Posted on Leave a comment

តើពាក្យ «ត្រចៀកកាំកន្ទុយខ្សែរពីរ» មានន័យដូចម្ដេច ?


ត្រចៀកកាំកន្ទុយខ្សែរពីរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ១៣-១៤ ស.ម។ ស្រដៀងត្រចៀកកាំធម្មតាដែរ តែបន្ទូលក្បាលពណ៌ឈាមជ្រូក ផ្នែកពោះ និងក្រោមស្លាបពណ៌ស កន្ទុយទងកន្ត្រៃ។ ទីជំរកៈ ទន្លេធំៗ បឹង។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែ មករា ដល់ វិច្ឆិកា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រចៀកកាំកន្ទុយខ្សែរពីរ» មានន័យដូចម្ដេច ?


ត្រចៀកកាំកន្ទុយខ្សែរពីរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ១៣-១៤ ស.ម។ ស្រដៀងត្រចៀកកាំធម្មតាដែរ តែបន្ទូលក្បាលពណ៌ឈាមជ្រូក ផ្នែកពោះ និងក្រោមស្លាបពណ៌ស កន្ទុយទងកន្ត្រៃ។ ទីជំរកៈ ទន្លេធំៗ បឹង។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែ មករា ដល់ វិច្ឆិកា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រចៀកកាំ» មានន័យដូចម្ដេច ?


ត្រចៀកកាំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបតូចមួយប្រភេទសម្បុរខ្មៅ ច្រើននៅតែនឹងទីតំបន់ដែលមានខ្យល់អាកាសត្រជាក់ស្រួល; នៅភ្នំ នៅគុហាមាត់សមុទ្ទ ដោយកន្លែងផ្សេងៗ សត្វត្រចៀកកាំតាំងជាលំនៅធ្វើសម្បុកពង, សម្បុកនោះហៅតាមពាក្យសៀមថា រ៉័ងណុក “សម្បុកសត្វស្លាប”, ខ្មែរយើងច្រើនហៅក្លាយថា នាងនក់ ក៏មាន, ជាវត្ថុមានតម្លៃប្រើជាគ្រឿងត្រជាក់, ជាថ្នាំត្រជាក់ (ម. ព. នាងនក់ ផង) ។
ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ១៥ ស.ម ។ ពេញវ័យ៖ ផ្នែកខ្នងពណ៌ខ្មៅលាយខៀវរលោង ថ្ងាស និងបំពង់កពណ៌ឈាមជ្រូក កន្ទុយឆែកជ្រៅ។ (ពេញវ័យនៅរដូវជ្រុះរោម)។ មិនទាន់ពេញវ័យ៖ ផ្នែកខ្នងពណ៌ត្នោតចាស់ ទ្រូងមានវ័ណ្ឌពណ៌ត្នោត និងផ្នែកពោះពណ៌ទឹកក្រូច។ ទីជំរក៖ តំបន់វាលលំហ មានច្រើននៅតំបន់ទំនាបទឹកច្រើន។ ជីវសាស្ត្រ៖ ជាទូទៅប្រភេទនេះ ចូលចិត្តរស់នៅជាហ្វូងធំៗ ស៊ីសត្វល្អិតជាអាហារ ទំលើកក់ ត្រែង និងលើខ្សែភ្លើង។ របាយ៖ វត្តមាននៅរដូវប្រាំង មានគ្រប់ទីកន្លែង។ រដូវបន្តពូជ៖ ចាប់ពីខែឧសភា ដល់ខែមិថុនា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រចៀកកណ្ដុរ» មានន័យដូចម្ដេច ?


ត្រចៀកកណ្ដុរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះផ្សិតដុះនឹងដើមឈើសម្បុរក្រមៅ មានសណ្ឋានស្រដៀងនឹងត្រចៀកកណ្ដុរ; ចួនកាលដុះនៅដីច្រាបក៏មាន ។
ឧទាហរណ៍៖ ផ្សិតត្រចៀកកណ្ដុរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រចៀក» មានន័យដូចម្ដេច ?


ត្រចៀក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាយតនៈសម្រាប់ត្រងរងនូវសំឡេង ។
ឧទាហរណ៍៖ ឮសំឡេងដោយត្រចៀក ។

                 ប៉ែកអវយវៈនៃអ្វីផ្សេងៗមានសណ្ឋានស្រដៀងនឹងត្រចៀក ដែលសម្រាប់យួរ, សម្រាប់ទ្រទប់បើកបិទបាន ។
ឧទាហរណ៍៖ ត្រចៀកកញ្ឆេ, ត្រចៀកទ្វារ ។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រចើល» មានន័យដូចម្ដេច ?


ត្រចើល


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ធ្លោ​ទៅ​មុខ (ដោះ) ។
ឧទាហរណ៍៖ ដោះ​ត្រចើល ឬ​ដោះ​ត្រចើល​ៗ (ត្រចើល-ចើល) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រចង់» មានន័យដូចម្ដេច ?


ត្រចង់


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្រស់​ប៉ប្រៃ រុងរឿង ។
ឧទាហរណ៍៖ ល្អ​ត្រចង់ មើល​ទៅ​ឃើញ​ត្រចង់ ត្រចះត្រចង់ ត្រចង់ត្រចះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រង់» មានន័យដូចម្ដេច ?


ត្រង់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះពេលសន្មតដោយព្រះអាទិត្យចរមកចំពីលើ គឺម៉ោង ១២ ថ្ងៃ ។ លោកឆាន់ត្រង់ គឺភិក្ខុសាមណេរដែលឆាន់ក្នុងវេលាថ្ងៃជិតត្រង់ ។ ថ្ងៃត្រង់ គឺវេលាព្រះអាទិត្យឋិតនៅចំភាគកណ្ដាល ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទីទៃពីវៀច ។ ដែលឃ្លាតចាកពីទី១ទៅកាន់ទី ១ ឥតងាកឥតបែរទៅខាងណា ទាល់តែដល់ទៅទីនោះឬដែលមានចុងមានគល់រត់ល្បត់ដូចវាយបន្ទាត់ ។
ឧទាហរណ៍៖ ផ្លូវត្រង់, ចិត្តត្រង់ ។

                 ប្រើជា កិ. វិ. ក៏បាន ។
ឧទាហរណ៍៖ និយាយត្រង់, ប្រាប់ត្រង់ ។

?ថ្នាក់ពាក្យជា អាយតនិបាត
មានន័យថា ចំ, ចំពោះ, សំដៅចំ, នា ។
ឧទាហរណ៍៖ វាយត្រូវត្រង់ឆ្អឹងខ្នង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រងើល» មានន័យដូចម្ដេច ?


ត្រងើល


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា កំប៉ោក កំប៉ោង​ទើល​ងើល ។
ឧទាហរណ៍៖ ថ្ងាស​ត្រងើល ក្បាល​ត្រងើល។ ទ្រងើល


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រងិល» មានន័យដូចម្ដេច ?


ត្រងិល


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា រលីង​ដោយ​បោច​ដោយ​ក្បិល ​ឬ​ដែល​រលីង​ដូច​គេ​បោច​ដូច​គេ​ក្បិល ។
ឧទាហរណ៍៖ ក្បាល​ត្រងិល សក់​ត្រងិល ភ្នំ​ត្រងិល ដំបូក​ត្រងិល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រងាល» មានន័យដូចម្ដេច ?


ត្រងាល


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា រលីង​យង់​ពី​ខាង​មុខ (ថ្ពែក​តែ​ត្រង់​ខាង​មុខ) ។
ឧទាហរណ៍៖ ក្បាល​ត្រងាល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រង» មានន័យដូចម្ដេច ?


ត្រង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ច្រោះ, ទ្រ, រង ដោយតម្រង ។
ឧទាហរណ៍៖ ត្រងទឹក, ត្រងប្រេង, ត្រងទឹកត្នោត, ត្រងត្រីក្រឹម ។

                 ត្រងត្រាប់ ត្រងយកតម្រាប់ គឺស្ដាប់បម្រុងនឹងប្រព្រឹត្តតាមឬស្ដាប់ហើយកាន់តាម ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វមានរូបដូចបង្កួយតែធំជាងបង្កួយ; អ្នកស្រុកខ្លះហៅថា បង្កួយត្រង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រគាក» មានន័យដូចម្ដេច ?


ត្រគាក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប៉ែក​អវយវៈ​នៃ​មនុស្ស​ត្រង់​ខាង​ក្រោម​ចង្កេះ​ទាំង​ពីរ​ខាង ។ បាន​តែ​ពាក្យ​ត្រគាក​ស្លាប់​ស្ដូក (ព. ទ. បុ.) បាន​តែ​ខាង​និយាយ​ស្ដី​ថា​ឲ្យ​គេ តែ​ខ្លួន​ឯង​ឥត​ធ្វើ​អ្វី​សោះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រក់» មានន័យដូចម្ដេច ?


