បន្ដិច មានអាការសឺទ្រមើយឥតរាសី ឬដែលអង្គុយយ៉ាងនោះ ថែមទាំងស្ងាបហួមៗរឿយៗផង។
ឧទាហរណ៍៖ អង្គុយព្រហួម, ធ្វើមុខព្រហួម; បែបបទព្រហួម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រហួញ» មានន័យដូចម្ដេច ?


ព្រហួញ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានមុខជូរហួញ។
ឧទាហរណ៍៖ មុខព្រហួញ; អង្គុយធ្វើមុខព្រហួញ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមានមុខជូរហួញ។
ឧទាហរណ៍៖ មុខព្រហួញ; អង្គុយធ្វើមុខព្រហួញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រហូតទឹក, តាត្រៅទឹក, ហង់ទឹក» មានន័យដូចម្ដេច ?


ព្រហូតទឹក, តាត្រៅទឹក, ហង់ទឹក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះព្រឹក្សតូច ឬចុល្លព្រឹក្សមួយប្រភេទ កម្ពស់ ៦ ទៅ ១៥ ម ដុះក្នុងព្រៃធំលើដីខ្សាច់ ឬដីឥដ្ឋ នៃអាស៊ី និងអូស្ត្រាលីក្តៅ ។ ឈើប្រើសម្រាប់ សង់ផ្ទះ និងដុតកំដៅ​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រហូត» មានន័យដូចម្ដេច ?


ព្រហូត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ ស្លឹកធំក្រាស់, ស្រដៀងនឹងមង្ឃុតស្ទើរចាប់ច្រឡំ, សំបកក្រាស់ ផ្លែមូលៗមានរសជូរ, គេដាំយកសំបកសម្រាប់ជ្រលក់សូត្រជាដើមយកព័ណ៌លឿងស្រអាប់។
ឧទាហរណ៍៖ សំបកព្រហូត, សូត្រជ្រលក់ព្រហូត ។

                     ឈ្មោះព័ណ៌មួយប្រភេទលឿងស្រអាប់ ។
ឧទាហរណ៍៖ ព័ណ៌ព្រហូត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រហីតស» មានន័យដូចម្ដេច ?


ព្រហីតស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ៣០ ស.ម។ ពេលបន្តពូជៈ មានម្រាប់ជើងវែងៗ កញ្ចឹងកលឿង ក្បាល និងបំពកស ស្លាបពណ៌សចុងស្លាបពណ៌ខ្មៅ កន្ទុយចែងដូចក្ងោកខ្លួនពណ៌ត្នោតក្រម៉ៅ ជើងពណ៌ត្រាវ។ រដូវមិនបន្តពូជៈ ខ្លួនពណ៌ស្រអាប់ ក បំពង់ក និងផ្នែកពោះពណ៌ស មានឆ្នូតខ្មៅធំកាត់តាមភ្នែកបន្តមកដើមទ្រូង ខ្នងពណ៌ប្រផេះ កន្ទុយខ្លី។ ទីជំរកៈ វាលភក់រុក្ខជាតិ និងវាលបឹងលិចទឹក។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ខែឧសភា ដល់មិថុនា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រហីតខ្មៅ» មានន័យដូចម្ដេច ?


ព្រហីតខ្មៅ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ២៦.៥-៣០.៤ ស.ម។ ខ្លួនពណ៌ខ្មៅ ចំពុះលឿង ស្លាប និងខ្នងពណ៌ទង់ដែង ជើងពណ៌បៃតង។ ទីជំរកៈ វាលភក់រុក្ខជាតិតែងឃើញនៅតាមមាត់បឹងមានរុក្ខជាតិអណ្តែតទឹកក្រាស់ៗ។ របាយៈ វត្តមានពេញមួយឆ្នាំ និងមានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ពេញមួយឆ្នាំ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រហីត» មានន័យដូចម្ដេច ?


