Posted on Leave a comment

តើពាក្យ «ផ្កាក្រដាសពូជកាត់» មានន័យដូចម្ដេច ?


ផ្កាក្រដាសពូជកាត់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្កាក្រដាសនេះជាពូជកាត់ជាមួយពូជជាច្រើន គេដាំជាលម្អ ដោយមានពណ៌ច្រើន ពេលខ្លះស ក្រហម ឬផ្កាឈូក។ ពូជដំបូង គេនាំមកបីប្រតេសអាមេរិកក្តៅ (Pérou និង Colombie) ។ ពូជកាត់នេះ គេនិយមដាំគ្រប់ប្រទេសក្តៅ និងប្រទេសរងារមធ្យមក្នុងសកលលោក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្កាកម្រង» មានន័យដូចម្ដេច ?


ផ្កាកម្រង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្កាដែលគេក្រង (ហៅ ផ្កាក្រង ឬ កម្រងផ្កា ក៏បាន) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្កា» មានន័យដូចម្ដេច ?


ផ្កា


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចេញផ្កា, បញ្ចេញផ្កា, មានផ្កា។
ឧទាហរណ៍៖ ដូងផ្កា, ឈើផ្កា ។

                      កិ. បែបនេះហៅ នាមកិរិយា ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំណែកអវយវៈនៃរុក្ខជាតិ, តិណជាតិជាដើមដែលចេញពីមែក, ពីធាង, ពីក្នុងចន្លោះត្រួយ, ពីសន្លឹក ឬចេញផ្ទាល់ពីដើម សម្រាប់ក្លាយកើតជាផ្លែ ឬមិនកើតជាផ្លែក៏មាន ។ រូបសណ្ឋានជាផ្កានៅផ្ទៃសំពត់ជាដើម។
ឧទាហរណ៍៖ សំពត់ផ្កា, ព្រៃផ្កា ។

                     ព. ប្រ. រដូវរបស់ស្រ្តី ។
ឧទាហរណ៍៖ ស្រ្តីមានផ្កា ។

                     ឈ្មោះបុណ្យមួយយ៉ាងដែលទាយកហែផ្កាទៅបូជាព្រះពុទ្ធរូប ព្រមទាំងទេយ្យទានយកទៅប្រគេនព្រះសង្ឃផង។
ឧទាហរណ៍៖ បុណ្យផ្កា, ហែផ្កា ( ធ្វើតាមទំនៀមប្រទេស ) ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះបុប្ផា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផៅ» មានន័យដូចម្ដេច ?


ផៅ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វង្ស, ត្រកូល, ពូជ, អម្បូរ : មនុស្សមួយផៅ, ញាតិផៅ, ផៅសន្តាន ។ ព. ទ. បុ. ថា : ធ្វើស្រែមើលស្មៅ ទុកដាក់កូនចៅ មើលផៅសន្តាន (មានអត្ថន័យរាក់ងាយយល់ដែរទេ) ។ ព. កា. ថា: ធ្វើស្រែមើលស្មៅ សន្តានមើលផៅ បម្រើមើលពុត ទោះដឹងពុតជា ពុំចេរពុតត្បុត ដឹងចិត្តបរិសុទ្ធ ពុំចេរឥរិយា ។ ពុំចេរ ព. បុ. ថា ពុំដឹង, ពុំយល់ (សាស្រ្តាច្បាប់ រាជនេតិ ជាព្រះនិពន្ធនៃព្រះរាជសម្ភារ ) ។ ផៅពង្ស ពូជពង្ស, វង្សត្រកូល ។
( ស. ប្រើជា កិ. “ដុត”) ឈ្មោះកពិដែលបុកលាយគ្រឿងហើយអាំងឲ្យឆ្អិន រួចរលីងជាមួយនឹងខ្លាញ់ជ្រូកប្រើជាម្ហូប។
ឧទាហរណ៍៖ កពិផៅ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផោម» មានន័យដូចម្ដេច ?


ផោម


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចេញផោម ឬបញ្ចេញផោម (ព. សា.; ព. រ. ហៅ ដើរខ្យល់ ឬ ផាយខ្យល់) ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខ្យល់ដែលចេញបាកវច្ចមគ្គ គឺខ្យល់ដែលចេញមកតាមទ្វារធំឬទ្វារបាត ( ព. សា.; ព. រ. ហៅ ដំណើរខ្យល់, ដំណើរខ្យល់ក្រោម ) ។ ឈ្មោះវល្លិមួយប្រភេទមានក្លិនស្អុយក្រពុលខ្មោះ ។
ឧទាហរណ៍៖ វល្លិផោម (ព. សា.; ព. រ. ហៅជាភាសាបាលីថា បូតិលតា; ម. ព. នេះផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផោដ្ឋព្វៈ» មានន័យដូចម្ដេច ?


ផោដ្ឋព្វៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ការពាល់ត្រូវដោយកាយ គឺការប៉ះពាល់ត្រូវកាយដោយក្ដៅ, ត្រជាក់, រឹង, ទន់. . . ( នាំឲ្យកើតសេចក្តីដឹង ), ផស្សៈ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផោដ្ឋពា្វរម្មណ៍» មានន័យដូចម្ដេច ?


ផោដ្ឋពា្វរម្មណ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ផោដ្ឋព្វារម្មណ ) អារម្មណ៍ដែលកើតអាស្រ័យផោដ្ឋព្វៈ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផោង» មានន័យដូចម្ដេច ?


ផោង


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា (ព. បុ. ) ផង ( លើកលែងប្រើយូរហើយ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផែះ» មានន័យដូចម្ដេច ?


ផែះ


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយផ្ទុះផាវតូចៗជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផែលទឹក» មានន័យដូចម្ដេច ?


ផែលទឹក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប៉ែកអវយវៈត្រង់ខាងមុខផ្នោះក្រានទាំងពីរខាង គឺត្រង់ចង្កេះរបស់សត្វចតុប្បាទធំៗ ដូចយ៉ាងគោ, ក្របី។
ឧទាហរណ៍៖ ផែលទឹកគោ, ផែនទឹកក្របី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផែល» មានន័យដូចម្ដេច ?


ផែល


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ហែបហែលបញ្ឆៀងខ្លួន (ត្រី)។
ឧទាហរណ៍៖ ត្រីផែល ។

                      លោតឡើងបញ្ឆៀងខ្លួន។
ឧទាហរណ៍៖ ផែលឡើងជិះសេះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផែនហ្វុង» មានន័យដូចម្ដេច ?


ផែនហ្វុង


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ផ្នែកមួយនៃហ្វុង ដែលអង្គភាពក្រោមឱវាទក្រសួង ស្ថាប័ន ខេត្ត ក្រុង គ្រឹះស្ថានសាធារណៈ សហគ្រាសសាធារណៈ រូបវន្តបុគ្គល ឬនីតិបុគ្គលណាមួយបានបង្កើតឡើង ឬបានទទួល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផែនទឹកកក» មានន័យដូចម្ដេច ?


