Posted on Leave a comment

តើពាក្យ «ព្រមបន្លា» មានន័យដូចម្ដេច ?


ព្រមបន្លា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សកម្ពស់ ៤-៥ ម មានបន្លា ដុះនៅព្រៃល្បោះក្នុងឧបទ្វីបឥណ្ឌូចិន គេនិយមដាំព្រុមបន្លាសម្រាប់ធ្វើរបងស្រស់ ឬរបងការពារ ព្រោះជាចុល្លព្រឹក្សដែលមានមែកសាខា និងមានបន្លាច្រើន។ ​ឫសសម្រាប់ធ្វើថ្នាំព្យាបាលរោគក្រពះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រម» មានន័យដូចម្ដេច ?


ព្រម


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សុខចិត្ត, អនុលោមតាម, យល់តាម, មិនទទឹងទាស់។
ឧទាហរណ៍៖ ព្រមយក, ព្រមទៅ, ព្រមឲ្យ ។

                      ព្រមព្រៀង រួមចិត្តគំនិតជាមួយ, ស្រុះស្រួលជាមួយ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលស្មើគ្នា, ទាន់គ្នា, ដំណាលគ្នា, ជាមួយគ្នា; គ្រប់សព្វ, គ្រប់គ្រាន់។
ឧទាហរណ៍៖ ចេញព្រមគ្នា, មកដល់ព្រមគ្នា, ចូលដេកព្រមគ្នា, ថាព្រមៗគ្នា, ដើរបោះជំហានព្រមៗគ្នា ។

                     គ្រប់ព្រម, ទាំងព្រម គ្រប់់សព្វ, ទាំងគ្រប់ ។ ព្រមមូល ចួបជុំមូលគ្នា, គ្រប់គ្រាន់ ។ ព្រមទាំង មានទាំង, ថែមទាំង។

ឧទាហរណ៍៖ អាពុកព្រមទាំងកូនផង។ ប្រកបព្រមដោយ បរិបូណ៌ដោយ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលស្មើគ្នា, ទាន់គ្នា, ដំណាលគ្នា, ជាមួយគ្នា; គ្រប់សព្វ, គ្រប់គ្រាន់។
ឧទាហរណ៍៖ ចេញព្រមគ្នា, មកដល់ព្រមគ្នា, ចូលដេកព្រមគ្នា, ថាព្រមៗគ្នា, ដើរបោះជំហានព្រមៗគ្នា ។

                  គ្រប់ព្រម, ទាំងព្រម គ្រប់់សព្វ, ទាំងគ្រប់ ។ ព្រមមូល ចួបជុំមូលគ្នា, គ្រប់គ្រាន់ ។ ព្រមទាំង មានទាំង, ថែមទាំង។
ឧទាហរណ៍៖ អាពុកព្រមទាំងកូនផង។ ប្រកបព្រមដោយ បរិបូណ៌ដោយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រនួត» មានន័យដូចម្ដេច ?


ព្រនួត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. ពំនួត ពុំគួរប្រើឡើយ ពីព្រោះជាពាក្យគ្មានអត្ថន័យ, ត្រូវប្រើ ពំនួត វិញ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រនាក់បំពង់» មានន័យដូចម្ដេច ?


ព្រនាក់បំពង់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកទំនុកទុកចិត្តដែលតាមកំដរជាគ្នា ។
ឧទាហរណ៍៖ មានព្រនាក់បំពង់តាមជានិច្ច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រនាក់ខ្សែត្បាញ» មានន័យដូចម្ដេច ?


ព្រនាក់ខ្សែត្បាញ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដោះស្រ្តីដែលមានសណ្ឋានរៀវចុងងស្ទើតទាំងគូ។
ឧទាហរណ៍៖ ដោះព្រនាក់ខ្សែត្បាញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រនាក់» មានន័យដូចម្ដេច ?


ព្រនាក់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា យករបស់អ្វីៗ ដោយដាក់ផ្ទប់លើស្មានិងចំហៀងខ្នង ឬទាំងចំហៀងពីខាងមុខផង; ដាក់ពាក់លើខ្នងសំយុងចុះតាមខាងទាំងពីរ។
ឧទាហរណ៍៖ ព្រនាក់ថង់អង្ករ, ព្រនាក់បាច់ស្មៅលើខ្នងសេះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រនរ» មានន័យដូចម្ដេច ?


ព្រនរ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពដោយខ្នងទាំងមូល ឬដាក់ពាក់ពីលើខ្នងទាំងមូល។
ឧទាហរណ៍៖ ព្រនរកូន, ព្រនរមនុស្សឈឺ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រនម» មានន័យដូចម្ដេច ?


ព្រនម


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានអាការឬបែបភាពជាអ្នកទ្រមថមថយ ឥតអំណាច, ឥតរាសី។
ឧទាហរណ៍៖ មនុស្សព្រនម; ខ្មោចអាព្រនម! (ព. ទ្រ. ម. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រង់» មានន័យដូចម្ដេច ?


ព្រង់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. បុ. ) រន្ធ, រូង, ប្រហោង។
ឧទាហរណ៍៖ ព្រង់ឈើ, ព្រង់ជាស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រងើយ» មានន័យដូចម្ដេច ?


ព្រងើយ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលជើយ, កន្ដើយ ។

ឧទាហរណ៍៖ ឈរព្រងើយ, ធ្វើព្រងើយ; ចិត្តព្រងើយ ។

                     ព្រងើយកន្ដើយ ដែលតាំងចិត្តជាកណ្ដាល, សោះអង្គើយ, មិនយកចិត្តទុកដាក់ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលជើយ, កន្ដើយ។
ឧទាហរណ៍៖ ឈរព្រងើយ, ធ្វើព្រងើយ; ចិត្តព្រងើយ ។

                   ព្រងើយកន្ដើយ ដែលតាំងចិត្តជាកណ្ដាល, សោះអង្គើយ, មិនយកចិត្តទុកដាក់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រងាល់» មានន័យដូចម្ដេច ?


ព្រងាល់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទសំបកក្រាស់ ប្រើបុកលាយនឹងសាច់ដូងទុំ ហើយរម្ងាស់ធ្វើជាថ្នាំលាបរមាស់ ឬកម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្រក» មានន័យដូចម្ដេច ?


ព្រក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដេរបន្សាបសំពត់តូច ឬខ្លីឲ្យកើនសាច់ឡើងទៀត។
ឧទាហរណ៍៖ ព្រកសំពត់ ។

                     សំពត់ព្រក សំពត់ដែលដេរព្រក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្យោមា» មានន័យដូចម្ដេច ?


