Posted on Leave a comment

តើពាក្យ «ផ្សោតច្រមុះដប» មានន័យដូចម្ដេច ?


ផ្សោតច្រមុះដប


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា -ទំហំ ៖ នៅពេលពេញវ័យមានប្រវែងពី 1900-3800 ម.ម ទំនង់ធ្ងន់បំផុត650 គក្រ។ -ភិនភាគ ៖ ផ្នែកក្បាលមានផ្នត់ដែលស្ថិតនៅរវាងថ្ងាសនឹងមាត់ ។ ព្រុយខ្នងខ្ពស់ និងទ្រនុងផ្នែកខាងមុខមានពណ៌ស្លេក ជាងផ្នែកចំហៀង ។ នៅលើខ្នងវា មានពណ៌ដែលអាចផ្លាស់ប្ដូរពីប្រផេះស្រាល រហូតដល់ពណ៌ខ្មៅ និងពណ៌ស ( ជួនកាល មានពណ៌លាយនឹង ពណ៌ផ្កាឈូក) នៅត្រង់ពោះ ។ -ជីវសាស្រ្ត ៖ ជាទូទៅវារស់នៅជាក្រុមដែលមានចំនួនតិចជាង 20ក្បាល ប៉ុន្តែហ្វូងធំៗ អាចមានដល់ទៅរាប់រយក្បាល ដែលរស់នៅជិតឆ្នេរ ។ វាអាចសំរបសំរួលខ្លួនបានខ្ពស់ និងងាយស្រួលដល់ការបង្ហាត់បង្រៀន ។ ចំណីអាហាររបស់វា មានត្រី បង្គា និងមឹក។ -របាយ និង ស្ថានភាព ៖ ជាប្រភេទសត្វមានតិចតួច ស្ថិតនៅតាម ឆ្នេរសមុទ្រ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្សោតគ្មានព្រុយខ្នង» មានន័យដូចម្ដេច ?


ផ្សោតគ្មានព្រុយខ្នង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា -ទំហំ ៖ ប្រវែងក្បាល-ដងខ្លួន 1200-1900 ម.ម, ទំនង់ 30-45 គក្រ។ -ភិនភាគ ៖ ផ្សោតប្រភេទនេះពុំមានមាត់វែង និងព្រុយខ្នងទេ ។ វាមានរង្វះមាត់ ហើយរាងកោងឡើងលើបន្ដិច និងមានថ្ងាសមូល ។ សម្បុរដងខ្លួនអាចប្រែពណ៌ ទៅជាក្រម៉ៅបន្តិចទៅតាមអាយុរបស់វា ។ -ជីវសាស្រ្ត ៖ ជាទូទៅវារស់នៅតែឯង ឬ ហ្វូងតូចៗ(2ក្បាល ឬអាចដល់ 10ក្បាល) ។ ចំណីអាហាររបស់វា មានត្រី បង្គា និងមឹក។ កូនស្ថិតនៅជាប់នឹងខ្នងរបស់វា ដែលអាចខ្ទាតចេញពីទឹក នៅពេលដែលមេវាឡើងមកលើផ្ទៃទឹកដើម្បីដកដង្ហើម ។ -របាយ និង ស្ថានភាព ៖ វាច្រើនរស់នៅតំបន់ព្រៃកោងកាង វាលភក់ និងជាប្រភេទទទួលរងការគំរាមគំហែងលើពិភពលោក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្សោតខ្មៅ-លឿង» មានន័យដូចម្ដេច ?


ផ្សោតខ្មៅ-លឿង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា -ទំហំ ៖ ប្រវែងសរុប 2300-2700 ម.ម ទំនង់ 60-70 គក្រ។ -ជីវសាស្រ្ត ៖ វារស់នៅជាក្រុមអាចដល់ទៅ 100ក្បាល ។ វាអាចហែលក្នុងល្បឿនបានពី 35-40 គ.ម/ម៉ ។ ចំណីអាហាររបស់វា មានត្រី ហើយមានគភ៌រយៈពេល 9ខែ ។ -របាយ និង ស្ថានភាព ៖ ជាប្រភេទសត្វមានតិចតួច ស្ថិតនៅតាមបណ្ដោយឆ្នេរសមុទ្រ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្សោត» មានន័យដូចម្ដេច ?


ផ្សោត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះមច្ឆជាតិមួយប្រភេទឥតស្រកា ខ្លូនធំ មានដោះសណ្ឋានស្រដៀងនឹងដោះមនុស្ស។
ឧទាហរណ៍៖ ផ្សោតងើបព្រួសទឹកផែតៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្សោ» មានន័យដូចម្ដេច ?


ផ្សោ


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យបរិវាររបស់ពាក្យ ផ្សារ ថា ។
ឧទាហរណ៍៖ ទៅផ្សារផ្សោរកទិញអីវ៉ាន់ ( ម. ព. ផ្សារ ១ ន. ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្សៃ» មានន័យដូចម្ដេច ?


ផ្សៃ


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ព្រៃ ថា ។
ឧទាហរណ៍៖ ព្រៃផ្សៃ គឺព្រៃតូចៗ, ព្រៃល្បោះៗ, ព្រៃរាយរង ។

                     ព. ប្រ. គំនិតព្រៃផ្សៃ គំនិតព្រៃៗ ខុសផ្លូវខុសទំនង ។ សម្ដីព្រៃផ្សៃ សម្ដីព្រៃៗ ពុំត្រូវតាមគតិធម៌គតិច្បាប់ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្សែតៗ» មានន័យដូចម្ដេច ?


ផ្សែតៗ


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( ម. ព. ផ្សែត ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្សែត» មានន័យដូចម្ដេច ?


ផ្សែត


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយដកដង្ហើមឈ្លក់ទឹក ឬឮដោយខ្សឺតខ្លាំង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្សែង» មានន័យដូចម្ដេច ?


ផ្សែង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធម្មជាតិមួយប្រភេទដែលហុយចេញដោយ អំណាចចំហាយ, ដោយអំណាចធាតុក្ដៅ។
ឧទាហរណ៍៖ ផ្សែងហុយទ្រលោម, ផ្សែងភ្លើង, ផ្សែងហុយពីទឹកងងឹតពេញទន្លេ, ផ្សែងហុយចេញពីមាត់ ។

                      ព. ប្រ. ជជែកបែកផ្សែង ជជែកគ្នាខ្លាំងៗ បែកពីនេះពីនោះដណ្ដើមយកត្រូវតែរាល់ខ្លួន ។ ផ្សែងភ្នែក ព្រឹលភ្នែកឃើញជាផ្សែងដាសមើលអ្វីមិនច្បាស់ ។ ព. ទ. បុ. ថ្ពូតផ្សែងជាដុំ ឬ ថ្ពូតផ្សែងធ្វើជាដុំ មិនមែនសោះ ក្លែងនិយាយបង្កាច់គេឲ្យកើតជាពាក្យជាអង្គសេចក្តីឡើង ( ម. ព. ថ្ពូត និង បាត់ ផង ) ។ ព. ប្រ. ច. យប់បង្ហុយផ្សែងថ្ងែឡើងភ្លឺព្រោងវេលាយប់ត្រិះរិះ, គិតគ្នេរ ដល់វេលាថ្ងៃធ្វើកិច្ចការឬស្ដីនិយាយតាមលំអានតម្រិះនោះ តាមគំនិតនោះ ។ ផ្សែងណាស់! ឧ. ហុយផ្សែងខ្លាំងណាស់ ! ( ពាក្យត្អូញក្នុងវេលាដែលមានផ្សែងហុយខ្លាំងចូលភ្នែក ) ។

👉ថ្នាក់ពាក្យជា គីមី
មានន័យថា រូបធាតុភាគល្អិតដែលមានផ្ទុកភាគល្អិតរឹងបង្កើតឡើងដោយកំណក់ ពីភាពឧស្ម័ន ជាទូទៅបន្ទាប់ពីការហើរពីសារធាតុរលាយ និងច្រើនតែមាន ប្រតិកម្មគីមីកើតឡើង ដូចជាអុកស៊ីតកម្ម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្សែ» មានន័យដូចម្ដេច ?


