Posted on Leave a comment

តើពាក្យ «មាតុគ្រាម» មានន័យដូចម្ដេច ?


មាតុគ្រាម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. មាត្ឫ + គ្រាម; បា. មាតុគាម ឬ មាតុគ្គាម ” អ្នកដែលមានលំអានដូចជាមាតា ” ) ស្រ្តី ។
ឧទាហរណ៍៖ ភិក្ខុមិនត្រូវសិងក្នុងទីប្រក់ទីបាំងដែលមានមាតុគ្រាមនៅក្នុងទីនោះឡើយ. . . ( ព. វិ. ពុ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាតុគុណ» មានន័យដូចម្ដេច ?


មាតុគុណ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) គុណមាតា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាតិកាប្រភេទ» មានន័យដូចម្ដេច ?


មាតិកាប្រភេទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. មាត្ឫកា + ប្រភេទ; បា. មាតិកា + បភេទ ) ប្រភេទនៃមាតិកា គឺបែបយ៉ាងរបស់មាតិកា ឬការបែងមាតិកាជាចំនួន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាតិកានុក្រម» មានន័យដូចម្ដេច ?


មាតិកានុក្រម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. មាត្ឫកា + អនុ + ក្រម > មាត្ឫកានុក្រម; បា. មាតិកា + អនុ + កម > មាតិកានុក្កម ) លំដាប់មាតិកា, បញ្ជីរាយលំដាប់មាតិកា គឺបញ្ជីដែលស្រង់របៀបមាតិកាដាក់ដោយឡែក ឆ្លើយលេខទំព័រតាមលំដាប់ក្នុងបញ្ជីមាតិកាសម្រាប់បើករកមាតិកាទាំងពួង ( សម្រាប់ប្រើចំពោះតែសេចក្ដីដែលមិនមែនជារឿងនិទាន; បើក្នុងបញ្ជីរឿងត្រូវប្រើពាក្យថា លំដាប់រឿង ។ ម. ព. អនុក្រម ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាតិកា» មានន័យដូចម្ដេច ?


មាតិកា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. មាត្ឫកា ) ប្រឡាយ, ផ្លូវទឹក ។ ឧទ្ទេស, មេបទ គឺមេសេចក្ដីដែលឱបក្រសោបចំនួននិទ្ទេសបទឲ្យឋិតនៅក្នុងអំណាចខ្លួន ( ទុកដូចជាមាតាដែលជាមេបន្ទុករបស់កូន ) ខសំខាន់, គោលសង្ខេប ។
ឧទាហរណ៍៖ មាតិកាទី ១ មាននិទ្ទេសបទ ៤, ទី២ មាន៥ . . . ; មាតិការឿង, មាតិកាធម៌; ចូរលើកយកមាតិកាធម៌មួយៗ មកអធិប្បាយឲ្យពិស្ដារ ។

                    តាមក្នុងគម្ពីរបាលី មាតិកាមានពីរ គឺ អភិធម្មមាតិកា ( –ធ័ម-មៈ– ) មាតិកានៃអភិធម្ម គឺគោលខ្លីៗរបស់ធម៌ផ្នែកខាងអភិធម្ម ដូចជាពាក្យថា កុសលា ធម្មា អកុសលា ធម្មា អព្យាកតា ធម្មា ” ធម៌ជាកុសល, ធម៌ជាអកុសល, ធម៌ជាអព្យាក្រឹត ” ។ល។ សុត្តន្តមាតិកា ( សុត-ត័ន-តៈ– ) មាតិកានៃសុត្តន្តៈ គឺគោលសង្ខេបនៃធម៌ផ្នែកខាងព្រះសូត្រដូចជាពាក្យថា វិជ្ជាភាគិនោ ធម្មា, អវិជ្ជាភាគិនោ ធម្មា ” ធម៌ដែលចែកនូវវិជ្ជាឬដែលប្រព្រឹត្តទៅក្នុងចំណែកនៃវិជ្ជា, ធម៌ដែលចែកនូវអវិជ្ជាឬដែលប្រព្រឹត្តទៅក្នុងចំណែកនៃអវិជ្ជា ” ។ ល ។ តាមប្រពៃណីខ្មែរក្នុងពិធីដង្ហែសព, គេតែងនិមន្តភិក្ខុសង្ឃជាមហាថេរ ១ អង្គឲ្យសូត្រធម៌ ” អភិធម្មមាតិកា ” នាំមុខសព ដែលសព្វថ្ងៃនេះគេហៅកាត់ខ្លីយកតែបទខាងដើមថា ” ព្រះអភិធម្ម ” : និមន្តលោកព្រះអភិធម្ម ១ អង្គ ។ និមន្តភិក្ខុសង្ឃ ៤ អង្គទៀត ឲ្យគង់អមមឈូសសពសម្រាប់សូត្រធម៌ “សុត្តន្តមាតិកា” ដែលសព្វថ្ងៃនេះគេហៅកាត់ខ្លីយកតែបទខាងចុងថា “មាតិកា”
ឧទាហរណ៍៖ និមន្តលោកមាតិកា ៤ អង្គ ( ប្រតិបត្តិតាមលទ្ធិមហាយាន ) ។

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា មេសេចក្ដី ដើមសេចក្ដី ចំណែកធំៗ នៃច្បាប់។ អត្ថបទច្បាប់ ចែកចេញជាគន្ថី គន្ថីចែកជាមាតិកា មាតិកាចែកជាជំពូក ជំពូកនីមួយៗចែកចេញជាផ្នែក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាតាមហៈ» មានន័យដូចម្ដេច ?


មាតាមហៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. មាតាមហ < មាតុ + អាមហ ” បិតារបស់ម្ដាយ ” ) ជីតាខាងម្ដាយ; ( រ. ស. ) ។
ឧទាហរណ៍៖ ព្រះមាតាមហៈ ឬ ព្រះមាតាមហា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាតាមហី» មានន័យដូចម្ដេច ?


មាតាមហី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < មាតុ + អាមហី ” មាតារបស់មាតា ” ) ជីដូនខាងមាតា; ( រ. ស. ) ។
ឧទាហរណ៍៖ ព្រះមាតាមហី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាតាមហា» មានន័យដូចម្ដេច ?


មាតាមហា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. មាតាមហៈ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាតាមហយ្យក៍» មានន័យដូចម្ដេច ?


