Posted on Leave a comment

តើពាក្យ «ដើមទឹកដោះ, ទឹកដោះព្រៃ» មានន័យដូចម្ដេច ?


ដើមទឹកដោះ, ទឹកដោះព្រៃ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះគុម្ពព្រឹក្ស ឬចុល្លព្រឹក្សមួយកម្ពស់ ១ – ២ ម ដុះក្នុងព្រៃស្រោងលើដីខ្សាច់ នៃឥណ្ឌូចិន (កម្ពុជា លាវ វៀតណាមខាងត្បូង ថៃ ) ។ ផ្កាមានពណ៌ស អាចស្រុះបរិភោគបាន គេបរិភោគផ្កានេះពេលមានទុរិ្ភក្ស ( ១៩៧៥ -១៩៧៩) ។ ឈើមានពណ៌ស វិជ្ឈមាត្រប្រហែល ១០ស.ម សម្រាប់ធ្វើរបស់ប្រើប្រាស់ក្នុងផ្ទះ និងក្នុងការបូជា ។ គ្រូបុរាណទុករុក្ខជាតិនេះ ជាដើមឱសថប្រឆាំងរោគរាកមួល ។ គេយកស្លឹកប្រើសម្រាប់ព្យាបាលក្មេងៗ ។ សម្រាប់មនុស្សចាស់ គេស្ងោរដើម សំបក និងឫស ឲ្យផឹក ពេលខ្លះ អាចត្រាំស្រា ស ក៏បានដែរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដើមទាល់» មានន័យដូចម្ដេច ?


ដើមទាល់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដើមទាល់ជាស្មៅធំកម្ពស់ពី ១ ទៅ ២ ម ដុះក្នុងទីវាលមាន់ព្រៃនៃប្រទេសខ្មែរ វៀតណាមខាងត្បូង និងថៃ។ ធាង ស្លឹក គេត្រូវស្ងោរយ៉ាងយូរ ដើម្បីធ្វើបន្លែបរិភោគពេលមានទុរ្ភិក្ស ឧទាហរណ៍ សម័យ ប៉ុល ពត កាន់កាប់ប្រទេស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដើមថ្នាំភ្នែក» មានន័យដូចម្ដេច ?


ដើមថ្នាំភ្នែក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានកម្ពស់ ៣-៦ម ដុះក្រោមដើមឈើធំៗ ក្នុងព្រៃក្រាស់ ជិតមាត់សមុទ្រ និងលើដីសើមមានម្លប់នៃព្រៃល្បោះ។ មានដុះក្នុងប្រទេសថៃ ផ្នែកឧបទ្វីប ប្រទេសកម្ពុជា តំបន់និរតី ក្នុងកោះ Sumatra និង Bornco។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដើមឈើផ្តល់ជ័រមានតម្លៃ» មានន័យដូចម្ដេច ?


ដើមឈើផ្តល់ជ័រមានតម្លៃ


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ប្រភេទដើមឈើដែលអាចផ្ដល់ជ័រ ឬទ្រទ្រង់ជ័រល័ក្ខ ដែលមានតម្លៃផ្នែកវិទ្យាសាស្រ្ត សេដ្ឋកិច្ច-សង្គម និងវប្បធម៌ ដូចមានចែងនៅក្នុងតារាងឧបសម្ព័ន្ធទីIV នៃប្រកាសនេះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដើមកំណើតនៃផលិតផលធម្មជាតិនានា» មានន័យដូចម្ដេច ?


ដើមកំណើតនៃផលិតផលធម្មជាតិនានា


?ថ្នាក់ពាក្យជា គយ
មានន័យថា ប្រទេសដែលផលិតផលនោះត្រូវបានប្រមូល ឬទាញយកពីដី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដើមកូកា» មានន័យដូចម្ដេច ?


ដើមកូកា


?ថ្នាក់ពាក្យជា គយ
មានន័យថា រាល់ចុល្លព្រឹក្សាប្រភេទជា អេរីត្រូស៊ីឡុន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដើម» មានន័យដូចម្ដេច ?


ដើម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គល់, ភាគជាដំបូង, ជាមុន : ដើមដៃ, ដើមទ្រូង, ដើមផ្លូវ ។ សំណុំខ្លួន, តួខ្លួន : ដើមឈើ, ដើមពោត; ឈើ១ដើម, ឫស្សី១ដើម, ដែក១ដើម ។ ដើមការ អ្នកផ្ដើមធ្វើការ, ម្ចាស់ការ ( ប្រើចំពោះតែការកុសលឬមង្គលការផ្សេងៗ ) ។ ដើមគំនិត អ្នកផ្ដើមគិតជាមុនគេ ។ ដើមចម ដើមហេតុដែលជាធំក្នុងដំណើរ, ក្នុងរឿងអ្វីមួយ ។ ដើមចោទ អ្នកផ្ដើមចោទមុន , រូបចោទក៍ ។ ដើមដង សំណុំ, លំនាំ, ទំហំ នៃដើមដំណាំផ្សេងៗ : ពោតឆ្នាំនេះមានដើមដងល្អគ្រាន់បើជាងពីក្នុងឆ្នាំមុន ។ ដើមដំបូង គ្រាមុនបង្អស់ ។ ដើមទង ទងគន្លង, ទំនងជាមុនបង្អស់ ។ ដើមទុន ប្រាក់ដើម សម្រាប់ប្រកបការងារយកចំណេញ ។ ដើមទ្រព្យ ទ្រព្យដែលមិនចាយវាយទុកឲ្យនៅជាប្រធាន, ជាមេនៃទ្រព្យក្នុងផ្ទះ ។ ដើមបណ្ដឹង អ្នកប្ដឹងមុន ។ ដើមបុណ្យ អ្នកផ្ដើមធ្វើបុណ្យ ( ម្ចាស់បុណ្យ ) ។ ដើមហេតុ ហេតុដំបូង ។ ដើមឡើយ និ. កាលមុន, គ្រាដំបូង ។ ដើមអាទិ, ដើមធាន ឬ ដើមអាទិដើមធាន ( អ. ថ. ––អាត ) អ្នកនាំផ្ដើមមុនគេ; ហេតុ, ដំណើរ, សេចក្ដីដែលផ្ដើមមុនបង្អស់។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដួស» មានន័យដូចម្ដេច ?


ដួស


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កោយដងយកដោយវែក, ដោយស្លាបព្រាជាដើម : ដួសសម្ល ។ កោយ, ចូកដោយស្នែង : ក្របីដួសគ្នា ។ ព. ប្រ. ដួស, ដួសដង, ដួសនាយដួសអាយបញ្ចៀសវាសវាង, កៀសនាយកៀសអាយ; ច្រើនប្រើជា កិ. វិ. និយាយដួស, និយាយដួសដង. . . ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដួល» មានន័យដូចម្ដេច ?


ដួល


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ភ្លាត់ជំហររលំចុះ ។ ព. ប្រ. ថ្លោះធ្លាក់, ខូចយសស័ក្ដិ, ចាញ់គេ ។ ដួលចំតិតចំតូង ឬ ដួលតិតដួលតូង ដួលជ្រហឹតជ្រហម ( ម. ព. ចំតិត ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដួន» មានន័យដូចម្ដេច ?


ដួន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់ធ្វើដោយស្លឹកត្នោត, ដោយភ្ជល់ ឬត្បាញដោយបន្ទោះឫស្សី, បន្ទោះផ្ដៅជាដើម មានបែបសណ្ឋានផ្សេងៗគ្នា, បែបខ្លះមានរាងស្រដៀងនឹងគ្របឆ្នាំងដី, បែបខ្លះរាងកំពាងខាងក្រោម មានកំពូលស្រួច, បែបខ្លះរាងក្រឡូមខុបត្រង់កណ្ដាប់មានកំពូលមូលក្រឡូម, សម្រាប់ពាក់គ្របក្បាលការពារកុំឲ្យកម្ដៅថ្ងៃចាំងត្រូវក្បាលត្រូវមុខ ឬការពារកុំឲ្យទឹកភ្លៀងធ្លាក់មកត្រូវក្បាលត្រូវមុខ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដួចដល់» មានន័យដូចម្ដេច ?


