Posted on Leave a comment

តើពាក្យ «ត្រុដ» មានន័យដូចម្ដេច ?


ត្រុដ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (សំ.) កាត់ ផ្ដាច់ ពុះ; ស្រាយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រុកៗ» មានន័យដូចម្ដេច ?


ត្រុកៗ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​សភាព​មឹះ​ៗ មិន​អង់អាច ទោះ​បី​មាន​ចំណេះ​វិជ្ជា ឬ​មាន​ទ្រព្យ​ធន​ដ៏​សម​គួរ ក៏​មិន​សំដែង​កិរិយា​ក្លៀវក្លា​ឡើយ ប្រើ​ឫកពា​ជា​អ្នក​ទន់​ថយ​ខ្សត់​ខ្សោយ ។ ព. ទ. បុ. ត្រុក​ៗ អ្នក​ស្រុក​មើល​ងាយ រលាស់​គូទ​ខ្ចាយ​មាន​ឱត​មាន​ភាន់ សេចក្ដី​ថា អ្នក​មាន​ចំណេះ​វិជ្ជា ឬ​សម្ដី​ថ្វី​មាត់​ស្ទាត់​ពូកែ ប៉ុន្តែ​ធ្វើ​ឫកពា​កិរិយា​មឹះ​ៗ ញើប​ៗ ហាក់​ដូច​ជា​គ្មាន​ចេះ​គ្មាន​ដឹង​អ្វី ដោយ​ហេតុ​នេះ អ្នក​ផង​ក៏​មើល​ងាយ លុះ​កាល​ណា​អ្នក​នោះ​សំដែង​ចំណេះ​វិជ្ជា ឬ​បញ្ចេញ​សំដី​ថ្វី​មាត់ មាន​របៀប​បែប​បទ​ប្រាដក​ច្បាស់ ទើប​អ្នក​ផង​ស្ងើច​សរសើរ​កោត​ក្រែង​រអែង​ចិត្ត​ លែង​ហ៊ាន​មើល​ងាយ​តទៅ​ទៀត ។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​តត្រុក​ចុះ​តត្រុក​ឡើង​តិច​ៗ មិន​ប្រញាប់​ប្រញាល់; ដែល​ធ្វើ​អ្វី​ៗ មមឹះ​តិច​ៗ សន្សឹម​ៗ តែ​ធ្វើ​មិន​ឈប់ ។
ដើរ​ត្រុក​ៗ ធ្វើ​ការ​ត្រុក​ៗ រក​ស៊ី​ត្រុក​ៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រឹម» មានន័យដូចម្ដេច ?


ត្រឹម


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលកំបុតស្អាត, ដែលមានចុងឬគល់ស្មើគ្នា, ទៀងទាត់, ស្មើ ។
ឧទាហរណ៍៖ កំបុតត្រឹម, សម្ដីត្រឹម; ដាច់ត្រឹម, និយាយត្រឹម ។

                   ត្រឹមណា និ. ដល់ណា, ដរាបណា : ទៅត្រឹមណា? ។ ត្រឹមណឹង ឬ ត្រឹមហ្នឹង និ. ដល់ហ្នឹង, ដរាបហ្នឹង : ណ្ហើយ, ត្រឹមណឹងចុះ? ។ ត្រឹមណេះ ឬ ត្រឹមនេះ និ. ដល់ណេះឬដល់នេះ, ដរាបនេះ : ពីនោះមកត្រឹមនេះ។ ត្រឹមណោះ ឬ ត្រឹមនោះ និ. ដល់ណោះឬដល់នោះ, ដរាបនោះ : ពីនេះទៅត្រឹមនោះ។ ត្រឹមតែ និ. កំណត់តែ, ល្មមតែដល់ : បើមិនបានដល់ ១០ ត្រឹមតែ ៨ ក៏យកដែរ។ ត្រឹមត្រង់ គុ. ឬ កិ. វិ. ដែលត្រឹមនិងត្រង់ឥតល្អៀង : សម្ដីត្រឹមត្រង់, ប្រព្រឹត្តត្រឹមត្រង់, និយាយត្រឹមត្រង់ ។ ត្រឹមត្រូវ គុ. ឬ កិ. វិ. ដែលត្រឹមនិងត្រូវឥតល្អៀង : ការត្រឹមត្រូវ; ប្រព្រឹត្តត្រឹមត្រូវ, និយាយត្រឹមត្រូវ ។ ត្រឹមធេង គុ. ឬ កិ. វិ. ស្មើធេង : កំបុតត្រឹមធេង; អស់ត្រឹមធេង ។ ល ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលកំបុតស្អាត, ដែលមានចុងឬគល់ស្មើគ្នា, ទៀងទាត់, ស្មើ ។
ឧទាហរណ៍៖ កំបុតត្រឹម, សម្ដីត្រឹម; ដាច់ត្រឹម, និយាយត្រឹម ។

                  ត្រឹមណា និ. ដល់ណា, ដរាបណា : ទៅត្រឹមណា? ។ ត្រឹមណឹង ឬ ត្រឹមហ្នឹង និ. ដល់ហ្នឹង, ដរាបហ្នឹង : ណ្ហើយ, ត្រឹមណឹងចុះ? ។ ត្រឹមណេះ ឬ ត្រឹមនេះ និ. ដល់ណេះឬដល់នេះ, ដរាបនេះ : ពីនោះមកត្រឹមនេះ។ ត្រឹមណោះ ឬ ត្រឹមនោះ និ. ដល់ណោះឬដល់នោះ, ដរាបនោះ : ពីនេះទៅត្រឹមនោះ។ ត្រឹមតែ និ. កំណត់តែ, ល្មមតែដល់ : បើមិនបានដល់ ១០ ត្រឹមតែ ៨ ក៏យកដែរ។ ត្រឹមត្រង់ គុ. ឬ កិ. វិ. ដែលត្រឹមនិងត្រង់ឥតល្អៀង : សម្ដីត្រឹមត្រង់, ប្រព្រឹត្តត្រឹមត្រង់, និយាយត្រឹមត្រង់ ។ ត្រឹមត្រូវ គុ. ឬ កិ. វិ. ដែលត្រឹមនិងត្រូវឥតល្អៀង : ការត្រឹមត្រូវ; ប្រព្រឹត្តត្រឹមត្រូវ, និយាយត្រឹមត្រូវ ។ ត្រឹមធេង គុ. ឬ កិ. វិ. ស្មើធេង : កំបុតត្រឹមធេង; អស់ត្រឹមធេង ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រឹប» មានន័យដូចម្ដេច ?


ត្រឹប


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជញ្ជក់ក្រេប ។
ឧទាហរណ៍៖ កន្លង់ត្រឹបកេសរផ្កា ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រៃ​អណ្ដែត គឺ​ព្រៃ​ដែល​កើត​លើ​ទឹក ដោយ​ស្មៅ​ឬ​ត្រាវ ត្រកៀត បបុស ស្បូវ ដុះ​លើ​មមោក​ចក មមោក​កំពីងពួយ ។
ឧទាហរណ៍៖ កណ្ដាល​ពោះ​បឹង​នុះ​មាន​សុទ្ធ​តែ​ត្រឹប​ដុះ​តាន់ ។ ម. ព. បឿន ផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រឹង» មានន័យដូចម្ដេច ?


ត្រឹង


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ញាប់​ជើង​រន្ថាន់ ឯ​ក្បាល​នឹង​ដូច​គេ​ថ្កល់ ។
ឧទាហរណ៍៖​ រត់​ត្រឹង។

                 ប្រើ​ជា ត្រេង ក៏​មាន ។
ឧទាហរណ៍៖ រត់​ត្រេង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រឹកៗ» មានន័យដូចម្ដេច ?


ត្រឹកៗ


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមានលំនាំជ្រំៗ តិចៗ (ដូចយ៉ាងដំណើរសុនខបោលតិចៗ) ។
ឧទាហរណ៍៖ រត់ត្រឹកៗ, បោលត្រឹកៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រឹក» មានន័យដូចម្ដេច ?


ត្រឹក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទាញ​ខ្សែ​ញាក់​បំបែរ ទាញ​កន្រ្តាក់​ខ្សែ​ជា​សញ្ញា​ឲ្យ​គោ, ឲ្យ​ក្របី​ដឹង​ថា​ត្រូវ​ងាក​បែរ​ទៅ​ខាង​ស្ដាំ​ឬ​ខាង​ឆ្វេង ឬ​ក៏​ឲ្យ​ដឹង​ថា​ដើរ​ឲ្យ​លឿន​បន្ដិច​ឡើង ។
ឧទាហរណ៍៖ ទាញ​ខ្សែ​ត្រឹក​វា​ទៅ ! ។

​​​                 ដាស់​តឿន​ក្រើន​រំលឹក ។
ឧទាហរណ៍៖ ធ្វើ​ស្រែ​ដ្បិត​ទឹក ត្រឹក​ពល​ដ្បិត​បាយ… (សាស្ត្រា​ច្បាប់​រាជនេតិ) ។ មើល​ក្នុង​ពាក្យ ដ្បិត ទៀត​ផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រី—» មានន័យដូចម្ដេច ?


