Posted on Leave a comment

តើពាក្យ «ត្រមៀច» មានន័យដូចម្ដេច ?

ត្រមៀច

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​រូប​រាង​ពៀច ឬ​ទ្រនាប់
ឧទាហរណ៍៖ រាង​ត្រមៀច ទ្រង់​មៀច ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រមួច, ត្រំព្រៃ, តែព្រៃ» មានន័យដូចម្ដេច ?

ត្រមួច, ត្រំព្រៃ, តែព្រៃ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សកម្ពស់ ២-៣ម ដុះក្នុងព្រៃស្រោងនៃឥណ្ឌូចិន។ ផ្លែបរិភោគបាន តែមិនសូវចូលចិត្តទេ។ ឫស ស្ងោរផឹក ជាថ្នាំលើកម្លាំង ជាពិសេស សម្រាប់នារីដែលទើបនឹងសម្រាលកូនហើយ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រមូងសេក» មានន័យដូចម្ដេច ?

ត្រមូងសេក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សមួយប្រភេទកម្ពស់ ២-៥ ម ដុះក្នុងព្រៃល្បោះ និងព្រៃតម្កោត នៃប្រទេសចិនហៃណាំ ឥណ្ឌា ឧបទ្វីបឥណ្ឌូចិន និងជ្វា។ សំបកសម្រាប់ធ្វើថ្នាំរំលាយអាហារ និងអាចផ្សំធ្វើថ្នាំជំងឺ ហើមជើងធ្មេញ ឬថ្នាំបញ្ចុះពេលមានជំងឺថ្លើម។ ក្នុងខេត្តពោធិសាត់ អ្នកស្រុកខ្លះប្រើស្លឹកធ្វើជាមន្តអាគម។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រមុល» មានន័យដូចម្ដេច ?

ត្រមុល

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មូល​ខ្លី ។
ឧទាហរណ៍៖ រាងត្រមុល ឬ តូចត្រមុលៗ ( —ម៉ុល-ម៉ុល) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រមង់» មានន័យដូចម្ដេច ?

ត្រមង់

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា រលីង; ឯក​ឯង ។
ឧទាហរណ៍៖ ក្បាល​ត្រមង់; អង្គុយ​ត្រមង់ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា រលីង; ឯក​ឯង ។
ឧទាហរណ៍៖ ក្បាល​ត្រមង់; អង្គុយ​ត្រមង់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រមក់» មានន័យដូចម្ដេច ?

ត្រមក់

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (មើល​ពាក្យ ត្រប៉ក់) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រពោក» មានន័យដូចម្ដេច ?

ត្រពោក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. តពោក ) ។
ថ្ពាល់គូទ (ព. បុ.)
ឧទាហរណ៍៖ ដាក់ត្រពោកអង្គុយ គឺដាក់គូទអង្គុយ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រពូងទឹក» មានន័យដូចម្ដេច ?

ត្រពូងទឹក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សមួយប្រភេទកម្ពស់១-៤ម ច្រើនដុះក្នុងព្រៃធំជិតមាត់ទឹក នៃប្រទេសកម្ពុជា និង វៀតណាម។ ស្លឹកគេប្រើសំរាប់ថ្នាំព្យាបាលជំងឺកើតកញ្ជ្រិល និង អុតធំ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រពឹន» មានន័យដូចម្ដេច ?

ត្រពឹន

?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ​ត្រពោក ។
ឧទាហរណ៍៖ ត្រពោក​ត្រពឹន (ព. អា. ឬ ព. ទ្រ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រពីង» មានន័យដូចម្ដេច ?

ត្រពីង

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ហើម​ប៉ោង​ធំ​តឹង​ពេញ​ទំហឹង ។ ពោះ​ធំ​ឡើង​កំប៉ោង​ជា​ ៧ ដែល​ដួល​ដេក​ឃើញ​ធំ​ត្រពីង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រពាំងពាយ» មានន័យដូចម្ដេច ?

ត្រពាំងពាយ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​បទ​ភ្លេង​ខ្មែរ​បុរាណ​មួយ​មេ​អ្នក​ច្រៀង​ចាប់​ផ្ដើម រាយ​ទំនុក​រាល់​សង្កាត់​ថា ត្រពាំង​ពាយ​អើយ (អ្ហើយ)… ទើប​គេ​រាយ​ទំនុក​ត​ៗ​ទៅ​ទៀត​តាម​យោបល់​របស់​គេ; ត្រពាំងពាយ​នេះ​ជា​បទ​ភ្លេង​រាយ​រង​របស់​ខ្មែរ ពុំ​មែន​ជា​បទ​ភ្លេង​ធំ​ទេ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រពាំង» មានន័យដូចម្ដេច ?

ត្រពាំង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ថ្លុក​ធំ​កើត​ពី​មនុស្ស​ជីក​សម្រាប់​ឲ្យ​ដក់​ទឹក ឬ​កើត​ដោយ​សារ​កម្លាំង​ទឹក​ហូរ​ច្រោះ​ក៏​មាន ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រប់វែង, ត្រប់ខារ» មានន័យដូចម្ដេច ?

ត្រប់វែង, ត្រប់ខារ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះតិណជាតិមានគល់រឹង កម្ពស់ ០,៤០ – ២ ម ដើមកំណើតក្នុង ប្រទេសឥណ្ឌា គេនាំមកដាំជាយូរណាស់ហើយក្នុងប្រទេសខ្មែរ និងប្រទេសក្តៅដទៃទៀត ដើម្បីយកផ្លែធ្វើជាអាហារ។ ផ្លែមានរាងរៅច្រើនសណ្ឋានណាស់ វែង ឬមូល ។ល។ ពណ៌ស, លឿងភ្លាវ, ស្វាយ ។ល។ គេអាចឃើញលក់ក្នុងផ្សារគ្រប់រដូវ។ គេអាចបរិភោគឆៅ ឬឆ្អិន។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រប់រោម ឬត្រប់ជូរ» មានន័យដូចម្ដេច ?

ត្រប់រោម ឬត្រប់ជូរ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រុក្ខជាតិមួយប្រភេទ ដែលគេដាំតិចតួចនៅតាមជនបទស្រុកស្រែចម្ការ ក្នុងប្រទេសកម្ពុជា។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ត្រប់រោម ឬត្រប់ជូរ – អំបូរ ៖ SOLANACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Solanum stramonifolium Jacq. – ឈ្មោះអង់គ្លេស ៖ មិនទាន់មានព័ត៌មាន – ឈ្មោះបារាំង ៖ មិនទាន់មានព័ត៌មាន – ប្រភពដើម ៖ មិនមានព័ត៌មាន – លក្ខណៈរូបសាស្រ្ត ៖ ដើមកម្ពស់២-៦ស.ម រាងមូល មានបន្លា និងរោមគ្រប ដណ្តប់គ្រប់ផ្នែកទាំងអស់។ ស្លឹករាងជាស៊ុតរីកធំ ទទឹង១០-១៥ស.ម និងបណ្តោយ១៥-២០ស.ម។ គែមស្លឹកមានឆកធំៗ ផ្ទៃស្លឹកគ្របដណ្តប់ដោយរោមទន់ៗ និងមានបន្លាតាមទ្រនង់។ ផ្កាជាកញ្ចុំពណ៌ស មានទងខ្លីចេញពីប្រគាប។ ផ្លែមានរាងមូលគ្របដណ្តប់ដោយរោមទន់ពណ៌ស។ ផ្លែមានគ្រាប់ច្រើន និងមានរសជាតិជូរ ហើយមានពណ៌លឿងទឹកក្រូចពេលទុំ(៤៥)។ – លក្ខណៈជីវសាស្ត្រ ៖ – លក្ខណៈអេកូឡូស៊ី ៖ ដុះនៅតំបន់ដែលមានអាកាសធាតុក្តៅបង្គួរ។ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ ផ្លែទុំយកមកស្លម្ជូរ និងដុតបុកសម្រាប់ ជ្រលក់ជាមួយត្រីអាំង។ ជាឱសថ៖ ស្លឹកបុកបិទបំពោកលើបូសឈឺហើម និងកន្ទួលរមាស់។ ផ្កាបុកបិទព្យាបាលរមាស់លើស្បែក។ ផ្លែមានរសជាតិជូរព្យាបាលក្អក រំលាយស្លេស្ម និងរោគប្រម៉ាត់។ ឫសព្យាបាលគ្រុនពេលចេញកញ្ជ្រឹល ស្អូច អុតស្វាយ និងព្យាបាលទឹកប្រម៉ាត់ស្អិត។ ដើម និងឫសព្យាបាលពិស ឫសដូងបាត និងរបួ (៤៤)។
ឧទាហរណ៍៖ (៤៥) សៀវភៅរុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាល ឆ្នាំ២០០៦ ភាគ២ ទំព័រ៨៦

