Posted on Leave a comment

តើពាក្យ «ដំណុត» មានន័យដូចម្ដេច ?


ដំណុត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការដុត ។
ឧទាហរណ៍៖ ប្រើដំណុតធ្យូងស្រួលគ្រាន់បើជាងដំណុតឧស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំណឹង» មានន័យដូចម្ដេច ?


ដំណឹង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដីដែលឲ្យដឹង, សេចក្ដីដែលដឹង, ការដឹង ។
ឧទាហរណ៍៖ ឮដំណឹង, មានដំណឹង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំណិត» មានន័យដូចម្ដេច ?


ដំណិត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការដិត ។
ឧទាហរណ៍៖ ទឹកសរសេរនេះមានដំណិតមិនសូវច្បាស់សោះ ។

​​​               ស្នាមដែលដិតជាប់ ។
ឧទាហរណ៍៖ កោសលុបដំណិតនេះចេញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំណាំ» មានន័យដូចម្ដេច ?


ដំណាំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សរពើពីជគាមឬភូតគាម ដែលគេដាំ ។
ឧទាហរណ៍៖ ស្រូវ, ពោត . . . ជាដំណាំសំខាន់របស់ប្រទេសយើង, លក់ផលដំណាំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំណាស់» មានន័យដូចម្ដេច ?


ដំណាស់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការដាស់ ។
ឧទាហរណ៍៖ វាកំពុងដេកលក់ស៊ប់ណាស់ ទាល់តែមានដំណាស់ទើបវាភ្ញាក់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំណាល់» មានន័យដូចម្ដេច ?


ដំណាល់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការដាល់គ្នា ។
ឧទាហរណ៍៖ មើលដំណាល់រវាង នាយ-ក និងនាយ-ខ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំណាល» មានន័យដូចម្ដេច ?


ដំណាល


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលស្មើអាយុគ្នា, ស្មើឆ្នាំគ្នា, ស្ម៊ើកាលគ្នា
ឧទាហរណ៍៖ អ្នកនឹងខ្ញុំយើងកើតឆ្នាំដំណាលគ្នា; ចេញទៅក្នុងពេលដំណាលគ្នា ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ព្រមគ្នា, ជាមួយគ្នា ។
ឧទាហរណ៍៖ ទៅដំណាលគ្នា, មកដល់ដំណាលគ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំណាប់» មានន័យដូចម្ដេច ?


ដំណាប់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រណ្ដៅ, រន្ធ ដែលកើតពីដាប់ ។
ឧទាហរណ៍៖ ដំណាប់សសរ ។

                 ( ម. ព. តំណាប់ ន. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំណាច់» មានន័យដូចម្ដេច ?


ដំណាច់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការដាច់, ដំណើរដាច់, អ្វីៗដែលដាច់ ។
ឧទាហរណ៍៖ ដំណាច់ឆ្នាំចាស់, ដំណាច់ខែ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំណាក់» មានន័យដូចម្ដេច ?


ដំណាក់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទីដែលដាក់, ដែលឈប់, ទីសម្រាប់ស្នាក់; លំនៅក្សត្រ ។
ឧទាហរណ៍៖ ខំស្រូតឲ្យដល់ដំណាក់, ដំណាក់រទេះភ្លើង; ដំណាក់ព្រះអង្គម្ចាស់ ។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំណល់» មានន័យដូចម្ដេច ?


ដំណល់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការដល់, ដំណើរមកដល់ ។
ឧទាហរណ៍៖ រង់ចាំដំណល់លោកអភិបាលខែត្រ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំណង» មានន័យដូចម្ដេច ?


ដំណង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការដង ។
ឧទាហរណ៍៖ ដំណងទឹកមួយក្អម; ដំណងត្រីនាំឲ្យទឹកល្អក់ខូចអស់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំណក់» មានន័យដូចម្ដេច ?


ដំណក់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការដក់, ដំណើរដែលដក់នៅ ។
ឧទាហរណ៍៖ ដំណក់ទឹក ( កុំច្រឡំនឹងពាក្យ តំណក់ ម. ព. នេះផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំណកស្ពាន់ធ័រពីផ្សែង» មានន័យដូចម្ដេច ?


ដំណកស្ពាន់ធ័រពីផ្សែង


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា បច្ចេកទេសវិទ្យាមួយដែលប្រើប្រាស់អង្គធាតុស្រូប ដូចជា កំបោរ ថ្មកំបោរ ដើម្បីដកស្ព័នធ័រឌីអុកស៊ីតចេញេពិឧស្ម័ន ដែលបង្កដោយចំហេះ ឥន្ទនះហ្វូស៊ីល។ ដំណើរកាដកស្ព័នធ័រឌីអុកស៊ីតពីផ្សេង គឺជាបច្ចេកទេសទមនើបប្រើប្រាស់សម្រាប់ដកស្ពាន់ធ័រឌីអុកស៊ីតពីប្រភពចម្បងៗ ដូចជា រោងចក្រផលិត ថាមពល ដែលប្រើចំហេះ ឥន្ទនះហ្វូស៊ីល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំណក» មានន័យដូចម្ដេច ?


ដំណក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការដកអ្វីៗ ។
ឧទាហរណ៍៖ ដំណកស្មៅ, ដំណកកូនស្ពៃ, កូនថ្នាំនេះល្មមដល់ដំណកហើយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំងើច» មានន័យដូចម្ដេច ?


ដំងើច


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដំអក់ក្រឆ្លើយ, ដំអក់ក្រទៅ, ក្រមក ។
ឧទាហរណ៍៖ ចុះដំងើចនៅដល់ណាទៀត ?


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដំ» មានន័យដូចម្ដេច ?


ដំ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា វាយឲ្យពៀច, ឲ្យទក់ ដោយញញួរឬអន្លូងជាដើម ។ ត្រីរ៉ស់ដំកន្លែង ត្រីរ៉ស់ធ្វើកន្លែងនឹងពង។ ព. ប្រ. ដំកន្លែង គឺវាតទីធ្វើកន្លែងនៅ ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សូន្យឬវង់តូចខាងលើអក្សរ គឺនិគ្គហិត នេះ ។
ឧទាហរណ៍៖ ក ដំលើជា កំ, កា ដំលើជា កាំ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដៅ» មានន័យដូចម្ដេច ?


ដៅ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចុចឲ្យដិតជាសម្គាល់, ធ្វើឲ្យមានគ្រឿងសម្គាល់, គូសចំណាំ ។
ឧទាហរណ៍៖ ដៅកំបោរ ។

                សំដៅ, តម្រង់ចំពោះដោយស្មាន ។
ឧទាហរណ៍៖ ចោរដែលលួចទ្រព្យរបស់ខ្ញុំនោះមិនជាក់ជាឈ្មោះណាទេ ប៉ុន្តែខ្ញុំដៅលើមនុស្សម្នាក់ ព្រោះមានទំនងគួរឲ្យចាប់មន្ទិល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដោះសា» មានន័យដូចម្ដេច ?


ដោះសា


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រ៉ាយរ៉ាប់, រៀបរាប់, បូរបាច់, សាដំណើរ, សាទុក្ខ, សាទោស ។
ឧទាហរណ៍៖ វាបានមកដោះសារួចហើយ, និយាយដោះសា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដោះសន្យា» មានន័យដូចម្ដេច ?


