Posted on Leave a comment

តើពាក្យ «ប្រូតេអ៊ីនសរសៃ» មានន័យដូចម្ដេច ?

ប្រូតេអ៊ីនសរសៃ

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ប្រូតេអ៉ីនមានទំរង់ជាសរសៃដែលជាទូទៅមិនរលាយ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រូតេអ៊ីនគ្រាប់» មានន័យដូចម្ដេច ?

ប្រូតេអ៊ីនគ្រាប់

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ប្រូតេអ៉ីនរាងស៊ែ្វរ ជាទូទៅជាប្រូតេអ៉ីនរលាយ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រូច» មានន័យដូចម្ដេច ?

ប្រូច

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ចេញ​ពី​ក្នុង​ទី​តូច ទី​ចង្អៀត​យ៉ាង​រហ័ស​ភ្លែត​ឥត​មាន​ទើស​ទាក់។
ឧទាហរណ៍៖ ទន្សាយ​ចេញ​ប្រូច​ពី​ក្នុង​គុម្ពោត​នេះ​ទៅ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រូង» មានន័យដូចម្ដេច ?

ប្រូង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​បបរ​គ្រឿង​មួយ​ប្រភេទ មាន​បង់​បន្លែ​លាយ​ផង។
ឧទាហរណ៍៖ បបរ​ប្រូង ត្រូវ​ប្រើ​ស្លឹក​គ្រៃ​និង​មើម​ខ្ជាយ​ឲ្យ​ចាស់​បន្តិច។

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ដោយ​ធ្លាក់​ឬ​បោះ ចោល​អ្វី​ៗ ក្នុង​ទឹក។
ឧទាហរណ៍៖ ធ្លាក់​ទឹក​ប្រូង។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រុះ» មានន័យដូចម្ដេច ?

ប្រុះ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ព្រោងព្រាយ, ដែលភ្លឺចម្រុះគ្នា ។
ឧទាហរណ៍៖ ពន្លឺប្រុះ; ភ្លឺប្រុះ ( ព. កា. ) : សេពគប់ប្រាជ្ញប្រុះ ប្រាជ្ញនាំឲ្យឆ្លុះ ឃើញក្ដីខុសត្រូវ សេពគប់ជនពាល រែងរាលខុសផ្លូវ នាំឲ្យអាស្រូវ បង់កេរ្ដិ៍បង់ឈ្មោះ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ព្រោងព្រាយ, ដែលភ្លឺចម្រុះគ្នា ។
ឧទាហរណ៍៖ ពន្លឺប្រុះ; ភ្លឺប្រុះ ( ព. កា. ) : សេពគប់ប្រាជ្ញប្រុះ ប្រាជ្ញនាំឲ្យឆ្លុះ ឃើញក្ដីខុសត្រូវ សេពគប់ជនពាល រែងរាលខុសផ្លូវ នាំឲ្យអាស្រូវ បង់កេរ្ដិ៍បង់ឈ្មោះ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រុស» មានន័យដូចម្ដេច ?

ប្រុស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បុរុឞ; បា. បុរិស ) មនុស្សជាតមានភេទផ្សេងទីទៃពីស្រី មានអត្ថន័យថា មនុស្សអ្នកបំពេញបំណងរបស់ម្ដាយអាពុក ។ តាមទម្លាប់ខ្មែរ, ត្រូវប្រើពាក្យជាគូស្របគ្នាថា ប្រុសស្រី ឬ ស្រីប្រុស; បុរសស្ត្រី ឬ ស្ត្រីបុរស; កុំប្រើថា បុរសស្រី ឬ ស្រីបុរស ឡើយ ។ មើលក្នុងពាក្យ ប្ដី និង ប្រពន្ធ ផង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រុយៗ» មានន័យដូចម្ដេច ?

ប្រុយៗ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. ប្រុយ កិ. វិ. ឬ គុ. ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ម. ព. ប្រុយ កិ. វិ. ឬ គុ. ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រុយ» មានន័យដូចម្ដេច ?

ប្រុយ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ម. ព. ប្រី)។ ដែល​ស្ដើង​ប៉ើងរ៉ើង រ៉ុយ រ៉ុយ​ៗ។ ប្រុយៗ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា (ម. ព. ប្រី)។ ដែល​ស្ដើង​ប៉ើងរ៉ើង រ៉ុយ រ៉ុយ​ៗ។ ប្រុយៗ។
ឧទាហរណ៍៖ ភ្លៀង​ប្រុយ​ៗ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រុនៗ» មានន័យដូចម្ដេច ?

ប្រុនៗ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ប្រួញ​ខ្លួន​ត្រុន​ៗ ដោយ​ខ្លាច ឬ​គោរព​រណេបរណឺប។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ប្រួញ​ខ្លួន​ត្រុន​ៗ ដោយ​ខ្លាច ឬ​គោរព​រណេបរណឺប។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រុង​ចាំ​តែ» មានន័យដូចម្ដេច ?

ប្រុង​ចាំ​តែ

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា បម្រុង​ចាំ រៀប​ចំ​រង់ចាំ ត្រៀម​ចាំ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រុង» មានន័យដូចម្ដេច ?

ប្រុង

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បម្រុង​ទុក ប្រយ័ត្ន​ទុក​មុន ។
ឧទាហរណ៍៖  ប្រុង​ខ្លួន ប្រុង​ស្មារតី ។

                      ផ្គង​បំណង​ទុក​មុន ។
ឧទាហរណ៍៖ ប្រុង​នឹង​ទៅ ប្រុង​នឹង​ឲ្យ។

                      ផ្គូផ្គង ផ្សំ ។
ឧទាហរណ៍៖ ប្រុង​គ្រឿង​ផ្ទះ។

 ប្រុង​ប្រៀប រៀប​ប្រុង​ទុក​ជាមុន​ឬ​ប្រុង​ទុក​តាម​របៀប​កិច្ចការ។ ប្រុងប្រែង ប្រុង​ប្រយ័ត្ន​ទុក​ជាមុន។ គ្រឿង​ប្រុង (ម. ព. ទព្វសម្ភារៈ)។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រឹះៗ» មានន័យដូចម្ដេច ?

ប្រឹះៗ

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ដោយ​ភ្លៀង​តិច​ៗ ឬ​រលឹម​ធ្លាក់​មក​លើ​ដំបូល​ប្រក់​ស្លឹក​ឬ​ស្បូវ​ជាដើម។
ឧទាហរណ៍៖ ភ្លៀង​ប្រឹះ​ៗ រលឹម​ប្រឹះ​ៗ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រឹសៗ» មានន័យដូចម្ដេច ?

ប្រឹសៗ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ឈឺ​ធ្ងន់​ហើយ​ត្រឡប់​គ្រាន់​បើ​រើប​ៗ​ឡើង​វិញ (ច្រើន​និយាយ​ថា ប្រឹស​ៗ ជាង) ។ ព្រើសៗ។
ឧទាហរណ៍៖ ជំងឺ​នោះ​បាន​គ្រាន់​បើ​ប្រឹស​ៗ​ហើយ (ម. ព. ប៉ប្រឹស ២ ឬ ពព្រើស គុ. ទៀត​ផង)។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រឹស្ឋាង្គ» មានន័យដូចម្ដេច ?

ប្រឹស្ឋាង្គ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. < ប្ឫឞ្ឋ + អង្គ; បា. < បិដ្ឋ + អង្គ ) អវយវៈខាងក្រោយ គឺខ្នង; ប្រើក្លាយជាប្រឹស្ដាង្គ ( រ. ស. ព្រះប្រឹស្ដាង្គ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រឹសៗ» មានន័យដូចម្ដេច ?

ប្រឹសៗ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ឈឺ​ធ្ងន់​ហើយ​ត្រឡប់​គ្រាន់​បើ​រើប​ៗ​ឡើង​វិញ (ច្រើន​និយាយ​ថា ប្រឹស​ៗ ជាង) ។ ព្រើសៗ។
ឧទាហរណ៍៖ ជំងឺ​នោះ​បាន​គ្រាន់​បើ​ប្រឹស​ៗ​ហើយ (ម. ព. ប៉ប្រឹស ២ ឬ ពព្រើស គុ. ទៀត​ផង)។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រឹស្ដាង្គ» មានន័យដូចម្ដេច ?

ប្រឹស្ដាង្គ

មានន័យថា មើល​ពាក្យ ប្រឹស្ឋាង្គ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រឹស» មានន័យដូចម្ដេច ?

ប្រឹស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មុខ​ទ្រូ ​ឬ​លប មាន​បន្ទោះ​រួម​ក្របួច​ខាង​ចុង​ទុក​ផ្លូវ​ច្រហ​ខាង​មាត់ ឲ្យ​ល្មម​តែ​ត្រី​ចូល​បណ្ដោយ​ទៅ​ខាង​ក្នុង​បាន​នឹង​ចេញ​ច្រាស​មក​វិញ​ពុំរួច។
ឧទាហរណ៍៖ ប្រឹស​ទ្រូ ប្រឹស​លប។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រឹប» មានន័យដូចម្ដេច ?

