Posted on Leave a comment

តើពាក្យ «ប្លោញៗ» មានន័យដូចម្ដេច ?


ប្លោញៗ


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា អំពី​អាការ​ទំពា​ផ្ញោញ​ៗ តែ​រង្វើល​ៗ យឺត​ៗ។
ឧទាហរណ៍៖ ទំពា​ប្លោញ​ៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្លោង» មានន័យដូចម្ដេច ?


ប្លោង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បោះ​ ឬ​ចោល​ឲ្យ​ខ្ពស់​ឡើង​ទៅ​លើ​សំដៅ​ទៅ​ខាង​មុខ​រំលង​អ្វី​ៗ​ដែល​ខ្ពស់ ។
ឧទាហរណ៍៖ ប្លោង​ទៅ​លើ; ចោល​ប្លោង បោះ​ប្លោង។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា បោះ​ ឬ​ចោល​ឲ្យ​ខ្ពស់​ឡើង​ទៅ​លើ​សំដៅ​ទៅ​ខាង​មុខ​រំលង​អ្វី​ៗ​ដែល​ខ្ពស់ ។
ឧទាហរណ៍៖ ប្លោងទៅលើ; ចោលប្លោង, បោះប្លោង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្លោក» មានន័យដូចម្ដេច ?


ប្លោក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ថង់, ថង់ក្រពះ; ស្បែកដែលមានសណ្ឋានជាថង់ ។
ឧទាហរណ៍៖ ប្លោកត្រី, ប្លោកជ្រូក ។ ពងប្លោក ( ព. សា. ) អណ្ឌ : ( ពងល្វា ) ។

                      ឈ្មោះត្រកៀតមួយប្រភេទ ។
ឧទាហរណ៍៖ ត្រកៀតប្លោក ( ហៅ កំប្លោក ក៏បាន, ហៅ ត្រកៀតប៉ោង ក៏បាន ) ។

                      ឈ្មោះម្ទេសមួយប្រភេទផ្លែធំៗ ។
ឧទាហរណ៍៖ ម្ទេសប្លោក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្លែមៗ» មានន័យដូចម្ដេច ?


ប្លែមៗ


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា អំពីអាការបញ្ចេញអណ្ដាតលិទ្ធបបូរមាត់រឿយៗ
ឧទាហរណ៍៖ លិទ្ធអណ្ដាតប្លែមៗ ឬ ព្លែមៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្លែន» មានន័យដូចម្ដេច ?


ប្លែន


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ព. បុ.) ដែល​ប៉េង កេង កាង ។
ឧទាហរណ៍៖ ឆ្អែតប្លែនពោះ, ស៊ីទាល់តែប្លែនពោះ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍ 
មានន័យថា (ព. បុ.) ដែល​ប៉េង កេង កាង ។
ឧទាហរណ៍៖ ឆ្អែត​ប្លែន​ពោះ ស៊ី​ទាល់​តែ​ប្លែន​ពោះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្លែង» មានន័យដូចម្ដេច ?


ប្លែង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រែ បែរ ឃ្លាត បែក​ចាក​ភាព​ដើម​ ឬ​ចាក​ភេទ​ដើម។
ឧទាហរណ៍៖ ប្លែង​ខ្លួន ប្លែង​ភេទ (ម. ព. ក្លែង ផង)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្លែក» មានន័យដូចម្ដេច ?


ប្លែក


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ចម្លែក។
ឧទាហរណ៍៖ មនុស្សប្លែក, របស់ប្លែក; ចេះប្លែក, យល់ប្លែកពីគេ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ចម្លែក។
ឧទាហរណ៍៖ មនុស្ស​ប្លែក របស់​ប្លែក; ចេះ​ប្លែក យល់​ប្លែក​ពី​គេ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្លេះប្លោះ» មានន័យដូចម្ដេច ?


ប្លេះប្លោះ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ឡេះឡោះ​ដោយ​អាការ​ប្រឡែង​លេង​ ឬ​ក្រមាច់​ក្រមើម។
ឧទាហរណ៍៖ ឫក​ប្លេះប្លោះ សម្ដី​ប្លេះប្លោះ និយាយ​ប្លេះប្លោះ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ឡេះឡោះ​ដោយ​អាការ​ប្រឡែង​លេង​ ឬ​ក្រមាច់​ក្រមើម។
ឧទាហរណ៍៖ ឫក​ប្លេះប្លោះ សម្ដី​ប្លេះប្លោះ និយាយ​ប្លេះប្លោះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្លេងប្លោង» មានន័យដូចម្ដេច ?


ប្លេងប្លោង


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​អណ្តែត​ឃ្លេងឃ្លោង​ប៉េលប៉ាល។
ឧទាហរណ៍៖ អណ្ដែត​ប្លេងប្លោង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្លេង» មានន័យដូចម្ដេច ?


ប្លេង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សណ្ដូន​ពន្លិច​ក្នុង​ទឹក ដើម្បី​ឲ្យ​ស្លាប់ ឬ​ឲ្យ​បាត់​សូន្យ។
ឧទាហរណ៍៖ ចង​ឆ្កែ​ និង​ដុំ​ថ្ម​ដោយ​ខ្សែ​ប្លេង​ក្នុង​ទឹក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្លៀវ» មានន័យដូចម្ដេច ?


ប្លៀវ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ស. ប្លិវ អ. ថ. ព្លិវ ប្រើជា កិ. “រសាត់, អណ្ដែត ទៅតាមខ្យល់” ) ដែលរហ័សណាស់ ( ភ្លែត )
ឧទាហរណ៍៖ រហ័ស​ប្លៀវ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្លៀកៗ» មានន័យដូចម្ដេច ?


ប្លៀកៗ


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា អំពី​អាការ​ក្រឡេក​មៀង​មើល ឬ​សម្លឹង​មើល​យ៉ាង​ស្បើយ ឬ​ជើយ តែ​មើល​មិន​លែង។
ឧទាហរណ៍៖ មើល​ប្លៀក​ៗ; សម្លឹង​ប្លៀក​ៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្លើកៗ» មានន័យដូចម្ដេច ?


ប្លើកៗ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​អាការ ឬ​លំនាំ​ដំណើរ​រហើត​ៗ ស្រាល​ៗ
ឧទាហរណ៍៖ ដើរប្លើកៗ; ដំណើរប្លើកៗ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​មាន​អាការ ឬ​លំនាំ​ដំណើរ​រហើត​ៗ ស្រាល​ៗ
ឧទាហរណ៍៖ ដើរ​ប្លើក​ៗ; ដំណើរ​ប្លើក​ៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្លួក» មានន័យដូចម្ដេច ?


ប្លួក


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ដោយ​ផុង​ ឬ​ដោយ​បុក​នឹង​អ្វី​ៗ​ដែល​ជ្រាយ ជ្រៅ។ ផ្លួក។
ឧទាហរណ៍៖ ផុង​ប្លួក ដើរ​លុយ​ភក់​ប្លួក​ៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្លូច» មានន័យដូចម្ដេច ?


ប្លូច


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​រឥល​ចាប់​កាន់​មិន​ជាប់។
ឧទាហរណ៍៖  រឥល​ប្លូច ចេញ​ប្លូច។ផ្លូច។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្លូកៗ» មានន័យដូចម្ដេច ?


