Posted on Leave a comment

តើពាក្យ «បៀវត្សរ៍» មានន័យដូចម្ដេច ?


បៀវត្សរ៍


មានន័យថា ( ម. ព. បៀវត្ស ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បៀវត្សមូលដ្ឋាននិងប្រាក់បំណាច់ផ្សេងៗ» មានន័យដូចម្ដេច ?


បៀវត្សមូលដ្ឋាននិងប្រាក់បំណាច់ផ្សេងៗ


?ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា កម្រៃជីវភាពប្រចាំខែ ដែលរដ្ឋត្រូវផ្ដល់ជូនមន្ត្រីរាជការស្ថិតនៅក្រោមការគ្រប់គ្រង នៃច្បាប់ស្ដីពីលក្ខន្ដិកៈមន្រ្តីរាជការ នៃក្រុមនីតិប្បញ្ញត្តិក្នុងការបំពេញការងារ។ បៀវត្សមូលដ្ឋាននិងប្រាក់បំណាច់ផ្សេងៗ រួមមាន៖ ▪បៀវត្សមូលដ្ឋាន ▪ប្រាក់បំណាច់មុខងារ ▪ប្រាក់បំប៉នផ្គត់ផ្គង់ជីវភាពផ្សេងៗ ▪ប្រាក់បំណាច់ទទួលខុសត្រូវ ▪ប្រាក់ហានិភ័យ និងប្រាក់វិភាជន៍គ្រួសារ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បៀវត្សមូលដ្ឋាននិងប្រាក់បន្ទាប់បន្សំនៃបៀវត្ស» មានន័យដូចម្ដេច ?


បៀវត្សមូលដ្ឋាននិងប្រាក់បន្ទាប់បន្សំនៃបៀវត្ស


?ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា កម្រៃជីវភាពប្រចាំខែ ដែលរដ្ឋត្រូវផ្ដល់ជូនដល់មន្ត្រីរាជការស្ថិតនៅក្រោមការគ្រប់គ្រង នៃច្បាប់ស្ដីពីសហលក្ខន្ដិកៈមន្រ្តីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបំពេញការងារ។ បៀវត្សមូលដ្ឋាន និងប្រាក់បន្ទាប់បន្សំនៃបៀវត្ស រួមមាន៖ ▪បៀវត្សមូលដ្ឋាន ▪ប្រាក់បំណាច់មុខងារ ▪ប្រាក់ហានិភ័យ និងប្រាក់វិភាជន៍គ្រួសារ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បៀវត្សមូលដ្ឋាន» មានន័យដូចម្ដេច ?


បៀវត្សមូលដ្ឋាន


?ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា ប្រាក់ប្រចាំខែដែលត្រូវផ្ដល់ជូនមន្រ្តីរាជការ សម្រាប់ជីវភាពរស់នៅ ក្នុងនោះមាន៖ គ្រឿងឧបភោគបរិភោគ ការស្នាក់នៅ សម្លៀកបំពាក់ ការព្យាបាលជំងឺ។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បៀវត្ស» មានន័យដូចម្ដេច ?


បៀវត្ស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. វត្ស ឬ វត្សរ “ឆ្នាំ”) បៀរង្វាន់ឆ្នាំ (ប្រាក់រង្វាន់ឆ្នាំ) គឺប្រាក់ដែលព្រះរាជាទ្រង់ប្រោសព្រះរាជទានក្នុង១ឆ្នាំម្ដង (ម. ព. បៀ ន. ទៀតផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បៀលៀង» មានន័យដូចម្ដេច ?

 


បៀលៀង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ល្យើង អ. ថ. លៀង “ចិញ្ចឹម” ) បៀចិញ្ចឹម គឺប្រាក់ដែលបើកឲ្យរាល់ខែ, ត្រូវគ្នានឹងប្រាក់ខែសព្វថ្ងៃនេះ (ម. ព. បៀ ន. ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បៀរ» មានន័យដូចម្ដេច ?


បៀរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (មើល​ក្នុង​ពាក្យ ប៊ីយែរ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បៀម» មានន័យដូចម្ដេច ?


បៀម


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដាក់​អ្វី​ៗ​ក្នុង​មាត់ បិទ​មាត់​មិន​លេប​មិន​ខ្ជាក់ ។
ឧទាហរណ៍៖ បៀមស្លា, បៀមបារី, បៀមទឹកថ្នាំ ។ បៀមទឹក ដែលជាំទឹកសើមរលរ : ឈើបៀមទឹក ។

                  បៀមពាក្យបៀមសេចក្ដី លាក់ពាក្យលាក់សេចក្តីទុកមិនបញ្ចេញឲ្យអ្នកដទៃដឹង ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បៀតសៀត» មានន័យដូចម្ដេច ?


បៀតសៀត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា អែបបំបាំង, សៀតស៊ក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បៀតបៀន» មានន័យដូចម្ដេច ?


បៀតបៀន


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជ្រៀត​បៀត យាយី ធ្វើ​ទុក្ខ​ធ្វើ​អ្នក​ដទៃ​ឲ្យ​បាន​សេចក្ដី​ក្ដៅ​ក្រហាយ។
ឧទាហរណ៍៖ កុំ​បៀតបៀន​គេ…។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

សេដ្ឋកិច្ចក្នុងខេត្តព្រៃវែង (Prey Veng is a Province of Cambodia)

រាល់​ឆ្នាំ​ខេត្ត​ព្រៃ​វែង​​ទទួល​ដី​ភក់​​ដែល​ទន្លេ ស្ទឹង និង ព្រែក​មួយ​ចំនួន​នាំ​យក​មក​ចាក់​ក្នុង​ស្រែ​ចម្ការ​​នានា​​នៅ​ក្នុង​រដូវ​វស្សា ដូច្នោះ​ហើយ​ទើប​ធ្វើ​ឲ្យ​​​តំបន់​នេះ​មាន​ជីជាតិ​ល្អ​ងាយ​ស្រួល​​ដាំដុះ​​ស្រូវ​និង​ដំណាំ​ផ្សេងៗ​​នៅ​ក្នុង​វិស័យ​កសិកម្ម និង ប្រមូល​ជលផល​​ផ្សេងៗ ។ ខេត្ត​នេះ​ត្រូវ​បាន​​​ទទួល​ស្គាល់​ជាទូទៅ​ថា​ជា​ “ខ្សែ​ក្រវាត់​បៃតង​​ធំ” នៃ​ប្រទេស​កម្ពុជា ។ ធញ្ញជាតិ​សំខាន់​ជាង​គេ​របស់​ខេត្ត​ព្រៃ​វែង​គឺ​ស្រូវ ដែល​ខេត្ត​នេះ​ចូលរួម​ចំនួន ១០ ភាគរយ​នៃ​ផលិតផល​ស្រូវ​សរុប​របស់​ប្រទេស ។ លើស​ពី​នោះ​ទៀត​ ប្រជាកសិករ​នៅ​ក្នុង​ខេត្ត​ព្រៃវែង​ក៏​​ប្រមូល​ផល​​​ថ្នាំ​ជក់ សណ្តែក​បាយ ស្ករ​អំពៅ ស្ករ​ត្នោត ដំឡូង​ឈើ (ដំឡូង​មី ឬ ដំឡូង​បារាំង) ល្ង និង ផ្លែ​ឈើ​ច្រើន​ប្រភេទ​ទៀត ដូច​ជា​ ដូង ស្វាយ ស្វាយ​ចន្ទី ។ កាលពី​អតីតកាល ដើម​កៅស៊ូ​ក៏​បាន​ដើរ​តួ​សំខាន់​ផង​ដែរ​នៅ​ក្នុង​សេដ្ឋកិច្ច​នៃ​ខេត្ត​នេះ ក៏​ប៉ុន្តែ​ចម្ការ​កៅស៊ូ​ត្រូវ​បាន​បោះបង់​ចោល​នៅ​ក្នុង​សម័យ​សង្គ្រាម​​​បង្ហូរ​ឈាម​ជាច្រើន​ទសវត្ស​កន្លង​ទៅ៕ ផ្សារ​សំខាន់ៗ​នានា​នៅ​ក្នុង​ខេត្ត​ព្រៃវែង​មាន​ដូច​ជា ៖

  1. កញ្ជ្រៀច
  2. កន្ទួត
  3. កអណ្ដើក
  4. កំចាយមារ
  5. ផ្សារកំពង់ពពិល
  6. កំពង់ត្របែក
  7. កំពង់សិង្ហ
  8. ក្របៅ
  9. ច្រេះ
  10. ជើងទឹក
  11. ឈើកាច់
  12. ទ្រា
  13. បន្ទាយចក្រី
  14. បាភ្នំ
  15. បេងបុរី
  16. ពាមុន្ទារ
  17. ព្រៃវែង
  18. ភូមិរោង
  19. មេសាង
  20. ល្វា
  21. សាលាឃុំ
  22. ស្នាយពល
  23. ស្នេហ៍
  24. ស្វាយសុខា
  25. ស្វាយអន្ទរ
  26. ស្វាយអាង៉ោង
  27. អ្នកលឿង
  28. អ្នកលឿងក្រោម

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តព្រៃវែង

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បៀត !» មានន័យដូចម្ដេច ?


បៀត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពាក្យ​អ្នក​បរ​រទេះ​ស្រែក​បង្គាប់​គោ​ឲ្យ​ងាក​អែប​ទៅ​ម្ខាង​ៗ។
ឧទាហរណ៍៖ បៀត ! អា​ពាល !


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តំបន់ទេសចរណ៍ក្នុងខេត្តព្រៃវែង (Prey Veng is a Province of Cambodia)

ខេត្ត​ព្រៃវែង​មាន​​តំបន់​​​ទេសចរណ៍​វប្បធម៌​ តំបន់​ទេសចរណ៍​ធម្មជាតិ និង តំបន់​ទេសចរណ៍​​កែច្នៃ មួយ​ចំនួន​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ក្នុង​ស្រុក ភ្ញៀវ​មក​ពី​ខេត្ត​ក្រុង​ផ្សេងៗ​ និង ភ្ញៀវ​​ទេសចរណ៍​បរទេស ។ ខាង​ក្រោម​នេះ​គឺ​ជា​តំបន់​ទេសចរណ៍ដែល​​​ទេសចរ​​ជាតិ​ និង ​អន្តរជាតិ​​អាច​មក​​​ទស្សនា​​កំសាន្តបាន​ ៖

  1. រមណីយដ្ឋាន​នគរភ្នំ​ : រមណីយដ្ឋាន​គំរូ​ស្ថិត​នៅ​ក្នុង​ស្រុក​បាភ្នំ​ គឺ​ជា​រមណីយដ្ឋាន​​​មួយដែល​មាន​​​​ទេសចរ​ជា​ច្រើន​​​​​មក​ពី​តំបន់​​ផ្សេងៗ​ជួបជុំគ្នា​ដើម្បី​ប្រារព្ធ​ធ្វើ​ពិធី​សាសនា​តាម​លទ្ធិព្រាហ្មណ៍​​មួយ គឺ បុណ្យ​ឡើងអ្នកតាមេសរ ដែល​មាន​រយៈពេល ៣ ថ្ងៃ ។ ប្រជាជន​តែង​ប្រារព្ធ​ធ្វើ​បុណ្យ​ឡើង អ្នកតាមេសរ រៀងរាល់ឆ្នាំ ព្រោះ​ពិធី​នេះ​​គឺ​ជា​ទំនៀមទម្លាប់​មាន​តាំងពី​បុរាណ ។ ប្រជាជន​ខ្មែរ​​តែង​នាំគ្នា​ប្រារព្ធធ្វើ​ពិធី​នេះ​​ដើម្បី​រំលឹក​​គុណបុព្វបុរស ដើម្បី​សុំ​សេចក្ដីសុខ​ សុំទឹកភ្លៀង និង ជាពិសេស​ដើម្បី​សុំ​​អ្នកតា​មេសរ​​ជួយការពារ​​​សុវត្ថិភាព​ និង សន្តិសុខ​ជូន​​ប្រជាជន ។
  2. ប្រាសាទ​ព្រះ​វិហារច័ន្ទ : ស្ថិត​នៅ​ក្នុង​ស្រុក​បាភ្នំ ។
  3. ទំនប់​ស្នេហ៍ : ស្ថិត​នៅ​ក្នុង​ស្រុក​បាភ្នំ​ ប៉ុន្តែ​ទី​នេះ​មិនទាន់​​មាន​ការ​​​រៀប​ចំ​កែ​ច្នៃ​ឲ្យ​ក្លាយ​ទៅ​ជា​រមណីស្ថាន​គួរ​ជា​ទី​ទាក់ចិត្ត​នៅ​ឡើយ​ទេ ។
  4. មជ្ឈមណ្ឌល​ភ្ញាស់​កូន​ត្រីពូជ​ភូមិ​បាទី : ឃុំ​ពាមរក៍​ ស្រុក​ពាមរក៍ ។
  5. ​បូជនីយដ្ឋាន​បារាយ​អណ្តែត​ : ភូមិ​បារាយណ៍​អណ្តែត​ ឃុំ​បារាយណ៍ ស្រុក​កំពង់​លាវ ។
  6. វាល​ចុង​ប៉ម : ភូមិ​លេខ​១ សង្កាត់​កំពង់លាវ ក្រុងព្រៃវែង។
  7. ប្រាសាទព្រៃដើមស្រុក : ឃុំ​ព្រៃ​ទទឹង ឃុំ​ព្រៃ​ចង្ក្រាន ស្រុក​ស៊ីធរ​កណ្តាល ។
  8. ទូកងវែងជាងគេលើលោក។
  9. កន្លែងមើលសត្វស្លាបបឹងស្នេហ៍៕

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តព្រៃវែង

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បៀត» មានន័យដូចម្ដេច ?


បៀត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា អែប​ប្រប នែប​ជិត។

ឧទាហរណ៍៖ ឈរ​បៀត​គ្នា ដាក់​បៀត​គ្នា។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា អែប​ប្រប នែប​ជិត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បៀក» មានន័យដូចម្ដេច ?


បៀក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឆ្កឹះ​ឬ​កេវ​វត្ថុ​ជ្រាយ​លាប​កៀរ​ឲ្យ​ជាប់​ឲ្យ​ដិត។
ឧទាហរណ៍៖ បៀក​ម្លូឬ បៀក​ស្លា គឺ​ឆ្កឹះ​កំបោរ​ផ្ដិត​កៀរ​ឲ្យ​ជាប់​នឹង​ស្លឹក​ម្លូ​ហើយ​មូរ​ឬ​បត់ សម្រាប់​ទំពា​ផ្សំ​ជាមួយ​នឹង​ស្លា; បៀក​ថ្នាំ គឺ​ឆ្កឹះ​ថ្នាំ​ជ្រាយ​លាប​អណ្ដាត​ជាដើម​ដើម្បី​ឲ្យ​សះ​ជា​រោគ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

បំណែងចែករដ្ឋបាលក្នុងខេត្តព្រៃវែង (Prey Veng is a Province of Cambodia)

ខេត្ត​នេះ​ត្រូវ​បានបែង​ចែកជា​ ក្រុង ចំនួន ១ និង ស្រុកចំនួន ១២ ក្នុងនោះ រួមមាន ១១៦ ឃុំ ១១៣៩ភូមិ៖ ខេត្តព្រៃវែង ស្ថិតនៅ ប្រទេសកម្ពុជា មាន ស្រុក÷

ខេត្តព្រៃវែង
លេខកូដឃុំ ឈ្មោះស្រុក-ក្រុងជាអក្សរខ្មែរ ឈ្មោះស្រុក-ក្រុងជាអក្សរឡាតាំង ចំនួនឃុំ-សង្កាត់
១៤០១ ស្រុកបាភ្នំ Ba Phnum​ District
១៤០២ ស្រុកកំចាយមារ Kamchay Mear District
១៤០៣ ស្រុកកំពង់ត្របែក Kampong Trabaek District ១៣
១៤០៤ ស្រុកកញ្ជ្រៀច Kanhchriech District
១៤០៥ ស្រុកមេសាង Me Sang District
១៤០៦ ស្រុកពាមជរ Peam Chor District ១០
១៤០៧ ស្រុកពាមរ​ក៍ Peam Ro District
១៤០៨ ស្រុកពារាំង Pea Reang District
១៤០៩ ស្រុកព្រះស្ដេច Preah Sdach District ១១
១៤១០ ស្រុកព្រៃវែង Prey Veng Municipalitya
១៤១១ ស្រុកពោធិ៍រៀង Pur Rieng District
១៤១២ ស្រុកស៊ីធរកណ្ដាល Sithor Kandal District ១១
១៤១៣ ស្រុកស្វាយអន្ទរ Svay Antor District ១១

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តព្រៃវែង

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បៀ» មានន័យដូចម្ដេច ?