ប្រឹប

មានន័យថា (ម. ព. ប្រិប)។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រឹថពីវិភាគ» មានន័យដូចម្ដេច ?

រឹថពីវិភាគ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិទ្យាសាស្រ្តមានបំណង ខាងការវាស់ផ្ទៃរាបនៃផែនដីទាំងមូល ឬត្រង់ភាគណាមួយ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រឹថពី» មានន័យដូចម្ដេច ?

ប្រឹថពី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ ប្ឫថវី, ប្ឫថិវិ, ប្ឫថ្វី, ប្ឬ > ប្រឹ; បា. បឋវី ) ផែនដី, ផ្ទៃដីទាំងមូល, មណ្ឌលដី ។ ក្រឡាប្រឹថពី ឬ ក្រឡាមហាប្រឹថពី ក្រឡាផ្ទៃប្រឹថពីទាំងមូល ។ ប្រឹថពីកម្បនាទ ( —ក័ម-ប៉ៈន៉ាត ) ការញ័រប្រឹថពី ។ ប្រឹថពីចលនា ( —ចៈលៈន៉ា ) ការកម្រើកឬរញ្ជួយប្រឹថពី ។ ប្រឹថពីតល ( —ដល់ ) ផ្ទៃនៃប្រឹថពី ។ ប្រឹថពីភូបាល លោកអ្នកគ្រប់គ្រងផែនដី ( ព្រះរាជា ) ។ ល ។ ( លោក-អ្នកខ្លះធ្លាប់សរសេរ ប្រថពី គួរសរសេរ ប្រឹថពី តាមបែបបុរាណវិញ ទាំងត្រឹមត្រង់តាមប្រភពនៃពាក្យផង ) ។ ប្រឹថពី និង បឋវី ទាំង ២ នេះជាវេវចនៈនឹងគ្នា តាមតែប្រើសព្ទណាក៏បាន ។ សព្ទថា ដី ឬ ផែនដី នេះមានវេវចនៈច្រើន ដូចជា ធរណី, មហី, មេទនី, វសុន្ទរី, ពសុធា ជាដើម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រឹង» មានន័យដូចម្ដេច ?

ប្រឹង

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ខំ​កម្រើក​កម្លាំង ខំ​ពេញ​កម្លាំង ខំ​ឲ្យ​រឹង​ជំហរ ខំ​ព្យាយាម មិន​ទម្រន់ ។
ឧទាហរណ៍៖ ប្រឹង​រៀន ប្រឹង​រក ប្រឹង​ធ្វើ​ការ។ ប្រឹង​ប្រែង ប្រឹង​ដោយ​ស្រវា​ស្រទេញ ប្រឹង​ពេញ​ទំហឹង។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រឹក្សា» មានន័យដូចម្ដេច ?

ប្រឹក្សា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បរីក្សា ) ការពិចារណា, ដំណើរស្ទង់ការ, ការល្បងមើលឲ្យឃើញពិត; ការពិគ្រោះគ្នា ។ ខ្មែរយើងច្រើនប្រើជា កិ. ពិគ្រោះគ្នា, ជជែកពិគ្រោះគ្នាឲ្យឃើញហេតុឃើញដំណើរ
ឧទាហរណ៍៖ ចាំប្រឹក្សាគ្នាសិន, បានប្រឹក្សាយល់ព្រមគ្នាហើយ ; គណៈកម្មការបានប្រឹក្សាគ្នាអស់រយៈកាលដ៏យូរ . . . ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រីតា» មានន័យដូចម្ដេច ?

ប្រីតា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ប្រីត; បា. បីត, បីតិត កិ. ឬ គុ. “ផឹក; ឆ្អែតចិត្តដោយអំណរដ៏វិសេសឬដែលផឹក; ដែលឆ្អែតចិត្តដោយអំណរដ៏វិសេស” ) ដូចគ្នានឹង បីតិ ដែរ; ច្រើននិយាយថា ប្រីតាប្រាមោទ្យ គឺប្រីតានិងប្រាមោទ្យ (បីតិ និង បាមោជ្ជ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រីជា» មានន័យដូចម្ដេច ?

ប្រីជា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បរិជ្ញា; បា. បរិញ្ញា ) ប្រាជ្ញា; ការកំណត់ដឹង, សេចក្ដីដឹងច្បាស់លាស់, ការយល់ជាក់ ។ ប្រីជាញាណ ប្រីជានិងញាណ ឬញាណដែលអាស្រ័យនឹងប្រីជា, សេចក្ដីដឹងព្រោះប្រីជា; ( រ. ស. ) : ព្រះប្រីជា ឬ ព្រះប្រីជាញាណ ។ សម្រាប់ប្រើជាឋានន្តរនៃមន្ដ្រីខាង ក្រុមរាជបណ្ឌិតក្នុងកម្ពុជរដ្ឋតាំងពីបុរាណសម័យរហូតមកជា : ព្រះជំនិតប្រីជា; ឧកញ៉ាសុត្តន្តប្រីជា, ឧកញ៉ាសុធម្មប្រីជា ។ ល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រី» មានន័យដូចម្ដេច ?

ប្រី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មោះ​ស្មៅ​ទឹក​ពួក​កក់ ប្រើ​ក្រង​ប្រក់​ផ្ទះ​ឬ​គាប​ធ្វើ​ជញ្ជាំង​ផ្ទះ​បាន។
ឧទាហរណ៍៖ ច្រូត​ប្រី ក្រង​ប្រី ផ្ទះ​ប្រក់​ប្រី ជញ្ជាំង​ប្រី (អ្នក​ស្រុក​ខ្លះ​ហៅ​ថា ប្រុយ ក៏​មាន)។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រិល» មានន័យដូចម្ដេច ?

ប្រិល

មានន័យថា (ម. ព. ប៉ិល)។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រិយវាចា» មានន័យដូចម្ដេច ?

ប្រិយវាចា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំដីទន់ផ្អែមយ៉ាងថ្នាក់ថ្នម លួងលោមដើម្បីឱ្យទន់ចិត្តតាម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រិយភាព» មានន័យដូចម្ដេច ?

ប្រិយភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ប្រិយភាវ; បា. បិយ— ) ភាពដែលគួរឲ្យស្រឡាញ់, សេចក្ដីទន់ភ្លន់, ការស្លូតបូត, ការញញឹមស្រស់ស្រាយ, ឫកពាសុភាពរាបសា ។
ឧទាហរណ៍៖ មនុស្សមានប្រិយភាព រមែងបានទទួលនូវសេចក្ដី សរសើរអំពីអ្នកផង; ប្រិយភាព ជាសុជីវធម៌ដ៏សំខាន់របស់មនុស្ស ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រិយប្រាយ» មានន័យដូចម្ដេច ?

ប្រិយប្រាយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) ពាក្យ សម្ដី ដែល​គួរ​ឲ្យ​ស្រឡាញ់ គួរ​ឲ្យ​ចង់​ស្ដាប់ (ព. កា.) ។
ឧទាហរណ៍៖ សម្ដី​ប្រិយប្រាយ ស្ដាប់​ពី​ចម្ងាយ ដូច​សូរ​រគាំង ពីរោះ​ចាប់​ចិត្ត ស្អិត​ជាប់​ភ័ន្ត​ភាំង ពុំ​អាច​នឹង​តាំង ចិត្ត​ឲ្យ​នឹង​បាន។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ.) ពាក្យ សម្ដី ដែល​គួរ​ឲ្យ​ស្រឡាញ់ គួរ​ឲ្យ​ចង់​ស្ដាប់ (ព. កា.) ។
ឧទាហរណ៍៖ សម្ដី​ប្រិយប្រាយ ស្ដាប់​ពី​ចម្ងាយ ដូច​សូរ​រគាំង ពីរោះ​ចាប់​ចិត្ត ស្អិត​ជាប់​ភ័ន្ត​ភាំង ពុំ​អាច​នឹង​តាំង ចិត្ត​ឲ្យ​នឹង​បាន។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រិមប្រិយ» មានន័យដូចម្ដេច ?

ប្រិមប្រិយ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. ប្រេមន៑ ន. “មនុស្សឬអ្វីៗដែលជាទីស្រឡាញ់” + ប្រិយ គុ. “ដែលគួរឲ្យស្រឡាញ់, ដែលជាទីស្រឡាញ់”; បា. បេម + បិយ សេចក្ដីដូច សំ. ដែរ) ដែលស្រស់ប៉ប្រៃគួរឲ្យស្រឡាញ់, ដែលគួរឲ្យស្រឡាញ់ក្រៃពេក (ច្រើនប្រើ ប្រិមប្រិយ ជាង) : មុខមាត់ប្រិមប្រិយ (ច្រើនប្រើចំពោះតែមុខមាត់); ប៉ុន្តែខាងកាព្យ អាចប្រើលាយចម្រុះគ្នាបានទាំងពីរ ដូចជា មើលមាត់ក៏ប្រិមប្រិយ ហាមាត់ស្ដីឥតទាស់ឆ្គង មើលមុខស្រស់បំព្រង ទាំងដងខ្លួនក៏ប្រេមប្រិយ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រិប» មានន័យដូចម្ដេច ?

