Posted on Leave a comment

តើពាក្យ «ផ្នូល» មានន័យដូចម្ដេច ?

ផ្នូល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការបូល; បុព្វនិមិត្ត ឬបូព៌និមិត្ត, អាភេទ គឺហេតុដែលបណ្តាលឲ្យឃើញមុន; ហេតុភេទដែលដឹងដោយបូល ឬផ្សង។
ឧទាហរណ៍៖ មានផ្នូលឲ្យដឹងមុន ឬថាមានប្រផ្នូលដឹងមុន ។

                      បុព្វនិមិត្ត ហេតុដែលបណ្តាលឱ្យឃើញមុន។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្នូរខ្សាច់» មានន័យដូចម្ដេច ?

ផ្នូរខ្សាច់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពំនូក ឬជួរខ្សាច់ដែលកើតមានដោយអំណាចទឹកហូរប្រមូលឬក៏ខ្យល់បក់កៀរប្រមូលមានសណ្ឋានជាជួរវែងខ្ពស់ជាងទំនាបខ្សាច់ប្រក្រតី ( ព. បុ. ហៅ ត្បូងខ្សាច់ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្នូរ» មានន័យដូចម្ដេច ?

ផ្នូរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពំនូកដីដែលពូនលើរណ្ដៅសាកសព។
ឧទាហរណ៍៖ ពូនផ្នូរ, ផ្នូរខ្មោច ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្នូត» មានន័យដូចម្ដេច ?

ផ្នូត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្លាកស្នាមដែលមានមកពីកំណើតនៅស្បែកមនុស្ស សម្បុរខ្មៅក៏មាន ក្រហមជាំក៏មាន ខុសពីសម្បុរប្រក្រតីរបស់ខ្លួនជាដរាប ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្នូកខ្សាច់» មានន័យដូចម្ដេច ?

ផ្នូកខ្សាច់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ផ្នូរខ្សាច់ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្នាលៗ» មានន័យដូចម្ដេច ?

ផ្នាលៗ

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា អំពីដំណើរបោល ឬលោតបោះជើងរង្វើលៗ។
ឧទាហរណ៍៖ ក្របីបោលផ្នាលៗ, លោតផ្នាលៗ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្នត់ព្រះជានុ» មានន័យដូចម្ដេច ?

ផ្នត់ព្រះជានុ

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ផ្នត់ជង្គង់។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្នត់ជង្គង់» មានន័យដូចម្ដេច ?

ផ្នត់ជង្គង់

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ផ្នត់ព្រះជានុ

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្នត់» មានន័យដូចម្ដេច ?

ផ្នត់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្នាមដែលបត់, សំណុំ ឬដុំអ្វីៗដែលបត់។
ឧទាហរណ៍៖ ផ្នត់ពោះ, ផ្នត់សំពត់, សំពត់ ២ ផ្នត់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្នង់ទឹក» មានន័យដូចម្ដេច ?

ផ្នង់ទឹក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការបង់ទឹក គឺអំពើដែលគេសូត្រសែកមន្តអាគមកូរឬផ្លុំទឹកហើយបាច, ស្រោច, ប្រោះ លើកកម្លាំងឲ្យសត្វប្រណាំង, សត្វបញ្ជល់ ឬឲ្យមនុស្សអ្នកចំបាប់, អ្នកប្រដាល់។
ឧទាហរណ៍៖ ត្រូវផ្នង់ទឹកភ្លាមឡើងកម្លាំងព្រឹស ( ប្រើតាមទម្លាប់អ្នកដែលជឿមន្តអាគម ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្នង់» មានន័យដូចម្ដេច ?

ផ្នង់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សាច់ក្រាស់នៅត្រង់ប្រជុំស្មាជ្រូក ឬសាច់ដែលគេហាន់ឲ្យជាប់ដោយទាំងស្បែកផងជាកង់។
ឧទាហរណ៍៖ ផ្នង់ជ្រូក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្នក់ទឹក» មានន័យដូចម្ដេច ?

ផ្នក់ទឹក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះស្មៅទឹកមួយប្រភេទ ដើមស្រួយផ្កាមូល វេលារីកចេញព័ណ៌លឿង( អ្នកស្រុកខ្លះហៅ ស្មៅប្រាសាទ ឬ ដើមប្រាសាទ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ទះសំណាក់ ឬផ្ទះភ្ញៀវ» មានន័យដូចម្ដេច ?

ផ្ទះសំណាក់ ឬផ្ទះភ្ញៀវ

👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា ចូលមើលពាក្យ៖ សណ្ឋាគារ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ទះ» មានន័យដូចម្ដេច ?

ផ្ទះ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឹហា, លំនៅរបស់មនុស្ស ដែលសង់ដោយឈើ, ដោយឥដ្ឋជាដើម។
ឧទាហរណ៍៖ ផ្ទះស្លឹក, ផ្ទះស្បូវ, ផ្ទះក្បឿង, ផ្ទះឥដ្ឋ ឬ ផ្ទះថ្ម; ផ្ទះផ្សារ ។ ល ។

                      រាង, គម្រោង, ទ្រង់ទ្រាយ។
ឧទាហរណ៍៖ ផ្ទះនាឡិកា; ផ្ទះរថ ( រាងរថ ) .. ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះទីន័ងដំណាក់ ។

👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា ទីកន្លែងសម្រាប់ស្នាក់នៅ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ទំ» មានន័យដូចម្ដេច ?

ផ្ទំ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( រ. ស. ) ដេក
ឧទាហរណ៍៖ ព្រះរាជាទ្រង់ផ្ទំ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ទោល» មានន័យដូចម្ដេច ?

ផ្ទោល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើរនាមមួយប្រភេទ ច្រើនប្រើធ្វើឧស។
ឧទាហរណ៍៖ ឧសផ្ទោល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ទោង» មានន័យដូចម្ដេច ?

ផ្ទោង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះគ្រឿងគ្រឹហាមួយមុខ សម្រាប់ទ្រផ្លាន ។ ឈ្មោះត្រីតូចមួយប្រភេទ មានដងខ្លួនមូល មាត់តូចវែងស្រួចរឹង។
ឧទាហរណ៍៖ ត្រីផ្ទោង ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលឆែវមិនស្មើជ្រុង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ទៃដីព្រៃសម្រាប់ផ្ទេរដើម្បីគោលបំណងអភិវឌ្ឍន៍ផ្សេងទៀត» មានន័យដូចម្ដេច ?