ព្យោមា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ព្យោម ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្យោម» មានន័យដូចម្ដេច ?


ព្យោម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. វ្យោមន៑) អាកាស, មេឃ, ទឹកដែលស្ថិតនៅឯអាកាស មិនទាន់ធ្លាក់ចុះដល់មក។
ឧទាហរណ៍៖ កណ្ដាលព្យោម ឬ ព្យោមា, ព្យុះព្យោមា ( ច្រើនតែប្រើក្នុងកាព្យ ) : មានព្យុះព្យោមា រម្លើងគ្រឹហា រលំបាក់បែក វិនាសទ្រព្យធន ពេកពន់អនេក ព្យុះព្យោមចម្លែក ពុំធ្លាប់ឃើញឡើយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្យោការ» មានន័យដូចម្ដេច ?


ព្យោការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. វ្យោការ ) ជាងដែក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្យួរ» មានន័យដូចម្ដេច ?


ព្យួរ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពាក់, ថ្ពក់, ចងបន្តោក, បន្ដោង។
ឧទាហរណ៍៖ ព្យួរសម្ពៀតនឹងនាគទណ្ឌ, ព្យួរសម្ពាយនឹងមែកឈើ ។

                     ព្យួរទោស កាត់ទោសផ្អាកទុកមានកំណត់កាល ។ ព្យួរក្រពះ ក្រពះដែលញាត់ឡើងលើមិនធ្លាក់ចុះក្រោម បណ្ដាលឲ្យក្អួតចង្អោរឬឲ្យបរិភោគអាហារពុំបាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្យូហ៍» មានន័យដូចម្ដេច ?


ព្យូហ៍


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បញ្ឆោតដោយឧបាយកល, បញ្ឆោតដោយជន្លឲ្យលង់គំនិត។
ឧទាហរណ៍៖ ព្យូហ៍សឹក, និយាយព្យូហ៍ ។

                      ប្រើជា គុ. ក៏មាន ។

ឧទាហរណ៍៖ ពាក្យព្យូហ៍, គំនិតព្យូហ៍ ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. វ្យូហ “ការត្រិះរិះ, រំពឹង, គ្នេរគ្នាន់” ) ឧបាយបញ្ឆោត, ការបញ្ឆោតដោយឧបាយកលឲ្យលង់គំនិត។
ឧទាហរណ៍៖ ឈ្នះដោយព្យូហ៍ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្យូហៈ» មានន័យដូចម្ដេច ?


ព្យូហៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ព្យុហៈ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្យុះស៊ីក្លូនក្រៅតំបន់ត្រូពិក» មានន័យដូចម្ដេច ?


ព្យុះស៊ីក្លូនក្រៅតំបន់ត្រូពិក


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ខ្យល់ព្យុះមានទ្រង់ទ្រាយធំ (ក្នុងរង្វង់អង្កត់ផ្ចិត ១ ០០០ គ.ម.) នៅតំបន់ដែលមានរយៈទទឹងមធ្យម ឬខ្ពស់ ដែលព្យុះនេះមានសម្ពាធខ្សោយនៅចំណុចកណ្ដាល ចំណែកខាងមុខមានសីតុណ្ហភាព និងសំណើមខ្ពស់តាមខ្សែដេក ។ ព្យុះនេះ គឺជាមូលហេតុចម្បងដែលនាំឲ្យមានល្បឿនខ្យល់ខ្លាំងខុសប្រក្រតី និងការធ្លាក់កំណកអាកាសខ្លាំង ជាពិសេស នៅសិសិរដូវ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្យុះ» មានន័យដូចម្ដេច ?


ព្យុះ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ពាក្យក្លាយមកពី សំ. វាយុ; បា. វាយ “ខ្យល់” ) ខ្យល់ខ្លាំង គឺខ្យល់ដែលបក់បោកខ្លាំងក្រៃ ។ ព. ប្រ. សេចក្ដីក្រេវក្រោធច្រឡោតខ្លាំង ។
ឧទាហរណ៍៖ កំពុងត្រូវព្យុះខ្លាំងអង្វរយ៉ាងណាក៏ពុំស្ដាប់ ។

                    ស្រុកកើតខ្យល់ព្យុះ ស្រុកកើតអាសន្នរោគខ្លាំង ។ ព្យុះសង្ឃរា (–សង់-ឃៈរា ) ឈ្មោះព្យុះយ៉ាងធំសម្បើម អាចរម្លើង រម្លំរុក្ខជាតិនិងគេហស្ថានបាន (ម. ព. ចក្រវាត ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្យុហៈ» មានន័យដូចម្ដេច ?


ព្យុហៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ព្យុហ ឬ វ្យុហ; សំ. វ្យូហ ) កងទ័ព, ក្បួនទ័ព; ពួក, ប្រជុំ។
ឧទាហរណ៍៖ តាំងព្យុហៈ, លើកព្យុហៈ ។

                      ព្យុហយាត្រា ដំណើរលើកជាក្បួនទ័ពចេញទៅ ។ ព្យុហយោធា ឬ យោធព្យុហៈ ពួកទាហាន ។ ព្យុហសន្និបាត ប្រជុំកងទ័ព, ការភ្ជុំពល ។ ព្យុហសេនា ឬ សេនាព្យុហៈ ពួកសេនា, ប្រជុំសេនា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្យុងយ៉ាង» មានន័យដូចម្ដេច ?


ព្យុងយ៉ាង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស កូរ៉េខាងជើង (សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្យាសកម្ម» មានន័យដូចម្ដេច ?


ព្យាសកម្ម


👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ
មានន័យថា វិធីសាស្រ្ត និងបទប្បញ្ញត្តិនៃការងារក្រិតខ្នាតឧបករណ៍មាត្រាសាស្រ្ត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្យាស» មានន័យដូចម្ដេច ?


ព្យាស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រវែងទទឹងមាត់បំពង់ ប្រដាប់សម្រាប់វាស់មាត់គ្រាប់កាំភ្លើង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្យាយាម» មានន័យដូចម្ដេច ?


ព្យាយាម


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ” ខំប្រឹង, ប្រឹងប្រែង, សង្វាត “។
ឧទាហរណ៍៖ ខំព្យាយាមរៀន… ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. វ្យាយាម; បា. វាយាម) សេចក្ដីខំប្រឹងប្រែង, ការប្រឹងប្រែង, ដំណើរខ្មីឃ្មាត, សង្វាត។
ឧទាហរណ៍៖ ធ្វើការដោយព្យាយាម, មានព្យាយាម, មិនលះព្យាយាម ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់ឧស្សាហ៍ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្យាមប្បភា» មានន័យដូចម្ដេច ?