ត្រក់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះរោគកើតក្នុងពោះ ជាដុំបណ្ដាលឲ្យពោះធំប៉ោងឡើង ។
ឧទាហរណ៍៖ កើតត្រក់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រកៀតប៉ោង» មានន័យដូចម្ដេច ?


ត្រកៀតប៉ោង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះស្មៅទឹកពួកត្រកៀត បែបភាពដូចត្រកៀត ប៉ុន្តែកាលដែលនៅតូច មានពកផ្ដួចជាប្លោកប៉ោងឡើង តទៅទើបបែកចេញជាពន្លកជាស្លឹក ព្រោះហេតុនោះ ទើបហៅថា ត្រកៀតប៉ោង; ត្រកៀតនេះមានប្រយោជន៍ច្រើនយ៉ាងណាស់ គឺផ្កាមានជនខ្លះ គេប្រើជាអន្លក់, ធាងគេប្រើជាបន្លែក៏បាន; ធាងនិងស្លឹកស្រស់គេប្រើជាចំណីឲ្យគោ, ក្របីស៊ី; ធាងបើកាត់ហាលថ្ងៃឲ្យស្ងួតហើយប្រើការបានច្រើនប្រភេទ គឺវេញខ្សែចំណង, ខ្សែចែវ, ធ្វើអង្រឹង, ធ្វើកន្ទេល, ធ្វើសំពៀត ។ ល ។
ស្មៅទឹកមួយប្រភេទ ដើមកំណើតក្នុងទ្វីបអាមេរិក គេនាំចូលក្នុងអាស៊ីផ្នែកអាគ្នេយ៍ជិតមួយសតវត្សមកហើយ ឥឡូវអាចដុះឯងៗក្នុងបឹងត្រពាំងនៃទ្វីបអាស៊ីក្តៅទាំងមូល។ ផ្កា និង​ស្លឹកខ្ចីៗអាចប្រើជាអន្លក់បាន។ នៅស្រុកខ្លះ គេប្រើដើមទាំងមូលធ្វើជាជីស្រស់ ហើយធាងដែលហាលថ្ងៃស្ងួតហើយ ប្រើការបានច្រើនប្រភេទ គឺវេញខ្សែចំណង ធ្វើអង្រឹង កន្ទេល ។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រកៀត» មានន័យដូចម្ដេច ?


ត្រកៀត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះស្មៅទឹកពួកត្រាវ ធាងនិងគល់ប្រើជាបន្លែបាន ។
ឧទាហរណ៍៖ សម្ល​ម្ជូរ​ត្រកៀត ។

                 តិណជាតិរស់បានយូរ ដុះក្នុងទឹក ឬលើដីសើម កំនើតនៅអាស៊ីអាគ្នេយ៍ គេនាំទៅដាំគ្រប់ប្រទេសក្ដៅសកលលោក ។ ​ផ្កាយើងបរិភោគធ្វើអន្លក់ មែក ស្លឹក ឡក គល់ធ្វើបន្លែបាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រកួនកន្ទែក» មានន័យដូចម្ដេច ?


ត្រកួនកន្ទែក


 មានន័យថា (ម. ព. កន្ទែក ន.) ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គិណជាតិវារលើដីខ្សាច់មាត់សមុទ្រ ដុះគ្រប់ប្រទេសក្តៅសកលលោក។​ គ្រូថ្នាំបុរាណប្រើដើមត្រកួនកន្ទែកធ្វើថ្នាំបញ្ចុះ។ លាយជាមួយអាចម៏ដែក​ ដើមត្រកួនកន្ទែកអាចឆុងផឹកសម្រាប់ព្យាបាលរោគប្រមះ។ ស្លឹកវាផ្សំជាមួយដើមដទៃទៀត គេប្រើធ្វើជាថ្នាំព្យាបាលឬសដូងបាត ។​ ស្លឹកស្ងោរសម្រាប់លាងសំពត់ ជំនួសសាប៊ូ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រកួន» មានន័យដូចម្ដេច ?


ត្រកួន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិវារិជជាតិមួយពួក ទងនិងស្លឹកប្រើធ្វើជាបន្លែ ឬអន្លក់; ត្រកួនមានប្រយោជន៍សំខាន់មួយប្រភេទក្នុងប្រទេសឥណ្ឌូចិន ។
ឧទាហរណ៍៖ សម្លត្រកួន, អន្លក់ត្រកួន ។

                 ស្មៅទឹក​ ដុះលើដីសើម កំណើតក្នុងទ្វីបអាស៊ី នាំចូលគ្រប់ប្រទេសក្តៅសកលលោក។ ត្រួយត្រកួន ប្រើធ្វើបន្លែនិងអន្លក់ ។​ ដើមចាស់អាចធ្វើអាហារជ្រួក​បាន ។ គ្រូថ្នាំបុរាណប្រើផ្សំធ្វើថ្នាំព្យាបាលជម្ងឺគ្រុនរវើរវាយ​។ ខ្នែងពន្លកលាយនិងខ្នែងប្រមោយដំរី​ ប្រើធ្វើថ្នាំបំពោកលើជម្ងឺស្បែកម្យ៉ាង ដែលមានពងទឹករងៃលើស្បែក ធ្វើឲ្យឈឺខ្លាំង (zona) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រកួត» មានន័យដូចម្ដេច ?


ត្រកួត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឧរង្គសត្វ (សត្វ​ល្មូន) មួយ​ប្រភេទ​មន​សណ្ឋាន​រូប​រាង​ដូច​ទន្សោង របស់​នៅ​ក្នុង​ព្រៃ​ធំ​ស៊ី​បាណកសត្វ​ជា​អាហារ ។ សន្ដាន​សត្វ​ថ្លែន បង្កួយ ជាស ទន្សង ក្រពើ ជីងចក់ តុកកែ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រកួញ» មានន័យដូចម្ដេច ?


ត្រកួញ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា មូរ​ត្របាញ់​ខ្សែ ឬ​ចម្រៀក​ផ្ដៅ​ជាដើម​ឲ្យ​ណែន​ខ្មាញ់​ជា​ធ្លុង​មួយ ។
ឧទាហរណ៍៖ ត្រកួញ​ខ្សែ ត្រកួញ​ចម្រៀក​ធាង​ត្នោត ត្រកួញ​ព្រ័ត្រ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រកូល» មានន័យដូចម្ដេច ?


ត្រកូល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពូជ​ពង្ស ។
ឧទាហរណ៍៖ កើត​ក្នុង​ត្រកូល​ខ្ពង់ខ្ពស់ ។

                 ពាក្យ​នេះ​ក្លាយ​មក​ពី​ពាក្យ​ភាសា​សំស្រ្កឹត​ថា គោត្រ -កុល “ពូជ​ពង្ស​តាម​គោត្រ” ហៅ​តាម​ស្រួល​មាត់​ថា គោត្រកូល លុះ​ដល់​យូរ​ត​ៗ​មក គេ​លុប​ពាក្យ គោ ចេញ នៅ​ហៅ​ត្រឹម​តែ ត្រកូល (ម. ព. គោត្ត និង គោត្រកូល ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រកាល» មានន័យដូចម្ដេច ?


ត្រកាល


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ចំពើប ប្លែក ទើប​ប្រែ​ថ្មី ឬ​ទើប​មាន​ថ្មី ។
ឧទាហរណ៍៖ ចំណី​ត្រកាល រឿង​ត្រកល របស់​ត្រកាល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រកង» មានន័យដូចម្ដេច ?


ត្រកង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាប់​ទ្រ​ក្រសោប​លើក​ឡើង ។
ឧទាហរណ៍៖ ត្រកង​កណ្ដាប់​ស្រូវ ត្រកង​បាច់​ស្មៅ ។

 ?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំនួនវត្ថុដែលល្មមត្រកងបាន ។
ឧទាហរណ៍៖ ឧសមួយត្រកង, បាច់ត្រកួនមួយត្រកង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រក» មានន័យដូចម្ដេច ?


ត្រក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាល​ត្បាញ​ដោយ​បន្ទោះ​ឫស្សី ផ្ដៅ​ជាដើម មាន​ខ្សែ​ចង​យួរ សម្រាប់​ដាក់​ត្រី​តូច​ៗ និង​បន្លែ​ជាដើម ។ ព. ប្រ. គុ. ដែល​រៀន​ចំណេះ​វិជ្ជា​អ្វី​មួយ មាន​អក្សរ​ជាដើម មិន​ទាន់​បាន​ចេះ ក៏​ស្រាប់​តែ​លែង​រៀន​ទៅ ហៅ​ថា ត្រក ព្រោះ​ប្រៀប​ប្រដូច​នឹង​មនុស្ស​អ្នក​ឥត​ចំណេះ​វិជ្ជា ដែល​មាន​មុខ​ការ​របរ​តែ​ខាង​ពុន​ត្រក​ទៅ​នេសាទ​មច្ឆជាតិ​ប៉ុណ្ណោះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រ» មានន័យដូចម្ដេច ?