ផែនទឹកកក


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា គំនរផ្ទាំងទឹកកកមាននៅគ្រប់រដូវ និងកើតពីលំណែនព្រឹល ដែលបង្ហាញពីភស្តុតាងនៃលំហូរអតីតកាល ឬបច្ចុប្បន្នកាល (តាមរយៈការប្រែប្រួលរូបរាងខាងក្នុង និង/ឬការរអិលនៅផ្នែកខាងក្រោម) ហើយការជាប់ក្នុងស្ថានភាពបែបនេះ គឺដោយសារការសង្កត់ និងកម្លាំងកកិតនៃផ្ទៃវបាត ។ ផែនទឹកកកមួយអាចនៅស្ថិតស្ថេរបានដោយសារកំណើនគំនរនៃព្រឹលរយៈកម្ពស់ខ្ពស់ និងអាចមានតុល្យភាពរវាងការរលាយទឹកកកនៅរយៈកម្ពស់ទាប និង/ ឬការហូរចូលមហាសមុទ្រ ។ គំនរផ្ទាំងទឹកកកមានប្រភពជាមួយផែនទឹកកកដែលមានទំហំប៉ុនទ្វីបណាមួយ ត្រួវបានហៅថា ស្រទាប់ទឹកកក ។ គ្រប់គំនរផ្ទាំងទឹកកកទាំងអស់ក្រៅពីស្រទាប់ទឹកកកត្រូវបានហៅថា ផែនទឹកកក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផែនទីជំនាញ» មានន័យដូចម្ដេច ?


ផែនទីជំនាញ


👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ
មានន័យថា ផែនទីដែលផលិតចេញពីទិន្នន័យជាលទ្ធផលនៃការវាស់វែងទូទៅ ឬដែលប្រើផែនទីគោលជាមូលដ្ឋាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផែនទីគោល» មានន័យដូចម្ដេច ?


ផែនទីគោល


👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ
មានន័យថា ផែនទីដែលផលិតចេញពីទិន្នន័យជាលទ្ធផលនៃការវាស់វែងគោល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផែនទី» មានន័យដូចម្ដេច ?


ផែនទី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំណាក, គំរូ ដែលគូរ។
ឧទាហរណ៍៖ ផែនទីលោក, ផែនទីកម្ពុជរដ្ឋ, ផែនទីដី, ផែនទីផ្ទះ ។

👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ
មានន័យថា រូបភាព ឬរូបគំនូរដែលជាទូទៅស្ថិតក្នុងប្លង់រាបនិងក្នុងមាត្រដ្ឋានកំណត់តំណាងឱ្យវត្ថុ ឬបាតុភូតធម្មជាតិ ឬសិប្បនិម្មិតនៃផ្ទៃរបស់ផ្នែកណាមួយ ឬទាំងមូលរបស់ផែនដី ឬភពផ្សេងទៀត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផែនការអាជីវកម្ម/ផែនការធុរកិច្ច» មានន័យដូចម្ដេច ?


ផែនការអាជីវកម្ម/ផែនការធុរកិច្ច


មានន័យថា ឯកសារជាលាយលក្ខណ៍អក្សរពិពណ៌នាអំពីជំហានចាំបាច់ទាំងអស់ ដើម្បីចាប់ផ្តើម និងប្រតិបត្តិការអាជីវកម្មឱ្យបានជោគជ័យ។ ចំណុចសំខាន់ៗនៃផែនការអាជីវកម្មមានដូចជា គោលបំណង​ គោលដៅ សកម្មភាព ធនធានមនុស្ស ថវិកាដែលត្រូវចំណាយជាដើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផែនការអភិវឌ្ឍន៍ទេសចរណ៍របស់រដ្ឋបាលថ្នាក់ក្រោមជាតិ» មានន័យដូចម្ដេច ?


ផែនការអភិវឌ្ឍន៍ទេសចរណ៍របស់រដ្ឋបាលថ្នាក់ក្រោមជាតិ


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ផែនការទូទៅសម្រាប់ការគ្រប់គ្រង និងការអភិវឌ្ឍទេសចរណ៍ ក្នុងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មួយ រួមបញ្ចូលដោយគោលនយោបាយ ផែនការ និងយុទ្ធសាស្រ្ត ដែលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នោះ និងក្រសួងទេសចរណ៍បានរៀបចំ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផែនការអភិវឌ្ឍន៍ទេសចរណ៍ថ្នាក់តំបន់» មានន័យដូចម្ដេច ?


ផែនការអភិវឌ្ឍន៍ទេសចរណ៍ថ្នាក់តំបន់


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្
មានន័យថា ផែនការទូទៅសម្រាប់ការគ្រប់គ្រង និងការអភិវឌ្ឍទេសចរណ៍ក្នុងតំបន់បានកំណត់មួយ រួមបញ្ចូលដោយគោលនយោបាយ ផែនការ និងយុទ្ធសាស្រ្តដែលក្រសួងទេសចរណ៍បានរៀបចំ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផែនការអភិវឌ្ឍន៍ទេសចរណ៍ថ្នាក់ជាតិ» មានន័យដូចម្ដេច ?


ផែនការអភិវឌ្ឍន៍ទេសចរណ៍ថ្នាក់ជាតិ


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ផែនការទាំងមូលសម្រាប់ការគ្រប់គ្រង និងការអភិវឌ្ឍទេសចរណ៍ថ្នាក់ជាតិ រួមបញ្ចូលដោយគោលនយោបាយ ផែនការ និងយុទ្ធសាស្រ្ត ដែលក្រសួងទេសចរណ៍បានរៀបចំ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផែនការហ្វ្រេកង់ស៍ជាតិ» មានន័យដូចម្ដេច ?


ផែនការហ្វ្រេកង់ស៍ជាតិ


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ

មានន័យថា ផែនការដែលពាក់ព័ន្ធនឹងហ្វ្រេកង់ស៍ សម្រាប់ប្រើប្រាស់នៅប្រទេសកម្ពុជា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផែនការស្តារឡើងវិញ» មានន័យដូចម្ដេច ?


ផែនការស្តារឡើងវិញ


👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា ផែនការស្ដារឡើងវិញ ចែងលម្អិតអំពីសកម្មភាពបន្ទាន់ ក្នុងករណីមានបញ្ហា និងមានគោលបំណងផ្ដល់លទ្ធភាពដោះស្រាយបញ្ហាដោយរលូន និងមានប្រសិទ្ធភាព។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផែនការសកម្មភាពជាតិ» មានន័យដូចម្ដេច ?


ផែនការសកម្មភាពជាតិ


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា “ផ្នែកមួយនៃសេចក្ដីជូនដំណឹងជាតិ រូមបញ្ចូលទាំងសារពើភណ្ឌប្រភព និងអាងស្រូប ឧស្ម័នផ្ទះកញ្ចក់ថ្នាក់ជាតិ ។ ផែនការនេះត្រូវដាក់ជូន សន្នីសីទបណ្ដាភាគី ដើម្បីបង្ហាញអំពីជំហាននៃការដាក់កម្រិតលើការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីសកម្មភាពមនុស្ស ។ ភាគីត្រូវបញ្ជូនផែនការទាំងនេះជាលក្ខខណ្ឌក្នុងការចូលរូម អនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ្ ហើយបន្ទាប់មកភាគីត្រូវរាយការណ៍អំពីវឌ្ឃនភាពរបស់ខ្លួនជាប្រចាំទៅកាន់សន្នីសីទបណ្ដាភាគី​។”


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផែនការយុទ្ធសាស្រ្តថវិកា» មានន័យដូចម្ដេច ?


