Posted on Leave a comment

តើពាក្យ «ដាស់តឿន» មានន័យដូចម្ដេច ?


ដាស់តឿន


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា តឿន​ឲ្យ​ភ្ញាក់​ស្មារតី ឲ្យ​នឹក​ឃើញ ។
ឧទាហរណ៍៖  មាតា​បិតា​ត្រូវ​ដាស់តឿន​កូន​ប្រុស​ស្រី ឲ្យ​ប្រព្រឹត្ត​សុចរិត​ស្លូត​ត្រង់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដាស់ដែ» មានន័យដូចម្ដេច ?


ដាស់ដែ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដី​ខុស​ត្រូវ ការ​រាក់​ជ្រៅ ។
ឧទាហរណ៍៖ វា​នៅ​ក្មេង​ណាស់ មិន​ទាន់​ដឹង​ដាស់ដែ​អ្វី​ទេ (ព. បុ.) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដាស់» មានន័យដូចម្ដេច ?


ដាស់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ភ្ញាក់​ពី​ដេក ធ្វើ​ឲ្យ​កម្រើក ឲ្យ​មាន​កម្លាំង ឲ្យ​ខ្លាំង​ពូកែ​ដោយ​មន្ត​គាថា ឬ​ដោយ​ថ្នាំ ។
ឧទាហរណ៍៖ គ្រូ​ដាស់​មន្ត​អាគម ដាស់​ដើម​ថ្នាំ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដាស» មានន័យដូចម្ដេច ?


ដាស


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពាស ។
ឧទាហរណ៍៖ ដាស​ស្គរ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ពាស​ពេញ ស្អេកស្កះ តាន់តាប់ ។
ឧទាហរណ៍៖ មនុស្ស​ឈរ​ដាស មើល​ទៅ​ឃើញ​ដាស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដាវវែង» មានន័យដូចម្ដេច ?


ដាវវែង


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះទម្រង់អសិដងវែង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដាវ» មានន័យដូចម្ដេច ?


ដាវ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿង​សស្រ្តា​ធ្វើ​ដោយ​ដែក តួ​វែង មាន​មុខ​តែ​ម្ខាង ខ្នង​អ៊ែន ដង​ខ្លី មាន​របាំង​សម្រាប់​រង​ដៃ (កាព្យ​ធៀប​ចម្បាំង) ។
ឧទាហរណ៍៖ រី​ពល​ដាវ​វែង​ និង​ពល​ដាវ​ខ្លី ស្ទុះ​ចូល​ក្រញី ឥត​បី​ក្រែង​ឡើយ ។

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះទម្រង់អសិ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដាល់អំបុក» មានន័យដូចម្ដេច ?


ដាល់អំបុក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បុកស្រូវដែលលីងឲ្យកើតជាអំបុក ។
ឧទាហរណ៍៖ ស្រូវដំណើបទុំល្មមហើយ, មើលដាល់អំបុកម្ដងទៅ ! អំបុកខ្សាយ, អំបុកដំណើប ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបតូចមួយប្រភេទសូរយំឮ ប៉ុកៗ ។
ឧទាហរណ៍៖ ឱសត្វដាល់អំបុក យំឮប៉ុកៗ ឲ្យអញស្រណោះ ស្រូវដំណើបទុំ !


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដាល់» មានន័យដូចម្ដេច ?


ដាល់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា វាយ​តប់​គ្នា​ផ្ទាល់​នឹង​ដៃ​ក្ដាប់ ។ បុក បុក​រុក ដូច​គេ​តប់; កម្រើក​ខ្លាំង​ខុស​ពី​ប្រក្រតី ។
ឧទាហរណ៍៖ ជីពចរ​គាត់​កាន់​តែ​ដាល់​ខ្លាំង​ហើយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដាលវ៉ាល» មានន័យដូចម្ដេច ?


ដាលវ៉ាល


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រាល​ពាស​ពេញ​មិន​ចំពោះ​មុខ ឈ្មោះ​ណា​មួយ (ស្ដី, ខឹង) ។
ឧទាហរណ៍៖ ស្ដី​ដាល​វ៉ាល ខឹង​ដាល​វ៉ាល ជេរ​ដាល​វ៉ាល ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា រាល​ពាស​ពេញ​មិន​ចំពោះ​មុខ ឈ្មោះ​ណា​មួយ (ស្ដី, ខឹង) ។
ឧទាហរណ៍៖ ស្ដី​ដាល​វ៉ាល ខឹង​ដាល​វ៉ាល ជេរ​ដាល​វ៉ាល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដាលរាល» មានន័យដូចម្ដេច ?


ដាលរាល


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រាល​ជា​បន្ត​បន្ទាប់​ដាល​ដល់​ទិ​ដទៃ វាត​ពង្រីក​ឲ្យ​ធំ ឬ​ឲ្យ​ច្រើន ខឹង​ប្រកាន់​ពី​នេះ​ដាល​ដល់​ទី​ដទៃ ។
ឧទាហរណ៍៖ ស្ដី​ដាល​រាល នឹង​ដាល​រាល ជេរ​ដាល​រាល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដាល» មានន័យដូចម្ដេច ?


ដាល


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រាល​ខ្លាំង ។
ឧទាហរណ៍៖ ភ្លើង​ដាល ។

​​​                ច្រឡោត រើ​ដោយ​ផ្អើល ដោយ​ភ័យ ។
ឧទាហរណ៍៖ គោ​ដាល ដំរី​ដាល ។

               នៅ​ក្ដៅ ។
ឧទាហរណ៍៖ ចំណី​នៅ​ដាល កុំ​អាល​ឲ្យ​ឆី គឺ​ចំណី​ដែល​កំពុង​ក្ដៅ​ខ្លាំង​កុំ​អាល​ស៊ី (សាស្ត្រា​ច្បាប់ រាជនេតិ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដារ» មានន័យដូចម្ដេច ?


ដារ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (បា.) (តារ “ដំណើរ​ឆ្លង ការ​ឆ្លង”) ឈ្មោះ​បុណ្យ​តូច​ម្យ៉ាង​ក្នុង​ពុទ្ធ​សាសនា ជា​បុណ្យ​ទក្ខិណានុប្បទាន ទាយក​និមន្ត​ព្រះ​ភិក្ខុ​សង្ឃ​សូត្រ​សត្តប្បករណាភិធម្ម និង​តិរោកុឌ្ឌសូត្រ ហើយ​គេ​រាប់​បាត្រ​រួច ឧទ្ទិស​ចំណែក​បុណ្យ ជូន​ទៅ​បុព្វបេតបុគ្គល​ដែល​ចែក​ឋាន​ទៅ​កាន់​បរលោក​ហើយ ។
ឧទាហរណ៍៖ ធ្វើ​បុណ្យ​ដារ និមន្ត​លោក​ដារ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដាយ» មានន័យដូចម្ដេច ?


