Posted on Leave a comment

តើពាក្យ «ឌាកិនី» មានន័យដូចម្ដេច ?


ឌាកិនី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) បិសាចស្រី ឬស្រីបិសាច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឌមជន» មានន័យដូចម្ដេច ?


ឌមជន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ឌម + ជន ) ជនអ្នកធ្វើការឈ្នួលយ៉ាងទាប មានចាក់សំរាម, ដងទឹកសម្អុយចោលជាដើម ។
ឧទាហរណ៍៖ ពួកឌមជន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឌ» មានន័យដូចម្ដេច ?



មានន័យថា ព្យញ្ជនៈទី៣ ក្នុងវគ្គទី ៣ ជាមុទ្ធជៈមានសំឡេងកើតក្នុងក្បាល ផ្សេងគ្នាពីសំឡេង ទ ទន្តជៈ, ជាសិថិលឃោសៈ( ខាង សំ. បា. អ. ថ. ឌ៎ៈ ( ឌ៎ៈ ឌ្ហ៎ៈ ), បើកមាត់រលាស់ចុងអណ្ដាតទៅខាងលើ, កុំឲ្យដូច ទៈ ទ្ហៈ ដែលរលាស់ចុងអណ្ដាតឲ្យប៉ះត្រង់ប្រទល់ធ្មេញ) ។ ព្យញ្ជនៈ ឌ នេះ, សម្រាប់ភាសា សំ. និង បា. ឃើញមានប្រើជា ដើមពាក្យ ឬ ជា មេពាក្យ ខ្លះបន្តិចបន្តួចដូចជា ឌំស “របោម”, ឌាក “ជ្រក់, ទឹកជ្រក់”; ឌាហ “សេចក្ដីក្ដៅក្រហាយ, សេចក្ដីអន្ទះអន្ទែង; ភ្លើង” ជាដើម; បើដាក់រៀងត្រង់កណ្ដាលឬត្រង់ខាងចុងនៃអក្សរឯទៀតនោះឃើញមានប្រើក្រែល ដូចជា ចណ្ឌ, ចណ្ឌាល, ប្រចណ្ឌ, បណ្ឌិត, ភណ្ឌៈ, មណ្ឌប, មណ្ឌល, សណ្ឌាស ជាដើម ( ម. ព. ទាំងនោះ); ឯភាសាខ្មែរយើងមិនមានប្រើសោះឡើយ, ដែលមានខ្លះនោះក៏សុទ្ធតែយកភាសាដទៃមកប្រើ ដូចពាក្យដែលមានតទៅនេះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឋិតិភាព» មានន័យដូចម្ដេច ?


ឋិតិភាព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ឋិតិភាវ; សំ. ស្ថិតិភាវ ) ភាវៈនៃការឋិតនៅ, ដំណើរដែលឋិតនៅ . . . ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឋិតិកាល» មានន័យដូចម្ដេច ?


ឋិតិកាល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. ស្ថិតិកាល) កាល, គ្រាដែលតាំងនៅ; កាលនៃការឋិតនៅ . . . ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឋិតិ» មានន័យដូចម្ដេច ?


ឋិតិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. ស្ថិតិ) ទីតាំង; ជីវិត, ដំណើរ, រស់នៅ; ដំណើរតាំងនៅនៃចិត្ត . . . ។ ឋិតិ ឬ ស្ថិតិ បញ្ជី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឋិតថេរចីរកាល» មានន័យដូចម្ដេច ?


ឋិតថេរចីរកាល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ឋិត+ថិរ+ចិរ+កាល) កាល, គ្រាដែលឋិតថេរយឺនយូរ ( ម. ព. ឋិតថេរ និង ចីរកាល ទៀតផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឋិតថេរ» មានន័យដូចម្ដេច ?


ឋិតថេរ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា. ឋិត + ថិរ; សំ. ស្ថិត + ស្ថិរ) ដែលឋិតនៅយូរ, អង្វែង; ដែលតាំងនៅមាំមួន, ខ្ជាប់ខ្ជួន; ដែលជាប់បានយូរ; ស្ថាពរ ។
ឧទាហរណ៍៖ របស់ឋិតថេរ, ការងារឋិតថេរ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមានជាប់យូរមកហើយ មិនដែលដាច់, មិនដែលឈប់ ។
ឧទាហរណ៍៖ ធ្វើការឋិតថេរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឋិត» មានន័យដូចម្ដេច ?


ឋិត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( បា. ; សំ. ស្ថិត ) តម្កល់, តាំង, តាំងនៅ, នៅ, ឈរ . . . ( ពាក្យខ្ពស់ច្រើនប្រើ ស្ថិត ជាង ឋិត ) ។
ឧទាហរណ៍៖ ព្រះមហាក្សត្រិយ៍ទ្រង់ព្រះស្ថិតក្នុងព្រះមហាប្រាសាទ ( ម. ព. សណ្ឋិត ទៀតផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឋានៈ» មានន័យដូចម្ដេច ?


ឋានៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ឋាន; សំ. ស្ថាន ) ហេតុ, ដំណើរ, ទំនង ។
ឧទាហរណ៍៖ សេចក្ដីនេះមានឋានៈគួរឲ្យជឿបាន ។

                ងារ, មុខងារ, ថ្នាក់ងារ, ថ្នាក់ស័ក្តិយស ។
ឧទាហរណ៍៖ លោកមានឋានៈជាអ្វី? –មានឋានៈជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច; គួរកុំប្រកាន់ឋានៈពេក ។

                ដោយមាននាទីជាអ្វីមួយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឋានីយ» មានន័យដូចម្ដេច ?


ឋានីយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.;សំ. ស្ថានីយ ) ទីសម្រាប់សម្នាក់, ទីសំចត, ទីចត, ដំណាក់សម្រាប់ឈប់សម្រាក, សម្រាប់ដាក់រទេះជាដើម; ភូមិ, ស្រុក ។ ល ។
ឧទាហរណ៍៖ ឋានីយរទេះ, ឋានីយរថយន្ដ, ឋានីយរទេះភ្លើង . . . ( ច្រើនប្រើ ស្ថានីយ ជាង ឋានីយ ) ។

                  ទីសម្រាប់សំចត រង់ចាំ អាស្រ័យនៅ ឬឈប់ដាក់ ។ ពាក្យនេះ ឥឡូវច្រើនសរសេរ​ជាស្ថានីយជាង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឋានានុរូប» មានន័យដូចម្ដេច ?