ផែនការយុទ្ធសាស្រ្តថវិកា


👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា ផែនការថវិការយៈពេលមធ្យម (៣ ឆ្នាំ) ដែលក្រសួង ស្ថាប័ន និងមន្ទីរជំនាញ រាជធានី ខេត្ត ត្រូវរៀបចំនៅក្នុងដំណាក់កាលទី១ (មេសា-ឧសភា) នៃការរៀបចំថវិកាប្រចាំឆ្នាំនីមួយៗ។ ផែនការនេះ រួមមានការឆ្លុះបញ្ចាំងទិសដៅគោលនយោបាយ ការកសាងកម្មវិធីយុទ្ធសាស្រ្តអាទិភាព និងការកំណត់សូចនាករ ដើម្បីរួមចំណែកក្នុងការសម្រេចផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ និងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។ ផែនការយុទ្ធសាស្រ្តថវិកា ទាមទារការកំណត់ធនធានទាំងចរន្ត និងមូលធនដែលត្រូវការ និងប្រើប្រាស់សម្រាប់ឆ្នាំថវិកាកំពុងរៀបចំនិងពីរឆ្នាំទៅមុខទៀត ដើម្បីសម្រេចបានតាមទិសដៅគោលនយោបាយ និងកម្មវិធី ឬយុទ្ធសាស្រ្តអាទិភាពរបស់ក្រសួង ស្ថាប័ន និងមន្ទីរជំនាញរាជធានី ខេត្ត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផែនការប្រមូលផលប្រចាំឆ្នាំ» មានន័យដូចម្ដេច ?


ផែនការប្រមូលផលប្រចាំឆ្នាំ


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ឯកសារដែលកំណត់នូវបទប្បញ្ញត្តិនៅក្នុងក្របខ័ណ្ឌព្រៃគុបប្រចាំឆ្នាំ សម្រាប់ការអភិវឌ្ឍ ការប្រមូលផលព្រៃឈើ ការបន្តពូជឡើងវិញ សកម្មភាពអនុវត្តរុក្ខវប្បកម្ម នៅក្នុងបែបបទមួយដែលឆ្លើយតបទៅនឹងផែនការគ្រប់គ្រងព្រៃឈើ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផែនការបរិស្ថានជាតិ» មានន័យដូចម្ដេច ?


ផែនការបរិស្ថានជាតិ


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ផែនការសម្រាប់កិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងភាពស្ថិតស្ថេរសម្រាប់អនុវត្តទូទាំងព្រះរាជាណាចក្រកម្ពុជា។ ផែនការបរិស្ថានជាតិ ត្រូវ៖ ▪កំណត់ពីបញ្ហាបរិស្ថានសំខាន់ៗ និងបញ្ហាគ្រប់គ្រងធនធានធម្មជាតិសំខាន់ៗ ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ▪លើកឡើងពីវិធានការ សម្រាប់ធានាការគ្រប់គ្រងបរិស្ថាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផែនការត្រៀមបម្រុង» មានន័យដូចម្ដេច ?


ផែនការត្រៀមបម្រុង


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ការគ្រប់គ្រងដំណើរការដែលធ្វើការវិភាគលើព្រឹត្តិការណ៍កើតឡើង ឬស្ថានភាពអាចកើតឡើង ហើយអាចគំរាមសង្គម ឬបរិស្ថាន និងការរៀបចំទុកដាក់ដើម្បីចាត់ចែងពេលខាងមុខ ប្រកបដោយសមត្ថ-ភាព និងទាន់ពេលទៅនឹងព្រឹត្តិការណ៍ និងស្ថានភាពទាំងនោះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផែនការជាតិបន្សុំា» មានន័យដូចម្ដេច ?


ផែនការជាតិបន្សុំា


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ផែនការដែលរៀបចំឡើងដោយជាតិនីមួយៗ (ប្រទេសក្រោម អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ ) ក្នុងការបន្សុំារយៈពេលវែង និងមធ្យមព្រមទាំងការអភិវឌ្ឍយុទ្ធសាស្រ្ត និងកម្មវិធីនានា សំដៅដោះស្រាយតម្រូវការទាំងនោះ ក្នុងដំណើរការដែលមានលក្ខណៈរីកចម្រើន និងសាចុះសាឡើង ស្របនឹងអភិក្រមនៃប្រទេសនីមួយៗ ដោយគិតដល់យេនឌ័រ ការចូលរួម និងតម្លាភាពពេញលេញហើយដោយផ្អែកលើក្របខណ្ឌបន្សុំាទីក្រុងកាន់គុន ប្រទេសម៉ិកស៊ិក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផែនការគ្រប់គ្រងព្រៃសហគមន៍» មានន័យដូចម្ដេច ?


ផែនការគ្រប់គ្រងព្រៃសហគមន៍


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ឯកសារមួយ ដែលបានរៀបចំឡើងដោយសហគមន៍ព្រៃឈើ និងមានការឯកភាពពីរដ្ឋបាលព្រៃឈើ ដោយមានការវាយតម្លៃហេតុប៉ះពាល់សង្គម និងបរិស្ថាន និងបញ្ជាក់លម្អិតអំពីនីតិវិធី បទបញ្ជា និងវិធានការពាក់ព័ន្ធនឹងការរៀបចំប្រើប្រាស់ព្រៃសហគមន៍ប្រកបដោយនិរន្តរភាព។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផែនការគ្រប់គ្រងព្រៃឈើ» មានន័យដូចម្ដេច ?


ផែនការគ្រប់គ្រងព្រៃឈើ


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ឯកសារមួយដែលឆ្លើយតបទៅនឹងគោលនយោបាយព្រៃឈើជាតិ និងធនធានធម្មជាតិ ដាក់បញ្ចូលទៅក្នុងការរៀបចំកម្មវិធីសម្របសម្រួលសម្រាប់គ្រប់គ្រងព្រៃសម្បទានទាំងមូល ដូចជា៖ ការកំណត់តំបន់ព្រៃឈើ និងបទបញ្ជាប្រមូលផលព្រៃឈើ និងសកម្មភាពខាងបរិស្ថានសង្គម ក្នុងរយៈពេលកំណត់មួយ (១៥ឆ្នាំ) តាមរយៈការប្រើប្រាស់បទប្បញ្ញត្តិ ដែលមានគោលដៅទូលំទូលាយ ប្រកបដោយសកម្មភាពគ្រប់គ្រង តាមដាន និងត្រួតពិនិត្យច្បាស់លាស់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផែនការគ្រប់គ្រងកន្លែងនេសាទសហគមន៍» មានន័យដូចម្ដេច ?


ផែនការគ្រប់គ្រងកន្លែងនេសាទសហគមន៍


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ឯកសារដែលបានរៀបចំឡើង ដោយសហគមន៍នេសាទ និងមានការឯកភាពពីរដ្ឋបាលជលផលថ្នាក់កណ្ដាល ដោយមានការវាយតម្លៃហេតុប៉ះពាល់សង្គម បរិស្ថាន និងបញ្ជាក់លម្អិតអំពីនីតិវិធី បទបញ្ជា និងវិធានការពាក់ព័ន្ធនឹងការរៀបចំប្រើប្រាស់កន្លែងនេសាទសហគមន៍ប្រកបដោយនិរន្តរភាព។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផែនការ» មានន័យដូចម្ដេច ?


ផែនការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គម្រោងការ, គោលការដែលត្រូវធ្វើ។
ឧទាហរណ៍៖ ធ្វើតាមផែនការ, ផែនការ៥ឆ្នាំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផែន» មានន័យដូចម្ដេច ?


ផែន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បន្ទះ, ផ្ទាំង ។
ឧទាហរណ៍៖ ផែនស្ករ, ស្ករត្នោត ១ផែន, ផែនស្វាយ ។

                     ផែនក្តារ បន្ទះក្តារ ។ ផែនដី ផ្ទៃដី, ផ្ទៃដីទាំងមូល (ម. ព. ពសុធា ផង) ។ ផែនពិភព ឬ ភពផែន ពិភពលោកទាំងមូល ។

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ( ស. ផន អ. ថ. ផែន ន. “បែប” ) ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ បែប ថា
ឧទាហរណ៍៖ បែបផែន គឺបែបគំរូ, បែបយ៉ាង, បែបភាព ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផែត្រី» មានន័យដូចម្ដេច ?


