Posted on Leave a comment

តើពាក្យ «ប្រាក់កក់សុវត្ថិភាព» មានន័យដូចម្ដេច ?


ប្រាក់កក់សុវត្ថិភាព


👉ថ្នាក់ពាក្យជា ឧស្សាហកម្មហិរញ្ញវត្ថ
មានន័យថា ប្រាក់កក់ដែលបានដាក់តម្កល់ដោយអ្នកជួល សម្រាប់ធានាក្នុងការជួលស្នាក់នៅ ហើយត្រូវសងត្រឡប់មកអ្នកជួលវិញ ក្នុងករណីមិនមានការខូចខាត និង/ឬទូទាត់សំណងសម្រាប់ការខូចខាត ក្នុងអំឡុងពេលស្នាក់នៅ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាក់កក់ធានាការអនុវត្តកិច្ចសន្យា» មានន័យដូចម្ដេច ?


ប្រាក់កក់ធានាការអនុវត្តកិច្ចសន្យា


👉ថ្នាក់ពាក្យជា លទ្ធកម្មសាធារណៈ
មានន័យថា ប្រាក់ធានាដែលអ្នកដេញថ្លៃឈ្នះបានកក់ ដើម្បីធានាការបំពេញកាតព្វកិច្ចរបស់ខ្លួន ត្រឹមត្រូវតាមលក្ខខណ្ឌនៃកិច្ចសន្យា។ ប្រាក់កក់ធានានេះនឹងត្រូវរឹបអូសដោយរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងករណីដែលអ្នកដេញថ្លៃឈ្នះខកខានពុំបានបំពេញនូវកាតព្វកិច្ចរបស់ខ្លួន តាមលក្ខខណ្ឌនៃកិច្ចសន្យា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាក់កក់ធានាការដេញថ្លៃ» មានន័យដូចម្ដេច ?


ប្រាក់កក់ធានាការដេញថ្លៃ


👉ថ្នាក់ពាក្យជា លទ្ធកម្មសាធារណៈ
មានន័យថា ប្រាក់ធានាដែលអ្នកដេញថ្លៃត្រូវកក់មុននឹងចូលរួមការដេញថ្លៃ ដើម្បីធានាថាអ្នកដេញថ្លៃឈ្នះនឹងទទួលយកកិច្ចសន្យា និងចុះកិច្ចសន្យាជាមួយរដ្ឋបាលក្រុង ស្រុក ខណ្ឌ ស្របតាមពេលវេលាដែលបានកំណត់ នៅក្នុងការជូនដំណឹងស្ដីពីការប្រគល់កិច្ចសន្យា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាក់កក់/ប្រាក់បង្ការ» មានន័យដូចម្ដេច ?


ប្រាក់កក់/ប្រាក់បង្ការ


👉ថ្នាក់ពាក្យជា លទ្ធកម្មសាធារណៈ
មានន័យថា ចំនួនទឹកប្រាក់សរុបទាំងអស់ ដែលត្រូវបានរក្សាទុកដោយអ្នកម្ចាស់ការ យោងតាមលក្ខខណ្ឌទូទៅនៃកិច្ចសន្យា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាក់» មានន័យដូចម្ដេច ?


ប្រាក់


មានន័យថា រូបិយវត្ថុមានទម្រង់រូបវន្តជាក្រដាស និងកាស។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រ៉ែឬរតនវត្ថុមួយប្រភេទមានសម្បុរ-ស សាច់រឹងមានតម្លៃរងបន្ទាប់ពីមាសមក, ជារបស់សម្រាប់ចាយនិងប្រកបការបានច្រើនយ៉ាង. . .
ឧទាហរណ៍៖ ប្រាក់មួយរៀល, ប្រាក់ដួង, ប្រាក់ណែន, ប្រាក់សុទ្ធ ។ ប្រអប់ប្រាក់, ផ្ដិលប្រាក់ ប្រអប់, ផ្ដិលដែលធ្វើដោយប្រាក់ ។

                     ក្រដាសដែលចេញឲ្យប្រើ សម្រាប់ចាយជាជំនួសប្រាក់ ក៏ហៅថា ប្រាក់ ដែរ ។
ឧទាហរណ៍៖ ប្រាក់មួយរៀល, ប្រាក់ប្រាំរៀល ( គួរហៅ ធនបត្រ ឬ ហិរញ្ញបត្រ វិញ ) ។ ល ។

                     ប្រាក់រៀល រូបិយបណ្ណបរទេស មាសដុំ មាសគីឡូ របស់របរផ្សេងទៀតដែលមិនមែនជាអលង្ការ ហើយប្រើប្រាស់សម្រាប់ការលក់ ដោះដូរ និងចាយវាយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាការ» មានន័យដូចម្ដេច ?


ប្រាការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. បាការ ) កំពែងឬកំផែង; បន្ទាយ, រាជវ័តិ ( ព. កា. ) ។
ឧទាហរណ៍៖ មានប្រាង្គប្រាសាទ ប្រាការស្អាងស្អាត ទូលំទូលាយ មានប៉មមាំមួន និងភាគបន្ទាយ រេហ៍ពលរៀងរាយ រាល់ថ្ងៃរាល់យប់ ។

                      ជញ្ជាំងខ្ពស់ ក្រាស់ ហើយមានកម្ពស់ ជាគ្រឿងការពារខ្មាំងសត្រូវ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាកដនិយម» មានន័យដូចម្ដេច ?


ប្រាកដនិយម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លទ្ធិអះអាងពីការពិតក្នុងទស្សនវិជ្ជា អក្សរសាស្រ្ត និងសិល្បៈ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាកដ» មានន័យដូចម្ដេច ?


ប្រាកដ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. ប្រកដ ឬ ប្រាកដ; បា. បាកដ ) ដែលល្បីល្បាញ, ដែលមានកេរ្ដិ៍ឈ្មោះល្អ, ដែលលេចឮច្បាស់លាស់; ដែលមែនពិតណាស់ ។
ឧទាហរណ៍៖ សេចក្ដីប្រាកដ, សម្ដីប្រាកដ ។ កិ. វិ. ជាក់ច្បាស់មែន : ឃើញប្រាកដ, ដឹងប្រាកដ ។ ប្រាកដជា និ. មុខជា, មែនជា, ពិតជា : ប្រាកដជានឹងទៅ, ប្រាកដជាឲ្យហើយ ។ ប្រាកដប្រជា ឬ ប្រកដប្រជា កិ. វិ. ឬ គុ. មែនទែន, ពិតណាស់ : និយាយប្រាកដប្រជា; សម្ដីប្រាកដប្រជា ( សរសេរជា ប្រកដ ក៏មាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រាក» មានន័យដូចម្ដេច ?


ប្រាក


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. ប្រាក៑ ប្រើជា កិ. វិ. “មុន, ខាងដើម, ខាងមុខ”; ឬ ន. “វេលាក្រហមឯកើត គឺវេលាអរុណោទ័យ” ) ច្រាល ។ ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ក្រហម ឲ្យប្លែកជាងប្រក្រតី
ឧទាហរណ៍៖ ក្រហម​ប្រាក គឺ​ក្រហម​ច្រាល​ដែល​ច្រើន​ដាស​ពាស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រា» មានន័យដូចម្ដេច ?