បៀ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ខ្យង​សមុទ្ទ​ពួក​មួយ មាន​តូច​មាន​ធំ សំបក​ក្រាស់​រឹង​រលោង ទ្រង់ទ្រាយ​ជម​ក្រឡូម ខាង​ពោះ​ច្រហ​មាន​របាក់​ជា​ជួរ​ទាំង​ពីរ​ខាង សណ្ឋាន​ជា​ធ្មេញ។ ក្នុង​សម័យ​បុរាណ​រាជ្យ​ពី​ព្រេង​នាយ មាន​អនុញ្ញាត​ឲ្យ​ប្រើ​បៀ​ចាយ​ជា​តម្លៃ​លក់​ទំនិញ​ជា​ជំនួស​ប្រាក់ ព្រោះ​ហេតុ​នោះ​ទើប​មាន​ពាក្យ​ហៅ​ថា បៀ​លៀង បៀវត្ស ជាប់​មក​ដល់​សព្វ​ថ្ងៃ​នេះ។
ឈ្មោះ​ល្បែង​ស៊ី​សង មាន ២ យ៉ាង​គឺ បៀ​ក្រដាស បៀ​ភ្លុក។

                     ថ្លុក​ដែល​គេ​ទប់​នៅ​មាត់​ទឹក​ក្នុង​បឹង​រំហាច​និង​ស្រែ​ជម្រៅ​ជាដើម ដោយ​ពូន​ដី​បង្កុង​ជា​ភ្លឺ​ខ្ពស់ ទុក​រង្វះ​តូច​ជា​ផ្លូវ ដាក់​សម្រាស់​ពេញ​ខាង​ក្នុង សម្រាប់​បញ្ឆោត​ឲ្យ​ត្រី​ធំ​ៗ​ចូល​ជ្រក​ចាំ​ជា​កន្លែង គេ​ទប់​រង្វះ​បាច​ទឹក​ចេញ ហើយ​ចាប់​ត្រី​នៅ​ពេល​គេ​ត្រូវ​ការ
ឧទាហរណ៍៖ ទប់​បៀ បាប​បៀ ត្រី​បៀ។ បៀ​បញ្ឆោត បៀ​សម្រាប់​បញ្ឆោត​ត្រី​ស៊ី​សំ​ក្នុង​ពេល​យប់… (អ្នក​ស្រុក​ខ្លះ​ហៅ​ថា ដៀ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

ចំនួនប្រជាជនក្នុងខេត្តព្រៃវែង (Prey Veng is a Province of Cambodia)

ចំនួន​ប្រជាជនសរុបគឺ ១ ០២៥ ៣៣១ ឬ ៧,៦៤% នៃចំនួនប្រជាជនសរុប​នៃ​ប្រទេស​កម្ពុជា ១៣ ៤១៣ ៨៩២ នាក់ (២០០១, ទិន្នន័យខេត្ត) ជាមួយនឹងកំនើន​ប្រជាជន ចំនួន ២,៤០%, ដែលក្នុងនោះ ៤៨៣ ៧៥៩ នាក់ ឬ ៤៧,១៨% ជាបុរស និង ៥៤១ ៥៧២ នាក់ ឬ៥២,៨២% ជានារីភេទ ។ នៅក្នុង​ចំនួន​ខាង​លើ​នេះដែរ ៨២៥ ៨១៨ នាក់ ឬ ៨០,៥៤% ជាកសិករ, ១៤០ ៦៨៥នាក់ ឬ ១៣,៧២% ជា​អ្នករកត្រី, ៤៤ ៥៦១ នាក់ ឬ ៤,៣៥% ជាអ្នកជួញ, ១៤ ២៦៧ នាក់ ឬ១,៣៩% ជា អ្នកធ្វើការ រាជការ។

ដង់ស៊ីតេជា​មធ្យម​នៃ​ខេត្ត​នេះ គឺ ២០៩,៩៨ នាក់ ក្នុងមួយគីឡូម៉ែតការ៉េ ។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តព្រៃវែង

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បឿន» មានន័យដូចម្ដេច ?


បឿន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ត្រឹប ប្រជុំ​តិណ​ជាតិ​ផ្សេង​ៗ មាន​ត្រាវ ត្រកៀត កំប្លោក ជាដើម ដែល​ដុះ​ក្រាស់​ចង្អៀត​តាន់តាប់​លើ​មមោក អណ្ដែត​លើ​ទឹក​ក្នុង​បឹង​ឬ​ក្នុង​ស្រះ​ធំ​ៗ អាច​ដើរ​ជាន់​លើ​បាន​មិន​ផុង​មិន​ធ្លុះ។
ឧទាហរណ៍៖ ដើរ​លើ​បឿន ត្រី​ជ្រក​នៅ​ក្រោម​បឿន (ម. ព. ត្រឹប ផង)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បើ​ពុំ​នោះ» មានន័យដូចម្ដេច ?


បើ​ពុំ​នោះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា និបាត​ប្រាប់​សេចក្ដី​កំណត់​ផ្សេង​ដោយ​ឡែក​ក្នុង​ប្រយោគ​នីមួយៗ មាន​ន័យ​ថា បើ​ពុំ​ដូច្នោះ​ទេ បើ​ពុំ​បាន​យ៉ាង​នោះ បើ​ពុំ​ធ្វើ​ដូច្នោះ។ និបាត​នេះ​ប្រើ​ក្នុង​សេចក្ដី​នៃ​សង្កាត់​ខាង​ក្រោយ។
ឧទាហរណ៍៖ អ្នក​ជំពាក់​ប្រាក់​ខ្ញុំ ហើយ​ត្រូវ​សង​ប្រាក់​ខ្ញុំ​វិញ បើ​ពុំ​នោះ​ទេ​ត្រូវ​រក​របស់​អ្វី​មក​សង​ជំនួស​វិញ​ក៏​បាន។ ចូរ​ធ្វើ​តាម​ខ្ញុំ​ប្រាប់ បើ​ពុំ​នោះ អ្នក​នឹង​ត្រូវ​ទទួល​ទណ្ឌកម្ម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បើសសមុទ្រ, ជ្រៃសមុទ្រ» មានន័យដូចម្ដេច ?


បើសសមុទ្រ, ជ្រៃសមុទ្រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សមួយប្រភេទ កំពស់ ២-៥ម​ ដុះតាមមាត់សមុទ្រលើដីមានថ្ម នៃប្រទេសក្តៅសកលលោក។ គេនិយមដាំដើមនេះជាលំអ ដោយសារជារុក្ខជាតិមានស្លឹកច្រើន និងផ្កាលឿងធំៗ ហើយជាដើមអោយម្លប់ផង។ នៅក្នុងប្រទេសកម្ពុជាគេដាំតាមវិថីនានា និង​ សួនសាធារណៈ នៅភ្នំពេញ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

សង្ខេបពីខេត្តព្រៃវែង (Prey Veng is a Province of Cambodia)

ផ្ទៃដី​សរុបគឺ ប្រហែល ៤៨៨៣ គម² ដែលស្មើទៅនិង ២,៧០% នៃផ្ទៃដីសរុប​នៃ​ប្រទេស​កម្ពុជា (១៨១ ០៣៥ គម²), ដែល​ក្នុងនោះ ៤៤៥,១៨ គម² ឬ ៩,១២% ជាផ្ទៃដី ដែលប្រជាជន បានតាំងទី​លំនៅ, ៣១០០ គម² ឬ ៦៣,៤៩% ជាដី សំរាប់កសិកម្ម, ១៩៤,៦១ គម² ឬ ៣,៩៩% ជាផ្ទៃនៃ​តំបន់ ព្រៃឈើ, ១០៨២,៨៦ គម² ឬ ២២,១៨% ជា​ដី សាធារណៈ, ហេដ្ឋារចនាសម្ព័ន និង ធារាសាស្រ្ត, និង នៅសល់ ៦០,៣៥ គម² ឬ១,២៤% ជា ដី មិនត្រូវបានប្រើប្រាស់ ។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តព្រៃវែង

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បើស» មានន័យដូចម្ដេច ?


បើស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លិព្រឹក្ស ឬគុម្ពព្រឹក្ស កំពស់ ២ – ៧ ម ដុះក្នុងព្រៃល្បោះ នៃទ្វីបអាស៊ី គេដាំជាលំអក្នុងសួន ។ ឈ្មោះថា “ដើមឆ្ជុកដប” សម្រាប់ធ្វើកំសួលសន្ទូច ឬធ្វើក្រដាសធុនអាក្រក់ ឬមួយសង់ទូកតូចៗ ។ គេស្ងោរស្លឹកលាងដំបៅផ្សេងៗ ។ ស្លឹកអាចធ្វើថ្នាំបញ្ចុះបាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បើក​ឱកាស​ឲ្យ» មានន័យដូចម្ដេច ?


បើក​ឱកាស​ឲ្យ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បើក​ផ្លូវ​ឬ​ទំនង​ឲ្យ, អនុញ្ញាត​ឲ្យ; បើក​កន្លែង​ឲ្យ, ឲ្យ​វេលា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បើក» មានន័យដូចម្ដេច ?


បើក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទីទៃពីបិទ, ពីគ្រប, ខ្ទប់, រាំង គឺធ្វើឲ្យច្រហ, ឲ្យមានផ្លូវ មានទំនង; ព្រមឲ្យ; ចេញចាយ; បញ្ចេញ; បណ្ដោយតាម : បើកទ្វារ, បើកផ្លូវ, បើករបង, បើកប្រាក់ . . . ។ បើកកប៉ាល់ ឬ បើករថយន្ដ ធ្វើម៉ាស៊ីនកប៉ាល់ឬរថយន្តឲ្យដើរ កាន់ចង្កូតតម្រង់ឲ្យលឿនទៅតាមគន្លងតាមផ្លូវ ។ បើកក្ដោង លើកក្ដោងឲ្យជក់ខ្យល់ទាញនាំនាវាឲ្យលឿនទៅ ។ បើកដាក់ បើកប្រាក់ឬរបស់អ្វីៗដាក់ឲ្យប្រើមានកំណត់ឬក៏បើកចេញហើយដាក់ចូលមានកំណត់ ។ បើកដៃ បណ្ដោយឲ្យ… តាមត្រូវការ ។ បើកទឹក ទម្លាយផ្លូវឲ្យទឹកហូរ ។ បើកទូក ឬ បើកល្វែង ពង្រីកទូកឬល្វែងឲ្យរីកធំជាងពីមុន ។ បើកព្រះនេត្រ គូរឬឆ្លាក់សម្រេចឲ្យកើតបានជាភ្នែកទេវរូបឬជាព្រះនេត្រព្រះពុទ្ធរូប (មុខការសម្រាប់ជាងគំនូរឬជាងឆ្លាក់រូប) ។ បើកភ្នែក ព. ប្រ. យល់ជាក់ច្បាស់ ព្រមទាំងភ្ញាក់ខ្លួនប្រែគំនិត, មិនងងឹតដូចពីដើម ហាក់ដូចគេបើកភ្នែកមើលឃើញច្បាស់ ។ បើកឱកាស បើកវេលាទំនេរឲ្យ ។ បើកអំណាច បើកឲ្យធ្វើតាមអំណាចច្បាប់ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បើ» មានន័យដូចម្ដេច ?


បើ


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ប្រសិន ប្រសិន​ណា​បើ ប្រសិន​ណា (ពាក្យ​ស្មាន) ។
ឧទាហរណ៍៖ បើ​មិន​ចេះ​ទេ កុំ​ធ្វើ​ចេះ; បើ​មិន​ចង់​ទេ កុំ​ទៅ; ចោរ​នុ៎ះ​ក្លាហាន​ណាស់ បើ​ឈ្មោះ​ណា​ចាប់​បាន រាជការ​នឹង​ឲ្យ​រង្វាន់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បួស» មានន័យដូចម្ដេច ?


បួស


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចូល​កាន់​ភេទ​ជា​សមណៈ​តាម​ច្បាប់​សាសនា​ឬ​តាម​លទ្ធិ​ណា​មួយ ។
ឧទាហរណ៍៖ បួស​សាមណេរ ឬ បួស​នេន; បួស​ភិក្ខុ; បួស​ជា​តាបស។ល។ អ្នក​បួស គឺ​អ្នក​ដែល​កំពុង​ទ្រទ្រង់​ភេទ​ជា​សមណៈ អ្នក​ទ្រទ្រង់​ផ្នួស (ទីទៃ​ពី​គ្រហស្ថ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តំបន់ទេសចរណ៍ក្នុងខេត្តពោធិ៍សាត់ (Pursat is a Province of Cambodia)

