Posted on Leave a comment

តើពាក្យ «ប្រសព្វ» មានន័យដូចម្ដេច ?


ប្រសព្វ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. ប្រ + សវ ឬ សវន; បា. ប + សវ ប្រើជា ន. “ការធ្វើហោមពិធី; ការបានសម្រេចប្រយោជន៍; ការបានប្រទះ; ការសម្រាលកូន . . .” ) ចួបប្រទល់មុខគ្នា; រួមចិត្តគំនិតគ្នា; នៅរួមសុខទុក្ខនឹងគ្នា ។
ឧទាហរណ៍៖ ប្ដីប្រពន្ធគេទាំងពីរនាក់នុះ មានអធ្យាស្រ័យល្អណាស់ តាំងពីប្រសព្វគ្នាមក មិនដែលឮឈ្លោះទាស់ទែងខ្វែងគំនិតគ្នាដល់ម្ដងសោះឡើយ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានមុខប្រទល់រួមចូលគ្នា ។
ឧទាហរណ៍៖ ទន្លេប្រសព្វមុខ; ទឹកប្រសព្វគ្នា ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមានមុខប្រទល់រួមចូលគ្នា ។
ឧទាហរណ៍៖ ទន្លេប្រសព្វមុខ; ទឹកប្រសព្វគ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រសប់» មានន័យដូចម្ដេច ?


ប្រសប់


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ថ្នឹក; ប៉ិន ប៉ិន​ខាង​ស្ទង់ លៃ គ្នេរ ។
ឧទាហរណ៍៖ មនុស្ស​ប្រសប់។

                    ព. ទ. បុ. ចេះ​ដប់​ពុំ​ស្មើ​នឹង​ប្រសប់​មួយ សេចក្ដី​ថា អ្នក​ចេះ​តាម​របៀប​ការ​រៀន ទោះបី​មាន​ច្រើន​នាក់ បើ​មិន​ទាន់​ថ្នឹក ព្រោះ​មិន​ទាន់​ដែល​ធ្លាប់​កាន់​ការ​នៅ​ឡើយ​ទេ ក៏​ពុំ​ស្មើ​នឹង​អ្នក​ដែល​ប្រសប់​ ឬ​ដែល​ថ្នឹក​ម្នាក់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រសង្ករណ៍» មានន័យដូចម្ដេច ?


ប្រសង្ករណ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការកាត់ ឆ្លង ឬបង្កាត់ពូជសត្វនឹងរុក្ខជាតិ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រស» មានន័យដូចម្ដេច ?


ប្រស


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ដោយ​កាច់​កៃ​កាំភ្លើង​ជាដើម ។ ប្រសៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រវ័ញ្ចន៍» មានន័យដូចម្ដេច ?


ប្រវ័ញ្ចន៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ប្រ + វញ្ចន ; បា. ប + វញ្ចន ) អំពើបញ្ឆោត ដំណើរបោកប្រាស់ឬឆបោក ។
ឧទាហរណ៍៖ កុំចង់បានទ្រព្យដោយប្រវញ្ចន៍គេ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រវ័ញ្ច» មានន័យដូចម្ដេច ?


ប្រវ័ញ្ច


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. ប្រ + វញ្ច ; បា. ប + វញ្ច ) បញ្ឆោត, បោកប្រាស់ ឬឆបោក ។
ឧទាហរណ៍៖  ប្រវ័ញ្ច​យក​ទ្រព្យ​គេ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រវែង» មានន័យដូចម្ដេច ?


ប្រវែង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប៉ែក​ខាង​វែង។
ឧទាហរណ៍៖ ក្ដារ​ប្រវែង​ប្រាំ​ម៉ែត្រ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រវែក» មានន័យដូចម្ដេច ?


ប្រវែក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ៣៣-៣៨ ស.ម។ ឈ្មោលៈ មានក្បាល និងកពណ៌ស បន្ទូលក្បាលខ្មៅ ផ្នែកខ្នង និងចំកំកមានពណ៌បៃតងជាំ ឆ្នូតសគែមក្រោមនៃស្លាប។ ញីៈ ក្បាល និងកពណ៌ព្រលែត បន្ទូលក្បាល និងឆ្នូតកាត់តាមភ្នែកពណ៌ខ្មៅ ស្លាបបៃតង។ ទីជំរកៈ ស្រះ បឹង វាលភក់ទឹកសាប។ របាយៈ វត្តមានពេញមួយឆ្នាំមានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ខែមិថុនា ដល់សីហា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រវេសន៍កាលិក» មានន័យដូចម្ដេច ?


ប្រវេសន៍កាលិក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការបើកឱ្យចូលតែមួយគ្រា ។

👉ថ្នាក់ពាក្យជា គយ
មានន័យថា នីតិវិធីគយ ដែលអាចអនុញ្ញាតឱ្យទំនិញនាំចូលបានក្នុងដែនគយ ក្រោមលក្ខខណ្ឌរួចផុតពីការបង់ពន្ធ និងអាករទាំងស្រុង ឬភាគខ្លះ។ ទំនិញទាំងនោះត្រូវបាននាំចូល ក្នុងគោលបំណងច្បាស់លាស់ហើយត្រូវនាំចេញទៅវិញ ក្នុងកម្រិតពេលវេលាជាក់លាក់មួយ និងមិនធ្វើការកែច្នៃ ឬផ្លាស់ប្តូរលើកលែងតែការរំលស់ជាធម្មតាតាមការប្រើប្រាស់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រវេសន៍ (អញ្ញត្រ )» មានន័យដូចម្ដេច ?


ប្រវេសន៍ (អញ្ញត្រ )


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការបើកឱ្យចូលជាពិសេស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រវេទន៍» មានន័យដូចម្ដេច ?


ប្រវេទន៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិញ្ញត្តិ ការឱ្យដំណឹងតាមគន្លងច្បាប់ លិខិតដែលជាគ្រឿងឱ្យដំណឹងបែបនេះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រវេណី» មានន័យដូចម្ដេច ?


ប្រវេណី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ប្រវេណី ឬ ប្រវៃណី; បា. បវេណី ) ដូចគ្នានឹង បវេណី ឬ ប្រពៃណី ដែរ ( ម. ព. នោះ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រវេ» មានន័យដូចម្ដេច ?


ប្រវេ


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ ប្រវា ។
ឧទាហរណ៍៖ ប្រវេប្រវា គឺ​ប្រវា​រឿយ​ៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រវឹក» មានន័យដូចម្ដេច ?


ប្រវឹក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ជល​បក្សី​មួយ​ប្រភេទ​មាន​ចំពុះ ​និង​ជើង​ដូច​ទា តែ​មាត្រ​តូច សម្បុរ​ក្រហម​ក្រមៅ។
ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ៣៨-៤១ ស.ម។ញី និងឈ្មោលមានរាងដូចគ្នា មាឌមធ្យម បន្ទូលក្បាលពណ៌ត្នោតចាស់ ផ្នែកខ្នងមានពណ៌ក្រម៉ៅចំរុះលឿង និងត្នោត ផ្នែកទ្រូងមានពណ៌ត្នោតទុំ។ ទីជំរកៈ វាលលិចទឹកតំបន់វាលភក់ និងបឹង។ ជីវសាស្រ្តៈ រកស៊ីពេលយប់ជាហ្វូងៗពិសេសស៊ីស្រូវ រកស៊ីពេលថ្ងៃនៅតាមបឹងបួរធំៗ។ របាយៈ វត្តមានពេញមួយឆ្នាំ នៅមានសំបូរ។ រដូវបន្តពូជៈ ពេញមួយឆ្នាំ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រវិនប្រវាន់» មានន័យដូចម្ដេច ?


ប្រវិនប្រវាន់


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ប៉ាន់​ចុះ​ប៉ាន់​ឡើង រវិនរវាន់ ដោយ​ទន់​ជើង ។
ឧទាហរណ៍៖ ដំណើរ​ប្រវិនប្រវាន់; ដើរ​ប្រវិនប្រវាន់។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ប៉ាន់​ចុះ​ប៉ាន់​ឡើង រវិនរវាន់ ដោយ​ទន់​ជើង ។
ឧទាហរណ៍៖ ដំណើរ​ប្រវិនប្រវាន់; ដើរ​ប្រវិនប្រវាន់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រវាឡសិលា» មានន័យដូចម្ដេច ?