ប្រា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ត្រី​រំឥល​មួយ​ប្រភេទ ពួក​ត្រី​ទីពោ។
ឧទាហរណ៍៖ ត្រី​ប្រា ងៀត​ប្រា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រឱប» មានន័យដូចម្ដេច ?


ប្រឱប


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឱប​គ្នា​ទៅ​វិញ​ទៅ​មក។ ប្រឱប​ប្រកៀក ឬ ប្រកៀក​ប្រឱប កៀក​ឱប​គ្នា​ទៅ​វិញ​ទៅ​មក ។ ប្រឱប​ព្ររឹត ឱប​រឹត​គ្នា​ទៅ​វិញ​ទៅ​មក ឬ​ឱប​ៗ រឹត​ៗរឿយ​ៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រអួល» មានន័យដូចម្ដេច ?


ប្រអួល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ចំណី​ស្ងួត​ល្អិត​ផង់​ដូច​កន្ទក់ ធ្វើ​ពី​អង្ករ​លីង​ឲ្យ​គ្រាន់​តែ​ឆ្អិន​ឬ​អំពី​ពោត​លីង។ នំ​ប្រអួល នំ​ដែល​គេ​លាយ​ប្រអួល​នឹង​ស្ករ​ឲ្យ​ល្មម​តែ​ស្អិត​ជាប់​សាច់​គ្នា ហើយ​បោះ​នឹង​ពុម្ព​ឲ្យ​ជា​ដុំ​ឬ​ជា​បន្ទះ។ ព. ទ. បុ. ទាល់​ដូច​គេ​អក​ប្រអួល​ហួច និយាយ​អំពី​ដំណើរ​ទើស​ទាល់​ដោយ​យោគ​យល់​ឬ​ដោយ​ខ្លាច​មិន​ហ៊ាន​ហើប​មាត់​និយាយ ឬ​អំពី​ដំណើរ​ទាល់​ពាក្យ​ទាល់​សេចក្ដី នៅ​គាំង​សម្ដី​មិន​ចេញ ហាក់​ដូច​ជា​អក​ប្រអួល​នៅ​ពេញ​ក្នុង​មាត់ ខំ​ប្រឹង​ហួច​ៗ​មិន​ឮ​ដូច្នោះ​ឯង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រអូស» មានន័យដូចម្ដេច ?


ប្រអូស


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា អូស​គ្នា​ទៅ​វិញ​ទៅ​មក​ពេញ​កម្លាំង​ដោយ​កំហឹង ឬ​អូស​រយឺត​ៗ​មិន​លែង។ ប្រអូស​ប្រទាញ អូស​ទាញ​គ្នា​ទៅ​វិញ​ទៅ​មក។ ព. ប្រ. ខំ​និយាយ​យោង​អន្ទង​ដោយ​ទទូច​ឲ្យ​ជឿ​ឲ្យ​ព្រម​តាម។
ឧទាហរណ៍៖ ខ្ញុំ​ខំ​ប្រអូស​ប្រទាញ​វា​អស់​ប៉ុណ្ណឹង​ហើយ នៅ​តែ​មិន​បាន​ការ​សោះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រអូង» មានន័យដូចម្ដេច ?


ប្រអូង


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ ប្រអប់។
ឧទាហរណ៍៖ ប្រអប់​ប្រអូង គឺ​ប្រអប់​ច្រើន​បែប​ធំ​ខ្លះ​តូច​ខ្លះ ឬ​ថ្លៃ​ខ្លះ ថោក​ខ្លះ ដែល​ដាក់​ក្នុង​កំឡុង​ជាមួយ​គ្នា (ព. សា.)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រអប់ស្ងួត» មានន័យដូចម្ដេច ?


ប្រអប់ស្ងួត


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ធុង ឬកន្លែងមួយដែលមានដាកឧស្ម័នអាកុង(Ar) ឬជួនកាល ខ្យល់ស្ងួត ឬខ្យល់ដែលគា្មនកាបូនឌីអុកអ៊ីត(CO2)ដើម្បីផ្ដល់នូវសំពាធនិចលដែលក្នុងនោះការពិនិត្យនៃធាតុគីមីប្រតិកម្មខ្ពស់ត្រូវបានប្រព្រឹតិ្ដនៅក្នុងទីពិសោធ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រអប់ជើង» មានន័យដូចម្ដេច ?


ប្រអប់ជើង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តួបាតជើងទាំងមូលគឺទាំងខាងលើទាំងខាងក្រោម
ឧទាហរណ៍៖ កូនតូចនេះមានប្រអប់ជើងល្អណាស់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រអប់» មានន័យដូចម្ដេច ?


ប្រអប់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿង​ប្រើប្រាស់​ធ្វើ​ដោយ​ឈើ​ឬ​ដោយ​លោហ​ជាតិ​ជាដើម មាន​មេ មាន​គ្រប ខ្លះ​ឥត​ត្រចៀក ខ្លះ​មាន​ត្រចៀក ទំហំ​តូច​ឆ្ងាយ​ពី​ហឹប​ចុះ​រៀង​មក, មាន​ទ្រង់ទ្រាយ​ច្រើន​បែប សម្រាប់​ដាក់​វត្ថុ​ផ្សេង​ៗ មាន​បារី ស្លា ថ្នាំ ជាដើម ។
ឧទាហរណ៍៖ ប្រអប់​មាស ប្រអប់​ប្រាក់ ប្រអប់​ស្ពាន់ ប្រអប់​ពក។ល។

                      ព. ប្រ. ប្រអប់មាត់ ប្រអប់គឺមាត់ ( មាត់ ) ។
ឧទាហរណ៍៖ ប្រយ័ត្នប្រអប់មាត់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រឡៅអំពែ» មានន័យដូចម្ដេច ?


ប្រឡៅអំពែ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​វល្លិ​ធំ​មួយ​ប្រភេទ ដើម​រឹង​ស្លឹក​ទន់​ស្រួច​ៗ​មាន​ជ័រ​ស; ត្រួយ​ប្រើ​ជា​បន្លែ​ស្ល​ម្ជូរ​បាន (អ្នក​ស្រុក​ខ្លះ​ហៅ ប្រឡៅ​ពពែ មាន​អត្ថន័យ​ល្អ​ជាង ប្រឡៅ​អំពែ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រឡៅពពែ» មានន័យដូចម្ដេច ?


ប្រឡៅពពែ


មានន័យថា (ម. ព. ប្រឡៅ​អំពែ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រឡៅពពែ» មានន័យដូចម្ដេច ?


ប្រឡៅពពែ


មានន័យថា (ម. ព. ប្រឡៅ​អំពែ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រឡៅ» មានន័យដូចម្ដេច ?


ប្រឡៅ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខ្សែ-ក​សត្វ​ចិញ្ចឹម។
ឧទាហរណ៍៖ ប្រឡៅ​គោ ប្រឡៅ​ឆ្កែ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រឡោះ» មានន័យដូចម្ដេច ?


ប្រឡោះ


មានន័យថា (ម. ព. ប្រលោះ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រឡៃសក» មានន័យដូចម្ដេច ?


