Posted on Leave a comment

តើពាក្យ «ត្រសៀក» មានន័យដូចម្ដេច ?


ត្រសៀក


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​កប់​រំភើយ​តិច​ៗ រឿយ​ៗ ។
ឧទាហរណ៍៖ ខ្យល់​បក់​ត្រសៀក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រសូល» មានន័យដូចម្ដេច ?


ត្រសូល


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា មូល​ស-រលើប ។
ឧទាហរណ៍៖ ស​ត្រសូល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រសុំ» មានន័យដូចម្ដេច ?


ត្រសុំ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​បរិមណ្ឌល​ល្អ​មូល​ជុំ​គ្នា ។
ឧទាហរណ៍៖ មែក​ត្រសុំ ម្លប់​ត្រសុំ​ត្រសាយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រសុស» មានន័យដូចម្ដេច ?


ត្រសុស


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ម៉ដ្ឋ​ប៉ផូរ ផូរផង់ ក្បុស ។
ឧទាហរណ៍៖ ស​ត្រសុស សំឡី​ដែល​គេ​ថ្ពេច​ឡើង​សាច់​ត្រសុស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រសុល» មានន័យដូចម្ដេច ?


ត្រសុល


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រុល មមុល ចូល​ជ្រក ។
ឧទាហរណ៍៖ ត្រសុល​ចូល​ដេក​ក្នុង​គំនរ​ចំបើង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រសុក» មានន័យដូចម្ដេច ?


ត្រសុក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បាញ់​ញាត់​ទៅ​ក្នុង​ទី​សុក​មម៉ុក​រុញ​ចូល​ទៅ​ដូច​គេ​ចាប់​ញាត់ ។
ឧទាហរណ៍៖ ពួក​ចង្រិត​ហើរ​ចូល​ត្រសុក​ក្នុង​គំនរ​ភ្លើង ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា បាញ់​ញាត់​ទៅ​ក្នុង​ទី​សុក​មម៉ុក​រុញ​ចូល​ទៅ​ដូច​គេ​ចាប់​ញាត់ ។
ឧទាហរណ៍៖ ពួក​ចង្រិត​ហើរ​ចូល​ត្រសុក​ក្នុង​គំនរ​ភ្លើង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រសាល់» មានន័យដូចម្ដេច ?


ត្រសាល់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​គ្រឿង​អលង្ការ​ស្រ្តី​ក្នុង​សម័យ​បុរាណ​ធ្វើ​ដោយ​ភ្លុក ស្នែង ឈើ មាន​សណ្ឋាន​ស្រដៀង​នឹង​ត្បាល់ សម្រាប់​ពាក់​ត្រចៀក (សព្វ​ថ្ងៃ​ខ្មែរ​យើង​លើក​លែង​ប្រើ​ហើយ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រសាយ» មានន័យដូចម្ដេច ?


ត្រសាយ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​បរិមណ្ឌល​សាយ​ចេញ​ទៅ​ខាង
ឧទាហរណ៍៖ ឈើ​បែក​មែក​ត្រសាយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រសង» មានន័យដូចម្ដេច ?


ត្រសង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដើរ​ជា​ពួក​ជា​ក្រុម បណ្ដើរ​គ្នា​ច្រើន​ហូរ​ហែ​មិន​ដាច់ ។
ឧទាហរណ៍៖ ត្រសង​ចុះ​ត្រសង​ឡើង ។ ប្រើ​ជា កិ. វិ. ក៏​បាន : ដើរ​ត្រសង ទៅ​ត្រសង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រសាប់» មានន័យដូចម្ដេច ?


ត្រសាប់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​មាន​ស្នាប់ គឺ​វាច​រាយ​អ្វី​ៗ​ឲ្យ​មាន​ស្នើរ​មាន​ស្រទាប់ ។
ឧទាហរណ៍៖ មេ​មាន់​ត្រសាប់​សំបុក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រសក់ស្រូវ, ម៉ឺឡុង» មានន័យដូចម្ដេច ?


ត្រសក់ស្រូវ, ម៉ឺឡុង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិវារលើដី ដើមកំណើតនៅអាហ្វ្រិកខាងលិច គេនាំគ្រាប់មកដាំគ្រប់ប្រទេសក្តៅ និងប្រទេសរងាមធ្យមលើលសកលលោក។ ផ្លែពណ៌លឿង ឬក្រហមភាវ គេនិយមបរិភោគជាចំណីត្រជាក់ ។ គ្រាប់ត្រសក់ស្រូវមានប្រេងពណ៌លឿងភាវចំនួន ៣០% កេចូលចិត្តលីងបរិភោគណាស់។ ទងរបស់ផ្លែអាចផ្សំជាមួយរុក្ខជាតិដទៃទៀតធ្វើថ្នាំក្អួត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រសក់» មានន័យដូចម្ដេច ?


ត្រសក់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. តាសក់ ) ។
(ម. ព. តាសក់) ។ ឈ្មោះត្រីស្រកាមួយប្រភេទ
ឧទាហរណ៍៖ ត្រីត្រសក់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រល់» មានន័យដូចម្ដេច ?


ត្រល់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់​ធ្វើ​ដោយ​ពក (ឫស្សី​ពក) ឬ​ឈើ​បង្រុះ​សម្រាប់​ដាក់​ខ្នារ​ដែល​ការ​អំបោះ ឬ​សូត្រ​ហើយ (គ្រឿង​តម្បាញ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រលុច» មានន័យដូចម្ដេច ?


ត្រលុច


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​សាច់ ដែល​ធាត់​សាច់​ណែន ។
ឧទាហរណ៍៖ ធាត់​ត្រលុច ។ ត្រឡុច


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រលិន» មានន័យដូចម្ដេច ?


ត្រលិន


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​អាការ​លៀន​ចេញ​បន្តិច មើល​ទៅ​ឃើញ​កំប្លិម ។
ឧទាហរណ៍៖ អាចម៍​ច្រមុះ​ត្រលិន; លៀន​ចេញ​ត្រលិន មើល​ទៅ​ឃើញ​ត្រឡិន ។ ត្រឡិន

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​មាន​អាការ​លៀន​ចេញ​បន្តិច មើល​ទៅ​ឃើញ​កំប្លិម ។
ឧទាហរណ៍៖ អាចម៍​ច្រមុះ​ត្រលិន; លៀន​ចេញ​ត្រលិន មើល​ទៅ​ឃើញ​ត្រឡិន ។ ត្រឡិន

?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ត្រឡប់ ។
ឧទាហរណ៍៖ ត្រឡប់ត្រឡិន គឺត្រឡប់វិលវក់ច្រើនសា, ច្រើនដង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រលាំង» មានន័យដូចម្ដេច ?


ត្រលាំង


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា មែនពិត, ប្រាកដ, ជាក់ស្ដែង ។
ឧទាហរណ៍៖ កូនប្រុសត្រលាំង មិនសមបើធ្វើការប៉ុណ្ណឹងមិនកើត !; ជាតិខ្មែរត្រឡាំងមិនសមបីបើមិនស្គាល់ពុទ្ធសាសនាសោះ !; កើតមកជាខ្មែរដូចគេដែរ មានប្រាជ្ញាស្មារតីត្រលាំង ពុំសមបើពុំចេះអក្សរខ្មែរសោះ !