មាតាមហយ្យក៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. មាតាមហយ្យកៈ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាតាមហយ្យកៈ» មានន័យដូចម្ដេច ?


មាតាមហយ្យកៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. មាតាមហយ្យក < មាតុ + អាមហ + អយ្យក ” ជីតារបស់បិតានៃម្ដាយ ” ) ជីតាទួតខាងមាតា; ( រ. ស. )
ឧទាហរណ៍៖ ព្រះមាតាមហយ្យក៍ ( ម. ព. មហយ្យកោ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាតាមហយ្យកា» មានន័យដូចម្ដេច ?


មាតាមហយ្យកា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < មាតុ + អាមហី + អយ្យកា ” ជីដូនរបស់មាតានៃម្ដាយ ” ) ជីដូនទួតខាងមាតា; ( រ. ស. ) ។
ឧទាហរណ៍៖ ព្រះមាតាមហយ្យកា, ប្រើជា មាតាមហយ្យិកា ក៏បាន ( ម. ព. មហយ្យកោ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាតាបិតុបដ្ឋាន» មានន័យដូចម្ដេច ?


មាតាបិតុបដ្ឋាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < មាតាបិតុ + ឧបដ្ឋាន ) ការបម្រើឬបីបាច់រក្សាមាតាបិតា
ឧទាហរណ៍៖ មាតាបិតុបដ្ឋាន ជាករណីយកិច្ចចាំបាច់ដ៏សំខាន់របស់បុត្រធីតា កូនណាមិនធ្វើកិច្ចនេះ កូននោះ មានឈ្មោះថាជាអ្នករមឹលគុណ ច្រើនតែលង់ស៊ុនក្នុងសេចក្ដីវិនាស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាតាបិតុគុណ» មានន័យដូចម្ដេច ?


មាតាបិតុគុណ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. មាតាបិតុ + គុណ ) គុណមាតាបិតា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាតា» មានន័យដូចម្ដេច ?


មាតា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < មាតុ; សំ. មាត្ឫ ) ម្ដាយ, ម៉ែ ( ម. ព. ម៉ាក់ ផង ) ។ មាតាបិតា ( មាដាបិដា ) ម្ដាយនិងឪពុក. ម៉ែនិងឪ ( និយាយថា បិតាមាតា ក៏បាន, តែ បា. សំ. ច្រើនប្រើជា មាតាបិតា ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាតលី» មានន័យដូចម្ដេច ?


មាតលី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សំ. –លិ ) នាមទេវបុត្រជាសារថីរបស់ព្រះឥន្ទ្រ ( ហៅថា មាតលីទេវបុត្រ ក៏បាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាណវី» មានន័យដូចម្ដេច ?


មាណវី


មានន័យថាមើលពាក្យ មាណព និង មាណពក៍ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាណវិកា» មានន័យដូចម្ដេច ?


មាណវិកា


មានន័យថា មើលពាក្យ មាណព និង មាណពក៍ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាណពក៍» មានន័យដូចម្ដេច ?


មាណពក៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. មាណវក ) ប្រុសជំទង់ ។
ឧទាហរណ៍៖ ចៅមាណពក៍ ។ បើស្ត្រីជា មាណវិកា ស្ត្រីជំទង់ : នាងមាណវិកា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាណព» មានន័យដូចម្ដេច ?


មាណព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. មាណវ ) ប្រុសកំលោះ ។
ឧទាហរណ៍៖ មានមាណពម្នាក់ជាអ្នកចិញ្ចឹមមាតា ។ បើស្ត្រីជា មាណវី ស្ត្រីក្រមុំ : នាងមាណវី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាឌគោល» មានន័យដូចម្ដេច ?


មាឌគោល


👉ថ្នាក់ពាក្យជា គីមី
មានន័យថា មាឌកំណត់មួយនៃកែវវាសមាឌ ដែលបានកំណត់នៅ សីតុណ្ហភាពណាមួយជាញឹកញាប់ 20°C ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាឌ» មានន័យដូចម្ដេច ?


មាឌ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. កិ. វាស់; ថ្លឹង; ស្ទង់ ។ ន. រង្វាស់; ទម្ងន់; ប្រមាណ, ចំនួន; សម្ទង់ ) ទំហំ; រូបស្បាត ។
ឧទាហរណ៍៖ មាឌធំ, មាឌតូច, មាឌប៉ុនគ្នា ។

                     ចំណុះ រង្វាស់ ប្រមាណ ទម្ងន់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាឃបូជា» មានន័យដូចម្ដេច ?


មាឃបូជា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. មាឃ + បូជា ) ការធ្វើបូជាក្នុងខែមាឃ ។ ឈ្មោះបុណ្យមួយសម្រាប់ពុទ្ធសាសនា ធ្វើក្នុងថ្ងៃពេញបូណ៌មីខែមាឃ រំឮកដល់ សាវកសន្និបាត ” ការប្រជុំសាវ័ក ” នៃព្រះសម្ពុទ្ធដែលហៅថា ចាតុរង្គសន្និបាត ” ការប្រជុំមានអង្គបួន ” គឺ១– ថ្ងៃនោះព្រះចន្ទ្រចរចូលដល់មាឃនក្សត្រ ( ថ្ងៃពេញបូណ៌មីខែមាឃ ); ២– ព្រះភិក្ខុសង្ឃចំនួន ១.២៥០ រូប ឥតបានមត់កំណត់ពេលគ្នាជាមុនសោះ ក៏ស្រាប់តែមកប្រជុំព្រមគ្នា ក្នុងសំណាក់ព្រះបរមសាស្ដា; ៣-ព្រះភិក្ខុសង្ឃទាំងអម្បាលនោះសុទ្ធតែជាឯហិភិក្ខុដូចគ្នាទាំងអស់; ៤- ព្រះភិក្ខុសង្ឃទាំងនោះសុទ្ធតែជាព្រះអរហន្ត ។ ការប្រជុំមានអង្គ៤ដូច្នេះ ក្នុងពុទ្ធសម័យមានតែម្ដងគត់; ក្នុងវេលានោះ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងឱវាទបាតិមោក្ខ . . . ។ ពួកពុទ្ធមាមកជនគ្រប់ប្រទេសក្នុងសាសនកាលរៀងមក កំណត់យកថ្ងៃពេញបូណ៌មីខែមាឃរាល់ឆ្នាំ ថាជាថ្ងៃសំខាន់មួយក្នុងការធ្វើបូជា ។
ឧទាហរណ៍៖ ថ្ងៃមាឃបូជា, ធ្វើមាឃបូជា, បុណ្យមាឃបូជា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាឃនក្សត្រ» មានន័យដូចម្ដេច ?


