Posted on Leave a comment

តើពាក្យ «រទាស» មានន័យដូចម្ដេច ?

រទាស

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលទាសចុះទាសឡើង ឬទាសចេញព្រមគ្នា ។
ឧទាហរណ៍៖ ចេញពីរោងរទាស, ដើររទាស, រត់រទាស ។

                       ដែលចាប់ធ្វើការរញឹកដណ្ដើមដៃគ្នា ។
ឧទាហរណ៍៖ ធ្វើការរទាសរាល់ខ្លួន ។

                      រទាសរទែង រទែងពេញពាស, រទាសប្រទើសគ្នា ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រទច្ឆេទី» មានន័យដូចម្ដេច ?

រទច្ឆេទី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា និករសត្វខាំ កកេរ ដូចជាកណ្តុរ និងទន្សាយ ជាដើម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រទង» មានន័យដូចម្ដេច ?

រទង

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានសណ្ឋានដូចជាទងមូលត្រសូលស្រួល, រគង ។
ឧទាហរណ៍៖ ម្រាមដៃរទង, ផ្លែសណ្ដែករទងៗ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រថ—» មានន័យដូចម្ដេច ?

រថ—

មានន័យថា ( មើលក្នុងពាក្យ រថ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រថូបករណ៍» មានន័យដូចម្ដេច ?

រថូបករណ៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. < រថ + ឧបករណ ) គ្រឿងប្រដាប់រថមានទូក, កង់ជាដើម ។
ឧទាហរណ៍៖ ប្រើរថត្រូវឲ្យមានរថូបករណ៍គ្រប់សព្វកុំឲ្យមានខ្វះ, ទោះបីរថយន្ត ក៏ត្រូវឲ្យមានរថូបករណ៍គ្រប់គ្រាន់កុំឲ្យមានខ្វះដែរ ក្រែងខូចតាមផ្លូវកុំឲ្យពិបាក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រថា—» មានន័យដូចម្ដេច ?

រថា—

មានន័យថា ( មើលក្នុងពាក្យ រថ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រថស្វ័យគត» មានន័យដូចម្ដេច ?

រថស្វ័យគត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រថដែលទៅលឿនដោយគ្រឿងយន្ត ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រថយន្តក្រុង» មានន័យដូចម្ដេច ?

រថយន្តក្រុង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រថយន្តស៊ីឈ្នួលដឹកមនុស្សតែក្នុងបរិវេណក្រុង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រថភោជនីយដ្ឋាន» មានន័យដូចម្ដេច ?

រថភោជនីយដ្ឋាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទូរថភ្លើងជាកន្លែងដែលមានលក់ភេសជ្ជៈ និងគ្រឿងស្រស់ស្រូបសម្រន់ មានកាហ្វេ គុយទាវ ជាដើម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រថបានីយដ្ឋាន» មានន័យដូចម្ដេច ?

រថបានីយដ្ឋាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទូរថភ្លើង ជាកន្លែងលក់ភេសជ្ជៈមានកាហ្វេ ទឹកដោះគោជាដើម ។

តើពាក្យ «រថទំនិញ» មានន័យដូចម្ដេច ?

រថទំនិញ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទូរថភ្លើង សម្រាប់ដឹកតែទំនិញផ្សេងៗ ។

តើពាក្យ «រថដំណេក» មានន័យដូចម្ដេច ?

រថដំណេក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទូរថភ្លើងដែលមានកន្លែងដេក សម្រាប់អ្នកធ្វើដំណើរតាមផ្លូវឆ្ងាយមានដេកផ្លូវ​ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រថដំណើរ» មានន័យដូចម្ដេច ?

រថដំណើរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទូរថភ្លើងដែលសម្រាប់តែឱ្យមនុស្សជិះ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រថក្រោះ» មានន័យដូចម្ដេច ?

រថក្រោះ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រថចំបាំង មាតួធ្វើសុទ្ធតែពីដែកក្រាស់ៗ សម្រាប់ការពារកុំឱ្យគ្រាប់កាំភ្លើងមុតឆ្លុះ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា រថចំបាំង មាតួធ្វើសុទ្ធតែពីដែកក្រាស់ៗ សម្រាប់ការពារកុំឱ្យគ្រាប់កាំភ្លើងមុតឆ្លុះ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រថ» មានន័យដូចម្ដេច ?

