Posted on Leave a comment

តើពាក្យ «បាទចារី» មានន័យដូចម្ដេច ?


បាទចារី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. បាទចារិន៑) អ្នកត្រាច់ទៅដោយជើង, អ្នកដើរជើង; ទាហានថ្មើរជើង; បើស្ត្រីជា បាទចារិនី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តំបន់ទេសចរណ៍ក្នុងខេត្តបាត់ដំបង (Battambang is a Province of Cambodia)

ខេត្ត​បាត់ដំបង ជា​​ខេត្ត​មួយ​ក្នុងចំនោម​ខេត្តទាំង​អស់​នៃព្រះរាជាណាចក្រ​កម្ពុជាដែលមាន​វិសាលភាព​ផ្ទៃដីធំ មាន​ភោគសម្បត្តិ​ធម្មជាតិ​ និង​សំនល់​វប្បធម៌​បុរាណ​ជា​ច្រើន។ ប្រាសាទ​បុរាណ​ជាច្រើន​ស្ថាបនា​រាយ​ប៉ាយ​លើភ្នំ លើទួល និង​តំបន់​លិចទឹក​ ទាំងអស់នេះហើយ​គឺ​ជា​សក្តានុពលទាក់ទាញភ្ញៀវទេសចរណ៍ចង់មកទស្សនា។

ប្រាសាទបាណន់

ប្រាសាទបាណន់​ជា​រចនាបថ​​កណ្តាល​ស.ត​ទី ១១ និង​ចុង​ស.តទី ១២។ ព្រះរាជា​ដែល​បាន​កសាង​មុន​គេគឺ​ព្រះ​បាទ​ឧទយាទិត្យា​វរ្ម័ន​ទី២ (១០៥០ ដល់១០៦៦) ក្រោយ​មក​ត្រូវ​បញ្ចប់​ដោយ​ព្រះ​បាទ​ជ័យវរ្ម័នទី៧ (១១៨១​.១២១៩)។ ប្រាសាទ​បាណន់​ត្រូវបានកសាងលើកំពូលភ្នំ​ដែល​មាន​កំពស់​ប្រមាណជាង​១០០ម ដោយ​មាន​កាំ​ជណ្តើរ​ចំនួន៣៥២​កាំ​ ស្ថិតនៅក្នុង​ឃុំ​កន្ទឺ២ ស្រុក​បាណន់​ ចំងាយ​ ២៥គ,ម​ ពីទីរួមខេត្ត​តាម​ដង​ផ្លូវ​ខេត្ត​លេខ ​១៥៥​ ស្រប​តាម​ដង​ស្ទឹងសង្កែ​​ទៅទិស​និរតី។ នៅ​ជើងភ្នំ​បាណន់មាន​គូទឹក និង​ល្អាងសំខាន់​ពីរ​គឺ​ល្អាងព្រះទឹក និង​ល្អាងបិទមាស។ រមណីយដ្ឋាន​ប្រាសាទ​បាណន់​គឺជារមណីយដ្ឋានវប្បធម៌​ប្រវត្តិសាស្ត្រ​ផង និង​ជារមណីយដ្ឋានធម្មជាតិ​ផង ពីព្រោះកសាងឡើង​នៅលើ​កំពូលភ្នំប្រកប​ទៅដោយធម្មជាតិ​ព្រៃព្រឹក្សា​ដ៏ស្រស់ត្រកាល ព្រមទាំង​មាន​ទឹកស្ទឹងសង្កែ​រួមជាមួយ​ផង។ ភូមិសាស្ត្រ​ និង បរិស្ថាន​ជុំវិញ​បាន​ផ្តល់​អំនោយ​ផល​​បន្ថែមទៀត​លើ​វិស័យ​ទេសចរណ៍​ ពីព្រោះ​សងខាងដងផ្លូវ​ទៅកាន់​រមនីយដ្ឋាននេះ​សំបូរ​ទៅ​ដោយ​ភោគ​ផល​ដំ​នាំ​​កសិកម្ម​ដូចជាស្រូវ ជាពិសេស​ចំការ​ក្រូចពោធិ៍សាត់ដ៏ល្បីល្បាញក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ មានរសជាតិឆ្ងាញ់។ ដំនាំក្រូចផ្តល់ផល​ក្នុង​មួយ​ឆ្នាំ ២ ដង ហើយ​បាន​ដឹក​នាំទៅ​លក់​តាម​បណ្តា​ខេត្ត​នានា​និងទីក្រុងភ្នំពេញផង។

​ប្រាសាទឯកភ្នំ

ប្រាសាទ​វត្ត​ឯក​ ឬ ឯកភ្នំ ជា​​ស្ថាបត្យកម្ម​រចនាបទ​ក្នុង​ស.ត​ទី ១១ កសាង​ឡើង​នៅ​ក្នុង​​ឆ្នាំ​១០២៧​ ក្នុង​រជ្ជកាល​ព្រះ​បាទ​សុរិយវរ្ម័ន​ទី​១ (១០០២-១០៥០) ។ ប្រាសាទ​វត្ត​ឯក​មាន​ទី​តាំង​នៅ​ក្នុង​ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ​ ចំងាយ ១៥ គ.ម ពី​ទីរួម​ខេត្ត។ នៅ​ជុំ​វិញ​ប្រាសាទ​មាន​គូទឹក​មួយ សព្វ​ថ្ងៃ​​ប្រាសាទ​នេះត្រូវ​បាក់​បែក​ជា​ច្រើន​អន្លើ​ដោយ​មូលហេតុ​ធម្មជាតិ​ និង​ ការជីក​កកាយ​ពី​មនុស្ស ប៉ុន្តែ​ទោះជាយ៉ាង​ណា​ក៏​ដោយ​ក៏ប្រាសាទ​នេះនៅ​មាន​ទ្រង់​ទ្រាយ​ល្អ​ខ្លះ​គួរឱយអ្នក​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​មក​ទស្សនា។

ប្រាសាទបាសែត

ប្រា​សាទ​បាសែត​​​ត្រូវ​បាន​កសាង​​ក្នុង​រជ្ជកាល​ព្រះបាទ​សុរិយវរ្ម័ន​ទី១​ (១០០២-១០៥០) ដែល​មាន​ទី​តាំង​​លើ​ទួល​មួយ​ចំងាយ​​ ១៥ គ.ម ពីទីរួមខេត្ត ស្ថិតក្នុងភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ។ ប្រាសាទ​បាសែត ជា​ស្ថាបត្យកម្ម​ក្នុង​ស.វទី​ ១១ កសាង​ឡើង​ក្នុង​ចន្លោះ​ឆ្នាំ ១០៣៦ ដល់ឆ្នាំ ១០៤២។​ នៅ​ក្បែរ​ប្រាសាទ​នេះ​មាន​ស្រះទឹក​បុរាណ​មួយរាង​ការេ ២០ម បួន​ជ្រុង ជំរៅ១២ម លក្ខណៈ​ពិសេស​របស់​ស្រះ​ទឹក​បុរាណ​នេះ​គឺ​មាន​ទឹក​ខួប​ប្រាំង ខួប​វស្សា។

​ប្រាសាទស្នឹង

ប្រាសាទ​ស្នឹង​ស្ថិត​នៅ​ក្នុង​ឃុំ​ស្នឹង​ ស្រុក​បាណន់ មាន​ចំ​ងាយ ២២ គ.ម ពីទីរួមខេត្ត។ ប្រាសាទ​ស្នឹង​កសាង​អំពីឥដ្ឋ​នៅ​លើ​ទួល​មួយ​បណ្តោយ ៣០​ម ទទឹង ២០ម។​ តាម​ការ​សង្កេត​មើល​ ប្រាសាទនេះ​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នានឹងបណ្តា​ប្រាសាទ​កសាង​ក្នុង​សតរត្ស​​ទី​ ១២ ដែរ។​ ប្រាសាទ​ចំនួន​ ២ ស្ថិត​នៅ​ក្នុង​បរិវេណ​រត្ត​ស្នឹង​ និង មួយទៀត​ស្ថិត​នៅ​ពី​មុខ​វត្ត នៅលើបណ្តោយ​ផ្លូវ​ជាតិ​លេខ​ ៥៧ ដែល​ជា​ផ្លូវ​ត​ភ្ជាប់​ពីខេត្ត​បាត់ដំបង​ទៅ​ក្រុង​ប៉ៃលិន។

​ភ្នំសំពៅ

ភ្នំសំពៅ គឺជារមណីយដ្ឋាន​ធម្មជាតិ​មួយ​​ដែល​ភ្ញៀវ​ទេសចរ​និយម​ទៅ​កំសាន្ត ជា​ពិសេស​ភ្ញៀវ​ក្នុង​ស្រុក ក្នុង​ថ្ងៃសំរាក ឫ បុណ្យ​ប្រពៃណី​ផ្សេងៗ ដូចជា​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ បុណ្យ​ភ្ជុំបិណ្ឌ។ល។ រមណីយដ្ឋាន​នេះ​មាន​ទី​តាំង​ស្ថិត​នៅតាម​ដង​ផ្លូវ​ជាតិ​លេខ​ ១០​ ខាងឆ្វេង​ដៃ​មាន​ចំងាយ​ ១៣ គ.ម ពីទីរួមខេត្ត​។​ បើពិនិត្យ​ឱយ​​ម៉ត់​ចត់ ភ្នំនេះ​មាន​ទ្រង់​ទ្រាយ​ដូចជា​សំពៅ មាន​កំពស់​ ១០០ ម មាន​កាំ​ជណ្តើរ​​ជាង​៧០០​កាំ។ ក្នុង​តួ​ភ្នំ​ទាំង​មូល​មាន​ល្អាង​ជា​ច្រើន​ ប៉ុន្តែ​ល្អាង​សំខាន់ៗ​ដែល​គេ​និយម​ទស្សនា​គឺ​ ល្អាង​ផ្កាស្លា​ ល្អាង​ល្ខោន ល្អាង​អសុក។ នៅ​លើ​កំពូល​ភ្នំ​មាន​វត្ត​មួយ​ឈ្មោះ​ថា​ វត្តគិរីរម្យ ។ នៅជុំ​វិញ​ក្បែរ​ភ្នំ​សំពៅ​ មាន​ចង្កោម​ភ្នំ​ផ្សេងៗ​ទៀត​ដែល​មាន​​ទំនាក់​ទំនង​ជាមួយ​គ្នា​ក្នុងរឿង​ព្រេង​ខ្មែរ រាជកុល និង​ នាង​រំសាយសក់ ដូចជា​ភ្នំ​ក្តោង ភ្នំ​ក្រពើ ភ្នំ​ទ្រុងមាន់ ភ្នំ​ទ្រុងទា ភ្នំ​នាង​រំសាយសក់។ល។​ ដែល​សុទ្ធ​តែ​ជា​រមណីយដ្ឋាន​ធម្មជាតិ។ ភំ្ន​សំពៅ​ស្ថិត​នៅ​ក្នុង​ភូមិ-ឃុំ​ភ្នំសំពៅ ស្រុកបាណន់។

​អាងកំពីងពួយ

អាង​កំពីងពួយ​បាន​ត្រូវ​កសាង​ឡើង​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​អំឡុង​ទស្សវត្ស​ទី ៧៦ប្រជាជន​ជា​ច្រើន​រយ​ពាន់​អ្នក​ត្រូវ​បាន​ពលី​ក្នុង​ការ​កសាង​អាង​ទឹក​នេះ។ អាង​កំពីងពួយ​​ស្ថិត​នៅចន្លោះភ្នំពីរ​គឺ ភ្នំគល់ និង​ភ្នំ​តាង៉ែន ក្នុង​ឃុំ​តាគ្រាម​ ស្រុក​បាណន់​ មាន​ចំងាយ ៣៥ គ.ម ពីទីរួមខេត្ត និង​មាន​ចំងាយ ១៩ គ.ម ពីផ្លូវ​ជាតិលេខ​ ៥៧ អតីត​ផ្លូវ​ជាតិ​លេខ​ ១០ ត្រង់​ចន្លោះ​ភ្នំ​ក្រពើ​និង​ភ្នំទ្រុង​មាន់។ ទំនប់អាង មាន​បណ្តោយ ៧៥០០ ម និង​ទទឹង​មាន​ ១៩០០ម អាច​ផ្ទុក​ទឹក​បាន​ចំនួន​ ១១០.០០០.០០០ ម៉ែតគូប នៅ​ក្នុង​រដូវ​វស្សា គឺ​ជា​ប្រភពទឹក​សំរាប់​ស្រោច​ស្រព​ តាម​សេច​ក្តី​ត្រូវ​ការ​ក្នុង​វិស័យ​កសិកម្ម។ អាង​​កំពីងពួយ​មិន​គ្រាន់តែ​ផ្តល់​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ក្នុងវិស័យ​កសិកម្មតែមួយ​មុខ​ប៉ុណ្ណោះទេ ជាពិសេស​លើស​ពី​នេះទៅទៀត​បាន​ផ្តល់​ប្រយោជន៍​យ៉ាង​សំខាន់​បំរើ​ឱ្យ​វិស័យ​ទេសចរណ៍ គឺ​ជា​រមណីយដ្ឋាន​មួយដែល​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​និយម​ទៅ​លំហែ​យក​ខ្យល់​អាកាស​បរិសុទ្ធ​ ទស្សនា​ភ្នំ​ និង​មុជទឹក​លេង។ ប្រជាជន​នៅ​ក្បែរ​អាង​កំពីង​ពួយ​មាន​អាជីវកម្ម​ធ្វើ​ស្រែ​ចំការ​និង​នេសាទ​ត្រី។

​សេកសក

សេកសក​គឺ​ជា​រមណីយដ្ឋាន​ធម្មជាតិ​មួយ ស្ថិត​នៅ​ចំងាយ​៥៦ គ.ម ពី​ទីរួម​ខេត្ត ក្នុង​ភូមិសាស្រ្ត​​ភូមិ​ផ្លូវ​មាស​ ស្រុក​រតនៈមណ្ឌល លើ​កំនាត់​ផ្លូវ​ជាតិ​លេខ​ ៥៧ អតីត​ផ្លូវជាតិ​លេខ ១០ មាន​ទឹក​ហូរ​ថ្លាឆ្វង់​ហូរ​កាត់ដោយ​ដុំ​​សិលា​រដិបរដុប​គួរ​ជាទី​មនោរម្យ។ នៅ​លើ​មាត់​ច្រាំង​មាន​ព្រៃ​ព្រឹក្សា​ដុះ​ស្អេក​ស្កះ​និង​មាន​ម្លប់​ត្រឈឹង​ត្រឈៃ។​ សកម្មភាព​រស់​​នៅ​របស់​ប្រជាជន​នៅក្បែរ​តំបន់​នេះ​គឺ​ពឹង​ទៅ​លើ​ការធ្វើ​ស្រែ​ចំការ។ ដំនាំ​ទាំងអស់​នេះ​គឺ​ សណ្តែកដី សណ្តែកបាយ ពោត ម្នាស់ ដូង ខ្នុរ ល្ង ។ល។

