Posted on Leave a comment

តើពាក្យ «ផស» មានន័យដូចម្ដេច ?


ផស


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយអ្វីៗដែលប៉ោង, ដែលស្រួយបែក ឬទង្គិច, ប៉ះគ្នាជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផល—» មានន័យដូចម្ដេច ?


ផល—


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( មើលក្នុងពាក្យ ផល ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផល្គុន» មានន័យដូចម្ដេច ?


ផល្គុន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ផគ្គុណ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផល់ស្មា» មានន័យដូចម្ដេច ?


ផល់ស្មា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មា ។ ( រ. ស. ) ។
ឧទាហរណ៍៖ ផល់ព្រះអង្សាគឺផល់ស្មា ឬស្មានៃក្សត្រិយ៍ ។

                      ឈឺផល់ស្មា ឈឺស្មា ។ ពាក្យកាព្យថា ។
ឧទាហរណ៍៖ លើកដាក់តាមកម្លាំង កុំភើចខ្លាំងឈឺផល់ស្មា ប្រើគេប្រើឲ្យត្រា- ប្រណីគេដោយចៅរ៉ៅ ។ … ( សាស្រ្តាច្បាប់ពាក្យចាស់ )។ ផល់ស្មា នេះ ព.សា. ថា ផស់ស្មា ( កុំប្រើ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលុបភោគី» មានន័យដូចម្ដេច ?


ផលុបភោគី


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា អ្នកបាននូវផលុបភោគ អ្នកស៊ីផល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលុបភោគ» មានន័យដូចម្ដេច ?


ផលុបភោគ


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា សិទ្ធិបរិភោគ និងប្រើប្រាស់ផល និងផលទុនដែលកើតមកពីទ្រព្យជាកម្មសិទ្ធិរបស់អ្នកដទៃ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលិតភាព» មានន័យដូចម្ដេច ?


ផលិតភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរដែលអាចធ្វើបាន ភាពអ្វីៗដែលបង្កើតផល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលិតផលឱសថ» មានន័យដូចម្ដេច ?


ផលិតផលឱសថ


👉ថ្នាក់ពាក្យជា គយ
មានន័យថា ឱសថដូចមានចែងក្នុងនិយមន័យនៃច្បាប់ស្ដីពីការគ្រប់គ្រងឱសថ និងការពារដោយប្រកាសនីយបត្រ តក្កកម្ម ឬផលិតផលឱសថដែលដំណើរការផលិតកម្មត្រូវបានការពារដោយប្រកាសនីយបត្រតក្កកម្ម នៅក្នុងវិស័យឱសថ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬនៅប្រទេសនាំចេញមកព្រះរាជាណាចក្រកម្ពុជាដោយរាប់បញ្ចូលនូវសារធាតុសកម្ម និងសម្ភារៈប្រតិករសម្រាប់ការវិភាគផលិតផលនោះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលិតផលអឌ្ឍសិទ្ធ» មានន័យដូចម្ដេច ?


ផលិតផលអឌ្ឍសិទ្ធ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផលិតផលដែលធ្វើរួចតែពាក់កណ្តាល ហើយត្រូវធ្វើថែមទៀត ទើបប្រើប្រាស់ ឬបរិភោគបាន ដូចយ៉ាងគ្រឿងដែក ឬរូបធាតុជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលិតផលសិទ្ធ» មានន័យដូចម្ដេច ?


ផលិតផលសិទ្ធ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផលិតផលដែលធ្វើស្រចហើយ ចាំតែយកទៅប្រើប្រាស់ ឬបរិភោគតែម្តង ដូចជាគ្រឿងចក្រ ឬចំណី អាហារដាក់ប្រអប់ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលិតផលសត្វ» មានន័យដូចម្ដេច ?


ផលិតផលសត្វ


👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ
មានន័យថា ឈាម គ្រឿងក្នុង ឆ្អឹង រោម ស្បែក ស្លាប ស្នែង ក្រចក លាមក ទឹកនោម និងកាកសំណល់ផ្សេងៗទៀតរបស់សត្វដែលបានពិឃាត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលិតផលរុក្ខជាតិកែច្នៃ» មានន័យដូចម្ដេច ?


ផលិតផលរុក្ខជាតិកែច្នៃ


👉ថ្នាក់ពាក្យជា គយ
មានន័យថា ផលិតផលរុក្ខជាតិដែលទទួលការកែច្នៃពាក់កណ្តាលសម្រេច ឬសម្រេច តែចលនាការកែច្នៃទាំងនោះពុំអាចធានាបាននូវការរាតត្បាតពីសមាសភាពចង្រៃ ក្នុងរយៈពេលបន្ទាប់ពីការកែច្នៃ។ ផលិតផលទាំងនេះពុំរាប់បញ្ចូលនូវផលិតផលកែច្នៃទាំងឡាយណា ដែលបានធ្វើការវេចខ្ចប់ចូលទៅក្នុងកំប៉ុង ឬកែវបិតជិត ឬមានសម្បកវេចខ្ចប់ ដែលការពារបាននូវការចម្លងរោគផ្សេងៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលិតផលរុក្ខជាតិ» មានន័យដូចម្ដេច ?


ផលិតផលរុក្ខជាតិ


👉ថ្នាក់ពាក្យជា គយ
មានន័យថា ផលិតផលរុក្ខជាតិដែលមិនទាន់កែច្នៃ ឬពាក់កណ្តាលកែច្នៃ ឬផលិតផលដែលមានដើមកំណើតពីរុក្ខជាតិ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលិតផលមានដើមកំណើតពីសត្វ» មានន័យដូចម្ដេច ?


ផលិតផលមានដើមកំណើតពីសត្វ


👉ថ្នាក់ពាក្យជា គយ
មានន័យថា សំដៅដល់៖១-សត្វស្លាប់ ឬសត្វដែលបានសម្លាប់ ឬផ្នែកណាមួយរបស់សត្វដែលមិនទាន់ត្រូវបានយកទៅចម្អិន ឬសម្រាប់យកទៅធ្វើការកែច្នៃជាផលិតផលផ្សេងៗ។២-ភ្លុក ស្នែង និងរោមដែលបានកាត់ចេញពីសត្វរស់ ឬសត្វស្លាប់ ដែលមិនទាន់យកទៅកែច្នៃ។ ៣-សាច់សត្វ ឬផលិតផលទាំងឡាយណា ដែលមានដើមកំណើតពីសត្វ សម្រាប់ផ្គត់ផ្គង់ម្ហូបអាហារមនុស្ស ចំណីសត្វ និងប្រើប្រាស់ក្នុងផ្នែកសុខាភិបាល ផ្នែកកសិកម្ម ឬផ្នែកឧស្សាហកម្ម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលិតផលព្រៃឈើ» មានន័យដូចម្ដេច ?


ផលិតផលព្រៃឈើ


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា រួមមាន៖ក-ឈើមូល ឈើកែច្នៃ ធ្យូង អុស សម្បកឈើ និងផលិតផលដែលទាញចេញពីសម្បកឈើខ-ជ័រឈើគ្រប់ប្រភេទ ឫស ស្លឹក ផ្កា ផ្លែ គ្រាប់ផ្សិត វល្លិ ផ្ដៅ ឫស្សីគ្រប់ប្រភេទ រុក្ខជាតិផលិតជាផលិតផលឱសថ គ្រឿងសម្អិតសម្អាង គ្រឿងទេស ចំណីសត្វ ផលិតផលវប្បធម៌សម្រាប់ពិធីបុណ្យ សម្ភារៈសំណង់និងស្បូវ ដែលទាញយកពីព្រៃឈើ ព្រៃគុម្ពោត និងរុក្ខជាតិផ្សេងៗទៀតងាប់ ឬនៅរស់ គ-ផលិតផលព្រៃឈើផ្សេងៗទៀត និងផលប្រមាញ់គ្រប់ប្រភេទ ដែលគ្មានចែងនៅក្នុងអនុក្រឹត្យនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាចធ្វើការប្រកាសជាផលិតផលព្រៃឈើបាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលិតផលទេសចរណ៍» មានន័យដូចម្ដេច ?


