Posted on Leave a comment

តើពាក្យ «តតិយជន» មានន័យដូចម្ដេច ?


តតិយជន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជនទីបី ក្រៅពីមនុស្សក្នុងពួកទាំងពីរខាង ដែលជាប់សម្តី ឬមានផល​ប្រយោជន៍ទាក់ទងគ្នា ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ជនទីបី ឬភាគីទីបីក្នុងរឿង។ អ្នកដទៃ ឬអ្នកក្រៅ។ ឧទា៖ អ្នកលក់ និងអ្នកទិញជាភាគីទី១ និងទី២។ អ្នកផ្សេងទៀត ក្រៅពីអ្នកលក់ និងអ្នកទិញ ហៅថា តតិយជន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តតិបតតុប» មានន័យដូចម្ដេច ?


តតិបតតុប


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដែលតិបតុបៗរឿយ ។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលតិបតុបៗរឿយ ។
?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយគោះឬប៉ះត្រូវ, រណ្តំរឿយៗ (មិនសូវប្រើ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តតាក់តតាំ» មានន័យដូចម្ដេច ?


តតាក់តតាំ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា រអាក់រអួល , ប្រដាក់ប្រទុក្ខ ។
ឧទាហរណ៍៖ ធ្វើការតតាក់តតាំ; ដំណើរតតាក់តតាំ, ជំងឺតតាក់តតាំ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា រអាក់រអួល , ប្រដាក់ប្រទុក្ខ ។
ឧទាហរណ៍៖ ធ្វើការតតាក់តតាំ; ដំណើរតតាក់តតាំ, ជំងឺតតាក់តតាំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តតតយ» មានន័យដូចម្ដេច ?


តតតយ


មានន័យថា ( ម. ព. ណតណយ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តតងអារ៉ង» មានន័យដូចម្ដេច ?


តតងអារ៉ង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពោលពាក្យកកែកករ ទទូចផ្សែផ្សំ រករឿងរកហេតុ មិនបាត់មាត់ ។
ឧទាហរណ៍៖ កុំតតងអារ៉ងដល់ណាទៀត !

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ពោលពាក្យកកែកករ ទទូចផ្សែផ្សំ រករឿងរកហេតុ មិនបាត់មាត់ ។
ឧទាហរណ៍៖ កុំតតងអារ៉ងដល់ណាទៀត !


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តណ្ហាទាសៈ» មានន័យដូចម្ដេច ?


តណ្ហាទាសៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. តណ្ហាទាស ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តណ្ហាទាស» មានន័យដូចម្ដេច ?


តណ្ហាទាស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ខ្ញុំនៃតណ្ហា, បាវព្រាវរបស់តណ្ហា ។
ឧទាហរណ៍៖ មនុស្សបុថុជ្ជនទាំងអស់ សុទ្ធតែជាតណ្ហាទាស (ព. ពុ.) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តណ្ហា» មានន័យដូចម្ដេច ?


តណ្ហា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. ត្ឫស្ណា) ចំណង់, សេចក្តីប្រាថ្នា, សម្រេក, សេចក្តីអន្ទះអន្ទែង… ។ ឈ្មោះធីតានៃមារ… ។
ចំណង់ សេចក្តីប្រាថ្នា អន្ទះអន្ទែងទៅក្នុងកាម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តជ្ជារី» មានន័យដូចម្ដេច ?


តជ្ជារី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. លិក្ខា ឬ លិក្សា ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តចសារព្រឹក្ស» មានន័យដូចម្ដេច ?


តចសារព្រឹក្ស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ត្វចិសារវ្ឫក្ស ឬ ត្វក្សារវ្ឫក្ស ; បា. តចសាររុក្ខ) ដូចគ្នានឹង តចសារជាតិ ដែរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តចសារជាតិ» មានន័យដូចម្ដេច ?


តចសារជាតិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ; សំ. ត្វក្សារជាតិ, ត្វចសារ— , ត្វចិសារ— ) ជាតិឈើដែលមានសំបកជាខ្លឹមឬមានខ្លឹមនៅត្រង់សំបក ដូចយ៉ាងឫស្សី, ត្នោត, ដូងជាដើម ។ ព. ផ្ទ. អន្តោសារជាតិ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តចបញ្ចកកម្មដ្ឋាន» មានន័យដូចម្ដេច ?


តចបញ្ចកកម្មដ្ឋាន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) កម្មដ្ឋានដែលកំណត់អាការៈក្នុងរូបកាយ យកត្រឹមតែ ៥ គឺ សក់, រោម, ក្រចក, ធ្មេញ, ស្បែក ពិចារណាឲ្យឃើញច្បាស់ថាជាបដិកូលគួរខ្ពើម… ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តង្វាយ» មានន័យដូចម្ដេច ?


តង្វាយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា របស់សម្រាប់ថ្វាយ, វត្ថុដែលគេថ្វាយ (រ. ស.) ។
ឧទាហរណ៍៖ ប្រជាពលរដ្ឋ នាំតង្វាយចូលទៅថ្វាយព្រះករុណា ជាអម្ចាស់ជីវិត… ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តង្កៀបក្តាម» មានន័យដូចម្ដេច ?


តង្កៀបក្តាម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជើងធំរបស់ក្ដាម មានតង្កៀបកៀបបាន ។
ឈ្មោះឈើមួយប្រភេទ មានផ្លែល្អិតៗ ជាចង្កោមៗ ប្រើជាម្ជូរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តង្កៀប» មានន័យដូចម្ដេច ?


តង្កៀប


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់សម្រាប់ថ្កៀប ។
ឧទាហរណ៍៖ របស់នេះតូចល្អិតពេក លុះត្រាតែមានតង្កៀបមកថ្កៀប ទើបយកបានដោយស្រួល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តង្ករ» មានន័យដូចម្ដេច ?


តង្ករ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខ្សែអំបោះឆ្មារសម្រាប់ថ្ករតម្បាញ ។
ឧទាហរណ៍៖ ខ្ញុំមិនទាន់បានត្បាញក្រមានៅឡើយ ព្រោះខ្វះតង្ករ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តង់សានី» មានន័យដូចម្ដេច ?


