Posted on Leave a comment

តើពាក្យ «រដ្ឋបាលស្នើសុំ» មានន័យដូចម្ដេច ?

រដ្ឋបាលស្នើសុំ

👉ថ្នាក់ពាក្យជា មូលដ្ឋាន, គយ
មានន័យថា រដ្ឋបាលគយដែលស្នើសុំឱ្យគេជួយ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រដ្ឋបាលសារពើពន្ធ» មានន័យដូចម្ដេច ?

រដ្ឋបាលសារពើពន្ធ

👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា អង្គការចាត់តាំង នៃអគ្គនាយកដ្ឋានពន្ធដារ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រដ្ឋបាលរាជធានីភ្នំពេញ» មានន័យដូចម្ដេច ?

រដ្ឋបាលរាជធានីភ្នំពេញ

👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា ក្រុមប្រឹក្សានិងគណៈអភិបាលរាជធានីភ្នំពេញ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ហៅកាត់ថា “រដ្ឋបាលថ្នាក់ក្រោមជាតិ”» មានន័យដូចម្ដេច ?

រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ហៅកាត់ថា “រដ្ឋបាលថ្នាក់ក្រោមជាតិ”

👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា នីតិបុគ្គលនៃនីតិសាធារណៈ ដែលមានទ្រព្យសម្បត្តិ ធនធានហិរញ្ញវត្ថុ និងថវិកាផ្ទាល់របស់ខ្លួន។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រដ្ឋបាលព្រៃឈើ» មានន័យដូចម្ដេច ?

រដ្ឋបាលព្រៃឈើ

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. អាជ្ញាធររដ្ឋាភិបាលគ្រប់ថ្នាក់ដែលមានសមត្ថកិច្ចគ្រប់គ្រងព្រៃឈើ ស្របតាមគោលនយោបាយព្រៃឈើជាតិ និងអនុវត្តតាមច្បាប់នេះ។ ២. អាជ្ញាធររដ្ឋាភិបាលដែលចំណុះក្រោមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការគ្រប់គ្រងព្រៃឈើ និងធនធានព្រៃឈើ ស្របតាមគោលនយោបាយវិស័យព្រៃឈើជាតិ និងច្បាប់នេះ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រដ្ឋបាលទទួលសំណើ» មានន័យដូចម្ដេច ?

រដ្ឋបាលទទួលសំណើ

👉ថ្នាក់ពាក្យជា មូលដ្ឋាន, គយ
មានន័យថា រដ្ឋបាលគយដែលទទួលការស្នើសុំឱ្យជួយ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រដ្ឋបាលថ្នាក់ជាតិ» មានន័យដូចម្ដេច ?

រដ្ឋបាលថ្នាក់ជាតិ

👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងមន្ទីរជំនាញក្រោមឱវាទ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រដ្ឋបាលថ្នាក់ក្រោមជាតិ» មានន័យដូចម្ដេច ?

រដ្ឋបាលថ្នាក់ក្រោមជាតិ

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ, ហិរញ្ញវត្ថុសាធារណៈ, រដ្ឋបាលសាធារណៈ
មានន័យថា “វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់។ សូមមើលពាក្យរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់។ បទប្បញ្ញត្តិមួយចំនួននៃច្បាប់នេះ រដ្ឋបាលថ្នាក់ក្រោមជាតិ គឺសំដៅត្រឹមតែរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តែប៉ុណ្ណោះ។ ២. រដ្ឋបាលរាជធានី រដ្ឋបាលខេត្ត រដ្ឋបាលក្រុង រដ្ឋបាលស្រុក រដ្ឋបាលខណ្ឌ។”

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស» មានន័យដូចម្ដេច ?

រដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស

👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា អង្គភាពគ្រប់គ្រងរដ្ឋបាលរបស់រដ្ឋ ដែលជាយន្តការច្រកចេញចូលតែមួយនៅនឹងកន្លែងនៃតំបន់សេដ្ឋកិច្ចពិសេស និងមានភារកិច្ចចេញនូវលិខិតអនុញ្ញាត ការយល់ព្រម អាជ្ញាបណ្ណ និងបញ្ជិកា រួមទាំងការអនុម័តលើការលើកទឹកចិត្តនានាជំនួសមុខឱ្យសាមីក្រសួង ស្ថាប័នជំនាញ តាមការទទួលសិទ្ធិអំណាចពេញលេញរបស់ក្រសួង និងស្ថាប័នសាមីសម្រាប់ផ្ដល់ជូនដល់អ្នកវិនិយោគក្នុងតំបន់ជាមួយគ្នាដោះស្រាយនូវរាល់សំណូមពរនានាពាក់ព័ន្ធនឹងសមត្ថកិច្ចគ្រប់គ្រងរបស់រដ្ឋ ក្នុងដំណើរការវិនិយោគនៅក្នុងតំបន់។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រដ្ឋបាលគយ» មានន័យដូចម្ដេច ?

រដ្ឋបាលគយ

👉ថ្នាក់ពាក្យជា មូលដ្ឋាន, គយ
មានន័យថា អាជ្ញាធរគយ និងអាជ្ញាធរផ្សេងទៀតនៃប្រទេសហត្ថលេខីដែលទទួលសិទ្ធិស្របច្បាប់ជាតិ និងត្រូវបានតែងតាំងដោយប្រទេសហត្ថលេខី ដើម្បីអនុវត្តនៅក្នុងបទប្បញ្ញត្តិនៃអនុសញ្ញានេះ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រដ្ឋបាលខេត្ត» មានន័យដូចម្ដេច ?

រដ្ឋបាលខេត្ត

👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា ក្រុមប្រឹក្សានិងគណៈអភិបាលខេត្ត។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រដ្ឋបាលខណ្ឌ» មានន័យដូចម្ដេច ?

រដ្ឋបាលខណ្ឌ

👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា ក្រុមប្រឹក្សានិងគណៈអភិបាលខណ្ឌ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រដ្ឋបាលក្រុង» មានន័យដូចម្ដេច ?

រដ្ឋបាលក្រុង

👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា ក្រុមប្រឹក្សានិងគណៈអភិបាលក្រុង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រដ្ឋនិយម» មានន័យដូចម្ដេច ?