ដួចដល់


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ជិតនឹងដល់ទី ( ច្រើនប្រើតែក្នុងកាព្យ )
ឧទាហរណ៍៖ ដួចដល់ពុំដល់ ជិតនឹងដល់ ប៉ុន្ដែនៅពុំទាន់បានដល់ពិតប្រាកដនៅឡើយ ( សាស្ត្រាច្បាប់ក្រម ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដួច» មានន័យដូចម្ដេច ?


ដួច


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផ្ដួច, ផ្ដួចឡើង, តាំងឡើង, តាំងកឡើង; កួចខ្ពស់ឡើង ។
ឧទាហរណ៍៖ តាំងពីដួចមក មិនដែលឃើញទេ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលខ្ពស់សន្លឹម, ដែលជាចុងប៉ូច ។
ឧទាហរណ៍៖ ​ឡើងដល់ចុងដួច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដួង» មានន័យដូចម្ដេច ?


ដួង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដង្កូវពួកមួយ ច្រើនកើតក្នុងឈើពុក, ក្នុងដីធូរសើម ដែលមានជីខ្លាំង, ក្នុងដើមវល្លិមានវល្លិខ្ញែជាដើម. . . ។ ឈ្មោះប្រាក់សម្រាប់ចាយមួយបែប មានរូបសណ្ឋានស្រដៀងនឹងរូបដង្កូវដួង, មានប្រើតែពីក្នុងសម័យបុរាណ : ប្រាក់ដួង ។ អ្វីៗ ដែលមានរូបសណ្ឋានមូលភ្លឺ, រុងរឿង : ដួងព្រះអាទិត្យ, ដួងព្រះចន្រ្ទ ឬ ដួងខែ, ដួងតារា ឬ ដួងផ្កាយ, ដួងត្រា ។ ដួងចិត្ត ឬ ដួងចៃ ( ស. ចៃ “ចិត្ត” ) ហទយវត្ថុ, តួចិត្ត ( ចិត្ត១ដួង គឺតួចិត្តមួយដែលកើតឡើង ) ។ ដួងជីវន្ត, ដួងជីវា ឬ ដួងជីវ៉ា, ដួងជីវិត,ដួងជីវិន តួជីវិត; ពាក្យហៅស្ត្រីជាគូស្នេហា ស្រឡាញ់ស្មើជីវិត ( ម. ព. ជីវន្ត, ជីវិត, ជីវិន ផង ) ។ ដួងវិញ្ញាណ តួវិញ្ញាណ ។ ដួងសមរ ពាក្យហៅស្ត្រីជាគូកម្សត់ដែលរួមស្លាប់រស់ជាមួយគ្នា; ហៅក្លាយតាមសៀមថា ដួងសម៉ន ក៏មានខ្លះ ( ម. ព. សមរ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដូហា» មានន័យដូចម្ដេច ?


ដូហា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស ដូហា, រាជធានី/​រដ្ឋធានី នៃប្រទេសកាតា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដូរ» មានន័យដូចម្ដេច ?


ដូរ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផ្ដូររបស់, ឲ្យរបស់ទៅវិញទៅមកដោយទុកតម្លៃជាស្មើគ្នា ។
ឧទាហរណ៍៖ ដូរគោ, ដឹកឳឡឹកទៅដូរស្រូវ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដូមីនីក (សាធារណរដ្ឋ)» មានន័យដូចម្ដេច ?


ដូមីនីក (សាធារណរដ្ឋ)


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស ដូមីនីក (សាធារណរដ្ឋ), (រាជធានី/​រដ្ឋធានី) សាន់ដូម៉ាំង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដូមីនីក» មានន័យដូចម្ដេច ?


ដូមីនីក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស ដូមីនីក, (រាជធានី/​រដ្ឋធានី) រ៉ូសូ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដូនពេញ» មានន័យដូចម្ដេច ?


ដូនពេញ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះភ្នំដីតូចមួយ នៅរាជធានីនៃប្រទេសកម្ពុជា ដែលដូនចាស់ម្នាក់ឈ្មោះ “ពេញ” បានផ្ដើមកសាងឡើងជាដំបូងក្នុង គ. ស. ១៣៧២ : ភ្នំដូនពេញ ។ ឈ្មោះនេះ ហៅកាត់ថា “ភ្នំពេញ” ដែលបានសន្មតដាក់ទៅជាឈ្មោះរាជធានីនៃប្រទេសយើងសព្វថ្ងៃ ( ម. ព. ភ្នំពេញទៀតផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដូនតា» មានន័យដូចម្ដេច ?


ដូនតា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា យាយ និងតា ។ ពួកបុព្វបុរស ក៏ហៅថា ដូនតា បានដែរ ។
ឧទាហរណ៍៖ សែនដូនតា, សំពះដូនតា ( ម. ព. បុព្វបុរស ផង ) ។ រ. ស. ជា ព្រះបិតរ ( បិ-ដ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដូនជី» មានន័យដូចម្ដេច ?


ដូនជី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា យាយជី គឺឧបាសិកាដែលកោរសក់ស្លៀកដណ្ដប់សំពត់សឬសំពត់លឿង កាន់សីល ១០ ជានិច្ច ( ច្រើនតែស្ត្រីចាស់ៗ, តែទោះបីស្ត្រីនៅក្មេងក៏ដោយ បើប្រព្រឹត្តកាន់វត្តប្រតិបត្តិដូច្នេះ ក៏ហៅ ដូនជី ដែរ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដូនចែម, ដូងចែប, ស្តុងបីសន្លឹក» មានន័យដូចម្ដេច ?


ដូនចែម, ដូងចែប, ស្តុងបីសន្លឹក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះព្រឹក្សម៉្យាង កម្ពស់ ៣០-៤០ ម មានមែកត្រង់ល្អ ដុះក្នុងព្រៃក្រាស់នៃប្រទេសកម្ពុជា និងវៀតណាមខាងត្បូង ។ ឈើស្រាល ជាប់ណាស់ ស្រួលអារ សម្រាប់សង់ផ្ទះ និងធ្វើទុក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដូន» មានន័យដូចម្ដេច ?


ដូន


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. ) ប៉ះ, ទង្គិច, ទង្គុកគ្នា ( មិនសូវប្រើ ) ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជីដូន ( យាយ ) ។
ឧទាហរណ៍៖ ​អញ្ជើញទៅណាដូន ? ហ៏ ! ដឹកដៃដូនផង!

               ពាក្យអារក្ខសម្រាប់ហៅស្នំ គឺស្រីអ្នកអង្វរករ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដូច្នោះ» មានន័យដូចម្ដេច ?


ដូច្នោះ


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ដូចនោះ, យ៉ាងនោះ ( ទោះបីសរសេរជា ដូចនោះ ក៏ត្រូវអានថា ដូច-ច្នុះ ដែរ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដូច្នេះ» មានន័យដូចម្ដេច ?


ដូច្នេះ


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ដូចនេះ, យ៉ាងនេះ ( ទោះបីសរសេរជា ដូចនេះ ក៏ត្រូវអានថា ដូច-ច្នេះ ដែរ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដូច្នឹង» មានន័យដូចម្ដេច ?


ដូច្នឹង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដូចហ្នឹង, ដូចនេះ, ដូច្នេះ ( ទោះបីសរសេរ ដូចហ្នឹង ក៏ត្រូវអាន ដូច្នឹង ដែរ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដូចដែល» មានន័យដូចម្ដេច ?