ព្យាមប្បភា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. វ្យាមប្រភា ) រស្មី ឬពន្លឺដែលផ្សាយចេញមួយព្យាមជុំវិញ គឺរស្មីប្រក្រតីដែលផ្សាយចេញអំពីព្រះសរីរកាយនៃព្រះសម្មាសម្ពុទ្ធ (ព. ពុ. )
ឧទាហរណ៍៖ ព្រះសព្វញ្ញុពុទ្ធ សុវិសុទ្ធសាស្ដា មានព្យាមប្បភា តាមធម្មតាជានិរន្តរ៍ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្យាម» មានន័យដូចម្ដេច ?


ព្យាម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សំ. វ្យាម ) ប្រវែងមួយកាងដៃគឺប្រវែងបួនហត្ថ។
ឧទាហរណ៍៖ ដីបណ្ដោយ៤០ព្យាម ទទឹង២០ព្យាម ១ ហត្ថ ១ ចំអាម ៤ ធ្នាប់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្យាបាលភាព» មានន័យដូចម្ដេច ?


ព្យាបាលភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការគាំពារ ថែទាំ រក្សាឱ្យគង់វង្ស អំណាចដែលច្បាប់ ឬចៅក្រមប្រគល់ឱ្យជនណាម្នាក់ ថែទាំរក្សាទ្រព្យសម្បតិ្តរបស់ជនដែលមិនទាន់មានអាយុពេញការ ឬដែលត្រូវហាមឃាត់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្យាបាល» មានន័យដូចម្ដេច ?


ព្យាបាល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. < វិ + អា + បាល > ព្យា–, វ្យា–) ការរក្សាដោយឡែក, ការថែរក្សា, បីបាច់ ។ ខ្មែរច្រើនប្រើពាក្យនេះចំពោះការថែរក្សាជំងឺ, ការទ្រាំជំងឺ; ប្រើជា កិ. ថា ” រក្សាជំងឺ, ទ្រាំជំងឺ ” ក៏បាន ហៅមនុស្សអ្នករក្សា, ថែទាំ, ទ្រាំជំងឺក៏បាន។
ឧទាហរណ៍៖ អ្នកព្យាបាល, អ្នកព្យាបាលជំងឺ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្យាបារ» មានន័យដូចម្ដេច ?


ព្យាបារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. វ្យាបារ ) កិច្ចការ; ដំណើរទទួលធ្វើកិច្ចការផ្សេងៗ, ការទទួលធុរៈ, ទទួលរ៉ាប់រង; សេចក្ដីខ្វល់ខ្វាយ, ខ្នះខ្នែង; ឧបាយ។
ឧទាហរណ៍៖ ទទួលព្យាបារ, ធ្វើព្យាបារ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្យាបាទ» មានន័យដូចម្ដេច ?


ព្យាបាទ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផ្គងចិត្ត ឬប៉ងនឹងធ្វើគេឲ្យវិនាស, គុំ, គុំកួន ។
ឧទាហរណ៍៖ កុំព្យាបាទគេ ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. វ្យាបាទ ) ដំណើរចងចិត្តនឹងធ្វើអ្នកដទៃឲ្យវិនាស, សេចក្ដីគុំកួន, គំនុំ។
ឧទាហរណ៍៖ មានព្យាបាទ, វាវិនាសដោយព្យាបាទរបស់គេ ។

                    គំនុំ គុំគួន ដំណើរចងចិត្តធ្វើឱ្យអ្នកដទៃវិនាស ព្រាត់ប្រាសដោយសារខ្លួន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្យាបទ» មានន័យដូចម្ដេច ?


ព្យាបទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. វ្យាបទ៑ ) មរណៈ ( ព.កា. ) ។
ឧទាហរណ៍៖ រីឯព្យាបទ តែងមានប្រាកដ ចៀសវាងមិនផុត ទោះបីទេព្តា ទោះបីព្រះពុទ្ធ ដែលទ្រង់បរិសុទ្ធ ក៏ចៀសពុំរួច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្យាធិ៍» មានន័យដូចម្ដេច ?


ព្យាធិ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដូចគ្នានឹង ព្យាធិ, ប៉ុន្តែខ្មែរហៅចំពោះតែរោគឃ្លង់ ។
ឧទាហរណ៍៖ កើតព្យាធិ៍ ( កើតឃ្លង់ ) ។

                    រោគដែលកើតឡើងសម្បុរជាំខ្មៅដុំៗ នៅក្នុងសាច់ត្រីខ្លះមានត្រីរ៉ស់ជាដើម ក៏ហៅ ព្យាធិ៍ ដែរ។
ឧទាហរណ៍៖ ព្យាធិ៍ត្រី ឬ ត្រីកើតព្យាធិ៍ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្យាធិធម៌» មានន័យដូចម្ដេច ?


ព្យាធិធម៌


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. សំ.; បា. ព្យាធិធម្ម; សំ. វ្យាធិធម៌) ជំងឺដែលមានជាធម្មតាប្រចាំរូប គឺកាលបើមានរូបហើយ រមែងមានជំងឺតម្កាត់ជាធម្មតា នឹងចៀសវាងឲ្យរួចផុតពុំបានឡើយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្យាធិទុក្ខ» មានន័យដូចម្ដេច ?


ព្យាធិទុក្ខ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ទុក្ខដែលកើតមានព្រោះព្យាធិ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្យាធិ» មានន័យដូចម្ដេច ?


ព្យាធិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. វ្យាធិ ) ជំងឺ, រោគ, អាពាធ ។
ឧទាហរណ៍៖ មានព្យាធិ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្យាឌសត្វ» មានន័យដូចម្ដេច ?


ព្យាឌសត្វ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. វ្យាឌ ) សត្វដែលបរិភោគសាច់ឈាមសត្វដទៃ។
ឧទាហរណ៍៖ ខ្លា, ចចក, ឆ្កែព្រៃ,… ខ្លែង, ប្រមង់… ជាព្យាឌសត្វ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្យាង្គ» មានន័យដូចម្ដេច ?