ប្រឡៃសក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ត្រួយ​ឈើ​មាន​អម្ពិល​ជាដើម ដែល​លាស់​បោះ​ទង​ និង​តួ​ត្រួយ​វែង​ៗ សំយុង​ចុះ​ស្រយម​ៗ​ក្នុង​ខែ​វស្សា​ខុស​រដូវ​លាស់។
ឧទាហរណ៍៖ ចាស់​ទុំ​តំណាល​ថា បើ​ក្នុង​ខែ​វស្សា​ឆ្នាំ​ណា អម្ពិល​ត្រួយ​ប្រឡៃសក​ច្រើន ឆ្នាំ​នោះ​មាន​ភ្លៀង​ចុង​ឆ្នាំ​ច្រើន អ្នក​ធ្វើ​ស្រែ​ច្រើន​តែ​ច្រូត​ស្រូវ​ត្រាំ​ទឹក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រឡែប្រកោ» មានន័យដូចម្ដេច ?


ប្រឡែប្រកោ


មានន័យថា (ម. ព. ប៉ោឡែ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រឡែង» មានន័យដូចម្ដេច ?


ប្រឡែង


មានន័យថា (ម. ព. ប្រលែង)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រឡេះ» មានន័យដូចម្ដេច ?


ប្រឡេះ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ម. ព. ប្រលេះ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រឡូស» មានន័យដូចម្ដេច ?


ប្រឡូស


មានន័យថា (ម. ព. ប្រលូស)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រឡូញ» មានន័យដូចម្ដេច ?


ប្រឡូញ


មានន័យថា (ម. ព. ប្រលូញ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រឡូក» មានន័យដូចម្ដេច ?


ប្រឡូក


មានន័យថា (ម. ព. ប្រលូក)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រឡុបប្រឆា» មានន័យដូចម្ដេច ?


ប្រឡុបប្រឆា


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ម. ព. ប្រឡុបប៉័ច្ឆា ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ម. ព. ប្រឡុបប៉័ច្ឆា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រឡុបបុ័ច្ឆា» មានន័យដូចម្ដេច ?


ប្រឡុបបុ័ច្ឆា


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លាយច្របល់គ្នា; ច្របូកច្របល់, ច្រឡូកច្រឡំ, ច្រឡំបល់ (ម. ព. ខលុបច្ឆាភត្តិកង្គៈ ផង) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា លាយច្របល់គ្នា; ច្របូកច្របល់, ច្រឡូកច្រឡំ, ច្រឡំបល់ (ម. ព. ខលុបច្ឆាភត្តិកង្គៈ ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រឡិមប្រឡុំ» មានន័យដូចម្ដេច ?


ប្រឡិមប្រឡុំ


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​បន្លែបន្លំ ដែល​លំ​ៗ ច្បោល​ៗ។
ឧទាហរណ៍៖ ធ្វើ​ការ​ច្រឡិមប្រឡុំ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រឡិងប្រឡាំង» មានន័យដូចម្ដេច ?


ប្រឡិងប្រឡាំង


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​រស​ស្ទាក់​ស្ទើរ​មិន​ប្រាកដ​ជា​ជូរ​ឬ​ប្រៃ​ជាដើម; ដែល​ល្វីង​មាត់ ឬ​ប្រហាត​មាត់​ធុំ​បាយ​ធុំ​ចំណី។
ឧទាហរណ៍៖ ខ្ញុំ​ទើប​នឹង​ងើប​ពី​គ្រុន ទៅ​ជា​ប្រឡិងប្រឡាំង​មាត់​អស់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រឡាំប្រកូវ» មានន័យដូចម្ដេច ?


ប្រឡាំប្រកូវ


មានន័យថា (ម. ព. ប្រលាំប្រកូវ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រឡាំងកាស» មានន័យដូចម្ដេច ?


ប្រឡាំងកាស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​មច្ឆជាតិ​មួយ​ប្រភេទ មាន​ស្នូក​ដូច​អណ្ដើក តែ​ស្នូក​ស្ដើង​ស្រួយ មាន​ពង​ដូច​ក្ដាម តែ​ធំ​ៗ​ជាង​ពង​ក្ដាម កើត​នៅ​ក្នុង​សមុទ្រ; ឈ្មោល​តោង​ជាប់​ជានិច្ច​អាស្រ័យ​តែ​នឹង​ញី។ ព. ទ. បុ. ដូច​សត្វ​ប្រឡាំងកាស និយាយ​អំពី​មនុស្ស​ប្រុស​ដែល​ប្រចណ្ឌ​ប្រពន្ធ​ហួស​ពេក ប្រពន្ធ​ទៅ​ណា​ក៏​ទៅ​ជាមួយ មិន​ដែល​ឲ្យ​ដាច់​ឃ្លាត​ពី​មុខ ប្រហែល​ដូច​ជា​សត្វ​ប្រឡាំងកាស​ឈ្មោល ដែល​ជាប់​អាស្រ័យ​ជាមួយ​តែ​នឹង​ញី​មិន​ដែល​ដាច់។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ខុស​បែប​ខុស​របៀប; ចាប់​ចុង​ព្រយុង​ដើម ។
ឧទាហរណ៍៖ សម្លប្រឡាំងកាស គឺសម្លដែលស្លបង់គ្រឿងខុសបែប ( មិនឆ្ងាញ់ពីសា ); ធ្វើការប្រឡាំងកាស គឺធ្វើការអ្វីមួយចាប់ចុងព្រយុងដើម ខុសបែបខុសរបៀប

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលខុសបែបខុសរបៀប; ចាប់ចុងព្រយុងដើម ។
ឧទាហរណ៍៖ សម្ល​ប្រឡាំង​កាស គឺ​សម្ល​ដែល​ស្ល​បង់​គ្រឿង​ខុស​បែប (មិន​ឆ្ងាញ់​ពីសា); ធ្វើ​ការ​ប្រឡាំងកាស គឺ​ធ្វើ​ការ​អ្វី​មួយ​ចាប់​ចុង​ព្រយុង​ដើម ខុស​បែប​ខុស​របៀប។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រឡាយ» មានន័យដូចម្ដេច ?


ប្រឡាយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្លូវទឹកតូច គឺជ្រលងតូចដែលគេជីកបង្ហូរទឹក ឬដីដែល ទឹកហូរច្រោះកើតជាជ្រលងតូច ។
ឧទាហរណ៍៖ ទឹកហូរតាមប្រឡាយ ។

                      ព. ប្រ. គន្លង, លំអាន, ទំនងនៃសេចក្ដីផ្សេងៗ ។
ឧទាហរណ៍៖ ប្រឡាយសេចក្ដី ។

                      ព. ទ. បុ. មានប្រឡាយទើបទឹកហូរ មានទំនងគួរឲ្យថា ទើបគេថាបាន . . . ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រឡាក់» មានន័យដូចម្ដេច ?


ប្រឡាក់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ដិត ឲ្យ​ដាម ឲ្យ​ជ្រាប​ចូល​ក្នុង​សាច់ ព្រលាំង​អំបិល​ឲ្យ​ជ្រាប​ចូល​ក្នុង​សាច់។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ជិត​ដិត ដាម; ដែល​គេ​ធ្វើ​ឲ្យ​ជ្រាប​អំបិល​ចូល​ក្នុង​សាច់​ហើយ។
ឧទាហរណ៍៖ ក្រដាស​ប្រឡាក់​ទឹក​ខ្មៅ ជើង​ប្រឡាក់​ភក់​ស្រមក មុខ​ប្រឡាក់​ធ្យូង; ត្រី​ប្រឡាក់ សាច់​ប្រឡាក់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រឡង់» មានន័យដូចម្ដេច ?


