Posted on Leave a comment

តើពាក្យ «ថនា» មានន័យដូចម្ដេច ?


ថនា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ថនៈ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថទ្ធធាតុ» មានន័យដូចម្ដេច ?


ថទ្ធធាតុ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធាតុដី គឺជាសារធាតុដែលមានអណូជាប់ស្និទ្ធគ្នា នាំឱ្យរឹងមិនងាយប្រែ​ទ្រង់ទ្រាយឡើយ ដូចយ៉ាងលោហធាតុ សាច់ឈើជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថត» មានន័យដូចម្ដេច ?


ថត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. ទ្ចត អ. ថ. ថត ) ដោះចេញ, យកចេញ, ដកចេញ ។ ថតកឋិន វេរសំពត់កឋិនចំពោះជំនុំសង្ឃ ។ ថតរូប ភ្ជាប់ស្រមោលរូបឲ្យដិតនឹងកែវដោយគ្រឿងប្រដាប់ ១ យ៉ាងផ្សេងដែលហៅថា គ្រឿងថត ។ រូបដែលផ្ដិតចាកកែវនោះ ហៅថា រូបថត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថង់រង» មានន័យដូចម្ដេច ?


ថង់រង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់​មាន​សណ្ឋាន​ស្រដៀង​នឹង​ហិប​ស្លា តែ​ខ្ពស់​ជាង មាន​រាង​៤​ជ្រុង សម្រាប់​រង​ទ្រ​ស្លា​ម្លូ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ ។
ឧទាហរណ៍៖ តាម​ទំនៀម​ទម្លាប់​ខ្មែរ, ថង់​រង​ជា​វត្ថុ​ចាំបាច់​ក្នុង​មង្គល​ការ​អាពាហ៍ពិពាហ៍ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថង់ប្លាស្ទិកស្តើងមានដៃយួរ» មានន័យដូចម្ដេច ?


ថង់ប្លាស្ទិកស្តើងមានដៃយួរ


?ថ្នាក់ពាក្យជា គយ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ថង់ប្លាស្ទិកដែលត្រូវបានផលិតឡើងសម្រាប់ប្រើប្រាស់ ដើម្បីវេចខ្ចប់ក្នុងការទិញទំនិញផ្សេងៗ ដែលមានដៃយួរ ទម្ងន់ស្រាល និងកម្រាស់ស្តើង។ ២. ប្រភេទទំនិញហាមឃាត់លើការនាំចូល ការផលិតក្នុងស្រុក ការចែកចាយនិងការប្រើប្រាស់ លើកលែងតែ៖ ក-ថង់ប្លាស្ទិកនោះ មានកម្រាស់ចាប់ពី ០,០៣ មីល្លីម៉ែត្រ ឡើងទៅ និង ខ-ថង់ប្លាស្ទិកនោះ មានរង្វាស់ទទឹងផ្នែកបាតខាងក្រោមចាប់ពី ២៥ សង់ទីម៉ែត្រ ឬ ១០ អ៊ីង ឡើងទៅ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថង់បប្ផាសិក» មានន័យដូចម្ដេច ?


ថង់បប្ផាសិក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ថង់សួត រន្ថរទុះ ជាទីចេញចូលនៃខ្សល់ដង្ហើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថង់កលា» មានន័យដូចម្ដេច ?


ថង់កលា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពងទឹករងៃ ថង់តូចកើតពីស្រទាប់សាច់ស្តើង ដូចយ៉ាងថង់ប្រមាត់​ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថង់» មានន័យដូចម្ដេច ?


ថង់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា យាម​ធ្វើ​ដោយ​សំបត់​ ឬ​ខ្សែ​ស្រែះ មាន​មាត់​រូត​បាន សម្រាប់​ដាក់​របស់​តូច របស់​ស្រាល​ល្មម​យួរ​បាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថងយ៉ត» មានន័យដូចម្ដេច ?


ថងយ៉ត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ទ្ចងហ្យ្ចត អ. ថ. ថងហ្យត ” ដាក់មាសបន្តិចៗ ” ) ឈ្មោះនំស្រស់មួយប្រភេទ មានប្រភពដូចនំថងមួនដែរ ។
ឧទាហរណ៍៖ នំ​ថងយ៉ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថងយិប» មានន័យដូចម្ដេច ?


ថងយិប


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ទ្ចងហ្យិប អ. ថ. ថងហ្យ៊‍ិប ” ចឹបមាស ” ) ឈ្មោះនំស្រស់មួយប្រភេទ មានប្រភពដូចនំថងមួនដែរ ។
ឧទាហរណ៍៖ នំ​ថងយិប ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថងយិប» មានន័យដូចម្ដេច ?


ថងយិប


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ទ្ចងហ្យិប អ. ថ. ថងហ្យ៊‍ិប ” ចឹបមាស ” ) ឈ្មោះនំស្រស់មួយប្រភេទ មានប្រភពដូចនំថងមួនដែរ ។
ឧទាហរណ៍៖ នំ​ថងយិប ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថងយន់» មានន័យដូចម្ដេច ?


ថងយន់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ទ្ចងហ្យន អ. ថ. ថងហ្យុន ” ក្រដាសមាសរួញ ” ) ក្រដាសព័ណ៌មាសភ្លឺរួញៗ សម្រាប់ប្រើរំលេចក្បាច់រចនាផ្សេងៗ មានប្រភពឯប្រទេសចិន ។
ឧទាហរណ៍៖ ប្រដាប់​ក្បាច់​ក្រដាស​ថងយន់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថងមួន» មានន័យដូចម្ដេច ?


ថងមួន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ទ្ចងម្វន អ. ថ. ថងមួន់ ” មាសមូរ ” ) ឈ្មោះនំក្រៀមមួយប្រភេទ មានប្រភពឯប្រទេសសៀម តកំណើតមកក្នុងប្រទេសកម្ពុជា ។
ឧទាហរណ៍៖ នំ​ថងមួន​កើត​មាន​ឡើង​ដោយ​សៀម​ដែល​មក​នៅ​ក្នុង​ប្រទេស​ខ្មែរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថង» មានន័យដូចម្ដេច ?


ថង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បុះ ​ឬ​គប់​នឹង​ដុំ​ដៃ ។
ឧទាហរណ៍៖ វា​ថង​ខ្ញុំ​ត្រូវ​ត្រង់​ឆ្អឹង​ជំនីរ​ខាង​ឆ្វេង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ» មានន័យដូចម្ដេច ?



មានន័យថា ព្យញ្ជនៈ​ទី ២ ក្នុង​វគ្គ​ទី ៤ ជា​ទន្តជៈ មាន​សំឡេង​ចេញ​ត្រង់​ប្រទល់​ធ្មេញ ។ ជា​ធនិត-អឃោសៈ ខាង​សំស្រ្កឹត​និង​បាលី​មាន​សំឡេង​ថា ត្ហៈ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្អើក» មានន័យដូចម្ដេច ?


ត្អើក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កម្រើក​ញាក់​សរសៃ​ពី​ទ្រូង​មក​ដល់​ក បង្កើត​ឲ្យ​ចេញ​ខ្យល់​មាន​ទាំង​សូរ​អឹក​ៗ ង៉ឹក​ៗ មក​ផង ។
ឧទាហរណ៍៖ អា​ទូច​កូន​ខ្ញុំ​យប់​មិញ​វា​ត្អើក​ទាល់​ព្រឹក ដេក​ឥត​លក់​ទេ ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​វល្លិ​ឆ្មារ​មួយ​ប្រភេទ ច្រើន​ដុះ​នៅ​មាត់​ទឹក នៅ​ព្រៃ​រនាម ។
ឧទាហរណ៍៖  វល្លិ​ត្អើក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្អួរ» មានន័យដូចម្ដេច ?


ត្អួរ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានមុខជូរសំយុងចុះ ដោយទាស់ចិត្ត, ខុសអធ្យាស្រ័យ ។
ឧទាហរណ៍៖ មុខត្អួរ; ធ្វើមុខត្អួរ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​មាន​មុខ​ជូរ​សំយុង​ចុះ ដោយ​ទាស់​ចិត្ត ខុស​អធ្យាស្រ័យ ។
ឧទាហរណ៍៖  មុខ​ត្អួរ; ធ្វើ​មុខ​ត្អួរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្អួ» មានន័យដូចម្ដេច ?