ព្រហីត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះជលបក្សីមួយប្រភេទច្រើនតែអាស្រ័យនៅលើត្រឹប, លើបឿន ( ពួក ទោម, ត្លុំ ) ។

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ព្រហែត ថា
ឧទាហរណ៍៖ ព្រហីតព្រហែត គឺព្រហែតខ្លាំង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រហាវន» មានន័យដូចម្ដេច ?


ព្រហាវន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ព្រហា “ធំ, ស្ដុក, ចម្រើន, មាំមួន . . .” + វន “ព្រៃ” > ព្រហាវន; សំ. វ្ឫហត៑ + វន > វ្ឫហទ្វន) ព្រៃធំ, ព្រៃស្ដុក, ដងព្រៃធំ, (ព. កា. )
ឧទាហរណ៍៖ ប្រើសមាសបោលចូលព្រហាវ័នបាំងខ្លួនបំភាន់ព្រះនេត្រក្សត្រ ចួនកាលឲ្យឃើញចួនកាលបាត់ ពួកពលប្រឹង ស្កាត់រកប្រសាច។ ហៅថា ព្រហារញ្ញ ឬ ព្រហារណ្យ ក៏បាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រហារណ្យ» មានន័យដូចម្ដេច ?


ព្រហារណ្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ព្រហារញ្ញ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រហារញ្ញ» មានន័យដូចម្ដេច ?


ព្រហារញ្


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. <ព្រហា + អរញ្ញ; សំ. < វ្ឫហត៑ + អរណ្យ ) ព្រៃធំ, ព្រៃស្ដុក ( ម. ព. ព្រហាវ័ន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រហាម» មានន័យដូចម្ដេច ?


ព្រហាម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វេលាដែលអរុណទើបនឹងរះស្រាងៗ, ពេលបំព្រាង ( បច្ចូសកាល )។
ឧទាហរណ៍៖ ចេញទៅពីព្រហាម; និយាយថា ព្រហាមស្រាង ក៏បាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រហស្បតិ៍» មានន័យដូចម្ដេច ?


ព្រហស្បតិ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. វ្ឫហស្បតិ; សំ. ក្ល. វ > ព, ឫ > រឹ = ព្រឹហស្បតិ) ឈ្មោះថ្ងៃទី៥ ក្នុងមួយសប្ដាហ៍។
ឧទាហរណ៍៖ ថ្ងៃព្រហស្បតិ៍ ។

                     ពោលតាមលទ្ធិព្រាហ្មណ៍ ថាជានាមនៃទេវតាវិសេសអង្គមួយ ជាប្រធានឬជាម្ចាស់នៃមន្ដវិជ្ជានិងអក្សរសាស្ត្រ, ជាគ្រូនៃពួកទេវតា, ហៅថា ព្រះវ្ឫហស្បតិ ( ព្រះព្រហស្បតិ៍ ); ខាងតារាសាស្ត្រ ថាជាឈ្មោះនៃផ្កាយមួយក្នុងពួកផ្កាយនព្វគ្រោះ ហៅថា ផ្កាយព្រហស្បតិ៍ ; ព្រោះហេតុនោះ បានជាបុព្វបុរសទាំងឡាយរបស់យើង ហៅថ្ងៃព្រហស្បតិ៍ថា ព្រហស្បតិ៍រាជគ្រូ ( តាមលទ្ធិនុ៎ះឯង ), តាំងជាទម្លាប់ឲ្យសិស្សចាប់ផ្ដើមរៀនអក្សរ, លេខនព្វន្ត, មន្ត, វិជ្ជាទាំងពួង រើសរកតែថ្ងៃព្រហស្បតិ៍ ដោយប្រកាន់ជឿថានឹងបានឆាប់ចេះ ទាំងនឹងមានសេចក្ដីសុខសប្បាយរៀងទៅផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រហស្បតិចក្រ» មានន័យដូចម្ដេច ?


ព្រហស្បតិចក្រ


👉ថ្នាក់ពាក្យជា សព្វនាម
មានន័យថា ( សំ. វ្ឫហស្បតិចក្រ; សំ. ក្ល. វ > ព, ឫ > រឹ= ព្រឹ–) មួយជុំហុកសិបឆ្នាំ។
ឧទាហរណ៍៖ មួយព្រហស្បតិចក្រ គឺចំនួន៦០ឆ្នាំ (ព. ស. ហ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រហក់» មានន័យដូចម្ដេច ?