ផែត្រី


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ស្ដង់ត្រី ឬយឿត្រីជាផែបណ្ដែតនៅជាប់មាត់ទឹក ឬជាស្ដង់នៅលើគោក ដែលជាកន្លែងប្រមូល ធ្វើសន្និធិ ចែកចាយធ្វើពាណិជ្ជកម្មផល ផលិតផលជលផល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផែត» មានន័យដូចម្ដេច ?


ផែត


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយព្រួសទឹក ឬព្រួសទឹកមាត់ ។
ឧទាហរណ៍៖ ព្រួសផែត, ព្រួសផែតៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផែង» មានន័យដូចម្ដេច ?


ផែង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ថែបត្បាញដោយបន្ទោះសំប៉ែត ។
ឧទាហរណ៍៖ រោងបាំងផែង ។

                      កន្ទេលផែង កន្ទេលត្បាញដោយបន្ទោះឫស្សី ។ ជញ្ជាំងផែង ជញ្ជាំងផ្ទះបិទបាំងផែង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផែ» មានន័យដូចម្ដេច ?


ផែ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដំ ឬវាយប៉ាតឲ្យស្តើងឲ្យរីកចេញទំហំ។
ឧទាហរណ៍៖ ផែប្រាក់, ផែមាស ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាន ឬក្បូនអណ្ដែតទឹកចតចងនៅនឹងក្នុងកន្លែងមួយ សម្រាប់អែបនាវាឲ្យងាយចុះឡើង។
ឧទាហរណ៍៖ ផែកប៉ាល ។

                     ផ្ទះអណ្តែតទឹក។
ឧទាហរណ៍៖ ផ្ទះផែ ។

                     ព្រះដំណាក់ផែ ឬ ដំណាក់ផែ ដំណាក់អណ្តែតទឹក សម្រាប់ព្រះរាជាទ្រង់ចុះគង់ក្រសាល តាមកាលរដូវ ។
ឈ្មោះល្បែងបៀមួយប្រភេទ។
ឧទាហរណ៍៖ លេងផែ, បៀផែ, ឈ្នះផែ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផេះ» មានន័យដូចម្ដេច ?


ផេះ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំណុសដែលភ្លើងឆេះសុសជាផង់, ផង់សំណល់នៃវត្ថុដែលភ្លើងឆេះ ។ ផេះ! ឬផេះកណ្ដាលចង្ក្រាន! ពាក្យសាមញ្ញ សម្រាប់និយាយដោយសេចក្ដីអស់សង្ឃឹមប្រដូចទៅនឹងផេះ គឺថាមិនកើតជាការទេ ។ (ព. ប្រ. ) មិនផេះទេ ! មិនកើតការទេ! ។ ស៊ីផេះ! ឬ ស៊ីតែផេះ! គ្មានអ្វីស៊ីទេមានតែផេះ ស៊ីផេះចុះ! (ព. សា. ) ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផេរ» មានន័យដូចម្ដេច ?


ផេរ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលល្អិតស្មេញក្រាស់។
ឧទាហរណ៍៖ ល្អិតផេរ, កន្ទួលផេរ, ឡើងផេរ, ចេញផេរ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលល្អិតស្មេញក្រាស់។
ឧទាហរណ៍៖ ល្អិតផេរ, កន្ទួលផេរ, ឡើងផេរ, ចេញផេរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផេង» មានន័យដូចម្ដេច ?


ផេង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ចិ. ) ឈ្មោះជញ្ជីងមួយប្រភេទសម្រាប់ជាងមាស។
ឧទាហរណ៍៖ ជញ្ជីងផេង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផឿក» មានន័យដូចម្ដេច ?


ផឿក


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ស. ផ្ចឺក អ. ថ. ផឿក “ឃ្លៀច” ) ឃ្លៀចសម្រាប់មនុស្ស គឺមនុស្សដែលតាមធម្មតាតែងតែមានសម្បុរខ្មៅ, លឿងឬសម្បុរសណ្តែកបាយ ក៏បែរជាមានស្បែកស, រោមស, សកស, រោមភ្នែកស ពីកំណើត។
ឧទាហរណ៍៖ មនុស្សផឿក ( មនុស្សឃ្លៀច ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផើយ» មានន័យដូចម្ដេច ?


ផើយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បង្អួចធំពេញល្វែងមានជញ្ជាំងតឿរងពីក្រោមកាលបើត្រូវការបើកមានចន្ទល់ទល់ ។ រន្ធហុយរបស់សត្វ។
ឧទាហរណ៍៖ រន្ធផើយកណ្តុរ, រន្ធផើយជាស ឬហៅត្រឹមតែ ផើយកណ្ដុរ, ផើយជាស ក៏បាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផើម» មានន័យដូចម្ដេច ?


ផើម


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា មានគ័ភ៌, មានកូនក្នុងផ្ទៃ ។ ស្ដេចស្រី្តផើមហៅ ទ្រង់គ័ភ៌ ។ស្រ្តីជាម្នាងក្សត្រផើម ហៅ មានគ័ភ៌ ។ ស្រ្តីទាំងពួងផើម ហៅ មានផ្ទៃពោះ (ព. រ. ); ឬ ព. សា. ហៅ មានពោះពុង ។ ផើមព្រៃ ផើមដោយស្មន់អន្ធករ (ព. ទ្រ. ម. ) ។ ស្រូវផើម ស្រូវមានផ្កាមិនទាន់ចេញ ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះដំបៅមួយប្រភេទកើតនៅបាតជើងឬកែងជើង កខ្ទុះខាប់នៅតែខាងក្នុង ឡើងសម្បុរស្បែកលឿង។
ឧទាហរណ៍៖ ដំបៅផើម ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា (ស្តេចស្រី) ទ្រង់ព្រះគភ៌, (ស្រីទាំងពួងជាម្នាងស្តេច) មានគភ៌


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផើត» មានន័យដូចម្ដេច ?


ផើត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ហើបឡើង, ហើបហើរ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ប៉ផ្អុកហើបៗ។
ឧទាហរណ៍៖ ញ័រពោះផើតៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផើង» មានន័យដូចម្ដេច ?


ផើង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាជនៈដីមួយប្រភេទរាងរួមក្រោមទូលាយលើ ឬរាងមានក្អេងមាត់តូចក៏មាន សម្រាប់ដាក់អ្វីៗ ឬដាំឈើផ្កា, ឈើសម្រាប់តាំង។
ឧទាហរណ៍៖ ផើងផ្កា, ត្រប៉ែមួយផើង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផួរ៉ាណូស» មានន័យដូចម្ដេច ?


ផួរ៉ាណូស


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ទំរងវង់ប្រាំជ្រុងនៃម៉ូណូសាការីត។ វង់នេះដូចជាភុយរ៉ានអេទែសីុគ្លិន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផួយ» មានន័យដូចម្ដេច ?


ផួយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ចិ. ) សំពត់សាច់ក្រាស់ផ្ទាំងធំ ធ្វើដោយអំបោះ, សំឡីឬរោមចៀមជាដើម សម្រាប់ដណ្ដប់ការពាររងា ។ សរសេរ ភួយ ក៏បាន ព្រោះ ផ និង ភ ស្រៈអួ មានសំឡេងដូចគ្នា ។ ព. វិ. ពុ. ក្នុងបាតិមោក្ខហៅ សន្ថត ឬ សន្ថ័ត ( ម. ព. នេះផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផូស» មានន័យដូចម្ដេច ?