ផ្សែ


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយរួមជាមួយនឹងពាក្យ ផ្សំ ថា
ឧទាហរណ៍៖ ផ្សែផ្សំ គឺសន្សែសន្សំ, ផ្សំនេះខ្លះនោះខ្លះបន្ដិចបន្ដួច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្សេង» មានន័យដូចម្ដេច ?


ផ្សេង


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ទីទៃពីគ្នា, ដោយខ្លួនពីគ្នា, បែ្លកគ្នាដោយឡែក។
ឧទាហរណ៍៖ កន្លែងផ្សេង, របស់ផ្សេងៗ; ខាងណេះផ្សេងខាងណោះផ្សេង; ឮគេនិយាយផ្សេងពីគ្នា ( បុ. សរ. ផ្សិង, ច្រើននិយាយថា ផ្សឹង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្សើម» មានន័យដូចម្ដេច ?


ផ្សើម


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យសើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្សូរផ្សង» មានន័យដូចម្ដេច ?


ផ្សូរផ្សង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រេរង់, បង្អែបង្អង់, រ៉ែរ៉ ( ព. កា. ) ។
ឧទាហរណ៍៖ ហៃប្អូនកែវពន្លក ចេញឆាប់មកកុំផ្សូរផ្សង កុំឲ្យខុសបំណង របស់បងមកពីនាយ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា រេរង់, បង្អែបង្អង់, រ៉ែរ៉ ( ព. កា. ) ។
ឧទាហរណ៍៖ ហៃប្អូនកែវពន្លក ចេញឆាប់មកកុំផ្សូរផ្សង កុំឲ្យខុសបំណង របស់បងមកពីនាយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្សឹក» មានន័យដូចម្ដេច ?


ផ្សឹក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បង្ខំឲ្យសឹកចេញចាកផ្នួស ។ ធ្វើឆ្នាំងដីដែលនៅថ្មីមិនទាន់ប្រើសោះឲ្យស្និទ្ធសាច់ ដើម្បីនឹងប្រើទៅកុំឲ្យជ្រាបទឹកចេញបាន។
ឧទាហរណ៍៖ ផ្សឹកឆ្នាំងថ្មី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្សិត» មានន័យដូចម្ដេច ?


ផ្សិត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភូតគ្រាមពួកមួយដុះទុលចេញពីក្នុងដីសើមឬដុះពីក្នុងទីអាប់អួរ ឬក៏ដុះនៅឈើពុកជាដើម មានរូបសណ្ឋានផ្សេងៗគ្នា, ខ្លះសម្រាប់បរិភោគបាន, ខ្លះសម្រាប់ប្រើធ្វើជាថ្នាំរម្ងាប់រោគ, ខ្លះពុល; ផ្សិតមានឈ្មោះច្រើនយ៉ាងណាស់។
ឧទាហរណ៍៖ ផ្សិតកញ្ចូរ, ផ្សិតក្រាមរមាស, ផ្សិតខ្សាច់, ផ្សិតចុងអង្ករ, ផ្សិតចេក, ផ្សិតចំបើង, ផ្សិតត្រចៀកកណ្ដុរ, ផ្សិតសណ្ដែក, ផ្សិតស្មាច់, ផ្សិតឫស្សី; ផ្សិតក្រកោះ, ផ្សិតត្រាច, ផ្សិតសូក្រំ; ផ្សិតក្បាលថ្លែន, ផ្សិតពពារនាគរាជ ។ ល ។

                     ស្និមដែលកើតនៅវត្ថុផ្អូមផ្អួរ មានសំពត់សើមអួរអាប់ជាដើម។
ឧទាហរណ៍៖ សំពត់ដុះផ្សិត, កន្ទេលដុះផ្សិត, នំផ្អូមដុះផ្សិត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្សិង» មានន័យដូចម្ដេច ?


ផ្សិង


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( ម. ព. ផ្សេង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្សាំង» មានន័យដូចម្ដេច ?


ផ្សាំង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យសាំង គឺឲ្យបាត់ផ្លាង, ឲ្យបាត់ពុតព្យស។
ឧទាហរណ៍៖ ផ្សាំងលលក, ផ្សាំងទទា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្សាំ» មានន័យដូចម្ដេច ?


ផ្សាំ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដាំបណ្តោះអាសន្នសិន ឬដាំបណ្តើរសិន គឺដាំមែកឈើដែលសាកដុះឫសហើយកាត់យកមកកប់ក្នុងដីសើមផ្សាំឲ្យចាប់ឫសស៊ប់ហើយ បញ្ចេញត្រួយលាស់ស្លឹកស្រួលហើយទើបយកទៅដាំមែនទែនជាស្ថាពរតទៅ; ធ្វើបែបនេះហៅថា ផ្សាំ ( បារ. Mettre en jauge )។
ឧទាហរណ៍៖ ផ្សាំមែកល្មុត, ផ្សាំមែកសែដា; មែកសាកនេះបញ្ចេញឫសល្មមកាត់យកទៅផ្សាំហើយ ( ម. ព. បំបៅ និង សាក ២ កិ. ទៀតផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្សាររូបិយបណ្ណ» មានន័យដូចម្ដេច ?


ផ្សាររូបិយបណ្ណ


មានន័យថា ផ្សារអន្តរជាតិសម្រាប់ដោះដូររូបិយបណ្ណផ្សេងៗ និងជួយកំណត់តម្លៃរបស់រូបិយវត្ថុមួយធៀបនឹងរូបិយវត្ថុមួយទៀត។
ឧទាហរណ៍៖ ប្រាក់ដុល្លារអាមេរិកជារូបិយវត្ថុអន្តរជាតិដែលមានការជួញដូរច្រើនបំផុតនៅក្នុងផ្សាររូបិយបណ្ណ។”


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្សារផលិតផល» មានន័យដូចម្ដេច ?


ផ្សារផលិតផល


មានន័យថា ផ្សារដែលផលិតផលសម្រេច ឬសេវាត្រូវបានទិញ និងលក់។
ឧទាហរណ៍៖ សហរដ្ឋអាមេរិកជាផ្សារផលិតផលវាយនភណ្ឌរបស់កម្ពុជា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្សារទំនើប» មានន័យដូចម្ដេច ?


ផ្សារទំនើប


👉ថ្នាក់ពាក្យជា គយ
មានន័យថា អគារលក់ទំនិញចម្រុះ រួមមាន សម្ភារៈប្រើប្រាស់ក្នុងលំនៅឋាន បន្លែ ត្រី សាច់ គ្រឿងទេស ភេសជ្ជៈសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ល។ ដែលអតិថិជនអាចធ្វើការជ្រើសរើសដោយខ្លួនឯង និងមានប្រព័ន្ធគិតប្រាក់រួម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្សារកត្តាផលិតកម្ម» មានន័យដូចម្ដេច ?


ផ្សារកត្តាផលិតកម្ម


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផ្សារដែលទិញ ឬលក់កម្លាំងពលកម្ម មូលធនផលិតផលកែច្នៃរួច វត្ថុធាតុដើម និងសហគ្រិនភាព។
ឧទាហរណ៍៖ ផ្សារកត្តាផលិតកម្មរបស់កម្ពុជាសំខាន់ៗពឹងផ្អែកលើធនធានធម្មជាតិ និងកម្លាំងពលកម្ម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្សារ» មានន័យដូចម្ដេច ?