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រលាត់» មានន័យដូចម្ដេច ?


ត្រលាត់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​ធំ​មួយ​ប្រភេទ គ្រាប់​ក្នុង​ផ្ទៃ​មាន​ជាតិ​ប្រេង​ដូច​ចំបក់ ប៉ុន្តែ​មាន​សាច់​តូច​តិច​ជាង​ចំបក់ ។ ត្រឡាត់


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រលប់» មានន័យដូចម្ដេច ?


ត្រលប់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា វិល​វិញ; ប្រែ​លើ​ជា​ក្រោម ឬ​ក្រោម​ជា​លើ ។ ត្រឡប់


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រយ៉ង់» មានន័យដូចម្ដេច ?


ត្រយ៉ង់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សនេះមានកម្ពស់ទាបល្មមពី ៥ ទៅ ៨ ម ដុះក្នុងព្រៃក្រាស់ នៃឥណ្ឌូចិន ប្រទេសចិន និងឧបទ្វីបជ្វា។ ពេលខ្លះគេដាំត្រយ៉ង់នៅតាមផ្លូវជាលំអ ។ ផ្កាមានក្លិនក្រអូបណាស់ គេច្រើននិយមយកផ្កានេះ សម្រាប់លាយតែ ជំនួសផ្កាម្លិះ។ ស្លឹកត្រយ៉ង់សម្រាប់ធ្វើថ្នាំព្យាបាលកមរមាស់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រយ៉ងយក្ស ឬ ឪលើក» មានន័យដូចម្ដេច ?


ត្រយ៉ងយក្ស ឬ ឪលើក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ១០២-១០៦.៥ ស.ម។ មាឌធំ សំបុរក្រម៉ៅប្រផេះ ជើងវែងក្រហម ក្បាល និងក មួយផ្នែកត្រងោលពណ៌ប្រផេះ និងមានឆ្នូតអង្កន់ៗខ្មៅ ចំពុះវែងកោងខុប។ ទីជំរកៈ ព្រៃរបោះ ព្រៃលិចទឹក និងតំបន់ដីសើម។ ជីវសាស្រ្តៈ ជាសត្វជិតផុតពូជ រស់នៅក្នុងទីស្ងប់កំបាំង ចូលចិត្តយំពេកព្រឹកព្រលឹម និងពេលល្ងាចព្រលប់។ របាយៈ វត្តមានពេញមួយឆ្នាំ របាយភាគច្រើននៃភាគខាងជើងនៃប្រទេស ខេត្តព្រះវិហារ មណ្ឌលគីរី និងជាពិសេសខេត្តស្ទឹងត្រែង។ល។ រដូវបន្តពូជៈ ខែមិថុនា ដល់កញ្ញា ពងចំនួន ១ ទៅ ២។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រយ៉ងចំកំកស» មានន័យដូចម្ដេច ?


ត្រយ៉ងចំកំកស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ៧៥-៨៥ ស.ម។ ខ្លួនពណ៌ខ្មៅរលោង ចំកំកស ជើងវែងក្រហមមានដៅសមួយដុំនៅលើស្មា។ ទីជំរកៈ ព្រៃ តាមទន្លេ តំបន់ដីសើមក្នុងព្រៃល្បោះ និងតំបន់ដីសើមតាមវាលទំនាប។ របាយៈ វត្តមានពេញមួយឆ្នាំ។ របាយៈ ខេត្តព្រះវិហារ ស្ទឹងត្រែង ភាគច្រើននៅភាគខាងជើងនៃប្រទេស។ រដូវបន្តពូជៈ ខែកុម្ភៈ ដល់ឧសភា ពងចំនួន ៣ ទៅ ៤។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រយ៉ងខ្លួនស» មានន័យដូចម្ដេច ?


ត្រយ៉ងខ្លួនស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ៧៥-៧៦ ស.ម។ មាឌធំ ខ្លួនពណ៌ស ក ក្បាល និងជើងពណ៌ខ្មៅ ចំពុះកោងវែងពណ៌ខ្មៅ។ ទីជំរកៈ ព្រៃលិចទឹក ព្រៃកោងកាង។ របាយៈ វត្តមានពេញមួយឆ្នាំ សំបូរនៅបឹងទន្លេសាប និងតំបន់ជុំវិញបឹង។ រដូវបន្តពូជៈ ខែតុលា ដល់មេសា ពងចំនួន ២ ទៅ ៤។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រយ៉ងខ្លូនរលោង» មានន័យដូចម្ដេច ?


ត្រយ៉ងខ្លូនរលោង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ៥៥-៦៥ ស.ម។ រដូវមិនបន្តពូជៈ មាឌតូចជាងត្រយ៉ងដទៃ ខ្លួនពណ៌ប្រផេះក្រម៉ៅ ស្លាបពណ៌ស្លាបកំភែន ជើងពណ៌ដី ក្បាល និងកមានអុជៗស។ ពេលបន្តពូជៈ ក្បាល ក និងដងខ្លួនពណ៌កាហ្វេបន្ទូលពណ៌ក្បាលពណ៌បៃតង។ ទីជំរកៈ តំបន់វាលភក់ រុក្ខជាតិ។ របាយៈ វត្តមានពេញមួយឆ្នាំកំណត់ត្រាកន្លងមកតាមដងស្ទឹងសេនសានខេត្តស្ទឹងត្រែង។ រដូវបន្តពូជៈ ខែតុលា ដល់កុម្ភៈ ពងចំនួន ២ ទៅ ៣។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រយូងចេក» មានន័យដូចម្ដេច ?


ត្រយូងចេក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុងកំភួនជើង (ហៅដូច្នេះព្រោះមានសណ្ឋានដូចត្រយូងចេក) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រយូង» មានន័យដូចម្ដេច ?


ត្រយូង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខ្ពរ​ផ្កា​ចេក ឬ​ចុង​ខ្ពរ​ផ្កា​ចេក​ដែល​រសក​រាយ​ចេញ​ស្និត​អស់​ហើយ ។
ឧទាហរណ៍៖ ចេក​ទម្លាក់​ត្រយូង ត្រយូង​ចេក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រយឹង» មានន័យដូចម្ដេច ?


ត្រយឹង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សកម្ពស់ ១០-២០ ម ដុះក្នុងព្រៃក្រាស់ ឬក្រាស់ធម្យមនៅឧបទ្វីបឥណ្ឌូចិន។​ ដើមពណ៌ខ្មៅដូចធ្យូង ច្រើនដុះវៀច គឺមិនត្រង់ទៅលើ ច្រើនដុះលើដំបូក។ ឈើត្រយឹងមានតម្លៃណាស់សម្រាប់ធ្វើវត្ថុលំអ។ គ្រូថ្នាំខ្មែរប្រើសំបកត្រយឹងផ្សំធ្វើថ្នាំព្យាបាលជំងឺស្បូន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រយង់» មានន័យដូចម្ដេច ?