ដាយ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (យ.) ធ្វើ​បព្វាជនីយ​កម្ម (ប្រោស​ចោល) ឲ្យ​ទៅ​នៅ​ក្នុង​ប្រទេស​ សម្រាប់​ប្រោស​មនុស្ស​ទោស​ធ្ងន់ យ៉ាង​ដូច​កោះ​ត្រឡាច​ជាដើម ។
ឧទាហរណ៍៖ ឈ្មោះ​នុ៎ះ រាជការ​ដាយ​ទៅ​កោះ​ត្រឡាច​ហើយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដាម៉ាស» មានន័យដូចម្ដេច ?


ដាម៉ាស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស ស៊ីរី (សាធារណរដ្ឋ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដាម» មានន័យដូចម្ដេច ?


ដាម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​គ្រឿង​ត្បាញ មាន​សណ្ឋាន​ជម​សំប៉ែត សម្រាប់​ស៊ក​ខ្ទាស់​អំបោះ​ឬ​សូត្រ​អន្ទង ញែក​មុខ​កុំ​ឲ្យ​ព័ន្ធ​ច្រឡំ​គ្នា ។
ឧទាហរណ៍៖​ ស៊ម​ដាម​ឲ្យ​ស្រួល​ប្រយ័ត្ន​ដាច់​អំបោះ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា​​ ដែលឆ្លក, ប្រតាកដោយត្រូវទឹក ។
ឧទាហរណ៍៖ សំពត់ដាម, ក្រដាសដាមដោយទឹកខ្មៅ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដាប់» មានន័យដូចម្ដេច ?


ដាប់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​មុត ឲ្យ​ដាច់ ឲ្យ​ធ្លុះ ដោយ​ពន្លាក ឬ​ដោយ​ខ្វិត មាន​អន្លូង​សំពង ។
ឧទាហរណ៍៖ ដាប់​ឈើ ដាប់​សសរ​ផ្ទះ ដាប់​ថ្ម ។

                 ព. ប្រ. បន្ទោស ស្ដី​ឲ្យ​ម៉ាំង​ៗ គួរ​ឲ្យ​សង្កៀរ​ចិត្ត ។
ឧទាហរណ៍៖ ម្សិលមិញ លោក​ដាប់​ខ្ញុំ​នៅ​មុខ​ភ្ញៀវ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដាប» មានន័យដូចម្ដេច ?


ដាប


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប៉ះ​ត្រូវ​ប្រផាត់ ។
ឧទាហរណ៍៖ ទឹក​ដាប​ផ្ទះ ទឹក​ដាប​ពោះ​គោ ។

                 ព. ប្រ. ដាល​រាល​ដល់ ជាប់​ដល់ ។
ឧទាហរណ៍៖​​ ដំណើរ​នុ៎ះ​រក​កល​នឹង​ដាប​ដល់​ខ្ញុំ​ផង ។ ជ្រាប​ជោក : បែក​ញើស​ដាប ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ថម​ថយ​ណាស់ ដែល​ថយ​កម្លាំង​ណាស់ ជិត​នឹង​ដល់​សេចក្ដី​ស្លាប់ ។
ឧទាហរណ៍៖ ជំងឺ​ដាប ។ ដាបដុន (ម. ព. ដុន ១ គុ.) ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ប៉ះ​ត្រូវ​ប្រផាត់ ។
ឧទាហរណ៍៖​​ ទឹក​ដាប​ផ្ទះ ទឹក​ដាប​ពោះ​គោ ។

                ព. ប្រ. ដាល​រាល​ដល់ ជាប់​ដល់
ឧទាហរណ៍៖ ដំណើរ​នុ៎ះ​រក​កល​នឹង​ដាប​ដល់​ខ្ញុំ​ផង ។ ជ្រាប​ជោក : បែក​ញើស​ដាប ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដានព្យុះ» មានន័យដូចម្ដេច ?


ដានព្យុះ


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ដានព្យុះស៊ីក្លូននីមួយៗក្នុងប្រព័ន្ធធាតុអាកាស។ តំបន់ដែលមានដានព្យុះនៅក្រៅតំបន់ត្រូពិចដោយសារប្រព័ន្ធសម្ពាធទាប(ព្យុះស៊ីក្លូន)និងប្រព័ន្ធសម្ពាធខ្ពស់ (ព្យុះអង់ទីស៊ីក្លូន) កើតឡើងញឹកញាប់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដាន» មានន័យដូចម្ដេច ?


ដាន


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដេរស្ដៅ គឺដេររង្វើលៗ រហោសៗ, ដេរឲ្យមានជាលំអានរួចហើយនឹងដេរសម្រេចឬដេរប៉ះគ្រាន់តែភ្ជាប់ ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្នាម, លំអាន; ផ្លូវ, គន្លង ។
ឧទាហរណ៍៖ ដានជើង, ដានរទេះ ។

                ដានដែល លំអានដែល ។
ឧទាហរណ៍៖ ប្រព្រឹត្តតាមលំអានដានដែលចាស់ទុំបរមបុរាណបានប្រតិបត្តិតៗមក ។

                ទីដែលអ្នករាជការហូតគយនៅ, ទីគយល្បាត; ច្រើននិយាយថា គយដាន ( តែក្នុងសម័យឥឡូវមិនសូវប្រើ ) ។ ប៉ែក, ប៉ែកទិស ។
ឧទាហរណ៍៖ ដានខាងកើត,ដានខាងត្បូង. . . ( ច្រើនប្រើចំពោះតែទីមេរុតម្កល់សព ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដាតទុម» មានន័យដូចម្ដេច ?


ដាតទុម


?ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ
មានន័យថា សំណុំចំណុចយោងស្ថិតលើផ្ទៃផែនដី ដែលចេញពីនោះ ទីតាំងនីមួយៗត្រូវបានវាស់វែងកំណត់ឡើង និងត្រូវបានភ្ជាប់ជាមួយគំរូម៉ូដែលនៃរូបរាងរបស់ផែនដី (គឺអេលីបសូអ៊ីដយោង) សម្រាប់ប្រើក្នុងការកំណត់នូវប្រព័ន្ធនិយាមកាភូមិសាស្រ្តនិងរយៈកម្ពស់។ ដាតទុម មានពីរប្រភេទគឺ (១) ដាតទុមផ្ទៃរាប ត្រូវបានប្រើសម្រាប់រៀបរាប់ ពីចំណុចមួយនៅលើផ្ទៃផែនដី ជារយៈទទឹង និងរយៈបណ្ដោយ ឬជានិយាមកាផ្សេងទៀត។ និង (២) ដាតទុមកម្ពស់ ប្រើសម្រាប់ការវាស់វែងរយៈកម្ពស់ ឬជម្រៅ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដាណឺម៉ាក» មានន័យដូចម្ដេច ?