មាឃនក្សត្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. –នក្ខត្ត ) ផ្កាយមាឃ ( ហៅថា មាឃនក្សត្រឫក្ស ក៏បាន )


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាឃ» មានន័យដូចម្ដេច ?


មាឃ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ឈ្មោះខែទី ៣ នៃចន្ទគតិ មាន២៩ថ្ងៃ ។
ឧទាហរណ៍៖ ខែមាឃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាគ៌ា» មានន័យដូចម្ដេច ?


មាគ៌ា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. មាគ៌; បា. មគ្គ ) ផ្លូវ ។
ឧទាហរណ៍៖ ដើរតាមមាគ៌ា, ត្រាច់ដោយមាគ៌ា ។ ( ព. កា. ) : នាងផ្ដាំសុនខា ក្នុងឧរាអួលអន់ក្តៅ ស្រេចនាងយាត្រាទៅ តែឯកអង្គដោយមាគ៌ា ( សាស្ត្រាភោគកុល ) ។ សរសេរក្លាយជា មារគា ក៏មាន ច្រើនតែប្រើជាពាក្យកាព្យ ។

                      បថ ផ្លូវ ទីដែលគេត្រាច់ទៅមកកាន់គ្នា ដំណើរដែលគេប្រើ ដើម្បីឱ្យបានសម្រេចបំណង ដូចយ៉ាងផ្លូវល្អ អាក្រក់ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាគ៌» មានន័យដូចម្ដេច ?


មាគ៌


មានន័យថា ម. ព. មាគ៌ា ។ តែពាក្យនេះមិនដែលឃើញប្រើដាច់តែឯងទេ, តែងប្រើភ្ជាប់ខាងចុងសព្ទឯទៀត ដូចជា ជលមាគ៌ ( ជៈលៈមាក ឬ ជល់-មាក ) ជាដើម ( ម. ព. នោះ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាគសិរ» មានន័យដូចម្ដេច ?


មាគសិរ


មានន័យថា មើលពាក្យ មិគសិរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាគធៈ» មានន័យដូចម្ដេច ?


មាគធៈ


មានន័យថា ( ម. ព. មគធៈ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាគធីភាសា» មានន័យដូចម្ដេច ?


មាគធីភាសា


មានន័យថា ( ម. ព. មគធៈ និង ប្រាក្រឹត ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាគធី» មានន័យដូចម្ដេច ?


មាគធី


មានន័យថា( ម. ព. មគធៈ និង ប្រាក្រឹត ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាគធិកា» មានន័យដូចម្ដេច ?


មាគធិកា


មានន័យថា ( ម. ព. មគធៈ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាគធិក» មានន័យដូចម្ដេច ?


មាគធិក


មានន័យថា ( ម. ព. មគធៈ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាក់សាន់» មានន័យដូចម្ដេច ?


មាក់សាន់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះដាវមួយប្រភេទ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាក់សាង» មានន័យដូចម្ដេច ?


មាក់សាង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. មះទ្រាង អ. ថ. ម៉ៈសាង ) ឈ្មោះឈើមួយប្រភេទ ផ្លែទំហំស្រដៀងនឹងផ្លែគុយ សម្បុរខៀវមានជ័រច្រើន វេលាទុំមានរសផ្អែមត្រជាក់ សម្រាប់បរិភោគ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាក់ប្រេង» មានន័យដូចម្ដេច ?


មាក់ប្រេង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. មះប្រិង អ. ថ. ម៉ៈព្រិង ) ឈ្មោះឈើមួយប្រភេទសន្ដានមាក់ប្រាង តែស្លឹកធំៗជាងបន្តិច ផ្លែតូចៗជាងមាក់ប្រាង; ( ច្រើនមានសម្បូណ៌នៅព្រៃភ្នំខ្លះដោយអន្លើក្នុងខែត្រកំពត, អ្នកស្រុកកំពតច្រើនហៅ មាក់ប្រិង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាក់ប្រិង» មានន័យដូចម្ដេច ?


មាក់ប្រិង


មានន័យថា ( ម. ព. មាក់ប្រេង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាក់ប្រាង» មានន័យដូចម្ដេច ?


មាក់ប្រាង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សមួយប្រភេទកម្ពស់ពី ៨-២០ ម ដុះក្នុងព្រៃក្រាស់មាត់សមុទ្រនៃអាស៊ីផ្នែកអាគ្នេយ៍។ ផ្លែទុំ មានពណ៌លឿងភាវ មានរសជាតិផ្អែម អាចបរិភោគជាបង្អែម។ គេប្រើជ័រមាក់ប្រាងលាបតុ ទូ ងោយរលោងល្អ។ ឈើគេប្រើសម្រាប់ធ្វើតុ ទូ កៅអី។ មែកធំៗអាចកាត់ធ្វើជន្លង់ចំការម្រេច​ដោយមែកមាក់ប្រាងជាប់បានយូរណាស់។ ឈើប្រើធ្វើសសរផ្ទះបានដែរ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាក់ប៉ែន» មានន័យដូចម្ដេច ?


មាក់ប៉ែន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះច័នមួយប្រភេទ ផ្លែតូចៗរាងត្រមៀច មិនសូវមានគ្រាប់, ចួនកាលផ្លែខ្លះគ្មានគ្រាប់សោះ ( អ្នកស្រុកខ្លះហៅ ច័ន ដែរ ) ។ ម. ព. ច័ន ឬ ចាន់ ទៀតផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាក់បាត» មានន័យដូចម្ដេច ?


មាក់បាត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើដំណាំមួយប្រភេទ ក្នុងពួកទៀប ស្លឹកទ្រវែងស្រួច ក្លិនក្រពុល ជាឈើធំខ្ពស់ជាងទៀបបារំាង ផ្លែធំប៉ុនផ្លែព្នៅ ប៉ុន្តែរាងទ្រវែងជមខាងចុង សម្បករលីង វេលាទុំឡើងសម្បុរក្រហម សាច់ជ្រាយ មានរសផ្អែម ប្រើបរិភោគជាអាហារ ( អ្នកស្រុកខ្លះហៅ តុង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាក់ថោក» មានន័យដូចម្ដេច ?