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រប់រុំ» មានន័យដូចម្ដេច ?

ត្រប់រុំ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះគុម្ពព្រឹក្សតូចមួយប្រភេទ កម្ពស់ ១ – ២.៥០ ម ​មិនសូវមានបន្លាទេ ច្រើនដុះតាមមាត់ផ្លូវ និងក្នុងចំការនៃប្រទេសកម្ពុជា លាវ វៀតណាម និងថៃ។ ផ្លែ មែកខ្ចីៗ និងស្លឹកខ្ចីៗ អាចធ្វើជាបន្លែបាន។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រប់មមឹស, អាមែកន្ទួល» មានន័យដូចម្ដេច ?

ត្រប់មមឹស, អាមែកន្ទួល

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះព្រឹក្សម្យ៉ាង កំពស់ ២-៦ ម ដើមកំណើតក្នុងប្រទេសអាមេរិកក្តៅ គេនាំមកដាំក្នុងប្រទេសក្តៅសកលលោក។ គេតែងប្រទះឃើញដើមនេះ ក្បែរមាត់ព្រៃ ឬមាត់ផ្លូវព្រៃ។ ពេលខ្លះ គេដាំវាក្នុងសួនជាលំអ ដើមនេះអាចធ្វើមេផ្សាំសាច់សម្រាប់ត្រប់វែង។ តាមក្បួនឱសថបុរាណគេបរិភោគមែកខ្ចី កាត់ជាចំណិត ជាមួយពងមាន់ ឬទា ដើម្បីជាថ្នាំព្យាបាលជំងឺគ្រឿងដកដង្ហើម។ ស្លឹកបុកល្អិត ហើយរោលភ្លើង ជាថ្នាំសម្រាប់រឹត ក្មេងខ្យល់គ ឬប្រើជាសាប៊ូក៏បានដែរ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រប់មមីស» មានន័យដូចម្ដេច ?

ត្រប់មមីស

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ត្រប់មួយប្រភេទមានប្រភពមកពីអាមេរិកក្តៅ ហើយត្រូវបានយកទៅដាំនៅប្រទេសក្តៅ។ វាអាចដាំជារុក្ខជាតិលម្អ។ មែកខ្ចីគេបរិភោគជាមួយស៊ុតមាន់ ឬទា ដើម្បីព្យាបាលជំងឺផ្លូវដង្ហើម ឯស្លឹកបុករោលភ្លើង គេប្រើជាថ្នាំសម្រាប់រឹតក្មេងខ្យល់គរ ហើយស្លឹកនេះ គេប្រើជាសាប៊ូបាន។ ត្រប់នេះមានប្រយោជន៍ព្យាបាលជំងឺច្រើនយ៉ាងតាមបែបវេជ្ជសាស្ត្របុរាណ។ អ្នកខ្លះហៅត្រប់នេះថា អាមែកន្ទួល។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រប់ពុតលំញង» មានន័យដូចម្ដេច ?

ត្រប់ពុតលំញង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះចុល្លព្រឹក្សតូចមួយប្រភេទ គេនាំពីប្រទេស Caraibes មក ដាំនៅគ្រប់ស្រុកក្តៅសកលលោក គេច្រើនឃើញដុះក្នុងគុម្ពបន្លា ឬក្នុងព្រៃលើដីទំនាប និងលើភ្នំ។ ផ្លែអាចបរិភោគឆៅជាមួយទឹកគ្រឿង ឬឆ្អិនក្នុងសម្លកកូរជាដើម។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រប់ទុំ» មានន័យដូចម្ដេច ?

ត្រប់ទុំ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើធំមួយប្រភេទសាច់រឹង សម្បុរស្រដៀងនឹងអង្កោល ។
ឧទាហរណ៍៖ ដើមត្រប់ទុំ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រប់» មានន័យដូចម្ដេច ?

ត្រប់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ដំណាំ​មាន​ផ្លែ​បរិភោគ​ជា​បន្លែ ឬអន្លក់ ត្រប់​មាន​ច្រើន​ប្រភេទ​គឺ ត្រប់​ក្រាម​រមាស ត្រប់​វែង ត្រប់​សំបក​ស្រួយ ត្រប់​ពុត​លំញង ជាដើម; ជា​បន្លែ មាន​ប្រយោជន៍​យ៉ាង​សំខាន់​ដល់​ការ​ចិញ្ចឹម​ជីវិត​របស់​មនុស្ស ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រប៉ែ» មានន័យដូចម្ដេច ?

ត្រប៉ែ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​បង្អែម​មួយ​ប្រភេទ ច្រើន​ធ្វើ​ដោយ​បាយ​ដំណើប​ពូត​ជា​ដុំ​ៗ មាន​ដំបែ​ជា​មេ ។
ឧទាហរណ៍៖ ត្រប៉ែ​ដំណើប​ខ្មៅ ត្រប៉ែ​ដំណើប​ស ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រប៉ិល» មានន័យដូចម្ដេច ?

ត្រប៉ិល

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា រេចរឹល ដោយ​រួញ ដោយ​រេច ដោយ​ខើច ដែល​ខ្លី​ក្រញុញ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រប៉ក់» មានន័យដូចម្ដេច ?

ត្រប៉ក់

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលហើមឡើងកន្ទួលពកតូចៗ ។
ឧទាហរណ៍៖ ហើមត្រប៉ក់ ឬ ហើមត្រប៉ក់ៗ (—ប៉ក់-ប៉ក់) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្របះ» មានន័យដូចម្ដេច ?

ត្របះ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កឹះ​ឲ្យ​បះ​ឡើង ឲ្យ​ងើប​ឡើង (ព. អា.) ។ សង្កួត​នឹង​បាត​ដៃ​ឲ្យ​មុត ។
ឧទាហរណ៍៖  ត្របះ​កាំបិត​កោរ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្របោម» មានន័យដូចម្ដេច ?