ប្រវាឡសិលា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ថ្មកែវឯកម៉្យាងយ៉ាងរឹង មានពណ៌ប្រហម ឬបៃតង ហើយមានផ្កា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រវាស់» មានន័យដូចម្ដេច ?


ប្រវាស់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចូលហ៊ុនរកស៊ីចែកប្រយោជន៍គ្នា ដោយអ្នកមួយមានរបស់ អ្នកមួយមានតែកម្លាំងទទួលកាន់ការ ។
ឧទាហរណ៍៖ ខ្ញុំមានស្រែច្រើនណាស់ ប៉ុន្ដែក្នុងឆ្នាំនេះធ្វើខ្លួនឯងតែស្រែធំៗដប់ទេ ក្រៅពីនោះប្រវាស់ឲ្យគេទាំងអស់ ។ រកស៊ីដោយប្រវាស់ប៉ះប៉ុន រកស៊ីដោយប្រវាស់ផ្សែផ្សំទប់ទល់មិនឲ្យតែខ្វះខាត ។ កុំធ្វើស្រែប្រវាស់ កុំសង់ផ្ទះចូលគ្នា ( ពាក្យបុរាណហាម ព្រោះការធ្វើស្រែប្រវាស់ និងការសង់ផ្ទះចូលគ្នានោះ តែងតែមានរឿងឈ្លោះទាស់ទែងគ្នា ) ។

                          ចូលហ៊ុនរកស៊ី ដោយភាគីម្ខាងមានរបស់ទ្រព្យ ភាគីម្ខាងទៀតមានកម្លាំងពលកម្ម និងមធ្យោបាយផ្សេងៗ ទទួលអនុវត្តការងារ ហើយបែងចែកផលប្រយោជន៍តាមការព្រមព្រៀង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រវាសន៍តាលិក» មានន័យដូចម្ដេច ?


ប្រវាសន៍តាលិក


👉ថ្នាក់ពាក្យជា គយ
មានន័យថា នីតិវិធីគយ ដែលអាចអនុញ្ញាតឱ្យទំនិញនាំចូលបានក្នុងដែនគយ ក្រោមលក្ខខណ្ឌរួចផុតពីការបង់ពន្ធ និងអាករទាំងស្រុង ឬភាគខ្លះ។ ទំនិញទាំងនោះត្រូវបាននាំចូល ក្នុងគោលបំណងច្បាស់លាស់ហើយត្រូវនាំចេញទៅវិញ ក្នុងកម្រិតពេលវេលាជាក់លាក់មួយ និងមិនធ្វើការកែច្នៃ ឬផ្លាស់ប្តូរលើកលែងតែការរំលស់ជាធម្មតាតាមការប្រើប្រាស់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រវាលាទ័យ» មានន័យដូចម្ដេច ?


ប្រវាលាទ័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សាខាសត្វ មានផ្កាយសមុទ្រ និងផ្កាថ្ម ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រវាល» មានន័យដូចម្ដេច ?


ប្រវាល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទីវាលធំធេងលន្លឹមលន្លោច
ឧទាហរណ៍៖ ប្រវាលសាគរ គឺសមុទ្រវាលល្ហល្ហេវលន្លឹមលន្លោច ។

                    ប្រវាលវដ្ដសង្សារ, ការអន្ទោលកើតស្លាប់ៗកើតវិលវល់វែងឆ្ងាយសន្លឹមឥតមានទីបំផុតខាងដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រវាយ» មានន័យដូចម្ដេច ?


ប្រវាយ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា វាយគ្នាទៅវិញទៅមករឿយៗដោយដៃ, វាយប្រតាយគ្នាដោយដៃ ។
ឧទាហរណ៍៖ ក្មេងឈ្លោះប្រវាយគ្នា ។ ប្រវាយប្រតប់ វាយប្រតាយតប់គ្នាទៅវិញទៅមក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រវា» មានន័យដូចម្ដេច ?


ប្រវា


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លូកចាប់, ឈោងចាប់ដោយស្រវាឬដោយត្រដរ ។
ឧទាហរណ៍៖ ក្មេងលង់ទឹកខំប្រវាតោងទូក ។

                     ប្រវារស់ប្រវាស្លាប់ ឬ ប្រវាស្លាប់ប្រវារស់ ស្ទើររស់ស្ទើរស្លាប់, រស់ទាំងត្រដរ ។
ឧទាហរណ៍៖ ខ្ញុំសព្វថ្ងៃប្រវារស់ប្រវាស្លាប់ទៅទេ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រវត្តិហេតុ» មានន័យដូចម្ដេច ?


ប្រវត្តិហេតុ


មានន័យថា ( មើលក្នុងពាក្យ បវត្តិ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រវត្តិសាស្ត្រ» មានន័យដូចម្ដេច ?


ប្រវត្តិសាស្ត្រ


មានន័យថា ( មើលក្នុងពាក្យ បវត្តិ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រវត្តិរូប» មានន័យដូចម្ដេច ?


ប្រវត្តិរូប


មានន័យថា ( មើលក្នុងពាក្យ បវត្តិ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រវត្តិភាព» មានន័យដូចម្ដេច ?


ប្រវត្តិភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពអ្វីៗដែលមានទំនងជាប្រវត្តិសាស្រ្ត ​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រវត្តិប្រហារ» មានន័យដូចម្ដេច ?


ប្រវត្តិប្រហារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការប្រែប្រួលនៃស្ថានការណ៍ភ្លាមៗ យ៉ាងទាន់ហន់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រវត្តិករ» មានន័យដូចម្ដេច ?


ប្រវត្តិករ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកបង្កើតហេតុ អ្នកនិពន្ធរឿងណា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រវត្តិ» មានន័យដូចម្ដេច ?


ប្រវត្តិ


មានន័យថា (ម. ព. បវត្តិ, ប្រព្រឹត្តិ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រល័យ» មានន័យដូចម្ដេច ?


ប្រល័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ប្រលយ; បា. បលយ ) សេចក្ដីវិនាស; លោកវិនាស ( ដំណើរវិនាសពិភពលោក ); សេចក្ដីវិនាសជីវិត ( មរណៈ ) ។
ឧទាហរណ៍៖ ប្រល័យកប្ប ឬ ប្រល័យកល្ប គឺដំណើរវិនាសកប្ប ( ភ្លើងឆេះកប្ប ); ប្រល័យជន្ម (សេចក្ដីស្លាប់) ។ ប្រើជា កិ. ក៏បាន ។

                     ការសម្លាប់ បំផ្លាញឱ្យពាយ ឱ្យសូន្យលែងមានទៀត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រលោះ» មានន័យដូចម្ដេច ?


ប្រលោះ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទី​ដែល​ចំហ ជា​ចន្លោះ (ច្រើន​សរសេរ ប្រឡោះ ជាង) ។
ឧទាហរណ៍៖ ចម្ងាយ​២​ប្រឡោះ​សសរ​ខ្សែ​លួស។ ធ្មេញ​ប្រឡោះ​ខ្មោច, ធ្មេញ​កណ្ដាល ២ ដែល​ដុះ​មិន​ជិត​គ្នា មាន​ច្រឡោះ​ច្រហ​បន្តិច។ ប្រឡោះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រលោមលោក» មានន័យដូចម្ដេច ?