ប្លូកៗ


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( ម. ព. ប្លូក ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្លូក» មានន័យដូចម្ដេច ?


ប្លូក


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ដោយ​ធ្លាក់​អ្វី​ដែល​តូច​ធ្ងន់​ទៅ​ក្នុង​ទឹក​ ឬ​លុយ​ទឹក​លើក​ជើង​ខ្ពស់​ៗ។
ឧទាហរណ៍៖ ធ្លាក់​កាំបិត​បត់​ទៅ​ក្នុង​ទឹក​ប្លូក លុយ​ទឹក​ប្លូក​ៗ។ ប្លូកៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្លុងៗ» មានន័យដូចម្ដេច ?


ប្លុងៗ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​ពន្លឺ​តូច​ត្រឡុង​មើល​ពី​ចម្ងាយ​ទៅ​ឃើញ​ម្ដង​ៗ ឬ​ឃើញ​ច្បាស់​ៗ ព្រឹល
ឧទាហរណ៍៖ ភ្លើងប្លុងៗ; មើលទៅឃើញប្លុងៗ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​មាន​ពន្លឺ​តូច​ត្រឡុង​មើល​ពី​ចម្ងាយ​ទៅ​ឃើញ​ម្ដង​ៗ ឬ​ឃើញ​ច្បាស់​ៗ ព្រឹល
ឧទាហរណ៍៖  ភ្លើង​ប្លុង​ៗ; មើល​ទៅ​ឃើញ​ប្លុង​ៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្លុង» មានន័យដូចម្ដេច ?


ប្លុង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. ប្លង អ. ថ. ប្លុង “ដាក់ចុះ, លះបង់, ចោល; ពិចារណា; ទុកចិត្ត, ស៊ប់ចិត្ត; រំលាយសព . . .” ) លបដាក់អ្វីៗ មិនឲ្យគេដឹងឈ្មោះខ្លួន : ប្លុងឆ្នោត, ប្លុងសំបុត្រ; ចោរយករបស់មកប្លុងឲ្យវិញ ។ ដាក់វត្ថុអ្វីមួយឲ្យជាទេយ្យទានចំពោះបព្វជិត ដោយមិនបាច់ប្រគេនផ្ទាល់ គ្រាន់តែឲ្យសញ្ញាឲ្យលោកទស់យក ឬលបដាក់ឲ្យលោកទស់យកដោយមានធ្វើសញ្ញាឲ្យដឹងថា ខ្លួនបរិច្ចាគឲ្យជាទានហើយ : យកចីវរមួយត្រៃទៅដាក់ប្លុងក្នុងវត្តចំពោះសង្ឃ ។ ប្លុងខ្លួន ប្រគល់ខ្លួនស៊ប់ ។ ប្លុងចិត្ត ចុះចិត្តស៊ប់, ជឿស៊ប់ ។ ប្លុងជីវិតជាមួយ ស៊ូស្លាប់ជាមួយ ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះស្មៅទឹកមានដើមមូលៗ មានមើមប្រើជាអាហារបាន ។
ឧទាហរណ៍៖ មើមប្លុង ។

                      បណ្ដូលដើមស្រូវដែលចេញជាស្លឹកមូលៗ ពាយខូចលែងចេញផ្កាក៏ហៅ ប្លុង ដែរ ។
ឧទាហរណ៍៖ ស្រូវកើតប្លុង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្លុកប្រមូលផល» មានន័យដូចម្ដេច ?


ប្លុកប្រមូលផល


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ឯកតាគ្រប់គ្រងតូចបំផុតនៅក្នុងព្រៃគុប ដែលមានមុខងារសម្រាប់ត្រួតពិនិត្យលើកិច្ចដំណើរការប្រមូលផលព្រៃឈើ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្លុក» មានន័យដូចម្ដេច ?


ប្លុក


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ដោយ​បោះ ឬ​ទម្លាក់​អ្វី​ៗ​ទៅ​ក្នុង​រណ្ដៅ ក្នុង​រន្ធ ជាដើម។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ចូល​ភ្លាម​ក្នុង​បន្ទប់​ជាដើម។
ឧទាហរណ៍៖ ចូល​ប្លុក​ក្នុង​បន្ទប់។

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ឯកតាគ្រប់គ្រងដ៏តូចបំផុត ហើយមានមុខងារជាឯកតាមួយសម្រាប់ត្រួតពិនិត្យលើកិច្ចដំណើរការអាជីវកម្មប្រមូលផលព្រៃឈើ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្លឺម» មានន័យដូចម្ដេច ?


ប្លឺម


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដែល​ស្រាប់​តែ​លេច​មក​ពី​ក្នុង​ទី​កំបាំង​ភ្នែក ឬ​ដែល​ខាន​ឃើញ​យូរ ស្រាប់​តែ​មក​ដល់ ។
ឧទាហរណ៍៖  លោ​តែ​លេច​ប្លឺម​មក។

                    ដែល​មើល​ពី​ចម្ងាយ​ទៅ​ឃើញ​ម្ដង​ៗ ដោយ​កំបាំង​នឹង​អ្វី​ៗ​ម្ដង​ៗ។
ឧទាហរណ៍៖ ដើរ​ប្លឺម​ៗ មើល​ទៅ​ឃើញ​ប្លឺម​ៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្លឹកៗ» មានន័យដូចម្ដេច ?


ប្លឹកៗ


មានន័យថា (ម. ព. ប្លិក​ៗ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្លិច» មានន័យដូចម្ដេច ?


ប្លិច


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​លឿន​ ឬ​រហ័ស​ណាស់ (ភ្លែត)។
ឧទាហរណ៍៖ លឿន​ប្លិច រហ័ស​ប្លិច។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្លិកៗ» មានន័យដូចម្ដេច ?


ប្លិកៗ


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយរលកទឹកប៉ះគ្នាបន្ដិចៗជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្លាំ» មានន័យដូចម្ដេច ?


ប្លាំ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. សរសេរ ប្លាំ អ. ថ. ប្លាំ “ចំបាប់គ្នា; ខំប្រឹងធ្វើកិច្ចការដោយពេញកម្លាំងមិនគិតពីការនឿយហត់” ) ល្បងមើលឲ្យដឹងកម្លាំងគ្នាជាមុន, សាកកម្លាំងនិងសមត្ថភាពគ្នាឲ្យដឹងជាមុន ( ចំពោះតែការលេងល្បងកម្លាំងគ្នា )
ឧទាហរណ៍៖ ប្លាំចំបាប់, ប្លាំមាន់, ប្លាំត្រីក្រឹម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្លាយ» មានន័យដូចម្ដេច ?


ប្លាយ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ស. ប្លាយ ប្រើជា ន. “ចុង, ទីបំផុត” ) ដែលលើសបន្ដិចបន្ដួចពីចំនួនគត់ ។
ឧទាហរណ៍៖ អាយុ ២០ ប្លាយ, ៣០ប្លាយ, ៤០ប្លាយ, ៥០ប្លាយ ។ ល ។ ( តែត្រង់លើសពីចំនួន ១០ ទៅមិនសូវប្រើ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្លាប់» មានន័យដូចម្ដេច ?