ផលិតផលទេសចរណ៍


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ធនធានដែលមានស្រាប់ ឬធនធានដែលបង្កើតឡើងជាអាទិ៍ សម្បត្តិវប្បធម៌ ធនធានធម្មជាតិ សម្បទាសេវាកម្ម ទំនិញ សេវាកម្ម ផលិតផលផ្សេងៗទៀត ដែលអាចបំពេញសេចក្ដីត្រូវការ ការចង់បាននិងការធ្វើសកម្មភាពទេសចរណ៍។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលិតផលថ្នាំជក់» មានន័យដូចម្ដេច ?


ផលិតផលថ្នាំជក់


👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ, គយ
មានន័យថា ផលិតផលគ្រប់ប្រភេទផ្សំឡើងពីសន្លឹកថ្នាំជក់ សរសៃថ្នាំជក់ ឬសារធាតុនៃថ្នាំជក់ ដែលផលិតដោយឧស្សាហករថ្នាំជក់ ឬដោយមធ្យោបាយផ្សេងៗទៀត ដែលប្រើប្រាស់សម្រាប់ជក់ដោយផ្ទាល់ ឬដោយទម្រង់ផ្សេងៗទៀត រួមមាន ជញ្ជក់ ទំពា ចុក ឬហិត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលិតផលថ្នាំកសិកម្មលាយផ្សំមានគ្រោះថ្នាក់ខ្ពស់» មានន័យដូចម្ដេច ?


ផលិតផលថ្នាំកសិកម្មលាយផ្សំមានគ្រោះថ្នាក់ខ្ពស់


👉ថ្នាក់ពាក្យជា គយ
មានន័យថា សារធាតុគីមី ដែលបានលាយផ្សំសម្រាប់ប្រើជាថ្នាំកសិកម្ម (Pesticidal use) ដែលធ្វើឱ្យប៉ះពាល់សុខភាព ឬបរិស្ថាន តាមការសង្កេតឃើញក្នុងដំណាក់កាលខ្លីមួយ បន្ទាប់ពីការប្រឈមមួយលើក ឬច្រើនលើក ក្រោមលក្ខខណ្ឌនៃការប្រើប្រាស់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលិតផលតេលសិលា» មានន័យដូចម្ដេច ?


ផលិតផលតេលសិលា


👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ប្រេងសាំងធម្មតា ប្រេងសាំងស៊ុបពែរ ប្រេងម៉ាស៊ូត និងប្រេងរំអិល។ ២. ប្រេងសាំងធម្មតា ប្រេងសាំងស៊ុបពែរ និងប្រេងរំអិល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលិតផលជាតិសរុប (ផ.ជ.ស.)» មានន័យដូចម្ដេច ?


ផលិតផលជាតិសរុប (ផ.ជ.ស.)


មានន័យថា តម្លៃសរុបនៃទំនិញ និងសេវាដែលបានផលិតដោយប្រជាជននៃប្រទេសណាមួយក្នុងរយៈពេលមួយឆ្នាំ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលិតផលជាតិបៃតង» មានន័យដូចម្ដេច ?


ផលិតផលជាតិបៃតង


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ដោយដកផលខូចខាតសេដ្ឋកិច្ច ដោយសារធាតុបំពុលចេញពីផលិតផលជាតិ និងប្រព័ន្ធគណនេយ្យដែលបញ្ចូលទំហំនៃការបំពុលការបំផ្លាញ និងទិន្នន័យផ្សេងៗទៀត តាមបែបមិនមែនរូបិយវត្ថុ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលិតផលក្នុងស្រុកសរុប(ផ.ស.ស.)» មានន័យដូចម្ដេច ?


ផលិតផលក្នុងស្រុកសរុប(ផ.ស.ស.)


មានន័យថា តម្លៃសរុបនៃទំនិញ និងសេវាដែលបានផលិតដោយប្រជាជនក្នុងប្រទេសណាមួយក្នុងរយៈពេលមួយឆ្នាំដោយមិនរាប់បញ្ចូលតម្លៃនៃប្រាក់ចំណូលបានពីបរទេសទេ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលិតផលកសិកម្មមិនទាន់កែច្នៃ» មានន័យដូចម្ដេច ?


ផលិតផលកសិកម្មមិនទាន់កែច្នៃ


👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា ឫស មើម ដើម សម្បក ផ្លែ ផ្កា ឬគ្រាប់ នៃរុក្ខជាតិ ដែលបានមកពីការធ្វើកសិកម្មដាំដុះ ទោះមិនទាន់កិន ឬកិនបំបែករួចហើយក្ដី និងដែលមិនទាន់ត្រូវបានយកទៅកែច្នៃជាផលិតផលផ្សេង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលិតផល» មានន័យដូចម្ដេច ?


ផលិតផល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សំ. ផលិត + ផល ) ផលដែលធ្វើបានសម្រេចហើយ គឺផលដែលកើតបានមកពីការប្រកបមុខរបរផ្សេងៗ មានកសិកម្មនិងឧស្សាហកម្មជាដើម ( បារ. Product ) ។
ផលដែលបង្កើត ដែលធ្វើបាន គុណប្រយោជន៍ វត្ថុដែលផ្សំបង្កើត ។

👉ថ្នាក់ពាក្យជា គយ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. វិធីសាស្ត្រនៃការទទួលបានជាទំនិញ រួមទាំងដាំដុះ ការជីករ៉ែ ច្រូតកាត់ ចិញ្ចឹមបង្កាត់ពូជ ចម្រាញ់ចេញ ប្រមូលផល ជ្រើសរើស ចាប់ នេសាទ លម្អ បរបាញ់ ផលិតកម្ម កែច្នៃ ឬដំឡើង។ ២. ទ្រព្យរបស់ទាំងអស់ ទោះជាមានដើមកំណើតបណ្ដាលដោយផ្ទាល់ ឬដោយប្រយោលមកពីការប្រព្រឹត្តបទល្មើសណាមួយ ដូចមានចែងក្នុងកថាខណ្ឌទី១ មាត្រា៣ នៃអនុសញ្ញានេះ ឬទ្រព្យរបស់ដែលបានមកដោយផ្ទាល់ ឬដោយប្រយោល ដោយប្រព្រឹត្តបទល្មើសនោះ។ ៣. ផលិតផលដែលទទួលបានទាំងស្រុង/ផលិតបានទាំងស្រុង ឬកំពុងធ្វើកម្មន្តសាល បើទោះបីវាត្រូវបានបម្រុងទុកសម្រាប់ប្រើប្រាស់នៅពេលក្រោយក្នុងប្រតិបត្តិការកម្មន្តសាលមួយទៀតក្តី។
ទំនិញ ឬសេវាដែលបានបង្កើតឡើងដើម្បីបំពេញតម្រូវការអតិថិជនដោយអាចរួមបញ្ចូលទាំងព័ត៌មានអំពីធាតុផ្សំ អត្ថប្រយោជន៍ លក្ខណៈពិសេសរបៀបប្រើប្រាស់។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលិតករ» មានន័យដូចម្ដេច ?


ផលិតករ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកបង្កើនផល អ្នកបង្កើត ឬបង្កើនអ្វីៗដែលមានប្រយោជន៍ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលិតកម្មរ៉ែ» មានន័យដូចម្ដេច ?


