Posted on Leave a comment

តើពាក្យ «ល្អិត» មានន័យដូចម្ដេច ?


ល្អិត


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​តូច​ឆ្មារ : សរសៃ​ល្អិត, គ្រាប់​ល្អិត ។ ដែល​ខ្ទេច, ប៉ន់ : បុក​ល្អិត, ទំពា​ល្អិត ។ ដែល​ហ្មត់ហ្មង, ឈ្លាសវៃ; ប្រាកដ​ប្រជា : ប្រាជ្ញា​ល្អិត, គំនិត​ល្អិត ។ ដែល​ទន់​ផ្អែម, សុភាព គួរ​ស្តាប់ : វាចា​ល្អិត ។ ដែល​ម៉ដ្ឋ, រលីង, ផូរផង់ : សាច់​ល្អិត ។ ល្អិត​ល្អ ល្អិត​ដោយ​ប្រពៃ, ល្អិត​សព្វ​គ្រប់ ។ ល្អិត​ល្អន់ (ម. ព. ល្អន់) ។ ល្អិត​ល្អោច ល្អិត​ខ្ទេច​ខ្ទី; រំកាច់​រំកោច ។ ល្អ​ល្អិត (ម. ព. ល្អ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​តូច​ឆ្មារ : សរសៃ​ល្អិត, គ្រាប់​ល្អិត ។ ដែល​ខ្ទេច, ប៉ន់ : បុក​ល្អិត, ទំពា​ល្អិត ។ ដែល​ហ្មត់ហ្មង, ឈ្លាសវៃ; ប្រាកដ​ប្រជា : ប្រាជ្ញា​ល្អិត, គំនិត​ល្អិត ។ ដែល​ទន់​ផ្អែម, សុភាព គួរ​ស្តាប់ : វាចា​ល្អិត ។ ដែល​ម៉ដ្ឋ, រលីង, ផូរផង់ : សាច់​ល្អិត ។ ល្អិត​ល្អ ល្អិត​ដោយ​ប្រពៃ, ល្អិត​សព្វ​គ្រប់ ។ ល្អិត​ល្អន់ (ម. ព. ល្អន់) ។ ល្អិត​ល្អោច ល្អិត​ខ្ទេច​ខ្ទី; រំកាច់​រំកោច ។ ល្អ​ល្អិត (ម. ព. ល្អ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្អាន» មានន័យដូចម្ដេច ?


ល្អាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្នាម​ជា​លំអាន, ស្នាម​ឬ​លំអាន​ដែល​អូស; សេចក្ដី​សៅហ្មង, ដំណើរ​មោះមៃ ។ ប្រើ​ដូច​ជា កិ. វិ. ក៏​បាន : និយាយ​ពុំ​ឲ្យ​ល្អាន ។ ព. ទ. បុ. អូស​ទូក​ពុំ​ឲ្យ​ល្អាន ចាប់​ត្រី​បាន​ពុំ​ឲ្យ​ល្អក់​ទឹក (មើល​ក្នុង​ពាក្យ អូស ផង) ។
ឧទាហរណ៍៖ ឥត​មាន​ល្អាន ។

                      ប្រើ​ដូច​ជា កិ. វិ. ក៏​បាន។
ឧទាហរណ៍៖ និយាយ​ពុំ​ឲ្យ​ល្អាន ។ ព. ទ. បុ. អូស​ទូក​ពុំ​ឲ្យ​ល្អាន ចាប់​ត្រី​បាន​ពុំ​ឲ្យ​ល្អក់​ទឹក (មើល​ក្នុង​ពាក្យ អូស ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្អាត» មានន័យដូចម្ដេច ?


ល្អាត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. រអាត) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្អាច់» មានន័យដូចម្ដេច ?


ល្អាច់


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សាមញ្ញ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ ល្អ ថា។
ឧទាហរណ៍៖ ល្អ​ល្អាច់ (ម. ព. ល្អ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្អាងទឹកក្រោមដី» មានន័យដូចម្ដេច ?


ល្អាងទឹកក្រោមដី


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ទឹកក្រោមដីដែលស្ថិតនៅជាអចិន្រ្តៃយ៍ក្នុងល្អាងធម្មជាតិក្រោមដី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្អាង» មានន័យដូចម្ដេច ?


ល្អាង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. រអាង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្អន់» មានន័យដូចម្ដេច ?


ល្អន់


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ប៉ន់ ។

👉ថ្នាក់ពាក្យជា បរិវារសព្ទ

មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ ល្អិត ថា។
ឧទាហរណ៍៖ ល្អិត​ល្អន់ ល្អិត​ប៉ន់, ល្អិត​ក្រៃ​ពេក : បុក​ឲ្យ​ល្អិត​ល្អន់, គិត​ល្អិត​ល្អន់; គំនិត​ល្អិត​ល្អន់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្អង» មានន័យដូចម្ដេច ?


ល្អង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លំអង​យ៉ាង​ល្អិត, ផង់​ល្អិត ។
ឧទាហរណ៍៖ ឥត​ខ្លាច​ប៉ុន​ល្អង, ល្អង​ធូលី ។

                       ល្អង​ធូលី​ព្រះ​បាទ ពាក្យ​សម្រាប់​និយាយ​ក្រាប​បង្គំ​ទូល​ក្សត្រិយ៍​ទ្រង់​រាជ្យ​ ដោយ​បន្ទាប​ខ្លួន​អ្នក​និយាយ​ហាក់​ដូច​ជា​យក​សីល។

ឧទាហរណ៍៖ ទៅ​ក្រាប​ក្រោម​ល្អង​ធូលី​ដែល​ជាប់​នៅ​ព្រះ​បាទ : សូម​ក្រាប​បង្គំ​ទូល​ក្រោម​ធូលី​ព្រះ​បាទ​នៃ…

                       ប្រើ​ជា​បុរិស​សព្វនាម​ជា​ជំនួស​ព្រះ​នាម​សម្តេច​ព្រះ​មហា​ឧបរាជ ឬ​សម្តេច​ព្រះ​ឧបយុវ​រាជ ឬ​ក៏​សម្តេច​ព្រះ​មហា​សង្ឃ​រាជ​ជាដើម​ក៏​បាន។
ឧទាហរណ៍៖ ល្អង​ធូលី​ព្រះ​បាទ​ទ្រង់​ស្តេច​ទៅ … ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្អក់» មានន័យដូចម្ដេច ?


ល្អក់


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មិន​ថ្លា, មិន​បរិសុទ្ធ, ដែល​សៅហ្មង។
ឧទាហរណ៍៖ ទឹក​ល្អក់, ចិត្ត​ល្អក់, ភ្នែក​ល្អក់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្អ» មានន័យដូចម្ដេច ?


ល្អ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា មិន​អាក្រក់ គឺ​ឥត​មាន​ហ្មង, មិន​មាន​ទាស់, មិន​ឆ្គង, ត្រឹម​ត្រូវ, ប្រពៃ : ចិត្ត​ល្អ, រូប​ល្អ, អំពើ​ល្អ, សម្ដី​ល្អ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា  ដោយ​ប្រពៃ, ត្រឹម​ត្រូវ, ស្រួល​បួល : ប្រព្រឹត្ត​ល្អ, និយាយ​ល្អ, ធ្វើ​ការ​ល្អ ។ ល្អ​ជា ស្លូត​ត្រង់, ត្រឹម​ត្រូវ : មនុស្ស​ល្អ​ជា, សម្ដី​ល្អ​ជា; និយាយ​ល្អ​ជា ។ ល្អ​មើល ល្អ​គួរ​ឲ្យ​ចង់​មើល, ល្អ​ស្រួល​មើល ។ ល្អ​ស៊ី ល្អ​គួរ​ឲ្យ​ចង់​ស៊ី, ឆ្ងាញ់​ពិសា (ព. សា. ; ព. គ. ល្អ​ទទួល​ទាន) ។ ល្អល្អាច់ (ព. សា.) ស្អាត​បាត, សមរម្យ : រូប​រាង​ល្អ​ល្អាច់ ។ ស្រួល​បួល : ធ្វើ​ការ​ឲ្យ​ល្អ​ល្អាច់ ! ។ ល្អ​ល្អិត ល្អ​ហ្មត់​ហ្មង, ល្អ​ប្រពៃ : រូប​ឆោម​ល្អ​ល្អិត ។ ស្រួល​បួល, ប្រយ័ត្ន​ប្រយែង : ធ្វើ​ការ​ឲ្យ​ល្អ​ល្អិត ! ។ ល្អ​ល្អះ ល្អ​ស្រលួត​ស្រឡះ, ល្អ​ឥត​ឆ្គង : រូប​ឆោម​ល្អ​ល្អះ ។ ព. កា. ប្រើ​ជា ល្អះ​ល្អ ក៏​បាន, ដូច​ជា : រូប​ឆោម​ល្អះ​ល្អ មិន​ខ្មៅ​មិន​ស ល្មម​តែ​សមរម្យ មិន​ខ្ពស់​មិន​ទាប​ មិន​តូច​មិន​ធំ ស្រគត់​ស្រគំ សម​ជា​អ្នក​មុខ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្ហោស» មានន័យដូចម្ដេច ?