ដោះសន្យា


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដកយកវិញនូវវត្ថុដែលបញ្ចាំ ដកពាក្យដែលសន្យា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដោះទុក្ខសត្វ» មានន័យដូចម្ដេច ?


ដោះទុក្ខសត្វ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ព. គ.) ជុះ, នោម ។
ឧទាហរណ៍៖ ដោះទុក្ខសត្វធំ គឺបន្ទោបង់ឧច្ចារៈ, បន្ទោបង់លាមក, បត់ជើងធំ ( ជុះ ) ;

                  ដោះទុក្ខសត្វតូច គឺបន្ទោបង់បស្សាវៈ, បត់ជើងតូច (នោម) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដោះដៃ» មានន័យដូចម្ដេច ?


ដោះដៃ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដោះគេចចេញ, ដោះចេញ ឈប់លែង តយុទ្ធ ឬលែងសេពគប់ ។
ឧទាហរណ៍៖ ដោះដៃរត់ចេញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដោះញ» មានន័យដូចម្ដេច ?


ដោះញ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. ញ គុ.) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដោះគន់» មានន័យដូចម្ដេច ?


ដោះគន់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិមួយប្រភេទ មានផ្កាក្រអូបឆ្ងិត ( គួរហៅ ពិដោរគន្ធ ឬ វល្លិសុគន្ធ, ផ្កាសុគន្ធ សម ណាស់ ) ។
ចុល្លព្រឹក្សស្ទើរវារមួយប្រភេទ ដុះក្នុងព្រៃធំនៃឧបទ្វីបឥណ្ឌូចិន ជ្វា​ប្រទេសឥណ្ឌូណេស៊ី និងហ្វីលីពី។ ស្លឹកគគ្រាតខាងក្រោម គេតែងប្រើដូចក្រដាច់ខាត់។ ដើមទន់ ពត់បាន គេអាចប្រើធ្វើជាខ្សែ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដោះក្រមុំ (ចុល្លព្រឹក្ស)» មានន័យដូចម្ដេច ?


ដោះក្រមុំ (ចុល្លព្រឹក្ស)


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សវារឡើងដើមឈើ ឬមែកត្រង់ឡើងលើ គឺមិនវារដុះក្នុងទីវាល និងជិតផ្ទះនៃប្រទេសកម្ពុជា និងលាវ។ ស្លឹក និងសំបកសម្រាប់ស្ងោរផឹក ព្យាបាលជំងឺគ្រុន ឬជាឱសថដំឡើងទឹកដោះ ដល់នារីក្មេងទើបនឹងសម្រាលកូនហើយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដោះ» មានន័យដូចម្ដេច ?


ដោះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្រាយ, កែស្រាយ, ធ្វើឲ្យរបូតពីចំពាក់គ្នា, បើកលែង, គេចចេញ, គេចកែ ។
ឧទាហរណ៍៖ ដោះប្រស្នា, ដោះចំណង, ដោះបំណុល, ដោះមនុស្សទោស, ដោះខ្លួនចេញ, និយាយដោះ ។ ល ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អវយវៈរបស់មនុស្សឬសត្វ ឋិតនៅត្រង់ដើមទ្រូង; បើជាស្រីឬញី សម្រាប់ឲ្យកូនបៅ ។ ប៉ែករបស់គ្រឿងវាយដំពួកមួយ ដែលមានសណ្ឋានខាងក្រោមផតចូល ខាងលើខ្ពស់កំពុងឡើង ស្រដៀងនឹងដោះ : ដោះគង, ដោះរគាំង ។
?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះថ័ន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដោល» មានន័យដូចម្ដេច ?


ដោល


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រុញច្រានដោយថ្នោល ។
ឧទាហរណ៍៖ ដោលទូក ។

                 ស្ទុះដាលរុញឡើង ។
ឧទាហរណ៍៖ កូននេះថ្លោសណាស់ វាចេះតែដោលកាន់ទប់ស្ទើរតែនឹងមិនជាប់; គោដាលដោលស្ទើរតែនឹងភ្លូករទេះ ។ គោមួយក្រោលដោលតែគ្នាឯង (ព. ទ. បុ.) បងប្អូនក្នុងក្រុមគ្រួសារតែមួយរករឿងឈ្លោះប្រកែកតែគ្នាឯង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដោរ» មានន័យដូចម្ដេច ?


ដោរ


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលឡើងកន្ទួលធំខ្លោតដោយពិសអ្វីរោលជាដើម ។
ឧទាហរណ៍៖ កម្ទេចអាលរោលសាច់ឡើងដោរពាសពេញអស់ទាំងខ្លួន ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា កម្ទេចអាលរោលសាច់ឡើងដោរពាសពេញអស់ទាំងខ្លួន ។
ឧទាហរណ៍៖ កម្ទេចអាលរោលសាច់ឡើងដោរពាសពេញអស់ទាំងខ្លួន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដោយអវិចារ» មានន័យដូចម្ដេច ?


ដោយអវិចារ


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដោយឥតចាំមានធ្វើអង្កេត ឬបំពេញរូបមន្តផ្សេងៗឡើយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដោយហេតុ» មានន័យដូចម្ដេច ?


ដោយហេតុ


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ព្រោះហេតុ, អាស្រ័យហេតុ ។
ឧទាហរណ៍៖ ខ្ញុំឆ្លៀតទៅពុំរួចទេ ដោយហេតុជាប់កិច្ចរវល់ច្រើនណាស់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដោយស្វ័យប្រវត្ត» មានន័យដូចម្ដេច ?


ដោយស្វ័យប្រវត្ត


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដោយប្រព្រឹត្តទៅឯងៗ ឥតចាំមាននរណាពាល់ត្រូវឡើយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដោយសារ» មានន័យដូចម្ដេច ?


ដោយសារ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា អាស្រ័យផង ។
ឧទាហរណ៍៖ ដោយសារទូកគេ, ដោយសាររទេះគេ ។

?ថ្នាក់ពាក្យជា អាយតនិបាត
មានន័យថា ព្រោះតែ, អាស្រ័យនឹង ។
ឧទាហរណ៍៖ រស់ដោយសារគេចិញ្ចឹម ។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដោយសកម្មភាពមនុស្ស» មានន័យដូចម្ដេច ?


ដោយសកម្មភាពមនុស្ស


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ដែលបណ្តាមកពីមនុស្ស ឬដែលក់តឡើងដោយសារសកម្មភាពមនុស្ស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដោយនូវ» មានន័យដូចម្ដេច ?


ដោយនូវ


?ថ្នាក់ពាក្យជា អាយតនិបាត
មានន័យថា តាម, តាមដោយ ។
ឧទាហរណ៍៖ វាធ្វើដោយនូវទំនើងចិត្តវា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដោយ» មានន័យដូចម្ដេច ?