ផលិតកម្មរ៉ែ


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា សកម្មភាពប្រតិបត្តិការជាប្រចាំ ដើម្បីទទួលបានផលិតផលរ៉ែ ក្នុងគោលបំណងពាណិជ្ជកម្ម ដូចជា ការកិនបំបែក ប្រព្រឹត្តិកម្មញែកល្បាយរ៉ែ ប្រព្រឹត្តិកម្មរំលាយ និងបន្សុទ្ធរ៉ែ សកម្មភាពដឹកជញ្ជូនក្នុងស្រុក លោហុស្សាហកម្ម កែច្នែរ៉ែ និងប្រតិបត្តិការផ្សេងៗទៀតមុនពេលផលិតផលរ៉ែអាចលក់បាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលិតកម្មប្រព័ន្ធអេកូឡូស៊ីសុទ្ធ» មានន័យដូចម្ដេច ?


ផលិតកម្មប្រព័ន្ធអេកូឡូស៊ីសុទ្ធ


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ការកើនឡើងសុទ្ធ ឬការថយចុះសុទ្ធនែកាបូនពីប្រព័ន្ធអេកូឡូស៊ី មួយ។ ផលិតកម្មអេកូឡូស៊ីសុទ្ធស្មើនឹងផលិតកម្មបឋមសុទ្ធ ដកបរិមាណកាបូនដែលបាត់បង់តាមរយៈដំណកដង្ហើមភាវៈបរជីព ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលិតកម្មបឋមសុទ្ធ» មានន័យដូចម្ដេច ?


ផលិតកម្មបឋមសុទ្ធ


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា កំណើន ជីវម៉ាស ពីរុក្ខជាតិ ឬកាបូនក្នុងមួយឯកតានៃទេសភាពមួយ។ ផលិតកម្មបឋមសុទ្ធស្មើនឹងផលិតកម្មបឋមដុល ដកបរិមាណកាបូនដែលបាត់បង់តាមរយៈ ដំណកដង្ហើមភាវៈស្វ័យជីព ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលិតកម្មដំបូង» មានន័យដូចម្ដេច ?


ផលិតកម្មដំបូង


👉ថ្នាក់ពាក្យជា គយ
មានន័យថា សកម្មភាពបង្កបង្កើនផល ការដាំដុះ និងការប្រមូលកសិផលផ្សេងៗរួមទំាង ការច្រូតកាត់ ការបេះ ការចិញ្ចឹម ការធ្វើវារីវប្បកម្ម ការច្របាច់យកទឹកដោះ ការប្រមាញ់ និងការនេសាទ។ លទ្ធផលនៃផលិតកម្មដំបូង រួមមាន ផលផលិតផលជលផល ផលិតផលមានដើមកំណើតពីសត្វ និងកសិផលផ្សេងទៀត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលិតកម្ម» មានន័យដូចម្ដេច ?


ផលិតកម្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ផលិត + កម្ម ) ការបង្កើតផល, ការធ្វើឲ្យបានផល, ការបង្ហាញឬបញ្ចេញផលឲ្យឃើញជាក់ស្ដែង, អំពើដែលនាំឲ្យបានសម្រេចផល ( បារ. Production ) ។
ការបង្កើតផល ផលដែលបង្កើតបាន ការចេញផ្សាយ ការបង្ហាញឱ្យមើល ជូនជាពស្តុតាង ។

👉ថ្នាក់ពាក្យជា គយ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. រាល់ប្រតិបត្តិការរួមមាន៖ ការចិញ្ចឹមសត្វ ការយកទឹកដោះសត្វ ការប្រមូលផលដំណាំ ការបេះផ្លែឈើ ការនេសាទ សត្តឃាត ការផលិត ការកែច្នៃនិងការវេចខ្ចប់ផលិតផលទំនិញ រួមទាំងការស្តុកទុកក្នុងរយៈពេលផលិត និងការបំពេញសេវា មុនដំណើរការពាណិជ្ជកម្មលើកដំបូង។ ២. វិធីសាស្ត្រនៃការធ្វើឱ្យបានជាទំនិញ ដែលរួមមាន ការដាំដុះ ការជីករ៉ែ ការច្រូតកាត់ ការចិញ្ចឹម ការបង្កាត់ពូជ ការចម្រាញ់ចេញ ការប្រមូលផល ការចាប់ ការនេសាទ ការដាក់អន្ទាក់ ការបរបាញ់ ការផលិត ការកែច្នៃ ឬការដំឡើងទំនិញ។ ៣. វិធីសាស្ត្រក្នុងការទទួលបានទំនិញ រួមទាំងការដាំដុះ ជីករ៉ែ ច្រូតកាត់ ចិញ្ចឹម បង្កាត់ពូជ ចម្រាញ់ចេញ ប្រមូលផ្តុំ ប្រមូល ចាប់ នេសាទ លម្អ បរបាញ់ ផលិត សង្វាក់ផលិតកម្ម ឬដំឡើងទំនិញ។ ៤. វិធីសាស្ត្រនៃការទទួលបានទំនិញ រួមទាំងការដាំដុះ ពីរ៉ែ ការច្រូតកាត់ ការធំធាត់ ការបន្តពូជ ការទាញយក ការប្រមូលផល ការប្រមូលផ្តុំ ការចាប់ ការនេសាទ ការដាក់អន្ទាក់ ការប្រមាញ់ ការផលិត កម្មន្តសាលកម្ម ការកែច្នៃ ឬការផ្សំផ្គុំទំនិញ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលិត» មានន័យដូចម្ដេច ?


ផលិត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បង្កើតផល ធ្វើបានជាផល ជូនជាពស្តុតាងឱ្យកំណើត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលិកសាស្រ្ត» មានន័យដូចម្ដេច ?


ផលិកសាស្រ្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិទ្យាសាស្រ្តចែងពីកែវផលិក និងច្បាប់ធម្មជាតិ ដែលបង្កើតជាតិកែវ​ផលិក​នេះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលិក» មានន័យដូចម្ដេច ?


ផលិក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ឈ្មោះកែវថ្មវិសេសមួយប្រភេទមានព័ណ៌ស។
ឧទាហរណ៍៖ កែវផលិក គឺកែវផ្លេក ។

                      ជាតិកែវដែលភ្លឺផ្លេកៗ កែវចរណៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលា—» មានន័យដូចម្ដេច ?


ផលា—


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ផល— ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលាសី -» មានន័យដូចម្ដេច ?


ផលាសី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផលភក្ស សត្វដែលចិញ្ចឹមជីវិតដោយផ្លែឈើ ដូចយ៉ាងកំប្រុកជាដើម។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ផលភក្ស សត្វដែលចិញ្ចឹមជីវិតដោយផ្លែឈើ ដូចយ៉ាងកំប្រុកជាដើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលារាជ» មានន័យដូចម្ដេច ?


ផលារាជ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រូងក្នុងដីសម្រាប់ដាក់ផលព្រឹក និងបន្លែ ដើម្បីទុកឱ្យបានយូរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលានុផល» មានន័យដូចម្ដេច ?


ផលានុផល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ផល + អនុផល ) ផ្លែនិងផ្លែតាមលំដាប់, ផ្លែមុននិងផ្លែក្រោយ; ផ្លែធំនិងផ្លែតូច ។ពាក្យនេះ តាមទម្លាប់ដែលប្រើមក គឺសំដៅយកផលដំណាំសំខាន់ៗ ដូចជាស្រូវ, ពោត ដែលប្រើជាអាហារចាំបាច់ និងផលដំណាំបន្ទាប់បន្សំរាយរងផ្សេងៗ ដូចជាល្មុត, ស្វាយ ចេក ជាដើម ។
ឧទាហរណ៍៖ ឆ្នាំនេះ ផលានុផលគ្រប់ប្រភេទនៅប្រទេសយើងបានចម្រើនកើនជាងឆ្នាំមុន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលានិសង្ស» មានន័យដូចម្ដេច ?


ផលានិសង្ស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. > ផល + អានិសំស ) អានិសង្សនៃផល, ការហូរមកនៃផល គឺសេចក្តីសុខសេចក្តីចម្រើនដែលកើតអំពីផលនៃអំពើល្អ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលអេឡិចត្រូអ៉ីដ្រូលិច» មានន័យដូចម្ដេច ?