ផ្ទៃដីព្រៃសម្រាប់ផ្ទេរដើម្បីគោលបំណងអភិវឌ្ឍន៍ផ្សេងទៀត

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ផ្ទៃដីទំនេរដុះរុក្ខជាតិព្រៃបន្ទាប់បន្សំ ដែលចំពោះមុខមិនទាន់ស្ថិតនៅក្រោមការប្រើប្រាស់ណាមួយឡើយ ហើយត្រូវចាត់ក្នុងព្រៃបម្រុងទុកអចិន្ត្រៃយ៍ជាបណ្ដោះអាសន្ន។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ទៃ» មានន័យដូចម្ដេច ?

ផ្ទៃ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពោះ។
ឧទាហរណ៍៖ ហល់ផ្ទៃ គឺហើមពោះហល់ហែលហល ។ រោគចុះផ្ទៃ គឺរោគរាករូស, ចុះរាក ។

                       ផ្ទាំង។
ឧទាហរណ៍៖ ផ្ទៃសំពត់, ផ្ទៃពិតាន, ផ្ទៃផែនដី ។

                      ផ្ទៃក្រោម ( ព. បុ. ) ផែនដី; មនុស្សលោក; ស្ដេចផែនដី ( ក្សត្រិយ៍ទ្រង់រាង្យ ) ។ ផ្ទៃមេឃ ផ្ទាំងមេឃ, មេឃទាំងមូល ។ មានផ្ទៃពោះ មានគ័ភ៌ ( ផើម ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ទេរ» មានន័យដូចម្ដេច ?

ផ្ទេរ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផ្លាស់ចំណុះ, ផ្លាស់បន្ទុក ពីមួយដាក់ទៅលើមួយ ដើម្បីឲ្យមួយនៅទំនេរ។
ឧទាហរណ៍៖ ផ្ទេរអង្ករ, ផ្ទេរស្រូវ, ផ្ទេរសម្ល ( ម. ព. ផ្ទុក ផង ) ។

👉ថ្នាក់ពាក្យជា រដ្ឋបាលសាធារណៈ
មានន័យថា ការប្រគល់ ឬការធ្វើប្រតិភូកម្មមុខងារ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ទៀង» មានន័យដូចម្ដេច ?

ផ្ទៀង

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យទៀង គឺពិនិត្យធៀបប្រៀបមើលឲ្យទៀង, ឲ្យត្រឹមត្រូវតាមបែប, គំរូ, ច្បាប់ដើម។
ឧទាហរណ៍៖ ផ្ទៀងសាស្រ្តា, ផ្ទៀងធម៌ ( ម. ព. ផ្ទាត់ ផង ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ទៀក, ផ្ទៀកស, ផ្ទៀកក្រហម» មានន័យដូចម្ដេច ?

ផ្ទៀក, ផ្ទៀកស, ផ្ទៀកក្រហម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដើមឈើធំកម្ពស់ ២០ ទៅ ៣៥ម ដុះក្នុងព្រៃធំត្រជាក់ លើដីរាបមានឧព្វេធ (altitude) ទាបជាង ៨៥០ ម នៃប្រទេសអាស៊ីផ្នែកអាគ្នេយ៍។ គេយកជ័រក្រអូបពណ៌ស អំពីដើមផ្ទៀក សម្រាប់ធ្វើចន្លុះ និងលាបទូក។ ឈើលេខ២ សម្រាប់សង់ផ្ទះ និងធ្វើ តុ ទូ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ទួន» មានន័យដូចម្ដេច ?

ផ្ទួន

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលថែមៗ, ខ្ជាន់ៗដដែលៗ។
ឧទាហរណ៍៖ ពាក្យផ្ទួន; និយាយផ្ទួន, ពោលផ្ទួនៗ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលថែមៗ, ខ្ជាន់ៗដដែលៗ។
ឧទាហរណ៍៖ ពាក្យផ្ទួន; និយាយផ្ទួន, ពោលផ្ទួនៗ ។

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ដែលថែមៗ, ខ្ជាន់ៗដដែលៗ។
ឧទាហរណ៍៖ ពាក្យផ្ទួន; និយាយផ្ទួន, ពោលផ្ទួនៗ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ទូរ» មានន័យដូចម្ដេច ?

ផ្ទូរ

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ផ្ទេរ ថា ។
ឧទាហរណ៍៖ ផ្ទេរផ្ទូរ គឺផ្ទេរចុះផ្ទេរឡើងសម្រួលការ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ទុរ» មានន័យដូចម្ដេច ?

ផ្ទុរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំបូលរទេះ ( ហៅក្លាយជា ផ្ទុល ឬ ផ្ទូរ ក៏មាន ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ទុយ» មានន័យដូចម្ដេច ?

ផ្ទុយ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលច្រាសត្រឡប់, ដែលមិនស្របគ្នា, ដែលជាទំនាស់នឹងគ្នា។
ឧទាហរណ៍៖ ពាក្យផ្ទុយ, ដំណើរផ្ទុយ; ដេកផ្ទុយក្បាលគ្នា, ដាក់ផ្ទុយគ្នា ។ ព. ផ្ទ. ស្រប ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលច្រាសត្រឡប់, ដែលមិនស្របគ្នា, ដែលជាទំនាស់នឹងគ្នា។
ឧទាហរណ៍៖ ពាក្យផ្ទុយ, ដំណើរផ្ទុយ; ដេកផ្ទុយក្បាលគ្នា, ដាក់ផ្ទុយគ្នា ។ ព. ផ្ទ. ស្រប ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ទុង-ខ្ទីង» មានន័យដូចម្ដេច ?

ផ្ទុង-ខ្ទីង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សមួយកម្ពស់ ១៥-២៥ ម ដុះក្នុងព្រៃក្រាស់លើខ្នងភ្នំ និងលើដីល្បាប់ដេលមានខ្សាច់។ គេប្រទះឃើញដើមផ្អុងខ្ទីង ក្នុងប្រទេសឥណ្ឌូចិន (ខ្មែឬ លាវ វៀតណាម) ។ ឈើជាប់ល្អណាស់ សម្រាប់សង់ផ្ទះ សង់នាវា និងធ្វើឈើព័រ (មុខតំណ) (ឈើនេះជាឈើលេខ ៣)។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ទុក» មានន័យដូចម្ដេច ?

ផ្ទុក

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដាក់បន្ទុក គឺលើកទម្ងន់ដាក់ឲ្យដល់បន្ទុក, ឲ្យពេញចំណុះ។
ឧទាហរណ៍៖ ផ្ទុកស្រូវ, ផ្ទុកទំនិញ ។

                   ផ្ទុកផ្ទេរ ឬ ផ្ទេរផ្ទុក ផ្ទេរពីមួយផ្ទុកលើមួយ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ទឺ» មានន័យដូចម្ដេច ?