រថ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) រទេះទឹមសេះ ( រទេះសេះ ) មានទ្រង់ទ្រាយផ្សេងៗ ទីទៃពីរទេះគោរទេះក្របី : រថសេះមួយ, រថសេះពីរ; បររថ, ជិះរថ; រថបន្ទុក ។ រថការ ( រៈថៈកា ) អ្នកធ្វើរថ ( ជាងរថ ) ។ រថកេតុ ( រៈថៈ— ) ទង់សម្រាប់រថ ( ទង់រថ ) ។ រថចរិយា ឬ រថចរ្យា ( រៈថៈចៈរ៉ិយ៉ា ឬ —ច័រយ៉ា ) ការបង្ហាត់រថ គឺការបង្ហាត់សេះឲ្យថ្នឹកអូសរថ ឬការហាត់បររថ; ដំណើរទៅដោយរថ ។ រថនាយក ( រៈថៈនាយក់ ) អ្នកត្រួតត្រាលើក្រុមរក្សារថ, អ្នកត្រួតពួករថ ។ រថបញ្ជរ ( រៈថៈប័ញ-ជ ) រាងរថ, ផ្ទះរថ, តួរថ ។ រថបាទ ( រៈថៈបាត ) ជើងរថ, កង់រថ ។ រថភណ្ឌ ( រៈថៈភ័ន ) គ្រឿងរថ, ប្រដាប់រថ ។ រថយាត្រា ( រៈថៈ— ) ដំណើរហែដោយរថ, ក្បួនហែដោយរថ, ក្បួនរថ ។ រថយុទ្ធ ( រៈថៈយុត ) ការច្បាំងគ្នាដោយជិះរថ ។ រថយោធា ( រៈថៈ— ) ពួកទាហានរថ, ពួកទាហានរក្សារថ ។ រថរេណូ ( រៈថៈរេនូ ) ឈ្មោះគ្រឿងរាប់យ៉ាងល្អិតមួយប្រភេទប្រមាណ ៣៦ តជ្ជារី ( មើលក្នុងពាក្យ លិក្ខា ឬ លិក្សា ទៀតផង ) ។ រថវាហៈ ឬ រថពាហៈ ( រៈថៈ— ) អ្នកនាំរថ, គឺសេះទឹមអូសរថ; អ្នកបររថ ( សារថី ) ។ រថវិជ្ជា ឬ —វិទ្យា ( រៈថៈ— ) វិជ្ជាធ្វើរថ; ចំណេះបររថ ។ រថវិថី ( រៈថៈ—;សំ. បា.—វីថិ ) ឬ រថបថ ( រៈថៈបត់ ) ផ្លូវរថ ។ រថសាលា ( រៈថៈសាល៉ា ) រោងរថ ។ រថសាស្ត្រ ( រៈថៈសាស ) ក្បួន, ច្បាប់ សម្រាប់រៀនឲ្យចេះបររថឬឲ្យចេះធ្វើការរថ ។ រថសិក្សា ( រៈថៈ — ) ការរៀនធ្វើរថ, ការរៀនបររថ ។ រថាង្គ ( < រថ + អង្គ ) ឬ រថាវយវៈ ( < រថ + អវយវ ) អង្គឬអវយវៈរបស់រថ ។ រថានិក ( សំ. បា. រថានីក < រថ + អនីក “ពួក, ប្រជុំ” ) ពួករថឬក្បួនរថ (ក្បួនរថយោធាក្នុងសម័យបុរាណ, យ៉ាងតិចត្រឹមរថបី រថមួយៗ មានទាហានអ្នកកាន់កាប់បួននាក់ៗ រួមជា១២នាក់ ។ រថាលង្ការ ( < រថ + អលង្ការ ) គ្រឿងប្រដាប់តាក់តែងរថឲ្យល្អរុងរឿង ។ ល ។ ទោះយានទំនើបថ្មីដែលមិនទឹមសត្វពាហនៈ ក៏គួរហៅ រថ បានដែរ, ហៅដោយសន្មតិតាមលក្ខណៈថា រថត្រីចក្រ ( រត់— ) រថធាក់មានកង់តូចបី ខាងក្រោយមួយខាងមុខពីរ ជិះធាក់ពីក្រោយរុញឲ្យលឿនទៅមុខ ( បារ. ទ្រីស៊ិក្ល៍ Tricycle ) ។ រថធាក់ ឬ រថធាក់ទ្វិចក្រ ( រត់—) យានស្រាលមានកង់តូចពីរ, មានឈ្នាន់, ច្រវាក់ ខ្សែពាន, . . . សម្រាប់ជិះឲ្យលឿនទៅដោយកម្លាំងជើងធាក់ ( បារ. ប៊ីស៊ិក្លែត្តិ៍ Bicyclette ) ។ រថធាក់រុញ ( រត់— ) រថធាក់មានកង់តូចបី កង់មួយពីក្រោយកង់ពីរពីមុខ, មានតួរងបន្ទុកពីខាងមុខទ្រង់ទ្រាយដូចជាហឹប ឬមានសណ្ឋានជាទ្រុង សម្រាប់ដាក់នំបុ័ងលក់ឬដាក់ទំនិញ ឬក៏វត្ថុអ្វីផ្សេងៗ, មនុស្សម្នាក់ជិះធាក់រុញពីខាងក្រោយឲ្យលឿនទៅ ( បារ. ទ្រីពរទ័រ = ទ្រីពកទ័រ Triporteur ) ។ រថធាក់មួយបែបទៀត មានកង់បីដែរ, ទ្រង់ទ្រាយតួរងបន្ទុកស្រដៀងនឹងរថអូសតែទាបជាង ( សម្រាប់មនុស្សជិះ ), មានទូកធ្វើដោយដែកចាប់ភ្ជាប់ពីខាងក្រោយរហូតទៅខាងមុខ, មានកន្លែងសម្រាប់មនុស្សម្នាក់ជិះធាក់រុញពីក្រោយឲ្យលឿនទៅ; យានបែបនេះ ក៏ហៅ រថធាក់រុញ ដែរ ( បារ. ស៊ីក្លូពុស្សិ៍ Cyclopousse ) ។ រថធាក់អូស ( រត់— ) រថមានកង់តូចបី ពីខាងមុខមួយ ពីខាងក្រោយពីរ, មានទូកធ្វើដោយដែកចាប់ភ្ជាប់ពីខាងក្រោយរហូតទៅខាងមុខ, មានកន្លែងរងបន្ទុកនៅខាងក្រោយសណ្ឋានស្រដៀងនឹងរថអូស តែទាបជាង, មនុស្សម្នាក់ជិះពីខាងមុខធាក់អូសឲ្យលឿនទៅ ( បារ. ទ្រីពុស្សិ៍ Tripousse ) ។ រថបន្តោង ( រត់— ) រថធាក់ទ្វិចក្រ បន្តោងសណ្ដោងតួរងបន្ទុក ( ដែលសម្រាប់មនុស្សជិះឬដាក់អីវ៉ាន់ក៏បាន, មនុស្សជិះយ៉ាងច្រើនបានបួននាក់ ) ពីខាងមុខមានមនុស្សម្នាក់ជិះធាក់ទាញអូសឲ្យលឿនទៅ ( ហៅតាមពាក្យបារាំងសែសថា អាឡារ៉ឺម៉រកិ៍ = អាឡារ៉ឺម៉ក a la remorque; ក្នុងកម្ពុជរដ្ឋមានប្រើតែនៅខែត្រក្រៅ ) ។ រថភ្លើង ( រត់— ) រទេះភ្លើង, អយស្ម័យយាន ( ម. ព. រទេះ ) ។ រថយន្ត ឬ —យន្ត្រ ( រត់យន់ ) រថដ៏វិសេសមួយប្រភេទមានទ្រង់ទាយផ្សេងៗច្រើនបែប, មានចង្កូត មានគ្រឿងទប់, . . . បើកឲ្យលឿនទៅមុខឬឲ្យថយមកក្រោយក៏បានដោយកម្លាំងគ្រឿងយន្តប្រកបគ្នា អាស្រ័យចំហាយក្ដៅដែលឆេះប្រេងវិសេស, . . . ( ជាយានមានតម្លៃក្នុងសម័យនេះ ) : បើករថយន្ត, ជិះរថយន្ត ( បារ. ហៅដោយសង្ខេបថា អូតូ Auto, ហៅឲ្យពេញថា អូតូម៉ូប៊ិលិ៍ Automobile ) ។ ម. ព. យន្ត ឬ យន្ត្រ ផង ) ។ រថអូស ( រត់— ) យានស្រាល មានកង់ពីរ រាងខ្ពស់ស្រោងមានកន្លែងជិះ មានដំបូលសំពត់ក្រាស់សម្រាប់ដំឡើងបើកឬតម្លោះបិទបាន ពីខាងមុខមានដងពីរឃ្លាតឆ្ងាយពីគ្នា សម្រាប់មនុស្សម្នាក់ចូលក្នុងចន្លោះចាប់សង្កត់ដោយដៃទាំងពីរទាញអូសរត់លឿនទៅយ៉ាងធូរ ( បារ. ពុស្សឺពុស្សិ៍ = ពុសស្ពុស PoussePousse; យ. សៃកែវ ឬ ឆៃកែវ ។ ល ។ ( ម. ព. រទេះ និង អយស្ម័យយាន ផង ) ។

តើពាក្យ «រត្ន—» មានន័យដូចម្ដេច ?

រត្ន—

មានន័យថា ( ម. ព. រតនៈ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រត្នៈ» មានន័យដូចម្ដេច ?

រត្នៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. រតនៈ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រត្នាវលី» មានន័យដូចម្ដេច ?

រត្នាវលី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. រត្នាករ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រត្នាករ» មានន័យដូចម្ដេច ?

រត្នាករ

មានន័យថា ដូចគ្នានឹង រតនាករ, . . . រតនាវលី ( មើលក្នុងពាក្យ រតនៈ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រត្នា» មានន័យដូចម្ដេច ?

រត្នា

មានន័យថា ដូចគ្នានឹង រតនា ( ម. ព. រតនៈ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រត្នត្រ័យ» មានន័យដូចម្ដេច ?

រត្នត្រ័យ

មានន័យថា ( មើលក្នុងពាក្យ រតនៈ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រត្នត្រៃ» មានន័យដូចម្ដេច ?

រត្នត្រៃ

មានន័យថា ( ម. ព. រត្នត័្រយ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រត្ន» មានន័យដូចម្ដេច ?

រត្ន

មានន័យថា ( ម. ព. រតន: ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រត្តុប្បល» មានន័យដូចម្ដេច ?

រត្តុប្បល

មានន័យថា ( មើលក្នុងពាក្យ រត្ត ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រត្តិភាគ» មានន័យដូចម្ដេច ?

រត្តិភាគ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ឬ សំ. រាត្រិ— ) ចំណែកនៃរាត្រី គឺពេលយប់ទាំងមូល, វេលាពេញមួយយប់ ។
ឧទាហរណ៍៖ ខំប្រឹងដើរអស់មួយរត្តិភាគ ឬ មួយរាត្រីភាគ ។ ព. ផ្ទ. ទិវសភាគ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រត្តិន្ទិព» មានន័យដូចម្ដេច ?

រត្តិន្ទិព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. រត្តិន្ទិវ < រត្តិ “យប់” + ទិវ “ថ្ងៃ” , វ > ព ) យប់និងថ្ងៃ, មួយយប់មួយថ្ងៃ ។ ( ព. កា. ) ។
ឧទាហរណ៍៖ ខំដើរធ្វើគ្រូមើលជំងឺ គេឈឺស្ទើររាល់រត្តិនិ្ទព នឹកស្មានថានឹងបានទ្រនឹប ស្រាប់តែគេលឹបឥតឲ្យសោះ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រត្តិច្ឆេទ» មានន័យដូចម្ដេច ?

រត្តិច្ឆេទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ដំណើរដាច់រាត្រី … ( ព. វិ. ពុ. ក្នុងវិធីធ្វើបរិវាសកម្ម ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រត្តិចរ» មានន័យដូចម្ដេច ?

រត្តិចរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ឬ សំ. រាត្រិ— ) ដែលចេញចរតែក្នុងវេលាយប់, ដែលចេញរកស៊ីតែក្នុងវេលាយប់ ។ ចោរ; ព្រាយអាកាស; បិសាចដើរយប់ ។

                      សត្វដែលចេញរកស៊ីតែក្នុងវេលាយប់ វេលាថ្ងៃឈប់ដេក
ឧទាហរណ៍៖ មៀម, ទីទុយ, ខ្លែងស្រាក, ពព្លាក់, ជ្រឹង, ប្រចៀវ, . . . ជាសត្វរត្តិចរ ឬ រាត្រីចរ ។ វេវ. និសាចរ, រជនីចរ ។ ព. ផ្ទ. ទិវាចរ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ឬ សំ. រាត្រិ— ) ដែលចេញចរតែក្នុងវេលាយប់, ដែលចេញរកស៊ីតែក្នុងវេលាយប់ ។ ចោរ; ព្រាយអាកាស; បិសាចដើរយប់ ។
សត្វដែលចេញរកស៊ីតែក្នុងវេលាយប់ វេលាថ្ងៃឈប់ដេក ។
ឧទាហរណ៍៖ មៀម, ទីទុយ, ខ្លែងស្រាក, ពព្លាក់, ជ្រឹង, ប្រចៀវ, . . . ជាសត្វរត្តិចរ ឬ រាត្រីចរ ។ វេវ. និសាចរ, រជនីចរ ។ ព. ផ្ទ. ទិវាចរ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រត្តិកាល» មានន័យដូចម្ដេច ?