ដោយ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ព្រមតាម, ប្រតិបត្តិតាម ។
ឧទាហរណ៍៖ កូននេះដោយដំបូន្មានណាស់, កូននោះមិនដោយដំបូន្មានសោះ ។

​​​​                ជាប់តាម, ជាប់ទៅជាមួយ ។
ឧទាហរណ៍៖ អ្នករើយកអីវ៉ាន់ទៅ ដោយទាំងសំពត់ហូលរបស់ខ្ញុំមួយទៅផង ។

                សេពមេថុនធម្ម, ធ្វើសេវនកិច្ច, រួមសង្វាស, រួមប្រវេណី ។
ឧទាហរណ៍៖ គោដោយញីឈ្មោល ។

                ស្រឡាញ់ស្នេហ៍ស្និទ្ធ ។
ឧទាហរណ៍៖ បងឯងនេះ គ្មានស្រីណាគេដោយទេ !

                នឹង; ពាក្យប្រាប់ដំណើរសម្រេចនូវអំពើ; សម្រាប់ប្រើនិយាយភ្ជាប់នាំមុខនាមនាម, ដូចពាក្យថា ។
ឧទាហរណ៍៖ ធ្វើការដោយដៃ, ដើរដោយជើង ។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដោមដុង» មានន័យដូចម្ដេច ?


ដោមដុង


មានន័យថា ( ម. ព. ដោម ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដោម» មានន័យដូចម្ដេច ?


ដោម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. បុ.) កំពូលប្រាសាទ, គ្រឹហា មានសណ្ឋានក្រឡូមច្រឡោ, ស្រដៀងនឹងរាងដោក, ខ្ពស់ត្រដែត ។
ឧទាហរណ៍៖ ក្រឡេកទៅឃើញដោមប្រាសាទ ប្រសើរស្អាងស្អាតខ្ពស់ត្រដឹម មើលពីចម្ងាយឃើញសន្លឹម លន្លឹមស្រងាត់ក្នុងមេឃា ។

                 បារ. ដូម ( dÔme ) ។ ពាក្យនេះខ្មែរប្រើតាំងពីក្នុងសម័យបុរាណព្រេងនាយយូរអង្វែងហើយ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ខ្ពស់, ខ្ពស់ស្រោង, ខ្ពស់ត្រដួចត្រដឹម, (ច្រើនប្រើតែក្នុងពាក្យកាព្យ) ។
ឧទាហរណ៍៖ លើកករប្រណម្យ ដោមដាក់សិរសា ក្រួញក្រាបវន្ទា ឆ្ពោះព្រះត្រៃរ័ត្ន ។

                   ដោមដុងផុតចុងព្រឹក្សា ចុចជាប់មេឃា មើលឃើញលឹមៗ ។(សាស្ត្រាល្បែងមានច្រើនច្បាប់ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដោប» មានន័យដូចម្ដេច ?


ដោប


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលនៅមិនទាន់បើក មិនទាន់រីក, ដែលនៅក្ដោប ។
ឧទាហរណ៍៖ ផ្កាដោប ( មិនសូវប្រើ; ច្រើនប្រើថា ផ្កាក្ដោប, ផ្កានៅក្ដោប ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដោត» មានន័យដូចម្ដេច ?


ដោត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (សំ. បា. តោទ ន. < តុទ កិ. “ចាក់, ចោះ” ) ចាក់ដោយដែកឬដោយឈើ, ឫស្សីស្រួចជាដើម ឲ្យធ្លុះឲ្យជាប់នៅអ្វីៗ ។
ឧទាហរណ៍៖ ដោតត្រី, ដោតសាច់ ជាដើម ។

                 ជេរដោយសម្ដីទ្រគោះ ។
ឧទាហរណ៍៖ អាគេដោតអំបែងក្បាល !


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដោច» មានន័យដូចម្ដេច ?


ដោច


?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យដាច់ ។
ឧទាហរណ៍៖ ដាច់ដោច គឺដាច់ជាចម្រៀក ឬជាកំណាត់តូចធំ ។

                 ដាច់ដោចគ្នា ឬ ដាច់ដោចប្ដីប្រពន្ធ គឺលែងលះប្ដីប្រពន្ធដាច់ស្រឡះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដោក» មានន័យដូចម្ដេច ?


ដោក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាលរាងធំត្បាញជិតមាំ សម្រាប់ដាក់ស្រូវ ។
ឧទាហរណ៍៖ ស្រូវមួយដោក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដៃអរូប» មានន័យដូចម្ដេច ?


ដៃអរូប


មានន័យថា គោលការណ៍សេដ្ឋកិច្ចទីផ្សារដែលដំណើរការដោយតួអង្គ ឬភ្នាក់ងារជាច្រើនរួមមាន អ្នកទិញ អ្នកលក់ អ្នកផលិត ។ល។ ដោយសេរីនៅក្នុងទីផ្សារប្រកួតប្រជែង ដោយផ្អែកលើអត្ថប្រយោជន៍ផ្ទាល់ខ្លួន និងពុំមានអន្តរាគមន៍របស់រដ្ឋ។
ឧទាហរណ៍៖ ឧ. ក្រោយពីពិភពលោកជួបប្រទះនូវវិសម្ពាធសេដ្ឋកិច្ចធ្ងន់ធ្ងរនាទស្សវត្សរ៍ទី៣ នៃសតវត្សរ៍ទី២០ ប្រទេសនានាលើពិភពលោកបានឈប់ប្រកាន់យកសេដ្ឋកិច្ច តាមរយៈការដាក់ចេញនូវគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងបទបញ្ញត្តិនានា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដៃស្វា» មានន័យដូចម្ដេច ?


ដៃស្វា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើមានសណ្ឋានទាំងខាងចុងទាំងខាងដើមស្រដៀងនឹងចង្កេះស្លឹកសីមា សម្រាប់ចាប់ទាមឈើ ដែលបែកដែលប្រេះកុំឲ្យបែកដាច់ពីគ្នា ។
ឧទាហរណ៍៖ ចាប់ដៃស្វា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដៃសមុទ្រ» មានន័យដូចម្ដេច ?


ដៃសមុទ្រ


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ផ្ទៃទឹកដែលតភ្ជាប់ទៅនឹងផ្ទៃទឹកសមុទ្រ។ ទំហំផ្ទៃដីដៃសមុទ្រ ត្រូវកំណត់យកត្រឹមខ្សែបន្ទាត់ទឹកជោរខ្ពស់បំផុត។ ទំហំដីចំណីដៃសមុទ្រ ត្រូវកំណត់ចម្ងាយ៣០ (សាមសិប) ម៉ែត្រ យ៉ាងតិចពីខ្សែបន្ទាត់ទឹកជោរខ្ពស់បំផុត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដៃរហាត់ ឬបីសន្លឹក» មានន័យដូចម្ដេច ?


ដៃរហាត់ ឬបីសន្លឹក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សមួយមានកម្ពស់ ១-២ ម ដុះក្នុងព្រៃលិចទឹក​ នៃទន្លេសាបប្រទេសកម្ពុជា ឬដុះក្នុងព្រៃស្រោងក្នុងប្រទេសឥណ្ឌា និងវៀតណាមខាងត្បូ។ ផ្លែអាចបរិភោគបាន។ គេស្ងោរឫសផឹក ដើម្បីឱ្យស៊ីបាយបាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដៃរហាត់» មានន័យដូចម្ដេច ?