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. រហោស ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្ហោល» មានន័យដូចម្ដេច ?


ល្ហោល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. រហោល ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្ហែល្ហើយ» មានន័យដូចម្ដេច ?


ល្ហែល្ហើយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ល្ហែល្មមឈប់លំហើយខ្លួនបាន ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ល្ហែល្មមឈប់លំហើយខ្លួនបាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្ហែម» មានន័យដូចម្ដេច ?


ល្ហែម


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា
ឧទាហរណ៍៖

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទន់​ផ្អែម​សុភាព (ចំពោះ​តែ​សម្ដី)។
ឧទាហរណ៍៖ សម្ដី​ល្ហែម, សម្ដី​ផ្អែម​ល្ហែម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្ហែ» មានន័យដូចម្ដេច ?


ល្ហែ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរនៅទំនេរដោយមានវេលាសម្រាក; ដំណើររយាលអំពីរវល់, អំពីសេចក្ដីនឿយហត់ ។
ឧទាហរណ៍៖ នឿយឥតមានល្ហែ; ពេលល្ហែ។

                       ល្ហែល្ហើយ ល្ហែល្មមឈប់លំហើយខ្លួនបាន ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដំណើរនៅទំនេរដោយមានវេលាសម្រាក; ដំណើររយាលអំពីរវល់, អំពីសេចក្ដីនឿយហត់ ។
ឧទាហរណ៍៖ នឿយឥតមានល្ហែ; ពេលល្ហែ។

                     ល្ហែល្ហើយ ល្ហែល្មមឈប់លំហើយខ្លួនបាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្ហេវ» មានន័យដូចម្ដេច ?


ល្ហេវ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ខ្ពស់​ស្រោង​ស្រឡះ​ត្លេវ។ ដែល​វាល​ត្លេវ : វាល​ល្ហេវ (ម. ព. ល្ហ ផង) ។
ឧទាហរណ៍៖ ដើម​ឈើ​ខ្ពស់​ល្ហេវ ។

                       ដែល​វាល​ត្លេវ ។
ឧទាហរណ៍៖ វាល​ល្ហេវ (ម. ព. ល្ហ ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្ហើយ» មានន័យដូចម្ដេច ?


ល្ហើយ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ត្រជាក់​ដោយ​សម្ផស្ស​ខ្យល់​បក់​ប៉ះ​ត្រូវ ។
ឧទាហរណ៍៖ ខ្យល់​បក់​មក​ល្ហើយ​ស្រួល, បក់​ផ្លិត​ឲ្យ​ល្ហើយ។

                      ព. ប្រ. ល្ហើយ​ចិត្ត រសើប​ចិត្ត​ឬ​ស្បើយ​ចិត្ត (ម. ព. ល្ហែ ផង) ។ រហើយ


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្ហួត» មានន័យដូចម្ដេច ?


ល្ហួត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ស្វាយ​មួយ​ប្រភេទ ផ្លែ​ធំ​ៗ​វែង​ៗ កាល​នៅ​ខ្ចី​មាន​រស​ជូរ​បន្តិច​បន្តួច ដល់​ទុំ​ផ្អែម​ត្រជាក់។
ឧទាហរណ៍៖ ញាំ​ស្វាយ​ល្ហួត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្ហុងប្រេង» មានន័យដូចម្ដេច ?


ល្ហុងប្រេង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះគុម្ពព្រឹក្សមួយប្រភេទ កម្ពស់ ១-២ ម គេនាំចូលពីប្រទេសអាហ្រ្វិក មកដាំក្នុងប្រទេសក្ដៅសកលលោក ។ ប្រេងនៃគ្រាប់អាចប្រើសំរាប់ធ្វើសាប៊ូ និងលាងម៉ាស៊ីនផ្សេងៗ ។ គេប្រើប្រេងផ្សំធ្វើថ្នាំថែស្បែក និងសក់ ។ គេពុំអាចស៊ីគ្រាប់បានឡើយ ពីព្រោះវាមានធាតុពុល អាចធ្វើឲ្យឈាមកក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្ហុងខ្វងក្រហម» មានន័យដូចម្ដេច ?


ល្ហុងខ្វងក្រហម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះចុល្លព្រឹក្សមួយប្រភេទ កម្ពស់ ២-៦ ម ដុះក្នុងទ្វីបអាមេរិក គេនាំមកដាំគ្រប់ប្រទេសក្ដៅក្នុងសកលលោក សំរាប់ធ្វើរបងលំអ។ មើមវាអាចលីងបរិភោគបាន ស្លឹកខ្ចីៗ ក៏អាចធ្វើបន្លែបានដែរ។ គ្រាប់ល្ហុងខ្វងក្រហម គេអាចប្រើធ្វើថ្នំាបញ្ចុះតែថ្នំានេះពុំអាចផឹកលើសកម្រិតបានឡើយ ពីព្រោះមានធាតុពុល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្ហុងខ្វង» មានន័យដូចម្ដេច ?



👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សកម្ពស់ ១-៥ ម ដើមកំណើតក្នុងទ្វីបអាមេរិកផ្នែកក្ដៅ គេដាំនៅក្នុងប្រទេសក្ដៅនៃសកលលោក។ នៅឥណ្ឌូចិន គេនិយមដាំល្ហុងខ្វងធ្វើរបង ដោយដើមនេះដុះបានរហ័សណាស់។ នៅស្រុកខ្លះ គេប្រើដើមនេះសំរាប់ដាំលើដីវាលដែលគ្មានព្រៃឈើ ដើម្បីការពារដីកុំអោយហូរច្រោះ។ ក្នុងក្បួនឱសថបុរាណ ជ័រល្ហុងខ្វងអាចលាបលើដំបៅឲ្យឆាប់ជា។ ស្លឹកអាចផ្សំជាមួយដើមដទៃទៀត ធ្វើថ្នាំព្រូន និងថ្នាំកមរមាស់។ គេបុកស្លឹកបំពោកលើរោគសន្លាក់ឆ្អឹង។ ប្រេងនៃគ្រាប់ជាថ្នាំបញ្ចុះ។ គេអាចប្រើប្រេងសំរាប់ធ្វើសាប៊ូ លាងម៉ាស៊ីនដេរ។ ប្រេងល្ហុងខ្វង អាចធ្វើអោយមានគ្រោះថ្នាក់រលូតកូន បើនារីមានគ័ភ៌ផឹក ឬយកមកបំពោកលើពោះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្ហុង» មានន័យដូចម្ដេច ?


ល្ហុង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណាំ​មួយ​ប្រភេទ មាន​ផ្កា​ផ្លែ​ចេញ​តាម​គល់​ធាង​ខ្លី, មាន​ច្រើន​ប្រភេទ​គឺ ល្ហុង​ស៊ី​ផ្លែ ឬ​ហៅ​ត្រឹម​តែ ល្ហុង ក៏​បាន មាន​សំណុំ​ដើម​ធំ ស្លឹក​ធំ​ៗ​ឆែក​ជ្រៅ​ៗ ធាង​វែង​ៗ មាន​ប្រហោង ផ្លែ​ធំ​ៗ ប្រើ​ជា​អាហារ​បាន​តាម​គួរ​ដល់​ការ​ប្រកប : សម្ល​ល្ហុង, បុក​ល្ហុង, បរិភោគ​ល្ហុង​ទុំ ។ ល្ហុង​ខ្ញែ (ស. លះហុ់ង អ. ថ. ល៉ៈហ៊ុង) ដើម​តូច​បែក​មែក​សាង​ញ៉ាង ស្លឹក​​ឆែក​ៗ តែ​រាក់​ៗ​តូច​ៗ​ជាង​ល្ហុង​ស៊ី​ផ្លែ​ធាង​ខ្លី​ៗ ផ្លែ​ច្រាញ​ៗ​ជា​ចង្កោម​ៗ គ្រាប់​សម្បុរ​ពពាស សម្រាប់​ស្ល​ប្រេង ហៅ​ថា ប្រេង​ល្ហុង ឬ ប្រេង​ស្អិត ។ ល្ហុងខ្វង ដើម​ស្រលួត បែក​មែក​ច្រើន ស្លឹក​តូច​ៗ​ឥត​ឆែក​ជ្រៅ ធាង​ខ្លី​ៗ​ឥត​ប្រហោង ផ្លែ​មូល​ៗ​រលីង, កាត់​ដើម​ដាំ​ដុះ សម្រាប់​ដាំ​ធ្វើ​របង, គ្រាប់​ស្ល​ប្រេង​បាន : របង​ល្ហុងខ្វង។
ឈ្មោះ​ស្វាយ​មួយ​ប្រភេទ ពួក​ស្វាយ​ល្ហួត​ប៉ុន្តែ​ផ្លែ​តូច​ជាង។ឧទាហរណ៍៖ ស្វាយ​ល្ហុង។