មាក់ថោក


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ មាក់ងាយ ថា
ឧទាហរណ៍៖ មាក់ងាយមាក់ថោក គឺមាក់ងាយដោយយល់ថាថយថោក ឬមាក់ងាយដោយបន្ថោកឲ្យទន់ទាប ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាក់ដោក» មានន័យដូចម្ដេច ?


មាក់ដោក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. មះដូក អ. ថ. ម៉ៈឌូក ) ឈ្មោះឈើព្រៃមួយប្រភេទ ជាជាតិឈើធំ មានផ្លែបរិភោគបាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាក់ងាយ» មានន័យដូចម្ដេច ?


មាក់ងាយ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា មើលងាយ ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដីមើលងាយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាក់ក្លឿ» មានន័យដូចម្ដេច ?


មាក់ក្លឿ


មានន័យថា( ម. ព. មក្លឿ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មា» មានន័យដូចម្ដេច ?


មា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យសម្រាប់កូនរបស់បង ហៅបុរសជាប្អូនរបស់មាតាឬរបស់បិតា ( ពូ ); ហៅថា ឪពុកមា ក៏បាន ( តាមទម្លាប់ដោយស្រុក ) ។ ហៅបុរសដទៃមិនមែនជាញាតិដែលមានវ័យក្មេងជាងមាតាបិតារបស់ខ្លួនក៏បាន ដោយទុកដាក់ថាដូចជាប្អូនប្រុសរបស់មាតាបិតា ។ មាក្មេក ប្អូនប្រុសរបស់ម្តាយក្មេកឬរបស់ឪពុកក្មេក ។
ឧទាហរណ៍៖ មាក្មេកខាងម្ដាយ, មាក្មេកខាងឪពុក; មាក្មេកជីដូនមួយ, មាក្មេកជីដូនមួយខាងម្ដាយ ។ ល ។ មាជីដូនមួយ, មាជីទួតមួយ, មាជីលួតមួយ បុរសដែលជាប្អូនជីដូនមួយ, –ជីទួតមួយ, –ជីលួតមួយរបស់មាតាឬរបស់បិតា : មាជីដូនមួយខាងម្ដាយ, មាជីទួតមួយខាងឪពុក, មាជីលួតមួយខាងម្ដាយ ។ មាធម៌ បុរសដែលជាប្អូនធម៌របស់មាតាឬរបស់បិតា ។ មាបង្កើត បុរសដែលជាប្អូនបង្កើតរបស់មាតាឬរបស់បិតា ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា (មា ឬអាពុកធំខាងអាពុក) ព្រះបិតុលា


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មហ័ត្វ» មានន័យដូចម្ដេច ?


មហ័ត្វ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទំហំគិតទាំងកម្ពស់ បណ្តោយ និងទទឹង ដំណើរខ្ពង់ខ្ពស់នៃចិត្ត អំណាច តេជានុភាព ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មហោឡារិក» មានន័យដូចម្ដេច ?


មហោឡារិក


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. < មហា + ឧឡារ + ឥក ) ដូចគ្នានឹង មហោឡារ ដែរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មហោឡារភាព» មានន័យដូចម្ដេច ?


មហោឡារភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពអ្វីៗដែលជាមហោឡារ ដែលប្រសើរបំផុត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មហោឡារ» មានន័យដូចម្ដេច ?


មហោឡារ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. < មហា + ឧឡារ ; សំ. មហោទារ < មហា + ឧទារ ) ដែលធំលើសលែង, ប្រសើរបំផុត, ដែលហ‍‍៊ិកហ៊ាក់ឬអធិកអធមក្រៃពេក; ដែលអស្ចារ្យខ្លាំង ( ប្រើជា មហោឡារិក ក៏បាន ) ‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍
ឧទាហរណ៍៖ រៀបពិធីធ្វើបុណ្យជាមហោឡារ, រៀបក្បួនហែជាមហោឡារិក ។ មហោឡារគុណ គុណដ៏ធំក្រៃលែង ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មហោស្រព​អនុ​សំវត្សរ៍» មានន័យដូចម្ដេច ?


មហោស្រព​អនុ​សំវត្សរ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មហោស្រព​ដែល​មាន​ក្នុង​មួយ​ឆ្នាំ​ម្តង​ជា​កំណត់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មហោរស្រព» មានន័យដូចម្ដេច ?


មហោរស្រព


មានន័យថា ( ម. ព. មហោស្រព ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មហោរធឹក» មានន័យដូចម្ដេច ?


មហោរធឹក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. មហោរះទឹក អ. ថ. ម៉ៈហូរ៉ៈធឹក ) ឈ្មោះស្គរឬឃ្មោះមួយប្រភេទ ធ្វើដោយស្ពាន់ឬទង់ដែង មានរាងស្រដៀងនឹងត្បាល់បុកស្រូវ សម្រាប់ប្រើជាគ្រឿងប្រគំ ( ច្រើនប្រើតែក្នុងព្រះរាជពិធីនីមួយៗ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មហោឃ» មានន័យដូចម្ដេច ?


មហោឃ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. មហា ” ធំ ” + ឱឃ ” អន្លង់; ជំនន់ ” > មហោឃ ” អង្លង់ធំ ” )អន្លង់ធំក្នុងសំសារវដ្ដ គឺការអន្ទោលកើតស្លាប់រឿយៗដដែលៗនៃសត្វលោក ( ជាពាក្យសម្រាប់ កវី តែងកាព្យដោយងាយ ) ។
ឧទាហរណ៍៖ សព្វសត្វក្នុងលោក ហែលក្នុងមហោឃ មហាសាគរ ច្រើនរងតែទុក្ខ វិលវក់វីវរ អ្នកខ្លះសាទរ ចង់ហែលរកត្រើយ, . . . ( បើមិនសម្បូណ៌ពាក្យទេ កវី ច្រើនតែទាល់ច្រក ចាញ់ប្រៀបពួក កវី នៅបរទេសខ្លះ ដែលគេមានពាក្យគេបរិបូណ៌ ព្រមទាំងនឹងត្រូវប្រទះការរិះគន់របស់ជនទាំងនោះផង ថាខ្មែរ មានពាក្យតិចរលីបរលាបពេក ប្រើការពុំគ្រប់គ្រាន់ . . . ) : ហេតុនោះកវី គួរមានមេត្រី រាប់អានភាសា សម្ដីជាតិយើង តម្កើងសក្ដា ឲ្យពួកខេមរា មិនចាញ់ប្រៀបគេ ! . . .