ព្យាង្គ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. វិ + អង្គ, វ > ព, ឥ > យ ផ្សំជា ព្យាង្គ; សំ, វិ + អង្គ, ឥ > យ ផ្សំជា វ្យាង្គ; បារ. Syllabe ) អវយវ:ជាសង្កាត់នៃពាក្យ គឺសូរនៃសម្ដីជាសង្កាត់តាំងពីមួយម៉ាត់ពីរម៉ាត់បីម៉ាត់ឡើងទៅ (មួយម៉ាត់ហៅមួយព្យាង្គ, ពីរម៉ាត់ហៅ ពីរព្យាង្គ, ពី ៣ ម៉ាត់ឡើងទៅហៅ ច្រើនព្យាង្គ ឬ ព្យាង្គច្រើន ); ពាក្យមួយព្យាង្គដូចជា កត់, កប, កាត់, គង, ទំ, នំ ជាដើម ហៅថា ឯកព្យាង្គ ( ឯកៈព្យាង ) ឬ ព្យាង្គទោល (បារ. Monosyllabe); ពាក្យពីរព្យាង្គដូចជា កំណត់, កាំបិត, គម្រប់, តំបន់, ទំនប់ ជាដើម ហៅថា ទ្វេព្យាង្គ (បារ. Dissyllabe); ពាក្យច្រើនព្យាង្គឬព្យាង្គច្រើនរាប់តាំងពី ៣ ម៉ាត់ឡើងទៅដូចជា កន្ទាទូក, កន្ទុំរុយ, កន្ទក់កន្ទេញ, អង្រ្កេមអង្រ្កម, អំពិលអំពែក ជាដើម ហៅថា ពហុព្យាង្គ (ពៈហ៊ុព្យាង) “ព្យាង្គមានសូរច្រើនម៉ាត់” (បារ. Polysyllabe) ។ព្យាង្គរបស់ពាក្យកំណត់ឈ្មោះមានត្រឹមតែ ៣ យ៉ាងប៉ុណ្ណេះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្យាក្រឹតិ» មានន័យដូចម្ដេច ?


ព្យាក្រឹតិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. វ្យាក្ឫតិ ) ការពន្យល់, ការបំភឺ្លសេចក្ដី, ការអធិប្បាយបញ្ជាក់សេចក្ដីឲ្យភ្លឺច្បាស់, ដំណើរខៃសេក្ដីឲ្យឃើញជាក់ច្បាស់ ។
ឧទាហរណ៍៖ ខ្ញុំបាទបានយល់សេចក្ដីនេះដោយសារព្យាក្រឹតិរបស់លោក ។

                      (ព. កា. ) ។
ឧទាហរណ៍៖ ការណ៍នេះជ្រៅណាស់ ខ្ញុំបានយល់ច្បាស់ ដោយសារព្យាក្រឹតិ ដែលលោកណែនាំ ដោយក្ដីអាណិត ព្រោះលោកមានចិត្ត កបដោយមេត្តា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្យាកុលភាព» មានន័យដូចម្ដេច ?


ព្យាកុលភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការច្របូកច្របល់ ការច្រឡំបល់ ការឥតសណ្តាប់រៀបរយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្យាកុលនិយម» មានន័យដូចម្ដេច ?


ព្យាកុលនិយម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរដែលពេញចិត្តនឹងឱ្យមានការច្របូកច្របល់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្យាកុល» មានន័យដូចម្ដេច ?


ព្យាកុល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភ័យរចល់ ការច្របូកច្របល់រកមុខបាតមិនឃើញ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្យាករណ៍» មានន័យដូចម្ដេច ?


ព្យាករណ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ព្យាករណ ឬ វ្យា–; សំ. វ្យា–) ការធ្វើឲ្យប្រាកដ, ឲ្យជាក់ច្បាស់; អំនួត; ទំនាយ ។ វេយ្យាករណ៍ ។ ពុទ្ធព្យាករណ៍ ទំនាយព្រះពុទ្ធ ។
ឧទាហរណ៍៖ ទំនាយ ការទស្សន៍ទាយ ការប្រមើលទៅអនាគត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្យាករ» មានន័យដូចម្ដេច ?


ព្យាករ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( បា.; សំ. វ្យាករ ) ធ្វើឲ្យប្រាកដ, ឲ្យជាក់ច្បាស់; ពោលអួត; ទាយ
ឧទាហរណ៍៖ ហោរព្យាករថាឆ្នាំនេះមានទឹកភ្លៀងច្រើន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្យសសព្ទ» មានន័យដូចម្ដេច ?


ព្យសសព្ទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យដែលមិនប្រែទៅតាមវចនៈ (សម្រាប់ប្រើក្នុងភាសាឥណ្ឌូ-អឺរ៉ុប) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្យសន៍» មានន័យដូចម្ដេច ?


ព្យសន៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ព្យសន ឬ វ្យសន; សំ. វ្យសន) ទុក្ខ; អំពើអាក្រក់; សេចក្ដីវិនាស; ពុតត្បុត, ពុតកំណាច ។
ឧទាហរណ៍៖ ទូន្មានប្រដៅឲ្យអស់ព្យសន៍ មានពុតព្យសន៍ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្យសនកម្ម» មានន័យដូចម្ដេច ?


ព្យសនកម្ម


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ការខូចខាត ឬសេចក្ដីវិនាសអន្តរាយដល់រូបកាយក្ដី ដល់សម្ភារៈក្ដី ដល់ទឹកចិត្តក្ដី ដែលបណ្ដាលមកពីអំពើរបស់អ្នកដទៃ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្យត្តវោហារ» មានន័យដូចម្ដេច ?


ព្យត្តវោហារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. វ្យក្ត + វ្យាហារ ) សម្ដីឈ្លាស; មនុស្សមានសម្ដីឈ្លាស អ្នកឈ្លាសសម្ដី ( ព. កា. ) ។
ឧទាហរណ៍៖ លោកសាស្ដ្រាចារ្យ ព្យត្តវោហារថ្លែងការណ៍ក្បោះក្បាយ អស់ពួកនិស្សិត មានចិត្តរីករាយ រអាករពាយ ប្រាស្រ័យរកគ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្យត្តភាព» មានន័យដូចម្ដេច ?


ព្យត្តភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ព្យត្ត + ភាវ; សំ. វ្យក្ដ + ភាវ ) ភាវៈឈ្លាស, ភាពជាអ្នកឈ្លាស, ដំណើរឈ្លាសវៃ ។
ឧទាហរណ៍៖ គេមានព្យត្តភាពបរិបូរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្យត្តបុគ្គល» មានន័យដូចម្ដេច ?


ព្យត្តបុគ្គល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ព្យត្ត + បុគ្គល; សំ. វ្យក្ដ + បុទ្គល ) បុគ្គលឈ្លាស, មនុស្សឈ្លាសវៃ; អ្នកប្រាជ្ញសម្ដី ។
ឧទាហរណ៍៖ ត្រូវជ្រើសរើសព្យត្តបុគ្គលម្នាក់ ឲ្យជាអ្នកសូត្រសេចក្តីថ្លែងការណ៍ក្នុងមហាសន្និបាត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្យតោបាត» មានន័យដូចម្ដេច ?