ផ្ទឺ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះប្រទាលព្រៃមួយប្រភេទ ពួករំដេង មើម ប្រើធ្វើជាគ្រឿងសម្លឬគ្រឿងជ្រក់ជាដើមបាន ។ អ្នកស្រុកខ្លះហៅ ខ្ទី, អ្នកស្រុកខ្លះហៅ ខ្ទឺ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ទឹម» មានន័យដូចម្ដេច ?

ផ្ទឹម

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យទន្ទឹមគ្នា, ដាក់ទន្ទឹមធៀបគ្នា; ប្រដូចឲ្យស្មើគ្នា ។ ផ្ទឹមផ្ទៀង ផ្ទៀងធៀបគ្នា ។ ប្រៀបផ្ទឹម ប្រៀបប្រដូចឲ្យប៉ុនគ្នា ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ទីអាចម៍មាន់» មានន័យដូចម្ដេច ?

ផ្ទីអាចម៍មាន់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅប្រចាំឆ្នាំដុះតាមមាត់ផ្លូវ និងនៅជិតផ្ទះនៃទ្វីបក្តៅសកលលោក។ ពេលធម្មតា យើងយកផ្ទីអាចម៍មាន់ ឱ្យជ្រូកស៊ី ពេលទុរ្ភិក្ស ផ្ទីនេះបរិភោគធ្វើបាន។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ទីអង្គាំ» មានន័យដូចម្ដេច ?

ផ្ទីអង្គាំ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្ទីអង្គាំជា តិណជាតិស្ទើវារដុះលើដីវាលមានថ្ងៃនៃទ្វីបអាស៊ីផ្នែកអាគ្នេយ៍។ ស្លឹកខ្ចីៗអាចធ្វើអន្លក់បានខ្លះៗ តែបើបរិភោគច្រើនពេក ស្លឹកធ្វើឱ្យពុល។ គ្រូបុរាណប្រើដើមនេះផ្សំថ្នាំព្យាបាលជំងឺរាកមួល។ លាយជាមួយរុក្ខជាតិខ្លះដទៃទៀត ស្លឹក និងដើមសម្រាប់ធ្វើថ្នាំរម្ងាប់រោគ កញ្រ្ជិល និងអុតក្តាម។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ទីបន្លា» មានន័យដូចម្ដេច ?

ផ្ទីបន្លា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាស្មៅប្រចាំឆ្នាំ ដុះជិតផ្ទះក្នុងប្រទេសក្តៅសកលលោក ។ ស្លឹក និងធាងខ្ចីគេយកធ្វើសម្ល ឬឆា ដូចផ្ទីធំដែរ។ ស្លឹក និងឫស សម្រាប់ធ្វើថ្នាំរំងាប់រោគផ្សេងៗក៏បាន គេយកឫសស្ងោរលាយទងត្នោតឱ្យខាប់មែនទែន ដើម្បីយកមកស្អំរំងាប់រោគសន្លាក់ឆ្អឹង ឬរោគស្បូន។ គេបុកឲ្យល្អិត ធ្វើថ្នាំបំពោកលើរបួសឆ្កែខាំ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ទីដូង, ផ្ទីក្រហម» មានន័យដូចម្ដេច ?

ផ្ទីដូង, ផ្ទីក្រហម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅប្រចាំឆ្នាំម៉្យាង មានស្រុកកំណើតពីស្រុកឥណ្ឌា មានដុះគ្រប់រដូវក្តៅសកលលោក។ ពេលខ្លះ គេដាំផ្ទីដូងសម្រាប់ធ្វើបន្លែ គ្រាប់ផ្ទីនេះមានបិទជាតិរហូតទៅដល់ ៦២% ហេតុនេះ គ្រាប់ទុកជាអាហារបាន។ នៅស្រុកជ្វា គេយកឫសទៅស្ងោរធ្វើថ្នាំឃាត់ឈាមមិនឱ្យហូរ ពេលមានរបួស។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ទីជើងបង្កង» មានន័យដូចម្ដេច ?

ផ្ទីជើងបង្កង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅម្យ៉ាងកម្ពស់ ១០-២០ ស.ម ស្ទើរវារ ដុះក្នុងទីវាលនៃប្រទេសក្តៅសកលលោក។ គេបរិភោគត្រួយក្នុងសម្ល។

តើពាក្យ «ផ្ទីង» មានន័យដូចម្ដេច ?

ផ្ទីង

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យដាំទីង; គំហុក, ចាប់លើកផ្អៀងឬផ្កាប់សម្រេងទឹកឲ្យអស់ឥតសំចៃ។
ឧទាហរណ៍៖ ផ្ទីងឲ្យអស់, ចាក់ផ្ទីង ។

                      ព. ប្រ. គំហុក ឬសំដៅដាក់ ហាក់ដូចគេផ្ទីង។
ឧទាហរណ៍៖ ផ្ទីងដាក់; បោលផ្ទីង, រត់ផ្ទីង, ធ្វើការផ្ទីងតែ ១ ថ្ងៃហើយស្រេច ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ធ្វើឲ្យដាំទីង; គំហុក, ចាប់លើកផ្អៀង ឬផ្កាប់សម្រេងទឹកឲ្យអស់ឥតសំចៃ។
ឧទាហរណ៍៖ ផ្ទីងឲ្យអស់, ចាក់ផ្ទីង ។

                      ព. ប្រ. គំហុក ឬសំដៅដាក់ ហាក់ដូចគេផ្ទីង។
ឧទាហរណ៍៖ ផ្ទីងដាក់; បោលផ្ទីង, រត់ផ្ទីង, ធ្វើការផ្ទីងតែ ១ ថ្ងៃហើយស្រេច ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ទី ស» មានន័យដូចម្ដេច ?

ផ្ទី ស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្ទីនេះ មានដើមកំណើតនៅសហរដ្ឋអាមេរិក។ មានដុះគ្រប់កន្លែងក្នុងប្រទេសក្តៅសកលលោក។ ផ្ទីសដុះតាមមាត់ផ្លូវ ឬនៅទីវាលជិតខាងផ្ទះ។ ស្លឹកគេច្រើនឱ្យជ្រូកស៊ី តែមនុស្សក៏បរិភោគបានដែរក្នុងសម្ល។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ទី ធំ» មានន័យដូចម្ដេច ?