ប្លាប់


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ដោយ​វាយ ទះ ទាត់​ជាដើម។ ផ្លាប់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្លាប» មានន័យដូចម្ដេច ?


ប្លាប


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឆៀង​ចូល​មួយ​ស្របក់ រំលែក​វេលា​ឆ្លៀត​ចូល​មួយ​ភ្លែត ហួស​ទៅ​មួយ​ភ្លែត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្លាធូ» មានន័យដូចម្ដេច ?


ប្លាធូ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ប្លាទូ អ. ថ. —ធូ ) ឈ្មោះត្រីសមុទ្រមួយប្រភេទ
ឧទាហរណ៍៖ ប្លាធូ​ចំហុយ ប្លាធូ​ចៀន; អ្នក​ស្រុក​កំពត​ហៅ ត្រី​កាម៉ុង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្លាត» មានន័យដូចម្ដេច ?


ប្លាត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( បា. បលាត “រត់ទៅហើយ, គេចឃ្លាតទៅហើយ ; ដែលរត់ , គេចឃ្លាតទៅហើយ ” ) ជ្រលួស, ជ្រួសហួស មិនត្រូវតាមកំណត់, តាមកន្លែង ដែលសំដៅ ។
ឧទាហរណ៍៖ ចាប់​ដុំ​ដី​ចោល​មាន់​ប្លាត​ទៅ​ត្រូវ​ឯ​ពាង​ទឹក។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( បា. បលាត “រត់ទៅហើយ, គេចឃ្លាតទៅហើយ ; ដែលរត់ , គេចឃ្លាតទៅហើយ ” ) ជ្រលួស, ជ្រួសហួស មិនត្រូវតាមកំណត់, តាមកន្លែង ដែលសំដៅ ។
ឧទាហរណ៍៖ ចាប់ដុំដីចោលមាន់ប្លាតទៅត្រូវឯពាងទឹក ។ ប្លាតសម្ដី ជ្រួសឬជ្រលួសសម្ដី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្លាញៗ» មានន័យដូចម្ដេច ?


ប្លាញៗ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលជ្រាយៗ រឥលៗ ផ្ដៀចៗ
ឧទាហរណ៍៖ ទំពាប្លាញៗ, សម្ដីប្លាញៗ, មាត់ប្លាញៗ ( ប្រើជា ផ្លាញៗ ក៏មាន ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលជ្រាយៗ រឥលៗ ផ្ដៀចៗ
ឧទាហរណ៍៖ ទំពាប្លាញៗ, សម្ដីប្លាញៗ, មាត់ប្លាញៗ ( ប្រើជា ផ្លាញៗ ក៏មាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្លាច់ៗ» មានន័យដូចម្ដេច ?


ប្លាច់ៗ


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( ម. ព. ប្លាច់ )។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្លាច់» មានន័យដូចម្ដេច ?


ប្លាច់


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយបុកឬរុកអ្វីៗដែលជ្រាយ ( ព. អា. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្លម» មានន័យដូចម្ដេច ?


ប្លម


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. ប្ល្ចម អ. ថ. ប្លម ) ក្លែង លាយចូលដោយបន្លំឬដោយធៀបថា ជាពិត ជាមែន ។
ឧទាហរណ៍៖ ប្លមចូលដេក, ប្លមស៊ី ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមិនពិតក្លែងបន្លំថាជាពិតដែរ ។
ឧទាហរណ៍៖ មនុស្សប្លម, របស់ប្លម, ធម៌ប្លម, សម្ដីប្លម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្លប់» មានន័យដូចម្ដេច ?


ប្លប់


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយត្របាក់, ដោយពមបោះក្នុងមាត់ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្លន់» មានន័យដូចម្ដេច ?


ប្លន់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផ្គុំឬចងគ្នាជាពួក មានគ្រឿងសស្ត្រាវុធរាល់ដៃចូលកំហែងគំរាមបៀតបៀនយកទ្រព្យគេ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្លត» មានន័យដូចម្ដេច ?


ប្លត


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ស. ប្ល្ចត អ. ថ. ប្លត ) ដែលឥតមាន, សូន្យ, ឃ្វាង, មិនប្រទះ, ទទេ
ឧទាហរណ៍៖ ថ្ងៃនេះប្លត; ដើរទៅប្លតទទេ . . . ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ស. ប្ល្ចត អ. ថ. ប្លត ) ដែលឥតមាន, សូន្យ, ឃ្វាង, មិនប្រទះ, ទទេ
ឧទាហរណ៍៖ ថ្ងៃនេះប្លត; ដើរទៅប្លតទទេ . . . ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្លង់សុរិយោដី ឬផែនទីសុរិយោដី ឬប្លង់ក្បាលដី» មានន័យដូចម្ដេច ?


ប្លង់សុរិយោដី ឬផែនទីសុរិយោដី ឬប្លង់ក្បាលដី


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ប្លង់រួមនៃដីក្នុងតំបន់ណាមួយ ដែលមន្រ្តីជំនាញសុរិយោដីបានវាស់វែង គូរ បំពេញយ៉ាងត្រឹមត្រូវ និងគ្រប់គ្រាន់ តាមបទដ្ឋានបច្ចេកទេស ហើយដាក់លេខក្បាលដី ឬដីឡូត៍យ៉ាងច្បាស់លាស់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្លង់វិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុជាតិ» មានន័យដូចម្ដេច ?


ប្លង់វិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុជាតិ


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ប្លង់ដែលកំណត់ បែងចែក និងប្រើប្រាស់ធនធានវិសាលគមន៍វិទ្យុជាតិប្រកបដោយប្រសិទ្ធភាព ស្រប តាមបទដ្ឋាន ឬស្ដង់ដារក្នុងតំបន់និងអន្តរជាតិ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្លង់លេខទូរស័ព្ទ និងអាសយដ្ឋានអេឡិចត្រូនិច» មានន័យដូចម្ដេច ?


ប្លង់លេខទូរស័ព្ទ និងអាសយដ្ឋានអេឡិចត្រូនិច


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ប្លង់ដែលពាក់ព័ន្ធនឹងការកំណត់លេខរៀងនិងអាសយដ្ឋានអេឡិចត្រូនិច។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្លង់លេខទូរគមនាគមន៍ជាតិ» មានន័យដូចម្ដេច ?


ប្លង់លេខទូរគមនាគមន៍ជាតិ


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ប្លង់ដែលត្រូវបានរៀបចំ ដើម្បីគ្រប់គ្រង និងកំណត់អំពីលេខ លេខកូដ និងសញ្ញាសម្គាល់ពិសេសទូរគមនាគមន៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្លង់តុងសត្វ» មានន័យដូចម្ដេច ?


ប្លង់តុងសត្វ


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ប្លង់តុងក្នុងទម្រង់ជាសត្វដែលស៊ីប្លង់តុងរុក្ខជាតិ ឬប្លង់តុងសត្វដទៃទៀតជាអាហារ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្លង់តុង» មានន័យដូចម្ដេច ?


ប្លង់តុង


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា មីក្រូសារពាង្គកាយដែលរស់នៅក្នុងស្រទាប់លើនៃប្រព័ន្ធទឹក ហើយមិនអាចធ្វើចលនាបញ្ច្រាសចរន្តទឹកបានទេ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្លក់ៗ» មានន័យដូចម្ដេច ?