ផ្សារ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ភ្ជាប់ភ្ជិតដោយទឹកបន្សារ។
ឧទាហរណ៍៖ ផ្សារឆ្នាំងស្ពាន់, ផ្សារឡតស័ង្កសី ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ក្លាយមកពីពាក្យបរទេសថា ប៊ៈហ្សារ ) ទីប្រជុំលក់ទិញរបស់ផ្សេងៗ គឺប្រជុំផ្ទះឬរានតូចធំដែលគេដាក់ទំនិញលក់ដូរ ។ បុរាណប្រើពាក្យនេះថា អាប័ណ ( ម. ព. នេះផង ) ។ ផ្សារផ្សោ ផ្សារស្ដុកស្ដម្ភ និងផ្សាររាយរងនៅលាយចម្រុះគ្នា ( ព. សា. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្សាយទូទៅ» មានន័យដូចម្ដេច ?


ផ្សាយទូទៅ


👉ថ្នាក់ពាក្យជា រាជសព្ទ 
មានន័យថា ព្រះបន្ទូលសរសីហនាទ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្សាយ» មានន័យដូចម្ដេច ?


ផ្សាយ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យសាយចេញទៅ, ចេញសាយទូទៅ។
ឧទាហរណ៍៖ ផ្សាយដំណឹង, ផ្សាយពាក្យ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្សា» មានន័យដូចម្ដេច ?


ផ្សា


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឈឺចាប់ពើតរោលរាលឆៀបៗដោយមុខសស្រ្តា, របួស, ដាច់, រលាត់, ប៉ះពាល់ត្រូវ, ប្រទះនឹងជាតិជូរ, ប្រៃ, ហឹរ…។ ផ្សាខ្លោច ឬ ខ្លោចផ្សា កើតទុក្ខសង្រេងដោយសេចក្តីស្ដាយស្រណោះឬដោយសេចក្ដីអាល័យហាក់ដូចជាឆេះខ្លោចឈឺផ្សាក្នុងចិត្ត ។
ផ្សងតាមកម្ម, ផ្សងព្រេង; ទ្រាំទ្រ, ទ្រាំអត់; កាន់ក្ដីសន្តោសតាមមានតាមបាន។
ឧទាហរណ៍៖ ផ្សាជាអ្នកកម្សត់ទុគ៌ត ( ម. កណ្ឌមហារាជបព្វៈ ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ឈឺចាប់ពើតរោលរាលឆៀបៗដោយមុខសស្រ្តា, របួស, ដាច់, រលាត់, ប៉ះពាល់ត្រូវ, ប្រទះនឹងជាតិជូរ, ប្រៃ, ហឹរ…។ ផ្សាខ្លោច ឬ ខ្លោចផ្សា កើតទុក្ខសង្រេងដោយសេចក្តីស្ដាយស្រណោះឬដោយសេចក្ដីអាល័យហាក់ដូចជាឆេះខ្លោចឈឺផ្សាក្នុងចិត្ត ។
ឧទាហរណ៍៖

👉ថ្នាក់ពាក្យជា អាយតនិបាត
មានន័យថា ( ព. បុ. ) ព្រោះ, ហេតុតែ, ដោយហេតុ; តាមតែ, តាមតែចង់, ព្រោះតែចំណង់។
ឧទាហរណ៍៖ ផ្សានឹងបានចង់តែនឹងបាន ។ (ព. កា. ) : លោកថាស្រីនោះ ចិត្តអាក្រក់ស្មោះ ស្អប់ដំបូន្មាន ផ្សាដោយសារចិត្ត ទុច្ចរិតសន្តាន បង្ហិនធនធាន ចើកអាសមាយា។… ( កាព្យច្បាប់ស្រីជាព្រះរាជនិពន្ធនៃ ព្រះបាទសម្តេចព្រះហរិរក្សរាមា…) ។ មើលក្នុងពាក្យ ស្រី ទៀតផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្សព្វផ្សាយព័ត៌មានមិនពិត» មានន័យដូចម្ដេច ?


ផ្សព្វផ្សាយព័ត៌មានមិនពិត


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ការកុហកក្នុងគោលបំណង ដើម្បីបំភិតបំភ័យ ដែលធ្វើឱ្យមានការរាំងស្ទះដល់ដំណើរការប្រតិបត្តិការអាកាសយាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្សព្វផ្សាយ» មានន័យដូចម្ដេច ?


ផ្សព្វផ្សាយ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផ្សាយដោយការប៉ះពាល់ត្រូវ, ផ្សាយសព្វ, ជ្រួតជ្រាបសព្វអន្លើ។
ឧទាហរណ៍៖ បីតិបានផ្សព្វផ្សាយក្នុងសព៌ាង្គកាយ, ឱជារសផ្សព្វផ្សាយសព្វសរសៃក្នុងខ្លួន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្សព្វ» មានន័យដូចម្ដេច ?


ផ្សព្វ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( បា. ផស្ស, ផោដ្ឋព្វ ន. ) ធ្វើឲ្យសព្វ, ធ្វើឲ្យជ្រួតជ្រាបគ្រប់អន្លើ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការប៉ះពាល់ត្រូវ ( ម. ព. ផស្សៈ និង ផោដ្ឋព្វៈ ទៀតផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្សងផ្សូរ» មានន័យដូចម្ដេច ?


ផ្សងផ្សូរ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. ផ្សូរផ្សង ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ម. ព. ផ្សូរផ្សង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្សង» មានន័យដូចម្ដេច ?


ផ្សង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើសត្យាធិស្ឋាន, សំបូងសង្រូង សុំឲ្យឃើញបុព្វនិមិត្តជាក់ស្ដែង ឬសុំឲ្យបានសម្រេចដូចបំណង ។ ផ្សងកុសល ឬ ផ្សងបុណ្យ ប្រតិស្ឋអធិស្ឋាននឹកដល់កុសលឬបុណ្យដែលខ្លួនបានធ្វើហើយឲ្យជួយទំនុកបម្រុង ។ ផ្សងព្រេង ផ្សងតាមព្រេងសំណាង។
ឧទាហរណ៍៖ ដើរផ្សងព្រេង គឺដើរសាត់អណ្ដែតផ្សងតាមព្រេងសំណាងរបស់ខ្លួន ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្លោះ» មានន័យដូចម្ដេច ?


ផ្លោះ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លោតរំលង។
ឧទាហរណ៍៖ គោផ្លោះរបង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្លោត» មានន័យដូចម្ដេច ?


ផ្លោត


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ម. ព. ប្លោត ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្លោង, ប្រសាក់ធំ» មានន័យដូចម្ដេច ?


ផ្លោង, ប្រសាក់ធំ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សមានកម្ពស់ ២០-៣០ ម មានឫសចន្ទល់ធំៗ ឫសជើងទោម និងឫសដែលដុះចេញពីដីល្បារាងដុចទាំពាំងតូចៗជាច្រើន ឫសទាំងបីយ៉ាងនេះ សម្រាប់ឱ្យរុក្ខជាតិដកដង្ហើម ព្រោះដីភក់គ្មានជាតិអុកស៊ីសែនច្រើនឡើយ។ ព្រឹក្សនេះដុះក្នុងព្រៃកោងកាង តាមដងសមុទ្រក្នុងប្រទេសក្តៅ។ សម្បក ផ្លោងប្រសាក់ធំ គេប្រើសម្រាប់ស្បែក ជ្រលក់សំពត់ និងសំណាញ់នេសាទ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្លោង» មានន័យដូចម្ដេច ?