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មហៃសូរ្យ» មានន័យដូចម្ដេច ?


មហៃសូរ្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ក្លាយមកពី សំ. មហៃឝ្វយ៌ < មហា + ឰឝ្វយ៌ ) អានុភាពធំ, កម្លាំងអង់អាច; ដែលមានអានុភាពធំ; មានកម្លាំងអង់អាច . . . ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ក្លាយមកពី សំ. មហៃឝ្វយ៌ < មហា + ឰឝ្វយ៌ ) អានុភាពធំ, កម្លាំងអង់អាច; ដែលមានអានុភាពធំ; មានកម្លាំងអង់អាច . . . ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មហេស្វរៈ» មានន័យដូចម្ដេច ?


មហេស្វរៈ


មានន័យថា ( ម. ព. មហិស្សរៈ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មហេសី» មានន័យដូចម្ដេច ?


មហេសី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. មហរ្សិ < មហា + ឫឞិ ) អ្នកស្វែងរកនូវគុណធំ ( ព្រះសព្វញ្ញុពុទ្ធ ) ។ ឥសីធំ គឺឥសីដែលបានសម្រេចគុណវិសេសជាន់ខ្ពស់ជាងពួកឥសីសាមញ្ញ ( ដែលហៅថា មហាឥសី ឬ មហាឫសី ) ។

                      ( បា. ; សំ. មហិឞី ” ក្សត្រីដែលជាធំជាងអស់ស្រ្តីទាំងពួង ” ) ឋានន្តរថ្នាក់ខ្ពស់សម្រាប់ព្រះរាជទេពីដែលក្សត្រិយ៍ទ្រង់រាជ្យបានប្រោសព្រះរាជទានអភិសេក ឬដែលបានអភិសេកជាមួយនឹងព្រះរាជា សម្ដេចមហេសី; ហៅថា សម្ដេចព្រះរាជទេវី ឬ សម្ដេចព្រះរាជិនី ក៏បាន ។ សម្ដេចព្រះអគ្គមហេសី មហេសីដែលជាធំបំផុតជាងព្រះរាជទេវីទាំងពួង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មហេសក្ខ» មានន័យដូចម្ដេច ?


មហេសក្ខ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < មហា + ឦស + អាខ្យា ” ដែលគេនិយាយគ្នាថាជាធំចម្បង ” ) ពាក្យសម្រាប់ហៅទេវតាដែលមានអានុភាពធំ; សរសេរជា មហេស័ក្ខ ក៏បាន; ក្នុងកាព្យប្រើជា មហេសក្ខា ក៏បាន ។ ប្រើជាបទសមាសក៏បាន : មហេសក្ខទេវតា , មហេសក្ខទេវបុត្ត, មហេសក្ខទេវរាជ ( មៈហេស័ក-ខៈ– ) ទេវតា, ទេវបុត្ត, ទេវរាជ ជាមហេសក្ខ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. < មហា + ឦស + អាខ្យា ” ដែលគេនិយាយគ្នាថាជាធំចម្បង ” ) ពាក្យសម្រាប់ហៅទេវតាដែលមានអានុភាពធំ; សរសេរជា មហេស័ក្ខ ក៏បាន; ក្នុងកាព្យប្រើជា មហេសក្ខា ក៏បាន ។ ប្រើជាបទសមាសក៏បាន : មហេសក្ខទេវតា , មហេសក្ខទេវបុត្ត, មហេសក្ខទេវរាជ ( មៈហេស័ក-ខៈ– ) ទេវតា, ទេវបុត្ត, ទេវរាជ ជាមហេសក្ខ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មហឹសា» មានន័យដូចម្ដេច ?


មហឹសា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. មហិស ឬ មហឹស, ពហុ. –សា ; សំ. មហិឞ ) ក្របីទាំងឡាយ ។ មហឹសី ក្របីញី, មេក្របី ( ព. កា. )


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មហីលតា» មានន័យដូចម្ដេច ?


មហីលតា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) វល្លិក្នុងផែនដី ( វល្លិដី ), ឫសដី គឺជន្លេន ( ព. ខ្ព. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មហី» មានន័យដូចម្ដេច ?


មហី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ផែនដី ។ ឈ្មោះទន្លេមួយក្នុងប្រទេសឥណ្ឌា, ច្រើនមានតំណាលក្នុងគម្ពីរពុទ្ធសាសនានិងគម្ពីរព្រាហ្មណ៍ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មហិស្សរៈ» មានន័យដូចម្ដេច ?


មហិស្សរៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < មហា + ឥស្សរ; ឬ សំ. < មហា + ឦឝ្វរ ” ដែលជាធំក្រៃលែង “; ឬក៏ បា. < មហី + ឥស្សរ ; ឬ សំ. < មហី + ឦឝ្វរ ” អ្នកដែលជាធំលើផែនដី ” ) ព្រះឥសូរ; ម្ចាស់ផែនដី, ស្ដេចផែនដី ( ក្សត្រិយ៍ទ្រង់រាជ្យ ) ។ មហិស្សរាធិបតី ( មៈហិស-សៈរ៉ាធិប៉ៈដី ) ព្រះមហាក្សត្រដែលជាអធិបតីលើអស់ពួកក្សត្រិយ៍ទ្រង់រាជ្យ ( រាជាធិរាជ; ស្ដេចចក្រពត្តិ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មហិមា» មានន័យដូចម្ដេច ?