រត្តិកាល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ឬ សំ. រាត្រិ— ) ពេលយប់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រត្តញ្ញូ» មានន័យដូចម្ដេច ?

រត្តញ្ញូ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < រត្តិ “រាត្រី” > រត្ត + ញា “ដឹង” > ញូ; សំ. រាត្រិជ្ញ, រាត្រជ្ញ ) អ្នកដឹងរាត្រី គឺអ្នកដែលមានអាយុច្រើន ( ចាស់ ) ជាអ្នកដឹងកិច្ចការផ្សេងៗច្រើន ( ព. កា. ) ស្រុកណាមានរត្តញ្ញូ អាចធ្វើជាគ្រូបា្រប់ខុសប្រាប់ត្រូវគេបាន ស្រុកនោះមានសុខក្សេមក្សាន្ត ព្រោះមានលំអាន អ្នកប្រាជ្ញបុរាណឋិតនៅ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រត្ត» មានន័យដូចម្ដេច ?

រត្ត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. សំ. រក្ត ) ដែលជ្រលក់ហើយ; ដែលផាត់ព័ណ៌ហើយ; ក្រហម ។ ដែលប្រែថា ក្រហម ច្រើនប្រើភ្ជាប់ពីខាងដើមនាមនាមជាបទសមាស, ដូចជា : រត្តកម្ពល ( រ័ត-តៈក័ម-ពល់ ) សំពត់កម្ពលក្រហម ។ រត្តគាវី មេគោក្រហម ។ រត្តចន្ទន៍ ( រ័ត-តៈច័ន ) ចន្ទន៍ក្រហម ។ រត្តបឋវី ដីក្រហម ។ រត្តរឿងរង្សី ( រ័ត-តៈ— ឬ រ័ត— ) រស្មីក្រហមរុងរឿង ( ព. កា. ) ។ រត្តសុវណ្ណ មាសក្រហម ( មាសឆ្អិន; មាសឲ្យដី ) ។ រត្តុប្បល ( រ័ត-តុប-បល់ ឬ ត. ទ. ស្រ.—បុល; < រត្ត + ឧប្បល ) ព្រលឹតក្រហម; លំចង់ក្រហម ។ ល ។ រត្ត ន. ឈាម; រាត្រី (< រត្តិ “យប់”) : ទីឃរត្ត (ទីឃៈរ័ត) រាត្រីវែង, កាលមានរាត្រីវែង (កាលវែង, កាលអង្វែង) : បានសុខក្សេមក្សាន្ត អស់ទីឃរត្ត ព្រោះផលបុណ្យគាត់ បានកសាងមក។ អឌ្ឍរត្ត (អ័ត-ឍៈរ័ត) កន្លះរាត្រី, ពាក់កណ្ដាលយប់ (អធ្រាត្រ) : លុះដល់ពេលយាមអឌ្ឍរត្ត ក្នុងក្រុងស្ងាត់មាត់ឈឹងជ្រងំ ស្ដេចទ្រង់យាងចូលទីបន្ទំ អប់រំព្រះទ័យដោយមេត្តា ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រត់យួន» មានន័យដូចម្ដេច ?

រត់យួន

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បោលរាយជើងស្មើៗត្រឹកៗ ( ចំពោះតែសេះ ) ។
ឧទាហរណ៍៖ សេះរត់យួន ( បង្ហាត់តាមបែបយួន ? ) ។ ព. ផ្ទ. ដើរ, ផាយ, លុន ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រត់» មានន័យដូចម្ដេច ?

រត់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្ទុះដោយល្បឿន ។
ឧទាហរណ៍៖ រត់ខ្នាប, រត់ខ្មឺត, រត់លឿន, រត់សណ្ដាប ។

                      គេចវៀះចៀសឲ្យផុតមុខ, ឲ្យផុតអំណាច ។
ឧទាហរណ៍៖ រត់គយ, រត់ពន្ធ, រត់ទ័ព ។

                      គេចវៀះដោះខ្លួនលូនត្បុលចូលពួនក្នុងព្រៃ ។
ឧទាហរណ៍៖ រត់លូន; ( ស្រុកកើតរត់លូន គឺស្រុកកើតមានទ័ព ឬកើតមានចោរប្លន់ញឹកញយ អ្នកស្រុកភិតភ័យរត់លូនចូលពួនក្នុងព្រៃ ) ។ល។

                       ព. ប្រ. ដែលប្រព្រឹត្តទៅស្រួលឥតទើសទាក់
ឧទាហរណ៍៖ រត់គន្លង ដែលមានរបៀបគន្លងត្រូវគ្នា; រត់ជួរ ដែលត្រូវជួរគ្នា; រត់ដៃ ដែលថ្នឹកដៃ, ស្ទាត់ដៃ ដោយរហ័ស; រតផ្នត់ ដែលត្រូវផ្នត់គ្នាឥតល្អៀង; រត់មាត់ ដែលស្ទាត់មាត់ឥតមានទាក់ : រៀនចាំរត់មាត់, ឬដែលនិយាយត្រូវគ្នារាល់មាត់ : គេនិយាយរត់មាត់ . . . ; រត់មុខគេ ដែលខំប្រឹងធ្វើការឬប្រឹងរៀនប្រឹងទន្ទេញ ឲ្យបានលឿនជឿនជាងគេ : ធ្វើការរត់មុខគេ; រត់របត់ ដែលត្រូវគ្នាតាមកម្រិត, តាមបែបបទឬតាមសណ្ដាប់ធ្នាប់តែមួយ; រត់របប ដែលមានរបបដូចគ្នា; រត់របៀប ដែលមានរបៀបត្រូវគ្នា, ដែលចុះរបៀបគ្នា; រត់សាច់មួយ រលាយសាច់មួយ; រត់ឡើង ឬ រត់ឡើងមកនៅ ឡើងមកនៅដោយស្ម័គ្រចិត្តឯងឥតមានអ្នកណាហៅរក : ស្រីរត់ឡើង ។ល។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រតោង» មានន័យដូចម្ដេច ?

រតោង

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលព្យួរដូចគេចងបន្តោងជិតៗគ្នា ។
ឧទាហរណ៍៖ ព្យួររតោង ( ម. ព. រតែង ផង ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រតោក» មានន័យដូចម្ដេច ?

រតោក

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលយារស្តោក ឬដែលព្យួររណោងជិតៗគ្នា ។
ឧទាហរណ៍៖ ព្យួររតោក ( ម. ព. រតែក ផង ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រតែង» មានន័យដូចម្ដេច ?

រតែង

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់ប្រើផ្សំនឹងពាក្យ រតោង ថា ។
ឧទាហរណ៍៖ រតែងរតោង រតោងពេញពាស, រណោងខើចខ្លះយារខ្លះ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រតែក» មានន័យដូចម្ដេច ?

រតែក

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ រតោក ថា ។
ឧទាហរណ៍៖ រតែករតោក រតោកយេកយោគខើចខ្លះយារខ្លះ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រតេវ» មានន័យដូចម្ដេច ?

រតេវ

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ រតាវ ថា ។
ឧទាហរណ៍៖ រតេវរតាវ រតាវក្រៃពេក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រតេត» មានន័យដូចម្ដេច ?

រតេត

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលដួលក្រាបក្បាលចុះដង្ហែគ្នា ។
ឧទាហរណ៍៖ ដួលរតេត;

                      ឬដែលក្រាបក្បាលចុះខ្ពស់ក្រោយជិតៗគ្នា ។
ឧទាហរណ៍៖ ក្រាបរតេត ។

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ រតូត ថា ។
ឧទាហរណ៍៖ រតេតរតូត រកូតខ្ពស់ៗទាបៗ មិនចុះរបៀបគ្នា ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រតេយ» មានន័យដូចម្ដេច ?

រតេយ

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ រតាយ ថា ។
ឧទាហរណ៍៖ រតេយរតាយ រតាយក្រៃពេក, រាត់រាយរតាយ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រតេក» មានន័យដូចម្ដេច ?

រតេក

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ រតាក ថា ។
ឧទាហរណ៍៖ រតេករតាក រតាកខ្លាំង, កន្ត្រាកក្រៃពេក, រយីករយាកពន់ពេក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រតូវ» មានន័យដូចម្ដេច ?