ត្អួ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​ធំ​សាច់​ស្វិត ច្រើន​ដុះ​នៅ​ទំនាប នៅ​ព្រៃ​បឹង ឬ​មាត់​ទន្លេ ស្ទឹង ព្រែក ជា​ឈើ​សម្រាប់​ប្រើ​ធ្វើ​ជា​ឧស ជា​គូ​គ្នា​នឹង​រទាំង ។
ឧទាហរណ៍៖ ឧស​ត្អួរមាន​រងើក​ល្អ ។

                 ព្រឹក្សម្យ៉ាងកម្ពស់ ៨-១៥ ម ច្រើដុះនៅព្រៃបឹង ឬ មាត់ទន្លេ និងពញរៃរនាម នៃប្រទេសកម្ពុជា និង វៀតណាមខាងត្បូង។ ឈើគេប្រើសម្រាប់សង់ទំនប់ទឹក នេសាទ ធ្វើសរសរផ្ទះ និង ធ្វើធ្យូងដុត ពីព្រោះមានរងើកល្អ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្អូញត្អែរ» មានន័យដូចម្ដេច ?


ត្អូញត្អែរ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ត្អូញ​ហើយ​ត្អូញ​ទៀត​ចែប៉ប្រែ ។
ឧទាហរណ៍៖ កុំ​ត្អូញត្អែរ​ច្រើន​ពេក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្អូញ» មានន័យដូចម្ដេច ?


ត្អូញ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពោល​ពាក្យ​ថ្លែង​សេចក្ដី​នឿយ​ហត់ ព្រួយ លំបាក ទុក្ខ​ម្នេញ ជ្រេញ​ចិត្ត ធុញទ្រាន់ ឲ្យ​អ្នក​ដទៃ​ឮ
ឧទាហរណ៍៖ ត្អូញ​ពី​ក្រ ត្អូញ​ពី​នឿយ… ។

                  ត្អូញប៉ែ ( ម. ព. ប៉ែ គុ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្អឹង» មានន័យដូចម្ដេច ?


ត្អឹង


?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ​រឹង ។
ឧទាហរណ៍៖ រឹង​ត្អឹង គឺ​រឹង​តម្អឹង របឹង​ខ្លាំង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្វា» មានន័យដូចម្ដេច ?


ត្វា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបសន្ដានសេក មានភាពស្រដៀងនឹងសេក តែមានសម្បុរ-ស ។
ឧទាហរណ៍៖ ករវិក​សត្វ​ត្វា… (កាព្យ​សរសើរ​ព្រះ​បាទ) ។

                សាច់ច្រកក្នុងពោះវៀនម្រឹគ ហាលថ្ងៃផ្អាប់ទុក ។
ឧទាហរណ៍៖ សាច់ត្វា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្លោត» មានន័យដូចម្ដេច ?


ត្លោត


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​លោត​ដោរ​ឡើង​ក្រឡោត ។
ឧទាហរណ៍៖ ភ្នែក​ត្លោត (ម. ព. ខ្លោត ផង) ។ ខ្លោត


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្លែត» មានន័យដូចម្ដេច ?


ត្លែត


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ក្រហម​ច្រាល​ណាស់ ហាក់​ដូច​ជា​នឹង​លៀន​ចេញ​ក្រឡែត ។
ឧទាហរណ៍៖ ត្រហម​ត្លែត (ព. ព.) ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​លៀន​ចេញ​ស្រឡះ​មក​ក្រៅ​ឃើញ​ក្រឡែត​ខ្លាំង ។
ឧទាហរណ៍៖ លៀន​ត្លែត (ព. ព.) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្លែ» មានន័យដូចម្ដេច ?


ត្លែ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ក្រឡែ ក្រឡែត ត្លោត​ចេញ​មក​ក្រៅ ។
ឧទាហរណ៍៖ ភ្នែក​ត្លែ; លៀន​ត្លែ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ក្រឡែ ក្រឡែត ត្លោត​ចេញ​មក​ក្រៅ ។
ឧទាហរណ៍៖ ភ្នែក​ត្លែ; លៀន​ត្លែ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្លេវ» មានន័យដូចម្ដេច ?


ត្លេវ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ល្ហល្ហេវ​ឥត​អ្វី​ទើសទាក់ (វាល) ។
ឧទាហរណ៍៖ វាល​ត្លេវ ស្រឡះ​ត្លេវ (ម. ព. ត្លឹង ទៀត​ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្លុំ» មានន័យដូចម្ដេច ?


ត្លុំ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មូល​ណាស់ ។
ឧទាហរណ៍៖  មូល​ត្លុំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្លុម» មានន័យដូចម្ដេច ?


ត្លុម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​សត្វ​ស្លាប​មួយ​ប្រភេទ​ជើង​វែង សម្បុរ​ដូច​ខ្វែក​ត្រោក មាន​វារិជជាតិ​ជា​ចំណី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្លុង» មានន័យដូចម្ដេច ?


ត្លុង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ក្រូច​មួយ​ប្រភេទ ផ្លែ​ធំ​ៗ សម្រាប់​ប្រើ​ជា​អាហារ ។
ឧទាហរណ៍៖ ក្រូច​ត្លុង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្លុក» មានន័យដូចម្ដេច ?


ត្លុក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​កំប្លែង អ្នក​ក្រមាច់​ក្នុង​ល្បែង​របាំ ដើម្បី​ឲ្យ​គេ​សើច ។ រាំ​ចក់​ត្លុក រាំ​ក្រមាច់ក្រមើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្លឹង» មានន័យដូចម្ដេច ?


ត្លឹង


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​វាល​ស្រឡះ​ល្ហល្ហេវ​ឥត​មាន​ព្រៃ ។
ឧទាហរណ៍៖  វាល​ត្លឹង (មិន​សូវ​ប្រើ ច្រើន​ប្រើ វាល​ត្លេវ ជាង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រ័យត្រិង្ស» មានន័យដូចម្ដេច ?


ត្រ័យត្រិង្ស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ត្រយស្ត្រឹសត៑; បា. តេត្តឹស ប. សំ. “សាមសិបបី”; ជាពាក្យប្រាប់ចំនួនទេវតា៣៣អង្គ ជាបរិវារនៃព្រះឥន្រ្ទ) ខ្មែរយើងប្រើពាក្យនេះជា ឈ្មោះឋានកាមាវចរសួគ៌ជាន់ទី២ ។
ឧទាហរណ៍៖ ឋាន​ត្រ័យត្រិង្ស ឬ ត្រៃត្រិង្ស (ម. ព. តាវត្តិង្ស) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រ័យ» មានន័យដូចម្ដេច ?


ត្រ័យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ត្រយ; បា. តយ) ប្រជុំ ៣, ចំនួន ៣, ការរួមជា ៣ ។ ខ្មែរយើងច្រើនប្រើពាក្យ ត្រៃ ជាជំនួសពាក្យនេះ (ម. ព. ត្រៃ និងពួកពាក្យដែលមាន ត្រៃ នៅខាងដើម) ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ. ត្រយ; បា. តយ) ប្រជុំ ៣, ចំនួន ៣, ការរួមជា ៣ ។ ខ្មែរយើងច្រើនប្រើពាក្យ ត្រៃ ជាជំនួសពាក្យនេះ (ម. ព. ត្រៃ និងពួកពាក្យដែលមាន ត្រៃ នៅខាងដើម) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រៈ» មានន័យដូចម្ដេច ?


ត្រៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ស. ត្រះ អ. ថ. ត្រៈ) ឈ្មោះបទភ្លេងពិណពាទ្យមួយមេ សម្រាប់លេងក្នុងរយៈល្ខោន (ខ្មែរហៅក្លាយជា ត្រាក់ ក៏មាន) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រោស» មានន័យដូចម្ដេច ?


ត្រោស


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលកំពុងពេញទំហំពេញកម្លាំង ឬដែលកំពុងឡើង-ក ទ្រើសឃ្នងអង់អាច ( និយាយបានតែក្របី, ស្វា, ឆ្មាឈ្មោល ) ។
ឧទាហរណ៍៖ ក្របីត្រោស, ស្វាត្រោស, ឆ្មាត្រោស ។

                 ព. ប្រ. ( មនុស្សពេញជំទង់, ពេញកំលោះ) ដែលកំពុងពេញពាលត្រអាលតាមចិត្ត មិនកោតខ្លាចមាតាបិតា ។
ឧទាហរណ៍៖ មិនប្រដៅកូនពីតូច បណ្ដោយទុកទាល់ត្រោសប្រដៅមិនកើត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រោកសាញ» មានន័យដូចម្ដេច ?