  • ​បូជនីយដ្ឋាន​អ្នកតា​ឃ្លាំងមឿង៖ ​បូជនីយដ្ឋាន​អ្នកតា​ឃ្លាំងមឿងជាបូជនីដ្ឋាន​ប្រវត្តិសាស្ត្រ​​និង​ជាទី​សក្ការបូជា​របស់​ប្រជាជន​ខ្មែរ ស្ថិត​ត​នៅ​ចម្ងាយ​៦​គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ ក្នុង​ឃុំ​ស្នាម​ព្រះ ស្រុកបាកាន​។ ទី​នេះ​ជា​តំបន់​ប្រវត្ដិសាស្ដ្រ​មួយ​យ៉ាង​សំខាន់ ជា​តំបន់​ដែល​រំលឹក​ឡើង​វិញ​ចំពោះ​វីរភាពអង់អាច​ក្លាហាន ហ៊ាន​បូជាជីវិត​របស់​បុព្វបុរស​ខ្មែរ​យើង ក្នុង​បុព្វហេតុ​ការពារ​ទឹកដី មាតុភូមិ ពី​ពួក​ចោរ​ឈ្លានពាន​។
  • ​តំបន់​បាក់​ត្រា៖ ​តំបន់​បាក់​ត្រា​ជា​រមណីយដ្ឋាន​ធម្មជាតិ មាន​ចម្ងាយ​១៦​គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ​តាម​ផ្លូវ​លេខ៥៦​។ រមណីយដ្ឋាន​​នេះ​មានកូនភ្នំ មានព្រៃ មាន​ទឹកអូរ​ធម្មជាតិ ដែល​មាន​ទឹកជា​ប្រចាំ និង​សម្បូរ​ដោយ​រុក្ខជាតិ​ហូប​ផ្លែ​ព្រៃ​ដូច​ជា គុយ សិរមាន់ ជាដើម​។
  • ភ្នំ​បា​ឃ្នះ៖ ភ្នំ​បា​ឃ្នះ​ជា​រមណីយដ្ឋាន​វប្បធម៌ និង ធម្មជាតិ មាន​ទីតាំងស្ថិត​​នៅ ​ភូមិ​ត្នោត​ជុំ ឃុំ​ត្នោត​ជុំ ស្រុក​ក្រគរ ចម្ងាយ​២០​គីឡូម៉ែត្រ ពី​ទីរួមខេត្ដ តាម​ផ្លូវជាតិ​លេខ​៥
  • កំពង់ហ្លួង៖ កំពង់ហ្លួង​មាន​ទីតាំង​ស្ថិត​នៅ​​លើ​ផ្ទៃ​បឹង​ទន្លេសាប ក្នុង ​ឃុំកំពង់ហ្លួង ស្រុក​ក្រគរ ចម្ងាយ​៣៥​គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ​។ តំបន់​នេះ​មាន​ជ្រោយ​ខ្សាច់​ដែល​ជា​ទី​សំរាប់​ងូត​ទឹក​លេង​កំសាន្ត​នៅ​រដូវ​ប្រាំង​នៃ​ផ្ទៃ​បឹង​ទន្លេ​សាប។ ចំណែក​នៅ​រដូវ​វស្សា​វិញ ជា​ពិសេស​ពេល​បុណ្យភ្ជុំបិណ្ឌ គេ​ឃើញ​មាន​ប្រជាជន​នាំ​គ្នា​លេងល្បែង​កំសាន្តចោល​ទឹកល័ក្ខ​ដាក់គ្នាលើ​ផ្ទៃ​បឹង​ទន្លេសាប។
  • កំពែង៖ កំពែង​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ព្រ​ងិ​ល ឃុំ​ព្រ​ងិ​ល ស្រុក​ក្រ​វ៉ា​ញ ចម្ងាយ​២០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ​។
  • ភ្នំ​ដាក់​ព្រះ៖ ភ្នំ​ដាក់​ព្រះ​មាន​ចម្ងាយ​១០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ ក្នុងភូមិ​រលាប ][ឃុំ​រលាប]] ស្រុក​ពោធិ៍សាត់​។
  • ​កោះ​សំពៅ​មាស៖ ​កោះ​សំពៅ​មាសមានទីតាំង​ស្ថិតនៅ​ចំ​ពីមុខ​សាលាខេត្ដ​ពោធិ៍សាត់ មាន​ផ្ទៃ​ប្រមាណ​ជាង ២​ហិច​តា​។
  • ព្រះ​ធាតុ៖ ព្រះ​ធាតុ​មាន​ទីតាំង​ស្ថិត​​នៅ​ភូមិ​ស្រែ​ស្ដុក ឃុំ​ស្រែ​ស្ដុក ស្រុក​កណ្ដៀង ចម្ងាយ​ប្រមាណ​២០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ​។
  • រមណីយដ្ឋានធម្មជាតិច្រកល្អៀង៖ មានទីតាំងស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តតពោធិ៍សាត់
  • ទឹកធ្លាក់ថ្មដារតូច ស្ថិតនៅភ្នំ1500 ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់
  • ល្បាយកំរោញ: មានចម្ងាយប្រមាណ ៥៣គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ៥៥ ដល់ភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ រួចបត់ចូលតាមផ្លូវគ្រួសក្រហមចម្ងាយ៧៥០ម៉ែត្រ
  • បឹងព្រះពន្លៃ: តំបន់នេះគឺជាតំបន់ដែរមានហ្វូងសត្វកុករាបពាន់ក្បាល ដែរអ្នកទេសចរអាចទស្សនាបានដែរស្ថិត នៅបឹងព្រះពន្លៃ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់
  • ភ្នំទំព័រ: មានកម្ពស់១៥៥១ ម៉ែត្រជាភ្នំខ្ពស់ជាងគេលំដាប់ទី៣នៅកម្ពុជាបន្ទាប់ពីភ្នំឱរ៉ាល់ និងភ្នំសំកុសស្ថិតនៅភូមិទំព័រ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ (អ្នកស្រុកមួយចំនួនហៅថាភ្នំសំព័រ)

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តពោធិ៍សាត់

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បួល» មានន័យដូចម្ដេច ?


បួល


?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​បរិវារ​សម្រាប់​និយាយ​ផ្សំ​ជាមួយ​នឹង​ពាក្យ ស្រួល ថា ស្រួល​បួល គឺ​ស្រួល​ឥត​ទាស់ ឥត​ឆ្គង ល្អ​ប្រពៃ។
ឧទាហរណ៍៖ កាន់​កែវ​ឲ្យ​ស្រួល​បួល​ប្រយ័ត្ន​ធ្លាក់​បែក !។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

រដ្ឋបាលខេត្តក្នុងខេត្តពោធិ៍សាត់ (Pursat is a Province of Cambodia)

ខេត្តពោធិ៍សាត់ ជាដែនរដ្ឋបាលស្ថិតនៅ ប្រទេសកម្ពុជា មាន ៥ស្រុក ១ក្រុង ៤០ឃុំ ១០សង្កាត់ និង ភូមិ÷

កូដស្រុក ស្រុក ជាអក្សរឡាតាំង ឃុំ សង្កាត់ ភូមិ
១៥០១ បាកាន Bakan District ១០ ១៥៣
១៥០២ កណ្តៀង Kandieng District ១១០
១៥០៣ ក្រគរ Krakor District ១១ ១០៥
១៥០៤ ភ្នំក្រវាញ Phnom Kravanh District ៥៧
១៥០៥ ក្រុងពោធិ៍សាត់ Pursat Municipality ៦៦
១៥០៦ វាលវែង Veal Veaeng District ២០
១៥០៧ តាលោសែនជ័យ Talo Sen Chy District
  • បើគ្រាន់តែចូលមកកែអត្ថបទនេះហើយបំផ្លាញ កូដ និងលុបកូដចេញសូមយកពេលវេលាដ៏ថោកទាបអ្នកទៅធ្វើរឿងអត់ប្រយោជន៍របស់អ្នកចុះ

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តពោធិ៍សាត់

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បួរ» មានន័យដូចម្ដេច ?


បួរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ថែប​ធ្វើ​ដោយ​មែក​ឈើ​ទាំង​ស្លឹក សម្រាប់​ឲ្យ​ដង្កូវ​នាង​តោង​វារ​ព័ទ្ធ​សំបុក (ហៅ​តាម​ទម្លាប់​ស្រុក អ្នក​ស្រុក​ខ្លះ​ហៅ ថែប​នាង)។
សរីរាវយវៈរបស់សត្វពួកខ្លះ មានគោជាដើមនៅត្រង់ក្រោម-ក មានសណ្ឋានយារចុះស្រដៀងនឹងផ្លិតឃ្មុំ

ឧទាហរណ៍៖ បួរគោ ។

                  ឈ្មោះក្បាច់ឬកម្រង មានសណ្ឋានស្រដៀងនឹងបួរដាក់ស៊ែមសំយុងជាលំអដោយឡែក ។
ឧទាហរណ៍៖ ក្បាច់បួរ, ដាក់បួរស៊ែម ។ ស. ប្វ័ អ. ថ. បួ ( ឥត រ ) “ឈូក” ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

ប្រវត្តិក្នុងខេត្តពោធិ៍សាត់ (Pursat is a Province of Cambodia)

តាម​ពាក្យ​ពី​ព្រេងនាយ​ដំណាល​ថា មាន​ដើម​ពោធិ៍​មួយ​ដើម​រសាត់​ច្រាស​ទឹក​ដ៏​ប្លែក​អស្ចារ្យ ឃើញ​ដូច្នេះ​អ្នក​ស្រុក​ក៏​នាំ​គ្នា​យក​ខ្សែ​ពួរ​ទៅ​ទាក់​ចង​តែ​មិន​ជាប់ ហើយ​បន្ត​រសាត់​ដល់​កន្លែង​មួយ​ត្រង់​ខាង​មុខ​ទី​ប្រាសាទ​ព្រះខ័ន។ រសាត់​មក​ដល់​ទី​នេះ ព្រះសង្ឃ និង​អ្នក​ស្រុក បាន​រៀបចំ​គ្រឿង​ពលីការ​បូជា​ទៀន ធូប ផ្កាភ្ញី ដោយ​អធិដ្ឋាន​បួង​សួង​សុំ​យាង​ដើម​ពោធិ៍ ដើម្បី​ប្រតិដ្ឋាន​ដាំ​ទុក​នៅ​ទីតាំង​នោះ។

ព្រះសង្ឃ​បាន​យក​ខ្សែ​អំបោះ ៧​សរសៃ​ទៅ​ចង​ដើម​ពោធិ៍​ រួច​ប្រគំភ្លេង​ពិណពាទ្យ​ថ្វាយ​ដើម​ពោធិ៍ ស្រាប់​តែ​ដើម​ពោធិ៍​នោះ ត្រូវ​បាន​អ្នក​ស្រុក​អូស​តាម​ជម្រាល​ដី​ឡើង​ច្រាំង​ខាង​កើត​ប្រាសាទ​ព្រះខ័ន បាន​ដោយ​ងាយ។ អ្នក​ស្រុក​ក៏​ស្រែក​អឺងកង​ឡើង​ថា “បានការ…បានការ” ហើយ​ទួល​នេះ​បាន​ជាប់​ឈ្មោះ “ទួល​បានការ” ត​រៀង​មក ដែល​បច្ចុប្បន្ន​ទួល​នេះ ឋិត​នៅ​ខាង​កើត​វត្ត​បាកាន ក្នុង​ទឹកដី​ស្រុក​បាកាន។

ដោយសារ​ប្រាសាទ​ព្រះខ័ន មាន​បារមី​ខ្លាំង​ពូកែ និង​បួងសួង​សុំ​កំណប់​ទ្រព្យ​អ្វី​បាន​នោះ ដំណឹង​បាន​លេច​ឮ​ដល់​កងទ័ព​សៀម ដែល​នៅ​ក្បែរ​ព្រំដែន​ស្វាយដូនកែវ និង​ចង់​មក​ជីក​យក​វត្ថុ​មាន​តម្លៃ​ទាំង​នោះ។ អ្នកស្រុក និង​ព្រះសង្ឃ​ក៏​នាំ​គ្នា​លើក​ដី​ពូន​លុប​ប្រាសាទ ក្នុង​បំណង​លាក់​ទុក​អាថ៌កំបាំង​ដោយ​យក​ដើម​ពោធិ៍​ទៅ​ដាំ​លើ​ចំហៀង​កូន​ភ្នំ និង​ប្ដូរ​ឈ្មោះ​មក​ជា “បាកាន” វិញ ដែល​បច្ចុប្បន្ន​គេ​ហៅ​ថា ស្រុក​បាកាន។

ក្រៅ​ពី​ខ្លឹមសារ​ដក​ស្រង់​ចេញ​ពី​សៀវភៅ​កម្ពុជសុរិយា​ឆ្នាំ​២០០៣ ត្រង់​ទំព័រ ៦២​នេះ នៅ​ក្នុង​វចនានុក្រម​សម្ដេច​សង្ឃរាជ ជួន ណាត ត្រង់​ទំព័រ ៧៧៩ បញ្ជាក់​ថា ពោធិ៍សាត់ គឺ​ជា​ឈ្មោះ​ខេត្ត​មួយ​ក្នុង​កម្ពុជា​រដ្ឋ នៅ​ជាប់​ខាង​កើត​ខេត្ត​បាត់ដំបង។ តាម​ពាក្យ​ដំណាល​ពី​ព្រេងនាយ​ថា មាន​ដើម​ពោធិ៍​តូច​មួយ​រសាត់​ច្រាស​ទឹក​មក​ជា​អស្ចារ្យ​ប្លែក ហើយ​គេ​បាន​ស្រង់​យក​ទៅ​ដាំ​នៅ​កន្លែង​មួយ។ ដោយ​ហេតុ​ដូច្នេះ ទើប​ឲ្យ​ឈ្មោះ​ភូមិ​ប្រទេស​នោះ​ថា ពោធិ៍សាត់ ព្រោះ​ពាក្យ​ថា រសាត់ និង​សាត់ ជា​ពាក្យ​តែ​មួយ​អាច​ប្រើ​ជួស​គ្នា​បាន។ លុះ​សំណេរ​ជា​យូរ​អង្វែង​មក បាន​ក្លាយ​ជា “ពោធិ៍សាត់” រហូត​ដល់​សព្វថ្ងៃ។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តពោធិ៍សាត់

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

សង្ខេបពីខេត្តពោធិ៍សាត់ (Pursat is a Province of Cambodia)

ខេត្តពោធិ៍សាត់ជាខេត្តមួយនៅភាគខាងលិចនៃប្រទេសកម្ពុជា។ ខេត្តពោធិ៍សាត់មានទីរួមខេត្តនៅ ក្រុងពោធិ៍សាត់។ ខេត្តពោធិ៍សាត់គឺជាខេត្តមួយដែលសិ្ថតនៅក្នុងតំបន់ទនេ្លសាប មានទីតាំងនៅទិសបចិ្ចមនៃប្រទេស។ ខេត្តពោធិ៍សាត់មានប្រជារាស្ត្រ 360,445 នាក់ ក្នុងនោះ ប្រុស 172,890 នាក់ ស្រី 187,555 នាក់ ។ ស្រ្តី 52,0 ភាគរយ នៃប្រជារាស្ត្រ សរុបក្នុងខេត្ត ។

ខេត្តនេះរួមមាន 6ស្រុក 7​ សង្កាត់​ 42 ឃុំ និង 495 ភូមិ ។ ដោយមានការប្រយុទ្ធ ជំរឿនពុំអាចប្រតិបតិខ្ញុំការ បាននៅក្នុងស្រុកមួយគឺ ស្រុកវាលវែង ។ ប្រជារា្រស្តនៅក្នុងខេត្តនេះមាន 3,2 ភាគរយនៃប្រជារា្រស្តទូទាំងប្រទេសកម្ពុជា។ ដង់ស៊ីតេប្រជារា្រស្តរបស់ខេត្ត គឺ28 នាក់ ក្នុងមួយ គីឡូម៉ែត្រ ការ៉េ ទាបជាង ដង់ស៊ីតេថ្នាក់ជាតិដែលមានតែ 64 នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ ។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តពោធិ៍សាត់

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បួន» មានន័យដូចម្ដេច ?


បួន


?ថ្នាក់ពាក្យជា បកតិសំខ្យា
មានន័យថា ចំនួនពីរពីរដង ឬបីលើសមួយ (៤) ។ បួនមុខ អ្វីៗដែលមានមុខបួន
ឧទាហរណ៍៖ ប្រាសាទបួនមុខ ( ប្រាសាទត្រឡែងកែង ) ។ ទន្លេបួនមុខ ទន្លេប្រសប់មុខ, ដូចយ៉ាងទន្លេនៅត្រង់ខាងមុខក្រុងភ្នំពេញ ( ហៅតាមបាលីថា ទន្លេចតុម្មុខ កុំថា ចតុមុខ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បួងសួង» មានន័យដូចម្ដេច ?