ត្របោម

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា អង្គុយ​បញ្ឈរ​ជង្គង់​រួម​ក្បាល​ជង្គង់​ជិត​គ្នា​យក​ដៃ​ទាំង​២​គង​លើ​ជង្គង់​ ឬ​ឱប​រួប​ក្បាល​ជង្គង់​ទាំង​ពីរ ។
ឧទាហរណ៍៖ អង្គុយ​ត្របោម​ក្បាល​ជង្គង់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្របែងដៃ» មានន័យដូចម្ដេច ?

ត្របែងដៃ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តម្រុយធ្វើដោយប្រទាស មានដងខ្ពស់ដាក់ឲ្យមើលឃើញពីចម្ងាយសម្រាប់សម្គាល់ឲ្យដឹងទីគយល្បាត ។
ឧទាហរណ៍៖ ឈប់ត្រង់ត្របែងដៃ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្របែង» មានន័យដូចម្ដេច ?

ត្របែង

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចង​ហើយ​រឹត​ដោយ​មេ​កំព្រា ​ឬ​កូន​កំព្រា
ឧទាហរណ៍៖ ត្របែង​នឹម ត្របែង​ក្បូន ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្របែកព្រៃ» មានន័យដូចម្ដេច ?

ត្របែកព្រៃ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​មួយ​ប្រភេទ មាន​ផ្កា​សម្បុរ​ស្រគាំ​លាយ​ស្វាយ​និង​ក្រហម ដើម​ចាប់​ច្រឡំ​គ្នា​នឹង​ស្រឡៅ​ប៉ុន្តែ​តូច​ៗ​ជាង​ស្រឡៅ​ដើម​ច្រើន​តែ​វៀច ។
ព្រឹក្សម្យ៉ាង មានកម្ពស់ ៨-៤០ ម ដុះក្នុងព្រៃធំ ឬធំមធ្យមនៅឧបទ្វីបឥណ្ឌូចិន និងជ្វា។ គេនិយមដាំវា ជាលំអតាមដងវិថីនានា ក្រុងធំៗ ហើយឈើប្រើសម្រាប់សង់ផ្ទះបាន។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្របែកបារាំង, ស្រ» មានន័យដូចម្ដេច ?

ត្របែកបារាំង, ស្រ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សម៉្យាងកម្ពស់១៥ -២០ ម ដុះក្នុងព្រៃល្បោះនៃឥណ្ឌូចិន។ គេច្រើនដាំជាលំអតាមវិថីនានាក្នុងប្រទេសខ្មែរ។ ផ្លែទុំអាចបរិភោគបានដូចល្មុតដែរ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្របែកជូរ» មានន័យដូចម្ដេច ?

ត្របែកជូរ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​ព្រៃ​រនាម​មួយ​ប្រភេទ ស្លឹក​តូច​ជាង​ត្របែក​ព្រៃ តែ​ផ្កា​មាន​សណ្ឋាន​ដូច​ត្របែក​ព្រៃ​ដែរ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្របែក» មានន័យដូចម្ដេច ?

ត្របែក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​ពួក​មួយ ផ្លែ​មាន​រស​ជូរ​ផ្អែម​ប្រើ​ជា​ចំណី ជា​ដំណាំ​ឬ​ដុះ​ឯង​តាម​ព្រៃ​ក្បែរ​ភូមិ ។
ចុល្លព្រឹក្សមួយកម្ពស់ ៤-៨ ម គេនាំពីអាមេរិកក្តៅ​មកដាំជិតផ្ទះ ជាដំណាំដែលផ្លែបរិភោគបាន។ ស្លឹករសជាតិចត់សម្រាប់ធ្វើថ្នាំរាក។ គេស្ងោរសំបក ឬបរិភោគផ្លែខ្ចីៗ ដើម្បីព្យាបាលរោគដែរ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្របាំងបះ» មានន័យដូចម្ដេច ?

ត្របាំងបះ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​បះ​ងើយ​ងើប​ជាង​គេ មាន​លំនាំ ទំនង មិន​ស្មើ​គ្នា ។
ឧទាហរណ៍៖ ចុង​ក្ដារ​ត្របាំង​បះ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្របាញ់» មានន័យដូចម្ដេច ?

ត្របាញ់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា វេញ ​ឬ​ត្រកួញ​ឲ្យ​ខ្មាញ់ មូរ​បង្វិល​យ៉ាង​ញាប់​ឲ្យ​ចូល​ណែន​ខ្មាញ់​ជា​ធ្លុង​មួយ ។
ឧទាហរណ៍៖ ត្របាញ់​ខ្សែ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​លឿន​ញាប់​ខ្មាញ់​ដូច​គេ​ត្របាញ់ ។
ឧទាហរណ៍៖ រត់​ត្របាញ់​ជើង; ទឹក​ហូរ​ត្របាញ់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្របាក់» មានន័យដូចម្ដេច ?

ត្របាក់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ខាំ លេប​ស៊ី​ដោយ​រហ័ស (ពាក្យ​សម្រាប់​ប្រើ​ចំពោះ​តែ​ខាង​សត្វ​តិរច្ឆាន) ។
ឧទាហរណ៍៖ ឆ្កែ​ត្របាក់ ត្រី​ឆ្ដោរ​ត្របាក់ ជ្រូក​ត្របាក់​បាយ​ក្នុង​ស្នូក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្របកឈូក» មានន័យដូចម្ដេច ?

ត្របកឈូក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ក្បាច់​រចនា​មួយ​ប្រភេទ មាន​ទ្រង់​សណ្ឋាន​ជា​រូប​ត្របក​ផ្កា​ឈូក ។
ឧទាហរណ៍៖ ក្បាច់​ត្របក​ឈូក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្របក» មានន័យដូចម្ដេច ?

ត្របក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្រទាប់ ។
ឧទាហរណ៍៖ ត្របក​ភ្នែក ត្របក​ផ្កា ត្របក​ឈូក ។

                 ចំនួន​ម្លូ ១០ ស្នើរ គឺ​ម្លូ ២០ សន្លឹក ។
ឧទាហរណ៍៖ ទិញ​ម្លូ ១ ត្របក​ផ្ញើ​គ្នា​ផង !

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រនែង- ពួចជូរ, ចង្ក្រង់» មានន័យដូចម្ដេច ?

ត្រនែង- ពួចជូរ, ចង្ក្រង់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សកម្ពស់ ៣-៤ ម ដុះក្នុងព្រៃលើភ្នំនៃអាស៊ីក្តៅ។ ផ្លែមានរសជាតិជូរតិចៗអាចបរិភោគបាន។ ផ្កាពណ៌កូលាបគេតែងបេះតាំងជាលំអ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រថឿង» មានន័យដូចម្ដេច ?

ត្រថឿង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ស្មៅ​ពួក​ធ្មៃ ពួក​ក្រចៅ សម្បក​សម្រាប់​វេញ​ខ្សែ ។ តាថឿង ។
ឈ្មោះ​ប្រទាល​ដើម​ស្រដៀង​នឹង​ទាល់​តែ​តូច​ជាង​ទាល់ ច្រើន​ដុះ​នៅ​ដី​ជើង​ភ្នំ ឬ​នៅ​លើ​ទួល ដើម​ប្រើ​ជា​អាហារ​បាន ។
ឧទាហរណ៍៖ សម្ល​ត្រថឿង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រថុក» មានន័យដូចម្ដេច ?