                      ចុល្លព្រឹក្សកម្ពស់ ២-៨ ម មានដើមកំណើតក្នុងស្រុកអាមេរិកក្តៅ គេនាំយកមកដាំជិតផ្ទះ ដើម្បីផ្លែ។ ផ្លែខ្ចីអាចញ៉ាំ ឬស្លរកកូរ។ ជ័រផ្លែខ្ចីសម្រាប់សំអាតមុខដែលមានជាំ។ ផ្លែទុំគេបរិភោគជាបង្អែមសម្រាប់រំលាយអាហារ។ ស្លឹក គេយកមកខ្ចប់សាច់គោខ្វិតឱ្យផុយល្អ។ ពេលពុលអាហារ គេស្ងោរផ្កាល្ហុងបរិភោគ។ គល់ និងឫសល្ហុងអាចស្ងោរបរិភោគពេលមានទុរិ្ភក្ស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្ហឹម» មានន័យដូចម្ដេច ?


ល្ហឹម


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​វាល​ធ្លុង​ត្លេវ​វែង​លន្លឹម ។
ឧទាហរណ៍៖ ទឹក​ឡើង​ចូល​វាល​ល្ហឹម ។

                     ល្ហឹមល្ហាច (ម. ព. ល្ហាច) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្ហិតល្ហៃ» មានន័យដូចម្ដេច ?


ល្ហិតល្ហៃ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. រហិតរហៃ ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ម. ព. រហិតរហៃ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្ហាល» មានន័យដូចម្ដេច ?


ល្ហាល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. រហាល ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្ហាច» មានន័យដូចម្ដេច ?


ល្ហាច


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​រាច​រាយ ឬ​សាយ​រាយ​ពេញ​ពាស​មើល​ទៅ​ឃើញ​ស្ងាច ។
ឧទាហរណ៍៖ ទឹក​ល្ហាច។

                      ព. ប្រ. សម្ដី​ល្ហាច សម្ដី​រាយ​ពពាយ​ ឬ​ភរ​ភាយ​មិន​ចេះ​អស់​មិន​ចេះ​ហើយ ។ ល្ហាចល្ហ ឬ ល្ហល្ហាច (ម. ព. ល្ហ) ។ ព. ប្រ. សម្ដី​ល្ហាចល្ហ ឬ ល្ហល្ហាច សម្ដី​រាយ​ពពាយ​ឬ​ភរ​ភាយ​ល្ហ​ឥត​ទើស​ទាក់។ល្ហាចល្ហឹម ឬ ល្ហឹមល្ហាច ដែល​សាយ​រាយ​ល្ហឹម​លន្លឹម។
ឧទាហរណ៍៖ ទឹក​សាយ​ពេញ​វាល​ល្ហាច​ល្ហឹម ។ រហាច


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្ហក់» មានន័យដូចម្ដេច ?


ល្ហក់


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ពហុ. ) ដែលសុទ្ធតែកំពុងលូតលាស់ ឬដែលសុទ្ធតែកំពុងនៅក្មេងស្រលួតស្រឡះ ។
ឧទាហរណ៍៖ ត្រឡាចបោះទងល្ហក់; នៅក្មេងល្ហក់ ។

                     ល្ហក់ល្ហាវ ដែលសុទ្ធតែកំពុងលូតលាស់ខ្ពស់ស្រឡះ ឬដែលសុទ្ធតែនៅក្មេងកំពុងដកកម្ពស់ ។
ឧទាហរណ៍៖ ដើមឈើល្ហក់ល្ហាវ; ក្មេងល្ហក់ល្ហាវ។ ច្រើនប្រើក្នុងកាព្យ ដូចជា : រូបរាងខ្ពស់ស្រាវ នៅក្មេងល្ហក់ល្ហាវ ពាក់អាវសមប្រាណ កំពុងខំរៀន ដោយក្ដីសុខសាន្ត មុខជានឹងបាន ចំណេះថ្នាក់ខ្ពស់ ។ បែបអ្នកដឹងគុណ ដឹងបាបដឹងបុណ្យ ដឹងធម៌សប្បុរស មាតាបិតា នឹងបានក្រេបរស គួរគាប់ទាំងអស់ របស់កូននេះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្ហក» មានន័យដូចម្ដេច ?


ល្ហក


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ ច្រក ថា
ឧទាហរណ៍៖ ច្រក​ល្ហក ច្រក​តូច​ធំ ឬ​ច្រក​ដែល​បត់​បែន, កេល​កុង, ក្រវិចក្រវៀន ។ រហក


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្ហ» មានន័យដូចម្ដេច ?


ល្ហ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​លំហ​ទូលាយ​ឥត​មាន​អ្វី​ទើសទែង។
ឧទាហរណ៍៖ វាល​ល្ហ ។

                       ដែល​មាន​លំអាន​ឆ្លុង​ឬ​ស្នាម​ក្រឡាញ ។
ឧទាហរណ៍៖ ឆ្ការ​ផ្លូវ​ល្ហ; មុខ​សស្រ្ត​ល្ហ ។

                      ល្ហ​ល្ហាច ល្ហ​មើល​ទៅ​ឃើញ​រាច​ល្ហាច។
ឧទាហរណ៍៖ ទឹក​ឡើង​ចូល​វាល​ល្ហ​ល្ហាច ។

                     ល្ហ​ល្ហេវ ល្ហ​ធ្លុងត្លេវ, ល្ហ​ស្រឡះ​ត្លេវ ។
ឧទាហរណ៍៖ វាល​ល្ហ​ល្ហេវ ។ រហ


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្វៃ» មានន័យដូចម្ដេច ?


ល្វៃ


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​បរិវារ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ ល្វត ថា ល្វតល្វៃ ទន់ភ្លន់​ល្វាសល្វន់​ក្រៃ​ពេក ។
ឧទាហរណ៍៖ រាង​ល្វតល្វៃ, ដំណើរ​ល្វតល្វៃ ។

                       ព. កា. ថា ។
ឧទាហរណ៍៖ ហៃ​កែវ​ថ្លើម​ថ្លៃ ដំណើរ​ល្វតល្វៃ ប្រពៃ​ឥត​ឆ្គង ទាស់​តែ​ពុំ​ឮ សម្ដី​សាសង សុំ​ឲ្យ​នួន​ល្អង សាសង​ខ្លះ​មក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្វែត» មានន័យដូចម្ដេច ?


ល្វែត


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ទន់​ ឬ​ធូរ​ខ្លាំង ។
ឧទាហរណ៍៖ ទន់​ល្វែត, ធូរ​ល្វែត។

                       គំនិត​ទន់​ល្វែត គំនិត​មិន​រឹងប៉ឹង ។ ល្វែតល្វត ល្វត​ប៉ាន់​ចុះ​ប៉ាន់​ឡើង ។
ឧទាហរណ៍៖ ដំណើរ​ល្វែតល្វត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្វែងរាសិចក្រ ឬ ល្វែងមេឃ» មានន័យដូចម្ដេច ?


ល្វែងរាសិចក្រ ឬ ល្វែងមេឃ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាគរាសី ឬប៉ែកសង្កាត់មេឃក្នុងរាសិចក្រ ( ម. ព. រាសិចក្រ និង រាសី ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្វែង» មានន័យដូចម្ដេច ?


ល្វែង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប៉ែក​សង្កាត់​ផ្ទះ​លំនៅ​ត្រង់​ចន្លោះ​ជួរ​សសរ ។
ឧទាហរណ៍៖ ល្វែងផ្ទះ, ល្វែងសាលា, ល្វែងវិហារ, ផ្ទះប្រាំល្វែង ។

                     ល្វែងរាសិចក្រ ឬ ល្វែងមេឃ ភាគរាសីឬប៉ែកសង្កាត់មេឃក្នុងរាសិចក្រ ( ម. ព. រាសិចក្រ និង រាសី ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្វែង» មានន័យដូចម្ដេច ?