បួងសួង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ប្វង ឬ ប្វងស្រួង អ. ថ. បួងសួង) បន់ បន់ស្រន់ សំបូង​សង្រូង; ពោល​ពាក្យ​ប្រកាស​ទេវតា​សំបូងសង្រូង​សូម​ឲ្យ​បាន​សេចក្ដី​សុខ ឬ​សូម​ឲ្យ​បាន​សម្រេច​ប្រយោជន៍​ណា​មួយ​ដែល​ត្រូវ​ការ។
ឧទាហរណ៍៖ បួងសួង​ទេវតា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

ប្រាសាទក្រពុំឈូកក្នុងខេត្តព្រះវិហារ (Preah Vihear is a Province of Cambodia)

ប្រាសាទក្រពុំឈូកមានទីតាំងស្ថិតនៅក្នុងរំដោះ ស្រុករវៀង ខេត្តព្រះវិហារ។ ប្រាសាទនេះមានចំងាយប្រហែល ៤៥គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ។ ប្រាសាទក្រពុំឈូកស្ថិតនៅក្នុងឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ ចំងាយប្រមាណ៤៥គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ។ ប្រាសាទនេះត្រូវបានស្ថាបនាឡើងពីថ្មបាយក្រៀម និងថ្មភក់ ក្នុងសតវត្សទី១០ ដើម្បីឧទ្ទឹសថ្វាយដល់ព្រហ្មមញ្ញសាសនា។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តព្រះវិហារ

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

ប្រាសាទកោះកែរក្នុងខេត្តព្រះវិហារ (Preah Vihear is a Province of Cambodia)

តំបន់រមណីយដ្ឋានប្រាសាទកោះកែរមានទីតាំងស្ថិតនៅភូមិស្រយ៉ង់ជើងឃុំស្រយ៉ង់ ស្រុកគូលែន ដែលស្ថិតនៅជិតព្រំប្រទល់ខេត្តសៀមរាប មានចម្ងាយ៧២គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ។ ក្រុមប្រាសាទកោះកែរមានប្រាសាទព័ទ្ធជុំវិញចំនួន៣៨ប្រាសាទដែលមានចំងាយពីប្រាសាទមួយទៅប្រាសាទមួយពី២ទៅ៥គម។ ប្រាសាទកោះកែរត្រូវបានកសាងកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៤ នៅក្នុងឆ្នាំ៩២១ដល់ ៩៤២ ប្រាសាទនេះស្ថិតនៅ៨០គីឡូម៉ែត្រនៃទិសឥសានអង្គរធំ។ ប្រាសាទនេះមានលក្ខណៈជាប្រាសាទភ្នំមាន៧ថ្នាក់កំពស់៣៥ម។ តំបន់រមណីយដ្ឋានប្រាសាទកោះកែរ ដែលមានឈ្មោះដើមថាឆោគគីតាមរយៈសិលាចារឹកប្រាសាទដំរី។ រមណីយដ្ឋានប្រាសាទកោះកែរមានប្រាសាទជាច្រើននៅក្នុងនោះមានដូចជា ប្រាសាទធំ ប្រាសាទចិន ប្រាសាទដំរី ប្រាសាទលិង្គ ប្រាសាទច្រាប ប្រាសាទក្រចាប់។ល។ តំបន់រមណីយដ្ឋានប្រាសាទកោះកែរជារាជធានីរបស់ព្រះបាទជ័យវរ្ម័នទី៤ បន្ទាប់ពីព្រះអង្គបានផ្លាស់ប្តូររាជធានីពីយសោធរេបុរៈរបស់ព្រះបាទយសោវរ្ម័នទី១។ ភាគច្រើនប្រាសាទនៅក្នុងតំបន់កោះកែរសាងសង់អំពីថ្មភក់។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តព្រះវិហារ

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

ប្រាសាទព្រះខ័ន(កំពង់ស្វាយ) ក្នុងខេត្តព្រះវិហារ (Preah Vihear is a Province of Cambodia)

ប្រាសាទព្រះខ័នកំពង់ស្វាយ(អ្នកស្រុកហៅថា ប្រាសាទបាកាណ)ដែលមានទីតាំងស្ថិតនៅភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី នៅជិតព្រំប្រទល់ខេត្តកំពង់ធំនិងសៀមរាប ស្ថិតនៅភាគនិរតីចំងាយចំនួន១០៥គម ពីទីរួមខេត្ត។ ប្រាសាទបាកានមានក្បូរក្បាច់រចនាប្រហាក់ប្រហែលនឹងប្រាសាទអង្គរវត្តដែរតែកសាងមុនពេលលើករាជធានីទៅអង្គរវត្ត។ ប្រាសាទបាកានមានឈ្មោះដើមហៅថាជ័យស្រីប្រាសាទនេះកសាងដោយព្រះបាទសុរ្យវរ្ម័នទី១ (គស១០០២) លើបូជនីយដ្ឋានចាស់របស់ព្រះបាទយសោវរ្ម័នទី១និងមានបន្ថែមរចនាបថមុខ៤ខ្លះដោយព្រះបាទជ័យវរ្ម័នទី៧មុនពេលឡើងគ្រងរាជនៅអង្គរ (គស១១៨១)ដែលព្រះអង្គបានកសាងប្រាសាទនេះដើម្បីតំកល់អដ្ឋិធាតុញាតិវង្សនិងព្រះបរមគ្រូរបស់ព្រះអង្គ។ ប្រាសាទព្រះខ័នកំពង់ស្វាយស្ថិតនៅលើទីតាំងយុទ្ធសាស្រ្តទ័ពដែលមានលក្ខណពិសេសដូចជាមានទឺកព័ន្ធជុំវិញនិងស្ថិតក្បែរប្រាសាទមានកន្លែងស្លដែកសម្រាប់ធ្វើជាអាវុធទៀតផង។ ប្រាសាទត្រូវបានកសាងដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីបង្ហាញពីការឈ្នះចម្បាំងជាមួយប្រទេសចម្ប៉ាផងដែរ។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តព្រះវិហារ

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

ប្រាសាទព្រះវិហារ (Preah Vihear is a Province of Cambodia)

  • ប្រាសាទព្រះវិហារមានទីតាំងនៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត នៅលើជួរភ្នំដងរែក ជាប់ព្រំប្រទល់អន្តជាតិកម្ពុជានិងប្រទេសថៃ។ ប្រាសាទព្រះវិហារមានចំងាយផ្លូវ ៤០០គមពីភ្នំពេញ តាមផ្លូវជាតិលេខ៦២ និង១៥០គមពីទីរួមខេត្តព្រះវិហារ។ ប្រាសាទព្រះវិហារត្រូវបានកសាងឡើងក្នុងសម័យអង្គរ ដោយព្រះមហាក្សត្រព្រះបាទសូរ្យវរ្ម័នទី១ នៅក្នុងសតវត្សរ៍ទី១១ និងត្រូវបានកសាងដោយព្រះមហាក្សត្រជាច្រើនអង្គរទៀត។ ប្រាសាទព្រះវិហារមានឈ្មោះតាមសិវលិង្គនៅក្នុងប្រាសាទដែលមានឈ្មោះថា ស្រី សិខារិស្វរៈ ដែលមានន័យថាអំណាចនៃកំពូលភ្នំ។ សិវលិង្គដែលតម្កល់នៅក្នុងប្រាសាទនេះត្រូវបាននាំយកមកពីប្រាសាទវត្តភូ(ប្រទេសឡាវ)ដើម្បីតម្កល់ទុកនៅក្នុងប្រាសាទនេះ។ ប្រាសាទព្រះវិហារមានគោបុរៈ(ខ្លោងទ្វារ)ចំនួន៥ ដែលរៀបចំពីគោបុរៈទី១នៅខាងលើរហូតដល់គោបុរៈទី៥ ប្រាសាទព្រះវិហារបែរមុខទៅទិសខាងជើង។ ភ្នំនេះមានកំពស់៧៤០ម ធៀបកំពស់ទឹកសមុទ្រ។ ដោយមានផ្ទៃក្រលា៨០០ម៤០០ម ចំនោតខ្លាំងពីទឹកដីកម្ពុជានិងរាងទេរទៅរកទឹកដីប្រទេសថៃ។ ប្រាសាទព្រះវិហារត្រូវបានដាក់បញ្ជូលក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៧ខែកក្កដាឆ្នាំ២០០៨។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តព្រះវិហារ

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តំបន់សក្តានុពលទេសចរណ៍ក្នុងខេត្តព្រះវិហារ (Preah Vihear is a Province of Cambodia)

ខេត្តព្រះវិហារជាខេត្តមួយសំបូរទៅដោយផលិតផលទេសចរណ៍ច្រើនជាងគេសំរាប់អភិវឌ្ឍ ដើម្បីទាក់ទាញទេសចរណ៍ឱ្យមានការចាប់អារម្មណ៍ និងមកកំសាន្តប៉ុន្តែមានចំនុចលំបាកជាច្រើនដែលធ្វើឱ្យវិស័យទេសចរណ៍មានការធ្លាក់ចុះនិងរាំងស្ទះដល់ការអភិវឌ្ឍន៍គឺគ្មានមធ្យោបាយគ្រប់គ្រាន់សំរាប់ធ្វើការផ្សព្វផ្សាយលើឆាកអន្តរជាតិឱ្យទូលំទូលាយប៉ុន្តែប្រាសាទព្រះវិហារវិញក៏បានបើកឱ្យភ្ញៀវជាតិ អន្តរជាតិចូលទស្សនាយ៉ាងច្រើនកុះករ។ នាពេលបច្ចុប្បន្ន ខេត្តព្រះវិហារមានសន្តិសុខល្អគ្រប់គ្រាន់សម្រាប់ឱ្យភ្ញៀវទេសចរណ៍មកទស្សនា។ ខេត្តព្រះវិហារមានតំបន់ទេសចរណ៍ទាក់ទាញជាច្រើននិងមានប្រាសាទបុរាណប្រហែល២៤៥ប្រាសាទ។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តព្រះវិហារ

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បួង» មានន័យដូចម្ដេច ?


បួង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាប់ក្របួច ឬចាប់ប្រមូលជាដុំកួចជាផ្នួង ។
ឧទាហរណ៍៖ បួង​សក់។

                  បួងដៃ ក្ដាប់ដៃមូរកង្កួញបង្កោងចូលក្នុង ។ បួងប្រមោយ មូរប្រមោយខ្វេរចូលក្នុង ។ បួងស្រូវ ទាយចំនួនស្រូវដោយស្ទង់ស្មាន( ប្រើតែក្នុងកាលពីដើមដែលនៅមានអាជ្ញាលួងនិងមេកងកត់ពន្ធស្រូវ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បួគីណាហ្វាសូ» មានន័យដូចម្ដេច ?


បួគីណាហ្វាសូ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស បួគីណាហ្វាសូ, (រាជធានី/​រដ្ឋធានី) អៅហ្កាឌូហ្គូ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

គ្រប់គ្រងរដ្ឋបាលក្នុងខេត្តព្រះវិហារ (Preah Vihear is a Province of Cambodia)

ខេត្តព្រះវិហារត្រូវចែកជា ស្រុក និង ១ ក្រុង ក្នុងនោះមាន ៤៨ឃុំ និង ២ សង្កាត់។

កូដស្រុក ស្រុក ឈ្មោះស្រុកជាអក្សរឡាតាំង
ក្រុងព្រះវិហារ Preah Vihear city
១៣០១ ស្រុកជ័យសែន Chey Saen
១៣០២ ស្រុកឆែប Chhaeb
១៣០៣ ស្រុកជាំក្សាន្ត Choam Khsant
១៣០៤ ស្រុកគូលែន Kuleaen
១៣០៥ ស្រុករវៀង Rovieng
១៣០៦ ស្រុកសង្គមថ្មី Sangkom Thmei
១៣០៧ ស្រុកត្បែងមានជ័យ Tbaeng Mean chey

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តព្រះវិហារ

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បួ» មានន័យដូចម្ដេច ?


បួ


?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា (មើល​ពាក្យ បឹងបួ ក្នុង​ពាក្យ បឹង)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូហ្គោតា» មានន័យដូចម្ដេច ?


បូហ្គោតា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស កូឡុំប៊ី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

សង្ខេបពីខេត្តព្រះវិហារ (Preah Vihear is a Province of Cambodia)

ខេត្តព្រះវិហារស្ថិតនៅក្នុងភូមិសាស្រ្តទិសឧត្តរនៃព្រះរាជាណាចក្រកម្ពុជា ដែលមានចម្ងាយពីរាជធានីភ្នំពេញ ប្រមាណចំងាយ ២៩៤គីឡូម៉ែត្រ (Km)ជាខេត្តស្ថិតនៅតំបន់ខ្ពង់រាប តំបន់ព្រៃភ្នំ ភូមិសាស្ត្រដែលមានភាពទូលាយ សំបូរព្រៃឈើធំៗជាជំរកសត្វព្រៃគ្រប់ប្រភេទ រ៉ែ ធនធានធម្មជាតិ និងសំនង់ប្រវត្តិសាស្ត្រ ប្រាសាទបុរាណ។ ព្រំប្រទល់ខាងជើងទល់នឹងប្រទេសថៃ និងប្រទេសឡាវ ប៉ែកខាងត្បូងទល់នឹងខេត្តកំពង់ធំ ប៉ែកខាងលិចទល់នឹង ខេត្តសៀមរាប និងឧត្តរមានជ័យ ប៉ែកខាងកើតទល់នឹង ខេត្តស្ទឹងត្រែង។ ខេត្តព្រះវិហារមានផ្ទៃដីសរុប ១៣.៧៨៨ គីឡូម៉ែត្រការ៉េ ក្នុងនោះផ្ទៃដីបង្ករបង្កើនផលមានចំនួន ៣០.០០០ហិចតា និងមានចំនួន៨៥%ជាព្រៃឈើ។ ខេត្តចែកចេញជា ៧ស្រុកក្រុងរួមមាន ៤៧ឃុំដែលមានភូមិសរុប ២០៨ភូមិ និងសង្កាត់មាន២។ ប្រជាពលរដ្ឋនៅខេត្តព្រះវិហារភាគច្រើនជាជនជាតិខ្មែរនិងមានជនជាតិភាគតិច កួយ មានប្រមាណ២០% មានរបរធ្វើស្រែចម្ការ រកជ័រ រកវល្លិ៍ លក់ដូរ និងនេសាទត្រីបន្តិចបន្តួច។ ការងារធ្វើស្រែចំការពុំសូវទទួលបានទិន្នផលខ្ពស់ឡើយ ព្រោះដោយបងប្អូនធ្វើតាមរបៀបអភិរក្សនិយម គឺធ្វើស្រែប្រវាស់មេឃ។ ខេត្តព្រះវិហារត្រូវបានដាក់ឈ្មោះតាមប្រាសាទព្រះវិហារ។ ខេត្តព្រះវិហារត្រូវបានបង្កើតឡើងនៅក្នុងខែមីនា ឆ្នាំ១៩៦៤ ដោយកាត់យកដីពីខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង និងខេត្តសៀមរាប។ ខេត្តព្រះវិហារមានប្រជាជនសរុបចំនួន ១៦១,៥៤៣នាក់ និងដង់ស៊ីតេប្រជាជនមានចំនួន ១១នាក់ក្នុង១គីលូម៉ែត្រការ៉េ។ ក្រុងត្បែងមានជ័យគឺជាទីរួមខេត្តរបស់ខេត្តព្រះវិហារ ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨២ រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០៩។ ក្រុងត្បែងមានជ័យត្រូវបានប្តូរទៅជាក្រុងព្រះវិហារវិញនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០០៩។ ខេត្តនេះមានស្ទឹងមួយដែលហូរកាត់គឺស្ទឹងសែន។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តព្រះវិហារ

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូស្ន៊ី» មានន័យដូចម្ដេច ?


បូស្ន៊ី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស បូស្ន៊ី, (រាជធានី/​រដ្ឋធានី) សារ៉ាយ៉េវ៉ូ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូស» មានន័យដូចម្ដេច ?


បូស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​រោគ​ហើម​សាច់​ពង់​ដោរ-ក​ជា​ខ្ទុះ​ស ឬ​ខ្ទុះ​ខួរ​អណ្ដែង (ខ្ទុះ​ក្រហម)
ឧទាហរណ៍៖ កើត​បូស​ត្រង់​កំភួន​ជើង។ បូស​មាន​ច្រើន​ប្រភេទ​គឺ បូស​ធំ បូស​ទ្រនិច បូស​ក្រពើ បូស​ផ្កាប់​មុខ។ល។

                  បូស​បម ពាក្យ​សម្រាប់​និយាយ​តាម​ទំនួល​ស្រួល​មាត់ (វាចា​សិលិដ្ឋ)
ឧទាហរណ៍៖ ឆ្នាំ​នេះ ក្មេង​ៗ​មាន​កើត​បូស​បម​កម​រមាស់​ច្រើន​ណាស់ ក្មេង​ខ្លះ​មាន​បូស​ទ្រនិច​បណ្ដើរ​កូន កើត​មួយ​ហើយ​មួយ​ទៀត​បន្ត​គ្នា​រដឹករដៃ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូវដ្ឋាន» មានន័យដូចម្ដេច ?


បូវដ្ឋាន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ទីកន្លែង, ផ្ទះធ្វើឬលក់នំចំណីផ្សេងៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូលីវី» មានន័យដូចម្ដេច ?