ព្យតោបាត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. វ្យតោបាត ) ឧត្បាតយ៉ាងធំ, សេចក្ដីលាញធំ។
ឧទាហរណ៍៖ កើតមានព្យតោបាត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្យតោបាត» មានន័យដូចម្ដេច ?


ព្យតោបាត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. វ្យតោបាត ) ឧត្បាតយ៉ាងធំ, សេចក្ដីលាញធំ។
ឧទាហរណ៍៖ កើតមានព្យតោបាត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្យតិហារ» មានន័យដូចម្ដេច ?


ព្យតិហារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. វ្យតិហារ ) ការឈ្លោះប្រកែកជជែកតតប ឬការវាយដំច្រំធាក់, ដាល់, តប់, ទះ, ទាត់គ្នា។
ឧទាហរណ៍៖ ធ្វើព្យតិហារ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្យតិរេក» មានន័យដូចម្ដេច ?


ព្យតិរេក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការផ្ទុយដោយផលប្រយោជន៍ និងមនោសញ្ចេតនា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្យញ្ជនៈ» មានន័យដូចម្ដេច ?


ព្យញ្ជនៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ព្យញ្ជន; សំ. វ្យព្ជាន ) តួអក្សរដែលសម្រាប់ផ្សំជាមួយនឹងស្រៈ, លុះតែមានស្រៈផ្សំផង ទើបកើតច្បាស់ប្រាកដជាសម្ដីឡើងបាន ។ ព្យព្ជានៈសម្រាប់ប្រើក្នុងភាសាខ្មែរក្នុងសម័យសព្វថ្ងៃនេះមាន ៣៣ តួ( ស្មើគ្នានឹងព្យញ្ជនៈខាងភាសាបាលីដែរ ) គឺ ក ខ គ ឃ ង, ច ឆ ជ ឈ ញ, ដ ឋ ឌ ឍ ណ, ត ថ ទ ធ ន, ប ផ ព ភ ម; យ រ ល វ ស ហ ឡ º ; កាលពីក្នុងសម័យបុរាណ ខ្មែរប្រើព្យញ្ជនៈ ៣៥ តួ ព្រោះមាន ឝ ឞ ពីរតួរនេះផង សម្រាប់ប្រើខាងភាសាសំស្ក្រឹត, រៀងរបៀបត្រង់ចន្លោះ វ និង ស ( វ ឝ ឞ ស ), ប៉ុន្ដែលើកលែងប្រើយូរហើយ, ត្រង់ពាក្យណាដែលត្រូវប្រើ ឝ ឞ ដូចជា បឝ្ចិម, ព្រះឱឞ្ឋ ជាដើមនោះ ប្រើតែ ស មួយនេះជាជំនួសជា បស្ចិម, ព្រះឱស្ឋ ដូច្នេះទៅវិញ ( សរសេរជា ព្យញ្ជន ក៏បាន ) ។
(បា. ព្យញ្ជន; សំ. វ្យព្ជាន ) ម្ហូបក្រៅពីសម្លទឹក គឺម្ហូបក្រៀម, ម្ហូបគោក, ម្ហូបខាប់, ឬទឹកត្រី, ទឹកគ្រឿង, អន្លក់ ជាដើម ហៅ ព្យញ្ជនាហារ (ព្យ័ញ-ជៈនាហា) ក៏បាន ។ ម. ព. សូបៈ និង សម្ល ផង ។ បា. ឧត្តរិភង្គ ឈ្មោះម្ហូបគោកមួយប្រភេទក្នុង វិ. ពុ. ថាជាព្យញ្ជនៈ ដែរ ប្រហែលជា ប្រហិត ?


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្យញ្ជនសិលិដ្ន» មានន័យដូចម្ដេច ?


ព្យញ្ជនសិលិដ្ន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. វាចាសិលិដ្ឋ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្យគ្ឃ» មានន័យដូចម្ដេច ?


ព្យគ្ឃ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. វ្យាឃ្រ ) ខ្លាធំ ( សរសេរជា ព្យ័គ្ឃ ក៏បាន ); បើញីជា ព្យគ្ឃី ។ ព្យគ្ឃនាយក, ព្យគ្ឃរាជ, ព្យគ្ឃិន្ទ, ព្រគ្ឃេន្ទ្រ ស្ដេចខ្លាធំ ។ ព្យគ្ឃា ខ្លាធំទាំងឡាយ (ព. កា. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្នៅ» មានន័យដូចម្ដេច ?


ព្នៅ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើពួកមួយ ស្លឹកហាងប្រហើរ, ត្រួយ ឬស្លឹកខ្ចីប្រើធ្វើជាអន្លក់ ឬរបោយបាន (បរិភោគទៅនាំឲ្យផាយខ្យល់ស្រួលខ្លួន ), ផ្លែមានជ័រស្អិតនៅរុំគ្រាប់ កាលនៅខ្ចីមានរសហាងលុះដល់ទុំឡើងសម្បុរលឿងមានក្លិនក្រអូបឈ្ងុយ មានសាច់ម៉ដ្ឋ, ប្រើជាចំណី ឬជាថ្នាំកែរោគប្រដិតជាដើម; ព្នៅមានច្រើនប្រភេទផ្សេងៗគ្នាមាន ព្នៅពងមាន់, ព្នៅសណ្ដាយ ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្នៃ» មានន័យដូចម្ដេច ?


ព្នៃ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលទ្វេឡើង, ដែលចម្រើនឡើងជាពីរគុណជាងពីមុន។
ឧទាហរណ៍៖ គ្រុនព្នៃ ។

                      លក់ព្នៃ លក់ទ្វេគុណ; ប្រើក្លាយមកពីពាក្យ ពិន័យ គឺពិន័យលក់ទ្វេគុណមួយជាពីរ ( ម. ព. ពិន័យ ទៀតផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្នៀត» មានន័យដូចម្ដេច ?


ព្នៀត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ស. ពះន្យើត អ. ថ. ផៈនៀត “លប់សម្រាប់ទាក់បក្សីដែលដេញធ្នាក់; ក្រោលដំរី” ) ខ្មែរប្រើពាក្យនេះចំពោះតែក្រោលដាក់ដំរី ។
ឧទាហរណ៍៖ ដំរីមួយព្នៀត គឺដំរីមួយក្រោល ( ប្រើដាក់ដំរីយ៉ាងច្រើនត្រឹមតែ ៨ ប៉ុណ្ណោះ ) ។

                      ( ព. បុ. ) ទីទួលទាប ឬទីដីដែលជាទួលទាប នៅជាប់ពីមាត់បឹងរាក់ប៉ាចរហាចទៅ ឬនៅជាប់ពីមាត់បឹងស្រែ នៅមានព្រៃរបោះៗ ជួនកាលគេកជាភូមិលំនៅ ឬគេកសាងជាវត្តព្រះភិក្ខុសង្ឃលើដីជាទួលនោះ គេហៅថា ភូមិព្នៀត, វត្តព្នៀត តាមឈ្មោះដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្និល» មានន័យដូចម្ដេច ?