ប្លក់ៗ


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( ម. ព. ប្លក់ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្លក់» មានន័យដូចម្ដេច ?


ប្លក់


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយធ្លាក់អ្វីតូចទៅក្នុងរន្ធ ឬដោយឆ្កែលិទ្ធទឹកជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រ៊ក» មានន័យដូចម្ដេច ?


ប្រ៊ក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះគ្រឿងភ្លេងខ្សែមួយប្រភេទមានខ្សែតែមួយ។ ឆាកប្រ៊័កធ្វើពីឫស្សីដូចម៉ិម តួស្រដៀងម៉ិម របៀបកូតក៏ដូចគ្នា តែអំបោះចងផ្នែកខាងក្រោមបន្លាយមកមាត់ដោយចោះរន្ធស៊កអំបោះតាមសាច់ស្បែកក្របីដេលគេចិតរាងមូលដូចប្រាក់កាស និងខាត់ឱ្យស្តើងដូចក្រដាសសៀវភៅក្រាស់។ ជនជាតិភាគតិចចារាយ ខេត្តរតនគិរី ចាត់ទុកប្រ៊័កជាមរតកមួយរបស់ខ្លួន។ គេស្តាប់សូរតន្ត្រីនេះតាមបំពង់ពាសមុខមានចោះមុខស៊កកន្លាស់ឫស្សីតូចមួយចងអំបោះបន្លាយទៅភ្ជាប់តួរបស់ប្រ៊័កក្រោមកន្លែងកូត។ សូរតន្ត្រីនេះរត់តាមខ្សែចូលទៅក្នុងបំពង់ស្តាប់។ បំពង់ស្តាប់នោះ គេយកឃ្លោកទុំមកធ្វើ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រះ» មានន័យដូចម្ដេច ?


ប្រះ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផ្អៀង​ខ្លួន​ដេក រំលំ​ខ្លួន ​ឬ​ផ្ដួល​ខ្លួន​ដេក ។
ឧទាហរណ៍៖ ប្រះ​ដេក។

                    គេច​ចេញ គេច​ចៀស​ចេញ ។
ឧទាហរណ៍៖ រត់​ប្រះ​ទៅ​ខាង​ឆ្វេង។ ប្រះ​ដៃ​ប្រះ​ជើង បោះ​ដៃ​បោះ​ជើង​រឿយ​ៗ​ដោយ​ហេតុ​រសេះ​រសោះ​ខ្លាំង ឬ​ដោយ​អន្ទះ​អន្ទែង​ក្នុង​ខ្លួន។ ប្រះ​ប្រាណ ផ្ដួល​ខ្លួន​បម្រះ​ននៀល : យំ​ប្រះ​ប្រាណ។

                      (ព. កា.) ។
ឧទាហរណ៍៖ យំ​សោក​ប្រះ​ប្រាណ ដួល​ដូច​គេ​ច្រាន​ ព្រោះ​ក្ដី​អាល័យ ជ្រុល​ជ្រប់​ស៊ប់​ពេក សង្រេង​សង្រៃ ទាំង​យប់​ទាំង​ថ្ងៃ ភ្លេច​បាយ​ភ្លេច​ទឹក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រោះស្វា» មានន័យដូចម្ដេច ?


ប្រោះស្វា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះប្រោះព្រៃ ស្លឹកដូចគ្នានឹងប្រោះ តែមើមមានក្លិនហាងឆួល, ស្លឹកខ្ចីប្រើការហាន់ញាំឬប្រើជាអន្លក់, ជាបន្លែក៏បាន ។
ឧទាហរណ៍៖ ញាំប្រោះស្វា ។

                     ព្រឹក្សម្យ៉ាង ដុះក្នុងព្រៃស្រាង លើដីខ្សាច់នៃប្រទេសខ្មែរ លាវ និងវៀតណាម។ មើម មាក្លិនងាងឆួលស្លឹកខ្ចីប្រើការន់ ញាំ ឬប្រើជាអន្តលក់ ឬបន្លែ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រោះព្រំ» មានន័យដូចម្ដេច ?


ប្រោះព្រំ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រោះ​ទឹក​បំព្រំ គឺ​ប្រោះ​ទឹក​ថែម​ហើយ​ថែម​ទៀត​ញយ​ៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រោះ» មានន័យដូចម្ដេច ?


ប្រោះ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រលាស់​ទឹក​រឿយ​ៗ ដោយ​ផ្ទាត់​នឹង​ម្រាម​ដៃ ឬ​ដោយ​ចម្រៀក​ស្លឹក​ចេក​ជាដើម
ឧទាហរណ៍៖ ប្រោះ​ទឹក​ក្រអូប ប្រោះ​ទឹក​អប់។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ប្រទាល​មួយ​ប្រភេទ មាន​មើម​ក្រអូប ស្លឹក​ក្រអូប គេ​ច្រើន​ដាំ​យក​មើម​ប្រើ​ជា​ថ្នាំ ជា​គ្រឿង​ក្រអូប ឬ​សម្រាប់​លក់​ឲ្យ​អ្នក​ដែល​ត្រូវ​ការ។
ឧទាហរណ៍៖ មើម​ប្រោះ។

                     ប្រោះ ជាប្រទាលគ្មានដើម មានស្លឹក ២៣ គ្របលើដី គេដាំយកមើមប្រើជាថ្នាំនៅក្នុងសួនគ្រប់ប្រទេសក្តៅនៃអាស៊ី។ មើមមានក្លិនក្រអូប ចាស់ៗតែងបរិភោគជាមួយម្លូស្លា។ គេប្រើមើមធ្វើថ្នាំក្អក និងសំរាប់បិទបង្លើយទារក។ ផ្កាព៌ណ ស ក្លិនក្រអូបអាចហាលស្ងួត ហើយអប់ខោ អាវ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រោស» មានន័យដូចម្ដេច ?