ប្រិប

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដែ ល​រួស រួសរាន់ រហ័ស ឥត​ទើស​ទាក់។
ឧទាហរណ៍៖ មើល​សាស្ត្រា​ប្រឹប; សម្ដី​ប្រឹប។ ប្រឹប

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ដោយ​ដាច់​ឬ​បាក់​អ្វី​ៗ ដែល​ស្រួយ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​រួស រួសរាន់ រហ័ស ឥត​ទើស​ទាក់។
ឧទាហរណ៍៖ មើល​សាស្ត្រា​ប្រឹប; សម្ដី​ប្រឹប។ ប្រឹប

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រិនប្រុន» មានន័យដូចម្ដេច ?

ប្រិនប្រុន

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ប្រុនៗ ច្រិមច្រុមដោយខ្លាចដោយញញើត
ឧទាហរណ៍៖ ដើរប្រិនប្រុន; ដំណើរប្រិនប្រុនព្រោះញញើត ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ប្រុន​ៗ ច្រិមច្រុម​ដោយ​ខ្លាច​ដោយ​ញញើត។
ឧទាហរណ៍៖ ដើរ​ប្រិនប្រុន; ដំណើរ​ប្រិនប្រុន​ព្រោះ​ញញើត។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រិតប្រៀប» មានន័យដូចម្ដេច ?

ប្រិតប្រៀប

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដាក់​កម្រិត​យ៉ាង​តឹង​ដោយ​ប្រៀប​ប្រដូច​នឹង​ដំណើរ​ណា​មួយ​ដែល​ត្រឹមត្រូវ​ ឬ​រឹតត្បិត​ឲ្យ​មាន​របៀប។
ឧទាហរណ៍៖ ខំ​ប្រិតប្រៀប​ណាស់​ដែរ គង់​តែ​មាន​ភ្លាត់។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រិតប្រៀន» មានន័យដូចម្ដេច ?

ប្រិតប្រៀន

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បញ្ញត្ត​ឲ្យ​ខំ​រៀន​មាន​កម្រិត មាន​កំណត់។
ឧទាហរណ៍៖ គ្រូ​ប្រិតប្រៀន​សិស្ស​ឲ្យ​ខំ​ប្រឹង​រៀន អាពុក​ម្ដាយ​ប្រិតប្រៀន​កូន​ឲ្យ​បាន​បទ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រិតប្រៀង» មានន័យដូចម្ដេច ?

ប្រិតប្រៀង

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រិតដោយរឹតត្បិតឲ្យប្រព្រឹត្តហ្មត់ចត់ទៀងទាត់តាមគតិធម៌និងគតិច្បាប់
ឧទាហរណ៍៖ មាតា​បិតា​និង​គ្រូ​បា​អាចារ្យ​ប្រិតប្រៀង​បុត្រ​ធីតា និង​សិស្សានុសិស្ស ឲ្យ​កាន់​សុចរិត​ប្រព្រឹត្ត​ល្អ; កូន​ឥត​សណ្ដាប់​ធ្នាប់ មក​ពី​ម្ដាយ​អាពុក​មិន​ប្រិតប្រៀង។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រិត» មានន័យដូចម្ដេច ?

ប្រិត

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដាក់​កម្រិត​យ៉ាង​តឹង ធ្វើ​ឲ្យ​មាន​កម្រិត ឬ​បញ្ញត្ត​មាន​កម្រិត ។
ឧទាហរណ៍៖ ត្រូវ​ប្រិត​បន្តិច​កុំ​បណ្ដែត​បណ្ដោយ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រិញៗ» មានន័យដូចម្ដេច ?

ប្រិញៗ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​រលីបរលាប ឬ​រលាប​ៗ; ស្ដើង​ស្ដួច; ច្រើន​និយាយ​ថា ព្រិញ​ៗ ជាង (វត្ថុ​រាវ)។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​រលីបរលាប ឬ​រលាប​ៗ; ស្ដើង​ស្ដួច; ច្រើន​និយាយ​ថា ព្រិញ​ៗ ជាង (វត្ថុ​រាវ)។
ឧទាហរណ៍៖ ទឹក​ហូរ​ព្រិញ​ៗ; ឈាម​ចេញ​ព្រិញ​ៗ ។ ព្រិញៗ

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រិចៗ» មានន័យដូចម្ដេច ?

ប្រិចៗ

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលតិចៗ, រ៉ុយៗ (វត្ថុរាវ) ។
ឧទាហរណ៍៖ រលឹមប្រិចៗ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រិច» មានន័យដូចម្ដេច ?

ប្រិច

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ប្លិច ។
ឧទាហរណ៍៖ ចាបហើរប្រិចចេញពីគុម្ពោតនេះទៅ ។

                      ភ្លែត ។
ឧទាហរណ៍៖ ដើរប្រិចៗ គឺដើរភ្លែតៗ ។ ប្រើជា ន. ក៏បាន ដើរតែមួយប្រិចដល់ គឺដើរតែមួយភ្លែតដល់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាំមួយ» មានន័យដូចម្ដេច ?

ប្រាំមួយ

👉ថ្នាក់ពាក្យជា បកតិសំខ្យា
មានន័យថា ចំនួនប្រាំ និងមួយ ( ៦ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាំពីរ» មានន័យដូចម្ដេច ?

ប្រាំពីរ

👉ថ្នាក់ពាក្យជា បកតិសំខ្យា
មានន័យថា ចំនួន​ប្រាំ​និង​ពីរ (៧); និយាយ​ក្លាយ ជា ប្រាំពិល ឬ ប្រាំពឹល។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាំបួន» មានន័យដូចម្ដេច ?

ប្រាំបួន

👉ថ្នាក់ពាក្យជា បកតិសំខ្យា
មានន័យថា ចំនួន​ប្រាំ​ និង​បួន (៩)។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាំបី» មានន័យដូចម្ដេច ?

ប្រាំបី

👉ថ្នាក់ពាក្យជា បកតិសំខ្យា
មានន័យថា ចំនួន​ប្រាំ ​និង​បី (៨)។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាំធាន» មានន័យដូចម្ដេច ?

ប្រាំធាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (មើល​ក្នុង​ពាក្យ ប្រណិធាន)។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាំង» មានន័យដូចម្ដេច ?

ប្រាំង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​រដូវ​ក្ដៅ​រាំង​ឥត​ទឹក​ភ្លៀង; ដែល​មាន​នៅ​ក្នុង​សម័យ​រាំង​ភ្លៀង​ឬ​ទាក់ទង​ដោយ​រដូវ​រាំង ឥត​មាន​ទឹក​ភ្លៀង : រដូវ​ប្រាំង ខែ​ប្រាំង ។ ស្រែ​ប្រាំង ស្រែ​សម្រាប់​ស្ទូង​បាន​តែ​ក្នុង​រដូវ​ប្រាំង ។ ស្រូវ​ប្រាំង ពោត​ប្រាំង ស្រូវ ពោត ដែល​សន្ទូង ដែល​ដាំ​ក្នុង​រដូវ​ប្រាំង។ ព. ទ. បុ. មនុស្ស​ប្រាំង ឬ មនុស្ស​ខែ​ប្រាំង មនុស្ស​​ដែល​កំណាញ់​ស្វិតស្វាញ សូម្បី​មាន​ស្មូម​មក​ឈរ​ស្រែក​សូម​ទាន​នៅ​មុខ​ផ្ទះ ក៏​ឥត​ដែល​ឲ្យ​ទាន​ដល់​តិចតួច​ឡើយ (និយាយ​ដោយ​កាត់​ខ្លី​ថា :ប្រាំង, ខែ​ប្រាំង ឬ មនុស្ស​រាំង​ភ្លៀង ឬ​ថា​ត្រឹមតែ រាំង​ភ្លៀង ក៏​បាន)។ ខែ​ប្រាំង​រាំង​ឫស (ព. សា.) ខែ​ប្រាំង​រាំង​ក្រ​ទាំង​ដី​ស្ងួត​រាល់​អន្លើ។

តើពាក្យ «ប្រាំ» មានន័យដូចម្ដេច ?

ប្រាំ

👉ថ្នាក់ពាក្យជា បកតិសំខ្យា
មានន័យថា ចំនួនបួននិងមួយ ( ៥ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាអៀវ» មានន័យដូចម្ដេច ?

ប្រាអៀវ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ត្រី​រំឥល​មួយ​ប្រភេទ សន្ដាន​ត្រី​ប្រា តែ​ខ្លួន​តូច​រាង​ទ្រវែង។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាស្រ័យ» មានន័យដូចម្ដេច ?