រដ្ឋនិយម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុណធម៌របស់ពលរដ្ឋល្អត្រឹមត្រូវ ភក្តីភាពចំពោះមាតុប្រទេស ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រដ្ឋធ្វើសំណើ» មានន័យដូចម្ដេច ?

រដ្ឋធ្វើសំណើ

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា រដ្ឋមួយដែលស្នើសុំការធ្វើបត្យាប័នបុគ្គលណាម្នាក់ ឬស្នើសុំជំនួយទៅវិញទៅមក។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រដ្ឋធានី» មានន័យដូចម្ដេច ?

រដ្ឋធានី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី ក្រុងធំនៃប្រទេសណាមួយជាទីតាំងនៃរដ្ឋាភិបាល ឬជាទីប្រថាប់នៃព្រះមហាក្សត្រ ឬ ប្រមុខរដ្ឋ ដូចយ៉ាងក្រុងភ្នំពេញជាដើម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រដ្ឋធម្មនុញ្ញ» មានន័យដូចម្ដេច ?

រដ្ឋធម្មនុញ្

👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា ច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា។
ច្បាប់កំពូលរបស់រដ្ឋដែលត្រូវបានប្រើជាមូលដ្ឋានសម្រាប់បង្កើតច្បាប់ផ្សេងៗ ដើម្បីគ្រប់គ្រងរដ្ឋ។ ច្បាប់នេះកំណត់អំពីគោលការណ៍រួមនៃការបែងចែកអំណាចនៅក្នុងការគ្រប់គ្រងរដ្ឋ ដំណើរប្រព្រឹត្តិទៅនៃស្ថាប័នកំពូលរបស់រដ្ឋ និងសិទ្ធិ និងការទទួលខុសត្រូវជាមូលដ្ឋានរបស់ពលរដ្ឋគ្រប់រូប។
ឧទាហរណ៍៖ ឧ. រដ្ឋធម្មនុញ្ញដំបូងនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានប្រកាសឱ្យប្រើជាផ្លូវការដោយព្រះបាទនរោត្តមសីហនុនៅឆ្នាំ១៩៤៧ បន្ទាប់ពីសភាជាតិបានអនុម័តរួចមក។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រដ្ឋឆ្លងកាត់» មានន័យដូចម្ដេច ?

រដ្ឋឆ្លងកាត់

👉ថ្នាក់ពាក្យជា គយ
មានន័យថា រដ្ឋណាមួយ ដែលនៅលើទឹកដីរបស់រដ្ឋនោះ សារធាតុគ្រឿងញៀនខុសច្បាប់ សារធាតុប៉ះពាល់ប្រព័ន្ធសរសៃប្រសាទ និងសារធាតុដែលមានចុះបញ្ជីក្នុងតារាងទី១ និងតារាងទី២ ត្រូវបានផ្លាស់ទី ហើយរដ្ឋឆ្លងកាត់នោះ មិនមែនជាចំណុចដើមកំណើត និងមិនមែនជាចំណុចកន្លែងទទួលចុងក្រោយ នៃសារធាតុទាំងនោះទេ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រដ្ឋ» មានន័យដូចម្ដេច ?