ត្រី—


មានន័យថា (មើលក្នុងពាក្យ ត្រី) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រី​ងៀត​អង្គរ ឬ ងៀត​ប្រា​អង្គរ» មានន័យដូចម្ដេច ?


ត្រី​ងៀត​អង្គរ ឬ ងៀត​ប្រា​អង្គរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ត្រី​ងៀត​ ឬ​ងៀត​ប្រា​ដែល​នាំ​មក​ពី​ទន្លេ​សាប​ប៉ែក​ខាង​ខែត្រ​សៀមរាប។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រីសូល៍ ឬ ត្រីសូរ» មានន័យដូចម្ដេច ?


ត្រីសូល៍ ឬ ត្រីសូរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ត្រិសូល ឬ ត្រី—; បា. តិសូល) ឈ្មោះអាវុធរបស់ព្រះឥសូរ គឺអាវុធមានមុខ ៣ ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានមុខ៣ ដែលមានកំពូល៣។
ឧទាហរណ៍៖ ត្រីសូល៍គាងឃ្វាយ ឬ ត្រីសូរគាងឃ្វាយ (សរសេរជា ត្រីសូល៍ (ត្រីសូ)យ៉ាងនេះជិតនឹងពាក្យដើមជាង ត្រីសូរ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រីសព្ទ» មានន័យដូចម្ដេច ?


ត្រីសព្ទ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ត្រិសព្ទ; បា. តិសទ្ទ “សូរសំឡេងឮ ៣ យ៉ាង”) ខ្មែរយើងប្រើជាឈ្មោះគ្រឿងវណ្ណយុត្តិ ( ៊ ) នេះ សម្រាប់ប្រើដាក់លើអក្សរ ៤ តួ គឺ ប ស ហ អ ឲ្យមានសំឡេងធំជា ប៊ ស៊ ហ៊ អ៊ ដូចពាក្យថា ត្បូងប៊ុត ស៊ងស្លា ឮស៊ាន ស៊ុនសម្ដី; មិនហ៊ានទៅ ចូលហ៊ុន ស្រែកហ៊ោ ដំណើរអ៊ីកអ៊ាក ក្រួចអ៊ឺត អ៊ុះអ៊ះ ជាដើម; ប៉ុន្ដែតួ “ស” កាលណាបើមានស្រៈ ឥ ឬ ឦ នៅពីខាងលើ នឹងផ្លាស់រូបត្រីសព្ទ ( ៊ ) នេះចេញដូចយ៉ាង ស៊ីបាយ ដូច្នេះជាដើមវិញក៏បាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រីវិស័យ» មានន័យដូចម្ដេច ?


ត្រីវិស័យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់មួយប្រភេទ រង្វង់មុខស្រដៀងនឹងនាឡិកា មានទ្រនិចវិលចង្អុលទៅទិសខាងជើងជានិច្ចសម្រាប់អ្នកដំណើរប្រើមើលកុំឲ្យវង្វេងច្រឡំទិស ។
ឧទាហរណ៍៖ ត្រីវិស័យជាវត្ថុចាំបាច់សម្រាប់អ្នកធ្វើដំណើរតាមសមុទ្រឬតាមតំបន់ដែលខ្លួនមិនធ្លាប់ស្គាល់ (ចិនជាអ្នកបង្កើតត្រីវិស័យនេះមុនគេ) ។

                    ហៅ ត្រីវិស័យ ដូច្នេះ ទំនងជាមកពីមានអាការដូចត្រីទេដឹង? ព្រោះទ្រនិចសម្រាប់ចង្អុលទិស កាលណាគេចាប់កាន់ប៉ះត្រូវតួរបស់វា, វាតែងកម្រើករលាស់ញ័រៗ ដូចអាការត្រីបង្រះឬត្រីហែលទឹក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រីមុខ» មានន័យដូចម្ដេច ?


ត្រីមុខ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រធាន, ប្រមុខ, អ្នកនាំមុខ, មនុស្សបានការ, អ្នកដែលគេយកជាមុខមាត់ ។
ឧទាហរណ៍៖ មនុស្សហ្នឹងយកជាត្រីមុខពុំបានទេ, អ្នកនោះគេតែងហៅរកយកជាត្រីមុខ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រីមាស ឬ ត្រៃមាស» មានន័យដូចម្ដេច ?


ត្រីមាស ឬ ត្រៃមាស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ត្រិមាស ឬ ត្រៃមាស; បា. តេមាស) បីខែ; ប្រជុំនៃខែ៣ ចំនួន៣ខែ ការរួមចំនួនខែត្រឹម៣ ។
ឧទាហរណ៍៖ បញ្ជីត្រីមាស; ភិក្ខុសង្ឃនៅចាំវស្សាអស់ត្រីមាស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រីមាស» មានន័យដូចម្ដេច ?


ត្រីមាស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រយៈកាលកំណត់បីខែ ។
?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា រយៈពេល ៣ ខែបន្តបន្ទាប់គ្នា ដែលចាប់ផ្ដើមពីថ្ងៃទី០១ មករា, ០១ មេសា, ០១ កក្កដា ឬ០១ តុលា និងបញ្ចប់រៀងគ្នានៅថ្ងៃទី៣១ មីនា, ៣០ មិថុនា, ៣០ កញ្ញា ឬ ៣១ ធ្នូ ដោយយកតាមប្រតិទិនគ្រេកូរ្យាង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រីភាគី» មានន័យដូចម្ដេច ?


ត្រីភាគី


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ.) ដែលមានភាគបី ដែលមានបីផ្នែក ដែលមានគ្នាបីក្រុម។
ឧទាហរណ៍៖ គូសញ្ញាត្រីភាគី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រីភាគ» មានន័យដូចម្ដេច ?


ត្រីភាគ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) ភាគបី ចំណែកបី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រីព័ន្ធ» មានន័យដូចម្ដេច ?


ត្រីព័ន្ធ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជនដែលរៀបមង្គលការខ្លួនឯងបីលើក​។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រីពិធសម្បត្តិ ឬ ត្រៃពិធសម្បត្តិ» មានន័យដូចម្ដេច ?


ត្រីពិធសម្បត្តិ ឬ ត្រៃពិធសម្បត្តិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សម្បត្តិមាន ៣ យ៉ាងគឺ មនុស្សសម្បត្តិ ទិព្វសម្បត្តិ និព្វានសម្បត្តិ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រីពិធ ឬ ត្រៃពិធ» មានន័យដូចម្ដេច ?


ត្រីពិធ ឬ ត្រៃពិធ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ. ត្រិវិធ, ត្រិពិធ, ត្រៃពិធ; បា. តិវិធ) ដែលមានប្រការ ៣ មាន ៣ ប្រការ មាន ៣ យ៉ាង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រីពន្ធភាព» មានន័យដូចម្ដេច ?


ត្រីពន្ធភាព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពនៃជនដែលមានប្រពន្ធ ប្តីបីលើក​។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រីបថ» មានន័យដូចម្ដេច ?


ត្រីបថ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ត្រិបថ; បា. តិបថ) ទីប្រជុំនៃផ្លូវបែក ៣ ផ្លូវបែក ៣ ផ្លូវត្រឡែង ៣។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រីនេត្រ» មានន័យដូចម្ដេច ?


ត្រីនេត្រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ត្រិនេត្រ ឬ ត្រិនយន; បា. តិនយន) ដែលមានភ្នែក ៣ គឺ មំសចក្ខុ ភ្នែកសាច់ គឺភ្នែកមែនទែន បញ្ញាចក្ខុ ភ្នែកគឺប្រាជ្ញា (ប្រាជ្ញាទុកដូចជាភ្នែក) ធម្មចក្ខុ ភ្នែកគឺអរិយមគ្គ; លោកអ្នកមានភ្នែកទាំង ៣ នេះ ហៅថា ត្រីនេត្រ ។ ន. ព្រះសិវៈ (ព្រះឥសូរ) ។ ឈ្មោះសាស្ត្រសម្រាយកាព្យពាក្យ៤ ជាច្បាប់សុភាសិត មានក្នុងកម្ពុជរដ្ឋមកយូរហើយ។
ឧទាហរណ៍៖ សាស្ត្រត្រីនេត្រ ឬ ច្បាប់ត្រីនេត្រ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ. ត្រិនេត្រ ឬ ត្រិនយន; បា. តិនយន) ដែលមានភ្នែក ៣ គឺ មំសចក្ខុ ភ្នែកសាច់ គឺភ្នែកមែនទែន បញ្ញាចក្ខុ ភ្នែកគឺប្រាជ្ញា (ប្រាជ្ញាទុកដូចជាភ្នែក) ធម្មចក្ខុ ភ្នែកគឺអរិយមគ្គ; លោកអ្នកមានភ្នែកទាំង ៣ នេះ ហៅថា ត្រីនេត្រ ។ ន. ព្រះសិវៈ (ព្រះឥសូរ) ។ ឈ្មោះសាស្ត្រសម្រាយកាព្យពាក្យ៤ ជាច្បាប់សុភាសិត មានក្នុងកម្ពុជរដ្ឋមកយូរហើយ។
ឧទាហរណ៍៖ សាស្ត្រត្រីនេត្រ ឬ ច្បាប់ត្រីនេត្រ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រីធា» មានន័យដូចម្ដេច ?