ដូចដែល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ដដែល ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដូច» មានន័យដូចម្ដេច ?


ដូច


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ដែលមានសណ្ឋាន មានរូបត្រូវគ្នា ឲ្យចាប់ច្រឡំ ។
ឧទាហរណ៍៖ របស់នេះ ដូចគ្នានឹងរបស់នុះដែរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដូងស្បាត» មានន័យដូចម្ដេច ?


ដូងស្បាត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តិណជាតិមួយប្រភេទកម្ពស់ ៦០-៨០ ស.ម​ ដុះក្នុងព្រៃស្រោងនៃឧបទ្វីបឥណ្ឌូចិន និងឥណ្ឌា ។ ផ្លែអាវបរិភោគបាន។ គ្រូថ្នាំបុរាណប្រើផ្កា និងឫសផ្កា ជាថ្នាំរម្ងាប់ជំងឺគ្រឿននោម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដូងព្រះ, (ដើម) ប្រា» មានន័យដូចម្ដេច ?


ដូងព្រះ, (ដើម) ប្រា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សម៉្យាងដុះក្នុងព្រៃក្រាស់ ឬព្រៃស្រោង នៃប្រទេសខ្មែរ ភូមា ឧបទ្វីបជ្វា និងឥណ្ឌា។ ស្លឹក និងសំបកកាត់ឱ្យ ស្តើងៗ សម្រាប់ជក់រំងាប់ជំងឺដំបៅច្រមុះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដូងព្រះ» មានន័យដូចម្ដេច ?


ដូងព្រះ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិមានផ្កាតូចៗ សម្បុរលឿងទុំ, មានផ្លែបរិភោគបាន ។ មានដូងព្រះ ១ ប្រភេទទៀតមានដើម, ធាង, ស្លឹកស្រដៀងនឹងលម៉ើ តែស្រួចរឹង ដើមទាបៗ មានផ្លែបរិភោគបាន ( អ្នកស្រុកខ្លះហៅ ដូងទន្សាយ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដូងប្រេង» មានន័យដូចម្ដេច ?


ដូងប្រេង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដូងប្រេងមានកម្ពស់​ ៤-១៥ ម ដើមកំណើតក្នុងទ្វីបអាហ្រ្វិចខាងលិច គេនាំចូលមកដាំលំអក្នុងសួនសាធារណៈ។ ផ្លែអាចឱ្យប្រេងម្យ៉ាងសម្រាប់ធ្វើទៀនដុត ឬសាប៊ូ។ ប្រេងនៃគ្រាប់អាចប្រើក្នុងអាហាររូបត្ថម្ភបាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដូងចែម» មានន័យដូចម្ដេច ?


ដូងចែម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ មានសាច់រឹងជាប់ល្អស្រដៀងនឹងឈើបេង ប្រើធ្វើជាតុទូជាដើមបាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដូង» មានន័យដូចម្ដេច ?


ដូង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើស្រុកមានផ្លែជាអាហារ ផ្លែមានទឹក មានសាច់ខាងក្នុងរលា កាលណាទុំសាច់នោះមានប្រេង; ដូងមានច្រើនប្រភេទគឺ ដូងផេះ, ដូងភ្លើង, ដូងសែត, ដូងខ្ទិះ, ដូងតាកែ ( ដូងកូវកែ ) ជាដើម ។ ដូងត្នោត ដូងដែលមានផ្លែជាប់រដុបរដៀនដូចធ្លាយត្នោត ( មិនសូវមាន ) ។
ព្រឹក្សម៉្យាងសន្តានស្លា ត្នោត កម្ពស់ ២-៣០ ម មានដើមកំណើតក្នុងទ្វីបអាស៊ី គេស្គាល់ដូងជិត៤ពាន់ឆ្នាំហើយនៅប្រទេសចិន (ក្នុងកំណាពហយចិនមួយ គេឃើញមានឈ្មោះដូង កំណាព្យសរសេរប្រហែល២ពាន់ឆ្នាំមុនព្រះយេស៊ូ) ។ ដូងមានច្រើនប្រភេទណាស់ តែឈ្មោះវិទ្យាសាស្ត្រនៅដដែល មានដូងភ្លើង ដុងតុកកែ ដូងខ្ទិះ ដូងសម្លរ ។ល។ ដើមដូងមានប្រយោជន៍ណាស់ ស្លឹកសម្រាប់ធ្វើដំបូលផ្ទះ ឬសង់រោងបុណ្យ ។ល។ ផ្កាដូងពេលខ្លះប្រើបាចជំនួសផ្កាស្លា ក្នុងពិធីអាពាហ៍ពិពាហ៍។ ផ្លែគេប្រើបានច្រើនប្រភេទណាស់ ទឹកដូងជាភេសជ្ជៈល្អណាស់ សាច់ដូងខ្ចីគេបរិភោគជាមួយទឹក សាច់ច្របាច់យកខ្ទិះស្លរ ធ្វើបង្អែមផ្សេងៗ ឬស្ងោរធ្វើប្រេង។ ស្រកីដូងគេតែងយកធ្វើអំបោស។ ពេទ្យបុរាណ ប្រើឫសដូងសម្រាប់ផ្សំថ្នាំព្យាបាលជំងឺរាកមួល។ ត្រឡោកដូង គេដុតក្នុងផេះក្តៅឱ្យចេញជ័រ ជ័រនេះប្រើសម្រាប់លាបឱ្យបាត់ឈឺធ្មេញ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដុះដាល» មានន័យដូចម្ដេច ?


ដុះដាល


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលចេះតែរីកចម្រើនដោយធនធាន, ដែលកើតកាលវាលគុម្ព ។
ឧទាហរណ៍៖ រកស៊ីដុះដាល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដុះ» មានន័យដូចម្ដេច ?


ដុះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាប់កើត, កកើត, មានពន្លក, មានដើមដងឡើង ។
ឧទាហរណ៍៖ ​ស្រូវដុះ, ពោតដុះ ។

                ចម្រើនឡើង ។
ឧទាហរណ៍៖ ដីដុះ; ពុកចង្កាដុះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដុំដៃ» មានន័យដូចម្ដេច ?


ដុំដៃ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុងឆ្អឹងធំត្រង់ប្រទល់កែងដៃ ។
ឧទាហរណ៍៖ បុះនឹងដុំដៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដុំកំណត់» មានន័យដូចម្ដេច ?


ដុំកំណត់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដុំក្រដាសជាកូនសៀវភៅ សម្រាប់កត់ត្រាបន្តិចបន្តួចទុកជាគ្រឿងចំណាំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដុំ» មានន័យដូចម្ដេច ?


ដុំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កំណាត់, បំណែក, កង់; ភាគឬប៉ែក ដែលជាប់មូលគ្នា, ដែលរូមគ្នា ។
ឧទាហរណ៍៖ ដុំឥដ្ឋ, ឥដ្ឋ ១ ដុំ, ស្ករ ១ ដុំ, សាច់ ១ ដុំ, ដី ១ ដុំ, ផ្ទះ ១ ដុំ; ឈរដោយដុំ, នៅដោយដុំ, ចងជាដុំ ។

                  ឈើមូលមានដំណាប់បញ្ចុះគល់កាំមានប្រហោងសម្រាប់ស៊កភ្លៅ ។
ឧទាហរណ៍៖ ដុំរទេះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដុស» មានន័យដូចម្ដេច ?


