Posted on Leave a comment

តើពាក្យ «ផ្ដឺតផ្ដក់» មានន័យដូចម្ដេច ?

ផ្ដឺតផ្ដក់

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានអាការហបហត់ដកដង្ហើមដោយលំបាក ( និយាយថា ផ្ដាក់ផ្ដឺត ក៏បាន ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមានអាការហបហត់ដកដង្ហើមដោយលំបាក ( និយាយថា ផ្ដាក់ផ្ដឺត ក៏បាន ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ដិល» មានន័យដូចម្ដេច ?

ផ្ដិល

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យដាច់, ឲ្យកំបុត, ឲ្យផុត លែងមានតទៅទៀត។
ឧទាហរណ៍៖ ផ្ដិលបំផុតពូជ; កាប់ផ្ដិល ។ ( មើលក្នុងពាក្យ ផ្ដាច់ ទៀតផង ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ធ្វើឲ្យដាច់, ឲ្យកំបុត, ឲ្យផុត លែងមានតទៅទៀត។
ឧទាហរណ៍៖ ផ្ដិលបំផុតពូជ; កាប់ផ្ដិល ។ ( មើលក្នុងពាក្យ ផ្ដាច់ ទៀតផង ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ដិត» មានន័យដូចម្ដេច ?

ផ្ដិត

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យដិត ឬឲ្យជក់ដោយសង្កត់ចុះ ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះក្រដាសសាច់ព្រួក សម្រាប់ផ្ដិតឲ្យជក់ទឹកសរសេរ ។
ឧទាហរណ៍៖ ក្រដាសផ្ដិត ( ម. ព. ផ្តេក ទៀតផង ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ដាំ» មានន័យដូចម្ដេច ?

ផ្ដាំ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផ្ញើពាក្យ, ផ្ញើសម្ដី; ពោលពាក្យមានរបៀប, មានកំណត់ ទុកឲ្យអ្នកទទួលស្ដាប់ចងចាំទៅមុខ ។ ផ្ដាំផ្ញើ ផ្ញើបណ្ដាំទៅមកដោយសារគេ ឬផ្ញើសម្ដីទុកឲ្យអ្នកស្ដាប់ចងចាំតរៀងទៅ ។ ផ្ដាំប្រដៅ ស្ដីប្រដៅជាបណ្ដាំទុកឲ្យចងចាំតទៅ ។ ម្ល៉េះហើយផ្ដាំកូន ! ម្ល៉េះហើយរាងចាលផ្ដាំកូនឲ្យចងចាំទៅមុខ ។ ផ្គរផ្ដាំក្ដាមខ្យង ផ្គរដែលលាន់ឮគ្រុមៗវែងៗផ្ទួនៗ ច្រើនតែមាននៅវេលាជិតភ្លឺឬវេលាព្រឹកព្រហាម ដែលមានភ្លៀងជញ្ជ្រំ ក្នុងសម័យជាខាងចុងនៃរដូវភ្លៀង ហាក់ដូចជាស្រែកផ្ដាំពួកមច្ឆជាតិមានក្ដាមខ្យងជាដើម ឲ្យដឹងថាជិតអស់ទឹកភ្លៀងហើយ ( ហៅតាមពាក្យចាស់ទុំថា ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ដាសាយ» មានន័យដូចម្ដេច ?

ផ្ដាសាយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះរោគមួយប្រភេទមានអាការបណ្ដាលឲ្យកណ្ដាស់ ឲ្យហូរហៀរទឹកសំបោរ ។ ប្រើជា កិ. ក៏បាន ។
ឧទាហរណ៍៖ ខ្ញុំផ្តាសាយពីរបីថ្ងៃហើយ ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់ព្រះបិនា ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ដាសា» មានន័យដូចម្ដេច ?

ផ្ដាសា

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពោលពាក្យផ្ដន្ទា, ជេរប្រទេចផ្ដន្ទាឲ្យគេវិនាស; ដាក់បណ្ដាសា។
ឧទាហរណ៍៖ គេផ្ដាសាវាខ្លាំងណាស់ព្រោះវាដើរជាន់ដំណាំគេខ្ទេចខ្ចីអស់់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ដាស» មានន័យដូចម្ដេច ?

ផ្ដាស

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលទាសចេញខុសពីផ្លូវពីគន្លង, ខុសរបៀប, ខុសច្បាប់ ខុសសណ្ដាប់, មិនមែន, មិនពិត។
ឧទាហរណ៍៖ មនុស្សផ្ដាស; និយាយតែផ្ដាស ។

                     ផ្តាស ! ខុស!, ព្រើល! …។ មនុស្សទាំងផ្ដាសមនុស្សដែលគេមិនស្គាល់ថាមកពីណា នៅឯណា អាក្រក់ ឬល្អយ៉ាងណា។

ឧទាហរណ៍៖ កុំជឿពាក្យមនុស្សទាំងផ្ដាស ( ប្រើជាពហុវចនៈ ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលទាសចេញខុសពីផ្លូវពីគន្លង, ខុសរបៀប, ខុសច្បាប់ ខុសសណ្ដាប់, មិនមែន, មិនពិត ។
ឧទាហរណ៍៖ មនុស្សផ្ដាស; និយាយតែផ្ដាស ។

                      ផ្តាស ! ខុស!, ព្រើល! …។ មនុស្សទាំងផ្ដាសមនុស្សដែលគេមិនស្គាល់ថាមកពីណា នៅឯណា អាក្រក់ ឬល្អយ៉ាងណា។
ឧទាហរណ៍៖ កុំជឿពាក្យមនុស្សទាំងផ្ដាស ( ប្រើជាពហុវចនៈ ) ។

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ដែលទាសចេញខុសពីផ្លូវពីគន្លង, ខុសរបៀប, ខុសច្បាប់ ខុសសណ្ដាប់, មិនមែន, មិនពិត។
ឧទាហរណ៍៖ មនុស្សផ្ដាស; និយាយតែផ្ដាស ។

                     ផ្តាស ! ខុស!, ព្រើល! …។ មនុស្សទាំងផ្ដាសមនុស្សដែលគេមិនស្គាល់ថាមកពីណា នៅឯណា អាក្រក់ ឬល្អយ៉ាងណា។
ឧទាហរណ៍៖ កុំជឿពាក្យមនុស្សទាំងផ្ដាស ( ប្រើជាពហុវចនៈ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ដាច់» មានន័យដូចម្ដេច ?

ផ្ដាច់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យដាច់ ( បុ. សរ. ផ្ដេច ) ។ ល្អផ្ដាច់ ល្អដាច់គេ ។ ខូចផ្ដាច់ ខូចជាងគេ ។ ផ្ដាច់ផ្ដិល ឬ ផ្ដិលផ្ដាច់ ផ្ដិលឲ្យដាច់ផុតលែងមានតទៅទៀត ។ ផ្តាច់បង់ កាត់បង់; សម្លាប់ ។ ផ្ដាច់ព្រ័ត្រ ( ព. ប្រ. ) ធ្វើបង្ហើយត្រឹមប៉ុណ្ណោះលែងធ្វើតទៅទៀត : លេងផ្ដាច់ព្រ័ត្រ, ធ្វើការផ្ដាច់ព្រ័ត្រ (ព. ប្រ. ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ដាក់ផ្ដឺត» មានន័យដូចម្ដេច ?