ត្រីធា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) ភាគបី ខ្ទង់ឬចំណៃកបី។ ឈ្មោះបរិមាណមានខ្ទង់បីផ្នែកខាងគណិតសាស្ត្រ (ពីជគណិត) ។
បរិមាណនៃពិជគណិតដែលមានបីខ្ទង់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រីទស» មានន័យដូចម្ដេច ?


ត្រីទស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដប់បី Z165 (១៣); ឬ ១០ បីដង (៣x១០=៣០) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រីគុណ» មានន័យដូចម្ដេច ?


ត្រីគុណ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ. ត្រិគុណ; បា. តិគុណ) ដែលមានចំណែក៣ ដែលចម្រើនកើនឡើងដោយចំណែក ៣ ជា ៣ ចំណែកឬ ៣ ភាគ ។
ឧទាហរណ៍៖ ការនុ៎ះឥឡូវចម្រើនកើនឡើង ជាត្រីគុណជាងពីដើម ។

                 ដែលកើនឡើងជាបីដង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រីកោណមាត្រ» មានន័យដូចម្ដេច ?


ត្រីកោណមាត្រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្នែកគណិតសាស្រ្តមានកម្មវត្ថុខាងការគិតរកទំហំរាងដូចច្រមុះជ្រូក (ត្រីកោណ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រីកោណ» មានន័យដូចម្ដេច ?


ត្រីកោណ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ. ត្រិកោណ; បា. តិកោណ) ដែលមានជ្រុង ៣ មានមុំ ៣ ឬមានងៀង ៣ ។
ឧទាហរណ៍៖ រាងត្រីកោណ; សណ្ឋានត្រីកោណ ជាត្រីកោណ។ វេវ. ត្រិយង្ស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រី» មានន័យដូចម្ដេច ?


ត្រី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សត្វវារិជជាត (សត្វទឹក) ក្នុងពួកសត្វមានទ្រនុងខ្នង ដកដង្ហើមដោយសារស្រកី, ខ្លះមានស្រកា ខ្លះឥតស្រកា មានឈ្មោះផ្សេងៗច្រើនជាអនេក ។
ឈ្មោះកូនចត្រង្គមួយប្រភេទសម្រាប់តម្រៀបនៅជួរមុខ, ម្ខាងមាន ៨ រួមទាំងពីរខាងមាន ១៦ ដែលសន្មតទុកជាសេនារេហ៍ពល, វេលាចាប់ផ្ដើមលេងល្បែងនេះ គេតែងដើរ ឬរុញត្រីនេះមុនកូនឯទៀតជាដរាប (ម. ព. ចត្រង្គ ផង) ។

?ថ្នាក់ពាក្យជា បកតិសំខ្យា
មានន័យថា (សំ. ត្រិ; បា. តិ) បី (៣) ។ ប្រើរៀងភ្ជាប់ពីខាងដើមសព្ទដទៃទៀត ដូចជា ត្រីកូដ (—កូត) ន. (សំ. ត្រិកូដ; បា. តិកូដ) កំពូល ៣; ឈ្មោះភ្នំមានកំពូល ៣ : ភ្នំត្រីកូដ ។ គុ. ដែលមានកំពូល ៣ : ប្រាសាទត្រីកូដ ។ ត្រីកោណ (—កោន) គុ. (សំ. ត្រិកោណ; បា. តិកោណ) ដែលមានជ្រុង ៣, មានមុំ ៣ ឬមានងៀង ៣ : រាងត្រីកោណ; សណ្ឋានត្រីកោណ, ជាត្រីកោណ ។ វេវ. ត្រិយង្ស ។ ត្រីគុណ (—គុន) គុ. (សំ. ត្រិគុណ; បា. តិគុណ) ដែលមានចំណែក៣, ដែលចម្រើនកើនឡើងដោយចំណែក ៣, ជា ៣ ចំណែកឬ ៣ ភាគ : ការនុ៎ះឥឡូវចម្រើនកើនឡើង ជាត្រីគុណជាងពីដើម ។ ត្រីចក្រយាន (—ច័កក្រៈយាន) ន. (សំ.) ឈ្មោះយានតូចមានកង់ ៣ មួយប្រភេទ។ត្រីទស (—ទស់) ន. (សំ. ត្រិទស; បា. តិទស) អមរ, ទេវតា(ច្រើនប្រើតែក្នុងកាព្យ) : យើងសូមអញ្ជើញអស់ត្រីទស មានយសស័ក្ដិសិទ្ធិឫទ្ធិតេជះ សូមចុះមូលមកដោយរូតរះ ដើម្បីសំពះព្រះត្រៃរត្ន។ ត្រីទស (—ទស់) ប. សំ. (សំ. ត្រិទស; បា. តិទស) ដប់បី (១៣); ឬ ១០ បីដង (៣x១០=៣០) ។ ត្រីធា ន. (សំ.)ភាគបី, ខ្ទង់ឬចំណែកបី។ឈ្មោះបរិមាណមានខ្ទង់បីផ្នែកខាងគណិតសាស្ត្រ (ពីជគណិត) ។ត្រីនេត្រ (—នេត) គុ. ឬ ន. (សំ. ត្រិនេត្រ ឬ ត្រិនយន; បា. តិនយន) ដែលមានភ្នែក ៣ គឺ មំសចក្ខុ ភ្នែកសាច់ គឺភ្នែកមែនទែន, បញ្ញាចក្ខុ ភ្នែកគឺប្រាជ្ញា (ប្រាជ្ញាទុកដូចជាភ្នែក), ធម្មចក្ខុ ភ្នែកគឺអរិយមគ្គ; លោកអ្នកមានភ្នែកទាំង ៣ នេះ ហៅថា ត្រីនេត្រ ។ ន. ព្រះសិវៈ (ព្រះឥសូរ) ។ ឈ្មោះសាស្ត្រាសម្រាយកាព្យពាក្យ៤ ជាច្បាប់សុភាសិត មានក្នុងកម្ពុជរដ្ឋមកយូរហើយ : សាស្ត្រាត្រីនេត្រ ឬ ច្បាប់ត្រីនេត្រ។ ត្រីបថ (—បត់) ន. (សំ. ត្រិបថ; បា. តិបថ) ទីប្រជុំនៃផ្លូវបែក ៣, ផ្លូវបែក ៣, ផ្លូវត្រឡែងកែង ៣។ ត្រីពិធ ឬ ត្រៃពិធ (—ពិត) គុ. (សំ. ត្រិវិធ, ត្រិពិធ, ត្រៃពិធ; បា. តិវិធ) ដែលមានប្រការ ៣, មាន ៣ ប្រការ, មាន ៣ យ៉ាង ។ ត្រីពិធសម្បត្តិ ឬ ត្រៃពិធសម្បត្តិ (—ពិតសំបាត់) សម្បត្តិមាន ៣ យ៉ាងគឺ មនុស្សសម្បត្តិ, ទិព្វសម្បត្តិ, និព្វានសម្បត្តិ ។ ត្រីភាគ ន. (សំ.) ភាគបី, ចំណែកបី ។ ត្រីភាគី គុ. (សំ.) ដែលមានភាគបី, ដែលមានបីផ្នែក, ដែលមានគ្នាបីក្រុម : គូសញ្ញាត្រីភាគី ។ ត្រីមាស ឬ ត្រៃមាស ន. (សំ. ត្រិមាស ឬ ត្រៃមាស; បា. តេមាស) បីខែ; ប្រជុំនៃខែ៣, ចំនួន៣ខែ, ការរួមចំនួនខែត្រឹម៣ : បញ្ជីត្រីមាស; ភិក្ខុសង្ឃនៅចាំវស្សាអស់ត្រីមាស ។ ត្រីសព្ទ (—ស័ប) ន. (សំ. ត្រិសព្ទ; បា. តិសទ្ទ “សូរសំឡេងឮ ៣ យ៉ាង”) ខ្មែរយើងប្រើជាឈ្មោះគ្រឿងវណ្ណយុត្តិ ( ៊ ) នេះ សម្រាប់ប្រើដាក់លើអក្សរ ៤ តួ គឺ ប, ស, ហ, អ ឲ្យមានសំឡេងធំជា ប៊, ស៊, ហ៊, អ៊ ដូចពាក្យថា ត្បូងប៊ុត, ស៊ងស្លា, ឮស៊ាន, ស៊ុនសម្ដី; មិនហ៊ានទៅ, ចូលហ៊ុន, ស្រែកហ៊ោ, ដំណើរអ៊ីកអ៊ាក, ក្រួចអ៊ឺត, អ៊ុះអ៊ះ ជាដើម; ប៉ុន្ដែតួ “ស” កាលណាបើមានស្រៈ ឥ ឬ ឦ នៅពីខាងលើ នឹងផ្លាស់រូបត្រីសព្ទ ( ៊ ) នេះចេញដូចយ៉ាង ស៊ីបាយ ដូច្នេះជាដើមវិញក៏បាន ។ ត្រីសូល៍ ឬ ត្រីសូរ ន. (សំ. ត្រិសូល ឬ ត្រី—; បា. តិសូល) ឈ្មោះអាវុធរបស់ព្រះឥសូរ គឺអាវុធមានមុខ ៣ ។ គុ. ដែលមានមុខ៣, ដែលមានកំពូល៣ : ត្រីសូល៍គាងឃ្វាយ ឬ ត្រីសូរគាងឃ្វាយ (សរសេរជា ត្រីសូល៍ (ត្រីសូ)យ៉ាងនេះជិតនឹងពាក្យដើមជាង ត្រីសូរ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រិះរិះ» មានន័យដូចម្ដេច ?