ប្រោស


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា អនុគ្រោះ រាប់អាន​ដោយ​មេត្តា​ប្រណី ស្រោច​ស្រង់ :ព្រះ​ពុទ្ធ​ទ្រង់​ប្រោស​សត្វ ស្ដេច​ទ្រង់​ប្រោស​ព្រះ​រាជ​ទាន​រង្វាន់។ ប្រោស​ប្រាណ ប្រោស​ឲ្យ​មាន​ជីវិត; ប្រោស​ដោយ​មេត្តា​ប្រណី, រាប់អាន​ខ្លាំង (ច្រើន​ប្រើ​ជា រ. ស.)។ ប្រោស​សត្វ !ពាក្យ​សម្រាប់​គ្រហស្ថ​ស្រែក​និមន្ត​ភិក្ខុ​សាមណេរ​ដែល​កំពុង​ដើរ​បិណ្ឌបាត ឲ្យ​ឈប់​រង់​ចាំ​ទទួល​ចង្ហាន់ : លោក​ម្ចាស់ និមន្ត​ប្រោស​សត្វ​សិន ! ឬ​ថា ទាន​ប្រោស​សត្វ​សិន ! ។ សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ពាក្យ​អាលបនៈ​ពោល​ក្រើន​ជាមុន សម្រាប់​ជន​ទាំងពួង និយាយ​ក្រាប​បង្គំ​ទូល​ផ្ទាល់​ចំពោះ​ព្រះ​ភក្រ្ត​ក្សត្រិយ៍​ទ្រង់​រាជ្យ។ សូម​ទ្រង់​មេត្តា​ប្រោស សម្រាប់​ប្រជា​ពលរដ្ឋ និយាយ​ពិត​ទូល​ព្រះ​រាជ​វង្សានុវង្ស។ សូម​ទាន​មេត្តា​ប្រោស សម្រាប់​មន្ត្រី​ស័ក្តិ​តូច ឬ​ប្រជា​ពលរដ្ឋ​និយាយ​ជម្រាប​មន្ត្រី​ស័ក្តិ​ធំ​ទី​រដ្ឋមន្ត្រី។ ទាន​ប្រោស សម្រាប់​ប្រជាជន និយាយ​ជម្រាប​មន្រ្តី​ស័ក្តិ​ធំ​ក្រៅ​ពី​រដ្ឋមន្ត្រី។ល។ បំបរ​បង់​ក៏​ហៅ​ថា ប្រោស ដែរ : ប្រោស​មនុស្ស​ទោស គឺ​បំបរ​បង់​មនុស្ស​ទោស​ឲ្យ​ទៅ​ក្នុង​ទី​ណា​មួយ​ដាច់​សង្វែង យ៉ាង​ដូច​កោះ​ក្នុង​សមុទ្រ​ជាដើម។ យក​ឆ្មា​ទៅ​ប្រោស យក​ឆ្មា​ទៅ​លែង​បំបរ​បង់​ចោល : យក​ឆ្មា​ទៅ​ប្រោស កុំ​យក​ឆ្កែ​ទៅ​ជា​មួយ​ផង…។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រោក» មានន័យដូចម្ដេច ?


ប្រោក


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ដោយ​បោះ ដោយ​គ្រវែង ចោល​អ្វី​ៗ ទៅ​ក្នុង​ព្រៃ​ជាដើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រៃសណីយ៍ភណ្ឌ» មានន័យដូចម្ដេច ?


ប្រៃសណីយ៍ភណ្ឌ


👉ថ្នាក់ពាក្យជា គយ
មានន័យថា វត្ថុបញ្ញើដែលត្រូវបានខ្ចប់បិទជិត ដោយកាតុងរឹង ឬហិបក្នុងទំហំ និងទម្ងន់ដែលត្រូវកំណត់ដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រៃសណីយ៍ប័ត្រ» មានន័យដូចម្ដេច ?


ប្រៃសណីយ៍ប័ត្រ


👉ថ្នាក់ពាក្យជា គយ
មានន័យថា ប្រភេទប័ណ្ណធ្វើអំពីក្រដាសរឹង មានទំហំជាកំណត់និងមានកន្លែងសរសេរព័ត៌មាននៅខាងខ្នង សម្រាប់ប្រើប្រាស់ក្នុងការបញ្ជូនព័ត៌មានខ្លី ដោយពុំត្រូវបានប្រើស្រោមសំបុត្រ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រៃសណីយ៍» មានន័យដូចម្ដេច ?


ប្រៃសណីយ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. បេសនីយ ) ក្រុមរាជការទទួលបន្ទុកខាងការបញ្ជូននិងការដឹកនាំសំបុត្រស្នាមផ្សេងៗជាដើម ។ ផ្ញើសំបុត្រតាមប្រៃសណីយ៍, ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រៃ» មានន័យដូចម្ដេច ?


ប្រៃ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​រស​អំបិល ឬ​មាន​រស​ដូច​អំបិល (ទី​ទៃ​ពី​សាប)
ឧទាហរណ៍៖ រស​ប្រៃ សម្ល​ប្រៃ ខ្ទឹម​ប្រៃ ក្ដាម​ប្រៃ ត្រី​ប្រៃ។ល។

👉ថ្នាក់ពាក្យជា ពាក្យប្រៀប
មានន័យថា ដែល​មាន​អំណាច មាន​ថ្វី​មាត់ ។
ឧទាហរណ៍៖ មនុស្ស​ប្រៃ សម្ដី​ប្រៃ ទឹក​មាត់​ប្រៃ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រែះៗ» មានន័យដូចម្ដេច ?


ប្រែះៗ


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ឮសូរដោយអំបិលផ្ទុះជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រែង» មានន័យដូចម្ដេច ?


ប្រែង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រោម​រឹង​វែង​ៗ​ដែល​ដុះ​លើ​ខ្នង​ជ្រូក ។
ឧទាហរណ៍៖ ប្រែង​ជ្រូក។

                     រោម​រឹង​ដែល​ដុះ​ចាក់​ត្រង់​ប្របេរ​ត្របក​ភ្នែក បណ្ដាល​ឲ្យ​រមាស់​ភ្នែក ឲ្យ​ភ្នែក​ពព្រៀក ។
ឧទាហរណ៍៖ ភ្នែក​ដុះ​ប្រែង ប្រែង​ចាក់​ភ្នែក។

                      ច្រាស​ធ្វើ​ដោយ​ប្រែង​ជ្រូក​សម្រាប់​ប្រើ​ការ​សិត​អំបោះ ជាដើម​ក៏​ហៅ ប្រែង ដែរ ។

👉ថ្នាក់ពាក្យជា និបាត (ធ្នាក់)
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ ប្រឹង ឬ ប្រុង ថា
ឧទាហរណ៍៖ ប្រឹង​ប្រែង ប្រុង​ប្រែង (ម. ព. ប្រឹង និង ប្រុង)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រែក» មានន័យដូចម្ដេច ?


ប្រែក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះគ្រឿងរទេះគោឬរទេះក្របីដែលដាក់ទប់ពីក្រៅកង់, ដែលដាក់ទប់ពីមុខពីក្រោយហៅ ប្រែកត្រង់, ដែលដាក់ទប់ពីខាងទាំងពីរហៅ ប្រែក-ង ( រទេះខ្មែរ )

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ប្រោក ថា
ឧទាហរណ៍៖ ប្រែកប្រោក គឺសូរឮប្រោកៗតិចៗខ្លាំងៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រែ» មានន័យដូចម្ដេច ?