ផ្ដាក់ផ្ដឺត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ជើង ដ; ម. ព. ផ្ដឺតផ្ដក់ ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ជើង ដ; ម. ព. ផ្ដឺតផ្ដក់ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ដល់» មានន័យដូចម្ដេច ?

ផ្ដល់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យដល់, ឲ្យធួន គឺជួយបង្គ្រប់, ជួយបំពេញ ឲ្យគ្រប់គ្រាន់, ឲ្យដល់ទីបំផុតកិច្ចការ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ដន្ទា» មានន័យដូចម្ដេច ?

ផ្ដន្ទា

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផ្ចាល, ធ្វើទោសផ្ចាល; បន់ឲ្យគេវិនាស។
ឧទាហរណ៍៖ ត្រូវផ្តន្ទាវាតាមច្បាប់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ញោញៗ» មានន័យដូចម្ដេច ?

ផ្ញោញៗ

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា អំពីអាការទំពាធ្វើមាត់ច្របូញរឿយៗ។
ឧទាហរណ៍៖ ទំពាផោ្ញញៗ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ញៀវ» មានន័យដូចម្ដេច ?

ផ្ញៀវ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ មានផ្លែចេញពីមែកឬពីដើមជាចង្កោមៗ មានរសជូរអែមឬជូរ បរិភោគជាចំណីបាន ។
សាលព្រឹក្សមួយប្រភេទ មានកម្ពស់ ១០-២០ម ដុះក្នុងព្រៃក្រាស់នៃប្រទេសអាស៊ីផ្នែកក្តៅ។ ផ្លែមានពណ៌ក្រហម ឬលឿងព្រលែត មានវិជ្ឈមាត្រ ២-៣ ស.ម រសជូរអែម ឬជូរ អាចបរិភោគជាចំណីបាន។ គេនិយមផ្លែផ្ញៀវដាក់ក្នុងស្រាផ្អែម ដើម្បីឱ្យមានក្លិនក្រអូប។ ដើមផ្ញៀវសម្រាប់ធ្វើបង្គោល។ សំបកអាចធ្វើថ្នាំជ្រលក់ ពណ៌ក្រហម។ គ្រូថ្នាំតែងយកឈើខ្លឹមនៃដើមផ្ញៀវផ្សំថ្នាំធ្វើឱសថព្យបាលជំងឺឈឺភ្នែក។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ញើ» មានន័យដូចម្ដេច ?

ផ្ញើ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បញ្ចូនបញ្ញើពីទីមួយទៅកាន់ទីមួយទៀត។
ឧទាហរណ៍៖ ផ្ញើសំបុត្រទៅបងប្អូននៅកំពង់ចាម, ផ្ញើអីវ៉ាន់តាមកប៉ាល់ ។

                     ដាក់ទុកឲ្យគេទទួលបញ្ញើដោយមានពាក្យផ្ដាំ ឬ សន្យាយ៉ាងណាៗ។
ឧទាហរណ៍៖ ខ្ញុំសុំផ្ញើហិបនេះនៅផ្ទះអ្នកសិនដល់ថ្ងៃស្អែកខ្ញុំនឹងមកយក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ញុច» មានន័យដូចម្ដេច ?

ផ្ញុច

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រុញដាក់ឲ្យទល់ឲ្យដល់ឲ្យប៉ះនឹងអ្វីមួយ។
ឧទាហរណ៍៖ ចាប់ផ្ញុច, រុញផ្ញុច, សង្កត់ផ្ញុច ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា រុញដាក់ឲ្យទល់ឲ្យដល់ឲ្យប៉ះនឹងអ្វីមួយ។
ឧទាហរណ៍៖ ចាប់ផ្ញុច, រុញផ្ញុច, សង្កត់ផ្ញុច ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ញុក» មានន័យដូចម្ដេច ?

ផ្ញុក

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រុញដាក់ឲ្យញ៉ុកណែន, ចាប់ញាត់ត្រសុកទៅក្នុងទីសុកមម៉ុក។
ឧទាហរណ៍៖ ផ្ញុកថែមទៀត, ដាក់ប៉ុណ្ណឹងល្មមហើយ កុំយកទៅផ្ញុកច្រើនពេក ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា រុញដាក់ឲ្យញ៉ុកណែន, ចាប់ញាត់ត្រសុកទៅក្នុងទីសុកមម៉ុក។
ឧទាហរណ៍៖ ផ្ញុកថែមទៀត, ដាក់ប៉ុណ្ណឹងល្មមហើយ កុំយកទៅផ្ញុកច្រើនពេក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ញាញៗ» មានន័យដូចម្ដេច ?

ផ្ញាញៗ

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា អំពីអាការទំពាមើលទៅឃើញផ្ញាញៗ។
ឧទាហរណ៍៖ ទំពាផ្ញា្ញញៗ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ញាច់ៗ» មានន័យដូចម្ដេច ?

ផ្ញាច់ៗ

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយទំពា។
ឧទាហរណ៍៖ ទំពាផ្ញាច់ៗ ( ព. សា. ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ចោត» មានន័យដូចម្ដេច ?

ផ្ចោត

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យចោតចុះទៅក្រោម, សំដៅដាក់ចំពីលើ។
ឧទាហរណ៍៖ ព្រានផ្ចោតកាំភ្លើងពីលើធ្នះបាញ់សំដៅជ្រូកព្រៃ; បាញ់ផ្ចោត ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ធ្វើឲ្យចោតចុះទៅក្រោម, សំដៅដាក់ចំពីលើ។
ឧទាហរណ៍៖ ព្រានផ្ចោតកាំភ្លើងពីលើធ្នះបាញ់សំដៅជ្រូកព្រៃ; បាញ់ផ្ចោត ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ចុច» មានន័យដូចម្ដេច ?

ផ្ចុច

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សួរដូចគេចាប់ច្បុច, ចុចសួរស្កាត់មិនឲ្យគេចកែរួច។
ឧទាហរណ៍៖ ផ្ចុចសួរ; សួរផ្ចុច ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា សួរដូចគេចាប់ច្បុច, ចុចសួរស្កាត់មិនឲ្យគេចកែរួច។
ឧទាហរណ៍៖ ផ្ចុចសួរ; សួរផ្ចុច ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ចុងផ្ដើម» មានន័យដូចម្ដេច ?

ផ្ចុងផ្ដើម

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទំនុកបម្រុងឲ្យឃើញចុងឃើញដើម គឺប្រដុងប្រជាដោយសព្វគ្រប់ឲ្យដុះដាលចម្រើន។
ឧទាហរណ៍៖ មាតាបិតាផ្ចុងផ្ដើមកូនឲ្យរៀនសូត្រ ឬ ឲ្យធ្វើការរកស៊ី ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ចុក» មានន័យដូចម្ដេច ?

ផ្ចុក

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលជិតណាស់ហាក់ដូចគេយកអ្វីទៅចុក។
ឧទាហរណ៍៖ បាញ់ផ្ចុក, ដាក់ផ្ចុក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ចឹក» មានន័យដូចម្ដេច ?