ត្រិះរិះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រិះរក គិត​ពិចារណា​ដោយ​ល្អិត​ល្អន់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រិល» មានន័យដូចម្ដេច ?


ត្រិល


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ប្រព្រឹត្ត​ទៅ​បាន​ដោយ​ឥត​មាន​ទើស​ទាក់ ដែល​ចេះ​តែ​ជាប់​ត​ហូរ​ហែ ដូច​ជា​រអិល​ឥត​ទើស​ទាក់​នឹង​អ្វី រ៉ិល ច្រិល ។
ឧទាហរណ៍៖ គាត់​ចេះ​ភាសា​បារាំង​និយាយ​ត្រិល (ប្រើ​ជា ត្រុល ក៏​មាន, ម. ព. នេះ​ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រិយង្ស» មានន័យដូចម្ដេច ?


ត្រិយង្ស


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ. ត្រយំស ឬ ត្រិយំស; បា. តយំស, ត្យំស ឬ តិយំស) ដែលមានជ្រុង៣ ។
ឧទាហរណ៍៖ រាង​ត្រិយង្ស ទ្រង់ទ្រាយ​ត្រិយង្ស សណ្ឋាន​ត្រិយង្ស ។ វេវ. ត្រីកោណ ។ ព. ផ្ទ. ចតុក្កោណ ពហុកោណ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រិបិដក» មានន័យដូចម្ដេច ?


ត្រិបិដក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. ត្រៃបិដក) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រាំត្រែង» មានន័យដូចម្ដេច ?


ត្រាំត្រែង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដំអក់​រង់​នៅ មាន​អាការ​ហាក់​ដូច​ជា​ក្របី​ត្រាំ​ដំអក់​នៅ​ក្នុង​ត្រែង ក្នុង​ខ្នាច ។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា យូរ ។
ឧទាហរណ៍៖ នៅ​ត្រាំ​ត្រែង គឺ​នៅ​យូរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រាំកង់ត្បាល់» មានន័យដូចម្ដេច ?


ត្រាំកង់ត្បាល់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដើមឈើនេះកម្ពស់ ១០-២០ ម ដុះក្នុងព្រៃស្រោង នៃទ្វីបអាស៊ីផ្នែកក្តៅ លើកលែងតែប្រទេសជ្វាចេញ។ នៅស្រុកខ្មែរ គេយកដើមឈើសម្រាប់ធ្វើត្បាល់បុកស្រូវ។ ត្រួយស្ថឹកអាចបរិភោគបាន​។ ជ័រចេញពីគល់ គេយកធ្វើជាឱសថ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រាំកង់» មានន័យដូចម្ដេច ?


ត្រាំកង់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សមួយប្រភេទ កម្ពស់ ៨-២៥ ម ដុះក្នុងព្រៃក្រាស់នៃប្រទេសកម្ពុជា វៀតណាម និងចិនខាងត្បូង។ ឈើជាប់ណាស់ សត្វស៊ីមិនដាច់ មានតម្លៃ សម្រាប់ធ្វើកំណល់ និង សង់ផ្ទះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រាំកក់» មានន័យដូចម្ដេច ?


ត្រាំកក់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ស្រុក​មួយ​ក្នុង​ខែត្រ​តាកែវ ។
ឧទាហរណ៍៖ ស្រុក​ត្រាំកក់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រាំ» មានន័យដូចម្ដេច ?


ត្រាំ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដាក់​បង្អង់​ឲ្យ​នៅ​យូរ​ក្នុង​ទឹក ផ្អាប់​ទុក​ក្នុង​ទឹក ។
ឧទាហរណ៍៖ ត្រាំ​ក្ដារ ត្រាំ​រនាប ត្រាំ​អង្ករ ចុះ​ត្រាំ​ទឹក ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រយៈ​ផ្លូវ​ល្មម​ឲ្យ​សត្វ​ពាហនៈ ត្រាំ​ទឹក ផឹក​ទឹក​បាន គឺ​ដំណាក់​ពី​មួយ​ទៅ​មួយ​ដែល​មាន​ចម្ងាយ​ផ្លូវ​ដល់​មក​ត្រង់​នោះ​ត្រូវ​តែ​ដាក់​រទេះ បញ្ឈប់​ដំរី​បង្អង់​សម្រាក​សិន ដើម្បី​កុំ​ឲ្យ​ហួស​កម្លាំង​សត្វ​ពាហនៈ ដូច​ជា​ត្រាំ​ចាស់​ពី​ដើម​ដែល​មាន​ឈ្មោះ​ជាប់​មក​ដល់​សព្វ​ថ្ងៃ​នេះ​ថា ត្រាំ​ខ្នារ ត្រាំ​ត្បាល់ ត្រាំ​កក់ ត្រាំ​សសរ ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រាស់» មានន័យដូចម្ដេច ?


ត្រាស់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បាន​លុះ​អរហត្តផល កម្ចាត់​នូវ​អាសវក្កិលេស​ចេញ​អស់​ចាក​សន្ដាន បាន​ឡើង​ជា​ព្រះ​សព្វញ្ញុពុទ្ធ បាន​ដឹង​នូវ​ញេយ្យធម៌​សព្វ​គ្រប់ ។
ឧទាហរណ៍៖ ព្រះ​មហាសត្ត​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ ។

                  (រ. ស.) និយាយ ថ្លែង ។
ឧទាហរណ៍៖ ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់សំដែងព្រះធម៌ថា…; ព្រះបរមក្សត្រាធិរាជទ្រង់ត្រាស់ហៅព្រះអគ្គមហេសី… ។

                   ផ្ដាច់ត្រណមជូនកំណល់គ្រូ ។
ឧទាហរណ៍៖ ត្រាស់ត្រណម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រាវព្រៃ» មានន័យដូចម្ដេច ?


ត្រាវព្រៃ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅម៉្យាងកម្ពស់ ០,៥០- ១ ម ដុះលើដីសើមៗនៃឥណ្ឌូចិន ប្រទេសឥណ្ឌា ចិនខាងត្បូង និងឥណ្ឌូនេស៊ី។ ស្លឹកសម្រាប់ខ្ចប់ម្ហូបអាហារខ្លះៗ ដើម្បីឱ្យមានរសឈ្ងុយឆ្ងាញ់។ ពន្លកស្លឹកគេប្រើធ្វើជាទឹកខ្មេះ។ គេអាចឃើញស្លឹកលក់ក្នុងផ្សារ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រាវ» មានន័យដូចម្ដេច ?


ត្រាវ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ប្រទាល​មួយ​ប្រភេទ​សន្ដាន​ក្ដាត មាន​ធាង​មាន​មើម​បរិភោគ​បាន រមាស់​បរិភោគ​ពុំ​កើត​ក៏​មាន ។
ឧទាហរណ៍៖ ត្រាវ​ជា​ដំណាំ​គួរ​ដាំ​ណាស់ ។

                 ប្រទាលមួយប្រភេទសន្តានក្តាត ដើមកំណើតកើតក្នុងទ្វីបអាស៊ី គេយកមើមទៅដាំគ្រប់ប្រទេសក្តៅសកលោក។ មើមត្រាវ មានជាតិម្សៅ អាចបរិភោគជំនួសបាយបាន ពេលខ្លះ គេយកត្រាវធ្វើម្ហូប ឬបង្អែម៊ ធាងត្រាវ ស្លរបានដែរ តែត្រូវស្ងោរឱ្យយូរសិន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រាយ» មានន័យដូចម្ដេច ?


ត្រាយ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​មាន​ជា​តម្រាយ កាត់​ព្រៃ​ឲ្យ​មាន​ជា​ផ្លូវ ជា​ជ្រលង ។
ឧទាហរណ៍៖ ត្រាយ​ព្រៃ ត្រាយ​ផ្លូវ ពាក្យ​ប្រដៅ​នេះ​ហើយ​ដែល​អ្នក​ប្រាជ្ញ​លោក​ត្រាយ​ទុក​មក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រាប់» មានន័យដូចម្ដេច ?