ប្រលោមលោក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រឿង​ប្រលោម​ចិត្ត​មនុស្ស គឺ​រឿង​ដែល​អ្នក​តែង​ប្រតិដ្ឋ​ប្រដូច​ឡើង ដោយ​ឥត​មាន​ច្បាប់​ដើម​ជា​ការណ៍​ពិត​ប្រាកដ​ជា​គោល​ចារឹក​ឡើយ។ ប្រលោម​លោក នេះ ក្នុង​សម័យ​ពី​ដើម​ហៅ សាស្ត្រា​ល្បែង ឬ រឿង​ល្បែង ខាង​សម្រាយ​ច្រើន​តែ​តែង​ជា​ពាក្យ​កាព្យ ដូច​ជា​សាស្ត្រា​ល្បែង​ផ្សេង​ៗ​មាន​ច្រើន​ឈ្មោះ​មាន​សាស្ត្រា ស័ង្ខសិល្ប៍ជ័យ លក្សណវង្ស, ហង្សយន្ត, ជិនវង្ស ជាដើម; ខាង​បាលី​ច្រើន​តែ​ជា បកិណ្ណកៈ ឬ វេយ្យាករណ៍​បាឋ គឺ​ជា​ពាក្យ​បាលី​រាយ​ៗ ជួន​មាន​គាថា​បាលី​បញ្ចូល​មក​ខ្លះ​ដោយ​អន្លើ​ៗ​ដូច បញ្ញាសជាតក ជាដើម, រឿង​ឬ​សាស្រ្តា​ទាំង​នោះ​ទោះ​ជា​កាព្យ​សម្រាយ​ក្ដី ជា​បាលី​ក្ដី ហៅ​ថា សាស្ត្រា​ល្បែង ឬ រឿង​ល្បែង ដូច​គ្នា ត្រូវ​គ្នា​នឹង​រឿង​ឬ​សាស្ត្រា, សៀវភៅ ប្រលោម​លោក សម័យ​បច្ចុប្បន្ន​នេះ ។ ប៉ុន្តែ, តាម​ការ​ពិនិត្យ, ឃើញ​ថា ប្រលោម​លោក​ សម័យ​ឥឡូវ​នេះ មាន​៣​ប្រភេទ​គឺ ប្រលោម​លោក​ស្នេហា, ប្រលោម​លោក​កសាង​ជីវភាព​ខ្លួន ប្រលោម​លោក​ប្រវត្តិ​សាស្ត្រ, ទាំង​៣​ប្រភេទ​នេះ សុទ្ធ​តែ​មាន​អត្ថន័យ​ផ្សេង​ទីទៃ​ពី​គ្នា… (ម. ព. ជីវភាព, ប្រវត្តិ​សាស្ត្រ (ក្នុង​ពាក្យ បវត្តិ ឬ ប្រវត្តិ) ស្នេហា ផង ។ សាស្ត្រា​ល្បើក ក្នុង​សម័យ​ពី​ដើម ដូច​ជា ល្បើ​ជូជក, ល្បើក​មហា​រាជ ដែល​គេ​លើក​បំផ្លើស ក្នុង​រឿង​មហា​ជាតក៍ ជាដើម ក៏​រាប់​ថា​ជា ប្រលោម​លោក បាន​ដែរ ព្រោះ​គេ​តែង​ឡើង​គ្រាន់​នឹង ប្រលោម ឲ្យ​អ្នក​អាន​អ្នក​ស្ដាប់​សើច​សប្បាយ ហៅ​ថា ល្បើក​ប្រលោម​លោក (មើល​ក្នុង​ពាក្យ ល្បើក ទៀត​ផង)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រលោម» មានន័យដូចម្ដេច ?


ប្រលោម


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. ប្រលោភ; បា. បលោភ ) ល្បួង, និយាយបញ្ចូលចិត្តឲ្យដោយតាម ។
ឧទាហរណ៍៖ ប្រលោមយកមនុស្សរបស់គេ, ប្រលោមយកទ្រព្យគេ, ប្រលោមកូនគេនាំរត់ទៅបាត់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រលែង» មានន័យដូចម្ដេច ?


ប្រលែង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លូក​លេង​នឹង​គ្នា​ទៅ​វិញ​ទៅ​មក (ច្រើន​សរសេរ ប្រឡែង ជាង) ។
ឧទាហរណ៍៖ ក្មេង​ប្រឡែង​គ្នា ។

                        ប្រឡែង​ប្រឡូក ឬ ប្រឡូក​ប្រឡែង ប្រឡែង​បូក​ឡូក​គ្នា​ច្រើន។ ប្រឡែង។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់ក្រសាល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រលេះ» មានន័យដូចម្ដេច ?


ប្រលេះ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បេះ​ថ្នម​ៗ ធ្វើ​ឲ្យ​រលេះ​រឿយ​ៗ មិន​ឲ្យ​ខ្ចាត់​ខ្ចាយ (ច្រើន​សរសេរ ប្រឡេះ ជាង)។ ប្រឡេះ។
ឧទាហរណ៍៖ ប្រឡេះ​គ្រាប់​ពោត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រលួតលាក់» មានន័យដូចម្ដេច ?


ប្រលួតលាក់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឪម៉ាល់​មួយ​ប្រភេទ សម្បុរ​ប្រលួត​លាក់។ ព្រលួតលាក់ ។
ឧទាហរណ៍៖ ឪម៉ាល់​ប្រលួត​លាក់។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ខ្មៅ​និង​ក្រហម​អង្កន់​ៗ​ឆ្លាស់​គ្នា។
ឧទាហរណ៍៖ សម្បុរ​ប្រលួត​លាក់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រលូស» មានន័យដូចម្ដេច ?


ប្រលូស


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ប្រឡាក់​សៅហ្មង​ច្រើន ដែល​អាប់អន់​សម្បុរ ព្រលូស (ច្រើន​សរសេរ ប្រឡូស ជាង)
ឧទាហរណ៍៖ ខ្លួន​ប្រឡាក់​ដី​ប្រឡូស។

                        ប្រឡាក់​ប្រឡូស ប្រឡាក់​សៅហ្មង​ច្រើន ប្រឡាក់​សៅហ្មង​ជាមួយ​គ្នា (ម. ព. ព្រលូស ផង)។ ប្រឡូស


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រលូញ» មានន័យដូចម្ដេច ?


ប្រលូញ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ច្របូញ​មិន​សមរម្យ (ច្រើន​សរសេរ ប្រឡូញ ជាង) ។
ឧទាហរណ៍៖  មុខ​ប្រលូញ។

                    ប្រឡូញខូញ ឬ ប្រឡូញទីខូញ ( ព. សា. ) ដែលប្រឡូញពន់ពេក ។
ឧទាហរណ៍៖ មុខប្រឡូញខូញ, របស់ប្រឡូញទីខូញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រលូក» មានន័យដូចម្ដេច ?


ប្រលូក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លូក​ប្រវាយ​ប្រតប់​គ្នា​ច្របូក​ច្របល់; ដែល​លូក​ដៃ​រាវ​ច្របូក​ច្របល់​គ្នា (ច្រើន​សរសេរ ប្រឡូក ជាង)។ ប្រឡូក​ប៉ូកប៉ាក់ លូក​បូក​ឡូក​គ្នា ច្របូក​ច្របល់​គ្នា​មិន​ដឹង​ណា​ជា​ណា (ប្រហែល​ជា​ក្លាយ​មក​អំពី ប្រឡូក​ពួក​បក្ខ ទេ​ដឹង ?) ។ ប្រឡូក​ប្រឡាក់ ប្រឡាក់​សៅហ្មង​ជាមួយ គឺ​ល្អ​លាយ​អាក្រក់ ខុស​លាយ​នឹង​ត្រូវ ជា​លាយ​នឹង​ខូច បណ្ឌិត​លាយ​ច្រឡំ​ជាមួយ​នឹង​ពាល​ជាដើម។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា លូក​ប្រវាយ​ប្រតប់​គ្នា​ច្របូក​ច្របល់; ដែល​លូក​ដៃ​រាវ​ច្របូក​ច្របល់​គ្នា (ច្រើន​សរសេរ ប្រឡូក ជាង)។ ប្រឡូក​ប៉ូកប៉ាក់ លូក​បូក​ឡូក​គ្នា ច្របូក​ច្របល់​គ្នា​មិន​ដឹង​ណា​ជា​ណា (ប្រហែល​ជា​ក្លាយ​មក​អំពី ប្រឡូក​ពួក​បក្ខ ទេ​ដឹង ?) ។ ប្រឡូក​ប្រឡាក់ ប្រឡាក់​សៅហ្មង​ជាមួយ គឺ​ល្អ​លាយ​អាក្រក់ ខុស​លាយ​នឹង​ត្រូវ ជា​លាយ​នឹង​ខូច បណ្ឌិត​លាយ​ច្រឡំ​ជាមួយ​នឹង​ពាល​ជាដើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រលាំប្រកូវ» មានន័យដូចម្ដេច ?