ផលអេឡិចត្រូអ៉ីដ្រូលិច


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ការបង្កើតលំញ័ររលក និងប្រភេទប្រតិកម្មខ្លាំងក្នុងវត្ថុរាវដែលជាលទ្ធផលនៃការអនុវត្ដសន្ទុះថាមពលអគ្គិសនីរយៈពេលខ្លី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលអេឡិចត្រូផរេទិច» មានន័យដូចម្ដេច ?


ផលអេឡិចត្រូផរេទិច


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ការថយចុះនៃអ៉ីយ៉ុងក្នុងសូលុយស្យុងអេឡិចត្រូលីតដែលបណ្ដាលមកពីចលនានៃអ៉ីយ៉ុងក្នុងទិសផ្ទុយគ្នា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលអេឡិចត្រូគីមី» មានន័យដូចម្ដេច ?


ផលអេឡិចត្រូគីមី


👉ថ្នាក់ពាក្យជា គីមី
មានន័យថា បំលែងនៃថាមពលគីមីទៅជាថាមពលអគ្គិសនីដូចក្នុង ថ្មពិលអេឡិចត្រូគីមី ឬលំនាំបព្រា្ចាសដែលប្រើសំរាប់ផលិតធាតុអាលុយមីញ៉ូម ម៉ាញ៉េស្យូម និងប្រូមពីសមាសធាតុនៃធាតុទាំងនេះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលហិរញ្ញវត្ថុ» មានន័យដូចម្ដេច ?


ផលហិរញ្ញវត្ថុ


👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា ផលហិរញ្ញវត្ថុទាំងអស់ ដែលបានមកដោយការយកអតិរេកសាច់ប្រាក់បណ្ដោះអាសន្ន ទៅវិនិយោគលើមូលបត្រអាចជួញដូរបាន និងក្នុងរយៈពេលខ្លី។ ផលហិរញ្ញវត្ថុនេះ មានជាអាទិ៍ អត្រាការប្រាក់លើបំណុល ប្រាក់ចំណេញដែលបានមកពីការវិនិយោគក្នុងរយៈពេលមួយយប់ លើប័ណ្ណរតនាគារបរទេស ផលដែលបានមកពីការធានាឱ្យមានសំវិធានធន និងកម្រៃដទៃទៀតដែលបានមកពីប្រតិបត្តិការហិរញ្ញវត្ថុ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលស៊ីវិល» មានន័យដូចម្ដេច ?


ផលស៊ីវិល


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ប្រាក់ដែលបានមកពីវត្ថុ ឬពីប្រាក់ ដូចជាការប្រាក់ ឬឈ្នួលផ្ទះជាដើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលសិទ្ធិ» មានន័យដូចម្ដេច ?


ផលសិទ្ធិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការសម្រេចផល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលសម្បទា ឬ ផលសម្ឃ័ទ» មានន័យដូចម្ដេច ?


ផលសម្បទា ឬ ផលសម្ឃ័ទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ផលសម្បទា; សំ. ផលសំបទ៑ ឬ—សម្បទ៑) ការបរិបូណ៌ដោយផល, ការចម្រើនផល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលលាក់បាំង» មានន័យដូចម្ដេច ?


ផលលាក់បាំង


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ការចែកបន្តបច្ចេកវិទ្យា​ដែលគ្របដណ្ដប់ចំណែកទីផ្សារធំៗ និងបានមកពីការស្រាវជ្រាវយ៉ាងលំបាក ត្រូវបន្តប្រើប្រាស់ដោយសារកត្តាមួយចំនួន ដូចជាចំណាយវិនិយោគដែលបានកប់បាត់ ការស្រូបកាបូន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ការប្រើប្រាស់បច្ចេកវិទ្យាបន្ថែម និងរចនាសម្ព័ន្ធ និងទម្លាប់ក្នុងសង្គម និងស្ថាប័នពាក់ព័ន្ធ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលរបរជាប់អាករ» មានន័យដូចម្ដេច ?


ផលរបរជាប់អាករ


👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា ផលរបរដែលបានមកពីការផ្គត់ផ្គង់ជាប់អាករនូវទំនិញ ឬសេវា ឬការចុះកិច្ចសន្យាជាមួយរដ្ឋ ដោយមិនទាន់គិតបញ្ចូលអាករទេ។
ឧទាហរណ៍៖ ផលរបរដែលបានមកពីការផ្គត់ផ្គង់ជាប់អាករនូវទំនិញ ឬសេវា ឬការចុះកិច្ចសន្យាជាមួយរដ្ឋ ដោយមិនទាន់គិតបញ្ចូលអាករទេ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលរបរជាប់អតប» មានន័យដូចម្ដេច ?


ផលរបរជាប់អតប


👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា ផលរបរដែលបានមកពីការផ្គត់ផ្គង់ជាប់ អតប នូវទំនិញ ឬសេវា ឬការចុះកិច្ចសន្យាជាមួយរដ្ឋដោយមិនទាន់គិតបញ្ចូល អតប ទេ។ អតប ក្នុងន័យនេះសំដៅដល់អាករលើតម្លៃបន្ថែម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលរបរ (ចំពោះអាជីវកម្មឱ្យជួលគេហ្ឋាន ឬដីធ្លី)» មានន័យដូចម្ដេច ?


ផលរបរ (ចំពោះអាជីវកម្មឱ្យជួលគេហ្ឋាន ឬដីធ្លី)


👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា ចំពោះអាជីវកម្មឱ្យជួលគេហដ្ឋាន ឬដីធ្លី ផលរបរគឺជាថ្លៃឈ្នួលប្រចាំខែដែលបានចុះកិច្ចសន្យា រវាងភាគីទាំងសងខាង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលរបរ» មានន័យដូចម្ដេច ?


ផលរបរ


👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា សំដៅដល់៖ក-តម្លៃនៃការផ្គត់ផ្គង់ទំនិញ ឬសេវា ដែលជាសកម្មភាពអាជីវកម្មរបស់អ្នកជាប់ពន្ធខ-ទឹកប្រាក់លម្អៀងនៃថ្លៃទិញនិងថ្លៃលក់ ចំពោះការផ្គត់ផ្គង់ទំនិញ ឬសេវា ដូចខាងក្រោម៖ ▪មាស ពេជ្រ ត្បូងថ្មមានតម្លៃ ▪សេវាប្តូរប្រាក់ គ-កម្រៃដែលបានមកពីការធ្វើសេវានានា ក្នុងនាមសហគ្រាសជាគោលដើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលព្រឹក្ស» មានន័យដូចម្ដេច ?


ផលព្រឹក្ស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ផលវ្ឫក្ស; បា. ផលរុក្ខ ) ឈើដែលមានផ្លែ គឺឈើដែលបញ្ចេញផ្កាហើយកកើតជាផ្លែផង ។ ព.ផ្ទ. បុប្ផព្រឹក្ស ឬ បុស្ឃព្រឹក្ស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលផ្ទះកញ្ចក់» មានន័យដូចម្ដេច ?