តង់សានី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស តង់សានី, (រាជធានី/​រដ្ឋធានី) ដាអសសាឡឹម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តង» មានន័យដូចម្ដេច ?


តង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះល្បែងបៀមួយប្រភេទ ។
ឧទាហរណ៍៖ បៀតង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តក្កៈ» មានន័យដូចម្ដេច ?


តក្កៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. តក្ក ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តក្កសាស្ត្រ» មានន័យដូចម្ដេច ?


តក្កសាស្ត្រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. សំ. ; សំ. តក៌សាស្ដ្រ ; បា. តក្កសត្ថ) គម្ពីរ, ក្បួននិយាយអំពីតក្កវិជ្ជា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តក្កវិទូ» មានន័យដូចម្ដេច ?


តក្កវិទូ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកបង្កើតអ្វីមួយមុនគេ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តក្កវិទ» មានន័យដូចម្ដេច ?


តក្កវិទ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដូចគ្នានឹង តក្កវិញ្ញូ ដែរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តក្កវិញ្ញូ» មានន័យដូចម្ដេច ?


តក្កវិញ្


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ; សំ. តក៌វិជ្ញ ឬ តក៌វិទ៑) អ្នកចេះតក្កវិជ្ជាឬចេះតក្កសាស្ត្រ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តក្កវិជ្ជា» មានន័យដូចម្ដេច ?


តក្កវិជ្ជា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិជ្ជាជាគ្រឿងញ៉ាំងការត្រិះរិះឱ្យត្រូវតាមគន្លងឱ្យសមហេតុផល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តក្កមា» មានន័យដូចម្ដេច ?


តក្កមា


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. តក់ប្រមា ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តក្កកម្ម» មានន័យដូចម្ដេច ?


តក្កកម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ ឬញាណសក្តិដែលនាំឱ្យបង្កើតអ្វីមួយ ។
ឧទាហរណ៍៖ អង្គុលិលេខជាអក្សរខ្មែរជាតក្កកម្មរបស់លោកសាស្ត្រាចារ្យ កេង វណ្ណសក្ត៏។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តក្ក» មានន័យដូចម្ដេច ?


តក្ក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. តក្ក; សំ. តក្រ) ទឹកដោះជូរឡើងពពុះ (ម. ព. គោរស ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តក់ៗ» មានន័យដូចម្ដេច ?


តក់ៗ


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( ម. ព. តក់ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តក់ស្លុត» មានន័យដូចម្ដេច ?


តក់ស្លុត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្លុតរន្ធត់ខ្លាំង, ស្លុតស្លន់ខ្លាំង ។
ឧទាហរណ៍៖ យោធាអង់អាច រមែងមិនតក់ស្លុតក្នុងសង្គ្រាម (ម. ព. ស្លុត ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តក់ប្រមា» មានន័យដូចម្ដេច ?


តក់ប្រមា


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ស. តកប្រះហ្ម់ា អ. ថ. តុកប្រះហ្មា “តក់ស្លុត, ស្លុតស្លន់” ) តក់ប្រាជ្ញា គឺតក់ស្លុតស្លន់ញ័រទទ្រាក់ទទ្រើកស្ទើរភ័ន្តបាត់ប្រាជ្ញាស្មារតី; ច្រើនប្រើជាមួយនឹងពាក្យ ភ័យ ថែមទៀតផង
ឧទាហរណ៍៖ ភ័យតក់ប្រមា (និយាយក្លាយមកជា តក្កមា)។ ម. ព. ប្រមា ផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តក់ក្រហល់» មានន័យដូចម្ដេច ?


តក់ក្រហល់


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលប្រញាប់រួសរាន់ពេក, ដែលអន្ទះអន្ទែងស្ទុះស្ទាឡេះឡះដូចជាក្រហល់ក្រហាយខ្លាំង ។
ឧទាហរណ៍៖ ដំណើរតក់ក្រហល់; ត្រូវធ្វើការនេះសន្សឹមៗតាមសម្រួល កុំឲ្យតក់ក្រហល់ពេក ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលប្រញាប់រួសរាន់ពេក, ដែលអន្ទះអន្ទែងស្ទុះស្ទាឡេះឡះដូចជាក្រហល់ក្រហាយខ្លាំង ។
ឧទាហរណ៍៖ ដំណើរតក់ក្រហល់; ត្រូវធ្វើការនេះសន្សឹមៗតាមសម្រួល កុំឲ្យតក់ក្រហល់ពេក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តក់» មានន័យដូចម្ដេច ?


តក់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រលាដូងតក់ គឺរលាដូងក្ដៀបដែលគេយកមកប្រើធ្វើជានាឡិតូចសម្រាប់វាល់អង្ករជាដើម បន្ថែមលើនាឡិធំឲ្យមានកំណត់ ។
ឧទាហរណ៍៖ អង្ករ ២ នាឡិ១តក់ ។

                ព. ទ. បុ. មានតក់មាននាឡិ គឺនិយាយអំពីមនុស្សយើងដែលរមែងតែមានធំមានតូច, មានចេះមានល្ងង់, មានជាមានខូចប្រៀបដូចជារង្វាល់ដែលមាននាឡិ ក៏រមែងតែមានតក់ជាបន្ទាប់គ្នាមកដូច្នោះឯង; ចួនកាលគេនិយាយថា ដូងមួយធ្លាយលែងអីនឹងមានតក់មាននាឡិ បងប្អូនកូនចៅក្នុងក្រុមគ្រួសារតែមួយរមែងតែងតែមានល្អ មានអាក្រក់, មានចេះមានល្ងង់… ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមិនសូវរាបសា, ខ្ចក, ខ្ចោះ, ទាស់, ឆ្គង; ច្រើនភ្លាត់, ច្រើនខុស ។
ឧទាហរណ៍៖ ពាក្យតក់, អក្សរតក់, សាស្ត្រាតក់ ។

​​​               ក្ដៀប ។
ឧទាហរណ៍៖ ដូងតក់ ។

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយតំណក់ទឹកស្រក់។ ព. ទ. បុ. រកស៊ីតក់ៗទៅ! ឬថា តក់ៗពេញបំពង់ គឺនិយាយថា រកស៊ីអំប៉េះអំប៉ោះបន្តិចៗទៅ កុំតែឈប់ខាន, ឬថា សន្សំបន្តិចៗរាល់ថ្ងៃ យូរៗទៅគង់នឹងបានបរិបូណ៌ ដូចជាទឹកត្នោតដែលស្រក់តក់ៗច្រើនដង ក៏ពេញបំពង់ ដូច្នោះឯង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត» មានន័យដូចម្ដេច ?