ត្រថុក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ប្រទាល​មួយ​ប្រភេទ ឬឈ្មោះ​ឈើ​មួយ​ប្រភេទ ដើម​ស្រដៀង​នឹង​ស្លា​ព្រៃ តែ​តូច​ជាង​ស្លា​ព្រៃ ហៅ ត្រថុក​ភ្នំ ។ តាថុក
ប្រទាលមួយប្រភេទសន្តានខ្ញី រមៀត រំដេង កម្ពស់ ០,៥-១ម ដុះក្រោមដើមឈើក្នុងព្រៃក្រាស់នៃអាស៊ីក្តៅ។ ត្រួយខ្ចីអាចស្លរបាន។ គ្រូខ្មែរភាគច្រើនឆុងមើមត្រថុកឱ្យនារីកំពុងសម្រាលកូនផឹកឱ្យសម្រាលបានឆាប់ៗ។ គេយកមើលផ្សំជាមួយដើមដទៃទៀត ខ្លះសម្រាប់ធ្វើថ្នាំព្យាបាលជំងឺកញ្រ្ជិល និងអុតព្រៃ ឬអុតធំ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រតៗ» មានន័យដូចម្ដេច ?

ត្រតៗ

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលរត់តិចៗមិនមាំមួនហើយធូរទន់ផតៗ ។
ឧទាហរណ៍៖ រត់ត្រតៗ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រណោត» មានន័យដូចម្ដេច ?

ត្រណោត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិ ចម្រៀក​ផ្ដៅ ដើម​រពាក់​ឬ​ខ្សែ​ជាដើម សម្រាប់​ដោត​អ្វី​ៗ​ដែល​គូរ​ដោត​បាន ។
ឧទាហរណ៍៖ ត្រណោត​ត្រី ត្រី​មួយ​ត្រណោត ។

                  កាស​មួយ​ត្រណោត គឺ​កាស​ចំនួន ១០ តៀន ក្នុង​មួយ​តៀន​មាន ៦០ កាស មួយ​ត្រណោត​ត្រូវ​ជា ៦ រយ​កាស ដប់​ត្រណោត​ហៅ​ថា មួយ​បាច់ មាន ៦ ពាន់​កាស (មាន​ប្រើ​តែ​ក្នុង​សម័យ​ចាយ​កាស) ។ ហៅ ហ្រ្វង្សចាស់ (ancien franc) ប្រទេស​បារាំង​ថា ត្រណោត​ដែរ ហៅ​ដោយ​ធៀប​នឹង​កាស​មួយ​ត្រណោត; ក្នុង​សម័យ​នោះ​មាន​សំដី​ថា ត្រណោត​ខ្មែរ ត្រណោត​បារាំង ។ ជាប់​មួយ​ត្រណោត ឬជាប់​ទោស​មួយ​ត្រណោត (ព. ប្រ.) គឺ​ជាប់​ទោស​ទាំង​មួយ​ពួក ​ឬ​ទាំង​មួយ​ក្រុម​រួម​ក្នុង​ពន្ធនាគារ​ជា​មួយ​គ្នា ។ចាប់​បាន​មួយ​ត្រណោត (ព. ប្រ.) គឺ​ចាប់​ចោរ​បាន​ទាំង​មួយ​ពួក ហើយ​ដាក់​ឃ្នាង​ឬ​ដាក់​ខ្នោះ​ដៃ​ចង​ភ្ជាប់​គ្នា​បណ្ដើរ​ទៅ​កាន់​ទី​ឃុំ​ឃាំង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រណាក់ចិត្ត» មានន័យដូចម្ដេច ?

ត្រណាក់ចិត្ត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ស. ត្រៈហ្ន័ក គុ. “ពិត, ប្រាកដ, ច្បាស់លាស់”) សេចក្តីអាក់អន់ចិត្ត, សេចក្តីថ្នាំងថ្នាក់ (ច្រើនប្រើតែក្នុងកាព្យ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រណម» មានន័យដូចម្ដេច ?

ត្រណម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរ ឬ​អំពើ​ដែល​តម ។
ឧទាហរណ៍៖ កាន់​ត្រណម ដាច់​ត្រណម ត្រាស់​ត្រណម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រដោះ» មានន័យដូចម្ដេច ?

ត្រដោះ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្រាយ រុះ​សូត្រ​ឬ​អំបោះ ដែល​ចំ​បាក់​ចាក់​ស្រេះ ឲ្យ​មាន​របៀប​ស្រួល​ល្អ​ឡើង​វិញ ។
ឧទាហរណ៍៖ ត្រដោះ​សូត្រ ត្រដោះ​សូត្រ​ដែល​ចំពាក់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រដោម» មានន័យដូចម្ដេច ?

ត្រដោម

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ខ្ពស់​ជា​ដុំ​ត្រសុំ​ទៅ​ឯ​អាកាស ឬ​ដែល​សាត់​អណ្ដែត​អាកាស​ជា​ដុំ​មូល​គ្នា ។
ឧទាហរណ៍៖ ខ្ពស់​ត្រដោម; មើល​ទៅ​ឃើញ​ត្រដោម ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ខ្ពស់​ជា​ដុំ​ត្រសុំ​ទៅ​ឯ​អាកាស ឬ​ដែល​សាត់​អណ្ដែត​អាកាស​ជា​ដុំ​មូល​គ្នា ។
ឧទាហរណ៍៖ ខ្ពស់​ត្រដោម; មើល​ទៅ​ឃើញ​ត្រដោម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រដោកជើងចែវ» មានន័យដូចម្ដេច ?

ត្រដោកជើងចែវ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើរណបអបនៅគែមទូកត្រង់ខាងក្បាលឬខាងកន្សៃ សម្រាប់ប្រហកជើងចែវ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រដោកក្ដារ» មានន័យដូចម្ដេច ?

ត្រដោកក្ដារ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់ធ្វើដោយឈើឬឫស្សី សម្រាប់ប្រហកច្រកក្ដារមូរត្បាញ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រដោក» មានន័យដូចម្ដេច ?

ត្រដោក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់​ធ្វើ​ដោយ​ឈើ មាន​មេ​មាន​គ្រាប់​សំឡេង​លាន់​ឮ សម្រាប់​ចង​ព្យួរ​នៅ​ក​គោ ក្របី ដំរី សេះ ។ ឈើ​ឬ​ឫស្សី​ដែល​គេ​ចោះ​ជា​ប្រហោង​តែ​ម្ខាង​សម្រាប់​វាយ​ចាំ​យាម​ល្បាត​ជាដើម ។
ឧទាហរណ៍៖ មនុស្ស​យាម​វាយ​ត្រដោក, គោះ​ត្រដោក ។ ថ្ដោក

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រដែត​ត្រដឹម» មានន័យដូចម្ដេច ?

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ខ្ពស់​អណ្ដែត​ឡើង​ និង​ខ្ពស់​ត្រដួច​ដូច​សន្លឹម​ឡើង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រដែត​ត្រដឹង» មានន័យដូចម្ដេច ?

ត្រដែត​ត្រដឹង

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ខ្ពង់ខ្ពស់​មហិមា ខ្ពស់​សន្លឹម​សន្លោច ។ មើល​ទៅ​ឃើញ​ខ្ពស់​ស្ដឹង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រដែត» មានន័យដូចម្ដេច ?