ផលផ្ទះកញ្ចក់


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា បាតុភូតនៃកំណើនសីតុណ្ហភាពខ្យល់នៅក្នុងលំហបិទជិតដោយកញ្ចក់ ឬកៅស៊ូប្លាស្ទិកថ្លា ដែលអនុញ្ញាតឲ្យរំភាយរស្មីព្រះអាទិត្យឆ្លងកាត់ចូល តែមិនអាចឲ្យរំភាយរស្មីដែលមានជំហានរលកវែង ឆ្លងកាត់ចេញវិញបាន ពាក្យនេះត្រូវបានយកមកប្រើ ដើម្បីសម្គាល់បាតុភូតស្រដៀងគ្នានេះ ដែលកើតមាននៅក្នុង បរិយាកាស ផែនដី។ អ្នកប្រាជ្ញភាគច្រើនអះអាងថា កំណើនកម្ដៅគួរឲ្យកត់សម្គាល់ចាប់ពីដើមសតវត្សរ៏នេះ បណ្ដាលមកពីកំណើននៃ ឧស្ម័នកាបូនិក ឧស្ម័នក្លរ៉ភ្លុយអរ៉ូកាបួ មេតាន ឌីអាសូតម៉ូណូអុកស៊ីត។ល។ ដែលប្រៀបដូចផ្ទះកញ្ចក់ មានប្រភពពីសកម្មភាពមនុស្ស ពិសេសពីការដុត ឥន្ធនៈហ្វស៊ីល។ នៅពេលដែលស្រទាប់ឧស្ម័នផ្ទះកញ្ចក់នៅក្នុងបរិយាកាសកើនលើសពីកម្រិតធម្មជាតិ កម្ដៅដែលចាំងខ្ទាតមកផែនដីទៅ ពុំអាចចេញទៅក្នុងបរិយាកាសស្រទាប់លើបាន ហើយចាំងខ្ទាតមកផែនដីវិញ ដែលជាមូលហេតុនៃកំណើនសីតុណ្ហភាពខ្យល់នៅក្នុងបរិយាកាសស្រទាប់ក្រោម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលផ្ទាល់» មានន័យដូចម្ដេច ?


ផលផ្ទាល់


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ផលគីមីដែលបង្កដោយបនេ្ទរថាមពលផា្ទល់ពីកាំរស្មីអ៉ីយុ៉ងកម្ម ទៅអោយអាតូម ឬម៉ូលេគុលក្នុងមជ្ឈដ្ឋាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលផលិតផលកសិកម្ម» មានន័យដូចម្ដេច ?


ផលផលិតផលកសិកម្ម


👉ថ្នាក់ពាក្យជា គយ
មានន័យថា​​ ផល និងផលិតផលដែលទទួលបាន និងមានដើមកំណើតពីសត្វ រុក្ខជាតិ និងវារីសត្វ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលប្រយោលអាអេរ៉ូសូល» មានន័យដូចម្ដេច ?


ផលប្រយោលអាអេរ៉ូសូល


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា កម្លាំងរំភាយរស្មី​ ប្រយោលបង្កឡើងដោយអាអេរ៉ូសូលក្នុង ប្រព័ន្ធអាកាសធាតុតាមរយៈការកែប្រែគុណភាពអុបទិកនិង អាយុកាលពពក ។​ ផលប្រយោជន៍មានពីរខុសគ្នាគឺ៖​​​​​​ផលប្រយោលទី១ ឥទ្ធិពលបញ្ចេញថាមពលនៃកម្លាំងរំភាយរស្មី ដែលកើតឡើងដោយសារកំណើន អាអេរ៉ូសូល ពីសកម្មភាពមនុស្ស និងបង្កឲ្យមានកំណើនកំហាប់តំណក់ទឹកដំបូង ហើយថយចុះទំហំតំណក់ទឹកនៅតាមសមាសភាពទឹករាវ ដែលនាំឲ្យមានកំណើនអាល់បេដូពពក ។ បាតុភូតនេះហៅថា ផលប្រយោលទី១ ឬផលថូម៉ី ( Towmey)។ ផលប្រយោលទី២ ឥទ្ធិពលបញ្ចេញថាមពលនៃកម្លាំងរំភាយរស្មីមួយកើតឡើងពីអាអេរ៉ូសូលដោយសារមនុស្ស ដែលនាំឲ្យមានការថយចុះតំណក់ទឹក និងប្រសិទ្ធភាពភ្លៀង ជាហេតុធ្វើឲ្យមានកំណែប្រែសមាសធាតុ ទឹករាវ កម្រាស់ពពក និងអាយុកាលពពក ។ ឥទ្ធិពលនេះហៅថា ផលប្រយោលទីពី២ ឬផលអាយុកាលពពក ឬផលអាលប្រិច (Albrecht) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលប្រយោជន៍សាធារណៈ ឬទូទៅ» មានន័យដូចម្ដេច ?


ផលប្រយោជន៍សាធារណៈ ឬទូទៅ


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ការប្រើប្រាស់ដី ឬទ្រព្យសម្បត្តិ ដោយសាធារណជនទូទៅ ឬដោយទីភ្នាក់ងារ ឬស្ថាប័នរដ្ឋ ឬសាធារណៈ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលប្រយោជន៍ពីការធានារ៉ាប់រង» មានន័យដូចម្ដេច ?


ផលប្រយោជន៍ពីការធានារ៉ាប់រង


👉ថ្នាក់ពាក្យជា ធានារ៉ាប់រង
មានន័យថា ការធ្វើសំណងដែលផ្អែកលើកម្មវត្ថុដែលត្រូវបានធានារ៉ាប់រង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលប៉ះពាល់សរុប» មានន័យដូចម្ដេច ?


ផលប៉ះពាល់សរុប


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ផលប៉ះពាល់ដែលរួមបញ្ចូលផលប៉ះពាល់គ្រប់វិស័យនិង ឬតំបន់នានា។ ​ដើម្បីវាយតម្លៃផលប៉ះពាល់នេះបាន​ ទាមទារឲ្យមានចំណេះដឹង (ឬការសន្មត)​ អំពីសារៈសំខាន់ធៀបនៃផលប៉ះពាល់ផ្សេងៗគ្នា ។ ឧទាហរណ៍ៈ ចំនួនប្រជាជនសរុបដែលទទួលរងផលប៉ះពាល់ ឬតម្លៃសេដ្ឋកិច្ចសរុប ហើយជាទូទៅអាស្រ័យនឹងពេលវេលា ទីកន្លែង និង/ ឬទៅតាមវិស័យ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលប៉ះពាល់ផ្ទួន» មានន័យដូចម្ដេច ?


ផលប៉ះពាល់ផ្ទួន


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ផលប៉ពាល់បរិស្ថាន​ និង/ ឬផលប៉ះពាល់ដែលពាក់ព័ន្ធនឹងអាកាសធាតុ កើតចេញពីគម្រោងអភិវឌ្ឍន៍ផ្សេងគ្នា ដែលបន្ថែមទៅលើផលប៉ះពាល់នៃការអភិវឌ្ឍដែលមានស្រាប់ ។ ផលប៉ះពាល់នីមួយៗអាចនឹងមិនបង្កបញ្ហាធំដុំទេ ប៉ុន្តែបើសរុបផលប៉ះពាល់នីមួយៗបញ្ចូលគ្នាអាចបង្កជាបញ្ហាធ្ងន់ធ្ងរ ។​


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលប៉ះពាល់ ( នៃការប្រែប្រួលអាកាសធាតុ)» មានន័យដូចម្ដេច ?


ផលប៉ះពាល់ ( នៃការប្រែប្រួលអាកាសធាតុ)


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា “ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ មកលើប្រព័ន្ធធម្មជាតិនិងមនុស្ស ។ ដោយផ្អែកលើការពិចារណាពីបន្សុំា គេអាចបង្ហាញភាពខុសគ្នារវាងផលប៉ះពាល់ជាសក្ដានុពល និងផលប៉ះពាល់ដែលនៅសេសសល់ ដូចខាងក្រោម៖ -ផលប៉ះពាល់ជាសក្ដានុពលៈ ផលប៉ះពាល់ទាំងអស់ដែលអាចកើតឡើងនៅក្នុងព្យាករការប្រែប្រួលអាកាសធាតុដោយមិនគិតពី បន្សុំា ។ ​​​​​​​​​​​​ផលប៉ះពាល់ដែលនៅសេសសល់ៈ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុដែលអាចកើតឡើងបន្ទាប់ពីបន្សុំា ។ “


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលប៉ូតង់ស្យែលបំបែក» មានន័យដូចម្ដេច ?