ដុស


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ខាត់, រំលីង, ពួត, ជម្រះដោយសាប៊ូ ។
ឧទាហរណ៍៖ ដុសក្អែល, ដុសខោអាវ ។

                ដុសខាត់ ខាត់ជម្រះឲ្យស្អាត, ឲ្យរលីង ឲ្យជ្រះអស់មន្ទិល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដុល្លារ» មានន័យដូចម្ដេច ?


ដុល្លារ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (អ. Dollar) ឈ្មោះរូបិយវត្ថុរបស់សហរដ្ឋអាមេរិក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដុល» មានន័យដូចម្ដេច ?


ដុល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដុំធំ, កំណាត់ធំ ។
ឧទាហរណ៍៖​ ឈើ ១ ដុល, ដែក ១ ដុល, នៅទាំងដុល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដុបៗ» មានន័យដូចម្ដេច ?


ដុបៗ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ឆ្អិនខ្លះ ឆៅខ្លះ រដុបៗស្រោលៗ ។
ឧទាហរណ៍៖ បាយឆៅដុបៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដុប» មានន័យដូចម្ដេច ?


ដុប


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដែលឡើងជិះសេះជាដើម ជាប់មិនធ្លាក់ មើលទៅឃើញឆ្ដុប ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុម្ពោត ( ប្រើតាមទម្លាប់ដោយស្រុក ) ។
មែកឈើផ្សេងៗដែលគេយកទៅបោះដោតផ្ដុំគ្នាក្នុងទឹក ធ្វើជាទីជម្រក ដើម្បីឲ្យត្រីចូលមកនៅកុះកុំច្រើន, កាលណាគេដឹងថាមានត្រីចូលមកជ្រកនៅច្រើនហើយ គេយកបណ្ដាញមងទៅរាយព័ទ្ធជុំវិញ ហើយរើសម្រាប់នោះចេញអស់ទើបក្រសោបចាប់យកត្រីបានដោយងាយ ។
ឧទាហរណ៍៖ ត្រូវធ្វើដុបឲ្យបានពីរបីកន្លែង, ខ្ញុំបានធ្វើដុបរួចហើយ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលឡើងជិះសេះជាដើម ជាប់មិនធ្លាក់ មើលទៅឃើញឆ្ដុប ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដុន!» មានន័យដូចម្ដេច ?


ដុន!


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពាក្យសម្រាប់ប្រើឲ្យដំរីថយ គឺបង្គាប់ថាថយ! ឬថា ឯងចូរថយ !
ឧទាហរណ៍៖ ដុនអាក្បំ !


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដុន» មានន័យដូចម្ដេច ?


ដុន


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលទន់, ថយ, ទន់ទាបជាងគេ ។
ដុនដាប ឬ ដាបដុន ដែលទន់ថយ, ទន់ទាប ដាបណាស់
ឧទាហរណ៍៖ មនុស្សដុនដាប ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដុត» មានន័យដូចម្ដេច ?


ដុត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យក្ដៅ, ធ្វើឲ្យឆេះដោយភ្លើង ។
ឧទាហរណ៍៖ ដុតគំនរសំរាម, កុំដុតព្រៃ ។

               ធ្វើឲ្យក្ដៅចិត្តដោយអាការណាមួយ ។
ឧទាហរណ៍៖ ពីយប់មិញ វាមកដុតឯងទៀត ។

               ប្រើជា គុ. ក៏បាន ។
ឧទាហរណ៍៖ ត្រីដុត, ដំឡូងដុត ត្រី, ដំឡូងដែលគេដុតហើយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដុកដាន់» មានន័យដូចម្ដេច ?


ដុកដាន់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ម. ព. ឌុជាន់ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដឹស» មានន័យដូចម្ដេច ?


ដឹស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិមួយប្រភេទ ស្លឹកធំៗ, មានផ្កាក្រអូប, មានមើមស្រដៀងនឹងក្ដួច, មើមនោះ បើយកមកចិតជាចំណិតៗ ហើយត្រាំទឹកឲ្យសោះអស់រសជាតិដើមចេញ អាចប្រកបប្រើធ្វើជាអាហារបានក្នុងទុព្ភិក្ខកាល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដឹប» មានន័យដូចម្ដេច ?


ដឹប


មានន័យថា ( ម. ព. ដុប ឬ ដឹប កិ. ឬ កិ. វិ. ) ។ ( ម. ព. ដុប ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដឹងក្ដី» មានន័យដូចម្ដេច ?


ដឹងក្ដី


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដឹងសេចក្ដី, ដឹងការណ៍ខុសត្រូវ ។ ច្រើនប្រើជា គុ. ដែលបានដឹងការណ៍ខុសត្រូវក្រែលហើយ : ក្មេងតូចពុំទាន់ដឹងក្ដី; រឿងហ្នឹងកើតមានយូរឆ្នាំហើយតាំងពីខ្ញុំទើបដឹងក្ដីឯណោះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដឹង» មានន័យដូចម្ដេច ?


ដឹង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បានដំណឹង, ចូលចិត្តជាក់, ជ្រាបច្បាស់ក្នុងចិត្ត, យល់ជាក់ ។
ឧទាហរណ៍៖ ដឹងការណ៍ពិត ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់ គ្រឿងប្រើប្រាស់ធ្វើដោយដែក មានដងមានផ្លែសម្រាប់ក្របែល, ពុះ, ច, ចាំងឈើ; ដឹងមាន៣ប្រភេទគឺ ដឹងភ្លុក ឬ ដឹងស្លាប, ដឹងជង, ដឹងជ្វា ។
?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់ជ្រាប ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដឹកនាំ» មានន័យដូចម្ដេច ?


ដឹកនាំ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ម. ព. ដឹក និង នាំ ) ។
ណែនាំ ។
ឧទាហរណ៍៖ បណ្ឌិតតែងដឹកនាំអ្នកដទៃទៅកាន់សេចក្ដីចម្រើន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដឹកដៀវ» មានន័យដូចម្ដេច ?


ដឹកដៀវ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទឹមគោឬក្របី, សេះ តែមួយ ហើយដឹកនាំគ្រឿងផ្ទុកទៅមក ( ម. ព. ដៀវ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដឹកដឿ» មានន័យដូចម្ដេច ?


ដឹកដឿ


មានន័យថា ( ម. ព. ដក់ដឿ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដឹក» មានន័យដូចម្ដេច ?


ដឹក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា នាំ​យក​ទៅ​មក​ដោយ​គ្រឿង​ផ្ទុក​មាន​រទេះ ទូក ជាដើម ។
ឧទាហរណ៍៖ ដឹក​ឈើ ដឹក​ឧស ដឹក​ស្រូវ ។

​​                នាំ​បណ្ដើរ​ដោយ​កាន់​ខ្សែ ។
ឧទាហរណ៍៖ ដឹក​គោ ដឹក​សេះ ។

                កាន់​ខ្សែ​ទាញ​អូស​ទាំង ២ ខាង ។
ឧទាហរណ៍៖  ដឹក​គន (ម. ព. គន) ។

               គូស​អូស​ឲ្យ​ដិត​ជា​ស្នាម​គំនូស : ដឹក​បន្ទាត់ ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំនួន ទម្ងន់ ដែល​ល្មម​ដឹក​នាំ​យក​ទៅ​មក​បាន ។
ឧទាហរណ៍៖ ស្រូវ ១ ដឹក, ពោត ២ ដឹក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដីឯកជនរបស់រដ្ឋ» មានន័យដូចម្ដេច ?