ផ្ចឹក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើខ្លឹមមានសាច់រឹងជាប់ធន់បានយូរសម្រាប់ប្រើជាគ្រឿងទព្វសម្ភារៈផ្សេងៗមានធ្វើសសរផ្ទះជាដើម។
ព្រឹក្ស កម្ពស់ ១០-៣០ ម ដុះក្នុងព្រៃស្រោងលើទួល ឬភ្នំ ដែលមានឧព្វេធពី ១៥០ទៅ ១៣០០ ម មានដុះក្នុងឧបទ្វីបឥណ្ឌូចិន។ ឈើលេខមួយ រឹងល្អ សម្រាប់ធ្វើជាស្ពាន ធ្វើកំណល់ ឬសម្រាប់សង់ផ្ទះ។ បើដាក់ហាលភ្លៀងឈើនេះជាប់ត្រឹមតែ ១០-១៥ ម។ បើនៅក្នុងម្លប់ អាចជាប់យូរពី ៥០ ទៅ ៦០ឆ្នាំ។ ជ័រវាគេប្រើធ្វើជាចន្លុះ ឬផ្សំធ្វើឱសថគ្រុនចាញ់។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ចិតផ្ចង់» មានន័យដូចម្ដេច ?

ផ្ចិតផ្ចង់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើដោយផ្ចង់អស់ពីចិត្ត អស់ពីចំណង់ ( ម. ព. ផ្ចង់ ផង ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ធ្វើការផ្ចិតផ្ចង់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ចិត» មានន័យដូចម្ដេច ?

ផ្ចិត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អវយវៈត្រង់ពាក់កណ្តាលពោះ ។ ប៉ែកដែលជាសូន្យត្រង់ពាក់កណ្ដាល។
ឧទាហរណ៍៖ ផ្ចិតភូមិ, ផ្ចិតផែនដី ( គួរប្រយ័ត្ន កុំនិយាយថា ផ្សិត ) ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះនាភី ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ចាល» មានន័យដូចម្ដេច ?

ផ្ចាល

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យចាល, ឲ្យរាងចាល, ( ម. ព. ផ្ចាញ់ផង )។
ឧទាហរណ៍៖ សង្ឃផ្ចាលភិក្ខុដែលមានមានះរបឹងរឹងរូស ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ចាប់ៗ» មានន័យដូចម្ដេច ?

ផ្ចាប់ៗ

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( ម. ព. ផ្ចប់ៗ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ចាញ់» មានន័យដូចម្ដេច ?

ផ្ចាញ់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យចាញ់ ។ ផ្ចាញ់ផ្ចាល ឬ ផ្ចាលផ្ចាញ់ ធ្វើឲ្យចាញ់ឲ្យរាងចាលលែងហ៊ានតទៅទៀត ឬផ្ដន្ទាបង្អាប់បង្អោនឲ្យមានអៀនអន់រាងចាល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ចាច់» មានន័យដូចម្ដេច ?

ផ្ចាច់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាប់ទង្គិចគូទ ( ព. សា. ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ចប់ៗ» មានន័យដូចម្ដេច ?

ផ្ចប់ៗ

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយជញ្ជាប់មាត់ ឬដោយត្របាក់ស៊ី ។

តើពាក្យ «ផ្ចង់» មានន័យដូចម្ដេច ?

ផ្ចង់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើដោយពេញចំណង់ គឺធ្វើអ្វីៗដោយពិនិត្យពិច័យ ។ ផ្ចង់ចិត្ត តាំងចិត្តដោយប្រុង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ងំ» មានន័យដូចម្ដេច ?

ផ្ងំ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យងំ, ដាក់បង្អង់ទុកឲ្យងំដោយចំហាយក្ដៅ ។
ឧទាហរណ៍៖ ផ្ងំបាយ ។

                     ព. ប្រ. នៅដំអក់យូរជ្រងំមានអាការដូចគេផ្ងំបាយ ។
ឧទាហរណ៍៖ ចុះផ្ងំនៅដល់ណាទៀត! ( ប្រើជា ភ្ងំ តាមប្រភពពាក្យថា ធ្វើឲ្យ ងំ ក៏សឹងតែបាន ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ងើយ» មានន័យដូចម្ដេច ?

ផ្ងើយ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យងើយ, ចាប់ឲ្យងើយ។
ឧទាហរណ៍៖ ផ្ងើយឡើង, ចាប់ផ្ងើយ ។ ( ប្រើជា ភ្ងើយ តាមប្រភពពាក្យថា ធ្វើឲ្យងើយ ក៏សឹងតែបាន ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ងូត» មានន័យដូចម្ដេច ?

ផ្ងូត

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ញុំាំងឲ្យងូត, ងូតទឹកឲ្យ។
ឧទាហរណ៍៖ ម្ដាយផ្ងូតទឹកកូន ។ ( តាមប្រភពពាក្យ ងូត ( ញ៉ាំងអ្នកដទៃឲ្យ ងូត ) គួរតែប្រើ ភ្ងូត ប៉ុន្តែធ្លាប់តែប្រើ ផ្ងូត យូរហើយ, ឬបើត្រូវការប្រើ ក្ងូត ក៏សឹងតែបាន ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ងុប» មានន័យដូចម្ដេច ?

ផ្ងុប

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យងប់ចុះ, ឲ្យទោរទៅមុខ។
ឧទាហរណ៍៖ ផ្ងុបចុះ, ចាប់ផ្ងុប ។ ( តាមប្រភពពាក្យថា ងប់ ( ធ្វើឲ្យ ងប់ ចុះ ) គួរប្រើជា ភ្ងប់ ប៉ុន្តែដោយធ្លាប់ប្រើ ផ្ងុប យូរហើយ ក៏ត្រូវតែប្រើតទៅទៀតចុះ, ឬបើត្រូវការប្រើ ភ្ងប់ ក៏សឹងតែបាន ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ងាវ» មានន័យដូចម្ដេច ?

ផ្ងាវ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ ស ថា ។
ឧទាហរណ៍៖ ដាវសផ្ងាវ គឺដាវដែលមានសម្បុរ-សភ្លឺស្ងាច ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ងារ» មានន័យដូចម្ដេច ?

ផ្ងារ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រែយកពោះមកខាងលើ យកខ្នងទៅខាងក្រោមឬយកមុខមកខាងលើយកក្រោយទៅខាងក្រោម។
ឧទាហរណ៍៖ ផ្ងារប្រអប់; ដាក់ផ្ងារ, ដេកផ្ងារ, ដួលផ្ងារ ។

                    ផ្ងារស្រទាង ផ្ងារដូចគេត្រដាង ។ ផ្ងារចង្រ្គាង ផ្ងារច្រងាង ។ ព. ផ្ទ. ផ្កាប់ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ប្រែយកពោះមកខាងលើ យកខ្នងទៅខាងក្រោមឬយកមុខមកខាងលើយកក្រោយទៅខាងក្រោម។
ឧទាហរណ៍៖ ផ្ងារប្រអប់; ដាក់ផ្ងារ, ដេកផ្ងារ, ដួលផ្ងារ ។

                     ផ្ងារស្រទាង ផ្ងារដូចគេត្រដាង ។ ផ្ងារចង្រ្គាង ផ្ងារច្រងាង ។ ព. ផ្ទ. ផ្កាប់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ងាក់ផ្ងើក» មានន័យដូចម្ដេច ?