មានន័យថា ព្យញ្ជនៈទី ១ ក្នុងវគ្គទី ៤ ជាទន្តជៈ មានសំឡេងកើតត្រង់ប្រទល់ធ្មេញ, ជាសិថិល-អឃោសៈ សំ. បា. ថា តៈ , មានសំឡេងផ្សេងគ្នាអំពី ដ៎ៈ ឬ ត៎ៈ មុទ្ធជៈ, ភាសាខ្មែរថា ត….។
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ភ្ជាប់, ភ្ជាប់គ្នាឲ្យវែងទៅទៀត ។
ឧទាហរណ៍៖ តដៃដែលបាក់, តខ្សែដែលដាច់, តខ្សែឲ្យវែង, តហប់ផ្ទះ…។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលជាលំដាប់ៗគ្នា, ដែលមានពីមួយទៅមួយ, ពីនេះទៅនោះ ។
ឧទាហរណ៍៖ ឮតពីគេមក, ឮតៗគ្នា, នាំតៗគ្នាមក; ផ្លូវតគ្នា…។

                តដៃ កិ. ប្រយុទ្ធតវិញ, តស៊ូមកវិញដោយដៃ ឬដោយគ្រឿងប្រហារ ។ តតប កិ. ឆ្លើយឆ្លងសងសម្ដី, ជជែកសងពាក្យសម្ដីរកខុសរកត្រូវ ។តតាំង កិ. ប្រណាំងប្រជែងសម្ដីដោយអាងភ័ស្តុតាង, តពាក្យសម្ដី ឬ តដំណើរសេចក្ដីដោយមានក្រយាតំណាំង ។ តតួ កិ. វិ. ដែលតស៊ូគ្នាតែមួយនិងមួយ ។

ឧទាហរណ៍៖  វាយតតួ, ចំបាប់តតួ; តែមួយនិងមួយឥតមានថែម : ដូរគោតតួ ។

                តទល់ កិ. និយាយសើរើរកខុសរកត្រូវទល់មុខគ្នា, លើកទ័ពឬពួកកងទៅមកប្រឈមទល់គ្នា ។ តទៅ និ. រៀងទៅ, ដរាបទៅ ។ តពីនេះទៅ និ. រៀងពីនេះទៅ, តាំងពីនេះដរាបទៅ ។ តពីនោះមក និ. តាំងពីនោះរៀងមក ។ តមក និ. រៀងមក, ដរាបមក ។ តមាត់ ឬ តមាត់ពាក្យ កិ. ឆ្លើយឆ្លងសងសម្ដីមួយម៉ាត់ទៅមួយម៉ាត់មក, សងសម្ដីទៅវិញទៅមក ។ តយុទ្ធ កិ. ប្រយុទ្ធគ្នា, ច្បាំងគ្នា, ចូលប្រឡូកគ្នា ។ តវ៉ា កិ. ជជែកប្រកែកសើរើរកឲ្យឃើញពិតដោយមិនទាន់សុខចិត្ត, សើរើថែមទៀតឲ្យអស់ផ្លូវសេចក្ដី ។ តស៊ូ កិ. តទល់ស៊ូនឹងគ្នាចំពោះមុខ, ស៊ូប្ដូរផ្ដាច់មិនទាន់ព្រមចាញ់….។ គុណសព្ទ ដែលជាលំដាប់ៗគ្នា, ដែលមានពីមួយទៅមួយ, ពីនេះទៅនោះ ឮតពីគេមក, ឮតៗគ្នា, នាំតៗគ្នាមក; ផ្លូវតគ្នា…។ តដៃ កិ. ប្រយុទ្ធតវិញ, តស៊ូមកវិញដោយដៃ ឬដោយគ្រឿងប្រហារ ។ តតប កិ. ឆ្លើយឆ្លងសងសម្ដី, ជជែកសងពាក្យសម្ដីរកខុសរកត្រូវ ។តតាំង កិ. ប្រណាំងប្រជែងសម្ដីដោយអាងភ័ស្តុតាង, តពាក្យសម្ដី ឬ តដំណើរសេចក្ដីដោយមានក្រយាតំណាំង ។ តតួ កិ. វិ. ដែលតស៊ូគ្នាតែមួយនិងមួយ វាយតតួ, ចំបាប់តតួ; តែមួយនិងមួយឥតមានថែម : ដូរគោតតួ ។ តទល់ កិ. និយាយសើរើរកខុសរកត្រូវទល់មុខគ្នា, លើកទ័ពឬពួកកងទៅមកប្រឈមទល់គ្នា ។ តទៅ និ. រៀងទៅ, ដរាបទៅ ។ តពីនេះទៅ និ. រៀងពីនេះទៅ, តាំងពីនេះដរាបទៅ ។ តពីនោះមក និ. តាំងពីនោះរៀងមក ។ តមក និ. រៀងមក, ដរាបមក ។ តមាត់ ឬ តមាត់ពាក្យ កិ. ឆ្លើយឆ្លងសងសម្ដីមួយម៉ាត់ទៅមួយម៉ាត់មក, សងសម្ដីទៅវិញទៅមក ។ តយុទ្ធ កិ. ប្រយុទ្ធគ្នា, ច្បាំងគ្នា, ចូលប្រឡូកគ្នា ។ តវ៉ា កិ. ជជែកប្រកែកសើរើរកឲ្យឃើញពិតដោយមិនទាន់សុខចិត្ត, សើរើថែមទៀតឲ្យអស់ផ្លូវសេចក្ដី ។ តស៊ូ កិ. តទល់ស៊ូនឹងគ្នាចំពោះមុខ, ស៊ូប្ដូរផ្ដាច់មិនទាន់ព្រមចាញ់….។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ណ្ហើយចុះ» មានន័យដូចម្ដេច ?