រតូវ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ក្ល.; សំ. ឫតុ; បា. ឧតុ ) ទេសកាល, កាលកំណត់ដែលចែកជាភាគខែក្នុងឆ្នាំមួយៗ តាមសម័យដែលអាកាសប្រែប្រួល ( ច្រើនសរសេរ រដូវ ជាង ) រដូវរងា, រដូវក្ដៅ, រដូវភ្លៀង; ឈើផ្លែខុសរដូវ; ផ្លាស់រដូវ ។ តាមសុរិយគតិ, ក្នុងមួយឆ្នាំៗនិយមប្រើរដូវ ៤ គឺ ១- និទាឃៈ ឬ និទាឃរដូវ “រដូវក្ដៅ” ( ត្រូវគ្នានឹងរដូវ ប្រ័ងតង់ប្ស៍ Printemps ប្រទេសបារាំងសែស ) មាន ៣ ខែ, រាប់ពីត្រឹមថ្ងៃទី ២១ ខែមីនា ( ម៉ារ្ស ) ដល់ថ្ងៃទី ២១ ខែមិថុនា ( យូវ៉ាំង ), មាន ៩៣ ថ្ងៃ ។ ២- វស្សានៈ ឬ វស្សានរដូវ “រដូវភ្លៀង” ( ត្រូវគ្នានឹងរដូវ អេតេ Et´e ប្រទេសបារាំងសែស ) មាន ៣ ខែ, រាប់ពីត្រឹមថ្ងៃទី ២២ ខែ មិថុនា ( យូវ៉ាំង ) ដល់ថ្ងៃទី ២២ ខែកញ្ញា ( សេបតមប្រ៏ ) មាន ៩៣ ថ្ងៃ ។ ៣- សរទៈ ឬ សរទរដូវ “រដូវចុះអ័ព្ទ ឬរដូវមានខ្យល់, ភ្លៀង, ទឹកសន្សើមខ្លះ; រដូវលំហើយ” (ត្រូវគ្នានឹងរដូវ អូតូន Automne ប្រទេសបារាំងសែស ) មាន ៣ ខែ រាប់ពីត្រឹមថ្ងៃទី ២៣ ខែកញ្ញា ( សេបតមប្រ៏ ) ដល់ថ្ងៃទី ២១ ខែធ្នូ ( ដេសមប្រ៏ ) មាន ៩០ ថ្ងៃ ។ ៤- សិសិរៈ ឬ សិសិររដូវ “រដូវរងាខ្លាំង” ( ត្រូវគ្នានឹងរដូវ ហ‍៊ីវែរ Hiver ប្រទេសបារាំងសែស ) មាន ៣ ខែ, រាប់ពីត្រឹមថ្ងៃទី ២២ ខែធ្នូ ( ដេសមប្រ៏ ) ដល់ថ្ងៃទី ២០ ខែមីនា ( ម៉ារ្ស ), មាន ៨៩ ថ្ងៃ ឬចួនកាល ៩០ ថ្ងៃ ។ រួមទាំង ៤ រដូវត្រូវជា ១២ ខែ, មានថ្ងៃ ៣៦៥ ឬចួនកាល ៣៦៦ ជាមួយឆ្នាំនៃសុរិយគតិ ( មិនមានវិធីលើកខែទេ ) ។ តាមចន្ទគតិ, ក្នុងឆ្នាំមួយៗនិយមប្រើរដូវ ៣ គឺ ១- ហេមន្តៈ ឬ ហេមន្តរដូវ “រដូវមានទឹកសន្សើម, រដូវរងា” មាន ៤ ខែ, រាប់ពីត្រឹមថ្ងៃ ១ រោចខែកត្ដិក ដល់ថ្ងៃ ១៥ កើត ខែផល្គុន, មាន ១៨៨ ថ្ងៃ ។ ២- គិម្ហៈ ឬ គិម្ហរដូវ “រដូវក្ដៅ” មាន ៤ ខែ, រាប់ពីថ្ងៃ ១ រោចខែផល្គុន ដល់ថ្ងៃ ១៥ កើត ខែអាសាឍ, មាន ១១៨ថ្ងៃ; បើឆ្នាំដែលមានអធិការវារៈ មាន ១១៩ ថ្ងៃ; ឆ្នាំដែលមាន អធិកមាស មាន ៥ ខែ មាន ១៤៨ ថ្ងៃ ។ ៣- វស្សានៈ ឬ វស្សានរដូវ “រដូវភ្លៀង” មាន ៤ ខែ, រាប់ពីថ្ងៃ ១ រោចខែអាសាឍដល់ថ្ងៃ ១៥ កើតខែកត្ដិក, មាន ១៨៨ ថ្ងៃ ។ រួមទាំង ៣ រដូវ មានខែ ១២ ឬចួនកាល ១៣ ខែ, មានថ្ងៃ ៣៥៤ ឬ ៣៥៥ ឬក៏ចួនកាល ៣៨៤ ថ្ងៃ ជាមួយឆ្នាំនៃចន្ទគតិ ( លទ្ធិពុទ្ធសាសនានិយមប្រើរដូវ ៣ នេះ ។ ម. ព. ចន្ទគតិកាល ផង ) ។ តាមលទ្ធិបុរាណ, ក្នុងប្រទេសខ្លះនិយមប្រើរដូវ ៦ គឺ ១- ហេមន្តៈ ឬ ហេមន្តរដូវ “រដូវមានទឹកសន្សើម, រដូវរងា ” មាន ២ ខែ, រាប់ពីថ្ងៃ ១ រោចខែកត្ដិកដល់ថ្ងៃ ១៥ កើតខែបុស្ស, មាន៥៩ថ្ងៃ ។ ២- សិសិរៈ ឬ សិសិររដូវ ” រដូវរងាខ្លាំង ” មាន ២ ខែ, រាប់ពីថ្ងៃ ១ រោចខែបុស្ស ដល់ថ្ងៃ ១៥ កើតខែផល្គុន, មាន ៥៩ ថ្ងៃ ។ ៣- វសន្តៈ ឬ វសន្តរដូវ “រដូវឈើជ្រុះលាស់ស្លឹក” មាន ២ ខែ, រាប់ពីថ្ងៃ១រោចខែផល្គុនដល់ថ្ងៃ១៥កើតខែពិសាខ, មាន៥៩ថ្ងៃ ( គួរកុំច្រឡំ វស្សាន និង វសន្ត នេះ )។ ៤- គិម្ហៈ ឬ គិម្ហរដូវ “រដូវក្ដៅ” មាន ២ ខែ, រាប់ពី ១ រោចខែពិសាខ ដល់ថ្ងៃ ១៥ កើតខែអាសាឍ, មាន៥៩ថ្ងៃ ( បើឆ្នាំដែលមានអធិកវារៈ មាន ៦០ ថ្ងៃ, ឆ្នាំដែលមាន អធិកមាស មាន ៣ ខែ មានថ្ងៃ ៨៩ ( ? ) ព្រោះប្រើខែចេញឈ្មោះតាមចន្ទគតិដូចបែបប្រើរដូវ ៣ ដែរ ) ។ ៥- វស្សានៈ ឬ វស្សានរដូវ “រដូវភ្លៀង” មាន ២ ខែ, រាប់ពីថ្ងៃ ១ រោចខែអាសាឍ ដល់ថ្ងៃ ១៥ កើតខែភទ្របទ, មាន ៥៩ ថ្ងៃ ។ ៦- សរទៈ ឬ សរទរដូវ “រដូវចុះអ័ព្ទ ឬរដូវមានខ្យល់, ភ្លៀង, ទឹកសន្សើមខ្លះ ” មាន ២ ខែ, រាប់ពីថ្ងៃ ១ រោចខែភទ្របទ ដល់ថ្ងៃ ១៥ កើតខែកត្ដិក, មាន ៥៩ ថ្ងៃ ។ រួមទាំង ៦ រដូវមានខែ ១២ ( ឬចួនកាលមាន ១៣ ខែ ? ) មានថ្ងៃ ៣៥៤ ( ឬ៣៥៥ថ្ងៃ ឬក៏ចួនកាល ៣៨៤ ថ្ងៃ ? ) ត្រូវជាមួយឆ្នាំ ។ រដូវ ៦ នេះ លទ្ធិពុទ្ធសាសនាមិននិយមប្រើទេ មានបង្គាប់ឲ្យប្រើតែរដូវ ៣ តាមចន្ទគតិដោយដាច់ខាត ( ម. ព. រាសី ផង ព្រោះមានប្រាប់ឈ្មោះខែសម្រាប់សុរិយគតិ និងចន្ទគតិនៅនោះ ) ។ នាមសព្ទ ( សំ. ក្ល.; សំ. ឫតុ; បា. ឧតុ ) កាលកំណត់នៃដំណើរធ្លាក់លោហិតរបស់ស្រ្តី ( ច្រើនសរសេរ រដូវ ជាង ) ។
ឧទាហរណ៍៖ ស្រ្តីមានរដូវ, រាំងរដូវ, ធ្លាក់រដូវមិនស្រួល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រតូត» មានន័យដូចម្ដេច ?