ត្រដែត

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​សាត់​អណ្ដែត​ខ្ពស់​ឡើង​ៗ ហើយ​កាន់​តែ​ឆ្ងាយ​ទៅ ។
ឧទាហរណ៍៖ ខ្ពស់​ត្រដែត; មើល​ទៅ​ឃើញ​ត្រដែត គោម​ហោះ​ខ្ពស់​ឡើង​ត្រដែត ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​សាត់​អណ្ដែត​ខ្ពស់​ឡើង​ៗ ហើយ​កាន់​តែ​ឆ្ងាយ​ទៅ ។
ឧទាហរណ៍៖ ខ្ពស់​ត្រដែត; មើល​ទៅ​ឃើញ​ត្រដែត គោម​ហោះ​ខ្ពស់​ឡើង​ត្រដែត ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រដែ» មានន័យដូចម្ដេច ?

ត្រដែ

?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ( ម. ព. ត្រដេ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រដេវិចទួល» មានន័យដូចម្ដេច ?

ត្រដេវិចទួល

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ៣១,៥-៣៥ ស.ម។ ក្បាល ក បំពង់ក និងទ្រូងពណ៌ខ្មៅ ត្រចៀក ជើងលឿង ស្លាបពណ៌ត្នោតខ្ចី និងពោះពណ៌ស។ ចំពុះក្រហមដៅចុងខ្មៅ ជើងលឿង ថ្ងាសក្រហម។ ឆ្នូតពណ៌សកាត់ទទឹងលើស្លាបទី១ និងទី២។ ទីជំរកៈ នៅតាមមាត់បឹង ត្រពាំង មាត់ស្ទឹង តំបន់ដីសើម និងដំណាំកសិកម្ម។ របាយៈ វត្តមានពេញមួយឆ្នាំ និងមានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ខែកុម្ភៈ ដល់មិថុនា។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រដេវិចទន្លេ» មានន័យដូចម្ដេច ?

ត្រដេវិចទន្លេ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ២៩-៣២ ស.ម ក្បាល កញ្ចឹងក ដើមទ្រូង ចំពុះ និងជើងមានពណ៌ខ្មៅ ត្រចៀកពណ៌ស ស្លាបហើរទី១ និងទី២ ពណ៌ខ្មៅ។ ទីជំរកៈ វាលខ្សាច់តាមមាត់ទន្លេធំៗ។ របាយៈ វត្តមានពេញមួយឆ្នាំមានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ នៅប្រទេសឥណ្ឌាខែ មិនា ដល់មិថុនា ពងចំនួន ៣ ទៅ ៤។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រដេវិចក្បាលប្រផេះ» មានន័យដូចម្ដេច ?

ត្រដេវិចក្បាលប្រផេះ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ៣៤-៣៧ ស.ម។ មាឌធំជាងត្រដេវិចដទៃ ក្បាល ក និងទ្រូងពណ៌ប្រផេះ វ័ណ្ឌទ្រូងខ្មៅ ចំពុះលឿងចុងខ្មៅ ជើងវែងលឿង ពោះស។ ទីជំរកៈ ទំនាបលិចទឹក វាលស្រែ។ ជីវសាស្ត្រៈ រកចំណីលើដី និងពងលើដី។ របាយៈ ជាប្រភេទឆ្លងកាត់ មានគ្រប់ទីកន្លែង។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រដេវវ៉ិច» មានន័យដូចម្ដេច ?

ត្រដេវវ៉ិច

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. ត្រដេវវិច) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រដេវវិច» មានន័យដូចម្ដេច ?

ត្រដេវវិច

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​សត្វ​ស្លាប​ដោយ​សន្មត​តាម​សូរ​ដែល​វា​យំ ច្រើន​នៅ​អាស្រ័យ​តែ​នឹង​ទី​វាល​ទំនាប​ដេក​តែ​នៅ​លើ​ផែន​ដី តាម​ពាក្យ​បោរាណាចារ្យ​ថា វា​ដេក​ផ្ងារ​យក​ជើង​ច្រោង​ឡើង​លើ ព្រោះ​ខ្លាច​ក្រែង​មេឃ​រលំ​សង្កត់ ជា​បក្សី​ចេះ​ថែ​រក្សា​ស៊ុត​របស់​វា​ដោយ​ប្រយ័ត្ន​ជា​បំផុត ។ ត្រដេវវ៉ិច

តើពាក្យ «ត្រដេវតូច» មានន័យដូចម្ដេច ?

ត្រដេវតូច

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ១៩-២០ ស.ម។ ដងខ្លួនទាំងមូលស្ទើរតែពណ៌បៃតង បន្ទូលក្បាល និងកញ្ចឹងកពណ៌ត្នោត មានស្រង់កខ្មៅ កន្ទុយលយវែងផ្នែកកណ្តាល (កន្ទុយម្ជុល)។ សំឡេង៖ តែមួយបែបជាប់ៗគ្នា ទ្រី ទ្រី ទ្រី ទ្រី… នៅពេលមានអាសន្ន វាបន្លឺសំឡេងផ្សេង ធី. ធី. ធី។ ទីជំរក៖ តំបន់វាលលំហស្ងួតដំណាំកសិកម្ម។ ជីវសាស្ត្រ៖ ធ្វើសំបុកនៅក្នុងរន្ធដី។ របាយ៖ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជ៖ ចាប់ពីខែកុម្ភៈ ដល់ខែឧសភា។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រដេវក្បាលបៃតង» មានន័យដូចម្ដេច ?

ត្រដេវក្បាលបៃតង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ២៣-២៤ ស.ម។ បន្ទូលក្បាល និងដើមខ្នងពណ៌បៃតង បំពង់កផ្នែកលើពណ៌លឿង និងបំពង់កផ្នែកក្រោមពណ៌ត្នោត ចុងខ្នង និងកន្ទុយផ្នែកលើ ពណ៌ខៀវ។ ទីជំរក៖ វាលលំហ ជាទូទៅតាមទន្លេ វាលភក់ ព្រៃកោងកាង។ ជីវសាស្ត្រ៖ ហើរឆាបចាប់សត្វល្អិតជាចំណី និងទំលើមែកឈើស្រឡះ។ របាយ៖ វត្តមានពេញមួយឆ្នាំ មានគ្រប់ទិកន្លែង។ រដូវបន្តពូជ៖ ចាប់ពីខែកុម្ភៈ ដល់ខែឧសភា។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រដេវក្បាលត្នោតខ្ជី» មានន័យដូចម្ដេច ?

ត្រដេវក្បាលត្នោតខ្ជី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ២១-២២.៥ស.ម។ បន្ទូលក្បាល ក្បាល និងកញ្ចឹងកពណ៌ត្នោត បំពង់កពណ៌លឿង និងមានដៅពណ៌ត្នោតមួយដុំតូចចំកណ្តាល កន្ទុយរាងការេ ចុងខ្នងពណ៌ខៀវខ្ចី។ ទីជំរកៈ ព្រៃស្រោង ពាក់កណ្តាលស្រោង ព្រៃរបោះ និងព្រៃឫស្សី។ ជីវសាស្ត្រៈ ហើរចាប់សត្វល្អិតជាអាហារ ធ្វើសំបុកតាមរន្ធដី តាមមាត់ច្រាំងទន្លេ។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែ មករា ដល់ ឧសភា។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រដេវ» មានន័យដូចម្ដេច ?

ត្រដេវ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​សត្វ​ស្លាប​ពួក​ចចាត ពួក​រងាវ​កក​ធ្វើ​រន្ធ​ក្នុង​ដី​ជា​លំនៅ ។
ឧទាហរណ៍៖ ខ្ទប់​រន្ធ​ត្រដេវ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រដេប» មានន័យដូចម្ដេច ?