រដ្ឋ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សំ. រាឞ្រ្ត ) ដែន, ប្រទេស; អ្នកនៅក្នុងដែន, រាស្ត្រ, ប្រជាជន ។ រដ្ឋកម្ម, រដ្ឋការ, រដ្ឋកិច្ច ឬ រដ្ឋក្រឹត្យ ការឬកិច្ចសម្រាប់ដែនឬសម្រាប់ប្រទេស, កិច្ចការរបស់រាស្ត្រ ។ រដ្ឋធម្មនុញ្ញ ឬ រដ្ឋធម្មនូញ្ញ ច្បាប់បញ្ញត្តសម្រាប់ប្រទេសនីមួយៗ, ច្បាប់ទុកជាគោលចារឹកក្នុងការគ្រប់គ្រងរដ្ឋនីមួយៗដែលសភាបានបញ្ញត្តតែងតាំងឡើង ។ រដ្ឋធានី ទីក្រុងធំរបស់ប្រទេសនីមួយៗ ជាទីតាំងនៃរដ្ឋាភិបាលឬជាទីនៅនៃប្រមុខរបស់ប្រទេស ។ រដ្ឋនាយក ឬ រដ្ឋាធិបតី, រដ្ឋាភិបាល អ្នកត្រួតត្រាដែន, អ្នកគ្រប់គ្រងរក្សាប្រទេស ( តំណាងក្សត្រិយ៍ទ្រង់រាជ្យ ); ព្រះរាជា ។ រដ្ឋបាល អ្នករក្សាដែនឬប្រទេស; ក្រសួងរាជការកាន់កាប់កិច្ចការក្នុងប្រទេស ជាគូគ្នានឹងតុលាការ : មន្រ្តីខាងរដ្ឋបាល, ក្របខ័ណ្ឌខាងរដ្ឋបាល ។ រដ្ឋបាលន៍ ការរក្សាដែនឬប្រទេស ។ រដ្ឋបុរស បុរសអ្នកទំនុកបម្រុងប្រទេស, បុរសអ្នកមានចំណេះចេះរក្សាប្រទេស ។ រដ្ឋប្បវេណី ( រ័ត-ឋ័ប-ប៉ៈវេនី ) បវេណីសម្រាប់ដែន; ឈ្មោះច្បាប់បញ្ញត្តអំពីដំណើរកិច្ចការនិងសណ្ដាប់ធ្នាប់របៀបរបបផ្សេងៗ តាមបវេណីរបស់ប្រជាជនក្នុងប្រទេសដែល នៅក្នុងឱវាទនៃរាជបញ្ញត្តិ ។ រដ្ឋប្រសាន្តិភាព ឬ រដ្ឋសន្តិភាព ការស្ងប់ដែលមានក្នុងដែន, សេចក្ដីសុខសាន្តរបស់ប្រជាជន ។ រដ្ឋប្រសាសន៍ ការប្រិតប្រៀនប្រជាជនឲ្យស្ថិតនៅក្នុងអំណាចច្បាប់, ការគ្រប់គ្រងប្រទេស ។ រដ្ឋប្រសាសនន័យ ឬ រដ្ឋប្រសាសនោបាយ ការដឹកនាំឬឧបាយណែនាំឲ្យប្រជាជនស្ថិតនៅក្នុងអំណាចច្បាប់; វិជ្ជាឬបែបបទជាគោលចារឹកសម្រាប់គ្រប់គ្រងប្រទេស ។ រដ្ឋប្រហារ ការចាប់ចងរំលំអ្នកគ្រប់គ្រងរដ្ឋដែលខ្លួនមិនពេញចិត្ត ដើម្បីកាន់កាប់អំណាចខ្លួនឯង, អំពើរបស់អ្នកកាន់កាប់អំណាច ដែលទម្លាយបង់ចោលនូវរបបគ្រប់គ្រងរដ្ឋ ដើម្បីឡើងកាន់កាប់អំណាចខ្លួនឯងវិញ ដោយខ្លួនមិនពេញចិត្តចំពោះរបៀបគ្រប់គ្រងពីមុន : ធ្វើរដ្ឋប្រហារ ។ រដ្ឋមណ្ឌល មណ្ឌលរបស់ដែន, ប្រទេសទាំងមូល ។ រដ្ឋមន្ត្រី មន្ត្រីអ្នកទំនុកបម្រុងស្រុកទេស, មន្ត្រីដែលនាយកអ្នកកាន់អំណាចនីតិប្រតិបត្តិ បានជ្រើសរើសឡើងដើម្បីត្រួតត្រាមុខតំណែងរាជការធំៗ របស់រដ្ឋ : រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, រដ្ឋមន្ត្រីក្រសួងធម្មការ; ការប្រឹក្សាអំពីការរក្សាឬទំនុកបម្រុងប្រទេស ។ រដ្ឋលេខាធិការ លេខាធិការរបស់រដ្ឋគឺមន្ត្រីជាន់ខ្ពស់ដែលមានមុខតំណែងជារដ្ឋមន្រ្តី ។ រដ្ឋលេខាធិការដ្ឋាន ទីស្ដីការនៃរដ្ឋលេខាធិការ ។ រដ្ឋវាសី អ្នកនៅក្នុងរដ្ឋ, អ្នកអាស្រ័យនៅក្នុងដែន ( ឥត្ថី. រដ្ឋវាសិនី ) ។ រដ្ឋសភា ទីប្រជុំប្រឹក្សាការសម្រាប់ប្រទេស; សាលាសម្រាប់ប្រជុំប្រឹក្សាការទំនុកបម្រុងឬគ្រប់គ្រងរក្សាស្រុកទេស ។ រដ្ឋសភាធីបតី ឬ រដ្ឋសភានាយក អធិបតីនាយកនៃរដ្ឋសភា ។ រដ្ឋសីមា ព្រំប្រទល់របស់រដ្ឋ គឺទីខណ្ឌនៃដែនដីរបស់រដ្ឋដែលនៅជិតជាប់គ្នា ។ រដ្ឋាករ អាកររបស់រដ្ឋ; កន្លែងរាជការទទួលបន្ទុកខាងហូតពន្ធដារផ្សេងៗ ។ល។ ប្រើជាបទសមាសរៀងខាងចុងសព្ទដទៃក៏បាន ដូចជា កម្ពុជរដ្ឋ ( —រ័ត ) ដែនកម្ពុជា, ប្រទេសខ្មែរ ។ ចុល្លរដ្ឋ ( ចុល-ល៉ៈរ័ត ) ដែនឬប្រទេសតូច ។ មហារដ្ឋ ដែនឬប្រទេសធំ ។ សាន្តិរដ្ឋ ដែនឬប្រទេសដែលមានសេចក្ដីសុខសាន្ត ។ ល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រដោះ» មានន័យដូចម្ដេច ?

រដោះ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដោះផុតពីសេចក្ដីទុក្ខព្រួយ, រួចផុតពីការទាក់ទិន ។
ឧទាហរណ៍៖ រដោះកម្ម, រដោះទុក្ខ, រដោះបាប, រដោះពីបំណុល ។

តើពាក្យ «រដែមរដម» មានន័យដូចម្ដេច ?

រដែមរដម

មានន័យថា ( ម. ព. រដេមរដម ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រដែត» មានន័យដូចម្ដេច ?

រដែត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលអណ្ដែតឡើងទៅឯអាកាសខ្ពស់ត្រដែតរជយរៀងគ្នា ។
ឧទាហរណ៍៖ គោមហោះឡើងរដែត, សត្វស្លាបហើរលីងលាជរដែត ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រដែ» មានន័យដូចម្ដេច ?

រដែ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. រដឹក និង រដុប ) ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. រះដេ អ. ថ. រ៉ៈដែ “ឈ្មោះ​ជាតិ​ព្នង​ពួក​មួយ” ) ជាតិមនុស្សអ្នកព្រៃពួកមួយកើតនៅក្នុងកម្ពុជរដ្ឋជាពួកនឹងជាតិកួយ ។
ឧទាហរណ៍៖ ពួករដែ, កួយរដែ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រដេមរដម» មានន័យដូចម្ដេច ?

រដេមរដម

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលរវីតរវែតឬទ្រែមទ្រម មិនមាំមួន ព្រោះពិការឬព្រោះកើតរោគមានដំបៅជាដើម ។
ឧទាហរណ៍៖ មនុស្សរដេមរដម ( និយាយថា រដែមរដម ក៏មាន, តាមទម្លាប់ប្រើ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រដេច» មានន័យដូចម្ដេច ?

រដេច

មានន័យថា ( ម. ព. រដាច់ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រដៀន» មានន័យដូចម្ដេច ?

រដៀន

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលប្រតោងគងលើគ្នាឬដែលប្រពលើគ្នាតូចខ្លះធំខ្លះ ។
ឧទាហរណ៍៖ ផ្លែខ្នុររដៀន; ល្វាផ្លែរដៀន ( ម.ព. រដុប ផង ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលប្រតោងគងលើគ្នាឬដែលប្រពលើគ្នាតូចខ្លះធំខ្លះ ។
ឧទាហរណ៍៖ ផ្លែខ្នុររដៀន; ល្វាផ្លែរដៀន ( ម.ព. រដុប ផង ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រដូវលំអងផ្កា» មានន័យដូចម្ដេច ?

រដូវលំអងផ្កា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រដូវដែលផ្កាជម្រុះលំអង ហើយតាំងក្តិបជាក្បាលរុយ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រដូវ» មានន័យដូចម្ដេច ?