ប្រលាំប្រកូវ


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ខ្ជីខ្ជា​ ច្រកាចច្រកូវ (ច្រើន​សរសេរ ប្រឡាំប្រកូវ ជាង)។
ឧទាហរណ៍៖ ធ្វើ​ការ​ប្រឡាំប្រកូវ សរសេរ​ប្រឡាំប្រកូវ​ឲ្យ​តែ​បាន។ ប្រឡាំប្រកូវ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រលង់» មានន័យដូចម្ដេច ?


ប្រលង់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្រហូង​តូច​ៗ ដែល​ដក់​ទឹក​ប្រឡង់ (ច្រើន​ប្រើ ប្រឡង់ ជាង) ។
ឧទាហរណ៍៖ ប្រឡង់​ទឹក វែក​ប្រឡង់។ ប្រឡង់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រលង» មានន័យដូចម្ដេច ?


ប្រលង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ល្បង​ឲ្យ​ឃើញ​កម្លាំង ប្រណាំង សាក​គ្នា ធៀប​គ្នា​មើល ធី (ច្រើន​ប្រើ ប្រឡង ជាង)។
ឧទាហរណ៍៖ ប្រឡង​ចំណេះ ប្រឡង​ថ្វី​ដៃ ប្រឡង​វាសនា ប្រឡង​ឫទ្ធិ (ម. ព. ប្រណាំង ផង) ។ ប្រឡង


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រយ័ត្ន» មានន័យដូចម្ដេច ?


ប្រយ័ត្ន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ប្រយត្ន; បា. បយតន ) ការលាង, ជម្រះ, សម្អាត ។ ព្យាយាម, ការខំប្រឹង, ការថែទាំ; ការប្រុងដោយមិនធ្វេសប្រហែស ។ ខ្មែរយើងច្រើនប្រើជា កិ. ប្រយ័ត្នមិនឲ្យធ្លាក់, ប្រយ័ត្នខ្លួន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រយ័ត» មានន័យដូចម្ដេច ?


ប្រយ័ត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លាង ជម្រះ សម្អាត; ខំ​ប្រឹង ខ្មីឃ្មាត ថែទាំ; ប្រុង​ដោយ​មិន​ធ្វេស​ប្រហែស ។
ឧទាហរណ៍៖ ប្រយ័ត​មិន​ឲ្យ​បាត់ ប្រយ័ត​មាត់។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. ប្រយត; បា. បយត ) ដែលលាង, ជម្រះ, សម្អាត ។
ដែលមានព្យាយាម, ខ្មីឃ្មាត, ថែទាំ; ប្រុងដោយមិនធ្វេសប្រហែសដែលមានព្យាយាម, ខ្មីឃ្មាត, ថែទាំ; ប្រុងដោយមិនធ្វេសប្រហែស ។
ឧទាហរណ៍៖ មនុស្សប្រយ័ត, វេលាប្រយ័ត . . . ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រយោល» មានន័យដូចម្ដេច ?


ប្រយោល


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចង​ដុំ​អ្វី​មួយ​នឹង​ខ្សែ​សំយុង​ស្ទង់​មើល​ឲ្យ​ដឹង​ជំហរ​វៀច​ត្រង់​ឬ​សាច់​ខ្ពស់​ទាប ផត​ខូង ​ឬ​ស្មើ ។
ឧទាហរណ៍៖ មិន​ទាន់​ដឹង​ជា​វៀច​ឬ​ត្រង់​នៅ​ឡើយ​ទេ ចាំ​ប្រយោល​មើល​សិន។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខ្សែ​ដែល​ចង​ដុំ​អ្វី​មួយ​សម្រាប់​សំយុង​ស្ទង់​ជំហរ ។
ឧទាហរណ៍៖ យក​ប្រយោល​មក​ស្ទង់​មើល​សិន (ហៅ​ថា ខ្សែ​ប្រយោល ឬ កូន​ប្រយោល ក៏​បាន)។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​រយាល ដែល​ឆ្ងាយ​ពី​ដៃ ។
ឧទាហរណ៍៖ កុំឈរប្រយោលពេក ខិតចូលឲ្យកៀកបន្ដិចមក ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​រយាល ដែល​ឆ្ងាយ​ពី​ដៃ ។
ឧទាហរណ៍៖ កុំ​ឈរ​ប្រយោល​ពេក ខិត​ចូល​ឲ្យ​កៀក​បន្តិច​មក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រយោជន៍» មានន័យដូចម្ដេច ?


ប្រយោជន៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ប្រយោជន; បា. បយោជន ) ដំណើរដែលគួរប្រកប, អ្វីៗដែលគេត្រូវការ, ដែលគេប្រកបទៅកើតការ, ផលដែលសម្រេចអំពីការប្រកប ។
ឧទាហរណ៍៖ ប្រយោជន៍​ក្នុង​លោក​នេះ ប្រយោជន៍​ក្នុង​បរលោក; បុគ្គល​គួរ​កុំ​ធ្វើ​អំពើ​ឥត​ប្រយោជន៍ គួរ​ធ្វើ​តែ​អំពើ​ណា​ដែល​មាន​ប្រយោជន៍។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រយោគសម្បត្តិ» មានន័យដូចម្ដេច ?


ប្រយោគសម្បត្តិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. បយោគសម្បត្តិ ) ការបរិបូណ៌ដោយកាយប្រយោគនិងវចីប្រយោគ គឺសភាពនៃបុគ្គលដែលមានអ្នកធំស្រឡាញ់រាប់អានកាន់ទ្រង់ ក៏អាចញ៉ាំងសេចក្ដីចម្រើនឲ្យលូតលាស់កើតកើនបាន ។
ឧទាហរណ៍៖ ប្រយោគសម្បត្តិអាចរារាំងបាំងមុខបាបតិចតួច ស្តួចស្ដើងឲ្យងាស់គាំងចេញមុខឲ្យផលពុំកើត . . . ( ពាក្យព្រះអភិធម្ម ពុទ្ធសាសនា ) ។

                       ការបរិបូណ៌ដោយដំណើរប្រកបព្យាយាម គឺការប្រឹងប្រែងមិនបន្ធូរបន្ថយវីរិយភាពដ៏ត្រឹមត្រង់តាមផ្លូវសុចរិតយុត្តិធម៌ ។
ឧទាហរណ៍៖ បុគ្គលដែលប្រកបដោយប្រយោគសម្បត្តិ តែងតែកម្ចាត់នូវសភាពទន់ទាបបាន ( ប្រើជា ប្រយោគសម្បទា វិញក៏បាន មានអត្ថន័យដូចគ្នាដែរ ) ។ ព. ផ្ទ. ប្រយោគវិបត្តិ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រយោគវិបត្តិ» មានន័យដូចម្ដេច ?


ប្រយោគវិបត្តិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. បយោគវិបត្តិ ) ការមិនបរិបូរដោយកាយប្រយោគនិងវចីប្រយោគគឺសភាពនៃបុគ្គលដែលអ្នកធំស្អប់ឬដែលអ្នកធំមិនស្គាល់ ក៏ឃ្វាងចាកការឧបត្ថម្ភនៃអ្នកធំ
ឧទាហរណ៍៖ ប្រយោគវិបត្តិជាភាពរារាំងបាំងមុខកុសលមិនឲ្យចេញមុខផ្ដល់ផលដល់បុគ្គលអ្នកបំពេញការកសាងបានឡើយ ( ពាក្យព្រះអភិធម្មពុទ្ធសាសនា ) ។

                    ការខ្ជិលច្រអូសមិនខំប្រឹងប្រែងប្រកបកិច្ចការ ។ ព. ផ្ទ. ប្រយោគសម្បត្តិ ឬ ប្រយោគសម្បទា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រយោគ» មានន័យដូចម្ដេច ?


ប្រយោគ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( អ. ថ. ប្រយ៉ោក )ប្រកបចិត្តឲ្យឱនទៅរកសេចក្ដីសង្វេគគិតរំពឹងដល់រូបកាយ ។
ឧទាហរណ៍៖​​ ឱ ពុទ្ធោ ពុទ្ធោ ! ឈឺដុនដាបម្ល៉េះហើយនៅតែសើចលេងសប្បាយមិនប្រយោគរូប !