ព្និល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើពួកមួយសន្តានព្នៅ មានច្រើនបែបខ្លះមានផ្លែតូចៗ ខ្លះផ្លែធំៗ (ព. កា. ) ។
ឧទាហរណ៍៖ ព្និលពៅ្នបង្គៅលាំងសាត មានដើមភ្លូបាត ដុះលាយរៀងគ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្នាយ» មានន័យដូចម្ដេច ?


ព្នាយ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលលយឬពយម្ខាង, ដែលឆែវមិនស្មើជ្រុង។
ឧទាហរណ៍៖ សាច់សំពត់ព្នាយម្ខាង ។ ពុតព្នាយ ( ម. ព. ពុត ) ។

                    ( ម. ព. ជើងព្នាយ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្នង» មានន័យដូចម្ដេច ?


ព្នង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្សពួកមួយ កើតនៅតែក្នុងព្រៃ, ស្លៀកប៉ឹងវ័ណ្ឌ, មានសណ្ដាប់ធ្នាប់ផ្សេងពីពួកមនុស្សអ្នកស្រុក; ក្នុងកម្ពុជរដ្ឋ មាននៅព្រៃជាប់នឹងខែត្រក្រចេះ, ខែត្រស្ទឹងត្រែង ។ តាំងពីប្រទេសកម្ពុជាមានឋានៈជាប្រទេសឯករាជ្យអព្យាក្រឹត ព្រះរាជរដ្ឋាភិបាលសង្គមរាស្រ្ដនិយម បានបញ្ញត្តឲ្យលែងហៅ ព្នង ឲ្យហៅថា ខ្មែរលើ វិញ, ពួកខ្មែរលើក៏មានសភាពលូតលាស់ចម្រើនតាមលំដាប់មក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព្កុល» មានន័យដូចម្ដេច ?


ព្កុល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ពកុល ) ឈ្មោះឈើមួយប្រភេទមានផ្កាល្អិតៗ មានព័ណ៌លឿង មានក្លិនក្រអូបឈ្ងុយឆ្ងាញ់ ទោះបីស្ងួតក្រៀមហើយក៏នៅតែក្រអូបដែរ។
ឧទាហរណ៍៖ ផ្កាព្កុលជ្រុះក្រាលគួររើសយកមកដោតក្រងថ្វាយព្រះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព័ស្ដុ» មានន័យដូចម្ដេច ?


ព័ស្ដុ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. វស្ដុ; បា. វត្ថុ ) លំនៅ; ទី, ទីកើត, ទីតាំង; ទ្រព្យ, របស់, អីវ៉ាន់; ហេតុ; មូលហេតុ; រឿងនិទាន; ចម្ការ… ។ ព័ស្ដុតាង ( ប្រ. ក្ល. ភ័ស្ដុតាង ) របស់ជាតឹកតាង, ជាគ្រឿងសម្គាល់, ជាសំអាង ។ ព័ស្ដុភារ ប្រ. ក្ល. ជា ភ័ស្ដុភារ គឺបណ្ណាការ, ជំនូន ( គួរប្រើ ព័ស្ដុ, ព័ស្ដុភារ វិញត្រឹមត្រូវជាង ភ័ស្ដុ, ភ័ស្ដុភារ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព័រអេស៉្បាញ» មានន័យដូចម្ដេច ?


ព័រអេស៉្បាញ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស ទ្រីនីដាដ និងតូបាហ្គោ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព័រអូប៉្រាំង» មានន័យដូចម្ដេច ?


ព័រអូប៉្រាំង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស ហៃទី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព័រវីឡា» មានន័យដូចម្ដេច ?


ព័រវីឡា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស វ៉ានូទូ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព័រល្វី» មានន័យដូចម្ដេច ?


ព័រល្វី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស ម៉ូរីស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព័រម៉ូរេសប៊ី» មានន័យដូចម្ដេច ?


ព័រម៉ូរេសប៊ី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស ប៉ាពូអាស៊ីណូវែលហ្គីណេ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព័រទុយហ្កាល់» មានន័យដូចម្ដេច ?


ព័រទុយហ្កាល់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស ព័រទុយហ្កាល់, (រាជធានី/​រដ្ឋធានី) លីសបោន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព័រតូរីកូ» មានន័យដូចម្ដេច ?


ព័រតូរីកូ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស ព័រតូរីកូ, (រាជធានី/​រដ្ឋធានី) សាំងហ្សង់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព័រតូណូវ៉ូ» មានន័យដូចម្ដេច ?


ព័រតូណូវ៉ូ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស បេណាំង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព័រ» មានន័យដូចម្ដេច ?


ព័រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្សចុងស្រុកពួកមួយកើតនៅក្នុងអាណាខេត្តកម្ពុជរដ្ឋមានភាសាសម្ដីផ្សេងពីខ្មែរ រាប់បញ្ចូលក្នុងពួកកួយ, រដែ, ស្ទៀង។
ឧទាហរណ៍៖ ជាតិព័រ, ពួកព័រ ( ក្នុងសម័យឥឡូវ រាប់ថាជាខ្មែរដូចគ្នា ស្មើគ្នាទាំងអស់ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព័ន្ធស្នឹង» មានន័យដូចម្ដេច ?


ព័ន្ធស្នឹង


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ព. ប្រ. ) ដែលមានអាការដូចជាខ្សែចំណងគោរុំព័ន្ធព័ទ្ធស្នឹង គឺដែលមានន័យចង្អៀតតឹងពិបាកដោះស្រាយពិបាកលៃលក។
ឧទាហរណ៍៖ បញ្ហាព័ន្ធស្នឹង, ចំណោទព័ន្ធស្នឹង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព័ន្ធលឹង» មានន័យដូចម្ដេច ?


ព័ន្ធលឹង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះភ្លេងខ្មែរមួយបទ។
ឧទាហរណ៍៖ ភ្លេងព័ន្ធលឹង ។

                     ឈ្មោះលំនាំទាត់សីមួយបែបលោតទាត់ព័ន្ធជើង។
ឧទាហរណ៍៖ ទាត់សីព័ន្ធលឹង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព័ន្ធមូល» មានន័យដូចម្ដេច ?