ត្រ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ខារ​រវៃ​សរសៃ​អំបោះ​ជាដើម​ដោយ​កន្ត្រ ហើយរុំ​ដាក់​ព័ទ្ធ​បំពង់​ទុក​សម្រាប់​ត្បាញ ។
ឧទាហរណ៍៖ ត្រ​អំបោះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្យក្សា» មានន័យដូចម្ដេច ?


ត្យក្សា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំបកឈើជាស្រទាប់ដែលរុំទ័ព្ធមែក និងដើម ដូចយ៉ាងសំបកឈើ ដែល​គេ​យក​មកធ្វើឆ្នុកដបជាដើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្មះ» មានន័យដូចម្ដេច ?


ត្មះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា តិះ​ដៀល​ឲ្យ​អាម៉ាស់​មុខ ឲ្យ​អាប់​មុខ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្មោល» មានន័យដូចម្ដេច ?


ត្មោល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទោល, តែមួយ (អណ្ឌៈ) ។
ឧទាហរណ៍៖ គោពងត្មោល គឺគោដែលមានពងតែមួយ (ម. ព. ហៅ គោអណ្ឌ:-ត្មោល) ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលដួលស្រឡះគ្មានទាក់ទើសនឹងអ្វី ។
ឧទាហរណ៍៖ រលំត្មោល, វាយមួយត្មោងដួលត្មោល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្មោង» មានន័យដូចម្ដេច ?


ត្មោង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រំពាត់​មាន​គល់​ត្រមោង ។
ចុល្លព្រឹក្សមួយប្រភេទ មានម្ពស់ ៤-៨ ម ដុះទីវាលនៃប្រទេសខ្មែរ លាវ និងវៀតណាម។ ផ្កាវាពណ៌ស ហើយមានក្លិនក្រអូបណាស់ គេបេះថ្វាយព្រះ។ ផ្កានេះនារីខ្មែរច្រើនទុកអប់ក្រមួនមាត់។ គេស្ងោរផឹកដើម្បីឱ្យមានទឹកដោះបំបៅកូន។ គេស្ងោរឫសផឹក ជាថ្នាំកម្លាំង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្មិល» មានន័យដូចម្ដេច ?


ត្មិល


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ស្រឡះ (និយាយ​បាន​តែ​ពី​ដួល ឬ​ដាច់​ធ្លាក់ ដាច់​រលំ) ។
ឧទាហរណ៍៖ ដួល​ត្មិល ដាច់​ត្មិល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្មាតភ្លើង» មានន័យដូចម្ដេច ?


ត្មាតភ្លើង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ ប្រវែង ៨១-៨៥ សម ដងខ្លួនពណ៌ខ្មៅ ក្បាលនិងជើងក្រហម ភ្លៅមានរោមពណ៌ស និងមានឆ្នូតសតាមបណ្តោយកណ្តាលស្លាប។ ទីជំរកៈ តំបន់ព្រៃលំហរ ព្រៃរបោះដែលមានអូរ។ ជីវសាស្ត្រៈ ជារឿងៗរស់នៅតែក្នុងព្រៃ ស៊ីសាកសពសត្វជាអាហារ។ របាយៈ វត្តមានពេញមួយឆ្នាំ ភាគច្រើននៅភាគខាងជើង និងខាងកើតនៃប្រទេសកម្ពុជា បច្ចុប្បន្នយើងកំពុងសិក្សាពីរបាយការសត្វត្មាតនៅខេត្តព្រះវិហារ ដោយប្រើវិធីអាហារដ្ឋានត្មាត។ រដូវបន្តពូជៈ ចាប់ពីខែ តុលា ដល់ខែមេសា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្មាតផេះ» មានន័យដូចម្ដេច ?


ត្មាតផេះ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រវែង ៧៥-៨៥សម ពេញវ័យចុងខ្នង រោមក និងផ្នែកក្រោមស្លាបពណ៌ស ក្បាល ក ពណ៌ប្រផេះ ដងខ្លួនពណ៌ខ្មៅ។ ទីជំរកៈ តំបន់ព្រៃលំហ និងតាមជ្រលងភ្នំ។ ជីវសាស្ត្រៈ ជារឿយៗរស់នៅជាហ្វូងដោយ ស៊ីសាកសពសត្វជាអាហារ។ របាយៈ វត្តមានពេញមួយឆ្នាំ ភាគច្រើនមាននៅភាគខាងជើង និងខាងកើតនៃប្រទេសកម្ពុជា។ រដូវបន្តពូជៈ ចាប់ពីខែ តុលា ដល់ ខែកុម្ភៈ ពងចំនួន១ពណ៌ស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្មាតទន្ទ្រាន (ស្មៅ)» មានន័យដូចម្ដេច ?


ត្មាតទន្ទ្រាន (ស្មៅ)


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះតិណជាតិ កំពស់ ២០-៥០ ស.ម. ដុះតាមមាត់ផ្លូវនិងលើកំទិចគេហដ្ឋាន នៃប្រទេសកម្ពុជា និង ថៃ។ គ្រូថ្នាំបុរាណប្រើដើមនេះ សម្រាប់ស្ងោរធ្វើថ្នាំលើកកម្លាំង អោយនារីទើបសម្រាលកូនហើយផឹក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្មាតត្នោត» មានន័យដូចម្ដេច ?


ត្មាតត្នោត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ៨០-៩៦ ស.ម។ ដងខ្លួនពណ៌ខ្សាច់ ក្បាល និងកវែងខ្មៅ មានរោម ក និងចុងខ្នងពណ៌ស ស្លាបហើរពណ៌ខ្មៅ។ ទីជំរកៈ តំបន់ព្រៃលំហរ។ ជីវសាស្ត្រៈ ជារឿយៗរស់នៅជាហ្វូងដោយស៊ីសាកសពសត្វជាអាហារ។ របាយៈ វត្តមានពេញមួយឆ្នាំ មាននៅភាគខាងជើង និងខាងកើតនៃប្រទេសកម្ពុជា។ រដូវបន្តពូជៈ ចាប់ពីខែ តុលា ដល់ មិនា ពងចំនួន១ពណ៌ស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្មាតខ្មៅ» មានន័យដូចម្ដេច ?


ត្មាតខ្មៅ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ១០០-១១០ ស.ម បណ្តោយខ្លួនធំខ្លាំងជាងត្មាតនានា ក្បាលត្រងោល សំបុរខ្មៅទាំងអស់ ចំពុះធំ ពោះពណ៌ស និងស្លាបពណ៌ខ្មៅ។ទីជំរកៈ ព្រៃរបោះ តំបន់ចំការ។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែ កុម្ភៈ ដល់ឧសភា ពងចំនួន២ពណ៌ស។ ជីវសាស្ត្រៈ ជារឿយៗទុំលើមែកឈើខ្ពស់ស្រលះ រួចទំលាក់ខ្លួនមកដីដើម្បីចាប់សត្វល្អិតដែលនៅនឹងដីជាអាហារ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្មាត» មានន័យដូចម្ដេច ?


ត្មាត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបធំ បរិភោគសាកអសុភជាអាហារ; មានពីរប្រភេទគឺ ត្មាតភ្លើង មាឌធំមាំក្បាលក្រហមដូចភ្លើង, ត្មាតផេះ មាឌតូចជាងត្មាតភ្លើងសម្បុរប្រផេះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្បែងបាយស្រា, ត្បែងស្នែង» មានន័យដូចម្ដេច ?


ត្បែងបាយស្រា, ត្បែងស្នែង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សមួយប្រភេទកម្ពស់ ១០-១៥ ម ដុះក្នុងព្រៃស្រោង លើដីទំនាប និងលើភ្នំខ្ពស់រហូត១២០០ម នៃទ្វីបអាស៊ីអាគ្នេយ៍។ ជ័រនៃដើមសម្រាប់ធ្វើចន្លុះ។ ដើមខ្ចី បើកាត់ វាអាចបញ្ចេញទឹកល្អ អ្នកដំណើរម្នាក់ផឹកឆ្អែត។ ឈើពណ៌ក្រហមខ្មៅ ប្រើការធ្វើក្តារក្រាលរោងបណ្តោះអាសន្នបាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្បែង» មានន័យដូចម្ដេច ?


ត្បែង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​សន្ដាន​ខ្លុង ត្រាច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្បៀត» មានន័យដូចម្ដេច ?


ត្បៀត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កៀប​នឹង​ក្លៀក ឬ​កៀប​នឹង​តម្បៀត នឹង​ម្រាម​ដៃ ។ ប្រជ្រៀត​គាប​គ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្បូងពេជ្រមានទំនាស់» មានន័យដូចម្ដេច ?