ត្រដេប

?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ​ត្រដាប ។
ឧទាហរណ៍៖ ត្រដេបត្រដាប គឺ​ដាប​ៗ លិច​ៗ អណ្ដែត​ៗ (ម. ព. ត្រដាបត្រដួស ផង) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រដេ» មានន័យដូចម្ដេច ?

ត្រដេ

?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ​ត្រដរ។
ឧទាហរណ៍៖  ត្រដេរត្រដរ ឬ​ត្រដែត្រដរ គឺ​ត្រដរ​ច្រើន​ដង​លិច​ៗ អណ្ដែត​ៗ ។ ត្រដែ

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រដួច» មានន័យដូចម្ដេច ?

ត្រដួច

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ខ្ពស់​ឆ្ងាយ​សន្លឹម​ទៅ​ខាង​លើ ។
ឧទាហរណ៍៖ ខ្ពស់​ត្រដួច; មើល​ទៅ​ឃើញ​ត្រដួច ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ខ្ពស់​ឆ្ងាយ​សន្លឹម​ទៅ​ខាង​លើ ។
ឧទាហរណ៍៖ ខ្ពស់​ត្រដួច; មើល​ទៅ​ឃើញ​ត្រដួច ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រដុស» មានន័យដូចម្ដេច ?

ត្រដុស

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដុស​រឿយ​ៗ កកិត ។
ឧទាហរណ៍៖ គោ​ត្រដុស​បង្គោល ។ ដដុស

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រដឹម» មានន័យដូចម្ដេច ?

ត្រដឹម

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ខ្ពស់​ត្រដួច​សន្លឹម ។
ឧទាហរណ៍៖  ខ្ពស់​ត្រដឹម មើល​ទៅ​ឃើញ​ត្រដឹម (ម. ព. ត្រដួច ផង) ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ខ្ពស់​ត្រដួច​សន្លឹម ។
ឧទាហរណ៍៖ ខ្ពស់​ត្រដឹម មើល​ទៅ​ឃើញ​ត្រដឹម (ម. ព. ត្រដួច ផង) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រដឹង» មានន័យដូចម្ដេច ?

ត្រដឹង

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ខ្ពស់​ស្ដឹង ដែល​អណ្ដែត​ស្ដឹង ។
ឧទាហរណ៍៖ ខ្ពស់​ត្រដឹង; មើល​ទៅ​ឃើញ​ត្រដឹង ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ខ្ពស់​ស្ដឹង ដែល​អណ្ដែត​ស្ដឹង ។
ឧទាហរណ៍៖ ខ្ពស់​ត្រដឹង; មើល​ទៅ​ឃើញ​ត្រដឹង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រដិតប្រជី» មានន័យដូចម្ដេច ?

ត្រដិតប្រជី

មានន័យថា ( ម. ព. ប្រដិតប្រជី ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រដិត» មានន័យដូចម្ដេច ?

ត្រដិត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​វល្លិ​រំអិល​មួយ​ប្រភេទ ច្រើន​ដុះ​នៅ​ដី​ទួល​ត្រជាក់​ក្បែរ​គល់​ឈើ​ធំ ឬ​នៅ​ដំបូក​ជាដើម ដើម​ខ្ចី​និង​ស្លឹក​វា​បើ​យក​មក​ច្របាច់​លាយ​នឹង​ទឹក​ចេញ​ជា​រំអិល​អន្លាយ មាន​ជាតិ​រមាស់​បន្តិច​ៗ​ប្រើ​ធ្វើ​ជា​ថ្នាំ​ត្រជាក់​បាន ។
គុម្ពព្រឹក្សវារមួយប្រភេទ ដុះក្នុងព្រៃល្បោះនៃអាស៊ីអាគ្នេយ៍។ ផ្លែរសជូរអាចបរិភោគបាន ធ្វើស្រាមិនបាន។ តាមក្បួនឱសថបុរាណខ្មែរ គេស្ងោរឫសធ្វើថ្នាំរំងាប់រោគទងសួត។ គេប្រើឫសផ្សំធ្វើថ្នាំម្យ៉ាងរំងាប់រោគប្រមេះ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រដាល់» មានន័យដូចម្ដេច ?

ត្រដាល់

?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ ត្រដុស ។
ឧទាហរណ៍៖ ត្រដុស​ត្រដាល់ គឺ​ដុស​ដាល់​រឿយ​ៗ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រដាបត្រដួស» មានន័យដូចម្ដេច ?

ត្រដាបត្រដួស

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លំបាក ទន់​ទាប ដុនដាប ស្ទើរ​ស្លាប់​ស្ទើរ​រស់ ។
ឧទាហរណ៍៖ ខំ​ប្រឹង​រក​ស៊ី​ទាំង​​ត្រដាបត្រដួស រស់​នៅ​ទាំង​ត្រដាបត្រដួស ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា លំបាក ទន់​ទាប ដុនដាប ស្ទើរ​ស្លាប់​ស្ទើរ​រស់ ។
ឧទាហរណ៍៖ ខំ​ប្រឹង​រក​ស៊ី​ទាំង​​ត្រដាបត្រដួស រស់​នៅ​ទាំង​ត្រដាបត្រដួស ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រដាច» មានន័យដូចម្ដេច ?

ត្រដាច

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា លា​លាត សន្ធឹង ។
ឧទាហរណ៍៖ ត្រដាង​សំពត់ ត្រដាង​ចីពរ ។ ត្រដាង​ដៃ ត្រដាង​ស្លាប គឺ​កាង​ដៃ កាង​ស្លាប សន្ធឹង​ស្រទាង ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា លា​លាត សន្ធឹង ។
ឧទាហរណ៍៖ ត្រដាង​សំពត់ ត្រដាង​ចីពរ ។ ត្រដាង​ដៃ ត្រដាង​ស្លាប គឺ​កាង​ដៃ កាង​ស្លាប សន្ធឹង​ស្រទាង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រដាង» មានន័យដូចម្ដេច ?

ត្រដាង

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លា​លាត សន្ធឹង ។
ឧទាហរណ៍៖ ត្រដាងសំពត់, ត្រដាងចីពរ ។

                 ត្រដាងដៃ, ត្រដាងស្លាប គឺកាងដៃ, កាងស្លាប សន្ធឹងស្រទាង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រដរ» មានន័យដូចម្ដេច ?

ត្រដរ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ខំ​ប្រឹង ខំ​ស្ទុះ​ឡើង ដោយ​កម្លាំង​យ៉ាង​តិច ។
ឧទាហរណ៍៖ មនុស្ស​លង់​ទឹក​ខំ​ប្រឹង​ត្រដរ​ងើប​ហែល; រក​ស៊ី​ទាំង​ត្រដរ; ខំ​ត្រដរ​ដើរ​ទាំង​ឈឺ​ចាប់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រដក់ធំ» មានន័យដូចម្ដេច ?

ត្រដក់ធំ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ១៤៥-១៥០ ស.ម។ បណ្តោយខ្លួនធំ ឆ្នូតបណ្តោយកណ្តាលផ្ទាំងស្លាបលើពណ៌សប្រផេះ ស្មាមានរោមស និងមានថង់យាមមួយនៅក។ ពេលបន្តពូជៈ មានដៅខ្មៅនៅគល់ចំពុះត្រង់ថ្ងាស។ ទីជំរកៈ ព្រៃរនាម តំបន់ដីសើម និងព្រៃល្បោះស្ងួត។ របាយៈ វត្តមានពេញមួយឆ្នាំ បន្ទាយពងកូនយ៉ាងធំតំបន់ព្រែកទាល់បឹងទន្លេសាប របាយបង្គួរហើយកំពុងគំរាមកំហែងដោយការទាក់ចាប់យ៉ាងខ្លាំងទូទាំងប្រទេស។ រដូវបន្តពូជៈ ខែ តុលា ដល់ មិនា។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រដក់ត្រសុំ» មានន័យដូចម្ដេច ?