ដាណឺម៉ាក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស ដាណឺម៉ាក, រាជធានី/​រដ្ឋធានី កូប៉ិនហា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដាណឺម៉ាក» មានន័យដូចម្ដេច ?


ដាណឺម៉ាក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស ដាណឺម៉ាក, រាជធានី/​រដ្ឋធានី កូប៉ិនហា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដាច់» មានន័យដូចម្ដេច ?


ដាច់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឃ្លាត​ពី​គ្នា ផុត​ពី​គ្នា មិន​ជាប់​គ្នា​វិញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដាច» មានន័យដូចម្ដេច ?


ដាច


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រហែក ។
ឧទាហរណ៍៖ សំពត់​ដាច​ច្រើន​កន្លែង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដាង» មានន័យដូចម្ដេច ?


ដាង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើដំណាំស្រុកមួយប្រភេទពួកដូង មានសណ្ឋានដូចដូងសុទ្ធសាធ ខុសគ្នាតែឥតផ្កា ស្រាប់តែចេញជាផ្លែមកតែម្ដង ( ច្រើនមាននៅក្នុងខេត្តបាត់ដំបង ) ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ស. ដា់ង ឬ ដា់ងព្ច្រយ អ. ថ. ដាង ឬ ដាងផ្រយ់ ) ពពាល, ពព្រុះ ( ខ្មែរនិយាយតែពីមាន់ )
ឧទាហរណ៍៖ មាន់​ដាងគឺ​មាន់​សម្បុរ​ពព្រុះ (ច្រើន​តែ​មាន់​គក​ឬ​មាន់​ទាង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដាក្កា» មានន័យដូចម្ដេច ?


ដាក្កា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស បង់ក្លាដែស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដាក់ព្រះកេសា» មានន័យដូចម្ដេច ?


ដាក់ព្រះកេសា


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា កោរសក់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដាក់បញ្ញត្តិ» មានន័យដូចម្ដេច ?


ដាក់បញ្ញត្តិ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដាក់បង្គាប់ បញ្ជា ដាក់កំហិតឱ្យ ឬមិនឱ្យធ្វើអ្វីមួយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដាក់ចំណុច (ការ)» មានន័យដូចម្ដេច ?


ដាក់ចំណុច (ការ)


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការកែសម្រួលពាក្យសម្តីដែលភ្លាំងភ្លាត់ ដោយ សរសេរ បោះពុម្ពខុស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដាក់» មានន័យដូចម្ដេច ?


ដាក់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បន្ទាប​ចុះ តម្កល់​លើ​ទី ។
ឧទាហរណ៍៖  ដាក់​អម្រែក ដាក់​សៀវភៅ​លើ​តុ​សរសេរ។

                   រមូល​រអាក់​អើ ដោយ​បរិភោគ​ផ្លែ​ឈើ​ដែល​មាន​រស​ជូរ​ចត់។ ថយ​អំណាច ថយ​ទ្រព្យ។ ដាក់​ការ​ឲ្យ​ធ្វើ ប្រគល់​ការ​ឲ្យ​ធ្វើ។ ដាក់​ខ្លួន បន្ទន់​ខ្លួន ថយ​រាសី។ ដាក់​គុក កាត់​ទោស​ឲ្យ​ជាប់​គុក ។ ដាក់​ចិត្ត ផ្គង តម្រង់​ចិត្ត ។ ដាក់​មុខ​ចុះ សំយុង​មុខ​ចុះ។ដាក់​រទេះ ដោះ​គោ ​ឬ​ក្របី​ចេញ​ពី​នឹម​ហើយ​ចត​រទេះ ។ ដាក់​រាជ្យឈប់​លែង​សោយ​រាជ្យ។ កំញើញ​ដាក់ កំញើញ​ទៅ​រក។ ក្រញូវ​ដាក់ ធ្វើ​មុខ​ក្រញូវ​ទៅ​រក។ ក្រញើត​ដាក់ ពោល​ពាក្យ​ក្រញើត​ទៅ​រក។ ក្រឡូវ​ដាក់ សម្ដែង​អាការ​ក្រឡូវ​ទៅ​រក។ ញញឹម​ដាក់ញញឹម​ទៅ​រក។ បោល​ដាក់ បោល​សំដៅ​ត្រង់​ទៅ​រក។ ស្ដោះ​ដាក់ស្ដោះ​ទឹក​មាត់​លើ ស្ដោះ​ទឹក​មាត់​ទៅ​ក្នុង។ល។

                 រង៉ាប់រងើ, ក្អួតចង្អោរ ព្រោះស៊ីផ្លែឈើចំពួកខ្លះច្រើនហួសពេក ។

ឧទាហរណ៍៖ អាទូច, ឯងកុំស៊ីផ្លែបង្គៅហ្នឹងច្រើនពេក ក្រែងវាដាក់ !

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា រង៉ាប់រងើ, ក្អួតចង្អោរ ព្រោះស៊ីផ្លែឈើចំពួកខ្លះច្រើនហួសពេក
ឧទាហរណ៍៖ អាទូច, ឯងកុំស៊ីផ្លែបង្គៅហ្នឹងច្រើនពេក ក្រែងវាដាក់ !


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដាកាបូន» មានន័យដូចម្ដេច ?


ដាកាបូន


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា “បរិមាណសរុបនៃឧស្ម័ផ្ទះកញ្ចក់ដែលបញ្ចេញទៅក្នុងបរិយាកាស ជារៀងរាល់ឆ្នាំដោយមនុស្សម្នាក់ គ្រួសារមួយ អគារមួយ ឬក្រុមហ៊ុនមួយ។ ដាកាបូនរបស់មនុស្សម្នាក់មានអាទិ៍ ការបញ្ចញឧស្ម័នផ្ទះកញ្ចក់ពីប្រេងឥន្ធនៈប្រើប្រាស់ផ្ទាល់ដោយបុគ្គមា្នក់ៗ ដូចជាតាមរយៈការប្រើប្រាស់ឧបករណ៍អគ្គីសនីក្នុងផ្ទះបាយ ឬយានយន្ត។ បរិមាណនេះរួមបញ្ចូលផងដែរនូវឧស្ម័នផ្ទះកញ្ចក់ពីការផលិតទំនិញ ឬសេវាកម្មដែរបុគ្គលនោះប្រើប្រាស់ស្ថានីយផលិតថាមពលអគ្គីសនី រោងចក្រផលិតនានា និងទីលានចាក់សំរាម។”


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដាកា» មានន័យដូចម្ដេច ?