ប្រឡង់


មានន័យថា (ម. ព. ប្រលង់)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រឡង» មានន័យដូចម្ដេច ?


ប្រឡង


មានន័យថា (ម. ព. ប្រលង)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រហោងអូសូន» មានន័យដូចម្ដេច ?


ប្រហោងអូសូន


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ការធ្លាក់ចុះយ៉ាងខ្លាំងនៃកំហាប់អូសូនក្នុង មណ្ឌលអាកាសស្ងប់ ដែលកើតឡើងនៅទ្វីបអង់តាកទិក ជាទូទៅនៅចន្លោះខែសីហា និងវិច្ឆិកា។ ប្រហោងអូសូនត្រូវបានរកឃើញដំបូងនៅចុងទសវត្សរ៍ទី៨ នៃសតវត្សរ៍ទី២០ ហើយប្រហោងនេះបានបន្តកើតមានជារៀងរាល់ឆ្នាំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រហោង» មានន័យដូចម្ដេច ?


ប្រហោង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទីទៃ​ពី​តាន់ គឺ​ចន្លោះ រន្ធ រូង ព្រង់ ប្រឡោះ។ (ព. ប្រ.) ប្រហោង​ទោស ចន្លោះ​ទោស គឺ​ឱកាស​ ឬ​ចន្លោះ​នៃ​ទោស​ដែល​ល្មម​ឲ្យ​គេ​ចាប់​ថ្នាក់​បាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រហែស» មានន័យដូចម្ដេច ?


ប្រហែស


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វេស​​ស្មារតី មិន​សូវ​ប្រយ័ត្ន បណ្ដែត​បណ្ដោយ។ ប្រហែស​ធ្វេស ឬ ធ្វេស​ប្រហែស បណ្ដែត​បណ្ដោយ​មិន​សូវ​នឹក​នា។ ព. ទ. បុ. ប្រហែស​បាត់​ប្រយ័ត្ន​គង់ តែ​ប្រហែស​រមែង​តែ​បាត់ បើ​ប្រយ័ត្ន​តែង​តែ​គង់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រហែល​ដូចជា» មានន័យដូចម្ដេច ?


ប្រហែល​ដូចជា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ហាក់​ដូចជា ប្រដូច អាច​ដូច​គ្នា​នឹង …..។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រហែល, ដូច» មានន័យដូចម្ដេច ?


ប្រហែល, ដូច


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ស្រដៀង ប្រហែល​នឹង ដូច​គ្នា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រហែល» មានន័យដូចម្ដេច ?


ប្រហែល


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( សំ. ប្រហេលី, ប្រហេលិកា ប្រើជា ន. “ប្រស្នា, ការសួរដណ្ដឹង; កល, កិច្ចកល, ឧបាយកល” ) ដូចយ៉ាង, ដូចជា
ឧទាហរណ៍៖ ប្រហែលយ៉ាងអ្នកមិនគួរវានឹងហ៊ានមើលងាយសោះ ! ។

                     ប្រមាណជា, ស្មានជា, ទំនងជា ។
ឧទាហរណ៍៖ ប្រហែលប៉ុន្មាននាក់ ?, ប្រហែល ២០ នាក់; ប្រហែលជាគេនឹងមិនមកទេដឹង ? ; ការនុះប្រហែលជា ៥ ថ្ងៃទៀតទើបហើយស្រេច ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលស្មើគ្នា, ដែលដូចគ្នា ។
ឧទាហរណ៍៖ មានចំណេះប្រហែលគ្នា; ដាក់ថែមឲ្យបានច្រើនប្រហែលគ្នា, ដើរលឿនប្រហែលគ្នា ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលស្មើគ្នា, ដែលដូចគ្នា ។
ឧទាហរណ៍៖ មានចំណេះប្រហែលគ្នា; ដាក់ថែមឲ្យបានច្រើនប្រហែលគ្នា, ដើរលឿនប្រហែលគ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រហែង» មានន័យដូចម្ដេច ?


ប្រហែង


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ ប្រហោង។
ឧទាហរណ៍៖ ប្រហែង​ប្រហោង គឺ​ប្រហោង​តូច​ៗ​ធំ​ៗ ឬ​ប្រហោង​រហែក​រហោក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រហែក» មានន័យដូចម្ដេច ?


ប្រហែក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ហែក​គ្នា ឬ​ហែក​របស់​គ្នា​ទៅ​វិញ​ទៅ​មក។ ប្រហែក​ប្រហួរ ចាប់​ហែក​គ្នា ​ឬ​ហែក​របស់​គ្នា​ទៅ​វិញ​ទៅ​មក​រយះរយាយ។
ឧទាហរណ៍៖ ប្រហែក​ប្រហួរ​អាវ​គ្នា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រហេត» មានន័យដូចម្ដេច ?


ប្រហេត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជា​មួយ​នឹង​ពាក្យ ប្រហាត ។
ឧទាហរណ៍៖ ប្រហេត​ប្រហាត គឺ​ប្រហាត​ខ្លាំង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រហើរ» មានន័យដូចម្ដេច ?


ប្រហើរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​សម្ល​មួយ​បែប​បង់​គ្រឿង​មាន​ស្លឹក​គ្រៃ​និង​មើម​ខ្ជាយ​ជា​ប្រធាន មាន​ក្លិន​ប្រហើរ ។
ឧទាហរណ៍៖ សម្ល​ប្រហើរ (ទីទៃ​ពី​សម្ល​ម្ជូរ)។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ឈ្ងុយស្បើយ យ៉ាងដូចក្លិនស្លឹកតើយ, ស្លឹកម្លូទេស ជាដើម ។
ឧទាហរណ៍៖ ក្លិនប្រហើរ, ធុំប្រហើរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រហួរ» មានន័យដូចម្ដេច ?


ប្រហួរ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដណ្ដើម​គ្នា​ហួរ ហួរ​ប្រជែង​គ្នា ហួរ​ខ្ទេចខ្ទី។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​រហែក​រយៈរយាយ ឬ​ដែល​ចាស់​រយាក។

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ ប្រហែក ថា
ឧទាហរណ៍៖  ប្រហែកប្រហួរ(ម. ព. ប្រហែក)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រហុក» មានន័យដូចម្ដេច ?


ប្រហុក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ត្រី​ដែល​ទុក​ឲ្យ​ហើម​សាច់ ហើយ​បុក​គ្រលុក​លាយ​នឹង​អំបិល​ឲ្យ​ល្មម​ដល់​ការ ហើយ​ដាក់​ផ្អាប់​ក្នុង​ពាង​ទុក​ប្រកប​ការ​ជា​ម្ហូប​ផ្សេង​ៗ។ ព្រហក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រហិត» មានន័យដូចម្ដេច ?