ឋានានុរូប


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ; សំ. ស្ថានានុរូប ) ដែលសមគួរតាមទី, តាមមុខងារ . . . ; ដំណើរសមគួរល្មមតាមទី, តាមជាន់ថ្នាក់ ។
ឧទាហរណ៍៖ ប្រព្រឹត្តតាមឋានានុរូប, អង្គុយតាមឋានានុរូប, កាន់ការតាមឋានានុរូប ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា. ; សំ. ស្ថានានុរូប ) ដែលសមគួរតាមទី, តាមមុខងារ . . . ; ដំណើរសមគួរល្មមតាមទី, តាមជាន់ថ្នាក់ ។
ឧទាហរណ៍៖ ប្រព្រឹត្តតាមឋានានុរូប, អង្គុយតាមឋានានុរូប, កាន់ការតាមឋានានុរូប ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឋានានុក្រមកម្ម/ឋានានុក្រមនីយកម្ម» មានន័យដូចម្ដេច ?


ឋានានុក្រមកម្ម/ឋានានុក្រមនីយកម្ម


មានន័យថា ការបែងចែក ឬការរៀបចំតាមឋានានុក្រម។ ការបែងចែក ឬការរៀបចំជាឋានានុក្រម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឋានានុក្រម» មានន័យដូចម្ដេច ?


ឋានានុក្រម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. សំ.; បា. ឋាន + អនុក្កម>ឋានានុក្កម; សំ. ស្ថាន+អនុក្រម>ស្ថានានុក្រម) លំដាប់ឬរបៀប នៃទី, នៃងារ, នៃមុខងារ, នៃស័ក្តិយស ។ ក្នុងកម្ពុជប្រទេសយើង ប្រើពាក្យនេះជាតំណែងនៃសមណស័ក្តិថ្នាក់តូចជាងទីរាជាគណៈ តាមលំដាប់ចុះមក ។
ឧទាហរណ៍៖ និមន្ដព្រះភិក្ខុសង្ឃរាជាគណៈ ឋានានុក្រម ២០ រូបចម្រើនព្រះបរិត្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឋានសមាជិក» មានន័យដូចម្ដេច ?


ឋានសមាជិក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សមាជិកជាប់តម្រូវដោយខ្លួនជាអ្នកកាន់មុខការ ដែលត្រូវធ្វើនោះ​ស្រាប់ ដូចយ៉ាងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាឋានសមាជិក ក្នុងគណៈកម្មការឱ្យឡើងយសសក្តិនៃមន្រ្តី ភ្នាក់ងារ​ក្នុងក្របខ័ណ្ឌរដ្ឋបាលជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឋានលេខា» មានន័យដូចម្ដេច ?


ឋានលេខា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកដែលយកចិត្តទុកដាក់ ក្នុងឋានលេខសាស្រ្ត អ្នកគូរផែនទីតាមរបៀបនេះ ។

?ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ
មានន័យថា ការកត់ត្រាដោយលម្អិត និងជាក់លាក់អំពីទីតាំងភូមិសាស្រ្ត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឋានលេខសាស្រ្ត» មានន័យដូចម្ដេច ?


ឋានលេខសាស្រ្ត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សិល្បៈខាងការគូរលើក្រដាស ឱ្យដឹងពីសភាពនៃផែនទីដី (ខ្ពស់ ឬទាប)​។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឋានភាព» មានន័យដូចម្ដេច ?


ឋានភាព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពនៃឋានៈ, ដំណើរទំនង, លក្ខណៈ, ជាន់ថ្នាក់ ។
ឧទាហរណ៍៖ ជននោះមានឋានភាពខ្ពង់ខ្ពស់, ឋានភាពនៃគ្រួសារ, ឋានភាពនៃជីវិត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឋានបទ្ម» មានន័យដូចម្ដេច ?


ឋានបទ្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. សំ.; បា. ឋាន + បទុម; សំ. ស្ថាន “ទី, ទីតម្កល់ + បទ្ម “ឈូក” ) ពាក្យនេះខ្មែរយើងពីបុរាណ ប្រើជាឈ្មោះក្បាច់ត្របកឈូកផ្កាប់ផ្ងារ ដែលរចនាធ្វើជាជើង, ជាទ្រនាប់ ទ្រព្រះពុទ្ធរូបឬទេវរូប; ត្របកឈូកដែលសំយុងចុះមកក្រោម ហៅថា ឈូកផ្កាប; ដែលផ្ងារឡើង ហៅថា ឈូកផ្ងារ; ទោះមានតែឈូកផ្កាប់ឬមានតែឈូកផ្ងារក្ដី ឬក៏មានគ្រប់ទាំងផ្កាប់ទាំងផ្ងារក្ដី ហៅថាឋានបទ្ម បានដូចគ្នា ។
ឧទាហរណ៍៖ ឋានបទ្មទ្រព្រះពុទ្ធរូប, ឋានបទ្មទេវរូប ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឋានន្តរស័ក្តិ» មានន័យដូចម្ដេច ?


ឋានន្តរស័ក្តិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ឋានន្តរសក្តិ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឋានន្តរសាកលវិទ្យាល័យ» មានន័យដូចម្ដេច ?


ឋានន្តរសាកលវិទ្យាល័យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សញ្ញាបត្រ ដែលសាលាឧត្តមវិជ្ជាចេញឱ្យនិស្សិត​ប្រឡង​ជាប់លេខ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឋានន្តរសក្តិ» មានន័យដូចម្ដេច ?


ឋានន្តរសក្តិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សំ.; សំ. ស្ថានន្តរ + សក្តិ ) អំណាចតាមមុខងារ, បណ្ដាស័ក្តិធំតូចតាមមុខងារ ។
ឧទាហរណ៍៖ អង្គុយតាមឋានន្តរស័ក្តិ ( ម. ព. សក្តិ ឬ ស័ក្តិ ផង ) ។

?ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា លំដាប់ឋានានុក្រម នៃក្របខ័ណ្ឌក្នុងអង្គនីមួយៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឋានន្តរ» មានន័យដូចម្ដេច ?