ណ្ហើយចុះ


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ប៉ុណ្ណឹងចុះ, មិនជាអ្វីចុះ, កុំបាច់ចុះ, មិនថ្វីទេ ។
ឧទាហរណ៍៖ ណ្ហើយចុះ ចាំខ្ញុំទៅ !; ណ្ហើយ, ប៉ុណ្ណឹងចុះ !; ណ្ហើយ, កុំឲ្យទៀត, ប៉ុណ្ណឹងល្មមហើយ !


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ណ្ហើយ» មានន័យដូចម្ដេច ?


ណ្ហើយ


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា កុំឡើយ, កុំបាច់ឡើយ ។ ពាក្យនិបាតជាបដិសេធន៍សម្រាប់និយាយឃាត់ឱ្យឈប់ត្រឹមប៉ុណ្ណោះ
ឧទាហរណ៍៖ ណ្ហើយកុំយក !; ណ្ហើយកុំនិយាយ ! . . . ។

                ប្រាប់សេចក្តីថា ល្មមហើយ ក៏បាន ។
ឧទាហរណ៍៖ ណ្ហើយ, យើងឈប់នៅនេះចុះ!; ណ្ហើយ, ខ្ញុំជម្រាបលាអ្នកទាំងអស់គ្នាហើយ!; ណ្ហើយ, មីងលាក្មួយសិនហើយណ៎ះ!


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ណ៎ះ!» មានន័យដូចម្ដេច ?


ណ៎ះ!


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ពាក្យនិបាត មានសំឡេងឡើងខ្ពស់ស្រួច ឬស្រទន់ សម្រាប់និយាយបញ្ជាក់សេចក្តីឲ្យប្រាកដ មានអាការហាក់ដូចជាឆ្ងល់ ឬសួរថែមថា “មិនមែនឬ ?, មិនមែនដូច្នោះឬ ?”; និយាយទៅរកបានចំពោះតែមនុស្សអ្នកតូចទាបជាង ឬដែលស្និទ្ធស្នាល, ដែលស្នើគ្នា  ។
ឧទាហរណ៍៖ នែ, ទៅកុំខានណ៎ះ!; ប្រយ័ត្នណ៎ះ!; កុំភ្លេចណ៎ះ!; សុំឲ្យកូនម៉ែនាងបានជាសះស្បើយតាំងពីថ្ងៃនេះទៅណ៎ះនាងណ៎ា ! . . .។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ណ៎ាះ!» មានន័យដូចម្ដេច ?


ណ៎ាះ!


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( ម. ព. ណ៎ះ! ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ណ៎ា!» មានន័យដូចម្ដេច ?


ណ៎ា!


មានន័យថា ( ម. ព. ណ៎ះ ! ) ។
?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( ម. ព. ណ៎ះ! ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ណៃរ៉ូប៊ី» មានន័យដូចម្ដេច ?


ណៃរ៉ូប៊ី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះរាជធានី/​រដ្ឋធានី នៃប្រទេស កេនយ៉ា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ណៃពិដោ» មានន័យដូចម្ដេច ?


ណៃពិដោ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះរាជធានី/​រដ្ឋធានី នៃប្រទេស ភូមា (មីយ៉ាន់ម៉ា)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ណែវ» មានន័យដូចម្ដេច ?


ណែវ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (យ.) ឈ្មោះកងដៃមួយប្រភេទ ។
ឧទាហរណ៍៖ កងណែវ, ពាក់កងណែវ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ណែលណោល» មានន័យដូចម្ដេច ?


ណែលណោល


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា តែលតោល (ម. ព. នោះ) ។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា តែលតោល (ម. ព. នោះ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ណែម» មានន័យដូចម្ដេច ?


ណែម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (យ.) ឈ្មោះម្ហូបគោកមួយប្រភេទ ធ្វើដោយស្បែកជ្រូកឬលាយសាច់ចិញ្ច្រាំមានស្លឹករលួសបាយឬស្លឹកកន្ទួតស្រុក, ស្លឹកចាព្លូ ខ្ចប់ជាមួយផង ទុកឲ្យឡើងបាយស្រាជូរបន្ដិចៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ណែនាំ» មានន័យដូចម្ដេច ?


ណែនាំ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រាប់ទំនង ប្រាប់ឧបាយ ឲ្យយល់ឲ្យភ្លឺ, នាំឲ្យធ្វើដោយពន្យល់បណ្ដើរ ។
ឧទាហរណ៍៖ សូមជួយណែនាំវាផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ណែនណាន់» មានន័យដូចម្ដេច ?


ណែនណាន់


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា កកកុញ, ជុំជិត ។
ឧទាហរណ៍៖ ឈរណែនណាន់, មនុស្សច្រើនណែនណាន់ ។

                 ណែនណាន់តាន់តាប់ គឺណែនណាន់ខ្នាន់ខ្នាប់ពេញពាស ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា កកកុញ, ជុំជិត ។
ឧទាហរណ៍៖ ឈរណែនណាន់, មនុស្សច្រើនណែនណាន់ ។

​​                  ណែនណាន់តាន់តាប់ គឺណែនណាន់ខ្នាន់ខ្នាប់ពេញពាស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ណែន» មានន័យដូចម្ដេច ?


ណែន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះប្រាក់ដុំមួយបែប រូបសណ្ឋានស្រដៀងនឹងស្នូកជ្រូក, ទម្ងន់ ១០ តម្លឹង ឬ ១០តម្លឹង ២ជី, ចាយជាប្រាក់រាយចំនួន ១៥ រៀល ឬ ១៦ រៀលដោយចុះឡើងតាមកាលតាមសម័យ; សព្វថ្ងៃនេះលើកលែងចាយហើយ ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា តឹង, រឹង, ចង្អៀត, ហាប់ ។
ឧទាហរណ៍៖ ភ្ញៀវអង្គុយណែនក្នុងរោង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ណែណន» មានន័យដូចម្ដេច ?