ត្រាប់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា យក​តម្រាប់ គឺ​ធ្វើ​តាម​គេ ។
ឧទាហរណ៍៖ កុំ​ត្រាប់​មាត់​គេ កុំ​ត្រាប់​ពុត​ពាល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រាបសុពេទ្យ» មានន័យដូចម្ដេច ?


ត្រាបសុពេទ្យ


?ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ
មានន័យថា ប្រដាប់មានស្នាមចម្លាក់ ជាគ្រឿងសម្គាល់របស់អង្គភាពផលិតកម្ម និងបសុពេទ្យមានសមត្ថកិច្ច សម្រាប់បោះ ឬអូសលើផ្ទាំងសាច់ ក្រោយពេលត្រួតពិនិត្យអនាម័យសាច់ ដែលបញ្ជាក់ថាផលិតផលនោះមានអនាម័យ គ្មានមេរោគបង្កជំងឺ និងមិនប៉ះពាល់សុខភាពសាធារណៈ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រាតែ» មានន័យដូចម្ដេច ?


ត្រាតែ


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា លុះ​តែ ទាល់​តែ ដរាប​តែ ។
ឧទាហរណ៍៖ ឯង​ត្រូវ​ធ្វើ​ការ​នេះ​ឲ្យ​ត្រាតែ​កើត ឯង​ចាំ​នៅ​នេះ​ចុះ ត្រា​តែ​អញ​ត្រឡប់​មក​វិញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រាតាំង» មានន័យដូចម្ដេច ?


ត្រាតាំង


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ក្រដាសសេនាបតីធ្វើតាំងតំណែងយស ឲ្យក្រមការ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រាណត្រើយ» មានន័យដូចម្ដេច ?


ត្រាណត្រើយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទី​ពំនាក់​ទុក​ស្មើ​ត្រើយ (ច្រើន​តែ​ប្រើ​ក្នុង​កាព្យ) ។
ឧទាហរណ៍៖ ឱ​ព្រះ​ត្រាណ​ត្រើយ ប្រហែល​កន្ដើយ ពុំ​នឹក​ប្អូន​ភ្ងា ដែល​បាន​ព្រាត់​ប្រាស និរាស​ក្សត្រា ប្អូន​ដឹង​ទៅ​រ៉ា នឹង​បាន​ទៅ​ជួប ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទី​ពំនាក់​ទុក​ស្មើ​ត្រើយ (ច្រើន​តែ​ប្រើ​ក្នុង​កាព្យ) ។
ឧទាហរណ៍៖ ឱ​ព្រះ​ត្រាណ​ត្រើយ ប្រហែល​កន្ដើយ ពុំ​នឹក​ប្អូន​ភ្ងា ដែល​បាន​ព្រាត់​ប្រាស និរាស​ក្សត្រា ប្អូន​ដឹង​ទៅ​រ៉ា នឹង​បាន​ទៅ​ជួប ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រាណ» មានន័យដូចម្ដេច ?


ត្រាណ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.; បា. តាណ) ការគ្រប់គ្រង, រក្សា; ទីពំនាក់ ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​បាន​គ្រប់គ្រង​រក្សា​ហើយ ដែល​ជា​ទី​ពំនាក់​ឲ្យ​បាន​សេចក្ដី​សុខ​ស្រួល​ហើយ ។
ឧទាហរណ៍៖ សុខ​សាន្តត្រាណ ស្រុក​សាន្តត្រាណ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រាញ់» មានន័យដូចម្ដេច ?


ត្រាញ់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វាល​តូច​មាន​ស្មៅ​ទាប​ៗ ។
ឧទាហរណ៍៖ វាល​ត្រាញ់ នៅ​កណ្ដាល​ត្រាញ់ (ព. បុ.) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រាជូ» មានន័យដូចម្ដេច ?


ត្រាជូ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ជញ្ជីង​មួយ​ប្រភេទ​មាន​សង្រែក ២ មាន​ធរណី​កណ្ដាល ។
ឧទាហរណ៍៖ ជញ្ជីង​ត្រាជូ ។

                 កាព្យ​សាស្ត្រា​កេរ​កាល​ថា ។
ឧទាហរណ៍៖ ដឹង​ហាប​ឲ្យ​ដឹង​តុល ភ្នែក​ឲ្យ​យល់​ទៀង​ត្រាជូ គិត​គ្រប់​សព្វ​ដោយ​ផ្លូវ ក្ដី​ចន្លោះ​កុំ​បី​មាន ។…


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រាច់» មានន័យដូចម្ដេច ?


ត្រាច់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដើរ ចរ អន្ទោល ។
ឧទាហរណ៍៖ ត្រាច់​ទៅ​មក (បុរាណ​ពី​ដើម​សរសេរ : ត្រេច) ។

                ត្រាច់​រង្គាត់ គឺ​អន្ទោល​កើត​ស្លាប់​ក្នុង​វាល​វដ្ដសង្សារ ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឫស្សី​ភ្នំ​មួយ​ប្រភេទ ឥត​បន្លា មាន​ដើម​តូច​ៗ មាន​សាច់​ស្ដើង គេ​ច្រើន​ប្រើ​ធ្វើ​ជា​រនាប​ឬ​បង្កង់​រោង ឬ​ខ្ទម​ឬ​ក៏​ផ្ទះ​ប្រក់​ស្លឹក​កណ្ដប​ឬ​ប្រក់​ស្បូវ ។
ឧទាហរណ៍៖ រនាប​ឫស្សី​ត្រាច់​បាន​តែ​ខាង​ក្រាល​រាប​ស្មើ​ល្អ ប៉ុន្ដែ​មិន​ជាប់​បាន​យូរ​ដូច​ឫស្សី​រលៀក ឬ​ឫស្សី​ស្រុក​ជាដើម​ទេ ព្រោះ​មាន​សាច់​ស្ដើង​ណាស់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រាច,​ ត្រាចស, ត្រាចស្នែង, ត្រាចស្រា» មានន័យដូចម្ដេច ?


ត្រាច,​ ត្រាចស, ត្រាចស្នែង, ត្រាចស្រា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សមួយប្រភេទកម្ពស់ ១៥-៣០ ម ដុះក្នុងព្រៃក្រាស់ជ្រុះស្លឹក ឬព្រៃស្រោង នៃឥណ្ឌូចិន ពេលខ្លះគេឃើញដើមនេះដុះផ្តុំគ្នាជាច្រើន ក្នុងព្រៃជ្រុះស្លឹកដែលមានទឹកលិចរឿយៗដោយទៀងកំណត់ពេល។ តែពេលត្រាចអាចដុះលើភ្នំខ្ពស់ដល់ ៥០០ ម ។ ជ័រត្រាចគេច្រើនប្រើសម្រាប់ធ្វើចន្លុះ។ ឈើពណ៌ក្រហមក្រមៅមានតម្លៃគួរសម គេប្រើសម្រាប់សង់ផ្ទះ ឬធ្វើរទេះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រាច» មានន័យដូចម្ដេច ?


ត្រាច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើធំពួកឈើទាល សម្រាប់យកជ័រទឹក ខ្លឹមប្រើការជាប់ធន់ជាងឈើទាល។ ត្រាចមាន២ប្រភេទគឺ ត្រាចស មានផ្កាលឿងឆ្នូតសៗតូចៗ មានខ្លឹមសស្រគាំ; ត្រាចក្រហម មានផ្កាក្រហមធំៗ មានខ្លឹមក្រហម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រាង» មានន័យដូចម្ដេច ?


ត្រាង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ជ្រៃ​មាន​ស្លឹក​ធំ​ៗ​ទ្រវែង​ស្រួច ។
ឧទាហរណ៍៖ ដើម​ត្រាង (ម. ព. ជ្រៃ ទៀត​ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រាក់ៗ» មានន័យដូចម្ដេច ?


ត្រាក់ៗ


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ស្ទើរ​រត់​ស្ទើរ​ដើ

ឧទាហរណ៍៖ ដើរ​ត្រាក់​ៗ ។

                 សព្វ​ថ្ងៃ ខ្ញុំ​ខំ​ប្រឹង​ដើរ​រក​ស៊ី​ត្រាក់​ៗ ដូច​ជា​ឆ្កែ​ដំបៅ​ក្បាល គង់​នៅ​តែ​ទាស់​ចិត្ត​គាត់​ទៀត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រាក់ទ័រ» មានន័យដូចម្ដេច ?


ត្រាក់ទ័រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បារ. Tracteur) គ្រឿងចក្រប្រដាប់ដោយម៉ាស៊ីនសម្រាប់ប្រើការឈូសចូកដី, គាស់រំលើងដើមឈើជាដើម ។
ឧទាហរណ៍៖ ធ្វើ​ថ្នល់​ដោយ​ត្រាក់ទ័រ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រាក់» មានន័យដូចម្ដេច ?


ត្រាក់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ត្រៈ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រា» មានន័យដូចម្ដេច ?