រដូវ

មានន័យថា ( ម. ព. រតូវ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រដូក» មានន័យដូចម្ដេច ?

រដូក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមើលទៅឃើញស្ដូកៗ ។
ឧទាហរណ៍៖ ផ្លែស្វាយជ្រុះរដូក, ផ្លែឪឡឹករដូក ។

                       រដូករណិល ឬ រដូករណែល ដែលរាយរេលរដូក ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមើលទៅឃើញស្ដូកៗ ។
ឧទាហរណ៍៖ ផ្លែស្វាយជ្រុះរដូក, ផ្លែឪឡឹករដូក ។

                     រដូករណិល ឬ រដូករណែល ដែលរាយរេលរដូក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រដុប» មានន័យដូចម្ដេច ?

រដុប

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលរកូតតែតូចខ្លីៗមានអាការហាក់ដូចគេដាក់បន្តុប ។
ឧទាហរណ៍៖ កន្ទួលរដុប ។

                      រដុបរដៀន រដុបញឹកស្អេកខ្ពស់ខ្លះទាបខ្លះ ។ រដុបរដែ រដុបហែៗរៀងគ្នា ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រដឺន» មានន័យដូចម្ដេច ?

រដឺន

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ម្លាយៗរអឺតៗ ។
ឧទាហរណ៍៖ និយាយរដឺន; សម្ដីរដឺន ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ម្លាយៗរអឺតៗ ។
ឧទាហរណ៍៖ និយាយរដឺន; សម្ដីរដឺន ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រដឹក» មានន័យដូចម្ដេច ?

រដឹក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលនៅហែរៀងគ្នាជាជួរដូចគេដឹកខ្នាតបន្ទាត់ ។
ឧទាហរណ៍៖ ឈររៀងគ្នារដឹក; កំពូលប្រាសាទរដឹក ។

                      រដឹករដែ ឬ រដែរដឹក ដែលរត់ជួររដឹកតែញឹកជិតៗគ្នា ខ្ពស់ខ្លះទាបខ្លះ ឬតូចខ្លះធំខ្លះ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលនៅហែរៀងគ្នាជាជួរដូចគេដឹកខ្នាតបន្ទាត់ ។
ឧទាហរណ៍៖ ឈររៀងគ្នារដឹក; កំពូលប្រាសាទរដឹក ។

                      រដឹករដែ ឬ រដែរដឹក ដែលរត់ជួររដឹកតែញឹកជិតៗគ្នា ខ្ពស់ខ្លះទាបខ្លះ ឬតូចខ្លះធំខ្លះ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រដិប» មានន័យដូចម្ដេច ?

រដិប

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ រដុប ថា : រដិបរដុប ដែលរដុបក្រៃពេក គឺខ្ពស់ៗទាបៗ ។
ឧទាហរណ៍៖ ដីរដិបរដុប ។

                       ព. ប្រ. សម្ដីរដិបរដុប សម្ដីខ្ពស់ៗទាបៗ ខុសខ្លះត្រូវខ្លះ; គំនិតរដិបរដុប គំនិតរបិញរបុញខ្ពស់ៗទាបៗ ។ ល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រដាច់រដោច» មានន័យដូចម្ដេច ?

រដាច់រដោច

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលដាច់ឃ្លាតចេញឆ្ងាយពីគេមិនរាប់ថាជាបានការពេញទី; ដែលរាត់រាយ, រាយរង, សាបរលាប ។
ឧទាហរណ៍៖ ផ្ទះរដាច់រដោច ផ្ទះតូចៗដែលនៅដាច់ៗឆ្ងាយពីភូមិ; មនុស្សរដាច់រដោច មនុស្សដែលសាត់ព្រាត់ជាអនាថភាពសាបរលាបឥតគេរាប់អាន ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រដាច់» មានន័យដូចម្ដេច ?

រដាច់

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលដាច់ឃ្លាតពីគ្នា; ច្រើននិយាយជា អាមេណ្ឌិតពាក្យថា រដាច់ៗ ដែលដាច់ឃ្លាតៗពីគ្នា ( បុ. សរ. រដេច អ. ថ. រដាច់ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រដាក់» មានន័យដូចម្ដេច ?

រដាក់

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ រដឺន, រដុប ថា : រដាក់រដឺន រដឺនលើកដាក់ៗឬរដឺនទាក់ៗរអាក់រអួល ។
ឧទាហរណ៍៖ សម្ដីរដាក់រដឺន ។

                      រដាក់រដុប រដិបរដុបខ្ពស់ៗទាបៗ ។
ឧទាហរណ៍៖ ដីរដាក់រដុប ( វេវ. រដិបរដុប, រគុបរគើល ) ។

                     ព. ប្រ. សម្ដីរដាក់រដុប សម្ដីរអាក់រអួលឬសម្ដីខ្ពស់ៗទាបៗពុំរាបសា ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រដក» មានន័យដូចម្ដេច ?

រដក

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា របូតចេញដូចគេចាប់ដក ។
ឧទាហរណ៍៖ ពន្លួញរដកចេញពីដំណាប់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រញ្ជួយ» មានន័យដូចម្ដេច ?

រញ្ជួយ

មានន័យថា ( ម. ព. ជញ្ជួយ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រញ់» មានន័យដូចម្ដេច ?

រញ់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទញ់, ទញ់តុះ, ទើសគំនិត ។
ឧទាហរណ៍៖ រញ់គំនិត ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ខ្លីទញ់ ។
ឧទាហរណ៍៖ ករញ់, រាងរញ់, គំនិតរញ់ ។ រញ់រា ទញ់ទើសទៅពុំបានត្រឡប់រាថយក្រោយ (ម. ព. រួញរា ផង) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រញ៉ែរញ៉ូវ» មានន័យដូចម្ដេច ?

រញ៉ែរញ៉ូវ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលរអែរអូវក្រៃពេក, ដែលទន្ទេញទន្ទូររឿយៗ ។
ឧទាហរណ៍៖ មនុស្សរញ៉ែរញ៉ូវ, សម្ដីរញ៉ែរញ៉ូវ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលរអែរអូវក្រៃពេក, ដែលទន្ទេញទន្ទូររឿយៗ ។
ឧទាហរណ៍៖ មនុស្សរញ៉ែរញ៉ូវ, សម្ដីរញ៉ែរញ៉ូវ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រញ៉ែករញ៉ក» មានន័យដូចម្ដេច ?