បូលីវី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស បូលីវី, (រាជធានី/​រដ្ឋធានី) ឡាប៉ាស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូល» មានន័យដូចម្ដេច ?


បូល


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផ្សង​ឲ្យ​ដឹង​ហេតុ ដោយ​មាន​វត្ថុ​អ្វី​មួយ​ជា​គ្រឿង​សម្គាល់​ឬ​ស្ទង់​ដោយ​ពស្តុតាង​តាម​ចំណាំ​និង​ជំនឿ ។
ឧទាហរណ៍៖ បូលប្រណាក គឺយកប្រណាកមកចងនឹងខ្សែតូចហើយកាន់ខ្សែយួរ ប្រណាកយោលបន្ដិចឲ្យប្រណាកយោលឯងបន្ដិចៗ តទៅទៀត, គេផ្សងបណ្ដើរ, លុះប្រណាកឈប់យោល ទើបគេទាយថាដូច្នេះដូច្នោះ ( តាមការណ៍ពិត គឺអ្នកកាន់ខ្សែនុះឯងប្រើល្បិចឲ្យមនុស្សជឿថាប្រណាកយោលឯង គេហៅថា ប្រណាកដើរ, ប្រណាកឈប់ ជាជំនឿភ័ន្តច្រឡំរបស់មនុស្សឆោត ) ។

                   បញ្ចេញសំឡេងទីទៃពីសំឡេងយំធម្មតា ( ច្រើនហៅចំពោះតែក្អែក )
ឧទាហរណ៍៖ យី, ក្អែកបូលឡូវៗ មានការណ៍អីប្លែកអ៊ីចេះ ! អ្នកខ្លះនិយាយថា ន៏, ក្អែកបូលថា ដល់អាឡូវៗ… ប្រហែលកូនវាមក៍ហើយមើលទៅ ! ឬមានភ្ញៀវណាមកក៏មិនដឹង ! ( ចាស់ទុំហៅជំនឿក្អែកបូល ) ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សញ្ញាជាគ្រឿងសម្គាល់ឲ្យដឹងលើក្រោមសម្រាប់ស្ទង់វៀចត្រង់ (ច្រើនប្រើចំពោះតែត្រាសម្រាប់បោះ) ។
ឧទាហរណ៍៖ បូលត្រា គឺគ្រឿងសម្គាល់របស់តួត្រាដែលគេឆ្លាក់ ឬបោះដែកគោលស្ពាន់ខ្នាតតូចជាសញ្ញាសម្រាប់កាន់ត្រាបោះឲ្យដឹងប៉ែកខាងលើ ទាំងឲ្យដឹងថាត្រង់ឬវៀចផង : បោះត្រាត្រូវមើលបូលទើបបោះត្រង់ល្អ មិនឆៀងមិនឆែវ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូរាណ» មានន័យដូចម្ដេច ?


បូរាណ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. បុរាណ ) មានន័យដូចគ្នានឹង បុរាណ ដែរ, ជាពាក្យសម្រាប់ប្រើខ្លះចំពោះតែក្នុងកាព្យ ដែលមានសម្ផស្សត្រូវថាឲ្យវែង ឲ្យយឺត, ឯពាក្យរាយត្រូវសរសេរ ត្រូវនិយាយថា បុរាណ ជាដរាប ។ ពាក្យកាព្យដែលត្រូវប្រើ បូរាណ នោះ ដូចជា : រីអក្សរខ្មែរយើងសព្វថ្ងៃ អ្នកប្រាជ្ញលោកច្នៃតាមលំអាន ចាស់ព្រឹទ្ធាចារ្យពីបូរាណ ដែលបានហាត់រៀនតៗមក ។ មួយយ៉ាងថា ។
ឧទាហរណ៍៖ ខ្ញុំរៀនអក្សរជាតិ ពុំឃ្លៀងឃ្លាតក្លាយប៉ុន្មាន រៀនតាមបែបបូរាណ លោកគ្រូបានពន្យល់ដែរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូរបាច់» មានន័យដូចម្ដេច ?


បូរបាច់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា និយាយ​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ឲ្យ​ឃើញ​ដើម​ទង​គន្លង​តាម​របៀប​ហូរ​ហែ។
ឧទាហរណ៍៖  បូរបាច់​ប្រាប់; និយាយ​បូរបាច់​ប្រាប់។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា និយាយ​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ឲ្យ​ឃើញ​ដើម​ទង​គន្លង​តាម​របៀប​ហូរ​ហែ។
ឧទាហរណ៍៖ បូរបាច់ប្រាប់; និយាយបូរបាច់ប្រាប់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូរណសំខ្យា» មានន័យដូចម្ដេច ?


បូរណសំខ្យា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការរាប់ចំនួនជាថ្នាក់ជាជាន់ ( ម. ព. បកតិសំខ្យា ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូរណភាព» មានន័យដូចម្ដេច ?


បូរណភាព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. —ភាវ ) ភាពពេញគ្រប់គ្រាន់, ការពេញឥតខ្វះកន្លះ ។

?ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា ហិរញ្ញវត្ថុសាធារណៈមានប្រព័ន្ធតែមួយ ដែលមានលក្ខណៈពេញលេញ គ្រប់ជ្រុងជ្រោយ គ្មានការប្រទាំងប្រទើស ទាំងផ្នែកគោលនយោបាយ ទាំងក្របខ័ណ្ឌច្បាប់និងស្ថាប័ន ហើយដែលមិនអាចរំលោភបំពានបាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូរណត្ថ» មានន័យដូចម្ដេច ?


បូរណត្ថ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្តីបន្ថែមលើអត្ថបទជាផ្លូវការ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូរដ្ឋាន» មានន័យដូចម្ដេច ?


បូរដ្ឋាន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទី​កន្លែង ផ្ទះ​ធ្វើ​ ឬ​លក់​នំ​ចំណី​ផ្សេង​ៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូម» មានន័យដូចម្ដេច ?


បូម


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សប់​ ឬ​បឺត​បញ្ចូល​ខ្យល់​ ឬ​ទឹក ឬ​ក៏​បឺត ឬ​សប់​បញ្ចេញ។
ឧទាហរណ៍៖ បូម​កង់​ឡាន បូម​ទឹក (ព. ទ.)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូព្រឹក» មានន័យដូចម្ដេច ?


បូព្រឹក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដើមឈើកម្ពស់ ៧-១៥ម ដុះក្នុងព្រៃជ្រុះស្លឹកនៃអាស៊ីក្តៅ គេនិយមដាំដើមនេះជាលម្អនៅក្នុងក្រុងកក្បែរអ្នកស្រុក ឬតាមវិថីនានា។ មានពូជរងម្យ៉ាងទៀតដុះឯងៗក្នុងព្រៃត្រជាក់ជើងភ្នំបូកគោ ដែលមានឱព្វេធពី ២០០ ទៅ ៦០០ម គេនិយមដាំពូជរងនេះក្នុងក្រុងធំៗជាលម្អដោយដើមនេះមានផ្កាក្រហមល្អមើល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូព៌ា» មានន័យដូចម្ដេច ?


បូព៌ា


?ថ្នាក់ពាក្យជាគុណនាម

មានន័យថា ( ម. ព. បូព៌ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូព៌និមិត្ត» មានន័យដូចម្ដេច ?


បូព៌និមិត្ត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មើលពាក្យ បុព្វនិមិត្ត ក្នុងពាក្យ បុព្វ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូព៌ទិស» មានន័យដូចម្ដេច ?


បូព៌ទិស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទិសខាងកើត ( ម. ព. បូព៌ និង ទិស ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូព៌» មានន័យដូចម្ដេច ?


បូព៌


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បូវ៌, បូវ៌ា; បា. បុព្វ, បុព្វា ) ខាងដើម, ខាងមុខ, ខាងកើត
ឧទាហរណ៍៖ ទិសបូព៌ ឬ ទិសបូព៌ា ( ទិសខាងកើត ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូតិលតា» មានន័យដូចម្ដេច ?


បូតិលតា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) វល្លិមានក្លិនស្អុយ គឺវល្លិផោម ( ព. គ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូតិប្រតិបក្ស» មានន័យដូចម្ដេច ?


បូតិប្រតិបក្ស


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា បានដល់គ្រឿងដែលធ្វើមិនឱ្យស្អុយរលួយ ដូចយ៉ាងក្រេស៊ីល ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូតិគន្ធ» មានន័យដូចម្ដេច ?


បូតិគន្ធ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្លិនស្អុយឆួលដែលសាយពីគម្រង់ ឬស្លឹកឈើរលួយ​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូតិកាយ» មានន័យដូចម្ដេច ?


បូតិកាយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) កាយស្អុយ ឆ្អេះឆ្អាប សោកគ្រោក គឺរូបកាយមនុស្សសត្វទាំងអស់ ( ពាក្យពោលតាមសេចក្ដីពិត ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

សេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុ (Preah Sihanouk​ is a Province of Cambodia)

ផ្សារ៖ កងកេង កំពង់សិលា ឃ្លាំងលើ តូច ទំនប់រលក ពិភពថ្មី ពេជ្រនិល ព្រៃនប់ មិត្តភាព រាត្រី រាម វាលរេញ លើក្រុងព្រះសីហនុ(ធំ) សាមូដេរ៉ា សំរោង ស្ទឹងហាវ ស្មាច់ដែង អរ៉េង អាសយដ្ឋាន IP ហើយ​អ្នកនឹងទទួលបាន​អត្ថប្រយោជន៍ជាច្រើន។ សូមកុំរក្សាទុកនូវកំនែប្រែដែលជាការសាកល្បង។ ប្រសិនបើអ្នកចង់ធ្វើពិសោធន៍ សូមប្រើប្រាស់ទំព័រសំរាប់សាកល្បង ។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តព្រះសីហនុ

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូតិកា» មានន័យដូចម្ដេច ?


បូតិកា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលទាក់ទងនឹងការស្អុយរលួយ ដែលបណ្តាល មកពីអតិសុខុមប្រាណ​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

ប្រវត្តិក្រុងព្រះសីហនុក្នុងខេត្តព្រះសីហនុ (Preah Sihanouk​ is a Province of Cambodia)

​*ឆ្នាំ ១៩៥៥​ រដ្ឋាភិបាលបានចាប់ផ្តើម​ធ្វើកំពង់ផែ នៅចំកណ្តាលព្រៃជិតមាត់សមុទ្រ នៅកន្លែងមួយដែលបច្ចុប្បន្ននេះមានឈ្មោះថា ឆ្នេរហាវៃ ​ហើយធ្វើការសាងសង់រួច នៅឆ្នាំ ១៩៦០ ដោយមានជំនួយឧបត្ថមពីប្រទេសបារាំង ហើយនិងគេបានធ្វើផ្លូវពីក្រុង ភ្នំពេញ ដល់កំពង់ផែថ្មី ដោយមានជំនួយឧបត្ថបពី សហរដ្ឋអាមេរិក ប្រជាជនដែល បានរស់នៅទីនោះគឺពួ​កគេធ្វើការនៅកំពង់ផែនោះ៕ ​ពេលកំពុងផែបានសាងសង់រូចហើយ គេបានហៅទីក្រុងនោះ ថា ក្រុងព្រះសីហនុ សំរាប់ធ្វើជាការគោរពចំពោះបិតាជាតិ

  • ឆ្នាំ​ ១៩៦៣ គេចាប់ផ្តើមសាង​សង់​សណ្ឋាគារ ឯករាជ្យ ហើយមានមនុស្សជាច្រើនបានមកដើរលេងកំសាន្តនៅទីនេះ ហើយនៅក្នុងឆ្នាំដដែល គេចាប់ផ្តើមធ្វើពង្រីកកំពង់ផែ ។
  • ឆ្នាំ​ ១៩៧​០ ពួក​គេ​ឈប់​រស់​នៅ ពីព្រោះ លន់ នល់បានធ្វើ​រដ្ឋប្រហារ​ទម្លាក់​ព្រះបាទនរោត្តម​​សីហនុ និង​បានមកកាន់កាប់ប្រទេសកម្ពុជា ។
  • ឆ្នាំ ១៩៧០- ១៩៧៥ គេប្រើកំពង់ផែសំរាប់ដាក់អាវុធសំរាប់ធ្វើសង្គ្រាម ។
  • ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ ១៩៧៥ ខ្មែរក្រហម បានកាន់កាប់ ទីក្រុងព្រះសីហនុ ហើយនិងខ្មែរក្រហមបានចាប់យកកប៉ាលរបស់ សហរដ្ឋអាមេរិក ដែលមានឈ្មោះ S.S Mayaguez ជាកម្មករដែលធ្វើការ នៅលើកប៉ាល់នោះ ហើយសហរដ្ឋអាមេរិក​បានទម្លាក់គ្រាប់បែកដែលធ្វើអោយក្រុងព្រះសីហនុមានការខូចខាត់យ៉ាងខ្លាំង រហូតដល់ពួកខ្មែរក្រហមប្រគល់កប៉ាល់និងមនុស្សទៅអោយសហរដ្ឋអាមេរិកវិញ​​ ។
  • ឆ្នាំ ១៩៨០ សង្គ្រាម​បាន​បញ្ចប់ គេបានចាប់ផ្តើមសាងសង់ទីក្រុងសាជាថ្មី
  • ឆ្នាំ ១៩៩៧ រដ្ឋាភិបាល បាន អោយកន្លែងសំរាប់អង្គការ ដុនបូស្កូកម្ពូជា សំរាប់ធ្វើសាលាបច្ចេកទេស នៅផ្លូវអូរប្រាំ សំរាប់យុជនក្រីក្រនៅទីក្រុងនេះ និងមកពីខេត្តផ្សេងៗទៀតដែលនៅភាគខាងត្បូងនៃប្រទេស កម្ពុជា ។
  • ថ្ងៃទី ១១ ខែ កុម្ភះ ឆ្នាំ​២០០៧ ព្រះបាទនរោត្តម សីហមុនី បានយាងមកក្រុងព្រះសីហនុ ​​ ឯកឧត្តម ស្បោង សារ៉ាត់ អភិបាល​ក្រុង​ បានទទួលព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹង​​ ព្រះសង្ឃនិមន្តមកពីគ្រប់វត្ត​និង ថ្នាក់អ្នកដឹកនាំគ្រប់ជាន់ថ្នាក់ នៅក្រុងព្រះសីហនុ និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ហើយ និងសាលាបច្ចេកទេស ដុនបូស្កូ ក្រុងព្រះសីហនុ៕​

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តព្រះសីហនុ

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូតសណ្ដែក» មានន័យដូចម្ដេច ?


បូតសណ្ដែក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឈ្មោះ​ល្បែង​ក្មេង​លេង​ចាប់​បូត​ដៃ​គ្នា ពោល​ពាក្យ​ព្រម​ៗ​គ្នា​ថា បូត​សណ្ដែក … !


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អាកាសធាតុក្នុងខេត្តព្រះសីហនុ (Preah Sihanouk​ is a Province of Cambodia)

ទីក្រុងព្រះសីហនុមានរដូវរងា ចាប់ពី វិច្ឆិកាដល់ខែកុម្ភះ និង មានរដូវលំមានប្រាំង ចាប់ ខែមិនា ដល់ខែឧសភា រដូវភ្លៀង មានចាប់ពី ខែមិថុនា ដល់ខែតុលា៕ ទីក្រុងព្រះសីហនុ គឺជាក្រុងដែលមានភ្លៀងធ្លាក់ច្រើនជាងគេ នៅប្រទេសកម្ពុជាយើង ពីព្រោះមាន ភ្នំបូគោ នៅខាងជើង។ ​នៅ​ថ្ងៃដែលក្តៅជាងនៅទីក្រុងព្រះសីហនុ មានកំដៅរហូតទៅដល់ ៣៥អង្សា ហើយបើត្រជាក់ជាងគេវិញមានរហូត ២០អង្សា ៕

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តព្រះសីហនុ

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូត» មានន័យដូចម្ដេច ?