ប្រហិត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿង​ផ្សំ​ច្រើន​មុខ​ជា​ជំនួយ​អាហារ​ឲ្យ​មាន​រស​ឆ្ងាញ់។ ខ្មែរ​យើង​ប្រើ​ជា​ឈ្មោះ​ម្ហូប​ធ្វើ​ដោយ​ត្រី​ ឬ​សាច់​ចិញ្ច្រាំ​ ឬ​បុក​គ្រលុក​ជាមួយ​នឹង​គ្រឿង​ផ្សំ​ច្រើន​ប្រភេទ មាន​លាយ​ម្សៅ​ខ្សាយ​ខ្លះ​ផង ហើយ​ពូត​ជា​ដុំ​តូច​ៗ រួច​ចៀន​នឹង​ខ្លាញ់​ ឬ​ស្ល ។
ឧទាហរណ៍៖ សម្ល​ប្រហិត​ត្រី ។ ប្រហិត​ទឹក ប្រហិត​មាន​ទឹក។ ប្រហិត​គោក ប្រហិត​ឥត​ទឹក (បា. ឧត្តរិភង្គ ?)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រហាំង» មានន័យដូចម្ដេច ?


ប្រហាំង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​សំណ​មួយ​ប្រភេទ​មាន​សាច់​រឹង។ ប៉ាហាំង
ឧទាហរណ៍៖ សំណ​ប្រហាំង ឬ សំណ​ប៉ាហាំង (ម. ព. តិបុក ផង)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រហារទាន» មានន័យដូចម្ដេច ?


ប្រហារទាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.; បា. បហារទាន) ការឲ្យនូវប្រហារ គឺការធ្វើនូវប្រហារ មានទះ, តប់ ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រហារ» មានន័យដូចម្ដេច ?


ប្រហារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. បហារ ) ការទះ, តប់, ទាត់ ធាក់, វាយ, សំពង, កាប់, ចាក់ . . . ។ ខ្មែរយើងច្រើនប្រើជា កិ. សំដៅសេចក្ដីថា “កាប់, សម្លាប់” ។ ប្រហារជីវិត, សម្លាប់ ។ ប្រហារដោយដំបង វាយនឹងដំបង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រហាត» មានន័យដូចម្ដេច ?


ប្រហាត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ត្រី​រំឥល​មួយ​ប្រភេទ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ភ្លាវ​លាយ​ជូរ ភ្លាវ​បាត់​រស​កំណើត។
ឧទាហរណ៍៖ រស​ប្រហាត។ប្រហាត​មាត់ ភ្លាវ​មាត់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រហាក់» មានន័យដូចម្ដេច ?


ប្រហាក់


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​នាំ​មុខ​ពាក្យ ប្រហែល។
ឧទាហរណ៍៖ ប្រហាក់​ប្រហែល គឺ​ប្រហែល​ដោយ​ស្រពេច​ស្រពឹល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រហប់» មានន័យដូចម្ដេច ?


ប្រហប់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ច្រក​ ឬ​ស៊ង​មាន​សណ្ឋាន​ដូច​ជា​ទ្វារ​ជ្រលម​ចង្អៀត ឬ​ជ្រៅ។
ឧទាហរណ៍៖ ចូល​តាម​ប្រហប់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រហក» មានន័យដូចម្ដេច ?


ប្រហក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស៊ក​បន្លួញ​បញ្ចូល​ក្នុង​ដំណាប់ ឬ​ស៊ក​ស្នូល​អ្វី​មួយ​ក្នុង​បំពង់ ក្នុង​ប្រហោង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រសៗ» មានន័យដូចម្ដេច ?


ប្រសៗ


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( ម. ព. ប្រស ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រស្រ័យ» មានន័យដូចម្ដេច ?


ប្រស្រ័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ប្រឝ្រយ ឬ ប្រាឝ្រយ; បា. បស្សយ ) សេចក្ដីស្នេហា, ស្រឡាញ់, រាប់អាន; សេចក្ដីគោរព; ដំណើរត្រូវអធ្យាស្រ័យគ្នា ។
ឧទាហរណ៍៖​​​ មានប្រស្រ័យនឹងគ្នា, ធ្លាប់មានប្រស្រ័យនឹងគ្នា ។

                      ខ្មែរប្រើជា កិ. ឬ កិ. វិ. ថា “រាប់អាន; រាប់រក, រាក់ទាក់, សំណេះសំណាល” ក៏បាន ។
ឧទាហរណ៍៖ ត្រូវប្រស្រ័យនឹងគ្នា, ធ្លាប់ប្រស្រ័យនឹងគ្នា; និយាយប្រស្រ័យនឹងគ្នាទៅវិញទៅមក ( ប្រើជា ប្រាស្រ័យ ក៏បាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រស្រាវៈ» មានន័យដូចម្ដេច ?


ប្រស្រាវៈ


មានន័យថា ដូច​គ្នា​នឹង បស្សាវៈ (ម. ព. នោះ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រស្រាវភាជនៈ» មានន័យដូចម្ដេច ?


ប្រស្រាវភាជនៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ប្រស្រាវភាជន; បា. បស្សាវភាជន ) ភាជនៈសម្រាប់បន្ទោបស្សាវៈ ( កន្ថោរបត់ជើងតូច ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រស្និត» មានន័យដូចម្ដេច ?


ប្រស្និត


មានន័យថា សម្ដី​ប្រើ​ភា្លត់​ឃ្លាត​ចេញ​មក​ពី​ពាក្យ ប្រឆ្ងិត (ម. ព. នេះ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រស្នា» មានន័យដូចម្ដេច ?


ប្រស្នា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ប្រឝ្ន; បា. បញ្ហ ) មើលពាក្យ បញ្ហា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រស្ដែង» មានន័យដូចម្ដេច ?


ប្រស្ដែង


មានន័យថា ( ម. ព. ព្រះស្ដែង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រស់» មានន័យដូចម្ដេច ?


ប្រស់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បង្ខាំង​រក្សា​ទុក​ឲ្យ​រស់​នៅ​បាន​យូរ ដើម្បី​នឹង​ពិឃាត​ក្នុង​ថ្ងៃ​ខាង​មុខ ។
ឧទាហរណ៍៖  ប្រស់​ត្រី ប្រស់​ក្ដាម ប្រស់​លលក។

                     ត្រី​ប្រស់ គុ. ត្រី​ដែល​គេ​ប្រស់​ទុក ។
                      (ព. ប្រ.) ស្រោច​ស្រង់ សង្គ្រោះ ដោះ​ទុក្ខ​ឲ្យ​មាន​ជីវិត​ត​ទៅ​ទៀត​ក៏​ទុក​ដូច​ជា​ប្រស់​ឲ្យ​រស់​ដែរ ។

ឧទាហរណ៍៖ កូន​ហ្នឹង កាល​ពី​ឆ្នាំ​ទៅ​មួយ​នាយ​វា​លង់​ទឹក​ឈ្លក់​កខក់ រក​កល់​នឹង​ស្លាប់​ទៅ​ហើយ បាន​អ្នក​បង់​សំណាញ់​ពីរ​នាក់ គេ​ស្រង់​ទាន់ វា​ក៏​បាន​រស់​នៅ​រៀង​មក ដោយសារ​អ្នក​ស្រង់​នោះ​គេ​ប្រស់​វា។