ព័ន្ធមូល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើមូលមួយគូសម្រាប់ដាក់ផ្អបក្ដារមូរតម្បាញភ្ជាប់សរសៃអន្ទង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព័ទ្ធពេន» មានន័យដូចម្ដេច ?


ព័ទ្ធពេន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពអ្វីៗដែលបត់បែនដូចពស់លូន (ស្ទឹង អូរ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព័ន្ធធ្លុង» មានន័យដូចម្ដេច ?


ព័ន្ធធ្លុង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ព័ទ្ធធ្លុង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព័ន្ធដាម» មានន័យដូចម្ដេច ?


ព័ន្ធដាម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើមានសណ្ឋានជមសំប៉ែត សម្រាប់ខ្ទាស់អន្ទងញែកមុខមិនឲ្យព័ន្ធច្រឡំគ្នា ( ម. ព. ដាម ន. ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព័ន្ធ» មានន័យដូចម្ដេច ?


ព័ន្ធ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. បា. ពន្ធ ) ចង, ជាប់, ជំពាក់; ទាក់ឆ្វាក់ព័ន្ធលើគ្នា, ឆ្វាក់ប្រទាក់ជាប់គ្នា។
ឧទាហរណ៍៖ ព័ន្ធដំណើរ, ព័ន្ធខ្សែ, ព័ន្ធសេចក្ដី, ព័ន្ធសម្ដី, ព័ន្ធគំនិត, ព័ន្ធជើង ។ ( ម. ព. ព័ទ្ធ និង ពាក់ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព័ន្ទលៃ, ប្រាំដំឡឹង» មានន័យដូចម្ដេច ?


ព័ន្ទលៃ, ប្រាំដំឡឹង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សមួយកម្ពស់ ៨-២០ ម ដុះក្នុងព្រៃស្រោងលើដីមានថ្ម នៃឥណ្ឌូចិន។ ឈើគេប្រើសម្រាប់ធ្វើសសរផ្ទះ។ សម្បកអាចអោយថ្នាំពណ៌ប្រផេះ សម្រាប់ជ្រលក់សំណាញ់នេសាទ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព័ទ្ធពេន» មានន័យដូចម្ដេច ?


ព័ទ្ធពេន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពអ្វីៗដែលបត់បែនដូចពស់លូន (ស្ទឹង អូរ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព័ទ្ធធ្លុង» មានន័យដូចម្ដេច ?


ព័ទ្ធធ្លុង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះរោគមួយប្រភេទ បណ្ដាលឲ្យហើមពោះតឹងខ្លាំងឡើងៗ មិនស្រកស្រុត។
ឧទាហរណ៍៖ រោគព័ទ្ធធ្លុង ឬ រោគព័ន្ធធ្លុង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព័ទ្ធ» មានន័យដូចម្ដេច ?


ព័ទ្ធ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. បា. ពទ្ធ ) ចង; ចងវ័ណ្ឌជុំវិញ, រុំជុំវិញ; ចោមជុំវិញ, ចោមស្ទាក់ជុំវិញមិនឲ្យមានផ្លូវចេញរួច។
ឧទាហរណ៍៖ វល្លិព័ទ្ធដើមឈើ; ព័ទ្ធចោរ ។

                    ព័ទ្ធបូស យកក្រមួនមាត់ឬកំបោរ ជ្រាយដៅព័ទ្ធលើបូសដោយសូត្រអាគមផង ដើម្បីបង្ក្រាបឬយោងមុខឲ្យបូសធ្លាយ ។ ព័ទ្ធព័ន្ធ ឬ ព័ន្ធព័ន្ធ រុំព័ទ្ធជុំវិញព័ន្ធលើគ្នា, ប្រទាក់ឆ្វាក់គ្នាជុំវិញ ។
ព័ន្ធ ចង ភ្ជាប់ កូនចំណងដោយខ្សែ ភ្ជាប់កូនប្រុស ស្រីឱ្យបានជាគូនឹងគ្នា ហៅថាចងស្ពាន មេ ត្រី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព័ត៌មាន» មានន័យដូចម្ដេច ?


ព័ត៌មាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ក្ល.; សំ. វត៌មាន; បា. វត្តមាន “កាលឬសម័យដែលកំពុងប្រព្រឹត្តទៅ” ) ប្រព្រឹត្តការណ៍, ដំណឹងផ្សេងៗក្នុងបច្ចុប្បន្ន, បច្ចុប្បន្នកាល
ឧទាហរណ៍៖ គេបានឲ្យព័ត៌មានមកថា . . . ; ស្ដាប់ព័ត៌មានប្រចាំថ្ងៃនៃវិទ្យុជាតិ ។

                      សារព័ត៌មាន ( សារ៉ៈព័រដ៏មាន ) ព័ត៌មានមានសារៈ គឺកាសែតដែលប្រាប់ដំណឹងគួរអានគួរដឹង ។
(ម.ព ព្រឹត្តិការណ៍) ។

👉ថ្នាក់ពាក្យជា មូលដ្ឋាន, គយ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ទិន្នន័យទោះបីជាមានកែច្នៃ ឬវិភាគ និងឯកសាររបាយការណ៍ និងការងារទំនាក់ទំនងផ្សេងទៀត ក្នុងទម្រង់ណាក៏ដោយ រួមបញ្ចូលទាំងអេឡិចត្រូនិច ឬច្បាប់ថតចម្លងដែលមានការបញ្ជាក់ថាត្រឹមត្រូវតាមច្បាប់ដើម ឬយថាភូត។ ២. បណ្ដុំនៃទិន្នន័យ ដែលអាចជាព័ត៌មានហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ និងត្រូវបានផ្ដល់ជូនថ្នាក់ដឹកនាំ ដើម្បីធ្វើការសម្រេចចិត្ត។ ទន្ទឹមនេះ ព័ត៌មានគឺជាទ្រព្យសកម្មមួយដូចទ្រព្យសកម្មនៃធុរកិច្ចសំ-ខាន់ៗដទៃទៀត ដែលមានតម្លៃដល់អង្គភាព និងទាមទារកិច្ចការពារឱ្យបានហ្មត់ចត់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព័ត» មានន័យដូចម្ដេច ?


ព័ត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស. ព័ត អ. ថ. ផ័ត ) បក់; (រ. ស. )
ឧទាហរណ៍៖ ព័តថ្វាយ គឺបក់ថ្វាយ ( បក់នឹងផ្លិតឬស៊ែ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព័ណ៌នា» មានន័យដូចម្ដេច ?