ត្រោកសាញ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះប្រទាលមួយប្រភេទ ។
ឧទាហរណ៍៖ ប្រទាលត្រោកសាញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រោកយោល» មានន័យដូចម្ដេច ?


ត្រោកយោល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ត្រោកដែលកណ្ដៀរខ្មៅឬស្រមោចខ្មៅកធ្វើជាសំបុកភ្ជាប់នឹងមែកឬចុងឫស្សីឬក៏មែកឈើ ( ហៅតាមទម្លាប់ស្រុក, អ្នកស្រុកខ្លះហៅ ត្រោកសំបុកស្រមោច) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រោក» មានន័យដូចម្ដេច ?


ត្រោក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពំនូក​តូច​ទាប​ដែល​ជន្លេន​ត្រោក​ពូន​នៅ​ទំនាប ។ ឈ្មោះ​ជន្លេន​ដែល​ពូន​ដី​ឲ្យ​កើត​ជា​ត្រោក ។
ឧទាហរណ៍៖ ជន្លេន​ត្រោក ។

                  ឈ្មោះ​ខ្វែក​មួយ​ប្រភេទ ច្រើន​នៅ​អាស្រ័យ​ក្បែរ​ត្រោក​តាម​ទំនាប ។
ឧទាហរណ៍៖ ខ្វែក​ត្រោក។

                 ព. ប្រ. ពាន​ត្រោក ឬ ពាន​ត្រោក​ពាន​ត្រាំង ពាន​ត្រោក​ពាន​ព្រៃ កិ. វិ. និយាយ​ស្ដី​ឬ​ធ្វើ​អ្វី​ៗ ដោយ​បំពាន ខុស​ច្បាប់ ខុស​ផ្លូវ ។
​ឈ្មោះវល្លិធំមួយបរ្ភេទវារឡើងដើមធំៗ ក្នុងព្រៃល្បោះនៃឧបទ្វីបឥណ្ឌូចិន។ នៅប្រទេសខ្មែរគ្រូបូរាណតែងស្ងោរឫសព្យាបាលជំងឺគ្រឿងនោម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រៃ—» មានន័យដូចម្ដេច ?


ត្រៃ—


មានន័យថា ( មើលក្នុងពាក្យ ត្រៃ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រៃសិក្ខា» មានន័យដូចម្ដេច ?


ត្រៃសិក្ខា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ត្រៃសិក្សា ឬ សិក្សាត្រយស៑; បា. សិក្ខត្តយ ឬ សិក្ខាត្តយ) សិក្ខា៣ប្រភេទ ឬប្រជុំនៃសិក្ខា៣ប្រភេទ (ម. ព. សិក្ខា និង គុណជាត ឬគុណជាតិ ទៀតផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រៃសរណៈ» មានន័យដូចម្ដេច ?


ត្រៃសរណៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ត្រិសរណ ឬ ត្រៃសរណ; បា. តិសរណ) ទីរឭក ទីពឹង ទីពំនាក់៣ប្រភេទ ឬប្រជុំនៃទីពឹង ៣ ប្រភេទគឺ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ (ព. ពុ.) ។ ខាងសាសនាព្រាហ្មណ៍សំដៅយក ព្រះព្រហ្ម ព្រះវិស្ណុ ព្រះសិវៈ ទាំង៣នេះ ហៅថា ត្រៃសរណៈ ។ ខាងសាសនាឯទៀតៗ ក៏ច្រើនតែអាងទីពឹងឬទីរឭក ពីពំនាក់មានបីៗដែរ ផ្សេងគ្នាតែឈ្មោះវត្ថុ ឬបុគ្គល ដែលអាងទៅរកប៉ុណ្ណោះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រៃសរណគមន៍» មានន័យដូចម្ដេច ?


ត្រៃសរណគមន៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ត្រិសរណគមន ឬ ត្រៃសរណគមន; បា. តិសរណគមន) ការដល់នូវព្រះពុទ្ធព្រះធម៌ព្រះសង្ឃទាំង៣ជាទីរឭក ឬជាទីពឹង គឺជឿព្រះរត្នត្រ័យទាំង៣នេះស៊ប់ថាជាទីរឭក ឬជាទីពឹងដ៏ប្រសើរបំផុត ( ព. ពុ.) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រៃវេទ» មានន័យដូចម្ដេច ?


ត្រៃវេទ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ត្រិវេទ ឬ ត្រៃវេទ; បា. តិវេទ) វេទ៣ ការរួបរួម ឬប្រជុំនៃវេទ៣ (ម. ព. វេទ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រៃវិទ្យា» មានន័យដូចម្ដេច ?


ត្រៃវិទ្យា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. ត្រៃវិជ្ជា)


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រៃវិទ្យ» មានន័យដូចម្ដេច ?


ត្រៃវិទ្យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.; បា. តេវិជ្ជ) អ្នកបានត្រៃវិជ្ជា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រៃវិជ្ជា» មានន័យដូចម្ដេច ?


ត្រៃវិជ្ជា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ត្រៃវិទ្យា; បា. តេវិជ្ជា) ប្រជុំ ឬការរួបរួមនៃវិជ្ជា ៣ ប្រភេទ ១- សេចក្តីដឹងជាតិកំណើតដែលធ្លាប់កើតស្លាប់ពីមុនៗរៀងមកមានច្រើនជាអនេករាប់មិនអស់; ២- សេចក្តីដឹងដំណើរអន្ទោលស្លាប់កើតនៃខ្លួនឯងនិងពួកសត្វដទៃ ដែលបណ្ដាលមកអំពីអំពើអាក្រក់ល្អផ្សេងៗ; ៣- សេចក្ដីដឹងធម៌ជាឧបាយឲ្យអស់អាសវក្កិលេស ទាំងបានញ៉ាំងអាសវក្កិលេសនោះឲ្យអស់ជ្រះស្រឡះពីសន្ដានលែងត្រឡប់កើតទៀត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រៃលោក» មានន័យដូចម្ដេច ?


ត្រៃលោក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ត្រិលោក ឬ ត្រៃលោក; បា. តិលោក) លោក៣ គឺ កាមលោក រូបលោក អរូបលោក (ដូចគ្នានឹង ត្រៃភព ដែរ) ។ មានន័យមួយផ្សេងថា លោក៣ គឺ ១- សង្ខារលោក អ្វីៗដែលធម្មតាតាក់តែងបង្កើតឲ្យមានដូចយ៉ាង ដី ទឹក ភ្លើង ខ្យល់ ឈើ វល្ល, ស្មៅជាដើម; ២- សត្តលោក ឬ សត្វលោក ពួកសត្វទាំងអស់ដែលកើតស្លាប់វិលវល់ក្នុងភពទាំងបី; ៣- ឱកាសលោក ប្រទេសដែលជាចន្លោះធេងទទេ (ម. ព. លោក ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រៃលក្ខណ៍ ឬ ត្រៃលក្សណ៍» មានន័យដូចម្ដេច ?


ត្រៃលក្ខណ៍ ឬ ត្រៃលក្សណ៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ត្រិលក្សណ; បា. តិលក្ខណ) លក្ខណៈ ៣ យ៉ាងគឺ អនិច្ចំ សេចក្តីមិនទៀង ទុក្ខំ សេចក្តីព្រួយលំបាក អនត្តា ដំណើរមិនមែនលុះក្នុងបង្គាប់ចិត្ត… (ម. ព. លក្ខណ ឬ លក្ខណៈ ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រៃលក្ខណញ្ញាណ» មានន័យដូចម្ដេច ?


ត្រៃលក្ខណញ្ញាណ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ត្រិលក្សណជ្ញាន; បា. តិលក្ខណញ្ញាណ) ញាណ (ប្រាជ្ញា) ដែលកត់សម្គាល់ ឬពិចារណាឃើញនូវលក្ខណៈ៣យ៉ាងគឺ អនិច្ចំ ទុក្ខំ អនត្តា (ម. ព. ត្រៃលក្ខណ៍ ឬ ត្រៃលក្សណ៍) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រៃរត្ន ត្រៃរ័ត្ន ឬ ត្រ័យរត្ន ត្រ័យរ័ត្ន» មានន័យដូចម្ដេច ?


ត្រៃរត្ន ត្រៃរ័ត្ន ឬ ត្រ័យរត្ន ត្រ័យរ័ត្ន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ត្រិរត្ន ឬ រត្នត្រយ; បា. តិរតន ឬ រតនត្តយ) រ័ត្ន ៣ រតនៈ ៣ ឬប្រជុំនៃរ័ត្ន ៣ ការរួបរួមនៃរតនៈ ៣ គឺព្រះពុទ្ធរ័ត្ន ព្រះធម្មរ័ត្ន ព្រះសង្ឃរ័ត្ន (ម. ព. រតនៈ រតនត្រ័យ រ័ត្ន រត្នត្រ័យ ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រៃយុគ» មានន័យដូចម្ដេច ?