បូត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាប់​រូត​យក​ដោយ​ដៃ ។
ឧទាហរណ៍៖ បូត​ស្លឹក​ឈើ។

?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជាមួយ​នឹង​ពាក្យ ស្លូត ។
ឧទាហរណ៍៖ ស្លូត​បូត គឺ​ស្លូត​សុភាព​រាបសា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

រដ្ឋបាលខេត្តព្រះសីហនុឆ្នាំ២០១២ (Preah Sihanouk​ is a Province of Cambodia)

ខេត្តព្រះសីហនុ ជាដែនរដ្ឋបាលស្ថិតនៅ ប្រទេសកម្ពុជា មាន ក្រុង១ ស្រុក៣ ឃុំ និង ភូមិ÷

លេខកូដស្រុក ឈ្មោះស្រុកជាអក្សរខ្មែរ ឈ្មោះស្រុកជាអក្សរឡាតាំង
ក្រុងព្រះសីហនុ Krong Preah Sihanouk
ស្រុកព្រៃនប់ Prey Nop district
ស្រុកស្ទឹងហាវ Stung Hao district
ស្រុកកំពង់សីលា Kampong Seila district

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តព្រះសីហនុ

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូណ៌មី» មានន័យដូចម្ដេច ?


បូណ៌មី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.; បា. បុណ្ណមី) តិថីឬថ្ងៃដែលមានព្រះចន្ទពេញវង់, ថ្ងៃ ១៥ កើត ។
ឧទាហរណ៍៖  ថ្ងៃ​ពេញ​បូណ៌មី​ខែ​កត្តិក ជា​ថ្ងៃ​ធ្វើ​ពិធី​សំពះ​ព្រះ​ខែ តាម​ប្រពៃណី​ពី​បុរាណ​កាល​រៀង​មក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូញបាញ» មានន័យដូចម្ដេច ?


បូញបាញ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា និយាយ​រិះ​គន់ ឬ​ញុះញង់​ដោយ​សម្ដែង​អាការ​បូញ​មាត់​ចង្អុល​បង្ហាញ​រូប​មនុស្ស ឬ​អ្វី​ៗ​ឲ្យ​គេ​ឃើញ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

សង្ខេបពីខេត្តព្រះសីហនុ (Preah Sihanouk​ is a Province of Cambodia)

ក្រុងព្រះសីហនុ ជាក្រុងធំបង្អស់នៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជា ។ នេះជាក្រុងដែលត្រូវបានបង្កើតថ្មី នៅឆ្នាំ១៩៦៤ ។ ការបង្កើតក្រុងព្រះសីហនុ គឺដើម្បីរំឭកដល់ស្នាដៃរបស់ព្រះបាទនរោត្តមសីហនុ ។ ឈ្មោះដើមរបស់ក្រុងព្រះសីហនុ មុនឆ្នាំ១៩៦៤គឺកំពង់សោម ។
ក្រុងព្រះសីហនុ ជាទីក្រុងកំពងផែសមុទ្រធំបង្អស់នៅឆ្នេរសមុទ្ររបស់ប្រទេសកម្ពុជា ។ ក្រុងព្រះសីហនុស្ថិតនៅពាក់កណ្តាល ចន្លោះប្រទេសថៃ និងប្រទេសវៀតណាម ហើយក្រុងព្រះសីហនុជាទីក្រុងសំខាន់ជាងគេ នៅឈូងសមុទ្រថៃ ។ ក្រុងព្រះសីហ​នុជាកន្លែងដែលគួរឱ្យចាប់អារម្មណ៍ណាស់ សម្រាប់ទេសចរណ៍ជាតិនិងអន្តរជាតិ ។ យោងតាមឯកសារក្រសួងទេសចរណ៍នៃប្រទេសកម្ពុជា បានឱ្យដឹងថា ក្នុងឆ្នាំ២០០៦ មានចំនួនទេសចរណ៍អន្តរជាតិ ប្រមាណជាង ៣២០,០០០ នាក់ មកទស្សនាក្រុងព្រះសីហនុ ។ នៅខែមករា ឆ្នាំ២០០៧ ព្រលានយន្តហោះនៅក្រុងព្រះសីហនុ ត្រូវបានបើកសម្ពោធដើម្បីការហោះហើរជាសំខាន់ ក្រុងសៀមរាប-ក្រុងព្រះសីហនុ ហើយតាមគម្រោងនៃរាជរដ្ឋាភិបាល បានឱ្យដឹងថាព្រលានយន្តហោះនៃក្រុងព្រះសីហនុនឹងក្លាយជាព្រលានយន្តហោះអន្តរជាតិនៅឆ្នាំ២០១០ ។​ ​

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តព្រះសីហនុ

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូញ» មានន័យដូចម្ដេច ?


បូញ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ក្របួច​មាត់; ចង្អុល​បង្ហាញ​ដោយ​ក្របួច​មាត់ ។
ឧទាហរណ៍៖ បូញមាត់បង្ហាញផ្ទះ ។ បូញមាត់បត់ដុំដៃ បូញមាត់ផងបត់ដុំដៃផង ដោយសម្ដែងអាការរិះគន់ឬញុះញង់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូជាយញ្» មានន័យដូចម្ដេច ?


បូជាយញ្


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ការ​សែនព្រេន របៀប​ពលិការ​ប្រសិទ្ធី​ផ្សេងៗ តាម​លទ្ធិ​ព្រាហ្មណ៍ មាន​សម្លាប់​សត្វ អារ​សាច់​បូជា​ភ្លើង​ជាដើម។ បើ​តាម​លទ្ធិ​ពុទ្ធសាសនា​មាន​ការ​ឲ្យ​ទាន​ដល់​ពួក​ស្មូម​មិន​រើស​មុខ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូជា» មានន័យដូចម្ដេច ?


បូជា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការថ្វាយឬជូនវត្ថុអ្វីៗ ចំពោះបូជនីយបុគ្គល; ការស្ដាប់ឱវាទ, ប្រព្រឹត្តតាមឱវាទរបស់បុគ្គលដែលគួរគោរព ។ ខ្មែរយើងច្រើនប្រើជា កិ. ថ្វាយ, ជូន : សូមបូជាកម្រងផ្កានេះ ចំពោះព្រះរតនត្រ័យ; ដុត, រំលាយ (សព) : បូជាសព, បូជាព្រះសព (ច្រើនប្រើចំពោះតែសពបព្វជិត; ម. ព. ឈាបនកិច្ច ទៀតផង) ។ បូជារហបុគ្គល (—រៈហៈបុក-គល់) ដូចគ្នានឹង បូជនីយបុគ្គល ដែរ ( ម. ព. បូជនីយៈ ទៀតផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូជនីយៈ» មានន័យដូចម្ដេច ?


បូជនីយៈ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. បូជនីយ ) ដែលគួរបូជា ។ បូជនីយបុគ្គល (បូជៈនីយៈបុក-គល់) បុគ្គលដែលគួរគេបូជា : ព្រះពុទ្ធ, ព្រះអរហន្ត, អ្នកមានសីល, ព្រះមហាក្សត្រ, មាតាបិតា, គ្រូអាចារ្យ … ជាបូជនីយបុគ្គល ។ បូជនីយវត្ថុ ( បូជៈនីយៈវ័ត-ថុ ) វត្ថុដែលគួរបូជា ។ បូជនីយដ្ឋាន ឬ បូជនីយស្ថាន ទីដែលគួរបូជា ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូជនិយេសក៍» មានន័យដូចម្ដេច ?


បូជនិយេសក៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកធ្វើដំណើរទៅនមស្ការបូជនិយស្ថាន ដូចយ៉ាងនៅឧទ្យានលុម្ភីនី ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តំបន់​ទេសចរណ៍ក្នុងខេត្តប៉ៃលិន (Pailin is a Province of Cambodia)

តំបន់ទេសចរណ៍ទាំងនោះ ជាតំបន់ទេសចរណ៍ធម្មជាតិពិតៗ ទឹកធ្លាក់ ហូរពីលើកំពូលភ្នំ មានព្រៃឈើអមជាមួយ គួរជាទីរម្យនា នាពេលលំហែរកាយ សម្រាប់គ្រួសារ ឬ សម្រាប់ លំហែរចិត្ត ដូចខាងក្រោម៖

រមណីយដ្ឋាន​ភ្នំយ៉ាត

ជា​តំបន់​រមណីយដ្ឋាន​វប្បធម៌ និង​ប្រវត្តិសាស្រ្ត ដែល​ជា​វត្ត​ចាស់​សាង​សង់​ជា​រាង​វត្ត​កូឡា។​ ភ្នំ​យ៉ាត​មាន​ទី​តាំង​ស្ថិត​នៅ​ក្រុង​ប៉ៃលិន​ខាង​ស្តាំ​ដៃ​ពី​ទីក្រុង​ប៉ៃលិន​តាម​ផ្លូវ​ជាតិ​លេខ​១០។​ ភ្នំ​យ៉ាត​ជា​តំបន់​ដែល​មាន​អបិយជំនឿ​ខ្លាំង​ក្លា​ណាស់​សំរាប់​អ្នក​ដែល​រស់​នៅ​ក្រុង​ប៉ៃលិន និង​អ្នក​ដំនើរ​ឆ្លង​កាត់​តំបន់​នោះ​ ជា​ពិសេស​ជា​តំបន់​ដែល​នៅ​សល់​រ៉ែ​ត្បូង​ច្រើន​ជាង​គេ​បង្អស់​នៅ​ក្នុង​ក្រុង​ប៉ៃ​លិន។

រមណីយដ្ឋាន​ភ្នំកុយ​

ជា​តំបន់​ទេសចរណ៍​ធម្មជាតិ។​ តំបន់​នេះ​មាន​ចំងាយ​២០​គម ពី​ក្រុង​ប៉ៃលិន តាម​ផ្លូវ​ស្ទឹង​កាច់ សាសាលាក្រៅក្នុង ឃុំស្ទឹងកាច់ ស្រុកសាលា​ក្រៅ។

រមណីយដ្ឋាន​អូរអែម

ជា​តំបន់​រមណីយដ្ឋាន​ចាស់​ ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​អូរ​ច្រារ ខ័ណ្ឌ​ប៉ៃលិន​មាន​ចំងាយ​១០គម​ពីក្រុង​ប៉ៃលិន​ហើយ​រមណីយដ្ឋាន​នេះ​ជារមណីយដ្ឋាន​ធម្មជាតិ។

រមណីយដ្ឋាន​ក្បាលអូរតាវ៉ៅ

ជារមណីយដ្ឋាន​ធម្មជាតិ​ដែល​ពោរពេញទៅ​ដោយ​ទេសភាព​ល្អ​ត្រកាល រួម​ផ្សំ​ជាមួយ​នឹង​អូរ​ថ្លា​ឆ្វេង។ តំបន់នេះ​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​អូរ​តាវ៉ៅ ខ័ណ្ឌ​ប៉ៃលិន មាន​ចំងាយ ៥គម ពី​ក្រុង​ប៉ៃលិន។

រមណីយដ្ឋាន​ទំនប់ទឹកភ្នំជីងចក់

ជា​តំបន់​ទេសចរណ៍​ទើប​បង្កើត​ថ្មី​ចំងាយ​ប្រមាណ​៤​គម​ពី​ទីក្រុង​មាន​លក្ខណៈ​ជា​ទំ​នប់​ស្ទាក់​ទឹក​សំរាប់​បំរើ​អោយ​វិស័យ​កសិកម្ម​ហើយ​មាន​ធ្វើ​ស្ពាន​ឆ្លង​កាត់​មាន​ទូក​សំ​រាប់​អុំ​និង​តូប​តូច សំរាប់​អង្គុយ​ព្រម​ទាំង​មាន​សួន​ច្បារ​ផ្កា​ចំរុះ​ពណ៌​គួរ​ជា​ទី​គយ​គន់។​

ក្រៅ​ពី​នេះ​គេ​សង្កេត​ឃើញ​មាន​រមណីយដ្ឋាន​ធម្មជាតិ​ផ្សេង​ទៀត​ដូចជា​ទឹក​ធ្លាក់​ភ្នំ​ខៀវ ៣២​ជាន់​និង​ទឹក​ធ្លាក់​បរ​ហ៊ុយ។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តប៉ៃលិន

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូជនិយស្ថាន» មានន័យដូចម្ដេច ?


បូជនិយស្ថាន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទីកន្លែងដែលគួរគោរពសក្ការ គឺជាទីបញ្ចុះព្រះសារីរិកធាតុរបស់ព្រះសម្ពុទ្ធជាម្ចាស់ និងតម្កល់ទុកនូវគ្រឿងដែលគេបូជា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

ផ្សារក្នុងខេត្តប៉ៃលិន (Pailin is a Province of Cambodia)

  • ផ្សារប៉ាងរលឹម
  • ផ្សារប៉ាហ៊ី
  • ផ្សារព្រំ
  • ផ្សារសាលាក្រៅ
  • ផ្សារភ្នំព្រាល

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តប៉ៃលិន

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូជនិយកិច្ច» មានន័យដូចម្ដេច ?


បូជនិយកិច្ច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការលើកគ្នាទៅការពារបូជនិយស្ថាន ការឆោរឡោប្រឆាំងនឹងអំពើ ស្រុះចិត្តគ្នា រំលោភ ឬអយុត្តិធម៌ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូជនកិច្ច» មានន័យដូចម្ដេច ?


បូជនកិច្ច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. បូជនក្ឫត្យ ) កិច្ចការបូជា; ការរវល់ដោយថ្វាយឬដោយជូនព័ស្តុភារអ្វីៗ ។
ឧទាហរណ៍៖ ធ្វើ​បូជន​កិច្ច មាន​បូជន​កិច្ច។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

រដ្ឋបាលក្នុងខេត្តប៉ៃលិន (Pailin is a Province of Cambodia)

ខេត្ត​ប៉ៃលិន មាន​ស្រុក​ពីរ គឺ ៖

កូដស្រុក​និង​ក្រុង ឈ្មោះស្រុកនិង​ក្រុងជាភាសាខ្មែរ ឈ្មោះស្រុក​និង​ក្រុងជាអក្សរឡាតាំង
២៣០១ ក្រុងប៉ៃលិន​ Pailin
២៣០២ ស្រុកសាលា​​ក្រៅ Salakrao

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តប៉ៃលិន

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូគគោ» មានន័យដូចម្ដេច ?


បូគគោ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះភ្នំធំខ្ពស់មួយក្នុងពួកភ្នំកំចាយ, ពពកវិល ក្នុងខែត្រកំពត; សព្វថ្ងៃនេះទុកជារមណីយដ្ឋាន សម្រាប់កម្សាន្តមួយកន្លែងជារបស់កម្ពុជរដ្ឋ ។
ឧទាហរណ៍៖​​ ភ្នំបូកគោ ។ ឥឡូវរាប់ជា បុរី ហៅថា បុរីបូគគោ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូគ» មានន័យដូចម្ដេច ?


បូគ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. បូគ “គំនរ; ចំនួនដែលប្រមូល; ពួក, . . .” ) សរីរាវយវៈមានសណ្ឋានកំពូកជាដុំនៅលើប្រជុំស្មាគោ
ឧទាហរណ៍៖ បូគ​គោ; គោ​នេះ​បូគ​ធំ​ណាស់។ បូក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូកឡូក» មានន័យដូចម្ដេច ?