ផូស


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយអ្វីៗ បែក ឬផ្ទុះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផូរផង់» មានន័យដូចម្ដេច ?


ផូរផង់


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ត្រចង់, ប្រផូរ, បំព្រង, ឥតមន្ទិល។
ឧទាហរណ៍៖ មុខផូរផង់, ចិត្តផូរផង់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផូយ» មានន័យដូចម្ដេច ?


ផូយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ចិ. )ក្រដាសគូសជាក្រឡាតារាងសរសេរអក្សរប្រាប់ឈ្មោះរូបហួយទាំង ៣៦ សម្រាប់ឲ្យគូសឬដៅចាក់ហួយ; តាមធម្មតា ច្រើនតែសរសេរអក្សរចិន ព្រោះហួយជាល្បែងមានដើមកំណើតអំពីជាតិចិន ទាំងមេចេញហួយក៏ច្រើនតែចិនដែរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផូតូលីសចំណាំងភ្លែត» មានន័យដូចម្ដេច ?


ផូតូលីសចំណាំងភ្លែត


👉ថ្នាក់ពាក្យជា គីមី
មានន័យថា វិធីសិក្សាប្រតិកម្មផូតូគីមីលឿនក្នុងម៉ូលេគុលឧស្ម័ន។ អំពូលអគ្គិសនីបពោ្ចញចំណាំងភ្លែតក្នុងមីក្រូវិនាទីក្បែរភាជន៍ប្រតិកម្ម ដែលមានឧស័្មន ហើយផលិតផលកើតឡើងដោយចំណាំងភ្លែតត្រូវបានសងេ្កត ដោយស្ប៉ិចទស្សន៍។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផូតូម៉ែត្រអណ្ដាតភ្លើង» មានន័យដូចម្ដេច ?


ផូតូម៉ែត្រអណ្ដាតភ្លើង


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ឧបករណ៍ដែលក្នុងនោះសូលុស្យុងត្រូវរំហួតជាដំបូងក្នុងអណ្ដាតភ្លើង បន្ទាប់មកគេដាក់អោយប្រភពពន្លឺឆ្លងកាត់វា។ បន្ទាត់ ស្ប៉ិចដែលកើតឡីងបានចូលទៅក្នុងម៉ូណូក្រូម៉ាទ័រដែលជ្រើសរើសបង់ដែលត្រូវការ។
ឧទាហរណ៍៖ ផូតូម៉ែត្របពោ្ចញអណ្ដាតភ្លើង និងស្ប៉ិចត្រូផូតូម៉ែត្រសំរូបអាតូម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផូតូមាត្រអណ្ដាតភ្លើង» មានន័យដូចម្ដេច ?


ផូតូមាត្រអណ្ដាតភ្លើង


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ផ្នែកមួយនៃការវិភាគស្ប៉ិចត្រូគីមីដែលសូលុយស្យុងភាគសំណាកត្រូវបានភ្ញោចដើម្បីបង្កើតស្ប៉ិចបន្ទាត់បពោ្ចញដោយការចាក់ បញ្ចូលទៅក្នុងអណ្ដាតភ្លើង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផូតូមាត្របពោ្ចញអណ្ដាតភ្លើង» មានន័យដូចម្ដេច ?


ផូតូមាត្របពោ្ចញអណ្ដាតភ្លើង


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ទំរង់នៃផូតូមាត្រអណ្ដាតភ្លើងដែលក្នុងនោះសូលុយស្យុងភាគសំណាកដែលត្រូវវិភាគត្រូវបានបាញ់ទៅក្នុងអណ្ដាតភ្លើង អ៊ីដ្រូសែន-អុកស៊ីសែន ឬអាសេទីឡែន-អុកស៊ីសែន។ ស្ប៉ិចចេញជាបន្ទាត់បាន កើតឡើងហើយ បន្ទាត់ ឬបង់របស់ធាតុចង់បានត្រូវបានញែកដោយម៉ូណូក្រូម៉ាទ័រ។ អាំងតង់ស៊ីតេរបស់វាត្រូវបានវាស់ដោយផូតូអគ្គិសនី ដូចនេះគេអាចកំណត់ កំហាប់នៃធាតុនោះបាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផូតូមាត្រតំរង(ក្រដាសស្ទង់ពន្លឺ)» មានន័យដូចម្ដេច ?


ផូតូមាត្រតំរង(ក្រដាសស្ទង់ពន្លឺ)


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ១. វិភាគពណ៌សូលុយស្យុងដោយ កាឡូរីម៉ែត្រដោយដាក់តំរងទៅលើបំណែកសំរាប់មើលនៃកាឡូរីម៉ែត្រធម្មតា។

                          ២. ការត្រួតពិនិត្យគូបំពង់ Nessler តាមតំរង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផូង» មានន័យដូចម្ដេច ?


ផូង


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយទះ, គោះ, លាន់, បែក, ផ្ទុះជាដើម ។ ផូងផាង សូរឮផូងផងផាងផងលាយច្រឡំគ្នា ។ ស្ដីឲ្យផូងៗ ស្ដីថាឲ្យពេញមាត់ពេញសំឡេងឥតសំចៃ ឥតកោតញញើត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផូក» មានន័យដូចម្ដេច ?


ផូក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ផូក អ. ថ. ភូក ប្រើជា កិ. “ចង…” ) ចំណង, កណ្ឌ, ខ្សែ ( ចំពោះតែសាស្ត្រាស្លឹករឹត )។
ឧទាហរណ៍៖ សាស្រ្តាមួយផូក គឺសាស្ត្រា ១ កណ្ឌ ឬ ១ ខ្សែ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផុស្សរាគ» មានន័យដូចម្ដេច ?


ផុស្សរាគ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សំ. ) ឈ្មោះត្បូងមានតម្លៃមួយប្រភេទ។
ឧទាហរណ៍៖ ត្បូងផុស្សរាគ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផុស្សតី» មានន័យដូចម្ដេច ?


ផុស្សតី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា នាមព្រះនាងទេវីជាព្។រះមាតានៃព្រះវេស្សន្ដរក្នុងវេស្សន្ដរជាតក(មហាជាតក៍)
ឧទាហរណ៍៖ ព្រះនាងផុស្សតី ជាព្រះអគ្គមហេសីនៃព្រះបាទស្រីសញ្ជ័យ…។

                     មហាជាតក៍ប្រែរយប្រើក្លាយជា សុបារសុបតី ឬ សុបារសបតី ឃ្លាតឆ្ងាយណាស់អំពីបាលីមហាវេស្សន្ដរជាតក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផុសនា» មានន័យដូចម្ដេច ?


ផុសនា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សម្ផស្ស ការពាល់ប៉ះត្រូវ ការសេពគប់ ការប្រស្រ័យជួបគ្នាយ៉ាង​ស្និទ្ធស្នាល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផុស» មានន័យដូចម្ដេច ?


ផុស


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លេចឡើងពីក្នុងទឹកឬពីក្នុងដី, ខ្សុរឡើង ។
ឧទាហរណ៍៖ កំណប់ផុស, ទឹកផុស ។

                      ស្រាប់តែបណ្ដាលគិតឲ្យឃើញ, បណ្តាលឲ្យយល់ច្បាស់លាស់ ។
ឧទាហរណ៍៖ ផុសគំនិត, ផុសប្រាជ្ញា ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលជោរជ្រោកសាច់ ។
ឧទាហរណ៍៖ ឪឡឹកផុស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផុល» មានន័យដូចម្ដេច ?