                     គ្រូ​ប្រស់ (ព. ប្រស់ (ព. ប្រ.) គ្រូ​ពេទ្យ​ដែល​ព្យាបាល​អ្នក​ឈឺ​ធ្ងន់​គួរ​ស្លាប់ ឲ្យ​បាន​ជា​រស់​ត​មក​ទៀត ។
ឧទាហរណ៍៖ ពេទ្យ​ជា​គ្រូ​ប្រស់​មនុស្ស; ពេទ្យ​សត្វ ជា​គ្រូ​ប្រស់​សត្វ…។

                      ប្រោស​ប្រស់ (ព. ប្រ.) សង្គ្រោះ​ឲ្យ​បាន​រួច​ផុត​ចាក​គ្រោះ​ថ្នាក់​ធ្ងន់​ឬ​ឲ្យ​បាន​រួច​ផុត​ពី​ទ័ល​ក្រ ។ ឥសី​ប្រស់ ឬ ទេវតា​ប្រស់ ឥសី​ស័ក្តិសិទ្ធិ ឬ​ទេវតា ប្រស់​មនុស្ស​ឬ​សត្វ​ដែល​ស្លាប់​ហើយ​ឲ្យ​រស់​ឡើង​វិញ (មាន​តំណាល​ក្នុង​រឿង​ព្រេង​ ឬ​ក្នុង​រឿង​ប្រតិដ្ឋ)។ ព្រះ​ពុទ្ធ​ទ្រង់​ប្រោស​ប្រស់ (ព. ប្រ. ព្រះ​ពុទ្ធ​ទ្រង់​ប្រៀន​ប្រដៅ​ឲ្យ​មនុស្ស​លះ​ទិដ្ឋិ​ខុស​ចេញ​បាន (ដោយ​ហេតុ​មនុស្ស​នោះ មាន​សេចក្ដី​ប្រមាទ​ជ្រុល ដែល​ទុក​ដូច​ជា​ស្លាប់​ស្រេច​ទៅ​ហើយ ឲ្យ​ដឹង​ខុស​ត្រូវ​ឡើង​ទុក​ដូច​ជា​រស់​ឡើង​វិញ; មាន​រឿង អហឹស​បុរស ដែល​ហៅ​ថា អង្គុលិមាល ជា​ឧទាហរណ៍)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រសេច» មានន័យដូចម្ដេច ?


ប្រសេច


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជាមួយ​នឹង​ពាក្យ ប្រសាច។
ឧទាហរណ៍៖ ប្រសេច​ប្រសាច គឺ​ប្រសាច​ច្របូក​ច្របល់​គ្នា; និយាយ​ថា : រសេច​រសាច ក៏​បាន (តាម​ទម្លាប់​ប្រើ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រសើរ​ឯក» មានន័យដូចម្ដេច ?


ប្រសើរ​ឯក


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ប្រសើរ​បំផុត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រសើរ» មានន័យដូចម្ដេច ?


ប្រសើរ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. ប្រឝស្ដ; បា. បសត្ថ ) ល្អកន្លង, ប្រពៃពេក, ត្រកាល, ថ្លៃថ្លា, ដែលគួរសរសើរ, គួរស្ងើច ។
ឧទាហរណ៍៖ ទ្រព្យប្រសើរ, ចំណីប្រសើរ, មនុស្សប្រសើរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រសូតិ​គ្រឹះ» មានន័យដូចម្ដេច ?


ប្រសូតិ​គ្រឹះ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ប្រសូតិគ្ឫហ; បា. បសូតិគហ ឬ បសូតិគេហ )ផ្ទះសម្រាប់សម្រាលកូន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រសូតិកា» មានន័យដូចម្ដេច ?


ប្រសូតិកា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. បសូតិកា ) ស្ត្រីដែលទើបនឹងសម្រាលកូនរួចថ្មីៗ ឬស្ត្រីដែលមានកូនខ្ចី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រសូតិកម្ម» មានន័យដូចម្ដេច ?


ប្រសូតិកម្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ប្រសូតិកម៌ន៑; បា. បសូតិកម្ម ) ការសម្រាលកូន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រសូតិ» មានន័យដូចម្ដេច ?


ប្រសូតិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. បសូតិ ) ដំណើរឬការសម្រាលកូន (រ. ស. សម្រាប់ស្ត្រីជាតិក្សត្រិយ៍) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រសូត» មានន័យដូចម្ដេច ?


ប្រសូត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ.; បា. បសូត ) សម្រាលកូន ( ខ្មែរយើងប្រើជា រ. ស. សម្រាប់ហៅស្ត្រីជាតិក្សត្រិយ៍សម្រាលកូន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រសិបប្រសុប» មានន័យដូចម្ដេច ?


ប្រសិបប្រសុប


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រួម​គំនិត ព្រួត​ដៃ​គ្នា សហការ​ជា​មួយ​គ្នា ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី​មួយ ដូច​ជា​លប​លាក់ រួមរ័ក​ស្នេហា​គ្នា។
ឧទាហរណ៍៖ វា​ប្រសិបប្រសុប​ខូច​កាច​នឹង​គ្នា​មិន​ឲ្យ​ចាស់​ទុំ​ដឹង​ឮ​ទេ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រសិនបើជា» មានន័យដូចម្ដេច ?


ប្រសិនបើជា


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( ម. ព. ប្រសិនជា ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រសិនបើ» មានន័យដូចម្ដេច ?


ប្រសិនបើ


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា និបាត​សព្ទ​ប្រាប់​សេចក្ដី​ស្មាន មាន​សេចក្ដី​ថា បើ កាល​បើ។
ឧទាហរណ៍៖ ប្រសិន​បើ​គេ​មិន​ព្រម​ទេ​សឹម​យើង​នឹង​លៃលក​ទៅ​ទៀត (កុំ​ប្រើ បើ​សិន​ជា ឬ ប្រសិន​ជា ដែល​ជា​វិកតិកត្តា​ឡើយ)  ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រសិនណាបើ» មានន័យដូចម្ដេច ?


ប្រសិនណាបើ


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ដូច​គ្នា​នឹង ប្រសិន​បើ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រសិនជា» មានន័យដូចម្ដេច ?


ប្រសិនជា


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា និបាតសព្ទប្រាប់សេចក្ដីស្មាន សម្រាប់ប្រើក្នុងប្រយោគវិកតិកត្តា ។
ឧទាហរណ៍៖ ខ្ញុំមានតុ, ទូ, កៅអី ប្រសិនបើជារបស់អស់ទាំងនេះ តើបងយកជាជំនួសប្រាក់ដែលខ្ញុំជំពាក់បងនោះបានឬទេ ? បើបងព្រមយក ខ្ញុំមានអំណរច្រើនណាស់ ។ ( អ្នកម្ចាស់បំណុលថា ) : ទោះជាអ្វីក៏ដោយ ឲ្យតែផាត់ទាត់ទៅស្មើតម្លៃគ្នានឹងប្រាក់ដែលប្អូនឯងជំពាក់ខ្ញុំនោះ ខ្ញុំក៏យកដែរ ( គួរប្រយ័ត្នពាក្យ ប្រសិនជា ឬ ប្រសិនបើជា ហើយនឹង ទោះជា, ទោះបីជា ដែលជាវិកតិកត្តាដូចគ្នា, ផ្សេងពី ប្រសិនបើ, ប្រសិនណាបើ និង ទោះបី, ទោះបីបើ, ទោះណាបើ ។ ល ។ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រសិទ្ធី» មានន័យដូចម្ដេច ?