ត្រៃយុគ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ត្រិយុគ ឬ ត្រៃ—; បា. តិយុគ) យុគ ៣ ឬប្រជុំនៃយុគ ៣ (បណ្ដាយុគទាំង ៤ សំដៅតែត្រង់យុគទី ១ ទី ៣ ទី ៤) គឺ ក្រឹតាយុគ ទ្វាបរយុគ កលិយុគ ។ ឈ្មោះគម្ពីរឬក្បួនសំដែងអំពីយុគទាំង៣នោះ; ខ្មែរយើងហៅក្លាយដោយច្រឡំ គ ជា ត ជា ត្រៃយុត ក៏មាន; ត្រៃយុត ត្រៃតា (ខុសទេ) ម. ព. យុគ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រៃមាស» មានន័យដូចម្ដេច ?


ត្រៃមាស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. ត្រីមាស) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រៃភេទ» មានន័យដូចម្ដេច ?


ត្រៃភេទ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យក្លាយតាមសំនៀងសៀម ត្រៃពេទ ដែលគេអានថា ត្រៃភេទ (ម. ព .ត្រៃវេទ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រៃភូមិកចិត្ត» មានន័យដូចម្ដេច ?


ត្រៃភូមិកចិត្ត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. តេភូមិកចិត្ត) ចិត្តដែលប្រព្រឹត្តទៅក្នុងភូមិ៣គឺ កាមាវចរចិត្ត សម្រាប់សត្វដែលកើតក្នុងកាមភព១១ឋាន រូបាវចរ ចិត្ត សម្រាប់សត្វដែលកើតក្នុងរូបភព ១៦ ឋាន អរូបាវចរចិត្ត សម្រាប់សត្វដែលកើតក្នុងអរូបភព ៤ ឋាន (ម. ព. ត្រៃភព) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រៃភូមិ» មានន័យដូចម្ដេច ?


ត្រៃភូមិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ត្រិភូមិ ឬ ត្រៃភូមិ; បា. តិភូមិ) ភូមិ៣ គឺទីសម្រាប់ពួកសត្វកើតមាន៣ផ្នែក (ដូចគ្នានឹង ត្រៃភព ដែរ) ។ ឈ្មោះគម្ពីរ ១ មានសេចក្តីសំដែងអំពីភូមិ៣ គម្ពីរត្រៃភូមិ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រៃភព» មានន័យដូចម្ដេច ?


ត្រៃភព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ត្រិភវ ឬ ត្រៃភវ; បា. តិភវ) ភព ៣ (ទីសម្រាប់សត្វកើត) មាន៣ផ្នែកគឺ កាមភព មាន១១ឋានគឺ ឋានសួគ៍៦ជាន់ ឋានមនុស្ស១ អបាយភូមិ៤។

                    រូបភពមាន ១៦ បានខាងឯឋានរូបព្រហ្ម១៦ជាន់; អរូបភពមាន៤ បានខាងឯឋានអរូបព្រហ្ម៤ជាន់; តាមន័យក្នុងគម្ពីរឯទៀតខ្លះក្រៅពីពុទ្ធសសានាថា ភព៣ គឺឋានសួគ៍ ឋានមនុស្ស បាតាល សព្វសត្វទាំងឡាយតែង អន្ទោលកើតស្លាប់ៗកើតក្នុងត្រៃភព… ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រៃពេទ» មានន័យដូចម្ដេច ?


ត្រៃពេទ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. ត្រៃវេទ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រៃពិធ» មានន័យដូចម្ដេច ?


ត្រៃពិធ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. ត្រីពិធ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រៃប្រណាម ឬ ត្រ័យប្រណាម» មានន័យដូចម្ដេច ?


ត្រៃប្រណាម ឬ ត្រ័យប្រណាម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ត្រៃឬត្រយ + ប្រណាម; បា. តិ ឬ តេ + បណាម) ការបង្អោនកាយ វាចា ចិត្ត ថ្វាយបង្គំព្រះរត្នត្រ័យ គឺព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ (ម. ព. ប្រណាម ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រៃបិដក ឬ ត្រ័យបិដក» មានន័យដូចម្ដេច ?


ត្រៃបិដក ឬ ត្រ័យបិដក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ត្រិបិដក ឬ ត្រៃបិដក; បា. តិបិដក ឬ តេបិដក “”ល្អីបីឬប្រជុំនៃល្អីបី…””) ប្រជុំនៃព្រះធម្មវិន័យពុទ្ធសាសនា ៣ ចំណែកគឺ វិនយបិដក (ច្បាប់ទូន្មាន ដែលព្រះសព្វញ្ញុពុទ្ធទ្រង់ត្រាស់បញ្ញត្តនិងអនុញ្ញាត), សុត្តន្តបិដក (ពាក្យឱវាទ ដែលព្រះសម្មាសម្ពុទ្ធទ្រង់សំដែងប្រាប់ឲ្យពន្យល់ឲ្យដឹងការខុសត្រូវអាក្រក់ល្អគ្រប់យ៉ាង តែទ្រង់មិនបញ្ញត្តមិនអនុញ្ញាតដូចវិន័យបិដកទេ) អភិធម្មបិដក (សេចក្តីប្រាប់ពន្យល់អំពីចិត្ត ចេតសិក រូប និព្វាន ដែលជាធម៌ល្អិតសុខុម គម្ភីរភាព តែមិនមានបញ្ញត្តិ និងអនុញ្ញាតទេ); ប្រជុំនៃព្រះពុទ្ធសាសនាទាំង៣ចំណែកនេះហៅដោយរួបរួមថា ព្រះត្រៃបិដក ឬ ព្រះត្រ័យបិដក ឬក៏ ត្រិបិដក ព្រោះទុកដូចជាល្អីឬភាជនៈដែលដាក់វត្ថុ៣ចំណែកឲ្យស្ថិតនៅមិនឲ្យរាត់រាយខ្ចាត់ខ្ចាយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រៃទ្វារ ឬ ត្រ័យទ្វារ» មានន័យដូចម្ដេច ?


ត្រៃទ្វារ ឬ ត្រ័យទ្វារ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ត្រៃទ្វារ ឬ ទ្វារត្រ័យ; បា. តេទ្វារ ឬ ទ្វារត្តយ) ទ្វារ ៣ ឬប្រជុំនៃទ្វារ ៣ គឺ កាយទ្វារ(សព៌ាង្គកាយទុកដូចជាទ្វារសម្រាប់បើកបិទបាន ដោយការនាំចិត្តឲ្យដឹងព្រោះប៉ះពាល់) វចីទ្វារ (សម្ដីទុកដូចជាទ្វារ ព្រោះការស្ដីនិយាយ) មនោទ្វារ (ចិត្តទុកដូចជាទ្វារ ព្រោះការបង្អោនទទួលអារម្មណ៍ ) ។ អំពើល្អអាក្រក់ កើតតែអំពីត្រៃទ្វារ ព្រោះហេតុនោះបុគ្គលគួរញ៉ាំងកាយវាចាចិត្តឲ្យបរិសុទ្ធកុំឲ្យសៅហ្មង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រៃត្រាណ» មានន័យដូចម្ដេច ?


ត្រៃត្រាណ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ត្រយស្ត្រាណ ឬ ត្រិត្រាណ ត្រៃត្រាណ; បា. តិតាណ) ទីពំនាក់ជាគ្រឿងរក្សាខ្លួន ៣ យ៉ាង (ម. ព. ត្រៃសរណៈ ផង) ។ ត្រៃត្រិង្ស (ម. ព. ត្រ័យត្រិង្ស ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រៃតា ឬ ត្រៃតាយុគ» មានន័យដូចម្ដេច ?


ត្រៃតា ឬ ត្រៃតាយុគ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.ត្រេត ត្រេតយុគ ឬ ត្រៃតា ត្រៃតយុគ) ឈ្មោះយុគទី២ ។ ឈ្មោះគម្ពីឬក្បូនសំដែងអំពីយុគទី ២ នោះ (ម. ព. យុគ ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រៃ» មានន័យដូចម្ដេច ?