រតូត

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា រកូតរៀងគ្នា ។
ឧទាហរណ៍៖ ក្រាបរតូត ( ម. ព. រតេត ផង ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រតឺង» មានន័យដូចម្ដេច ?

រតឺង

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលក្រោកព្រមគ្នាដោយអាការប្រញាប់ប្រញាល់ ដូចគេខឹងខ្លាំង ឬព្រោះខឹងខ្លាំង ។
ឧទាហរណ៍៖ ស្ទុះក្រោករតឺង ។

                      រតឺងរតាង ដែលក្រោកឡើងរតឺងព្រមគ្នាដោយចេញអាការតតេងតតាង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រតិបរតុប» មានន័យដូចម្ដេច ?

រតិបរតុប

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា តតិបតតុប; ខ្ពស់ៗ ទាបៗ ដូចគេដាក់បន្តុប ។
ឧទាហរណ៍៖ ដាក់របស់រាត់រាយរតិបរតុប; ការរតិបរតុប ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា តតិបតតុប; ខ្ពស់ៗ ទាបៗ ដូចគេដាក់បន្តុប ។
ឧទាហរណ៍៖ ដាក់របស់រាត់រាយរតិបរតុប; ការរតិបរតុប ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រតិករតុក» មានន័យដូចម្ដេច ?

រតិករតុក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា រញ៉ឹករញ៉ុក; រអាក់រអួល ។
ឧទាហរណ៍៖ ធ្វើការរតិករតុក; ដំណើររតិករតុក ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា រញ៉ឹករញ៉ុក; រអាក់រអួល ។
ឧទាហរណ៍៖ ធ្វើការរតិករតុក; ដំណើររតិករតុក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រតិ» មានន័យដូចម្ដេច ?

រតិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) រាគ; តម្រេក, សេចក្ដីត្រេកត្រអាល; មេថុន; សេចក្ដីរីករាយ; អំណរ… ។ រតិកម្ម, រតិក្រិយា ( រៈតិ-ក័ម, —ក្រិ-យ៉ា ) ការរួមបវេណី, មេថុនសេវនៈ ។ រតិគ្រឹះ ផ្ទះសម្រាប់កំសាន្តសប្បាយ ។ រតិទូតី ស្រីអ្នកនាំការឲ្យបុរសស្ត្រីស្រឡាញ់គ្នា ( មេអណ្ដើក ) ។ ល ។ កាមរតិ ( កាម៉ៈរៈតិ ) សេចក្ដីត្រេកត្រអាលទៅរកកាម, តម្រេកក្នុងកាមគុណ ។ ធម្មរតិ ( ធ័ម-មៈរៈតិ ) អំណរចំពោះធម៌ ។ វនរតិ ( វៈនៈ— ) អំណរទៅរកព្រៃ, សេចក្ដីពេញចិត្តនៅក្នុងព្រៃ ។ ល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រតាវ» មានន័យដូចម្ដេច ?

រតាវ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលចេញអាការគោងៗស្រាវៗ ។
ឧទាហរណ៍៖ ទោចឡើងដើមឈើរតាវ; ឃើញតែជើងរតាវៗ ( ម. ព. រតេវ ផង ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលចេញអាការគោងៗស្រាវៗ ។
ឧទាហរណ៍៖ ទោចឡើងដើមឈើរតាវ; ឃើញតែជើងរតាវៗ ( ម. ព. រតេវ ផង ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រតាយ» មានន័យដូចម្ដេច ?

រតាយ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលវែងឬអន្លាយចេញដូចគេរាយ ។
ឧទាហរណ៍៖ ធ្លាក់រតាយ; វែងរតាយ ( ម. ព. រតាត់ និង រតេយ ផង ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលវែងឬអន្លាយចេញដូចគេរាយ ។
ឧទាហរណ៍៖ ធ្លាក់រតាយ; វែងរតាយ ( ម. ព. រតាត់ និង រតេយ ផង ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រតាត់» មានន័យដូចម្ដេច ?

រតាត់

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ រតាយ ថា ។
ឧទាហរណ៍៖ រតាត់រតាយ រាត់រាយចេញពីគ្នា, រាត់រាយពេញពាស ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រតាក» មានន័យដូចម្ដេច ?

រតាក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលសាកត្រាក, កន្រ្តាក ។
ឧទាហរណ៍៖ ធ្លាក់រតាក; សំពត់រតាក ។ រតេករតាក រតាកខ្លាំង, កន្ត្រាកក្រៃពេក ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលសាកត្រាក, កន្រ្តាក ។
ឧទាហរណ៍៖ ធ្លាក់រតាក; សំពត់រតាក ។ រតេករតាក រតាកខ្លាំង, កន្ត្រាកក្រៃពេក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រតន—» មានន័យដូចម្ដេច ?

រតន—

មានន័យថា ( ម. ព. រតនៈ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រតនៈ» មានន័យដូចម្ដេច ?

រតនៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. រត្ន; បា. រតន “វត្ថុឬរបស់ដែលញ៉ាំងចិត្តឲ្យរីករាយ;…” ) កែវ; ពេជ្រ, ត្បូងគ្រប់ប្រភេទ; សូម្បីមាស, ប្រាក់ ក៏ហៅ រតនៈ ដែរ ឬហៅថា រតនវត្ថុ ក៏បាន; វត្ថុ, ធម្មជាតិដ៏ប្រសើរវិសេសឬមនុស្សប្រសើរវិសេស, សត្វវិសេស ក៏ហៅ រតនៈ បានដែរ ។ សព្ទនេះបើប្រើភ្ជាប់ជាមួយនឹងនាមសព្ទដទៃឲ្យជាបទសមាសរៀងពីខាងដើមក៏បាន ពីខាងចុងក៏បាន, បើរៀងពីខាងដើម អ. ថ. រៈតៈន៉ៈ ឬ រ័ត-ត្នៈ បើរៀងពីខាងចុង អ. ថ. រ័ត ដូចជា : រតនករ ( រៈតៈន៉ៈក ) អ្នកធ្វើរតនៈ គឺអ្នកជីកត្បូង, អ្នកច្នៃត្បូង; ជាងមាសប្រាក់; ព្រះវេស្សវ័ណ ។ រតនករណ្ឌ ( រៈតៈន៉ៈកៈរ៉ន់ ) ទូឬហឹបដាក់រតនៈ, ដាក់ពេជ្រ, ដាក់ត្បូង ។ រតនគភ៌ ឬ រត្នគ័ភ៌ ផ្ទៃជាទីកើតរតនៈ គឺសមុទ្រ ( ព្រោះសមុទ្រជាទីកើតរតនៈផ្សេងៗ ); ព្រះបាទកុវេរៈ គឺព្រះវេស្សវ័ណ ( ព្រោះព្រះបាទកុវេរៈ ពួកមនុស្សពីបុរាណយល់ថាជាទេវតាម្ចាស់រតនៈឬម្ចាស់ទ្រព្យ ) ។ រតនគព្ភា ឬ រត្នគ័ភ៌ា, រត្នគ័រ្ភី ផែនដី ( ព្រោះផែនដីជាទីកើតរតនៈផ្សេងៗ ) ។ រតនត្រ័យ, រត្នត្រ័យ, ឬ —ត្រៃ រតនៈបីយ៉ាងគឺព្រះពុទ្ធ, ព្រះធម៌, ព្រះសង្ឈ ហៅថា ពុទ្ធរតនៈ, ធម្មរតនៈ, សង្ឃរតនៈ ឬ ព្រះពុទ្ធរ័ត្ន, ព្រះធម៌រ័ត្ន, ព្រះសង្ឃរ័ត្ន ក៏បាន ។ រត្នត្រ័យប្រណាម ការបង្អោនកាយវាចាចិត្តគោរពព្រះរត្នត្រ័យ ។ រតននិធិ កំណប់រតនៈ គឺសមុទ្រ; ភ្នំព្រះសុមេរុ ។ រតនប្បភា ឬ រត្នប្រភា ( រៈតៈណ័ប-ប៉ៈភា ឬ រ័ត-ត័្នប-ប្រៈភា ) ពន្លឺរតនៈ; ផែនដី ។ រតនពាណិជ អ្នកលក់ពេជ្រ, អ្នកលក់ត្បូង; អ្នកលក់គ្រឿងប្រដាប់ដែលដាំត្បូង ។ រតនពាណិជ្ជ ឬ —ពាណិជ្យ ការលក់ត្បូង, ជំនួញត្បូង ( ប្រើជា រតនវណិជ្ជ ឬ រតនវណិជ្ជា ក៏បាន ) ។ រតនម័យ គុ. ដែលប្រដាប់ដោយរតនៈ, ដែលដាំពេជ្រ, ដាំត្បូង ។ រតនមាលា កម្រងកែវ; ខ្សែខ្លួនឬខ្សែ-កដាំពេជ្រ ។ រតនរង្សី រស្មីរតនៈ, ពន្លឺពេជ្រ។ រតនរាសី គំនរកែវ; មហាសមុទ្រ ។ រតនវត្ថុ ឬ រត្នព័ស្តុ វត្ថុជារតនៈ មានកែវ, ត្បូង, មាស, ប្រាក់ជាដើម ។ រតនវិកតិ ឬ រតនវិក័តិ ការរចនាដោយរតនៈ, របស់ដាំត្បូង។ រតនវិចិត្រ ឬ រត្នពិចិត្រ ដែលវិចិត្រដោយរតនៈ, ការរចនារំលេចដោយត្បូង ។ រតនសុវណ្ណ ឬ រត្នសុព័ណ៌ មាសប្រដាប់ដោយត្បូង, មាសដាំពេជ្រ ។ រតនសោភា លំអរតនៈ ។ រតនាករ (< រតន + អាករ) អណ្ដូងរតនៈ, កន្លែងដែលកើតពេជ្រ, ដែលកើតត្បូង; សមុទ្រ (ប្រើជា រត្នាករ ក៏បាន, < រត្ន + អាករ) ។ រតនាគារ (< រតន + អគារ) អគារនៃរតនៈ, ឃ្លាំងរ័តន៍; ឃ្លាំងប្រាក់ ។ រតនាភរណៈ (< រតន + អាភរណ)គ្រឿងអម្ពរដាំត្បូង ។ រតនាលង្ការ (< រតន + អលង្ការ) គ្រឿងអលង្ការប្រដាប់ដោយពេជ្រ, ដោយត្បូង ។ រតនាលោក (< រតន + អាលោក) ឬ រតនោភាស ( < រតន + ឱភាស ( ពន្លឺរតនៈ,ពន្លឺពេជ្រ។ រតនាវលី (< រតន + អាវលិ) ខ្សែ-កដាំពេជ្រ។ល។ គហបតីរ័តន៍ គហបតីកែវ, នាយឃ្លាំងកែវ (សម្រាប់ព្រះរាជាចក្រពត្តិ)។ ចក្ករ័តន៍ ឬ ចក្ររ័ត្ន កង់កែវ (សម្រាប់ស្ដេចចក្រពត្តិ) ។ ទ្រទូងរ័ត្ន ទ្រទូងកែវ គឺសមណស័ក្តិទីរាជាគណៈសម្រាប់ឯកនៅកម្ពុជរដ្ឋពីក្នុងសម័យបុរាណ (ម. ព. ទ្រទូង ន. ផង)។ នារីរ័ត្ន នាងកែវ, ស្ត្រីកែវឬស្រីថ្លៃ, ស្ត្រីមានលំអប្រហែលដូចពេជ្រ។ បរិនាយករ័តន៍ នាយពលកែវ (សម្រាប់ស្តេចចក្រពត្តិ)។ បុរសរ័ត្ន ឬ ប្រុសរ័ត្ន ប្រុសកែវ ឬប្រុសថ្លៃ,…។ប្រពាលរ័ត្ន កែវប្រពាល ។ មណីរ័ត្ន កែវមណី, ពេជ្រមានតម្លៃ (សម្រាប់ស្តេចចក្រពត្តិ ក៏មាន) ។ មហាបុរសរ័ត្ន មហាបុរសថ្លៃថ្លា,…។ ហត្ថិរ័តន៍ ឬ ដំរីរ័ត្ន ដំរីកែវ (សម្រាប់ព្រះរាជាចក្រពត្តិ) ។ អស្សរ័តន៍ (អ័ស-សៈ—) ឬ សេះរ័តន៍ សេះកែវ (សម្រាប់ស្តេចចក្រពត្តិ) ។ ឥត្ថីរ័តន៍ ឬ ស្ត្រីរ័ត្ន ស្ត្រីកែវ (សម្រាប់ព្រះរាជាចក្រពត្តិ) ។ល។ (ចំពោះពាក្យ រតនៈ នេះសុំមើលក្នុងពាក្យ លិក្ខា ឬ លិក្សា ទៀតផង)។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រតនោភាស» មានន័យដូចម្ដេច ?