ឋានន្តរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) លំដាប់នៃទី, មុខងារ, ងារ, ថ្នាក់ងារ, ថ្នាក់ស័ក្តិយស ។
ឧទាហរណ៍៖ លោកមានឋានន្តរជាអ្វី? – ឋានន្តរជាអភិបាលស្រុក, ឋានន្តរជាព្រះចម្រើនសម្បត្តិ ។

                លំដាប់នៃងារ មុខងារ ថ្នាក់ សក្តិយស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឋានគណិត» មានន័យដូចម្ដេច ?


ឋានគណិត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការងារទាំងឡាយធ្វើនៅកន្លែងដី ដែលត្រូវវាស់ឱ្យដឹងទំហំប្រាកដ ដើម្បី​ជាប្រយោជន៍ដល់ការគូរផែនទី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឋាន» មានន័យដូចម្ដេច ?


ឋាន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ស្ថាន ) ទី, កន្លែង, តំបន់, ប្រទេស, ទីតាំង, ទីតម្កល់ ។ល។
ឧទាហរណ៍៖ ឋានមនុស្ស, ឋានសួគ៌, ឋានព្រហ្ម; នៅឋានណា? មកពីឋានណា ? ។

                 តួផ្ទៃរាបដែលលាបថ្នាំឆ្លាស់ព័ណ៌ ។
ឧទាហរណ៍៖ ឋានស, ឋានលឿង . . . ។

               តួផ្ទៃគ្រឿងរចនា ត្រង់ដែលរាប ដែលរលីង។
ឧទាហរណ៍៖ ក្រោមក្បាច់ត្របកឈូក ត្រូវទុកឲ្យមានឋានទំហំ ៤ ធ្នាប់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឋបនោបាយ» មានន័យដូចម្ដេច ?


ឋបនោបាយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ឧបាយ, គំនិត ចេះទុក ចេះដាក់ . . .  ។
ឧទាហរណ៍៖ មានឋបនោបាយល្អ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឋបនោកាស» មានន័យដូចម្ដេច ?


ឋបនោកាស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) កន្លែងទំនេរសម្រាប់ដាក់, សម្រាប់ទុករបស់ផ្សេងៗ ។
ឧទាហរណ៍៖ ទីចង្អៀតណាស់ ឥតមានឋបនោកាសទេ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឋបនីយវត្ថុ» មានន័យដូចម្ដេច ?


ឋបនីយវត្ថុ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. ស្ថបនីយវស្ដុ) វត្ថុដែលគួរតាំងទុក, ដែលត្រូវតម្កល់ទុក ។
ឧទាហរណ៍៖ ចុះក្នុងរោងចក្រយើងមានឋបនីយវត្ថុគ្រប់គ្រាន់ទេ?


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឋបនីយវត្ថុ» មានន័យដូចម្ដេច ?


ឋបនីយវត្ថុ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. ស្ថបនីយវស្ដុ) វត្ថុដែលគួរតាំងទុក, ដែលត្រូវតម្កល់ទុក ។
ឧទាហរណ៍៖ ចុះក្នុងរោងចក្រយើងមានឋបនីយវត្ថុគ្រប់គ្រាន់ទេ?


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឋបនីយភណ្ឌ» មានន័យដូចម្ដេច ?


ឋបនីយភណ្ឌ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. ស្ថបនីយភាណ្ឌ) របស់, ទ្រព្យ ដែលគួរតម្កល់ទុក, គួរតាំងទុក, ដែលត្រូវទុកដាក់ ។
ឧទាហរណ៍៖ គ្រឿងចក្រទាំងនេះជាឋបនីយភណ្ឌ ត្រូវទុកដាក់ឲ្យល្អ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឋបនីយ» មានន័យដូចម្ដេច ?


ឋបនីយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការបម្រុង ទីបម្រុង ប្រាក់បម្រុង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឋបនភណ្ឌ» មានន័យដូចម្ដេច ?


ឋបនភណ្ឌ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វត្ថុដែលគេរៀបតាក់តែង ដើម្បីប្រើប្រាស់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឋបនកម្ម» មានន័យដូចម្ដេច ?


ឋបនកម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. ស្ថបនាការ) ការដែលឋិត, ដែលតាំង, ដែលតម្កល់នៅ ។
ឧទាហរណ៍៖ ឋបនាការរោងចក្រចម្រាញ់ប្រេងកាតនៅក្រុងព្រះសីហនុ ។

                អំពើដែលគេតាក់តែង ដែលគេប្រគល់មុខតំណែង ឱ្យកាន់កាប់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឋ» មានន័យដូចម្ដេច ?



មានន័យថា ព្យញ្ជនៈ ទី២ ក្នុងវគ្គទី ៣ ជាមុទ្ធជៈ មានសំឡេងកើតក្នុងក្បាល គឺមានសំឡេងលាន់ឮទៅខាងក្បាល ផ្សេងពីសំឡេង ថ ទន្តជៈ ដែលឮសូរចេញត្រង់ប្រទល់ធ្មេញ, សំ. បា. ថា ដ្ហៈ ឬ ត្ហ៎ៈ សូរជាមុទ្ធជៈ, ផ្សេងគ្នាពី ត្ហៈ ទន្ដជៈ, ជាធនិតអឃោសៈ, ខាង សំ. បា. អ. ថ. ដៈ ដ្ហៈ ឬ ត៎ៈ ត្ហ៎ៈ ( បើកមាត់រលាស់ចុងអណ្ដាតទៅខាងលើ, កុំឲ្យដូច តៈ ត្ហៈ ដែលរលាស់ចុងអណ្ដាតឲ្យរះត្រង់ប្រទល់ធ្មេញ ) ។ ប៉ុន្តែខាងភាសាខ្មែរយើង អានឮ ឋ ថ ដូចគ្នា** ។ **ឃ្លា “ដូចគ្នា” ត្រូវបានកែសម្រួលពីឃ្លាដើម “ដូចជាគ្នា” ទើបសមស្របតាមបរិបទនេះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដ្យាតូម» មានន័យដូចម្ដេច ?


ដ្យាតូម


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា សារាយឯកកោសិកាមួយប្រភេទរស់នៅក្នុងផ្ទៃទឹកបឹងទន្លេ និង មហាសមុទ្រហើយមានសំបកក្រៅរឹង ដែលរបាយរបស់វាទាក់ទងទៅនឹងសីតុហ្ហភាពផ្ទៃសមុទ្រពីអតីតកាស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដ្បិត» មានន័យដូចម្ដេច ?