ណែណន


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ស. ន់ន្ចន អ. ថ. ន៉ែន៉ន ) ដែលឋិតថេរ, ខ្ជាប់ខ្ជួន, យឺនយូរ, ប្រាកដប្រជា, ចំណាប់ចំនួន ( មិនសូវប្រើ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ណែងណោង» មានន័យដូចម្ដេច ?


ណែងណោង


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលចងព្យួរបន្តោកតែងតោងពីក្រោម, រណែងរណោង
ឧទាហរណ៍៖ ព្យួរណែងណោង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ណែងណង» មានន័យដូចម្ដេច ?


ណែងណង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កំណាត់ឈើឬឫស្សី ចងបន្តោកបង្អូសដី ភ្ជាប់នៅកសត្វចតុប្បាទ មានគោ, សេះ, ឆ្កែជាដើម ដើម្បីឲ្យទទើសទទែងជើងមុខមិនឲ្យបោលបាន ។
ឧទាហរណ៍៖ ចងណែងណង, ជាប់ណែងណង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ណែកណក» មានន័យដូចម្ដេច ?


ណែកណក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ក្និចក្នក់, ង៉ិកង៉ក់ ( ព. សា. មិនសូវប្រើ ) ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គោរម្យចង្វាក់ភ្លេងពិណពាទ្យ (មិនសូវប្រើ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ណែ» មានន័យដូចម្ដេច ?


ណែ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឲ្យន័យ, ឲ្យទំនង, ពន្យល់ ។ឃ
ឧទាហរណ៍៖​ ​ណែផ្លូវ, ណែទំនង, ណែឲ្យយល់ក្នុងវិធីអានបាលី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ណេះណោះ» មានន័យដូចម្ដេច ?


ណេះណោះ


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ពីនេះពីនោះ, នាយអាយ ។
ឧទាហរណ៍៖ និយាយណេះណោះ គឺនិយាយពីនេះខ្លះ ពីនោះខ្លះ ឬនិយាយតំណាលពីខាងនាយខ្លះ ពីខាងអាយខ្លះផ្សែផ្សំឲ្យតែខាងបានការ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ណេងណូង» មានន័យដូចម្ដេច ?


ណេងណូង


មានន័យថា ( ម. ព. ណិងណុង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ណួកសុត» មានន័យដូចម្ដេច ?


ណួកសុត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះរាជធានី/​រដ្ឋធានី នៃប្រទេស ម៉ូរីតានី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ណូរូ» មានន័យដូចម្ដេច ?


ណូរូ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស ណូរូ, (រាជធានី/​រដ្ឋធានី) យ៉ារែន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ណូរី» មានន័យដូចម្ដេច ?


ណូរី


មានន័យថា ឈ្មោះបក្សីមួយប្រភេទ រូបស្រដៀងនឹងសេកសោម តែមានសម្បុរក្រហម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ណូងៗ» មានន័យដូចម្ដេច ?


ណូងៗ


មានន័យថា ( ម. ព. ណូង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ណូង» មានន័យដូចម្ដេច ?


ណូង


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរសព្ទចួង ឬរគាំងធំៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ណឺងៗ» មានន័យដូចម្ដេច ?


ណឺងៗ


មានន័យថា ( ម. ព. ណឺង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ណឺង» មានន័យដូចម្ដេច ?


ណឺង


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលខឹងខ្លាំង, ខឹងច្រឡោត ។
ឧទាហរណ៍៖ ខឹងណឺង, ច្រឡោតណឺង ( ម. ព. តឺង ផង ) ។

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរសព្ទកណ្ដឹង, រគាំង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ណិល» មានន័យដូចម្ដេច ?


ណិល


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ធេង, ឆិញ, ឆិល ។
ឧទាហរណ៍៖ រលីងណិល ( ម. ព. ឆិញ, ឆិល និង ធេង ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ណិមណុំ» មានន័យដូចម្ដេច ?


ណិមណុំ


មានន័យថា ( ម. ព. ណិមណុម ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ណិមណុម» មានន័យដូចម្ដេច ?


ណិមណុម


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ច្រិមច្រុមដោយអាការអៀនប្រៀន ឬដោយអាការត្រេះត្រុះ ។
ឧទាហរណ៍៖ អង្គុយណិមណុម (ម. ព. រណិមរណុំ ទៀតផង)។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ច្រិមច្រុមដោយអាការអៀនប្រៀន ឬដោយអាការត្រេះត្រុះ ។
ឧទាហរណ៍៖ អង្គុយណិមណុម (ម. ព. រណិមរណុំ ទៀតផង)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ណិងណុង» មានន័យដូចម្ដេច ?


ណិងណុង


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរសព្ទគងភ្លេងពិណពាទ្យផ្លែតូចៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ណាំវ៉ា» មានន័យដូចម្ដេច ?


ណាំវ៉ា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះចេកមួយប្រភេទ ។
ឧទាហរណ៍៖ ចេកណាំវ៉ា; ណាំវ៉ាជាចេកមានប្រយោជន៍ដ៏សំខាន់ណាស់ ព្រោះប្រើការបានច្រើនមុខច្រើនយ៉ាងជាចេកងាយដាំ ងាយកើត ក្នុងប្រទេសកម្ពុជាយើង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ណាំនួន» មានន័យដូចម្ដេច ?


ណាំនួន


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ស. និមន្វល អ. ថ. និមនួន ឬ នុ់មនិម) ល្មមល្មៃ, ល្វតល្វៃ, ទន់ភ្លន់, សមរម្យ, សមសួន ។
ឧទាហរណ៍៖ ដំណើរណាំនួន, ឫកពាណាំនួន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ណាំង» មានន័យដូចម្ដេច ?


ណាំង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ស. ហ្ន័ង “ស្បែក”) ស្បែកឆ្លាក់ជារូបតំណាងតួផ្សេងៗ សម្រាប់ប្រើក្នុងល្បែងរបាំ កាន់លើកឆ្លុះស្រមោលក្នុងស្បៃសឲ្យឃើញច្បាស់ តាមដំណើររឿងដែលអ្នករបាំកំពុងពោលកំពុងថ្លែង ។
ឧទាហរណ៍៖ (ស. ហ្ន័ង “ស្បែក”) ស្បែកឆ្លាក់ជារូបតំណាងតួផ្សេងៗ សម្រាប់ប្រើក្នុងល្បែងរបាំ កាន់លើកឆ្លុះស្រមោលក្នុងស្បៃសឲ្យឃើញច្បាស់ តាមដំណើររឿងដែលអ្នករបាំកំពុងពោលកំពុងថ្លែង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ណាស្សូ» មានន័យដូចម្ដេច ?