​ស្ទឹងចំលងគួយ

រមនីយដ្ឋាន​ស្ទឹង​ចំលង​គួយ គឺ​ជា​រមនីយដ្ឋាន​ធម្មជាតិ​ស្ថិត​នៅ​ក្នុង​ភូមិ​ចំលងគួយ ឃុំ​មាន​ជ័យ ស្រុក​សំឡូត មាន​ចំងាយ ៨២​គ.ម ពី​ទីរួម​ខេត្ត​បាត់ដំបង។​ ស្ទឹង​ចំលងគួយ ជា​ស្ទឹង​មួយហូរកាត់​មក​ស្ទឹង​សង្កែ មាន​ទេសភាព​គួរ​ជាទី​ត្រេក​ត្រអាល​ មានទឹកថ្លាឆ្វង់​ហូរ​កាត់​ថ្ម​ដា​ធំៗ នៅមាត់ស្ទឹងមាន​ដើម​ឈើ​ធំៗ​ម្លប់ត្រឈឹងត្រឈៃសំរាប់​ការ​សំរាក​របស់ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ ដែល​បាន​ទៅ​កំសាន្តទី​នោះ។ ភូមិសាស្ត្រ​នៅ​តំបន់​នេះ​សំបូរ​ទៅ​ដោយ​ព្រៃ​ឈើ​ល្អ​ប្រណិត​ដូចជា​ក្រញូង ផ្ចឹក បេង នាងនួន ជាដើម។ ជីវភាព​រស់​នៅរបស់​ប្រជាពលរដ្ឋ​ក្បែរ​តំបន់​នេះ​ ភាគច្រើន​ប្រកប​របរ​ធ្វើ​ស្រែ​ចំការ។

​បន្ទាយសត្វ

បន្ទាយ​សត្វ​ជា​តំបន់​ជំរក​សត្វ​ស្លាប​គ្រប់​ប្រភេទរស់នៅ ស្ថិត​នៅ​ក្នុងភូមិ​កោះជីរាំង និងភូមិព្រែកទាល់ ឃុំ​កោះជីរាំង ស្រុក​ឯកភ្នំ ខេត្តបាត់ដំបង និងមាន​ចំងាយ​ ១០៥ គ.ម ពី​ទីរួម​ខេត្ត​បាត់ដំបង។ បន្ទាយ​សត្វ​ជាព្រៃ​រនាម​ជាប់​ព្រំ​ប្រទល់​ទន្លេសាប គឺ​គេ​អាច​​ទៅ​ទស្សនា​បាន​ដោយ​ធ្វើ​ដំនើរ​តាម​ផ្លូវទឹក​មាន​កាណូត​ទូក​ជាដើម នៅរដូវ​វស្សា​តាម​ដងស្ទឹង​សង្កែ។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តបាត់ដំបង

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាទចារ» មានន័យដូចម្ដេច ?


បាទចារ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. បាទចរណ៍ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាទចរណ៍» មានន័យដូចម្ដេច ?


បាទចរណ៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. –ចរណ ឬ –ចារ ) ការដើរដោយជើងឥតមានយានជំនិះ ( ការដើរជើង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាទ» មានន័យដូចម្ដេច ?


បាទ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ជើង ( រ. ស. ) ។
ឧទាហរណ៍៖ ព្រះបាទ ។

                  ឈ្មោះ​ប្រាក់​បុរាណ​តម្លៃ ៦០ សេន ។
ឧទាហរណ៍៖ ប្រាក់​បាទ។

?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា អើ; ពាក្យសម្រាប់បុរសឆ្លើយ : ឆ្លើយបាទ; ទៅកុំខានហ្ន៎ !, បាទ ! ។ ខ្ញុំព្រះបាទម្ចាស់ បុ. ខ្ញុំ, ខ្លួនខ្ញុំ; ពាក្យសម្រាប់មន្ត្រីស័ក្តិតូចឬរាស្ត្រប្រជានិយាយទៅរកសេនាបតី, រដ្ឋមន្ត្រី; សរសេរជា ខ្ញុំប្របាទម្ចាស់ ក៏មាន ។ ខ្ញុំព្រះបាទ បុ. ខ្ញុំ, ខ្លួនខ្ញុំ; ពាក្យសម្រាប់មន្ត្រីស័ក្តិធំតែមិនមែនសេនាបតី, មិនមែនជារដ្ឋមន្ត្រី និយាយទៅរកសេនាបតីឬមន្ត្រីស័ក្តិតូចឬក៏រាស្ត្រប្រជានិយាយទៅរកមន្ត្រីស័ក្តិធំក្រៅពីសេនាបតី; សរសេរជា ខ្ញុំប្របាទ ក៏មាន ។ ខ្ញុំបាទ បុ. ខ្ញុំ, ខ្លួនខ្ញុំ; ពាក្យសម្រាប់មន្ត្រីស័ក្តិតូចឬរាស្ត្រនិយាយទៅរកមន្ត្រីដែលមានស័ក្តិធំជាងខ្លួន ឬក៏រាស្ត្រនិយាយទៅរករាស្ត្រផងគ្នាដោយសេចក្តីគោរព ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

មធ្យោបាយធ្វើដំណើរទៅកាន់ខេត្តបាត់ដំបង (Battambang​ is a Province of Cambodia)

១. ពីសៀមរាបទៅកាន់បាត់ដំបង
  • ការធ្វើដំណើរតាមផ្លូវទឹក : ពីសៀមរាប​ទៅ​បាត់​ដំ​បង​ គឺ​ធ្វើការ​ចេញ​ដំ​ណើរ​ទៅ​មក​ជា​រៀង​រាល់​ថ្ងៃ ចាប់​ពី​​ម៉ោង ៧:០០ ព្រឹក​ ក្នុង​តំ​លៃ ៧ ដុល្លា ទៅ ១៥ ដុល្លាអាមេរិច ក្នុង​ម្នាក់ ។​ ការធ្វើ​ដំ​ណើរ​ត្រូវ​ចំ​ណាយ​ពេល​ពី​ ៣ ទៅ​ ៤ ម៉ោង ដោយ​ធ្វើ​ដំណើរ​ឆ្លង​កាត់​តាម​បឹង​ទន្លេ​សាប និង​ស្ទឹង​សង្កែ សំ​រាប់​ការ​ធ្វើ​ដំ​ណើរ​នៅ​រដូវ​វស្សា​ ប៉ុន្តែការ​ធ្វើ​ដំ​ណើរ​នៅ​រដូវប្រាំង​វិញ​គឺ​ត្រូវ​ចំ​ណាយ​ពេល​យូរជាង​ នេះពី​​ព្រោះ​នៅ​រដូវ​ប្រាំង​ទឹក​គឺ​មាន​គំ​ពស់​ទាប ហើយ​ការ​ធ្វើ​ដំ​ណើ​រ អាច​និង​មាន​ការ​លំ​បាក​ច្រើន ដូច​នេះ​អ្នក​គូរ​តែ​មើល​ពី​ស្ថាន​ភាព​មុន​និង​ធ្វើ​ដំ​ណើរ ។
  • ការធ្វើដំណើរតាមផ្លូវ​គោគ : ការ​ធ្វើ​ដំ​ណើរ​តាម​ផ្លូវ​គោគ​ពី​សៀម​រាប​ទៅ​កាន់​បាត់​ដំ​បង​គឺ​ត្រូវ​ ធ្វើដំ​ណើរ​តាម​ផ្លូវ​ជាតិ​លេខ ៦ និង​ផ្លូវ​ជាតិ​លេខ ៥ ដោយ​ឆ្លង​កាត់​តាម ស្វាយ​ស៊ី​សុ​ផុន​ ។​ ​លោក​អ្នក​ត្រូវ​ចំ​ណាយពេល​យូរ​បន្តិច​សំ​រាប់​ការ​ធ្វើ​ដំ​ណើរ​ពី​សៀម​រាបទៅស្វាយ​ស៊ី​សុ​ផុន ព្រោះ​ស​ភាព​ផ្លូវ​ហាក់​ដូច​ជា​មាន​ការ​លំ​បាក់​បន្តិច ​​ ប៉ុន្តែចាប់​ពី​ស្វាយ​ស៊ី​សុ​ផុន​ទៅ​បាត់​ដំ​បងគឺ​មាន​លក្ខ​ណៈ​ល្អ​ប្រ​សើ​ ឡើង​វិញ ។ ការ​ធ្វើ​ដំ​ណើរ​តាម​រថយន្ត​តាក់​ស៊ី​លក្ខណៈផ្ទាល់​ខ្លូនគឺ​មាន​តំ​លៃ​ចាប់ ពី ៣០ដុល្លា ទៅ ៤០ ដុល្លាអា​មេរិច​និង​ប្រើ​ពេលពី​ ៣ ទៅ ៥ ម៉ោង ។
២. ភ្នំ​ពេញ​ទៅបាត់​ដំបង
  • ការធ្វើដំណើរតាមផ្លូវ​គោគ : ពី​ភ្នំ​ពេញ​ទៅបាត់​ដំ​បង គឺ​មាន​ចំ​ងាយ​ផ្លូវ ​២៩១​គីឡូម៉ែត្រ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៥ ផ្លូវ​នេះ គឺ​ក្រាល​ដោយ​កៅ​ស៊ូដែល​បង្ក​លក្ខ​ណៈងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំ​ណើរ ។
  • ការធ្វើដំ​ណើរតាម​រថយន្តក្រុង : ការធ្វើដំ​ណើរ​តាម​រថយន្ត​ក្រុង​គឺ​មាន​ក្រុម​ហ៊ុន​ជា​ច្រើន​ដែល​បំ​រើ​សេវា ​កម្ម​នេះ ដូច​ជា​ក្រុម​ហ៊ុន​ នាគ​ក្រ​ហម រិទ្ធី​មុន្នី ជី​អេស​ធី កាពី​តូល ភ្នំពេញ​សូរិយា ថោងស៊ីង លាង យូអេស ពន្លឺអង្គរខ្មែរ ដែល​ចេញ​ដំ​ណើរ​ជា​រៀង​រាល់​ថ្ងៃ​ ពីពេល​ព្រឹក​រហូត​ដល់​ពេលម៉ោង៩ និង ៣០នាទីយប់ ដែល​សំ​រាប់​មនុស្ស​ម្នាក់​មាន​តំ​លៃ​ចាប់​ពី ៦ ដុល្លា ទៅ​ ៨​ ដុល្លាអាមេរិច ។​ សំ​រាប់​ការ​ធ្វើ​ដំ​ណើរ​នេះ​ត្រូវ​ចំ​ណាយ​ពេល​ប្រ​ហែល​ជា​ ៥ ទៅ ៦ ម៉ោង ។
  • ការធ្វើដំ​ណើរ​តាម​តាក់ស៊ី : បើ​សិន​ជា​លោក​អ្នក​ចង់​ជួល​រថយន្ត​តាក់​ស៊ី​ជិះ​ជា​លក្ខ​ណៈ​ផ្ទាល់​ខ្លួន​ នោះ​ លោក​អ្នក​ត្រូវ​ចំ​ណាយ​តំ​លែ​ប្រ​ហែល​ពី ៣០ ទៅ ៤០ ដុល្លាអាមេ​រិច ប៉ុន្តែ​បើ​សិនជា​លោក​អ្នក​ធ្វើ​ដំ​ណើរ​តាម​រថយន្ត​តាក់​ស៊ី​ដែល​មាន​លក្ខ​ ណៈជា​ក្រុម​នោះ​លោក​អ្នក​គ្រាន់​តែ​ចំ​នាយ​២៥.០០០ រៀល​ប៉ុណ្ណុះក្នុង​ម្នាក់ ការ​ធ្វើ​ដំ​ណើរ​ជា​ក្រុម​នេះ​លោក​អ្នក​ប្រ​ហែល​​ជា​មិន​សួវ​ស្រួល​ក្នុង​ ការ​ធ្វើ​ដំ​ណើរ​ទេ​ព្រោះ​លោក​អ្នក​ត្រូវ​អង្គុយ​ប្រ​ជ្រៀត​គ្នា​បន្តិច ។
  • ការធ្វើដំ​ណើរ​តាម​រថភ្លើង : ពីភ្នំ​ពេញ​ទៅបាត់​ដំ​បង​លោក​អ្នកក៏​អាច​ធ្វើ​ដំ​ណើរ​តាម​រថ​ភ្លើង​បាន​ដែរ ប៉ុន្តែ​រថ​ភ្លើង​គឺ​វា​មាន​សភាព​ចាស់​ ហើយ​ក្នុង​មួយ​សប្តាហ៍​ចេញ​ដំ​ណើរ​តែ​មួយ​ដងគត់ គឺ​នៅ​ថ្ងៃ​សៅរិ៍ចេញ​ដំ​ណើរ​ពីភ្នំពេញ ទៅបាត់​ដំ​បង និង​នៅ​ថ្ងៃ​អាទិត្យពី​បាត់​ដំបង​ទៅ​ភ្នំពេញ​វិញ ការ​ធ្វើ​ដំ​ណើរ​តាម​រថភ្លើង​ត្រូវ​ចំណាយ​ពេល ១២ ម៉ោង​និង​មាន​តំ​លៃ ​២២.០០០រៀល​ក្នុង​ម្នាក់។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តបាត់ដំបង

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

វិស័យវប្បធម៌និងសាសនាក្នុងខេត្តបាត់ដំបង (Battambang​ is a Province of Cambodia)

មន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្តបាត់ដំបង ជាអង្គភាពមួយបំរើការងារវប្បធម៌ និង ធ្វើអាជីវកម្មរកចំណូលបង់ ចូលរដ្ឋផង។មន្ទីរវប្បធម៌ និងវិចិស្រិល្បៈខេត្តគ្រប់គ្រងដឺកនាំការិយាល័យចំណុះផ្ទាល់ចំនួន៦ និង ការិយាល័យវប្បធម៌និងវិចិត្រ ស្រុកទាំង១៣។

១-ការងារវប្បធម៌និងស្តារទំនៀមទំលាបប្រ់ពៃណី

ប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង រក្សាបានយ៉ាងខ្ជាប់ខ្ជួននូវទំនៀមទំលាប់ប្រពៃណីដូចជា

  • ការប្រារឰពិធីបុណ្យជាតិនិងបុណ្យប្រពៃណី-ល្បែងប្រជាប្រិយនិងសំលៀកបំពាក់ក្នុងពិធីបុណ្យផ្សេងៗ។
  • ចូលរួមពិព័រណ៍តាំងបង្ហាញមុខម្ហូបអាហារ និងបង្អែមខ្មែរនៅកន្លែងនាគបាញ់ទឺកមុខដើមពោធិព្រឹក្ស។
  • បានរៀបចំលេងល្បែងប្រជាប្រិយនៅ រមណីយដ្ឋានភ្នំសំពៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ។
  • បានចូលរួមប្រណាំងទូកនៅខេត្តក្នុងឱកាសចេញព្រះវស្សា
  • បានចូលរួមមហោស្រពខ្លែងខ្មែរ លើកទី២០ឆ្នាំ២០០៦ទូទាំងព្រះរាជាណាចក្រកម្ពុជានៅខេត្តសៀមរាប។
  • ចុះស្រាវជ្រាវលើគ្រប់វិស័យវប្បធម៌-ទេសចរណ៍-កសិកម្មលើភូមិ៣ក្នុងឃុំវត្តគរស្រុក-ខេត្តបាត់ដំបង
  • ទប់ស្កាត់ការលួចបញ្ចាំងវីដេអូអាសអាភាស
  • ចុះស្រង់ស្ថិតិបណ្ណាល័យនៅតាមសាលារៀនគ្រប់កំរិតនិងតាមវត្តអរាម
  • ចុះស្រង់ស្ថិតិផ្ទះសំអាងការ-ថតរូប-បណ្ណាគារ-បោះពុម្ពនិងណែនាំឱ្យទៅធ្វើច្បាប់អាជីវកម្ម
  • បណ្ណាល័យខេត្តបើកទ្វារជូនសាធារណះជនចូលអានសៀវភៅជារៀងរាល់ថ្ងៃធ្វើការ
  • មណ្ឌលពិព័រណ៍រូបភាពបើកទ្វារជូនភ្ញៀវទស្សនារៀងរាល់ម៉ោងធ្វើការ
  • បានសហការជាមួយអង្គការគ្រួសារថ្មីតាំងពិព័រណ៍ផ្សេងៗ