ត្រដក់ត្រសុំ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សន្សំលាក់លៀប ក្បិតក្បៀតទុកសំចៃ ។
ឧទាហរណ៍៖ វាចេះត្រដក់ត្រសុំណាស់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រដក់តូច» មានន័យដូចម្ដេច ?

ត្រដក់តូច

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ១២២-១២៩ ស.ម។ មាឌតូចជាងត្រដក់តូច ស្លាបពណ៌ខ្មៅទាំងលើទាំងក្រោម និងគ្មានថង់យាម។ ពេលបន្តពូជៈ ស្បែកក្បាលឡើងក្រហម។ ទីជំរកៈ ព្រៃរនាម (ព្រៃ លិចទឹកតាមរដូវ) ព្រៃកោងកាង និងវាលភក់។ របាយៈ វត្តមានពេញមួយឆ្នាំ មាគ្រប់ទីកន្លែង ជាពិសេសបឹងទន្លេសាបដែលជាសំបុកពងកូនយ៉ាងធំរប់វា និងមានបន្ទាយពងកូនមួយចំនួននៅខេត្តព្រះវិហារផងដែរ។ រដូវបន្តពូជៈ ខែតុលា ដល់ខែមិថុនា ពងចំនួនពី ២ ទៅ ៤។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រដក់» មានន័យដូចម្ដេច ?

ត្រដក់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​សត្វ​ស្លាប​ពួក​រនាល តែ​មាន​រូប​សណ្ឋាន​ធំ​ខ្ពស់​ចង្គ្រោង​ជាង​រនាល មាន​សម្បុរ​ប្រផេះ ចំពុះ​ធំ​វែង ក​វែង ខាង​ក្រោម​មាន​សណ្ឋាន​ស្រដៀង​នឹង​ថង់ គេ​ច្រើន​ហៅ​ថា យាម ក្បាល​រលីង​កណ្ដាល មាន​មច្ឆាជាតិ​ជា​ចំណី ។ មាន​មួយ​ប្រភេទ​ផ្សេង​ទៀត​ហៅ ត្រដក់​គម្រង់ ស៊ី​គម្រង់​សាកសព​ផ្សេង​ៗ ។ តាដក់

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រឈៃ» មានន័យដូចម្ដេច ?

ត្រឈៃ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា សន្ធៃ ជិត​ឈឹង ជិត​ស្និទ្ធ (និយាយ​តែ​ពី​ម្លប់​ឈើ) ។
ឧទាហរណ៍៖ ម្លប់​ត្រឈៃ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រឈឹង» មានន័យដូចម្ដេច ?

ត្រឈឹង

?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​បរិវារ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ​ត្រឈៃ ។
ឧទាហរណ៍៖ ត្រឈឹងត្រឈៃ (ម្លប់) គឺ​ម្លប់​ជិត​ឈឹង​សន្ធៃ ។

តើពាក្យ «ត្រជំ» មានន័យដូចម្ដេច ?

ត្រជំ

?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ ត្រជាក់ ។
ឧទាហរណ៍៖ ត្រជាក់​ត្រជំ គឺ​ត្រជាក់​ជា​សុខ​ស្រួល (ម. ព. ត្រជាក់ ផង) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រជាក់» មានន័យដូចម្ដេច ?

ត្រជាក់

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទីទៃពីក្ដៅ គឺឥតកម្ដៅ ។ ត្រជាក់ត្រជំ ព. ប្រ. ដែលប្រកបដោយសេចក្ដីសុខសេចក្ដីចម្រើន, កើតកាលវាលគុម្ព, ធូរដៃធូរជើង, កបកើតកូនចៅ។
ឧទាហរណ៍៖ រកស៊ីត្រជាក់ត្រជំសមតាមបំណង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រចះ» មានន័យដូចម្ដេច ?

ត្រចះ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្រឡះ, ច្បាស់, (ភ្លឺ) ។
ឧទាហរណ៍៖ ខែ​ភ្លឺ​ត្រចះ (ម. ព. ត្រចង់ ផង) ។

                ទីទៃ​ពី​ក្ដៅ គឺ​ឥត​កម្ដៅ ។ ត្រជាក់​ត្រជំ ព. ប្រ. ដែល​ប្រកប​ដោយ​សេចក្ដី​សុខ​សេចក្ដី​ចម្រើន កើត​កាល​វាល​គុម្ព ធូរ​ដៃ ធូរ​ជើង កប​កើត​កូន​ចៅ
ឧទាហរណ៍៖ រក​ស៊ី​ត្រជាក់​ត្រជំ​សម​តាម​បំណង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រចៀកព្នង» មានន័យដូចម្ដេច ?

ត្រចៀកព្នង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​នំ​បង់​ខ្លាញ់​មួយ​ប្រភេទ ធ្វើ​ដោយ​ម្សៅ​ខ្សាយ​មាន​សណ្ឋាន​ស្រដៀង​នឹង​ទង​ត្រចៀក​ព្នង​ដែល​ចោះ​រេះ ។
ឧទាហរណ៍៖ នំ​ត្រចៀក​ព្នង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រចៀកប្រើស» មានន័យដូចម្ដេច ?

ត្រចៀកប្រើស

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យ​សម្រាប់​ហៅ​កូន​ចេក​តូច​ៗ​ដែល​ទើប​បែក​សន្លឹក​ត្រង់​ៗ​ទៅ​លើ ដោយ​ដំណើរ​ប្រៀប​ប្រដូច​នឹង​ត្រចៀក​សត្វ​ប្រើស

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រចៀកទន្សាយ (វល្លិ)» មានន័យដូចម្ដេច ?

ត្រចៀកទន្សាយ (វល្លិ)

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិម៉្យាង ដុះនៅមាត់ព្រៃ ក្នុងប្រទេសកម្ពុជា លាវ និងវៀតណាម។ ដើមវាទន់ ហើយជាប់ល្អ គេទុកសម្រាប់ចងអុស។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រចៀកដំរី» មានន័យដូចម្ដេច ?

ត្រចៀកដំរី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ជីរ​មួយ​ប្រភេទ ស្លឹក​ក្រាស់​ហាម​ជ្រួញ​ៗ ក្លិន​ហាង​ឆួល ។
ឧទាហរណ៍៖ ជីរ​ត្រចៀក​ដំរី ។ អ្នក​ស្រុក​ខ្លះ​ហៅ ជីរ​ត្រចៀក​ជ្រូក ខ្លះ​ហៅ ជីរ​ស្លឹក​ក្រាស់ ខ្លះ​ហៅ ជីរ​ត្រមាំង ខ្លះ​ទៀត​ហៅ ជីរ​ទ្រមឹង (ម. ព. ជីរ ផង) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រចៀកក្រាញ់» មានន័យដូចម្ដេច ?