ដ្បិត


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( បុរាណប្រើជា បទ ( បត់ ), ត្បទ ( ត្បត់ ) ប្រហែលជាឃ្លាតក្លាយមកពី បា. តប្បទ គឺ ត “នោះ” + បទ “ផ្លូវ, គន្លង; ហេតុ, ហេតុការណ៍; ដំណើរ” ទេដឹង ? ) ព្រោះ, ព្រោះហេតុ, ដោយហេតុ : ស្អែក ខ្ញុំនឹងទៅប្រជុំពុំកើតទេ ដ្បិតខ្ញុំពុំសូវជា ។ ពាក្យកាព្យបុរាណថា : ទាហានថ្កើងដ្បិតសឹក ធ្វើស្រែដ្បិតទឹក ត្រឹកពលដ្បិតបាយ សិស្សប្រាជ្ញដ្បិតគ្រូ ជេរពោលដំវាយពលជាដ្បិតនាយ ហ្វឹកហ្វឹនខះខំ ។ . . . ( សាស្ត្រាច្បាប់ រាជនេតិ ជាព្រះនិពន្ធនៃព្រះរាជសម្ភារ ) ។ ម. ព. ត្រឹក និង បទ ២ និ. ផង ។ ដ្បិតថា . . . និ. ព្រោះថា . . . ។ ដ្បិតតែ និ. ព្រោះតែ ។ ដ្បិតអ្វី? . . . ព្រោះអ្វី? . . . ។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដ៏​អធិក» មានន័យដូចម្ដេច ?


ដ៏​អធិក


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ដ៏​ក្រៃលែង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដ៏ឡុង» មានន័យដូចម្ដេច ?


ដ៏ឡុង


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា អង្វែង, យូរ ។
ឧទាហរណ៍៖ អស់កាលដ៏ឡុង គឺអស់កាលដ៏យូរលង់ ( ម. ព. លង់ កិ. ទៀតផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដ៏ហើយ» មានន័យដូចម្ដេច ?


ដ៏ហើយ


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ដែលធ្វើដោយ, ដែលធ្វើអំពី, សម្រេចមកអំពី, សុទ្ធសឹងតែ ។
ឧទាហរណ៍៖ ប្រាសាទដ៏ហើយដោយថ្ម ( ប្រាសាទដែលគេសង់ដោយថ្ម, ដែលគេយកថ្មធ្វើគឺប្រាសាទថ្មសុទ្ធ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដ៏» មានន័យដូចម្ដេច ?


ដ៏


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ដែល, ដែលជា; ពាក្យជាវិសេសនៈ, មានសំឡេងខ្លីកំបុត សម្រាប់និយាយផ្សំនឹងគុណនាម ប្រើរៀងរបៀបត្រង់ខាងដើមគុណនាមដែលគួរប្រកបជាមួយផងបាន ។
ឧទាហរណ៍៖ ធម៌ដ៏បវរ, ទ្រព្យដ៏ប្រសើរ ។

               មិនប្រើជាវិសេសនៈចំពោះមនុស្សសត្វផងទេ កុំប្រើថា មនុស្សដ៏ស្រែ, ដ៏ចម្ការ; ត្រូវប្រើពាក្យថា។
ឧទាហរណ៍៖ មនុស្សអ្នកស្រែ, អ្នកចម្ការ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំអក់» មានន័យដូចម្ដេច ?


ដំអក់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា អែអង់, រេរង់, ចំអៀក, ក្រស្ដី, ក្រនិយាយ, ក្រទៅ, ក្រមក, ក្រក្រោក, ក្រអង្គុយ ។ ល ។
ឧទាហរណ៍៖ ចុះវាដំអក់នៅដល់ណាទៀត ?

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា អែអង់, រេរង់, ចំអៀក, ក្រស្ដី, ក្រនិយាយ, ក្រទៅ, ក្រមក, ក្រក្រោក, ក្រអង្គុយ ។ ល ។
ឧទាហរណ៍៖ ចុះវាដំអក់នៅដល់ណាទៀត ?


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំឡោក» មានន័យដូចម្ដេច ?


ដំឡោក


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលឆាប់ធំមុនកាលកំណត់ ។
ឧទាហរណ៍៖ ក្មេងដំឡោក ។ ព. ផ្ទ. ក្រិស ផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំឡើង» មានន័យដូចម្ដេច ?


ដំឡើង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យឡើង, ធ្វើឲ្យខ្ពស់ជាងមុន, ធ្វើឲ្យមានកម្លាំង, ធ្វើឲ្យឃើញសម្បើម ។
ឧទាហរណ៍៖ ដំឡើងពន្ធដារ, ដំឡើងថ្លៃអីវ៉ាន់, ដំឡើងស្នា, ដំឡើងគ្រូ, ដំឡើងឫក, ដំឡើងឫទ្ធិ ។

                លើកផ្គុំរៀបចំតាមលំនាំស្រាប់ ។
ឧទាហរណ៍៖ ដំឡើងរទេះ, ដំឡើងរថយន្ត ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ឈ្មោះរដូវដែលទឹកឡើង ។
ឧទាហរណ៍៖ រដូវដំឡើង, ខែដំឡើង ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះរដូវដែលទឹកឡើង ។
ឧទាហរណ៍៖ រដូវដំឡើង, ខែដំឡើង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំឡូងមី, ដំឡូងឈើ» មានន័យដូចម្ដេច ?


ដំឡូងមី, ដំឡូងឈើ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះព្រឹក្សម៉្យាងកម្ពស់ ១-២ ម ដុះក្នុងស្រុកអាហ្រ្វិកខាងលិច គេនាំចូលគ្រប់ប្រទេសក្ដៅលើសកលលោក ពេលខ្លះគេដាំធ្វើរបង តែច្រើនគេដាំដើម្បីយកមើមធ្វើជាអាហារ ។ មានដំឡូងឈើពីរយ៉ាង ម៉្យាងដំឡូងធម្មតា ម៉្យាងទៀតជាដំឡូងពុល ដោយមានធាតុពុលច្រើនពេក គេមិនអាចបរិភោគដំឡូងទាំងពីរនេះបានទេ លើកលែងតែគេលាងច្រើនដងដើម្បីយកជាតិពុលចេញសិន ។ ម្សៅសាគូ (Tapioca) គេធ្វើពីមើមដំឡូងឈើ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំឡូងទៀន» មានន័យដូចម្ដេច ?