ត្បូងពេជ្រមានទំនាស់


?ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ
មានន័យថា ត្បូងពេជ្រមិនទាន់កែច្នៃ ដែលត្រូវបានប្រើប្រាស់ដោយពួកឧទ្ទាម ឬក្រុមសម្ព័ន្ធមិត្តរបស់ពួកគេ ដើម្បីផ្តល់ហិរញ្ញវត្ថុដល់ជម្លោះនានា សំដៅបំផ្លាញរដ្ឋាភិបាលនៃប្រទេសមួយទៀត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្បូងថ្មពាក់កណ្តាលមានតម្លៃ» មានន័យដូចម្ដេច ?


ត្បូងថ្មពាក់កណ្តាលមានតម្លៃ


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា មានជាអាទិ៍ សៀកកុន អាមេទីស គូប៉ាស និងរ៉ែត្បូងថ្មទាំងឡាយ ដែលមានគុណភាពប្រហាក់ប្រហែល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្បូងឃ្មុំ» មានន័យដូចម្ដេច ?


ត្បូងឃ្មុំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ស្រុក​មួយ​នៅ​ក្នុង​ខែត្រ​កំពង់ចាម (ក្នុង​បុរាណ​សម័យ​ជា​ខែត្រ​សម្រាប់​ស្ដេច​ត្រាញ់​ងារ​ជា អ្នក​ឧកញ៉ា​អជ៌ុន (អរជូន) សព្វ​ថ្ងៃ​ងារ​នេះ​ក៏​នៅ​តែ​ដដែល) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្បូង» មានន័យដូចម្ដេច ?


ត្បូង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្បាល ។
ឧទាហរណ៍៖  ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត​លើ​ត្បូង; ខ្ញុំ​ព្រះ​អង្គ​សូម​ក្រាប​ថ្វាយ​បង្គំ​ដោយ​ត្បូង ។

               ឈ្មោះ​ទិស​ប្រទល់​ចំ​គ្នា​នឹង​ទិស​ខាង​ជើង ទិស​ទក្សិណ ។
ឧទាហរណ៍៖ ខាងត្បូង, ឯត្បូង (តាមទំនៀមខ្មែរពីបុរាណនៅពេលដេកគេតែងយកក្បាលទៅខាងទិសនេះ ទើបហៅថា ខាងត្បូង គឺខាងក្បាល) ។

                  កែវថ្មវិសេសច្រើនប្រភេទមានពេជ្រ, មរកត, កណ្ដៀង, និល, ទទឹម ជាដើម ។
ឧទាហរណ៍៖ អ្នកជីកត្បូង, អ្នកលក់ត្បូង, ជាងច្នៃត្បូង ។

                 ត្បូងខ្នើយ ប៉ែកខាងដើមនិងខាងចុងរបស់ខ្នើយ។ ត្បូងខ្មោច ក្បាច់កញ្ជើ,ល្អី ជាដើម ដែលគេត្បាញលើកជាគោមឲ្យអណ្ដែតខ្ពស់ឡើង ។ ត្បូងចិញ្ចៀន ក្បាលចិញ្ចៀនដែលដាំកែវថ្ម។ ត្បូងដឹង ក្បាលដឹងជ្វា ។ ក្រសួងត្បូងការ ក្រសួងជាត្បូងនៃការទាំងពួង(ព. បុ.) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្បុល» មានន័យដូចម្ដេច ?


ត្បុល


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ម. ព. ត្បុរ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្បុរ» មានន័យដូចម្ដេច ?


ត្បុរ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សសុល​ចូល មមុល​ចូល ។ ត្បុល


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្បុត» មានន័យដូចម្ដេច ?


ត្បុត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា គាប​នឹង​តម្បុត ។
ឧទាហរណ៍៖ ត្បុត​ត្រី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្បិត» មានន័យដូចម្ដេច ?


ត្បិត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. ដ្បិត និ.) ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ពាក្យបរិវារសម្រាប់និយាយផ្សំនឹងពាក្យ រឹត : រឹតត្បិត គឺប្រិតខ្លាំង, ក្បិតក្បៀតពេក ។
ឧទាហរណ៍៖ កុំបណ្ដែតបណ្ដោយពេក ត្រូវរឹតត្បិតបន្តិចទៅ; ត្រូវចាយប្រាក់រឹតត្បិតបន្តិច កុំកញ្ជះកញ្ជាយពេក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្បាល់ដែក» មានន័យដូចម្ដេច ?


ត្បាល់ដែក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​មួយ​ប្រភេទ ជា​គូ​គ្នា​នឹង​ដើម​អង្រែ​ដែក សម្រាប់​ប្រើ​ជា​ថ្នាំ​តាម​តម្រា​ពេទ្យ​បុរាណ ។
ឧទាហរណ៍៖  ដើម​ត្បាល់​ដែក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្បាល់កិន, កប្លោកប្លោង» មានន័យដូចម្ដេច ?


ត្បាល់កិន, កប្លោកប្លោង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុម្ពព្រឹក្សដុះលើដីវាលនៃអាស៊ីអាគ្នេយ៍។ សរសៃនៃដើម អាចយកធ្វើអំបោះត្បាញបាន។ ស្លឹកមានជាតិរំអិល គេលាយជាមួយអង្ករដំណើប បុកល្អិត ដើម្បីបិទលើដំបៅ ឬព្យាបាលរោគសន្លាក់ឆ្អឹង។ សំបកស្ងោរផឹក ដើម្បីឲ្យនោមច្រើន។ គ្រាប់ត្បាល់កិន ជាថ្នាំបញ្ចុះ ពួកចិននៅស្រុកខ្មែរតែងជឿថា គ្រាប់ជាថ្នាំប៉ូវ លើកកម្លាំងបុរស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្បាល់កិន» មានន័យដូចម្ដេច ?


ត្បាល់កិន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​តូច​មួយ​ប្រភេទ ផ្លែ​មាន​សណ្ឋាន​ស្រដៀង​នឹង​រាង​ត្បាល់​កិន ។
ឧទាហរណ៍៖ ដើម​ត្បាល់​កិន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្បាល់» មានន័យដូចម្ដេច ?


ត្បាល់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់សម្រាប់ប្រើការខាងបុក, កិន, ជាន់, បក់ស្រូវជាដើម; ត្បាល់មានច្រើនប្រភេទ ។
ឧទាហរណ៍៖ ត្បាល់កិន មានមេ, គម្រប, តៅ, ធ្មេញ, ដៃ សម្រាប់កិនស្រូវជាដើម; ត្បាល់ជាន់ ឬ ត្បាល់ក្ដឿង ត្បាល់ដែលមានអង្រែជាប់នឹងដងសម្រាប់ជាន់បុកស្រូវជាដើម; ត្បាល់បុក ត្បាល់ដែលអ្នកបុកត្រូវកាន់អង្រែផ្ទាល់នឹងដៃបុកអ្វីៗ មានស្រូវ, អង្ករ, គ្រឿងសម្ល, ស្លាជាដើម; ត្បាល់បក់ ប្រដាប់មានតួ, ជើង, រហាត់, តៅ ធ្វើដោយឈើ សម្រាប់ផាត់អង្កាម, សំដីស្រូវ ឬ លំអងអង្ករដើម្បីសម្រាំងយកស្រូវឬអង្ករឲ្យស្អាត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្បារ» មានន័យដូចម្ដេច ?


ត្បារ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា មូរ​បង្វិល ដុស​ខាត់​រន្ធ ឬ​ប្រហោង​ដោយ​តម្បារ ។
ឧទាហរណ៍៖ ត្បារ​ត្រចៀក ត្បារ​ខ្ទុះ​បូស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្បាញ» មានន័យដូចម្ដេច ?


ត្បាញ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ខ្ទាស់​ចេស​អំបោះ ឬ​ចេស​សូត្រ​ឲ្យ​កើត​ជា​សំពត់ ឬ​ខ្ទាស់​បន្ទោះ​អ្វី​ៗ ឲ្យ​កើត​ជា​ល្អី​កញ្ជើ​ជាដើម ។
ឧទាហរណ៍៖ ត្បាញ​សំពត់ ត្បាញ​ល្អី ត្បាញ​កន្ទេល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្បទ» មានន័យដូចម្ដេច ?


ត្បទ


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា (ព. បុ. ) ឬ ត្បិត (ម. ព. ដ្បិត និ.) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្បក» មានន័យដូចម្ដេច ?


ត្បក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ខោក​ដោយ​ក្រញរ​ដៃ ។
ឧទាហរណ៍៖ ត្បក​ក្បាល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្នោតលៃ» មានន័យដូចម្ដេច ?


ត្នោតលៃ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដើម​ត្នោត​ខ្ពស់​ស្រោង ត្នោត​ខ្ពស់​លើស​គេ​ទាំង​ពួង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្នោត» មានន័យដូចម្ដេច ?