ផ្ងាក់ផ្ងើក

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា បះចុះបះឡើងងក់ងើក, ប៉ាក់ប៉ើក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ងាក» មានន័យដូចម្ដេច ?

ផ្ងាក

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ងាកស្រងាកទៅខាងក្រោយ ទ្រេតផ្ងារទៅខាងក្រោយ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ងក់ៗ» មានន័យដូចម្ដេច ?

ផ្ងក់ៗ

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា អំពីដំណើរងក់ងើយរឿយៗដោយអាការនៃជរាបៀតបៀនជាដើម។
ឧទាហរណ៍៖ ដើរផ្ងក់ៗ; ធ្វើការផ្ងក់ៗ ( ប្រើជាភ្ងក់ៗ ក៏បាន ព្រោះមានប្រភពជា ងក់ៗងើបៗរឿយៗ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្គើន» មានន័យដូចម្ដេច ?

ផ្គើន

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើទទឹងទាស់, កន្លងបញ្ញត្តិ, កន្លងឱវាទ ដោយអាការបញ្ជោះ ឬបញ្ឈឺចិត្ត។
ឧទាហរណ៍៖ ផ្គើនឲ្យឈឺចិត្ត, និយាយផ្គើន, ដើរផ្គើន; ធ្វើការផ្គើនឲ្យ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ធ្វើទទឹងទាស់, កន្លងបញ្ញត្តិ, កន្លងឱវាទ ដោយអាការបញ្ជោះ ឬបញ្ឈឺចិត្ត។
ឧទាហរណ៍៖ ផ្គើនឲ្យឈឺចិត្ត, និយាយផ្គើន, ដើរផ្គើន; ធ្វើការផ្គើនឲ្យ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្គួប» មានន័យដូចម្ដេច ?

ផ្គួប

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យគួបគ្នា។
ឧទាហរណ៍៖ ផ្គួបចេស, ផ្គួបខ្សែ, ផ្គួបដៃ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្គូផ្គង» មានន័យដូចម្ដេច ?

ផ្គូផ្គង

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផ្គងឲ្យបានជាគូ; ប្រុងប្រៀប; ផ្គត់ផ្គង់, ផ្ចុងផ្តើម; លើកតម្កើង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្គូ» មានន័យដូចម្ដេច ?

ផ្គូ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យជាគូ គឺផ្សំអ្វីៗដែលធៀប, ដែលផ្ទឹមនឹងគ្នាឲ្យបានជាមួយគូ។
ឧទាហរណ៍៖ ផ្គូចំបាប់, ផ្គូទូកប្រណាំង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្គុំ» មានន័យដូចម្ដេច ?

ផ្គុំ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យរួមគ្នា, ឲ្យចូលជិតជាប់នឹងគ្នា ។
ឧទាហរណ៍៖ ផ្គុំការ, ផ្គុំដែក, ផ្គុំដៃ ។

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយរួមជាមួយនឹងពាក្យផ្សំ ថា ។
ឧទាហរណ៍៖ ​ផ្សំផ្គុំ គឺផ្សំឲ្យជាមេត្រីនឹងគ្នា ឬផ្សំឲ្យបានគ្នាជាប្ដីប្រពន្ធ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្គុន» មានន័យដូចម្ដេច ?

ផ្គុន

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ផ្គាប់ ថា ។
ឧទាហរណ៍៖ ផ្គាប់ផ្គុន គឺខំផ្គាប់ដោយយកចិត្តទុកដាក់មិនឲ្យមានមោះមៃ, មិនឲ្យឃ្នើសឃ្នង ដើម្បីឲ្យកើតគុណប្រយោជន៍ដល់ខ្លួន ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្គាំ» មានន័យដូចម្ដេច ?

ផ្គាំ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាល់មានគ្រាប់មូលៗ ដោតនឹងខ្សែចងភ្ជាប់មុខគ្នាជាចង្វាយ សម្រាប់ប្រឡេះរាប់មេធម៌ឬបទធម៌ក្នុងការចម្រើនភាវនា ។ ឈ្មោះឈើមួយប្រភេទគេច្រើនប្រើជាឧស ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្គាប់» មានន័យដូចម្ដេច ?

ផ្គាប់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សំដែងសេចក្ដីគោរពឲ្យគាប់ចិត្តអ្នកដទៃ, ធ្វើឲ្យគាប់ចិត្តគេ, ស្វែងរកក្ដីគាប់។
ឧទាហរណ៍៖ ផ្គាប់មន្ត្រី, ផ្គាប់បុណ្យ, ផ្គាប់ម្ដាយក្មេក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្គាក់» មានន័យដូចម្ដេច ?

ផ្គាក់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះគ្រឿងសស្រ្តាមួយប្រភេទធ្វើដោយដែក មានមុខតែម្ខាង រាងស្រដៀងនឹងកាំបិតចែត ប៉ុន្តែមានដងវែងសម្រាប់ឆ្ការ, ត្រាយ, ត្រួសព្រៃ ឬកាត់អ្វីៗក៏បាន ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្គរ» មានន័យដូចម្ដេច ?

ផ្គរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សូរលាន់រំពងឮខ្ទ័រវែងៗឯអាកាស។
ឧទាហរណ៍៖ ផ្គរលាន់, ផ្គរលាន់ឆ្លើយឆ្លង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្គត់ផ្គង់» មានន័យដូចម្ដេច ?

ផ្គត់ផ្គង់

👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា សំដៅដល់៖ក-ការលក់ផលិតផលកសិកម្មមិនទាន់កែច្នៃ ដោយបុគ្គលជាប់អាករនៅក្នុងព្រះរាជាណាចក្រកម្ពុជាខ-ការដកយកផលិតផលកសិកម្មមិនទាន់កែច្នៃ មកប្រើប្រាស់ផ្ទាល់ខ្លួនដោយបុគ្គលជាប់អាករគ-ការផ្ដល់ជាអំណោយ ឬការលក់ក្រោមតម្លៃពិតនូវផលិតផលកសិកម្មមិនទាន់កែច្នៃដោយបុគ្គលជាប់អាករឃ-ការនាំចូលផលិតផលកសិកម្មមិនទាន់កែច្នៃ មកក្នុងតំបន់ត្រួតពិនិត្យគយនៃព្រះរាជាណាចក្រកម្ពុជា។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្គត់» មានន័យដូចម្ដេច ?

ផ្គត់

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់**និយាយផ្សំនឹងពាក្យ ផ្គង់ ថា **ពាក្យ “សម្រាប់” ត្រូវបានកែតម្រូវពីពាក្យដើម “សម្រាម់” ដោយហេតុថាពុំមានពាក្យ “សម្រាម់” ទេ អនុលោមតាមវចនានុក្រមខ្មែរ សម្ដេច ជួន ណាត។
ឧទាហរណ៍៖ ផ្គត់ផ្គង់ គឺទំនុកបម្រុងមិនឲ្យខ្វះខាត ។

                      ផ្គត់ភ្នែន កិ. ពែនជើង, ពែនជើងតម្រង់កាយស្រគត់ស្រគំ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្គង់» មានន័យដូចម្ដេច ?