ដីឯកជនរបស់រដ្ឋ


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា រួមមាន ដីទាំងអស់ដែលមិនមែនជាដីសាធារណៈរបស់រដ្ឋ និងមិនមែនជាដីដែលកាន់កាន់ជាភោគៈស្របច្បាប់ ឬជាកម្មសិទ្ធិដោយបុគ្គលឯកជន ឬដោយសមូហភាព ស្របតាមច្បាប់ភូមិបាលឆ្នាំ២០០១។ ដីឯកជនរបស់រដ្ឋ មានរួមបញ្ចូលដូចជា ទ្រព្យនិទាយាទភាពទាំងអស់ ឬទ្រព្យដែលម្ចាស់ប្រគល់ឱ្យរដ្ឋដោយស្ម័គ្រចិត្ត ឬទ្រព្យដែលមិនអាចកំណត់បាននូវអត្តសញ្ញាណភោគី ឬកម្មសិទ្ធិករស្របច្បាប់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដីឥដ្ឋ» មានន័យដូចម្ដេច ?


ដីឥដ្ឋ


មានន័យថា ( ម. ព. ដីស្អិត ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដីស្អិត» មានន័យដូចម្ដេច ?


ដីស្អិត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដីដែលស្អិតល្មួតបៀមទឹកឬដីដែលម៉ដ្ឋទន់ល្មួត សម្រាប់ធ្វើក្អម, ឆ្នាំង, ឥដ្ឋ, ក្បឿងជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដីសាធារណៈរបស់រដ្ឋ» មានន័យដូចម្ដេច ?


ដីសាធារណៈរបស់រដ្ឋ


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ដីដែលមានជាប់ផលប្រយោជន៍សាធារណៈ និងឋិតនៅក្នុងប្រភេទជាក់លាក់ នៃទ្រព្យដែលមានផលប្រយោជន៍សាធារណៈ ដូចខាងក្រោម៖ ក-ទ្រព្យទាំងឡាយដែលបង្ហាញការកើតឡើងពីធម្មជាតិ ដូចជា៖ ▪១-ព្រៃឈើ។ ▪២-ផ្លូវទឹកដែលនាវា ឬក្បូនអាចចេញចូលបានបណ្ដែតបាន។ ▪៣-បឹងធម្មជាតិ។ ▪៤-ច្រាំងទន្លេដែលនាវា ឬក្បូនចេញចូលបាន បណ្ដែតបាន។ ▪៥-ត្រើយសមុទ្រ។ ខ-ទ្រព្យទាំងឡាយ ដែលជាកម្មវត្ថុនៃការរៀបចំពិសេសសម្រាប់ប្រយោជន៍សាធារណៈទូទៅ ដូចជា៖ ▪១-តីរឋាន។ ▪២-កំពង់ផែ។ ▪៣-ផ្លូវដែក។ ▪៤-ស្ថានីយរថភ្លើង។ ▪៥-ព្រលានយន្តហោះ។ គ-ទ្រព្យទាំងឡាយដែលត្រូវបានដាក់ឱ្យប្រើប្រាស់ជាសាធារណៈ តាមស្ថានភាពពីកំណើត ឬក្រោយពីបានរៀបចំ ដូចជា៖ ▪១-ផ្លូវថ្នល់។ ▪២-ផ្លូវលំ។ ▪៣-ផ្លូវរទេះ។ ▪៤-ផ្លូវដើរ។ ▪៥-សួនច្បារ ឧទ្យានសាធារណៈ។ ▪៦-ដីចំណី។ ឃ-ទ្រព្យទាំងឡាយ ដែលត្រូវបានដាក់ឱ្យដំណើរការសម្រាប់សេវាសាធារណៈ ដូចជា៖ ▪១-សាលារៀន ឬអគារសិក្សាសាធារណៈ។ ▪២-អគាររដ្ឋបាល។ ▪៣-មន្ទីរពេទ្យសាធារណៈ។ ង-ដែនបម្រុងធម្មជាតិការពារដោយច្បាប់។ ច-បេតិកភណ្ឌបុរាណវិទ្យា វប្បធម៌ និងប្រវត្តិសាស្រ្ត។ ឆ-អចលនវត្ថុជាព្រះរាជទ្រព្យ ដែលមិនមែនជាទ្រព្យសម្បត្តិឯកជនរបស់ព្រះរាជវង្សានុវង្ស។ ជ-ដីផ្សេងៗទៀតដែលមានចរិតបម្រើផលប្រយោជន៍សាធារណៈ និងដីដែលមានមូលដ្ឋានគតិយុត្តកំណត់រួចហើយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដីសហគមន៍ជនជាតិដើមភាគតិច» មានន័យដូចម្ដេច ?


ដីសហគមន៍ជនជាតិដើមភាគតិច


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ដីមានលក្ខណៈស្របច្បាប់សម្រាប់ការចុះបញ្ជិកាដោយរដ្ឋ ជាសម្បត្តិរបស់សហគមន៍ក្រោមច្បាប់ភូមិបាល។ ២. ដីទាំងអស់ដែលសហគមន៍បានរៀបចំនិវេសដ្ឋាន និងប្រកបរបរកសិកម្មប្រពៃណី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដីសម្បទានសង្គមកិច្ច» មានន័យដូចម្ដេច ?


ដីសម្បទានសង្គមកិច្ច


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ដីដែលជាកម្មវត្ថុ នៃសម្បទានដីសង្គមកិច្ច។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដីសម្បទាន» មានន័យដូចម្ដេច ?


ដីសម្បទាន


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. សិទ្ធិស្របច្បាប់ដែលបានចែងក្នុងឯកសារគតិ-យុត្ត ចេញដោយអាជ្ញាធរមានសមត្ថកិច្ច តាមអំណាចឆន្ទានុសិទ្ធិឱ្យរូបវន្តបុគ្គល ឬនីតិបុគ្គល ឬក្រុមមនុស្ស ដើម្បីកាន់កាប់ដី និងប្រើប្រាស់សិទ្ធិលើដីនោះតាមការកំណត់នៃច្បាប់នេះ។ ២. សម្បទានដីសេដ្ឋកិច្ច ដែលផ្ដល់ដោយរដ្ឋដល់វិនិយោគិន ដែលបានបំពេញលក្ខខណ្ឌស្របតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដីសព្រៃ, វល្លិស្តំព្រៃ» មានន័យដូចម្ដេច ?


ដីសព្រៃ, វល្លិស្តំព្រៃ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិវារលើដើមឈើមួយប្រភេទ ដុះក្នុងព្រៃក្រាស់ ឬព្រៃស្រោង។ មើមទោលដុះឡើងមួយឆ្នាំម្តង លើមើមចាស់ រាងមូល ឬរាងផ្លែព័រមានឫសខ្ចីៗ។ នៅគល់ស្លឹកលើបង្អស់ មានដុះពន្លកធាតុម្សៅ រាងពងក្រពើរ ឬរាងជាគោល។ ពន្លកគល់ស្លឹក ឬមើមក្នុងដីមានធាតុពុលម្យ៉ាង ត្រូវលាងទឹកច្រើនដងមុននឹងចម្អិន ទើបបំបាត់ធាតុពុលនេះ។ ដើមគេដាំគ្មានជាតិពុលទេ យើងអាចបរិភោគមើម និងពន្លកគល់ស្លឹកបាន។ ដើមនេះដើមកំណើតក្នុងទ្វីបអាស៊ី គេនាំទៅដាំជាដំណាំគ្រប់ស្រុកក្តៅលើសកលលោក។ គ្រូថ្នាំយកពន្លកគល់ស្លឹក ដើមដីសព្រៃ ធ្វើថ្នាំបំពោកលើដំបៅរលួយឱ្យឆាប់ជា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដីសណ្ដ» មានន័យដូចម្ដេច ?


ដីសណ្ត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដីត្រីកោណដែលលូកចូលទៅក្នុងសមុទ្រ ។ (ម.ព. សណ្ដ បន្ថែម) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដីស» មានន័យដូចម្ដេច ?