ត្រៃ


?ថ្នាក់ពាក្យជា បកតិសំខ្យា
មានន័យថា (សំ. ត្រយស៑; បា. តយ, តេ) បី (៣), ប្រជុំ ៣, ចំនួន ៣ (ម. ព. ត្រ័យ ផង) ។ ប្រើរៀងភ្ជាប់ពីខាងដើមសព្ទឯទៀតដូចជា ត្រៃចីវរ ឬ ត្រ័យចីវរ ន. (សំ. ត្រិចីវរ ឬ ត្រៃ—; បា. តិចីវរ) ចីវរ ៣ ឈ្មោះគឺ អន្តរវាសកៈ (ស្បង់), ឧត្តរាសង្គ (ចីពរ), សង្ឃាដិ (សំពត់ដេរផ្គួបភ្ជាប់គ្នាជា២ជាន់ឬ៤ជាន់); ជាសំពត់សម្រាប់ពួកបព្វជិតជាពុទ្ធសាសនិកប្រើប្រាស់; ហៅថា ចីវរ១ត្រៃ ឬ ហៅត្រឹមតែ ត្រៃ ប៉ុណ្ណេះក៏បាន, ជាចីវរប្បច្ច័យ (ម. ព. ចតុប្បច្ច័យ ផង) ។ ត្រៃតា ឬ ត្រៃតាយុគ (—ដា ឬ —ដាយុក) ន. (សំ.ត្រេត, ត្រេតយុគ ឬ ត្រៃតា, ត្រៃតយុគ) ឈ្មោះយុគទី២ ។ ឈ្មោះគម្ពីរឬក្បួនសំដែងអំពីយុគទី ២ នោះ (ម. ព. យុគ ផង) ។ ត្រៃត្រាណ (—ត្រាន) ន. (សំ. ត្រយស្ត្រាណ ឬ ត្រិត្រាណ, ត្រៃត្រាណ; បា. តិតាណ) ទីពំនាក់ជាគ្រឿងរក្សាខ្លួន ៣ យ៉ាង (ម. ព. ត្រៃសរណៈ ផង) ។ ត្រៃត្រិង្ស (ម. ព. ត្រ័យត្រិង្ស ) ។ ត្រៃទ្វារ ឬ ត្រ័យទ្វារ ន. (សំ. ត្រៃទ្វារ ឬ ទ្វារត្រ័យ; បា. តេទ្វារ ឬ ទ្វារត្តយ) ទ្វារ ៣ ឬប្រជុំនៃទ្វារ ៣ គឺ កាយទ្វារ(សព៌ាង្គកាយទុកដូចជាទ្វារសម្រាប់បើកបិទបាន ដោយការនាំចិត្តឲ្យដឹងព្រោះប៉ះពាល់), វចីទ្វារ (សម្ដីទុកដូចជាទ្វារ ព្រោះការស្ដីនិយាយ), មនោទ្វារ (ចិត្តទុកដូចជាទ្វារ ព្រោះការបង្អោនទទួលអារម្មណ៍ )
ឧទាហរណ៍៖ អំពើល្អអាក្រក់ កើតតែអំពីត្រៃទ្វារ, ព្រោះហេតុនោះបុគ្គលគួរញ៉ាំងកាយវាចាចិត្តឲ្យបរិសុទ្ធកុំឲ្យសៅហ្មង ។