ល្វែង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប៉ែក​សង្កាត់​ផ្ទះ​លំនៅ​ត្រង់​ចន្លោះ​ជួរ​សសរ ។
ឧទាហរណ៍៖ ល្វែងផ្ទះ, ល្វែងសាលា, ល្វែងវិហារ, ផ្ទះប្រាំល្វែង ។

                      ល្វែងរាសិចក្រ ឬ ល្វែងមេឃ ភាគរាសីឬប៉ែកសង្កាត់មេឃក្នុងរាសិចក្រ ( ម. ព. រាសិចក្រ និង រាសី ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្វេងល្វើយ» មានន័យដូចម្ដេច ?


ល្វេងល្វើយ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​សូរ​លាន់​ឮ​រងំ ឬ​ដែល​ផ្សាយ​ក្លិន​ក្រអូប​ល្វើយ​ៗ គួរ​ឲ្យ​ស្រណោះ, គួរ​ឲ្យ​ចាប់​ចិត្ត ។
ឧទាហរណ៍៖ សូរ​ភ្លេង​ល្វេងល្វើយ; ផ្កា​ក្នុង​ព្រៃ​ក្រអូប​ល្វេងល្វើយ, ពិដោរ​ល្វេងល្វើយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្វេ, ឈើមួយរយ» មានន័យដូចម្ដេច ?


ល្វេ, ឈើមួយរយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សម្យ៉ាងកម្ពស់ ៦-៧ ម មែកក្រវិកក្រវៀន ច្រើនដុះជាមួយគ្នាជាក្រុមក្នុងព្រៃស្រោង។ ស្លឹកប្រវែង ៣៥-៥៣ ស.ម ជ្រុះពេលរដូវប្រាំង។​ ផ្កាដុះចេញមុនលាស់ស្លឹកវិញ ដើមនេះមាននៅគ្រប់ស្រុកទ្វីបអាស៊ីក្តៅ។ ផ្លែអាចបរិភោគបាន តែគេតែងយកផ្លែផ្សំថ្នាំព្យាបាលក្អក។ ឈើសម្រាប់ធ្វើក្តារ ក្តារងឿ ជាប់ល្អ ឬសម្រាប់ធ្វើវត្ថុតាំងលំអ។ ឈើធ្វើធ្យូងបានល្អពិសេស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្វៀង» មានន័យដូចម្ដេច ?


ល្វៀង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើ​ព្រៃ​មួយ​ប្រភេទ មាន​មែក​បែក​សាង​ញ៉ាង មាន​បន្លា​វែង​ៗ ស្លឹក​រង្វើល​ៗ ផ្លែ​មូល​ៗ ទ្រង់ទ្រាយ​ស្រដៀង​នឹង​ផ្លែ​បំពេញ​រាជ្យ, សាច់​រឹង មាន​រស​ជូរ​ភ្លាវ​ប្រហាត ប្រើ​ការ​លាង​សំពត់ ឬ​ដុះ​ជម្រះ​ក្អែល​បាន ច្របាច់​ទៅ​បែក​ពពុះ​ដូច​សាប៊ូ ប៉ុន្តែ​ដល់​ស្ងួត​ទៅ​ស្អិត​បន្តិច​ៗ ។
ចុល្លព្រឹក្សកម្ពស់ ២-១០ ម ដុះក្នុងព្រៃល្បោះ និងព្រៃគុម្ពោតនៃអាស៊ីក្តៅ។ ផ្លែមានសាច់រឹងអាចបរិភោគបាន តែមានរសជាតិជូរភ្លាវ មិនសូវឆ្ងាញ់ទេ គេប្រើផ្លែនេះសម្រាប់លាងសក់ ឬជម្រះក្អែលបាន។ ឈើមានពណ៌សលាយលឿង សម្រាប់ធ្វើរបង ធ្វើក្រាសសិតសក់ ធ្វើភ្លៅរទេះគោ ។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្វើយ» មានន័យដូចម្ដេច ?


ល្វើយ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលខ្សោយថយកម្លាំង, ស្បើយកម្លាំង ។
ឧទាហរណ៍៖ អស់កម្លាំងល្វើយ ។

                       ដែលយឺតៗស្បើយៗ ។
ឧទាហរណ៍៖ សម្ដីល្វើយ; ធ្វើការយ៉ាងល្វើយ, និយាយល្វើយៗ ។

                      ដែលឮសូរតិចៗស្បើយៗ
ឧទាហរណ៍៖ ឮសូរល្វើយ; ស្រែកហៅឮល្វើយៗ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍

មានន័យថា ដែលខ្សោយថយកម្លាំង, ស្បើយកម្លាំង ។
ឧទាហរណ៍៖ អស់កម្លាំងល្វើយ ។

                       ដែលយឺតៗស្បើយៗ ។
ឧទាហរណ៍៖ សម្ដីល្វើយ; ធ្វើការយ៉ាងល្វើយ, និយាយល្វើយៗ ។

                      ដែលឮសូរតិចៗស្បើយៗ
ឧទាហរណ៍៖ ឮសូរល្វើយ; ស្រែកហៅឮល្វើយៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្វឹងល្វើយ» មានន័យដូចម្ដេច ?


ល្វឹងល្វើយ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ល្ហល្ហេវ​ក្រៃ​ពេក, ធំធេង ។
ឧទាហរណ៍៖ វាល​ល្វឹងល្វើយ, លំហ​សមុទ្រ​ល្វឹងល្វើយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្វឹង» មានន័យដូចម្ដេច ?


ល្វឹង


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ល្ហល្ហេវ, ធំ​ទូលាយ, ស្រឡះ​ធេង។
ឧទាហរណ៍៖ ល្វែង​ទូលាយ​ល្វឹង, ផ្ទះ​ធំ​ល្វឹង, វាល​ល្វឹង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្វាស្រុក, ល្វាធំ, លៀប» មានន័យដូចម្ដេច ?


ល្វាស្រុក, ល្វាធំ, លៀប


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះព្រឹក្សមួយប្រភេទ កម្ពស់ ៤ ទៅ ១៥ ម ដុះក្នុងព្រៃស្រោងឥណ្ឌូចិន។​ ផ្លែគេអាចបរិភោគបាន។ ស្លឹកខ្លីៗគេប្រើជាអន្លក់ ។ ជ័រនៃដើមសម្រាប់ធ្វើកៅបិទលើក្បាលអោយបាត់ឈឺ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្វឹង» មានន័យដូចម្ដេច ?


ល្វឹង


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ល្ហល្ហេវ, ធំ​ទូលាយ, ស្រឡះ​ធេង ។
ឧទាហរណ៍៖ ល្វែង​ទូលាយ​ល្វឹង, ផ្ទះ​ធំ​ល្វឹង, វាល​ល្វឹង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្វាសល្វន់» មានន័យដូចម្ដេច ?


ល្វាសល្វន់


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទន់ភ្លន់​ល្វត។
ឧទាហរណ៍៖ ល្ខោន​រាំ​ចាក់​ក្បាច់​ល្វាសល្វន់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្វាដី, ក្របីឈ្មោល, កុមារព្រេច» មានន័យដូចម្ដេច ?


ល្វាដី, ក្របីឈ្មោល, កុមារព្រេច


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះគុម្ពព្រឹក្សមួយប្រភេទកម្ពស់ ១ ទៅ ២ ម​ ដុះក្នុងព្រៃក្រាស់ ឬព្រៃស្រោង នៃអាស៊ីផ្នែកអាគ្នេយ៍។​ ឈើសម្រាប់ធ្វើខ្សៀរជក់បារី ផ្សែងបារី អាចព្យាបាលជំងឺរន្ធច្រមុះ ។ សំបកអោយជ័រសម្យ៉ាង សម្រាប់ធ្វើជ័របាម ។​ ទឹកដមនៃឫសអាចជាថ្នាំបញ្ចុះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្វាព្រៃ» មានន័យដូចម្ដេច ?


ល្វាព្រៃ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ល្វាព្រៃជាព្រឹក្ស កម្ពស់ ៤ ទៅ ១៥ ម​ ដុះក្នុងព្រៃក្រាស់ ឬព្រៃស្រោងនៃអាស៊ី និងអូស្ត្រាលីផ្នែកក្តៅ។​ ផ្លែទុំអាចបរិភោគបាន។ ផ្លែនេះជាថ្នាំបង្កើនទឹកដោះនារីទើបសម្រាលកូនហើយ ។ គ្រូថ្នាំតែងស្ងោរស្លឹក និងសំបក អោយអ្នកមានជំងឺគ្រុនផឹក ដើម្បីឆាប់ត្រជាក់ខ្លួន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្វាដី, ក្របីឈ្មោល, កុមារព្រេច» មានន័យដូចម្ដេច ?