ដីស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ថ្មភក់ ឬថ្មម្សៅព័ណ៌ស សាច់ទន់សម្រាប់សរសេរលើក្ដារឈ្នួន, គួរសរសេរជា ដី-ស ។
ឧទាហរណ៍៖​ ដី-ស-ភក់, ដី-សថ្ម, ដី-សផុយ ។

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះបុស្សមត្តិកា​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដីលំនៅឋាន» មានន័យដូចម្ដេច ?


ដីលំនៅឋាន


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ដីដែលសមាជិកសហគមន៍ជនជាតិដើមភាគតិចប្រើប្រាស់ ដើម្បីសាងសង់លំនៅឋានសម្រាប់ស្នាក់នៅ ឬរស់នៅជាអចិន្ត្រៃយ៍ (និវេសនដ្ឋាន)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដីលែង» មានន័យដូចម្ដេច ?


ដីលែង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដី​ម៉ដ្ឋ​ផង់​ដូច​ម្សៅ ព័ណ៌​ក្រហម​ក្រមៅ ស្រដៀង​គ្រាក់​ខ្នុរ សម្រាប់​លាយ​ជា​ថ្នាំ​លាប​ជញ្ជាំង​ផ្ទះ​ជាដើម ។ វត្ថុ​នេះ បព្វជិត​អាច​យក​ទៅ​លាយ​ធ្វើ​ជា​ទឹក​អម្ចត់​ជ្រលក់​ចីវរ​បាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដីរដ្ឋ» មានន័យដូចម្ដេច ?


ដីរដ្ឋ


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ដីទាំងអស់ដែលជារបស់រដ្ឋ ហើយដែលឋិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួង ឬស្ថាប័នថ្នាក់ជាតិ និងដីដែលត្រូវបានប្រគល់ឱ្យនីតិបុគ្គលសាធារណៈ ឬគ្រឹះស្ថានសាធារណៈ ដែលបានទទួលស្គាល់ដោយច្បាប់ថាជានីតិបុគ្គលដើម្បីកាន់កាប់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដីព្រៃអារក្ស» មានន័យដូចម្ដេច ?


ដីព្រៃអារក្ស


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ទីកន្លែងដែលសហគមន៍ទុកសម្រាប់គោរពបូជា ឬសែនព្រេនតាមទំនៀមទម្លាប់ប្រពៃណី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដីប្លី» មានន័យដូចម្ដេច ?


ដីប្លី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​វល្លិ​ឡើង​ជន្លង់​មួយ​ប្រភេទ (ពួក​ម្រេច) ផ្លែ​មូល​ទ្រវែង មាន​រស​ជាតិ​ហឹរ សម្រាប់​ប្រើ​ជា​ថ្នាំ​ក្ដៅ ឬ​ជា​គ្រឿង​សម្ល ច្រើន​ដាំ​ឲ្យ​វារ​តោង​ឡើង​ឈើ​ស្រស់ ។

                     ឈ្មោះវល្លិរឹងមួយពួកប្រវែង ៥-១០ ម វាឡើងឈើជិតខាង ដុះក្នុងព្រៃធំនៃប្រទេសកម្ពុជា លាវ វៀតណាម និងឥណ្ឌូនេស៊ី ពេលខ្លះគេដាំវាឱ្យតោងជន្លង់ ដូចនៅប្រទេសជ្វាជាដើម។ ផ្លែមូលទ្រវែងប្រើដូចម្រេច គឺជាគ្រឿងទេសហឺរ ឬគ្រឿងសម្ល។ ផ្លែដីប្លី ធ្វើថ្នាំបានច្រើនមុខ ថ្នាំបំពោក ព្យាបាលជំងឺសន្លាក់ឆ្អឹង ឈឺក្បាល រុំបូសទ្រនិច និងរោគកូនកណ្តុរ ឬថ្នាំផឹកព្យាបាលជំងឺខាន់លឿង និងហើមខ្លួន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដីបម្រុងចាំបាច់ក្នុងការដូរវេនដំណាំ ឬដីរៀបចំបម្រុងសម្រាប់ចម្ការពនេរចរ ឬដីចម្ការវិលដុំ» មានន័យដូចម្ដេច ?


ដីបម្រុងចាំបាច់ក្នុងការដូរវេនដំណាំ ឬដីរៀបចំបម្រុងសម្រាប់ចម្ការពនេរចរ ឬដីចម្ការវិលដុំ


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ដីដែលសហគមន៍ជនជាតិដើមភាគតិចធ្លាប់បានប្រើប្រាស់កន្លងមកជាស្រែ ឬជាចម្ការ ក្នុងការដូរវេនដំណាំតាមប្រពៃណី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដីធ្លីកសិកម្ម» មានន័យដូចម្ដេច ?


ដីធ្លីកសិកម្ម


?ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា ដីធ្លីកសិកម្ម ដែលកំពុងបង្កបង្កើនផលកសិកម្ម មានជាអាទិ៍ ដីស្រែ ដីចម្ការ ដីដំណាំកសិ-ឧស្សាហកម្ម ដីកសិដ្ឋានចិញ្ចឹមសត្វ វារីវប្បកម្ម ដីស្រែអំបិល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដីដែលស្ថិតនៅក្រោមកិច្ចព្រមព្រៀងវិនិយោគ» មានន័យដូចម្ដេច ?


ដីដែលស្ថិតនៅក្រោមកិច្ចព្រមព្រៀងវិនិយោគ


?ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា ដីប្រភេទនេះ រួមមានដីស្ថិតនៅក្រោមកិច្ចព្រមព្រៀងវិនិយោគ និងដីសម្បទាន ដែលបានការអនុញ្ញាតដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ឱ្យធ្វើវិនិយោគលើវិស័យអ្វីមួយ ឬដីសម្បទានរយៈពេលខ្លី មធ្យម ឬវែងដែលបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាល ឱ្យអនុវត្តនូវគម្រោងអ្វីមួយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដីដែលមានសកម្មភាពសេដ្ឋកិច្ចស្របតាមការគំណត់តំបន់របស់រដ្ឋ» មានន័យដូចម្ដេច ?


ដីដែលមានសកម្មភាពសេដ្ឋកិច្ចស្របតាមការគំណត់តំបន់របស់រដ្ឋ


?ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា ដីដែលកម្មសិទ្ធិករប្រើប្រាស់សម្រាប់សកម្មភាពសេដ្ឋកិច្ច ដូចជា ដាំដុះ ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ ស្របតាមការកំណត់តំបន់របស់រដ្ឋ…។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដីជួលដែលមានសំណង់ និងមានការកាន់កាប់» មានន័យដូចម្ដេច ?


ដីជួលដែលមានសំណង់ និងមានការកាន់កាប់


?ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា ដីដែលឋិតនៅក្នុងតំបន់លំនៅឋាន ឬឋិតនៅក្នុងតំបន់ដែលមានសកម្មភាពសេដ្ឋកិច្ច ដូចជាតំបន់ឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម ទេសចរណ៍… ហើយដីនោះមានសំណង់ផ្សេងៗ ដូចជាលំនៅដ្ឋាន អគារ ឃ្លាំង…ដែលបានជួលទាំងដី ទាំងសំណង់ទៅឱ្យអតិថិជន ដើម្បីយកឈ្នួលប្រចាំខែ ប្រចាំឆ្នាំ ឬក្រោមកិច្ចសន្យារយៈពេលវែង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដីចំណីផ្លូវថ្នល់» មានន័យដូចម្ដេច ?


ដីចំណីផ្លូវថ្នល់


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ដីនៅសងខាងខ្សែបន្ទាត់ផ្ចិតនៃផ្លូវថ្នល់ ព្រមទាំងទំហំចំណីផ្លូវថ្នល់ ទុកបម្រុងសម្រាប់ការគ្រប់គ្រង ការអភិវឌ្ឍនិងការការពារផ្លូវថ្នល់ ធានាសុវត្ថិភាពចរាចរណ៍ និងសម្រាប់ការប្រើប្រាស់ការងារហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងទៀត ដែលកំណត់ដោយខ្សែបន្ទាត់ព្រំដីចំណីផ្លូវ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដីចំណីផ្លូវជាតិ និងផ្លូវរថភ្លើង» មានន័យដូចម្ដេច ?