ត្រយង់


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ល្អ​ប៉ប្រៃ ស្រស់​បំព្រង ។
ឧទាហរណ៍៖ ផ្កា​ឈូក​ដុះ​រហង់ រីក​ត្រយង់​ក្នុង​ស្រះ​ស្រី ហាក់​ដូច​នឹង​ចេះ​ស្ដី មក​រក​យើង​អ្នក​ដើរ​ខាង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រយង» មានន័យដូចម្ដេច ?


ត្រយង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​បក្សី​មួយ​ប្រភេទ​ពួក​កុក មាន​សម្បុរ​ខ្មៅ​ប្រផេះ ចំពុះ​ខុប​ស្រួច ស្រែក​យំ​ថ្ងូរ​មាន​សូរ​សព្ទ​តូច​គ្រលួច​ស្រួយ​ស្រួច​គួរ​ឲ្យ​ស្រណោះ​ស្រងេះស្រងោច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រមោល» មានន័យដូចម្ដេច ?


ត្រមោល


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទោល តែ​ឯង មូល ។
ឧទាហរណ៍៖ រាង​ត្រមោល ធំ​ត្រមោល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រមោច» មានន័យដូចម្ដេច ?


ត្រមោច


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ឯក​ឯង​នៅ​ក្នុង​ទី​ស្ងាត់ ។
ឧទាហរណ៍៖ ត្រមោច​ម្នាក់​ឯង; នៅ​ត្រមោច ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ឯក​ឯង​នៅ​ក្នុង​ទី​ស្ងាត់ ។
ឧទាហរណ៍៖ ត្រមោច​ម្នាក់​ឯង; នៅ​ត្រមោច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រមោង» មានន័យដូចម្ដេច ?


ត្រមោង


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​ពក​ពយ​ជា​ដុំ ។
ឧទាហរណ៍៖  ក្បាល​ត្រមោង ។ ត្រមោង​ចិត្ត គឺ​អន់​ចិត្ត​ហាក់​ដូច​ជា មាន​ពក​ត្រមោង​មិន​រលាយ​រសាយ​ចេញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រមែង» មានន័យដូចម្ដេច ?


ត្រមែង


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​ពក​ជា​ខ្នែង ។
ឧទាហរណ៍៖ ពក​ត្រមែង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រមៀច» មានន័យដូចម្ដេច ?


ត្រមៀច


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​រូប​រាង​ពៀច ឬ​ទ្រនាប់
ឧទាហរណ៍៖ រាង​ត្រមៀច ទ្រង់​មៀច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រមួច, ត្រំព្រៃ, តែព្រៃ» មានន័យដូចម្ដេច ?


ត្រមួច, ត្រំព្រៃ, តែព្រៃ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សកម្ពស់ ២-៣ម ដុះក្នុងព្រៃស្រោងនៃឥណ្ឌូចិន។ ផ្លែបរិភោគបាន តែមិនសូវចូលចិត្តទេ។ ឫស ស្ងោរផឹក ជាថ្នាំលើកម្លាំង ជាពិសេស សម្រាប់នារីដែលទើបនឹងសម្រាលកូនហើយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រមូងសេក» មានន័យដូចម្ដេច ?


ត្រមូងសេក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សមួយប្រភេទកម្ពស់ ២-៥ ម ដុះក្នុងព្រៃល្បោះ និងព្រៃតម្កោត នៃប្រទេសចិនហៃណាំ ឥណ្ឌា ឧបទ្វីបឥណ្ឌូចិន និងជ្វា។ សំបកសម្រាប់ធ្វើថ្នាំរំលាយអាហារ និងអាចផ្សំធ្វើថ្នាំជំងឺ ហើមជើងធ្មេញ ឬថ្នាំបញ្ចុះពេលមានជំងឺថ្លើម។ ក្នុងខេត្តពោធិសាត់ អ្នកស្រុកខ្លះប្រើស្លឹកធ្វើជាមន្តអាគម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រមុល» មានន័យដូចម្ដេច ?


ត្រមុល


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មូល​ខ្លី ។
ឧទាហរណ៍៖ រាងត្រមុល ឬ តូចត្រមុលៗ ( —ម៉ុល-ម៉ុល) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រមង់» មានន័យដូចម្ដេច ?


ត្រមង់


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា រលីង; ឯក​ឯង ។
ឧទាហរណ៍៖ ក្បាល​ត្រមង់; អង្គុយ​ត្រមង់ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា រលីង; ឯក​ឯង ។
ឧទាហរណ៍៖ ក្បាល​ត្រមង់; អង្គុយ​ត្រមង់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រមក់» មានន័យដូចម្ដេច ?


ត្រមក់


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (មើល​ពាក្យ ត្រប៉ក់) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រពោក» មានន័យដូចម្ដេច ?


ត្រពោក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. តពោក ) ។
ថ្ពាល់គូទ (ព. បុ.)
ឧទាហរណ៍៖ ដាក់ត្រពោកអង្គុយ គឺដាក់គូទអង្គុយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រពូងទឹក» មានន័យដូចម្ដេច ?


ត្រពូងទឹក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សមួយប្រភេទកម្ពស់១-៤ម ច្រើនដុះក្នុងព្រៃធំជិតមាត់ទឹក នៃប្រទេសកម្ពុជា និង វៀតណាម។ ស្លឹកគេប្រើសំរាប់ថ្នាំព្យាបាលជំងឺកើតកញ្ជ្រិល និង អុតធំ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រពឹន» មានន័យដូចម្ដេច ?


ត្រពឹន


?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ​ត្រពោក ។
ឧទាហរណ៍៖ ត្រពោក​ត្រពឹន (ព. អា. ឬ ព. ទ្រ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រពីង» មានន័យដូចម្ដេច ?


ត្រពីង


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ហើម​ប៉ោង​ធំ​តឹង​ពេញ​ទំហឹង ។ ពោះ​ធំ​ឡើង​កំប៉ោង​ជា​ ៧ ដែល​ដួល​ដេក​ឃើញ​ធំ​ត្រពីង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រពាំងពាយ» មានន័យដូចម្ដេច ?


ត្រពាំងពាយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​បទ​ភ្លេង​ខ្មែរ​បុរាណ​មួយ​មេ​អ្នក​ច្រៀង​ចាប់​ផ្ដើម រាយ​ទំនុក​រាល់​សង្កាត់​ថា ត្រពាំង​ពាយ​អើយ (អ្ហើយ)… ទើប​គេ​រាយ​ទំនុក​ត​ៗ​ទៅ​ទៀត​តាម​យោបល់​របស់​គេ; ត្រពាំងពាយ​នេះ​ជា​បទ​ភ្លេង​រាយ​រង​របស់​ខ្មែរ ពុំ​មែន​ជា​បទ​ភ្លេង​ធំ​ទេ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រពាំង» មានន័យដូចម្ដេច ?


ត្រពាំង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ថ្លុក​ធំ​កើត​ពី​មនុស្ស​ជីក​សម្រាប់​ឲ្យ​ដក់​ទឹក ឬ​កើត​ដោយ​សារ​កម្លាំង​ទឹក​ហូរ​ច្រោះ​ក៏​មាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រប់វែង, ត្រប់ខារ» មានន័យដូចម្ដេច ?