២-ការងារបេតិកភណ្ឌ័និងថែរក្សាសម្បត្តិវប្បធម៌ជាតិ

  • បានសហការជាមួយស្ថាបន័ពាក់ពន្ធ័ និងសមត្ថកិច្ចចុះទប់ស្កាត់ជនទុច្ចរិត ដែលលួចជីកគាស់កកាយរាវរកវត្ថុបុរាណ
  • ចូលរួមប្រជុំដោះស្រាយការរំលោភយក ដីប្រាសាទត្រីកោណឬប្រាសាទបវេលនៅស្រុកបវេល
  • ចុះធ្វើការការពារ ទួលប្រាសាទទួលបុរាណដែលមានការប៉ះពាល់ពី សុរិយោដីខេត្តក្នុងការវាស់វែងធ្វើបណ្ណ័
  • កម្មសិទ្ធជូនប្រជាពលរដ្ឋ។
  • ចុះពិនិត្យមើលគ្រប់ប្រាសាទទាំងអស់ក្នុងខេត្ត ហើយបានកាប់ឆ្ការព្រៃសំអាតជុំវិញបរិវេណប្រាសាទទាំង៥ គឺ
  • ប្រាសាទបាសែត ប្រាសាទបាណន់ ប្រាសាទឯកភ្នំ ប្រាសាទស្នឹងលិច និងប្រាសាទស្នឹងកើតសំរាប់ភ្ញ៉ៀវ
  • ទេសចរណ៍រៀងរាល់ថ្ងៃ។
  • បានបន្តធ្វើការផ្សព្វផ្សាយដល់ប្រជាជន និងដល់ចៅអធិការអាចារ្យគណៈកម្មការវត្តនូវច្បាប់ស្តីពីកិច្ច
  • ការពារបេតិកភណ្ឌ័វប្បធម៌ និងសារាចរណែនាំស្តីពីការប្រមូលវត្ថុបុរាណ ពីកន្លែងដែលគ្មានសុវត្ថិភាពនៅ
  • រាយប៉ាយតាមព្រៃនិងតាមប្រាសាទនានាមករក្សាទុកនៅក្នុងសារមន្ទីរ
  • បានប្រមូលវត្ថុបុរាណជា ថ្មចម្លាក់ជាភាជន៍និងវត្ថុផ្សេងៗទៀត បានចំនួន៧១ដុំមករក្សាទុកក្នុងសារមន្ទីរខេត្ត
  • សារមន្ទីរខេត្តបានបើកទ្វារជូនសាធារណៈជនភ្ញ៉ៀវជាតិ អន្តរជាតិចូលទស្សនារៀងរាល់ថ្ងៃធ្វើការ

៣-ការងារសិល្បះសូនរូប- សិប្បកម្ម

  • មានសិប្បកម្មចម្លាក់ផ្ទះលក់វត្ថុសិប្បកម្ម និងវត្តុអនុស្សាវរីយ៍វិចិត្រកម្មគំនូរហើយបានអញ្ជើញអាជីវករ
  • ដែលប្រកបរបរអាជីវកម្មនេះ មកធ្វើការណែនាំពីការធ្វើច្បាប់អាជីវកម្មលើមុខរបរ។
  • អាជីវករលក់ដូរស៊ីឌី វីស៊ីឌី បានជ្រួតជ្រាបកាន់តែច្បាស់ពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល។
  • ការងារសិល្បអាជីព ខេត្តនៅក្នុងឆ្នាំ២០០៦នេះមានការរីកចំរើនប្រសើរទ្បើង។
  • បានរៀបចំធ្វើច្បាប់លើការងារអភិវឌ្ឍន៍វប្បធម៌ និងការងារសិល្បះសូនរូបសិប្បកម្ម។
  • ទោះបីសិល្បមហាជននៅមានសេសសល់តិចតួចយើង នៅតែរក្សាបាននូវប្រភេទសិល្បះមហាជនមួយចំនួន
  • នៅតាមមូលដ្ឋានភូមិ-ឃុំដែលជាទុនមួយសំរាប់ការអភិវឌ្ឍន៍នៅថ្ងៃមុខ។

៤ -ការងារសិល្បះនិងទស្សនីយភាព

ក-សិល្បៈទស្សនីយភាព

  • សិល្បករ និងសិល្បការនី បច្ចេកទេស មួយចំនួនបានចុះទៅបង្ហាត់របាំ និងល្ខោនខ្លីៗ ។
  • ចុះស្រាវជ្រាវប្រវត្តិកន្ទ្រឺមមីន នៅភូមិចំការសំរោងឃុំចំការសំរោងស្រុក-ខេត្តបាត់ដំបង និងនៅឃុំចម្លងគួយស្រុកសំទ្បូត។
  • ចុះពិនិត្យរបាំដូរតន្ត្រីបុរាណនៅវិហារព្រះគ្រឺស្តសាសនានៅភូមិតាហែន ឃុំរការស្រុកសង្កែ ខេត្តបាត់ដំបង
  • បានតម្លើងរបាំថ្មីបាន២របាំគឹរបាំឆៃយ៉ាំនិងរបាំងកន្ទ្រឺមមីង
  • បានសំដែងរបាំត្រុដិដើម្បីអបអរក្នុង ពិធីបុណ្យចូលឆ្នាំថ្មីតាមបណ្តាមន្ទីរនានាជុំវិញខេត្តនៅតាមរមណីយដ្ឋាន និងតាមវិទ្យាស្ថានសិក្សានានាក្នុងខេត្ត។

ខ-សិល្បៈមហាជន

  • វិស័យសិល្បមហាជនមានសកម្មភាពផុលផុសតាំងពីប្រជាជន រហូត ដល់សិស្សានុសិស្ស និង បណ្តាអង្គការ ក្រៅរដ្ឋាភិបាល។
  • នៅឆ្នាំ២០០៦នេះកម្មវិធីសិលាប្រចាំខេត្តបាត់ដំបង បានជួយឧបត្ថម្ភថវិកាសំរាប់បណ្តុះបណ្តាលបង្កើត ក្រុមភ្លេងពិណពាទ្យ ១ក្រុមចំនួន១២នាក់ រយះពេល៩០ថ្ងៃ សំរាប់ឃុំតាសាញស្រុកសំទ្បូត។

៦-ផែនការសំរាប់ឆ្នាំ២០០៧

  • ប្រទ្បងមហោស្រពចំរៀងសម័យ និង បុរាណទូទាំងខេត្ត
  • ប្រគុំតន្ត្រីលេងល្បែងប្រជាប្រិយពេលចូលឆ្នាំប្រពៃណីជាតិ
  • ស្រាវជ្រាវរបាំនិងហ្វឺកហាត់យីកេនិងល្ខោនបាសាក់
  • ចុះពិនិត្យការផលិតសិល្បៈសូនរូបនិងសិប្បកម្មទូទាំងខេត្ត
  • ផ្សព្វផ្សាយទប់ស្កាត់ផ្នែកភាពយន្តវីដេអូអាសអាភាស និងស្រាវជ្រាវទួលបុរាណ
  • ធ្វើប្លង់កំណត់តំបន់ប្រាសាទទាំង៤
  • ធ្វើសាលាកបត្រ័វត្ថុបុរាណក្នុង សារមន្ទីរខេត្តនិងអតីតសារមន្ទីរជាតិវត្តពោធិវាល
  • ចុះប្រមូលវត្ថុបុរាណតាមវត្តទូទាំងខេត្ត
  • បណ្តុះបណ្តាលបង្កើតភ្លេងពិណពាទ្យ១វង់ ក្នុងឃុំឆ្នាល់មាន់ស្រុកគាស់ក្រទ្ប
  • ជួសជុលមណ្ឌលពិព័រណ៍រូបភាព
  • រៀបចំសំដែងសិល្បៈក្នុងពិធីចំរើនព្រះជនព្រះមហាក្សត្រ
  • សុំក្របខណ្ឌ័មន្ត្រីជំនាញ ល្ខោនបាសាក់របាំបុរាណយីកេ សិល្បៈសូនរូបសិប្បកម្មបុរាណវិទ្យាបុគ្គលិកអណ្តែត

៧-វត្តអារាមនិងសាសនា

ក្នុងខេត្តមានវត្តអារាមដែលជា ទីសក្ការះបូជានៃព្រះពុទ្ធសាសនាមានចំនួន៣០៧វត្ត ក្នុងនោះមានវត្តធម្មយុត៉្តិ ចំនួន១៣មានព្រះសង្ឃសរុប ៥១៦៩អង្គ និងព្រះវិហារសាសនា ដទៃទៀត ដែលគួរចាប់អារម្មណ៍។ជាពិសេសគឹ វត្ថុបុរាណខ្មែរ ជាច្រើនពោរពេញទៅដោយក្បាច់រចនានៃ វប្បធម៌ខ្មែរ។វត្តអារាមមិនត្រឺមតែជាកន្លែង ប្រណិប័តជំនឿសាសនាប៉ុណ្ណោះទេប៉ុន្តែ គឹជាកន្លែងសំរាប់ការសិក្សារៀនសូត្រ របស់កុលបុត្រខ្មែរផងដែរ។ក្នុងនោះមាន ៖

  • សាលាធម្មវិន័យចំនួន៨៨សាលា១១៥ថ្នាក់
  • សាលាពុទ្ធិកបឋមសិក្សាចំនួន៣៧សាលា៤៥ថ្នាក់
  • សាលាពុទ្ធិកវិទ្យាល័យចំនួន១សាលា
  • សាលាពុទ្ធិកមធ្យមទុតិយភូមិមាន៣ថ្នាក់

ដោយទ្បែកអាស្រមមាន២៩សាលាឆទាន ៥០រោងឧបោសថ៥១មណ្ឌលវិបស្សនាធុរះ៤។ នៅក្នុងឆ្នាំ២០០៦នេះបានធ្វើការកែសំរួលមន្ត្រីសង្ឃបាន៣វត្ត ហើយជួយបង្កលក្ខណះដល់វត្តអារាមនានាកសាងវត្ត អោយមានសោភណ័ភាពល្អដែលអាចមានដូចជាវត្តកំផែងវត្តសំរោង ក្នុងវត្តឯកភ្នំវត្តភ្នំសំពៅជាដើមត្រូវបាន ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទៅទស្សនាច្រើន។ ក្រៅពីព្រះពុទ្ធសាសនាមានសាសនាផ្សេងៗទៀត ៖

  • អ៊ីស្លាមសាសនា= មានវិហារចំនួន៧ស៊ូរ៉ាវ១១
  • គ្រឺស្តសាសនា = មាន២៤ក្រុមជំនុំសាសនាបាហាយមានព្រះវិហារ១
  • សាសនាម៉ីលិក = មានវិហារ២សាសនាព្រះនាងគង់ស៊ីអ៊ីមមានព្រះវហារ១

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តបាត់ដំបង

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

ទីផ្សារក្នុងខេត្តបាត់ដំបង (Battambang​ is a Province of Cambodia)

នៅខេត្តបាត់ដំបងមានទីផ្សារជាច្រើនជាពិសេសនៅក្រុងទីរួមខេត្ត។

ផ្សារ៖ កង្កែបយំ កំរៀង ខ្នាចរមាស គាស់ក្រឡ ឃុំជ្រៃ ឈើទាល ដីហុយ ដូនទាវ ដើមដូង ដំណាក់ស្ដៅ ថ្មគោល ថ្មី(១៣មករា) ទឹកពុះ ទួលតាឯក ធំបាត់ដំបង(ណាត់) បវេល បាណន់ បាត់ដំបង(ផ្សារទំនើប) បឹងឈូក បុរីថ្មី បុរីសុភមង្គល ពពាលខែ ព្រៃស្វាយ ភ្ជាវ(ជាវ) ភ្នំព្រឹក ភ្នំសំពៅ មោងឫស្សីថ្មី រាត្រី រូង លើ វត្តលៀប សង្ហារ សំណង់ទីពីរ(កំពីងពួយ) សំពៅលូន ផ្សារសំឡូត ស្នឹង អន្លង់វិល អប្សរាផ្សារលើ ផ្សាររោងល្ខោន ផ្សាររោងចក្រ។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តបាត់ដំបង

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

វិស័យសេដ្ឋកិច្ចក្នុង​ខេត្តបាត់ដំបង (Battambang is a Province of Cambodia)

ឆ្នាំ២០០៦ វិស័យសេដ្ឋកិច្ចនៅខេត្តបាត់ដំបងមានការរីកចំរើនគួរអោយកត់សំគាល់ ទាំងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធ។

១-ការងារសេដ្ឋកិច្ច ការងារបង្កបង្កើនផលស្រូវ នារដូវវស្សាឆ្នាំ២០០៦នេះទឹកភ្លៀងអំណោយផលនៅដើមរដូវ និង ពាក់កណ្តាល​រដូវធ្វើឱ្យការងារបង្កបង្កើនផលស្រូវ និងដំណាំរួមផ្សំបានលើសផែនការដែលបានគ្រោងទុករហូតជាង ១០២,៥៣ភាគ​រយ។ នៅចុងរដូវជួបគ្រោះរាំងស្ងួតខ្លះ ធ្វើឱ្យខូចខាតដំណាំស្រូវអស់២៤៦ហិកតា។ ជាក់ស្តែងនៅរដូវវស្សានេះការដាំដុះស្រូវ សរុប ២៤៤,០១ហិកតាស្មើនិង ១០២,៥៣ភាគរយនៃផែនការ២៣៨.០០០ហិកតាក្នុងនោះការខូចខាតតិចជាងឆ្នាំទៅ ២៤៦ ហិកតា។ ឆ្នាំ២០០៦ ផ្ទៃដីស្រូវកើនឡើងជាងឆ្នាំ២០០៥ ចំនួន៨០០ ហិកតាការកើនឡើងនេះដោយសារកសិករ នាំគ្នា​រានដី ដែលបោះបង់ចោលពីមុន​ និងធ្វើនៅលើផ្ទៃដី ដែលទើបធ្វើការដោះមីនរួច។ តាមការប៉ាន់ស្មានទិន្នផល ស្រូវជាមធ្យម ​២,២តោនក្នុង១ហិកតា។ មានបរិមាណផលសរុប ចំនួន៥៣៦.៨៣០,៨តោន និងគ្រោងអនុវត្តឆ្នាំ២០០៧ ស្រូវប្រាំងចំនួន​ជាង២០០០ហិកិតា ។ ការដាំដុះស្រូវសរុបចំនួន២៤៤.០១៤ ហិកតា មានស្រូវឡើងទឹក ១៧.១១៧ ហិកតា ស្រូវធ្ងន់ ចំនួន១១២.៨៣៤​ហិកតា ក្នុងនោះស្រូវសន្ទូង៨០៤២ ហិកតា ស្រូវកណ្តាល ៧២.៣៧៥ហិកតា ក្នុងនោះស្រូវសន្ទូង៨៩៣៤ហិកតាស្រូវស្រាលសរុប ៣៩.៣៥៧ហិកតាក្នុងនោះសន្ទូង៣១៨៦ ហិកតា ស្រូវអ៊ីអ៊ែរ ៣៥១១ហិកតាក្នុងនោះសន្ទូង ៣៤ហិកតា​ស្រូវបង្កើនរដូវ ៣៤៧៩ហិកតា ស្រូវបុកដាំ ២៣៣១ហិកតា។