ដៃរហាត់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ ច្រើនដុះក្បែរដងស្ទឹង, មានផ្លែល្អិតៗ ពួកក្មេងច្រើនប្រើបរិភោគជាអាហារ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដៃរណែង» មានន័យដូចម្ដេច ?


ដៃរណែង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បន្ទះឫស្សីឬឈើ មានជ្រុង៤ជាគ្រឿងផ្ទះគេរាយភ្ជាប់ពីលើបង្កង់ សម្រាប់ទទួលតម្ពក់ក្បឿង ។
ឧទាហរណ៍៖ អារដៃរណែង, វាយដៃរណែង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដៃរគៀម» មានន័យដូចម្ដេច ?


ដៃរគៀម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កែវស្លកើតពីជ័រឈើ ដែលស្រក់ទៅក្នុងដី, ឬខ្សាច់ឆ្នេរសមុទ្រ ។
ឧទាហរណ៍៖ ចិញ្ចៀនដៃរគៀម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដៃទន់, រាក់បាត» មានន័យដូចម្ដេច ?


ដៃទន់, រាក់បាត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះគុម្ភព្រឹក្សមួយប្រភេទដុះត្រង់ឡើងលើកំពស់ ១-៣ មដុះក្នុងព្រៃស្រោង ឬព្រៃក្រាស់ ជិតមាត់ទឹក នៅប្រទេសថៃ កម្ពុជា លាវ និង​វៀតណាម។ តាមក្បួនឱសថបុរាណគេស្ងោរដើមកាត់កង់ៗ លាយជាមួយស្លឹក យកទឹកខ្ពុរមាត់ ព្យាបាល ជំងឺឈើធ្មេញ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដៃទន់» មានន័យដូចម្ដេច ?


ដៃទន់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សម្យ៉ាង មានកម្ពស់ ១-២ ម ដុះលើវាលស្រែក្នុងទ្វីបអាស៊ីក្តៅ។ ដើមនេះជារុក្ខជាតិដែលប្រើធ្វើថ្នាំរំងាប់រោគ។ គ្រាប់ និងស្លឹក សម្រាប់ធ្វើថ្នាំបញ្ចុះ ឬជាថ្នាំព្យាបាលរោគកើតដុះពោះ និងរោគកើតលឿង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដៃខ្លា» មានន័យដូចម្ដេច ?


ដៃខ្លា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ ផ្កាក្រអូប ក្លិនដូចផ្កាកែវ, ដើមមានសាច់រឹងសិ្នទ្ធ គេច្រើនឆ្លាក់ប្រើធ្វើជាត្រា ។
ដំឡូងមួយប្រភេទ មើមមានទ្រង់ទ្រាយក្រញាង ស្រដៀងនឹងម្រាមដៃខ្លា ។
ឧទាហរណ៍៖ ដំឡូងដៃខ្លា ។

                 ឈ្មោះចុល្លព្រឹក្សមួយប្រភេទ កម្ពស់ ៣-៤ ម ដុះ ក្នុងព្រៃល្បោះ នៃប្រទេសកម្ពុជា និងលាវ។ ឈើសម្រាប់ធ្វើត្រា។ ស្លឹក និងមែក គ្រូថ្នាំខ្មែរយកស្ងោរផឹក ដើម្បីឲ្យនោមច្រើន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដៃខ្មោច (វល្លិ)» មានន័យដូចម្ដេច ?


ដៃខ្មោច (វល្លិ)


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិម៉្យាងក្នុងសន្តានវល្លិកំបោរ មែករឹងប៉ុនកដៃ ដុះក្នុងព្រៃរបោះ ក្នុងទ្វីបអាស៊ីក្តៅ។ គ្រូមន្តអាំគមប្រើដើមនេះធ្វើឧបកិច្ចនឹងក្រមួន ឬសម្រាប់ដោះអំពើឧបកិច្ច។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដៃកែវ» មានន័យដូចម្ដេច ?


ដៃកែវ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់មានសណ្ឋានខាងចុង-ង ដូចភ្លុកដំរីសម្រាប់ពាក់, ព្យួរ, ទ្រអ្វីៗ ។
ឧទាហរណ៍៖ ព្យួរអាវនៅដៃកែវ, ដាក់សាស្រ្តាលើដៃកែវ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដៃ» មានន័យដូចម្ដេច ?


ដៃ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វយវៈមនុស្សឬសត្វពួកខ្លះ សម្រាប់ចាប់ពាល់កាន់ជាដើម ។

                  ប្រដាប់សម្រាប់ចាប់រវៃឬបង្វិលក៏ហៅ ដៃ ដែរ ។

ឧទាហរណ៍៖ ដៃរហាត់, ដៃត្បាល់កិន, ដៃស្នា ។

              ប្រដាប់សម្រាប់ចាប់ក្បាលចង្កូតក៏ហៅ ដៃ ដែរ ។
ឧទាហរណ៍៖ ដៃចង្កូត ។

                 មែកឫស្សីក៏ហៅ ដៃ ដែរ ។
ឧទាហរណ៍៖ ដៃឫស្សី ។

                 តម្ពក់វល្លិពួកខ្លះក៏ហៅ ដៃ ដែរ ។
ឧទាហរណ៍៖ ដៃននោង, ដៃត្រឡាច ។

                 ព្រែក, ស្ទឹង, ទន្លេ, សមុទ្រ ដែលលយវែងចូលមកក្នុងដី ក៏ហោ ដៃ ដែរ ។
ឧទាហរណ៍៖ ដៃស្ទឹង, ដៃទន្លេ, ដៃសមុទ្រ ។ ល ។

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះហស្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដែល» មានន័យដូចម្ដេច ?


ដែល


?ថ្នាក់ពាក្យជា អាយតនិបាត
មានន័យថា ពាក្យប្រាប់ដំណើរនៃអំពើ សម្រាប់និយាយភ្ជាប់នាំមុខនាមសព្ទ, គឺដូចពាក្យថា ។
ឧទាហរណ៍៖ ការដែលខ្ញុំធ្វើ, ពាក្យដែលគេនិយាយ, ដំណឹងដែលខ្ញុំឮ, សាលារៀនដែលរាជការចំណាយប្រាក់ឲ្យសង់ ។ ល ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំណល់, របស់ដែលសល់ឬដែលគេប្រើប្រាស់ហើយ ។
ឧទាហរណ៍៖ ស៊ីបាយដែលគេ, ស្លៀកសំពត់ដែលគេ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដែរ» មានន័យដូចម្ដេច ?


ដែរ


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ដូចគ្នា, បានដូចគ្នា, ផង; ដូចពាក្យថា
ឧទាហរណ៍៖ ខ្ញុំទៅដែរ, ដូច្នេះក៏បានដែរ, អ្នកទៅជាមួយនឹងខ្ញុំដែរឬ ? ល្អគ្រាន់បើដែរ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដែនអាកាស» មានន័យដូចម្ដេច ?


ដែនអាកាស


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ការកំណត់នៅក្នុងលម្ហអាកាស ដែលមាននៅក្នុងផែនទី ឬដែនហោះហើរ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដែនសម្ថតកិច្ច» មានន័យដូចម្ដេច ?


ដែនសម្ថតកិច្ច


?ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា តំបន់ជាមុខងារនិងជាភារកិច្ច ដែលស្ថិតនៅក្រោមសិទ្ធិអំណាចរបស់ក្រុមប្រឹក្សា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដែននេសាទសមុទ្រ» មានន័យដូចម្ដេច ?