ល្វាដី, ក្របីឈ្មោល, កុមារព្រេច


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះគុម្ពព្រឹក្សមួយប្រភេទកម្ពស់ ១ ទៅ ២ ម​ ដុះក្នុងព្រៃក្រាស់ ឬព្រៃស្រោង នៃអាស៊ីផ្នែកអាគ្នេយ៍។​ ឈើសម្រាប់ធ្វើខ្សៀរជក់បារី ផ្សែងបារី អាចព្យាបាលជំងឺរន្ធច្រមុះ ។ សំបកអោយជ័រសម្យ៉ាង សម្រាប់ធ្វើជ័របាម ។​ ទឹកដមនៃឫសអាចជាថ្នាំបញ្ចុះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្វាដី» មានន័យដូចម្ដេច ?


ល្វាដី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​វនស្បតិ​ព្រឹក្ស​មួយ​ប្រភេទ ស្លឹក​ធំ​ទ្រវែង​សាច់​រឹង​គគ្រាត ប្រើ​ការ​ខាត់​រំលីង​ឈើ​ជាដើម​បាន, ផ្លែ​តូច​ៗ​ចេញ​ជា​ផ្លែ​ស្រេច​មក​តែ​ម្តង​ដូច​ល្វា​ដែរ ផ្លែ​ស្អេកស្កះ​តាម​ដើម​តាម​មែក​ដូច​ល្វា ប៉ុន្តែ​ក្រពុល​បរិភោគ​ពុំ​បាន, សំបក​ដើម​បុក​ស្ងោរ​ឲ្យ​រលួយ​ធ្វើ​ក្រដាស​សាច់​គ្រើម​បាន ។
ឧទាហរណ៍៖ ក្រដាស​ល្វាដី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្វាចេកព្រៃ» មានន័យដូចម្ដេច ?


ល្វាចេកព្រៃ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ២១.៥-២៨ ស.ម.។ ឈ្មោល: ក្បាល ទ្រូង ខ្នងនិង កន្ទុយពណ៌ខៀវចាស់ ចុងខ្នងពណ៌ស។ ញី: មានពណ៌ស្រអាប់ជាងឈ្មោល ក្បាល ទ្រូង និងខ្នងពណ៌ប្រផេះក្រម៉ៅ (ខៀវខ្ចី) ។ ទីជំរក: ព្រៃស្បោង ពាក់កណ្ដាលស្បោង ព្រៃឬស្សី ។ របាយ: វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង ។ រដូវបន្តពូជ: ចាប់ពីខែ មិនា ដល់ខែកញ្ញា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្វាចេក» មានន័យដូចម្ដេច ?


ល្វាចេក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះបក្សីតូចមួយប្រភេទ ពួកទ្រមាក់ខ្លា ប៉ុន្តែមាត្រធំជាង កន្ទុយវែងជាងទ្រមាក់ខ្លា សម្បុរខ្មៅ មានលាយសបន្តិចត្រង់ស្លាបចំអេង ខាងពោះស, ជាសត្វប៉ប៉ាច់ប៉ប៉ោចមិនសូវឈប់មាត់ ។ ព. ប្រ. មនុស្សល្វាចេក មនុស្សដែលនិយាយប៉ប៉ាច់ប៉ប៉ោចមិនសូវស្រាក ។ ឈ្មោះបទភ្លេងខ្មែរមួយមេ បន្លឺសូរសព្ទញាប់រន្ថាន់ ដោយធៀបនឹងសត្វល្វាចេកប៉ប៉ាច់ប៉ប៉ោច ។
ឧទាហរណ៍៖ ភ្លេង ឬ បទ ល្វាចេក ។

                     បក្សីមួយប្រភេទ មានប្រវែង ១៩-២១ ស.ម.។ ឈ្មោល៖ ខ្នង ក្បាល និងទ្រូង ពណ៌ខ្មៅរលោង ពោះស ឆ្នូតទទឹងស្លាប និងកន្ទុយឆ្លាស់ក្រៅមានពណ៌ស។ ញី៖ ក្បាល ខ្នង ទ្រូងពណ៌ប្រផេះចាស់។ ទីជំរក៖ សួនច្បារ ដើមឈើក្នុងទីក្រុង ដំណាំកសិកម្ម ព្រៃកោងកាង ។ ជីវសាស្ត្រ៖ មានសំឡេងពិរោះរណ្តំដូចភ្លេង។ របាយ៖ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង ។ រដូវបន្តពូជ៖ ចាប់ពីខែមករា ដល់ខែកញ្ញា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្វា» មានន័យដូចម្ដេច ?


ល្វា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​វនស្បតិ​ព្រឹក្ស​ពួក​មួយ ចេញ​ផ្លែ​ស្កះ​តាម​ដើម​តាម​មែក, ឥត​ផ្កា​ទេ ចេញ​ជា​ផ្លែ​ស្រេច​មក​តែ​ម្តង, មាន​ពីរ​ប្រភេទ​គឺ មួយ​ប្រភេទ​មាន​ផ្លែ​ធំ​ៗ វេលា​ទុំ​មាន​កើត​ជា​មមង់​នៅ​ខាង​ក្នុង, អ្នក​ស្រុក​ខ្លះ​ហៅ ល្វា​មមង់; មួយ​ប្រភេទ​ទៀត​ផ្លែ​តូច​ៗ​វេលា​ទុំ​មិន​មាន​មមង់​ទេ បរិភោគ​បាន, អ្នក​ស្រុក​ខ្លះ​ហៅ ល្វា​តូច, ខ្លះ​ហៅ ឧទុម្ពរ ប៉ុន្តែ​បើ​តាម​ពិត ឧទុម្ពរ ប្រែ​ថា ល្វា (ទាំង​ពីរ​បែប) ។ មាន​ទំនៀម​តាំង​ពី​ក្នុង​បុព្វ​បុរស​របស់​យើង​រៀង​មក​តែង​រាប់​អាន​យក​ឈើ​ល្វា​ធ្វើ​រាជាសនៈ​ក្នុង​ពិធី​រាជាភិសេក… ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្វន់» មានន័យដូចម្ដេច ?


ល្វន់


👉ថ្នាក់ពាក្យជា  គុណនាម

មានន័យថា ទន់​ល្មៃ, ទន់​ល្មម​ស្រួល ។
ឧទាហរណ៍៖ សរសៃ​ថ្នាំ​ស្រួយ ត្រូវ​សន្សើម​ទន់​ល្វន់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្វត» មានន័យដូចម្ដេច ?


ល្វត


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទន់ភ្លន់​ល្វាសល្វន់។
ឧទាហរណ៍៖ រាង​ល្វត, ដំណើរ​ល្វត (ម. ព. ល្វៃ ទៀត​ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្វក់» មានន័យដូចម្ដេច ?


ល្វក់


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា លដែល​នៅ​ខ្ចី​ណាស់។
ឧទាហរណ៍៖ ត្រួយ​ឈើ​ខ្ចី​ល្វក់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្យំ» មានន័យដូចម្ដេច ?


ល្យំ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. រយំ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្ម៉ើ» មានន័យដូចម្ដេច ?


ល្ម៉ើ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. លម៉ើ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្មោភស៊ី» មានន័យដូចម្ដេច ?


ល្មោភស៊ី


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលស៊ីច្រើន, រានចំណីហួសពេក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្មោភមិនចេះល្មម» មានន័យដូចម្ដេច ?


ល្មោភមិនចេះល្មម


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ល្មោភមិនចេះស្កប់ស្កល់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្មោភកាម» មានន័យដូចម្ដេច ?


ល្មោភកាម


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលរវះរវាមកាម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្មោភ» មានន័យដូចម្ដេច ?


ល្មោភ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​លោភ​ច្រើន, ដែល​មាន​សេចក្ដី​ត្រូវ​ការ​ច្រើន​ឥត​អៀន​ខ្មាស ។
ឧទាហរណ៍៖ មនុស្សល្មោភ ។

                      ល្មោភកាម ដែលរវះរវាមកាម ។ ល្មោភស៊ី ដែលស៊ីច្រើន, រានចំណីហួសពេក ។ ល្មោភមិនចេះល្មម ល្មោភមិនចេះស្កប់ស្កល់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្មៃ» មានន័យដូចម្ដេច ?


ល្មៃ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ល្អ​ប្រពៃ; ផូរផង់ ; ទន់ល្វន់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្មែះ» មានន័យដូចម្ដេច ?