ដាកា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស សេណេហ្កាល់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដាកា» មានន័យដូចម្ដេច ?


ដាកា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស សេណេហ្កាល់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដា» មានន័យដូចម្ដេច ?


ដា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( យ. ថ្ម ) បន្ទះថ្មធំរាបដូចក្ដារបែន; និយាយថា ថ្មដា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដល់» មានន័យដូចម្ដេច ?


ដល់


?ថ្នាក់ពាក្យជា អាយតនិបាត
មានន័យថា ចំពោះ, ឆ្ពោះត្រង់, សំដៅឆ្ពោះ, ដែលផ្គងឆ្ពោះ; ដូចជា ពីម្សិលមិញខ្ញុំបានឲ្យប្រាក់មួយរយរៀលដល់វាហើយ; ខ្ញុំនឹកដល់ម្ដាយខ្ញុំណាស់; គេឲ្យទានដល់ពួកស្មូម ។ សម្រាប់ព្រះមហាក្សត្រិយ៍ និងឥស្សរជនឯទៀតៗ, ត្រង់ពាក្យ ដល់នេះ ត្រូវប្រើពាក្យ ចំពោះ ឬ ឆ្ពោះ ជាជំនួស ។
ឧទាហរណ៍៖ សូមថ្វាយសាធុការចំពោះព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង . . .; សូមជូនពរចំពោះអស់លោក . . . ។

                  ដរាប​ទៅ​ទល់​នឹង ។
ឧទាហរណ៍៖ ចាំ​ដល់​ថ្ងៃ​ស្អែក​សឹម​យើង​ទៅ។

                ចុះដល់ទៅអង្កាល់ ? ចាំដល់ទៅអង្កាល់ក៏បាន !; ចុះស៊ីដល់ណាទៅទៀត ? ។ ល ។ មួយទៀត, ត្រង់កន្លែង អា. និ. នៃ, កុំប្រើពាក្យ ដល់ ឧ. ព្រះអង្គជាម្លប់ដ៏ត្រជាក់ ដល់ប្រជាពលរដ្ឋទាំងពួង; ត្រូវប្រើថា ។
ឧទាហរណ៍៖ ព្រះអង្គជាម្លប់ដ៏ត្រជាក់នៃប្រជាពលរដ្ឋទាំងពួង ដូច្នេះវិញ ដ្បិត នៃ ស្មើគ្នានឹង របស់ ( ជាម្លប់របស់ ) . . . ។ ល ។

                  គួរពិនិត្យឲ្យហ្មត់ចត់ កុំប្រើដោយច្រឡំ អា. និ. នូវ, ដល់, នឹង, នៃ ដោយអាស្រ័យសកម្មកិរិយា, អកម្មកិរិយា និងសកម្មាកម្មកិរិយា ជាដើម ជាគោលផងជាដរាប ។

                 បាន​សម្រេច បាន​ទី​ដែល​ត្រូវ​ទៅ​មក ។

ឧទាហរណ៍៖ គេ​បាន​ទៅ​ដល់​ស្រុក​គេ​ហើយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដលោក» មានន័យដូចម្ដេច ?


ដលោក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បុ. ) លោកនេះ, ឥធលោក ( ព. កា. ) ។
ឧទាហរណ៍៖ ធម៌​នេះ​ដំបូន្មាន រួម​រក្សា​ប្រាណ​ ឲ្យ​បាន​ក្ដី​គាប់ ដលោក​បរលោក ហៅ​រស់​ពុំ​ស្លាប់ ធម៌​នេះ​ជា​ច្បាប់ ក្ដី​គាប់​បរិយាយ ។… (សាស្ត្រា​ច្បាប់ រាជនេតិ ជា​ព្រះ​និពន្ធ​នៃ​ព្រះ​រាជសម្ភារ) ។ ព. ផ្ទ. បរលោក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដរាប​តែ» មានន័យដូចម្ដេច ?


ដរាប​តែ


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា រៀងរាប​តែ ត្រឹម​តែ កំណត់​ត្រឹម​តែ ។
ឧទាហរណ៍៖ ដរាប​តែ​ខ្ញុំ​នឹង​វិល​ដល់​វិញ ដរាប​នោះ​សឹម​យើង​នឹង​ទៅ​ជា​មួយ​គ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដរធរ» មានន័យដូចម្ដេច ?


ដរធរ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា អាមណាម ដាលរាល សាយ​សុស ដោយ​និយាយ​ត​ៗ​គ្នា​ពី​មួយ​ទៅ​មួយ ។
ឧទាហរណ៍៖ រឿង​សម្ងាត់​ហ្នឹង ឥឡូវ​វា​ដរធរ​សាយសុស​អស់​ទៅ​ហើយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដរាប» មានន័យដូចម្ដេច ?


ដរាប


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រៀងរាប, ត្រឹម, កំណត់ត្រឹម ។
ឧទាហរណ៍៖ ដរាបណា, ដរាបដល់ថ្ងៃនេះ; ដរាបណាខ្ញុំនឹងវិលមកដល់វិញ, ដរាបនោះសឹមយើងនឹងទៅជាមួយគ្នា; អ្នកនៅចាំក្នុងទីនេះចុះ, ដរាបណាតែ ( ត្រាតែ ) ខ្ញុំមកដល់វិញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដរ» មានន័យដូចម្ដេច ?


ដរ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា អំពី​រោគ​ដែល​រើ​ឡើង​ដោយ​ប៉ះ​ទង្គិច ។
ឧទាហរណ៍៖ ដំបៅ​ដរ បូស​ដរ ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដម» មានន័យដូចម្ដេច ?


ដម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទឹក​ថ្លា​ដែល​កើត​នៅ​ក្នុង​ផ្កា, ឬ​ទឹក​ដែល​ជោរ​ក្នុង​វត្ថុ​ផ្អែម​ផ្សេង​ៗ​ឡើង​រលោង; ច្រើន​និយាយ​ថា ទឹក​ដម (ស. ដ្ចម អ. ថ. ដម ន. “គ្រឿង​ក្រអូប”; កិ. “ហិត”; “ផង, ដែរ”) ។
សូរ​សព្ទ​ក្រអួន​ពីរោះ ។

ឧទាហរណ៍៖  សំឡេង​មាន​ទឹក​ដម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដប់» មានន័យដូចម្ដេច ?


ដប់


?ថ្នាក់ពាក្យជា បកតិសំខ្យា
មានន័យថា ចំនួន ៥ ពីរ​ដង ឬ​ពីរ ៥ ដង (១០) ។ ដប់​នាក់​អន្សម​ខ្លោច (ព. ទ. បុ.) គ្នា​ច្រើន​ឥត​ប្រយោជន៍​ធ្វើ​ការ​មិន​ចម្រើន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដបទៀម» មានន័យដូចម្ដេច ?