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. បយោគ ) ការប្រកប, ការប្រកបព្យាយាម, អាការសម្រាប់ប្រកបតាមទំនង ។ ដំណើរពាក្យដែលមានសេចក្ដីគ្រប់គ្រាន់មួយសង្កាត់ៗ ។
ឧទាហរណ៍៖ សេចក្ដី ១ ប្រយោគ ។ ជើងប្រយោគ របៀបពាក្យដែលរៀបរៀងតាមមុនតាមក្រោយនៃភាសានីមួយៗ ។ ដេញប្រយោគ ប្រឡងឲ្យឃើញកម្លាំងចំណេះវិជ្ជាដើម្បីឲ្យបានទទួលសញ្ញាបត្រឬទទួលមុខការអ្វីមួយ ។ ប្រែលោតប្រយោគ ប្រែភាសាណាមួយ លោតចុះលោតឡើងតាមរបៀបជើងប្រយោគ សម្រួលតាមលំនាំសេចក្ដីនៃភាសារបស់ខ្លួន ។ មេប្រយោគ ក្រុមសន្និបាតអ្នកត្រួតត្រាពិនិត្យការប្រឡង ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រយែង» មានន័យដូចម្ដេច ?


ប្រយែង


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ ប្រយ័ត្ន។
ឧទាហរណ៍៖ ប្រយ័ត្ន​ប្រយែង គឺ​ប្រយ័ត្ន​ដោយ​យក​ចិត្ត​ទុក​ដាក់ ប្រយ័ត្ន​ដោយ​ប្រឹងប្រែង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រយូរ» មានន័យដូចម្ដេច ?


ប្រយូរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ព. បុ. ) ពូជពង្ស, ត្រកូល, ផៅ, ផៅពង្ស, ផៅសន្ដាន ។ ប្រយូរញាតិ ( ប្រៈយូរៈញាត ) ញាតិដែលជាប់វង្សត្រកូលជាមួយគ្នាមក ។ ប្រយូរវង្ស ឬ ប្រយូរពង្ស ( ប្រៈយូរៈវង់ ឬ —ពង់ ) ញាតិវង្សដែលជាប់ពូជត្រកូលជាមួយគ្នាមក ( តាមប្រពៃណី ប្រើចំពោះតែវង្សក្សត្រិយ៍ដែលយារចុះមកជា ព្រះអង្គ ឬ ព្រះវង្ស ពុំមែនជាសាធារណៈដល់ប្រជាពលរដ្ឋទាំងពួងទេ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រយុទ្ធ» មានន័យដូចម្ដេច ?


ប្រយុទ្ធ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. ប្រ + យុធ ) ច្បាំងគ្នា, តស៊ូគ្នាទៅវិញទៅមក ។
ឧទាហរណ៍៖ កំពុងប្រយុទ្ធគ្នា ។

                      ព. ប្រ. បង្ខំខ្លាំង, តឹងតែងខ្លាំង រឹតខ្លាំង; រាតត្បាតខ្លាំង ។
ឧទាហរណ៍៖ ផឹកថ្នាំប្រយុទ្ធនឹងរោគ; ធ្វើការងារប្រយុទ្ធនឹងការទ័លក្រ; ពេទ្យកំពុងប្រយុទ្ធនឹងជំងឺរាតត្បាត, . . . ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រយង្គុ» មានន័យដូចម្ដេច ?


ប្រយង្គុ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ប្រិយង្គុ; បា. បិយង្គុ ) ឈ្មោះឈើតូចពួកមួយមានផ្កាជាចង្កោមកម្រងល្អិតៗសម្បុរលឿងក្លិនក្រអូបឆ្ងាញ់ ប៉ុន្តែក្រអូបស្បើយ; មាន ២ ប្រភេទគឺ ប្រយង្គុធំ ស្លឹកស្រដៀងនឹងស្លឹកឈើកែវ; ប្រយង្គុតូច ស្លឹកតូចៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រម៉ោញ» មានន័យដូចម្ដេច ?


ប្រម៉ោញ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា -ទំហំ ៖ ក្បាល-ដងខ្លួន 381-535 ម.ម, កន្ទុយ 139-228 ម.ម ។ -ភិនភាគ៖ មានរូបរាង និងទ្រងទ្រាយដូចសត្វប្រម៉ាដែរ តែតូចជាង ។ រោមបន្លាវាមានពណ៌ត្នោតចាស់ ហើយវែង នៅផ្នែកខាងលើខ្នង និងមានពណ៌ភ្លាវហើយខ្លីនៅផ្នែកខាងក្រោមពោះ ។ -ជីវសាស្ត្រ៖ វារស់នៅក្នុងព្រៃចំការ ជាពិសេសតំបន់ខ្ពស់ តំបន់ព្រៃតាមមាត់ស្ទឹង បឹងនិងជ្រក ក្រោមគម្ពោតព្រៃ ក្រោមឫសឈើ វាពុំចូលចិត្តដីវាលទេ ។ -របាយ និងស្ថានភាព៖ ប្រម៉ោញជាប្រភេទសត្វមានជាមធ្យម ស្ទើរគ្រប់ទីកន្លែង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រម៉ាត់ថ្ម» មានន័យដូចម្ដេច ?


ប្រម៉ាត់ថ្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅឆ្មារមួយប្រភេទ ស្ទើរវារលើដី ដុះឫសតាមថ្នាំងដើម កម្ពស់ ១០-៣០ស.ម ដុះលើទីវាលត្រូវថ្ងៃ នៃទ្វីបអាស៊ីផ្នែកក្តៅ។ គ្រូខ្មែរប្រើដើមនេះធ្វើថ្នាំ គេកិនស្មៅនេះឱ្យម៉ដ្ឋជាមួយទឹក ហើយឱ្យអ្នកកើតរោគថ្លើមផឹក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រម៉ា» មានន័យដូចម្ដេច ?


ប្រម៉ា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា -ទំហំ ៖ ក្បាល-ដងខ្លួន 635-725 ម.ម, ទំនង់ 8 គ.ក ។ -ភិនភាគ៖ ប្រម៉ាជាប្រភេទសត្វកកេរធំមួយក្នុងចំណោម សត្វកកេរផ្សេងៗទៀត និងមានដងខ្លួនខ្លី ត្រចៀកតូច ។ ខ្នងនិងកន្ទុយ មានរោមបន្លាធំៗនិងវែងៗ ។ -ជីវសាស្ត្រ៖ វារស់នៅគ្រប់ប្រភេទនៃព្រៃ ក្នុងរូងដីស្ងួត ។ ជាសត្វឆាប់ផ្អើល និងទំលាប់ចេញរកស៊ីយប់ ។ -របាយ និងស្ថានភាព៖ ជាប្រភេទសត្វមានជាមធ្យម ស្ទើរគ្រប់ទីកន្លែង និងត្រូវបានហាមឃាត់ការបរបាញ់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រម៉ង់» មានន័យដូចម្ដេច ?


ប្រម៉ង់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ៥៥-៦៣ ស.ម។ ឈ្មោលៈ ផ្នែកខ្នងពណ៌ត្នោតចាស់ ផ្នែកពោះ និងក្បាលពណ៌ស មានឆ្នូតក្រម៉ៅកាត់តាមភ្នែក។ ញីៈ មានប្រឡៅដើមទ្រូងពណ៌ប្រផេះ។ ទីជំរកៈ មាត់សមុទ្រ បឹង ទន្លេ និងវាលភក់ រុក្ខជាតិ។ របាយៈ ជាប្រភេទឆ្លងកាត់ មានគ្រប់ទីកន្លែង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រមោហន» មានន័យដូចម្ដេច ?


ប្រមោហន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សម្រស់ ស្នេហ៍មុខ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រមោយស្វា» មានន័យដូចម្ដេច ?


ប្រមោយស្វា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បណ្ណង្គជាតិស្ទើរដើមឈើ បែកមែកសាខាកកម្ពស់ ១-៣ ម ដុះក្នុងព្រៃភ្នំ បូកគោ មានឧព្វេធពី ៦០០-៨០០ម។ ដើមក៏មានដុះក្នុងប្រទេសចិន និងឧបទ្វីបជ្វាដែរ ពេលខ្លះគេដាំប្រមោយស្វាជាដើមលម្អសួន។ គល់ប្រមោយស្វា ខ្មែរៗនិយមយកមកកាតើតូចៗលាយសម្រាប់ធ្វើអំពកដាំដើម Orchidées (មុនឆ្នាំ ១៩៧៥)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រមោយដំរី» មានន័យដូចម្ដេច ?