ដែននេសាទសមុទ្រ


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ផ្ទៃទឹកសមុទ្រ ឬទឹកភ្លាវ ដែលលាតសន្ធឹងពីខ្សែបន្ទាត់ដែលទឹកជោរខ្ពស់បំផុត នៃតំបន់ឆ្នេរ រហូតដល់ព្រំប្រទល់ខាងក្រៅ នៃដែនសមុទ្រតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ព្រះរាជាណាចក្រកម្ពុជា។ ដែននេសាទសមុទ្រ ចែកជា៖ ▪កន្លែងនេសាទតាមឆ្នេរ ដែលលាតសន្ធឹងពីខ្សែបន្ទាត់ទឹកជោរខ្ពស់បំផុត រហូតដល់ខ្សែបន្ទាត់ដែលមានជម្រៅទឹកម្ភៃ (២០) ម៉ែត្រ ▪កន្លែងនេសាទសមុទ្រខាងក្រៅ ដែលលាតសន្ធឹងពីខ្សែបន្ទាត់ដែលមានជម្រៅទឹកម្ភៃ (២០) ម៉ែត្ររហូតដល់ព្រំប្រទល់ខាងក្រៅ នៃដែនសមុទ្រតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ព្រះរាជាណាចក្រកម្ពុជា ▪កន្លែងអភិរក្សជលផល តំបន់ស្មៅសមុទ្រ និងតំបន់ផ្កាថ្ម ជាជម្រករក្សាពូជវារីសត្វ និងវារីរុក្ខជាតិ ▪នាទីព្រៃកោងកាង រួមមាន តំបន់ព្រៃកោងកាង និងព្រៃទាំងអស់ដែលជាជម្រកចាំបាច់របស់វារីសត្វ ក្នុងការស្វែងរកចំណី ឬកន្លែងពងកូន និងតំបន់លិចទឹកដែលត្រូវការពារ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដែននេសាទទឹកសាប» មានន័យដូចម្ដេច ?


ដែននេសាទទឹកសាប


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ផ្ទៃទឹកដែលលាតសន្ធឹងចាប់ពីដែននេសាទសមុទ្ររហូតដល់ព្រំប្រទល់ដីគោក នៃព្រះរាជាណាចក្រកម្ពុជា។ ដែននេសាទទឹកសាប ចែកជា៖ ▪ឡូត៍នេសាទដែលទុកសម្រាប់សម្បទានដល់ការវិនិយោគ ឬជួលឱ្យធ្វើអាជីវកម្មនេសាទ ▪កន្លែងអភិរក្សជលផលដែលជាជម្រករក្សាពូជវារីសត្វ និងវារីរុក្ខជាតិ ▪នាទីព្រៃលិចទឹក រួមមាន តំបន់ព្រៃលិចទឹក ដែលជាជម្រកចាំបាច់របស់វារីសត្វ ក្នុងការស្វែងរកចំណី ឬកន្លែងពងកូន និងតំបន់លិចទឹកដែលត្រូវការពារ ▪កន្លែងនេសាទគ្រួសារ ដែលរក្សាទុកសម្រាប់ប្រជាពលរដ្ឋធ្វើនេសាទជាប្រពៃណី ឬសហគមន៍ធ្វើនេសាទ ▪កន្លែងនេសាទសម្រាប់អភិវឌ្ឍវារីវប្បកម្ម ▪ទំនាបលិចទឹកក្នុងរដូវដំឡើង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដែនទឹកសមុទ្រ» មានន័យដូចម្ដេច ?


ដែនទឹកសមុទ្រ


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ផ្ទៃទឹកខាងលើនិងក្នុងទឹក។ នៅក្នុងទឹក មានធនធានសមុទ្រ ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះគ្រប់ប្រភេទ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដែនដីសណ្ត» មានន័យដូចម្ដេច ?


ដែនដីសណ្ត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដីវាលត្រង់ពាមទន្លេ មានរាងជាច្រមុះជ្រូក ដែលកើតដោយអំណាចដីល្បប់ហូរបាក់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដែនជម្រកសត្វព្រៃ» មានន័យដូចម្ដេច ?


ដែនជម្រកសត្វព្រៃ


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. តំបន់ក្នុងដែនដីគោក ឬដែនទឹក ដែលតម្រូវឱ្យមានការធ្វើអន្តរាគមន៍យ៉ាងសកម្ម សម្រាប់បំពេញគោលបំណងគ្រប់គ្រង ដើម្បីធានាឱ្យមានការថែទាំទីជម្រក និង/ឬដើម្បីបំពេញលក្ខខណ្ឌចាំបាច់សម្រាប់ប្រភេទណាមួយនៃសត្វ ឬរុក្ខជាតិ។ ២. ដែនធម្មជាតិដែលធានានូវលក្ខខណ្ឌធម្មជាតិចាំបាច់ក្នុងការការពារប្រភេទសត្វព្រៃ និងរុក្ខជាតិរបស់ជាតិសំខាន់ៗ និងសហគមន៍ធម្មជាតិ ឬលក្ខណៈរូបសាស្រ្តរបស់បរិស្ថាន ជាទីដែលភាវៈទាំងនេះ ត្រូវការជាពិសេសនូវអន្តរាគមន៍ពីមនុស្សសម្រាប់ភាពស្ថិតស្ថេររបស់វា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដែន» មានន័យដូចម្ដេច ?


ដែន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រដ្ឋ, ប្រទេស, អាណាខេត្តទាំងមូលដែលនៅក្នុងអំណាចការត្រួតត្រារបស់រាជការសម្រាប់ផែនដីនីមួយៗ ។
ឧទាហរណ៍៖ ដែនកម្ពុជា ( កម្ពុជរដ្ឋ ), ដែនកម្ពុជាក្រោម ។

                ដីធំទូលាយដែលធ្វើរបរផលបានច្រើន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដែង» មានន័យដូចម្ដេច ?


ដែង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ អា ឬ មេ សម្រាប់អ្នកធំហៅរកអ្នកតូច ឬចៅហ្វាយនាយហៅរកមនុស្សដែលនៅក្រោមបង្គាប់ខ្លួន, បើប្រុសប្រើ អាដែង, ស្រីប្រើ មេដែង ។
ឧទាហរណ៍៖​ អាដែង មេដែងអស់នេះ វានាំគ្នាទៅឯណាអស់អេះ?

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ អា ឬ មេ សម្រាប់អ្នកធំហៅរកអ្នកតូច ឬចៅហ្វាយនាយហៅរកមនុស្សដែលនៅក្រោមបង្គាប់ខ្លួន, បើប្រុសប្រើ អាដែង, ស្រីប្រើ មេដែង ។
ឧទាហរណ៍៖ អាដែង មេដែងអស់នេះ វានាំគ្នាទៅឯណាអស់អេះ?


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដែកស្មិត» មានន័យដូចម្ដេច ?


ដែកស្មិត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែកនៅលាយកម្ទេចធ្យូងថ្ម អាចម៍ដែកដែលទើបនឹងបង្ហូរចេញពីខ្ទះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដែក» មានន័យដូចម្ដេច ?