ដបទៀម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿងប្រហារធ្វើដោយដែក មានសណ្ឋានដូចមាក់សាន់ តែគ្មានហៀន, ដងវែង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដបតែ» មានន័យដូចម្ដេច ?


ដបតែ


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះបានកោសៈ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដបកែវ» មានន័យដូចម្ដេច ?


ដបកែវ


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះករណ្ឌកៈ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដប» មានន័យដូចម្ដេច ?


ដប


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បំពង់​ធ្វើ​ដោយ​ដី ឬ​ធ្វើ​ដោយ​កែវ​ជាដើម មាន​បាត​មាន-ក សម្រាប់​ដាក់​របស់​រាវ ។
ឧទាហរណ៍៖ ដប​សុរា ដប​ប្រេង ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដន្លាប់» មានន័យដូចម្ដេច ?


ដន្លាប់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្លង​សម្រាប់​ដាក់​ក្រមួន​មាត់។
ឧទាហរណ៍៖ ដន្លាប់​ភ្លុក ។

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះក្នក់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដន្លង» មានន័យដូចម្ដេច ?


ដន្លង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ញាតិ​ដោយ​ចង​ពន្ធ; ពាក្យ​សម្រាប់​មាតា​និង​មាតា បិតា​និង​បិតា​ ឬ​មាតា​និង​បិតា របស់​កូន​ប្រសា​ប្រុស​ស្រី ហៅ​គ្នា​ទៅ​វិញ​ទៅ​មក​ ។

ឧទាហរណ៍៖ ឱ​ដន្លង​មក៍ ! ដន្លង​ដង​ស្នែង ដន្លង​ស្និទ្ធ​ជិត (ដូច​គេ​សែង​ស្នែង​​ជា​មួយ​គ្នា) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដទៃ» មានន័យដូចម្ដេច ?


ដទៃ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឯ​ទៀត ក្រៅ​អំពី ។
ឧទាហរណ៍៖ អ្នក​ដទៃ មនុស្ស​ដទៃ ជន​ដទៃ រឿង​ដទៃ ។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដណ្ដើម» មានន័យដូចម្ដេច ?


ដណ្ដើម


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជែង​យក ប្រឹង​យក​ឈ្នះ ។
ឧទាហរណ៍៖ ដណ្ដើម​ដើរ​មុន ដណ្ដើម​អីវ៉ាន់​គ្នា ដណ្ដើម​ជជែក ។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដណ្ដឹង» មានន័យដូចម្ដេច ?


ដណ្ដឹង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សាក​សួរ​ឲ្យ​ដឹង ។ ធ្វើ​របៀប​ចង​ពន្ធ ចង​ស្ពាន​មេត្រី ក្នុង​ការ​ផ្សំផ្គុំ​កូន​ប្រុស​ស្រី មុន​រៀប​មង្គល​ការ​អាពាហ៍ពិពាហ៍។
ឧទាហរណ៍៖ ដណ្ដឹង​កូន​ក្រមុំ ដើម្បី​កូន​កំលោះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដណ្ដាំ» មានន័យដូចម្ដេច ?


ដណ្ដាំ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចម្អិន​បាយ។
ឧទាហរណ៍៖ ដណ្ដាំ​បាយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដណ្ដប់» មានន័យដូចម្ដេច ?


ដណ្ដប់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា គ្របខ្លួនដោយសំពត់ ។
ឧទាហរណ៍៖ ដណ្ដប់​សំពត់ ដណ្ដប់​ភួយ ដណ្ដប់​ក្រមា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដង្ហែ» មានន័យដូចម្ដេច ?


ដង្ហែ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រៀបរៀង​គ្នា​ជា​ជួរ​តាម​មុន​ក្រោយ​មើល​ទៅ​ឃើញ​មាន​របៀប​ហូរហែ ។
ឧទាហរណ៍៖ ដើរ​ដង្ហែ​គ្នា​រជយ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា រៀបរៀង​គ្នា​ជា​ជួរ​តាម​មុន​ក្រោយ​មើល​ទៅ​ឃើញ​មាន​របៀប​ហូរហែ ។
ឧទាហរណ៍៖ ដើរ​ដង្ហែ​គ្នា​រជយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដង្ហើម» មានន័យដូចម្ដេច ?


ដង្ហើម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខ្យល់​ដែល​មនុស្ស ឬ​សត្វ​ដក​ចេញ​ចូល ។
ឧទាហរណ៍៖ មួយ​ដង្ហើម (មួយ​ខណៈ​តូច) ។

                ចុល្លព្រឹក្សកម្ពស់ ២-៦ ម មានដើមកំណើតនៅប្រទេសអាមេរិកក្តៅ គេនាំយកទៅដាំជាលំអ ក្នុងប្រទេសក្តៅនានាសកលលោក។ ផ្លេ ដែលបកសំបកហើយអាចអោយទឹកដមសម្រាប់ផឹកជាថ្នធដកដង្ហើមស្រួល និងនាំឈាមដើរអោយស្រួលផង។ សាច់នៃផ្លែខ្ចី និងទឹកដម គេប្រើជាថ្នាំបញ្ចុះលាមក សំបកនៃផ្លែទុំដែលលុងហើយ គេអាចប្រើធ្វើកំសៀវដាំទឹកពុះបាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដង្ហិតឈ្នាង, ដង្ហិតខ្មោច» មានន័យដូចម្ដេច ?


ដង្ហិតឈ្នាង, ដង្ហិតខ្មោច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅរឹងអាចមានកម្ពស់រហូត ១ ម មានដើមកំណើតប្រហែលនៅប្រទេសអាមេរិកត្បូង គេនាំទៅដាំនៅប្រទេសក្តៅក្នុងសកលលោក។ ឥឡូវអាចដុះឯងៗតាមមាត់ផ្លូវ និងលើដីវាល។ គេយកទឹកគ្រាប់ខ្ចីៗធ្វើថ្នាំដាក់ភ្នែក។ គ្រាប់ទុំលីង ហើយកិនឱ្យម៉ដ្ឋអាចឆុងផឹកជំនួសកាហ្វេ ឬតែបាន។ មុននឹងជ្រលក់សំពត់នេះត្រាំក្នុងទឹកស្ងោរគ្រាប់ដង្ហិតខ្មោច ដើម្បីឱ្យពណ៌ខៀវជាប់ល្អ។ ទឹកស្ងោរ ស្លឹកខ្ចី​ ឬមែកជាថ្នាំបញ្ចុះ ឬជាថ្នាំលើកកម្លាំង។ គេយកទឹកស្ងោរដដែលព្យាបាលជំងឺស្បែក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដង្ហិត» មានន័យដូចម្ដេច ?