ផលប៉ូតង់ស្យែលបំបែក


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ការផ្លាស់ប្ដូរក្នុងការបំបែកនៃអេឡិចត្រូលីតខ្សោយបង្កឡើងដោយដែនអេឡិចទ្រិចខ្លាំង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលបំណិត» មានន័យដូចម្ដេច ?


ផលបំណិត


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ផលិតផលរាវនៃបំណិតដែលកកើតឡើងដោយចំហាយក ជាញើស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលបន្ថែម» មានន័យដូចម្ដេច ?


ផលបន្ថែម


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពី ប្រភពបញ្ចេញ ឬការបង្កើនការស្រូបយកឧស្ម័នផ្ទះកញ្ចក់ដោយ អាងបង្ខាំង ដែលជាការបន្ថែមទៅនឹងអ្វីដែលអាចកើតឡើង ក្នុងករណីអវត្តមានសកម្មភាពគម្រោង ការអនុវត្តរួមគ្នា ឬយន្តការអភិវឌ្ឍស្អាត ដូចដែលបានចែងក្នុងមាត្រានៃពិធីសារក្យូតូស្ដីពី ការអនុវត្តរួមគ្នា និងក្នុងយន្តការអភិវឌ្ឍស្អាត ។ ពាក្យនេះអាវត្រូវបានប្រើប្រាស់ទូលំទូលាយដោយគ្រប់ដណ្ដប់លើផ្នែកហិរញ្ញវត្ថុ វិនិយោគ និងបច្ចេកវិទ្យា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលនៃអំពើពុករលួយ» មានន័យដូចម្ដេច ?


ផលនៃអំពើពុករលួយ


👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា ទ្រព្យណាក៏ដោយ ដែលបានមកពី ឬទទួលបានដោយផ្ទាល់ ឬដោយប្រយោល តាមរយៈការប្រព្រឹត្តអំពើពុករលួយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលនៃបទល្មើស» មានន័យដូចម្ដេច ?


ផលនៃបទល្មើស


👉ថ្នាក់ពាក្យជា ឧស្សាហកម្មហិរញ្ញវត្ថ
មានន័យថា ទ្រព្យសម្បត្តិណាដែលបាន ឬទទួលដោយផ្ទាល់ ឬដោយប្រយោលតាមរយៈការប្រព្រឹត្តបទល្មើសឧក្រិដ្ឋ ឬបទល្មើសមជ្ឈិម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលនេសាទកែច្នៃ» មានន័យដូចម្ដេច ?


ផលនេសាទកែច្នៃ


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ផលនេសាទដែលបានឆ្លងកាត់ការកែច្នៃរួចហើយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលធៀបលំនឹង» មានន័យដូចម្ដេច ?


ផលធៀបលំនឹង


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ១.ក្នុងប្រព័ន្ធមួយទំនាក់ទំនងនៃសមាមាត្ររបស់ភាគផ្សំផេ្សងគ្នា (ឧស្ម័ន វត្ថុរាវ)នៅលក្ខ័ណ្ឌលំនឹង។
២.មើលផលធៀប រំហួតលំនឹង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលធៀបរំហួតលំនឹង» មានន័យដូចម្ដេច ?


ផលធៀបរំហួតលំនឹង


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ក្នុងល្បាយលំនឹងចំហាយ-វត្ថុរាវផលធៀបប្រភាគ ជាម៉ូលនៃសមាសភាគក្នុងផាសចំហាយ (y) ទៅនឹងប្រភាគជាម៉ូលនៃសមាសភាគដូចគ្នាក្នុងផាសរាវ (x) ឬ y/x = K (K ជាមេគុណ)។ គេហៅម្យ៉ាង ទៀតថា ផលធៀបលំនឹង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលធៀបរបាយ» មានន័យដូចម្ដេច ?


ផលធៀបរបាយ


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ផលធៀបនៃកំហាប់ ធាតុរលាយផ្ដលអោយក្នុងមាឌ សើ្មគា្ននៃធាតុរំលាយពីរដែលមិនរលាយចូលគា្នបន្ទាប់ពីល្បាយនោះត្រូវបាន ក្រឡុក និងបង្កើតឡើងនូវលំនឹង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលធម្មជាតិ» មានន័យដូចម្ដេច ?


ផលធម្មជាតិ


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ផលិតផលដែលកើតអំពីដីធ្លី ឬកូនសត្វស្រុកដែលកើតពីមេបាវា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលទុនពីសេវា» មានន័យដូចម្ដេច ?


ផលទុនពីសេវា


👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា ចូលមើលពាក្យ៖ ចំណូលមិនមែនសារពើពន្ធ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលទុននៃទ្រព្យសម្បត្តិក្រុង ស្រុក» មានន័យដូចម្ដេច ?


ផលទុននៃទ្រព្យសម្បត្តិក្រុង ស្រុក


👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា ចូលមើលពាក្យ៖ ចំណូលមិនមែនសារពើពន្ធ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលទុន» មានន័យដូចម្ដេច ?


ផលទុន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម.ព. ប្រតិលាភ) ។
👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ផល ឬចំណេញដែលកើតមកពីប្រាក់ទុន ឬពីមូលនិធិដែលគេយកទៅប្រកបមុខរបរណាមួយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលតបអាល់បេដូ» មានន័យដូចម្ដេច ?


ផលតបអាល់បេដូ


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ផលតបអាកាសធាតុដែលជាប់ពាក់ព័ន្ធនឹងការប្រែប្រួលអាល់បេដូ របស់ផែនដី ហើយជាទូទៅ ជាការប្រែប្រួលរបស់ មណ្ឌលកំណក ដែលមានកម្រិតអាល់បេដូខ្ពស់ ( ០៨) ធៀបនឹងកម្រិតអាល់បេដូមធ្យមនៃផ្ទៃផែនដី ( ០៣ )។ ក្នុងលក្ខខណ្ឌអាកាសធាតុក្ដៅជាងមុន មណ្ឌលកំណក ត្រូវបានប្រមើលមើលឃើញថានឹងរួមតូច ហើយអាល់បេដូទាំងមូលរបស់ផែនដីនឹងថយចុះ ឬរួមតូច ហើយធ្វើឲ្យផ្ទៃផែនដីនឹងស្រូបយក កាំរស្មីព្រះអាទិត្យ កាន់តែច្រើនឡើងនាំឲ្យមានកំណើនកម្ដៅផែនដីកាន់តែខ្លាំង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលតបអាកាសធាតុ» មានន័យដូចម្ដេច ?


ផលតបអាកាសធាតុ


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ដំណើរការដែលអាចបង្កើន ឬបន្ថយឥទ្ធិពលនៃកម្លាំងអាកាសធាតុ ។ ផលតបដែលបង្កើនកម្ដៅដំបូងត្រូវបានហៅថា “ផលតបវិជ្ជមាន” ហើយផលតបដែលបន្ថយកម្ដៅដំបូងត្រូវបាន ហៅថា “ផលតបអវិជ្ជមាន” ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលតបពពក» មានន័យដូចម្ដេច ?


ផលតបពពក


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ផលតបអាកាសធាតុពាក់ព័ន្ធនឹងការប្រែប្រួលផ្នែកខ្លះនៃគុណភាពពពក ដែលឆ្លើយតបទៅនឹងការប្រែប្រួលបរិយាកាសផ្សេងៗ ។ ការស្វែងយល់អំពីផលតបពពក និងការកំណត់ទំហំ និងសញ្ញារបស់វា ទាមទារឲ្យមានការយល់ដឹង ថាតើការប្រែប្រួលអាកាសធាតុប្រហែលប៉ះពាល់ដល់វិសាលគមន៍នៃប្រភពពពក បំណែក និងកម្ពស់គុណភាពនៃចំណាំងរស្មីរបស់វា ហើយការប៉ាន់ប្រមាណអំពីឥទ្វិពលនៃការប្រែប្រួលទាំងនេះទៅលើលំនឹងថាមពល ដែលបញ្ចេញកាំរស្មីរបស់ផែនដីយ៉ាងដូចមេ្ដច នាពេលបច្ចុប្បន្ននេះ ផលតបពពកក៏នៅតែជាប្រភពដ៏ធំមួយនៃភាពមិនប្រាកដប្រជាទៅនឹងភាពរួសនៃអាកាសធាតុដែលបានប្រមើលឃើញ​។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលដែនអគ្គិសនី» មានន័យដូចម្ដេច ?