ផុល


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. ផុរ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផុរ» មានន័យដូចម្ដេច ?


ផុរ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពុះហៀរ, ខ្ពុរ, ខ្សុលចេញ, រសោះចេញ។
ឧទាហរណ៍៖ បបរផុរ ឬ ផុល; សូត្រផុរ ឬ ផុល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផុយផាយ» មានន័យដូចម្ដេច ?


ផុយផាយ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលកញ្ជះកញ្ជាយ, ចាយវាយឥតសណ្តាប់; សើវ៉ើ។
ឧទាហរណ៍៖ ស្រីផុយផាយ; ភរិយាផុយផាយ ។ ( ព. កា. ) : អ្នកបួសឥតក្រឹត្យ ចាស់ឥតប្រព្រឹត្តខ្សត់ច្រើនប្រមាទ ភរិយាផុយផាយ ចាយវាយឥតខ្នាត ពលពាលសុទ្ធសាធ ប្រដៅក្របាន ។ ( សាស្រ្តាច្បាប់ រាជនេតិ ព្រះនិពន្ធនៃព្រះរាជសម្ភារ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផុយ» មានន័យដូចម្ដេច ?


ផុយ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទីទៃពីជាប់ គឺពុក, ជ្រោកជ្រាក, រង្គោះរលេះរបេះពីគ្នា។
ឧទាហរណ៍៖ សំពត់ផុយ, ខ្សែផុយ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលហុយចេញម្តងៗ។
ឧទាហរណ៍៖ ជក់បារីបង្ហុយផ្សែងផុយៗ; រ៉ុយ, ឆ្កុយ : វាមកដល់ត្រង់មាត់ច្រកនោះហើយ ស្រាប់តែគេចផុយទៅខាងលិចទៅវិញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផុត» មានន័យដូចម្ដេច ?


ផុត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា អស់, ឥតមានតទៅទៀត, ចប់។
ឧទាហរណ៍៖ ផុតត្រឹមប៉ុណ្ណឹង ។

                     អស់ខ្យល់ដង្ហើ។ម (ស្លាប់)។
ឧទាហរណ៍៖ ជីតាខ្ញុំគាត់ទើបនឹងផុតអម្បាញ់មិញ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា អស់, ឥតមានតទៅទៀត, ចប់ ។
ឧទាហរណ៍៖ ផុតត្រឹមប៉ុណ្ណឹង ។

                      អស់ខ្យល់ដង្ហើម (ស្លាប់)។
ឧទាហរណ៍៖ ជីតាខ្ញុំគាត់ទើបនឹងផុតអម្បាញ់មិញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផុង» មានន័យដូចម្ដេច ?


ផុង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លង់ចុះ, លិចចុះ, កប់, ស៊ុន, ជ្រុល។
ឧទាហរណ៍៖ ផុងកៃ, ផុងដៃ, ផុងជើង, ដើរប្រយ័ត្នក្រែងផុង ។

                    ផុងខ្លួន លង់ខ្លួន, ស៊ុនឬជ្រុលខ្លួនទៅក្នុងអំណាច ក្នុងកណ្ដាប់ដៃគេ ដោយមិនសមនឹងបំណង ។ ផុងគំនិត ស៊ុនឬជ្រុលគំនិតលើការខុសទំនង ។ លិចលង់ផុងកៃ លិចលង់ហិនហោច, ស៊ុនជ្រុលខូចការ (ព. សា. ) ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផឺត» មានន័យដូចម្ដេច ?


ផឺត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. ផើត ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ម. ព. ផើត ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផឹង» មានន័យដូចម្ដេច ?


ផឹង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( យ។. ) សង់ទីម៉ែត្រ ។
ឧទាហរណ៍៖ បីផឹង គឺ ៣ សង់ទីម៉ែត្រ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផឹក» មានន័យដូចម្ដេច ?


ផឹក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លេបទឹក ។
ឧទាហរណ៍៖ ផឹកទឹក, ផឹកថ្នាំ, ផឹកសុរា ។

                     ផឹកស៊ី ឬ ស៊ីផឹក, ស៊ីនិងផឹក, ជប់លៀង ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់សោយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផិត» មានន័យដូចម្ដេច ?


ផិត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. ផិត អ. ថ. ភិត “ខុស, មិនមែន, មិនល្អ. . .” ) ក្បត់ចិត្តគូស្រករ។
ឧទាហរណ៍៖ ស្រីផិតប្ដី ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ស. ផិត អ. ថ. ភិត “ខុស, មិនមែន, មិនល្អ. . .” ) ក្បត់ចិត្តគូស្រករ។
ឧទាហរណ៍៖ ស្រីផិតប្ដី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផាំង» មានន័យដូចម្ដេច ?


ផាំង


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( ម. ព. ផាង ) ។
( ម. ព. ផាង ឧ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផាហ៊ុម» មានន័យដូចម្ដេច ?


ផាហ៊ុម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ផា “សំពត់” + ហ់ម អ. ថ. ហុម “ដណ្ដប់” ) សំពត់ដណ្ដប់ ។ ខ្មែរយើងហៅចំពោះតែសំពត់ព្រែសូត្រសម្រាប់ប្រើពានាឬដណ្ដប់; ច្រើនតែដេរភ្លោះគ្នាសម្រាប់ដណ្ដប់ក្នុងរដូវរងា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផាសុវិហារ» មានន័យដូចម្ដេច ?


ផាសុវិហារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ការនៅជាសុខសប្បាយ, ការនៅសម្នាក់អាស្រ័យដោយសេចក្តីរីករាយ គ្រប់ឥរិយាបថទាំង៤.
ឧទាហរណ៍៖ ផាសុវិហាររមែងកើតមានជានិច្ចដល់បុគ្គលអ្នកមានសប្បុរិសធម៌ក្នុងសន្តាន, ជនស្គាល់ប្រមាណ រមែងបានប្រកបដោយផាសុវិហារជាដរាប ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផាសុកា» មានន័យដូចម្ដេច ?


ផាសុកា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. បឝ៌ុកា ) ឆ្អឹងជំនីរ ។ ខ្មែរយើងប្រើជា រ. ស.
ឧទាហរណ៍៖ ព្រះផាសុកា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផាសុកភាព» មានន័យដូចម្ដេច ?


ផាសុកភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿងនាំឱ្យសុខ ​ស្រួល ស្រួលខ្លួន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផាសុក» មានន័យដូចម្ដេច ?


ផាសុក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) សេចក្ដីសុខ, សេចក្ដីសម្រាន្ត, សេចក្ដីសប្បាយ។
ឧទាហរណ៍៖ នៅតាមផាសុក ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលជាទីនាំឱ្យសុខស្រួល ឱ្យស្រួលខ្លួន ដែលមានផាសុខភាព​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផាសពង្រាយ» មានន័យដូចម្ដេច ?


ផាសពង្រាយ


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ផាសនៃប្រព័ន្ធរាត់រាយដែលបង្កឡើងដោយភាគលិ្អត ឬ ដំណក់តូចៗនៃសារធាតុមួយដែលត្រូវបានបែងចែកទៅប្រព័ន្ធមួយទៀត។ គេហៅម្យ៉ាងទៀតថា ផាសដាច់ ឬផាសផ្ទៃក្នុង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផាសដាច់» មានន័យដូចម្ដេច ?


ផាសដាច់


👉ថ្នាក់ពាក្យជា គីមី
មានន័យថា មើល disperse phase ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផាសក្រៅ» មានន័យដូចម្ដេច ?