ល្មែះ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​កណ្តុរ​មួយ​ប្រភេទ មាត្រ​តូច​មាន​ក្លិន​ខ្មោះ​ច្រើន​កើត​នៅ​ក្នុង​ទី​សុកមម៉ុក​ក្នុង​ភូមិ ។
ឧទាហរណ៍៖ កណ្តុរ​ល្មែះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្មេញល្មើ» មានន័យដូចម្ដេច ?


ល្មេញល្មើ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ល្ងីល្ងើ, ស្ទើរ​ឆ្កួត, ពាក់​កណ្ដាល​ឆ្កួត។
ឧទាហរណ៍៖ មនុស្ស​ល្មេញល្មើ, ល្មេញល្មើ​ពី​កំណើត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្មេច» មានន័យដូចម្ដេច ?


ល្មេច


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សត្វ​ទឹក​ពួក​អដ្ឋិ​ចម្ម​ជាតិ​មួយ​ប្រភេទ សន្តាន​អណ្ដើក ។ ស្រុក​ខ្លះ​ហៅ ល្មិច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្មៀត» មានន័យដូចម្ដេច ?


ល្មៀត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. រមៀត) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្មឿយ» មានន័យដូចម្ដេច ?


ល្មឿយ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ទន់​ល្មៃ, ទន់​ដូច​សំឡី ។

ឧទាហរណ៍៖ សំពត់​សាច់​ទន់​ល្មឿយ ។

                     ទន់​ខ្លួន​ល្មឿយ ទន់​ខ្លួន​ល្មៃ​ព្រោះ​គ្មាន​កម្លាំង​ប្រឹង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្មឿង» មានន័យដូចម្ដេច ?


ល្មឿង


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​សម្បុរ​លឿង​លាយ​ចម្រុះ​ដោយ​ខៀវ​ឆ្លុះ​រលើប។
ឧទាហរណ៍៖ សម្បុរ​ខៀវ​ល្មឿង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្មឿង» មានន័យដូចម្ដេច ?


ល្មឿង


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​សម្បុរ​លឿង​លាយ​ចម្រុះ​ដោយ​ខៀវ​ឆ្លុះ​រលើប ។
ឧទាហរណ៍៖ សម្បុរ​ខៀវ​ល្មឿង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្មើស» មានន័យដូចម្ដេច ?


ល្មើស


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រព្រឹត្តលើសរំលងលើច្បាប់, ច្រឡើសបំពានលើបញ្ញត្តិ ។
ឧទាហរណ៍៖ ល្មើសច្បាប់, ល្មើសបញ្ញត្តិ ។

                       ទោសល្មើស ទោសដែលមានព្រោះល្មើសបញ្ញត្តិ ។ បទល្មើស ដំណើរល្មើសច្បាប់ ។ ព. កា. ថា ។
ឧទាហរណ៍៖ ការល្មើសលើច្បាប់ ព្រោះហេតុមិនស្ដាប់ ពាក្យប្រៀនប្រដៅ ពុំនោះព្រោះតែ ចិត្តកាចកម្លៅ គំនិតឆោតឆៅ ក្រៅធម៌ប្រៀនប្រាប់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្មួត» មានន័យដូចម្ដេច ?


ល្មួត


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ស្អិត​ជាប់​គ្នា​ល្អួត ។
ឧទាហរណ៍៖ ស្អិត​ល្មួត។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ចាប់​ក្រណាន់ ឬ​ចាប់​មាំ​ស្អិត​មិន​ងាយ​លែង ។
ឧទាហរណ៍៖ ធ្វើ​ការ​ល្មួត, ចាប់​គ្នា​ល្មួត, ចាប់​សម្ដី​គ្នា​ល្មួត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្មួច» មានន័យដូចម្ដេច ?


ល្មួច


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អំពើលួច; ដែលរកស៊ីដោយអំពើលួច ។
ឧទាហរណ៍៖ អំពើលួច; ដែលរកស៊ីដោយអំពើលួច ។

                      ព. កា. ថា ។

ឧទាហរណ៍៖ រីមនុស្សល្មួច គិតតែពីលួច លួចឥតខ្លាចច្បាប់ ទោះអ្នករាជការ ភ្នាក់ងារបានចាប់ ដាក់គុកតាមច្បាប់ រួចមកមិនចាល ។ កូនខ្មែរគ្រប់គ្នា យើងកាន់សាស្នា- ព្រះពុទ្ធត្រកាល គួរវៀរកម្មកាច គួរខ្លាចគួរចាល គួរត្រេកត្រអាល ឆ្ពោះការស្លូតត្រង់ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា អំពើលួច; ដែលរកស៊ីដោយអំពើលួច ។
ឧទាហរណ៍៖ រកបានដោយល្មួច; មនុស្សល្មួច, ពួកល្មួច ។

                      ព. កា. ថា ។
ឧទាហរណ៍៖ រី​មនុស្ស​ល្មួច គិត​តែ​ពី​លួច លួច​ឥត​ខ្លាច​ច្បាប់ ទោះ​អ្នក​រាជការ ភ្នាក់ងារ​បាន​ចាប់ ដាក់​គុក​តាម​ច្បាប់​ រួច​មក​មិន​ចាល ។ កូន​ខ្មែរ​គ្រប់​គ្នា យើង​កាន់​សាស្នា- ព្រះ​ពុទ្ធ​ត្រកាល គួរ​វៀរ​កម្ម​កាច គួរ​ខ្លាច​គួរ​ចាល គួរ​ត្រេក​ត្រអាល ឆ្ពោះ​ការ​ស្លូត​ត្រង់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្មុតស្រងាំ» មានន័យដូចម្ដេច ?


ល្មុតស្រងាំ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សតូចពួកមួយ កម្ពស់ ១០-១៣ ម ដុះក្នុងព្រៃល្បោះនៃឧបទ្វីបឥណ្ឌូចិន។ ផ្លែបរិភោគជាចំណីបាន។ ឈើ ស រឹងស្រួយ គេប្រើធ្វើជាសសរផ្ទះ។ គ្រូថ្នាំបុរាណប្រើមែកធាង និងឫសកាត់កង់ស្ងោរធ្វើថ្នាំបាយបាន សម្រាប់សំអាតឈាម និងឱ្យស្រ្តីសម្រាលកូនហើយមានទឹកដោះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្មុតសែដា» មានន័យដូចម្ដេច ?


ល្មុតសែដា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះព្រឹក្ស ឬចុល្លព្រឹក្សមួយប្រភេទ ដើមកំណើតក្នុងស្រុកជ្វា គេនាំមកដាំជាដំណាំនៅគ្រប់ប្រទេសក្ដៅលើសកលលោក ពេលខ្លះគេដាំជាលំអ ដូចជានៅប្រទេសកម្ពុជា ជាដើម ។ ផ្លែដែលលក់ក្នុងទីផ្សារ គេនាំមកពីប្រទេសជិតខាងមក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្មុត» មានន័យដូចម្ដេច ?


ល្មុត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. លះមុត អ. ថ. ល៉ៈមុត ) ឈ្មោះឈើដំណាំ ប្រើផ្លែទុំជាអាហារ, មានពីរប្រភេទគឺ ល្មុតសែដា ផ្លែថ្លោសៗមានច្រើនបែប; ល្មុតខ្មែរ ( ស. លះ-មុតសីដា ឬ លះមុតទៃយ អ. ថ. ល៉ៈមុតស៊ីដា ឬ —ថៃ “ល្មុតសៀម” ) ដើមធំស្លឹករង្វើលៗ ផ្លែសណ្ឋានស្រដៀងនឹងផ្លែព្កុលតែធំជាង វេលាទុំជោរឡើងសម្បុរក្រហមក្រមៅ សាច់ផុសៗបន្តិច មានរសផ្អែមស្រាល ច្រើនមានគ្រាប់តែមួយៗ; ល្មុតបារាំង ឬ ល្មុតទេស ដើមតូចជាងល្មុតសែដា ស្លឹកញឹកជិត ផ្លែមានច្រើនបែបខ្លះរាងមូល សាច់ស, ខ្លះរាងទ្រវែង សាច់ក្រហមស្ទើរ, ផ្លែធំៗប៉ុនស៊ុតមាន់ឬស៊ុតទាក៏មាន ទ្រើសជាងនុះក៏មាន តូចៗចុះពីនុះមកក៏មាន, ផ្លែទុំសាច់ជ្រាយមានរសផ្អែមឈ្ងុយ ( បែបដែលមានផ្លែរាងទ្រវែងសាច់ស្ទើរក្រហមនោះ អ្នកស្រុកខ្លះច្រឡំហៅថា សែដា ក៏មាន ) ។
( ស. លះមុត អ. ថ. ល៉ៈ— ) ឈ្មោះខ្នុរមួយប្រភេទ ផ្លែទុំសាច់ក្លែបជ្រាយបន្តិចជាងខ្នុរណាំង ប៉ុន្តែជ្រាយមិនដល់ខ្នុរបាយស្រាទេ, មានរសផ្អែមឆ្អិត ។
ឧទាហរណ៍៖ ខ្នុរ​ល្មុត ក្នុង​ប្រទេស​កម្ពុជា ពុំ​សូវ​សម្បូរ​ប៉ុន្មាន​ទេ គួរ​ពួក​កសិករ​ឆ្លៀត​ដាំ​ឲ្យ​កើត​ចម្រើន​ឡើង ។

                     ចុល្លព្រឹក្សកម្ពស់ ២-៤ ម ដុះនៅទ្វីបអាមេរិកកណ្ដាល នាំចូលគ្រប់ប្រទេសក្ដៅលើសកលលោក ជាដំណាំឲ្យផ្លែហូប ។ ផ្លែទុំ មានរសផ្អែម មានលក់ក្នុងផ្សារនសប្រទេសអាស៊ី អឺរ៉ុប អាមេរិក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្មុង» មានន័យដូចម្ដេច ?