ប្រែ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ត្រឡប់, ងាក, បែរ, ឃ្លាតចាកប្រក្រតី; ផ្លាស់; បំបែរ; បង្វែរ; ក្លាយ : ប្រែខ្លួន បំបែរខ្លួនឲ្យត្រឡប់ពីម្ខាងទៅម្ខាង; ប្រែគំនិត ផ្លាស់គំនិត; ប្រែចិត្ត ងាកចិត្ត; ប្រែទំនុក ផ្លាស់ទំនុក; ប្រែធាតុ បង្វែរធាតុឲ្យបែរផ្សេងចាកប្រក្រតីដើម; ប្រែប្រួល ប្រែចុះប្រែឡើង ឬប្រែត្រឡប់ខុសពីប្រក្រតីដើម; ប្រែពាក្យ ឬ ប្រែសម្ដី បំបែរពាក្យឬសម្ដីឲ្យឃ្លាតខុសពីដំណើរដើម; ប្រែភាសា ស្រង់សេចក្ដីពីភាសាមួយជាភាសាផ្សេង ។ ប្រែរយ ន. គម្ពីរ, សាស្ដ្រាដែលអ្នកប្រាជ្ញបានប្រែចេញពីបាលី ចងក្រងជាពាក្យរាយ ពុំមែនជាពាក្យកាព្យទេ ប៉ុន្ដែមានចួនរណ្ដំជាកម្រងកែវខ្លះដោយអន្លើៗ : គម្ពីរប្រែរយ , សាស្ដ្រាប្រែរយ ។ ប្រែរៀងសេចក្ដី កិ. ប្រែពីភាសាមួយមកជាភាសាមួយ ដូចជាប្រែពីបាលីមកជាខ្មែរជាដើម, ក្នុងប្រយោគនីមួយៗ មួយសង្កាត់ៗ បណ្ដោយពីខាងដើមរៀងទៅតាមដំណើរសេចក្ដីមកជាខ្មែរ ។ ព. ផ្ទ. ប្រែលោតប្រយោគ ។ ប្រែលោតប្រយោគ ( —យោក ) កិ. ប្រែពីបាលីឬពីសំស្ក្រឹតក្នុងប្រយោគមួយៗមកជាខ្មែរ ដោយលោតផ្លោះតាមដំណើរសេចក្ដីខ្មែរ ។ ព. ផ្ទ. ប្រែរៀងសេចក្ដី ។ ប្រែសាច់ប្រែឈាម ក្លាយសាច់ឈាមឃ្លាតខុសពីភាពមុន ។ ប្រែសម្បុរ ក្លាយសម្បុរខុសពីប្រក្រតីដើម ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រេះ» មានន័យដូចម្ដេច ?


ប្រេះ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សញ្ជែក​សាច់​ពី​គ្នា។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​សញ្ជែក​សាច់​ពី​គ្នា ដែល​មាន​ស្នាម​ច្រហ​បន្តិច​ដោយ​បែក​សញ្ជែក។ កើត​ទុក្ខ​ស្ទើរ​ប្រេះ​ទ្រូង កើត​ទុក​ខ្លាំង​តឹង​ណែន​ហាក់​ដូច​ជា​នឹង​ប្រេះ​ទ្រូង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រេស៊ីល» មានន័យដូចម្ដេច ?


ប្រេស៊ីល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស ប្រេស៊ីល, (រាជធានី/​រដ្ឋធានី) ប្រាស៊ីលីយ៉ា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រេសិត» មានន័យដូចម្ដេច ?


ប្រេសិត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វរ​ជន​ដែល​រដ្ឋាភិបាល​ចាត់​បញ្ជូន​ទៅ​កាន់​ប្រទេស​ដទៃ ដើម្បី​ទាក់ទង​ប្រាស្រ័យ​កិច្ចការ​ផ្សេង​ៗ ទូត អ្នក​នាំ​សារ (បារ. Envoyé) ប្រេសិត​វិសាមញ្ញ (ប្រេសិត-វិសាម៉ាញ់) ឮ ទូត​ដែល​រដ្ឋាភិបាល​បញ្ជូន​ទៅ​កាន់​ប្រទេស​ដទៃ ដើម្បី​ចរចា​កិច្ចការ​សំខាន់​ពិសេស​ប្លែក​ពី​ធម្មតា (បារ. Envoyé extraordinaire)។

                        អ្នកនាំសារ ឥស្សរជនដែលរដ្ឋាភិបាលបញ្ជូនឱ្យទៅប្រាស្រ័យការផ្សេងៗ នៅប្រទេសដទៃ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ.; បា. បេសិត ) ដែលគេបញ្ជូន, ដែលត្រូវគេចាត់ប្រើ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រេវ» មានន័យដូចម្ដេច ?


ប្រេវ


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ ប្រាវ។
ឧទាហរណ៍៖ ប្រេវប្រាវ គឺ​សូរ​ឮ​ប្រាវ​ៗ​តិច​ៗ​ខ្លាំង​ៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រេម័ន» មានន័យដូចម្ដេច ?


ប្រេម័ន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការស្រឡាញ់ស្អិត មិត្តភាពយ៉ាងទន់ភ្លន់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រេមីយ» មានន័យដូចម្ដេច ?


ប្រេមីយ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលឱ្យខ្លោចផ្សា ឱ្យរំជួលចិត្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រេមិយភាព» មានន័យដូចម្ដេច ?


ប្រេមិយភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពនៃជនដែលឆាប់ខ្លោចផ្សា ឆាប់រំជួលចិត្តដល់អ្នកដទៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រេមាការ» មានន័យដូចម្ដេច ?


ប្រេមាការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលសំដែងសេចក្តីស្រឡាញ់ សារព័ននៃបាតុភាព ដែលធ្វើឱ្យរំជួលចិត្ត ដូចយ៉ាង សេចក្តីខ្លោចផ្សា និងការវក់ចិត្តជាដើម ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលសំដែងសេចក្តីស្រឡាញ់ សារព័ននៃបាតុភាព ដែលធ្វើឱ្យរំជួលចិត្ត ដូចយ៉ាង សេចក្តីខ្លោចផ្សា និងការវក់ចិត្តជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រេមវន្ត» មានន័យដូចម្ដេច ?


ប្រេមវន្ត


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលគួរដល់ប្រេម័ន ដែលពេញដោយប្រម័ន​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រេមប្រិយ» មានន័យដូចម្ដេច ?


ប្រេមប្រិយ


មានន័យថា (ម. ព. ប្រិមប្រិយ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រេត​វ័ន» មានន័យដូចម្ដេច ?


ប្រេត​វ័ន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ប្រេត + វន; បា. បេត + វន ) ព្រៃជាទីដាក់ឬទុកសរីរៈនៃបុគ្គលដែលទៅកាន់បរលោកហើយ ( ព្រៃស្មសាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រេត​តិរោក» មានន័យដូចម្ដេច ?


ប្រេត​តិរោក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពួក​ប្រេត​ជា​ញាតិ​ព្រះ​បាទ​ពិម្ពិសារ​ពី​ក្នុង​អតីត​កាល​ព្រេង​នាយ​យូរ​អង្វែង​ហើយ មាន​និយាយ​ក្នុង​តិរោកុឌ្ឌ​សូត្រ (រឿង​ក្នុង​ព្រះ​ពុទ្ធ​សាសនា)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រេតូរីយ៉ា» មានន័យដូចម្ដេច ?


ប្រេតូរីយ៉ា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស អាហ្រ្វ៊ិកខាងត្បូង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រេត​វិស័យ» មានន័យដូចម្ដេច ?


ប្រេត​វិស័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ប្រេតវិឞយ; បា. បិត្តិវិសយ ) កំណើតប្រេត; លំនៅនៃពួកប្រេត
ឧទាហរណ៍៖ កើតក្នុងប្រេតវិស័យ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រេតលោក» មានន័យដូចម្ដេច ?


ប្រេតលោក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. បេតលោក ) លោកជាទីនៅនៃពួកប្រេត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រេតតិរោក» មានន័យដូចម្ដេច ?


ប្រេតតិរោក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពួកប្រេតជាញាតិព្រះបាទពិម្ពិសារពីក្នុងអតីតកាលព្រេងនាយយូរអង្វែងហើយ, មាននិយាយក្នុងតិរោកុឌ្ឌសូត្រ ( រឿងក្នុងព្រះពុទ្ធសាសនា ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រេត» មានន័យដូចម្ដេច ?