ប្រាស្រ័យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ប្រ + អាឝ្រយ > ប្រាឝ្រយ ) ខ្មែរច្រើនប្រើជា កិ. ដូចគ្នានឹងពាក្យ ប្រស្រ័យ ដែរ ( ម. ព. នេះ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាស់» មានន័យដូចម្ដេច ?

ប្រាស់

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់ប្រើផ្សំជាមួយនឹងពាក្យ ប្រើ ថា
ឧទាហរណ៍៖ ប្រើប្រាស់ ( ម. ព. ប្រើ ផង ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាស៊ីលីយ៉ា» មានន័យដូចម្ដេច ?

ប្រាស៊ីលីយ៉ា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស ប្រេស៊ីល។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាសាទ» មានន័យដូចម្ដេច ?

ប្រាសាទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. បាសាទ ) គ្រឹហាជាទីនាំចិត្តឲ្យជ្រះថ្លាឬជាទីស្រឡះភ្នែក គឺផ្ទះមានថ្នាក់ខ្ពស់ស្រឡះ ។ ខ្មែរយើងប្រើតាមទម្លាប់ ហៅចំពោះតែព្រះរាជដំណាក់ឬគ្រឹហាដែលមានកំពូល សូម្បីសង់តែមួយជាន់ក៏ហៅ ប្រាសាទ ដែរ; តែបើវិហារឬសាលា ទោះបីមានកំពូលក៏ពុំហៅ ប្រាសាទឡើយ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាស» មានន័យដូចម្ដេច ?

ប្រាស

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឃ្លាតចេញ, ព្រាត់ចេញ, ចាកចេញ ។ ប្រាសចាក ( អ. ថ. ប្រាស-ចាក ឬ ប្រាសៈចាក ) ឃ្លាតចាក, ផុតចាក, គ្មាន, ឥត ។
ឧទាហរណ៍៖ ចិត្តប្រាសចាកមន្ទិល, មនុស្សប្រាសចាកទោស ។

                      ប្រាសនិរាស ប្រាសឃ្លាតចេញឆ្ងាយអស់មានសង្ឃឹមថានឹងបានឃើញឬបានចួបទៀត ( ម. ព. និរាស ផង ) ។ ប្រាសព្រាត់ ឬ ព្រាត់ប្រាស ព្រាត់ឃ្លាតចាកបុគ្គលជាទីស្រឡាញ់លែងឃើញគ្នា ។ ( ព. កា ) : បំណាច់នឹងប្រាសព្រាត់ គួរហាមាត់ផ្ដាំមួយម៉ាត់ ហេតុម្ដេចក៏ទៅបាត់ ស្ងាត់ដំណឹងឈឹងសូន្យសោះ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាវ» មានន័យដូចម្ដេច ?

ប្រាវ

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ដោយ​កាច់ ជាន់ សង្កត់​អ្វី​ៗ​ដែល​ស្ងួត​ស្រួយ​ឬ​វត្ថុ​នោះ​បាក់ ធ្លាក់ ជាដើម។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រារព្ធ» មានន័យដូចម្ដេច ?

ប្រារព្ធ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. < ប្រ + អា + រព្ធ; បា. អា + រព្ភ ) តាំងផ្ដើម, ផ្ដួចផ្ដើម, ផ្គងជាមុន; និយាយតំណាលអំពីរឿងដើម; ប្រុងប្រៀប, រៀបរប; ចំពោះ, សំដៅត្រង់; នឹកដើម, គិតដល់, ភ្នកនឹកដល់ ។
ឧទាហរណ៍៖ ប្រារព្ធការងារ; ប្រារព្ធពីរឿងកម្សត់កម្រនឹងគ្នាមកអំពីដើម; ប្រារព្ធដល់បុត្រភរិយា; បញ្ញត្តិនេះជាសាធារណៈឥតប្រារព្ធឈ្មោះណាមួយដោយដាច់ខាតទេ។ ល ។

                      រ. ស. ទ្រង់ព្រះប្រារព្ធ ទ្រង់មានព្រះតម្រាស់ផ្ដើមឡើង, ទ្រង់ភ្នកដល់, ទ្រង់មានព្រះតម្រាស់ចំពោះ . . . , ទ្រង់ធ្វើ ។
ឧទាហរណ៍៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់ព្រះប្រារព្ធទៀនជ័យ គឺទ្រង់អុជទៀនជ័យនៅថ្ងៃផ្ដើមចូលព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាឬព្រះរាជពិធីត្រស្តិសង្ក្រាន្ដ . . . ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាយ៉ា» មានន័យដូចម្ដេច ?

ប្រាយ៉ា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស កាប់វែរ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាយលាជ» មានន័យដូចម្ដេច ?

ប្រាយលាជ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​សម្បុរ​ស​អុជៗ លាយ​របាយ​និង​ពណ៌​ផ្សេងៗ ជា​ច្រើន ដូច​គ្រាប់​លាជ​នៅ​ពី​លើ​ខ្លួន។
ឧទាហរណ៍៖ គោ​សម្បុរ​ប្រាយ​លាជ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាយ» មានន័យដូចម្ដេច ?

ប្រាយ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធាក់ដោយជើងទាំងពីរទៅក្រោយ ( សេះ ) : សេះប្រាយ ។ បាចសាច : ប្រាយអង្ករ គឺចាប់អង្ករបាចដោយអបទេសបញ្ចៀសឬបាចបញ្ចេរ ឲ្យខ្មោចបិសាចចៀសចេញទៅ ( ធ្វើតាមក្បួនសែនព្រេន ) ។ ប្រាយលាជ គឺចាប់លាជបាចសាចក្នុងដំណើរហែសព ( ធ្វើតាមក្បួនយោគី ) ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះគ្រាប់កាំភ្លើងល្អិតៗ សម្រាប់ច្រកម្ដងៗ ច្រើនគ្រាប់ បាញ់ទៅប្រាយចេញព្រាត ។
ឧទាហរណ៍៖ គេបាញ់កាំភ្លើងច្រកគ្រាប់ប្រាយ ត្រូវកុកងាប់ជិតអស់មួយហ្វូង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាមោទ្យ» មានន័យដូចម្ដេច ?

ប្រាមោទ្យ

មានន័យថា ដូច​គ្នា បាមោជ្ជ ដែរ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាម» មានន័យដូចម្ដេច ?

ប្រាម

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឃាត់​មុន ហាម ដាក់​បម្រាម ។
ឧទាហរណ៍៖ ប្រាម​ប្រាប់ ឬ ប្រាប់​ប្រាម ប្រាប់​ដោយ​ហាម ដោយ​មាន​បម្រាម (ម. ព. ប្រាប ផង)។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាប្ត» មានន័យដូចម្ដេច ?

ប្រាប្ត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ.; បា. បត្ត ) ដែលបានដល់ហើយ, ដែលបានលុះឬបានសម្រេចហើយ ( ព. កា. ) ។
ឧទាហរណ៍៖ បុគ្គលធ្វើបាប រមែងតែប្រាប្ត អបាយណាមួយ ទោះបីព្រះពុទ្ធ ក៏ពុំអាចជួយ កើតនៅរងួយ តាមកម្មខ្លួនឯង ( លំអាន ព. ពុ. ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាប្ដាភិសេក» មានន័យដូចម្ដេច ?

ប្រាប្ដាភិសេក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. < ប្រាប្ដ + អភិឞេក; បា. បត្ដ + អភិសេក > បត្តាភិសេក ) ដែលមានអភិសេកដល់ហើយ; សំដៅចំពោះក្សត្រិយ៍ដែលច្បាំងឈ្នះសឹកហើយបានទទួលរាជ្យ ។
ឧទាហរណ៍៖ ទ្រង់បានឡើងជាព្រះមហាក្សត្រិយ៍ប្រាប្ដាភិសេក, ទ្រង់បានប្រាប្តាភិសេក ( ម. ព. អភិសេក ទៀតផង ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាប្ដាភិលាភ» មានន័យដូចម្ដេច ?

ប្រាប្ដាភិលាភ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. ប្រាប្ដ + អភិលាភ; បា. បត្ដ + អភិលាភ )ដែលមានលាភដល់ហើយ; សំដៅចំពោះអ្នកមានបុណ្យភ័ព្វសំណាងដែលមើលពុំឃើញ ស្រាប់តែកុសលចេញមុខផ្តល់ផលប្រយោជន៍ជាទីគាប់ចិត្ត ឲ្យដោយពុំបាននឹកស្មាន ទុកជាមុនថានឹងបានដល់ម្ល៉ឹង
ឧទាហរណ៍៖ គេជាមនុស្សប្រាប្ដាភិលាភបានចេញរួចផុតពីសភាពទ័លក្រ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាប់» មានន័យដូចម្ដេច ?