រតនោភាស

មានន័យថា មើលក្នុងពាក្យ រតនៈ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រតនោបល» មានន័យដូចម្ដេច ?

រតនោបល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ត្បូងពេជ្រទឹកផ្កាម្លិះ​ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រតនាគារជាតិ» មានន័យដូចម្ដេច ?

រតនាគារជាតិ

មានន័យថា ស្ថាប័នជាតិទទួលបន្ទុកជាបេឡាធិការ និងគណនេយ្យករសាធារណៈ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រតនា» មានន័យដូចម្ដេច ?

រតនា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រតនៈទាំងឡាយ ( ម. ព. រតនៈ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រតនសម្បត្តិជាតិ» មានន័យដូចម្ដេច ?

រតនសម្បត្តិជាតិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គំនរមាស ប្រាក់ និងវត្ថុដ៏មានតម្លៃជាសម្បត្តិរបស់ជាតិ ឃ្លាំងប្រាក់ជាតិ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រតនសម្បត្តិ» មានន័យដូចម្ដេច ?

រតនសម្បត្តិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រាក់កាសជារបស់រដ្ឋ ប្រាក់សល់ទំនេររបស់សមូហភាព ឬឯកជនកំណប់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រតនភណ្ឌ» មានន័យដូចម្ដេច ?

រតនភណ្ឌ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រតនកម្ម សិល្បៈ ជំនួញខាងគ្រឿងអលង្ការ សម្រាប់តាក់តែងកាយ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រតននិធិការ» មានន័យដូចម្ដេច ?

រតននិធិការ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការប្រមូលប្រាក់កាសទុកមិនចំណាយ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រតនគិរី» មានន័យដូចម្ដេច ?

រតនគិរី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះខេត្តមួយនៃកម្ពុជរដ្ឋ, បំបែកចេញពីខេត្តស្ទឹងត្រែង ហើយតែងតាំងឡើងពីឆ្នាំ ១៩៥៩ ( ព្រះរាជក្រមលេខ ២៩៨-នស. ចុះថ្ងៃទី ១៧ កុម្ភៈ ១៩៥៩ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រត» មានន័យដូចម្ដេច ?

រត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿងទព្វសម្ភារៈនៃគេហដ្ឋានដែលដាក់ភ្ជាប់នឹងសសរ សម្រាប់ទ្ររនូត ។
ឧទាហរណ៍៖ រតផ្ទះ, រតសាលា ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រណ្ឌកព្រឹក្ស» មានន័យដូចម្ដេច ?

រណ្ឌកព្រឹក្ស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ . រណ្ឌក ) ឈើដែលមិនសូវមានផ្លែ, ឈើអារឹះផ្លែ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រណ្ដំ» មានន័យដូចម្ដេច ?

រណ្ដំ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដំគ្នារឿយៗ, ប៉ះឬទង្គិចគ្នាដូចគេដំរឿយៗ ។
ឧទាហរណ៍៖ ចានរណ្ដំគ្នា ។

                      ព. ប្រ. រណ្ដំតែគ្នាឯង ប្រទូស្តតែគ្នាឯង ។ ព. ទ. បុ. ចានមួយរាវរណ្ដំតែគ្នាឯង នៅក្នុងលំនៅ ឬក្នុងបន្ទុកមួយចេះតែប្រទូស្តគ្នារឿយៗឥតស្រាក ដូចជាចានក្នុងរាវមួយរណ្ដំគ្នា ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រណ្ដៅ» មានន័យដូចម្ដេច ?

រណ្ដៅ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្រហូងរាក់ឬជ្រៅកើតអំពីជីក, កកាយឬដាប់ជាដើម ។
ឧទាហរណ៍៖ រណ្ដៅសសរ, រណ្ដៅក្ដាម, រណ្ដៅជ័រ ។

                      រណ្ដៅនរក ឋាននរកដែលមានសណ្ឋានដូចជារណ្ដៅយ៉ាងធំ ។ អុជបីរណ្ដៅ អុជបីប៉ុយ គឺអុជសាច់មនុស្សបីអន្លើដោយប៉ុយ ដើម្បីឲ្យសះជារោគ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រណ្ដាស» មានន័យដូចម្ដេច ?

រណ្ដាស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះស្មៅពួកស្បូវមួយប្រភេទ ស្លឹកតូចវែងៗ ច្រើនដុះតាមទីវាលឬទីមានព្រៃស្ដួចស្ដើង, ច្រូតក្រងប្រក់រោង ឬប្រក់ផ្ទះបាន តែមិនសូវជាប់យូរ ។
ឧទាហរណ៍៖ ស្មៅរណ្ដាស ឬ ស្បូវរណ្ដាស ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រណ្ដាប់» មានន័យដូចម្ដេច ?