                   ត្រៃបិដក ឬ ត្រ័យបិដក(—បិដក់) ន. (សំ. ត្រិបិដក ឬ ត្រៃបិដក; បា. តិបិដក ឬ តេបិដក “ល្អីបីឬប្រជុំនៃល្អីបី…”) ប្រជុំនៃព្រះធម្មវិន័យពុទ្ធសាសនា ៣ ចំណែកគឺ វិនយបិដក (ច្បាប់ទូន្មាន ដែលព្រះសព្វញ្ញុពុទ្ធទ្រង់ត្រាស់បញ្ញត្តនិងអនុញ្ញាត), សុត្តន្តបិដក (ពាក្យឱវាទ ដែលព្រះសម្មាសម្ពុទ្ធទ្រង់សំដែងប្រាប់ឲ្យពន្យល់ឲ្យដឹងការខុសត្រូវអាក្រក់ល្អគ្រប់យ៉ាង តែទ្រង់មិនបញ្ញត្តមិនអនុញ្ញាតដូចវិនយបិដកទេ), អភិធម្មបិដក (សេចក្តីប្រាប់ពន្យល់អំពីចិត្ត, ចេតសិក, រូប, និព្វាន ដែលជាធម៌ល្អិតសុខុម គម្ភីរភាព តែមិនមានបញ្ញត្តិនិងអនុញ្ញាតទេ); ប្រជុំនៃព្រះពុទ្ធសាសនាទាំង៣ចំណែកនេះហៅដោយរួបរួមថា ព្រះត្រៃបិដក ឬ ព្រះត្រ័យបិដក ឬក៏ ត្រិបិដក ព្រោះទុកដូចជាល្អីឬភាជនៈដែលដាក់វត្ថុ៣ចំណែកឲ្យស្ថិតនៅមិនឲ្យរាត់រាយខ្ចាត់ខ្ចាយ ។ ត្រៃប្រណាម ឬ ត្រ័យប្រណាម ន. (សំ. ត្រៃឬត្រយ + ប្រណាម; បា. តិ ឬ តេ + បណាម) ការបង្អោនកាយ វាចា ចិត្ត ថ្វាយបង្គំព្រះរត្នត្រ័យ គឺព្រះពុទ្ធ, ព្រះធម៌, ព្រះសង្ឃ (ម. ព. ប្រណាម ផង) ។ ត្រៃពិធ (ម. ព. ត្រីពិធ) ។ ត្រៃពេទ (ម. ព. ត្រៃវេទ) ។ ត្រៃភព (—ភប់) ន. (សំ. ត្រិភវ ឬ ត្រៃភវ; បា. តិភវ) ភព ៣ (ទីសម្រាប់សត្វកើត) មាន៣ផ្នែកគឺ កាមភព មាន១១ឋានគឺ ឋានសួគ៍៦ជាន់,ឋានមនុស្ស១, អបាយភូមិ៤; រូបភពមាន១៦បានខាងឯឋានរូបព្រហ្ម១៦ជាន់; អរូបភពមាន៤ បានខាងឯឋានអរូបព្រហ្ម៤ជាន់; តាមន័យក្នុងគម្ពីរឯទៀតខ្លះក្រៅពីពុទ្ធសាសនាថា ភព៣ គឺឋានសួគ៍, ឋានមនុស្ស, បាតាល សព្វសត្វទាំងឡាយតែង អន្ទោលកើតស្លាប់ៗកើតក្នុងត្រៃភព… ។ ត្រៃភូមិ (—ភូម) ន. (សំ. ត្រិភូមិ ឬ ត្រៃភូមិ; បា. តិភូមិ) ភូមិ៣គឺទីសម្រាប់ពួកសត្វកើតមាន៣ផ្នែក (ដូចគ្នានឹង ត្រៃភព ដែរ) ។ ឈ្មោះគម្ពីរ ១ មានសេចក្តីសំដែងអំពីភូមិ៣ គម្ពីរត្រៃភូមិ ។ ត្រៃភូមិកចិត្ត (-ភូ-មិ-កៈ ចិត) ន. (សំ. ; បា. តេភូមិកចិត្ត) ចិត្តដែលប្រព្រឹត្តទៅក្នុងភូមិ៣គឺ កាមាវចរចិត្ត សម្រាប់សត្វដែលកើតក្នុងកាមភព១១ឋាន, រូបាវចរចិត្ត សម្រាប់សត្វដែលកើតក្នុងរូបភព ១៦ ឋាន, អរូបាវចរចិត្ត សម្រាប់សត្វដែលកើតក្នុងអរូបភព ៤ ឋាន (ម. ព. ត្រៃភព) ។ ត្រៃភេទ (—ភេត )ពាក្យក្លាយតាមសំនៀងសៀម ត្រៃពេទ ដែលគេអានថា ត្រៃភេទ (ម. ព .ត្រៃវេទ) ។ ត្រៃមាស (ម. ព. ត្រីមាស) ។ ត្រៃយុគ (—យុក) ន. (សំ. ត្រិយុគ ឬ ត្រៃ—; បា. តិយុគ) យុគ ៣ ឬប្រជុំនៃយុគ ៣ (បណ្ដាយុគទាំង ៤, សំដៅតែត្រង់យុគទី ១ ទី ៣ ទី ៤) គឺ ក្រឹតាយុគ, ទ្វាបរយុគ, កលិយុគ ។ ឈ្មោះគម្ពីរឬក្បួនសំដែងអំពីយុគទាំង៣នោះ; ខ្មែរយើងហៅក្លាយដោយច្រឡំ គ ជា ត ជា ត្រៃយុត ក៏មាន; ត្រៃយុត ត្រៃតា (ខុសទេ) ម. ព. យុគ ។ ត្រៃរត្ន, ត្រៃរ័ត្ន ឬ ត្រ័យរត្ន, ត្រ័យរ័ត្ន (—រ័ត) ន. (សំ. ត្រិរត្ន ឬ រត្នត្រយ; បា. តិរតន ឬ រតនត្តយ) រ័ត្ន ៣, រតនៈ ៣ ឬប្រជុំនៃរ័ត្ន ៣, ការរួបរួមនៃរតនៈ ៣ គឺព្រះពុទ្ធរ័ត្ន, ព្រះធម្មរ័ត្ន, ព្រះសង្ឃរ័ត្ន (ម. ព. រតនៈ, រតនត្រ័យ, រ័ត្ន, រត្នត្រ័យ ផង) ។ ត្រៃលក្ខណ៍ ឬ ត្រៃលក្សណ៍ (—ល័ក) ន. (សំ. ត្រិលក្សណ; បា. តិលក្ខណ) លក្ខណៈ ៣ យ៉ាងគឺ អនិច្ចំ សេចក្តីមិនទៀង, ទុក្ខំ សេចក្តីព្រួយលំបាក, អនត្តា ដំណើរមិនមែនលុះក្នុងបង្គាប់ចិត្ត… (ម. ព. លក្ខណ ឬ លក្ខណៈ ផង) ។ ត្រៃលក្ខណញ្ញាណ (—ល័ក-ខៈ ណ័ញញាន) ន. (សំ. ត្រិលក្សណជ្ញាន; បា. តិលក្ខណញ្ញាណ) ញាណ (ប្រាជ្ញា) ដែលកត់សម្គាល់ ឬពិចារណាឃើញនូវលក្ខណៈ៣យ៉ាងគឺ អនិច្ចំ, ទុក្ខំ, អនត្តា (ម. ព. ត្រៃលក្ខណ៍ ឬ ត្រៃលក្សណ៍) ។ ត្រៃលោក ន. (សំ. ត្រិលោក ឬ ត្រៃលោក; បា. តិលោក) លោក៣ គឺ កាមលោក, រូបលោក, អរូបលោក (ដូចគ្នានឹង ត្រៃភព ដែរ) ។ មានន័យមួយផ្សេងថា លោក៣ គឺ ១- សង្ខារលោក អ្វីៗដែលធម្មតាតាក់តែងបង្កើតឲ្យមានដូចយ៉ាង ដី, ទឹក, ភ្លើង, ខ្យល់, ឈើ, វល្លិ, ស្មៅជាដើម; ២- សត្តលោក ឬ សត្វលោក ពួកសត្វទាំងអស់ដែលកើតស្លាប់វិលវល់ក្នុងភពទាំងបី; ៣- ឱកាសលោក ប្រទេសដែលជាចន្លោះធេងទទេ (ម. ព. លោក ផង) ។ ត្រៃវិជ្ជា ន. (សំ. ត្រៃវិទ្យា; បា. តេវិជ្ជា) ប្រជុំឬការរួបរួមនៃវិជ្ជា ៣ ប្រភេទ ១- សេចក្តីដឹងជាតិកំណើតដែលធ្លាប់កើតស្លាប់ពីមុនៗរៀងមកមានច្រើនជាអនេករាប់មិនអស់; ២- សេចក្តីដឹងដំណើរអន្ទោលស្លាប់កើតនៃខ្លួនឯងនិងពួកសត្វដទៃ ដែលបណ្ដាលមកអំពីអំពើអាក្រក់ល្អផ្សេងៗ; ៣- សេចក្ដីដឹងធម៌ជាឧបាយឲ្យអស់អាសវក្កិលេស ទាំងបានញ៉ាំងអាសវក្កិលេសនោះឲ្យអស់ជ្រះស្រឡះពីសន្ដានលែងត្រឡប់កើតទៀត ។ ត្រៃវិទ្យ (––វិត) ន. (សំ.; បា. តេវិជ្ជ) អ្នកបានត្រៃវិជ្ជា ។ ត្រៃវិទ្យា (ម. ព. ត្រៃវិជ្ជា) ។ ត្រៃវេទ (–វេទៈ ឬ វេត) ន. (សំ. ត្រិវេទ ឬ ត្រៃវេទ; បា. តិវេទ) វេទ៣ ការរួបរួមឬប្រជុំនៃវេទ៣ (ម. ព. វេទ) ។ ត្រៃសរណៈ (–សៈ រ៉ៈ ណៈ) ន. (សំ. ត្រិសរណ ឬ ត្រៃសរណ; បា. តិសរណ) ទីរឭក, ទីពឹង, ទីពំនាក់៣ប្រភេទ ឬ ប្រជុំនៃទីពឹង ៣ ប្រភេទគឺ ព្រះពុទ្ធ, ព្រះធម៌, ព្រះសង្ឃ (ព. ពុ.) ។ ខាងសាសនាព្រាហ្មណ៍សំដៅយក ព្រះព្រហ្ម, ព្រះវិស្ណុ, ព្រះសិវៈ ទាំង៣នេះ ហៅថា ត្រៃសរណៈ ។ ខាងសាសនាឯទៀតៗ ក៏ច្រើនតែអាងទីពឹងឬទីរឭក, ទីពំនាក់មានបីៗដែរ ផ្សេងគ្នាតែឈ្មោះវត្ថុ ឬបុគ្គល ដែលអាងទៅរកប៉ុណ្ណោះ ។ ត្រៃសរណគមន៍ (–សៈរ៉ៈណៈគំ) ន. (សំ. ត្រិសរណគមន ឬ ត្រៃសរណគមន; បា. តិសរណគមន) ការដល់នូវព្រះពុទ្ធព្រះធម៌ព្រះសង្ឃទាំង៣ជាទីរឭកឬជាទីពឹង គឺជឿព្រះរត្នត្រ័យទាំង៣នេះស៊ប់ថាជាទីរឭកឬជាទីពឹងដ៏ប្រសើរបំផុត ( ព. ពុ.) ។ ត្រៃសិក្ខា (–សិក-ខា) ន. (សំ. ត្រៃសិក្សា ឬ សិក្សាត្រយស៑; បា. សិក្ខត្តយ ឬ សិក្ខាត្តយ) សិក្ខា៣ប្រភេទ ឬប្រជុំនៃសិក្ខា៣ប្រភេទ (ម. ព. សិក្ខា និង គុណជាត ឬ គុណជាតិ ទៀតផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រែះ» មានន័យដូចម្ដេច ?


ត្រែះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កឹះ ចាប់​រះ​ខ្សែ​ចាប៉ី​ជាដើម ។
ឧទាហរណ៍៖ ត្រែះ​ខ្សែ​ចាប៉ី ត្រែះ​ខ្សែ​តាខេ ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ល្បែង​លេង​ដោយ​ខ្នាច់ ដោយ​ចង្កឹះ ឬ​គ្រាប់​អ្វីៗ មាន​គ្រាប់​ពោត​ជាដើម ។
ឧទាហរណ៍៖ លេង​ត្រែះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រែតៗ» មានន័យដូចម្ដេច ?


ត្រែតៗ


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយអ្វីៗដែលញ័រ, ដែលដដុសគ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រែតត្រត» មានន័យដូចម្ដេច ?


ត្រែតត្រត


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ទ្រែលទ្រល ឥត​ធ្វើ​ការ​អ្វី ។
ឧទាហរណ៍៖ មនុស្ស​ត្រែតត្រត; ដើរ​ត្រែតត្រត ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ទ្រែលទ្រល ឥត​ធ្វើ​ការ​អ្វី ។
ឧទាហរណ៍៖ មនុស្ស​ត្រែតត្រត; ដើរ​ត្រែតត្រត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រែង» មានន័យដូចម្ដេច ?


ត្រែង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ស្មៅ​មាន​ដើម​រឹង​មួយ​ប្រភេទ ជា​ពួក​បបុស ។ ខ្នាច​សោក​គ្រោក​ដែល​ក្របី​ដេក​ត្រាំ
ឧទាហរណ៍៖ ត្រែង​ក្របី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រែ» មានន័យដូចម្ដេច ?