ត្រប់វែង, ត្រប់ខារ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះតិណជាតិមានគល់រឹង កម្ពស់ ០,៤០ – ២ ម ដើមកំណើតក្នុង ប្រទេសឥណ្ឌា គេនាំមកដាំជាយូរណាស់ហើយក្នុងប្រទេសខ្មែរ និងប្រទេសក្តៅដទៃទៀត ដើម្បីយកផ្លែធ្វើជាអាហារ។ ផ្លែមានរាងរៅច្រើនសណ្ឋានណាស់ វែង ឬមូល ។ល។ ពណ៌ស, លឿងភ្លាវ, ស្វាយ ។ល។ គេអាចឃើញលក់ក្នុងផ្សារគ្រប់រដូវ។ គេអាចបរិភោគឆៅ ឬឆ្អិន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រប់រោម ឬត្រប់ជូរ» មានន័យដូចម្ដេច ?


ត្រប់រោម ឬត្រប់ជូរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រុក្ខជាតិមួយប្រភេទ ដែលគេដាំតិចតួចនៅតាមជនបទស្រុកស្រែចម្ការ ក្នុងប្រទេសកម្ពុជា។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ត្រប់រោម ឬត្រប់ជូរ – អំបូរ ៖ SOLANACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Solanum stramonifolium Jacq. – ឈ្មោះអង់គ្លេស ៖ មិនទាន់មានព័ត៌មាន – ឈ្មោះបារាំង ៖ មិនទាន់មានព័ត៌មាន – ប្រភពដើម ៖ មិនមានព័ត៌មាន – លក្ខណៈរូបសាស្រ្ត ៖ ដើមកម្ពស់២-៦ស.ម រាងមូល មានបន្លា និងរោមគ្រប ដណ្តប់គ្រប់ផ្នែកទាំងអស់។ ស្លឹករាងជាស៊ុតរីកធំ ទទឹង១០-១៥ស.ម និងបណ្តោយ១៥-២០ស.ម។ គែមស្លឹកមានឆកធំៗ ផ្ទៃស្លឹកគ្របដណ្តប់ដោយរោមទន់ៗ និងមានបន្លាតាមទ្រនង់។ ផ្កាជាកញ្ចុំពណ៌ស មានទងខ្លីចេញពីប្រគាប។ ផ្លែមានរាងមូលគ្របដណ្តប់ដោយរោមទន់ពណ៌ស។ ផ្លែមានគ្រាប់ច្រើន និងមានរសជាតិជូរ ហើយមានពណ៌លឿងទឹកក្រូចពេលទុំ(៤៥)។ – លក្ខណៈជីវសាស្ត្រ ៖ – លក្ខណៈអេកូឡូស៊ី ៖ ដុះនៅតំបន់ដែលមានអាកាសធាតុក្តៅបង្គួរ។ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ ផ្លែទុំយកមកស្លម្ជូរ និងដុតបុកសម្រាប់ ជ្រលក់ជាមួយត្រីអាំង។ ជាឱសថ៖ ស្លឹកបុកបិទបំពោកលើបូសឈឺហើម និងកន្ទួលរមាស់។ ផ្កាបុកបិទព្យាបាលរមាស់លើស្បែក។ ផ្លែមានរសជាតិជូរព្យាបាលក្អក រំលាយស្លេស្ម និងរោគប្រម៉ាត់។ ឫសព្យាបាលគ្រុនពេលចេញកញ្ជ្រឹល ស្អូច អុតស្វាយ និងព្យាបាលទឹកប្រម៉ាត់ស្អិត។ ដើម និងឫសព្យាបាលពិស ឫសដូងបាត និងរបួ (៤៤)។
ឧទាហរណ៍៖ (៤៥) សៀវភៅរុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាល ឆ្នាំ២០០៦ ភាគ២ ទំព័រ៨៦


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រប់រុំ» មានន័យដូចម្ដេច ?


ត្រប់រុំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះគុម្ពព្រឹក្សតូចមួយប្រភេទ កម្ពស់ ១ – ២.៥០ ម ​មិនសូវមានបន្លាទេ ច្រើនដុះតាមមាត់ផ្លូវ និងក្នុងចំការនៃប្រទេសកម្ពុជា លាវ វៀតណាម និងថៃ។ ផ្លែ មែកខ្ចីៗ និងស្លឹកខ្ចីៗ អាចធ្វើជាបន្លែបាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រប់មមឹស, អាមែកន្ទួល» មានន័យដូចម្ដេច ?


ត្រប់មមឹស, អាមែកន្ទួល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះព្រឹក្សម្យ៉ាង កំពស់ ២-៦ ម ដើមកំណើតក្នុងប្រទេសអាមេរិកក្តៅ គេនាំមកដាំក្នុងប្រទេសក្តៅសកលលោក។ គេតែងប្រទះឃើញដើមនេះ ក្បែរមាត់ព្រៃ ឬមាត់ផ្លូវព្រៃ។ ពេលខ្លះ គេដាំវាក្នុងសួនជាលំអ ដើមនេះអាចធ្វើមេផ្សាំសាច់សម្រាប់ត្រប់វែង។ តាមក្បួនឱសថបុរាណគេបរិភោគមែកខ្ចី កាត់ជាចំណិត ជាមួយពងមាន់ ឬទា ដើម្បីជាថ្នាំព្យាបាលជំងឺគ្រឿងដកដង្ហើម។ ស្លឹកបុកល្អិត ហើយរោលភ្លើង ជាថ្នាំសម្រាប់រឹត ក្មេងខ្យល់គ ឬប្រើជាសាប៊ូក៏បានដែរ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រប់មមីស» មានន័យដូចម្ដេច ?


ត្រប់មមីស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ត្រប់មួយប្រភេទមានប្រភពមកពីអាមេរិកក្តៅ ហើយត្រូវបានយកទៅដាំនៅប្រទេសក្តៅ។ វាអាចដាំជារុក្ខជាតិលម្អ។ មែកខ្ចីគេបរិភោគជាមួយស៊ុតមាន់ ឬទា ដើម្បីព្យាបាលជំងឺផ្លូវដង្ហើម ឯស្លឹកបុករោលភ្លើង គេប្រើជាថ្នាំសម្រាប់រឹតក្មេងខ្យល់គរ ហើយស្លឹកនេះ គេប្រើជាសាប៊ូបាន។ ត្រប់នេះមានប្រយោជន៍ព្យាបាលជំងឺច្រើនយ៉ាងតាមបែបវេជ្ជសាស្ត្របុរាណ។ អ្នកខ្លះហៅត្រប់នេះថា អាមែកន្ទួល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រប់ពុតលំញង» មានន័យដូចម្ដេច ?


ត្រប់ពុតលំញង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះចុល្លព្រឹក្សតូចមួយប្រភេទ គេនាំពីប្រទេស Caraibes មក ដាំនៅគ្រប់ស្រុកក្តៅសកលលោក គេច្រើនឃើញដុះក្នុងគុម្ពបន្លា ឬក្នុងព្រៃលើដីទំនាប និងលើភ្នំ។ ផ្លែអាចបរិភោគឆៅជាមួយទឹកគ្រឿង ឬឆ្អិនក្នុងសម្លកកូរជាដើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រប់ទុំ» មានន័យដូចម្ដេច ?