មហិមា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាវៈធំ, ទូលាយ ។ ប្រើជា កិ. វិ. ក៏បាន ។
ឧទាហរណ៍៖ ខឹងមហិមា ឬ –មហិមន្ត; ច្រើននិយាយក្លាយថា មោះហិមា គួរលែងប្រើ ( ព. កា. ) : កងពលច្រើនក្រៃមហិមា ឥតមានរួញរា គឃារុកចូលឥតក្រែង ។ ក្រអឺតក្រទឺតឃើញស្ដែង សន្ធាប់គ្នាឯង ឲ្យខ្លាចស្ញប់ស្ញែងរាល់ប្រាណ សត្រូវពុំអាចរុញច្រាន តទប់ពុំបាន ក៏រត់ប្រញាយថយក្រោយ ។ ល ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. មហិមន៑, មហិមន្ត៑ ឬ មហិមា; បា. មហិមន្តុ > មហិមា ) ដែលមានច្រើន, ច្រើនក្រៃ, ក្រៃកន្លង; ធំសម្បើម, ដែលគួរស្បើម ។
ឧទាហរណ៍៖ ច្រើនមហិមា, ខ្លាំងមហិមា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មហិមន្ត» មានន័យដូចម្ដេច ?


មហិមន្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. មហិមា ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. មហិមា ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មហិន្ទត្ថេរ» មានន័យដូចម្ដេច ?


មហិន្ទត្ថេរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. –ស្ថវិរ ) នា មមហាថេរជាព្រះអរហន្តមួយអង្គជាព្រះរាជបុត្រព្រះបាទ អសោក ឬ ធម្មាសោក, ជាអ្នកនាំព្រះពុទ្ធសាសនាពីមជ្ឈិមប្រទេសទៅប្រតិស្ឋានឯលង្កាទ្វីបក្នុងរាជ្យក្សត្រិយ៍កោះលង្កាទ្រង់ព្រះនាមព្រះបាទ ទេវានម្បិយតិស្សៈ ក្នុងខាងដើមនៃសតវត្សរ៍ទី ៤ នៃពុទ្ធសករាជ ( ហៅថា មហាមហិន្ទត្ថេរ ក៏បាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មហិទ្ធិឫទ្ធិ» មានន័យដូចម្ដេច ?


មហិទ្ធិឫទ្ធិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( មកពី បា. មហា + ឥទ្ធិ និង សំ. ឫទ្ធិ ) ឫទ្ធិធំ ឬឫទ្ធិខ្លាំងក្រៃលែង ឬក៏ឫទ្ធិសម្បើម ។
ឧទាហរណ៍៖ មានមហិទ្ធិឫទ្ធិ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មហិទ្ធានុភាព» មានន័យដូចម្ដេច ?


មហិទ្ធានុភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. មហិទ្ធានុភាវ < មហា + ឥទ្ធិ + អានុភាវ ) អានុភាពនៃឫទ្ធិធំឬឫទ្ធិខ្លាំង ។
ឧទាហរណ៍៖ មានមហិទ្ធានុភាព ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មហិច្ឆតា» មានន័យដូចម្ដេច ?


មហិច្ឆតា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. មហា + ឥច្ឆតា ) សេចក្ដីប្រាថ្នាធំ, ការចង់បានច្រើន, សេចក្ដីលោភលន់ ។
ឧទាហរណ៍៖ មហិច្ឆតា ជាធម្មជាតិនាំឲ្យមានការច្រណែនឈ្នានីសចំពោះគ្នីគ្នា ។ ព. ផ្ទ អប្បិច្ឆតា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មហា–» មានន័យដូចម្ដេច ?


មហា–


មានន័យថា ( មើលក្នុងពាក្យ មហា ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មហាអុជ» មានន័យដូចម្ដេច ?


មហាអុជ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. មហាអុច ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មហាអុច» មានន័យដូចម្ដេច ?


មហាអុច


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះរោគមួយប្រភេទកើតនៅស្បែក ពងបែកៗក្រៀមៗ ឡើងសម្បុរខ្មៅជាំ បណ្ដាលឲ្យក្រហល់ក្រហាយរោលរាល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មហាអគ្គិភ័យ» មានន័យដូចម្ដេច ?


មហាអគ្គិភ័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការវឹកវរច្របល់ទូទាំងប្រទេស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មហាហ្ម័ត» មានន័យដូចម្ដេច ?


មហាហ្ម័ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. មហាម៉ាត់ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មហាហិង្គុ» មានន័យដូចម្ដេច ?


មហាហិង្គុ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ឈ្មោះជ័រស្លមួយប្រភេទ មានក្លិនស្អុយឆួលហឹរក្តៅភាយ សម្រាប់ប្រើផ្សំជាគ្រឿងឱសថខ្មែរតាំងពីក្នុងបុរាណកាលរៀងមកហៅថា ថ្នាំមហាហិង្គុ ( ម. ព. ហិង្គុ ទៀតផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មហាហង្ស» មានន័យដូចម្ដេច ?


មហាហង្ស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. មហា ” ធំ ” + ហំស ” សត្វហង្ស ” មហាហំស ” សត្វហង្សធំឬប្រសើរ ” គឺរាជហង្ស, ជាពាក្យសន្មតហៅដោយប្រៀបប្រដូច ) ខ្មែរប្រើជាឈ្មោះឈើមួយប្រភេទ មានផ្កាជាចង្កោមធំៗ មានព័ណ៌ក្រហមច្រាល ជាអគន្ធកបុស្ប ឥតក្លិនក្រអូប ផ្លែមានសណ្ឋានសំប៉ែតវែងៗ ផ្លែទុំស្ងួតក្រៀមប្រើធ្វើឧសដុតបាន, គេច្រើនដាំជាលំអក្នុងវត្តអារាមឬនៅក្បែរផ្លូវ, ក្បែរថ្នល់ ឬក៏នៅទីប្របមាត់ទ្វាររបងភូមិលំនៅជាដើម តាមដោយគេត្រូវការដាំ, ហៅឲ្យពេញឈ្មោះថា មហាហង្សឈើ ព្រោះមានមួយប្រភេទផ្សេងទៀតហៅ មហាហង្សផ្ញើប្រាណ ជាឈ្មោះប្រទាលដុះតោងឈើក្នុងដងព្រៃធំៗ មានផ្កាព័ណ៌ផ្សេងៗគ្នា រីកនៅបានយូរថ្ងៃមានក្លិនក្រអូបឆ្ងាញ់ ក្រអូបតែក្នុងពេលថ្ងៃរសៀលទៅពេលព្រលប់ធំ ( សៀមហៅ ក្ល្វយមៃ អ. ថ. ក្លួយម៉ាយ់ “ចេកព្រៃ” ហៅតាមក្លិនផ្កាវាដែលក្រអូបស្រដៀងនឹង ក្លិនផ្លែចេកក្រអូប ) . . . ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មហាស្រ័យភាព» មានន័យដូចម្ដេច ?