២-ក្រៅពីដំណាំស្រូវមានដំណាំរួមផ្សំដែលអនុវត្តបាន៩៨.៣៤២ហិកតាស្មើនិង១៣៨,៧២ភាគរយនៃផែនការ៧០៨៩០ហិកតា ពោតសរុប៤២០១៨ហិកតាស្មើ៩៨,៣៨%ក្នុងនោះពោតក្រហម៤០៥៦៥ហិកតា ស្មើ១០០,៧៨%​ដំឡូងមី១៨០២០ហិកតាស្មើ៦៧៧,៤៤% ដំឡូងជ្វា២៤២ហិកតាស្មើ ៣២,៧០% បន្លែគ្រប់មុខ១២៧៣ ហិកតាស្មើ​ ៤៨,៥៩%ក្នុងនោះម្ទេស៤៣៦ហិកតាស្មើ៨៧,២០%សណ្តែកសរុប៣៦.៧៨៩ហិកតាស្មើ១៦៦,០២%ក្នុងនោះសណ្តែក ​បាយ៣៦.៧៦០ហិកតាស្មើ ១៦៦,៦៤%

៣-ដំណាំឧស្សាហកម្មសរុប៥០.១៧៨ហិកតាស្មើ ៧៣,៦៧% សណ្តែកដី៤៥៨៩ហិកតាស្មើ៧២,៣៨%សណ្តែកសៀង៣៨.៩១៧ហិកតាស្មើ៧៨,៨១% ក្រចៅ ២៣៦ហិកតាស្មើ៦២,១១% អំពៅ៣៦៣ហិកតាស្មើ ៧១,១៨% ម្នាស់​១៩០ហិកតាស្មើ៩៥% ល្ង៥៨៣០ហិកតាស្មើ៥១,៥៩%ល្មៀត៦៦ហិកតា ល្ហុងប្រេង៥៣ហិកតា ទំពាំងបាយជូ៣ហិកតា​កៅស៊ូ ១៨៣ហិកតាការវាយតំលៃតុល្យភាព ស្បៀងស្រូវជំហានទី២សំរាប់ឆ្នាំ២០០៧សល់ពីការហូបចុក ទុកពូជ ចំណីសត្វ និងការ​បាត់បង់ នៅពេលប្រមូលផល សល់ស្បៀងចំនួនជិត ៣០០-០០០តោន​សំរាប់លក់។ ក្រៅពីដំណាំស្រូវរដូវវស្សា-ដំណាំរួមផ្សំនិងដំណាំឧស្សាហកម្មនៅមានការចិញ្ចឹមសត្វ ការផលិតពូជស្រូវ ចំណីសត្វ៘ដើម្បីចូលរួមក្នុងការងារលើកស្ទួយកំរឹត ជីវភាពរបស់ប្រជាកសិករនៅតាមមូលដ្ឋានក្នុងខេត្ត និងដើម្បីអនុវត្តនូវ ​យុទ្ធសាស្ត្រ របស់ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដែលជំរុញឱ្យកសិករប្តូរទំលាប់ពី ការធ្វើស្រូវធ្ងន់ងាកមកធ្វើស្រូវស្រាល និង ស្រូវ​កណ្តាល ព្រមទាំងការធ្វើស្រូវប្រពល វប្បកម្មដំណាំស្រូវ តាមគោលការណ៍ ធម្មជាតិ ។ មន្ទីរជំនាញ​កសិកម្ម ព្រមទាំងមន្ត្រីការិយាល័យក្សេតសាស្ត្រ និង កែលំអដីកសិកម្មបានចុះជំរុញ និង ធ្វើការផ្សព្វផ្សាយ តាមបណ្តាមូល​ ដ្ឋានរបស់ប្រជាកសិករនូវការ អនុវត្តន៍ប្រពលវប្បកម្មដំណាំស្រូវ តាមគោលការណ៍ធម្មជាតិ តាមរយៈការចាក់បញ្ជាំងវីដេអូ ​ស៊ីឌីព្រមទាំងផ្តល់ជូននូវខិតប័ណ្ណ និង សៀវភៅណែនាំស្តីពីប្រពលវប្បកម្មដំណាំស្រូវដែលជាអំណោយរបស់ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ។ ជាមួយគ្នានេះ មន្ទីរកសិកម្ម ក៏បានផ្តល់ជូន ដល់ប្រជាកសិករផងដែរនូវគ្រាប់ពូជស្រូវមានគុណភាពល្អដូចជាពូជ​ ផ្ការំដួលនិងសែនពិដោរ ដើម្បីយកទៅធ្វើបង្ហាញ តាមរយៈស្រែ របស់ពួកគាត់ផ្ទាល់ចំនួន២៥បង្ហាញដោយផ្តល់ពូជស្រូវ ពី ៣ ទៅ ៦ គីឡូក្រាម។ដោយឡែកគំរោងទុនវិនិយោគខេត្ត ភីធ បានធ្វើ ប-វ-ស ចំនួន២៧ បង្ហាញ ក្នុងមួយបង្ហាញ​ផ្តល់ពូជស្រូវ ១៨គីឡូក្រាម។ ចាប់ពីខែកក្កដា រហូតដល់បច្ចុប្បន្ននេះមន្ទីរកសិកម្ម ខេត្តបានធ្វើស្រែបង្ហាញ ប-វ-ស ជាមួយសិករតាមបណ្តា​ភូមិ-ឃុំមួយចំនួន ក្នុងខេត្តបាត់ដំបង។ ស្រុកបាត់ដំបងធ្វើនៅឃុំវត្តគរ និង ឃុំអូម៉ាល់បានចំនួន ០,៥៨ហិកតា ស្រុកថ្មគោលអនុវត្តបាន​ ចំនួន៤ឃុំគឺឃុំតាប៉ុន ឃុំជ្រៃ ឃុំបឹងព្រីង ឃុំអូតាគីបាន ១,៤៨ហិកតា ស្រុកបានណន់អនុវត្តនៅឃុំ​ចំនួន២គឺឃុំបាយដំរាំ និង ឃុំ តាគ្រាមបាន ០,៣២ហិកតា ស្រុកបវេលអនុវត្តបាន ៨បង្ហាញក្នុងឃុំចំនួន២គឺឃុំបវេលនិង​ឃុំខ្នាចរមាសបានចំនួន២,៥៦ ហិកតា ស្រុកមោងឫស្សីអនុវត្តបានស្រែបង្ហាញ ចំនួន២៩ ក្នុងឃុំចំនួន៣មានឃុំគារ ឃុំជ្រៃ​និងឃុំមោងបានចំនួន១៨ហិកតា ស្រុកសង្កែ អនុវត្តបាន៤ បង្ហាញក្នុងឃុំ ចំនួន៣ មានឃុំតាប៉ុន ឃុំរាំងកេសី និងឃុំរការ​បានចំនួន ០,៨៨ហិកតា ស្រុកឯកភ្នំអនុវត្តបាន២បង្ហាញក្នុងឃុំចំនួន២ មានឃុំពាមឯក និងឃុំព្រែកនរិន្ទបាន ០,២២​ហិកតា។ សរុបទាំងអស់ការធ្វើស្រែបង្ហាញបានចំនួន ៥២ បង្ហាញក្នុងឃុំចំនួន ២០នៃស្រុកចំនួន ៧ សំរេចបាន២៣,០៤​ហិកតា។ ដើម្បីបង្កើននូវប្រសិទ្ធភាព លើការងារផ្សព្វផ្សាយ នូវ បច្ចេកទេស ប-វ-សនេះឱ្យកាន់តែប្រសើរថែមទៀតទៅ​តាមបណ្តាស្ថានីយកសិកម្ម យើងបានធ្វើស្រែបង្ហាញ នូវ បច្ចេកទេសនេះ ដោយអនុវត្តជារបៀប ផលិតពូជក្នុងស្ថានីយ​ទាំង៤ បានចំនួន២,៥ហិកតា ដោយប្រើប្រាស់ពូជសែនពីដោរ និង ពូជ ផ្ការូដួលសំរាប់ធ្វើ ការបង្ហាញដល់ កសិករដែលនៅ​ជុំវិញ និង ដល់ស្ថានីយនានា ដែលពាក់ព័ន្ធ។ ចំពោះការចិញ្ចឹមសត្វភាគច្រើន ចិញ្ចឹមជា លក្ខណៈ គ្រួសារ ការចិញ្ចឹមដែលមាន ទ្រងទ្រាយជាកសិដ្ឋាន មានចំនួនតិចតួចណាស់ ។ ជារៀងរាល់ឆ្នាំ មុនរដូវដាំដុះការិយាល័យបសុព្យាបាលបានរៀបចំវិធានការ ចុះចាក់វ៉ាក់សាំងការពារជំងឺ ឆ្លងនៅគ្រប់ស្រុក។ តាមការសង្កេត ឃើញស្ថានភាព ជំងឺឆ្លងសត្វពាហនៈនៅតាមស្រុកខ្លះ ក្នុងខេត្ត និង មានងាប់តិចតួច​។ ឆ្នាំនេះសត្វមាន់ ទាមានកើតជំងឺងាប់រាប់ពាន់ក្បាលនៅស្រុកមួយចំនួន តែមិនទាក់ទង និងជំងឺគ្រុនផ្តាសាយបក្សីទេ។ ឯការចិញ្ចឹមគោ ក្របី ជ្រូក មាន់ ទា មានការកើនឡើងជាងឆ្នាំ២០០៥។

ឡូត៍នេសាទមានចំនួន ១២ឡូត៍ ក្នុងនោះគាត់ឱ្យអ្នកនេសាទ ជាលក្ខណៈគ្រួសារមានចំនួន៣ឡូត៍ និង ៩ឡូត៍​ទៀតត្រូវបញ្ចប់កិច្ចសន្យានៅ ឆ្នាំ២០០៩។
អាជីវកម្មនេសាទឧស្សាហកម្មសំរេចបាន៧.០១០តោនមានការកើនឡើងចំនួន១.៨១០តោន
នេសាទគ្រួសារក្នុងដែននេសាទសរុបបាន១៨០០តោនមានការថយចុះ១៨០០តោន។ នេសាទគ្រួសារនៅតាម​វាលស្រែសំរេចបាន៩៩០តោន
សហគមន៍នេសាទ ៣៧សហគមន៍ មានសមាជិកជាង ៣០០នាក់ក្នុងមួយសមាគមន៍។
ចំពោះការងារជលផលនៅរដូវវស្សាឆ្នាំនេះយើងសង្កេតឃើញប្រភេទត្រី ដែលមានសេដ្ឋកិច្ច មួយចំនួនកើន​ឡើងជាប្រភេទត្រី រ៉ស់ ត្រីឆ្តោរ។ មូលហេតុកើនឡើងដោយសារ ក្រសួកកសិកម្ម ធ្វើការហាមឃាត់ ការចាប់កូនត្រី​រ៉ស់-ត្រីឆ្តោរ ពីធម្មជាតិទៅចិញ្ចឹម។ក្នុងខែធ្នូ កន្លងមកនេះគេសង្កេតឃើញមានត្រីល្អិត ត្រីសំរាប់ធ្វើប្រហុកនៅតាមដង​ស្ទឹងសង្កែដែលភាគច្រើនជាត្រីស មាន៩០%-ជាត្រីរៀលមានប្រមាណរ៉ាប់ពាន់តោន។ តាមលទ្ធផលនេះគឺមានការកើន​ឡើងជាងឆ្នាំមុនៗ នេះបណ្តាលមកពីការទប់ស្កាត់បទល្មើសនេសាទបានជោគជ័យនៅរដូវបិទនេសាទ។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តបាត់ដំបង

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

សេដ្ឋកិច្ចក្នុងខេត្តបន្ទាយមានជ័យ (Banteay Meanchey is Province of Cambodia)

សេដ្ឋកិច្ចខេត្ត៩៣%ពឹងផ្អែកលើកសិកម្មនិងនៅសល់៧%ទៀតគឺការនេសាទនិងពាណិជ្ជកម្ម។ ដោយសារតែខេត្តនេះមានព្រំដែនជាប់នឹងប្រទេសថៃ អាជីកម្មបនល្បែង (កាស៊ីណូ) កំពុងតែរីកដុះដាលយ៉ាងខ្លាំង ដែលកំពុងក្លាយជាប្រភពចំនូលដ៏សំខាន់សំរាប់ខេត្ត។

ផ្សារ៖ កណ្ដាលហ៊ុយគា គុត្តសត ចំការគ ជប់វ៉ារី អគ្គ ថ្មពួក ទឹកថ្លា និមិត្ត បន្ទាយឆ្មារ បន្ទាយនាង ប៉ោយប៉ែតថ្មី ភ្នំតូច ភ្នំធំ ភ្នំស្រុក មង្គល មង្គលបុរី ម៉ាឡៃ រលួស រហាត់ទឹក រ៉ាថ្មី រាត្រី ហ៊ុយឡេង សិរីសោភ័ណ សែនជ័យដីថ្មី(សហគមន៍) សឿ ស្វាយចេក អូរស្ងួត អូរអំបិល
ផ្សារធ្លាប់មាន៖ កណ្ដាល

អត្ថបទដកស្រង់ពី៖​ km.wikipedia. org/wiki/ខេត្តបន្ទាយមានជ័យ

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាត្រ» មានន័យដូចម្ដេច ?