ប្រសិទ្ធី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ប្រសិទ្ធិ; បា. បសិទ្ធិ ) ការតាក់តែង, ការប្រដាប់, ដំណើរធ្វើឲ្យសម្រេច ។ ខ្មែរយើងច្រើនប្រើជា កិ. មានសេចក្ដីដូចគ្នានឹង ប្រសិទ្ធ ដែរ
ឧទាហរណ៍៖ ប្រសិទ្ធីឲ្យមានស្រីសួស្ដី; ប្រសិទ្ធីថ្នាំឲ្យពូកែ ( ដាស់ដើមថ្នាំ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រសិទ្ធិ៍» មានន័យដូចម្ដេច ?


ប្រសិទ្ធិ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ភ្នំ​មួយ​ក្នុង​ខែត្រ​កណ្ដាល​នៅ​ខាង​ទិស​ពាយ័ព្យ​ក្រុង​ភ្នំពេញ : ភ្នំ​ប្រសិទ្ធិ៍។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រសិទ្ធភាពអេឡិចត្រូត» មានន័យដូចម្ដេច ?


ប្រសិទ្ធភាពអេឡិចត្រូត


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ផលធៀបបរិមាណលោហៈដែលបានកកក្នុងពិលអេឡិចត្រូលីត្រទៅនឹងបរិមាណបានកកតាមទ្រឹស្ដី ដែលជាលទ្ធផល នៃការឆ្លងកាត់ពិលដោយចរន្ដ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រសិទ្ធភាព» មានន័យដូចម្ដេច ?


ប្រសិទ្ធភាព


មានន័យថា កម្រិត ឬសមត្ថភាពដែលសម្រេចបានជាលទ្ធផលតាមការគ្រោងទុក​ឬ តាមគោលបំណងនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។

ឧទាហរណ៍៖ រដ្ឋាភិបាលកម្ពុជាអនុវត្តថវិកាដោយភាពប្រុងប្រយ័ត្នតាមរយៈការបង្កើនប្រសិទ្ធភាពនៃចំណាយចរន្ត ដើម្បីរក្សាឱនភាពឱ្យស្ថិតនៅក្នុងកម្រិតដែលអាចធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចបាន។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កម្លាំង ឬគុណជាតិអ្វីៗដែលនាំឱ្យបានសម្រេចផល ប្រសិទ្ធភាពនៃឱសថពេទ្យ ។

👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ, លទ្ធកម្មសាធារណៈ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖១. ការប្រៀបធៀបលទ្ធផលចុងឆ្នាំ ដែលសម្រេចបានទៅនឹងធាតុចូលដែលបានប្រើប្រាស់។ ជារួម ប្រសិទ្ធភាព គឺជាអនុបាត (Ratio) នៃធាតុចូល និងលទ្ធផលទទួលបាន។ ២. ការប្រៀបធៀបរវាងលទ្ធផលក្នុងឆ្នាំដែលសម្រេចបានទៅនឹងធាតុចូល ដែលបានប្រើប្រាស់។ ជារួម ប្រសិទ្ធភាព គឺជាអនុបាត (Ratio) នៃធាតុចូល និងលទ្ធផលទទួលបាន។ ការវាស់វែងប្រសិទ្ធភាពដែលយើងប្រើប្រាស់ជាទូទៅ គឺនិយាយពីប្រសិទ្ធភាពចំណាយ ដែលត្រូវបានប្រើប្រាស់សម្រាប់បង្កើតលទ្ធផលក្នុងឆ្នាំនិងលទ្ធផលចុងក្រោយ។ ៣. ដំណើរការនៃកិច្ចលទ្ធកម្មទំនិញ សំណង់ និងសេវាកម្ម ត្រូវប្រព្រឹត្តទៅក្នុងភាពរលូនតាមវិធីសាស្រ្ត និងនីតិវិធីលទ្ធកម្មសាធារណៈ ហើយឆ្លើយតបពេញលេញតាមតម្រូវការនូវលក្ខខណ្ឌបច្ចេកទេស បរិមាណ គុណភាព ពេលវេលា សេវាកម្ម និងតម្លៃ។ ៤. ដំណើរការនៃកិច្ចលទ្ធកម្មទំនិញ សំណង់ សេវាកម្ម និងសេវាទីប្រឹក្សា ត្រូវបានអនុវត្តដោយអនុលោមតាមវិធីសាស្រ្ត នីតិវិធីលទ្ធកម្មសាធារណៈនិងឆ្លើយតបពេញលេញតាមលក្ខណៈបច្ចេកទេសបរិមាណ គុណភាព ពេលវេលា និងតម្លៃ។ថ្នាក់ពាក្យជា គីមី
មានន័យថា ក្នុងប្រព័ន្ធបណ្ដូរអ៉ីយ៉ុងរង្វាស់ប្រសិទ្ធភាពនៃប្រព័ន្ធប្រាប់ពី ចំនួនធាតុកំណឡើងវិញត្រូវការថ្មីដើម្បីផ្ដាច់មួយឯកតារូបធាតុសំរូប។ សរសេរកាត់ eff ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រសិទ្ធពរ» មានន័យដូចម្ដេច ?


ប្រសិទ្ធពរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការប្រោះព្រំដោយទឹកមន្ត សម្រិទ្ធីតាមបំណង ​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រសិទ្ធផលថាមពល» មានន័យដូចម្ដេច ?


ប្រសិទ្ធផលថាមពល


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា អនុបាត (ratio)​ ថាមពលចេញដែលមានអត្ថប្រយោជន៍របស់ប្រព័ន្ធមួយដែលបានមកពី ដំណើរការ ឬសកម្មភាព បំប្លែងធៀបទៅនឹងថាមពលចូលរបស់ប្រព័ន្ធនោះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រសិទ្ធផល» មានន័យដូចម្ដេច ?


ប្រសិទ្ធផល


👉ថ្នាក់ពាក្យជា មូលដ្ឋាន, ហិរញ្ញវត្ថុសាធារណៈ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. លទ្ធផលចុងក្រោយ ឬគុណភាពនៃលទ្ធផលដែលមានឥទ្ធិពល ឬផលប៉ះពាល់រយៈពេលវែង។ ២. ផលល្អដែលទទួលបានពីដំណើរប្រព្រឹត្តប្រកប ដោយប្រសិទ្ធភាព។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រសិទ្ធ» មានន័យដូចម្ដេច ?


ប្រសិទ្ធ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ.; បា. បសិទ្ធ ប្រើជា គុ. “ដែលតាក់តែងហើយ; ដែលប្រដាប់ហើយ; ដែលធ្វើឲ្យសម្រេចហើយ; ដែលមានកេរ្ដិ៍ឈ្មោះល្បីល្បាញ” ) ធ្វើឲ្យសម្រេច, ធ្វើឲ្យពូកែ; ធ្វើឲ្យមានស្រីសួស្ដីជោគជ័យ ។
ឧទាហរណ៍៖ ( សំ.; បា. បសិទ្ធ ប្រើជា គុ. “ដែលតាក់តែងហើយ; ដែលប្រដាប់ហើយ; ដែលធ្វើឲ្យសម្រេចហើយ; ដែលមានកេរ្ដិ៍ឈ្មោះល្បីល្បាញ” ) ធ្វើឲ្យសម្រេច, ធ្វើឲ្យពូកែ; ធ្វើឲ្យមានស្រីសួស្ដីជោគជ័យ ។

                      បង្កក់ប្រសិទ្ធ ។

                     បង្កក់តាមក្បួនតម្រាបុរាណឲ្យមានសិរីសួស្ដីដោយមានអាចារ្យចាស់ទុំជាអ្នកធ្វើពិធីឲ្យ ។
ឧទាហរណ៍៖ បង្កក់ប្រសិទ្ធភូមិថ្មី, សូត្រមន្ដអាគមបង្កក់ប្រសិទ្ធឲ្យខ្លាំងពូកែ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រសា្រវភាជន៍» មានន័យដូចម្ដេច ?