ប្រាប់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា និយាយ​ឲ្យ​ដឹង​ចំពោះ​មុខ និយាយ​ឲ្យ​ដឹង​ផ្ទាល់​ខ្លួន ថ្លែង​ឲ្យ​ដឹង។
ឧទាហរណ៍៖ ប្រាប់​ថ្លៃ និយាយ​ចង្អុល​ឲ្យ​ដឹង​ចំនួន​តម្លៃ ។ប្រាប់​ផ្លូវ បង្ហាញ​ឲ្យ​ដឹង​ផ្លូវ។ ប្រាប់​ប្រង ប្រាប់​ដោយ​ផ្ដាំ​ផ្ញើ​នឹង​អ្នក​ដទៃ​ឲ្យ​ផ្សាយ​ដំណឹង​ត​ៗ​ទៅ។ ប្រាប់​សុខ​ទុក្ខ ថ្លែង​ពី​សុខ​ទុក្ខ​ឲ្យ​ដឹង។ល។

👉ថ្នាក់ពាក្យជា រាជសព្ទ 
មានន័យថា ទ្រង់ត្រាស់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាប» មានន័យដូចម្ដេច ?

ប្រាប

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​រាប ឲ្យ​បាក់​បប ឲ្យ​ចុះ​ចាញ់ ។
ឧទាហរណ៍៖ ប្រាប​សឹក ប្រាប​សត្រូវ ។ ប្រាប​ប្រាម ប្រាម​ប្រាប​ឲ្យ​រាប​ទាប ឲ្យ​ស្ដាប​ឱវាទ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាទីស្លាវ៉ា» មានន័យដូចម្ដេច ?

ប្រាទីស្លាវ៉ា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស ស្លូវ៉ាគី (សាធារណរដ្ឋ)។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាថ្នា» មានន័យដូចម្ដេច ?

ប្រាថ្នា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ប្រាថ៌នា; បា. បដ្ឋនា ) ការតាំងបំណង, ការផ្គង ឬតាំងសូមសំណូមសូមឲ្យបានសម្រេចដូចបំណង ។
ឧទាហរណ៍៖ មានប្រាថ្នា, តាមប្រាថ្នា, បានសម្រេចដូចប្រាថ្នា​ ។

                   ខ្មែរយើងច្រើនប្រើជា កិ. ប៉ង, តាំង ឬ ផ្គងបំណង, នឹកប៉ងឲ្យបានដូចចិត្តចង់
ឧទាហរណ៍៖ ប្រាថ្នាឲ្យបានត្រាស់ជាព្រះពុទ្ធ, ប្រាថ្នាឲ្យបានកូន, ប្រាថ្នាសូមឲ្យបានប្រកបដោយសេចក្ដីសុខ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាត់» មានន័យដូចម្ដេច ?

ប្រាត់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្ងួត​ខ្លួន​រឹតរួត​ព្រោះ​ត្រូវ​ខ្យល់​ខ្លាំង ព្រោះ​ប្រឡាក់​ភក់​ជាដើម ដែល​ស្ងួត​រឹតរួត​ខ្លួន​នាំ​ឲ្យ​ស្កៀប។
ឧទាហរណ៍៖ ប្រាត់​ខ្លួន។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាតិភោគភណ្ឌិក» មានន័យដូចម្ដេច ?

ប្រាតិភោគភណ្ឌិក

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ការយកទ្រព្យទៅធានាបំណុល។ ឧទា៖ ការបញ្ចាំស្រែ ជាប្រាតិភោគភណ្ឌិកអចលនវត្ថុ។ ការបញ្ចាំខ្សែមាស ជាប្រាតិភោគភណ្ឌិកចលនវត្ថុ។ (ក្រមរដ្ឋប្បវេណីចាស់ប្រើប្រាតិភោគប្រត្យក្ស)។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាតិភោគ» មានន័យដូចម្ដេច ?

ប្រាតិភោគ

មានន័យថា ទ្រព្យសម្បត្តិ ឬវត្ថុមានតម្លៃដែលអ្នកខ្ចីប្រាក់ដាក់តម្កល់ជាការធានា។
ឧទាហរណ៍៖ អតិថិជនដែលខ្ចីប្រាក់ពីធនាគារពាណិជ្ជនៅកម្ពុជាត្រូវដាក់តម្កល់អចលនវត្ថុធ្វើជាប្រាតិភោគ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាណវិទ្យា» មានន័យដូចម្ដេច ?

ប្រាណវិទ្យា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិទ្យាសាស្រ្តចែងពីសត្វទូទៅ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាណ» មានន័យដូចម្ដេច ?

ប្រាណ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. បាណ ) សត្វ; ជីវិត; ខ្យល់ដកដង្ហើម; កម្លាំង ។ ចិញ្ចឹមប្រាណ ចិញ្ចឹមជីវិត ។ រក្សាប្រាណ រក្សាជីវិត ។ ខ្លួនប្រាណ ( ពាក្យសម្រួលមាត់ ) គឺខ្លួន, ខ្លួនដែលមានជីវិត ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាជ្ញា» មានន័យដូចម្ដេច ?

ប្រាជ្ញា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ប្រជ្ញា; បា. បញ្ញា ) ប្រីជា : មានប្រាជ្ញា, ឥតប្រាជ្ញា ( ម. ព. បញ្ញា ផង ) ។ ប្រាជ្ញាញាណ ប្រាជ្ញានិងញាណ ឬ ញាណដែលអាស្រ័យនឹងប្រាជ្ញា, ការយល់ជាក់ច្បាស់; ( រ. ស. ) ព្រះប្រាជ្ញា ឬ ព្រះប្រាជ្ញាញាណ ។ ប្រាជ្ញាបុណ្យផងកើតដោយប្រតិបត្តិ ប្រាជ្ញាក្ដី បុណ្យក្ដីកើតមានព្រោះអាស្រ័យសេចក្ដីប្រតិបត្តិ គឺប្រាជ្ញាកើតមានព្រោះអាស្រ័យការរៀន, ស្ដាប់, គិត និងការចម្រើន; បុណ្យកើតមានព្រោះអាស្រ័យការកសាងធ្វើបុញ្ញកិរិយាវត្ថុ ( ព. សុ. ក្នុងសាស្ដ្រា ច្បាប់ក្រម ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាជ្ញ» មានន័យដូចម្ដេច ?

ប្រាជ្ញ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកមានប្រាជ្ញា, អ្នកចេះ, អ្នកឈ្លាសវៃ; ការចេះដឹង, ការឈ្លាសវៃ : អ្នកប្រាជ្ញ, គួរស្ដាប់ប្រាជ្ញប្រដៅ; មនុស្សមានប្រាជ្ញ, បញ្ចេញប្រាជ្ញ ។ ប្រាជ្ញមានមារយាទ គឺអ្នកប្រាជ្ញដែលប្រព្រឹត្តត្រឹមត្រូវតាមគន្លងធម៌សម្រាប់អ្នកប្រាជ្ញ ។ ប្រាជ្ញឥតមារយាទ គឺអ្នកដែលមានឋានៈជាអ្នកប្រាជ្ញ ប៉ុន្តែមានឫកពាមារយាទខ្ជីខ្ជាពុំសមដល់ឋានៈជាអ្នកប្រាជ្ញ ។ ព. កា. ព្រះរាជសម្ភារថា : អសារមានបី បណ្ដាំមេជី ព្រេងព្រឹទ្ធប្រដៅ អង្ករសសុទ្ធ ចម្អិនឲ្យឆៅ ពិសីហើយខ្លៅ ប្រាជ្ញឥតមារយាទ ។ ( ម. ព. ពិសី ផង ) ។ ប្រាជ្ញព្រោក ឬ ព្រោកប្រាជ្ញ កិ. និយាយបញ្ចេញវោហារបរិយាយពីនេះពីនោះ មិនចេះអស់មិនចេះហើយឲ្យគេស្ដាប់ ។ ប្រាជ្ញក្នុង ឬ ប្រាជ្ញគំនិត គុ. ដែលមានចំណេះច្រើន ព្រមទាំងគំនិតក៏ពូកែ ប៉ុន្តែមិនសូវប្រសប់និយាយឲ្យគេស្ដាប់ ។ ប្រាជ្ញសម្ដី គុ. ដែលប៉ិនប្រសប់ខាងការនិយាយ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. ; បា. បញ្ញ, បញ្ញវន្ដុ ) ដែលមានប្រាជ្ញា, មានចំណេះ, ឈ្លាស ។
ឧទាហរណ៍៖ មនុស្ស​ប្រាជ្ញ គំនិត​ប្រាជ្ញ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាច់ៗ» មានន័យដូចម្ដេច ?

ប្រាច់ៗ

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( ម. ព. ប្រាច់ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាច់» មានន័យដូចម្ដេច ?