ប្រេត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. បេត ) សត្វកើតក្នុងអបាយភូមិពួកមួយ
ឧទាហរណ៍៖ ពួក​ប្រេត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រេងឥន្ធនៈ» មានន័យដូចម្ដេច ?


ប្រេងឥន្ធនៈ


👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ
មានន័យថា វត្ថុធាតុរាវដែលជាល្បាយអ៊ីដ្រូកាបួររាវ ប្រើសម្រាប់អុជបំភ្លឺ ឬបញ្ឆេះម៉ាស៊ីន ដើម្បីផ្ដល់ថាមពលឱ្យយានយន្ត និងគ្រឿងយន្តគ្រប់ប្រភេទអាចដំណើរការបាន មានប្រេងសាំង ប្រេងម៉ាស៊ូត ប្រេងកាតដុតបំភ្លឺ ប្រេងយន្តហោះ ប្រេងខ្មៅជាដើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រេងជើង» មានន័យដូចម្ដេច ?


ប្រេងជើង


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ប្រេងកើតមកពីញើសនៃក្រមួន។ គេដាក់ឈ្មោះវាតាមហេតុ ការណ៍ដែលវារងទៅផ្នែកខាងក្រោម ឬបាតក្រោមរបស់ឆ្នាំង ឬខ្ទះកាលណា មានញើស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រេងឆៅ» មានន័យដូចម្ដេច ?


ប្រេងឆៅ


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ប្រេងកាតដែលផលិតចេញនៅមាត់អណ្ដូង ក្នុងភាពរាវ និងជាតិអាស្វាល់ “Asphalt” ប៉ារ៉ាហ្វីន “Paraffine” ព្រមទាំងប្រេងកាតរាវដែលចម្រាញ់ឬបង្កជាញើសបានពីឧស្ម័នធម្មជាតិ ដោយវិធីបង្កជាញើស ឬចម្រាញ់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រេងខ្យល់ស្លឹកស» មានន័យដូចម្ដេច ?


ប្រេងខ្យល់ស្លឹកស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រេងខ្យល់ស្លឹកស


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រេងខ្យល់ស្លឹកតូច» មានន័យដូចម្ដេច ?


ប្រេងខ្យល់ស្លឹកតូច


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្លឹកល្អិតពេលដើមចាស់ ដុះរហ័សដល់កំពស់៣០-៣៥ ម ក្នុង១០ឆ្នាំ មានមិនប្រាកដ ឬក្នុងប្រទេសអូស្ត្រាលី ឬប្រទេស Nouvelle Guinee។​ វាអាចមានដុះលើភ្នំកម្ពស់ដល់ ១៤០០ម។ សម្បូរជាងគេដាំនៅប្រទេសខ្មែរក្នុងរមណីយដ្ឋាន និងតាមវិថីនានា ហើយអាចសង់ផ្ទះបាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រេងកាតផលិតបាននៅក្នុងតំបន់កិច្ចសន្យាមួយ» មានន័យដូចម្ដេច ?


ប្រេងកាតផលិតបាននៅក្នុងតំបន់កិច្ចសន្យាមួយ


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ចំនួនប្រេងកាតដែលនៅសល់ក្រោយពីការដកហូតប្រេងកាតដែលប្រើប្រាស់ ដូចបានព្រមព្រៀងគ្នាពីចំនួនប្រេងកាត ដែលផលិតចេញក្នុងតំបន់កិច្ចសន្យា៖ក-ប្រេងដែលប្រើប្រាស់សម្រាប់វិភាគ ពិសោធ ឬក្នុងកិច្ចប្រតិបត្តិការប្រេងកាត។ខ-ឧស្ម័នធម្មជាតិដែលបានផ្ដល់ឱ្យបណ្ដាអ្នកចុះកិច្ចសន្យាដទៃទៀតដោយឥតគិតថ្លៃ ក្នុងគោលបំណងរក្សាធនធានប្រេងកាត ឬដែលបានដុតចោលដោយមានការព្រមព្រៀងជាមុនពីក្រសួងឧស្សាហកម្ម។គ-ឧស្ម័នធម្មជាតិដែលរដ្ឋាភិបាលកម្ពុជាប្រើប្រាស់ ដោយទទួលការបង់ខាតផ្ទាល់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រេងកាត» មានន័យដូចម្ដេច ?


ប្រេងកាត


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ប្រេងឆៅ ឧស្ម័នធម្មជាតិ និងអ៊ីដ្រូកាបួររាវ ជាឧស្ម័នរឹង ឬពាក់កណ្ដាលរឹង ក្នុងសភាពធម្មជាតិ និងដែលមានសារធាតុស៊ុលហ្វួរ ហាស្យូម និងរាល់សារជាតិដូចគ្នានេះ ដែលសមាសជាមួយអ៊ីដ្រូកាបួរនោះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រេង» មានន័យដូចម្ដេច ?


ប្រេង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វត្ថុ​រាវ សម្រាប់​លាប សម្រាប់​អុជ ។
ឧទាហរណ៍៖ ប្រេង​កាត ប្រេង​ដូង ប្រេង​សណ្ដែក ប្រេង​ល្ង។ល។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះតេលៈ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រៀប» មានន័យដូចម្ដេច ?


ប្រៀប


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធៀប ប្រដូច។ ប្រៀបធៀប ធៀប​ប្រដូច ប្រដូច​ដោយ​ធៀប​គ្នា​។ ប្រៀប​ផ្ទឹម ផ្ទឹម​ប្រដូច​គ្នា។ ប្រៀបប្រាយ ដែល​ផ្សែផ្សំ​ប្រដូច​គ្នា : និយាយ​ប្រៀបប្រាយ; សម្ដី​ប្រៀប។ ពាក្យ​ប្រៀប ពាក្យ​ប្រដូច។ ចាញ់​ប្រៀប​គេ ចាញ់​គេ​ដោយ​ការ​ប្រៀប​ផ្ទឹម គឺ​បើ​ប្រៀប​ផ្ទឹម​នឹង​គេ​ឃើញ​ថា​អន់​ជាង​គេ ដោយ​កល​ឧបាយ​ណា​មួយ ចាញ់​កល​ឧបាយ​គេ។ មាន​ប្រៀប​លើ​គេ មាន​តម្លែ​លើ​គេ​ដោយ​ការ​ប្រៀប​ផ្ទឹម គឺ​បើ​ប្រៀប​ផ្ទឹម​នឹង​គេ ឃើញ​ថា​គ្រាន់​បើ​ជាង​គេ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រៀន» មានន័យដូចម្ដេច ?


ប្រៀន


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បង្រៀន ។ ប្រៀនប្រដៅ ស្ដីប្រដៅឲ្យហាត់រៀន, ប្រដៅឲ្យបានបទ, ស្ដីប្រដៅញឹកញយឲ្យដឹងកិច្ចការឬវត្តប្រតិបត្តិផ្សេងៗ ( ម. ព. ប្រិត ផង ) ។

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ អៀន ថា ។
ឧទាហរណ៍៖ អៀនប្រៀន គឺអៀនមូរមុខ, ក្រអឹមក្រអៀម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រៀច» មានន័យដូចម្ដេច ?