មហាស្រ័យភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចិត្តសប្បុរស ទូលាយក្នុងការធ្វើទាន ចិត្តសទ្ធាជ្រះថ្លាយ៉ាងមុះមុត​។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មហាស្រ័យ» មានន័យដូចម្ដេច ?


មហាស្រ័យ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានសន្តានចិត្តខ្ពង់ខ្ពស់ ដែលទូលាយក្នុងអំពើល្អមានការធ្វើទានជាដើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មហាសុមេធាធិបតី» មានន័យដូចម្ដេច ?


មហាសុមេធាធិបតី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. មហា + សុ + មេធា + អធិបតិ; ម. ព. ទាំងនេះ ) ឋានន្តរសមណស័ក្តិសម្រាប់ព្រះសង្ឃនាយកឬជួនកាលជាព្រះសង្ឃរាជ ខាងគណៈមហានិកាយក្នុងប្រទេសកម្ពុជា ។
ឧទាហរណ៍៖ សម្ដេចព្រះមហាសុមេធាធិបតី សង្ឃនាយក គណៈមហានិកាយ ឬ សម្ដេចព្រះមហាសុមេធាធិបតី ព្រះសង្ឃរាជ គណៈមហានិកាយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មហាសាគរ» មានន័យដូចម្ដេច ?


មហាសាគរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សមុទ្រដ៏ធំធេងមិនយល់កោះត្រើយ ។
ព្រះសង្ឃរាជ ជួន ណាត


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មហាសណ្ឋាគារ» មានន័យដូចម្ដេច ?


មហាសណ្ឋាគារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សណ្ឋាគារធំសម្បើម ហើយប្រដាប់សុទ្ធតែជាគ្រឿងដ៏មានតម្លៃ ដូចយ៉ាងសណ្ឋាគាររាជាជាដើម​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មហាវិនាស» មានន័យដូចម្ដេច ?


មហាវិនាស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មហន្តរាយដែលកើតមាន ហើយរាលពេញពិភពលោក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មហាវិទ្យាធិការ» មានន័យដូចម្ដេច ?


មហាវិទ្យាធិការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា នាយកគ្រឹះស្ថានសិក្សាជាន់ខ្ពស់ មានសាកលវិទ្យាល័យជាដើម​។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មហាវាបី» មានន័យដូចម្ដេច ?


មហាវាបី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បឹងធំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មហារីក» មានន័យដូចម្ដេច ?


មហារីក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មោះរោគមួយប្រភេទ កើតត្រង់មាត់ បបូរមាត់រីកស្ទាញដូចផ្សិតក៏មាន កើតត្រង់សរីរាវយវៈខាងក្នុងផ្សេងពីត្រង់មាត់ក៏មាន, ជារោគរបឹងរឹងត្អឹងក្រៃពេក ពេទ្យពិបាកនឹងព្យាបាលឲ្យសះជាបាន ។
ឧទាហរណ៍៖ កើតមហារីក ( បារ. Cancer ខ្មែរក៏ហៅ រោគកង្សែរ តាមបារាំងខ្លះដែរ ) ។

                     ផ្លេកបន្ទោរដែលបញ្ចញពន្លឺព្រិចៗព្រើតៗរឿយៗក្នុងវេលាមានភ្លៀងច្រើន ឃើញច្បាស់តែនៅពេលយប់ ( ហៅ ស្វាញាក់ចិញ្ចើម ក៏បាន ) ។
ឈ្មោះរោគម៉្យាងបណ្តាលឱ្យទៅជាំដំបៅរាលកាន់តែធំ ហើយកម្រមើលសះជាណាស់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មហារាស្ត្រី» មានន័យដូចម្ដេច ?


មហារាស្ត្រី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មើលក្នុងពាក្យ ប្រាក្រឹត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មហារលាយ» មានន័យដូចម្ដេច ?


មហារលាយ


មានន័យថា ( ម. ព. មហារំលាយ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មហារម្លាយ» មានន័យដូចម្ដេច ?


មហារម្លាយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ ពេទ្យខ្មែរបុរាណប្រើជាឱសថ យកសម្បកដាំ ( ស្ងោរ ) យកទឹកផឹករម្លាយឈាមដែលក្រំក្នុងខ្លួន, ហៅ ថ្នាំមហារម្លាយ ឬហៅ ថ្នាំក្រំមហារម្លាយ, ក្បួនថ្នាំខ្លះហៅ ថ្នំាមហារលាយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មហាម៉ាត់» មានន័យដូចម្ដេច ?


មហាម៉ាត់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ពាក្យអារ៉ាប់ ម៉ូហ័មម៉ាត់ ) នាមរបស់សាស្ដាម្នាក់ កើតនៅក្រុង ម៉េក្កះ ដែនអារ៉ាប់ ក្នុងខាងដើមសតវត្សរ៍ទី ១២ នៃពុទ្ធសករាជ ( ព. ស. ១១១៣ ឬ ១១១៤ ), ជាមេលទ្ធិបង្កើតសាសនា អ‍‍‍‍‍‍‍‍៊ិស្លាម; ធ្វើមរណកាល នៅក្រុង ម៉េឌីន ឬ ម៉េឌីន៉ា ( ដែនអារ៉ាប់ ) ក្នុងកាលពុទ្ធសករាជ១១៧៥; ពួកជនជាសាវ័កបានកំណត់តាំងសករាជ អ‍‍‍‍‍‍‍‍៊ិស្លាម ( រាប់ ១ ) ពីត្រឹមថ្ងៃដែលមហាម៉ាត់ដោះខ្លួនគេចចេញពីក្រុង ម៉េក្កះ ទៅនៅឯស្រុក យ៉ាតៈរ៉េប ( ដែលតមកក្លាយជាស្រុកក្រុងឈ្មោះ ម៉េឌីន ឬ ម៉េឌីន៉ា ) ក្នុងកាលពុទ្ធសករាជ ១១៦៥ ។ ( អ្នកប្រទេសអឺរ៉ូបច្រើនហៅមហាម៉ាត់នេះថា ម៉ូហ័មម៉ិត ឬ ម៉ាហូម៉ិត ) ។

ដកស្រង់​ពី​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មហាភ័យ» មានន័យដូចម្ដេច ?