ណាស្សូ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស ណាស្សូ, រាជធានី/​រដ្ឋធានី នៃប្រទេស បាហាម៉ា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ណាស់សា» មានន័យដូចម្ដេច ?


ណាស់សា


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( ព. សា. ) ពាក្យសម្រាប់និយាយបន្ថែមសង្កត់លើពាក្យ ណាស់ ឲ្យរឹងរឹតតែខ្លាំងឡើងទៀត ។
ឧទាហរណ៍៖ ឮថាកូនអ្នកឯណោះ វាខិលណាស់ទៅហើយ, តែចំណែកខាងកូនខ្ញុំឯណេះ ក៏វារឹតតែខូចណាស់សាទៅទៀត ។ ច្រើននិយាយកាត់ខ្លីៗថា : វាណាស់សាហើយ, ដូចជាណាស់សាពេកហើយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ណាស់» មានន័យដូចម្ដេច ?


ណាស់


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ក្រៃពេក, ក្រៃលែង, លើសលុប, ខ្លាំង ។
ឧទាហរណ៍៖ ល្អណាស់, អាក្រក់ណាស់, ខូចណាស់ ។

​​                 ប្រើជា កិ. វិ. ក៏បាន ។
ឧទាហរណ៍៖ ខ្ញុំត្រេកអរណាស់ ដោយបានឃើញអ្នកអញ្ជើញមកដល់ !


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ណាយ» មានន័យដូចម្ដេច ?


ណាយ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រសាយចិត្ត, លាកចិត្ត ។
ឧទាហរណ៍៖ ណាយចិត្ត, ណាយគំនិត ។

                នឿយណាយ គឺនឿយចិត្ត ណាយគំនិត, ថយចំណង់, ធុញទ្រាន់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ណាមីប៊ី» មានន័យដូចម្ដេច ?


ណាមីប៊ី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស ណាមីប៊ី, (រាជធានី/​រដ្ឋធានី) វីនដុក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ណាមស្រង់» មានន័យដូចម្ដេច ?


ណាមស្រង់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ស. នាំស្រង អ. ថ. ន៉ាម់សុង) ទឹកសម្រាប់ស្រង់ គឺ ន៉ាម់ ស. “ទឹក”, ស្រង់ “ងូត” ( រ. ស. ) ។
ឧទាហរណ៍៖ ថ្វាយណាមស្រង់; ប្រើតាមជាន់តាមសម័យនៃរជ្ជកាល, ហៅជារាជសព្ទពិតថា ព្រះឧទកៈ, ព្រះនហានោទក ( —ទក់ ), ព្រះស្នានវារី ( ម. ព. ទាំងនោះ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ណាត់» មានន័យដូចម្ដេច ?


ណាត់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា និយាយប្ដេជ្ញា, មត់ កំណត់វេលានឹងចួបគ្នា ។
ឧទាហរណ៍៖ ខ្ញុំបានណាត់នឹងគាត់ថា ឲ្យគាត់មកចួបគ្នានៅផ្ទះអ្នកក្នុងវេលាព្រឹកនេះឯង ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំនួនដែលច្រក, ចម្រក; និយាយចំពោះតែកាំភ្លើងឬកាំជ្រួច ។
ឧទាហរណ៍៖ ច្រកកាំភ្លើង១ណាត់; បាញ់កាំភ្លើងធំ២១ណាត់គំនាប់ . . .។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ណាគ្រី» មានន័យដូចម្ដេច ?


ណាគ្រី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សតូច មួយប្រភេទកម្ពស់ពី ១-២ ម មានដើមកំណើតក្នុងប្រទេសក្តៅ គេនាំមកដាំគ្រប់ប្រទេសក្តៅ ព្រោះណាគ្រីមានផ្កាក្រអូបណាស់ ពេលព្រលប់ និងយប់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ណា» មានន័យដូចម្ដេច ?


ណា


?ថ្នាក់ពាក្យជា សព្វនាម
មានន័យថា ពាក្យជាអនិយតសព្វនាម ប្រាប់សេចក្តីមិនទាន់ទៀង, មិនទាន់ប្រាកដ ឬមានអាការជាសេចក្តីសង្ស័យ ។
ឧទាហរណ៍៖ ទៅផ្ទះណាក៏បាន; តាមតែអ្នកណាក៏ដោយ; អ្នកណាធ្វើអំពើអ្វី ទោះល្អក្ដី អាក្រក់ក្ដី, អ្នកនោះនឹងបានទទួលផលនៃអំពើនោះវិញពុំខាន; មកពីណា ? ទៅណា ? អ្នកណាដើរនុ៎ះ? . . .។

                 ណាមួយ នីមួយ ។ ណាក៏ដោយ អ្វីក៏ដោយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ណតណយ» មានន័យដូចម្ដេច ?


ណតណយ


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរសព្ទស្រឡៃភ្លេងពិណពាទ្យ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ណ» មានន័យដូចម្ដេច ?



មានន័យថា ព្យញ្ជនៈទី៥ ក្នុងវគ្គទី៣ ជាវគ្គន្តៈ, ជាសកដ្ឋាននាសិកដ្ឋានជៈ មានសំឡេងកើតក្នុងក្បាលនិងច្រមុះ, អាចតម្រួតលើព្យញ្ជនៈ ៤ តួ ក្នុងវគ្គរបស់ខ្លួន និងលើតួឯងផងគឺ តម្រួតលើ ដ, ឋ, ឌ, ឍ និង ណ ខ្លួនឯងផងដែរ ដូចជា កណ្ដាល, សណ្ឋាន, បណ្ឌិត; តម្រួតលើ ឍ ធ្លាប់ឃើញតែ ឍុណ្ឍិ “ព្រះគ្នេស” មួយប៉ុណ្ណេះ, បណ្ណាការ, បណ្ណាល័យ ។ល។ សម្រាប់ភាសាសំស្ក្រឹតនិងបាលី, ជាឃោសៈ; សម្រាប់ភាសាខ្មែរ, ជាឃោសៈ ក៏មាន ដូចជា ធរណី, បវេណី ឬ ប្រពៃណី ( —នី ) . . .។ ជាអឃោសៈក៏មាន ស្ទើរតែទាំងអស់, ដូចជា ទៅណា ?, ណាយចិត្ត, ចំណី, ប្រណី ។ ល ។ ណ នេះ អាចតម្រួតលើ ហ ផងក៏បាន, ជាឧរជៈ ( មានសំឡេងក្នុងទ្រូង ), ដូចជា តណ្ហា, ណ្ហើយ; សណ្ហសុខុម “ល្អិតណាស់” ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឍុណ្ឍិ» មានន័យដូចម្ដេច ?