ប្រសា្រវភាជន៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ម. ព. ប្រស្រាវភាជនៈ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រសាសន៍» មានន័យដូចម្ដេច ?


ប្រសាសន៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ប្រ + ឝាសន ) ពាក្យបង្គាប់, ពាក្យផ្ដាំផ្ញើ, បណ្ដាំ ។ ខ្មែរយើងប្រើចំពោះតែពាក្យ, សម្ដី របស់ឥស្សរជនក្រៅពីក្សត្រិយ៍ ។
ឧទាហរណ៍៖ ទទួលប្រសាសន៍លោក គឺទទួលពាក្យលោក; លោកមានប្រសាសន៍ គឺលោកនិយាយ ( សម្រាប់ឥស្សរជនជាគ្រហស្ថ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រសាធនៈ» មានន័យដូចម្ដេច ?


ប្រសាធនៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ប្រសាធន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រសាធន» មានន័យដូចម្ដេច ?


ប្រសាធន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ប្រសាធន; បា. បសាធន ) អលង្ការ ( គ្រឿងប្រដាប់កាយ ) ។
ឧទាហរណ៍៖ ប្រដាប់កាយដោយប្រសាធនៈផ្សេងៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រសាទរោគ» មានន័យដូចម្ដេច ?


ប្រសាទរោគ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រោគបណ្តាលមកពីខូចសរសៃខួរក្បាល នាំឱ្យមមិងមមាំង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រសាទរូប» មានន័យដូចម្ដេច ?


ប្រសាទរូប


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. បសាទរូប ) រូបដែលទទួលសម្ផស្សដឹងអារម្មណ៍ ( មានកែវភ្នែកដែលមើលឃើញរូបជាដើម ) ។ ប្រសាទរូបមាន ៥ គឺ ចក្ខុប្រសាទ, សោតប្រសាទ, ឃានប្រសាទ, ជិវ្ហាប្រសាទ, កាយប្រសាទ ( មានសណ្ឋានទីទៃពីគ្នា ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រសាទពិការ» មានន័យដូចម្ដេច ?


ប្រសាទពិការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រោគដែលនាំឱ្យខឹង មួម៉ៅច្រើន ជាហេតុនាំឱ្យលែងដឹងខុសត្រូវ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រសាទកុប្បនា» មានន័យដូចម្ដេច ?


ប្រសាទកុប្បនា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លក្ខណៈ ភាពនៃបុគ្គលដែលមានចិត្តស្រាលឆាប់ខឹង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រសាទ» មានន័យដូចម្ដេច ?


ប្រសាទ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជ្រះថ្លា, ពេញចិត្ត ។
ឧទាហរណ៍៖ ប្រសាទពរ ( ប្រសាត-ព ) គឺឲ្យពរដោយពេញចិត្ត ( ព. កា. ) : ប្រជាពលរដ្ឋឈូឆរមកដោយអំណរ ប្រសាទប្រសិទ្ធពរថ្វាយ ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. បសាទ ) សេចក្ដីជ្រះថ្លា។ អាយតនៈសម្រាប់ទទួលសម្ផស្សដឹងអារម្មណ៍គឺគ្រឿងវិសេសដែលមានប្រចាំតាមធម្មជាតិ នៅក្នុងរូបកាយមនុស្សសត្វសម្រាប់ទទួលដឹងនូវអារម្មណ៍ពីខាងក្រៅដែលមកប៉ះពាល់ ។
ឧទាហរណ៍៖ ភ្នែកអាចមើលឃើញរូបបាន ដោយសារប្រសាទសម្រាប់ភ្នែក, ត្រចៀកអាចស្ដាប់ឮសំឡេងបាន ដោយសារប្រសាទសម្រាប់ត្រចៀក ។ ល ។កាលបើប្រសាទនោះវិនាសខូចហើយភ្នែកមិនអាចមើលឃើញរូប, ត្រចៀកមិនអាចស្ដាប់ឮសំឡេងបានឡើយ ( ម. ព. ចក្ខុបសាទ, ជិវ្ហាបសាទ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រសាច» មានន័យដូចម្ដេច ?


ប្រសាច


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​បែក​ខ្ញែក​ដូច​គេ​បាច​សាច។
ឧទាហរណ៍៖ រត់ប្រសាច ( ម. ព. ប្រសេច ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រសាក់ញី, ប្រសាក់តូច, ប្រសាក់ទឹក» មានន័យដូចម្ដេច ?


ប្រសាក់ញី, ប្រសាក់តូច, ប្រសាក់ទឹក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សមានកម្ពស់ ១០-២៥ ម ដុះក្នុងព្រៃកោងកាង ឬព្រៃមាត់ព្រែកមានទឺកប្រៃ លើដីល្បាប់ សម្រាប់ឱ្យឫសចេញពីមែក (ទៅក្រៅដី) អាចដុះបាន។ ប្រសាកញីដុះមាត់សមុទ្រគ្រប់ប្រទេសក្នុងសកលោក។ ឈើសាច់ម៉ដ្ឋពណ៌ក្រហម គេនិយមប្រើធ្វើភ្ទះមាត់សមុទ្រ ឬធ្វើស្ពាន របង រោងនេសាទ ។ល។ ពេលគេដុតដើមនេះអាចទៅជាធ្យូងល្អណាស់។ សម្បកសម្រាប់ជ្រលក់សសំណាញ់នេសាទ ឬសម្លាប់ស្បែក។ គេស្ងោរសម្បកផឹកឱ្យបាត់រោគ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រសា» មានន័យដូចម្ដេច ?


ប្រសា


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ព. សា. ) និយាយគ្នា ។

ឧទាហរណ៍៖ ចិនប្រសាគ្នា ។

​​​​​                     ប្រើជា ន. ក៏បាន ។

ឧទាហរណ៍៖ ស្ដាប់ប្រសាគ្នាមិនបាន ( ក្លាយឃ្លាតមកពី ភាសា “សម្ដី” ) ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កូន​ដោយ​ពន្ធ គឺ​ប្រពន្ធ​ឬ​ប្ដី​របស់​កូន។
ឧទាហរណ៍៖ កូន​ប្រសា(ទាំង​ប្រុស​ទាំង​ស្រី ហៅ​ថា កូន​ប្រសា ដូច​គ្នា​គ្រាន់​តែ​បញ្ជាក់​ថែម​ថា កូន​ប្រសា​ប្រុស ឬ កូន​ប្រសា​ស្រី ប៉ុណ្ណោះ; (ម. ព. សុណិសា ផង)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