ត្រប់ទុំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើធំមួយប្រភេទសាច់រឹង សម្បុរស្រដៀងនឹងអង្កោល ។
ឧទាហរណ៍៖ ដើមត្រប់ទុំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រប់» មានន័យដូចម្ដេច ?


ត្រប់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ដំណាំ​មាន​ផ្លែ​បរិភោគ​ជា​បន្លែ ឬអន្លក់ ត្រប់​មាន​ច្រើន​ប្រភេទ​គឺ ត្រប់​ក្រាម​រមាស ត្រប់​វែង ត្រប់​សំបក​ស្រួយ ត្រប់​ពុត​លំញង ជាដើម; ជា​បន្លែ មាន​ប្រយោជន៍​យ៉ាង​សំខាន់​ដល់​ការ​ចិញ្ចឹម​ជីវិត​របស់​មនុស្ស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រប៉ែ» មានន័យដូចម្ដេច ?


ត្រប៉ែ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​បង្អែម​មួយ​ប្រភេទ ច្រើន​ធ្វើ​ដោយ​បាយ​ដំណើប​ពូត​ជា​ដុំ​ៗ មាន​ដំបែ​ជា​មេ ។
ឧទាហរណ៍៖ ត្រប៉ែ​ដំណើប​ខ្មៅ ត្រប៉ែ​ដំណើប​ស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រប៉ិល» មានន័យដូចម្ដេច ?


ត្រប៉ិល


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា រេចរឹល ដោយ​រួញ ដោយ​រេច ដោយ​ខើច ដែល​ខ្លី​ក្រញុញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រប៉ក់» មានន័យដូចម្ដេច ?


ត្រប៉ក់


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលហើមឡើងកន្ទួលពកតូចៗ ។
ឧទាហរណ៍៖ ហើមត្រប៉ក់ ឬ ហើមត្រប៉ក់ៗ (—ប៉ក់-ប៉ក់) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្របះ» មានន័យដូចម្ដេច ?


ត្របះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កឹះ​ឲ្យ​បះ​ឡើង ឲ្យ​ងើប​ឡើង (ព. អា.) ។ សង្កួត​នឹង​បាត​ដៃ​ឲ្យ​មុត ។
ឧទាហរណ៍៖  ត្របះ​កាំបិត​កោរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្របោម» មានន័យដូចម្ដេច ?


ត្របោម


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា អង្គុយ​បញ្ឈរ​ជង្គង់​រួម​ក្បាល​ជង្គង់​ជិត​គ្នា​យក​ដៃ​ទាំង​២​គង​លើ​ជង្គង់​ ឬ​ឱប​រួប​ក្បាល​ជង្គង់​ទាំង​ពីរ ។
ឧទាហរណ៍៖ អង្គុយ​ត្របោម​ក្បាល​ជង្គង់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្របែងដៃ» មានន័យដូចម្ដេច ?


ត្របែងដៃ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តម្រុយធ្វើដោយប្រទាស មានដងខ្ពស់ដាក់ឲ្យមើលឃើញពីចម្ងាយសម្រាប់សម្គាល់ឲ្យដឹងទីគយល្បាត ។
ឧទាហរណ៍៖ ឈប់ត្រង់ត្របែងដៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្របែង» មានន័យដូចម្ដេច ?


ត្របែង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចង​ហើយ​រឹត​ដោយ​មេ​កំព្រា ​ឬ​កូន​កំព្រា
ឧទាហរណ៍៖ ត្របែង​នឹម ត្របែង​ក្បូន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្របែកព្រៃ» មានន័យដូចម្ដេច ?


ត្របែកព្រៃ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​មួយ​ប្រភេទ មាន​ផ្កា​សម្បុរ​ស្រគាំ​លាយ​ស្វាយ​និង​ក្រហម ដើម​ចាប់​ច្រឡំ​គ្នា​នឹង​ស្រឡៅ​ប៉ុន្តែ​តូច​ៗ​ជាង​ស្រឡៅ​ដើម​ច្រើន​តែ​វៀច ។
ព្រឹក្សម្យ៉ាង មានកម្ពស់ ៨-៤០ ម ដុះក្នុងព្រៃធំ ឬធំមធ្យមនៅឧបទ្វីបឥណ្ឌូចិន និងជ្វា។ គេនិយមដាំវា ជាលំអតាមដងវិថីនានា ក្រុងធំៗ ហើយឈើប្រើសម្រាប់សង់ផ្ទះបាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្របែកបារាំង, ស្រ» មានន័យដូចម្ដេច ?


ត្របែកបារាំង, ស្រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សម៉្យាងកម្ពស់១៥ -២០ ម ដុះក្នុងព្រៃល្បោះនៃឥណ្ឌូចិន។ គេច្រើនដាំជាលំអតាមវិថីនានាក្នុងប្រទេសខ្មែរ។ ផ្លែទុំអាចបរិភោគបានដូចល្មុតដែរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្របែកជូរ» មានន័យដូចម្ដេច ?


ត្របែកជូរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​ព្រៃ​រនាម​មួយ​ប្រភេទ ស្លឹក​តូច​ជាង​ត្របែក​ព្រៃ តែ​ផ្កា​មាន​សណ្ឋាន​ដូច​ត្របែក​ព្រៃ​ដែរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្របែក» មានន័យដូចម្ដេច ?


ត្របែក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​ពួក​មួយ ផ្លែ​មាន​រស​ជូរ​ផ្អែម​ប្រើ​ជា​ចំណី ជា​ដំណាំ​ឬ​ដុះ​ឯង​តាម​ព្រៃ​ក្បែរ​ភូមិ ។
ចុល្លព្រឹក្សមួយកម្ពស់ ៤-៨ ម គេនាំពីអាមេរិកក្តៅ​មកដាំជិតផ្ទះ ជាដំណាំដែលផ្លែបរិភោគបាន។ ស្លឹករសជាតិចត់សម្រាប់ធ្វើថ្នាំរាក។ គេស្ងោរសំបក ឬបរិភោគផ្លែខ្ចីៗ ដើម្បីព្យាបាលរោគដែរ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្របាំងបះ» មានន័យដូចម្ដេច ?


ត្របាំងបះ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​បះ​ងើយ​ងើប​ជាង​គេ មាន​លំនាំ ទំនង មិន​ស្មើ​គ្នា ។
ឧទាហរណ៍៖ ចុង​ក្ដារ​ត្របាំង​បះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្របាញ់» មានន័យដូចម្ដេច ?


ត្របាញ់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា វេញ ​ឬ​ត្រកួញ​ឲ្យ​ខ្មាញ់ មូរ​បង្វិល​យ៉ាង​ញាប់​ឲ្យ​ចូល​ណែន​ខ្មាញ់​ជា​ធ្លុង​មួយ ។
ឧទាហរណ៍៖ ត្របាញ់​ខ្សែ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​លឿន​ញាប់​ខ្មាញ់​ដូច​គេ​ត្របាញ់ ។
ឧទាហរណ៍៖ រត់​ត្របាញ់​ជើង; ទឹក​ហូរ​ត្របាញ់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្របាក់» មានន័យដូចម្ដេច ?