ប្រាច់

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ឮ​សូរ​ដោយ​ផ្ទុះ​ខ្លាញ់​ដែល​កំពុង​ចម្រាញ់​ជាដើម។ ប្រាច់​ៗ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាចីន» មានន័យដូចម្ដេច ?

ប្រាចីន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ប្រាចិន ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. ប្រាចិន ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាចិន» មានន័យដូចម្ដេច ?

ប្រាចិន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ប្រាចីន; បា. បាចីន ) ខាងកើត; ទិសខាងកើត; ច្រើននិយាយថា ប្រាចិនទិស ឬ បាចិនទិស ( ទិសខាងកើត ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. ប្រាចីន; បា. បាចីន ) ខាងកើត; ទិសខាងកើត; ច្រើននិយាយថា ប្រាចិនទិស ឬ បាចិនទិស ( ទិសខាងកើត ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាង្គណ៍» មានន័យដូចម្ដេច ?

ប្រាង្គណ៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ប្រាង្គណ ) ទីវាលជាធ្លា, ទីផ្ទៃវាលយ៉ាងដូចទីវាលមុខផ្ទះ, មុខប្រាសាទ, ដំណាក់ជាដើម ( ម. ព. ប្រាង្គ ផង ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាង្គ» មានន័យដូចម្ដេច ?

ប្រាង្គ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. < ប្រ + អង្គ ) ស្ដូប ឬ ប្រាសាទដែលមានកំពូលខ្ពស់ ស្ថិតនៅលើទីលានច្រើនថ្នាក់ឬមួយថ្នាក់ពីរថ្នាក់, ច្រើនតែមានរាងច្រឡោតាំងពីក្រោមរហូតដល់កកំពូល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាឃាត» មានន័យដូចម្ដេច ?

ប្រាឃាត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) សង្គ្រាម ចម្បាំង (ព. កា.)
ឧទាហរណ៍៖ កើត​មាន​វិវាទ ក្លាយ​ជា​ប្រាឃាត ច្បាំង​គ្នា​វរវឹក អស់​រាស្រ្ត​ប្រជា ភិតភ័យ​ភ្លូកភ្លឹក ទ័ល​ក្រ​បាយ​ទឹក​លំបាក​គ្រប់​ប្រាណ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាក្រឹត» មានន័យដូចម្ដេច ?

ប្រាក្រឹត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ប្រាក្ឫត ) ឈ្មោះភាសាកណ្ដាល ( គ្រាមភាសា )នៃជនជាតិឥណ្ឌាទាំងឡាយច្រើនប្រទេស មានតាំងពីក្នុងបុរាណកាលព្រេងនាយ ដរាបមកដល់សម័យបច្ចុប្បន្ន, ទាំង អយ៌កជន ក្នុង សក្ករដ្ឋ ( នេប៉ាល ) ជាជាតិភូមិនៃព្រះសក្យមុនីសម្ពុទ្ធ ក៏ប្រើភាសា ប្រាក្រឹត ដែរ ( បារ. Dialecte ) ។ ប្រាក្រឹត នេះមានអត្ថន័យថា ប្រក្រតី, ធម្មតា, សាមញ្ញ ក្លាយមកពីប្រភពដើមនៃពាក្យសំស្ក្រឹតជាភាសាសម្រាំងថា ប្រក្ឫតិ “ប្រក្រតី” ប៉ុន្តែមានទំនងគួរឲ្យហៅថា ភាសាផ្សែផ្សំ ឬ ភាសាបំប្លែង ទៅវិញ ពីព្រោះមានដើមកំណើតជាភាសាសំស្ក្រឹតខ្លះជាភាសាបាលីខ្លះ គ្រាន់តែបំប្លែងចេញឲ្យឃ្លាតពីប្រភពដើមប៉ុណ្ណោះ ពុំមែនជាសំស្ក្រឹតពុំមែនជាបាលីសុទ្ធសាធ ទាំងពុំមែនជាសន្ដាននៃភាសា ឥណ្ឌូ-អឺរូប ចូលលាយផងទេ, ប្រាក្រឹត នេះ​ជា​សម្ដី​ប៉ះប៉ុន​ផ្សែផ្សំ​កាឡៃ​ឲ្យ​កើត​មាន​ឡើង សម្រាប់​និយាយ​សម្រាប់​សរសេរ​តាម​គួរ​ដល់​ការ​ស្រួល​រាល់​ជាតិ​ប៉ុណ្ណោះ​ឯង ។ ប្រាក្រឹត នេះ​មាន​ឈ្មោះ​ផ្សេង​ៗ​គ្នា, បើ​រាប់​ដោយ​សង្ខេប មាន៥​ឈ្មោះ​គឺ ១- ឝៅរសេនី ( សៅរ៉ៈសេនី Çaurasenī ) ប្រាក្រឹត​ជា​សម្ដី​របស់​ជន​អ្នក​នៅ​ក្នុង​រដ្ឋ ឝូរសេន ( សូរ៉ៈសេន៉ៈ Çūrasena គឺ​រដ្ឋ មថូរា Mathūrā ក្នុង​សម័យ​ត​មក ) ។ ប្រាក្រឹត នេះ​មាន​លំនាំ​ស្រដៀង​នឹង​បាលី​ដោយ​អន្លើ​ៗ​ដែរ ប៉ុន្តែ​ច្រើន​បំប្លែង​អក្សរ អឃោសៈ ជា ឃោសៈ ដូច​ជាបាលី​ថា បតិត “ដែល​ធ្លាក់​ឬ​ជ្រុះ​ហើយ” បំប្លែង​ជា បទិទ; យថា “យ៉ាង​ណា” ជា​ យធា ជាដើម ។ ២- មហារាឞ្ត្រី ( មហារា​ស្ត្រី Mahārāstri ​ភាសា​អ្នក មហា​រាស្ត្រ ​ទក្ខិណាបថ ភាគ​ខាង​លិច គឺ​រដ្ឋ ឌេក្ក័ន ខាង​លិច Dekkan Occidental ) ជា​ប្រាក្រឹត​បំប្លែង​អក្សរ​ឃ្លាត​ពី​សំស្ក្រឹត​ដោយ​ច្រើន ដូច​ជា ឧទក “ទឹក” បំប្លែងជា ឧអអ; កបិ “ស្វា” ជា កឥ; សុខ “សុខ” ជា សោក្ខ ជាដើម ។ ៣- មាគធី ( Māgadhī ) ប្រាក្រឹត​របស់​ជន​អ្នក មគធ​រដ្ឋ គឺ​រដ្ឋ ពិហារ ( Bihār ) សម័យ​បច្ចុប្បន្ន, បំប្លែង​អក្សរ​ខុស​ពី​​សំស្ក្រឹត​និង​បាលី​ដោយ​ច្រើន​ដូច​ជា សំ. បុត្រស្យ “នៃ​កូន​ឬ​ដល់​កូន” បំប្លែង​ជា បុត្តឝ្ឝ ( Puttaçça ); រាជានស៑ ( រាជាន័ស ) “ស្ដេច​ទាំងឡាយ” ជា លាអាណោ ( Lā-āṇo ); រញ្ញា ( បា. ) “ដែល​ស្ដេច” ជា លាជិន ( Lājina ); អត្តនា ( បា. ) “ដោយ​ខ្លួន​ឯង” ជា​អតន ( Atana ); ជាយតេ “កើត, ប្រសូត” ជា យាយតេ ( Yāyate ) ជាដើម ។ ៤- អភ្រំឝ ( អ័ប-ភ្រ័ម-សៈ Abhraṃça ) ជា​ប្រាក្រឹត​រាយរង​ទន់​ខ្សោយ​កើត​មាន​ក្នុង​បច្ឆា​សម័យ ជា​សម្ដី​ផ្សែផ្សំ​របស់​អ្នក​ចុង​កាត់​មាត់​ញក ផ្សាយ​ចូល​មក​ខ្លះ ក្នុង​រដ្ឋ​នានា​ក្នុង​ប្រទេស​ឥណ្ឌា មិន​ពេញ​លក្ខណៈ​ជា​ភាសា​ប្រាក្រឹតទេ ។ ៥- បៃឝាចី ( ប៉ៃសាចី Paiçācī ) ប្រាក្រឹត​ជា​សម្ដី​បិសាច គឺ​សម្ដី​ខ្មោច, ច្រើន​បំប្លែង​អក្សរ ឃោសៈ ជា អឃោសៈ ( ជា​សម្ដី​អ្នក​របាំ ) ដូច​ជា នគរ “ក្រុង” ជា នករ; គុរុ “ធ្ងន់; យូរ; គ្រូ” ជា កុរុ ជាដើម ។ ភាសា​ខ្មែរ​យើង​មិន​មាន​ឈ្មោះ​ថា​មាន ប្រាក្រឹត ដូច​ឥណ្ឌា​ទេ ប៉ុន្តែ​បើ​និយាយ​ដោយ​ការ​ធៀប​ប្រដូច​ទៅ​នឹង​ឥណ្ឌា ក៏​មាន​ការ​បំប្លែង​សំស្ត្រឹត​និង​បាលី ឲ្យ​ឃ្លាត​ចាក​ប្រភព​ដើម​ក្រែល​ដែរ ដូច​ជា នគរ បំប្លែង​ជា អង្គរ; នង្គ័ល ជា អង្គ័ល; យមរាជ ជា ជមរាជ ( ជំរាច ); សៃន្យាភិមុខ ឬ សេនាភិមុខ ជា ស្នាភិមុខ; សេនាធិរាជ ឬ សៃន្យាធិរាជ ជា ស្នាធ្រាជ, សៃន្យ ( សែន ) ជា ស្រែន្យ; សៃន្យានុជិត ឬ សេនានុជិត ជា ស្រែនអញ្ជិត, វៃទ្យ ជា ពេទ្យ ឬ ពែទ្យ ជាដើម; សព្ទ​អារក្ស ឬ សម្ដី​មេមត់ ក៏​គួរ​ហៅ​ថា បៃសាចី បាន​ដែរ, ប៉ុន្តែ​យើង​នឹង​និយាយ​ឲ្យ​ពេញ​មាត់​ថា​ខ្មែរ​មាន ប្រាក្រឹត ដូច​ឥណ្ឌា​ខ្លះ​ដែរ​ក៏​ពុំ​កើត ពីព្រោះ ប្រាក្រឹត នោះ​មាន​ឈ្មោះ​ចំពោះ​តែ​ក្នុង​ជម្ពូ​ទ្វីប​គឺ​ឥណ្ឌា​ឯណោះ​យូរ​អង្វែង​ណាស់​ហើយ ។ ល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាក់ហានិភ័យ» មានន័យដូចម្ដេច ?