ត្រែ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿង​ភ្លេង​ធ្វើ​ដោយ​ស្ពាន់​ជាដើម សម្រាប់​ផ្លុំ ។
ឧទាហរណ៍៖ ទាហាន​ផ្លុំ​ត្រែ​ភ្ជុំ​ពល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រេះត្រុះ» មានន័យដូចម្ដេច ?


ត្រេះត្រុះ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ឫកពា​ត្រេះត្រុះ ឫកពា​ច្រេញច្រុញ ។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ច្រេញច្រុញ​ត្រុន​ៗ ដោយ​ទទួល​បន្ទុក​ធ្ងន់ មាន​រែក លី សែង​ធ្ងន់ ជាដើម ។
ឧទាហរណ៍៖ ដើរ​ត្រេះត្រុះ រែក​ត្រេះត្រុះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រេង» មានន័យដូចម្ដេច ?


ត្រេង


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ពាក្យ​សម្រាប់​លើក​គុណនាម “ចោត…” ឲ្យ​មាន​សេចក្ដី​ប្លែក​ក្រៃលែង ។
ឧទាហរណ៍៖ ចោត​ត្រេង គឺ​ចោត​ខ្លាំង​ណាស់​ហាក់​ដូច​គេ​បញ្ឈរ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា (មើលក្នុងពាក្យ ត្រឹង កិ. វិ.) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រេក» មានន័យដូចម្ដេច ?


ត្រេក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រីក​ចិត្ត ។ ត្រេក​ត្រអាល (ម. ព. ត្រអាល) ។ ត្រេក​អរ មាន​អំណរ​រីករាយ​ចិត្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រៀល» មានន័យដូចម្ដេច ?


ត្រៀល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​ព្រៃ​មាន​ផ្លែ ប្រើ​ជា​អាហារ​បាន; ត្រៀល​មាន ២ ប្រភេទ​គឺ ត្រៀល​ដោះ​ក្របី មាន​ដើម​ជា​វល្លិ​ឡើង​អាស្រ័យ​នឹង​ឈើ​ឯទៀត ផ្លែ​មាន​ទំនង​ស្រដៀង​នឹង​ដោះ​ក្របី ផ្លែ​ជា​ចង្កោម; ត្រៀល​ស្វា ដុះ​ជា​គុម្ព មាន​ដើម​តូច​ៗ ផ្លែ​ជា​ចង្កោម​តែ​តូច​ៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រៀម» មានន័យដូចម្ដេច ?


ត្រៀម


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រង់​ចាំ ចាត់​ការ​រង់​ចាំ ប្រុង​ប្រៀប​ហើយ​ជា​ស្រេច ។
ឧទាហរណ៍៖ ត្រៀម​ខ្លួន​ចាំ ។

                  ចង​របែង​ភ្ជាប់​នឹង​រណប​ជញ្ជាំង ។
ឧទាហរណ៍៖ ត្រៀម​ជញ្ជាំង (ជញ្ជាំង​ស្លឹក​ដែល​មិន​ប្រើ​ដែក​គោល) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រៀបត្រា» មានន័យដូចម្ដេច ?


ត្រៀបត្រា


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ដេរដាស​ពាស​ពេញ កុះករ​ដូច​គេ​តម្រៀប ។
ឧទាហរណ៍៖​​ ឈរ​ត្រៀបត្រា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រៀប» មានន័យដូចម្ដេច ?


ត្រៀប


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ដេរដាស​ដោយ​មាន​របៀប​ហាក់​ដូច​គេ​តម្រៀប ។
ឧទាហរណ៍៖ ឈរ​ត្រៀប មើល​ទៅ​ឃើញ​ត្រៀប ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រៀក» មានន័យដូចម្ដេច ?


ត្រៀក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​មួយ​ប្រភេទ ច្រើន​មាន​នៅ​មាត់​សមុទ្ទ ឬព្រៃ​ភ្នំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រើយលយ» មានន័យដូចម្ដេច ?


ត្រើយលយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដីដែលដុះលយលូកចូលមកក្នុងទន្លេ គឺដីដែលដុះថ្មី ដោយច្រាំងម្ខាងចេះតែបាក់ ច្រាំងម្ខាងខាងអាយក៏ចេះតែដុះថែមៗឡើង (បារ. Rive convexe រីវកុង្វិក ឬ រីវកុងវ៉ិក) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រើយត្រាណ» មានន័យដូចម្ដេច ?


ត្រើយត្រាណ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដូច​គ្នា​នឹង ត្រាណត្រើយ ដែរ​គា្រន់​តែ​ប្រើ​ត្រឡប់​យក​មុន​ជា​ក្រោយ​ថា ត្រាណត្រើយ ឬ ត្រើយត្រាណ សម្រួល​តាម​សម្ឆស្ស​ចួន​របស់​កាព្យ​ប៉ុណ្ណោះ (ព. កា.) ។
ឧទាហរណ៍៖​ ឱ​ព្រះ​ត្រើយត្រាណ​ ធ្វើ​ម្ដេច​នឹង​បាន វិល​មក​វិញ​រ៉ា ទោះ​ផ្ដាំ​នឹង​ខ្យល់ ខ្យល់​ឥត​ប្រាប់​ថា ព្រះ​បាទ​ចេស្ដា សុខ​ឬ​ទុក្ខ​ឡើយ ។ ម. ព. ត្រាណ និង ត្រាណត្រើយ ទៀត​ផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រើយឆក» មានន័យដូចម្ដេច ?


ត្រើយឆក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដីដែលលូកឆកចូលទៅខាងដីត្រើយ (បារ. Rive concave រីវកុងកាវ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រើយ» មានន័យដូចម្ដេច ?


ត្រើយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប៉ែកដី ឬចំណែកដីមាត់សមុទ្ទ, ទន្លេ, ស្ទឹង, ព្រែក ម្ខាងៗ ។
ឧទាហរណ៍៖ ត្រើយអាយ, ត្រើយនាយ

                មានពាក្យទំនៀមថា ដល់ត្រើយសើយគូទឲ្យ សេចក្តីថាលុះគេជួយសង្គ្រោះដោះទុក្ខឲ្យបានសុខស្រួល ហើយខ្លួនបែរជាប្រទូស្ដនឹងគេអ្នកសង្គ្រោះនោះវិញ (ប្រៀបដូចជាមនុស្សអ្នកពឹងរកគេឲ្យចែវទូកចម្លងខ្លួនឲ្យបានឆ្លងទន្លេ លុះបានដល់ត្រើយម្ខាងហើយ ក៏ឡើងទៅលើដីត្រើយ ហើយបែរជាសើយគូទបង្ហាញមកអ្នកចម្លងខ្លួននោះវិញ; ជាអកតញ្ញូ ពេញលក្ខណៈជាមនុស្សអាក្រក់ក្រៃលែង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រើង» មានន័យដូចម្ដេច ?


ត្រើង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទ្រុង​សម្រាប់​បញ្ឆោត​ត្រី ។
ឧទាហរណ៍៖ ត្រើង​ត្រី​ពោ (ប្រើ​ដោយ​ទម្លាប់​ស្រុក អ្នក​ស្រុក​ខ្លះ​ហៅ ទ្រុង​បញ្ឆោត អ្នក​ស្រុក​ខ្លះ​ហៅ ប៉ោង ឬ ប៉ោង​បញ្ឆោត) ។

                    ឈ្មោះតំបន់មួយ ឋិតនៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាមន្ទីរព្យាបាលរោគឃ្លង់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រួសៗ» មានន័យដូចម្ដេច ?


ត្រួសៗ


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ច្បោលៗ, លំៗ ។
ឧទាហរណ៍៖ មើលត្រួសៗ, និយាយត្រួសៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រួយ» មានន័យដូចម្ដេច ?


ត្រួយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្លឹក​ខ្ចី (ម. ព. ត្រូល ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រួតពិនិត្យនីត្យានុកូលភាព» មានន័យដូចម្ដេច ?


ត្រួតពិនិត្យនីត្យានុកូលភាព


?ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា ការធានាឱ្យបានថា ក្រុមប្រឹក្សាមិនធ្វើសកម្មភាពក្រៅពីសិទ្ធិអំណាចរបស់ខ្លួន ហើយអនុវត្តតាមតែនីតិវិធីដែលតម្រូវដោយវិធានច្បាប់ជាធរមាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រួតត្រា» មានន័យដូចម្ដេច ?