ដង្ហិត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​តូច ស្លឹក​ប្រើ​ជា​ថ្នាំ​ស្រែង ដើម​និង​ផ្លែ​ប្រើ​ជា​ថ្នាំ​បញ្ចុះ; (ដង្ហិត​ធំ); មាន​ដង្ហិត​មួយ​ប្រភេទ​ទៀត​ហៅ​ថា ដង្ហិត​ខ្មោច ដើម​តូច ស្លឹក​ក៏​តូច ។
ចុល្លព្រឹក្សតូចមួយមានកម្ពស់ ១,៥០ ម មានដើមកំណើតនៅអាមេរិកខាងត្បូង គេដាំក្បែរផ្ទះសម្រាប់ល្អមើលផង សម្រាប់ប្រើ ជាថ្នាំផង។ រដូវភ្លៀង ដង្ហិតមានផ្កាលឿង ជាចង្កោម ល្អមើលណាស់ តែពេលខែចែត្រ ផកាជ្រុះអស់ ហេតុនេះខ្មែរយើងតែងធ្វើប្រស្នាមួយថា “ប្រាំងសឹក កន្តិកបួស”។ ស្លឹកដង្ហិតបុកម៉ដ្ឋលាយជាមួយទឹកកំបោរសម្រាប់ធ្វើថ្នាំព្យាបាលជំងឺស្បែក ដូចជាស្រែង និងត្រអក។ ដើមដង្ហិតជាដើមពុល គោក្របី ដែលស៊ីស្លឹកអាចស្លាប់បាន ពេលខ្លះ គេប្រើឫសជាថ្នាំបញ្ចុះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដង្ហាក់» មានន័យដូចម្ដេច ?


ដង្ហាក់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ហត់​ដក​ដង្ហើម​យោល​ៗ ដោយ​រហាក់​ខ្លាំង។
ឧទាហរណ៍៖  ខំ​រត់​លឿន​ខ្លាំង​ទាល់​តែ​ដង្ហាក់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដង្ហក់» មានន័យដូចម្ដេច ?


ដង្ហក់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដក​ដង្ហើម​ញាប់​ដោយ​ហប​ណាស់ ហត់​ខ្លាំង​ណាស់ ។
ឧទាហរណ៍៖ ដង្ហក់​ញាប់ ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើឬឫស្សីទន់រលាស់បាន សម្រាប់បិទដីស្អិត ឬថ្កៀបគ្រាប់, ផ្លែអ្វីៗដែលមូល ចោលគ្រវែងផ្លោងបង្អើលសត្វ ។
ឧទាហរណ៍៖ ចោលដង្ហក់បង្អើលចាបកុំឲ្យស៊ីស្រូវ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដង្វិន» មានន័យដូចម្ដេច ?


ដង្វិន


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ត្រិះរិះ; ជញ្ជឹង គ្នេរគ្នាន់ ស្ទង់​មើល (ព. បុ.) ។
ឧទាហរណ៍៖ ត្រូវ​ដង្វិន​មើល​រួច​សិន​សឹម​ធ្វើ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដង្គោល» មានន័យដូចម្ដេច ?


ដង្គោល


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ទ្រលោម ថ្គោល។
ឧទាហរណ៍៖ ផ្សែង​ហុយ​ដង្គោល ។ ទង្គោល


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដង្គុំ» មានន័យដូចម្ដេច ?


ដង្គុំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រៃ​ដែល​ស្រោង​ត្រសុំ​ត្រសាយ; ដែល​មើល​ទៅ​ឃើញ​ស្រោង​ត្រសុំ​ហាក់​ដូច​គេ​ចង​ផ្គុំ។
ឧទាហរណ៍៖ ដង្គុំ​ព្រៃ ព្រៃ​ដង្គុំ ។ ទង្គុំ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ព្រៃ​ដែល​ស្រោង​ត្រសុំ​ត្រសាយ; ដែល​មើល​ទៅ​ឃើញ​ស្រោង​ត្រសុំ​ហាក់​ដូច​គេ​ចង​ផ្គុំ។
ឧទាហរណ៍៖ ដង្គុំ​ព្រៃ ព្រៃ​ដង្គុំ ។ ទង្គុំ


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដង្គន់» មានន័យដូចម្ដេច ?


ដង្គន់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខ្សែ​ផ្ដៅ​វេញ​ទាំង​មូល សម្រាប់​ចង​រឹត​កូប​ឬ​រយាង ញ៉ែង ព័ទ្ធ​តាម​ទ្រូង​ដំរី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដង្គត់» មានន័យដូចម្ដេច ?


ដង្គត់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កំណាត់​ឈើ​ដែល​សល់​ពី​គេ​កាត់ ឬ​បាក់​ជាប់​នៅ​នឹង​គល់។
ឧទាហរណ៍៖ ដង្គត់​ឈើ ។ ទង្គត់


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដង្ខៅ» មានន័យដូចម្ដេច ?


ដង្ខៅ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ចិ. តាំងខៅ ) មេជំនួញ ( គហបតីរង ឬ អនុគហបតី ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដង្ខឹម» មានន័យដូចម្ដេច ?


ដង្ខឹម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដង្ខឹមជាស្មៅប្រចាំឆ្នាំ កម្ពស់ ១០-៦០ ស.ម ដុះលើដីទំនាបដែលមានទឹកលិចម្តងៗ ដោយទៀតកំណត់ពេល នៅទ្វីបអាស៊ី អាហ្វ្រិក និង អូស្រ្តាលីផ្នែកក្តៅ ពេលខ្លះជាដំណាំគេដាំជាបន្លែ។ ស្លឹកមានរសជាតិល្វីង សម្រាប់ស្លជាមួយត្រី ឬសាច់។ គ្រូថ្នាំយកស្លឹកធ្វើថ្នាំព្យាបាលជម្ងឺឈឺក្បាល ឬគ្រុនផ្តាសាយ ឬមួយរម្ងាប់មេរោគ គ្រឿងរំលាយអាហារ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដង្កោខ្មោច» មានន័យដូចម្ដេច ?


ដង្កោខ្មោច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើមួយប្រភេទ ស្លឹកស្រដៀងនឹងដង្កោ ផ្លែតូចៗ មានរសចត់ ។

                   ព្រឹក្សកម្ពស់ ៧-១៥ ម សំបកក្រៅពណ៌ខ្មៅភាវដុះក្នុងព្រៃធំ ឬព្រៃល្បោះនៅឥណ្ឌូចិន និងប្រទេសឥណ្ឌា។ ដង្កោខ្មោចច្រើន មានបន្លាវែងនៅដើម។ ឈើពណ៌សភាវ ឬលលឿង រឹងពត់បាន គេប្រើធ្វើគ្រឿងផ្ទះ និងវត្ថុតាំងលំអ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដង្កោ» មានន័យដូចម្ដេច ?