ផលដែនអគ្គិសនី


👉ថ្នាក់ពាក្យជា គីមី
មានន័យថា មើល Stark effect ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលដន» មានន័យដូចម្ដេច ?


ផលដន


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ភាពខុសគ្នានៃប៉ូតង់ស្យែលដែលបណ្ដាលមកពីចលនាភាគលិ្អតឆ្លងកាត់ទឹក។ ប៉ូតង់ស្យែលនេះកើតមានរវាងភាគលិ្អត និងទឹក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលច្រោះ» មានន័យដូចម្ដេច ?


ផលច្រោះ


👉ថ្នាក់ពាក្យជា គីមី
មានន័យថា វត្ថុរាវថ្លាបានមកដោយការច្រោះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលចិត្ត» មានន័យដូចម្ដេច ?


ផលចិត្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.បា. ) ចិត្តដែលបានសម្រេចលោកុត្តរផល( ហៅបានតាំងអំពីសោតាបត្តិផលរៀងដល់អរហត្តផល ) , ជាគូគ្នានឹង មគ្គចិត្ត (ព. ពុ. សម្រាប់ប្រើខាងលោកុត្តរធម៌ ), ផលញាណ(ផៈល៉ៈញាន) ន.( បា. ផលញ្ញាណ; សំ. ផលជ្ញាន ) ប្រាជ្ញាដែលឆ្លុះឃើញលោកុត្តរផល ( ព. ពុ. ជាគូគ្នានឹង មគ្គញាណ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលគត» មានន័យដូចម្ដេច ?


ផលគត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជនអ្នកទើបបានសញ្ញាបត្រ ទទួលយសសក្តិ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលកាល» មានន័យដូចម្ដេច ?


ផលកាល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា.) រដូវឈើមានផ្លែ
ឧទាហរណ៍៖ សម័យនេះជាផលកាល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផលការ» មានន័យដូចម្ដេច ?


ផលការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការចេញផ្លែ និងរដូវផ្លែឈើ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផល ផលិតផលជលផល» មានន័យដូចម្ដេច ?


ផល ផលិតផលជលផល


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ផលដែលគេរុករក និងប្រមូលយកវាពីធម្មជាតិ មានវារីសត្វ និងវារីរុក្ខជាតិ ដូចជា មច្ឆជាតិ ផ្កាថ្ម សារាយជាដើម ដែលអាចហៅបានថាជាផលជលផល។ ពេលដែលគេយកផលរុករកប្រមូលយកបានពីធម្មជាតិទៅកែច្នៃ គេនឹងទទួលបានផលិតផលកែច្នៃផលជលផល (ផលិតផលជលផល) ដែលមានជាអាទិ៍ ផលនេសាទកែច្នៃ (ប្រហុក ផ្អក ត្រីឆ្អើរ ត្រីងៀត បង្គារក្រៀម។ល។) ឬសារាយក្រៀមជាដើម។ ផលិតផលកែច្នៃផលជលផលទាំងនេះពុំរាប់បញ្ចូលនូវផលិតផលទាំងឡាយណាដោយរោងចក្រធុនតូច ធំ មធ្យម សិប្បកម្មដែលបានធ្វើការវេចខ្ចប់ច្រកចូលក្នុងកំប៉ុង ឬកែវ ដបបិទជិត ឬមានសម្បកវេចខ្ចប់បិទជិតដែលការពារបាននូវការចម្លងមេរោគផ្សេងៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផល» មានន័យដូចម្ដេច ?


ផល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ផ្លែ; សេចក្ដីចម្រើន; លាភ; ចំណេញ; រង្វាន់; សម្បត្តិ; សេចក្ដីរុងរឿង; ការដុះដាល; ប្រយោជន៍ដែលបានសម្រេចហើយ; អ្វីៗដែលកើតមកអំពីហេតុ; សុខទុក្ខដែលកើតអំពីកម្ម; លេខល័ព្ធ។
ឧទាហរណ៍៖ ឆ្នាំនេះសារពើដំណាំមានផលល្អជាងឆ្នាំមុន; ខ្ញុំខំប្រឹងធ្វើការណាស់ ប៉ុន្តែមិនសូវមានផលប៉ុន្មាន; កម្មឲ្យផល; ផលបុណ្យពីព្រេងនាយ; បានសម្រេចមគ្គផល ។ ល ។

                      ផលកាល (ផៈល៉ៈ—) ន. (សំ. បា.) រដូវឈើមានផ្លែ : សម័យនេះជាផលកាល ។ ផលចិត្ត (ផៈល៉ៈចិត) ន. (សំ.បា. )ចិត្តដែលបានសម្រេចលោកុត្តរផល( ហៅបានតាំងអំពីសោតាបត្តិផលរៀងដល់អរហត្តផល ) , ជាគូគ្នានឹង មគ្គចិត្ត (ព. ពុ. សម្រាប់ប្រើខាងលោកុត្តរធម៌ ), ផលញាណ(ផៈល៉ៈញាន) ន.( បា. ផលញ្ញាណ; សំ. ផលជ្ញាន ) ប្រាជ្ញាដែលឆ្លុះឃើញលោកុត្តរផល ( ព. ពុ. ជាគូគ្នានឹង មគ្គញាណ ) ។ផលព្រឹក្ស (ផៈល៉ៈព្រឹក) ន. ( សំ. ផលវ្ឫក្ស; បា. ផលរុក្ខ ) ឈើដែលមានផ្លែ គឺឈើដែលបញ្ចេញផ្កាហើយកកើតជាផ្លែផង ។ ព.ផ្ទ. បុប្ផព្រឹក្ស ឬ បុស្បព្រឹក្ស ។ ផលសម្បទា ឬ ផលសម្ប័ទ(ផៈល៉ៈស័មប៉ៈទា ឬ —ស័ម-ប័ត) ន.(បា. ផលសម្បទា; សំ. ផលសំបទ៑ ឬ—សម្បទ៑) ការបរិបូណ៌ដោយផល, ការចម្រើនផល ។ ផលសិទ្ធិ (ផៈល៉ៈសិត-ធិ ឬ —សិត) ន. ( សំ. បា. ) ការសម្រេចផល ។ផលានិសង្ស (ផៈល៉ានិសង់) ន. ( បា. > ផល + អានិសំស ) អានិសង្សនៃផល, ការហូរមកនៃផល គឺសេចក្តីសុខសេចក្តីចម្រើនដែលកើតអំពីផលនៃអំពើល្អ ។ផលានុផល (ផៈល៉ានុផល់) ន. ( បា. ផល + អនុផល ) ផ្លែនិងផ្លែតាមលំដាប់, ផ្លែមុននិងផ្លែក្រោយ; ផ្លែធំនិងផ្លែតូច ។ពាក្យនេះ តាមទម្លាប់ដែលប្រើមក គឺសំដៅយកផលដំណាំសំខាន់ៗ ដូចជាស្រូវ, ពោត ដែលប្រើជាអាហារចាំបាច់ និងផលដំណាំបន្ទាប់បន្សំរាយរងផ្សេងៗ ដូចជាល្មុត, ស្វាយ ចេក ជាដើម : ឆ្នាំនេះ ផលានុផលគ្រប់ប្រភេទនៅប្រទេសយើងបានចម្រើនកើនជាងឆ្នាំមុន ។ ផលាផល (ផៈល៉ាផល់) ន. ( សំ. បា. ) ផ្លែតូចនិងផ្លែធំ ( ផ្លែឈើតូចធំ ) : ស្វែងរកផលាផលជាអាហារ ។ ផលារាម (ផៈល៉ារ៉ាម) ន. ( សំ. បា. <ផល + អារាម ) សួនឈើមានផ្លែ, ចម្ការដំណាំមានផ្លែ ។ ផលាហារ (ផៈល៉ា—) ន. ( សំ. បា. ) ផ្លែជាអាហារ, ផ្លែឈើសម្រាប់ប្រើជាអាហារ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផរុសសព្ទ» មានន័យដូចម្ដេច ?