ព្រហក់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មើលពាក្យ ប្រហុក ។ ព្រហក់កន្ដរ៉ (ព្រហ៊ក់កន់-ត-រ៉) ឬ ព្រហក់តរ៉ ឈ្មោះព្រហក់មួយប្រភេទ, ធ្វើតាមបែបលាវ, គេហាលត្រីចង្វាតូចៗ ដូចយ៉ាងត្រីចង្វាមូល, ត្រីស្លឹកឫស្សីជាដើមឲ្យស្ងួតក្រៀម ហើយដាក់ញាត់សង្កត់ឲ្យណែនក្នុងបំពង់ឫស្សីស្ងួត ( ច្រើនប្រើបំពង់វែង ២ ថ្នាំង ) រួចយកដីស្អិត( ដែលលញ់ធ្វើជាឆ្នុកហាលថ្ងៃឲ្យស្ងួតស្រេច ) ញាត់បិទមាត់បំពង់នោះឲ្យជិតស្លុងមិនឲ្យខ្យល់ចូលបាន, ទុកប្រើការបានយូរ, សម្រាប់ស្លឬចៀនខ្លាញ់ជាដើម, ជាអាហារសម្រាប់ស្រុកដែលក្រត្រី (លាវហៅ ប៉ាតៅ ឬ ប៉ាតៅប័ង, តែ លាវប្រើញាត់បំពង់ឫស្សីក៏មាន ដាក់នឹងអ្វីៗឯទៀតក៏មាន ឯប៉ាតៅប័ង ប្រើចំពោះតែដាក់ញាត់នឹងបំពង់ឫស្សីម្យ៉ាង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រវែក» មានន័យដូចម្ដេច ?


ព្រវែក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះជលបក្សីមួយប្រភេទ មានម្រាមជើងព្រែកជាប់គ្នា ពួកប្រវឹក តែមាត្រតូចជាង, សម្បុរពព្រុស, ហើរលឿនស្លៅដូចគេពួយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រវឹង» មានន័យដូចម្ដេច ?


ព្រវឹង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រពឹង ( ហៅតាមទម្លាប់ដោយស្រុក គឺអ្នកស្រុកខ្លះហៅ ព្រវឹង អ្នកស្រុកខ្លះហៅ រពីង ), បានជាគេហៅរន្ធកសត្វនេះថា ព្រវឹង ពីព្រោះសត្វនេះ កាលបើគេយកវត្ថុសៃមម៉ៃមានចុងស្មៅជើងក្រាស់ជាដើមរុកចូលក្នុងរន្ធវា ត្បារបង្វិលរឿយៗ គេបញ្ចេញសំឡេងបណ្ដើរថា វឹងវុងៗ…វាតែងតែឡើងពីខាងក្រោមមកខាំវត្ថុសៃមម៉ៃនុះ, គេទាញកន្ត្រាក់ជាប់ទាំងខ្លួនវាមក ( ម. ព. រពីង ទៀតផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រវីព្រវារ» មានន័យដូចម្ដេច ?


ព្រវីព្រវារ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលពិការដើរបានតែវារ ឬដែលពិការទន់ជើងទន់ដៃល្វីតល្វែតដើរបានតែតោងគេឬដោលទប់នឹងដំបង, ឈើច្រត់។
ឧទាហរណ៍៖ ពិការព្រវីព្រវារ, ខ្វិនព្រវីព្រវារ, មនុស្សព្រវីព្រវារ, ដំណើរព្រវីព្រវារ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដើរព្រវីព្រវារ; និយាយត្រឹមតែ ព្រវារ ប៉ុណ្ណេះក៏មាន
ឧទាហរណ៍៖ មនុស្សព្រវារ; អាព្រវារ! ( ម. ព. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រវារ» មានន័យដូចម្ដេច ?


ព្រវារ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. ព្រវីព្រវារ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រលះ» មានន័យដូចម្ដេច ?