ដំឡូងទៀន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិវារលើដើមជិតខាងមួយប្រភេទ ដុះក្រោមដើមឈើធំៗ ក្នុងព្រៃក្រាស់ ឬព្រៃស្រោងនៃប្រទេសខ្មែរ លាវ វៀតណាម និងថៃ។ មើមរាងដូចទៀន ច្រើនដុះជាទោលក្នុងដី សាច់ពណ៌ស គេស្ងោរបរិភោគជាមួយស្ករ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំឡូងទឹក» មានន័យដូចម្ដេច ?


ដំឡូងទឹក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិឡើងមួយប្រភេទដុះក្នុងព្រៃធំ ជិតមាត់ទឹកក្នុងប្រទេសជាច្រើនពីអាស៊ីអាគ្នេយ៏រហូតដល់ខាងកើតប៉ាស៊ីហ្វិក។ មើមដុះគោលមានជាតិម្សៅច្រើន អាចបរិភោគជាអាហារបានពេលចម្អិនហើយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំឡូងឈាមមាន់, ដំឡូងភ្លុក» មានន័យដូចម្ដេច ?


ដំឡូងឈាមមាន់, ដំឡូងភ្លុក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះដើមមែកវែងវារលើរុក្ខជាតិជិតខាង គេដាំក្នុងប្រទេសក្តៅលើសកលលោក ដើម្បីយកមើមធំៗ បរិភោគជាអាហារ។ មើមដំឡូងភ្លុកសម្រាប់ឱ្យអ្នកឈឺសួតបរិភោគជួយលើកកម្លាំង។ មើមនេះ គ្រូខ្មែរធ្វើថ្នាំព្យាបាលជំងឺតម្រងនោម និងផាល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំឡូងជ្វាព្រៃ» មានន័យដូចម្ដេច ?


ដំឡូងជ្វាព្រៃ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិមួយប្រភេទមានបន្លា មានដើមជាច្រើនដុះជាសំណុំ ដើមនេះដុះឯងៗ ឬដាំនៅគ្រប់ប្រទេសក្តៅ។ មើមធំដូចដំឡូងបារាំងសាច់ម៉ដ្ឋស សម្រាប់ស្ងោរបរិភោគ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំឡូងជ្វា» មានន័យដូចម្ដេច ?


ដំឡូងជ្វា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គណជាតិ មានឫសក្រហម ឬ ស ដុះក្នុងទ្វីបអាមេរិកក្តៅ គេនាំមកដាំគ្រប់ប្រទេសក្តៅ​ សកលលោក សម្រាប់យកមើមប្រើជាអាហារ​ ។​ នៅក្នុងស្រុកខ្មែរ ត្រួយអាចបរិភោគជាបន្លែ។ មើមគេប្រើធ្វើ​ ម្ហូប ឬបង្អែមក៏បាន។ ពេលមានការពុលរលក គេយកមើមដំឡូងមកបរិភោគឆៅឲ្យបាត់ពុល។ ម្សៅ ដំឡូងជ្វាជាអាហារកម្លាំងសម្រាប់កូនខ្ចី និងមនុស្សងើបពីឈឺ។ ត្រួយដំឡូងដែលមើមក្រហម មានសារជាតិម្យ៉ាងដូច Insuline គេច្រើនឲ្យមនុស្សទឹកនោម បរិភោគ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំឡូងជ្រូក» មានន័យដូចម្ដេច ?


ដំឡូងជ្រូក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិមួយប្រភេទ ដុះក្នុងព្រៃល្បោះ លើដីរាបសម្រាប់ស្រែនៃប្រទេសខ្មែរ និងថៃ។ មើមមានសាច់ស គេប្រើសម្រាប់ធ្វើបាយជ្រូកក្នុងភាពឆៅ។ មនុស្សក៏បរិភោគមើមនេះបាន តែត្រូវចម្អិនជាមុនសិន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំឡូង» មានន័យដូចម្ដេច ?


ដំឡូង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិមានមើមប្រើជាអាហារ; ដំឡូងមានច្រើនប្រភេទគឺ ដំឡូងបាស, – ស្រំ, – ពស់, – ស្យា, – ដូង, – ឈាមមាន់, – ពងប្រវឹក, – ដៃខ្លា, – ជ្រូក, – ត្រែង, – ទៀន, – ទឹក, – ជ្វា ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំឡាន់» មានន័យដូចម្ដេច ?


ដំឡាន់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះអំពៅមួយប្រភេទដើមធំៗ ។
ឧទាហរណ៍៖ អំពៅដំឡាន់ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានភាសាសម្ដីសម្រាប់ជាតិខ្លួនងាស់ៗ មិនច្បាស់លាស់ ព្រោះអណ្ដាតធំឬព្រោះងាស់គល់អណ្ដាត ។
ឧទាហរណ៍៖ មនុស្សដំឡាន់, សម្ដីដំឡាន់; និយាយដំឡាន់ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមានភាសាសម្ដីសម្រាប់ជាតិខ្លួនងាស់ៗ មិនច្បាស់លាស់ ព្រោះអណ្ដាតធំឬព្រោះងាស់គល់អណ្ដាត ។
ឧទាហរណ៍៖ មនុស្សដំឡាន់, សម្ដីដំឡាន់; និយាយដំឡាន់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំរែក» មានន័យដូចម្ដេច ?


ដំរែក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះក្រូចមួយប្រភេទ ពួកក្រូចពោធិ៍សាត់ឬក្រូចចងសក់ ។
ឧទាហរណ៍៖ ក្រូចដំរែក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំរៀត» មានន័យដូចម្ដេច ?


ដំរៀត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះពន្ធថ្លៃខ្លួនយកអំពីប្រជាជនជាតិតាងប្រទេសនៅក្នុងកម្ពុជរដ្ឋ ដែលច្បាប់ស្រុកមិនទទួលទុកជាជាតិខ្មែរ ។
ឧទាហរណ៍៖ ដំរៀតចិន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំរួយ» មានន័យដូចម្ដេច ?


ដំរួយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទំនង, ន័យ ។
ឧទាហរណ៍៖ កាត់ដំរួយ, ធ្វើដំរួយ, ឲ្យដំរួយ, មានដំរួយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំរួច» មានន័យដូចម្ដេច ?


ដំរួច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ងារសម្រាប់ជនពួកពល ( ពួកសូទ្រៈថ្នាក់ទាបជាងអកហ្លួង ងារនេះមានតែក្នុងសម័យពីដើមដែលនៅមានពួកសូទ្រៈ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំរីសម្រាប់គង់» មានន័យដូចម្ដេច ?


ដំរីសម្រាប់គង់


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះទីន័ងគជេន្ទរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំរីប្រាំដក» មានន័យដូចម្ដេច ?


ដំរីប្រាំដក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះចុល្លព្រឹក្សមួយប្រភេទ កម្ពស់ ១-៣ ម មែកធំក្រាស់ ដុះក្នុងព្រៃស្រោងនៃឧបទ្វីបឥណ្ឌូចិន ជ្វា និងលើកោះ Bornéo​ ។ គេតែងឆុងឫស ផឹកជាថ្នាំលើកកម្លាំង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំរី» មានន័យដូចម្ដេច ?


ដំរី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សត្វចតុប្បាទមានរូបធំសម្បើម មានស្បែកក្រាស់មានដៃហៅថា ប្រមោយ; ខ្លះមានភ្លុក, មានចែ ។
ឈ្មោះត្រីស្រកាមួយប្រភេទ មានសណ្ឋានធំកន្តុលមូល សាច់ជ្រាយ ។
ឧទាហរណ៍៖ ត្រីដំរី ( ខ្មែរបុរាណមិនយកមកប្រើជាអាហារទេ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំបៅ» មានន័យដូចម្ដេច ?


ដំបៅ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះរោគកើតនៅសាច់មានខ្ទុះ មានទឹករងៃ; ដំបៅមានច្រើនប្រភេទ មានដំបៅងា, ដំបៅពកជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំបែ» មានន័យដូចម្ដេច ?


ដំបែ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មេស្រាឬមេត្រប៉ែដែលគេផ្សំសូនជាដុំ ហើយហាលឲ្យស្ងួតរឹង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំបួច» មានន័យដូចម្ដេច ?


ដំបួច


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា និយាយចំអកចំអន់លេង ។
ឧទាហរណ៍៖ ដំបួចសើចលេង; និយាយដំបួច ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា និយាយចំអកចំអន់លេង ។
ឧទាហរណ៍៖ ដំបួចសើចលេង; និយាយដំបួច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំបូល» មានន័យដូចម្ដេច ?


ដំបូល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប៉ែករបាំងខាងលើសម្រាប់ការពារទឹកភ្លៀង, កម្ដៅថ្ងៃជាដើម : ដំបូលផ្ទះ, ដំបូលទូក ។ អស់ដំបូល ឬ អស់ដំបូលផ្ទះ, គុ. ( ព. ប្រ. ) ដែលលិចលង់ហិនហោចវិនាសអស់ទ្រព្យធន អស់ផ្ទះលំនៅ ដោយបណ្ដាលអំពីហេតុណាមួយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំបូន្មាន» មានន័យដូចម្ដេច ?


ដំបូន្មាន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដីទូន្មាន, ឱវាទ, ពាក្យប្រដៅ ។
ឧទាហរណ៍៖ ឲ្យដំបូន្មាន, ស្ដាប់ដំបូន្មាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំបូង» មានន័យដូចម្ដេច ?


ដំបូង


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ជាបឋម, ជាខាងដើម, មុន, ទីមួយ : គ្រាដំបូង, ជាន់ដំបូង . . .។ ដំបូងខ្យល់ ន. ឬ គុ. ខ្យល់ដំបូង គឺខ្យល់ដែលបក់ពីទិសឧត្ដរមកជាដំបូងក្នុងខាងដើមនៃហេមន្ដរដូវ : គ្រុនដំបូងខ្យល់ គឺគ្រុនដែលបណ្ដាលអំពីខ្យល់ដំបូងនោះ ។ ដំបូងចិត្ត ន. ឬ គុ. ដំណើរថ្មោងចិត្ត, ដែលទើបនឹងតាំងចិត្តផ្ដើម ផ្គង ជាដំបូង ឬដែលទើបនឹងចាប់ចិត្តស្រឡាញ់, រាប់រកជាដំបូង ។ ដំបូងដៃ ន. ឬ គុ. កិច្ចការអ្វីមួយដែលគេទើបនឹងតាំងផ្ដើមជាដំបូង, ដែលតាំងផ្ដើមជាមុនបំផុត ។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំបូក» មានន័យដូចម្ដេច ?


ដំបូក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពំនូកដីដែលកើតពីកណ្ដៀរពូន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំបារ» មានន័យដូចម្ដេច ?


ដំបារ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្ទាំង, ផ្ទៃ ។
ឧទាហរណ៍៖ ដំបារមាស គឺផ្ទាំងមាស ; ដំបារពោះ គឺផ្ទៃពោះ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា មាំក្រាស់ទង្គះ, ដែលនាគាងចេញ ។
ឧទាហរណ៍៖​ រាងដំបារ, ខ្នងដំបារ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំបន់» មានន័យដូចម្ដេច ?


ដំបន់


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា មាំ, ហំ, ស្ដុក ។
ឧទាហរណ៍៖ ធំដំបន់ណាស់; វាយត្រូវដំបន់ធ្ងន់ណាស់ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា មាំ, ហំ, ស្ដុក ។
ឧទាហរណ៍៖ ធំដំបន់ណាស់; វាយត្រូវដំបន់ធ្ងន់ណាស់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំបងយក្ស» មានន័យដូចម្ដេច ?


ដំបងយក្ស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះប្រទាលមួយប្រភេទ មានបន្លាតូចៗច្រូងច្រាងគេតែងដាំធ្វើជារបង ។
ឧទាហរណ៍៖ ដើមដំបងយក្ស, របងដំបងយក្ខ ។

                គេនាំពីប្រទេស Mexique ជាយូរសតវត្សមកហើយ មានដាំគ្រប់ប្រទេសក្តៅក្នុងសកលលោក។ នៅប្រទេសខ្មែរ គេនិយមដាំធ្វើរបង។ ផ្លែបរិភោគបាន តែយើងមិនសូវចូលចិត្តវាទេ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំបងយក្ខ» មានន័យដូចម្ដេច ?