ផ្លោង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. ប្លោង ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ម. ព. ប្លោង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្លែអាយ» មានន័យដូចម្ដេច ?


ផ្លែអាយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា នំបំពួនស្ករ ។ ចាស់ៗតំណាលប្រាប់ថាបានជានំបំពួនស្ករនេះមានឈ្មោះថា នំផ្លែអាយ ផងដែរពីព្រោះកាលក្នុងរជ្ជកាលនៃព្រះបាទសម្តេចព្រះហរិរក្សរាមាឥស្សរាធិបតី គេច្រើនយកនំនេះទៅដាក់ភ្ជាប់លើមែកឈើឬមែកឫស្សីដែលគេកាត់យកមកដោតលើកំណាត់ដើមចេក គេភ្ជាប់នំនេះតម្រៀបគ្នា ស្រដៀងនឹងឈើមានផ្លែ … គេសន្មតឈ្មោះថានំផ្លែអាយ គឺទុកដូចជាឈើផ្លែនៅអាយ ពុំមែនផ្លែដែលគេបេះយកមកពីដើមឈើឯនាយទេ ( ម. ព. បំពួនស្ករ ទៀតផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្លែមៗ» មានន័យដូចម្ដេច ?


ផ្លែមៗ


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ម. ព. ភ្លែមៗ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្លែដាក់, ប្រដាក់» មានន័យដូចម្ដេច ?


ផ្លែដាក់, ប្រដាក់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សស្ទើវារមួយប្រភេទប្រវែង ៥-៧ ម ដុះក្នុងព្រធំ​ និងព្រៃល្បោះនៃប្រទេសខ្មែរ។ ផ្លែទុំជាចំណីឆ្ងាញ់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្លែង» មានន័យដូចម្ដេច ?


ផ្លែង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( រ. ស. ) បាញ់ ។
ឧទាហរណ៍៖ ស្តេចទ្រង់ផ្លែងសរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្លែ» មានន័យដូចម្ដេច ?


ផ្លែ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( នាមកិរិយា ) បង្កើតជាផ្លែ, មានផ្លែ ។
ឧទាហរណ៍៖ ឆ្នាំនេះស្វាយផ្លែច្រើនជាងឆ្នាំមុន ។

កកើតជាសាច់ដែលហៅថា ផ្លែ ( ម. ព. ផ្លែ ១ ន. ផង ) ។ ព. ប្រ. ខំមើលស្ទើរផ្លែភ្នែក, ខំស្ដី                                     ប្រដៅស្ទើរផ្លែមាត់ ខំប្រឹងសម្លឹងមើលរឹងភ្នែក, ខំប្រឹងស្ដីប្រដៅស្ទើរមិនឈប់មាត់ ហាក់ដូចជាកកើតជាសាច់ផ្លែនៅភ្នែក, នៅមាត់ ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំណែកអវយវៈនៃរុក្ខជាតិនិងតិណជាតិជាដើមដែលកើតមានតមកអំពីផ្កា
ឧទាហរណ៍៖ ផ្លែស្វាយ, ផ្លែក្រូច, ផ្លែទៀប… ។សាច់ដែលកកើតជាកន្ទួលឬជាពករឹងរលោងត្រង់កន្លែងស្នាមដំបៅ មានសណ្ឋានត្លោតខ្ពស់បន្តិចជាងសាច់ប្រក្រតីទំហំប៉ុនគ្នានឹងស្នាមដំដៅនោះ, កើតដោយហេតុព្យាបាលដំបៅមិនល្អ ។

                    តួរាងគ្រឿងសស្រ្តាដែលភ្ជាប់នឹងដង។
ឧទាហរណ៍៖ ផ្លែកាំបិត, ផ្លែដាវ, ផ្លែចប,…។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្លេករមិល» មានន័យដូចម្ដេច ?


ផ្លេករមិល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការចោលកន្ទុយភ្នែក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្លេកផ្លោះ» មានន័យដូចម្ដេច ?


ផ្លេកផ្លោះ


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលហោះដោយមានអាការលឿនភ្លែតភ្លឺផ្លេកផ្លោះរំលងឈើខ្ពស់និងភ្នំ ( ព. កា. ) ។
ឧទាហរណ៍៖ ស្ដេចហោះផ្លេកផ្លោះច្រៀវច្រៃ ខ្ពង់ខ្ពស់ពេកក្រៃ ក្សត្រថ្លៃពុំមានភ្លឹកឡើយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្លេកបន្ទោរ» មានន័យដូចម្ដេច ?


ផ្លេកបន្ទោរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពនឺ្លផ្លេកដែលចេញជាខ្សែភ្លែតៗ ឬដាលច្រវាត់ឯអាកាស ( ម. ព. មហារីក និង ស្វាញាក់ចិញ្ចើម ទៀតផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្លេក» មានន័យដូចម្ដេច ?


ផ្លេក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះកែវវិសេសមួយប្រភេទ មានពន្លឺភ្លឺចាំងរស្មីផ្លេកៗ។
ឧទាហរណ៍៖ កែវផ្លេក ( ហៅក្លាយមកពី បា. ផលិក; ម. ព. នោះផង ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលថ្លាត្រចះ,ចាំងឆ្លុះស្រមោលបាន។
ឧទាហរណ៍៖ ភ្លឺផ្លេក, ពន្លឺផ្លេក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្លៀក» មានន័យដូចម្ដេច ?


ផ្លៀក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ងើបហើបឡើងពីក្នុងទឹក ( និយាយចំពោះតែត្រី )។
ឧទាហរណ៍៖ ត្រីផ្លៀក ( ម. ព. បន្លៀក ផង; ផ្លៀក ប្រើចំពោះតែជា កិ., ឯពាក្យ បន្លៀក ប្រើជា ន. ផងក៏បាន : បន្លៀកត្រី ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្លើស» មានន័យដូចម្ដេច ?


ផ្លើស


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលលើសហួស, ដែលច្រលើស។
ឧទាហរណ៍៖ និយាយផ្លើស; ពាក្យផ្លើស ( ម. ព. បំផ្លើស ផង ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលលើសហួស, ដែលច្រលើស។
ឧទាហរណ៍៖ និយាយផ្លើស; ពាក្យផ្លើស ( ម. ព. បំផ្លើស ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្លួត» មានន័យដូចម្ដេច ?


ផ្លួត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុម្ព ឬសំណុំ, កំភួន ( ប្រើចំពោះតែដៃនិងជើង )
ឧទាហរណ៍៖ ផ្លួតដៃ, ផ្លួតជើង គឺកំភួនដៃ, កំភួនជើង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្លួក» មានន័យដូចម្ដេច ?


ផ្លួក


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( ម. ព. ប្លួក ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្លូវសាធារណៈតាមបណ្តោយដីចំណីដៃសមុទ្រ ស្ទឹង ព្រែក ផ្លូវទឹកដែលនាវា ឬក្បូនចេញចូលបាន បណ្តែតបាន» មានន័យដូចម្ដេច ?


ផ្លូវសាធារណៈតាមបណ្តោយដីចំណីដៃសមុទ្រ ស្ទឹង ព្រែក ផ្លូវទឹកដែលនាវា ឬក្បូនចេញចូលបាន បណ្តែតបាន


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ផ្លូវដែលសាងសង់ឡើងនៅជាប់ខ្សែបន្ទាត់ខាងក្រៅនៃដីចំណីឆ្នេរសមុទ្រ ដែលខណ្ឌចែកដីចំណីឆ្នេរសមុទ្រជាមួយតំបន់រណប។ ផ្លូវនេះ ជារបាំងទប់ស្កាត់ការរំលោភបំពានកាន់កាប់ដីចំណីឆ្នេរសមុទ្រ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្លូវសាធារណៈតាមបណ្តោយដីចំណីឆ្នេរសមុទ្រ» មានន័យដូចម្ដេច ?