ផ្ទី ធំ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅនេះមានដើមកំណើតនៅអាមេរិកក្តៅ (Mesique)។ គេដាំ ឬដុះឯងក្នុងប្រទេសក្តៅ​នៃសកលលោក។ ស្លឹក និងធាងខ្ចីសម្រាប់ធ្វើបន្លែ ធ្វើម្ហូប គឺស្រូវចម្អិនទើបបរិភោគបាន។ ឫសគេយកធ្វើឱសថ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ទី» មានន័យដូចម្ដេច ?

ផ្ទី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះស្មៅពួកមួយ មានបន្លាខ្លះឥតបន្លាខ្លះ។
ឧទាហរណ៍៖ ផ្ទីបន្លា, ផ្ទីអាចម៍មាន់, ផ្ទីថ្ម . . .។

                     ឈ្មោះប្រទាលមួយប្រភេទ កម្ពស់ ១-១.៣ម​ ដុះក្នុងព្រៃធំ ឬព្រៃល្បោះនៃអាស៊ីផ្នែកអាគ្នេយ៍។ មើមប្រើជាគ្រឿងសម្ល ​ឬគ្រឿងជ្រក់ជាដើមបាន។ តាមក្បួនឱសថបុរាណ មើមជាថ្នាំលើកកម្លាំង និងសំអាតឈាម។ គេអាចត្រាំមើមក្នុងស្រា សំរាប់ផឹកព្យាបាលដំណើររសាប់រសល់ វិលមុខ ចង់ខ្យល់គរ។ ជាថ្នាំលើកកម្លាំងនារីទើបសម្រាលកូន។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ទាំងទឹកកក» មានន័យដូចម្ដេច ?

ផ្ទាំងទឹកកក

👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា បំណែកទឹកកកអណ្ដែតយ៉ាងធំ មានកម្រាស់ក្រាស់ លាតសន្ធឹងចេញពីឆ្នេរសមុទ្រ (តាមធម្មតា មានវិសាលភាពធំតាមខ្សែដេកដោយមានចំណោត ឬផ្ទៃទេរតិចៗ) ហើយភាគច្រើនមាននៅពេញឆកសមុទ្រដែលមានស្រទាប់ទឹកកក។ ផ្ទាំងទឹកកកស្ទើរតែទាំងអស់ស្ថិតនៅទ្វីបអង់តាកទិច ជាកន្លែងដែលផ្ទាំងទឹកកកភាគច្រើនហូរចូលក្នុងសមុទ្រ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ទាំង» មានន័យដូចម្ដេច ?

ផ្ទាំង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បន្ទះធំ, ស្រទាប់ធំ, ផ្ទៃ។
ឧទាហរណ៍៖ ជញ្ជាំងមួយផ្ទាំង ។

                     ផ្ទាំងចីវរ ខណ្ឌនៃចីវរ។
ឧទាហរណ៍៖ ចីវរបញ្ចខណ្ឌ ចីវរ ៥ ផ្ទាំង ឬចីវរមានផ្ទាំងប្រាំ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ទាល់» មានន័យដូចម្ដេច ?

ផ្ទាល់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យទាល់ពាក្យទាល់សម្ដី។
ឧទាហរណ៍៖  និយាយកុហកដូច្នេះ បានជាគេផ្ទាល់ឲ្យ រកហើបមាត់មិនរួច, អញដឹងពុតវាអស់ហើយ ចាំមើលអញផ្ទាល់វាម្តង ។

                     ផ្ទញ់ផ្ទាល់ គឺ ផ្ទញ់ឲ្យទាល់សេចក្ដី ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំពោះ, តទល់ចំពោះតែមួយនិងមួយ, ចំពោះតែខ្លួនមួយ, ដោយខ្លួនឯង។
ឧទាហរណ៍៖ ឲ្យផ្ទាល់ខ្លួន, ទទួលផ្ទាល់ដៃ, និយាយផ្ទាល់មាត់, ធ្វើការផ្ទាល់ខ្លូន ។

                    រៀនផ្ទាល់មាត់ ឬ រៀនផ្ទាល់ពីមាត់ រៀនតពីមាត់គ្រូ គឺគ្រូប្រាប់ឲ្យថាតាម ឲ្យរៀនទនេ្ទញ ដោយឥតមានគម្ពីរ ឬក្បូនអ្វីសម្រាប់អានទន្ទេញ។
ឧទាហរណ៍៖ ខ្ញុំចេះអាគមនេះ ដោយរៀនផ្ទាល់មាត់គ្រូ ( ម. ព. មុខបាឋ ទៀតផង ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ទាល» មានន័យដូចម្ដេច ?

ផ្ទាល

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យទាល; ដាក់ឲ្យទាបជិតភ្លើង ដើម្បីឲ្យក្ដៅខ្លាំង, ឲ្យឆាប់ឆ្អិន ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ទារ» មានន័យដូចម្ដេច ?

ផ្ទារ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យមានបន្ទារ។
ឧទាហរណ៍៖ អារផ្ទារ គឺអារឈើឲ្យបានជាបន្ទារ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ទាប់» មានន័យដូចម្ដេច ?

ផ្ទាប់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យជាបន្ទាប់គ្នា, អែបទៀបខាងជាបន្ទាប់គ្នា, ដាក់ផ្សំបន្ទាប់គ្នា, ដាក់នែបពីលើ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ទាន់» មានន័យដូចម្ដេច ?

ផ្ទាន់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បន្ទច់បង្អាក់សបឲ្យទាន់ដំណើរសម្ដីអ្នកម្ខាង។
ឧទាហរណ៍៖ វានិយាយត្រឡប់ត្រឡិន ដោះសាតែសម្តីខ្លួនឯងមិនរួច ដល់គេផ្ទាន់ឲ្យ ស្រាប់តែច្រឡោតខឹង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ទាត់» មានន័យដូចម្ដេច ?

ផ្ទាត់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រលាស់, វាត់, ខ្ទាតចេញ ឬលោតដោយកម្លាំងដែលប្រឹងចំកោង។
ឧទាហរណ៍៖ ផ្ទាត់ម្រាមដៃ, កំពឹសផ្ទាត់លោតព្រាត…។

                      ផ្ទាត់ផ្ទៀង ឬ ផ្ទៀងផ្ទាត់ ផ្ទៀងឲ្យទៀងទាត់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ទា» មានន័យដូចម្ដេច ?

ផ្ទា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដីបាតទន្លេ, បាតបឹង, បាតស្ទឹងដែលដុះខ្ពស់ផុតពីទឹកមានសណ្ឋានដូចជាកោះ, ចួនកាលគេជីកអណ្តូងត្រង់ទីនោះ យកទឹកប្រើប្រាស់ក៏មាន ( និយាយតាមទម្លាប់ស្រុកខ្លះ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ទល់» មានន័យដូចម្ដេច ?