ត្រា


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កត់​សេចក្ដី​អ្វី​ៗ​ទុក​ជា​ចំណាំ​ដោយ​ឡែក។
ឧទាហរណ៍៖ ត្រា​សេចក្ដី​នេះ​ទុក​ជា​សម្គាល់ ត្រូវ​កត់​ត្រា​ទុក​ជា​សម្គាល់ ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់​មាន​ស្នាម​ចម្លាក់​ជា​គ្រឿង​សម្គាល់​សម្រាប់​បោះ​លើ​សំបុត្រ ចុតហ្មាយ ដីកា បញ្ជី សំបុត្រ​សន្យា​ផ្សេង​ៗ​តាម​មុខ​ងារ មុខ​ក្រសួង ។
ឧទាហរណ៍៖ បោះ​ត្រា ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដេរដាស ជុំ​ជិត ។
ឧទាហរណ៍៖ អណ្ដែត​ត្រា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រឱន» មានន័យដូចម្ដេច ?


ត្រឱន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ត្រី​រំអិល​ពួក​ត្រី​កែស ឬ​ពួក​ត្រី​កំផ្លៀវ តែ​មាន​សណ្ឋាន​តូច​ខ្លី​ជាង​ត្រី​កែស ធំ​ទ្រើស​ជាង​ត្រី​កំផ្លៀវ ។
ឧទាហរណ៍៖ ត្រី​ត្រឱន ។

                 ព. ប្រ. កែស​ទ្រឱន ថា សសោះ​អន្ទង ឬ​បញ្ជោរ​លើក​ជើង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រឱ» មានន័យដូចម្ដេច ?


ត្រឱ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. តាឱ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រអេក» មានន័យដូចម្ដេច ?


ត្រអេក


?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជា​មួយ​នឹង​ពាក្យ ត្រអាល ថា ។
ឧទាហរណ៍៖ ត្រេក​ត្រអាល គឺ​រីករាយ​សប្បាយ​តាម​តែ​តម្រេក ។

                    នែ​នាង ឯង​កុំ​បណ្ដោយ​ចិត្ត​ឲ្យ​ត្រេក​ត្រអាល​ហួស​ពេក ! នាង​ឯង​ត្រូវ​ខំ​ប្រឹង​រៀន​សូត្រ​ឲ្យ​ម៉ឺងម៉ាត់​ទៅ ទាន់​ខ្លួន​នៅ​ក្មេង ! (ពាក្យ​រំលឹក​យុវជន​ដែល​កំពុង​រៀន​សូត្រ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រអៀន» មានន័យដូចម្ដេច ?


ត្រអៀន


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​បញ្ចេញ​សំឡេង​តឹង​វែង​កំពុង​ដេក​លក់ ។
ឧទាហរណ៍៖ មនុស្ស​ត្រអៀន ដេក​ត្រអៀន ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​បញ្ចេញ​សំឡេង​តឹង​វែង​កំពុង​ដេក​លក់ ។
ឧទាហរណ៍៖ មនុស្ស​ត្រអៀន ដេក​ត្រអៀន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រអាល» មានន័យដូចម្ដេច ?


ត្រអាល


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រីករាយ​សប្បាយ​តាម​ចិត្ត​ឥត​នឹក​ព្រួយ ឥត​កំដឹង ។
ឧទាហរណ៍៖ ត្រអាល​នឹង​ល្បែង​ហួស​ពេក ។

                     ត្រេក​ត្រអាល ត្រេក​សប្បាយ​ត្រអេក​ត្រអាលហួស​ពេក​ណាស់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រអក» មានន័យដូចម្ដេច ?


ត្រអក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​រោគ​មាន​កណ្ដាប់​មាន​ទឹក​រងៃ ច្រើន​កើត​នៅ​ក​ជើង ។
ឧទាហរណ៍៖ កើត​ត្រអក ។ តាអក


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រឡោក» មានន័យដូចម្ដេច ?


ត្រឡោក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រលា​ដូង​ដែល​គេ​យក​មក​រំលីង​ធ្វើ​ជា​ប្រដាប់​សម្រាប់​ដាក់​ទឹក​ប្រើ​ប្រាស់ ។ រលា​ក្បាល​មនុស្ស ចួន​ណា​គេ​ហៅ​ថា ត្រឡោក ដែរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រឡែងកែង» មានន័យដូចម្ដេច ?


ត្រឡែងកែង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែល​មាន​មុខ ៤; ដែល​មាន​ផ្នែក​បែក​ជា ៤ (ឈ្មោះ​ប្រាសាទ វិហារ ផ្លូវ) ។
ឧទាហរណ៍៖ ប្រាសាទ​ត្រឡែងកែង គឺ​ប្រាសាទ​មាន​មុខ ៤ : ផ្លូវ​ត្រឡែងកែង គឺ​ផ្លូវ​បែក ៤ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​មុខ ៤; ដែល​មាន​ផ្នែក​បែក​ជា ៤ (ឈ្មោះ​ប្រាសាទ វិហារ ផ្លូវ) ។
ឧទាហរណ៍៖ ប្រាសាទ​ត្រឡែងកែង គឺ​ប្រាសាទ​មាន​មុខ ៤ : ផ្លូវ​ត្រឡែងកែង គឺ​ផ្លូវ​បែក ៤ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រឡុំ» មានន័យដូចម្ដេច ?


ត្រឡុំ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មូល​ណាស់ មូល​ឥត​ខ្ចោះ ។
ឧទាហរណ៍៖  មូល​ត្រឡុំ (ម. ព. ត្លុំ គុ. ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រឡុច» មានន័យដូចម្ដេច ?


ត្រឡុច


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. ត្រលុច ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រឡុង» មានន័យដូចម្ដេច ?


ត្រឡុង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិមួយប្រភេទ ត្រួយនិងផ្កា ប្រើជាអន្លក់ឬបន្លែក៏បាន ។
ឧទាហរណ៍៖ វល្លិត្រឡុង ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ភ្លឺ​មូល មិន​បែក មិន​ព្រាច​រស្មី ។
ឧទាហរណ៍៖ ភ្លឺ​ត្រឡុង មើល​ទៅ​ឃើញ​ត្រឡុង ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ភ្លឺ​មូល មិន​បែក មិន​ព្រាច​រស្មី ។
ឧទាហរណ៍៖ ភ្លឺ​ត្រឡុង មើល​ទៅ​ឃើញ​ត្រឡុង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រឡិន» មានន័យដូចម្ដេច ?


ត្រឡិន


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. ត្រលិន ) ។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ម. ព. ត្រលិន ) ។

?ថ្នាក់ពាក្យជា និបាត (ធ្នាក់)
មានន័យថា ( ម. ព. ត្រលិន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រឡាំង» មានន័យដូចម្ដេច ?


ត្រឡាំង


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( ម. ព. ត្រលាំង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រឡាយ» មានន័យដូចម្ដេច ?


ត្រឡាយ


?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ​ត្រឡុង (ប្រើ​ជា​ពាក្យ​ប្រៀប) ។
ឧទាហរណ៍៖ ត្រឡុង​ត្រឡាយ គឺ​ឧត្តម ថ្លៃថ្លា ឆើតឆាយ សំខាន់ ចំណាប់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រឡាត់» មានន័យដូចម្ដេច ?


ត្រឡាត់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ត្រលាត់ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រឡាច» មានន័យដូចម្ដេច ?


ត្រឡាច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​វល្លិ​ស្រុក​មួយ​ប្រភេទ មាន​ផ្លៃ​ប្រើ​ជា​បន្លែ​ក៏​បាន ធ្វើ​តំណាប់​ក៏​បាន ជា​ដំណាំ​មាន​ប្រយោជន៍​ដ៏​សំខាន់​ក្នុង​ប្រទេស​ឥណ្ឌូ​ចិន ។
ឧទាហរណ៍៖ បន្លែ​ត្រឡាច តំណាប់​ត្រឡាច ។

                  វល្លិវារលើដី ជាដំណាំដាំក្នុងទ្វីបនអាស៊ីក្តៅ សម្រាប់កផ្លែជាអាហារបរិភោគ។ គ្រាប់ត្រឡាចលីងអាចពិសាទទែបាន ឬទុកដាក់ក្នុងនំ។​ដំណាប់ត្រលាចមានលក់ក្នុងហាងអាស៊ីគ្រប់ប្រទេស។ ឫស គេយកធ្វើឱសថព្យបាលកញ្ជ្រិល។ ទឹកត្រឡាចស្ងោរ​អាំចធ្វើឱ្យរំលាយអាហារស្រួល ឱ្យបាត់ឈឺពោះ។ គ្រាប់អាចសម្លាប់ព្រូនបាន។

                    ព. ទ. បុ. ត្រឡាច​វារ​ទៅ ទើប​ល្ពៅ​វារ​មក មាន​អត្ថន័យ​ថា បើ​លុះ​តែ​ស្ត្រី​ហុច​ការណ៍​បើក​ផ្លូវ​មក​រក​បុរស​មុន​ទើប​បុរស​ហ៊ាន​ទាក់ទង​ទៅ​រក; ឬ​ថា បើ​លុះ​តែ​អ្នក​គ្រប់គ្រង​កូន​ស្រី​បើក​ផ្លូវ​ឲ្យ​មុន ទើប​អ្នក​គ្រប់គ្រង​កូន​ប្រុស​ហ៊ាន​ចូល​មក​ដណ្ដឹង ដោយ​ទុក​ចិត្ត​ថា​ប្រាដក​ជា​គេ​នឹង​ឲ្យ (ស្រី​ដណ្ដឹង​ប្រុស) ។ ដូច​ត្រឡាច​នៅ​ក្នុង​បន្លា​ ចង្អៀត​ចិត្ត​ក្រៃ​ពេក ។ល។

                   ប្រដាប់​មាន​សណ្ឋាន​មូល​វែង​ដូច​ផ្លែ​ត្រឡាច សម្រាប់​ព័ទ្ធ​ខ្សែ​ពាន​នឹង​របស់​ដែល​ក្រឡឹង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រឡប់​ជា» មានន័យដូចម្ដេច ?