ផ្លូវសាធារណៈតាមបណ្តោយដីចំណីឆ្នេរសមុទ្រ


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ផ្លូវដែលសាងសង់ឡើងនៅជាប់ខ្សែបន្ទាត់ខាងក្រៅនៃដីចំណីឆ្នេរសមុទ្រ ដែលខណ្ឌចែកដីចំណីឆ្នេរសមុទ្រជាមួយតំបន់រណប។ ផ្លូវនេះ ជារបាំងទប់ស្កាត់ការរំលោភបំពានកាន់កាប់ដីចំណីឆ្នេរសមុទ្រ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្លូវសង្កាត់» មានន័យដូចម្ដេច ?


ផ្លូវសង្កាត់


👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា ផ្លូវទាំងឡាយដែលតភ្ជាប់ពីផ្លូវមេ សម្រាប់តំបន់ II នៅរាជធានីភ្នំពេញ និងសម្រាប់ក្រុងនៅតាមបណ្តាខេត្ត។ តំបន់ II ក្នុងន័យនេះសំដៅដល់ខណ្ឌឫស្សីកែវ ខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្លូវល្បឿនលឿន» មានន័យដូចម្ដេច ?


ផ្លូវល្បឿនលឿន


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ផ្លូវសម្រាប់យានយន្តធ្វើចរាចរណ៍ មានបរិក្ខារចែកទ្រូងផ្លូវជាពីរចំណែកខុសទិសគ្នា ឬចែកជាគន្លងផ្លូវ គ្មានកន្លែងផ្លូវប្រសព្វលើផ្ទៃរាបមួយ ឬត្រូវមានផ្លូវប្រសព្វតិចបំផុត ក្នុងករណីចាំបាច់ និងបំពាក់គ្រប់គ្រាន់នូវបរិក្ខារផ្លូវថ្នល់ ដើម្បីធានាលំហូរចរាចរណ៍អត់ឈប់ សុវត្ថិភាព និងដើម្បីបន្ថយពេលវេលាធ្វើដំណើរ និងមានកន្លែងកំណត់សម្រាប់ឱ្យយានយន្តចេញនិងចូលផ្លូវល្បឿនលឿន​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្លូវរូង» មានន័យដូចម្ដេច ?


ផ្លូវរូង


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ខ្សែផ្លូវបម្រើឱ្យចរាចរណ៍ស្ថិតនៅក្រោមផ្ទៃដី ឬក្នុងរូងដែលមានជញ្ជាំងសុវត្ថិភាព។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្លូវរាជធានី ផ្លូវក្រុង និងផ្លូវទីប្រជុំជននានាក្នុងខេត្ត» មានន័យដូចម្ដេច ?


ផ្លូវរាជធានី ផ្លូវក្រុង និងផ្លូវទីប្រជុំជននានាក្នុងខេត្ត


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ផ្លូវថ្នល់ដែលស្ថិតនៅក្នុងបរិវេណភូមិសាស្រ្តរដ្ឋបាលរាជធានី ខេត្ត ដោយរួមមានទ្រូងផ្លូវ ចិញ្ចើមផ្លូវ និងផ្លូវថ្មើរជើង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្លូវរថភ្លើង» មានន័យដូចម្ដេច ?


ផ្លូវរថភ្លើង


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ផ្លូវដែលកើតឡើងដោយការសាងសង់សម្រាប់រថ-ភ្លើងធ្វើចរាចរណ៍ ដឹកជញ្ជូនគ្រប់ប្រភេទ រួមទាំងសំណង់សិល្បការ្យ និងបរិក្ខារផ្លូវរថភ្លើង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្លូវរណប» មានន័យដូចម្ដេច ?


ផ្លូវរណប


👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា ផ្លូវទាំងឡាយដែលស្ថិតនៅស្របនឹងផ្លូវមេ និងភ្ជាប់ផ្លូវមេណាមួយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្លូវមេ» មានន័យដូចម្ដេច ?


ផ្លូវមេ


👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា ផ្លូវសំខាន់ៗទាំងឡាយ ដែលមានឈ្មោះ ឬលេខដូចមានចែងក្នុងឧបសម្ព័ន្ធភ្ជាប់ជាមួយនេះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្លូវភូមិ» មានន័យដូចម្ដេច ?


ផ្លូវភូមិ


👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា ផ្លូវទាំងឡាយដែលតភ្ជាប់ផ្លូវសង្កាត់ ឬបណ្តាញផ្លូវពីភូមិមួយទៅភូមិមួយ សម្រាប់តំបន់ II នៅរាជធានីភ្នំពេញ និងសម្រាប់ក្រុងនៅតាមបណ្តាខេត្ត។ តំបន់ II ក្នុងន័យនេះសំដៅដល់ខណ្ឌឫស្សីកែវ ខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្លូវថ្មើរជើង» មានន័យដូចម្ដេច ?


ផ្លូវថ្មើរជើង


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ផ្នែកមួយនៃផ្លូវថ្នល់ដែលធ្វើ ឬរៀបចំឡើងសម្រាប់ឱ្យមនុស្សដើរប្រកបដោយសុវត្ថិភាព។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្លូវថ្នល់ ហៅថា ផ្លូវ» មានន័យដូចម្ដេច ?


ផ្លូវថ្នល់ ហៅថា ផ្លូវ


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ទំហំផ្លូវទាំងមូល រួមមាន តួផ្លូវ ទ្រូងផ្លូវ ជាយផ្លូវ ឬចិញ្ចើមផ្លូវ ស្ពាន ស្ពានអាកាស ស្ពានរំលង ផ្លូវរូង និងកំពង់ចម្លងតភ្ជាប់ផ្លូវថ្នល់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្លូវតំបន់» មានន័យដូចម្ដេច ?


ផ្លូវតំបន់


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា បណ្ដាផ្លូវជាតិដែលតភ្ជាប់ជាមួយផ្លូវប្រទេសជិតខាងស្ថិតក្នុងតំបន់ និងត្រូវបានកំណត់ជាលក្ខណៈអន្តរជាតិ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្លូវជាន់គ្នា» មានន័យដូចម្ដេច ?


ផ្លូវជាន់គ្នា


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ផ្លូវពីរ ឬច្រើនស្ថិតនៅលើផ្ទៃរាបតែមួយ ឬស្ថិតនៅលើផ្ទៃខុសកម្រិតគ្នា មានទិសស្របគ្នា មានប្រភេទ និងមុខងារផ្លូវខុសគ្នា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្លូវជាតិ ហៅកាត់ថា”ផ្លូវ”» មានន័យដូចម្ដេច ?


ផ្លូវជាតិ ហៅកាត់ថា”ផ្លូវ”


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ទំហំផ្លូវទាំងមូល ដែលរួមមានទ្រូងផ្លូវ រួមជាមួយជាយផ្លូវ ឬចិញ្ចើមផ្លូវ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្លូវជនបទ» មានន័យដូចម្ដេច ?