ព្រលះ


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ព្រលឹង ថា ។
ឧទាហរណ៍៖ ព្រលឹងព្រលះ ( ម. ព. ព្រលឹង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រលែត» មានន័យដូចម្ដេច ?


ព្រលែត


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានព័ណ៌ដិតស្ទើរ, ដែលសៅសម្បុរមិនសូវច្បាស់។
ឧទាហរណ៍៖ ព័ណ៌ប្រលែត; សព្រលែត, ក្រហមព្រលែត, ខ្មៅព្រលែត . . . ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រលួតលាក់» មានន័យដូចម្ដេច ?


ព្រលួតលាក់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ប្រលួតលាក់ ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. ប្រលួតលាក់ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រលូស» មានន័យដូចម្ដេច ?


ព្រលូស


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលប្រឡាក់សៅហ្មងដោយធូលីជាដើម។
ឧទាហរណ៍៖ ខ្លួនប្រឡាក់ដីព្រលូស ( ម. ព. ប្រលូស ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រលូញ» មានន័យដូចម្ដេច ?


ព្រលូញ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលប្រឡាក់ប្រឡូសកខ្វក់ខ្មៅអ៊ូញ។
ឧទាហរណ៍៖ ប្រឡាក់ធ្យូងព្រលូញ ( ម. ព. ព្រញូញ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រលូង» មានន័យដូចម្ដេច ?


ព្រលូង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះត្រីស្រកាមួយប្រភេទ រាងមូលជ្រលមស្រដៀងនឹងត្រីច្រឡឹង តែមាត្រធំជាង; បើដល់ធំអស់ទំហំអ្នកស្រុកខ្លះហៅ ត្រីពឹត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រលឹម» មានន័យដូចម្ដេច ?


ព្រលឹម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វេលាជាខាងដើមថ្លៃ គឺពេលដែលព្រះអាទិត្យទើបរះឃើញព្រឹមៗ។
ឧទាហរណ៍៖ ចេញទៅពីព្រលឹម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រលឹត» មានន័យដូចម្ដេច ?


ព្រលឹត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឧប្បលពួកមួយដុះក្នុងទឹក លូតតាមទឹក, មានដើមមូលត្រសូល, ប្រើធ្វើជាបន្លែ ឬអន្លក់បាន; ព្រលឹតមានច្រើនប្រភេទ ខ្លះដើមស្រួយ, ខ្លះដើមស្វិត, ខ្លះផ្កា-ស, ខ្លះផ្កាលឿង ។ ល ។
ឈ្មោះពស់ឥតពិសមួយប្រភេទកើតនៅក្នុងទឹក។
ឧទាហរណ៍៖ ពស់ព្រលឹត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រលឹង» មានន័យដូចម្ដេច ?


ព្រលឹង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរជីវិត; ស្មារតី; វិញ្ញាណ; ស្រីសួស្ដី, សេចក្ដីសុខ, សេចក្ដីចម្រើន . . . ។ ព្រលឹងព្រលះប្រលឹងធំតូច គឺស្មារតីធំតូចឬច្រើនតិច (ព. សា. )។ បបក់ព្រលឹង (ម. ព. បបក់, ទាំង ជញ្ជាត់ព្រលឹង និង បញ្ជាប់ព្រលឹង ផង) ។ បាត់ព្រលឹង ដូចគ្នានឹង បាត់វិញ្ញាណ, បាត់ស្មារតី (ម. ព. បាត់) ។ មានព្រលឹង ធាត់, មានសាច់, មានសាច់មានឈាម ។ ពាក្យគួរសមសម្រាប់និយាយចំពោះមនុស្សដែលគួរគោរពឬគួរថ្នម, មនុស្សថ្នាក់ខ្ពស់រហូតដល់សេនាបតី, ចុះមកដល់ក្មេងតូច ។
ឧទាហរណ៍៖ ព្រះបាទម្ចាស់ឥឡូវមានព្រលឹងជាងពីដើម ។ ល ។