ផ្ទល់

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ ផ្ទប់ ថា
ឧទាហរណ៍៖ ផ្ទប់ផ្ទល់, គឺទប់ទល់ឲ្យនៅនឹង, ឲ្យរឹងប៉ឹង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ទប់» មានន័យដូចម្ដេច ?

ផ្ទប់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទប់ឲ្យនឹង, អង; ចោមស្ទាក់ព័ទ្ធ, ឲ្យនៅនឹង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ទញ់» មានន័យដូចម្ដេច ?

ផ្ទញ់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យទញ់; ពោលពាក្យបន្ទច់បង្អាក់ ឬសង្កត់សង្កិនឲ្យទញ់; ឲ្យទាល់ផ្លូវ, ទាល់សេចក្ដី។
ឧទាហរណ៍៖ គេផ្ទញ់កណ្ដាលចំណោម ស្រាប់តែបាត់មាត់ឈឹង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ទក់ក្រហម» មានន័យដូចម្ដេច ?

ផ្ទក់ក្រហម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះតិណជាតិមួយប្រភេទ កម្ពស់ ៤០-៦០ស.ម មានទងស្លឹករីកសង្ខាងដូចស្លាប ដុះលើដីវាលកណ្តាលព្រៃធំ នៅប្រទេសកម្ពុជា។ ដើមនេះមានដុះច្រើនក្នុងស្រុកក្បែរអង្គរ និង Oudong។ គេនិយមគាស់យកមកដាំជិតផ្ទះជាលម្អ ដោយ

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ទក់ ស» មានន័យដូចម្ដេច ?

ផ្ទក់ ស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្ទក់ស ជាតិណជាតិ កម្ពស់ ៣០-៤០ ស.ម ស្លឹកគ្មានទង ដុះក្នុងទីវាលកណ្តាលព្រៃភ្នំដែលមិនសូវខ្ពស់ នៅប្រទេសកម្ពុជា និងវៀតណាម។ ផ្ទក់ស ក៏គេនិយមយកមកដាំជាលំអណាស់ដែរ ដោយដើមនេះមានស្លឹកវែងៗល្អ និងមានផ្កា ស។ គ្រូថ្នាំ យកផ្ទក់ស ធ្វើថ្នាំរម្ងាប់រោគគ្រុន ​និងសន្លាក់ឆ្អឹង។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ទក់» មានន័យដូចម្ដេច ?

ផ្ទក់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះត្រីស្រកាមួយប្រភេទ សន្ដានត្រីរ៉ស់ប៉ុន្តែរូបតូច។
ឧទាហរណ៍៖ ត្រីផ្ទក់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្តៅអារ៉េច» មានន័យដូចម្ដេច ?

ផ្តៅអារ៉េច

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិរឹងប្រវែង ៥-១៥ម ដុះក្នុងព្រៃត្រជាក់នៅស្រុកខ្មែរ និងវៀតណាម។ មែកផ្តៅអារ៉េចសម្រាប់ត្បាញ​ កញ្ជើ ល្អី កន្ត្រក កញ្ច្រែង ។ល។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្តៅអណ្តើក, ផ្តៅស្វា» មានន័យដូចម្ដេច ?

ផ្តៅអណ្តើក, ផ្តៅស្វា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្តៅអណ្តើក ជាវល្លិតូចមួយប្រភេទ វារលើងដើមឈើក្នុងព្រៃស្មាច់ នៃប្រទេសអាស៊ីអូសេអានី និងអាហ្វ្រិកផ្នែកក្តៅ ។ ស្លឹកខ្ចីៗគេប្រើសម្រាប់លាងសក់ ។ ដើមអាចពត់បាន សម្រាប់ធ្វើឈើច្រត់ កញ្ជើល្អី និងវេញខ្សែរពួរវា។ ដើម និងមើម គេស្ងោរផឹក ដើម្បីអោយនោមច្រើន ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្តៅស្វាស៊ីស្លឹក» មានន័យដូចម្ដេច ?

ផ្តៅស្វាស៊ីស្លឹក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះបណ្ហងជាតិវល្លិមួយប្រភេទវាលើឈើព្រៃស្មាច់នៃទ្វីបអាស៊ី អូស្រ្តាលីផ្ណែកក្តៅ និងប៉ូលីណេស៊ី។ ត្រួយខ្ចីៗអាចបរិភោគជាបន្លែបាន។ មែកជាប់ល្អ អាចប្រើធ្វើជាទ្រូ ឬសម្រាប់ជាចំណងផ្សេងៗ។ គេស្ងោរដើមធ្វើជាថ្នាំគ្រុន។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្តៅសោម, ផ្តៅសឹង» មានន័យដូចម្ដេច ?

ផ្តៅសោម, ផ្តៅសឹង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្តៅសោម ចាតាលព្រឹក្សធំ វារឡើងលើដើមឈើធំៗក្នុងពញរៃក្រាស់នៃប្រទេសជាច្រើនៈ ឥណ្ឌូចិន ឧបទ្វីបជ្វា កោះ Nicolar កោះ Andaman ប្រទេសឥណ្ឌូណេស៊ី និង ហ្វីលីពីន។ មែកវា គេប្រើសំរាប់ធ្វើកញ្ជើ ល្អី និង វិញខ្សែពួរ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្តៅសាង, ផ្តោសែង» មានន័យដូចម្ដេច ?

ផ្តៅសាង, ផ្តោសែង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្តៅនេះមានដើមកំណើតនៅស្រុកហៃណាំ (ស្រុកចិន) ឃើញដុះក្នុងស្រុកខ្មែរតាមព្រៃជិតមាត់ទឹក។ មែកមានប្រវែង ២០-៧០ម គេនិយមប្រើការធ្វើតុ ទូ កៅអី។ ផ្លែបរិភោគបាន។​គេយកឫសផ្តៅដាំផឹកឱ្យបាត់គ្រុន។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្តៅរពាក់, រពាក់» មានន័យដូចម្ដេច ?