ព័ណ៌នា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ពណ៌នា ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព័ណ៌» មានន័យដូចម្ដេច ?


ព័ណ៌


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ពណ៌ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព័ចន៍» មានន័យដូចម្ដេច ?


ព័ចន៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. វចនា ) ពាក្យ, សម្តី, (ព. កា ) ។
ឧទាហរណ៍៖ ត្រូវប្រើពាក្យព័ចន៍ ប្រាស្រ័យនឹងសាច់សន្តាននានា កុំឲ្យមានឆ្គង មោះហ្មងត្រង់ណា ទើបលោកហៅថា អ្នកមានមារយាទ ។ ម. ព. ពេចន៍ ទៀតផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពះ!» មានន័យដូចម្ដេច ?


ពះ!


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ពាក្យស្រែកសន្ធាប់ដោយភ្ញាក់ ព្រោះបានពើបប្រទះខ្មាំងសត្រូវ, ចោរកំណាច ឬមនុស្សដែលមានទោសគេចពួន ឬក៏ពើបប្រទះសត្វសាហាវ; ពុំនោះស្រែកគំរាមឲ្យគេស្លុតស្លន់។
ឧទាហរណ៍៖ ពះ! អាចោរ នៅៗនេះទេតើ !; ពះ! ចាប់វាឲ្យបាន ! ។ ។

                      (ព. កា. ) ។
ឧទាហរណ៍៖ យមបាលក្រេវក្រោធសោះសា ទះមាត់ហើយថា ពះវាស្រីបាបអប្រិយ ។ កាលដើមហងមិនស្រដី លុះយល់អគ្គី មឹងថាចីវរកូនឯង ។ ( សាស្ដ្រាកាព្យសុបិនកុមារ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពះ» មានន័យដូចម្ដេច ?


ពះ


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ពើប ថា
ឧទាហរណ៍៖ ពើបពះ គឺស្រាប់តែចួបប្រទះ ( ម. ព. ពើប ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពំនោល» មានន័យដូចម្ដេច ?


ពំនោល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរដែលពោល, ពាក្យពោល; បទពោលល្ខោន ។ ឈ្មោះកាព្យមួយយ៉ាង មានជើងបី គឺក្នុងមួយរបះមានឃ្លាបី, មានចួនបី, ឃ្លាទី ១ និងទី ៣ មាន ៦ ពាក្យ, ឃ្លាទី ២ មាន ៤ ពាក្យ ។
ឧទាហរណ៍៖ បទពំនោល, ដូចជា : យក្សក្រោធច្រឡោតខ្លាំងក្រៃ ស្ទុះហោះច្រៀវច្រៃ ពួតដៃកំញើញគួរស្ញែង ។ ស្រែកហ៊ោសន្ធាប់ឥតក្រែង ថាវ៉ឺយប្រស្ដែង ម្ដេចឯងពុំកោតចេស្ដា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពំនៀរ» មានន័យដូចម្ដេច ?


ពំនៀរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពៀរ, ដំណើរចងពៀរ។
ឧទាហរណ៍៖ ខំអត់ទ្រាំទៅ! កុំធ្វើឲ្យមានពំនៀរទៅខាងមុខ !


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពំនួត» មានន័យដូចម្ដេច ?


ពំនួត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់ធ្វើដោយបន្ទះឫស្សី ឬឈើដែលស្ងួតស្រឹង មានមេ, កូន, អាចម៍កន្លង់ សម្រាប់ពួតយកភ្លើង; បន្ទះខាងក្រោមបិតជមជ្រុងខាងលើជាទ្រនុងហៅថា មេពំនួត, បន្ទះខាងលើឆ្កៀលជាក្រហូងពីខាងក្នុងដើម្បីដាក់អាចម៍កន្លង់ មានហែបពីខាងក្រោម ហៅថា កូនពំនួត, មានបន្ទះមួយទៀតដាក់អបផ្ទប់ពីលើ សម្រាប់កាន់ផ្គួបគ្នាសង្កត់ពួត។
ឧទាហរណ៍៖ ពំនួតភ្លើង ។

                    ព. ទ. បុ. សូវឲ្យភ្លើង កុំឲ្យពំនួត, សូវឲ្យសាច់ត្រកួត កុំប្រាប់ព្រៃ មានអត្ថន័យថា បើមិនទុកចិត្តទេសូវយកខ្លួនទៅជួយធើ្វកិច្ចការពេញកម្លាំង តែកុំប្រាប់ចំណេះនិងល្បិចដែលក្រដែលកំបាំង ( ហៅថា ព្រនួត ក៏មាន តាមទម្លាប់ដោយស្រុក; ប៉ុន្តែគួរយល់ប្រភពពាក្យថា ពំនួត មកពី ពួត, បើ ព្រនួត មានតែមកពី ព្រួត, ឃើញថាពុំត្រូវទេ ត្រូវតែប្រើ ពំនួត វិញ; បើធៀបឲ្យឃើញច្បាស់, ដូចជា កំណាត់ មកពី កាត់, ទំនប់ មកពី ទប់, បែរជាភ្លាត់ប្រើជា ក្រណាត់, ទ្រនប់ ទៅវិញដូច្នោះដែរ, ខុសពីប្រភពរបស់ពាក្យ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពំនូន» មានន័យដូចម្ដេច ?


ពំនូន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការពូន ។
ឧទាហរណ៍៖ ថែមពំនូនដីត្រង់កន្លែងនេះឲ្យខ្ពស់បន្តិចទៀត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពំនូត» មានន័យដូចម្ដេច ?


ពំនូត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដុំដែលកើតពីពូត។
ឧទាហរណ៍៖ ពំនូតបាយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពំនូកកសិណ» មានន័យដូចម្ដេច ?


ពំនូកកសិណ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កំពូកដី ដែលគេទុកជាគ្រឿងសំគាល់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពំនូក» មានន័យដូចម្ដេច ?


ពំនូក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គំនរដែលកំពូកឡើង។
ឧទាហរណ៍៖ ពំនូកចំបើង, ពំនូកដី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពំនឹង» មានន័យដូចម្ដេច ?


ពំនឹង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្ស ឬអ្វីៗដែលជាទីពឹង ឬដែលគេពឹង។
ឧទាហរណ៍៖ មានពំនឹង, ធ្វើជាពំនឹងគេ, អាងពំនឹង; ខ្ញុំមានតែសីលនិងសច្ចៈជាពំនឹងរាលទិវារាត្រី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