ផ្លូវជនបទ


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា សំដៅដល់៖ក-ផ្លូវដែលភ្ជាប់ពីផ្លូវជាតិ ផ្លូវខេត្ត ឆ្ពោះទៅកាន់ក្រុង ទីរួមស្រុក ខណ្ឌ ទីប្រជុំជនឃុំ សង្កាត់ និងទៅភូមិ។ខ-ផ្លូវដែលភ្ជាប់ពីក្រុង ទីរួមស្រុក ខណ្ឌ ឆ្ពោះទៅកាន់ក្រុង ទីរួមស្រុក ខណ្ឌ។ គ-ផ្លូវដែលភ្ជាប់ពីក្រុង ទីរួមស្រុក ខណ្ឌ ទៅទីប្រជុំជនឃុំ សង្កាត់។ ឃ-ផ្លូវដែលភ្ជាប់ពីទីប្រជុំជនឃុំ សង្កាត់ ទៅទីប្រជុំជនឃុំ សង្កាត់។ ង-ផ្លូវដែលភ្ជាប់ពីទីប្រជុំជនឃុំ សង្កាត់ ទៅភូមិ។ ច-ផ្លូវដែលភ្ជាប់ពីភូមិទៅភូមិ។ ឆ-ផ្លូវក្នុងភូមិ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្លូវខេត្ត» មានន័យដូចម្ដេច ?


ផ្លូវខេត្ត


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ផ្លូវដែលមានចរាចរណ៍មធ្យម៖ក-ផ្លូវភ្ជាប់ចេញពីក្រុងនៃខេត្តមួយ ឆ្ពោះទីកាន់ទីរួមស្រុក ខណ្ឌ។ ខ-ផ្លូវបែកចេញពីផ្លូវជាតិ ឆ្ពោះទៅកាន់ផ្លូវខេត្ត។ គ-ផ្លូវបែកចេញពីផ្លូវខេត្ត ឬផ្លូវក្រុង ឆ្ពោះទៅកាន់ទីរួមស្រុក ខណ្ឌ។ ឃ-ផ្លូវភ្ជាប់ចេញពីក្រុង នៃខេត្តមួយ ឆ្ពោះទៅកាន់ផ្លូវខេត្ត។ង-ផ្លូវបែកចេញពីផ្លូវខេត្ត ឆ្ពោះទៅកាន់ផ្លូវខេត្ត។ ច-ផ្លូវបែកចេញពីផ្លូវខេត្ត ឬផ្លូវក្រុង ឬផ្លូវទីប្រជុំជននានាក្នុងខេត្តទៅកាន់តំបន់សំខាន់ៗ ដូចជា កំពង់ផែ ស្ថានីយរថភ្លើង អាកាសយានដ្ឋាន តំបន់សេដ្ឋកិច្ចពិសេស រមណីយដ្ឋានទេសចរណ៍ ច្រកទ្វារព្រំដែនទ្វេភាគី តំបន់មានសក្ដានុពលសេដ្ឋកិច្ចមធ្យមផ្សេងទៀត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្លូវ» មានន័យដូចម្ដេច ?


ផ្លូវ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គន្លងសម្រាប់ដើរ, សម្រាប់ទៅមក; ចន្លោះ; លំអាន; តម្រាយ; ទំនង; ដំណើរ; លំនាំ; ហេតុ; វិធី ។ ល ។ ពាក្យនេះមានឈ្មោះនិងន័យច្រើនយ៉ាងណាស់ ដូចជា
ឧទាហរណ៍៖ ផ្លូវគោក ផ្លូវលើគោក ។

                     ផ្លូវឆ្ការ ផ្លូវដែលគេគ្រាន់តែឆ្ការព្រៃចេញឲ្យទៅមកបានដោយស្រួល ។ ផ្លូវជើង ផ្លូវតូចដែលដើរទន្ទឹមគា្នមិនកើត ។ ផ្លូវត្រឡែងកែង ផ្លូវដែលបែកខ្វែងជាបីឬជាបួន ។ ផ្លូវទឹក ផ្លូវនាវាឬក្បូន ។ ផ្លូវធ្លា ផ្លូវសម្រាប់បររទេះគោឬរទេះក្របី ។ ផ្លូវបត់ ផ្លូវតែមួយដែលបត់កេលកុង ។ ផ្លូវបែក ឬ ផ្លូវបំបែក ផ្លូវដែលបែកចេញជាបីឬជាបួន ។ ផ្លូវហ្លួង ផ្លូវសម្រាប់ព្រះរាជាស្ដេចចេញចូល ឬផ្លូវធំសម្រាប់ហ្លួងសេ្ដចចេញពីក្នុងព្រះបរមរាជវាំងទៅកាន់ទីក្រៅក្រុង ( ច្រើនប្រើតែពីក្នុងបុរាណសម័យ ) ។ ល ។ ផ្លូវខុស, ផ្លូវត្រូវ ដំណើរឬអំពើ ខុស, ត្រូវ ។ ផ្លូវឆ្វេង, ផ្លូវស្ដាំ ផ្លូវខាងឆ្វេង, ខាងស្ដាំ; ព. ប្រ. ផ្លូវខុស, ផ្លូវត្រូវ ។ ផ្លូវជំនួញ ផ្លូវដែលនាំជំនួញទៅមក ឬមុខការរបរខាងជួញ ។ ផ្លូវសួគ៌ ផ្លូវនរក កុសល, អកុសល ដែលនាំសត្វឲ្យទៅកើតក្នុងឋានសួគ៌, ក្នុងនរក ។ ផ្លូវបុណ្យ, ផ្លូវបាប បុណ្យ, បាប ដែលទុកដូចផ្លូវនៃសេចក្ដី សុខ, ទុក្ខ ឬល្អ, អាក្រក់ ។ ផ្លូវស្លាប់, ផ្លូវរស់ ហេតុឬដំណើរដែលនាំឲ្យស្លាប់, ឲ្យរស់ ។ ផ្លូវសេចក្ដី ដំណើរសេចក្ដី ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្លូន» មានន័យដូចម្ដេច ?


ផ្លូន


👉ថ្នាក់ពាក្យជា បកតិសំខ្យា
មានន័យថា ចំនួន ១០ ដំប គឺ ៤០។
ឧទាហរណ៍៖ ពោត ១ផ្លូន ដប់ផ្លូនជា១ស្លឹក ( ម. ព. ដំប ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្លូច» មានន័យដូចម្ដេច ?


ផ្លូច


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. ប្លូច ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្លុំ» មានន័យដូចម្ដេច ?


ផ្លុំ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បញ្ចេញខ្យល់តាមមាត់ដោយបូញបបូរមាត់បន្តិច។
ឧទាហរណ៍៖ ផ្លុំភ្លើង ។

                    ធ្វើគ្រឿងតន្ត្រីដែលមានរន្ធ មានអណ្តាតឬហែបឲ្យលាន់សំឡេងចេញដោយកម្លាំងមាត់ប្រឹងបញ្ចេញខ្យល់។
ឧទាហរណ៍៖ ផ្លុំប៉ី, ផ្លុំស្រឡៃ, ផ្លុំត្រែ, ផ្លុំស័ង្ខ, ផ្លុំស្លឹក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្លុង» មានន័យដូចម្ដេច ?


ផ្លុង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្ស ឬ ព្រឹក្សតូច កម្ពស់ ៦-១២ ម ដុះក្នុងព្រៃធំ ឬព្រៃល្បោះនៃប្រទេសឥណ្ឌា កម្ពុជា​​ វៀតណាមខាងត្បូង និង ប្រជុំកោះជ្វា។ សម្បកគេប្រើសម្រាប់វេញធ្វើជាខ្សែ។ ឈើអាចប្រើធ្វើជាគ្រឿងរាងរងសង់ផ្ទះបាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្លិតស្លឹកត្នោត» មានន័យដូចម្ដេច ?


ផ្លិតស្លឹកត្នោត


👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះតាលប័ត្រ


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្លិតស្លាបសត្វ» មានន័យដូចម្ដេច ?