ត្របាក់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ខាំ លេប​ស៊ី​ដោយ​រហ័ស (ពាក្យ​សម្រាប់​ប្រើ​ចំពោះ​តែ​ខាង​សត្វ​តិរច្ឆាន) ។
ឧទាហរណ៍៖ ឆ្កែ​ត្របាក់ ត្រី​ឆ្ដោរ​ត្របាក់ ជ្រូក​ត្របាក់​បាយ​ក្នុង​ស្នូក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្របកឈូក» មានន័យដូចម្ដេច ?


ត្របកឈូក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ក្បាច់​រចនា​មួយ​ប្រភេទ មាន​ទ្រង់​សណ្ឋាន​ជា​រូប​ត្របក​ផ្កា​ឈូក ។
ឧទាហរណ៍៖ ក្បាច់​ត្របក​ឈូក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្របក» មានន័យដូចម្ដេច ?


ត្របក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្រទាប់ ។
ឧទាហរណ៍៖ ត្របក​ភ្នែក ត្របក​ផ្កា ត្របក​ឈូក ។

                 ចំនួន​ម្លូ ១០ ស្នើរ គឺ​ម្លូ ២០ សន្លឹក ។
ឧទាហរណ៍៖ ទិញ​ម្លូ ១ ត្របក​ផ្ញើ​គ្នា​ផង !


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រនែង- ពួចជូរ, ចង្ក្រង់» មានន័យដូចម្ដេច ?


ត្រនែង- ពួចជូរ, ចង្ក្រង់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សកម្ពស់ ៣-៤ ម ដុះក្នុងព្រៃលើភ្នំនៃអាស៊ីក្តៅ។ ផ្លែមានរសជាតិជូរតិចៗអាចបរិភោគបាន។ ផ្កាពណ៌កូលាបគេតែងបេះតាំងជាលំអ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រថឿង» មានន័យដូចម្ដេច ?


ត្រថឿង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ស្មៅ​ពួក​ធ្មៃ ពួក​ក្រចៅ សម្បក​សម្រាប់​វេញ​ខ្សែ ។ តាថឿង ។
ឈ្មោះ​ប្រទាល​ដើម​ស្រដៀង​នឹង​ទាល់​តែ​តូច​ជាង​ទាល់ ច្រើន​ដុះ​នៅ​ដី​ជើង​ភ្នំ ឬ​នៅ​លើ​ទួល ដើម​ប្រើ​ជា​អាហារ​បាន ។
ឧទាហរណ៍៖ សម្ល​ត្រថឿង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រថុក» មានន័យដូចម្ដេច ?


ត្រថុក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ប្រទាល​មួយ​ប្រភេទ ឬឈ្មោះ​ឈើ​មួយ​ប្រភេទ ដើម​ស្រដៀង​នឹង​ស្លា​ព្រៃ តែ​តូច​ជាង​ស្លា​ព្រៃ ហៅ ត្រថុក​ភ្នំ ។ តាថុក
ប្រទាលមួយប្រភេទសន្តានខ្ញី រមៀត រំដេង កម្ពស់ ០,៥-១ម ដុះក្រោមដើមឈើក្នុងព្រៃក្រាស់នៃអាស៊ីក្តៅ។ ត្រួយខ្ចីអាចស្លរបាន។ គ្រូខ្មែរភាគច្រើនឆុងមើមត្រថុកឱ្យនារីកំពុងសម្រាលកូនផឹកឱ្យសម្រាលបានឆាប់ៗ។ គេយកមើលផ្សំជាមួយដើមដទៃទៀត ខ្លះសម្រាប់ធ្វើថ្នាំព្យាបាលជំងឺកញ្រ្ជិល និងអុតព្រៃ ឬអុតធំ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រតៗ» មានន័យដូចម្ដេច ?


ត្រតៗ


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលរត់តិចៗមិនមាំមួនហើយធូរទន់ផតៗ ។
ឧទាហរណ៍៖ រត់ត្រតៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រណោត» មានន័យដូចម្ដេច ?


ត្រណោត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិ ចម្រៀក​ផ្ដៅ ដើម​រពាក់​ឬ​ខ្សែ​ជាដើម សម្រាប់​ដោត​អ្វី​ៗ​ដែល​គូរ​ដោត​បាន ។
ឧទាហរណ៍៖ ត្រណោត​ត្រី ត្រី​មួយ​ត្រណោត ។

                  កាស​មួយ​ត្រណោត គឺ​កាស​ចំនួន ១០ តៀន ក្នុង​មួយ​តៀន​មាន ៦០ កាស មួយ​ត្រណោត​ត្រូវ​ជា ៦ រយ​កាស ដប់​ត្រណោត​ហៅ​ថា មួយ​បាច់ មាន ៦ ពាន់​កាស (មាន​ប្រើ​តែ​ក្នុង​សម័យ​ចាយ​កាស) ។ ហៅ ហ្រ្វង្សចាស់ (ancien franc) ប្រទេស​បារាំង​ថា ត្រណោត​ដែរ ហៅ​ដោយ​ធៀប​នឹង​កាស​មួយ​ត្រណោត; ក្នុង​សម័យ​នោះ​មាន​សំដី​ថា ត្រណោត​ខ្មែរ ត្រណោត​បារាំង ។ ជាប់​មួយ​ត្រណោត ឬជាប់​ទោស​មួយ​ត្រណោត (ព. ប្រ.) គឺ​ជាប់​ទោស​ទាំង​មួយ​ពួក ​ឬ​ទាំង​មួយ​ក្រុម​រួម​ក្នុង​ពន្ធនាគារ​ជា​មួយ​គ្នា ។ចាប់​បាន​មួយ​ត្រណោត (ព. ប្រ.) គឺ​ចាប់​ចោរ​បាន​ទាំង​មួយ​ពួក ហើយ​ដាក់​ឃ្នាង​ឬ​ដាក់​ខ្នោះ​ដៃ​ចង​ភ្ជាប់​គ្នា​បណ្ដើរ​ទៅ​កាន់​ទី​ឃុំ​ឃាំង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រណាក់ចិត្ត» មានន័យដូចម្ដេច ?


ត្រណាក់ចិត្ត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ស. ត្រៈហ្ន័ក គុ. “ពិត, ប្រាកដ, ច្បាស់លាស់”) សេចក្តីអាក់អន់ចិត្ត, សេចក្តីថ្នាំងថ្នាក់ (ច្រើនប្រើតែក្នុងកាព្យ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រណម» មានន័យដូចម្ដេច ?


ត្រណម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរ ឬ​អំពើ​ដែល​តម ។
ឧទាហរណ៍៖ កាន់​ត្រណម ដាច់​ត្រណម ត្រាស់​ត្រណម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រដោះ» មានន័យដូចម្ដេច ?