                     ក្មួយអញឥឡូវមានព្រលឹងណាស់ !; (តែបើនិយាយពីក្សត្រិយ៍ធាត់ ត្រូវថាមានព្រះអង្គ, ទាំងបព្វជិតដែលគួរគោរពក៏ថា មានព្រះអង្គបានដែរ)។ លស់ព្រលឹង ភ័ន្តថយស្មារតីព្រោះភ្ញាក់ភ័យតក់ស្លុតរន្ធត់ខ្លាំង ។ ហៅព្រលឹង និយាយបូរបាច់ដង្ហោយហៅព្រលឹងឲ្យចូលមូលមកកាន់រូបកាយវិញ (ធ្វើតាមតម្រាព្រាហ្មណ៍) ។ ល ។

                     ដែលមានស្រីសួស្ដី, ដែលជាទីស្រឡាញ់ស្មើជីវិត; អ្នកថ្លៃ, មាសថ្លៃ…។ពាក្យសម្រាប់ហៅមនុស្សជាទីស្រឡាញ់ដោយសេចក្ដីថ្នមចិត្ត ។

ឧទាហរណ៍៖ កែវព្រលឹង ឬ ព្រលឹងកែវ, ប្អូនព្រលឹង, មាសព្រលឹង ឬ ព្រលឹងមាស ព្រលឹងបង, ស្ងួនព្រលឹង ។ ល ។ (ច្រើនប្រើក្នុងកាព្យ) : ស្ដេចថាហៃព្រលឹង ចុះប្អូនខឹងអ្វីនឹងបង បើមានក្ដីមោះហ្មង ម្ដេចនួនល្អងនាងមិនប្រាប់ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានស្រីសួស្ដី, ដែលជាទីស្រឡាញ់ស្មើជីវិត; អ្នកថ្លៃ, មាសថ្លៃ…។ពាក្យសម្រាប់ហៅមនុស្សជាទីស្រឡាញ់ដោយសេចក្ដីថ្នមចិត្ត
ឧទាហរណ៍៖ កែវព្រលឹង ឬ ព្រលឹងកែវ, ប្អូនព្រលឹង, មាសព្រលឹង ឬ ព្រលឹងមាស ព្រលឹងបង, ស្ងួនព្រលឹង ។ ល ។ (ច្រើនប្រើក្នុងកាព្យ) : ស្ដេចថាហៃព្រលឹង ចុះប្អូនខឹងអ្វីនឹងបង បើមានក្ដីមោះហ្មង ម្ដេចនួនល្អងនាងមិនប្រាប់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រលីស» មានន័យដូចម្ដេច ?


ព្រលីស


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ព្រលូស។
ឧទាហរណ៍៖ ព្រលីសព្រលូស គឺព្រលូសដុំៗ តិចខ្លះច្រើនខ្លះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រលីត» មានន័យដូចម្ដេច ?


ព្រលីត


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ព្រលែត ថា
ឧទាហរណ៍៖ ព្រលីតព្រលែត គឺព្រលែតមិនស្មើសម្បុរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រលិត» មានន័យដូចម្ដេច ?


ព្រលិត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ព្រលឹត ) ។
តិណជាតិ ដុះក្នុងទឹកមួយប្រភេទ មានមែកកប់ក្នុងភក់ មែកនេះបង្កើតស្លឹក និងផ្កា។ ស្លឹកអណ្តែតលើទឹក ជុំវិញវារាងជាធ្មេញរណារ។ ផ្កាសម្បុរក្រហមភាវ ឬ ស ឬ ពណ៌ផ្កាឈូកភ្លាវ។ ដើមនេះមានដុះនៅគ្រប់ប្រទេសក្តៅ និងត្រជាក់មធ្យមសកលលោក។ ស្រុក Egypte នាំចូលទៅដាំប្រហែលក្នុងសតវត្ត ២០០០ មុន គ.ស ពីព្រោះគេរកឃើញក្នុងសាកសពស្ងួតក្រៀមនៃស្តេចត្រកូល “រ៉ាសែស” (Ramsés) ។ ទងផ្កាខ្ចីៗគេធ្វើជា បន្លែបរិភោគឆៅ ឬក្នុងសម្ល។ អណ្ឌាស័យខ្ចីៗក៏អាចបរិភោគជាបន្លែបានដែរ។ គ្រូថ្នាំបុរាណខ្មែរ តែងប្រើស្លឹកព្រលិតបំពោកលើថ្ងាស អ្នកមានជំងឺគ្រុនក្តៅ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រលិង» មានន័យដូចម្ដេច ?