ល្មុង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ខ្លា​មួយ​ប្រភេទ ដូច​គ្នា​នឹង​ខ្លា​រខិន​ដែរ​ប៉ុន្តែ​មាត្រ​ធំ​ជាង, ឬ​ខ្លា​រខិន​យ៉ាង​ធំ ។
ឧទាហរណ៍៖ ខ្លា​ល្មុង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្មីល្មើ» មានន័យដូចម្ដេច ?


ល្មីល្


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​អាការ​ល្ងីល្ងើ​ព្រោះ​កំពុង​ដេក​លក់​មិន​ទាន់​ស្កប់ ហើយ​ភ្ញាក់​ឡើង​ទាំង​បង្ខំ។
ឧទាហរណ៍៖ ភ្ញាក់​ពី​ដេក​ល្មីល្មើ (ម. ព. មមីមមើ ផង) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​មាន​អាការ​ល្ងីល្ងើ​ព្រោះ​កំពុង​ដេក​លក់​មិន​ទាន់​ស្កប់ ហើយ​ភ្ញាក់​ឡើង​ទាំង​បង្ខំ។
ឧទាហរណ៍៖ ភ្ញាក់​ពី​ដេក​ល្មីល្មើ (ម. ព. មមីមមើ ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្មិច» មានន័យដូចម្ដេច ?


ល្មិច


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មើលក្នុងពាក្យ ល្មេច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្មាំង» មានន័យដូចម្ដេច ?


ល្មាំង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. រមាំង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្មាស» មានន័យដូចម្ដេច ?


ល្មាស


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​សម្បុរ​ពភ្លក់​ឡើង​អាចម៍​អណ្ដើក​រក​កល់​ពុក ព្រោះ​សើម​អួ​អាប់។
ឧទាហរណ៍៖ ស្លឹក​ត្នោត​ល្មាស, កន្ទេល​ល្មាស ។

                      ល្មាស​ស្បែក ដែល​ឡើង​សម្បុរ​ស្បែក​ជាំ​ពភ្លក់​ដូច​ជា​ឡើង​អាចម៍​អណ្ដើក។
ឧទាហរណ៍៖ គោ​ស្គម​ល្មាស​ស្បែក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្មាក់» មានន័យដូចម្ដេច ?


ល្មាក់


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ ល្មម ថា ។
ឧទាហរណ៍៖ ចេះ​ល្មាក់ល្មម​ទេ ចេះ​ល្មម​ដែរ​ទេ, ចេះ​មិន​ច្រើន​ប៉ុន្មាន​ទេ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្មមល្មៃ» មានន័យដូចម្ដេច ?


ល្មមល្មៃ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ល្វតល្វៃ, ទន់ភ្លន់ សមរម្យ ។
ឧទាហរណ៍៖ រូប​រាង​ល្មមល្មៃ។

                      ព. កា. ថា ។
ឧទាហរណ៍៖ នាង​នាដ​នេះ​ថ្លៃ រូប​ឆោម​ល្មម​ល្មៃ ចេះ​លៃ​ក្បាច់​រាំ ប្រើ​បែប​សមរម្យ​ទន្ទេង​ទន្ទាំ នេះ​ហៅ​អ្នក​រាំ ចេះ​រាំ​ត្រូវ​បែប ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្មម» មានន័យដូចម្ដេច ?


ល្មម


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា គួរដល់ការ; សម, សមគួរ; ធួន; គ្រប់គ្រាន់, មិនលើសមិនខ្វះ, មិនតិចមិនច្រើន ។
ឧទាហរណ៍៖ ល្មមទៅ, ល្មមប្រើការកើត; ល្អល្មម, តូចល្មម ។ ល ។

                       ល្មមតែ និ. សមតែ គួរតែ; បានត្រឹមតែ ។
ឧទាហរណ៍៖ ល្មមតែគេស្ដីឲ្យ; ល្មមតែគ្នាបួននាក់ ។

                      ល្មមមាត់ គួរដល់មាត់ ។ ដែលចេះតែរអិលមាត់ថាទៅ ព្រោះយល់ថាល្មម ។
ឧទាហរណ៍៖ មនុស្សល្មមមាត់ ។

                    ល្មមឲ្យគេថាបាន គួរឬសមឲ្យគេថាបាន ។ ល ។ ល្មមមាត់ឈ្លានពាន សម្ដីឈ្លានពានដែលចេះតែចេញពីមាត់ឥតគិតពីការណ៍ខុសត្រូវ ។
ឧទាហរណ៍៖ ទោសកើតដ្បិតពោល ល្មមមាត់ឈ្លានពាន ( ច្បាប់រាជនេតិ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្ពៅ, ល្ពៅក្តាម» មានន័យដូចម្ដេច ?


ល្ពៅ, ល្ពៅក្តាម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ល្ពៅពូជម៉្យាងផ្សេងពីល្ពៅដេលយើងស្គាល់ធម្មតា មានកំណើតដូចល្ពៅធម្មតា ហើយប្រើផ្លែ និងស្លឹកធ្វើម្ហូបបានដូចគ្នា។ គ្រូខ្មែរ តែងស្ងោរ ផ្លែល្ពៅក្តាមធ្វើឱសថព្យាបាលជំងឺក្រពះណា ដេលដើរមិនស្រួល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្ពៅ» មានន័យដូចម្ដេច ?


ល្ពៅ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​វល្លិ​ដំណាំ​វារ, ផ្កា​សម្បុរ​លឿង, ផ្លែ​ធំ​មាន​រាង​មូល​ត្រមៀច​ខ្លះ, ច្រឡោ​ខ្លះ, ទ្រវែង​ខ្លះ សាច់​ខាង​ក្នុង​សម្បុរ​លឿង, ប្រើ​ជា​បន្លែ​ឬ​ធ្វើ​ជា​បង្អែម​ក៏​បាន; ទង​ខ្ចី​និង​ផ្កា​ប្រើ​ជា​បន្លែ ឬ​ទង​ខ្ចី​ស្រុះ​ប្រើ​ជា​អន្លក់​ក៏​បាន; គ្រាប់​ទុំ​ប្រើ​ប្រឡាក់​អំបិល​លីង​ធ្វើ​ជា​អាហារ មាន​រស​ឈ្ងុយ​ពិសា​គ្រាន់​បើ​ដែរ។
ឧទាហរណ៍៖ សម្ល​ល្ពៅ, សង្ខ្យា​ល្ពៅ; គ្រាប់​ល្ពៅ​លីង។

                     ដំណាំជាស្មៅវល្លិវារលើដី មានដើមកំណើតក្នុងប្រទេសអាមេរិកក្តៅ គេដាំក្នុងសកលលោក ដើម្បីយកផ្លែ និងស្លឹក ផ្កា បរិភោគ។ ក្នុងប្រទេសខ្មែរ គេធ្វើបង្អែមច្រើនយ់ាងជាមួយខ្ទិះដូង។ គ្រាប់ល្ពៅលីងសម្រាប់បរិភោគលេង គ្រូបុរាណខ្មែរ យកទឹកដមដើមល្ពៅ ធ្វើថ្នាំព្យាបាលជំងឺអុតធំ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្ពេញល្ពៅ» មានន័យដូចម្ដេច ?