បាត្រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. បត្ត ) ភាជនៈធ្វើដោយដែកឬដោយដី មានរាងជ្រៅក្រឡូមសម្រាប់បព្វជិតក្នុងពុទ្ធសាសនាប្រើការទទួលចង្ហាន់ : បាត្រដែក, បាត្រដី ។ គ្របបាត្រ ( គម្របបាត្រ ) ប្រដាប់សម្រាប់គ្របពីលើមាត់បាត្រ ។ ស្លោកបាត្រ ថង់សម្រាប់ច្រកបាត្រ ។ យោគបាត្រ ប្រដាប់ចងរឹតភ្ជាប់នឹងស្លោកបាត្រសម្រាប់ស្ពាយ ។ ជើងបាត្រ ប្រដាប់សម្រាប់ថ្កល់បាត្រ ។ នៅជម្ពូទ្វីប ( ប្រទេសឥណ្ឌា ) ទោះបីគ្រហស្ថសាមញ្ញក៏ប្រើបាត្រដីដាក់បាយបរិភោគដែរ, គេហៅថា ប៉ាត្រ: ។ ដោយហេតុនេះបានជាកាលដែលព្រាហ្មណ៍ទាំង ៥ នាក់មានឈ្មោះ កោណ្ឌញ្ញៈ ជាដើមដែលហៅថា បញ្ចវគ្គិយ នាំគ្នាទៅទិញបាត្រនិងចីវរពីផ្សារយកមកអធិដ្ឋានផ្នួសតាម ព្រះសិទ្ធត្ថសក្យមុនីគោតម ។ ឯចីវរ ក្នុងសម័យណាក៏មានព្រោះអ្នកបួសខាងលទ្ធិព្រាហ្មណិកគេប្រើ កាសាវៈ គឺសំពត់ជ្រលក់អម្ចត់ដែរ . . . ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

ប្រជាសាស្ត្រក្នុងខេត្តបន្ទាយមានជ័យ (Banteay Meanchey is Province of Cambodia)

ខេត្តបន្ទាយមានជ័យមានប្រជាជនសរុប ៨១៦ ៣៨២ ឬ ៥,២៤២%នៃប្រជាជនកម្ពុជាសរុប(ទិន្នន័យរដ្ឋាភិបាលកម្ពុជាឆ្នាំ២០០៧)។ ក្នុងនោះមានបុរស ៤០២ ២០១ (ត្រូវជា៤៩,១១%) និងស្ត្រី ៤១៤ ១៨១ (ត្រូវជា៥០,៨៩%)។ អត្រាកំនើនប្រជាជនស្មើនឹង ៥,៩៣%។ ប្រជាជនខេត្តបន្ទាយមានជ័យ៩៣%ជាកសិករ ៥%ជាពាណិជ្ជករ ១,១៧%ជាអ្នកនេសាទ និង ០.៨៣%ទៀតជាមន្ត្រីរាជការ។

អត្ថបទដកស្រង់ពី៖​ km.wikipedia. org/wiki/ខេត្តបន្ទាយមានជ័យ

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាត់វិញ្ញាណ» មានន័យដូចម្ដេច ?


បាត់វិញ្ញាណ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឬ រលត់វិញ្ញាណ ៖ រលត់ចិត្ត ។
ឧទាហរណ៍៖ ភ័យស្លុតខ្លាំងស្ទើរបាត់វិញ្ញាណ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាត់បង់» មានន័យដូចម្ដេច ?


បាត់បង់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្លាប់ ស្លាប់​បាត់​ទៅ​ហើយ (ពាក្យ​រាបសា សម្រាប់​ប្រជាជន​ទាំង​ពួង)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាត់ដឹង» មានន័យដូចម្ដេច ?


បាត់ដឹង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ទី​ប្រជុំ​ជន​មួយ​ក្នុង​ស្រុក​ឧដុង្គ ក្នុង​ខេត្ត​កំពង់ស្ពឺ ជា​ទី​តាំង​នៃ​ស្រុក​ឧដុង្គ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

ភូមិសាស្រ្តក្នុងខេត្តបាត់ដំបង (Battambang​ is a Province of Cambodia)

​​​     ខេត្តបាត់ដំបង​គឺជា​ខេត្ត​ដែលមាន​ស្ថេរភាព​សន្តិសុខក្រោយពីបានឆ្លងកាត់សង្គ្រាមស៊ីវិល​អស់​ជិត​៣​ទសវត្សរ៍។​​ប៉ុន្តែ​ទោះបីជា​យ៉ាងណា ជីវភាព​រស់នៅរបស់ប្រជាពលរដ្ឋ​នៅតំបន់​ជនបទ​នៅតែ​ជួប​ការ​លំបាក​នៅ​ឡើយ​ដោយហេតុថា​ ការរកចំនូល​តាមគ្រួសារ​នីមួយៗ​នៅមាន​កំរិត​ទាប​បើប្រៀបធៀប​នឹង​ប្រទេស​ជិត​ខាង។ប៉ុន្តែក្នុងឆ្នាំ២០០៧​យើងឃើញថា ខេត្តនេះមានសំទុះអភិវឌ្ឍទៅមុខយ៉ាងខ្លាំងព្រោះថា ជីវភាពប្រជាជនធូរធារគ្រាន់បើ បើធៀបនឹងខេត្តផ្សេងៗទៀតក្នុងប្រទេស។ ហេតុ​ដូច្នេះហើយ​បាន​ជា​កន្លងមក​ថ្មីៗនេះ​រាជរដ្ឋាភិបាល​បានបង្កើត​ឡើងនូវ​គោល​នយោបាយ​ជា​ច្រើន​ ដើម្បី​អភិវឌ្ឍ​ប្រទេស​តាម​រយៈ​ការ​រៀបចំនូវ​​ផែនការ​សេដ្ឋកិច្ច សង្គម ថ្នាក់​ជាតិ​សំរាប់ឆ្នាំ២០០១ ២០០៥ ។​ ម៉្យាងទៀតខេត្តបាត់ដំបង​គឺ​ជា​ខេត្ត​មួយ​មាន​វិសាលភាពធំទូលាយ​និង​មាន​លក្ខណៈ​ភូមិសាស្ត្រ​ល្អក្នុង​កិច្ចការ​អភិវឌ្ឍន៍។​ ខេត្តនេះ​មាន​ទីតាំង​ស្ថិត​នៅភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា​ តាម​បណ្តោយផ្លូវជាតិលេខ៥ ដែល​មាន​ចំងាយ ​២៩១គ.ម​ ពីទីក្រុងភ្នំពេញ។ មាន​ភូមិសាស្ត្រ​ខាង​ជើង​ជាប់​នឹង​ខេត្ត​បន្ទាយមានជ័យ ខាង​កើត​ជាប់​នឹងខេត្តសៀមរាប និង​បឹង​ទន្លេសាប​ ខាងត្បូងជាប់ខេត្តពោធិ៍សាត់ និង​ខាងលិច​ជាប់នឹង​ប្រទេសថៃ។ ខេត្តបាត់ដំបង​ក៏ដូច​ជា​ប្រទេស​កម្ពុជា​ទាំងមូលដែរ មានរដូវពីរសំខាន់ៗគឺរដូវ​វស្សា និង​រដូវ​ប្រាំង។ រដូវ​វស្សាចាប់​ផ្តើមពី​ខែមិថុនា​ដល់​ខែវិច្ឆិកា ចំនែកឯរដូវ​ប្រាំងពី​ខែធ្នូ ដល់ខែ​ឧសភា។ អាកាសធាតុក្តៅបំផុតនៅរដូវប្រាំង​មានរហូត​ដល់ ៣៨ អង្សាសេ ត្រជាក់បំផុតដល់ ១២អង្សាសេ​ហើយ​អាកាសធាតុ​មាន​ការ​ប្រែប្រួលទៅ​តាម​រដូវ​កាល​នីមួយៗ។ ខេត្ត​បាត់ដំបង​គ្រប​ដណ្តប់ដោយផ្ទៃដីចំនួន​ ១.១៦២.២០០ ហិកតា ដែល​ក្នុង​នោះមាន ៤១៥.២០០ ហិកតាជា​ដី​ដែល​អាចដាំ​ដំណាំ​បាន ៣១៥.១០០ ហិកតា​ជា​វាល​ស្រែ ៤៤៤.២០០ ហិកតា​ជាដីព្រៃឈើ​ ហើយ​និង ១៤៥.៨០០ ហិកតា​ជា​វាល​លិច​ទឹក​នៅជាប់​តាមដង​ទន្លេសាប និង​ផ្ទៃដីផ្សេងៗទៀតចំនួន ២៥៧.១០០​ ហិកតា។

ខេត្តបាត់ដំបងចែកចេញជា១៤ស្រុកក្នុងនោះមាន៩៦ឃុំ និង៧៤១ភូមិ ។

លេខកូដស្រុក ស្រុក ជាអក្សរឡាតាំង ចំនួនឃុំ
០២០១ បាណន់ Banan
០២០២ ថ្មគោល Thma Koul ១០
០២០៣ ក្រុងបាត់ដំបង Bat Dambang ១០
០២០៤ បវេល Bavel
០២០៥ ឯកភ្នំ Aek Phnum
០២០៦ នោងឫស្សី Moung Ruessei ១១
០២០៧ រតនមណ្ឌល Rotanak Mondol
០២០៨ សង្កែ Sangkae ១០
០២០៩ សំឡូត Samlout
០២១០ សំពៅលូន Sampov Lun
០២១១ ភ្នំព្រឹក Phnum Proek
០២១២ កំរៀង Kamrieng
០២១៣ គាស់ក្រឡ Koas Krala
០២១៤ រុក្ខគិរី Rukhakiri
សរុប ៩៤

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តបាត់ដំបង

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាត់កូន» មានន័យដូចម្ដេច ?


បាត់កូន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះចុល្លព្រឹក្សមួយប្រភេទមានរោមច្រើន កម្ពស់ ២-៨ ម ដុះក្នុងព្រៃជ្រៅត្រជាក់នៅកម្ពុជា​និង វៀតណាម ។ ឈើគេនិយមប្រើសំរាប់ធ្វើគ្រឿងផ្ទះ​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

សង្ខេបពីខេត្តបាត់ដំបង (Battambang​ is a Province of Cambodia)

​​    ខេត្តបាត់ដំបង គឺជាខេត្តមួយនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា។ ខេត្តបាត់ដំបង មានទីប្រជុំជនធំនៅក្រុងបាត់ដំបង។ ខេត្តបាត់ដំបងមានព្រំប្រទល់ ខាងជើងជាប់ខេត្តបន្ទាយមានជ័យ ខាងកើតជាប់ខេត្តសៀមរាបនិងបឹងទន្លេសាប ខាងត្បូងជាប់ខេត្តពោធិ៍សាត់ ខាងលិចជាប់ខេត្តប៉ៃលិននិងខេត្តច័ន្ទបុរី(ប្រទេសថៃ)។

បើ​តាម​សិលា​ចារិក​ថ្ម​ប្រាសាទ​ដែល​យើង​មាន និង​បាន​រក​ឃើញ​រហូត​សព្វ​ថ្ងៃ​ នៅ​មុន​សម័យ និង​សម័យ​អង្គរ​គេពុំ​បាន​​ឃើញ​ចែង​អោយ​យើង​ដឹង​ថា តើ​សម័យ​នោះ មាន ភូមិ​ស្រុក​ណា​មួយ​ដែល​មាន​ឈ្មោះ បាត់​ដំបង​នោះ​ទេ ។ ប៉ុន្តែ​យើង​ក៏​មិនហ៊ាន​សន្និដ្ឋាន​ថា ឈ្មោះ​បាត់​ដំបង នេះ​មាន​ប្រើ​ឬ​មិ​ន​ប្រើ​ក្នុង​សម័យ​នោះ​ដែរ ។​ ប៉ុន្តែ​ក្នុង​សម័យ​អង្គរ​និង​ក្រោយ​អង្គរ​​តាម​ឯកសារ​មហា​ជន​ខ្មែរ​មាន​ ប្រើ​ឈ្មោះ​ស្រុកបាត់ដំបង។​ ហេតុ​អ្វី​បាន​ជា​ហៅ​ឈ្មោះ​បាត់​ដំបង ប្រវត្តិ​សាស្ត្រ​សរ​សេរ​លើ​សិលា​ចារិក​មិន​បាន​ឆ្លើយ​ឲ្យ​ដឹង​ឡើយ គឺ​មាន​តែ​នៅ​ក្នុង​រឿង​ព្រេង​ប៉ុណ្ណោះ​គឺ​រឿង​តា​ដំបង​ក្រញូង​ដែល​ខ្មែរ​ យើង​យល់​​ថា​ជា​រឿង​កើត​មាន​តាំង​ពី​សម័យ​អង្គរ​ដែល​បាន​ពន្យល់​ពី​ដើម​ហេតុ ​ដែល​នាំ​អោយ​យើង​ហៅ​ឈ្មោះ​បាត់ដំបង​ឬ​អូរ​ដំបង ។ ​ឯឈ្មោះ​ ព្រះ​ដំបង ​គឺ​ស្តេច​រាមាទី១​បាន​កំណត់​ឲ្យ​ហៅ​ឈ្មោះ​ភូមិ​សង្កែ​ថា​ជា ​ព្រះ​ដំបង​ ។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តបាត់ដំបង

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាត់» មានន័យដូចម្ដេច ?


បាត់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ខូច វិនាស អស់ មិន​មាន​នៅ ។
ឧទាហរណ៍៖ បាត់​ប្រាក់ បាត់​ដាន បាត់​ឈឺ​ហើយ បាត់​ចង់ បាត់​គោ ឬ​គោ​បាត់…។

                     បាត់​ឈ្មោះ ខូច​ឈ្មោះ ឬ​កំបាំង​ឈ្មោះ​លែង​លេច​ឮ ។

                    បាត់​ដំបូល​ផ្ទះ ខាត​បង់​វិនាស​ទ្រព្យ​ធន​អស់​លែង​មាន​ផ្ទះ​លំនៅ ។

                    បាត់​ផ្សែង ឆ្ងាយ​មើល​ផ្សែង ​ឬ​មើល​ធូលី​ហុយ​មិន​ឃើញ : ឆ្ងាយ​បាត់​ផ្សែង, លឿន​ទៅ​មុន​បាត់​ផ្សែង ។

                    បាត់​យស ខូច​យស​ស័ក្តិ អស់​បរិវារ អស់​គ្នីគ្នា។

                   បាត់​វិញ្ញាណ គាំង​វិញ្ញាណ ស្លន់​ភាន់​ភាំង​គាំង​បាត់​សេចក្ដី​ដឹង​ជាក់ (ស្លាប់)។

                   បាត់​ស្មារតី គាំង​ស្មារតី ស្លន់​ភាន់​ភាំង​គាំង​ស្មារតី​នឹក​មិន​ឃើញ ព្រោះ​ភ័យ​ខ្លាច: ភ័យ​បាត់​ស្មារតី។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អតីតកាលរដ្ឋបាលក្នុងខេត្តបន្ទាយមានជ័យ (Banteay Meanchey is Province of Cambodia)

ខេត្តបន្ទាយមានជ័យ មាន ១ ក្រុង និង ៧ ស្រុក÷

  • ក្រុងសិរីសោភ័ណ
  • ស្រុកមង្គលបុរី
  • ស្រុកភ្នំស្រុក
  • ស្រុកព្រះនេត្រព្រះ
  • ស្រុកអូរជ្រៅ
  • ស្រុកថ្មពួក
  • ស្រុកស្វាយចេក
  • ស្រុកម៉ាឡៃ

អត្ថបទដកស្រង់ពី៖​ km.wikipedia. org/wiki/ខេត្តបន្ទាយមានជ័យ

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាតុភូតអេឡិចត្រូស៊ីនេទិច» មានន័យដូចម្ដេច ?


បាតុភូតអេឡិចត្រូស៊ីនេទិច


?ថ្នាក់ពាក្យជា គីមី
មានន័យថា បាតុភូតផ្សំជាមួយចលនារបស់អគ្គិសនីភាគល្អិតមានបន្ទុកឆ្លងកាត់មជ្ឈដ្ឋានបន្ដបន្ទាប់ ឬជាមួយចលនានៃមជ្ឈដ្ឋានបន្ដបន្ទាប់លើផ្ទៃមានបន្ទុកអគ្គិសនី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាតុភូត» មានន័យដូចម្ដេច ?