ផរុសសព្ទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ផរុស + សទ្ទ , សំ. បរុឞឝព្ទ ) សូរសព្ទអាក្រក់គឺពាក្យទ្រគោះ, ពាក្យជេរ, ប្រទេច ដែលឮខ្លាំងៗរឿយៗមិនដាច់សូរ ( សរសេរ បរុសសព្ទ ជិតដើមកំណើកពាក្យសំស្រ្កឹតជាង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផរុសវាទ» មានន័យដូចម្ដេច ?


ផរុសវាទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព ផរុសវាចា )


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផរុសវាចា» មានន័យដូចម្ដេច ?


ផរុសវាចា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. បរុឞវាច បរុឞវាចា ឬ បរុឞវាទ ) សម្តីអាក្រក់ ឬពាក្យទ្រគោះ, ពាក្យទ្រគោះបោះបោក, ពាក្យគ្រោតគ្រាត ( ម.ព. វចីទុច្ចរិត ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផរណាបីតិ» មានន័យដូចម្ដេច ?


ផរណាបីតិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) បីតិដែលកើតផ្សព្វផ្សាយជ្រួតជ្រាបសព្វសព៌ាង្គកាយ ( ពាក្យសម្រាប់ប្រើក្នុងសមថភាវនា ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផម៉ាលីតេ» មានន័យដូចម្ដេច ?


ផម៉ាលីតេ


👉ថ្នាក់ពាក្យជា គីមី
មានន័យថា មាត្រដ្ឋានកំហាប់ដែលផ្ដល់ចំនួនមាសរូបមន្ដធាតុរលាយក្នុង ១លីត្រ សូលុយស្យុង។ គេសរសេរជា F មានលេខនៅមុខសំរាប់បង្ហាញកំហាប់ ធាតុរលាយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផម៉ាត» មានន័យដូចម្ដេច ?


ផម៉ាត


👉ថ្នាក់ពាក្យជា គីមី
មានន័យថា សមាសធាតុផ្ទុកក្រុមនាទី HCOO ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផមីល» មានន័យដូចម្ដេច ?


ផមីល


👉ថ្នាក់ពាក្យជា គីមី
មានន័យថា រ៉ាឌីកាល់អាស៊ីតផមិច HCOO- នេះជាលក្ខណ៉របស់អាល់ដេអ៉ីត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផត» មានន័យដូចម្ដេច ?


ផត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើពោះឲ្យខូងចុះ, ឲ្យញោចចូលក្នុងដោយប្រឹង។
ឧទាហរណ៍៖ ផតពោះ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលខូង, ទ្រុឌចូល។
ឧទាហរណ៍៖ ថ្ពាល់ផត, សាច់ផត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផង់» មានន័យដូចម្ដេច ?


ផង់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កម្ទេចដែលល្អិតម៉ដ្ឋ ។
ឧទាហរណ៍៖ ផង់អង្កាញ់, ផង់ដីស ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលល្អិតម៉ដ្ឋ, ម៉ដ្ឋស្លុង។
ឧទាហរណ៍៖ ល្អិតផង់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផង» មានន័យដូចម្ដេច ?


ផង


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ជាមួយ, នឹង, ទាំង; ខ្លះ; ដែរ។
ឧទាហរណ៍៖ វាយផងជេរផង; ចានផងឆ្នាំងផង; ខ្វាក់ផងថ្លង់ផង; ជួយគ្នាផង; ឲ្យខ្ញុំទៅផង ។

                     ពួកផង ពួកជាមួយ, ពួកដែលចូលគំនិតឬចូលដៃជាមួយ ។ អ្នកផង, ជនផង, អ្នកផងទាំងពួង, មហាជន, ជនានុជន, ពួកជន, អ្នកទាំងពួង ។ អ្នកស្រុកភូមិផងរបងជាមួយ អ្នកស្រុកដែលនៅភូមិរួមរបងជាមួយគ្នា ។

👉ថ្នាក់ពាក្យជា អាយតនិបាត
មានន័យថា នៃ ។ ព. សា. សម្រាប់ប្រើជាជំនួសពាក្យ នៃ ជាសាមីសម្ពន្ធ ។
ឧទាហរណ៍៖ នេះរបស់ផងខ្ញុំ, នុ៎ះរបស់ផងប្អូនខ្ញុំ ។

                     និយាយកញ្ឆក់ជា ផង់ ក៏មាន ។
មានន័យថា របស់ផង់ខ្ញុំ; ក្លាយមកទៀតថា ផន់ ឬ ផិន ក៏មាន : របស់ផន់ខ្ញុំ, របស់ផិនខ្ញុំ ( ប្រើតាមធ្លាប់, ប៉ុន្តែត្រូវសរសេរ ផង ទើបត្រឹមត្រូវ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផគ្គុនី» មានន័យដូចម្ដេច ?


ផគ្គុនី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ផាល្គុនី ) ឈ្មោះផ្កាយមួយប្រភេទ។
ឧទាហរណ៍៖ ផ្កាយផគ្គុនី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផគ្គុណ» មានន័យដូចម្ដេច ?


ផគ្គុណ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ផល្គុន ឬ ផាល្គុន) ឈ្មោះខែទី៤ ប្រើតាមចន្ទគតិ ។ ច្រើនប្រើជា ផល្គុន ជាង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ» មានន័យដូចម្ដេច ?



មានន័យថា ព្យញ្ជនៈទី ២ ក្នុងវគ្គទី ៥ ជាឱដ្ឋជៈ មានសំឡេងកើតត្រង់រឹមបបូរមាត់ ជាធនិត-អឃោសៈ ខាងសំស្ក្រឹតនិងបាលីមានសំឡេងជា ប៉្ហៈ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្អូន» មានន័យដូចម្ដេច ?


ប្អូន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដែល​ទីទៃ​ពី​បង គឺ​អ្នក​កើត​ក្រោយ ដែល​ឃើញ​ពន្លឺ​ព្រះ​អាទិត្យ​ក្រោយ ដែល​មាន​អាយុ​តិច​ជាង​បង
ឧទាហរណ៍៖ ប្អូន​ប្រុស ប្អូន​ស្រី ប្អូន​បង្កើត ប្អូន​បង្កើត​ពោះ​មួយ ប្អូន​បង្កើត​ម្ដាយ​ទីទៃ; ប្អូន​បង្កើត​ឪពុក​ទីទៃ; ប្អូន​ថ្លៃ​ប្រុស ប្អូន​ថ្លៃ​ស្រី; ប្អូន​ជីដូន​មួយ ប្អូន​ជីទួត​មួយ ប្អូន​ជីលួត​មួយ ប្អូន​ធម៌ ប្អូន​សុំ…។ ពាក្យ​ទំយើ​ថា អូន (ម. ព. បង ទៀត​ផង)។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះអនុជ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្លោត» មានន័យដូចម្ដេច ?


ប្លោត


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​មាន​អាការ​លោត​រំលង ឬ​បោល​លោត​ៗ ផ្លោះ​ៗ ដោយ​រហ័ស​ភ្លែត។ ម. ព. ប៉ប្លោត ឬ ប៉ផ្លោត ត​ផង។ ផ្លោត។
ឧទាហរណ៍៖ កង្កែប​លោត​ប្លោត ទន្សាយ​បោល​ប្លោត​ៗ; លោត​ប្លោត​ចុះ ប្លោត​ឡើង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