ដែក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លោហជាតិមួយពួក កើតពីជាតិថ្មមានព័ណ៌ក្រមៅ ជាធាតុរឹងជាងពួកលោហជាតិទាំងពួង, មានប្រយោជន៍ប្រើការបានច្រើនយ៉ាងជាងលោហជាតិទាំងពួង ។

                 ដែកពត់ ដែកសម្រាប់ពត់ធ្មេញរណារ ។
                ដែកភ្លើង ដែកសម្រាប់ដំយកភ្លើង ( ដែកភ្លើង១គ្រឿង មានដែកដំ ១ បំពង់ប៉ុយ ១ ថ្ម ១ ដុំ ) ។ (ម. ព. ឈើគូស ផង ) ។
                ដែកស្វាន ( ម. ព. ស្វាន ) ។
                ដែកអង្រូស (ម. ព. អង្រូស ) ។ ល ។
                ដែកកណ្ដារ ដែកស្រួចសម្រាប់ក្ដារឬខៃទម្លុះសាច់ឈើ ។
                ដែកខួង (ម. ព. ខួង ) ដែកខៃ ដែកសម្រាប់ខៃទម្លុះ ។
               ដែកគោល ដែកមានសណ្ឋានមូលតូចទ្រវែងមានក្បាល ខាងចុងស្រួចសម្រាប់បោះភ្ជាប់អ្វីៗ ។
               ដែកចារ ដែកមូលឆ្មារស្រួចមានដងសម្រាប់ចារសាស្ត្រាស្លឹករឹត ។
               ដែកឆាប ដែកមានបន្លាខ្លីញឹកសម្រាប់ឆាបធ្មេញរណារជាដើម ។
               ដែកឈូស ដែកសម្រាប់ឈូសរំលីងឈើ ។
               ដែកដុល ដែកដែលនៅទាំងដុំ (ម. ព. ដុល ផង) ។
               ដែកថែប (ម. ព. ថែប ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដេរដាស» មានន័យដូចម្ដេច ?


ដេរដាស


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលដាសពាស, ពាសពេញ, ត្រៀបត្រា ។
ឧទាហរណ៍៖ មនុស្សដេរដាស, ឈរដេរដាស ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលដាសពាស, ពាសពេញ, ត្រៀបត្រា ។
ឧទាហរណ៍៖ មនុស្សដេរដាស, ឈរដេរដាស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដេរ» មានន័យដូចម្ដេច ?


ដេរ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ភ្ជាប់អ្វីៗ ដោយម្ជុលនិងចេស ។
ឧទាហរណ៍៖ ដេរខោ, ដេរអាវ, ដេរថ្នេរដៃ ។**

                   **សញ្ញា “។” ត្រូវបានកែតម្រូវពីសញ្ញាដើម “។។” ដោយហេតុថាសញ្ញា “។” មិនត្រូវប្រើស្ទួនគ្នា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដេញ» មានន័យដូចម្ដេច ?


ដេញ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បង្អើលឲ្យដើរចេញ, បង្ខំឲ្យដើរ, កម្ចាត់ឲ្យឃ្លាតចេញ ។
ឧទាហរណ៍៖ ដេញចាប, ដេញគោ, ដេញគូលីឲ្យលែងធ្វើការ ។

                ដេញពុត សង្កេតរកពុត, ពិនិត្យរកឲ្យឃើញពុត ។

                ដេញមុខការ តថ្លៃ, ដេញថ្លៃ ដណ្ដើមយកមុខការ ( ហៅត្រឹមតែ ដេញ ក៏បាន ) ។ ល ។

                រត់តាមដើម្បីចាប់, ឬនឹងប្រហារ ។
ឧទាហរណ៍៖ ដេញចោរ, ដេញទន្សាយ ។

                ជម្រះមន្ទិលសម្រាំងយកសាច់ល្អបរិសុទ្ធ ។
ឧទាហរណ៍៖ ដេញមាស ។

​​​                កេះ, ត្រេះ, ផ្ទាត់ខ្សែតន្ត្រី ។
ឧទាហរណ៍៖ ដេញចាប៉ី ។

                ដេញជើង ពិនិត្យ, សង្កេតសង្កិន, ឈ្លេចសួរឲ្យទាល់ជើង, ឲ្យឃើញពិត ។
ដេញដោល សាកសួរជជីកឲ្យច្បាស់ការ, សួរសង្កិនបង្ខំឲ្យឆ្លើយដោះស្រាយ ។

                ដេញថ្លៃ តដំឡើងថ្លៃប្រជែងគ្នាដើម្បីឲ្យបានមកខ្លួន ។
ដេញធ្នាក់ ចូលមកតយុទ្ធនឹងធ្នាក់ ( បក្សី ) ។

​               ដេញប្រយោគ ប្រឡងចំណេះវិជ្ជា, ពិនិត្យចំណេះវិជ្ជាតាមប្រយោគមុខការមានកំណត់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដេកលក់» មានន័យដូចម្ដេច ?


ដេកលក់


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់ផ្ទំស្កល់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដេក» មានន័យដូចម្ដេច ?


ដេក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សម្រេចឥរិយាបថ១ផ្សេង អំពីឥរិយាបថ៣ គឺ ដើរ, ឈរ, អង្គុយ; គឺដាក់ខ្លួនដេកលើទី, បញ្ឈប់អារម្មណ៍សម្ងំឲ្យលក់ ។ ព. ប្រ. ឈប់ដោយមានទាស់ដំណើរ, មិនប្រព្រឹត្តទៅ ។
ឧទាហរណ៍៖ ​រោងម៉ាស៊ីននុះ ឥឡូវដេកទៅហើយ ។

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់ផ្ទំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដៀវ» មានន័យដូចម្ដេច ?


ដៀវ


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ស. ដៀវ អ. ថ. ដៀវ “មួយ, តែ ១” គេនិយាយថា ទឹមដៀវ គឺទឹមសត្វតែ ១ ។ (ម. ព. សាដៀវ ឬ សាយដៀវ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដៀលត្មះ» មានន័យដូចម្ដេច ?


ដៀលត្មះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដៀលឲ្យអាម៉ាស់មុខ, ឲ្យអាប់ឱនកេរ្ដិ៍ឈ្មោះ, ឲ្យអាប់កិត្តិយស ។
ឧទាហរណ៍៖ (ម.ព. ដៀល) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដៀល» មានន័យដូចម្ដេច ?


ដៀល


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា និយាយរិះគន់, និន្ទា សកេរ្ដិ៍ សឫសគល់, និយាយពាក្យបង្អាប់បង្អោនអ្នកដទៃ ក្នុងទីចំពោះមុខ ឬកំបាំង ។
ឧទាហរណ៍៖ វាហ៊ានដៀលពូជដៀលអម្បូរឯង ដោយសម្ដីធ្ងន់ៗណាស់ ។

                ដៀលត្មះ គឺដៀលឲ្យអាម៉ាស់មុខ, ឲ្យអាប់ឱនកេរ្ដិ៍ឈ្មោះ, ឲ្យអាប់កិត្តិយស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដៀមដាម» មានន័យដូចម្ដេច ?