បូកឡូក


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ច្របូកច្របល់ ។
ឧទាហរណ៍៖ បូកឡូកគ្នាអស់ទៅហើយ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ច្របូក​ច្របល់ ។
ឧទាហរណ៍៖ បូក​ឡូក​គ្នា​អស់​ទៅ​ហើយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

និរុត្តិសាស្ត្រក្នុងខេត្តប៉ៃលិន (Pailin is a Province of Cambodia)

តាមអ្នកស្រុកឲ្យការណ៍ថាពាក្យ” ប៉ៃលិន” នេះក្លាយមកពីពាក្យ “ភេលេង” ព្រោះមាននិទានរឿងដើមបញ្ជាក់ផងថាៈ កាលនោះ “នៅសតវត្សទី១៩ មានអ្នកប្រមាញ់ដេញ តាមដានសត្វព្រៃចេះតែឆ្ងាយទៅៗ រហូតដល់ភូមិភាគប៉ៃលិនសព្វថៃ្ងនេះដែលគ្រានោះ នៅជាព្រៃស្រោង មានវាលចន្លោះខ្លះតែត្រង់ប្រឡាយទឹកដែលហៅថា ” អូរ ” មាន អូរទុងជាដើម។ កែ្បរមាត់អូរនេះអ្នកប្រមាញ់បានប្រទះឃើញសត្វភេកំពុងហែលទឹកលុះឃើញ មនុស្សមកដល់ភេក៏រត់ទៅ ។ អ្នកប្រមាញ់ចូលទៅមើលត្រង់កនែ្លង ភេប្រែឡងគ្នានោះលុះឃើញដុំថ្មតូចៗ មានពន្លឺផេ្លកៗក៏នាំគ្នារើសយកម្នាក់មួយដុំទុកយកទៅ បង្ហាញញាតិមិត្តឯស្រុកខ្លួនវិញ។ លុះទៅដល់ស្រុកមានអ្នកស្រុកនោះ ” តាមនិយាយថាពួកកូឡាដែលមករស់នៅ ក្នុងខេត្តចន្ជប៊ុន ស្រុកសៀម ” ស្គាល់ថាថ្មនេះមានតមៃ្លគេក៏យកទៅវាយ បំបែករួចចៃ្នជាត្បូងឡើង ក៏ឃើញថាមានទឹកល្អ ។ កាល បើដូចេ្នះគេក៏នាំគ្នាទៅសួរទិញពីពួកប្រមាញ់នោះទៀត ។ ពួកប្រមាញ់យល់ថាជាផ្លូវរកស៊ីមួយហើយក៏ព្យាយាមនាំ គ្នាឆ្នោះទៅយក ថ្មនេះពីកនែ្លងមុនជាញឹកញាប់ ។ ដោយ មានការទៅមកញឹកញាប់នេះ ហើយទើបអ្នកទាំងនោះសន្មតឈ្មោះទីកនែ្លងត្រង់នេះថា ” កនែ្លង ភេលេង “យកតាម ហេតុការណ៍ដែលគាត់ប្រទះ ឃើញជាលើកតំបូង នោះ ។ ប៉ុនែ្តដោយហេតុពួកអ្នកទាំងនេះ នៅស្រុកសៀមក៏អានពាក្យនេះក្លាយទៅតាមសមេ្លងសៀមបន្តិចទៅគឺ ” ភេ” ទៅជា “ផេ” ឯ ” លេង ” ទៅជា “ឡេនឬ ឡិន” ដូចេ្នះរួមមកទៅជា ” ផេឡិន ” ។ លុះសម័យបារាំងមកកាន់កាប់ទីកនែ្លងតំបន់នេះ “គ.ស១៩០៩” គេក៏សរសេរឈ្មោះនេះជាអក្សររ៉ូមាំង តាម សមេ្លង ផង តាមរូបសាស្រ្ត ផង ជា PHAI-LINគឺ PH ជា អក្សរ  AIជាស្រះអេ Lជាអក្សរ I ជា ស្រះ អិ ផ្សំនឹងN ជាអក្សរ។ ចំណេរ តមកដើម្បីកុំឲ្យពិបាកសរសេរគេក៏ភ្ជាប់លែង ឲ្យមានសហសញ្ញាក៏ក្លាយទៅជា PAILIN ។​ ហើយក្រោយមកដោយបារាំងអានគ្មានអក្សរ H គេក៏លុបចោលទៅនៅសល់ PHAILIN ។

សេចក្តីអធិប្បាយមកនេះមានទំនងជាដើមកំណើតស្រុក(Monographie) ជារឿងព្រេងដើម្បីជាប្រយោជន៍ដល់អ្នកស្រាវជ្រាវទៅពេលមុខទៀត។ ការណ៍នេះយើងសង្ឃឹមថា លោកអ្នកអានណាចេះចាំរឿងព្រេង នៅភូមិភាគនេះវែងឆ្ងាយទៅទៀតក៏សូមបញ្ជូមកឲ្យ យើងផងដើម្បីកែសម្រួលទៅលើកក្រោយ។

ក្រោយពីយើងបានដឹងអំពីប្រវត្តិឈ្មោះ ប៉ៃលិន រួចមកយើងអាចយល់ថាហេតុផលដែលមានបញ្ជាក់ ខាងលើជាសក្ខីភាពមួយអាចយកជាការបានសម្រាប់ការសិក្សាតទៅ ថៃ្ងអនាគតទៀត។ ចាប់តាំងពីការធ្វើ អាណានិគមពីសំណាក់បារាំងសែស ” ១៩៦៣-១៩៥៣” សម័យខែ្មរយើង បានទទួលរាជ្យពីបារាំងសែស ” ០៩ វិច្ឆិកាឆ្នាំ១៩៥៣ ” មកដល់សម័យសង្គមរាស្រ្តនិយម និង ក្នុងសម័យសាធារណរដ្ឋខែ្មរ ” ១៩៧០ ” ប៉ៃលិនគឺជាស្រុកមួយស្ថិតនៅ ក្នុងខេត្តបាត់ដំបង។ ក្រោយពេល ដែលសង្រ្គាមបានឆាបឆេះ អស់រយៈ ពេលរាប់ទសវត្សរ៍កន្លងមកនេះប៉ៃលិនជាលេណដ្ឋាន ជាតំបន់យុទ្ធសាស្រ្ត និងជាតំបន់បង្ហូរឈាមគ្នាយ៉ាងក្តៅ គគុកមួយ។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តប៉ៃលិន

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

សង្ខេបពីខេត្តប៉ៃលិន (Pailin is a Province of Cambodia)

ប៉ៃលិន ជា​ខេត្ត​មួយ​ឋិត​នៅ​ជ្រុង​ខាង​ជើង​នៃ​ជួរ​ភ្នំ​ក្រវាញ ត្រូវ​ជា​ភាគ​ខាង​លិច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ព្រំ​ប្រទល់​ជាប់​ជា​មួយ​ប្រទេស​ថៃ​។ ខេត្ត​នេះ​ព័ទ្ធ​ជុំ​វិញ​ដោយ​ខេត្ត​បាត់ដំបង និង ត្រូវ​បាន​ផ្ដាច់​ចេញ​ពី​ខេត្ត​បាត់ដំបង ឱ្យ​ក្លាយ​ជា​តំបន់​រដ្ឋបាល​ដាច់​ដោយ​ឡែក បន្ទាប់​ពី​ការ​ចុះ​ចូល​របស់​ក្រុម​លោក​អៀង​ សារី នៅ​ឆ្នាំ ១៩៩៦។ ប៉ៃលិន​ត្រូវ​បាន​ពិភពលោក​ស្គាល់​ថា ជា​ជម្រក​ចុងក្រោយ​នៃ​ពួក​ខ្មែរ​ក្រហម ដែល​ឋិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ពួក​គេ បន្ទាប់​ពី​បាន​ចាញ់​សង្គ្រាម​ នៅ​ឆ្នាំ ១៩៧៩ និង ដើរ​តួ​ជា រដ្ឋធានី​នៃ រដ្ឋាភិបាល​បណ្ដោះ​អាសន្ននៃការ​រួបរួម​ជាតិ និង សង្គ្រោះ​ជាតិ​កម្ពុជា ។

នៅ​ថ្ងៃ​ទី ២២ ធ្នូ ២០០៨ ព្រះ​បាទ​នរោត្តម សីហមុនី បាន​ចុះ​ព្រះហស្ថលេខា លើ​រាជក្រឹត្យ​​មួយ ដើម្បី​ផ្លាស់ប្ដូរ ក្រុងកែប ក្រុងប៉ៃលិន និង ក្រុងព្រះ​សីហនុ ឱ្យ​ទៅ​ជា​ខេត្ត ព្រម​ទាំង​កែ​តម្រូវ​ព្រំ​ប្រទល់​ខេត្ត​ផ្សេង​ៗ​ទៀត​ផង​ដែរ​។[២] ប្រជាជននៅទីនោះភាគច្រើនជាកសិករ មានដាំដំណាំ ជាច្រើន ប្រភេទដូចជា ពោត ដំឡូង ។ដំណាំដែលទទួលផលល្អ ជាងគេ ហើយនាំចេញច្រើនគឺ ពោត។ ទន្ទឹមនឹងដំណាំទាំងនេះ មានដាំផ្លែឈើហូបផ្លែ មាន ដូចជា​​ ស្វាយ ចេក សាវម៉ាវ ធុរ៉េន មង្ឃុត ជាពិសេស គឺ ក្ងែន​ ជាផ្លែឈើមួយប្រភេទ ដែលដុះនៅតែតំបន់ ប៉ៃលិន ហើយក៏មានការដាំបន្តហើយ​នៅតាមបណ្ដា ខេត្តនានា​។ ក្ងែន មិនខុសពី មៀនទេ ប៉ុន្តែវាមិនផ្អែមដូចមៀនទេ​ ហើយវាមានសាច់ច្រើនជាង​មៀន។ ការរស់នៅរបស់ប្រជាជនគឺ ពួកគេចេះស្រឡាញ់គ្នាទៅវិញទៅមក ហើយបើមានកម្មវិធី បុណ្យទានផ្សេងៗ គេជួយគ្នាទៅវិញទៅមក ប្រកបដោយការយោគយល់។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តប៉ៃលិន

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

សង្ខេបពីខេត្តប៉ៃលិន (Pailin is a Province of Cambodia)

ប៉ៃលិន ជា​ខេត្ត​មួយ​ឋិត​នៅ​ជ្រុង​ខាង​ជើង​នៃ​ជួរ​ភ្នំ​ក្រវាញ ត្រូវ​ជា​ភាគ​ខាង​លិច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ព្រំ​ប្រទល់​ជាប់​ជា​មួយ​ប្រទេស​ថៃ​។ ខេត្ត​នេះ​ព័ទ្ធ​ជុំ​វិញ​ដោយ​ខេត្ត​បាត់ដំបង និង ត្រូវ​បាន​ផ្ដាច់​ចេញ​ពី​ខេត្ត​បាត់ដំបង ឱ្យ​ក្លាយ​ជា​តំបន់​រដ្ឋបាល​ដាច់​ដោយ​ឡែក បន្ទាប់​ពី​ការ​ចុះ​ចូល​របស់​ក្រុម​លោក​អៀង​ សារី នៅ​ឆ្នាំ ១៩៩៦។ ប៉ៃលិន​ត្រូវ​បាន​ពិភពលោក​ស្គាល់​ថា ជា​ជម្រក​ចុងក្រោយ​នៃ​ពួក​ខ្មែរ​ក្រហម ដែល​ឋិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ពួក​គេ បន្ទាប់​ពី​បាន​ចាញ់​សង្គ្រាម​ នៅ​ឆ្នាំ ១៩៧៩ និង ដើរ​តួ​ជា រដ្ឋធានី​នៃ រដ្ឋាភិបាល​បណ្ដោះ​អាសន្ននៃការ​រួបរួម​ជាតិ និង សង្គ្រោះ​ជាតិ​កម្ពុជា ។

នៅ​ថ្ងៃ​ទី ២២ ធ្នូ ២០០៨ ព្រះ​បាទ​នរោត្តម សីហមុនី បាន​ចុះ​ព្រះហស្ថលេខា លើ​រាជក្រឹត្យ​​មួយ ដើម្បី​ផ្លាស់ប្ដូរ ក្រុងកែប ក្រុងប៉ៃលិន និង ក្រុងព្រះ​សីហនុ ឱ្យ​ទៅ​ជា​ខេត្ត ព្រម​ទាំង​កែ​តម្រូវ​ព្រំ​ប្រទល់​ខេត្ត​ផ្សេង​ៗ​ទៀត​ផង​ដែរ​។[២] ប្រជាជននៅទីនោះភាគច្រើនជាកសិករ មានដាំដំណាំ ជាច្រើន ប្រភេទដូចជា ពោត ដំឡូង ។ដំណាំដែលទទួលផលល្អ ជាងគេ ហើយនាំចេញច្រើនគឺ ពោត។ ទន្ទឹមនឹងដំណាំទាំងនេះ មានដាំផ្លែឈើហូបផ្លែ មាន ដូចជា​​ ស្វាយ ចេក សាវម៉ាវ ធុរ៉េន មង្ឃុត ជាពិសេស គឺ ក្ងែន​ ជាផ្លែឈើមួយប្រភេទ ដែលដុះនៅតែតំបន់ ប៉ៃលិន ហើយក៏មានការដាំបន្តហើយ​នៅតាមបណ្ដា ខេត្តនានា​។ ក្ងែន មិនខុសពី មៀនទេ ប៉ុន្តែវាមិនផ្អែមដូចមៀនទេ​ ហើយវាមានសាច់ច្រើនជាង​មៀន។ ការរស់នៅរបស់ប្រជាជនគឺ ពួកគេចេះស្រឡាញ់គ្នាទៅវិញទៅមក ហើយបើមានកម្មវិធី បុណ្យទានផ្សេងៗ គេជួយគ្នាទៅវិញទៅមក ប្រកបដោយការយោគយល់។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តប៉ៃលិន

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

សេដ្ឋកិច្ចក្នុងខេត្តឧត្តរមានជ័យ (Oddar Meanchey is a Province of Cambodia)

សេដ្ឋកិច្ចខេត្តឧត្តរមានជ័យ​៩៣%ពឹងផ្អែក​លើ​កសិកម្មហើយ៧%ទៀត​ពឹងលើការនេសាទនិងជំនួញ។ ដោយសារតែ​ខេត្តនេះ​មានព្រំប្រទល់​ជាប់នឹង​ប្រទេសថៃ ពាណិជ្ជកម្មអន្តរជាតិ​មានសកម្មភាព​គួរកត់សំគាល់ ដែលបានក្លាយជាវិស័យសំខាន់សំរាប់ទ្រទ្រង់​សេដ្ឋកិច្ចខេត្ត។ ហេដ្ឋារចនាសំព័ន្ធសេដ្ឋកិច្ច​ខេត្ត​ទទួលរង​ការបំផ្លិចបំផ្លាញ​យ៉ាងខ្លាំងក្លា​នាសម័យ​ខ្មែរក្រហម។ ហេតុនេះការស្ដារ​រចនាសំព័ន្ធថ្មី​មានសារសំខាន់ខ្លាំងណាស់​សំរាប់សេដ្ឋកិច្ចខេត្ត។

ខេត្តឧត្តរមានជ័យគ្មានស្ទឹងឬទន្លេហូរកាត់ទេ ប្រជាជនប្រើប្រាស់តាំងពីបូរាណរហូតដល់ពេល បច្ចុប្បន្ន គឺប្រើប្រាស់ទឹកស្រះជាមូលដ្ឋាន ឯទឹកអណ្ដូងមិនអាចហូបបានទេដោយមានជាតិកំបោរ ។ឯសក្តានុពល សេដ្ឋកិច្ចរបស់ខេត្ត គេសង្កេតឃើញមានដូចជា រ៉ែក្រោមដី (ធ្យូងថ្ម រ៉ែមាស និល ថ្មកំបោរ ដែក និង សំណជាដើមនៅក្រោមដី)។ ឯនៅលើដីវិញមានព្រៃឈើ ដំណាំស្រូវ ដំណាំកសិឧស្សាហកម្មសត្វ ព្រៃ ក្រៅពីនេះមានតំបន់ទេសចរណ៍ធម្មជាតិជាច្រើនកន្លែង និង តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ គឺ កន្លែងដែលពួកមេខ្មែរក្រហមជាន់ខ្ពស់រស់នៅក្នុងអំឡុងពេលខ្លួន ដឹកនាំប្រទេស រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ គឺឋិតនៅលើជួរភ្នំដងរ៉ែក ម្ដុំច្រកជាំសាង៉ាមក្នុងស្រុក អន្លង់វែងខេត្តឧត្តរមានជ័យ។ ក្រៅពីនេះ​​ ខេត្តមានប្រាសាទបុរាណចំនួន១៨ផងដែរ ដើម្បីជូនភ្ញៀវជាតិនិង អន្តរជាតិទស្សនាកំសាន្ត ។