ផ្តៅរពាក់, រពាក់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិ ឬស្ទើរវល្លិ មានមែកប្រវែង ២-៤ម ដុះក្នុងព្រៃគុម្ពោតជិតផ្ទះនៃប្រទេសខ្មែរ និងវៀតណាមខាងត្បូង។ ផ្លែបរិភោគបាន តែច្រើនតែក្មេងៗទេដែលបេះញ៉ាំ។ មែកគេប្រើវេញខ្សែ និងទុកត្បាញធ្វើល្អី កញ្ជ្រែង កន្ត្រក ។ល។ ឫសគេធ្វើថ្នាំបញ្ចុះលាមក និងបញ្ចុះឈាម។ ពេទ្យសត្វប្រើឫសរពាកថ្វើថ្នាំរំងាប់រោគសេះ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្តៅព្រះ, ព្រះផ្តៅ» មានន័យដូចម្ដេច ?

ផ្តៅព្រះ, ព្រះផ្តៅ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះតាលព្រឹក្សម្យ៉ាង វារលើដើមឈើ ដើមវាមានបន្លា ស្លឹករាងដូចផ្លិត ដុះកនុងព្រៃធំនៃប្រទេសកម្ពុជា។ មែកសំរាប់ប្រើធ្វើឈើច្រត់ ល្អប្រណិត និងជាកញ្ជើរ ល្អីយ៉ាងល្អ។

តើពាក្យ «ផ្តៅទឹក» មានន័យដូចម្ដេច ?

ផ្តៅទឹក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដើមស្ទើរវារ មានមែកកដុះត្រង់ឡើងលើមានប្រវែងដល់ ៣០ ម។ គេតែងប្រទះឃើញផ្តៅនេះដុះមាត់ទឹក ក្នុងស្រុកថៃ ខ្មែរ និងវៀតណាមខាងត្បូង៊ មែកផ្តៅទឹកសម្រាប់ត្បាញជាកន្ទេល និងធ្វើតុ ទូ ។ល។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្តៅត្រែស, ផ្តៅអាចម៍មាន់» មានន័យដូចម្ដេច ?

ផ្តៅត្រែស, ផ្តៅអាចម៍មាន់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះតាលជាតិមួយពួកប្រវែង ១០-៣០ម មែកមានបន្លា វារតោងឈើក្នុងព្រៃធំ នៃប្រទេសខ្មែរ ច្រើនមានក្នុងខេត្តកំពត និងខេត្តកំពង់ឆ្នាំ។ មែក សម្រាប់ប្រើធ្វើជាខ្សែពួរនាវា និងកញ្ជើ ល្អី ទូ កៅអី ។ល។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្តៅដំបង» មានន័យដូចម្ដេច ?

ផ្តៅដំបង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រុក្ខជាតិស្ទើរវារ មានមែកប្រវែង ១០០ ម មានដុះក្នុងព្រៃក្រាស់ត្រជាក់ ឬព្រៃលិចទឹក្នុងប្រទេសខ្មែរ និងវៀតណាមខាងត្បូង៊ ភ្លែបរិភោគបាន។ មែកគេប្រើការបានគ្រប់យ៉ាង ធ្វើក្បូន ធ្វើខ្សែ ធ្វើពួរចងនាវា តុ ទូ កន្ត្រក កញ្ជ្រែង ល្អី ខ្សែចងសត្វពាហនៈ ឬធ្វើឈើច្រត់ប្រណីត ។ល។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្តៅឈ្វាំង, ផ្តៅជូរ» មានន័យដូចម្ដេច ?

ផ្តៅឈ្វាំង, ផ្តៅជូរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិមួយយ៉ាងធំ​ មែករឹង ប្រវែង ៣០ ម ឡើងលើ ដុះក្នុងព្រៃក្រាស់ល្មម នៃប្រទេសខ្មែរ និងវៀតណាមខាងត្បូង។ ផ្លែគេបរិភោគបាន។ មែកទន់ ហើយជាប់ល្អណស់ គេប្រើការបានញគរប់យ់ាង ជាពិសេសទុកត្បាញធ្វើកញ្ជ្រែង ល្អី​ និងវេញខ្សែ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្តៅក្រែក» មានន័យដូចម្ដេច ?

ផ្តៅក្រែក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិឡើងដើមឈើ មែកប្រវែង ២-១៥ ម ដុះក្នុងព្រៃក្រាស់មធ្យម ឬក្នុងព្រៃស្មាច់ នៃឥណ្ឌូចិន និងឧបទ្វីបជ្វា។ គេយកផ្តៅនេះធ្វើកញ្ជើ ល្អី តម្រាំង និងវេញខ្សែ ឬធ្វើឈើច្រត់។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្តេតៗ» មានន័យដូចម្ដេច ?

ផ្តេតៗ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានកម្លាំងខ្សោយហេបៗ ឬដែលក្រាបសំពះងក់ងើបរឿយៗ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមានកម្លាំងខ្សោយហេបៗ ឬដែលក្រាបសំពះងក់ងើបរឿយៗ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្តើមឡើង» មានន័យដូចម្ដេច ?

ផ្តើមឡើង

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់ប្រារព្ធ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្តើកៗ» មានន័យដូចម្ដេច ?

ផ្តើកៗ

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា តើកៗ, ខ្វើកៗ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្តឹកៗ» មានន័យដូចម្ដេច ?

ផ្តឹកៗ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានដង្ហើមតិចៗ ខ្សោយណាស់ រង់ចាំតែវេលានឹងស្លាប់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្តិតផ្តូង» មានន័យដូចម្ដេច ?

ផ្តិតផ្តូង

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ចំតិតចំតូង; ដែលងើបៗក្រាបៗរឿយៗ។
ឧទាហរណ៍៖  ដួលផ្ដិតផ្ដូង, សំពះផ្ដិតផ្ដូង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្តាច់ការនិយម» មានន័យដូចម្ដេច ?

ផ្តាច់ការនិយម

មានន័យថា ទម្រង់ដឹកនាំរដ្ឋដែលអំណាចដឹកនាំស្ថិតនៅក្នុងកណ្តាប់ដៃមនុស្សម្នាក់នូវអំណាចទាំងបី​ គឺអំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាកា។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្តាច់ការ» មានន័យដូចម្ដេច ?

ផ្តាច់ការ

មានន័យថា បញ្ញត្តិដែលស្តែងពីបុគ្គលដែលធ្វើឡើងដោយមិនចំណុះទៅលើអ្វីមួយ។ បញ្ញត្តិដែលស្តែងពីការគ្មានការបែងចែកអំណាច។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្តក់» មានន័យដូចម្ដេច ?