ផ្គង់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទំនុកបម្រុង, ជប់លៀង, រៀបបម្រុងទុកឲ្យ, រកបម្រុងទុកឲ្យ។
ឧទាហរណ៍៖ ផ្គង់គ្រឿងប្រើប្រាស់, ផ្គង់ស្បៀង, ផ្គង់ចង្ហាន់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្គង» មានន័យដូចម្ដេច ?

ផ្គង

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផ្តើមទុកជាមុន។
ឧទាហរណ៍៖ ផ្គងគំនិតថានឹងធ្វើការនោះ, ផ្គងងារទុកឲ្យ ។

                     លើកតម្រង់សំដៅ។
ឧទាហរណ៍៖ ផ្គងស្នានឹងបាញ់ ។

                     ប្រុងនឹងសម្រេចអំពើអ្វីមួយ។
ឧទាហរណ៍៖ ផ្គងដំបងចាំវាយ ។ ល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្កាអំបិល» មានន័យដូចម្ដេច ?

ផ្កាអំបិល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យសម្រាប់ហៅញើសដែលកកជាប់នឹងខ្លួន ឬប្រឡាក់សំពត់អាវ កកស្ងួតឡើងសម្បុរ-សដូចជាពពុះអំបិលដែលកកស្ងួត។
ឧទាហរណ៍៖ សំពត់ប្រឡាក់ញើសឡើងផ្កាអំបិល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្កាអាចម៍កុក, ផ្កាស្មៅ» មានន័យដូចម្ដេច ?

ផ្កាអាចម៍កុក, ផ្កាស្មៅ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសៅរឹងមូយប្រភេទ កម្ពស់ ៥០-៨០ ស.ម​ កើតក្នុងទ្វីបអាមេរិកក្ដៅ គេនាំមកដាំជាយូរហើយនៅប្រទេសកម្ពុជា លាវ វៀតណាម និងថៃ ច្រើនដុះតាមមាត់ផ្លូវ និងក្បែរផ្ទះអ្នកស្រុក ។ គ្រាប់ត្រាំទឹក អាចក្លាយជាទឹកដមកក គេប្រើជាថ្នាំបំពោកលើស្នាមរបូសផ្សេងៗ និងលើបូសទ្រនិច ។​

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្កាអាចម៍កណ្ដុរ» មានន័យដូចម្ដេច ?

ផ្កាអាចម៍កណ្ដុរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិឆ្មារមួយប្រភេទ ដុះទីវាលមានថ្ងៃ គេច្រើដាំជាលម្អបងផ្ទះ។ ស្លឹកអាចប្រើលាងសំពត់បាន។​ គ្រាប់សម្រាប់ធ្វើជាថ្នាំបញ្ចុះ ។​ ឫសដែលគេបុកជាម្សៅអាចធ្វើអោយកណ្ដាស់។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្កាស្លឹកក្រហម» មានន័យដូចម្ដេច ?

ផ្កាស្លឹកក្រហម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សម្យ៉ាង មានកម្ពស់ ១-៤ម ក្នុងប្រទេស Mexique គេនាំមកដាំគ្រប់ប្រទេសក្តៅលើសកលលោក ដើម្បីដាំជាលម្អក្នុងផើង ឬសម្រាប់លក់ដូរ។ ស្លឹកស្រទាប់ផ្កា ទំហំធំប្រហែលស្លឹក មានពណ៌ក្រហម ឬលឿងល្អណាស់។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្កាស» មានន័យដូចម្ដេច ?

ផ្កាស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រុក្ខជាតិមួយប្រភេទដើមតូចៗស្លឹកល្អិតៗ, ផ្កា-ស គេប្រើជាបន្លែសម្ល-កកូរបាន ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្កាវណ្ណមត្ត ឬ –មាត្រ» មានន័យដូចម្ដេច ?

ផ្កាវណ្ណមត្ត ឬ –មាត្រ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលបានតែព័ណ៌ឥតក្លិន ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ការំយោលឆែក» មានន័យដូចម្ដេច ?

ផ្ការំយោលឆែក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លិព្រឹក្ស ឬគុម្ពព្រឹក្ស កម្ពស់ ១ – ៥ ម ដើមកំណើតពីទ្វីបអាហ្រ្វិកខាងកើត គេច្រើនដាំជាលម្អ នៅគ្រប់ប្រទេសក្ដៅ និងត្រជាក់មធ្យមសកលលោក ។ ជាពូជបង្កាត់ឯងៗ មានទលីឆែកៗ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ការំយោល» មានន័យដូចម្ដេច ?

ផ្ការំយោល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុម្ពព្រឹក្សតូចម៉្យាង កម្ពស់ ១-៤ ម ប្រហែលនាំពីស្រុកចិនមក ដាំទ្វីបអាស៊ី និងទ្វីបក្ដៅមធ្យមនៃអាមេរិក និងអឺរ៉ុប។ គេដាំដើមរំយោល ជាលម្អដោយផ្កាធំៗ មានទងលម្អងផ្កាឈ្មោល និងបំពង់ស្បូនផ្កា តភ្ជាប់ជាសសរ វេងតូចយោងចេញក្រៅមើលឃើញពីចម្ងាយ ។ គ្រួថ្នាំតែងយកផ្កាធ្វើថ្នាំបំពោកលើដំបៅដំពក និងបួសទ្រនិច ។ បើយកផ្ការំយោលលាយជាមួយគ្រាប់ល្ហុង ផ្កានេះអាចធ្វើឲ្យរលូតកូនបាន ពេលគេយកទៅបំពោកលើពោះនារីមានគភ៌ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ការាំង» មានន័យដូចម្ដេច ?

ផ្ការាំង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះខ្សែមាស ឬខ្សែប្រាក់ មានសណ្ឋានស្រដៀងនឹងផ្ការាំងអន្លក់។
ឧទាហរណ៍៖ ខ្សែផ្ការាំង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្កាយព្រះគ្រោះ» មានន័យដូចម្ដេច ?

ផ្កាយព្រះគ្រោះ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះផ្កាយទាំងប្រាំបួន គឺព្រះអាទិត្យ ព្រះច័ន្ទអង្គារ ពុធ ព្រហស្បត៍ សុក្រ សៅរ៍ កេតុនឹងរាហុ ជោតិ ភាពទាំងឡាយដែលវិលជុំវិញព្រះអាទិត្យ ផែនដីយើង ក៏រាប់ចូលក្នុងផ្កាយព្រះគ្រោះដែរ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្កាយព្រឹក,កកោះព្រែក» មានន័យដូចម្ដេច ?

ផ្កាយព្រឹក,កកោះព្រែក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹកមួយប្រភេទ កម្ពស់ ៨-៤០ ម ដុះក្នុងព្រៃមាត់សមុទ្រ និងក្នុព្រៃស្មាច់​ នៃមហាសមុទ្រប៉ាស៊ីហ្វិក ពី Madagascar ទៅដល់​ Polynesee ។ ឈើ លេខ១ មានតម្លៃណាស់ គេប្រើសម្រាប់សងផ្ទះ​ ធ្វើតុ ទូប្រណិត និងធ្វើសជាបង្គោលខ្សែភ្លើង។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្កាយ» មានន័យដូចម្ដេច ?