ត្រចៀកក្រាញ់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តិណជាតិដុះក្នុងប្រទេសក្តៅសកលលោក។ ខ្មែរលើខ្លះយកស្លឹកខ្ចីៗបរិភោគជាបន្លែ។ តាមធម្មតា យើងតែងយកស្លឹកបុកច្របាច់ទឹក ដាក់ស្ករផឹក សម្រាប់អោយឈាមល្អ និងជាថ្នាំក្អក ឬថ្នាំរបេង។
ចុល្លព្រឹក្ស មានកម្ពស់ ១-៨ ម ដុះមាត់ព្រៃនៃឥណ្ឌូចិន។ស្លឹកគេស្ងោរផឹក ជាថ្នាំកម្លាំង។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រចៀកកាំព្រៃ» មានន័យដូចម្ដេច ?

ត្រចៀកកាំព្រៃ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ ប្រវែង ២១-២៣សម ដងខ្លួនប្រផេះ ដោយមានកំប៉ោយតូចនៅលើថ្ងាស។ ឈ្មោលៈ មានគុម្ពត្រចៀកពណ៌ត្នោត មានស្លាបតូចស្រួចវែង កន្ទុយឆែកខ្លាំង។ ញីៈ មានឆ្នូតសពីរកាត់តាមលើ និងក្រោមភ្នែក ដងខ្លួនពណ៌ត្នោតទុំ ចុងខ្នង និងគូថពណ៌ស។ ទីជំរកៈ ព្រៃល្បោះ តំបន់វាល និងតំបន់កសិកម្ម។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែ មិនា ដល់ មិថុនា ពងចំនួន១។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រចៀកកាំធំខ្នងត្នោត» មានន័យដូចម្ដេច ?

ត្រចៀកកាំធំខ្នងត្នោត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ២១-២៤.៥ ស.ម មានមាឌធំជាងត្រចៀកកាំដទៃ ជាទូទៅដងខ្លួនពណ៌ខ្មៅ ផ្នែកគូថ និងចំហៀងពោះពណ៌ស។មានដៅសនៅដើមភ្នែក។ ទីជំរកៈ គ្រប់ប្រភេទព្រៃទាំងអស់ និងតំបន់ទីវាល។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវកាលបន្តពូជៈ ចាប់ពីខែ កុម្ភៈ ដល់ មិនា ពងចំនួន៣ទៅ៥។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រចៀកកាំទន្លេវ័ណ្ឌក» មានន័យដូចម្ដេច ?

ត្រចៀកកាំទន្លេវ័ណ្ឌក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ១២-១៣ ស.ម។ ពេលពេញវ័យៈ ផ្នែកខ្នង និងប្រឡៅកពណ៌ត្នោត ផ្នែកពោះ និងបំពង់កពណ៌ស កន្ទុយឆែកជ្រៅ។ មិនទាន់ពេញវ័យៈ បំពង់ក និងពោះពណ៌សស្រអាប់។ ទីជំរកៈ បឹងទន្លេសាបតំបន់ដីសើម ជួនកាលតំបន់វាលដែលនៅឆ្ងាយពីទឹក។ របាយៈ វត្តមាននៅរដូវប្រាំង តែមិនសូវសំបូរ។

តើពាក្យ «ត្រចៀកកាំទន្លេត្នោតលាត» មានន័យដូចម្ដេច ?

ត្រចៀកកាំទន្លេត្នោតលាត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ១១-១២ ស.ម។ ស្រដៀងនឹងត្រចៀកកាំទន្លេវ័ណ្ឌក ប៉ុន្តែគ្មានវណ្ឌកទេ សំបុរត្នោតខ្ចី ពោះសព្រលែត។ ទីជំរកៈ ទន្លេធំៗ និង បឹង។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រចៀកកាំដើមត្នោត» មានន័យដូចម្ដេច ?

ត្រចៀកកាំដើមត្នោត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ១១-១២ ស.ម ។ ផ្ទាំងស្លាបពណ៌ត្នោតក្រម៉ៅ បណ្តោយខ្លួនតូច ចុងស្លាបស្រួច និងកន្ទុយតូចវែងព្រែកពីរ។ ទីជំរក៖ តំបម់វាលលំហជារឿយៗ នៅជិតទីក្រុង ភូមិ និងជិតដើមត្នោត ។ ជីវសាស្ត្រ៖ ធ្វើសំបុកនិងទំលើដើមត្នោត រកស៊ីតាមតំបន់ភ្នំ ។ របាយ៖ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជ៖ ចាប់ពីខែធ្នូ ដល់ខែសីហា។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រចៀកកាំចុងខ្នងស» មានន័យដូចម្ដេច ?

ត្រចៀកកាំចុងខ្នងស

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ១៤-១៥ ស.ម ។ ខ្លួនមូលធំ ផ្ទាំងស្លាបធំ កន្ទុយរាងការេ ចុងខ្នងពណ៌ស បំពង់កស។ សំឡេង៖ បន្តគ្នាយ៉ាងស្រួយ ស៊ីក ស៊ីក ស៊ីក …។ ទីជំរក៖ តំបន់វាលលំហ និងនៅទីប្រជុំជន។ របាយ៖ វត្តមានពេញមួយឆ្នាំ និងសំបូរគ្រប់ទីកន្លែង ។ រដូវបន្តពូជ៖ ពេញមួយឆ្នាំ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រចៀកកាំចុងខ្នងក្រហម» មានន័យដូចម្ដេច ?

ត្រចៀកកាំចុងខ្នងក្រហម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រវែង ១៧ ស.ម ៖ ផ្នែកពោះពណ៌សនិងមានឆ្នូតៗខ្មៅ។ កញ្ចឹងក និងចុងខ្នងពណ៌ត្នោត និងគូថពណ៌ខ្មៅ។ សំឡេង៖ ដំបូង ឆ្វិក ឆ្វិក បន្ទាប់មក គៀរ គៀរ…។ ទីជំរក៖ នៅតាមលំហ វាលលំហ និងព្រៃតាមវាលថ្ម។ ជីវសាស្ត្រ៖ ផ្លាស់ប្តូរទីមិនឆ្ងាយ។ របាយ៖ វត្តមាននៅរដូវប្រាំង សំបូរគ្រប់ទីកន្លែង។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រចៀកកាំកោះ» មានន័យដូចម្ដេច ?

ត្រចៀកកាំកោះ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ៩២-១០២ ស.ម។​ ឈ្មោលៈ សំបុរខ្មៅសុទ្ធ តែផ្នែកពោះដៅសមួយដុំ បំពង់កក្រហម។ ញីៈ ផ្នែកពោះសទាំងអស់កខ្មៅ គ្មានបំពង់កក្រហមទេ។ ទីជំរកៈ តំបន់សមុទ្រ និងកោះ។ របាយៈ វត្តមាននៅរដូវបន្តពូជ និងមានដោយកំរ កំណត់ត្រាចុងក្រោយនៅតំបន់សមុទ្រនៃប្រទេសកម្ពុជា។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រចៀកកាំកន្ទុយឆែក» មានន័យដូចម្ដេច ?

ត្រចៀកកាំកន្ទុយឆែក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ១៨-១៩.៥ ស.ម ។ មានមាឌធំ សំបុរខ្មៅសុទ្ធ ចុងខ្នងស បំពង់កសព្រាលៗ ផ្នែកពោះអង្កន់សព្រាលៗ។ ទីជំរក៖ ក្នុងព្រៃ និងទីវាលលំហ។ របាយ៖ វត្តមាននៅរដូវប្រាំង ជាប្រភេទកម្រ។ សំឡេង៖ ស្រួយ ស៊្រី ស្រ៊ី …។ រដូវបន្តពូជ៖ ចាប់ពីខែមេសា ដល់ខែមិថុនា។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