ផ្លិតស្លាបសត្វ


👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះវាលវីជនី


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្លិតដងង» មានន័យដូចម្ដេច ?


ផ្លិតដងង


👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះពាតវីជនី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្លិតកោង» មានន័យដូចម្ដេច ?


ផ្លិតកោង


👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះវីជនី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្លិត» មានន័យដូចម្ដេច ?


ផ្លិត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់សម្រាប់បក់ឲ្យកើតខ្យល់ឬសម្រាប់កាន់បាំងមុខក្នុងវេលាសូត្រធម៌ឬទេស្នា, ផ្លិតមានឈ្មោះច្រើនយ៉ាងគឺផ្លិតដៃ, ផ្លិតស្លាបសត្វ, ផ្លិតស្លឹតត្នោត, ផ្លិតដងខ្លី, ផ្លិតដងវែង, ផ្លិតមុខព្រហ្ម, ផ្លិតងយ, ផ្លិតទាញ, ផ្លិតចាមរ…។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្លាស់ប្ដូរ» មានន័យដូចម្ដេច ?


ផ្លាស់ប្ដូរ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផ្លាស់ប្ដូរ មកពីការផ្ដុំនៃពាក្យ ផ្លាស់ + ប្ដូរ

                     ផ្លាស់ (កិ.) ធ្វើឲ្យមានបន្លាស់ គឺដាក់មួយជាជំនួសមួយ, ផ្ទេរ
ឧទាហរណ៍៖ ផ្លាស់សំពត់, ផ្លាស់កន្លែង, ផ្លាស់ពីទីរាជការខែត្រនេះទៅខែត្រឯទៀត ។

                      ប្ដូរ (ជើង ដ) (កិ.) ផ្លាស់ពីមួយឲ្យទៅមួយ, ផ្លាស់យកមួយមកឲ្យមួយទៅ, ផ្លាស់ពីនេះដាក់ទៅនោះ, ដូរ ។
ឧទាហរណ៍៖ ប្ដូរដងប្ដូរផ្លែ ( ព. ប្រ. ) ហ៊ានតស៊ូឥតញញើត ។

                         ប្ដូរផ្ដាច់ ឬ ផ្ដាច់ប្ដូរ ដាច់ចិត្តប្រថុយស្លាប់រស់ជាមួយគ្នា ។

                         ប្ដូរស្លាប់ប្ដូររស់ ហ៊ានប្ដូរជីវិតឲ្យស្លាប់ខ្លួនទុកគេឲ្យរស់ ឬស៊ូស្លាប់រស់ផងគ្នា ។ ល ។

                   ផ្លាស់ប្ដូរ ជាពាក្យពីរផ្សេងគ្នា មានន័យប្រហាក់ប្រហែល ឬបំពេញឱ្យគ្នាទៅវិញទៅមក ទើបយើងចូលចិត្តប្រើផ្សំទៅជាមួយគ្នា។ ដូចពាក្យ ចានក្បាន ជាដើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្លាស់» មានន័យដូចម្ដេច ?


ផ្លាស់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យមានបន្លាស់ គឺដាក់មួយជាជំនួសមួយ, ផ្ទេរ។
ឧទាហរណ៍៖ ផ្លាស់សំពត់, ផ្លាស់កន្លែង, ផ្លាស់ពីទីរាជការខែត្រនេះទៅខែត្រឯទៀត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្លាប់» មានន័យដូចម្ដេច ?


ផ្លាប់


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( ម. ព. ប្លាប់ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្លាន» មានន័យដូចម្ដេច ?


ផ្លាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទព្វសម្ភារៈនៃគ្រឺះស្ថាន សម្រាប់ដាក់ផ្ទាប់ពីលើផ្ទោង។
ឧទាហរណ៍៖ ផ្លានផ្ទះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្លាញៗ» មានន័យដូចម្ដេច ?


ផ្លាញៗ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា អំពីអាការទំពាឬនិយាយដោយមានអ្វីជ្រាយៗឬរឥលៗ, ផ្ដៀចៗ ក្នុងមាត់។
ឧទាហរណ៍៖ ទំពាផ្លាញៗ, និយាយផ្លាញៗ; សម្ដីផ្លាញៗ; និយាយថា ប្លាញៗ ក៏មាន ( ម. ព. នោះផង ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា អំពីអាការទំពាឬនិយាយដោយមានអ្វីជ្រាយៗឬរឥលៗ, ផ្ដៀចៗ ក្នុងមាត់។
ឧទាហរណ៍៖ ទំពាផ្លាញៗ, និយាយផ្លាញៗ; សម្ដីផ្លាញៗ; និយាយថា ប្លាញៗ ក៏មាន ( ម. ព. នោះផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្លាញ» មានន័យដូចម្ដេច ?


ផ្លាញ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យលាញ, ឲ្យវិនាស, ឲ្យអន្តរាយ, បំបាត់បង់។
ឧទាហរណ៍៖ ផ្លាញជីវិត គឺបំបាត់ជីវិត ( សម្លាប់ ) ; ផ្លាញទ្រព្យ គឺធ្វើទ្រព្យឲ្យលាញ, ឲ្យវិនាស ( សព្វថ្ងៃនេះច្រើនប្រើ បំផ្លាញ ជាង ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ភ្លែត, ដែលរហ័សភ្លាម, រហ័សណាស់ ដោយលោត ឬរឥល។
ឧទាហរណ៍៖ ត្រីលោតផ្លាញ រឥលផ្លាញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្លាង» មានន័យដូចម្ដេច ?


ផ្លាង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះចុល្លព្រឹក្ស ឬព្រឹក្សម៉្យាងកម្ពស់ ៤-២០ ម ដុះក្នុងព្រៃជ្រៅនៃចុងបូព៌ាប្រទេស ។ មែកធាង និងស្លឹក សំរាប់ស្ងោរ ជាឱសថ សំអាត ដំបៅ ឬមុខរបួស ។ ឈើអាចប្រើសង់រោងបាន ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលនៅផ្អើលភ្ញាក់មិនទាន់សាំង, មិនទាន់ស៊ាំ។
ឧទាហរណ៍៖ គោផ្លាង ។ ព. ផ្ទ. សាំង, ស៊ាំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្លាកសញ្ញាសុវត្ថិភាព» មានន័យដូចម្ដេច ?


ផ្លាកសញ្ញាសុវត្ថិភាព


👉ថ្នាក់ពាក្យជា គយ
មានន័យថា ផ្លាកសញ្ញាដែលបានបិទដោយក្រុមហ៊ុនអធិការកិច្ច លើវិក្កយបត្រទូទាត់ប្រាក់ចុងក្រោយរបស់អ្នកលក់ពាក់ព័ន្ធទៅនឹងមុខទំនិញដែលត្រូវបានទទួលរបាយការណ៍ជាក់ស្ដែង (ROF) ដើម្បីបញ្ជាក់ថា មុខទំនិញទាំងនោះ បានធ្វើអធិការកិច្ចរួច ហើយរបាយការណ៍ជាក់ស្ដែង (ROF) ក៏នឹងត្រូវចេញជូនដែរ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្លាកសញ្ញាធានា» មានន័យដូចម្ដេច ?