ផាសក្រៅ


👉ថ្នាក់ពាក្យជា គីមី
មានន័យថា មើល continuous phase ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផាស» មានន័យដូចម្ដេច ?


ផាស


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រត់កើងមិនរមិលក្រោយ។
ឧទាហរណ៍៖ រត់ផាសជើង ។

                       ផាសក្រញាំ រត់កើងមិនរមិលក្រោយលែងហ៊ានវិលត្រឡប់វិញ (ព. សា. ) ។ ផាសដៃផាសជើង អស់កម្លាំងស្រងាកបោះដៃបោះជើង ប្រឹងប្រែងទៅទៀតមិនរួច ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា រត់កើងមិនរមិលក្រោយ។
ឧទាហរណ៍៖ រត់ផាសជើង ។

                       ផាសក្រញាំ រត់កើងមិនរមិលក្រោយលែងហ៊ានវិលត្រឡប់វិញ (ព. សា. ) ។ ផាសដៃផាសជើង អស់កម្លាំងស្រងាកបោះដៃបោះជើង ប្រឹងប្រែងទៅទៀតមិនរួច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផាស» មានន័យដូចម្ដេច ?


ផាស


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រត់កើងមិនរមិលក្រោយ ។
ឧទាហរណ៍៖ រត់ផាសជើង ។

                      ផាសក្រញាំ រត់កើងមិនរមិលក្រោយលែងហ៊ានវិលត្រឡប់វិញ (ព. សា. ) ។ ផាសដៃផាសជើង អស់កម្លាំងស្រងាកបោះដៃបោះជើង ប្រឹងប្រែងទៅទៀតមិនរួច ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា រត់កើងមិនរមិលក្រោយ។
ឧទាហរណ៍៖ រត់ផាសជើង ។

                      ផាសក្រញាំ រត់កើងមិនរមិលក្រោយលែងហ៊ានវិលត្រឡប់វិញ (ព. សា. ) ។ ផាសដៃផាសជើង អស់កម្លាំងស្រងាកបោះដៃបោះជើង ប្រឹងប្រែងទៅទៀតមិនរួច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផាវ» មានន័យដូចម្ដេច ?


ផាវ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ចិ. ) របុំឬកាតំរំសេវមានប្រឆេះជាឆ្នួនសម្រាប់ អុដ ផ្ទុះឮសូរខ្ទ័រ ជាភ្ញីភ្លើងរបស់ចិន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផាល» មានន័យដូចម្ដេច ?


ផាល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. ) ដែករាងជម មុខមុត សម្រាប់ដាក់ប្រហកត្រង់ពន្លួញចុងផ្នៀងនង្គ័ល ( ដែកមុខផ្នៀងនង្គ័ល ) ។
អវយវៈដែលក្លាយជារោគមានសណ្ឋានស្រដៀងនឹងផាល នៅត្រង់ចុងឆ្អឹងជំនីរមនុស្ស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផាយោង» មានន័យដូចម្ដេច ?


ផាយោង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ស. ផាយោង អ.ថ. ផាយ៉ោង) សំពត់បន្ទះវែង សម្រាប់ទាញយោងតពីសាកសពឬពីអដ្ឋិធាតុមកដល់ដៃព្រះភិក្ខុសង្ឃចាប់កាន់សូត្រធម៌បង្សុកូល; ហៅថា ទូ ឬ សំពត់ទូ ក៏បាន (ប្រើតាមទំនៀមប្រទេស) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផាយ» មានន័យដូចម្ដេច ?


ផាយ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បោលបោះជើងទាំង ៤ យ៉ាងខ្លាំងពេញទំហឹង (សេះ)។
ឧទាហរណ៍៖ សេះផាយ ( ម. ព. បំផាយ ផង ) ។

                     រើ ឬកញ្ជ្រោលងាកគូទចេញក្រៅទម្លាក់នឹម ( គោ ) ។
ឧទាហរណ៍៖ គោផាយទម្លាក់នឹម ។

                     រត់សាយ ឬធាក់ភាយឡើងលើ ឬចុះក្រោម (ខ្យល់ក្នុងសព៌ាង្គកាយ)។
ឧទាហរណ៍៖ ខ្យល់ផាយ ឬ ផាយខ្យល់ ។

                     ទាសចិត្តចេញពីគូស្រករ (ក្បត់ចិត្ត, ផិតក្បត់)។
ឧទាហរណ៍៖ ផាយចេញពីប្ដី (ព. សា.) ។

                     ផាយផិត កិ. ទាសចិត្តរសាយឃ្លាតក្លាយជាផិតក្បត់។
ឧទាហរណ៍៖ ស្រីបង្ហិនប្ដី ផាយផិតអប្រីយ៍ ឥតសារឥតស័ព្ទ…(ច្បាប់ស្រីជាព្រះរាជនិពន្ធនៃព្រះបាទសម្តេចព្រះហរិរក្សរាមាឥស្សរាធិបតី. . .) ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះអាវវែងធ្វើដោយសំពត់ស្បៃសម្រាប់ពាក់លើអាវធម្មតា ប្រើក្នុងវេលាធ្វើការមង្គលផ្សេងៗ។
ឧទាហរណ៍៖ ពាក់អាវផាយតាមប្រពៃណី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផាមួង» មានន័យដូចម្ដេច ?


ផាមួង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ផា “សំពត់” + មួង “សម្បុរស្វាយ” ) ឈ្មោះសំពត់សូត្រមួយប្រភេទមានព័ណ៌លាតផ្សេងៗសម្រាប់ស្លៀក, កំណើតធ្វើក្នុងកម្ពុជរដ្ឋ។
ឧទាហរណ៍៖ ផាមួងព័ណ៌ព្រីងទុំ ផាមួងព័ណ៌ស្លាទុំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផាប់» មានន័យដូចម្ដេច ?


ផាប់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ព័ប អ. ថ. ផ័ប “បត់; ផ្នត់” ) ចំនួនសំពត់ទេសឯក ឬផាឌិបមួយកីដែលបត់ជាផ្នត់ៗ។
ឧទាហរណ៍៖ ទេសឯក១ផាប់, ផាឌិប១ផាប់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផាប៉ា» មានន័យដូចម្ដេច ?


ផាប៉ា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ផា “សំពត់” + ប៉ា “ព្រៃ” ) សំពត់ដែលទាយកយកទៅពាក់នៅព្រៃ ដោយមានសំបុត្រប្រាប់សេចក្តីបិទនៅនោះ ឬដោយមានសញ្ញាណាមួយ ឲ្យភិក្ខុសង្ឃដឹងថា សំពត់នោះទុកដូចជាសំពត់បង្សុកូលឲ្យភិក្ខុអង្គណាដែលប្រទះឃើញ និមន្តទស់យកចុះ ( របៀបដើមគេចំពោះសង្ឃជាសង្ឃគតាទក្ខិណាទាន ពុំមែនបាដិបុគ្គលិកទានទេ, លុះចំណេរកាលតៗមក ក៏ក្លាយជាបាដិបុគ្គលិកទានទៅខ្លះព្រោះមកពីទាយកភ័ន្តច្រឡំ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផាត់ជាយ» មានន័យដូចម្ដេច ?


ផាត់ជាយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះបទភ្លេងបុរាណខ្មែរមួយមេ ជាបទភ្លេងធំ សម្រាប់ប្រើក្នុងពិធីផ្សេងៗ មានពិធីមង្គលការអាពាហ៍ពិពាហ៍ជាដើម ។ ផាត់ជាយក្លាយ បទភ្លេងផាត់ជាយដែលមានលំនាំក្លាយពីបទផាត់ជាយមុន ( ជាបទភ្លេងធំដែរ, សម្រាប់ប្រើក្នុងចម្រៀងតជាដើម ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផាត់» មានន័យដូចម្ដេច ?