ត្រឡប់​ជា


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កែប្រែ​ជា បែរ​ជា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រឡប់» មានន័យដូចម្ដេច ?


ត្រឡប់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. ត្រលប់ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រឡក, ត្រឡកម្សៅ» មានន័យដូចម្ដេច ?


ត្រឡក, ត្រឡកម្សៅ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សមួយប្រភេទកម្ពស់ ១៥-៣០ ម ដុះក្នុងព្រៃធំជិតមាត់សមុទ្រ និងមាត់ទឹកនៃឧបទ្វីបឥណ្ឌូចិន។ ឈើជាឈើលេខ២ សម្រាប់សង់ផ្ទះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រឡក» មានន័យដូចម្ដេច ?


ត្រឡក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​ធំ​មួយ​ប្រភេទ ពួក​ត្រឡាត់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រហេបត្រហប» មានន័យដូចម្ដេច ?


ត្រហេបត្រហប


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​មាន​សភាព​ ឬ​អាការ​ហត់​ហេប​ៗ​ហប​ៗ ឬ​ម្ហេបម្ហប ។
ឧទាហរណ៍៖ រត់​ត្រហេបត្រហប ភ័យ​ត្រហេបត្រហប ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រស្ដិ» មានន័យដូចម្ដេច ?


ត្រស្តិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ព្រះ​រាជ​ពិធី​មួយ​ប្រភេទ ធ្វើ​ក្នុង​វេលា​យប់ ១៤ រោច​ខែ​ផល្គុន; ក្នុង​រជ្ជកាល​ពី​បុរាណ​ហៅ​ថា ពិធី​បញ្ជាន់​ត្រស្ដិ សម័យ​ឥឡូវ​ហៅ​ថា ពិធី​ភាណយក្ខ ឬ ពិធី​សូត្រ​ភាណយក្ខ ។ ពាក្យ​ថា ត្រស្តិ នេះ ក្លាយ​មក​ពី​ភាសា​សំស្រ្កឹត​ថា ត្រុដ កិ. “កាត់, ផ្ដាច់”; ត្រុដិ ន. “ដំណើរ​កាត់, ការ​ផ្ដាច់”; ក្នុង​ព្រះ​រាជ​ពិធី​នេះ​ សំដៅ​យក​សេចក្ដី​ថា “ដំណើរ​ផ្ដាច់​ឆ្នាំ​ចាស់​ផ្លាស់​ចូល​ឆ្នាំ​ថ្មី”; មាន​ទំនង​ជា​លំអាន​ឲ្យ​យល់​បាន​ថា កាល​ពី​ក្នុង​សម័យ​បុរាណ​លោក​ហៅ​ព្រះ​រាជ​ពិធី​នេះ​ថា ពិធី​ត្រុដិ ឬ ពិធី​បញ្ជាន់​ត្រុដិ ព្រោះ​សព្វ​ថ្ងៃ​នេះ បណ្ដា​ជន​ក្នុង​ខែត្រ​សៀមរាប នៅ​ហៅ​ភ្លេង ចម្រៀង​មួយ​ប្រភេទ​ថា ភ្លេង​ត្រុដិ ច្រៀង​ត្រុដិ (ត្រុត) គេ​លេង​តែ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ស​ហេតុ​ឲ្យ​យល់​ច្បាស់​ថា ត្រុដិ នេះ​ហើយ​ក្លាយ​មក​ជា​ពាក្យ​ថា ត្រស្ដិ ។ ពិធី​បញ្ជាន់​ត្រស្ដិ​នេះ​ពី​បុរាណ​ជាន់​ដើម ចួន​ណា​លោក​ហៅ​ថា ពិធី​សម្ពច្ឆរច្ឆិន្ន ឬ​សម្ពច្ឆរច្ឆិន្ន​ពិធី “ពិធី​ផ្ដាច់​ឆ្នាំ” ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រស់» មានន័យដូចម្ដេច ?


ត្រស់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​រនាម​មួយ​ប្រភេទ ត្រួយ​មាន​រស​ចត់ ប្រើ​ជា​ថ្នាំ​រមាស់​កម​ក៏​បាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រសោល» មានន័យដូចម្ដេច ?


ត្រសោល


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​រីក​ត្រសុំ​សមរម្យ​ល្អ ។
ឧទាហរណ៍៖ ផ្កា​ឈូក​រីក​ត្រសោល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រសោម» មានន័យដូចម្ដេច ?


ត្រសោម


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​បរិមណ្ឌល​មូល​សំយាក​សំយាល​ហើយ​ត្រង់​កណ្ដាល​ដូច​គេ​ពូន (មិន​សូវ​ប្រើ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រសែត» មានន័យដូចម្ដេច ?


ត្រសែត


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​អណ្ដែត​ហើយ​សាត់​ទៅ​ព្ធដ៏​អាកាស
ឧទាហរណ៍៖ អណ្ដែត​ត្រសែត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រសេះបៃតងទ្រូងពព្លាក់» មានន័យដូចម្ដេច ?


ត្រសេះបៃតងទ្រូងពព្លាក់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ២៧.៥-៣០ ស.ម។ ឈ្មោលៈ ខ្លួនពណ៌បៃតង បន្ទូលក្បាលក្រហម ចិញ្ចើម និងឆូតក្រោមភ្នែកពណ៌ស។ ញីៈ បន្ទូលក្បាលខ្មៅ។ ទីជំរកៈ ព្រៃរបោះ នៅតាមដើមឈើមួយៗ នៅតំបន់វាល។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែ មិនា ដល់ ឧសភា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រសេះបៃតងក្បាលខ្មៅ» មានន័យដូចម្ដេច ?


ត្រសេះបៃតងក្បាលខ្មៅ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ ។ ឈ្មោលៈ ក្បាល និងកញ្ចឹងកខ្មៅ បន្ទូលក្បាល និងចុងខ្នងពណ៌ក្រហម បំពង់ក និងទ្រូង ពណ៌លឿង។ ញីៈ បន្ទូលក្បាលខ្មៅសុទ្ធ។ ទីជំរកៈ ព្រៃរបោះ ព្រៃស្រល់។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែ កុម្ភៈ ដល់ មិថុនា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រសេះធំពោះស» មានន័យដូចម្ដេច ?


ត្រសេះធំពោះស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ៣៧.៥-៤៣ ស.ម។ មាឌធំបន្ទាប់ពីត្រសេះដំរី ឈ្មោលៈ បណ្តោយខ្លួនធំ ដងខ្លួនខ្មៅស កំប៉ោយ បន្ទូលក្បាល និងពុកមាត់ក្រហម។ ញីៈ ថ្ងាសខ្មៅ គ្មានពុកមាត់ក្រហមទេ។ សំឡេងៈ កៀរ កៀរ កៀរ ឬកៀប កៀប កៀប។ ទីជំរកៈ ព្រៃល្បោះ ព្រៃស្រោង។ ជីវសាស្ត្រៈ រស់នៅ និងធ្វើសំបុកនៅក្នុងរន្ធឈើធំៗ។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែ ធ្នូ ដល់ ឧសភា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រសេះធំកំប៉ោយលឿង» មានន័យដូចម្ដេច ?


ត្រសេះធំកំប៉ោយលឿង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ៣១.៥-៣៥ ស.ម។ ឈ្មោលៈ ផ្នែកខ្នងពណ៌បៃតងលាតភ្លឺ កំប៉ោយ និងបំពង់កពណ៌លឿង ផ្នែកពោះពណ៌ប្រផេះ បន្ទូលក្បាលពណ៌ត្នោតទុំ។ ញីៈ គ្មានបំពង់កលឿងទេ។ ទីជំរកៈ ព្រៃស្រោង ព្រៃល្បោះ និងព្រៃស្រល់។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែ កុម្ភៈ ដល់ ឧសភា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រសេះតូចពោះត្នោតទុំ» មានន័យដូចម្ដេច ?