ដំបងយក្ខ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ដំបងយក្ស ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំបងគ្រញូង» មានន័យដូចម្ដេច ?


ដំបងគ្រញូង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះកុកមួយប្រភេទមាឌធំចង្គ្រោង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំបង» មានន័យដូចម្ដេច ?


ដំបង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះគ្រឿងអាវុធធ្វើដោយឈើ ឬដែកជាដើម ។ ឈ្មោះខ្លាមួយប្រភេទ : ខ្លាដំបង ។ ឈ្មោះផ្ដៅធំមួយប្រភេទ : ផ្ដៅដំបង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំប» មានន័យដូចម្ដេច ?


ដំប


?ថ្នាក់ពាក្យជា បកតិសំខ្យា
មានន័យថា ពីរគូ (៤) ។ ពាក្យសម្រាប់ប្រើរាប់ផ្លែឈើ, កណ្ដាប់ស្រូវ កណ្ដាប់សំណាប ឬសត្វតិរច្ឆានតូចៗ ជាដើម : ផ្លែស្វាយ៣ ដំប, កណ្ដាប់៥ ដំប, ចង្រិត ៦ដំប ( ដប់ដំប ហៅ មួយផ្លូន គឺចំនួន ៤០, ដប់ផ្លូន ហៅថា មួយស្លឹក គឺចំនួន ៤០០ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំណំ» មានន័យដូចម្ដេច ?


ដំណំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កន្លែង, របួស, មុខសស្ត្រា ដែលត្រូវដោយវាយដំខ្លាំងឬដោយការប្រហារណាមួយយ៉ាងធ្ងន់ ។
ឧទាហរណ៍៖ មានដំណំ, មានរបួសជាដំណំ ។

               ប្រើជា គុ. ឬ កិ. វិ. ក៏បានខ្លះ ។
ឧទាហរណ៍៖ របួសដំណំ; វាយដំណំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំណៅ» មានន័យដូចម្ដេច ?


ដំណៅ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការដៅ, ការចុចឲ្យមានគ្រឿងសម្គាល់; ស្នាមដែលដៅ ។
ឧទាហរណ៍៖ ធ្វើដំណៅដោយដី-ស , ពិនិត្យមើលតាមដំណៅ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំណោះ» មានន័យដូចម្ដេច ?


ដំណោះ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការដោះ, ពាក្យដោះ, ដំណើរដោះស្រាយ : ចោទប្រកាន់គេមិនជាប់ទេ គេមានដំណោះច្រើនយ៉ាងណាស់ ។ ដំណោះពិត ការដោះស្រាយតាមហេតុពិត ។ ឥតមានដំណោះ ឥតមានផ្លូវដោះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំណោល» មានន័យដូចម្ដេច ?


ដំណោល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការដោល ។
ឧទាហរណ៍៖ ដំណោលទូកបញ្រ្ចសទឹកនាំឲ្យហត់ខ្លាំង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំណោយ» មានន័យដូចម្ដេច ?


ដំណោយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការដោយតាម ។
ឧទាហរណ៍៖ ក្មេងខិលនេះ វាឥតទទួលយកដំណោយដំបូន្មានចាស់ទុំទេ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំណោត» មានន័យដូចម្ដេច ?


ដំណោត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការដោត ។
ឧទាហរណ៍៖ ដំណោតចេកអាំង ១ ចង្កាក់, ដំណោតផ្កាម្លិះ ។

?ថ្នាក់ពាក្យជា អាល
មានន័យថា (ព. ថ.) ការដោត ។
ឧទាហរណ៍៖ ដំណោតចេកអាំង ១ ចង្កាក់, ដំណោតផ្កាម្លិះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំណែល» មានន័យដូចម្ដេច ?


ដំណែល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទី, កន្លែង ឬអ្វីៗជាដែលគេ ។
ឧទាហរណ៍៖ រក្សាដំណែល ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា កេរដំណែល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំណែង» មានន័យដូចម្ដេច ?


ដំណែង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កាឡាខ្លួន, ប្រែកាឡា, ប្រែភេទឲ្យមានបែបផ្សេងទីទៃពីរូបដើម, ពីភេទដើម : យក្សដំណែងខ្លួនជាប្រើសមាស ។ វេវ. និម្មិត, និរ្មិត ។ កុំសរសេរ តំណែង ( ម. ព. នេះផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំណេរ» មានន័យដូចម្ដេច ?


ដំណេរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការដេរ, ការធ្វើឲ្យកើតបានជាថ្នេរ; វិជ្ជាជីវ:ឬសិល្ប:ខាងការកាត់ដេរ ។
ឧទាហរណ៍៖ គេមានសញ្ញាប័ត្រខាងដំណេរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំណេញ» មានន័យដូចម្ដេច ?


ដំណេញ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការដេញ; ដំណើរដែលគេបានដេញហើយ ឬដែលត្រូវឲ្យដេញតម្លៃ ។
ឧទាហរណ៍៖ ប្រកាសដំណេញឲ្យសាធារណជនបានដឹងទួទៅ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំណេក» មានន័យដូចម្ដេច ?


ដំណេក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទីសម្រាប់ដេក, កន្លែងដេក; ឥរិយាបថដេក ។
ឧទាហរណ៍៖ ដាក់ហឹបក្បែរដំណេក; ទទួលទានដំណេក, លង់ដំណេក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំណៀល» មានន័យដូចម្ដេច ?


ដំណៀល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សម្ដីដៀល, សម្ដីរិះគន់, និន្ទាធ្ងន់ៗ ។
ឧទាហរណ៍៖ គួរប្រយ័ត្ន កុំប្រព្រឹត្តអំពើអាក្រក់ ក្រែងនឹងមានដំណៀលដល់ខ្លួន រាលដាលដលផៅពង្សវង្សត្រកូលផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំណៀង» មានន័យដូចម្ដេច ?