រញ៉ែករញ៉ក

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮខ្ញែកខ្ញករឿយៗ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រញ៉េះរញ៉ោះ» មានន័យដូចម្ដេច ?

រញ៉េះរញ៉ោះ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា និយាយញ៉េះញ៉ោះរឿយៗ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា និយាយញ៉េះញ៉ោះរឿយៗ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រញ៉េវរញ៉ាវ» មានន័យដូចម្ដេច ?

រញ៉េវរញ៉ាវ

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮញ៉េវញ៉ាវរឿយៗ ។
ឧទាហរណ៍៖ កូនឆ្មាយំរញ៉េវរញ៉ាវពេញផ្ទះ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រញ៉េចរញ៉ូច» មានន័យដូចម្ដេច ?

រញ៉េចរញ៉ូច

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ញ៉េចញ៉ូចក្រៃពេក, រអេចរអូចរឿយៗ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ញ៉េចញ៉ូចក្រៃពេក, រអេចរអូចរឿយៗ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រញ៉េចរញ៉ាច» មានន័យដូចម្ដេច ?

រញ៉េចរញ៉ាច

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮញ៉េចញ៉ាចរឿយៗ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រញ៉ឹករញ៉ែ» មានន័យដូចម្ដេច ?

រញ៉ឹករញ៉ែ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលរដុបរដៀនឬស្ញែស្ញុក, ស្អេកស្កះ, រដឹករដែ ។
ឧទាហរណ៍៖ កូនតូចរញ៉ឹករញ៉ែពេញផ្ទះ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលរដុបរដៀនឬស្ញែស្ញុក, ស្អេកស្កះ, រដឹករដែ ។
ឧទាហរណ៍៖ កូនតូចរញ៉ឹករញ៉ែពេញផ្ទះ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រញ៉ី» មានន័យដូចម្ដេច ?

រញ៉ី

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលចេញអាការញាប់ដៃដណ្ដើមគ្នា ។
ឧទាហរណ៍៖ ដណ្ដើមគ្នារញ៉ី ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រញ៉ិល» មានន័យដូចម្ដេច ?

រញ៉ិល

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលបង្រះខ្ញិលៗព្រមៗគ្នា ។
ឧទាហរណ៍៖ ចាបជាប់លប់រញ៉ិល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រញ៉ិម» មានន័យដូចម្ដេច ?

រញ៉ិម

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ រញ៉ាំ ថា ។
ឧទាហរណ៍៖ រញ៉ិមរញ៉ាំ ដែលរញ៉ាំក្រៃពេក គឺដែលរញ៉ាំរសេមរសាមឬរញ៉ាំក្រវេមក្រវាម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រញ៉ិបរញ៉ុប» មានន័យដូចម្ដេច ?

រញ៉ិបរញ៉ុប

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលចាប់នេះបន្តិចនោះបន្តិចប្រញិបប្រញាប់ឲ្យតែខាងបានឆាប់ហើយ ស៊ីរញ៉ិបរញ៉ុប, ធ្វើការរញ៉ិបរញ៉ុប ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រញ៉ិងរញ៉ាំង» មានន័យដូចម្ដេច ?

រញ៉ិងរញ៉ាំង

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលក្រញើតក្រញាំង, រនិងរនាំងក្រៃពេក ។
ឧទាហរណ៍៖ សម្ដីរញ៉ិងរញ៉ាំង, ដំណើររញ៉ិងរញ៉ាំង, ធ្វើការរញ៉ិងរញ៉ាំង ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលក្រញើតក្រញាំង, រនិងរនាំងក្រៃពេក ។
ឧទាហរណ៍៖ សម្ដីរញ៉ិងរញ៉ាំង, ដំណើររញ៉ិងរញ៉ាំង, ធ្វើការរញ៉ិងរញ៉ាំង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រញ៉ិករញ៉ុក» មានន័យដូចម្ដេច ?

រញ៉ិករញ៉ុក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលត្រូវលើកនេះដាក់នោះតូចខ្លះធំខ្លះ ឬតិចខ្លះច្រើនខ្លះ ឆ្លូកឆ្លាស់គ្នា ។
ឧទាហរណ៍៖ ការរញ៉ិករញ៉ុក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រញ៉ាំរញ៉ូវ» មានន័យដូចម្ដេច ?

រញ៉ាំរញ៉ូវ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលទន្ទេញទន្ទូររឿយៗដោយសន្សំរករឿងរកហេតុពីនេះពីនោះមិនសូវស្រាក ។
ឧទាហរណ៍៖ និយាយរញ៉ាំរញ៉ូវ; សម្ដីរញ៉ាំរញ៉ូវ, មនុស្សរញ៉ាំរញ៉ូវ ។

                       ដែលក្រវេមក្រវាមស្អេកស្កះពុំសូវច្បាស់ ។

ឧទាហរណ៍៖ សរសេររញ៉ាំរញ៉ូវ; អក្សររញ៉ាំរញ៉ូវ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលទន្ទេញទន្ទូររឿយៗដោយសន្សំរករឿងរកហេតុពីនេះពីនោះមិនសូវស្រាក ។
ឧទាហរណ៍៖ និយាយរញ៉ាំរញ៉ូវ; សម្ដីរញ៉ាំរញ៉ូវ, មនុស្សរញ៉ាំរញ៉ូវ ។

                       ដែលក្រវេមក្រវាមស្អេកស្កះពុំសូវច្បាស់ ។
ឧទាហរណ៍៖ សរសេររញ៉ាំរញ៉ូវ; អក្សររញ៉ាំរញ៉ូវ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កិរិយាវិសេសន៍» មានន័យដូចម្ដេច ?

កិរិយាវិសេសន៍

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលសាំដដែលៗ, ដែលញាប់រន្ថាន់ផ្ទួនៗ; ដែលមានស្នាមស្អេកស្កះសាំលើគ្នា ។
ឧទាហរណ៍៖ និយាយរញ៉ាំ, សម្ដីរញ៉ាំ, ស្នាមរញ៉ាំ, អក្សររញ៉ាំ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលសាំដដែលៗ, ដែលញាប់រន្ថាន់ផ្ទួនៗ; ដែលមានស្នាមស្អេកស្កះសាំលើគ្នា ។
ឧទាហរណ៍៖ និយាយរញ៉ាំ, សម្ដីរញ៉ាំ, ស្នាមរញ៉ាំ, អក្សររញ៉ាំ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រញ៉ាល់» មានន័យដូចម្ដេច ?