ត្រួតត្រា


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ត្រួត​បន្ថែម ត្រួត​ដោយ​បង្គាប់​បញ្ជា​ឲ្យ​មាន​អ្នក​ត្រួត​ត​ពី​ខ្លួន​ទៅ​ទៀត ឬ​ត្រួត​ហើយ​មាន​តក់ត្រា​សេចក្ដី​ទុក​ជា​ចំណាំ ។
ឧទាហរណ៍៖ ខ្ញុំ​បាន​ត្រួតត្រា​ការ​នុ៎ះ​សព្វ​គ្រប់​ហើយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រួត» មានន័យដូចម្ដេច ?


ត្រួត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពិនិត្យ​មើល​ឲ្យ​ដឹង​ជា​ត្រឹម​ត្រូវ ​ឬ​មិន​ត្រឹម​ត្រូវ​ទេ ហើយ​បង្គាប់​បញ្ជា​ឲ្យ​ធ្វើ​ថែម​ទៀត​ដោយ​ត្រឹម​ត្រូវ ។
ឧទាហរណ៍៖ ត្រួត​មើល ត្រួត​បញ្ជី ត្រួត​ការ ត្រួត​ពល ។

                 ដាក់​បន្តុប​លើ​គ្នា ។
ឧទាហរណ៍៖ ត្រួត​ចាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រូវ​តែ» មានន័យដូចម្ដេច ?


ត្រូវ​តែ


?ថ្នាក់ពាក្យជា កិរិយានុគ្រោះ
មានន័យថា កំណត់​ថា​ធ្វើ​ឲ្យ​បាន, គប្បី​ធ្វើ​ឲ្យ​បាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រូវសណ្ដ» មានន័យដូចម្ដេច ?


ត្រូវសណ្ដ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ត្រូវគេបញ្ជោរក៏ឡើងជំនោរ ។ (ម.ព. សណ្ដ បន្ថែម) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រូវ» មានន័យដូចម្ដេច ?


ត្រូវ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទីទៃពីខុស គឺត្រង់ឬចំ ។
ឧទាហរណ៍៖ ពាក្យត្រូវ, សេចក្តីត្រូវ; និយាយត្រូវ, ថាត្រូវ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ទីទៃ​ពី​ខុស គឺ​ត្រង់ ​ឬ​ចំ ។
ឧទាហរណ៍៖ ពាក្យ​ត្រូវ សេចក្ដី​ត្រូវ; និយាយ​ត្រូវ ថា​ត្រូវ ។

                  គាប្បី (គប្បី ) ។
ឧទាហរណ៍៖ ត្រូវធ្វើ, មិនត្រូវធ្វើ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រូល» មានន័យដូចម្ដេច ?


ត្រូល


?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យត្រួយ : ត្រួយត្រូល គឺដែលចាត់ទុកស្មើត្រួយស្មើបណ្ដូល, កែវពន្លក, (ច្រើនប្រើតែក្នុងកាព្យ) ។
ឧទាហរណ៍៖ ត្រួយត្រូលបណ្ដូលចិត្ត… ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រុំស្វា» មានន័យដូចម្ដេច ?


ត្រុំស្វា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុម្ពព្រឹក្សតូចមួយប្រភេទ កម្ពស់ ០.២០-១ ម មានរោមដុះក្នុងប្រតេសខ្មែរ ភូមា លាវ និងវៀតណាម លើដីគ្មានដំណាំ ដេលមានភ្លើងធ្លាប់ឆេះ ឬលើជម្រាលភ្នំប្រហែល ៧០០-៨០០ ម ឧព្វេធ។ ក្នុងស្រុកខ្មែរ ត្រុំស្វាដុះជាច្រើន ក្រោមព្រៃស្រស់លើភ្នំគិរីរម្យ។ គ្រូថ្នាំខ្មែរយកឫសដើមនេះកិនឱ្យម៉ដ្ឋ ហើយត្រាំស្រា សម្រាប់ធ្វើថ្នាំបំពោកលើដៃជើងដែលហើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រុំព្រៃ» មានន័យដូចម្ដេច ?


ត្រុំព្រៃ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុម្ពព្រឹក្សតូច ឬស្មៅវាលើដី មានស្លឹកពីរប្រភេទ នៅគល់កូនស្លឹកមានតែមួយ តែនៅចុងកូនស្លឹកមានបី។ ជាដើមដុះលើដីសើមក្នុងទ្វីបអាស៊ីផ្នែកក្តៅ។ គោ ក្របី តែងស៊ីស្លឹកដើមនេះ។ គេតែងយកស្លឹកត្រុំព្រៃកិនឱ្យម៉ដ្ឋលាបលើខ្លួនប្រាណមុនឱ្យគេគក់ច្របាច់។ គ្រូថ្នាំខ្មែរយកមែកមានស្លឹកស្ងោរ ថ្វើថ្នាំព្យាបាលជំងឺទាស់នោម និងការរំលាយអាហារ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រុំខ្មោច» មានន័យដូចម្ដេច ?


ត្រុំខ្មោច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះតិណជាតិរឹងម្យ៉ាងកម្ពស់ ០.៥០-១ ម ដុះលើដីវាលនៃឥណ្ឌូចិន។ គេអាចលីងគ្រាប់កិតដូចកាហ្វេហើយឆុងផឹក ឬវាជាថ្នាំអៅយបរិភោគបាយបាន អោយរដូវដើរត្រឹមត្រូវ និងព្យាបាលជំងឺក្រពះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រុំ» មានន័យដូចម្ដេច ?


ត្រុំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ដំណាំ​ដើម​តូច ស្លឹក​វា​សម្រាប់​ត្រាំ​កូរ​ឲ្យ​កើត​ជា-ម ធ្វើ​ជា​ធ្លះ​ជ្រលក់​សំពត់​ឲ្យ​មាន​ពណ៌​ខ្មៅ ។
ឧទាហរណ៍៖ គួរ​ដាំ​ត្រុំ​ឲ្យ​កើត​មាន​ច្រើន កូរ​ត្រុំ ។

                គុម្ពព្រឹតូច មួយប្រភេទ កម្ពស់ ៥០-៦០ម អាចដុះឯងៗក្នុងព្រៃស្រោង ឬដីវាលនៃឥណ្ឌូចិន គេច្រើនដាំជាដំណាំ។​ ស្លឹកវាសំរាប់ជ្រលក់ សំពត់ឲ្យមានពណ៌ខ្មៅស្វាយតិចៗ ឬខ្មៅ ។ គ្រូបុរាណខ្មែរប្រើឬសត្រុំធ្វើថ្នាំស្ទះនោម និងថ្នាំព្យបាលជម្ងឺប្រមះ​​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រុលៗ» មានន័យដូចម្ដេច ?


ត្រុលៗ


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ដោយ​ត្បុល ឬ​ដោយ​រះ​អ្វីៗ ដែល​ស្រួយ​ញ័រ​រនៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រុល» មានន័យដូចម្ដេច ?


ត្រុល


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ចេះ​តែ​រអិល​ឥត​ទើស​ទាក់ ។
ឧទាហរណ៍៖ និយាយ​ត្រុល (ម. ព. ត្រិល ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រុយ» មានន័យដូចម្ដេច ?


ត្រុយ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បោះ​តម្រុយ​ ឬ​ដោត ចង​តម្រុយ ។ ព. ប្រ. ត្រុយ​ទុក ផ្គង​ចិត្ត​ទុក ចំណាំ​ទុក ប៉ង​សំដៅ​ចំពោះ​ទុក​ជា​មុន​ដោយ​ស្រឡាញ​ចង់​បាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រុនៗ» មានន័យដូចម្ដេច ?


ត្រុនៗ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ញាក់​ញ័រ​ដោយ​រងា ឬ​ដោយ​កោត​ក្រែង​ខ្លាច ។
ឧទាហរណ៍៖ ដំណើរ​ត្រុន​ៗ; ដើរ​ត្រុន​ៗ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ញាក់​ញ័រ​ដោយ​រងា ឬ​ដោយ​កោត​ក្រែង​ខ្លាច ។
ឧទាហរណ៍៖ ដំណើរ​ត្រុន​ៗ; ដើរ​ត្រុន​ៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រុដិ» មានន័យដូចម្ដេច ?


ត្រុដិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) ដំណើរ​កាត់ ការ​ផ្ដាច់ ។ ឈ្មោះ​ភ្លេង ចម្រៀង​មួយ​ប្រភេទ សម្រាប់​បណ្ដា​ជន​ក្នុង​ខែត្រ​សៀមរាប គេលេង​តែ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ។
ឧទាហរណ៍៖ ភ្លេង​ត្រុដិ លេង​ត្រុដិ (ម. ព. ត្រស្ដិ ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