មហាភ័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភយន្តរាយយ៉ាងធំគួរឱ្យតក់ស្លុត ដូចយ៉ាងភ័យពីអត់ឃ្លាន ពីរោគបេស្ត ជាដើម​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មហាភារតៈ» មានន័យដូចម្ដេច ?


មហាភារតៈ


មានន័យថា ( ម. ព. ភារតៈ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មហាភារតយុទ្ធ» មានន័យដូចម្ដេច ?


មហាភារតយុទ្ធ


មានន័យថា ( ម. ព. ភារតយុទ្ធ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មហាផ្ទៃ» មានន័យដូចម្ដេច ?


មហាផ្ទៃ


មានន័យថា ( ម. ព. មហាតថៃ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មហាបុរិសលក្ខណៈ» មានន័យដូចម្ដេច ?


មហាបុរិសលក្ខណៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. –លក្ខណ; សំ. –បុរុឞលក្សណ ) លក្ខណៈ៣២យ៉ាង នារូបកាយនៃមហាបុរស គឺបុរសអស្ចារ្យក្នុងលោក, មានទំនាយថា បើនៅជាគ្រហស្ថនឹងបានជាស្ដេចចក្រពត្តិ, បើចេញបួសនឹងបានត្រាស់ជាព្រះពុទ្ធ ( មហាបុរិសលក្ខណៈទាំង៣២យ៉ាងនោះ មាននិយាយក្នុងលក្ខណសូត្រនិងព្រហ្មាយុសូត្រខាងព្រះសុត្តន្តបិដក ព្រះពុទ្ធសាសនា ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មហាបរិញ្ញាបត្រ» មានន័យដូចម្ដេច ?


មហាបរិញ្ញាបត្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សញ្ញាបត្រចេញឱ្យបេក្ខជន ដែលប្រឡងជាប់លេខខ្ពស់ជាងថ្នាក់បណ្ឌិត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មហាថ្លៃ» មានន័យដូចម្ដេច ?


មហាថ្លៃ


មានន័យថា ( ម. ព. មហាត្រកាល ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មហាថៃ» មានន័យដូចម្ដេច ?


មហាថៃ


មានន័យថា ( ម. ព. មហាតថៃ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មហាត្រសោល» មានន័យដូចម្ដេច ?


មហាត្រសោល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សព្ទអារក្ស ) ចេក ( ម. ព. កន្ទន់បាក់ក ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មហាត្រកាល» មានន័យដូចម្ដេច ?


មហាត្រកាល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះចេកមួយប្រភេទផ្លែធំៗសំបកក្រាស់, សាច់ជ្រាយ, ផ្លែទុំមានរសផ្អែមត្រជាក់ ។
ឧទាហរណ៍៖ ចេកមហាត្រកាល ( ហៅថា ចេកមហាថ្លៃ ក៏មានតាមទម្លាប់ស្រុក ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មហាតលិក» មានន័យដូចម្ដេច ?


មហាតលិក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. មហាតលេ៏ក អ. ថ. មហាតឡិក ) ខ្ញុំរាជការមានមុខងារខាងគាល់បម្រើព្រះរាជា ។
ឧទាហរណ៍៖ ក្រុមមហាតលិក ( ម. ព. រាជុបដ្ឋាក ផង ); បើអ្នកដែលនៅគាល់បម្រើក្សត្រិយ៍ពីត្រឹមថ្នាក់ព្រះអង្គម្ចាស់ចុះមកច្រើនហៅថា មហាឡិក ឬ មត្លិក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មហាតថៃ» មានន័យដូចម្ដេច ?


មហាតថៃ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. មហាតទៃយ អ. ថ. មៈហាត-ថៃ ) ឈ្មោះក្រសួងរដ្ឋមន្ត្រីសម្រេចកិច្ចរាជការទទួលភារៈគ្រប់គ្រងខាងការរដ្ឋបាល; ខ្មែរប្រើជា មហាថៃ ក៏បាន; សម័យមុន រួមក្រសួងធម្មការចូលមកផង ហៅថា ក្រសួងមហាថៃនិងធម្មការ ឬ –មហាថៃធម្មការ ។ សព្វថ្ងៃខ្មែរប្រើជា មហាផ្ទៃ វិញ ( តាមក្នុងបុរាណសម័យព្រេងនាយ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មហាត» មានន័យដូចម្ដេច ?


មហាត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្សពូជសូទ្រៈពួកពលរក្សាដំរី, សេះ, គោ, ក្របីព្រះរាជទ្រព្យក្នុងបុរាណសម័យ; ជាមនុស្សព្រហើនដោយអាងរាជានុភាព, ច្រើនបណ្ដោយដំរី, សេះ ឬ គោក្របីឲ្យចូលលុកលុយស៊ីដំណាំអ្នកស្រុក មិនសូវក្រែងរអែងចិត្តគេ ។
ឧទាហរណ៍៖ ពួកមហាត ។

                     ព. ប្រ. ពួកថ្លើងឬក្មេងពាលដែលឥតរបប មិនស្ដាប់ពាក្យចាស់ហាមប្រាម ក៏ហៅថា មហាត ដែរ, ហៅដោយប្រៀបប្រដូចទៅនឹងសូទ្រៈជាពួកមហាតនុះឯង; គេតែងនិយាយថា ឥតរបបដូចជាមហាត; ( គួរនឹងចូលចិត្តថាពាក្យនេះក្លាយមកពី សំ. មហត្វ ” ភាវៈនៃអ្នកធំ ( ហ្លួង ) ” ដោយសំដៅសេចក្ដីថា “អាងអំណាចអ្នកធំ ( អំណាចហ្លួង ) “; បើតាមន័យនេះគួរសរសេរជា មហត្វ; ឬក៏ពាក្យ មហាត < សំ. មហត៑ ? ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មហាគ្រឹះ» មានន័យដូចម្ដេច ?


មហាគ្រឹះ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គេហដ្ឋានទំនើបដ៏មានទំហំស្កឹមស្កៃច្រើនជាន់ និងច្រើនបន្ទប់ ដូចយ៉ាងសណ្ឋាគារថ្មីៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