រញ៉ាល់

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលឈូឆរ, ស្ទុះស្ទា ដោយរួសរាន់រាល់គ្នាឬដែលពោលពាក្យរញ៉រួសរាន់ ។
ឧទាហរណ៍៖ ស្ទុះរញ៉ាល់, មាត់រញ៉ាល់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រញ៉» មានន័យដូចម្ដេច ?

រញ៉

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលនិយាយរាល់មាត់ព្រមគ្នា និយាយរញ៉, ជជែកគ្នារញ៉ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រញោរញេញ» មានន័យដូចម្ដេច ?

រញោរញេញ

មានន័យថា ( ម. ព. រញូរញេញ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រញេញ» មានន័យដូចម្ដេច ?

រញេញ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រញីវ ។
ឧទាហរណ៍៖ រញេញក្នុងចិត្ត; ខឹងរញេញ ( ម. ប្រ. ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា រញីវ ។
ឧទាហរណ៍៖ រញេញក្នុងចិត្ត; ខឹងរញេញ ( ម. ប្រ. ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រញៀវ» មានន័យដូចម្ដេច ?

រញៀវ

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលរមាស់ ឬស្កៀបមិនស្រាក ។
ឧទាហរណ៍៖ រមាស់រញៀវ ។

                      ដែលមូលជុំគ្នាខ្ញៀវ ។
ឧទាហរណ៍៖ កូនមាន់រកស៊ីរញៀវ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រញូរញេញ» មានន័យដូចម្ដេច ?

រញូរញេញ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កើតក្ដៅក្ដួលមិនស្រួលចិត្ត; មួម៉ៅព្រោះទាស់ចិត្ត; ក្ដៅមុខក្ដៅមាត់រកកល់គ្រុន ។
ឧទាហរណ៍៖ ចេះតែរញូរញេញឥតស្រាក, រញូរញេញរកកល់គ្រុន; ខឹងរញូរញេញ ( និយាយថា រញោរញេញ ក៏មាន, តាមទម្លាប់ប្រើ ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា កើតក្ដៅក្ដួលមិនស្រួលចិត្ត; មួម៉ៅព្រោះទាស់ចិត្ត; ក្ដៅមុខក្ដៅមាត់រកកល់គ្រុន ។
ឧទាហរណ៍៖ ចេះតែរញូរញេញឥតស្រាក, រញូរញេញរកកល់គ្រុន; ខឹងរញូរញេញ ( និយាយថា រញោរញេញ ក៏មាន, តាមទម្លាប់ប្រើ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រញឹករញ៉ី» មានន័យដូចម្ដេច ?

រញឹករញ៉ី

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលរញ៉ីយ៉ាងញឹក, ដែលចេញអាការដណ្ដើមដៃគ្នាយ៉ាងញឹកញាប់
ឧទាហរណ៍៖ ចាប់ការរញឹករញ៉ី, ដណ្ដើមគ្នារញឹករញ៉ី ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រញឹក» មានន័យដូចម្ដេច ?

រញឹក

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលញឹកដៃដោយប្រញាប់ប្រញាល់តែរាល់គ្នា ។
ឧទាហរណ៍៖ ធ្វើការរញឹក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រញីវ» មានន័យដូចម្ដេច ?

រញីវ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា នឹកចង់, ផ្អូកនឹក ឬនឹកខឹងមិនដាច់ ។
ឧទាហរណ៍៖ រញីវក្នុងចិត្ត; ចង់បានរញីវ, ខឹងរញីវ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា នឹកចង់, ផ្អូកនឹកឬនឹកខឹងមិនដាច់ ។
ឧទាហរណ៍៖ រញីវក្នុងចិត្ត; ចង់បានរញីវ, ខឹងរញីវ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រញី» មានន័យដូចម្ដេច ?

រញី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វចតុប្បាទមួយប្រភេទ ក្នុងពួកសត្វឡើងតោងដើមព្រឹក្សាលតាជាតិ ជាសត្វមានដំណើរយឺតៗ មានអាការអៀនប្រៀន ។
-ទំហំ ៖ ក្បាលដងខ្លួន 199-275 ម.ម ទម្ងន់ 230-610 ក្រ -ភិនភាគ ៖ មានពណ៌ផ្សេងៗពីគ្នា ចាប់ពីត្នោតប្រផេះព្រលែត ទៅត្នោតក្រហម និងមានឆ្នូតត្នោតពីក្បាលដល់ពាក់កណ្តាលខ្នង រឺ ដល់គល់កន្ទុយ។ -ជីវសាស្ត្រ ៖ រស់នៅលើដើមឈើតូចៗ និងមធ្យម (ព្រៃពាក់កណ្តាលស្រោង សូនច្បារ ចំការកាកាវ) ។ ចំណីអាហារ៖ សត្វល្អិត ផ្លែឈើ និងកាកាវ។ របាយ និងស្ថានភាព ៖ មានជាមធ្យម ស្ទើរគ្រប់ទីកន្លែង។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រញា» មានន័យដូចម្ដេច ?

រញា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើរនាមមួយប្រភេទ ផ្កាមានក្លិនក្រអូប ។
ឧទាហរណ៍៖ ដើមរញា ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រញម» មានន័យដូចម្ដេច ?

រញម

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្រពោន, ស្លោម ។
ឧទាហរណ៍៖ ស្លឹកឈើរញម ។

                     ស្រពោន, សម្លប ព្រោះខ្លាច ឬព្រោះអស់កម្លាំង ។
ឧទាហរណ៍៖ ដាក់មុខរញម, គោដាក់ស្លឹកត្រចៀករញម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រញង់» មានន័យដូចម្ដេច ?

រញង់

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលនៅមូលគ្នាមើលទៅឃើញរងួយ ។
ឧទាហរណ៍៖ កូនមាន់រកស៊ីរញង់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រជ្ជូបការ» មានន័យដូចម្ដេច ?

រជ្ជូបការ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < រជ្ជ “រាជ្យ” + ឧបការ “ការគ្រប់គ្រង; សេចក្ដីសង្គ្រោះ, ទំនុកបម្រុង” ) ការគ្រប់គ្រងរាជ្យ, ការទំនុកបម្រុងផែនដី ។ ប្រើសំដៅសេចក្ដីថា “ប្រាក់សម្រាប់ទំនុកបម្រុងផែនដី” ក៏មាន ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រជ្ជូបករណ៍» មានន័យដូចម្ដេច ?