ប្រមោយដំរី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ស្មៅ​មួយ​ប្រភេទ​មាន​ដើម​ឈរ ស្លឹក​ក្រាស់​ជ្រួញ​ៗ ផ្កា​សណ្ឋាន​ក្រវង់​លំនាំ​ប្រមោយ​ដំរី (អ្នក​ខ្លះ​ហៅ​តាម​ចិន​ថា ម៉ោង​ជាង)។
ឈ្មោះស្មៅម៉្យាង ដុះតាមមាត់ផ្លូវ នៅគ្រប់ស្រុកក្ដៅសកលលោក បែបភាពចេញផ្កាមានរាងដូចប្រមោយដំរី ។ ជារុក្ខជាតិសម្រាប់ធ្វើឱសថ គេឆុងស្លឹក និងមែកខ្ចីៗ ផឹកដើម្បីរម្ងាប់ប្រទាលត្រអាក ។ ផ្កាអាចឆុងផឹកបន្តិចៗ សម្រាប់ឲ្យរដូវស្រ្តីដើរស្រួល បើផឹកច្រើនអាចធ្វើឲ្យរលូតកូន ។ គេស្ងោរស្លឹក និងមែក ឬ ធាង ជាថ្នាំសសម្លាប់ព្រូន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រមោយ» មានន័យដូចម្ដេច ?


ប្រមោយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដៃដំរី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រមោទ្យ» មានន័យដូចម្ដេច ?


ប្រមោទ្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ម. ព. ប្រមោទ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រមោទ» មានន័យដូចម្ដេច ?


ប្រមោទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. បមោទ ) សេចក្ដីរីករាយ, អំណរយ៉ាងទន់ ឬសេចក្ដីពេញចិត្តខ្លាំង ( ប្រមោទ្យ ប្រើជា គុ. ក៏បាន : ចិត្តប្រមោទ្យ ) ។ វេវ. បាមោជ្ជ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រមោក» មានន័យដូចម្ដេច ?


ប្រមោក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា វាយ​ម៉ោក​ៗ​រឿយ​ៗ ចាប់​ទង្គិច​រឿយ​ៗ ។ សម្លាប់​សាច់​សូត្រ​ឲ្យ​ជ្រះ​អស់​មន្ទិល ឲ្យ​ស្អាត​ឡើង​សម្បុរ​រលើប​នៅ​ជា​ប្រក្រតី ។
ឧទាហរណ៍៖ ប្រមោក​សូត្រ។

                      ព. ប្រ. ស្ដី​ថា​ឲ្យ​រម៉ាំង​រម៉ោក​ខ្ជាំង​ៗ​ឥត​ញញើត ហាក់​ដូច​ជា​គេ​ប្រមោក ។
ឧទាហរណ៍៖ ត្រូវ​ខ្ញុំ​ប្រមោក​ម្ដង​ទៅ ឥឡូវ​គាត់​រាង​លែង​ហ៊ាន​និយាយ​ដើម​គេ​នៅ​មុខ​ខ្ញុំ​ទៀត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រមែ» មានន័យដូចម្ដេច ?


ប្រមែ


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ ប្រមូល ឬ ប្រមុម។
ឧទាហរណ៍៖ ប្រមែ​ប្រមូល គឺ​ប្រមូល​របស់​រាយ​រង​ពី​នេះ​ខ្លះ​ពី​នោះ​ខ្លះ; ប្រមែ​ប្រមុម គឺ​ប្រមុម​ប៉ះ​ប៉ុន​ផ្សែផ្សំ​ឲ្យ​តែ​កើត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រមេះ» មានន័យដូចម្ដេច ?


ប្រមេះ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ប្រមេហ, ហ > វិសគ៌ (ះ); បា. បមេហ ) ឈ្មោះរោគពិការទឹកមូត្រ គឺរោគដែលបណ្ដាលឲ្យកើតជាខ្ទុះ ឬ កកើតជាគ្រាប់រឹងខាំងរាំងបស្សាវមគ្គឲ្យលំបាកបន្ទោបស្សាវៈ ; មាន ២ យ៉ាងគឺ ប្រមេះទឹកបាយ, ប្រមេះគ្រាប់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រមេហរោគ» មានន័យដូចម្ដេច ?


ប្រមេហរោគ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ប្រមេហ + រោគ; បា. បមេហ + រោគ ) រោគប្រមេះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រមេ» មានន័យដូចម្ដេច ?


ប្រមេ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្លាន​ដែល​ដាក់​សង្កត់​ផ្ទោង​ចំ​ពី​លើ​ក្បាល​សសរ (ជា​មេ​នាំ​ឲ្យ​មាំ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រមៀល» មានន័យដូចម្ដេច ?


ប្រមៀល


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​រមៀល។
ឧទាហរណ៍៖ ប្រមៀល​ដុំ​ថ្ម ប្រមៀល​គល់​ឈើ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រមើល» មានន័យដូចម្ដេច ?


ប្រមើល


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ថ្កោល​មើល​ពី​ចម្ងាយ មើល​ប្រយោល​ពី​ទី​ខ្ពស់​មក​ទី​ទាប; រំពឹង គ្នេរ ស្ទង់​មើល​ពី​ចម្ងាយ។
ឧទាហរណ៍៖  ប្រមើល​ឃើញ​ថា…។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រមូល​អារម្មណ៍» មានន័យដូចម្ដេច ?


ប្រមូល​អារម្មណ៍


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រមូល​គំនិត, ធ្វើ​ឲ្យ​មូល​ចិត្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រមូល» មានន័យដូចម្ដេច ?


ប្រមូល


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​មូល ឲ្យ​រួបរួម​គ្នា​មិន​ឲ្យ​រាត់រាយ​ ឬ​ខ្ចាត់ខ្ចាយ។
ឧទាហរណ៍៖ ប្រមូល​គ្នា ប្រមូល​ស្រូវ ប្រមូល​របស់ ប្រមូល​ប្រាក់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រមូរ» មានន័យដូចម្ដេច ?


ប្រមូរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រមូរ​កន្ទេល​ដែល​គេ​មូរ​ទុក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រមុំ» មានន័យដូចម្ដេច ?


ប្រមុំ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ម. ព. ប្រមុម)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រមុម» មានន័យដូចម្ដេច ?


ប្រមុម


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​កើត​បាន​ជា​មុម ផ្គុំ​ប្រកប​ជ្រុង គឺ​យក​បំណែក​ចំហៀង​ទាំង​២ ខាង​ប៉ះ​ភ្ជាប់​គ្នា​ឲ្យ​កើត​បាន​ជា​ជ្រុង ។
ឧទាហរណ៍៖ ប្រមុម​ជ្រុង​មេ​ទ្វារ។ ប្រមុំ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រមុញ» មានន័យដូចម្ដេច ?


ប្រមុញ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាប់​សង្កត់​ ឬ​ទះ​ឲ្យ​ស្រុញ ។
ឧទាហរណ៍៖  ប្រមុញ​វា​ទៅ​នឹង​ដី; ច្រាន​ប្រមុញ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ចាប់​សង្កត់ ​ឬ​ទះ​ឲ្យ​ស្រុញ
ឧទាហរណ៍៖ ប្រមុញវាទៅនឹងដី; ច្រានប្រមុញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រមុច» មានន័យដូចម្ដេច ?


ប្រមុច


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាប់​សង្កត់​ឲ្យ​ជច់ សង្កត់​ផ្ញុច ។
ឧទាហរណ៍៖ ចាប់​ប្រមុច។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ចាប់​សង្កត់​ឲ្យ​ជច់ សង្កត់​ផ្ញុច ។
ឧទាហរណ៍៖ ចាប់ប្រមុច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រមុខ្យ» មានន័យដូចម្ដេច ?


ប្រមុខ្យ


មានន័យថា (ដូច​គ្នា​នឹង បាមោក្ខ ដែរ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រមុខរដ្ឋ» មានន័យដូចម្ដេច ?