ផ្កាយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពន្លឺច្រើនដួងក្រៅពីព្រះចន្រ្ទ ដែលមើលទៅឃើញព្រាតឯអាកាសក្នុងវេលាយប់ ។ ស្នាមគំនូស, រូបភាព, គ្រឿងសម្គាល់ដែលមានសណ្ឋានលំនាំផ្កាយ។
ឧទាហរណ៍៖ ពិតានរំលេចផ្កាយ, ពិតានរាយផ្កាយ; ពាក់ស័ក្តិផ្កាយមួយ ។ល។

                      សណ្ឋានពពាលត្រង់ក្បាល លំនាំរូបផ្កាយ។
ឧទាហរណ៍៖ គោផ្កាយក្បាល ។

                      ផ្កាយដុះកន្ទុយ ផ្កាយដែលមានពន្លឺចាំងចេញវែងសណ្ឋានដូចជាកន្ទុយ ( ផ្កាយយ៉ាងនេះយូរៗមានម្តង )។ ផ្កាយព្រឹក ឈ្មោះផ្កាយមួយដួង ដែលរះពីទិសខាងកើតក្នុងវេលាទៀបព្រឹកមានពន្លឺរុងរឿងត្រចះជាងផ្កាយទាំងពួង ។ ល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្កាម្ជុលពិជ្រ» មានន័យដូចម្ដេច ?

ផ្កាម្ជុលពិជ្រ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សមានផ្កាស​​​ រាងដូចម្ជុលមួយប្រភេទ កម្ពស់ ១-១០ ម ដុះក្នុងព្រៃធំនៃអាស៊ីផ្នែកអាគ្នេយ៏។ គេច្រើនគាស់មកដាំក្នុងផើង ឬក្នុងសួនជាលម្អ ។​ គ្រូថ្នាំបុរាណ ប្រើស្លឹកវា ធ្វើថ្នាំព្យាបាលរោគមួល គេ​ស្ងោរស្លឹកវា​ ឲ្យនារីទើបសម្រាលកូនផឹកជាកម្លាំង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្កាម្ជុលប្រាក់ បាយក្តាំងស» មានន័យដូចម្ដេច ?

ផ្កាម្ជុលប្រាក់ បាយក្តាំងស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុម្ពព្រឹក្សមួយប្រភេទ កម្ពស់ ១-៣ ម ដុះក្នុងព្រៃស្រោង លើដីវាល​ ឬជិតផ្ទះអ្នកស្រុក នៃប្រទេសខ្មែរ លាវ និងវៀតណាមខាងត្បូង។ មើមអាចផ្សំធ្វើថ្នាំព្យាបាល​ ឫសដូងបាត ។ ឫសអាចធ្វើថ្នាំរម្ងាប់រោគដែរ ។​

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្កាម៉ោងបួន ,ពេល» មានន័យដូចម្ដេច ?

ផ្កាម៉ោងបួន ,ពេល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តិណជាតិស្ទើរវារលើដី កំណើតក្នុងប្រទេស Mexique ដាំនៅឥណ្ឌូចិន ក្នុងសួនជាលំអ ។ គ្រូខ្មែរបុរាណប្រើស្លឹកបុកហើយបំពោកលើខ្នង អ្នកមានជំងឺគ្រុន មុនគក់ច្របាច់ ។​

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្កាម៉ោងដប់» មានន័យដូចម្ដេច ?

ផ្កាម៉ោងដប់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សតូចមួយប្រភេទកម្ពស់ ៦-១០ ម ដុះក្នុងព្រៃក្រាស់ ឬល្បោះនៃប្រទេសឥណ្ឌា និងឥណ្ឌូចិន។ ឈើអាចជាគ្រឿងផ្ទះរាយរងបាន។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្កាមាស» មានន័យដូចម្ដេច ?

ផ្កាមាស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រូបផ្កាដែលធ្វើដោយមាស ។ ព. ប្រ. ស្រ្តីពេស្យា, នគរសោភិនី, ស្រីសាវដៃ។
ឧទាហរណ៍៖ ស្រីផ្កាមាស ( ម. ព. ដកទង ផង ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្កាភ្លើង» មានន័យដូចម្ដេច ?

ផ្កាភ្លើង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កម្ទេចភ្លើងដែលព្រាយចេញឬហើរចេញព្រោងព្រាត ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្កាប់ផ្ងារ» មានន័យដូចម្ដេច ?

ផ្កាប់ផ្ងារ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះល្បែងស៊ីសងមួយប្រភេទ លេងដោយបង្វិលកាសឬលុយ, សេន ឲ្យវិលហើយទះខ្ទប់នឹងបាតដៃឲ្យអ្នកចាក់ទាយថា ផ្កាប់ ឬ ផ្ងារ, បើបើកបាតដៃឡើងឃើញដូចទាយនោះ ត្រូវអ្នកទាយឈ្នះ បើឃើញខុសពីទាយទេ ត្រូវអ្នកដែលធ្វើមេឈ្នះ។
ឧទាហរណ៍៖ លេងផ្កាប់ផ្ងារ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្កាប់» មានន័យដូចម្ដេច ?

ផ្កាប់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដាក់ត្រឡប់យកមុខឬបាត, ពោះ ចុះក្រោម។
ឧទាហរណ៍៖ ផ្កាប់មុខ, ផ្កាប់ចាន ។

                     ព. ផ្ទ. ផ្ងារ ។ ជឿផ្កាប់មុខ ជឿស៊ប់មិនងាកចិត្ត; ស្រឡាញ់ផ្កាប់មុខ ស្រឡាញ់ងប់ចិត្តភ្លេចខ្លួន ។ ( កាព្យប្រាប់ឲ្យប្រយ័ត្នជំនឿផ្កាប់មុខ និងស្រឡាញ់ផ្កាប់មុខ)។
ឧទាហរណ៍៖ កុំស៊ុកគ្រលុក កុំជឿផ្កាប់មុខ ដោយឥតបើគិត បំណាច់នឹងជឿ ជឿដោយគំនិត ដែលមានការណ៍ពិត តាមធម៌តាមច្បាប់ ។ ស្រឡាញ់ផ្កាប់មុខ ច្រើនតែមានទុក្ខ ផ្តល់ឲ្យឈឺចាប់ សង្រេងសង្រៃ ពេកក្រៃស្ទើរស្លាប់ ព្រោះត្រូវចំណាប់ នៃក្តីស្នេហា ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្កាបិណ្ឌ» មានន័យដូចម្ដេច ?

ផ្កាបិណ្ឌ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿងលំអដែលរចនាដោយស្ពាន់ក្រាប់មានដងដោតបាន សម្រាប់សម្គាល់ក្នុងពិធីធ្វើបុណ្យកាន់បិណ្ឌ ( ប្រើតាមប្រពៃណីស្រុក ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្កាទំហ៊ូ» មានន័យដូចម្ដេច ?

ផ្កាទំហ៊ូ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះតិណជាតិ ដែលគែដាំលំអក្នុងសួន ដើមនេះមានដុះគ្រប់ប្រទេស ក្នុងសកលលោក (លើកលែងតែប្រទេស Amerique) គេនិយមដាំណាស់។ ពីព្រោះផ្កាវា មានពណ៌ក្រហមរាងជាគោល។ ក្មេងស្រីៗ ចូលចិត្តបេះផ្កាមកពាក់ត្រចៀកលេងជាល្បែង។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្កាត្រែតូច» មានន័យដូចម្ដេច ?