រជ្ជូបករណ៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < រជ្ជ “រាជ្យ” + ឧបករណ “គ្រឿងប្រដាប់; គ្រឿងប្រើប្រាស់; គ្រឿងចិញ្ចឹមជីវិត … ” ) សួយ, អាករ ( សម្រាប់ផែនដី ), ប្រាក់ពន្ធ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រជ្ជុសញ្ញា» មានន័យដូចម្ដេច ?

រជ្ជុសញ្ញា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សញ្ញាប្រើក្នុងការសរសេរ សម្រាប់ភ្ជាប់សង្កាត់របស់ពាក្យក្នុងករណីដែលដាក់មិនចុះក្នុងបន្ទាត់មួយ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រជ្ជុករ» មានន័យដូចម្ដេច ?

រជ្ជុករ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភ្នាក់ងាររាជការ ក្នុងក្រុមសុរិយោដីជាអ្នកវាស់គូរផែនទី ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រជ្ជសីមា» មានន័យដូចម្ដេច ?

រជ្ជសីមា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ព្រំប្រទល់ដែនសម្រាប់រាជ្យរបស់ក្សត្រិយ៍អង្គមួយៗ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រជ្ជសម័យ» មានន័យដូចម្ដេច ?

រជ្ជសម័យ

មានន័យថា មើលពាក្យ រជ្ជកាល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រជ្ជវាសី» មានន័យដូចម្ដេច ?

រជ្ជវាសី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកនៅក្នុងស្រុកកំណើតរបស់ខ្លួន ជាប់ជាពលរដ្ឋ ដូចយ៉ាងចិន យួន ដែលកើតនៅក្នុងកម្ពុជរដ្ឋ ហើយបានចូលជាតិខ្មែរទៀតជាដើម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រជ្ជប្បវេណី» មានន័យដូចម្ដេច ?

រជ្ជប្បវេណី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ប្រពៃណីសម្រាប់រាជ្យ, ទំនៀមសម្រាប់រាជ្យតៗមក ( ម. ព. បវេណី ទៀតផង ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រជ្ជទេយ្យបុរេប្រទាន» មានន័យដូចម្ដេច ?

រជ្ជទេយ្យបុរេប្រទាន

👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម ៖ ១. មុខចំណាយកំប៉ិកកំប៉ុកអំពីសម្ភារៈ លាភការទាំងឡាយរបស់បុគ្គលិកសង្រ្គោះបន្ទាន់ និងពិសេសចំណាយធ្វើដំណើរ និងប្រាក់បំណាច់បេសកកម្មក្នុងចំនួនទឹកប្រាក់ ដែលកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ២. ចំណាយលើដំណើរការរដ្ឋបាលដែលមានលក្ខណៈជាប្រចាំ បន្ទាន់ មានចំនួនទឹកប្រាក់តិច និងមិនអាចរង់ចាំការបោះផ្សាយអាណត្តិបើកប្រាក់តាមនីតិវិធីធម្មតាបាន។ មុខសញ្ញាចំណាយទាំងនោះ រួមមាន៖ ▪ចំណាយចាំបាច់ជាប្រចាំសម្រាប់ការងាររដ្ឋបាល រួមមានជាអាទិ៍ ការទិញសម្ភារៈតិចតួច និងការជួសជុលតូចតាច ▪ចំណាយសម្រាប់សង្គ្រោះជាបន្ទាន់ និងពិសេស ▪ចំណាយសម្រាប់ប្រាក់បេសកកម្មនៅក្នុងនិងក្រៅប្រទេស ▪លាភការទាំងឡាយរបស់បុគ្គលិក។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រជ្ជទេយ្យចំណូល» មានន័យដូចម្ដេច ?

រជ្ជទេយ្យចំណូល

👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា ចំណូលមិនមែនសារពើពន្ធ ដែលមានលក្ខណៈជាប្រចាំ មានចំនួនទឹកប្រាក់តិច ពុំមានកិច្ចសន្យា និងត្រូវបានបង់ផ្ទាល់ដល់រជ្ជទេយ្យករចំណូលជាសាច់ប្រាក់ ជាមូលប្បទានបត្រ ឬតាមរយៈគណនីរបស់រជ្ជទេយ្យករចំណូលនៅតាមធនាគារដៃគូ ក្រោយទទួលបានការអនុញ្ញាតពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រជ្ជទេយ្យករបុរេប្រទាន» មានន័យដូចម្ដេច ?

រជ្ជទេយ្យករបុរេប្រទាន

👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា បើកប្រាក់រជ្ជទេយ្យបុរេប្រទាន និងធ្វើប្រតិបត្តិការទូទាត់ចំណាយវិញ យ៉ាងយូរបំផុតក្នុងរយៈពេលមួយខែ ចាប់ពីកាលបរិច្ឆេទបើកប្រាក់។ ការទូទាត់នេះ នឹងប្រព្រឹត្តទៅតាមរយៈការចេញអាណត្តិនិយ័តកម្ម។ មន្រ្តីកាន់ការនេះ ហៅថា “រជ្ជទេយ្យករបុរេប្រទាន”។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រជ្ជទេយ្យករចំណូល» មានន័យដូចម្ដេច ?

រជ្ជទេយ្យករចំណូល

👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា អ្នកកត់ត្រា ចុះបញ្ជី និងប្រមូលប្រាក់ចំណូលទាំងអស់បង់ចូលថវិការដ្ឋ ហៅថា “រជ្ជទេយ្យករចំណូល”។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រជ្ជទេយ្យករ» មានន័យដូចម្ដេច ?

រជ្ជទេយ្យករ

👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា ក្រុម ឬបុគ្គលដែលត្រូវបានតែងតាំងឱ្យទទួលខុសត្រូវលើការកាន់កាប់ គ្រប់គ្រងសាច់ប្រាក់ ឬមិនមែនសាច់ប្រាក់របស់អង្គភាពចំណូល-ចំណាយ។ រជ្ជទេយ្យករ មានពីរប្រភេទ គឺរជ្ជទេយ្យករចំណូល និងរជ្ជទេយ្យករចំណាយ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រជ្ជទាយាទ» មានន័យដូចម្ដេច ?