ល្ពេញល្ពៅ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទ្រទេសទ្រទន់, ស្រលួត​ស្រឡះស្រស់បស់ ។
ឧទាហរណ៍៖ រូប​រាង​ល្ពេញល្ពៅ។

                       (ព. កា.) ។
ឧទាហរណ៍៖ នែ​នាង​ឆោម​ឆ្លៅ រូប​រាង​ល្ពេញល្ពៅ ស្រី​នៅ​ភូមិ​ណា​ម្តេច​ដើរ​ម្នាក់​ឯង ពុំ​ក្រែង​គេ​ថា មាន​គ្នា​ទៅ​រ៉ា ទើប​សម​នឹង​វ័យ ។ ដើរ​តាម​ភ្លឺ​ស្រែ ពុំ​បាន​លា​ម៉ែ ផង​ទេ​ឬ​អី ម្តេច​ក៏​មិន​យក ក្មេង​តូច​ដឹង​ក្តី​ ឲ្យ​ដើរ​ជូន​ស្រី គ្រាន់​បាន​ជា​គ្នា ?


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្បះ» មានន័យដូចម្ដេច ?


ល្បះ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការលះ គឺលះទ្រព្យជាទាន ( បរិច្ចាគ ), ឬការលះអំពើអ្វីៗដែលគួរលះចោល, ការលះបង់ការងារជាមុខការនាទីរបស់ខ្លួន
ឧទាហរណ៍៖ អំណោយនោះជាល្បះរបស់ឪពុកខ្ញុំ; ត្រូវជំនុំជម្រះតាមល្បះការងារ ជានាទីរបស់សិស្សឈ្មោះនោះ ។

                       ល្បះមុខការរបស់ខ្លួន គឺការលះបង់ចោលមុខការរបស់ខ្លួន ។
( លែងប្រើហើយ ) មើលក្នុងពាក្យ របះ ន. ; និង រះ កិ. ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្បោះល្បោយ» មានន័យដូចម្ដេច ?


ល្បោះល្បោយ


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ម. ព. របោះរបោយ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្បោះ» មានន័យដូចម្ដេច ?


ល្បោះ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. របោះ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្បោយ» មានន័យដូចម្ដេច ?


ល្បោយ


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា (ម. ព. របោយ ២ កិ. វិ.) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្បែង» មានន័យដូចម្ដេច ?


ល្បែង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​លេង, អំពើ​ដែល​លេង។
ឧទាហរណ៍៖ ល្បែង​ភ្នាល់ ឬ ល្បែង​ស៊ី​សង, ល្បែង​ហាត់​ប្រាណ ។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្បឿនអណ្ដាតភ្លើង» មានន័យដូចម្ដេច ?


ល្បឿនអណ្ដាតភ្លើង


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ល្បឿនដែលចំហេះឆ្លងកាត់ល្បាយគ្រឿងផ្ទុះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្បឿនប្រតិកម្មឌីផេរ៉ង់ស្យែល» មានន័យដូចម្ដេច ?


ល្បឿនប្រតិកម្មឌីផេរ៉ង់ស្យែល


👉ថ្នាក់ពាក្យជា គីមី
មានន័យថា លំដាប់ប្រតិកម្មគីមីមួយដែលសំដែងដោយ សមីការ ឌីផេរ៉ង់ស្យែលអាស្រ័យរយៈពេល។ ឧទាហរណ៍ dx/dt = k(a – x) សំរាប់ប្រតិកម្ម លំដាប់ទី១ ហើយ dx/dt = k(a –x)(b –x) សំរាប់ប្រតិកម្ម លំដាប់ទី២ ។ល។ ដែល K ជាថេរល្បឿនជាក់លាក់ a ជាកំហាប់នៃប្រតិករ A b គឺជាកំហាប់នៃប្រតិករ B និង dx/dt ជាល្បឿននៃការប្រែប្រួលកំហាប់សំរាប់ រយៈពេល t ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្បឿនបណ្ដូរ» មានន័យដូចម្ដេច ?


ល្បឿនបណ្ដូរ


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ក្នុងលំនាំបណ្ដូរអ៉ីយ៉ុង ល្បឿនដែលក្នុងនោះអ៊ីយ៉ុងមួយត្រូវបានជំនួសដោយអ៊ីយ៉ុងមួយផេ្សងទៀត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្បឿន» មានន័យដូចម្ដេច ?


ល្បឿន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កម្លាំង​ដែល​លឿន។
ឧទាហរណ៍៖ ល្បឿន​ខ្លាំង, ល្បឿន​ខ្សោយ, រត់​អស់​ល្បឿន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្បើង» មានន័យដូចម្ដេច ?


ល្បើង


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ដំណើរគ្មានខ្យល់ដែលសមាសធាតុសរីរាង្គដូចជាកាបូអ៊ីដ្រាតត្រូវបានបំបែកដើម្បីបង្កើតជាផលិតផលផេ្សងទៀត ដូចជាអាស៊ីតឡាក់ទិច ឬអាល់កុល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្បើក» មានន័យដូចម្ដេច ?


ល្បើក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចម្ងាយ​ទី​ដែល​ល្មម​ដើរ, រត់, បោល​ពេញ​កម្លាំង​មួយ​លើក។
ឧទាហរណ៍៖ ដើរ​មួយ​ល្បើក, ចម្ងាយ​មួយ​ល្បើក​សេះ ។

                       ចម្ងាយ​ទី​ ឬ​ទំហឹង​ដែល​លើក​គ្នា​ចោម​ដេញ​តាម ។
ឧទាហរណ៍៖ ដេញ​ជ្រូក​ព្រៃ​មួយ​ល្បើក ។

                      ឈ្មោះ​សំពត់​មួយ​ប្រភេទ​ដែល​ត្បាញ​លើក​សាច់ ជា​ក្បាច់​រំលេច​ផ្កា​និង​ជរ, សម្រាប់​បុរស​ស្លៀក ។
ឧទាហរណ៍៖ សំពត់​ល្បើក។

                      ពាក្យ​រាយ​រៀល​ដែល​លើក​លេង​សម្រាប់​សូត្រ​ដើម្បី​សើច​សប្បាយ ។
ឧទាហរណ៍៖ ល្បើក​ជូជក, ល្បើក​មហា​រាជ ។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្បុង» មានន័យដូចម្ដេច ?


ល្បុង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. របុង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្បួងលួងលោម» មានន័យដូចម្ដេច ?


ល្បួងលួងលោម


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លួងលោមដោយល្បួង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្បួង» មានន័យដូចម្ដេច ?


ល្បួង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លួង​ ឬ​បញ្ឆោត​ដោយ​ប្រើ​ឧបាយ​កល​ឲ្យ​លង់​គំនិត ដើម្បី​ឲ្យ​បាន​ការ​តាម​បំណង ។
ឧទាហរណ៍៖ ល្បួងកូនឲ្យរៀនអក្សរ; ល្បួងចាប់ចោរ ។

                      ល្បួងលួងលោម លួងលោមដោយល្បួង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្បុក្កតោ» មានន័យដូចម្ដេច ?


ល្បុក្កតោ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំបង​ខ្លី​មួយ​ប្រភេទ​សម្រាប់​កាន់​អប​ផ្ទាប់​នឹង​កំភួន​ដៃ ជា​គ្រឿង​ការពារ​រង​ដំបង​វែង​ ឬ​បុក​បុះ​ការពារ​ខ្លួន ។ ឈ្មោះ​ស្នៀត​គុន​ដែល​មាន​ល្បុក្កតោ​ជា​គ្រឿង​ការពារ។
ឧទាហរណ៍៖ គុន​ល្បុក្កតោ (ច្រើន​មាន​តែ​ពី​ក្នុង​សម័យ​បុរាណ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ល្បី» មានន័យដូចម្ដេច ?


ល្បី


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លេច​ឮ​កេរ្តិ៍​ឈ្មោះ​ល្អ ​ឬ​អាក្រក់។
ឧទាហរណ៍៖ ល្បី​ឈ្មោះ … ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរ​ ឬ​ដែល​លេច​ឮ​កេរ្តិ៍​ឈ្មោះ​ទួទៅ : មាន​ល្បី​ឈ្មោះ …; មាន​ឈ្មោះ​ល្បី… ។ បុ. សរ. ល្បឺ < លឺ (ឮ) ។ ល្បីល្បាញ (ម. ព. ល្បាញ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដំណើរ​ ឬ​ដែល​លេច​ឮ​កេរ្តិ៍​ឈ្មោះ​ទួទៅ : មាន​ល្បី​ឈ្មោះ …; មាន​ឈ្មោះ​ល្បី… ។ បុ. សរ. ល្បឺ < លឺ (ឮ) ។ ល្បីល្បាញ (ម. ព. ល្បាញ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