បាតុភូត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. បាតុ + ភូត ) ហេតុដែលកើតមានឡើងយ៉ាងប្រាកដជាក់ស្ដែង ។ហេតុដែលបណ្ដាលឡើងឯងៗដោយធម្មជាតិ ហើយដែលគួរឲ្យចង់មើលចង់ត្រិះរិះពិចារណាមើល ដូចជាការកក្រើកផែនដីជាដើម; សត្វ, មនុស្ស ឬវត្ថុផ្សេងៗដែលមានអាការណាមួយចម្លែកអស្ចារ្យខុសពីធម្មតា ។
ឧទាហរណ៍៖ ផ្កាយ​ដុះ​កន្ទុយ​ជា​បាតុភូត​មួយ​ក្នុង​សកល​លោក។

                  ហេតុកើតឡើងដោយធម្មជាតិ ដែលជាទីចង់មើល ចង់គិត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាតុកម្ម» មានន័យដូចម្ដេច ?


បាតុកម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. បាតុ + កម្ម ) អំពើជាក់ស្ដែង, ការធ្វើឲ្យដឹងឬឲ្យឃើញប្រាកដ; ការលើកគ្នាដើរដង្ហែជាក្បួនដើម្បីសម្ដែងសេចក្ដីមិនពេញចិត្តចំពោះអំពើអ្វីនីមួយ ឬទទូចសុំស្រុះគ្នាឲ្យសម្រេចផលប្រយោជន៍អ្វីមួយតាមសេចក្ដីពេញចិត្តខ្លួនទាំងអស់គ្នា ។
ឧទាហរណ៍៖ ធ្វើបាតុកម្មសម្ដែងការណ៍មិនពេញចិត្តចំពោះរឿង . . . ; បាតុកម្មនៃពួកកម្មករ . . .។ បាតុកម្មបំពានច្បាប់ បាតុកម្មខុសផ្លូវច្បាប់ ។ បាតុកម្មឡើងចាង បាតុកម្មតាមទំនើងក្រៅលក្ខណានុញ្ញាត ។ បាតុកម្មសុភាព បាតុកម្មសុភាពរាបសាតាមលក្ខណានុញ្ញាត ។ ល ។

                   ការធ្វើឱ្យដឹង​ ការសំដែងឱ្យឃើញ ការលើកគ្នាដង្ហែជាក្បួន ដើម្បី​សំដែង​ទោមនស្ស ​ ។

                   អំពើជាក់ស្តែង ការធ្វើឱ្យដឹង​ ឬឱ្យឃើញប្រាកដការលើកគ្នាដើរដង្ហែជាក្បួន ដើម្បីសម្តែងសេចក្តីមិនពេញចិត្តចំពោះអំពើអ្វីមួយ ឬទទូចសុំស្រុះគ្នាឱ្យសម្រេចផលប្រយោជន៍អ្វីមួយតាមសេចក្តីពេញចិត្តរបស់ក្រុមខ្លួន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាតិមោក្ខ» មានន័យដូចម្ដេច ?


បាតិមោក្ខ


មានន័យថា (ម. ព. បាដិមោក្ខ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាតាល» មានន័យដូចម្ដេច ?


បាតាល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ប្រទេសជាឱកាសក្រោមផែនដី, នាគពិភពឬពិភពនាគ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាតរាស» មានន័យដូចម្ដេច ?


បាតរាស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) អាហារពេលព្រឹក, អាហារព្រឹក, អាហារស្រស់ស្រូប
ឧទាហរណ៍៖ ធ្វើ​បាតរាស ពេល​បាតរាស ។ ព. ផ្ទ. សាយមាស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាតទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ បឹងបួ និងអាងទឹក» មានន័យដូចម្ដេច ?


បាតទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ បឹងបួ និងអាងទឹក


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ផ្នែកមួយនៃដីដែលកំណត់ដោយច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ បឹងបួ និងអាងទឹកដែលគ្របដណ្ដប់ដោយទឹក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាតឃ្លោក, ឈើទាល ត្រាញ់» មានន័យដូចម្ដេច ?


បាតឃ្លោក, ឈើទាល ត្រាញ់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សកម្ពស់ ៣-៦ម ដុះក្នុងព្រៃល្បោះនៅអាស៊ីអាគ្នេយ៍។ ស្លឹកគេប្រើជាថ្នាំបំពុលព្រួញបាញ់សត្វ។ ប្រេងចម្រាញ់ពីគ្រាប់អាចធ្វើសាប៊ូបាន។ គ្រាប់សម្រាប់ធ្វើថ្នាំបន្ទន់កលាមក ស្លឹកអាចបុកបំពោកលើស្នាមរបួស ពស់ចឹក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាត» មានន័យដូចម្ដេច ?


បាត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប៉ែក​ខាង​ក្រោម​នៃ​ជម្រៅ ។
ឧទាហរណ៍៖ បាត​បឹង បាត​ទន្លេ បាត​សមុទ្រ បាត​ខ្ទះ បាត​ឆ្នាំង បាត​ដី។

                  ផ្ទៃ​ដៃ​ឬ​ជើង ។
ឧទាហរណ៍៖ បាត​ដៃ បាត​ជើង។

                   គូទ ។
ឧទាហរណ៍៖ ឈឺ​បាត ឫស​ដូង​បាត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាណៈ» មានន័យដូចម្ដេច ?


បាណៈ


មានន័យថា ( ម. ព. ប្រាណ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាណាតិបាត» មានន័យដូចម្ដេច ?


បាណាតិបាត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ការ​ញ៉ាំង​ជីវិត​ឲ្យ​ធ្លាក់​កន្លង​ទៅ គឺ​ការ​ផ្ដាច់​ជីវិត​សត្វ ការ​សម្លាប់​សត្វ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាណកៈ» មានន័យដូចម្ដេច ?


បាណកៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ប្រាណក ) សត្វល្អិតផ្សេងៗ មាន ដង្កូវ, កណ្ដូប, កំពោង, កញ្ចែ ជាដើម ។ ហៅថា បាណកជាតិ ឬ បាណកសត្វ ក៏បាន
ឧទាហរណ៍៖ បាណកជាតិខ្លះ ជាសត្វបំផ្លាញដំណាំ ( បារ. Insecte ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាណកាសី» មានន័យដូចម្ដេច ?


បាណកាសី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលស៊ីបាណកសត្វជាចំណី ដូចយ៉ាងសត្វជីងចក់ តុកកែជាដើម ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលស៊ីបាណកសត្វជាចំណី ដូចយ៉ាងសត្វជីងចក់ តុកកែជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាណកស» មានន័យដូចម្ដេច ?


បាណកស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សត្វតូចៗមានជើងប្រាំមួយ ដែលក្លាយពី ដង្កូវ​រហូត​ដល់​ចេះ​ហើរ មានរុយ កណ្តូបជាតួយ៉ាង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាឋៈ» មានន័យដូចម្ដេច ?


បាឋៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. បាឋ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាឋិកា» មានន័យដូចម្ដេច ?


បាឋិកា


មានន័យថា (ម. ព. បាឋកៈ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាឋវលី» មានន័យដូចម្ដេច ?


បាឋវលី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សៀវភៅអត្ថបទសម្រាំងស្រង់យកពីការនិពន្ធ ផ្សេងៗ ដែលទុកជាបែបយ៉ាង​។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាឋកៈ» មានន័យដូចម្ដេច ?


បាឋកៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. បាឋក) អ្នកសម្ដែងរឿងរ៉ាវ, អ្នកថ្លែងសេចក្ដី; អ្នកសូត្របាលី ។ បើស្ត្រីជា បាឋិកា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាឋកថា» មានន័យដូចម្ដេច ?


បាឋកថា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) សម្ដីថ្លែងសេចក្ដី ( មាត់ទទេ ); កថាសម្ដែងរឿងរ៉ាវ; កថាសូត្របាលី ។ ( អ្នកប្រទេសឥណ្ឌាហៅសាលារៀនថា បាឋសាលា តាមការយល់របស់គេ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាឋ» មានន័យដូចម្ដេច ?


បាឋ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. បាឋ ) ការរៀន; ការថ្លែងរឿង; រឿងរ៉ាវ; បាលី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាដិហារ្យ» មានន័យដូចម្ដេច ?


បាដិហារ្យ


មានន័យថា (ម. ព. បាដិហារិយ៍)។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការអស្ចារ្យគួរស្វែង កើតពីការសំដែងឫទ្ធិរបស់ឧត្តរិមនុស្សមានព្រះពុទ្ធ​ជាដើម ហេតុដែលប្រាជ្ញារបស់មនុស្សគិតមិនធ្លុះ មិនយល់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាដិហារិយ៍» មានន័យដូចម្ដេច ?


បាដិហារិយ៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. បាដិហារិយ; សំ. ប្រាតិហាយ៌ )ការអស្ចារ្យគួរស្ញែងដែលកើតអំពីការសម្ដែងឫទ្ធិរបស់ឧត្តរិមនុស្ស មានព្រះសម្មាសម្ពុទ្ធជាដើម ។
ឧទាហរណ៍៖ ព្រះ​ពុទ្ធ​ទ្រង់​សម្ដែង​បាដិហារិយ៍។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាដិមោក្ខ» មានន័យដូចម្ដេច ?


បាដិមោក្ខ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ប្រាតិមោក្ស ) ឈ្មោះបាលីពុទ្ធប្បញ្ញត្តិដែលជាសិក្ខាបទមួយៗ សម្រាប់ឲ្យភិក្ខុសូត្រក្នុងទីប្រជុំសង្ឃរាល់កន្លះខែ ។
ឧទាហរណ៍៖ រៀន​បាដិមោក្ខ, សម្ដែង​បាតិមោក្ខ (ព. វិ. ពុ.) ។ បាតិមោក្ខ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាដិភោគ» មានន័យដូចម្ដេច ?


បាដិភោគ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ប្រាតិភោគ ) អ្នកធានា, អ្នកទទួលរ៉ាប់រងដំណើរអ្វីៗ ជួសអ្នកដទៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាដិបុគ្គលិក» មានន័យដូចម្ដេច ?


បាដិបុគ្គលិក


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា.) ដែល​ចំពោះ​រូប​បុគ្គល​មួយ​ៗ។ បាដិបុគ្គលិកទាន ទាន​ដែល​គេ​ឲ្យ​ចំពោះ​រូប​បុគ្គល (ម. ព. បុគ្គលិក និង បុគ្គលិកទាន ផង)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាដិទេសនីយៈ» មានន័យដូចម្ដេច ?


បាដិទេសនីយៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ម. ព. បាដិទេសនីយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាដិទេសនីយ» មានន័យដូចម្ដេច ?


បាដិទេសនីយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បាដិទេសនីយ; ប្រាតិ–) ឈ្មោះ​អាបត្តិ​ជា​ទេសនាគាមិនី មួយ​ផ្នែក​មាន ៤ សិក្ខាបទ (ក្នុង​ពួក​អាបត្តិ ៧ កង) សម្រាប់​ភិក្ខុ​ពុទ្ធ​សាសនិក (ព. វិ. ពុ.) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាញ់រង» មានន័យដូចម្ដេច ?


បាញ់រង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​អង្គញ់​កោយ គឺ​អង្គញ់​ដែល​សម្រាប់​បោះ សម្រាប់​បាញ់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាញ់» មានន័យដូចម្ដេច ?


បាញ់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រហារ ឬ​លោះ​ដោយ​អាវុធ​មាន​កាំ គឺ​អាវុធ​ដែល​មាន​គ្រាប់ មាន​រំសេវ ​ឬ​មាន​ព្រួញ ។
ឧទាហរណ៍៖ លើក​កាំភ្លើង​បាញ់, បាញ់​កាំភ្លើង; យឹត​ធ្នូ​បាញ់, ផ្គង​ស្នា​ឡើង​នឹង​បាញ់។

                  តម្រង់​ដាក់ សំដៅ​ដាក់ ។
ឧទាហរណ៍៖ ចោល​កន្ទុយ​ភ្នែក​ក្រឡេក​បាញ់​ចំ​មក…; ដើរ​បាញ់​សំដៅ​មក…; តាំង​ចិត្ត​បាញ់​សំដៅ​ទៅ…។

                  ខ្ពុរ​ខ្ពស់​ឡើង ។
ឧទាហរណ៍៖ ទឹក​ផុស​បាញ់​ឡើង​ដូច​គេ​ឆ្វាយ ។

                 ធ្វើ​ឲ្យ​ខ្ពុរ​ទឹក​ចេញ​ដោយ​កម្លាំង​ស្នប់ ឬ​កាំជ្រួច ។
ឧទាហរណ៍៖ យក​កាំជ្រួច​បាញ់​ទឹក​លត់​ភ្លើង ។

                  បង្វិល​ខ្ញាល់​ដូច​គេ​ត្របាញ់ ។
ឧទាហរណ៍៖ បាញ់​អាប៉ោង។ល។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដុំ​ថ្នាំ​ជក់​ដែល​គេ​បត់​ធ្វើ​ជា​ផ្ទាំង​តូច​ៗ​រាង​ទ្រវែង​សំប៉ែត
ឧទាហរណ៍៖ ថ្នាំ​មួយ​បាញ់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាញ» មានន័យដូចម្ដេច ?


បាញ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពាក្យ​បរិវារ​របស់​ពាក្យ បូញ ​។
ឧទាហរណ៍៖ បូញបាញ (ម. ព. នេះ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាច់» មានន័យដូចម្ដេច ?


បាច់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំណុំ​អ្វី​ៗ​ដែល​គេ​ចង​រួម​គ្នា​មិន​ឲ្យ​រាត់រាយ ។
ឧទាហរណ៍៖ អំពៅ ៥ បាច់, ឧស ១ បាច់ ។ កាស ១ បាច់ កាស​ចំនួន ១០ ត្រណោត, ក្នុង​១​ត្រណោត​មាន​កាស ១០ តៀន, ក្នុង ១ តៀន​មាន​កាស ៦០ គឺ​ចំនួន ២ សេន (មើល​ក្នុង​ពាក្យ ទៀន ២ ឬ តៀន ន. ទៀត​ផង) ។ ប្រើ​តែ​ក្នុង​សម័យ​ចាយ​កាស។

?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា និបាត​សព្ទ​មាន​អត្ថន័យ​ថា ត្រូវតែ ពុំគួរ​ខាន (ជា​វេវ, នៃ​ពាក្យ ចាំបាច់ ២ និ.) ជា​ពាក្យ​សម្រាប់​និយាយ​ប្រកប​ជាមួយ​នឹង​ពាក្យ​បដិសេធ កុំ មិន ពុំ ឥត
ឧទាហរណ៍៖ កុំបាច់​អី កុំបាច់​ទៅ មិន​បាច់​ទេ មិន​បាច់​ហៅ​គេ​ឲ្យ​មក​ទេ; ពុំ​បាច់​ឡើយ ពុំ​បាច់​ឲ្យ​ទៀត​ឡើយ; ឥត​បាច់​ទេ ឥត​បាច់​និយាយ​ទៀត​ទេ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាចី» មានន័យដូចម្ដេច ?


បាចី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រសក្រពះនៃសត្វខ្លះ ដែលទៅមេដំបែ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាចិត្តិយៈ» មានន័យដូចម្ដេច ?


បាចិត្តិយៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ឈ្មោះ​អាបត្តិ​ពួក​មួយ (ក្នុង​អាបត្តិ ៧ កង) ជា​ទោស​សម្រាប់​ភិក្ខុ ឬ​ភិក្ខុនី​ក្នុង​ព្រះ​ពុទ្ធ​សាសនា (ព. វិ. ពុ.)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាចសរ» មានន័យដូចម្ដេច ?


បាចសរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ល្បែង​លេង​ទឹក​មួយ​ប្រភេទ​សម្រាប់​ពួក​ក្មេង​លេង​បាច​ទឹក​មុជ​ទឹក​ចាប់​ញៀច​គ្នា គឺ​ក្មេង​ម្នាក់​បាច​ទឹក​ទៅ​រក​ក្មេង​ម្នាក់​ដោយ​ស្រែក​ថា បាចសរ ! ហើយ​មុជ​គេច​ក្នុង​ទឹក ក្មេង​ម្នាក់​ដែល​មិន​មុជ​ទឹក​នោះ​ប្រុង​ចាប់​ញៀច, បើ​ឃើញ​ងើប​ត្រង់​ជិត​ខ្លួន ក៏​ស្ទុះ​ទៅ​ចាប់​ស្លឹក​ត្រចៀក​ជាប់​ស្រែក​ថា ញៀច!, បើ​អ្នក​មុជ​ងើប​នោះ​គេច​រួច​ក៏​ខាន​ញៀច ។
ឧទាហរណ៍៖ លេង​បាចសរ, ល្បែង​បាចសរ (ល្បែង​បាច​ទឹក​សរ​រក​គ្នា)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាច» មានន័យដូចម្ដេច ?


បាច


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លើក​ជះ សាច ប្រាយ។
ឧទាហរណ៍៖ បាច​ទឹក បាច​អង្ករ បាច​លាជ បាច​ផ្កា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាងកក» មានន័យដូចម្ដេច ?


បាងកក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ក្រុង​របស់​ប្រទេស​សៀម​ដែល​តាំង​ជា​រាជ​ធានី​សព្វ​ថ្ងៃ​នេះ; ក្នុង​សម័យ​នេះ សៀម​ហៅ​ថា ក្រុង​ទេព​មហា​នគរ ឬ​ហៅ​ត្រឹមតែ ក្រុង​ទេព ក៏​បាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាង» មានន័យដូចម្ដេច ?


បាង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មាត់​ច្រក​សមុទ្រ​ដែល​មាន​សណ្ឋាន​លយ​លូក​ចេញ។
ឧទាហរណ៍៖ បាង​សមុទ្រ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាគោ» មានន័យដូចម្ដេច ?


បាគោ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ប្រាសាទ​បុរាណ ១ ក្នុង​ស្រុក​សូទ្រនិគម នៅ​ខាង​ជើង​ប្រសាទ​បាគង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាគូ ឬ កាពុតញើង» មានន័យដូចម្ដេច ?


បាគូ ឬ កាពុតញើង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ២៣-៣២.៥ ស.ម។ ឈ្មោល: មានកំប៉ោយវែង ដែលជាធម្មតាលាតធំនៅពេលកំពុងរកស៊ី ស្លាប់ និងកន្ទុយមានបង្កង់ខ្មៅស ចំពុះវែងកោង។ ទីជំរក: ព្រៃរបោះ តាមដំណាំកសិកម្ម និងតំបន់ទីវាល ។ ជីវសាស្រ្ត: កកាយដី ចាប់សត្វល្អិតស៊ីជាអាហារ។ របាយ: វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង ។ រដូវបន្តពូជ: ចាប់ពីខែ កុម្ភៈ ដល់ខែឧសភា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាគូ» មានន័យដូចម្ដេច ?


បាគូ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស អាស៊ែបៃហ្សង់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាគង» មានន័យដូចម្ដេច ?


បាគង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ប្រាសាទ​ថ្ម​បុរាណ​១ នៅ​ស្រុក​សូទ្រនិគម (ស្រុក​រលួស) ក្នុង​ខែត្រ​សៀមរាប។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាខែង» មានន័យដូចម្ដេច ?


បាខែង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ភ្នំ​តូច ១ ក្នុង​ខែត្រ​សៀមរាប មាន​ប្រាសាទ​ថ្ម​បុរាណ​តូច​មួយ​នៅ​លើ​នោះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាក់ស្បាត» មានន័យដូចម្ដេច ?


បាក់ស្បាត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បាក់​ចិត្ត​ខ្លាច​រអា​លែង​ហ៊ាន​បញ្ចេញ​រូប​ស្បាត​ត​ទៅ​ទៀត។
ឧទាហរណ៍៖ បាក់​ស្បាត​លែង​ហ៊ាន ទៀត; ខ្លាច​បាក់​ស្បាត ចាញ់​បាក់​ស្បាត។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា បាក់ចិត្តខ្លាចរអាលែងហ៊ានបញ្ចេញរូបស្បាតតទៅទៀត ។
ឧទាហរណ៍៖ បាក់ស្បាតលែងហ៊ានទៀត; ខ្លាចបាក់ស្បាត, ចាញ់បាក់ស្បាត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាក់សាច់» មានន័យដូចម្ដេច ?


បាក់សាច់


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ប្រែ​សាច់​រក​កល់​ស្អុយ​ខូច​រស​ជាតិ​ប្រក្រតី​ដើម (ច្រើន​ប្រើ​ចំពោះ​តែ​ត្រី)។
ឧទាហរណ៍៖  ត្រី​បាក់​សាច់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

រដ្ឋបាលក្នុងខេត្តបន្ទាយមានជ័យ (Banteay Meanchey is Province of Cambodia)

ខេត្តបន្ទាយមានជ័យ ស្ថិតនៅ ប្រទេសកម្ពុជា មាន ៧ ស្រុក​ និង​ ២ ក្រុង÷

លេខកូដឃុំ ឈ្មោះស្រុក និងក្រុងជាអក្សរខ្មែរ ឈ្មោះស្រុក និងក្រុងជាអក្សរឡាតាំង ចំនួនឃុំ
១០២ ស្រុកមង្គលបូរី MONGKOL BOREI ១៣
១០៣ ស្រុកភ្នំស្រុក PHNOM SRUK
១០៤ ស្រុកព្រះនេត្រព្រះ PREAH NETH PREAH
១០៥ ស្រុកអូរជ្រៅ OU CHROV
១០៦ ក្រុងសិរីសោភ័ណ SEREI SAOPHOAN
១០៧ ស្រុកថ្មពួក THMOR PUOK
១០៨ ស្រុកស្វាយចេក SVAY CHEK
១០៩ ស្រុកម៉ាឡៃ MALAI
១១០ ក្រុងប៉ោយប៉ែត PAOY PAET
ក្រុង/ស្រុកចំនួន ៩ ស្រុក ៥៦ ឃុំ

អត្ថបទដកស្រង់ពី៖​ km.wikipedia. org/wiki/ខេត្តបន្ទាយមានជ័យ

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាក់ផ្ដៅ» មានន័យដូចម្ដេច ?


បាក់ផ្ដៅ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ថ្នាំង​មេ​ជើង ម្រាម​ជើង ឬពាក់​កណ្ដាល​បាត​ជើង ដែល​ប្រេះ​ដោយ​រោគ​ឃ្លង់​ដែក។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ថ្នាំង​មេ​ជើង ម្រាម​ជើង ឬពាក់​កណ្ដាល​បាត​ជើង ដែល​ប្រេះ​ដោយ​រោគ​ឃ្លង់​ដែក។
ឧទាហរណ៍៖ ជើង​បាក់​ផ្ដៅ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាក់បប» មានន័យដូចម្ដេច ?


បាក់បប


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចុះ​ចាញ់​រាប​ឥត​ហ៊ាន​ខ្វើក​ព្រម​ទាំង​មាន​របប​រាបសា​រៀបរយ​ផង។ បាក់​បប​ខ្លបខ្លាច បាក់​បប​ខ្លាច​រាប។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ចុះ​ចាញ់​រាប​ឥត​ហ៊ាន​ខ្វើក​ព្រម​ទាំង​មាន​របប​រាបសា​រៀបរយ​ផង។ បាក់​បប​ខ្លបខ្លាច បាក់​បប​ខ្លាច​រាប។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តំបន់ទេសចរណ៍សក្តានុពលក្នុងខេត្តបន្ទាយមានជ័យ (Banteay Meanchey is Province of Cambodia)

ប្រាសាទបន្ទាយឆ្មារ

ប្រាសាទបន្ទាយឆ្មារមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦៩អា ចម្ងាយប្រមាណ៤គីឡូម៉ែត្រពីទីរួមខេត្តបន្ទាយមានជ័យក្នុងស្រុកថ្មពួក តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ ប្រាសាទបន្ទាយឆ្មារបានកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៧ ក្នុងចន្លោះ សតវត្សទី១២ និង១។ តំបន់នេះត្រូវរងការបំផ្លិចបំផ្លាញដោយសារសង្គ្រាមដែលបណ្ដាលឱ្យប្រាសាទមួយចំនួនធំត្រូវ បាក់បែកខ្ទេចខ្ទី នៅសល់តែថ្មរាយប៉ាយពាសពេញដី មិនតែប៉ុណ្ណោះនៅមានពួកចោរបានលួចយករូបចម្លាក់ផ្សេងៗ ពីប្រាសាទទៅលក់ឱ្យឈ្មួញជនជាតិប្រទេសថៃទៀតផង។ ភាពល្បីល្បាញនៃប្រាសាទនេះបានធ្វើឱ្យពីមួយថ្ងៃទៅមួយថ្ងៃមានអ្នក ទេសចរបរទេសចូលទស្សនាកាន់តែច្រើនឡើងៗ ដែលសក្ដានុពលនេះបានធ្វើឱ្យអជ្ញាធរគ្រប់គ្រងប្រាសាទមានការចាប់ អារម្មណ៍ ហើយព្យាយាមរៀបចំបណ្ដាប្រាសាទដទៃទៀតនៅក្នុងខេត្តឱ្យកាន់តែគួរឱ្យទាក់ទាញ ជាមួយនឹងការជួសជុល ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ដើម្បីបង្កលក្ខណៈងាយស្រួលដល់ទេសចរក្នុងការទៅកម្សាន្ត។ ប្រាសាទដែលខេត្តនេះមាន គម្រោងរៀបចំជួសជុលលម្អឡើងវិញមានដូចជា ប្រាសាទបន្ទាយទ័ព ប្រាសាទព្រះឈរ ប្រាសាទប្រាំជាដើម។

អាងទឹកកងវ៉ា

អាងទឹកនេះមានទីតាំងស្ថិតនៅក្នុងស្រុកសិរីសោភ័ណចម្ងាយ៤គីឡូម៉ែត្រពីទីរួមខេត្ត កសាងឡើងក្នុងរបបប៉ុលពត សម្រាប់យកទឹកប្រើប្រាស់ក្នុងការធ្វើស្រែចម្ការ។ ទេសចរអាចសប្បាយរីករាយជាមួយនឹងសកម្មភាពផ្សេងៗដូចជា ការជិះទូក ការងូតទឹកបឹង ការស្ទូចត្រីជាដើម។

ភ្នំបាក់ជញ្ជាំង

ភ្នំបាក់ជញ្ជាំងជារមណីយដ្ឋានវប្បធម៌ ឋិតក្នុងក្រុងសិរីសោភ័ណតាមបណ្តោយផ្លូវជាតិលេខ៥ ចម្ងាយ៥គីឡូ ម៉ែត្រពីទីរួមខេត្តបន្ទាយមានជ័យ។ ទីនេះមានភ្នំពីរឈរក្បែរគ្នា ដែលមានផ្ទាំងថ្មធំៗបញ្ឈរ ដែលមើលទៅដូចជាជញ្ជាំង អ្វីមួយ។ មានរូងមួយជម្រៅ១២ម៉ែត្រអាចឱ្យទេសចរចុះទៅកំសាន្តបានផងដែរ។

អត្ថបទដកស្រង់ពី៖​ km.wikipedia. org/wiki/ខេត្តបន្ទាយមានជ័យ

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាក់ដំឡូង» មានន័យដូចម្ដេច ?


បាក់ដំឡូង


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ហើម​សាច់​ច្របាច់​សង្កត់​ទៅ​ទ្រុឌ​ខូង​ស្លាំង​ឥត​មាន​ឈាម​ដោយ​រោគ​ហើម​ខ្លួន​ ឬ​ហើម​ដៃ​ហើម​ជើង។
ឧទាហរណ៍៖ សាច់​បាក់​ដំឡូង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាក់ដង» មានន័យដូចម្ដេច ?


បាក់ដង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​ធំ​មួយ​ប្រភេទ ដើម និង​ស្លឹក ស្រដៀង​នឹង​ចម្ប៉ា-ស មាន​ផ្កា​ក្រអូប។
ឧទាហរណ៍៖ ដើម​បាក់​ដង ផ្កា​បាក់​ដង។

                   ឈ្មោះចុល្លព្រឹក្ស ឬព្រឹក្សតូចមួយប្រភេទកម្ពស់ ៣-១២ម ដុះក្នុងព្រៃស្រោងនៃឥណ្ឌូចិន។ ជ័រនៅចុងត្រួយសម្រាប់ធ្វើការបិទផ្ជាប់មុខ និងដងកាំបិត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាក់ជ័របាយ» មានន័យដូចម្ដេច ?


បាក់ជ័របាយ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ល្ហិតល្ហៃ​រសេះរសោះ​ព្រោះ​អត់​អាហារ​ហួស​ពេល។
ឧទាហរណ៍៖ អត់បាយហួសពេល ឃ្លានហួសពេក ទៅជាបាក់ជ័របាយ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ល្ហិតល្ហៃរសេះរសោះព្រោះអត់អាហារហួសពេល ។
ឧទាហរណ៍៖ អត់បាយហួសពេល ឃ្លានហួសពេក ទៅជាបាក់ជ័របាយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

សង្ខេបពីខេត្តបន្ទាយមានជ័យ (Banteay Meanchey is Province of Cambodia)

ខេត្តបន្ទាយមានជ័យជាខេត្តមួយនៃព្រះរាជាណាចក្រកម្ពុជាដែលស្ថិតនៅចុងពាយ័ព្យនៃប្រទេសដែលមានសេដ្ឋកិច្ចយ៉ាងសំខាន់មួយរបស់ប្រទេសជាតិ។ ខេត្តនេះមានព្រំខេត្តជាប់ខេត្តឧត្តរមានជ័យ និង ខេត្តសៀមរាបនៅខាងកើត ខេត្តបាត់ដំបងនៅខាងត្បូង និងមានព្រំដែនរួមអន្តរជាតិជាមួយប្រទេសថៃនៅខាងលិច។ ទីរួមខេត្តនិងទីក្រុងធំបង្អស់គឺក្រុងសិរីសោភ័ណ និងក្រុង ។ ខេត្តបន្ទាយមានជ័យគឺជាខេត្តធំបង្អស់ទី១៣ នៃព្រះរាជាណាចក្រកម្ពុជា។ ដោយមានប្រជាជន ៦៧៨០៣៣ នាក់ វាជាប់លេខជាខេត្តធំទី ១០ ប្រចាំប្រទេស។ ខេត្តនេះមានក្រុងចំនួនពីគឺក្រុងសិរីសោភណ្ឌ និងក្រុងប៉ោយប៉ែតនៅប៉ែកខាងលិចនៃខេត្តគឺជាព្រំដែនអន្តរជាតិឆ្លងចូលទៅប្រទេសថៃ។ បន្ទាយមានជ័យគឺជាខេត្តមួយក្នុងចំណោមខេត្តទាំងប្រាំបួនដែលជាប៉ែកភាគនៃដែនជំរកជីវមណ្ឌលទន្លេសាប។