រជ្ជទាយាទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) អ្នកដែលត្រូវបានរាជសម្បត្តិជាមរតក, ព្រះរាជឱរសដែលបម្រុងនឹងបានសោយរាជ្យតំណាងព្រះវរបិតា
ឧទាហរណ៍៖ ព្រះរាជបុត្រអង្គនុ៎ះជារជ្ជទាយាទ ( ម. ព. ទាយាទ ទៀតផង ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រជ្ជកាល» មានន័យដូចម្ដេច ?

រជ្ជកាល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) កាលឬសម័យដែលក្សត្រិយ៍អង្គមួយៗទ្រង់សោយរាជ្យ ។
ឧទាហរណ៍៖ ក្នុងរជ្ជកាលនៃព្រះបាទសម្ដេចព្រះនរោត្ដម… (ហៅថា រជ្ជសម័យ ក៏បាន ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រជោរ» មានន័យដូចម្ដេច ?

រជោរ

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលផ្អើលជ្រួលឆោឡោ ជ្រួលច្របល់ដូចទឹកជោរ ( ម. ព. រជើប ទៀតផង ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រជើប» មានន័យដូចម្ដេច ?

រជើប

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលផ្អើលជ្រើមពេញពាស ។
ឧទាហរណ៍៖ ផ្អើលរជើប ។

                      រជើបរជោរ ឬ រជោររជើប ដែលផ្អើលជ្រើមចុះជ្រើមឡើងស៊ើបសួរគ្នាឲ្យដឹងការណ៍ពិត ។
ឧទាហរណ៍៖ ផ្អើលរជើបរជោរ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រជិកា» មានន័យដូចម្ដេច ?

រជិកា

មានន័យថា ( ម. ព. រជក ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រជយ» មានន័យដូចម្ដេច ?

រជយ

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលដើរតៗគ្នាតាមលំដាប់លំដោយ ។
ឧទាហរណ៍៖ ដើររជយ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រជនី» មានន័យដូចម្ដេច ?

រជនី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) រាត្រី ( យប់ )។ រជនីករ ព្រះចន្ទ ។ រជនីចរ បិសាចដែលត្រាច់តែក្នុងវេលាយប់, ព្រាយហោះ; ព្រះចន្ទ; ផ្កាយ; ចោរ; អ្នកដើរល្បាតក្នុងវេលាយប់; សត្វដែលចេញរកស៊ីតែក្នុងវេលាយប់ ( សត្វរត្តិចរ ) ។ រជនីជល ( —ជល់ ) ទឹកសន្សើម ។ រជនីមុខ ពេលព្រលប់, ក្បាលព្រលប់ ( ពាក្យទាំងនេះសុទ្ធតែសម្រាប់ប្រើក្នុងកាព្យ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រជនកម្ម» មានន័យដូចម្ដេច ?

រជនកម្ម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សំ. —កម៌ន៑ ) ការជ្រលក់; ការលាបថ្នាំរំលេចព័ណ៌ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រជតៈ» មានន័យដូចម្ដេច ?

រជតៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. រជត ) ប្រាក់ ។ រជតកម្ម ( រៈជៈតៈក័ម ) ការធ្វើប្រាក់, ការធ្វើគ្រឿងប្រាក់ ។ រជតការ ( រៈ-ជៈ-តៈ-កា ) អ្នកធ្វើប្រាក់, ជាងធ្វើគ្រឿងប្រាក់, អ្នកធ្វើប្រាក់ (ស្រ្តី រជតការិកា ) ។ រជតភណ្ឌ ( រៈជៈតៈភ័ន ) គ្រឿងប្រាក់ ។ រជតម័យ ( រៈជៈតៈម៉ៃ ) ដែលធ្វើដោយប្រាក់, អ្វីៗដែលគេយកប្រាក់ធ្វើ ។ រជតវត្ថុ ( រៈជៈតៈវ័ត-ថុ ) ប្រាក់ ។ល។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រជកី» មានន័យដូចម្ដេច ?

រជកី

មានន័យថា មើលក្នុងពាក្យ រជក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រជក» មានន័យដូចម្ដេច ?

រជក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. អ្នកជ្រលក់សំពត់, ជាងជ្រកក់សំពត់ជាដើម; ជាងលាបថ្នាំព័ណ៌; បើស្រ្តីជា រជកី ឬ រជិកា ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រឆេតរឆូត» មានន័យដូចម្ដេច ?

រឆេតរឆូត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានស្នាមឆូតក្រវេមក្រវាមពេញពាស ។
ឧទាហរណ៍៖ ស្នាមរឆេតរឆូត ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រឆេចរឆូច» មានន័យដូចម្ដេច ?

រឆេចរឆូច

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានស្នាមរវីមរវាមញោចចុះញោចឡើង ។
ឧទាហរណ៍៖ ស្នាមរឆេចរឆូច ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រឆេងរឆូង» មានន័យដូចម្ដេច ?

រឆេងរឆូង

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា  ដែលក្រហេងក្រហូងពេញពាស ។
ឧទាហរណ៍៖ ដីរឆេងរឆូងព្រោះទឹកហូរច្រោះ ។

តើពាក្យ «រឆៀបរញេញ» មានន័យដូចម្ដេច ?

រឆៀបរញេញ

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលបានឮដំណឹងរហាក់រហៀងមិនប្រាកដនាំឲ្យកើតសេចក្ដីរង្កៀស ។
ឧទាហរណ៍៖ ឮរឆៀបរញេញ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រចែករចោក» មានន័យដូចម្ដេច ?

រចែករចោក

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលឈ្លោះប្រកែករអែករអោកឬដែលឈ្លោះទាស់ទែងបាក់ចែកគ្នា ។
ឧទាហរណ៍៖ ឈ្លោះប្រកែករចែករចោក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រចេចរចាច» មានន័យដូចម្ដេច ?

រចេចរចាច

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮចេចៗចាចៗដោយច្រើន ។
ឧទាហរណ៍៖ កូនមាន់រត់ប្រសាចយំរចេចរចាច ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រចិតវិវត្តន៍» មានន័យដូចម្ដេច ?

រចិតវិវត្តន៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិទ្យាសិក្សាពីរចនាសម្ព័ន្ធនៃផែនដី ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