ត្រដោះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្រាយ រុះ​សូត្រ​ឬ​អំបោះ ដែល​ចំ​បាក់​ចាក់​ស្រេះ ឲ្យ​មាន​របៀប​ស្រួល​ល្អ​ឡើង​វិញ ។
ឧទាហរណ៍៖ ត្រដោះ​សូត្រ ត្រដោះ​សូត្រ​ដែល​ចំពាក់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រដោម» មានន័យដូចម្ដេច ?


ត្រដោម


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ខ្ពស់​ជា​ដុំ​ត្រសុំ​ទៅ​ឯ​អាកាស ឬ​ដែល​សាត់​អណ្ដែត​អាកាស​ជា​ដុំ​មូល​គ្នា ។
ឧទាហរណ៍៖ ខ្ពស់​ត្រដោម; មើល​ទៅ​ឃើញ​ត្រដោម ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ខ្ពស់​ជា​ដុំ​ត្រសុំ​ទៅ​ឯ​អាកាស ឬ​ដែល​សាត់​អណ្ដែត​អាកាស​ជា​ដុំ​មូល​គ្នា ។
ឧទាហរណ៍៖ ខ្ពស់​ត្រដោម; មើល​ទៅ​ឃើញ​ត្រដោម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រដោកជើងចែវ» មានន័យដូចម្ដេច ?


ត្រដោកជើងចែវ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើរណបអបនៅគែមទូកត្រង់ខាងក្បាលឬខាងកន្សៃ សម្រាប់ប្រហកជើងចែវ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រដោកក្ដារ» មានន័យដូចម្ដេច ?


ត្រដោកក្ដារ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់ធ្វើដោយឈើឬឫស្សី សម្រាប់ប្រហកច្រកក្ដារមូរត្បាញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រដោក» មានន័យដូចម្ដេច ?


ត្រដោក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់​ធ្វើ​ដោយ​ឈើ មាន​មេ​មាន​គ្រាប់​សំឡេង​លាន់​ឮ សម្រាប់​ចង​ព្យួរ​នៅ​ក​គោ ក្របី ដំរី សេះ ។ ឈើ​ឬ​ឫស្សី​ដែល​គេ​ចោះ​ជា​ប្រហោង​តែ​ម្ខាង​សម្រាប់​វាយ​ចាំ​យាម​ល្បាត​ជាដើម ។
ឧទាហរណ៍៖ មនុស្ស​យាម​វាយ​ត្រដោក, គោះ​ត្រដោក ។ ថ្ដោក


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រដែត​ត្រដឹម» មានន័យដូចម្ដេច ?


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ខ្ពស់​អណ្ដែត​ឡើង​ និង​ខ្ពស់​ត្រដួច​ដូច​សន្លឹម​ឡើង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រដែត​ត្រដឹង» មានន័យដូចម្ដេច ?


ត្រដែត​ត្រដឹង


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ខ្ពង់ខ្ពស់​មហិមា ខ្ពស់​សន្លឹម​សន្លោច ។ មើល​ទៅ​ឃើញ​ខ្ពស់​ស្ដឹង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រដែត» មានន័យដូចម្ដេច ?


ត្រដែត


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​សាត់​អណ្ដែត​ខ្ពស់​ឡើង​ៗ ហើយ​កាន់​តែ​ឆ្ងាយ​ទៅ ។
ឧទាហរណ៍៖ ខ្ពស់​ត្រដែត; មើល​ទៅ​ឃើញ​ត្រដែត គោម​ហោះ​ខ្ពស់​ឡើង​ត្រដែត ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​សាត់​អណ្ដែត​ខ្ពស់​ឡើង​ៗ ហើយ​កាន់​តែ​ឆ្ងាយ​ទៅ ។
ឧទាហរណ៍៖ ខ្ពស់​ត្រដែត; មើល​ទៅ​ឃើញ​ត្រដែត គោម​ហោះ​ខ្ពស់​ឡើង​ត្រដែត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រដែ» មានន័យដូចម្ដេច ?


ត្រដែ


?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ( ម. ព. ត្រដេ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រដេវិចទួល» មានន័យដូចម្ដេច ?


ត្រដេវិចទួល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ៣១,៥-៣៥ ស.ម។ ក្បាល ក បំពង់ក និងទ្រូងពណ៌ខ្មៅ ត្រចៀក ជើងលឿង ស្លាបពណ៌ត្នោតខ្ចី និងពោះពណ៌ស។ ចំពុះក្រហមដៅចុងខ្មៅ ជើងលឿង ថ្ងាសក្រហម។ ឆ្នូតពណ៌សកាត់ទទឹងលើស្លាបទី១ និងទី២។ ទីជំរកៈ នៅតាមមាត់បឹង ត្រពាំង មាត់ស្ទឹង តំបន់ដីសើម និងដំណាំកសិកម្ម។ របាយៈ វត្តមានពេញមួយឆ្នាំ និងមានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ខែកុម្ភៈ ដល់មិថុនា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រដេវិចទន្លេ» មានន័យដូចម្ដេច ?


ត្រដេវិចទន្លេ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ២៩-៣២ ស.ម ក្បាល កញ្ចឹងក ដើមទ្រូង ចំពុះ និងជើងមានពណ៌ខ្មៅ ត្រចៀកពណ៌ស ស្លាបហើរទី១ និងទី២ ពណ៌ខ្មៅ។ ទីជំរកៈ វាលខ្សាច់តាមមាត់ទន្លេធំៗ។ របាយៈ វត្តមានពេញមួយឆ្នាំមានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ នៅប្រទេសឥណ្ឌាខែ មិនា ដល់មិថុនា ពងចំនួន ៣ ទៅ ៤។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រដេវិចក្បាលប្រផេះ» មានន័យដូចម្ដេច ?


ត្រដេវិចក្បាលប្រផេះ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ៣៤-៣៧ ស.ម។ មាឌធំជាងត្រដេវិចដទៃ ក្បាល ក និងទ្រូងពណ៌ប្រផេះ វ័ណ្ឌទ្រូងខ្មៅ ចំពុះលឿងចុងខ្មៅ ជើងវែងលឿង ពោះស។ ទីជំរកៈ ទំនាបលិចទឹក វាលស្រែ។ ជីវសាស្ត្រៈ រកចំណីលើដី និងពងលើដី។ របាយៈ ជាប្រភេទឆ្លងកាត់ មានគ្រប់ទីកន្លែង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រដេវវ៉ិច» មានន័យដូចម្ដេច ?


ត្រដេវវ៉ិច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. ត្រដេវវិច) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រដេវវិច» មានន័យដូចម្ដេច ?


ត្រដេវវិច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​សត្វ​ស្លាប​ដោយ​សន្មត​តាម​សូរ​ដែល​វា​យំ ច្រើន​នៅ​អាស្រ័យ​តែ​នឹង​ទី​វាល​ទំនាប​ដេក​តែ​នៅ​លើ​ផែន​ដី តាម​ពាក្យ​បោរាណាចារ្យ​ថា វា​ដេក​ផ្ងារ​យក​ជើង​ច្រោង​ឡើង​លើ ព្រោះ​ខ្លាច​ក្រែង​មេឃ​រលំ​សង្កត់ ជា​បក្សី​ចេះ​ថែ​រក្សា​ស៊ុត​របស់​វា​ដោយ​ប្រយ័ត្ន​ជា​បំផុត ។ ត្រដេវវ៉ិច


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រដេវវិច» មានន័យដូចម្ដេច ?