ត្នោត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះដំណាំតចសារជាតិមួយប្រភេទ ជាដំណាំមានប្រយោជន៍ដ៏សំខាន់ក្នុងប្រទេសខ្មែរយើង (ព្រោះប្រកបការបានច្រើនយ៉ាង) ។
ឧទាហរណ៍៖ ទឹកត្នោត, ស្ករត្នោត, ផ្ទះប្រក់ស្លឹកត្នោត, ជញ្ជាំងស្លឹកត្នោត, កន្ទេលស្លឹកត្នោត, សំពៀតស្លឹកត្នោត, ផ្លិតស្លឹកត្នោត, ដួនស្លឹកត្នោត, ក្បាបត្នោត, សម្លត្នោត, សម្លគមត្នោត, នំត្នោត, ចាហួយត្នោត, កំពីងត្នោត, ម្សៅត្នោត, សាច់ត្នោតខ្ចី, ត្នោតទុំដុត, គល់កូនត្នោតស្ងោរឬដុត, ខ្សែធាងត្នោត, ខ្សែជក់ត្នោត, អំបោសជក់ត្នោត, រនូតដើមត្នោត ។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្ងោក» មានន័យដូចម្ដេច ?


ត្ងោក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់​ឃុំ​ខាំង​មួយ​ប្រភេទ (ពួក​ឃ្នាង) ធ្វើ​ដោយ​កំណាត់​ឈើ ​ឬ​កំណាត់​គល់​ឫស្សី មាន​កាំ​ឬ​កង់ សម្រាប់​ដាក់​មនុស្ស​ត្រូវ​ចោទ​ជា​បទ​ឧក្រិដ្ឋ ដែល​មិន​ទាន់​កាត់​ទោស​នៅ​ឡើយ (ច្រើន​ប្រើ​តែ​ក្នុង​រជ្ជកាល​សម័យ​បុរាណ) ។
ឧទាហរណ៍៖ ជាប់​ត្ងោក ដាក់​ត្ងោក ដោះ​ត្ងោក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តៈខេ» មានន័យដូចម្ដេច ?


តៈខេ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. តាខេ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តះៗ» មានន័យដូចម្ដេច ?


តះៗ


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា (ម. ព. តះ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តះ» មានន័យដូចម្ដេច ?


តះ


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលបង្រះត្រដរញ័រៗទទ្រាក់ទទ្រើកវិលៗ ។
ឧទាហរណ៍៖ បង្រះតះៗ, មាន់ប្រកាច់តះៗ ។

                 ព. ប្រ. ឡះៗ, ឡះចុះឡះឡើង ។
ឧទាហរណ៍៖ ដើរឬរត់តះចុះតះឡើង, ខំដើរតះៗទៅមក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់ឧស្សាហកម្មទូទៅ» មានន័យដូចម្ដេច ?


តំបន់ឧស្សាហកម្មទូទៅ


?ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា តំបន់មួយដែលបង្កើតឡើង សម្រាប់សកម្មភាពឧស្សាហកម្ម និងសកម្មភាពដទៃទៀត ដែលពាក់ព័ន្ធនឹងការផលិតទំនិញ ការកែច្នៃទំនិញសម្រាប់បម្រើសេចក្ដីត្រូវការនៃទីផ្សារក្នុងស្រុក ឬ និងសម្រាប់នាំចេញ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់អភិរក្ស» មានន័យដូចម្ដេច ?


តំបន់អភិរក្ស


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា តំបន់ស្ថិតនៅជាប់នឹងតំបន់ស្នូល ដែលមានតម្លៃខាងការអភិរក្សធនធានធម្មជាតិ ប្រព័ន្ធអេកូឡូស៊ីតំបន់ទីជម្រាល និងតំបន់ដែលមានលក្ខណៈទេសភាពធម្មជាតិ។ ▪ការចេញ ចូលតំបន់នេះ ត្រូវមានការអនុញ្ញាតជាមុនពីរដ្ឋបាលការពារនិងអភិរក្សធម្មជាតិនៅនឹងកន្លែង។ ▪ការប្រើប្រាស់អនុផលធនធានធម្មជាតិ សម្រាប់ជីវភាពរបស់សហគមន៍មូលដ្ឋាន ជនជាតិដើមភាគតិច និងមិនធ្វើឱ្យប៉ះពាល់ខ្លាំងដល់ជីវៈចម្រុះ ត្រូវស្ថិតក្រោមការត្រួតពិនិត្យហ្មត់ចត់បំផុត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់ហានិភ័យ» មានន័យដូចម្ដេច ?


តំបន់ហានិភ័យ


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា តំបន់ដែលងាយរងនូវការប៉ះពាល់ ឬការខូចខាតធ្ងន់ធ្ងរ ដែលបណ្ដាលមកពីកត្តាមនុស្ស និងធម្មជាតិ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់ស្នូល» មានន័យដូចម្ដេច ?


តំបន់ស្នូល


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. តំបន់ដែលមានតម្លៃខ្ពស់ សម្រាប់អភិរក្សប្រភេទសត្វនិងរុក្ខជាតិ ដែលកម្រជិតផុតពូជ ទទួលរងគ្រោះថ្នាក់និងគំរាមកំហែង ហើយនិងប្រព័ន្ធអេកូឡូស៊ីផុយស្រួយ។ ▪ការចេញ ចូលតំបន់នេះត្រូវហាមឃាត់ លើកលែងតែមន្រ្តីរដ្ឋបាលការពារនិងអភិរក្សធម្មជាតិដែលមានភារកិច្ច។ ▪អ្នកសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ដ្រធម្មជាតិ ក្នុងគោលបំណងការពារនិងអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះនិងបរិស្ថាន ត្រូវមានការអនុញ្ញាតជាមុនពីក្រសួងបរិស្ថាន។ ២. កន្លែងបន្តពូជពង្សដ៏ពិសិដ្ឋ ជាពិសេសរបស់សត្វផ្សោតទន្លេមេគង្គ ហើយក៏ជាតំបន់ទឹកជួរសម្បូរទៅដោយផ្ទាំងថ្មរកេតរកូត ព្រៃលិចទឹក តំបន់ដុះសារាយខ្មៅ ឆ្នេរខ្សាច់ និងអន្លង់ជ្រៅៗ ដែលជាកន្លែងបន្តពូជពង្សធម្មជាតិដ៏ពិសិដ្ឋរបស់ប្រភេទត្រីស ឬត្រីទន្លេ និងប្រភេទត្រីប្រចាំតំបន់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់សេដ្ឋកិច្ចពិសេស» មានន័យដូចម្ដេច ?


តំបន់សេដ្ឋកិច្ចពិសេស


?ថ្នាក់ពាក្យជា ពន្ធដារ, គយ
មានន័យថា មជ្ឈមណ្ឌលពិសេសសម្រាប់អភិវឌ្ឍវិស័យសេដ្ឋកិច្ច ដែលប្រមូលផ្ដុំនូវសកម្មភាពឧស្សាហកម្ម និងសកម្មភាពពាក់ព័ន្ធដទៃទៀត ហើយអាចមានតំបន់ឧស្សាហកម្មទូទៅ ឬ និងតំបន់ផលិតកែច្នៃនាំចេញ។តំបន់សេដ្ឋកិច្ចពិសេសនីមួយៗ ត្រូវមានមជ្ឈមណ្ឌលផលិតកម្ម និងអាចមានមណ្ឌលពាណិជ្ជកម្មសេរី មណ្ឌលសេវាកម្ម មណ្ឌលលំនៅឋាន និងមណ្ឌលទេសចរណ៍។

                    តំបន់ដែលគ្រប់គ្រងដោយច្បាប់ និងបទបញ្ញត្តិដោយឡែកពីតំបន់ដទៃទៀត នៅក្នុងប្រទេសតែមួយ ជាពិសេស ដើម្បីទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស។ ជាទូទៅ ក្រុមហ៊ុនដែលវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ទទួលបានការលើកទឹកចិត្តផ្សេងៗដូចជាការលើកទឹកចិត្តផ្នែកពន្ធដារ និងពន្ធគយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់សហគមន៍មូលដ្ឋាន» មានន័យដូចម្ដេច ?


តំបន់សហគមន៍មូលដ្ឋាន


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា តំបន់បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់សហគមន៍មូលដ្ឋាន និងជនជាតិដើមភាគតិច ដែលមានសកម្មភាពស្រាប់ រួមមាន លំនៅឋាន ស្រែ និងចម្ការ។ ការចេញលិខិត ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ដីធ្លី ឬការអនុញ្ញាតឱ្យប្រើប្រាស់ដីធ្លីនៅក្នុងតំបន់នេះ ត្រូវមានការបញ្ជាក់យល់ព្រមជាមុនពីក្រសួងបរិស្ថាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់សហគមន៍នៃតំបន់ការពារធនធានធម្មជាតិ» មានន័យដូចម្ដេច ?