ដំណៀង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការដៀង ។
ឧទាហរណ៍៖ វាចេះតែមានដំណៀងកន្ទុយភ្នែកនាយអាយជានិច្ច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំណើរក្លាយ» មានន័យដូចម្ដេច ?


ដំណើរក្លាយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរធ្វើឱ្យខូចសភាពដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំណើរការនៃកិច្ចលទ្ធកម្ម» មានន័យដូចម្ដេច ?


ដំណើរការនៃកិច្ចលទ្ធកម្ម


?ថ្នាក់ពាក្យជា លទ្ធកម្មសាធារណៈ
មានន័យថា ដំណាក់កាលជាបន្តបន្ទាប់ នៅក្នុងដំណើរការនៃកិច្ចលទ្ធកម្ម ដែលក្នុងនោះរួមមាន៖ ការរៀបចំផែនការ ការជ្រើសរើសវិធីសាស្រ្តអនុវត្តនីតិវិធីជ្រើសរើសអ្នកដេញថ្លៃ ការរៀបចំឯកសារដេញថ្លៃ ការប្រកាសផ្សព្វផ្សាយសេចក្ដីជូនដំណឹងស្ដីពីការដេញថ្លៃ ការទទួលនិងការបើកសំណើដេញថ្លៃ ការត្រួតពិនិត្យនិងការវាយតម្លៃសំណើដេញថ្លៃ ការប្រគល់កិច្ចសន្យា និងការគ្រប់គ្រងកិច្ចសន្យា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំណើរការចំហាយទឹកពីរុក្ខជាតិ» មានន័យដូចម្ដេច ?


ដំណើរការចំហាយទឹកពីរុក្ខជាតិ


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ដំណើរការំហួតចំហាយទឹកដែលភាយចេញពីផ្ទៃលើស្លឹករុក្ខជាតិ តាមរយះស្តូម៉ាតា (រន្ធធម្មជាតិតូចៗនៃស្លឹក ឬទងរុក្ខជាតិ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំណើរការខ្យល់ចេញចូល» មានន័យដូចម្ដេច ?


ដំណើរការខ្យល់ចេញចូល


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ការផ្លាស់ផ្តូរសំណុំនៃមហាសមុទ្រជាមួយនិងស្រទាបបរិយាកាសដែលកំហាប់នៃការផ្លាស់ផ្តូរនេះ ឈានទៅរកស្ថានភាពក្បែរលំនិងបរិយាកាសហើយសំណុំនៃការផ្លាស់ផ្តូរនេះ ឈានទៅរកស្ថានភាពក្បែរលំនិងនៃស្លឹករុក្ខជាតិ តាមរយះស្តូម៉ាតា (រន្ធធម្មជាតិតូចនៃស្លឹក ឬទងរុក្ខជាតិ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំណើរការ» មានន័យដូចម្ដេច ?


ដំណើរការ


?ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា ការអនុវត្តនូវប្រតិបត្តិការដែលកំណត់ទុកជាមុន តាមលំដាប់បន្តគ្នាលើទិន្នន័យបញ្ចូល ដើម្បីបញ្ចេញជាទិន្នន័យ ឬព័ត៌មាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំណើរកាកម្តៅរួស» មានន័យដូចម្ដេច ?


ដំណើរកាកម្តៅរួស


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ដំណើរការភាយចេញពីផ្ទៃផែនទៅបរិយាកាស ដោយមិនពាក់ព័ន្ធនិង ការប្រែប្រួលភាពទឹក ហើយជាសមាសធាគនៃថាមពលសរុបលើផែនដី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំណើរ» មានន័យដូចម្ដេច ?


ដំណើរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អំពើដែលដើរ, ឥរិយាបថដើរ ។ ទំនង, លំនាំ, ការណ៍, ហេតុ, សេចក្ដី ។ ល ។ : ដំណើរពាក្យ, ដំណើរសេចក្ដី, ដំណើរនេះមិនស្រួលទេ ។ កើតដំណើរ កើតមានវិវាទ, កើតក្ដី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំណើប» មានន័យដូចម្ដេច ?


ដំណើប


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធញ្ញជាតិមានស្រូវ, ពោត, ស្កួយជាដើមដែលមានជាតិស្អិត, ល្អួត, ល្មួត ។
ឧទាហរណ៍៖ ស្រូវដំណើប, ពោតដំណើប, អង្ករដំណើប, បាយដំណើប ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំណួស» មានន័យដូចម្ដេច ?


ដំណួស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការដួស ។
ឧទាហរណ៍៖ បាយនៅពេញឆ្នាំងដដែល ពុំទាន់មានដំណួស១វែកសោះទេ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំណួល» មានន័យដូចម្ដេច ?


ដំណួល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការដួល, ដំណើរដួល ។
ឧទាហរណ៍៖ ​ក្មេងនុះវាដួលខ្លាំង, ចូរពិនិត្យមើលដំណួលវា តើមានប៉ះទង្គិចលើអ្វីដែរឬទេ ?


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំណួច» មានន័យដូចម្ដេច ?


ដំណួច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្វីៗដែលដួចឬផ្ដួចឡើង មានដំណួចពិសជាដើម ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា សព្ទជាបរិវាររបស់ពាក្យ ដំណឹង ។
ឧទាហរណ៍៖ ដំណឹងដំណួច គឺដំណឹងតិចតួច ឬដំណឹងដែលតាំងផ្ដួចឡើង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំណូរ» មានន័យដូចម្ដេច ?


ដំណូរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការដូរ ។
ឧទាហរណ៍៖ ដំណូរសេះនឹងគោ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំណូច» មានន័យដូចម្ដេច ?


ដំណូច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ព. ថ. ) ភាពដូចគ្នា, បែបដូចគ្នា ។
ឧទាហរណ៍៖ ធៀបដំណូចឃើញខុសគ្នាគឺធៀបមើលឃើញមិនដូចគ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំណុស» មានន័យដូចម្ដេច ?


ដំណុស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការដុសឲ្យជ្រះ, ឲ្យរលីង, ឲ្យស្អាត; កន្លែងដែលគេដុសជម្រះ ។
ឧទាហរណ៍៖ ត្រូវប្រយ័ត្នកុំកាន់ឲ្យប្រឡាក់ត្រង់ដំណុសថ្មី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