ផាត់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រលីងត្រីងៀត ឬសាច់ងៀតដែលបុកល្អិតជាមួយនឹងខ្លាញ់ជ្រូក . . . ។
ទាត់ច្រាន, វែកនឹងដៃឲ្យងាកឲ្យបែរចេញឬកៀសកៀរវាចនឹងដៃ។
ឧទាហរណ៍៖ ផាត់វាំងនន, ផាត់អង្ករ ។

                      លើកទុកដោយឡែកមិនរាប់បញ្ចូលផង។
ឧទាហរណ៍៖ ផាត់សំបកចេញ, ផាត់ចេញមិនយកជាការ ។

                      លាបឲ្យផូរផង់, ឲ្យហ្មត់ហ្មង, ឲ្យរលង់រលើប។
ឧទាហរណ៍៖ ផាត់ម្សៅ, ផាត់ថ្មាំ ។

                      បក់បង្ហើរ ឬបក់បង្ហួស។
ឧទាហរណ៍៖ ខ្យល់ផាត់ពពក, ខ្យល់ផាត់ទឹកភ្លៀង ។

                      ផាត់ចេញក្រៅសំបក ( ព. ប្រ ) លើកចោលលែងរាប់អាន, លែងយកជាការ ។ ផាត់ទាត់ បូកបោះទូទាត់ឲ្យឃើញដោយឡែក ឬឲ្យលែងមានទាក់ទិនតទៅទៀត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផាតិកម្ម» មានន័យដូចម្ដេច ?


ផាតិកម្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ការធ្វើឲ្យចម្រើន, ការបំពេញថែម, ការទ្វេឡើង; ការលៃលករបស់ដែលអន់, ដែលថោកផ្សំគ្នាបូកប៉ាន់ប្តូរយករបស់ល្អ, របស់មានតម្លៃ។
ឧទាហរណ៍៖ សង្ឃបានព្រមព្រៀងគ្នាធ្វើផាតិកម្មដោយការប្ដូរផ្ដិលស្ពាន់កំបែក៥ យកផ្តិលស្ពានថ្មី៣ អំពីជាងស្មិតផ្តិល យកមកទុកជាគរុភ័ណ្ឌសម្រាប់វត្ត ( ព. វិ. ពុ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផាណិត» មានន័យដូចម្ដេច ?


ផាណិត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ទឹកអំពៅ; ទឹកត្នោត ( ព . វិ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផាឌិប» មានន័យដូចម្ដេច ?


ផាឌិប


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ផា “សំពត់” + ដិប អ. ថ. ឌិប “ឆៅ” ) សំពត់ឆៅ គឺសំពត់ដែលគេត្បាញដោយអំបោះឆៅ ឥតឲ្យបាយជូរ ( ត្បាញដោយគ្រឿងចក្រ ) ។ ខ្មែរក្នុងសម័យពីដើមក៏ត្បាញសំពត់ប្រភេទនេះដែរ ប៉ុន្តែមានឲ្យបាយជូរផង, លុះចំណេរកាលតមក សំពត់បរទេសប្រភេទនេះ បានផ្សាយមកដល់ប្រទេសសៀមជាមុន សៀមហៅសំពត់នេះថា ផាឌិប, លុះផ្សាយពីប្រទេសសៀមចូលមកក្នុងប្រទេសកម្ពុជា ខ្មែរក៏ហៅ ផាឌិប តាមសៀម ។ លុះចំណេរកាលបន្ទាប់ពីនោះមក, មានសំពត់សបរទេសមួយប្រភេទផ្សេងទៀត សាច់ម៉ដ្ឋល្អជាងផាឌិប បានផ្សាយចូលមកដល់កម្ពុជរដ្ធ ខ្មែរក៏ហៅសំពត់សប្រភេទក្រោយថា សំពត់ទេស ( ព្រោះមកពីបរទេសឬពីប្រទេសក្រៅ ), លុះតៗតាមលំដាប់កាលមកទៀត សំពត់ទេសនោះកាន់តែមាន ច្រើនបែបមក, សំពត់ទេសណាដែលល្អជាងមុន ខ្មែរក៏ហៅសំពត់នោះថា ទេសឯក, ទេសឯកនេះក៏កាន់តែមានច្រើនបែបឡើង ឈ្មោះផ្សេងៗគ្នាក៏ចេះតែមានច្រើនឡើងតាមលំដាប់កាល ដូចជា ទេសឯកសំបកទទិម, ទេសឯកផ្កា ជាដើម ។ លុះដល់មកសម័យ សង្គមរាស្រ្តនិយម ដែលមានសម្ដេចព្រះនរោត្តម សីហនុ ជាព្រះប្រធាន ជាព្រះប្រមុខរដ្ឋ ក៏កើតមាន រោងចក្រវាយនភណ្ឌ ( រោងចក្រត្បាញសំពត់ ) កើតបន្តគ្នាច្រើនៗឡើង, សំពត់ខ្មែរក៏ចេះតែមានបរិបូណ៌តាមលំដាប់កាល មានឈ្មោះថា សំពត់សង្គមរាស្ត្រនិយម, ឬហៅកាត់ខ្លី សំពត់សង្គម ប្រជាពលរដ្ឋខ្មែរក៏រីករាយសប្បាយជាអនេក ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផាង» មានន័យដូចម្ដេច ?


ផាង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះកាំបិតមួយប្រភេទ រាងសំប៉ាត ដងខ្លីសម្រាប់ហាន់អ្វីនីមួយ មានដើមចេកជាដើម ។
ឧទាហរណ៍៖ កាំបិតផាង ។

                      ដំណើរទះ ឬគោះឮសូរផាង ។

ឧទាហរណ៍៖ ដំណើរទះ ឬគោះឮសូរផាង ។

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយទះឬគោះអ្វីៗដែលក្រាស់ណែន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផាក្រាប» មានន័យដូចម្ដេច ?


ផាក្រាប


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ផា— ) សំពត់សម្រាប់រងបាតដៃព្រមទាំងអញ្ជលីក្រាបថ្វាយបង្គំព្រះ ( មានព្រះរាជក្រមលេខ ១៦៦ ន. ស. ចុះថ្ងៃទី១៣កញ្ញា១៩៤៤ ឲ្យលើកចោលលែងប្រើហើយដោយដាច់ខាត ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផាក» មានន័យដូចម្ដេច ?


ផាក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( យ. ) ពិន័យលក់តាមទោសល្មើសកន្លងបញ្ញត្តិ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផស្សៈ» មានន័យដូចម្ដេច ?


ផស្សៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ផស្ស ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផស្សាហារ» មានន័យដូចម្ដេច ?


ផស្សាហារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ស្បឝ៌ាហារ ) អាហារគឺផស្សៈ ឬផស្សៈដែលទុកជាអាហារមួយប្រភេទសំដៅយកការប៉ះប្រសព្វគ្នានៃអាយតនៈខាងក្នុងនិងខាងក្រៅដែលមានវិញ្ញាណជាបច្ច័យ . . . ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផស្ស» មានន័យដូចម្ដេច ?


ផស្ស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ផស្ស; សំ. ស្បឝ៌ ) សម្ផស្ស, ផ្សព្វ គឺអារម្មណ៍ដែលមកប៉ះត្រូវអាយតនៈ មានភ្នែកជាដើម, ការប៉ះពាល់ត្រូវ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