ប្រមុខរដ្ឋ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ប្រមុខ + បា. រដ្ឋ ) ប្រមុខរបស់រដ្ឋ, ឥស្សរជនជាប្រធានក្នុងប្រទេស, . . . ( ម. ព. ប្រមុខ និង រដ្ឋ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រមុខ» មានន័យដូចម្ដេច ?


ប្រមុខ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជនជាប្រធាន, ជាធំបំផុត, . . .
ឧទាហរណ៍៖ ព្រះរាជាជាប្រមុខនៃមនុស្សទាំងឡាយ ( ក្នុងប្រទេសរបស់ព្រះអង្គ ), សមុទ្រជាប្រមុខនៃនទីទាំងឡាយ, ព្រះចន្ទ្រជាប្រមុខនៃផ្កាយទាំងឡាយ, ព្រះអាទិត្យ ជាប្រមុខនៃកម្ដៅទាំងឡាយ, ព្រះភិក្ខុសង្ឃ ជាប្រមុខនៃជនទាំងឡាយអ្នកត្រូវការធ្វើបុណ្យ គឺព្រះភិក្ខុសង្ឃពុទ្ធសាវ័ក ជាប្រមុខនៃស្មូមទាំងឡាយ( កេណិយានុមោទនាជាពុទ្ធភាសិតក្នុងបិដក ) ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ.; បា. បមុខ ) ដែលជាប្រធាន, ជាធំបំផុត, ចម្បង; ដែលប្រសើរក្រៃលែង; ដែលជាឯក, ជាទី១ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រមឹក» មានន័យដូចម្ដេច ?


ប្រមឹក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកដែលកាន់ទម្លាប់ផឹកសុរាដល់ស្រវឹង; ដែលញៀនឬជាប់សុរា ។
ឧទាហរណ៍៖ ប្រមឹកញៀនជាប់ តាមទម្លាប់ច្រើនតែភ្លេចខ្លួន ។

                 ( ព. កា. )

ឧទាហរណ៍៖ ប្រមឹកសាវ៉ា កាលបើត្រូវស្រា ស្រវឹងភ្លេចខ្លួន ពោលពាក្យឡេះឡោះ ដដែលផ្ទួនៗ ពុំមានក្ដីស្ងួន ប្រណីគ្រួសារ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា អ្នក​ដែល​កាន់​ទម្លាប់​ផឹក​សុរា​ដល់​ស្រវឹង; ដែល​ញៀន ឬ​ជាប់​សុរា​ ។
ឧទាហរណ៍៖  ប្រមឹក​ញៀន​ជាប់ តាម​ទម្លាប់​ច្រើន​តែ​ភ្លេច​ខ្លួន។

                  (ព. កា.)
ឧទាហរណ៍៖  ប្រមឹក​សាវ៉ា កាល​បើ​ត្រូវ​ស្រា ស្រវឹង​ភ្លេច​ខ្លួន ពោល​ពាក្យ​ឡេះឡោះ ដដែល​ផ្ទួន​ៗ ពុំ​មាន​ក្ដី​ស្ងួន ប្រណី​គ្រួសារ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រមាទ» មានន័យដូចម្ដេច ?


ប្រមាទ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ភ្លេច, ធ្វេស, ប្រហែស ស្មារតី ។
ឧទាហរណ៍៖ ជនណាប្រមាទ ប្រព្រឹត្តឃ្លៀងឃ្លាត ចាកធម៌សុចរិត ជននោះទោះបី នៅមានជីវិត តាមដោយការណ៍ពិត ថាស្លាប់ស្រេចហើយ ។

                   ត្រូវត្រង់គ្នានឹងព្រះពុទ្ធភាសិតថា ។

ឧទាហរណ៍៖ ជនណាប្រមាទ ជននោះទុកដូចជាបុគ្គលស្លាប់ គឺស្លាប់ប្រយោជន៍ក្នុងលោកនេះនិងក្នុងបរលោក ) ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. បមាទ ) ការភ្លេចស្មារតី, ធ្វេសស្មារតី, សេចក្ដីប្រហែស, ការប្រហែសធ្វេស ។
ការធ្វេសប្រហែស ខ្ជីខ្ជាមិនយកចិត្តទុកដាក់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រមាថ» មានន័យដូចម្ដេច ?


ប្រមាថ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) ការ​បៀតបៀន​គេ ការ​ញាំញី​គេ កា​រធ្វើ​ទុក្ខ​បុក​ម្នេញ​ឲ្យ​គេ​លំបាក; ការ​មើល​ងាយ​គេ។
ប្រើ​ជា កិ. ក៏​បាន ។
ឧទាហរណ៍៖ មនុស្ស​ប្រមាថ​សត្វ គឺ​មនុស្ស​បៀតបៀន​សត្វ។មនុស្ស​ប្រមាថ​ចាស់ មនុស្ស​មើល​ងាយ​ចាស់។ ប្រមាថ​កាត​ទាន មើល​ងាយ​បៀតបៀន​គេ​ឲ្យ​ខាត​លាភ​ខាត​ប្រយោជន៍។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រមាត់ដីចិន» មានន័យដូចម្ដេច ?


ប្រមាត់ដីចិន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះតិណជាតិមួយប្រភេទ កម្ពស់ ២៥-៤០ស.ម ។ គល់រឹង ប្រចាំឆ្នាំដុះលើដីសើមៗតាមមាត់ទឹក នៃប្រទេសកម្ពុជា និងវៀតណាមខាងត្បូង ។ ស្លឹកមានរសល្វីងចត់ គេអាចឃើញមានលក់ក្នុងផ្សារ ។ ស្លឹកនេះ ខ្មែរយើងប្រើសម្រាប់បង់សម្លកកូរ ។ ចិននៅប្រទេសខ្មែរ ប្រើដើមនេះធ្វើថ្នាំព្យាបាលជំងឺគ្រឿងរំលាយអាហារ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រមាត់ដី» មានន័យដូចម្ដេច ?


ប្រមាត់ដី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ស្មៅ​ពួក​ប្រមាត់​កង្កែប មាន​រស​ល្វីង​ឆ្អិត​ស្រដៀង​នឹង​រស​ទឹក​ប្រមាត់ ប្រើ​ជា​បន្លែ​ស្ល​ស្រឡក់​បាន រាប់​អាន​ថា​ជា​សម្ល​កែ​រោគ​គ្រុន​ស្រៀវ។
ឈ្មោះស្មៅម៉្យាងកម្ពស់ ១០-២០ ម ស្ទើវារ ដុះក្នុងវាលស្មៅ លើដីខ្សាច់នៅអាស៊ីលក្ដៅ ។ គេឆុងដើមនិងស្លឹកផឹក ជាថ្នាំកំលាំង ធ្វើឲ្យបរិភោគបាយបាន ឬជាថ្នាំគ្រុន និងសំរាប់ព្យាបាលរបួសដែលកើតឡើងដោយពស់ចឹក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រមាត់កង្កែប» មានន័យដូចម្ដេច ?


ប្រមាត់កង្កែប


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ស្មៅ​មួយ​ប្រភេទ ដុះ​វារ​រាប​ក្រាប​ផ្ទាប់​នឹង​ដី​សើម ដូច​គ្នា​នឹង​ប្រមាត់​ដី ប៉ុន្តែ​ស្លឹក​រួញ​ជ្រួញ​ៗ សណ្ឋាន​ប្រមាត់​កង្កែប។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រមាត់» មានន័យដូចម្ដេច ?


ប្រមាត់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​អាការៈ​មួយ​ប្រភេទ​នៅ​ក្នុង​ខ្លួន​មនុស្ស​សត្វ ជា​កន្លែង​ដក់​ទឹក​លឿង​មាន​រស​ល្វីង​ឆ្អាប ជា​ជំនួយ​នាំ​ឲ្យ​អាហារ​រលួយ​ទ្រោម​ចុះ។

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះបិត្តៈ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រមាណលេខា» មានន័យដូចម្ដេច ?


ប្រមាណលេខា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ប្រមាណបត្រ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រមាណបុរស» មានន័យដូចម្ដេច ?


ប្រមាណបុរស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ប្រមាណបុរុឞ ) អ្នកពិភាក្សាក្ដី, អ្នកជំនុំក្ដី ( ចៅក្រម ) ។ វេវ. និរណេត្រ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រមាណបត្រ» មានន័យដូចម្ដេច ?