ព្រលិង


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ព្រលាំង ថា ។
ឧទាហរណ៍៖ ព្រលិងព្រលាំង គឺព្រលាំងតាមតែប្រទះ, តាមតែបាន (ព. សា. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រលាំង» មានន័យដូចម្ដេច ?


ព្រលាំង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាប់ច្បាមលាបដោយបាតដៃ, លាបពាសពេញក្រាស់ៗ ស្ដើងៗ ស្រមកមិនសូវស្មើ។
ឧទាហរណ៍៖ ព្រលាំងជ័រទឹក, ត្លុកល្ខោនយកធ្យូងព្រលាំងមុខ, លាបថ្នាំព្រលាំង, ព្រលាំងម្សៅ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រលាំ» មានន័យដូចម្ដេច ?


ព្រលាំ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមិនដាច់ស្រេច, មិនប្រាកដជាទៅខាងណា, មិនជាក់លាក់, មិនច្បាស់លាស់។
ឧទាហរណ៍៖ ព័ណ៌ព្រលាំ, រសជាតិព្រលាំ, សម្ដីព្រលាំ; និយាយព្រលាំ ( ម. ព. ប៉ៃឡាំ ផង ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមិនដាច់ស្រេច, មិនប្រាកដជាទៅខាងណា, មិនជាក់លាក់, មិនច្បាស់លាស់។
ឧទាហរណ៍៖ ព័ណ៌ព្រលាំ, រសជាតិព្រលាំ, សម្ដីព្រលាំ; និយាយព្រលាំ ( ម. ព. ប៉ៃឡាំ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រលយ» មានន័យដូចម្ដេច ?


ព្រលយ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលពយ, លយចេញ។
ឧទាហរណ៍៖ ក្បាលព្រលយ, ដីមានសណ្ឋានព្រលយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រលប់» មានន័យដូចម្ដេច ?


ព្រលប់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វេលាជាខាងដើមយប់ គឺពេលដែលទើបនឹងយប់។
ឧទាហរណ៍៖ ធ្វើការពីព្រលឹមទាល់ព្រលប់ ។

                     ក្បាលព្រលប់ ដើមព្រលប់ គឺវេលាដែលទើបយប់រពឹលៗ (ព្រលប់តូច) ។ ព្រលប់ធំ ចុងព្រលប់ គឺវេលាដែលចូលស៊ប់ជាយប់ហើយ ។ ពន់ព្រលប់ ហួសពីព្រលប់ គឺវេលាបន្ទាប់ពីព្រលប់ធំទៅ (ម. ព. ពន់ ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រល» មានន័យដូចម្ដេច ?


ព្រល


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលធ្លាយចេញភលឬព្រល (និយាយចំពោះតែវត្ថុខាប់ ឬជ្រាយ)។
ឧទាហរណ៍៖ ច្របាច់បូសធ្លាយខ្ទុះព្រល; នំលតលេចព្រលៗតាមប្រហោងប្រទាស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្ររួត» មានន័យដូចម្ដេច ?


ព្ររួត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រួតរឿយៗ; ច្រើននិយាយថា ព្ររឹតព្ររួតគឺរឹតរួតរឿយៗ ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះដំបៅមួយប្រភេទដែលរឹតរួតក្រជឺបក្រជួច ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ក្រជឺបក្រជួច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្ររឹត» មានន័យដូចម្ដេច ?


ព្ររឹត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រឹតគ្នាទៅវិញទៅមករឿយៗ; ច្រើននិយាយថា ប្រឱបព្ររឹត គឺឱបរឹតគ្នារឿយៗ ( ម. ព. ប្រឱប ទៀតផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រយោង» មានន័យដូចម្ដេច ?