តំបន់សហគមន៍នៃតំបន់ការពារធនធានធម្មជាតិ


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា តំបន់គ្រប់គ្រង បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចរបស់សហគមន៍ និងជនជាតិដើមភាគតិច ដែលមានសកម្មភាពស្រាប់ រួមមាន លំនៅឋាន ស្រែ និងចម្ការ។ ការចេញប័ណ្ណដីធ្លី ឬការអនុញ្ញាតឱ្យប្រើប្រាស់ដីធ្លីនៅក្នុងតំបន់នេះ ត្រូវមានការបញ្ជាក់យល់ព្រមជាមុនពីក្រសួងបរិស្ថាន ដោយអនុលោមតាមច្បាប់ភូមិបាល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់វប្បធម៌ និងសាសនា» មានន័យដូចម្ដេច ?


តំបន់វប្បធម៌ និងសាសនា


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា តំបន់ដែលមានមុខងារចម្បង សម្រាប់សាងសង់សំណង់ ដែលបម្រើដល់វិស័យប្រវត្តិសាស្រ្ត សិល្បៈ វប្បធម៌ និងសាសនា ដូចជា ប្រាសាទ វត្តអារាម វិហារសាសនា សាលារៀន សារមន្ទីរ ទីលានកីឡា កន្លែងសិប្បកម្មចម្លាក់ សាលាឆទាន ពុទ្ធិកសាកលវិទ្យាល័យ។ល។ តំបន់នេះមានផលធៀបផ្ទៃក្រឡាបាតសំណង់ធៀបនឹងដីឡូត៍ និងមានសន្ទស្សន៍ប្រើប្រាស់ដី កំណត់ដោយអនុក្រឹត្យនេះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់លំហសាធារណៈ និងផ្ទៃបៃតង» មានន័យដូចម្ដេច ?


តំបន់លំហសាធារណៈ និងផ្ទៃបៃតង


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា តំបន់ដែលមានមុខងារ សម្រាប់បម្រើដល់ការសម្រាក ការលំហែ ការកម្សាន្ត និងពិធីសាធារណៈនានា ដូចជា ឧទ្យាន សួនច្បារ សួនសត្វ សួនកុមារ កន្លែងក្មេងលេង សួនយុវជន សួនមនុស្សចាស់។ល។ ដែលត្រូវបានរៀបចំ និងសាងសង់ សម្រាប់បម្រើដល់សាធារណជន។ តំបន់នេះមានផលធៀបផ្ទៃក្រឡាបាតសំណង់ធៀបនឹងដីឡូត៍ និងមានសន្ទស្សន៍ប្រើប្រាស់ដី កំណត់ដោយអនុក្រឹត្យនេះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់រ៉ាមសារ» មានន័យដូចម្ដេច ?


តំបន់រ៉ាមសារ


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា តំបន់ដីសើមដែលគេចាត់ទុកថា ជាតំបន់មានសារៈសំខាន់ផ្នែកអេកូឡូស៊ី ឬជីវៈចម្រុះជាលក្ខណៈអន្តរជាតិ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់រួចពន្ធ» មានន័យដូចម្ដេច ?


តំបន់រួចពន្ធ


?ថ្នាក់ពាក្យជា គយ
មានន័យថា តំបន់បង្កើតឡើងដោយរាជរដ្ឋាភិបាល ដែលទំនិញនាំចូលពុំមែនជាកម្មវត្ថុ នៃការជាប់ពន្ធនិងអាករក្រោមលក្ខខណ្ឌកំណត់ច្បាស់លាស់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់រាលឆ្លងសមាសភាពចង្រៃ» មានន័យដូចម្ដេច ?


តំបន់រាលឆ្លងសមាសភាពចង្រៃ


?ថ្នាក់ពាក្យជា គយ
មានន័យថា តំបន់កំពុងមានការរាលឆ្លងសមាសភាពចង្រៃ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់រណប» មានន័យដូចម្ដេច ?


តំបន់រណប


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា តំបន់មួយប្លុកស្ថិតនៅចន្លោះផ្លូវសាធារណៈ តាមបណ្ដោយឆ្នេរសមុទ្រ និងផ្លូវស្របបន្ទាប់មួយទៀត ដែលស្ថិតក្នុងទិសខាងដីគោក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់រដ្ឋបាល និងសេវាសាធារណៈ» មានន័យដូចម្ដេច ?


តំបន់រដ្ឋបាល និងសេវាសាធារណៈ


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា តំបន់ដែលមានមុខងារចម្បង សម្រាប់សាងសង់សំណង់ដែលបម្រើដល់វិស័យរដ្ឋបាល និងសេវាសាធារណៈ ដូចជា ទីស្ដីការក្រសួង ស្ថាប័ន មន្ទីរ អង្គភាព សាលារាជធានី សាលាខេត្ត សាលាក្រុង សាលាស្រុក ខណ្ឌ សាលាឃុំ សង្កាត់ សាលារៀន មន្ទីរពេទ្យ បណ្ណាល័យ មណ្ឌលសុខភាព ប្រៃសណីយ៍។ល។ តំបន់នេះមានផលធៀបផ្ទៃក្រឡាបាតសំណង់ធៀបនឹងដីឡូត៍ និងមានសន្ទស្សន៍ប្រើប្រាស់ដី កំណត់ដោយអនុក្រឹត្យនេះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់ព្រៃឈើ» មានន័យដូចម្ដេច ?


តំបន់ព្រៃឈើ


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា តំបន់ផ្ទៃព្រៃឈើ និងគម្របព្រៃឈើ ដែលត្រូវការពារ ថែរក្សា និងដាំបន្ថែម ដូចជា ព្រៃស្រោង ព្រៃរបោះ ព្រៃការពារ ព្រៃអភិរក្ស ព្រៃលិចទឹក។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់ពាក់កណ្តាលស្ងួតហែង» មានន័យដូចម្ដេច ?


តំបន់ពាក់កណ្តាលស្ងួតហែង


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា តំបន់ដែលរារាំងការលូតលាស់របស់រុក្ខជាត់ ដោយសារបរិមាណទឹកនៅមានកម្រិត បណ្តាលឲ្យរដូលកាលដាំដុះនៅតំបន់នោះមានរយះពេលខ្លី ឯផលិតកម្មរវាងឆ្នាំនីមួយៗមានការប្រែប្រួលខ្លាំង។ តំបន់នេះមានរបាយកំណកអាកាស (ទឹក ភ្លៀង ព្រិល) ប្រចាំឆ្នាំពីឆ្នាំ ៣០០ ដល់ ៨០០ មិល្លីម៉ែត្រ អាស្រ័យលើភ្លៀងធ្លាក់សរទរដូវ និងសិសិរដូវ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់ផលិតកែច្នៃនាំចេញ» មានន័យដូចម្ដេច ?


តំបន់ផលិតកែច្នៃនាំចេញ


?ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា តំបន់នៃសកម្មភាពឧស្សាហកម្ម និងសកម្មភាពដទៃទៀតដែលពាក់ព័ន្ធនឹងការផលិត ការកែច្នៃទំនិញសម្រាប់បម្រើតែការនាំចេញប៉ុណ្ណោះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់ប្រើប្រាស់ដោយចីរភាព» មានន័យដូចម្ដេច ?


តំបន់ប្រើប្រាស់ដោយចីរភាព


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា តំបន់គ្រប់គ្រង ដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ បម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ការគ្រប់គ្រង ការអភិវឌ្ឍតំបន់ការពារធម្មជាតិផ្ទាល់ និងចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋាន និងជនជាតិដើមភាគតិច។ តំបន់ប្រើប្រាស់ដោយចីរភាព រួមមាន៖ ▪តំបន់អភិរក្សវប្បធម៌ជាតិ និងបេតិកភណ្ឌ ▪តំបន់ទេសចរណ៍ធម្មជាតិ ▪តំបន់អភិរក្សសត្វព្រៃ និងសេវាកម្សាន្ត ▪តំបន់ស្ដារធនធានជីវៈចម្រុះ ▪សហគមន៍តំបន់ការពារធម្មជាតិ ▪តំបន់រុក្ខឧទ្យាន ▪តំបន់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ រួមមាន៖ ប្រព័ន្ធធារាសាស្រ្ត អាងស្ដុកទឹក វារីអគ្គិសនី បង្គោលចរន្តអគ្គិសនី ▪តំបន់ភូគព្ភសាស្រ្ត ▪តំបន់អាជីវកម្មជ័ររុក្ខជាតិ អនុគ្រោះដល់បរិស្ថានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ និងតំបន់ជុំវិញ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់ប្រើប្រាស់ច្រើនយ៉ាង» មានន័យដូចម្ដេច ?