រណ្ដាប់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វត្ថុសម្រាប់ធ្វើទាន ឬសម្រាប់ទទួលភ្ញៀវ, គ្រឿងទេយ្យទាន; ទ្រនឹបគ្រូ; គ្រឿងបណ្ណាការ ។
ឧទាហរណ៍៖ រៀបរណ្ដាប់បុណ្យ, រណ្ដាប់ទេយ្យទាន; រៀបរណ្ដាប់គ្រូ, រៀបរណ្ដាប់ការ ( អាពាហ៍ពិពាហ៍ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រណៈ» មានន័យដូចម្ដេច ?

រណៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. រណ ) សង្រ្គាម, ទ័ព, ចម្បាំង; សូរសព្ទ, សម្រែក ។ ប្រើជាបទសមាស ដូចជា : រណកម្ម, រណការ, រណកិច្ច ឬ រណក្រឹត្យ ការច្បាំងគ្នា ឬការរវល់ដោយច្បាំងគ្នា, ការរវល់ក្នុងចម្បាំង ។ រណក្សេត្រ, រណក្ខេត្ត, រណដ្ឋាន, រណភូមិ, រណរង្គ, រណស្ថាន សមរភូមិ, ទីតយុទ្ធគ្នា, ទីចម្បាំង ។ រណជ័យ ការឈ្នះទ័ព, ការច្បាំងឈ្នះ ។ រណបរាជ័យ ( រៈណៈប៉ៈរ៉ាជៃ ) ការចាញ់ទ័ព, ការច្បាំងចាញ់គេ ។ រណពិធី បែបចម្បាំង, របៀបចម្បាំង ។ រណភណ្ឌ ឬ រណាង្គ, រណោបករណ៍ ប្រដាប់សម្រាប់ច្បាំង, គ្រឿងចម្បាំង ។ រណភេរី ស្គរទ័ព ។ រណមន្ត្រី មន្ត្រីខាងក្រសួងចម្បាំង ។ រណមិត្ត ឬ —មិត្រ មិត្រដែលចូលដៃជួយច្បាំង, សម្ពន្ធមិត្រអ្នកជួយច្បាំង ។ រណមុខ ឬ —មុខ្យ កងទ័ពមុខ, ទ័ពស្រួច ។ រណវាទ្យ ភ្លេងសម្រាប់លេងក្នុងចម្បាំង, ភ្លេងទ័ព។ រណវិជ្ជា ឬ —វិទ្យា ចំណេះខាងចម្បាំង ។ រណវិន័យ ច្បាប់ចម្បាំង ។ រណសភា ដំណើរប្រជុំប្រឹក្សាអំពីការច្បាំង ។ រណសភាធិបតី ឬ —នាយក អធិបតីឬនាយកក្នុងការប្រជុំប្រឹក្សាអំពីការច្បាំង ។ រណសាន្តិភាព ដំណើរស្ងប់សឹក, ការលើកលែងច្បាំងគ្នាតទៅទៀត ។ រណសាស្ត្រ ក្បួនសម្រាប់សិក្សាខាងចម្បាំង ។ រណសិក្សា ការហាត់រៀនចំណេះខាងចម្បាំង, ការហាត់ច្បាំង ។ រណសិរ្ស ( រៈណៈសេ ) ក្បាលទ័ព, ខាងមុខនៃកងទ័ព; ជួរនៃកងទ័ពដែលរៀបចំត្រៀមខ្លួនចាំឈមមុខបម្រុងប្រយុទ្ធនឹងបច្ចាមិត្ត ។ រណស្ដម្ភ ( ជើង ដ, —ស្ដំ ) សសរគោលដែលបោះឬលើកដាំទុកជាទីនឹកឃើញដល់សម័យកាលកើតចម្បាំង, អនុស្សាវរីយ៍ជាទីនឹកដល់គ្រាដែលកើតសង្គ្រាម ។ រណឫទិ្ធ ឬ —រឹទ្ធិ ( —រឹត ) ឫទ្ធិនៃចម្បាំង; អ្នកដែលមានឫទ្ធិក្នុងការច្បាំង ។ល។ ( ម. ព. យុទ្ធ ផង ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រណោបាយ» មានន័យដូចម្ដេច ?

រណោបាយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. រណ “សង្គ្រាម” + ឧបាយ “ល្បិច, កល” ; ឧ > ឱ = រណោបាយ ) ឧបាយកលក្នុងសង្រ្គាម, ក្នុងចម្បាំង, ល្បិចព្យូហ៍សឹក ។
ឧទាហរណ៍៖ ច្បាំងឈ្នះដោយរណោបាយរបស់មេទ័ព . . . ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រណោង» មានន័យដូចម្ដេច ?

រណោង

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលព្យួរឬសំយុងចុះដូចគេចងបន្តោង ។
ឧទាហរណ៍៖ ស្វាយផ្លែរណោង, ព្យួររណោង, មើលទៅឃើញរណោង ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលព្យួរឬសំយុងចុះដូចគេចងបន្តោង ។
ឧទាហរណ៍៖ ស្វាយផ្លែរណោង, ព្យួររណោង, មើលទៅឃើញរណោង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រណែល» មានន័យដូចម្ដេច ?

រណែល

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលរាយរដូក ។
ឧទាហរណ៍៖ ដេករណែល, ដួលរណែល, រដូករណែល ( ម. ព. រណិល ផង ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលរាយរដូក ។
ឧទាហរណ៍៖ ដេករណែល, ដួលរណែល, រដូករណែល ( ម. ព. រណិល ផង ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រណែរណោ» មានន័យដូចម្ដេច ?

រណែរណោ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា តែលតោលឥតទីពឹងពំនាក់ ឬឥតមានមុខការរបរអ្វីជាប្រាកដ
ឧទាហរណ៍៖ មនុស្សរណែរណោ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រណែបរណប» មានន័យដូចម្ដេច ?

រណែបរណប

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ម. ព. រណេបរណប ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រណែង» មានន័យដូចម្ដេច ?

រណែង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. រះនេង អ. ថ. រ៉ៈណែង ) ចម្រៀកឈើឬឫស្សីជាដើម ដែលវាយភ្ជាប់លើបង្កង់; ច្រើនតែ ហៅ ដៃរណែង ( ម. ព. នុះ ) ។

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា​​ ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ រណោង ថា ។
ឧទាហរណ៍៖ រណែងរណោង រណោងពេញពាស, រតែងរតោង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រណេបរណឺប» មានន័យដូចម្ដេច ?

រណេបរណឺប

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ខ្នឺបចុះខ្នឺបឡើង, ដែលឱនៗក្រាបៗ ត្រង់ខ្លួនខ្លះបន្ទន់ខ្លួនខ្លះ ដោយសេចក្ដីគោរពឬផ្គាប់ផ្គុន ។
ឧទាហរណ៍៖ អង្គុយគាល់រណេបរណឺប, ផ្គាប់ផ្គុនរណេបរណឺប; កិរិយារណេបរណឺប ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ខ្នឺបចុះខ្នឺបឡើង, ដែលឱនៗក្រាបៗ ត្រង់ខ្លួនខ្លះបន្ទន់ខ្លួនខ្លះ ដោយសេចក្ដីគោរពឬផ្គាប់ផ្គុន ។
ឧទាហរណ៍៖ អង្គុយគាល់រណេបរណឺប, ផ្គាប់ផ្គុនរណេបរណឺប; កិរិយារណេបរណឺប ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រណេបរណប» មានន័យដូចម្ដេច ?

រណេបរណប

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា រណេបរណឺបអែបអប ។
ឧទាហរណ៍៖ ផ្គាប់ផ្គន់រណេបរណប ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រណូងរណាង» មានន័យដូចម្ដេច ?

រណូងរណាង

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ព. ប្រ. ) ដែលរហ័សតតូងតតាងហួសពេកឬដែលខឹងខ្លាំងចាប់នេះចាប់នោះបោកបោះតតូងតតាង ។
ឧទាហរណ៍៖ ធ្វើការរណូងរណាង; ខឹងរណូងរណាង; ចិត្តខ្លាំងរណូងរណាង ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ព. ប្រ. ) ដែលរហ័សតតូងតតាងហួសពេកឬដែលខឹងខ្លាំងចាប់នេះចាប់នោះបោកបោះតតូងតតាង ។
ឧទាហរណ៍៖ ធ្វើការរណូងរណាង; ខឹងរណូងរណាង; ចិត្តខ្លាំងរណូងរណាង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រណិល» មានន័យដូចម្ដេច ?

រណិល

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលដួលឬជ្រុះរាយរដូក ។
ឧទាហរណ៍៖ ដួលរណិល, ផ្លែស្វាយជ្រុះរណិលនៅដី ( ម. ព. រដូកផង ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលដួលឬជ្រុះរាយរដូក ។
ឧទាហរណ៍៖ ដួលរណិល, ផ្លែស្វាយជ្រុះរណិលនៅដី ( ម. ព. រដូកផង ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រណិមរណុំ» មានន័យដូចម្ដេច ?