ឍុណ្ឍិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ) ព្រះគ្នេស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឍាលិន» មានន័យដូចម្ដេច ?


ឍាលិន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ឍាលិន៑ ) អ្នកមានខែល, អ្នកកាន់ខែល, ទាហានខែល គឺអ្នកចម្បាំងខែលដែលវេលាចូលច្បាំងកាន់ខែលសម្រាប់រារាំងគ្រឿងសស្ត្រាវុធនៃបច្ចាមិត្រ មិនឲ្យប៉ះពាល់ត្រូវខ្លួន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឍាល» មានន័យដូចម្ដេច ?


ឍាល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ) ស្គរធំ; ខែល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឍាមរា» មានន័យដូចម្ដេច ?


ឍាមរា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ) ក្ងាន; ហង្ស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឍ» មានន័យដូចម្ដេច ?



មានន័យថា ព្យញ្ជនៈទី ៤ ក្នុងវគ្គទី ៣ ជាមុទ្ធជៈ មានសំឡេងកើតក្នុងក្បាល គឺមានសំឡេងលាន់ឮទៅខាងក្នុងក្បាលផ្សេងពីសំឡេង ធ ទន្តជៈ ដែលមានសូរចេញត្រង់ប្រទល់ធ្មេញ, សំ. បា. អ. ថ. ឌ្ហៈ ផ្សេងពីសំឡេង ទ្ហៈ ទន្តជៈ, ជា ធនិតឃោសៈ របស់ ឌៈ ជាសិថិល-ឃោសៈ (ត្រូវអានថា ឌ៎ៈ ឌ្ហ៎ៈ កុំឱ្យដូច ទៈ ទ្ហៈ) ។ ព្យញ្ជនៈ ឍ នេះ ក្នុងភាសាសំស្ក្រឹត ឃើញមានប្រើជា ដើមពាក្យ ឬ មេពាក្យ ខ្លះ តែមានតិចណាស់; ខាងភាសាបាលី មិនប្រទះឃើញមានប្រើ, បើដាក់រៀងត្រង់កណ្ដាលឬត្រង់ខាងចុងនៃអក្សរឯទៀតនោះ ឃើញមានប្រើក្រែល ដូចជា គុណវុឌ្ឍិ សេចក្តីចម្រើនដោយគុណ; ធនវុឌ្ឍិ សេចក្តីចម្រើនដោយទ្រព្យ; យសវុឌ្ឍិ សេចក្តីចម្រើនដោយយស; លាភវុឌ្ឍិ សេចក្តីចម្រើនដោយលាភ; សិរីវុឌ្ឍិ សេចក្តីចម្រើនដោយសិរី; វឌ្ឍនាការ អាការនៃសេចក្តីចម្រើន; វុឌ្ឍិ សេចក្តីចម្រើន, ការដុះដាល, លូតលាស់; អឌ្ឍចន្ទ ព្រះចន្ទមួយចំហៀង; អឌ្ឍភាគ កន្លះភាគ; អឌ្ឍមាស កន្លះខែ; អឌ្ឍរត្តិ (សំ. អទ៌្ធរាត្រ ឬ អទ៌្ធរាត្រី) ពាក់កណ្ដាលយប់; អាយុវឌ្ឍនៈ ឬ អាយុវុឌ្ឍិ សេចក្តីចម្រើនអាយុ ។ ល ។ ឯភាសាខ្មែរយើង មិនមានពាក្យប្រើសោះឡើយ; តែក្នុងទីនេះ យើងយកភាសាសំស្ក្រឹត ៤ ពាក្យមករៀបរៀង, បើទោះបីមិនត្រូវការប្រើ, ក៏ជាប្រយោជន៍ឱ្យអក្សរ ឍ មានពាក្យខ្លះ កុំឲ្យទទេសោះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឌេបនាការ» មានន័យដូចម្ដេច ?


ឌេបនាការ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) អាការបោះចោល ។
ឧទាហរណ៍៖ ធ្វើឌេបនាការ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឌេបនកម្ម» មានន័យដូចម្ដេច ?


ឌេបនកម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ការប្រហារ, ការពិឃាត ឬ វិឃាតកម្ម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឌូស្ហាន់បេ» មានន័យដូចម្ដេច ?


ឌូស្ហាន់បេ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស ឌស្ហាន់បេ, រាជធានី/​រដ្ឋធានី នៃប្រទេស តាហ្ស៊ីគិស្ថាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឌុយប្លាំង» មានន័យដូចម្ដេច ?


ឌុយប្លាំង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស អៀរឡង់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឌុន» មានន័យដូចម្ដេច ?


ឌុន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ស. ដុល្យ អ. ថ. ឌុន; ក្លាយមក ពី សំ. បា. តុល្យ) ដែលស្មើគ្នា, ដែលស្របគ្នា, ដូចគ្នា ។
ឧទាហរណ៍៖ ពាក្យឌុនគ្នា, សេចក្ដីឌុនគ្នា ( មិនសូវប្រើ ) ។

              ពាក្យឌុនគ្នា, សេចក្ដីឌុនគ្នា ( មិនសូវប្រើ ) ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ស. ដុល្យ អ. ថ. ឌុន; ក្លាយមក ពី សំ. បា. តុល្យ) ដែលស្មើគ្នា, ដែលស្របគ្នា, ដូចគ្នា ។
ឧទាហរណ៍៖ ពាក្យឌុនគ្នា, សេចក្ដីឌុនគ្នា ( មិនសូវប្រើ ) ។

                ម. ព. តុល្យ និងតុល្យាធិករណៈ ផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឌុដាន់» មានន័យដូចម្ដេច ?