តំបន់ប្រើប្រាស់ច្រើនយ៉ាង


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា តំបន់ក្នុងដែនដីគោក និង/ឬដែនទឹក ដែលក្នុងនោះមានសម្បូរដោយប្រព័ន្ធធម្មជាតិដែលពុំទាន់រងការបំផ្លិចបំផ្លាញ និងដែលតម្រូវឱ្យមានសកម្មភាពគ្រប់គ្រង ដើម្បីធានាការការពារ និងការថែទាំធនធានជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីសម្រាប់ពេលយូរអង្វែង។ ទន្ទឹមនឹងនោះដែរ អាចផ្ដល់ផលិតផលនិងសេវាកម្មធម្មជាតិ សម្រាប់ការប្រើប្រាស់តាមតម្រូវការរបស់សហគមន៍។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់បេតិកភណ្ឌធម្មជាតិ» មានន័យដូចម្ដេច ?


តំបន់បេតិកភណ្ឌធម្មជាតិ


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា តំបន់ក្នុងដែនដីគោក និង/ឬដែនទឹក ដែលតំបន់នោះ មានលក្ខណៈពិសេសពីធម្មជាតិ ឬពាក់កណ្ដាលកែច្នៃធម្មជាតិ និងមានតម្លៃលេចធ្លោ ឬប្លែកពីគេ ដោយសារតំបន់នោះមានដោយកម្រ មានគុណភាពជាតំណាងឱ្យប្រព័ន្ធធម្មជាតិនានា ឬមានគុណភាពខាងផ្នែកសោភ័ណភាព ឬសារៈសំខាន់ខាងផ្នែកវប្បធម៌។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់ធនធានទឹក» មានន័យដូចម្ដេច ?


តំបន់ធនធានទឹក


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា តំបន់ផ្ទៃទឹក និងប្រភពទឹកដែលត្រូវថែរក្សា និងការពារ ដូចជា សមុទ្រ ទន្លេ ព្រែក ស្ទឹង អូរ ប្រឡាយ បឹង ទំនប់ សំណង់ធារាសាស្រ្ត។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់ទ្រនាប់» មានន័យដូចម្ដេច ?


តំបន់ទ្រនាប់


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. តំបន់ព័ទ្ធជុំវិញតំបន់ស្នូល ដែលគ្របដណ្ដប់ដោយព្រៃលិចទឹកគ្រប់ប្រភេទ។ ២. ជម្រករដូវប្រាំងដ៏ពិសិដ្ឋរបស់ពពួកមេពូជត្រីស ឬត្រីទន្លេ និងប្រភេទត្រីប្រចាំតំបន់ ដែលទម្លាប់មកសម្ងំលាក់ខ្លួន ដើម្បីវិវឌ្ឍក្រពេញបន្តពូជ។ ជាទូទៅតំបន់នេះសម្បូរទៅដោយផ្ទាំងថ្មរកេតរកូត ព្រៃលិចទឹក កន្លែងដុះសារាយខ្មៅជាចំណីបន្ថែមរបស់ត្រីមេពូជ អន្លង់ជ្រៅៗ និងឆ្នេរខ្សាច់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់ទេសចរណ៍» មានន័យដូចម្ដេច ?


តំបន់ទេសចរណ៍


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា តំបន់ទាំងឡាយក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានជ្រើសរើសរៀបចំ និងអភិវឌ្ឍបម្រើគោលបំណង និងសកម្មភាពទេសចរណ៍។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់ទឹកជួរ» មានន័យដូចម្ដេច ?


តំបន់ទឹកជួរ


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា កន្លែងដែលមានថ្មរកេតរកូត នៅទន្លេមេគង្គលើ កាំពី ពីខេត្តក្រចេះទៅព្រំប្រទល់ប្រទេសឡាវដែលមានអន្លង់ជ្រៅៗ ដែលបំលែងចរន្តទឹកឱ្យលឿន រួមទាំងរុក្ខជាតិលិចទឹក ដូចជា ព្រៃអញ្ចែងជាដើម ដែលជាជម្រក និងជាកន្លែងពងកូន នៃមេត្រីពូជ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់ឋបនីយជីវមណ្ឌល» មានន័យដូចម្ដេច ?


តំបន់ឋបនីយជីវមណ្ឌល


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា តំបន់តំណាងឱ្យប្រព័ន្ធអេកូឡូស៊ីមានសារៈសំខាន់ និងពុំរងនូវការខូចខាតខ្លាំង ហើយព័ទ្ធជុំវិញទៅដោយតំបន់ប្រើប្រាស់ដោយនិរន្តរភាព ដែលអនុញ្ញាតឱ្យមានសកម្មភាពមនុស្សក្នុងកម្រិតមួយជាកំណត់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់ដែលទទួលរងនូវការប្រើប្រាស់ច្រើនមុខ» មានន័យដូចម្ដេច ?


តំបន់ដែលទទួលរងនូវការប្រើប្រាស់ច្រើនមុខ


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា តំបន់ដែលផ្ដល់នូវភាពស្ថិតស្ថេរលើប្រភពទឹក ព្រៃឈើ សត្វព្រៃ ត្រី វាលស្មៅ និងការកម្សាន្ត ដែលតម្រូវឱ្យមានការអភិវឌ្ឍ អភិរក្សធម្មជាតិ ក្នុងគោលដៅចម្បងនៃសកម្មភាពសេដ្ឋកិច្ច។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់ដីសើម» មានន័យដូចម្ដេច ?


តំបន់ដីសើម


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា តំបន់មានលក្ខណៈជាវាលភក់ វាលល្បាប់ តំបន់មានរុក្ខជាតិពុករលួយ ទីដែលមានទឹកក្នុងលក្ខណៈធម្មជាតិ ឬសិប្បនិម្មិត តំបន់មានទឹកលិចជាអចិន្រ្តៃយ៍ ឬតាមរដូវ ឬទឹកនឹង ឬទឹកហូរ ឬទឹកភ្លាវ រួមទាំងតំបន់សមុទ្រដែលមានជម្រៅមិនលើសពី ៦ ម៉ែត្រ ក្នុងពេលទឹកនាចទាបបំផុត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់ជំនួបអន្តរត្រូពិក» មានន័យដូចម្ដេច ?


តំបន់ជំនួបអន្តរត្រូពិក


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា តំបន់សម្ពាធទាបនៅក្បែរអេក្វាទ័រ ជាកន្លែងដែលខ្យល់មកពីភាគឦសានជួបនឹងខ្យល់ពីអាគ្នេយ៍។នៅពេលដែលខ្យល់ទាំងនេះជួបគ្នា ខ្យល់សើមត្រូវបានរុញច្រានចេញឡើងលើ ជាហេតុនាំឲ្យមានកំណក់អាកាសខ្លាំង និងប្រែប្រួលទៅតាមរដូវកាល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់ឆ្នេរសមុទ្រ» មានន័យដូចម្ដេច ?


តំបន់ឆ្នេរសមុទ្រ


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា តំបន់ដីគោកដែលស្ថិតនៅជាប់សមុទ្រ និងទទួលរងឥទ្ធិពល នៃសមុទ្រមាននៅខេត្តកំពត កោះកុង ក្រុងព្រះសីហនុ និងក្រុងកែប ដោយរួមបញ្ចូលទាំងបូរណភាពដែនសមុទ្រ ដែលលាតសន្ធឹងដល់ព្រំប្រទល់តំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ព្រះរាជាណាចក្រកម្ពុជា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់គ្មានថង់ប្លាស្ទិក» មានន័យដូចម្ដេច ?


តំបន់គ្មានថង់ប្លាស្ទិក


?ថ្នាក់ពាក្យជា គយ
មានន័យថា ទីតាំងដែលត្រូវបានហាមឃាត់ការប្រើប្រាស់ថង់ប្លាស្ទិកគ្រប់ប្រភេទរួមមាន៖ តំបន់អភិរក្សជីវៈចម្រុះ តំបន់ឧទ្យានធម្មជាតិ តំបន់ដងទន្លេនិងច្រាំងទន្លេ តំបន់បឹង ស្រះ ត្រពាំង តំបន់សមុទ្រនិងមាត់សមុទ្រ តំបន់សួនច្បារសាធារណៈ។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់គ្មានថង់ប្លាសស្ទិក» មានន័យដូចម្ដេច ?


តំបន់គ្មានថង់ប្លាសស្ទិក


?ថ្នាក់ពាក្យជា គយ
មានន័យថា ទីតាំងដែលត្រូវបានហាមឃាត់ការប្រើប្រាស់ថង់ប្លាស្ទិកគ្រប់ប្រភេទរួមមាន៖ តំបន់អភិរក្សជីវៈចម្រុះ តំបន់ឧទ្យានធម្មជាតិ តំបន់ដងទន្លេនិងច្រាំងទន្លេ តំបន់បឹង ស្រះ ត្រពាំង តំបន់សមុទ្រនិងមាត់សមុទ្រ តំបន់សួនច្បារសាធារណៈ។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់គម្រោង» មានន័យដូចម្ដេច ?