ដៀមដាម


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា និយាយបញ្ចៀសវាសវាងដោយសេចក្ដីក្រោធ, សេចក្ដីច្រណែន, ឫស្យា ដើម្បីឲ្យអ្នកម្ខាងឈឺចិត្ត ។
ឧទាហរណ៍៖ កុំដៀមដាមឲ្យគេប្រយ័ត្នមានរឿង !

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា និយាយបញ្ចៀសវាសវាងដោយសេចក្ដីក្រោធ, សេចក្ដីច្រណែន, ឫស្យា ដើម្បីឲ្យអ្នកម្ខាងឈឺចិត្ត ។
ឧទាហរណ៍៖ កុំដៀមដាមឲ្យគេប្រយ័ត្នមានរឿង !


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដៀប» មានន័យដូចម្ដេច ?


ដៀប


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះកូនត្រីឆ្ដោនៅជំទង់ៗ ។
ឧទាហរណ៍៖ ត្រីដៀប ។

               គ្រាប់អង្គញ់ដែលដាំជាកូនៗ ក្នុងល្បែងលេងអង្គញ់ ។

              ឈ្មោះស្មៅទឹកមួយប្រភេទ ច្រើនដុះតែក្នុងស្រះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដៀង» មានន័យដូចម្ដេច ?


ដៀង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បញ្ឆិតបញ្ឆៀង, ដួសនាយដួសអាយ, កៀសនាយកៀសអាយ ។ សម្លឹងមើលដោយកន្ទុយភ្នែក ។
ឧទាហរណ៍៖ ដៀងភ្នែកមើល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដើរហើរ» មានន័យដូចម្ដេច ?


ដើរហើរ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើអំពើស្មន់អន្ធករនឹងគ្នា, លបលួចខូចនឹងគ្នាដោយផ្លូវកាមគុណ (ពាក្យរាបសា ) ។
ឧទាហរណ៍៖ ឮថាវាបានដើរហើរនឹងគ្នាទៅហើយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដើរទេស» មានន័យដូចម្ដេច ?


ដើរទេស


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចេញចាកចោលទីកន្លែងដែលធ្លាប់នៅដើរសាត់អណ្ដែតទៅកាន់ទីដទៃ ដោយឥតមានសំដៅទីណាមួយជាប្រាកដ, ទាំងឥតមានសំដៅអ្នកឯណាមួយជាទីពំនាក់ឡើយ ។
ឧទាហរណ៍៖ ឆ្មាដើរទេស, ក្ដាមដើរទេស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដើរទា» មានន័យដូចម្ដេច ?


ដើរទា


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដើរច្រហោងមានលំនាំស្រដៀងនឹងដំណើរទា ។
ឧទាហរណ៍៖ កូនខ្ញុំវាធ្លាប់ដើរទាដែរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដើរតួ» មានន័យដូចម្ដេច ?


ដើរតួ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចេញខ្លួនជាតំណាងរូបឬចេញខ្លួនលេងជាជំនួសតួដែលមានក្នុងរឿងរ៉ាវល្ខោនឬភាពយន្ត ។
ឧទាហរណ៍៖ នាយសុវ័ណ្ណដើរតួព្រះសុធន, នាងទេពរំដួល ដើរតួនាងកែវមនោហរា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដើរ» មានន័យដូចម្ដេច ?


ដើរ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សម្រេចឥរិយាបថ ១ ផ្សេងអំពីឥរិយាបថ៣គឺ ឈរ, អង្គុយ, ដេក, គឺលើកជើងឈានទៅ ។
ឧទាហរណ៍៖ ដើរទៅ, ដើរមក ។

                 កម្រើកដោយកម្លាំងផ្សេងៗ មានចំហាយក្ដៅជាដើម ។
ឧទាហរណ៍៖ គ្រឿងចក្រដើរ, ម៉ាស៊ីនដើរស្រួល, នាឡិកានេះដើររហ័សណាស់ ។

​​​​​​                ប្រព្រឹត្តទៅ ។
ឧទាហរណ៍៖ ការរបស់យើងឥឡូវដើរស្រួលជាងពីដើម ។

                កាន់ការដោយគ្រឿងដឹកនាំផ្សេងៗ ។
ឧទាហរណ៍៖ ដើរទូក, ដើរកប៉ាល់ ។

               ទទួលភារៈដឹកនាំគ្រឿងផ្ទុកឬមនុស្សអ្នកជិះទៅមក ។
ឧទាហរណ៍៖ ផ្លូវនុ៎ះមានរថយន្ដដើរឥតអាក់ ។

               ចែកឋាន ( ស្លាប់ ) ក៏ហៅដើរបានដែរ ( ពាក្យរាបសាសម្រាប់ប្រជាជនសាមញ្ញ ) ។
ឧទាហរណ៍៖ បើតាមការសង្កេតមើលដង្ហើមរបស់គាត់ ឃើញថាគាត់មុខជានឹងដើរ ក្នុងពេលឆាប់ៗ នេះហើយ ។ ល ។

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់យាងព្រះបាទ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដើម​អាសន៍» មានន័យដូចម្ដេច ?


ដើម​អាសន៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាសនៈ​ខាង​ដើម​បំផុត ។
ឧទាហរណ៍៖ ភិក្ខុ​ដើម​អាសន៍ ភិក្ខុ​អ្នក​អង្គុយ​លើ​អាសនៈ​ខាង​ដើម​គេ​បំផុត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដើម្បី» មានន័យដូចម្ដេច ?


ដើម្បី


?ថ្នាក់ពាក្យជា អាយតនិបាត
មានន័យថា បម្រុង, បម្រុងនឹង, សម្រាប់, សម្រាប់នឹង, ប្រយោជន៍នឹង ។
ឧទាហរណ៍៖ ពួកមនុស្សបានជាខំរៀន ខំរក ខំប្រព្រឹត្តសុចរិតស្លូតត្រង់ទាំងម៉្លេះ តើដើម្បីអ្វី ? –ដើម្បីសេចក្ដីសុខនិងសេចក្ដីចម្រើន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដើមអាភៀន» មានន័យដូចម្ដេច ?


ដើមអាភៀន


?ថ្នាក់ពាក្យជា គយ
មានន័យថា រុក្ខជាតិដែលនៅក្នុងប្រភេទប៉ាប៉ាវ៉ែសុំនីហ្វេរុមអិល Papaver somniferum L.។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដើមសណ្ដែកព្រៃ» មានន័យដូចម្ដេច ?


ដើមសណ្ដែកព្រៃ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សម៉្យាងកម្ពស់ ៨- ១០ ម ដុះក្នុងព្រៃល្បោះ នៃឧបទ្វីបឥណ្ឌូចិន និងជ្វា ។ ឈើអាចប្រើធ្វើជាដងកាំបិត ពូថៅ បាន ។ គេស្ងោរស្លឹកផឹក ដើម្បីព្យាបាលជំងឺឈឺក្បាល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដើមសណ្ដាក្រហម» មានន័យដូចម្ដេច ?