ប្រាក់ហានិភ័យ

👉ថ្នាក់ពាក្យជា មូលដ្ឋាន, ហិរញ្ញវត្ថុសាធារណៈ
មានន័យថា ប្រាក់ប្រចាំខែ សម្រាប់ផ្ដល់ជូនដល់មន្រ្តីរាជការទាំងឡាយណា ដែលត្រូវចាត់ឱ្យទៅបម្រើការងារ ឬបម្រើការងារនៅក្នុងមុខងារ ឬទីកន្លែងដែលមានគ្រោះថ្នាក់ ជំងឺឆ្លង ការងារប៉ះពាល់សុខភាព ការងារដែលបណ្ដាលឱ្យខូចសុខភាពដូចជា កន្លែងក្ដៅ សើម មានធូលីច្រើន ឬពុល ចំហាយជាតិពុល ឬជាតិគីមី សំឡេងខ្ទរខ្លាំង ក្លិនស្អុយ និងតំបន់គ្រុនចាញ់។ប្រាក់ហានិភ័យ មានពីរគឺ៖ ១-ប្រាក់ប៉ះពាល់សុខភាព ២-ប្រាក់តំបន់។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាក់វិភាជន៍គ្រួសារ» មានន័យដូចម្ដេច ?

ប្រាក់វិភាជន៍គ្រួសារ

👉ថ្នាក់ពាក្យជា មូលដ្ឋាន, ហិរញ្ញវត្ថុសាធារណៈ
មានន័យថា ប្រាក់ប្រចាំខែដែលត្រូវផ្ដល់ជូនមន្រ្តីរាជការជាមេគ្រួសារ សម្រាប់ប្រពន្ធ កូន និងកូនចិញ្ចឹមស្របច្បាប់ នៅក្នុងបន្ទុក។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាក់រង្វាន់» មានន័យដូចម្ដេច ?

ប្រាក់រង្វាន់

👉ថ្នាក់ពាក្យជា លទ្ធកម្មសាធារណៈ
មានន័យថា ជាធម្មតាផ្ដល់ឱ្យក្រៅពីប្រាក់ចំណេញ ដោយសារម្ចាស់គម្រោងមិនចង់ឱ្យមានការចំណាយត្រួតគ្នាពីរដង ប្រាក់រង្វាន់បុគ្គលិកជាធម្មតាមិនគិតចូលក្នុងអត្រាកម្រៃសេវាទេ។ ប្រាក់នេះ ផ្អែកលើភាគរយនៃថ្លៃសង្គម និងចំណាយផ្សេងៗដែលគិតចេញពីចំណូលសរុប ហើយមាននៅក្នុងប្រព័ន្ធគណនេយ្យរបស់ក្រុមហ៊ុន រួមមានប្រាក់រង្វាន់ទាំងឡាយដែលនឹងត្រូវសម្រួលដោយនយោបាយជាតិ តម្រូវឱ្យគិតជាប្រាក់ខែ ១៣ ខែ សម្រាប់ ១២ ខែការងារ ដូចនេះមិនចាំបាច់ធ្វើការគណនាថ្លឹងថ្លែងទេ។ រាល់ការពិភាក្សាលើប្រាក់រង្វាន់ ត្រូវមានឯកសារជាភ័ស្ដុតាង និងចាត់ថាជាការសម្ងាត់។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាក់បំណាច់ម៉ោងបន្ថែម» មានន័យដូចម្ដេច ?

ប្រាក់បំណាច់ម៉ោងបន្ថែម

👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា ប្រាក់បំណាច់គិតតាមចំនួនម៉ោងដែលគ្រូបង្រៀន និងសាស្រ្តាចារ្យត្រូវទទួលបាន បន្ទាប់ពីបានបង្រៀន និងបំពេញការងារគរុកោសល្យលើសពីចំនួនម៉ោងកំណត់។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាក់បំណាច់មុខងារ» មានន័យដូចម្ដេច ?

ប្រាក់បំណាច់មុខងារ

👉ថ្នាក់ពាក្យជា មូលដ្ឋាន, ហិរញ្ញវត្ថុសាធារណៈ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ប្រាក់បន្ថែមទៅលើបៀវត្សមូលដ្ឋានប្រចាំខែ ដែលត្រូវផ្តល់ជូនមន្ត្រីរាជការ នៅក្នុងប្រភេទ ក, ខ និង គ ហើយដែលកំពុងបំពេញមុខងារ ក្នុងក្រសួង ស្ថាប័ន។ ២. ប្រាក់បន្ថែមលើបៀវត្សមូលដ្ឋានប្រចាំខែរបស់មន្រ្តីរាជការស៊ីវិលដែលកំពុងបំពេញមុខងារក្នុងមុខតំណែងតាមរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ៣. ប្រាក់បន្ថែមលើបៀវត្សមូលដ្ឋានប្រចាំខែរបស់មន្ត្រីរាជការស៊ីវិល ដែលកំពុងបំពេញមុខងារក្នុងមុខតំណែងតាមរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាក់បំណាច់ប្រចាំថ្ងៃ» មានន័យដូចម្ដេច ?

ប្រាក់បំណាច់ប្រចាំថ្ងៃ

👉ថ្នាក់ពាក្យជា របបសន្តិសុខសង្គម
មានន័យថា ប្រាក់ដែលផ្តល់ជូនសម្រាប់រយៈពេលអាក់ខានការងារ ដោយសារការធ្លាក់ខ្លួនមានជំងឺ គ្រោះថ្នាក់ ឬលំហែមាតុភាព។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាក់បំណាច់ទទួលខុសត្រូវ» មានន័យដូចម្ដេច ?

ប្រាក់បំណាច់ទទួលខុសត្រូវ

👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា ប្រាក់បំណាច់បន្ថែមប្រចាំខែ សម្រាប់ផ្ដល់ជូនមន្រ្តីរាជការដែលមានការតែងតាំងឋានៈ និងមានតួនាទីដឹកនាំក្នុងមុខតំណែងពិតប្រាកដ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាក់បេសកកម្ម» មានន័យដូចម្ដេច ?

ប្រាក់បេសកកម្ម

👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. រួមមាន ប្រាក់ហោប៉ៅ ប្រាក់ហូបចុក ប្រាក់ស្នាក់នៅ សោហ៊ុយធ្វើដំណើរ ប្រាក់ចំណាយលើវត្ថុអនុស្សាវរីយ៍ និងប្រាក់ចំណាយផ្សេងៗ ដែលត្រូវកំណត់និងផ្ដល់ជូនទៅតាមប្រភេទបេសកកម្មនីមួយៗ។ ប្រាក់ស្នាក់នៅ ត្រូវផ្ដល់ជូនចំពោះបេសកកម្មដែលតម្រូវឱ្យមានការស្នាក់នៅពេលយប់។ ២. ប្រាក់របបឧបត្ថម្ភដែលត្រូវផ្តល់ជូនដល់បុគ្គលិក មន្រ្តីរាជការដែលកំពុងកាន់មុខតំណែងពិតប្រាកដនាពេលបច្ចុប្បន្ននៅក្នុងអង្គការលេខ នៃរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈប្រហាក់ប្រហែល ដែលមានភារកិច្ចត្រូវទៅបំពេញការងារជាផ្លូវការក្នុងប្រទេស និងទៅក្រៅប្រទេស។ការផ្ដល់ប្រាក់បេសកកម្មក្នុងនិងក្រៅប្រទេស ត្រូវអនុវត្តតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងសារាចរណែនាំផ្សេងទៀត ដែលរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាក់បៀវត្សប្រភពកម្ពុជា» មានន័យដូចម្ដេច ?