ផ្កាត្រែតូច

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដើមនេះមានភាពដូចដើមផ្កាត្រែដែរ តែតូចជាង។ ជាចល្លិរឹងវារលើដើមជិតខាង មានដើមកំណើតពីអាមេរិក្តៅ។ គេនាំយកមកដាំលំអ។ គ្រូថ្នាំយកស្លឹកផ្កាត្រែតូច ទៅស្ងោរឱ្យអ្នកទល់លាមកបរិភោគ។ ជ័រក៏ជាថ្នាំបញ្ចុះដូចជ័រដើមផ្កាត្រែដែរ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្កាត្រែង» មានន័យដូចម្ដេច ?

ផ្កាត្រែង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះរលកទឹកដែលបោកបែកសស្ងាច មើលទៅឃើញហាក់ដូចជាផ្កាត្រែង។
ឧទាហរណ៍៖ រលកផ្កាត្រែង ឬ រលកបែកផ្កាត្រែង ។

                     ( ព. កា. សង្វេគ ) ។
ឧទាហរណ៍៖ ឈរក្បែរសាគរ រលកឈូឆរ បោកបែកផ្កាត្រែង ស្រាប់តែនឹកភ្នក ដល់រូបប្រាណឯង អន្ទោលខ្វាត់ខ្វែង កើតស្លាប់រាល់ជាតិ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្កាត្រែ» មានន័យដូចម្ដេច ?

ផ្កាត្រែ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះចុល្លព្រឹក្សម៉្យាងវារលើរុក្ខជាតិដទៃ មានដើមកំណើតក្នុងប្រទេសអាមេរិកខាងត្បូង អ្នកខ្លះឱ្យឈ្មោះជា “វល្លិយាយហុប” ។ គេដាំដើមផ្កាត្រែ ពាសពេញសកលលោក ក្នុងប្រទេសក្តៅ ឬត្រជា់មធ្យម ដើម្បីលំអសួន ឬផ្ទះ ដោយផ្កាពណ៌លឿង ហើយរាងដូចត្រែ។ ស្លឹកដើមផ្កា គេប្រើជាថ្នាំបញ្ចុះ។ ជ័រដើម ជាថ្នាំបញ្ចុះខ្លាំងជាងស្លឹកទៅទៀត។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្កាតាំងយូ, កំពីងពួយគោក» មានន័យដូចម្ដេច ?

ផ្កាតាំងយូ, កំពីងពួយគោក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តិណជាតិមួយប្រភេទមានដើមកំណើតក្នុងស្រុក Madagarca គេនាំយកមកដាំជាលម្អនៅគ្រប់ប្រទេសក្តៅ។ ពេលខ្លះ ផ្កាតាំងយូ គេយកលាយឯទៀត ទុកសម្រាប់ថ្វាយព្រះ។ ដើមនេះគេប្រើធ្វើថ្នាំរំងាប់រោគច្រើនមុខណាស់ដូចជាជំងឺនោមឈាម លើសឈាម ទឹកនោមផ្អែម មហារីកឈាម ។ល។ គេស្ងោរស្លឹក ឬដើមផឹក ដើម្បីជាថ្នាំលាមកទន់ មួយសម្រាប់ឱ្យរដូវស្ត្រីបានទៀងទាត់។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្កាណ្តាតនាគ, ក្រដាសតូច» មានន័យដូចម្ដេច ?

ផ្កាណ្តាតនាគ, ក្រដាសតូច

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិមានគល់រឹង វាឡើងទ្រើង ឬដើមឈើដទៃទៀត មានដើមកំណើតក្នុងស្រុកអាមេរិក្តៅ (Mexique)។ យើងដាំឱ្យល្អមើល ដោយសោភណ្ឌភាពនៃផ្កាក្រហមឆ្ពៅ ឬពណ៌ផ្កាឈូក។ មើមអាចស្ងោរបរិភោគបាន។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្កាដំបៅ» មានន័យដូចម្ដេច ?

ផ្កាដំបៅ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះរោគមួយប្រភេទចេញផេរនៅស្បែក ក្នុ្កងកាលមុនដែលនឹងកើតដំបៅងា ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្កាដង្កូវ» មានន័យដូចម្ដេច ?

ផ្កាដង្កូវ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះចុល្លព្រឹក្សមួយប្រភេទ ជាវល្លិវារឡើងទ្រើង មានដើមកំណើតក្នុងប្រទេសអាមេរិក (Chili)។ ផ្កាពណ៌ស ក្លិនក្រអូប ដុះចេញជាចង្កោមរាងដូចដង្កូវ គេនិយមនាំចូលមកដាំក្នុងសួន ជិតផ្ទះជាលម្អ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្កាញ័រ» មានន័យដូចម្ដេច ?

ផ្កាញ័រ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រូបផ្កាធ្វើដោយក្រដាស ឬស្ពាន់ក្រាប់ មានទងធ្វើដោយលួសរួញមូរជាជាន់ៗ ដើម្បីឲ្យកក្រើកញ័រៗ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្កាឈើ» មានន័យដូចម្ដេច ?

ផ្កាឈើ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អុត។

ឧទាហរណ៍៖ កើតផ្កាឈើ គឺកើតអុត ( ពាក្យហៅ ដោយអបទេសបញ្ចៀសឲ្យអុតចេញល្អដូចផ្កាឈើ ដើម្បីកុំឲ្យអុតនោះកាច ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្កាឈូក» មានន័យដូចម្ដេច ?

ផ្កាឈូក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សព្ទអារក្ស ) ពាក្យមេមត់ហៅកូនដែលនៅក្នុងផ្ទៃ ដោយប្រៀបដូចផ្កាឈូក; បើកូនខ្ចី ឬ កូនតូចហៅថា ពងចាប (មើលក្នុងពាក្យ ប្រាក្រឹត ទៀតផង) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្កាចេក» មានន័យដូចម្ដេច ?

ផ្កាចេក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះបន្លែក្រៀមមួយប្រភេទ មានសណ្ឋានស្រដៀងនឹងផ្កាចេក ជារបស់នាំមកពីប្រទេសចិន; ប្រើធ្វើជាថ្នាំក្ដៅក៏បាន។
ឧទាហរណ៍៖ ផ្កាចេកផ្កាចន្ទន៍ជាបន្លែក្រៀម ( មើលក្នុងពាក្យ ផ្កាចន្ទន៍ ទៀតផង) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្កាចូលឆ្នាំចិន, អង្គាសីលទេស» មានន័យដូចម្ដេច ?

ផ្កាចូលឆ្នាំចិន, អង្គាសីលទេស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះចុល្លព្រឹក្សមួយប្រភេទ ដុះក្នុងប្រទេសអាហ្រ្វិកខាងត្បូង គេនាំមកដាំនៅឥណ្ឌូចិន ជាពិសេសនៅវៀតណាម ជាដើមលម្អដោយផ្កាលឿង គេច្រើនដាក់ត្រាំទឹកក្នុងផើងពេលចូលឆ្នាំចិន។ ស្លឹកពូជនេះខុសពីស្លឹកអង្គាសីលធម្មតា ដោយមានបន្លា សណ្ឋានធ្មេញរណារនៅជុំវិញ ហើយនិងត្របកពណ៌ក្រហមភ្លាវជឆាលើផ្លែ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្កាចិញ្ចៀន» មានន័យដូចម្ដេច ?