ផ្តក់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផ្គងប្លោងសំដៅពីចម្ងាយឲ្យធ្លាក់ចំដូចគេបន្ដក់ទៅលើ។
ឧទាហរណ៍៖ ផ្ដក់ឲ្យចំ; បាញ់ផ្ដក់ឲ្យធ្លាក់ចំទីដៅ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ផ្គងប្លោងសំដៅពីចម្ងាយឲ្យធ្លាក់ចំដូចគេបន្ដក់ទៅលើ។
ឧទាហរណ៍៖ ផ្ដក់ឲ្យចំ; បាញ់ផ្ដក់ឲ្យធ្លាក់ចំទីដៅ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ដៅស្មៅ, ផ្ដៅមាស, ត្រែសអាចម៍មាន» មានន័យដូចម្ដេច ?

ផ្ដៅស្មៅ, ផ្ដៅមាស, ត្រែសអាចម៍មាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តាលព្រឹក្សវារឡើងដើមឈើម៉្យាង មានមែកប្រវែងរហូតដល់ ៤០ម ស្លឹខ្ចីមានបន្លាច្រើន ដុះក្នុងព្រៃល្បោះជិតមាត់ទឹកក្នុង ឧបទ្វីឥណ្ឌូចិន និងជ្វា ក្នុងប្រទេស Singapour និង លើកោះ​ Sumatra ។ គេប្រើដើមសំរាប់ត្បាញធ្វើ តុ ទូ កញ្រ្ចែង ល្អី កៅអី ឬវេញជាខ្សែពួរ និងធ្វើជាឈើច្រត់​ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ដៅ» មានន័យដូចម្ដេច ?

ផ្ដៅ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិដើមរឹងមួយប្រភេទមានបន្លានៅស្រទប, ធាង, ស្លឹក ( ទីទៃពីរពាក់ ); ផ្ដៅមានឈ្មោះច្រើនប្រភេទគឺ ផ្ដៅទឹក, ផ្ដៅក្រែក, ផ្ដៅឈ្វាំង, ផ្ដៅអារ៉េច, ផ្ដៅដំបង, ព្រះផ្ដៅ…; ជាវល្លិមានប្រយោជន៍យ៉ាងសំខាន់ ប្រើការបានច្រើនយ៉ាង មានប្រើធ្វើចំណងនិងធ្វើកៅអីជាដើម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ដោះផ្ដង» មានន័យដូចម្ដេច ?

ផ្ដោះផ្ដង

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា និយាយបញ្ចៀសវាសវាង ឬបញ្ឆិតបញ្ឆៀងសាសព្ទអំពីហេតុដើម ឬអំពីបំណងរបស់ខ្លួន ដោយសេចក្តីមិនឲ្យគេចាប់ដំណើរបាន។
ឧទាហរណ៍៖ ផ្ដោះផ្ដងឲ្យដឹង; និយាយផ្ដោះផ្ដង, ច្រៀងផ្ដោះផ្ដង ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា និយាយបញ្ចៀសវាសវាង ឬបញ្ឆិតបញ្ឆៀងសាសព្ទអំពីហេតុដើម ឬអំពីបំណងរបស់ខ្លួន ដោយសេចក្តីមិនឲ្យគេចាប់ដំណើរបាន។
ឧទាហរណ៍៖ ផ្ដោះផ្ដងឲ្យដឹង; និយាយផ្ដោះផ្ដង, ច្រៀងផ្ដោះផ្ដង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ដោមៗ» មានន័យដូចម្ដេច ?

ផ្ដោមៗ

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលសំពះលើកដាក់ៗ ឬឱនងើបៗ។
ឧទាហរណ៍៖ សំពះផ្ដោមៗ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ដោត» មានន័យដូចម្ដេច ?

ផ្ដោត

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា តម្រង់សំដៅដូចគេដោតពីលើចុះក្រោមដោយគ្រឿងសស្រ្ដាវុធ; ឬសត្វស្លាបដែលបោះពួយចុះ ឬក៏ឆាបសំដៅដាក់។
ឧទាហរណ៍៖ ផ្តោតចុងកាំបិត, ផ្ដោតចុងកាំភ្លើង; ខ្លែងបោះពួយផ្តោតឆាបឆក់កូនមាន់ ។ ផ្ដោតចិត្ត តាំងចិត្តសំដៅឆ្ពោះទៅរកអ្វីមួយ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា តម្រង់សំដៅដូចគេដោតពីលើចុះក្រោមដោយគ្រឿងសស្រ្ដាវុធ; ឬសត្វស្លាបដែលបោះពួយចុះឬក៏ឆាបសំដៅដាក់។
ឧទាហរណ៍៖ ផ្តោតចុងកាំបិត, ផ្ដោតចុងកាំភ្លើង; ខ្លែងបោះពួយផ្តោតឆាបឆក់កូនមាន់ ។ ផ្ដោតចិត្ត តាំងចិត្តសំដៅឆ្ពោះទៅរកអ្វីមួយ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ដែរ» មានន័យដូចម្ដេច ?

ផ្ដែរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្ដាររនាំងបាំងរាំងចន្លោះដំបូលដែលមានជាន់ពីរ។
ឧទាហរណ៍៖ ផ្ដែរវិហារ, ផ្ដែរសាលា ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ដែកវេរ» មានន័យដូចម្ដេច ?

ផ្ដែកវេរ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លើករលាស់កិច្ចការធុរៈទាំងស្រុង ដាក់ទៅលើអ្នកដទៃ មិនទទួល ខុសត្រូវលើខ្លួនថែមទាំងទាមយកគុណយកប្រយោជន៍ដែលត្រូវបាននោះផង។
ឧទាហរណ៍៖ មិនគួរបើលើកមុខការនេះមកផ្ដែកវេរឲ្យខ្ញុំសោះ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ដែក» មានន័យដូចម្ដេច ?

ផ្ដែក

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លើកភារៈឬកិច្ចការទាំងស្រុងដាក់ប្រគល់ឲ្យទៅអ្នកដទៃដោយអាងថាស្រេចនឹងគេ ឬលើកគំនិតផ្អែកទៅលើអ្នកដទៃ។
ឧទាហរណ៍៖ ផ្ដែកមុខការឲ្យ, ផ្ដែកគំនិតទៅលើកូន ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ដែ» មានន័យដូចម្ដេច ?

ផ្ដែ

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ផ្ដាច់ ឬ ផ្ដាំ ថា
ឧទាហរណ៍៖ ផ្ដាច់ផ្ដែកូនចៅ គឺផ្ដាច់កូនស្រីឬចៅស្រីមិនឲ្យទៅគេដោយមានដំណើរទាស់ឆ្គងបន្តិចបន្ដួច; ផ្ដែផ្ដាំ គឺផ្ដាំហើយផ្ដាំទៀតពីនេះខ្លះពីនោះខ្លះ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ដេសផ្ដាស» មានន័យដូចម្ដេច ?