ផ្លាកសញ្ញាធានា


👉ថ្នាក់ពាក្យជា គយ
មានន័យថា ផ្លាកសញ្ញាដែលបានបិទដោយក្រុមហ៊ុនអធិការកិច្ចលើវិក្កយបត្រស្ថាពររបស់អ្នកលក់ ពាក់ព័ន្ធទៅនឹងមុខទំនិញដែលត្រូវបានទទួលរបាយការណ៍ជាក់ស្តែង (ROF) ដើម្បីបញ្ជាក់ថា មុខទំនិញទាំងនោះបានធ្វើអធិការកិច្ចរួច ហើយរបាយការណ៍ជាក់ស្តែង (ROF)ក៏នឹងត្រូវចេញជូនដែរ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្លាកយីហោ» មានន័យដូចម្ដេច ?


ផ្លាកយីហោ


មានន័យថា ផ្លាកដែលដាក់នៅលើទ្វារចូលទៅហាងទំនិញភោជនីយដ្ឋានជាដើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្លាកពាណិជ្ជកម្ម» មានន័យដូចម្ដេច ?


ផ្លាកពាណិជ្ជកម្ម


មានន័យថា ផ្លាកដែលគេដាក់ផ្សព្វផ្សាយពាណិជ្ជកម្មនៅតាមទីសាធារណៈ នៅតាមថ្នល់ដែលមានចរាចរណ៍ច្រើនជាដើម ដូចជា ផ្លាកពាណិជ្ជកម្មទឹកបរិសុទ្ធវីតាល់ ស្រាបៀរអង្គរជាដើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្លាក» មានន័យដូចម្ដេច ?


ផ្លាក


មានន័យថា សន្លឹកធ្វើអំពីលោហៈ ឈើ ឬរបស់ផ្សេងៗទៀតដែលមានលក្ខណៈរឹង សំប៉ែត ស្តើង តូចជាងផ្ទាំង និងមានរាងផ្សេងៗ ប៉ុន្តែជាទូទៅច្រើនមានរាងចតុកោណសម្រាប់ប្រើកត់ត្រាសម្គាល់លេខរថយន្ត ទោចក្រយានយន្ត ត្រីចក្រយានយន្ត គេហដ្ឋាន តួនាទី កន្លែងធ្វើការ។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្លប់» មានន័យដូចម្ដេច ?


ផ្លប់


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( ម. ព. ប្លប់ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្នោះចង្ក្រាន» មានន័យដូចម្ដេច ?


ផ្នោះចង្ក្រាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ផ្នោះក្រាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្នោះក្រាន» មានន័យដូចម្ដេច ?


ផ្នោះក្រាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អវយវៈសត្វចតុប្បាទត្រង់ខាងចុងគល់ភ្លៅ គឺត្រង់ប៉ែកខាងលើបំផុតនៃជើងក្រោយទាំងពីរ មានសណ្ឋានស្រដៀងនឹងទ្រង់ទ្រាយនៃផ្នោះចង្ក្រាន។
ឧទាហរណ៍៖ ផ្នោះក្រានគោ, ផ្នោះក្រានក្របី ។

                      ឈ្មោះចំណាប់ដែលអ្នកមួយនៅពីខាងក្រោយខ្នង លូកដៃទាំងពីរចាប់ដៃទាំងពីររបស់អ្នកមួយស៊កព័ទ្ធប្រទាស់ដៃនឹងដៃ ហាក់ដូចគេបោះផ្នោះចង្ក្រានឲ្យមាំរឹងរើមិនរួច។
ឧទាហរណ៍៖ បោះផ្នោះក្រានជាប់ ឬ ចាប់បោះផ្នោះក្រានជាប់ ។ កិ.ចាប់ជាប់ដោយចំណាប់មាំដែលហៅថាផ្នោះក្រាន ។

                      ឈើ៤កំណាត់ដែលផ្គុំចុងភ្ជាប់គ្នាទាំង៤ជ្រុងធ្វើជាក្របឬជារបាំងរាំងគំនរដីដែលលើកធ្វើជាចង្រ្កាន។
ឧទាហរណ៍៖ បោះផ្នោះចង្ក្រាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្នោលៗ» មានន័យដូចម្ដេច ?


ផ្នោលៗ


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលលោតឬបោល, ទ្រោលរង្វើលៗមួយៗ។
ឧទាហរណ៍៖ លោតផ្នោលៗ, បោលផ្នោលៗ ( ដូចគ្នានឹងផ្នាលៗ ឬ ផ្នែលៗ ដែរ ប្រើតាមទម្លាប់និយាយ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្នោះ» មានន័យដូចម្ដេច ?


ផ្នោះ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់ធ្វើដោយឈើខ្លឹម មានស្ពឺរមួលមួយគូវិលសង្កៀតគ្នា សម្រាប់បោះកប្បាស។
ឧទាហរណ៍៖ ផ្នោះកប្បាស; រមួលដូចជាស្ពឺផ្នោះ ។ ពាក្យបណ្តៅបុរាណថា អាសៃហៀរ អាសៃហៃ ចាប់បានដៃ អាសៃហៀរ ស៊ីសាច់ខ្ជាក់គ្រាប់ កន្សែងទ្រាប់ កញ្ជើត្រង ខ្ជាក់ច្រើនដង អាសៃហើយ ( តើហ្នឹងជាអ្វី ? — ផ្នោះបោះកប្បាស ។ ថាហ្នឹងត្រូវហើយ! ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្នែលៗ» មានន័យដូចម្ដេច ?


ផ្នែលៗ


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ម. ព. ផ្នាលៗ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្នែករឹង» មានន័យដូចម្ដេច ?


ផ្នែករឹង


👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា ធាតុផ្សំរូបវន្ត ដែលត្រូវបានប្រើប្រាស់ក្នុងប្រព័ន្ធកុំព្យូទ័រ។ ឧបករណ៍រូបវន្តមិនមែនជាកម្មវិធី នីតិវិធី វិធាន និងឯកសារពាក់ព័ន្ធផ្សេងៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្នែក» មានន័យដូចម្ដេច ?


ផ្នែក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប៉ែក, សង្កាត់, ក្រុម។
ឧទាហរណ៍៖ របស់នេះមួយផ្នែក, របស់នោះមួយផ្នែក; ផ្នែកទី ១, ផ្នែកទី ២; នាយផ្នែក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្នៀរ» មានន័យដូចម្ដេច ?


ផ្នៀរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បន្ទោះឫស្សីដែលរែងជាផ្ទាំងដាក់អបនឹងឆ្នង់ក្រោមទ្រពងរទេះ។
ឧទាហរណ៍៖ ផ្នៀររទេះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្នៀង» មានន័យដូចម្ដេច ?


ផ្នៀង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាគខាងក្រោមរបស់នង្គ័ល ត្រង់ដែលបញ្ចុះគល់យាម ត្រង់ប៉ែកខាងចុងបញ្ចុះផាល។
ឧទាហរណ៍៖ ផ្នៀងនង្គ័ល; ពាក្យបំបែ្លងថា ផ្នៀងអង្គ័ល ( អ្នកស្រុកខ្លះហៅ ខុងម៉ូវ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្នួស» មានន័យដូចម្ដេច ?


ផ្នួស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អំពើដែលបួស, ភេទដែលបួស ( បព្វជ្ជា ) ។
ឧទាហរណ៍៖ ទ្រទ្រង់ផ្នួស ។ ( រ. ស. ) ទ្រង់ព្រះផ្នួស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្នួតក» មានន័យដូចម្ដេច ?


ផ្នួតក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រោមស្លាបត្រង់កសត្វបក្សីមានសម្បុររលើប។
ឧទាហរណ៍៖ ផ្នួតកក្ងោក ( បា. ហៅ គីវសង្កាស ( គីវៈសង់-កាស ) ” ផ្នួត-ក ” ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្នួង» មានន័យដូចម្ដេច ?


ផ្នួង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំណុំសក់ដែលបួង។
ឧទាហរណ៍៖ ផ្នួងសក់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