ត្រសេះតូចពោះត្នោតទុំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ១៣ ស.ម។ មានពីរប្រភេទៈ ឈ្មោលៈ Neglecta ផ្នែកខ្នងពណ៌ប្រផេះ ផ្នែកពោះពណ៌ត្នោតខ្ចី។ ញីៈ ស្រដៀងឈ្មោលដែរ តែផ្នែកពោះពណ៌ទឹកក្រូច។ ឈ្មោលៈ Tonkinensis ផ្នែកខ្នងពណ៌ប្រផេះជាំ ផ្នែកពោះពណ៌ឈាមជ្រូក ចំពុះខ្មៅ។ ញីៈ ស្រដៀងឈ្មោលដែរតែផ្នែកពោះពណ៌ព្រលែតជាង។ ទីជំរកៈ ព្រៃស្រល់ ព្រៃរបោះ ជួលកាលនៅព្រៃស្រោងផងដែរ។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែ មិន ដល់ ឧសភា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រសេះតូចចំពុះក្រហម» មានន័យដូចម្ដេច ?


ត្រសេះតូចចំពុះក្រហម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ១២-១៣.៥ ស.ម។ ឈ្មោលៈ ផ្នែកខ្នងពណ៌ខៀវភ្លឺ ចំពុះក្រហម បំពង់កស មានដៅពណ៌ខ្មៅនៅថ្ងាស និងកាត់តាមភ្នែក។ ញីៈ ស្រដៀងឈ្មោលដែរតែគ្មានឆ្នូតខ្មៅកាត់តាមភ្នែកទេ។ ទីជំរកៈ ព្រៃស្រោង ពាក់កណ្តាលស្រោង ព្រៃស្រល់។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែ កុម្ភៈ ដល់ ឧសភា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រសេះតូចខ្មៅស» មានន័យដូចម្ដេច ?


ត្រសេះតូចខ្មៅស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ១៣-១៥.៣ស.ម។ ឈ្មោលៈ មានមាឌតូចល្អិត បន្ទូលក្បាលពណ៌ប្រផេះ ពោះពណ៌សលាយស្នាមឆ្នូតៗខ្មៅ មានដៅក្រហមលើបន្ទូលក្បាល។ ញីៈ គ្មានដៅក្រហមលើក្បាលទេ។ ទីជំរកៈ ព្រៃល្បោះ ដំណុះព្រៃក្មេង ព្រៃគុម្ពោត និងព្រៃគុម្ពោតតាមឆ្នេរ។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែ ធ្នូ ដល់ មេសា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រសេះតូចខ្នងភ្លើង» មានន័យដូចម្ដេច ?


ត្រសេះតូចខ្នងភ្លើង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ២៨-៣០ ស.ម។ បន្ទូលក្បាល និងកំប៉ោយក្រហម មានពុកចង្កាតែមួយជួរខុសពីត្រសេះធំខ្នងភ្លើងដេលមានពុកចង្កាព្រែកជាពីរ កញ្ចឹងកខ្មៅសុទ្ធ គ្មានឆ្នូតដូចត្រសេះធំខ្នងភ្លើងទេ។ ញីៈ បន្ទូលក្បាល និងកំប៉ោយពណ៌ខ្មៅអង្កន់ឆ្នូតៗស។ ទីជំរកៈ ព្រៃល្បោះ គុម្ពោតព្រៃ ចំការ ព្រៃកោងកាង។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែ មករាដល់ សីហា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រសេះដំរី» មានន័យដូចម្ដេច ?


ត្រសេះដំរី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ៥០ ស.ម មាឌធំជាងត្រសេះដទៃ ឈ្មោលៈ មានបណ្តោយខ្លួធំពណ៌ប្រផេះ បំពង់កពណ៌លឿង ពុកមាត់ក្រហម។ ញីៈ គ្មានពុកមាត់ក្រហមទេ។ ទីជំរកៈ ព្រៃស្រោង ពាក់កណ្តាលស្រោងពិសេសតាមដងអូរ ជាយព្រៃ និងព្រៃកោងកាង។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង ជាប្រភេទកម្រ។ រដូវបន្តពូជៈ ចាប់ពីខែ មិនា ដល់ សីហា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រសេះចំកំកក្រហម» មានន័យដូចម្ដេច ?


ត្រសេះចំកំកក្រហម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ៣០-៣២ ស.ម ។ ឈ្មោលៈ ក្បាល និងទ្រូងក្រហម និងមានអង្កន់ចំហៀងពោះស ពុកចង្កាក្រហម។ ញីៈ ថ្ងាស និងបន្ទូលក្បាលពណ៌ខ្មៅ គ្មានពណ៌ក្រហមនៅពុកចង្កាដូចឈ្មោលទេ។ ទីជំរកៈ ព្រៃស្រោង ដំណុះព្រៃក្មេង។ របាយៈ វត្តមានពេញមួយឆ្នាំ មានដោយកំរ វត្តមានតែនៅភាគអគ្នេយ៍នៃប្រទេសកម្ពុជា(កំណត់ត្រាតែម្តងគត់តាមយៈម៉ាស៊ីនថតស្វ័យប្រវត្តិ) ។ រដូវបន្តពូជៈ ចាប់ពីខែ ឧសភា ដល់ មិថុនា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រសេះ» មានន័យដូចម្ដេច ?


ត្រសេះ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​បក្សី​មួយ​ប្រភេទ​ចំពុះ​រឹង​ចោះ​ឈើ​បាន ។
ឈ្មោះ​គ្រឿង​ហត្ថកម្ម​មួយ​ប្រភេទ​ពួក​ដឹង ធ្វើ​ដោយ​ដែក​មាន​ផ្លែ​មាន​ដង សណ្ឋាន​ដូច​ក្បាល​ត្រសេះ​សម្រាប់​គាស់​ថ្ម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រសេកត្រាំកង់» មានន័យដូចម្ដេច ?


ត្រសេកត្រាំកង់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះព្រឹក្សមួយប្រភេទ កម្ពស់ ១០-២៥ ម​ ប្រហែលគេយកពីបរទេស មកដាំក្នុងព្រៃល្បោះតាមឆ្នេរសមុទ្រ ក្នុងព្រៃស្មាច់ នៃអាស៊ីផ្នែកអាគ្នេយ៍ និងប្រទេសអូស្រ្តាលីក្តៅ​ គេដាំក្នុងប្រទេសក្តៅសកលលោក។ ជាព្រឹក្សដាំជាលម្អ និងសម្រាប់យកម្លប់ក្នុងចំការដំណាំ។ ឈើល្អលេខមួយសម្រាប់សង់ផ្ទះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រសេក» មានន័យដូចម្ដេច ?


ត្រសេក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះព្រឹក្សកម្ពស់ ១០-៣០ ម ស្លឹកជ្រុះរដូវប្រាំង ដុះក្នុងព្រៃធំ ឬព្រៃល្បោះ លើដីទំនាប នៃឧបទ្វីបឥណ្ឌូចិន ជ្វា លើកោះ Java និង Sumatra ឈើពណ៌ក្រហម ឬលឿងភ្លាវ ជាប់ល្អ សម្រាប់ធ្វើជាក្តារ​ផ្ទះ សសរផ្ទះ និងរទេះ ន័ង្គល ដើមនេះគេដាំកន្លែងវាល ដើម្បីឱ្យមានព្រៃឡើងវិញ។ សំបកត្រសេកអាចបរិភោគបាន ហើយជាថ្នាំគ្រុនផង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រសៀតភ្នំ» មានន័យដូចម្ដេច ?


ត្រសៀតភ្នំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះព្រឹក្សម៉្យាងកម្ពស់ ៣០-៨០ ម ដុះក្នុងព្រៃធំនៃប្រទេសកម្ពុជា និងភូមា តាមឈូងសមុទ្រ Martaban។ សំបក អាស៊ីជំនួសស្លាបាន។ ឈើគេប្រើសងនាវា ទូក កប៉ាល់ អាចជាប់បាន ១៥ ទៅ ៣០ឆ្នាំ និងធ្វើជាគ្រឿងដំបូលផ្ទះ ឬធ្វើរទេះ, នង្គ័ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រសៀតទឹក» មានន័យដូចម្ដេច ?


ត្រសៀតទឹក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះព្រឹក្សម៉្យាងកម្ពស់ ៨-១៥ម ដុះក្នុងព្រៃរនាម ជុំវិញទន្លេសាបនៃប្រទេសកម្ពុជា។ សំបកសម្រាប់ប្រើធ្វើជាខ្សែពួរអាចប្រើក្នុងនាវាបាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រសៀត, អំពកស្រែ» មានន័យដូចម្ដេច ?


ត្រសៀត, អំពកស្រែ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សមួយប្រភេទ កម្ពស់ ៨-១៥ ម ដុះក្នុងព្រៃធំនៃអាស៊ីផ្នែកអាគ្នេយ៍។ ជារុក្ខឱសថ។ គេប្រើស្លឹករោលភ្លើង បំពោកលើសន្លាក់ដៃជើងឈឺ។ គេដាំស្លឹកងូតរំងាប់រោគស្ពឹក រោគស្លាប់មួយចំហៀងខ្លួន និងរោគខ្វិន។ ទឹកស្ងោរនៃឫសជាថ្នាំគ្រុន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