ដីចំណីផ្លូវជាតិ និងផ្លូវរថភ្លើង


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ចម្រៀកដីសងខាងអ័ក្សនៃផ្លូវជាតិ និងផ្លូវរថភ្លើងដែលបម្រុងទុកស្របតាមបទដ្ឋានបចេ្ចកទេស ដូចមានចែងក្នុងមាត្រា៨ និងមាត្រា៩ នៃអនុក្រឹត្យលេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០០៩ ស្ដីពីការគ្រប់គ្រងដីចំណីតាមបណ្ដាញផ្លូវជាតិ និងផ្លូវរថភ្លើង នៃព្រះរាជាណាចក្រកម្ពុជា ហើយស្ថិតក្រោមការគ្រប់គ្រង និងការទទួលខុសត្រូវដោយផ្ទាល់ របស់ក្រសួងសាធារណការនិងដឹកជញ្ជូន។ ២. ចម្រៀកដីសងខាងអ័ក្សនៃផ្លូវជាតិ និងផ្លូវរថភ្លើង ដែលត្រូវបានអភិវឌ្ឍ ឬនឹងត្រូវអភិវឌ្ឍ ហើយត្រូវបានដាក់ឱ្យនៅក្រោមការគ្រប់គ្រង និងការទទួលខុសត្រូវទាំងស្រុង របស់ក្រសួងសាធារណការនិងដឹកជញ្ជូន ដោយបម្រុងទុកស្របតាមបទដ្ឋានបច្ចេកទេស ដែលមានប្រវែងពីអ័ក្សទៅតាមប្រភេទផ្លូវ ដូចមានចែងក្នុងមាត្រា៨ និងមាត្រា៩ នៃអនុក្រឹត្យនេះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដីចំណីឆ្នេរសមុទ្រ» មានន័យដូចម្ដេច ?


ដីចំណីឆ្នេរសមុទ្រ


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ផ្ទៃដីដែលរាប់ចាប់ពីខ្សែបន្ទាត់ឆ្នេរខាងលើមកទិសខាងដីគោក។ ដីចំណីឆ្នេរសមុទ្រ ជាដីសាធារណៈរបស់រដ្ឋ លើកលែងតែមានការកាន់កាប់ស្របច្បាប់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដីចុណ្ណមិស្ស» មានន័យដូចម្ដេច ?


ដីចុណ្ណមិស្ស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដីដែលលាយដោយលាមក និងស្លឹកឈើ (ដីពពុល) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដីខ្មៅសរសេរ» មានន័យដូចម្ដេច ?


ដីខ្មៅសរសេរ


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះកាឡមត្តិកា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដីខ្មៅ» មានន័យដូចម្ដេច ?


ដីខ្មៅ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ថ្មម្សៅព័ណ៌សម្រាប់សរសេរលើក្រដាស, សម្រាប់ដឹក, គូស, វាស, គូរ. . . ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដីកាអមបង្វែរ» មានន័យដូចម្ដេច ?


ដីកាអមបង្វែរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដីកាបង្គាប់ឱ្យផ្ទេរបា្រក់ ទៅក្នុងគណនីរបស់សាមីខ្លួន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដីកាអម» មានន័យដូចម្ដេច ?


ដីកាអម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដីកាបញ្ជូន ដោយមានរាយមុខ និងចំនួនលិខិត ឬវត្ថុត្រូវបញ្ជូនទៅកាន់ទីដែល​ត្រូវទទូល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដីកាបេសនកម្ម» មានន័យដូចម្ដេច ?


ដីកាបេសនកម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដីកាដែលក្រុមគយ ចេញឱ្យដឹកទំនិញចេញទៅ ឬចូលមក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដីកាបណ្តោះអាសន្ន» មានន័យដូចម្ដេច ?


ដីកាបណ្តោះអាសន្ន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដីការបស់សុភាចារបុរស បញ្ជូនសំណុំរឿងមនុស្ស​ជាប់ចោទ ទៅឱ្យតុលាការជំនុំជំរះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដីកាបញ្ជា (ព-ហិ)» មានន័យដូចម្ដេច ?


ដីកាបញ្ជា (ព-ហិ)


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដីកាពិសេសមានលិខិតជាសំអាង បង្ខំឱ្យបង់ ឬសងប្រាក់ មុន​នឹង​រឹបអូសយករបស់ទ្រព្យ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដីកាតឹងរ៉ឹងឥតពិន័យ» មានន័យដូចម្ដេច ?


ដីកាតឹងរ៉ឹងឥតពិន័យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លិខិតបង្គាប់ពីរាជការខាងហិរញ្ញវត្ថុ ដល់អ្នកយឺតយូរ​ក្របង់ពន្ធ ឱ្យយកប្រាក់ទៅបង់ ហើយមិនត្រូវឱ្យជាប់ពិន័យពីបទយឺតយូរ និងសោហ៊ុយផ្សេងៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដីកាតឹងរ៉ឹងមានពិន័យ» មានន័យដូចម្ដេច ?


ដីកាតឹងរ៉ឹងមានពិន័យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លិខិតបង្គាប់ពីរាជការខាងហិរញ្ញវត្ថុ ដល់អ្នកយឺតយូរ​ក្របង់ពន្ធ ឱ្យយកប្រាក់ទៅបង់ ហើយត្រូវជាប់ពិន័យពីបទយឺតយូរ ទាំងត្រូវបង់ថ្លៃប្រគល់ផង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដីកា» មានន័យដូចម្ដេច ?


ដីកា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.),(បា.) គម្ពីរ​កែ​ខៃ បញ្ជាក់​អត្ថន័យ​របស់​បាលី (បិដក) ខ្លះ របស់​អដ្ឋកថា​នៃ​បាលី​ខ្លះ របស់​ដីកា​មុន​ៗ​ខ្លះ អាង​ដល់​អត្ថន័យ​របស់​គម្ពីរ​ឯទៀត​ខ្លះ​ក៏​មាន គម្ពីរ សារត្ថទីបនី ជា មូល​ដីកា (ដីកា​ដើម) ។
វិមតិវិនោទនី ជា អនុ​ដីកា (ដីកា​បន្ទាប់)។