រណិមរណុំ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ណិមណុំៗរឿយៗ, ច្រិមច្រុមៗ ចាប់នេះបន្តិចចាប់នោះបន្តិច ។
ឧទាហរណ៍៖ អង្គុយរណិមរណុំ; កិរិយារណិមរណុំ ។

👉ថ្នាក់ពាក្យជា គុណនាម

មានន័យថា ណិមណុំៗរឿយៗ, ច្រិមច្រុមៗ ចាប់នេះបន្តិចចាប់នោះបន្តិច ។
ឧទាហរណ៍៖ អង្គុយរណិមរណុំ; កិរិយារណិមរណុំ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រណិងរណុង» មានន័យដូចម្ដេច ?

រណិងរណុង

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮណិងណុងៗរឿយៗ ។

តើពាក្យ «រណារ» មានន័យដូចម្ដេច ?

រណារ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បន្ទះដែកសំប៉ែតស្ដើងមានធ្មេញ មានគ្រឿងភ្ជាប់សម្រាប់កាន់ ជាប្រដាប់សម្រាប់អារឈើជាដើម មានច្រើនប្រភេទគឺ រណារកន្ទុយត្រី, រណារកាត់, រណារច្រៀក, រណារយក្ស ( រណារកាត់យ៉ាងធំ ), រណាររ៉ …។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រណសិរ្ស» មានន័យដូចម្ដេច ?

រណសិរ្ស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជួរទ័ពដែលរៀបចំបម្រុងនឹងប្រយុទ្ធ ឬតទល់នឹងខ្មាំងសត្រូវ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រណរង្គ» មានន័យដូចម្ដេច ?

រណរង្គ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សមរភូមិ ទីប្រយុទ្ធ ទីច្បាំងគ្នា ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រណប» មានន័យដូចម្ដេច ?

រណប

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់សម្រាប់អប, របស់ដែលអបពីលើគេ ។
ឧទាហរណ៍៖ រណបជញ្ជាំង ។

                       ព. ប្រ. អ្នកដែលរងបន្ទាប់គេ ។
ឧទាហរណ៍៖ ធ្វើជារណបគេ;

                       អ្នកដែលជួយការពារឬជួយស្រោបដណ្ដប់ដូចគេអបស្ទប
ឧទាហរណ៍៖ អាងមានរណប ។

👉ថ្នាក់ពាក្យជា របបសន្តិសុខសង្គម
មានន័យថា ឧបករណ៍ខាងក្រៅប្រើសម្រាប់អបផ្នែករាងកាយដែលទន់ខ្សោយសាច់ដុំ ឬខូចទ្រង់ទ្រាយ ដើម្បីជំនួយដល់ការធ្វើចលនា ឬការធ្វើការងារផ្សេងៗ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រណប» មានន័យដូចម្ដេច ?

រណប

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់សម្រាប់អប, របស់ដែលអបពីលើគេ ។
ឧទាហរណ៍៖ រណបជញ្ជាំង ។

                       ព. ប្រ. អ្នកដែលរងបន្ទាប់គេ ។
ឧទាហរណ៍៖ ធ្វើជារណបគេ;

                      អ្នកដែលជួយការពារឬជួយស្រោបដណ្ដប់ដូចគេអបស្ទប ។
ឧទាហរណ៍៖ អាងមានរណប ។

👉ថ្នាក់ពាក្យជា របបសន្តិសុខសង្គម
មានន័យថា ឧបករណ៍ខាងក្រៅប្រើសម្រាប់អបផ្នែករាងកាយដែលទន់ខ្សោយសាច់ដុំ ឬខូចទ្រង់ទ្រាយ ដើម្បីជំនួយដល់ការធ្វើចលនា ឬការធ្វើការងារផ្សេងៗ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រឌុក» មានន័យដូចម្ដេច ?

រឌុក

មានន័យថា ( មើលក្នុងពាក្យ រពុក ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រដ្ឋាភិបាលផ្តាច់ការ» មានន័យដូចម្ដេច ?

រដ្ឋាភិបាលផ្តាច់ការ

មានន័យថា រដ្ឋាភិបាលដែលដឹកនាំាដោយមនុស្សម្នាក់ ឬមនុស្សមួយក្រុម ហើយគ្របដណ្តប់លើអំណាចទាំងបី គឺអំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ។ រដ្ឋាភិបាលប្រភេទនេះមិនអនុញ្ញាតឱ្យប្រជាជនមានសិទ្ធិបោះឆ្នោតតតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងមានសិទ្ធិបញ្ចេញមតិក្នុងកិច្ចការរដ្ឋឡើយ ។
ឧទាហរណ៍៖ ឧ. ប្រព័ន្ធដឹកនាំរដ្ឋបែបរាជានិយមផ្តាច់ការ និងកុកម្មុយនីស្តនិយម តែងតែដឹកនាំរដ្ឋដោយរដ្ឋាភិបាលផ្តាច់ការ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រដ្ឋាភិបាល» មានន័យដូចម្ដេច ?

រដ្ឋាភិបាល

មានន័យថា អង្គការចាត់តាំងរបស់ប្រជាជននៅក្នុងរដ្ឋមួយដែលមានរចនាសម្ព័ន្ធគ្រប់គញរងច្បាស់លាស់ និងគ្រប់គ្រងកិច្ចការនានារបស់រដ្ឋ។ រដ្ឋាភិបាលគឺជាផ្នែកមួយរបស់រដ្ឋគ្មានលក្ខណៈអចិន្ត្រៃយ៍ និងអាចមានការផ្លាស់ប្តូរតាមរយៈបដិវត្តន៍ រដ្ឋប្រហារ ការបោះឆ្នោត និងវិធីផ្សេងៗខាងផ្លូវច្បាប់។
ឧទាហរណ៍៖ ឧ. ចលនាតស៊ូរបស់ខ្មែរក្រហមផ្តួលរំលំរដ្ឋាភិបាលសាធារណរដ្ឋខ្មែរប្រកបដោយជោគជ័យនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រដ្ឋាករ» មានន័យដូចម្ដេច ?

រដ្ឋាករ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មើលពាក្យ រជ្ជទេយ្យ​ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រដ្ឋសីមា» មានន័យដូចម្ដេច ?

រដ្ឋសីមា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រំប្រទល់ជាខណ្ឌទឹកដីនៃរដ្ឋពីរ ដែលនៅជិតជាប់គ្នា ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រដ្ឋសភា» មានន័យដូចម្ដេច ?

រដ្ឋសភា

👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា អង្គការដែលមានអំណាចនីតិប្បញ្ញត្តិ ហើយបំពេញភារកិច្ចរបស់ខ្លួន ដូចបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រដ្ឋវាសី» មានន័យដូចម្ដេច ?

រដ្ឋវាសី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្សមានកំណើតស្រាប់នៅក្នុងប្រទេសតាំងពីបុព្វបុរសមក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រដ្ឋមន្រ្តី» មានន័យដូចម្ដេច ?

រដ្ឋមន្រ្តី

👉ថ្នាក់ពាក្យជា មូលដ្ឋាន, ហិរញ្ញវត្ថុសាធារណៈ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. សមាជិកទាំងឡាយ នៃរាជរដ្ឋាភិបាលដែលដឹកនាំ គ្រប់គ្រងក្រសួង ហៅថា រដ្ឋមន្រ្តី។ ២. អាណាប័កដើមខ្សែនៃចំណូលនិងចំណាយថវិកាទូទៅរបស់រដ្ឋ និងគណនីពិសេសរបស់រតនាគារ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រដ្ឋបាលឯកភាព» មានន័យដូចម្ដេច ?

រដ្ឋបាលឯកភាព

👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា ការរៀបចំឱ្យមានក្រុមប្រឹក្សានៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលអាចម្ចាស់ការក្នុងការគ្រប់គ្រង ចាត់ចែងមុខងារនិងធនធាន រាប់ទាំងហិរញ្ញវត្ថុ បុគ្គលិក ទ្រព្យសម្បត្តិរបស់ខ្លួន ហើយក្រុមប្រឹក្សានីមួយៗនោះមានសមត្ថភាពសម្របសម្រួល ប្រកបដោយប្រសិទ្ធភាពនូវសកម្មភាពនៃការផ្ដល់សេវាកម្មនិងការអភិវឌ្ឍផ្សេងៗទៀត ដែលមាននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន រួមទាំងការផ្ដល់សេវាកម្ម និងការអភិវឌ្ឍ ដែលធ្វើឡើងដោយក្រសួង ស្ថាប័ននានារបស់រាជរដ្ឋាភិបាល សំដៅឆ្លើយតបសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រដ្ឋបាលស្រុក» មានន័យដូចម្ដេច ?

រដ្ឋបាលស្រុក

👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា ក្រុមប្រឹក្សានិងគណៈអភិបាលស្រុក។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