ដើមសណ្ដាក្រហម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះព្រឹក្សមួយប្រភេទ កម្ពស់ ៧-១២ ម ដុះក្នុងព្រៃក្រាស់ លើដីទំនាប ឬលើភ្នំទាបៗ នៃប្រទេសកម្ពុជា លាវ និងវៀតណាមខាងត្បូង។ នៅស្រុកខ្មែរមានដុះក្នុងខេត្តកំពត លើភ្នំកំចាយ និងខេត្តកំពង់ស្ពឺ។ ឈើពណ៌ក្រហមភ្លាវ គេប្រើសម្រាប់ធ្វើជាក្តារសង់ផ្ទះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដើមសណ្ដា» មានន័យដូចម្ដេច ?


ដើមសណ្តា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះព្រឹក្សម៉្យាងកម្ពស់ ៨-១៥ ម​ ដុះក្នុងព្រៃធំ នៃប្រទេសកម្ពុជា និងវៀតណាមខាងត្បូង ច្រើនមានក្នុងខេត្តកំពង់ឆ្នាំង និងកំពង់ស្ពឺ។ ឈើពណ៌លឿងភ្លាវ ពត់បាន ស្រាល គេប្រើធ្វើក្តារផ្ទះ ដងកាំបិត ពូថៅ ញញួរ បង្គោល ពេលខ្លះសម្រាប់សង់នាវា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដើមសង្កែភ្លើង, ប្របីបី, ព្រលប់ថ្កូវ» មានន័យដូចម្ដេច ?


ដើមសង្កែភ្លើង, ប្របីបី, ព្រលប់ថ្កូវ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សមួយប្រភេទ កម្ពស់ ៤-១០ ម ដុះក្នុងព្រៃស្រោងនៃអាស៊ីអាគ្នេយ៍។ ឈើមិនសូវជាប់ល្អទេ តែអាចប្រើជាគ្រឿងផ្ទះរាយរងបាន។ នៅប្រទេសខ្មែរ គេប្រើសំពកស្ងោរធ្វើថ្នាំគ្រុន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដើមភ្លំ» មានន័យដូចម្ដេច ?


ដើមភ្លំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះព្រឹក្សមួយ កម្ពស់​ ១០ – ២ ម ដុះក្នុងព្រៃក្រាស់ នៃទ្វីបអាស៊ីផ្នែកក្ដៅ ។ បណ្ដូលឈើស្ពោត ក្លិនក្រអូប សម្រាប់ធ្វើឆ្លុកដប និង កំសួលសន្ទួច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដើមប្រេងខ្យល់» មានន័យដូចម្ដេច ?


ដើមប្រេងខ្យល់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សម្យ៉ាង មានដុះតែស្រុកបរទេសទេ ខ្មែរយើងនាំគ្រាប់យកមកដាំ ដើម្បីបង្កើតព្រៃឡើងវិញនៅកន្លែងដែលគ្មានព្រៃ។ គេឃើញមានដើមនេះ៥ប្រភេទ តែស្រុកខ្មែរមានតែ២ប្រភេទ មានច្រើនជាងគេដាំដោយយកគ្រាប់ពីវៀតណាម នាំចូលតាមរយៈក្រសួងគង្គា រុក្ខា និង ប្រមាញ់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដើមប្រម៉ោយដំរី» មានន័យដូចម្ដេច ?


ដើមប្រម៉ោយដំរី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បណ្ណង្គជាតិ (fougere) ដុះលើកម្ពស់ ០,៨-១,៥ ម ក្រោមដើមឈើធំៗនៃព្រៃក្រាស់ក្នុងប្រទេសថៃ ខ្មែរ លាវ វៀតណាម។ (ស្លឹកខ្ចីៗ មូរ ចូលក្នុងមានរាងដូចប្រមោយដំរី) ដើមនេះគេទុកធ្វើថ្នាំក្នុងឥណ្ឌូចិន។ ទឹកស្ងោរ​ ស្លឹក ដើម ឬឫសផឹកឱ្យ។បាត់គ្រុន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដើមប្រមាត់» មានន័យដូចម្ដេច ?


ដើមប្រមាត់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សម្យ៉ាងកម្ពស់ ១០-២០ ម ដុះក្នុងព្រៃក្រាស់ និង ក្រាស់មធ្យម នៃប្រទេសកម្ពុជា និង វៀតណាម។ ឈើជាប់ល្អសម្រាប់សង់ផ្ទះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដើមបីសន្លឹក» មានន័យដូចម្ដេច ?


ដើមបីសន្លឹក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដើមនេះជាចុល្លព្រឹក្សកម្ពស់ ៤-៨ ម ដុះនៅស្រុកខ្មែរក្នុងព្រៃដងភ្នំ ខេត្តពោធិ៍សាត់។​ គេប្រទះឃើញរុក្ខជាតិនេះក្នុងប្រទេសជ្វា និងប្រទេសដទៃ នៃឥណ្ឌូចិន។ ផ្លែបីសន្លឹកបរិភោគបាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដើមបង្ងល់» មានន័យដូចម្ដេច ?


ដើមបង្ងល់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្ស​​កម្ពស់ ១ ទៅ ៤ ម​ ដុះក្នុងព្រៃក្រាស់ ឬព្រៃល្បោះ លើដីមានថ្មច្រើន ឬតាមមាត់អូរ ឬលើភ្លឺស្រែ នៃប្រទេសជាច្រើនក្នុងឧបទ្វីប​ ឥណ្ឌា ជ្វា ។ ស្លឹកសម្រាប់ធ្វើថ្នាំព្យាបាលកមរមាស់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដើមបង្គី» មានន័យដូចម្ដេច ?


ដើមបង្គី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដើមបង្គីជាគុម្ពព្រឹក្សកម្ពស់ ១-២ ម ពេលខ្លះ ជារុក្ខជាតិស្ទើវារ ដុះក្នុងព្រៃធំ ឬល្បោះនៅកម្ពុជា និងវៀតណាម។ គ្រូបុរាណប្រើឬសបង្គី ផ្សំធ្វើថ្នាំរម្ងាប់រោគរបេងក្អកឈាម និង រោគសន្លាក់ឆ្អឹង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដើមនាងស, សំបក់ស្រួយ» មានន័យដូចម្ដេច ?


ដើមនាងស, សំបក់ស្រួយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះចុល្លព្រឹក​ ឬព្រឹកតូចមួយប្រភេទ​ កម្ពស់ ៤-១០ ម ដើមពណ៌ស ដូចប្រាក់ដុះក្នុងព្រៃក្រាស់ជ្រលងភ្នំ នៅ ឧបទ្វីបឥណ្ឌូចិន ។ ឈើសំរាប់​ សងផ្ទះ ។ សំបកជាថ្នាំសំអាតឈាម ថ្នាំគ្រុន និងជាថ្នាំកម្លាំង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដើមនាងខ្មៅ» មានន័យដូចម្ដេច ?


ដើមនាងខ្មៅ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សមួយប្រភេទ កម្ពស់ ៤- ៨ ម ដុះក្នុងព្រៃក្រាស់ នៃអាស៊ីផ្នែកក្ដៅ ។ ដើមពណ៌ក្រម៉ៅ​ ប្រើសសម្រាប់សង់គ្រឿងផ្ទះបាន ។គ្រូថ្នាំបុរាណ ប្រើឫសធ្វើថ្នាំព្យាបាលគ្រឿងរំលាយអាហារ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដើមទ្រូង» មានន័យដូចម្ដេច ?


ដើមទ្រូង


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះឧរា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