                 វជិរ​ពុទ្ធិ ជា អន្វានុដីកា (ដីកា​បន្ទាប់​ពី​អនុដីកា​មក​ទៀត) នៃ​វិនយបិដក ។ ឯ​ដីកា​ដែល​កើត​មាន​ថ្មី​ៗ ត​ៗ​មក​ទៀត​ហៅ​ថា នវ​ដីកា (ដីកា​ថ្មី) ។ ព្រះ​ត្រៃ​បិដក គឺ វិនយ​បិដក សុត្តន្តបិដក អភិធម្ម​បិដក សុទ្ធ​តែ​មាន ដីកា មាន​ឈ្មោះ​ផ្សេង​ៗ​គ្នា (ព. ពុ.) ។ ក្នុង​បុរាណ​សម័យ​ព្រេង​នាយ ប្រទេស​កម្ពុជា ប្រើ​ពាក្យ​ថា ដីកា នេះ​ច្រើន​បែប​មាន​ដើម​គឺ ដីកា​កោះ លិខិត​កោះ​ហៅ…។ ដីកា​បើក លិខិត​បើក​ប្រាក់​ ឬ​វត្ថុ​ផ្សេង​ៗ ។ ដីកា​សា​ទុក្ខ ឬ ដីកា​សា​ទោស សម្រាប់​ថ្វាយ​ព្រះ​មហា​ក្សត្រិយ៍​ជា​អម្ចាស់​ជីវិត ។ល។ សង្ឃ​ដីកា លិខិត​របស់​លោក​ចៅអធិការ​វត្ត ឬ​របស់​លោក​គ្រូ​សូត្រ (ចំពោះ​តែ​ការ​ប្រើ​ក្នុង​ផ្លូវ​ការ) ។ សព្វ​ថ្ងៃ​នេះ ទោះ​លិខិត​របស់​លោក​មេគណ អនុ​គណ​និង​មន្ត្រី​សង្ឃ​ឯទៀត ក៏​សុទ្ធ​តែ​ហៅ សង្ឃដីកា ដូច​គ្នា។ លិខិត​របស់​សម្ដេច​ព្រះ​សង្ឃ​នាយក ហៅ ព្រះ​សង្ឃដីកា (គួរ​បង្កើត​ពាក្យ​ហៅ​ថា ព្រះ​សង្ឃ​នាយក​ដីកា វិញ​ដើម្បី​ឲ្យ​មាន​ឈ្មោះ​ផ្សេង​អំពី​លិខិត របស់​ព្រះ​រាជា​គណៈទី សម្ដេច ដែល​ត្រូវ​ហៅ​ថា ព្រះ​សង្ឃដីកា ដែរ) ។ លិខិត​របស់​សម្ដេច​ព្រះ​សង្ឃ​រាជ ហៅ​ថា ព្រះ​សង្ឃ​រាជ​ដីកា ។ល។

                   សេចក្តីសម្រេចដែលធ្វើឡើងដោយត្រិះរិះយ៉ាងហ្មត់ចត់លិខិតដែលធ្វើឡើងក្រោយពីការ​ត្រិះរិះនៃក្រុមមន្រ្តីខ្លះ។

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា សំបុត្រសរសេរសូមបើករបស់ផ្សេងៗ ឬធ្វើសេចក្តីទុកថ្វាយម្ចាស់ផែនដី​។
?ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា វិធានច្បាប់ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សា ក្នុងព្រំដែននៃសិទ្ធិអំណាចរបស់ខ្លួន ដើម្បីអនុវត្តតែក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដីកប់ខ្មោច» មានន័យដូចម្ដេច ?


ដីកប់ខ្មោច


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ទីកន្លែងដែលសហគមន៍ប្រើប្រាស់សម្រាប់បញ្ចុះសពទៅតាមប្រពៃណីរបស់ខ្លួន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដី» មានន័យដូចម្ដេច ?


ដី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដី​ដែល​សោះ​ឥត​ជី​ជាតិ; ដែល​ឥត​ជី (ប្រើ​តាម​ទម្លាប់​ដោយ​ស្រុក) ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដី​ដែល​សោះ​ឥត​ជី​ជាតិ; ដែល​ឥត​ជី (ប្រើ​តាម​ទម្លាប់​ដោយ​ស្រុក) ។
?ថ្នាក់ពាក្យជា ពន្ធដារ, គយ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ដី ឬល្បាយនៃសារធាតុរ៉ែ និងសារធាតុសរីរាង្គ បង្កើតបានជាមជ្ឈដ្ឋានអាចឱ្យរុក្ខជាតិដុះលូតលាស់បាន។ ២. ដីគ្មានសំណង់ និង/ឬ ដីមានសំណង់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដិម្ពីង» មានន័យដូចម្ដេច ?


ដិម្ពីង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា របៀបសេដ្ឋកិច្ចម៉្យាង ដែលប្រថុយលក់ផលទំនិញ ទៅឱ្យបរទេសខាតដើម ដើម្បីដណ្តើម​យក​ផ្សារ​លក់ ដូរដាច់មុខតែឯង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដិត» មានន័យដូចម្ដេច ?


ដិត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កាន់​ជាប់​ដោយ​ជ្រលក់ ឬ​ដោយ​លាប​ជាដើម ។
ឧទាហរណ៍៖ ល័ក្ដ​នេះ​ជ្រលក់​មិន​សូវ​ដិត​ទេ ។

                ជាប់តាម, ប្រកិតតាម ។ ដិតដោយ ឬ ដិតដោយយំដោយ ជាប់, ប្រកិតតាម ដោយត្រូវចិត្ត ត្រូវគំនិតគ្នា ឬផ្ដេកផ្ដិតចិត្តគំនិតទទួលជឿស្ដាប់ ប្រព្រឹត្តតាមពេញទី ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា កាន់​ជាប់​ដោយ​ជ្រលក់ ឬ​ដោយ​លាប​ជាដើម ។
ឧទាហរណ៍៖ ល័ក្ដ​នេះ​ជ្រលក់​មិន​សូវ​ដិត​ទេ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដាំទីង» មានន័យដូចម្ដេច ?


ដាំទីង


មានន័យថា (ម. ព. ដាំ​ដូង ចាក់​ទីង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដាំដែង» មានន័យដូចម្ដេច ?

ដាំដែង


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ស.) ព័ណ៌ សម្បុរ​ខ្មៅ​លាយ​ក្រហម ។
ឧទាហរណ៍៖ សម្បុរ​ដាំដែង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដាំដូង» មានន័យដូចម្ដេច ?


ដាំដូង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បំបះ​គូទ​ឡើង​លើ បង្អោន​ក្បាល​ចុះ​ក្រោម ។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដួល​ដាំ​ដូង ឬដួល​ដាំ​ទីង ដួល​បះ​គូទ​ឡើង​លើ (ម. ព. ចាក់​ទីង ផង) ។ ដាំទីង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដាំង» មានន័យដូចម្ដេច ?


ដាំង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុយ្ហប្បទេសរបស់មនុស្សប្រុសឬសត្វឈ្មោល( ព. បុ. ) ។
ឧទាហរណ៍៖ រទេះបាក់មិនគិត ទៅគិតឯគោលូចដាំងមានន័យថា : ការធំមិនគិត ទៅគិតឯការតូចតាច ។

                  ( លូចដាំងបុរាណមិនរាប់ថាជាពាក្យពុំគួរទេ, ឯក្នុងសម័យយើងសព្វថ្ងៃនេះ គួរថា គោបញ្ចេញដាំង សមគួរមិនជាក់ស្ដែងពេក ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដាំ» មានន័យដូចម្ដេច ?


ដាំ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កប់​ពូជ កូន ដើម ទង ដំណាំ​ក្នុង​ធរណី​ដើម្បី​នឹង​ឲ្យ​ដុះ​លូត​លាស់ មាន​ផល​ប្រយោជន៍​ត​ទៅ ។
ឧទាហរណ៍៖ ដាំ​ពោត ដាំ​ដំឡូង ដាំ​ចេក ដាំ​ម្លូ ។

                ចម្អិន​បាយ ចម្អិន​ទឹក ។
ឧទាហរណ៍៖  ដាំ​បាយ ដាំ​ទឹក ។

                កប់​បញ្ឈរ ។
ឧទាហរណ៍៖ ដាំ​សសរ ដាំ​បង្គោល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដាអសសាឡឹម» មានន័យដូចម្ដេច ?


ដាអសសាឡឹម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស តង់សានី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដាស់ទំ» មានន័យដូចម្ដេច ?


ដាស់ទំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ព. បុ. ) អធ្រាត្រ, យប់ស្ងាត់, យប់ជ្រៅ
ឧទាហរណ៍៖ លុះដល់អធ្រាត្រដាស់ទំ ដេកស្ងាត់ជ្រងំ ពុំភ្ញាក់ដល់ម្នាក់ឡើយណា. . . ( សាស្ត្រាមាយើង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