ប្រាក់បៀវត្សប្រភពកម្ពុជា

👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា ប្រាក់បៀវត្សដែលបានទទួលក្នុងក្របខ័ណ្ឌនៃការបំពេញសកម្មភាពបម្រើការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដោយឡែក ចំពោះប្រាក់បៀវត្សដែលអនិវាសនជនបានទទួលក្នុងការផ្ដល់ជំនួយបច្ចេកទេស ត្រូវចាត់ទុកថាមានប្រភពនៅក្នុងប្រទេសដែលអ្នកទូទាត់ប្រាក់បៀវត្សនោះស្នាក់នៅ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាក់បៀវត្សធម្មតា» មានន័យដូចម្ដេច ?

ប្រាក់បៀវត្សធម្មតា

👉ថ្នាក់ពាក្យជា លទ្ធកម្មសាធារណៈ
មានន័យថា បៀវត្សប្រចាំខែ ដោយមិនគិតបញ្ចូលប្រាក់ឧបត្ថម្ភក្នុងការដឹកជញ្ជូន និងឈ្នួលផ្ទះ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាក់បៀវត្ស» មានន័យដូចម្ដេច ?

ប្រាក់បៀវត្ស

👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. បៀវត្ស លាភការ ប្រាក់បំណាច់បុព្វលាភ ប្រាក់ម៉ោងបន្ថែម ប្រាក់ប៉ះប៉ូវនានា និងអត្ថប្រយោជន៍បន្ថែម ដែលបានទូទាត់ឱ្យដល់និយោជិត ឬដែលបានទូទាត់ដើម្បីជាប្រយោជន៍ផ្ទាល់ ឬប្រយោលដល់និយោជិតចំពោះការបំពេញសកម្មភាពបម្រើការងារ។ ២. លាភការ ប្រាក់បំណាច់បុព្វលាភ ប្រាក់ម៉ោងបន្ថែម ប្រាក់ប៉ះប៉ូវនានា និងអត្ថប្រយោជន៍បន្ថែមដែលបានទូទាត់ឱ្យដល់និយោជិត ឬដែលបានទូទាត់ដើម្បីជាប្រយោជន៍ផ្ទាល់ ឬប្រយោលដល់និយោជិតចំពោះការបំពេញសកម្មភាពបម្រើការងាររបស់និយោជិត វៀរលែងតែការទូទាត់នានា ដែលត្រូវបានលើកលែងតាមមាត្រា៤៣ និងមាត្រា៤៤ នៃចសព។ ចសព ក្នុងន័យនេះសំដៅដល់ច្បាប់ស្ដីពីពន្ធដារ ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ១១ ន.ស ៩៤ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៤។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាក់តំបន់» មានន័យដូចម្ដេច ?

ប្រាក់តំបន់

👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា ប្រាក់សម្រាប់ឧបត្ថម្ភប្រចាំខែ ជូនដល់មន្រ្តីរាជការស៊ីវិលក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដែលកំពុងបម្រើការងារនៅតាមទីតាំងភូមិសាស្រ្ត ដែលត្រូវបានកំណត់ជាតំបន់ជួបការលំបាក និងតំបន់ដាច់ស្រយាល ដូចមានចែងក្នុងមាត្រា៤ និងមាត្រា៥ ខាងលើ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាក់ឈ្នួលដុល» មានន័យដូចម្ដេច ?

ប្រាក់ឈ្នួលដុល

👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា ប្រាក់ឈ្នួលដែលបានចុះកិច្ចសន្យា ឬបានព្រមព្រៀងជាមួយអ្នកជួល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាក់ចំណេញសរុប» មានន័យដូចម្ដេច ?

ប្រាក់ចំណេញសរុប

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ប្រាក់ចំណេញពិតដែលកំណត់សមស្របតាមវិធីសាស្រ្តគណនា ដែលបញ្ជាក់នៅក្នុងកិច្ចព្រមព្រៀងប្រេងកាត។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាក់ចំណូលសុទ្ធ» មានន័យដូចម្ដេច ?

ប្រាក់ចំណូលសុទ្ធ

👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា លទ្ធផលបានមកពីការយកប្រាក់ចំណូលដុលកាត់កងនូវចំណាយនានាដែលអនុញ្ញាតដោយច្បាប់នេះ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាក់ចំណូលដុល» មានន័យដូចម្ដេច ?

ប្រាក់ចំណូលដុល

👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា ប្រាក់ចំណូលសុទ្ធបានមកពីលទ្ធផលទាំងអស់នៃប្រតិបត្តិការអាជីវកម្មគ្រប់ប្រភេទ រួមបញ្ចូលទាំងចំណេញមូលធនដែលសម្រេចបានក្នុងពេលកំពុងប្រកបអាជីវកម្ម ឬនៅពេលបញ្ចប់អាជីវកម្ម ការប្រាក់ ថ្លៃឈ្នួល និងសួយសារ ព្រមទាំងប្រាក់ចំណូលពីទ្រព្យសកម្មហិរញ្ញវត្ថុ ឬទ្រព្យសកម្មវិនិយោគរាប់ទាំងអចលនទ្រព្យផង។ ប្រាក់ចំណូលជាប់ពន្ធក៏រួមបញ្ចូលផងដែរ នូវចំណេញមូលធនទាំងអស់ពីអចលនទ្រព្យ ទ្រព្យហិរញ្ញវត្ថុ ឬទ្រព្យវិនិយោគ ដែលរូបវន្តបុគ្គល ឬនីតិបុគ្គលសម្រេចបានមកពីប្រតិបត្តិការនានា ក្រៅពីប្រតិបត្តិការអាជីវកម្ម។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាក់ចំណូលជាប់ពន្ធ» មានន័យដូចម្ដេច ?

ប្រាក់ចំណូលជាប់ពន្ធ

👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា ប្រាក់ចំណូលសុទ្ធបានមកពីលទ្ធផលទាំងអស់នៃប្រតិបត្តិការអាជីវកម្មគ្រប់ប្រភេទ រួមបញ្ចូលទាំងចំណេញមូលធនដែលសម្រេចបានក្នុងពេលកំពុងប្រកបអាជីវកម្ម ឬនៅពេលបញ្ចប់អាជីវកម្ម ការប្រាក់ ថ្លៃឈ្នួល និងសួយសារ ព្រមទាំងប្រាក់ចំណូលពីទ្រព្យសកម្មហិរញ្ញវត្ថុ ឬទ្រព្យសកម្មវិនិយោគរាប់ទាំងអចលនទ្រព្យផង។ ប្រាក់ចំណូលជាប់ពន្ធក៏រួមបញ្ចូលផងដែរ នូវចំណេញមូលធនទាំងអស់ពីអចលនទ្រព្យ ទ្រព្យហិរញ្ញវត្ថុ ឬទ្រព្យវិនិយោគ ដែលរូបវន្តបុគ្គល ឬនីតិបុគ្គលសម្រេចបានមកពីប្រតិបត្តិការនានា ក្រៅពីប្រតិបត្តិការអាជីវកម្ម។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាក់ខែ» មានន័យដូចម្ដេច ?

ប្រាក់ខែ

👉ថ្នាក់ពាក្យជា លទ្ធកម្មសាធារណៈ
មានន័យថា ប្រាក់សុទ្ធដែលបើកឱ្យបុគ្គលិកដែលធ្វើការទៀងទាត់ នៅការិយាល័យរបស់ក្រុមហ៊ុន។ ក្នុងនេះមិនមានប្រាក់ឧបត្ថម្ភដទៃទៀតទេ នៅពេលធ្វើការឆ្ងាយពីការិយាល័យធំ ឬប្រាក់រង្វាន់ (លើកលែងតែមានការចែងក្នុងបទប្បញ្ញត្តិរបស់រាជរដ្ឋាភិបាល)។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាក់កម្រៃលើមុខទំនិញនាំចូល» មានន័យដូចម្ដេច ?

ប្រាក់កម្រៃលើមុខទំនិញនាំចូល

👉ថ្នាក់ពាក្យជា គយ
មានន័យថា ការទូទាត់ប្រាក់កម្រៃ ១% (មួយភាគរយ) លើតម្លៃទំនិញ F.O.B ប្រាក់កម្រៃនេះមានកម្រិតទាបបំផុត ២០០ ដុល្លារអាមេរិក (ពីររយ)។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