ផ្ដេសផ្ដាស

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលខ្ជីខ្ជា, ឥតសណ្ដាប់ធ្នាប់, ខុសផ្លូវខុសគន្លង, ខុសរបៀប, ខុសច្បាប់, តាមតែប្រទះ។
ឧទាហរណ៍៖ សម្ដីផ្ដេសផ្ដាស, ការផ្ដេសផ្ដាស, និយាយផ្ដេសផ្ដាស, ធ្វើផ្ដេសផ្ដាស ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលខ្ជីខ្ជា, ឥតសណ្ដាប់ធ្នាប់, ខុសផ្លូវខុសគន្លង, ខុសរបៀប, ខុសច្បាប់, តាមតែប្រទះ។
ឧទាហរណ៍៖ សម្ដីផ្ដេសផ្ដាស, ការផ្ដេសផ្ដាស, និយាយផ្ដេសផ្ដាស, ធ្វើផ្ដេសផ្ដាស ។

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ដែលខ្ជីខ្ជា, ឥតសណ្ដាប់ធ្នាប់, ខុសផ្លូវខុសគន្លង, ខុសរបៀប, ខុសច្បាប់, តាមតែប្រទះ។
ឧទាហរណ៍៖ សម្ដីផ្ដេសផ្ដាស, ការផ្ដេសផ្ដាស, និយាយផ្ដេសផ្ដាស, ធ្វើផ្ដេសផ្ដាស ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ដេច» មានន័យដូចម្ដេច ?

ផ្ដេច

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. ផ្ដាច់ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ដេក» មានន័យដូចម្ដេច ?

ផ្ដេក

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ញ៉ាំងអ្នកដទៃឲ្យដេក, ដាក់ឲ្យដេក។
ឧទាហរណ៍៖ ផ្ដេកកូន, ផ្តេកសសរ ។

                      ផ្ដេកចិត្ត បង្អោនបន្ទន់ចិត្តឲ្យស៊ប់ទៅរក ។ ផ្ដេកផ្ដិត ជាប់ចិត្តដិតនៅមិនងាកមិនបែរ។
ឧទាហរណ៍៖ ស្រឡាញ់ផ្ដេកផ្តិត។

                      ផ្ដេកផ្ដួល ផ្ដេកចិត្តផ្តួលខ្លួនដោយស្រឡាញ់រាប់អានលើសលុប ។ ផ្តេកស្រូវ ផ្តេកគុម្ពស្រូវទុំឲ្យដួលរាបរគេន ដើម្បីឲ្យស្រួលច្រូត ( ម. ព. ឈើផ្តេក ផង ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ដៀចៗ» មានន័យដូចម្ដេច ?

ផ្ដៀចៗ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. ផ្ដៀច ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ដៀច» មានន័យដូចម្ដេច ?

ផ្ដៀច

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលល្អៀច, ដែលជ្រាយល្អៀចៗ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ដៀងផ្ដង» មានន័យដូចម្ដេច ?

ផ្ដៀងផ្ដង

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា និយាយបញ្ឆិតបញ្ឆៀងនាយអាយ, និយាយដួសដង, និយាយដៀងទៅរក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ដៀង» មានន័យដូចម្ដេច ?

ផ្ដៀង

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រាប់, ជម្រាប, បឹ្តង ដោយមាត់ទទេ ឬដោយសូត្រជាសេចក្ដីរៀបរាប់ឲ្យដឹង ( ស. ស. ប្រើចំពោះតែសមណៈ , បព្វជិត ) ។
ឧទាហរណ៍៖ ត្រូវភិក្ខុមួយរូបជាអ្នកឈ្លាសប្រតិពលផ្តៀងជំនុំសង្ឃឲ្យដឹងជាមុន… ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ដៀក» មានន័យដូចម្ដេច ?

ផ្ដៀក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើធំមួយប្រភេទស្លឹកស្រដៀងនឹងស្លឹកឈើទាល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ដើម» មានន័យដូចម្ដេច ?

ផ្ដើម

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា តាំងឡើងជាមុន, ចាប់កធ្វើជាខាងដើម, នាំធ្វើមុនគេ, ប្រារព្ធ។
ឧទាហរណ៍៖ ផ្តើមកសាងសាលារៀន, ផ្ដើមជីកស្រះ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ដួល» មានន័យដូចម្ដេច ?

ផ្ដួល

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យដួល។
ឧទាហរណ៍៖ ផ្ដួលខ្លួន, ផ្ដួលត្បាល់ ។

                      ព. ប្រ. ធ្វើឲ្យចាញ់, ឲ្យវិនាស។
ឧទាហរណ៍៖ ផ្ដួលឲ្យធ្លាក់យសស័ក្តិ ។ ម. ព. ផ្តេកផ្តួល ក្នុងពាក្យ ផ្តេក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ដួច» មានន័យដូចម្ដេច ?

ផ្ដួច

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដួចឡើង. កកើតឡើង, តាំងឡើងជាមុន ។ ផ្តួចផ្តើម តាំងកកើតឡើងជាមុនបង្អស់, ដួចឡើងដើមដំបូង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ដូត» មានន័យដូចម្ដេច ?

ផ្ដូត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះរោគមួយប្រភេទកើតនៅស្បែកមនុស្ស ដុះដោរឡើងជាសាច់ទន់សម្បុរជាំ មានទំហំប្រមាណប៉ុនគ្រាប់សណ្ដែកបាយ ឬប៉ុនគ្រាប់ពោត ឬក៏ធំទ្រើសជាងនោះទៅទៀត ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ដុំ» មានន័យដូចម្ដេច ?

ផ្ដុំ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យជាដុំ; ប្រមូល, រួបរួមឲ្យជាដុំ ឬជាពួក។
ឧទាហរណ៍៖ ផ្ដុំគ្នានៅមុខសាលារៀន ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ដុស» មានន័យដូចម្ដេច ?

ផ្ដុស

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានក្លិនធុំស្ទើរជូរស្ទើរឆ្អាបស្ទើរស្អុយ កើតមានដោយផ្អួរ, ផ្អូម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ដឺតៗ» មានន័យដូចម្ដេច ?

ផ្ដឺតៗ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានអាការម្លឺតៗ ឬដែលដកច្បួសម្លឺតៗ
ឧទាហរណ៍៖ ដើរលុយភក់ផឺ្តតៗ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមានអាការម្លឺតៗ ឬដែលដកច្បួសម្លឺតៗ។
ឧទាហរណ៍៖ ដើរលុយភក់ផឺ្តតៗ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