ឋិតនៅចម្ងាយ៣៥៩គីឡូម៉ែត្រពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៥ និងមានទីតាំងជាប់នឹងព្រំប្រទល់ខេត្តបាត់ដំបង ឧត្ដរមានជ័យ សៀមរាប និងព្រំប្រទល់ថៃ ខេត្តបន្ទាយមានជ័យ កំពុងទទួលបានភ្ញៀវទេសចរណ៍យ៉ាងកុះករតាម រយៈកាស៊ីណូខ្នាតអន្តរជាតិមួយ ដែលកំពុងបើកឱ្យមានការចូលលេង កំសាន្តទាំងយប់ទាំងថ្ងៃ។ តំបន់កាស៊ីណូនេះ ក៏មានរៀបចំជាផ្នែកផ្សេងទៀតដូចជា ភោជនីយដ្ឋាន សណ្ឋាគារ ផ្សារលក់ឥវ៉ាន់ផងដែរ។ ភ្ញៀវដែរទៅកំសាន្តនៅទីនោះភាគច្រើនជាជនជាតិប្រទេសថៃ ឯភ្ញៀវជនជាតិផ្សេងទៀតពុំសូវមាននោះទេ។ បើចំពោះជនជាតិខ្មែរជាអ្នកទេសចរណ៍ សាមញ្ញវិញ គឺពួកគេច្រើនទៅដើម្បីកម្សាន្តភ្នែកតែប៉ុណ្ណោះ ពុំសូវមានអ្នកដែលទៅ ដើម្បីប្រព្រឹត្តល្បែងស៊ីសងនោះ ឡើយ។ មិនមែនមានតែតំបន់កម្សាន្តច្រកព្រំដែនលក្ខណអន្តរជាតិ ប៉ោយប៉ែតប៉ុណ្ណោះ ទេដែលភ្ញៀវទេសចរណ៍ចាប់ អារម្មណ៍ លើសពីនេះទៅទៀតខេត្តបន្ទាយមានជ័យនៅមានតំបន់កម្សាន្តមួយចំនួនទៀត ដែលបានទាក់ទាញ និងកំពុង អភិវឌ្ឍន៍ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ទៀតផង។

អត្ថបទដកស្រង់ពី៖​ km.wikipedia. org/wiki/ខេត្តបន្ទាយមានជ័យ

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាក់គាំ» មានន័យដូចម្ដេច ?


បាក់គាំ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ខូច​សាច់​រឹង​រក​កល់​នឹង​ពុក (ចំពោះ​តែ​ឈើ)។
ឧទាហរណ៍៖ ឈើបាក់គាំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាក់» មានន័យដូចម្ដេច ?


បាក់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ភ្លាត់, ឃ្លាត, ខ្ទេចខុសពីប្រក្រតី ឬពីទំនងដើម (ចំពោះតែអ្វីៗដែលរឹង, ដែលស្រួយ) : បាក់ឆ្អឹង ឬ ឆ្អឹងបាក់, បាក់ដៃ ឬ ដៃបាក់, បាក់ជើង ឬ ជើងបាក់, បាក់រទេះ ឬ រទេះបាក់ . . . ។ បាក់កុម្ពណ្ឌ ខ្លាចរាងចាលរអាដូចជាពួកកុម្ព័ណ្ឌ ( កុម្ភណ្ឌ ) ដែលបាក់ស្បាត ខ្លាចពួកទេវតាឬខ្លាចពួកអសុរ ។ បាក់កំពង់ បាក់ភ្លូកទៅរកតែកំពង់មួយៗ ឬទៅទិញដូរតែនៅទីផ្សារណាមួយ ឬក៏នៅផ្ទះលក់ទំនិញណាមួយ; បើជា ព. ប្រ. ថាទំនិញស្លាប់ថ្លៃមិនឡើងមិនចុះ ។ បាក់កំម្លាំង ថយកម្លាំងខ្សោយទ្រមដោយធ្វើការធ្ងន់លង់ហួសប្រមាណ ។ បាក់ចិត្ត ងប់ស៊ប់ចិត្តទៅរកឥតងាកបែរ ។ បាក់ទ័ព ពួកកងទ័ពច្បាំងចាញ់គេរត់រប៉ាត់រប៉ាយថយចេញ ។ បាក់ធ្មុង ព. ប្រ. អស់អំណាច អស់ពិសដូចត្រីបាក់ធ្មុង ។ បាក់ពន្លូក ឬ បាក់ភ្លូក ផ្អើលភ្លូកចុះចូលកោតខ្លាចដោយគោរពស៊ប់ចិត្ត ។ បាក់រទេះ ព. ប្រ. លង់ទ្រនេសទៅណាពុំរួចដោយត្រូវនឹងគ្រឿងប្រហារមានរបួសជាទម្ងន់, ដូចជារទេះបាក់(និយាយចំពោះតែសត្វកាច) : ពស់វែកបាក់រទេះ, ខ្លាបាក់រទេះ ។ បាក់អំនួត ខូចអំនួតលែងហ៊ានអួតតទៅទៀត ព្រោះអួតហួសហេតុលើសទំនង ។ ទឹកបាក់ ទឹកធ្លាក់ខ្លាំងហូរជ្រុលមកពីទីខ្ពស់ បើទស់ទប់ក៏មិនងាយនឹងឈ្នះ ។ ធ្មេញបាក់ ធ្មេញដែលរដករបូតចេញ ។ បាក់មុខ ព. ប្រ. អាម៉ាស់មុខ, ទាបមុខ គឺជ្រប់មុខចុះ ព្រោះអ្នកណាមួយធ្វើឲ្យអាប់ឱន។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាកាន» មានន័យដូចម្ដេច ?


បាកាន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ស្រុក​មួយ​ក្នុង​ខែត្រ​ពោធិ៍សាត់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាកដាដ» មានន័យដូចម្ដេច ?


បាកដាដ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស អីុរ៉ាក់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បា» មានន័យដូចម្ដេច ?


បា


?ថ្នាក់ពាក្យជា បុរិសសព្វនាម
មានន័យថា (សំ.),(បា.) (បា អ. ថ. ប៉ា. កិ. “ផឹក; គ្រប់គ្រង”; ន. “អ្នក​ផឹក (ទឹក) អ្នក​គ្រប់គ្រង អ្នក​រក្សា អ្នក​ទំនុក​បម្រុង”) អ្នក។ ពាក្យ​សម្រាប់​ហៅ​កូន​ប្រុស ឬ​មនុស្ស​អ្នក​មាន​អានុភាព​តិច​ជាង​ខ្លួន​ដែល​ទុក​ស្មើ​កូន​ប្រុស​បង្កើត ។
ឧទាហរណ៍៖ ម្នាល​បា ហៃ​បា នែ​បា។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឪពុក (អ. ថ. ប៉ា); ពាក្យ​សម្រាប់​ហៅ​មនុស្ស​ប្រុស ឬ​សត្វ​ឈ្មោល​ដែល​ជា​គូ​គ្នា​នឹង មេ ថា ។
ឧទាហរណ៍៖ មេ​បា; បា​គោ គោ​បា បា​ក្របី ក្របី​បា… (ម. ព. មេ និង មេ​បា ទៀត​ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បហាវ័ក» មានន័យដូចម្ដេច ?


បហាវ័ក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកចុះហត្ថលេខាលើលិខិតបើកប្រាក់ ឱ្យទៅជនណាមួយយកទៅបើកនៅធនាគារដទៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បហារិត» មានន័យដូចម្ដេច ?


បហារិត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជនជាអ្នកត្រូវបើកប្រាក់តាមបង្គាប់របស់មហារ័ក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បហានកម្ម» មានន័យដូចម្ដេច ?


បហានកម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការផ្តាច់ចំណង ដោយបណ្តេញប្រពន្ធចេញពីលំនៅតាម​គន្លងច្បាប់ ការមិនព្រមទទួលនូវអ្វីមួយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បស្សាសៈ» មានន័យដូចម្ដេច ?


បស្សាសៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. បស្សាស; សំ. ប្រឝ្វាស ) ខ្យល់ដកដង្ហើមចូល, ដង្ហើមចូល; ច្រើននិយាយរួមថា អស្សាសៈបស្សាសៈ គឺខ្យល់ដង្ហើមចេញនិងដង្ហើមចូល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បស្សាវៈ» មានន័យដូចម្ដេច ?


បស្សាវៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. បស្សាវ; សំ. ប្រស្រាវ ) ទឹកមូត្រ ( ទឹកនោម) : បន្ទោបស្សាវៈ គឺនោម ។ បស្សាវកិច្ច ការបន្ទោបស្សាវៈ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បស្សាវមគ្គ» មានន័យដូចម្ដេច ?


បស្សាវមគ្ក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ប្រស្រាវមាគ៌ ) ផ្លូវបស្សាវៈ គឺទ្វារមូត្រឬទ្វារតូច ( ទ្វារនោម )
ឧទាហរណ៍៖ បស្សាវមគ្គពិការ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បស្សាវភាជន៍» មានន័យដូចម្ដេច ?


បស្សាវភាជន៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កន្តោនោម កន្លែងបន្ទោបង់ទឹកមូត្រ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បស្ចិម» មានន័យដូចម្ដេច ?


បស្ចិម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បឝ្ចិម; បា. បច្ឆិម គុ. ឬ ន. “ដែលជាទីបំផុត, ខាងក្រោយ; ទិសខាងលិច” ) ទិសខាងក្រោយ គឺទិសខាងលិច
ឧទាហរណ៍៖ ទិស​បស្ចិម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បស័យ្ហគ្រាស» មានន័យដូចម្ដេច ?


បស័យ្ហគ្រាស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បទឧក្រិដ្ឋកើតមានដោយគំរាមកំហែង​ គេឱ្យធ្វើសំបុត្រ​ដាក់ដៃខ្លួនថា ជំពាក់ប្រាក់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បសំសា» មានន័យដូចម្ដេច ?


បសំសា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ប្រឝំសា ) សេចក្ដីសរសើរ, ពាក្យសរសើរ ( ឈ្មោះលោកធម៌ទី ៦ ក្នុងពួកលោកធម៌ទាំង៨; ម. ព. លោកធម៌ ក្នុងពាក្យ លោក ទៀតផង ) ។ ព. ផ្ទ. និន្ទា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បសុសត្វ» មានន័យដូចម្ដេច ?


បសុសត្វ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. បសុ + សត្ត; សំ. បឝុ + សត្វ ) សត្វចិញ្ចឹម គឺសត្វដែលគេចិញ្ចឹម ដូចយ៉ាងគោ, ក្របី, សេះ, ជ្រូក, មាន់, ទា ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បសុព្យាបាល» មានន័យដូចម្ដេច ?


បសុព្យាបាល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ភ្នាក់ងារក្រុមពេទ្យសត្វជាអ្នកព្យាបាលរោគសត្វ ( បារ. Vaccinateur )


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បសុពែទ្យ» មានន័យដូចម្ដេច ?


បសុពែទ្យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ម. ព. បសុពេទ្យ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បសុពេទ្យ» មានន័យដូចម្ដេច ?


បសុពេទ្យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. បសុ + សំ. ក្ល. ពេទ្យ ) គ្រូពេទ្យអ្នកថែទាំមើលជំងឺសត្វ, ពេទ្យសត្វ ( បារ. Vétérinaire ) ។
គ្រូពេទ្យជាអ្នកថែទាំ ព្យាបាលរោគសត្វ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បសុគណន៍» មានន័យដូចម្ដេច ?


បសុគណន៍


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ហ្វូងសត្វពាហនៈដែលគេចិញ្ចឹម កិច្ចសន្យាក្នុងការប្រវាសឱ្យចិញ្ចឹមសត្វចែកគ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បសិដ្ឋកម្ម» មានន័យដូចម្ដេច ?


បសិដ្ឋកម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការធ្វើឱ្យប្រពៃ ការបន្ថយថ្ងៃដែលព្រមព្រៀងគ្នារួចហើយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បសាទចិត្ត» មានន័យដូចម្ដេច ?


បសាទចិត្ត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សមានចិត្ត សេចក្តីស្រឡាញ់ ចូលចិត្តគ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បសាទ» មានន័យដូចម្ដេច ?


បសាទ


មានន័យថា (ម. ព. ប្រសាទ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បវេសនកាល» មានន័យដូចម្ដេច ?


បវេសនកាល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) កាល​ដែល​សិស្ស​ត្រូវ​ចូល​រៀន​វិញ នៅ​វេលា​ផុត​វិស្សមកាល។
ឧទាហរណ៍៖ ក្នុង​បវេសន​កាល​ម្ដង​ៗ សិស្ស​ទាំងឡាយ​តែង​មាន​ទឹក​មុខ​ញញឹម​រីករាយ​ដោយ​បាន​ជួប​មិត្ត​របស់​ខ្លួន​ដែល​បែក​ឃ្លាត​គ្នា​ពីរ​បី​ខែ​ក្នុង​វិស្សមកាល ហើយ​តែង​សង្ឃឹម​ថា ខ្លួន​នឹង​បាន​ក្រេប​ជញ្ជក់​នូវ​វិជ្ជា​ប្លែក​ៗ ត​ទៅ​ទៀត។

                   ការចូលជាថ្មី ការចូលកាន់មុខងារក្រោយពេលឈប់សម្រាក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បវេណី​និយម» មានន័យដូចម្ដេច ?


បវេណី​និយម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ការ​កំណត់​ប្រើ​តាម​លំអាន ទំនៀម តំណ​កេរ​ដំណែល ការ​គោរព​រាប់​អាន ឬ​អនុវត្ត​តាម​ប្រពៃណី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បវេណី» មានន័យដូចម្ដេច ?


បវេណី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.បវេណិ ឬ បវេណី; សំ. ប្រវេណិ ឬ ប្រវៃណី ) ទំនៀម; ពូជពង្ស, តំណវង្សត្រកូល ។
ឧទាហរណ៍៖ រក្សាបវេណី, ធ្វើបុណ្យទានតាមប្រពៃណី ។ បវេណីទេវតា ទេវតាដែលគេរាប់អានតាមតំណវង្សត្រកូលតៗមក ។ រួមបវេណី រួមសុខទុក្ខរបស់ស្វាមីភរិយា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បវារណា» មានន័យដូចម្ដេច ?


បវារណា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ការ​បើក​ឱកាស​ឲ្យ​និយាយ សូម​ឲ្យ​តាម​ការ​គួរ​ឬ​តាម​ត្រូវ​ការ ។ ការ​ឃាត់ ការ​ប្រកែក ។ ខ្មែរ​ច្រើន​ប្រើ​ជា កិ. សំដៅ​តែ​ការ​បើក​ឱកាស​ឲ្យ​ឬ​ការ​សូម​ឱកាស។
ឧទាហរណ៍៖ ទាយក​បវារណា​ចំពោះ​ព្រះ​ភិក្ខុ​សង្ឃ​ដោយ​បច្ច័យ​៤; ព្រះ​ភិក្ខុ​សង្ឃ​បវារណា​ចេញ​វស្សា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បវរកញ្ញាកម្ពុជា» មានន័យដូចម្ដេច ?


បវរកញ្ញាកម្ពុជា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កញ្ញាឯកដែលប្រឡងជាប់បានលេខមួយ ក្នុងរូបសម្បត្តិ នៅប្រទេសកម្ពុជា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