ផ្កាចិញ្ចៀន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដុះក្នុងទ្វីបអាមេរិកក្តៅ គេនាំចូលមកដាំនៅគ្រប់ប្រទេសក្តៅ និងត្រជាក់មធ្យមក្នុងសកលលោក។ នៅស្រុកខ្លះ ដុះរហ័សពេកក្លាយជាដើមអាក្រក់ ដែលគេត្រូវរកមធ្យោយបាយបំផ្លាញចោល។ នៅប្រទេសខ្មែរ និងទ្វីបអាស៊ីផ្នែកអាគ្នេយ៍ វាដុះយឺតណាស់ ហើយដុះឯងៗ ខ្លះនៅលើភ្នំបូកគោ។

តើពាក្យ «ផ្កាចារ» មានន័យដូចម្ដេច ?

ផ្កាចារ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះទូកតូចមួយបែបមានទ្រង់ទ្រាយលំនាំត្របកផ្កាចារ។
ឧទាហរណ៍៖ ទូកផ្កាចារ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្កាចាន់ភ្នំំ» មានន័យដូចម្ដេច ?

ផ្កាចាន់ភ្នំំ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្ស ឬព្រឹក្សតូច កម្ពស់៤-១៥ ម ដុះក្នុងព្រៃធំ នៃឥណ្ឌូចិន ប្រទេសចិន និងជ្វា ។ ច្រើនដុះលើភ្នំបូកគោ ក្នុងព្រៃតឿ ឧព្វេធ (altitud) ។ ផ្កាពណ៌ក្រហមក្រមៅ ក្លិនដូចផ្កាចន័្ទន គេនិយមបេះដាក់ថូផ្កាជាលម្អផ្ទះ ។ ផ្លែមានជាតិពុល ធ្វើឲ្យមនុស្សពុលក្អួត ពេលបរិភោគផ្លែនេះ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្កាចាន់ព្រៃ» មានន័យដូចម្ដេច ?

ផ្កាចាន់ព្រៃ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្កាចាន់ព្រៃកម្ពស់ ៤-១៥ ម ដុះក្នុងព្រៃទួល ឬព្រៃក្នុងប្រទេសខ្មែរ និង វៀតណាមខាងត្បូង​ ។ នៅស្រុកយើងផ្កាចាន់ព្រៃច្រើនដុះលើភ្នំពពកវិល ដែលកំពស់ប្រហែល ៩០០ម ពីមាត់សមុទ្រ ។ ផ្លែបរិភោគមិនបានទេ ដោយមានជាតិពុល ។ ស្លឹកខ្លី និងសម្បក អ្នកស្រុកនៅជើងភ្នំបូកគោពីដើម​ (មិនឆ្នាំ ១៩៧០) គេប្រើធ្វើថ្នាំព្យាបាលរោគដំបៅ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្កាចាន់ ប៉ូចកាក់ឡាវហា» មានន័យដូចម្ដេច ?

ផ្កាចាន់ ប៉ូចកាក់ឡាវហា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្ស កម្ពស់ ២-៦ ម ដុះក្នុងព្រៃក្រាស់នៅប្រទេសចិន និងវៀតណាមខាងជើង គ្មាននៅប្រទេសខ្មែរទេ យើងស្គាល់តែផ្លែក្រៀម លក់ក្នុងផ្សារ ប្រើសំរាប់ធ្វើម្ហូប ជាគ្រឿងទេស ។ គ្រូងថ្នាំបុរាណប្រើផ្លែផ្កាចន្ទ័នផ្សំធ្វើថ្នាំម្យ៉ាង ឈ្មោះថ្នាំទេពនិម្មិត សម្រាប់ព្យាបាលរោគរាក ការថប់ ការកោណហល និងដំណើរដេកពុំលក់។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្កាចន្ទន៍» មានន័យដូចម្ដេច ?

ផ្កាចន្ទន៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រូបភាពមានសណ្ឋានដូចផ្កាចន្ទន៍ ។ ឈ្មោះបន្លែក្រៀមមួយប្រភេទមកពីប្រទេសចិន; ប្រើធ្វើជាថ្នាំក្ដៅក៏បាន ។ ឈ្មោះគ្រឿងប្រដាប់ត្រចៀកធ្វើដោយមាសឬប្រាក់ មានសណ្ឋានស្រដៀងនឹងផ្កាចន្ទន៍ សម្រាប់ស្រ្តីពាក់ត្រចៀកក្នុងសម័យពីដើម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្កាក្រមួន, យឹតថោបារាំង» មានន័យដូចម្ដេច ?

ផ្កាក្រមួន, យឹតថោបារាំង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សម្យ៉ាង កម្ពស់ ១-៣ ម ដើមកំណើតក្នុងទ្វីបអាមេរិក គេដាំនៅប្រទេសក្តៅ និងត្រជាក់មធ្យមសកលលោក ជារុក្ខជាតិលម្អ។ ជ័រ និងគ្រាប់មានធាតុពុល។ នៅប្រទេសជ្វា គេប្រើសំបក និងឈើសម្រាប់ធ្វើអោយត្រីស្រវឹងមុននេសាទ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្កាក្រពេន, ផ្កាពងត្រី» មានន័យដូចម្ដេច ?

ផ្កាក្រពេន, ផ្កាពងត្រី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិធំមួយប្រភេទ មានផ្កាពណ៌លឿងធំៗ វិជ្ឈមាត្ររហូតដល់ ៣ស.ម គេនាំពីប្រទេសអូស្រ្តាលីក្តៅ មកដាំប្រទេស កម្ពុជា និងប្រទេសក្តៅឯទៀតៗ ជារុក្ខជាតិលម្អ ជាពិសេសដាំលើរបងផ្ទះ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្កាក្រពេន» មានន័យដូចម្ដេច ?

ផ្កាក្រពេន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សម្យ៉ាង មានកម្ពស់ ២-៣ ម ដុះក្នុងប្រទេស Arabie គេនាំចូលសម្រាប់ដាំជាលំអ ជាពិសេសក្នុងវត្តអារាមនានា។ នៅទ្វីបអឺរ៉ុប ស្លឹកវា គេប្រើសម្រាប់ធ្វើថ្នាំថែមុខ ខ្លួន និងជាថ្នាំលាបសក់អោយខ្មៅ។ ក្នុងក្បួនឱសថបុរាណអាស៊ី ឫស សម្រាប់ស្ងោរផឹក ដើម្បីរំងាប់រោគប្រមេះ និងជាថ្នាំព្យាបាលជំងឺទ្រូង និង​ទងសួត។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្កាក្រដាសស្វាយ» មានន័យដូចម្ដេច ?

ផ្កាក្រដាសស្វាយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិធំវារឡើងទ្រើង នាំពីស្រុកប្រេស៊ីល (Brazil) មកដាំជាលម្អនៅគ្រប់ប្រទេសក្តៅ និងត្រជាក់មធ្យម ។ ផ្កា (តាមពិតគឺស្រទាប់ផ្កា) មានពណ៌ស្វាយជាប់យូរណាស់ មិនងាយជ្រុះងាយៗឡើយ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