ឌុដាន់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ស. ដុដ័ន អ. ថ. ឌុដាន់ គុ. “ដែលរឹងត្អឹង ស្ដីថា, ហាមប្រាមមិនស្ដាប់; កាច”) រំអុកឲ្យ, និយាយកកែកករ ។ រករឿងរកហេតុ, និយាយរុកកួន, និយាយចាក់រុក, ញុះញង់ ។ ច្រើនប្រើក្លាយមកជា ឌុកដាន់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឌុកដាន់» មានន័យដូចម្ដេច ?


ឌុកដាន់


មានន័យថា ( ម. ព. ឌុដាន់ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឌឺដង» មានន័យដូចម្ដេច ?


ឌឺដង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ស. ដ្ចឺដាន អ. ថ. ឌឺដាន គុ. ដែលប្រដៅក្រ, ដែលចចេស ពិបាកស្ដីថា; ដែលរិល, មិនមុត “កាំបិត” ,. . .) និយាយដៀមដាម, និយាយបញ្ចៀសវាសវាងឲ្យដឹងខ្លួន, ឲ្យខឹង, ឲ្យឈឺចិត្ត ។
ឧទាហរណ៍៖ វាចេះតែឌឺដងឲ្យខ្ញុំ ស្ទើរតែនឹងទប់មិនឈ្នះ, ព្រឹកឌឺដងល្ងាចឌឺដង, ប្រហែលជានឹងទប់ពុំបានទេដឹង?


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឌឺ» មានន័យដូចម្ដេច ?


ឌឺ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ស. ដ្ចឺ អ.ថ. ឌឺ ឬ ដ្ចឺដឹង អ.ថ. ឌឺឌឹង គុ. “ដែលមិនជឿស្ដាប់, ពិបាកស្ដីថា, ប្រដៅក្រ”) ផ្គើនឲ្យ, និយាយផ្គើន ។
ឧទាហរណ៍៖ ស្ដីប្រដៅទៅ វាឌឺឲ្យមកវិញ; ឌឺឲ្យឈឺចិត្ត ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា និយាយឌឺ, ជេរឌឺ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឌីអាសូតម៉ូណូអុកស៊ីត (N2O)» មានន័យដូចម្ដេច ?


ឌីអាសូតម៉ូណូអុកស៊ីត (N2O)


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ឧស្ម័នផ្ទះកញ្ចក់មួយប្រភេទក្នុងចំណោមឧស្ម័នផ្ទះកញ្ចក់ ទាំង៦ ដែលត្រូវកាត់បន្ថយក្រោម ពិធីសាកូត្យូ ដែលមានប្រភពសំខាន់ពីសកម្មភាពមនុស្សវិស័យកសិកម្ម (ការគ្រប់គ្រងដីនិងលាមកសត្វ) ការធ្វើប្រព្រឹត្តិកម្មសំណល់ចំហេះឥន្ឋនៈហ្វូស៊ីល និងដំនើរការឧស្សាហកម្មគីមី។ ឌីអាស៊ីតម៉ូណូអុកស៊ីត (N20) ក៏ត្រូវបានបង្កើតឡើងដោយធម្មជាតិពីប្រភពជីវសាស្រ្តជាច្រើនផ្សេងទៀតនៅក្នុងទឹកនិងដី ជាពិសេសសកម្មភាពមីក្រូជីវសាស្ត្រនៅព្រៃត្រូពិចសើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឌីលី» មានន័យដូចម្ដេច ?


ឌីលី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស ឌីលី, រាជធានី/​រដ្ឋធានី នៃប្រទេស ទីម័រខាងកើត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឌិម្ភា» មានន័យដូចម្ដេច ?


ឌិម្ភា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពនៃបាណកសត្វ និងត្រីខ្លះ ដែលនៅជាដង្កូវ ដោយទើបនឹងញាស់ចេញពីពង ដូចយ៉ាង ដង្កូវទឹក ដង្កូវរុយជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឌិន» មានន័យដូចម្ដេច ?


ឌិន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ស. ដិន អ.ថ. ឌិន) គ្រឿងវិចិត្រធ្វើដោយប្រាក់, មាស, ស្ពាន់ ឬលាយមាស ( ធ្វើមកពីប្រទេសក្រៅ ) សម្រាប់ប៉ាក់គ្រឿងប្រដាប់ប្រើជាលំអផ្សេងៗ ។
ឧទាហរណ៍៖ ឌិនប្រាក់, ឌិនមាស, ឌិនស្ពាន់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឌិកតេ» មានន័យដូចម្ដេច ?


ឌិកតេ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បារ. Dictée ) ការសរសេរតាមពាក្យដែលគេសូត្រ, គេអាន គឺមានអ្នកអានសេចក្ដីអ្វីមួយថាបង្អង់ៗតាមឃ្លា តាមសង្កាត់ឲ្យអ្នកស្ដាប់សរសេរតាម : ធ្វើឌិកតេ, ហៅឌិកតេ, សូត្រឌិកតេ ។ ខ្មែរយើងប្រើពាក្យនេះជា កិ. ក៏មាន : កំពុងឌិកតេ ។ ពាក្យនេះហៅជាខ្មែរថា សរសេរតាមសូត្រ ឬ សរសេរតាមអាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឌាហរោគ» មានន័យដូចម្ដេច ?


ឌាហរោគ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រោគក្ដៅក្រហាយ, ជំងឺក្ដៅអន្ទះអន្ទែងក្នុងកាយ, ជំងឺគ្រុនក្ដៅ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឌាលិម» មានន័យដូចម្ដេច ?


ឌាលិម


មានន័យថា ( ម. ព. ឌាឌិម ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឌាឌិម» មានន័យដូចម្ដេច ?


ឌាឌិម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) ទទឹម, ផ្លែទទឹម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