ប្រមាណបត្រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) សំបុត្រ​បរិសុទ្ធិ គឺ​សំបុត្រ​ប្រាប់​បរិសុទ្ធិ​របស់​បុគ្គល​អ្នក​មាន​ដំណើរ​ចេញ​ទៅ​កាន់​ទី កាន់​ប្រទេស​ដទៃ។ វេវ. សុទ្ធិ​បត្រ សុទ្ធិ​លិខា; លិខិត​គោចរ លិខិត​ឆ្លង​ដែន…។ ប្រមាណ​លេខា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រមាណ» មានន័យដូចម្ដេច ?


ប្រមាណ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រាប់, ស្ទង់ការ, ស្ទង់ដំណើរ; គ្នេរ ដោយស្មាន ។
ឧទាហរណ៍៖ ប្រមាណ​ការ​មិន​ត្រូវ មាន​ច្រើន​ណាស់​នឹង​រាប់​ពុំ​បាន​ប្រមាណ​ពុំ​អស់​ឡើយ។ល។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. បមាណ ) ការរាប់, ការស្ទង់, គ្នេរ, ស្មាន, ចំនួន; ពាក្យ, សេចក្ដីដែលគួររាប់គួរយកជាការពិតបាន; ការកំណត់ឬស្ទង់ដំណើរ ។
ឧទាហរណ៍៖ ធ្វើការមិនស្គាល់ប្រមាណ; មនុស្សមិនស្គាល់ប្រមាណខ្លួន; នឹងយកពាក្យនេះជាប្រមាណពុំបាន, សេចក្ដីនេះគួរយកជាប្រមាណបាន ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រមាញ់» មានន័យដូចម្ដេច ?


ប្រមាញ់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​បាញ់​សត្វ អ្នក​បរ​បាញ់​សត្វ (ព្រាន)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រមា» មានន័យដូចម្ដេច ?


ប្រមា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. បមា ) ការរាប់ ។ ( សំ. ) ញាណ, ប្រាជ្ញា, សេចក្ដីដឹងច្បាស់ ។ ភាន់ប្រមា ឬ ស្លុតប្រមា គឺភាន់ឬស្លុតការរាប់ ឬភាន់ស្លុតសេចក្ដីដឹង, ភាន់ស្លុតប្រាជ្ញា ។
ឈ្មោះសត្វចតុប្បាទមួយប្រភេទមានកាំរឹងៗស្រួចៗ ជាជំនួសរោម បរិភោគផ្លែឈើជាអាហារ ។
ឧទាហរណ៍៖ កាំប្រមា ។

                  ឈ្មោះត្រីមួយប្រភេទ គេច្រើនប្រើប្រឡាក់អំបិលផ្អាប់ឲ្យហើមសាច់បន្ដិចហើយហាលថ្ងៃឲ្យស្ងួត ទុកសម្រាប់ប្រើការបានយូរ ។
ឧទាហរណ៍៖ ត្រីប្រមា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រមល់» មានន័យដូចម្ដេច ?


ប្រមល់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ក្លាយ​មក​ពី សំ. បា. កមល “ផ្កា​ឈូក; ដួង​ចិត្ត, បេះ​ដូង…”) ចិត្ត គំនិត ច្រើន​និយាយ​ថា តប់​ប្រមល់ គឺ​ថប់​បារម្ភ​ខ្លាំង ខ្វល់​ចិត្ត​ខ្លាំង ព្រួយ​ចិត្ត​ខ្លាំង រក​គិត​អ្វី​មិន​លេច ទាល់​គំនិត។ ប្រើ​ជា តប់​កមល (–កៈម៉ល់) ក៏​បាន ត្រឹមត្រង់​តាម​ប្រភព​ដើម​របស់​ពាក្យ​ផង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រមង់» មានន័យដូចម្ដេច ?


ប្រមង់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​សត្វ​ស្លាប​ពួក​ខ្លែង មាត្រ​ស្រដៀង​នឹង​ខ្លែង តែ​មាន​សម្បុរ​ជាំ​ជាង​ខ្លែង។
ពួក​នេសាទ​អ្នក​បង់​សំណាញ់​ចាប់​ត្រី អ្នក​ចាប់​ត្រី​ដោយ​បង់​សំណាញ់។

ឧទាហរណ៍៖ ព្រាន​ប្រមង់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រភេទវិទ្យា» មានន័យដូចម្ដេច ?


ប្រភេទវិទ្យា


មានន័យថា វិទ្យាសាស្រ្តនៃការបែងចែកទៅតាមប្រភេទទូទៅ ដើម្បីសម្រួលដល់ការធ្វើវិភាគនៃតថភាពស្មុគស្មាញ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រភេទឈើមានដោយកម្រ» មានន័យដូចម្ដេច ?


ប្រភេទឈើមានដោយកម្រ


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ត្រូវបានចាត់ទុកជាប្រភេទឈើមានដោយកម្រចំពោះប្រភេទរុក្ខជាតិព្រៃឈើទាំងឡាយណា ដែលមានអត្រារប៉ាយទាប ការបន្តពូជក្នុងធម្មជាតិមានសក្ដានុពលទាប កម្រជួបប្រទះក្នុងប្រព័ន្ធមជ្ឈដ្ឋាននៃព្រៃបម្រុងទុកអចិន្ត្រៃយ៍ មានតម្លៃផ្នែកវិទ្យាសាស្រ្ត សេដ្ឋកិច្ច-សង្គម វប្បធម៌ និងអាចប្រឈមមុខចំពោះការគំរាមកំហែង ឬផុតពូជ ដូចមានចែងនៅក្នុងតារាងឧបសម្ព័ន្ធទីII នៃប្រកាសនេះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រភេទឈើដែលប្រជាជនមូលដ្ឋានចោះយកជ័រតាមប្រពៃណី» មានន័យដូចម្ដេច ?


ប្រភេទឈើដែលប្រជាជនមូលដ្ឋានចោះយកជ័រតាមប្រពៃណី


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ដើមឈើផ្ដល់ជ័រទឹក ដែលធ្លាប់បាននិងកំពុងកាន់កាប់ ឬប្រើប្រាស់ជាលក្ខណៈប្រពៃណី ដោយប្រជាជនសហគមន៍មូលដ្ឋានក្នុងដែនព្រៃបម្រុងទុកអចិន្ត្រៃយ៍ ដូចមានចែងនៅក្នុងតារាងឧបសម្ព័ន្ធទីIII នៃប្រកាសនេះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រភេទជិតផុតពូជ» មានន័យដូចម្ដេច ?


ប្រភេទជិតផុតពូជ


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ពពួកសត្វ ឬរុក្ខជាតិ ដែលអាចវិនាសសាបសូន្យបណ្ដាលមកពីការប្រែប្រួលបរិស្ថានដោយធម្មជាតិ ឬការធ្វើអាជីវកម្មផ្ទាល់របស់មនុស្ស ការខូចខាតហិនហោចជម្រក ការគំរាមកំហែងពីប្រភេទដទៃទៀត ការប្រែប្រួលបណ្ដាញអាហារ ការបំពុល ឬបណ្ដាលមកពីការបន្សាំនៃកត្តាទាំងនេះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រភេទចំណាយដែលត្រូវអនុវត្តតាមនីតិវិធីចំណាយព្រម» មានន័យដូចម្ដេច ?


ប្រភេទចំណាយដែលត្រូវអនុវត្តតាមនីតិវិធីចំណាយព្រម


?ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា ប្រភេទចំណាយដែលមិនតម្រូវឱ្យអនុវត្តកិច្ចលទ្ធកម្មសាធារណៈ និងជាចំណាយដែលមានគោលការណ៍ និងរបបកំណត់ច្បាស់លាស់តាមការណែនាំក្នុងសៀវភៅគោលការណ៍ណែនាំស្ដីពីនីតិវិធីចំណាយ និងបែបបទត្រួតពិនិត្យហិរញ្ញវត្ថុសម្រាប់ថវិកាចរន្តថ្នាក់ជាតិ ដែលប្រកាសដាក់ឱ្យអនុវត្ត នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៣។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