ព្រយោង


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យបរិវារសម្រាប់និយាយផ្សំនឹងពាក្យ ព្រយឹត ថា
ឧទាហរណ៍៖ ព្រយឹតព្រយោង ( ម. ព. ព្រយឹត ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រយុង» មានន័យដូចម្ដេច ?


ព្រយុង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាប់តោងយឹតទប់ខ្លួនឲ្យនឹង។
ឧទាហរណ៍៖ ព្រយុងមែកឈើ ។

                     ព. ទ. បុ. ដំរីផុងព្រយុងដើមឈើ** សេចក្ដីថា ធម្មតាមនុស្សពាល កាលបើមានដំណើរទាល់គំនិតភិតភ័យខ្លាំង រមែងតែបណ្ដាលហេតុឲ្យដាបដល់អ្នកដទៃផង ដូចជាដំរីផុងដូច្នោះឯង ។ **ឃ្លា “ដើមឈើ” ត្រូវបានកែសម្រួលពីពាក្យដើម “ដើមឈឺ” ទើបសមស្របតាមបរិបទនេះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រយឹត» មានន័យដូចម្ដេច ?


ព្រយឹត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា យឹតទាញចុះមិនលែង ឬយឹតរឿយៗ។
ឧទាហរណ៍៖ ព្រយឹតមែកឈើ ។

                    ព្រយឹតប្រតោង ឬ ប្រតោងព្រយឹត ប្រតោងយឹតទាញចុះមិនលែងឬរឿយៗ ។ ព. ប្រ. ទទូចដឹកនាំយកទាល់តែបាន; ឬប្រតោងប្រទាញយកជាអាង, ជាទីពឹង ឲ្យជួយកិច្ចការអ្វីមួយ ។ ព្រយឹតព្រយោង ទាញយឹតអូសយោងដោយពេញកម្លាំង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រយ» មានន័យដូចម្ដេច ?


ព្រយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះដង្កូវល្អិតពួកមួយ ស៊ីឈើ, ឫស្សី ឬត្រីងៀតជាដើម។
ឧទាហរណ៍៖ ឈើព្រយស៊ី, ឫស្សីព្រយស៊ី, ត្រីងៀតព្រយស៊ី ។

                    ពួកដង្កូវល្អិត តែងនៅក្នុងឫស្សីនាំឱ្យពុក ឬកាត់ខោអាវសាខ្លាត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រមឹក» មានន័យដូចម្ដេច ?


ព្រមឹក


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានសម្បុរខ្មៅជាំស្រអាប់ឥតលម្អ។
ឧទាហរណ៍៖ ខ្មៅព្រមឹក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រមាន» មានន័យដូចម្ដេច ?


ព្រមាន


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រាប់, រំឮក, ឲ្យដំណឹងជាមុន ឲ្យដឹងថាអ្នកម្ខាងមានដំណើរភ្លាំងភ្លាត់ ឬប្រព្រឹត្តល្មើស ច្រឡើសលើស, ដូចយ៉ាងគោចូលលុកលុយក្នុងចម្ការដំណាំគេៗឲ្យដំណឹងដល់ម្ចាស់គោឲ្យប្រយ័ត្នតទៅជាដើម។
ឧទាហរណ៍៖ កូនគាត់ចេះតែវាយកូនខ្ញុំៗបានព្រមានគាត់ពីរដងហើយ… ។

                     ដាសតឿន រំលឹកឱ្យដឹង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រមរ» មានន័យដូចម្ដេច ?


ព្រមរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជ័រដែលស្លលាយវត្ថុស្អិតផ្សេងៗមានកាកល័ក្ដ ឬក្រមួនឃ្មុំជាដើម សម្រាប់បិទពរឬចាក់បញ្ចូលក្នុងក្រហូងគ្រឿងរចនាដោយប្រាក់ ឬចាក់ក្នុងដោះគងធំជាដើម។
ឧទាហរណ៍៖ ស្លព្រមរ, ចាក់ព្រមរ, ដាក់ព្រមរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