  • ផ្សារ៖ គោកមន ចុងកាល់ ច្រកអន្តរជាតិជាំ ជប់គគីរ ត្រពាំងប្រាសាទ បន្ទាយអំពិល សំរោង អន្លង់វែង

កសិកម្ម

ផ្ទៃដីសរុបរបស់ខេត្តមានទំហំ ៦១៥.៨០០ ហិចតា ។ ទិន្នន័យឃុំប្រភេទដីចំនួន ៧ ប្រភេទ គឺ​ប្រភេទ​ដី​ស្រូវ​វស្សា​ ដីស្រែបង្កើនរដូវ ដីស្រែប្រាំងស្រោចស្រព ដីស្រែប្រាំងប្រដេញទឹក ដីស្រូវចំការ ដីដាំដុះដំណាំផ្សេងៗ និងដីចំការមីនដោយសារគ្មានទិន្នន័យស្តីពី ផ្ទះសម្បែង និងដីផ្សេងៗ ហេតុទើបផលបូកប្រភេទផ្ទៃដីទាំង ៧ ប្រភេទខាងលើនេះមិនស្មើរនឹងផ្ទៃដីសរុបរបស់ខេត្ត ។

ផលស្រូវសរុបនៃស្រុកបន្ទាយអំពិលមានចំនួនលើសស្រុកនានា គឺ ១៤.៦០៣ តោន ឯស្រុកលំដាបខ្ញុំទី២ ក្នុងការផលិតស្រូវគឺស្រុក សំរោង ។ ការគណនាក្នុងប្រជាជនម្នាក់ជាមធ្យម ត្រូវការហូបស្រូវ២៦០គីឡូក្រាមក្នុងមួយឆ្នាំ បើ​ពិនិត្យ​លើ​ផលិត​ផល​ស្រូវ ឃើញថាស្រុកបន្ទាយអំពិលអាចនាំស្រូវចេញបាន ចំណែកស្រុក៤ទៀត មិន​អាច​នាំ​ផលិត​ផល​ស្រូវ​ចេញ​ទេ ព្រោះការផលិតតិចជាងសេចក្តីត្រូវការក្នុងស្រុកនីមួយ ជា​រួម​ខេត្ត​ឧត្តរមានជ័យ​មិន​អាច​សល់​ផលិត​ផល​ស្រូវ​សំរាប់​នាំ​ចេញ​បាន​ ឡើយ ។

ខេត្តឧត្តរមានជ័យជាខេត្តមួយមិនសំបូរមុខរបរ សំរាប់រកស៊ីប៉ុន្មានទេបន្ទាប់ពីរដូវធ្វើស្រែ មាន​មុខ​របរ​មួយ​ចំនួន​ទៀត ដែលក្រៅពីធ្វើចំណាកស្រុកទៅធ្វើកម្មករនៅប្រទេសថៃ ហើយនិងធ្វើអ្វីផ្សេងៗទៀតដែលអាច ផ្គត់ផ្គង់ជីវភាពរបស់ពួកគាត់ ។ ជាពិសេសនៅស្រុកបន្ទាយអំពិល ក្រៅពីរដូវស្រែចំការចប់ ពួក​គាត់​តែង​តែ​ត្បាញ​ក្រមា ដែល​មាន​លក្ខណៈ​ខុស​ប្លែក​ពី​បណ្តា​ក្រមា​ខេត្តផ្សេងៗ មានលក្ខណៈក្បាច់ទំពក់រូបសេះ រូបដំរី និងរូបផ្សេងៗសំរាប់ចែក ជូនកូនចៅ រឺក៏ជូនចាស់ទុំក្នុងភូមិ និងយកទៅវត្ត ដើម្បី​ប្រគេន​ព្រះសង្ឃ​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ រឺបុណ្យចូលឆ្នាំ ។

ទេសចរណ៍

ខេត្ត​ឧត្តរមានជ័យ​បានទទួលកេរ្តិ៍ដំណែលវប្បធម៌​មួយចំនួន ដែលសព្វថ្ងៃ​បានក្លាយជា​តំបន់ទេសចរណ៍​ដ៏គួរអោយ​ចាប់អារម្មណ៍​ពីសំណាក់ភ្ញៀវទេសចរជាតិ​និង​អន្តរជាតិយ៉ាងច្រើន។ ខេត្តឧត្តរមានជ័យរមណីយដ្ឋាន​វប្បធម៌​ជាច្រើនរួមមានប្រាសាទបុរាណ(នៅមានរូបរាង) ១៨កន្លែង ស្ពានបុរាណ៧កន្លែង ទួលប្រាសាទ៨២កន្លែងនិងស្រះបុរាណ១៤កន្លែង។ ប្រាសាទសំខាន់​នៅខេត្តឧត្តរមានជ័យ មានដូចជា ប្រាសាទតាមន្ត ជាដើម។ ក្រៅពីនេះនៅមានរមណីយដ្ឋានធម្មជាតិ៦កន្លែង​ទៀត​សំរាប់ទាក់ទាញទេសចរណ៍។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តឧត្ដរមានជ័យ

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

ប្រជាសាស្ត្រក្នុងខេត្តឧត្តរមានជ័យ (Oddar Meanchey is a Province of Cambodia)

ប្រជាជនក្នុងខេត្តឧត្តរមានជ័យសរុបមាន ១៦០ ១៩៦នាក់ក្នុងនោះមានបរុស ៨០ ៤៦៥នាក់ និងស្ត្រីចំនួន ៧៩ ៧៣១នាក់។ ចំនួន​ខុស​គ្នា​រវាង​បុរស និងស្ត្រីដែលមានលក្ខណៈខុសគ្នាធំធេងនោះគឺមាននៅក្នុងស្រុក ចុងកាល់ប៉ុណ្ណោះ ។ ចំណែក​ស្រុក​អន្លង់វែង បន្ទាយអំពិល សំរោង និងត្រពាំងប្រាសាទ ចំនួនខុសគ្នារវាងស្ត្រី និងបុរសមានចំនួនតិច ។

ខេត្តឧត្តរមានជ័យមានផ្ទៃដីសរុបចំនួន ៦១ ៥៨ គីឡូម៉ែត្រការ៉េ ហើយមានដង់ស៊ីតេប្រជាជន ២៦,១៧នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ (ស្ថិតិខែមករា ២០០៧) ទាបជាងដង់ស៊ីតេប្រជាជនទូទាំងប្រទេស ដែលស្រុកសំរោងគឺជាស្រុកទីរួមខេត្តរបស់ខេត្តឧត្តរមានជ័យ ដែល​មាន​សុវត្តិភាព​ជាង​គេ​បង្អស់​ បើ​ប្រៀប​ធៀប​ជា​មួយនឹង​បណ្តា​ស្រុក​ដទៃ​ទៀត​ក្នុង​ខេត្ត អំឡុងពេលធ្វើសង្គ្រាម ។ ស្រុក​សំរោង​មាន​ប្រជា​ជន​គិត​ជា​ភាគ​រយ​ប្រមាណ ២៨% ស្រុកអន្លង់វែងប្រមាណ ១៨% ស្រុកបន្ទាយអំពិលប្រមាណ ២៦% ស្រុក​ចុងកាល់​ប្រមាណ​១៦% និង​ស្រុក​ត្រពាំង​ប្រាសាទ​ប្រមាណ ១២% ។

តាមទិន្នន័យឃុំឆ្នាំ ២០០៧បានបញ្ជាក់ថាខេត្តឧត្តរមានជ័យមានចំនួនគ្រួសារសរុប ៣៣ ១៣៣គ្រួសារ ឯគ្រួសារ​ជាមធ្យម ៤.៨៣ នាក់ក្នុងមួយគ្រួសារ និងចំនួនស្ត្រីជាមេគ្រួសារប្រមាណ ៣.៦៧៨ គ្រួសារ បើ​គិត​ជា​ភាគរយ​នៃ​ចំនួន​គ្រួសារ​សរុប​គឺ ១៤.០៧ ភាគរយ ។ អត្រា​ស្ត្រីជា​មេ​គ្រួសារ​តាម​បណ្តា​ស្រុក​បាន​បញ្ជាក់​ថា​ស្រុក​អន្លង់វែង ​មាន ចំនួនស្ត្រីជាមេគ្រួសារ ១៧.៥៥ ភាគរយ គឺច្រើនជាងស្រុកនានា ចំណែក​ស្រុក​ដែល​មាន​ចំនួន​ស្ត្រី​ជា​មេ​គ្រួសារ​តិច​ជាង​គេ គឺស្រុកត្រពាំងប្រាសាទ ដែលមានភាគរយស្ត្រីមេគ្រួសារប្រមាណ ១១.១១ ភាគរយ ។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តឧត្ដរមានជ័យ

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

ប្រាសាទក្នុងខេត្តឧត្តរមានជ័យ (Oddar Meanchey is a Province of Cambodia)

*ប្រាសាទតាមាន់តូច

*ប្រាសាទតាមាន់ធំ

*ប្រាសាទតាក្របី

*ប្រាសាទដំរីទ្រោម

*ប្រាសាទខ្នារ

*ប្រាសាទព្រហ្មកិល

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តឧត្ដរមានជ័យ

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

រដ្ឋបាលក្នុងខេត្តឧត្តរមានជ័យ (Oddar Meanchey is a Province of Cambodia)

ខេត្តឧត្ដរមានជ័យចែកចេញជា​​​​​​​​​​​​​​​​ ៤ ស្រុកនិងក្រុង២គឺ៖

កូដខណ្ឌនិងក្រុង ឈ្មោះខណ្ឌនិងក្រុងជាភាសាខ្មែរ ឈ្មោះខណ្ឌនិងក្រុងជាអក្សរឡាតាំង ចំនួនប្រជាជន ចំនួនផ្ទៃដី
២២០១ ស្រុកអន្លង់វែង Anlong Veng
២២០២ ស្រុកបន្ទាយអំពិល Banteay Ampil
២២០៣ ស្រុកចុងកាល់ Chong Kal
២២០៤ ក្រុងសំរោង Samraong
២២០៥ ស្រុកត្រពាំងប្រាសាទ Trapeang Prasat
២២០៦ ក្រុងព្រះនគរ គ្មានឈ្មោះក្រុងអក្សរឡាតាំង
ក្រុងនគររាជមុន្នី

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តឧត្ដរមានជ័យ

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

ភូមិវិទ្យាក្នុងខេត្តឧត្តរមានជ័យ (Oddar Meanchey is a Province of Cambodia)

ខេត្តឧត្តរមានជ័យស្ថិតនៅប៉ែកខាងជើងឈៀងខាងលិចនៃប្រទេសកម្ពុជា ដែលមានព្រំប្រទល់ៈ – ខាងជើងជាប់នឹងប្រទេសថៃគឺ៖ ខេត្តបូរីរ៉ាំ,សុរិន និង ស៊ីសាកេត ដែលមានប្រវែង២២៤គ.ម ខ័ណ្ឌចែកដីយើងនិងថៃដោយភ្នំដងរ៉ែក (គ្មានដីវាលរាបទេជាមួយ ប្រទេសថៃ គឺសុទ្ធតែភ្នំដោយមានតែច្រក៥សម្រាប់ចេញចូលប៉ុណ្ណោះគឺ៖ ច្រកជុបគគី,ច្រកថ្មដូន, ច្រកអូស្មាច់, ច្រកជាំសាង៉ាម និងច្រកព្រះប្រឡាយ ។ – ខាងត្បូងជាប់នឹងខេត្តសៀមរាប – ខាងកើតជាប់នឹងខេត្តព្រះវិហារ – ខាងលិចជាប់នឹងខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យមានចំងាយប្រមាណ ៤៣៩ គីឡូម៉ែត្រពីទីក្រុងភ្នំពេញ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៦អា និង​កាត់​តាម​ខេត្ត​កណ្តាល កំពង់ចាម និង​បន្ត​ដំណើរ តាមផ្លូវជាតិលេខ៦ ពីចំនុច​បំបែក​ស្គន់​កាត់​តាម​ខេត្ត​កំពង់ធំ សៀមរាប ដល់ចំណុច ស្រុកក្រឡាញ់នៃខេត្តសៀមរាប មានផ្លូវ​បំបែក​ឆ្ពោះ​ទៅ​ទិស​ខាង​ជើង​តាម​ផ្លូវ​លេខ ៦៨ ទៅកាន់ខេត្តឧត្តរមានជ័យ ។ ខេត្ត​មាន​ផ្ទៃដី​សរុប ៦ ១៥៨ គ.ម២។

ខេត្តឧត្តរមានជ័យ​មានអាកាសធាតុ​ក្ដៅសើមដូចនៅទូទាំងប្រទេស​កម្ពុជាដែរ។ រដូវក្ដៅ​ចាប់ពីខែមិនាដល់ឧសភា(សីតុណ្ហភាពពី២៧ទៅ៣៥អង្សា) រដូវវស្សាចាប់ពីខែឧសភា​ដល់តុលា(សីតុណ្ហភាពពី២៤ទៅ៣២អង្សា និងសំនើម៩០%) និងរដូវរងារចាប់ពីខែវិច្ឆិការដល់ខែមិនា(សីតុណ្ហភាពណី២២​ទៅ២៨អង្សា) thumb|right|400px|ផែនទីស្រុក-ក្រុងទាំង៥​នៃខេត្តឧត្តរមានជ័យ។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តឧត្ដរមានជ័យ

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

សង្ខេបពីខេត្តឧត្តរមានជ័យ (Oddar Meanchey is a Province of Cambodia)

រាជធានីព្រះនគរ ជារាជធានីមួយនៅភាគខាងជើងប្រទេសកម្ពុជា។រាជធានីព្រះនគរ ទីរួមរាជធានីនៅក្រុងសំរោងសែនមានជ័យ។

ខេត្ត​ឧត្តរមានជ័យ​បាន​​​បង្កើត​នៅ​ឆ្នាំ​១៩៦៤ តាម​ព្រះរាជក្រម​លេខ ១៩៤ ប.ក ចុះ​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​១៩៦៤ នៅ​សម័យ​សង្គម​រាស្ត្រនិយម (១៩៥៣-១៩៧០)​ ក្រោម​ព្រះ​រាជកិច្ច​ដឹកនាំ​ដោយ​សម្ដេច​ព្រះបាទ នរោត្តម​សីហនុ ប៉ុន្តែ​ក្រោយ​ឆ្នាំ​១៩៧០ សង្គ្រាម​បាន​ឆាបឆេះ​ឡើង​ រាល់​រចនាសម្ព័ន្ធ​រដ្ឋបាល​ត្រូវ​បាន​លើក​ទីតាំង​ដាក់​នៅ​ខេត្ត​សៀមរាប​។

យោង​ព្រះរាជក្រឹត្យ​លេខ/រកត/០១៩៥/០៧ ចុះ​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​១៩៩៥ ខេត្ត​នេះ​ត្រូវ​បាន​បង្កើត​ឡើង​សារ​ជា​ថ្មី​ផ្ដាច់​ចេញ​ពី​ខេត្ត​សៀមរាប ​នៅ​ពេល​នោះ​ រាល់​រចនាសម្ព័ន្ធ​ពុំ​ទាន់​ដំណើរ​ការ​នៅ​ឡើយ លុះ​ដល់​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​១៩៩៩ ស្ថិត​ក្រោម​អធិបតីភាព ឯកឧត្ដម ស ខេង​ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​ក៏​បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ ការងារ​រដ្ឋបាល​ជា​ផ្លូវ​ការ។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តឧត្ដរមានជ័យ

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