ត្រដេវវិច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​សត្វ​ស្លាប​ដោយ​សន្មត​តាម​សូរ​ដែល​វា​យំ ច្រើន​នៅ​អាស្រ័យ​តែ​នឹង​ទី​វាល​ទំនាប​ដេក​តែ​នៅ​លើ​ផែន​ដី តាម​ពាក្យ​បោរាណាចារ្យ​ថា វា​ដេក​ផ្ងារ​យក​ជើង​ច្រោង​ឡើង​លើ ព្រោះ​ខ្លាច​ក្រែង​មេឃ​រលំ​សង្កត់ ជា​បក្សី​ចេះ​ថែ​រក្សា​ស៊ុត​របស់​វា​ដោយ​ប្រយ័ត្ន​ជា​បំផុត ។ ត្រដេវវ៉ិច


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រដេវតូច» មានន័យដូចម្ដេច ?


ត្រដេវតូច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ១៩-២០ ស.ម។ ដងខ្លួនទាំងមូលស្ទើរតែពណ៌បៃតង បន្ទូលក្បាល និងកញ្ចឹងកពណ៌ត្នោត មានស្រង់កខ្មៅ កន្ទុយលយវែងផ្នែកកណ្តាល (កន្ទុយម្ជុល)។ សំឡេង៖ តែមួយបែបជាប់ៗគ្នា ទ្រី ទ្រី ទ្រី ទ្រី… នៅពេលមានអាសន្ន វាបន្លឺសំឡេងផ្សេង ធី. ធី. ធី។ ទីជំរក៖ តំបន់វាលលំហស្ងួតដំណាំកសិកម្ម។ ជីវសាស្ត្រ៖ ធ្វើសំបុកនៅក្នុងរន្ធដី។ របាយ៖ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជ៖ ចាប់ពីខែកុម្ភៈ ដល់ខែឧសភា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រដេវក្បាលបៃតង» មានន័យដូចម្ដេច ?


ត្រដេវក្បាលបៃតង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ២៣-២៤ ស.ម។ បន្ទូលក្បាល និងដើមខ្នងពណ៌បៃតង បំពង់កផ្នែកលើពណ៌លឿង និងបំពង់កផ្នែកក្រោមពណ៌ត្នោត ចុងខ្នង និងកន្ទុយផ្នែកលើ ពណ៌ខៀវ។ ទីជំរក៖ វាលលំហ ជាទូទៅតាមទន្លេ វាលភក់ ព្រៃកោងកាង។ ជីវសាស្ត្រ៖ ហើរឆាបចាប់សត្វល្អិតជាចំណី និងទំលើមែកឈើស្រឡះ។ របាយ៖ វត្តមានពេញមួយឆ្នាំ មានគ្រប់ទិកន្លែង។ រដូវបន្តពូជ៖ ចាប់ពីខែកុម្ភៈ ដល់ខែឧសភា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រដេវក្បាលត្នោតខ្ជី» មានន័យដូចម្ដេច ?


ត្រដេវក្បាលត្នោតខ្ជី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ២១-២២.៥ស.ម។ បន្ទូលក្បាល ក្បាល និងកញ្ចឹងកពណ៌ត្នោត បំពង់កពណ៌លឿង និងមានដៅពណ៌ត្នោតមួយដុំតូចចំកណ្តាល កន្ទុយរាងការេ ចុងខ្នងពណ៌ខៀវខ្ចី។ ទីជំរកៈ ព្រៃស្រោង ពាក់កណ្តាលស្រោង ព្រៃរបោះ និងព្រៃឫស្សី។ ជីវសាស្ត្រៈ ហើរចាប់សត្វល្អិតជាអាហារ ធ្វើសំបុកតាមរន្ធដី តាមមាត់ច្រាំងទន្លេ។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែ មករា ដល់ ឧសភា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រដេវ» មានន័យដូចម្ដេច ?


ត្រដេវ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​សត្វ​ស្លាប​ពួក​ចចាត ពួក​រងាវ​កក​ធ្វើ​រន្ធ​ក្នុង​ដី​ជា​លំនៅ ។
ឧទាហរណ៍៖ ខ្ទប់​រន្ធ​ត្រដេវ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រដេប» មានន័យដូចម្ដេច ?


ត្រដេប


?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ​ត្រដាប ។
ឧទាហរណ៍៖ ត្រដេបត្រដាប គឺ​ដាប​ៗ លិច​ៗ អណ្ដែត​ៗ (ម. ព. ត្រដាបត្រដួស ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រដេ» មានន័យដូចម្ដេច ?


ត្រដេ


?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ​ត្រដរ។
ឧទាហរណ៍៖  ត្រដេរត្រដរ ឬ​ត្រដែត្រដរ គឺ​ត្រដរ​ច្រើន​ដង​លិច​ៗ អណ្ដែត​ៗ ។ ត្រដែ


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រដួច» មានន័យដូចម្ដេច ?


ត្រដួច


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ខ្ពស់​ឆ្ងាយ​សន្លឹម​ទៅ​ខាង​លើ ។
ឧទាហរណ៍៖ ខ្ពស់​ត្រដួច; មើល​ទៅ​ឃើញ​ត្រដួច ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ខ្ពស់​ឆ្ងាយ​សន្លឹម​ទៅ​ខាង​លើ ។
ឧទាហរណ៍៖ ខ្ពស់​ត្រដួច; មើល​ទៅ​ឃើញ​ត្រដួច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រដុស» មានន័យដូចម្ដេច ?


ត្រដុស


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដុស​រឿយ​ៗ កកិត ។
ឧទាហរណ៍៖ គោ​ត្រដុស​បង្គោល ។ ដដុស


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រដឹម» មានន័យដូចម្ដេច ?


ត្រដឹម


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ខ្ពស់​ត្រដួច​សន្លឹម ។
ឧទាហរណ៍៖  ខ្ពស់​ត្រដឹម មើល​ទៅ​ឃើញ​ត្រដឹម (ម. ព. ត្រដួច ផង) ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ខ្ពស់​ត្រដួច​សន្លឹម ។
ឧទាហរណ៍៖ ខ្ពស់​ត្រដឹម មើល​ទៅ​ឃើញ​ត្រដឹម (ម. ព. ត្រដួច ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រដឹង» មានន័យដូចម្ដេច ?


ត្រដឹង


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ខ្ពស់​ស្ដឹង ដែល​អណ្ដែត​ស្ដឹង ។
ឧទាហរណ៍៖ ខ្ពស់​ត្រដឹង; មើល​ទៅ​ឃើញ​ត្រដឹង ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ខ្ពស់​ស្ដឹង ដែល​អណ្ដែត​ស្ដឹង ។
ឧទាហរណ៍៖ ខ្ពស់​ត្រដឹង; មើល​ទៅ​ឃើញ​ត្រដឹង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