ប្រៀច


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ដោយ​ជាន់ ច្របាច់ កិន​សង្កត់​អ្វី​ៗ ដែល​ជ្រាយ​រអៀច។ ព្រៀច។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រឿង» មានន័យដូចម្ដេច ?


ប្រឿង


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​សម្បុរ​យ៉ាង​ខ្ចី​ស្ទើរ។
ឧទាហរណ៍៖ ស​ប្រឿង ក្រហម​ប្រឿង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រើសស្បូវ» មានន័យដូចម្ដេច ?


ប្រើសស្បូវ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា -ទំហំ ៖ ក្បាល-ដងខ្លួន: 2.100 ម.ម, កំពស់ត្រង់ស្មា: 1.300 ម.ម, ទំនង់ : 120-200 គក្រ។ -ភិនភាគ ៖ ជាថនិកសត្វតិណាសី ស្ថិតក្នុងត្រកូលប្រើសដែលមានមាឌធំជាងគេ ។ រោមស្រោបជុំវិញខ្លួន ពណ៌ប្រផេះស្ទើរ និងម្ដុំក រោមញឹកសណ្ឋានជាប្រែង ។ -ជីវសាស្រ្ត ៖ ជាសត្វរស់នៅជំរកច្រើនបែបរាប់ទាំងព្រៃស្រោង ពាក់កណ្ដាលស្រោង និងព្រៃល្បោះ ។ ប្រើសស្បូវមានទំលាប់ចេញរកស៊ីនៅពេលយប់ ចាប់ពីថ្ងៃលិចរហូតដល់ថ្ងៃរះ ។ ដើមរដូវភ្លៀង ជាពេលកាមសញ្ញាដែលប្រើសឈ្មោលស្កាត់រកហ្វូងប្រើសញី ដោយចេតនា ។ -របាយ និង ស្ថានភាព៖ ជាប្រភេទសត្វមានវត្តមាននៅគ្រប់តំបន់ព្រៃឈើនៃប្រទេស និងត្រូវបានហាមឃាត់ការបរបាញ់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រើស» មានន័យដូចម្ដេច ?


ប្រើស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​សត្វ​ចតុប្បាទ​ព្រៃ ពួក​ក្ដាន់ មាន​ស្នែង​បែក​ខ្នែង​ជា​ចម្ពោម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រើ» មានន័យដូចម្ដេច ?


ប្រើ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បង្គាប់ បង្គាប់​ឲ្យ​ធ្វើ​តាម; ប្រកប​កិច្ច​តាម​ត្រូវ​ការ; ចាយ​វាយ ធ្វើ​ឲ្យ​ជួយ​កម្លាំង
ឧទាហរណ៍៖ ប្រើ​មនុស្ស​ឲ្យ​ទៅ​យក​ទូក; ប្រើ​មនុស្ស​ឲ្យ​ធ្វើ​ការ; ប្រើ​សំពត់​អាវ ប្រើ​ពាក្យ​មិន​សម; ប្រាក់​តិច​ពេក​ប្រើ​ការ​មិន​គ្រាន់; ប្រើ​គោ​ប្រើ​ក្របី។

                      កាព្យ​ព្រះ​រាជ​សម្ភារ​ថា ។
ឧទាហរណ៍៖ ប្រើ​ថ្លឹង​ឲ្យ​ស្មើ ទោះបី​នឹង​ប្រើ ប្រើ​អ្នក​ចេះ​ក្ដី កុំ​យក​ពាក្យ​ស្លោក ផ្ទឹម​នឹង​គម្ពីរ៍ កុំ​យក​ពាក្យ​ជី ផ្ទឹម​នឹង​ពាក្យ​ពាល។ ប្រើ​ទំ​លែង​ខ្ពស់ (ព. ប្រ.) មើល​ក្នុង​កាព្យ មេជី។ ប្រើប្រាស់ ប្រើ​ទាំង​សព្វ​ទាំង​គ្រប់ ប្រើ​តាម​តែ​ប្រទះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រួល» មានន័យដូចម្ដេច ?


ប្រួល


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ ប្រែ។
ឧទាហរណ៍៖ ប្រែប្រួល គឺ​ប្រែ​ត្រឡប់ ប្រែ​ចុះ​ប្រែ​ឡើង; ប្រែ​ឃ្លាត​ចាក​ប្រក្រតី​ដើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រួម» មានន័យដូចម្ដេច ?


ប្រួម


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​មាន​រាង​រួម​ជម​តូច​ខាង​ចុង។ ព្រួម។
ឧទាហរណ៍៖ ប្រួម​បន្ទោះ ប្រួម​ធាង​ត្នោត បិទ​បន្ទោះ​ប្រួម​ខាង​ចុង​ឲ្យ​តូច​ជាង​ខាង​គល់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រួត» មានន័យដូចម្ដេច ?


ប្រួត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផ្គួប​គ្នា​ឲ្យ​មាំ បន្ថែម​រួប​គ្នា ចោម​ជួយ​គ្
ឧទាហរណ៍៖ ប្រួត​ខ្សែ​ជា​ពីរ ប្រួត​គ្នា​វាយ។ ព្រួត។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ភមរ​ជាតិ​មួយ​ប្រភេទ​រូប​ថ្លោស​ជាង​មេ​ឃ្មុំ​ផ្លិត តូច​ជាង​មេ​ឃ្មុំ​ធំ សម្បុរ-ស​បន្តិច ច្រើន​ក​សំបុក​ជា​ផ្លិត​ស្រទាប់​ៗ សម្បុរ-ស នៅ​អាស្រ័យ​ក្នុង​ប្រហោង​ឬ​រូង​ឈើ, ពាង, ក្អម​ជាដើម មាន​ទឹក​ផ្អែម​ឡម​ៗ។ ព្រួត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រួញ» មានន័យដូចម្ដេច ?


ប្រួញ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រួញ ថយ​ប្រវែង​នៅ​ខ្លី។
ឧទាហរណ៍៖ ប្រួញ​ខ្លួន ប្រួញ​សេចក្ដី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រួក» មានន័យដូចម្ដេច ?


ប្រួក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សូរ​ឮ​ដោយ​ជាន់ បុក បាក់​អ្វី​ៗ ដែល​ស្រួយ ពុក ផុយ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ពុក​ផុយ​​ជ្រោកជ្រាក​ណាស់​ប្រើ​ការ​ពុំ​កើត។
ឧទាហរណ៍៖ ផ្លាន​ឈើ​ប្រួក ឈើ​ចាស់​មាន​សាច់​ប្រួក ពុក​ប្រួក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រូស» មានន័យដូចម្ដេច ?


ប្រូស


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ដោយ​ធ្លាក់ ដួល បោក បោះ ស្រាល​ៗ​រហ័ស​ៗ ជាដើម (ស្រូស)។
ឧទាហរណ៍៖  ដួល​ប្រូស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រូម៉ូទ័រពពុះ» មានន័យដូចម្ដេច ?


ប្រូម៉ូទ័រពពុះ


👉ថ្នាក់ពាក្យជា គីមី
មានន័យថា សមាសធាតុគីមីប្រើជាមួយភ្នាកងារពពុះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