តំបន់គម្រោង


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា តំបន់ដែលរួមបញ្ចូលនូវតំបន់អនុវត្តគម្រោង ដែលក្នុងនោះសកម្មភាពគម្រោងដូចជា ការអភិវឌ្ឃសហគមន៏ និងជម្រើសនៃការចិញ្ចឹមជីវិតរបស់ប្រជាជនមានឥទ្ធិដោយផ្ទាល់ទៅលើដីនិងធនធានដែលពាក់ព័ន្ធ។ ប្រសិនបើមានការប្រើប្រាស់វិធីសាស្ត្រតាមកម្មវិធី តំបន់គម្រោងត្រុវរួមបញ្ចូលតំបន់អនុវត្តគម្រោងប្រកបដោយសក្តានុពលទាំងអស់ដូចជា តំាបន់ដីថ្មីដែលមានសក្តានុពលទាំងអស់ក្នុងនឡសកម្មភាពគម្រោងត្រូវបានអនុវត្តនៅពេលអនាគត បន្ទាប់ពីមានការផ្តល់សុពលភាពដំបូង ក្នុងគោលបំណងបង្កើតអត្ថប្រយោជន៏អាកាសធាតុពិត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់ខ្សត់អុកស៊ីសែន» មានន័យដូចម្ដេច ?


តំបន់ខ្សត់អុកស៊ីសែន


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា តំបន់ក្នុងមហាសមុទ្រនិងបឹងដែលអុកស៊ីសែនមានកម្រិតទាបបំផុតដោយសារវត្តមានសារធាតុចិញ្ចឹមច្រើសហួសកម្រិតបណ្តាលមកពីសកម្មភាពមនុស្ស និងកត្តាដទៃទៀតដែលនាំឲ្យបាត់បងអុកស៊ីសែនចាំបាច់សម្រាប់ទ្រទ្រង់ជីវិតសារពាង្គកាយនៅជិតបាតសមុទ្រនិងនៅបាតសមុទ្រ ឬបឹង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់កិច្ចសន្យា» មានន័យដូចម្ដេច ?


តំបន់កិច្ចសន្យា


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា តំបន់នៃប្លុកស្វែងរុករក និងដែលបង្រួម ដោយការប្រគល់ផ្ទៃក្រឡាសងមកវិញ ដូចមានចែងក្នុងមាត្រា១៦ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់ការពារធម្មជាតិថ្នាក់ខេត្ត-ក្រុង» មានន័យដូចម្ដេច ?


តំបន់ការពារធម្មជាតិថ្នាក់ខេត្ត-ក្រុង


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា តំបន់ដីគោក ទឹកសាប សមុទ្រ កោះ ដែលត្រូវបានការពារ គ្រប់គ្រងក្នុងគោលបំណងការពារ និងអភិរក្សធនធានជីវៈចម្រុះ ប្រពៃណី វប្បធម៌ ជំនឿ សាសនា ដែលមាននៅក្នុងតំបន់នោះ និងប្រើប្រាស់ធនធានធម្មជាតិឱ្យមាននិរន្តរភាព។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់ការពារធម្មជាតិ» មានន័យដូចម្ដេច ?


តំបន់ការពារធម្មជាតិ


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. តំបន់នៃដែនដីសម្បត្តិសាធារណៈរបស់រដ្ឋ រួមមាន៖ ដែនដីគោក ឬដែនទឹក រួមទាំងឆ្នេរសមុទ្រ និងសមុទ្រ ស្ថិតនៅក្នុងតំបន់ដែលទទួលស្គាល់ដោយបញ្ញត្តិនៃច្បាប់ ឬតំបន់ដែលបង្កើតថ្មី ក្នុងដែនសមត្ថកិច្ចរបស់ក្រសួងបរិស្ថាន។ តំបន់ទាំងនោះ មានសារៈសំខាន់ទាំងផ្នែករូបសាស្ដ្រ និងផ្នែកជីវសាស្ដ្រដែលតម្រូវឱ្យមានការគ្រប់គ្រងតាមច្បាប់ ក្នុងបំណងការពារនិងថែទាំជីវៈចម្រុះ ធនធានធម្មជាតិនិងធនធានវប្បធម៌ ហើយត្រូវបានគ្រប់គ្រងប្រកបដោយនិរន្ដរភាពគ្រប់ជំនាន់ ដើម្បីផលប្រយោជន៍បរិស្ថាន សង្គម និងសេដ្ឋកិច្ច។ ២. មានជាអាទិ៍ ឧទ្យានជាតិ ជម្រកសត្វព្រៃ តំបន់ការពារទេសភាព តំបន់ប្រើប្រាស់ច្រើនយ៉ាង ត្រូវកំណត់ដោយព្រះរាជក្រឹត្យ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់ការពារទេសភាព» មានន័យដូចម្ដេច ?


តំបន់ការពារទេសភាព


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. តំបន់នៃដែនដីគោក និង/ឬដែនទឹក ដែលតំបន់នោះទទួលរងអន្តរអំពើរបស់មនុស្សទៅលើធម្មជាតិ ដោយបង្កើតបានជាតំបន់ដែលមានលក្ខណៈប្លែក ខាងផ្នែកសោភ័ណភាពធម្មជាតិ ឬកែច្នៃអេកូឡូស៊ី ឬវប្បធម៌ និងជាទូទៅសម្បូរដោយជីវៈចម្រុះ។ ការថែរក្សាអន្ដរអំពើជាប្រពៃណីបែបនេះ មានសារៈសំខាន់ជាអាយុជីវិត ចំពោះកិច្ចការពារ ថែរក្សា និងការវិវឌ្ឍតំបន់បែបនេះ។ ២. តំបន់ដែលត្រូវថែទាំទេសភាពធម្មជាតិ និងពាក់កណ្ដាលធម្មជាតិសំខាន់ៗ សម្រាប់រមណីយដ្ឋានដល់សាធារណជន ក្នុងការសម្រាកកម្សាន្ត និងធ្វើទេសចរណ៍។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់ការពារ» មានន័យដូចម្ដេច ?


តំបន់ការពារ


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា តំបន់ធម្មជាតិ និងទស្សនីយភាពដែលត្រូវការពារ ដើម្បីបម្រើឱ្យវិស័យបរិស្ថាន សេដ្ឋកិច្ច សង្គមកិច្ច វិទ្យាសាស្រ្ត ការអប់រំ និងការកម្សាន្ត ដូចជា ឆ្នេរសមុទ្រ ចំណីទន្លេ ភ្នំឧទ្យានជាតិ តំបន់ដីសើម តំបន់ជីវធម្មជាតិ។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់» មានន័យដូចម្ដេច ?


តំបន់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទី; ប៉ែក​ដី; ប៉ែក​ព្រៃ ជាដើម ។
ឧទាហរណ៍៖ ក្នុង​តំបន់​មួយ ដី​មួយ​តំបន់; ព្រៃ​មួយ​តំបន់ ។

               ទីស្ដីការរាជការមួយផ្នែកតូច មានសង្កាត់ប៉ុណ្ណោះៗ មានអ្នករាជការថ្នាក់លេខាធិការស្រុកម្នាក់ ឬនាយរាជតម្រួតម្នាក់ជាមេគ្រប់គ្រង ជាតំណាងអភិបាលស្រុក ក៏ហៅ តំបន់ ដែរ ។
ឧទាហរណ៍៖ តំបន់អូររាំងឪ (ក្នុងស្រុកកោះសូទិន ខែត្រកំពង់ចាម), តំបន់ត្រាំខ្នារ(ក្នុងស្រុកបាទីខែត្រតាកែវ) ។ល។

                  មេតំបន់មួយៗ ហៅថា ចៅតំបន់ (កាលពីដើម តំបន់ នេះអាចឲ្យសរសេរជា ដំបន់ ក៏បាន ប៉ុន្តែឥឡូវនេះត្រូវលែងប្រើ, ត្រូវសរសេរ ដំបន់ ចំពោះតែវាយមួយដំបងត្រូវដំបន់យ៉ាងធ្ងន់ ឯណោះដោយឡែកទៅវិញ) ។

?ថ្នាក់ពាក្យជា ពន្ធដារ, ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. អនុផ្នែកនៃព្រៃសម្បទាន ដែលមានលក្ខណៈជាអេកូឡូស៊ី ជីវៈរូបសាស្រ្ត ឬតម្លៃនៃធនធាន ដែលតម្រូវឱ្យមានរបបគ្រប់គ្រងដោយឡែកពីតំបន់ដែលនៅជាប់ៗគ្នា។ ២. ការរួមបញ្ចូលគ្នានូវខណ្ឌច្រើនសម្រាប់រាជធានី ឬក្រុងមួយសម្រាប់ខេត្ត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