ដង្កោ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​មួយ​ប្រភេទ ផ្លែ​មូល​ៗ​មាន​រស​ចត់​សម្រាប់​ប្រើ​ជា​គ្រឿង​ជ្រលក់ ឬ​យក​មក​កែ​ផ្សំ​ធ្វើ​ជា​អាហារ​ក៏​បាន ។
ឧទាហរណ៍៖ ផ្លែ​ដង្កោ​ទុំ​ក្រហម​ប្រាក ។

               ព្រឹក្សកម្ពស់ ១០-១២ ម ដុះក្នុងព្រៃធំ ឬស្ទើរធំនៅប្រទេសឥណ្ឌា ឥណ្ឌូនេស៊ី និងឧបទ្វីបឥណ្ឌូចិន។ ផ្លែទុំបរិភោគជាចំណីបាន។ ផ្លែខ្ចី និងទុំមានជាតិថ្នាំពណ៌ក្រមៅសម្រាប់ជ្រលក់សំពត់ សំណាញ់ អំបោះ ឬកញ្ជ្រែង ល្អី ចង្អេរ។ ផ្លែខ្ចីៗ គេស្ងោរផឹកជាថ្នាំរាកមួល។ សំបកស្ងោរសម្រាប់ជ្រលក់ស្បែក។ ឈើពណ៌សឆ្នូតខ្មៅមានតម្លៃណាស់ គេប្រើធ្វើវត្ថុតាំងលំអ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដង្កែ» មានន័យដូចម្ដេច ?


ដង្កែ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សត្វ​ល្អិត​ពួក​ចៃ តែង​ខាំ​មនុស្ស​សត្វ ។
ឧទាហរណ៍៖ សារិកា​កែវ​ក្របី​ទំ​លើ​ខ្នង​គោ​ចឹក​ដង្កែ​ស៊ី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដង្កាវ» មានន័យដូចម្ដេច ?


ដង្កាវ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់​ធ្វើ​ដោយ​ឈើ​ ឬ​ឫស្សី​តូច​វែង​មាន​ចុង​រាង​ង​ក្ងក់ សម្រាប់​ថ្ពក់​កាវ​ទាញ​មែក​ឈើ​ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដង្កាប់» មានន័យដូចម្ដេច ?


ដង្កាប់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់​ធ្វើ​ដោយ​ដែក​មាន​ផ្នែក​ពីរ ដាក់​ខ្វែង​ប្រទាក់​គ្នា​ជា​ចម្ពាម អាច​កម្រើក​វិល​បាន​ដោយ​ភ្លៅ​មួយ​ត្រង់​កណ្ដាល សម្រាប់​ចាប់​ឬ​ដក​ដែក​គោល​ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដងស្ទឹង» មានន័យដូចម្ដេច ?


ដងស្ទឹង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តួ​បណ្ដោយ​ស្ទឹង ។
ឧទាហរណ៍៖  ដើរ​តាម​ដង​ស្ទឹង​ស្ងាត់​ត្រឈឹង​ម្លប់​ត្រឈៃ​ស្រមៃ​នឹក…។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដងលើ» មានន័យដូចម្ដេច ?


ដងលើ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្នែកទន្លេ ស្ទឹង នៅត្រង់ទីដែលទឹកហូរគំហុកខ្លាំងទៅមកបានដោយកម្រ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដដែល» មានន័យដូចម្ដេច ?


ដដែល


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា តែ​បទ ១ តែ​ទី ១ ដូច​ដើម ដូច​មុន; ដូច​ពាក្យ​ថា ធ្វើ​ដដែល​ៗ នៅ​កន្លែង​ដដែល និយាយ​ធម៌​ដដែល​ដូច​ពី​មុន ។ ដូចដែល


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដដុស» មានន័យដូចម្ដេច ?


ដដុស


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដុស​រឿយ​ៗ កកិត​រឿយ​ៗ ។
ឧទាហរណ៍៖ ក្របី​ដដុស​បង្គោល​ក្នុង​ក្រោល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដង​រែក» មានន័យដូចម្ដេច ?


ដង​រែក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើ​ ឬ​ឫស្សី​ជា​ដង​សម្រាប់​រែក ។ ឈ្មោះ​ភ្នំ​មួយ​នៅ​ទិស​ឧត្តំរ​ប្រទេស​កម្ពុជា។
ឧទាហរណ៍៖ ភ្នំ​ដង​រែក ។ ដង​រ៉ែក


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដងភ្នំ» មានន័យដូចម្ដេច ?


ដងភ្នំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជួរភ្នំ ឬតួបណ្ដោយភ្នំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដងព្រៃ» មានន័យដូចម្ដេច ?


ដងព្រៃ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជួរព្រៃឬតួបណ្ដោយព្រៃ ។
ឧទាហរណ៍៖ ដើរកម្សាន្ដតាមដងព្រៃ ( បា. វនសណ្ឌ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដងបង្ហួរ» មានន័យដូចម្ដេច ?


ដងបង្ហួរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទងសរសៃធំជាបំពង់បស្សាវ


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដងនោះ» មានន័យដូចម្ដេច ?


ដងនោះ


មានន័យថា ( ម. ព. ដងណោះ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដងទង» មានន័យដូចម្ដេច ?


ដងទង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យទ្រគោះប្រើដោយជេរប្រមាថមើលងាយទៅលើរូបស្រ្តី ។
ឧទាហរណ៍៖ មេដកទង, មេចោរដកទង ។

                ពាក្យនេះក្លាយមកពីភាសាសៀមថា ដ្ចកទ្ទង អ. ថ. ដកថង “ផ្កាមាស” ( ស្រីផ្កាមាស ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដងណោះ» មានន័យដូចម្ដេច ?


ដងណោះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពាក្យប្រាប់កាល, គ្រាដែលកន្លងទៅហើយ ( គ្រានោះ, កាលនោះ ); សម្រាប់ប្រើតែក្នុងកាព្យ ឬពំនោលល្ខោន ។
ឧទាហរណ៍៖ ដងណោះកុម្ភណ្ឌយក្សា ចរចេញយាត្រា កម្លាសប្បាយក្នុងព្រៃ ។ ពាក្យផ្ទុយ : ដងណា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដងដោយ» មានន័យដូចម្ដេច ?


ដងដោយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើ ដែក ឫស្សី លយ​ពី​មាត់​ច្រាំង ឬ​គែម​ទូក គែម​កប៉ាល់ សម្រាប់​ទប់ សម្រាប់​យួរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដងដឹង» មានន័យដូចម្ដេច ?


ដងដឹង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ ។
ឧទាហរណ៍៖ ដើមដងដឹង ។

               ឈ្មោះប្រទាលមួយប្រភេទ មើមមានរសពុល ។ អ្នកស្រុកខ្លះហៅស្លែងដងដឹង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដងគោម» មានន័យដូចម្ដេច ?


ដងគោម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដងសម្រាប់បង្ហូតគោម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដងខ្ទែង» មានន័យដូចម្ដេច ?


ដងខ្ទែង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះត្រីស្រកាមួយប្រភេទ រាងសំប៉ែតខ្លួនវែង មានឆ្អឹងវែងៗបណ្ដោយតាមខ្លួន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដងក្រោម» មានន័យដូចម្ដេច ?


ដងក្រោម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្នែកទន្លេ ស្ទឹង ត្រង់ដែលជិតទីប្រសព្វមុខនឹងទន្លេ ឬសមុទ្រ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដងក្ដារ» មានន័យដូចម្ដេច ?


ដងក្ដារ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿងរចនាគ្រឹហា មានសណ្ឋានជាតួខ្លួននាគ ប្រើដាក់ភ្ជាប់ពីគល់ជហ្វាមកភ្ជាប់នឹងនាគសន្លឹក ជាគ្រឿងវិហារ ឬប្រាសាទ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដងកាំបិត» មានន័យដូចម្ដេច ?


ដងកាំបិត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឆ្អឹងពីរកំណាត់ក្នុងរាងកាយនៃមនុស្ស, នៅត្រង់ក្រោម-ក តពីឆ្អឹងទ្រូង ជាប់នឹងឆ្អឹងស្មា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដងកន្ទុយ» មានន័យដូចម្ដេច ?


ដងកន្ទុយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តួ​កន្ទុយ​នៃ​សត្វ​ចតុប្បាទ​ប្រភេទ​ខ្លះ​មាន គោ ក្របី​ជាដើម ដែល​មាន​សក់​កន្ទុយ​ដុះ​នៅ​ខាង​ចុង (ម. ព. វាលៈ; វាលធិ និង សក់​កន្ទុយ ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដងកណ្តាល» មានន័យដូចម្ដេច ?


ដងកណ្តាល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្នែកទន្លេ ស្ទឹង នៅត្រង់ទីដីកណ្តាលដែលមិនចោតខ្លាំង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដងកញ្ចាម» មានន័យដូចម្ដេច ?


ដងកញ្ចាម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើ ឬ​ឫស្សី​សម្រាប់​អប​អន្ទាក់​ព្រ័ត្រ​លូក​ទាក់​ជើង​ដំរី​ព្រៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដង» មានន័យដូចម្ដេច ?


ដង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចូក​កោយ​យក​អ្វី​ៗ ពី​ក្នុង​ទឹក; ឬ​កោយ​យក​ទឹក ។
ឧទាហរណ៍៖ ដង​ត្រី ដង​ទឹក ជាដើម ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដៃតំណគ្រឿងប្រដាប់អ្វីៗ សម្រាប់ចាប់កាន់មាន ដង កាំបិត, ដងចប ជាដើម ។ បង្គោល, សសរវែងដែលដាំបញ្ឈរសម្រាប់ចងបង្ហូតទង់, គោម ជាដើម ។
គ្រា, កាល ។
ឧទាហរណ៍៖ មួយដង ( ក្លាយមកជាម្ដង ); ពីរដង ។

                 ដងណោះ ( ដងនោះ ) គឺគ្រានោះ, កាលនោះ ( ម. ព. នោះ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដក់ដឿ» មានន័យដូចម្ដេច ?


ដក់ដឿ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដង្កូវ​នាង​ដែល​គេ​ស្ងោរ​ស្រាវ​យក​សរសៃ​សូត្រ​រួច​ហើយ ។ ដឹកដឿ


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដក់ចាន់, ភ្លូ-ល្វៀង» មានន័យដូចម្ដេច ?


ដក់ចាន់, ភ្លូ-ល្វៀង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សម្យ៉ាងកម្ពស់ដល់ ២០ ម មានគល់ធំរហូតមានវិជ្ឈមាត្រដល់ ១,៣២០ ម ដុះក្នុងព្រៃក្រាស់ ឬក្រាស់លាយស្រោងនៃឥណ្ឌូចិន ឧបទ្វីបជ្វា និងប្រទេសឥណ្ឌូនេស៊ី ។ ផ្លែមូលវិជ្ឈមាត្រប្រហែល ១០ ស.ម អាចបរិភោគឆៅបានជាចំណី ឬសម្រាប់ធ្វើដំណាប់ឆឹងស្ករ។ ឈើប្រើសម្រាប់ធ្វើក្រាស់ និងក្រឡឺងជារបស់ផ្សេងៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដក់» មានន័យដូចម្ដេច ?


ដក់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដាក់​អ្វី​ៗ ក្នុង​ថ្នក់ ។
ឧទាហរណ៍៖ ដក់​ផ្លែ​ត្របែក ។

                តាំង​នៅ មាន​នៅ ។
ឧទាហរណ៍៖ ទឹក​ដក់​ក្នុង​ថ្លុក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដកហ៊ាន ស្ដៅខ្មោច ស្ដៅជប៉ុន» មានន័យដូចម្ដេច ?


ដកហ៊ាន ស្ដៅខ្មោច ស្ដៅជប៉ុន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សម៉្យាងកម្ពស់ ២៥- ៣០ ម កំណើតក្នុងប្រទេសចិន ឬជប៉ុន​ គេដាំនៅគ្រប់ប្រទេសក្ដៅ ក្ដៅមធ្យម និងត្រជាក់មធ្យមជាដើមលំអ ហើយ និងសំរាប់ជាម្លប់ ។ ផ្លែពុល សំរាប់មនុស្ស តែសត្វស្លាប និងចៀមស៊ីបាន ។ នៅប្រទេសជ្វា មនុស្សខ្លះ ប្រព្រឹត្តបទឧក្រិដ្ឋដោយយកផ្លែបំពុលគេ ។ ប្រេងដែលចំរាញ់ពីគ្រាប់ គេធ្វើជាសាប៊ូ ។ គ្រូថ្នាំបុរាណប្រើផ្លែធ្វើថ្នាំព្រូន ។ ស្លឹកសំរាប់ព្យាបាលជំងឺស្បែក។ ឈើពណ៌ក្រហមភ្លាវ ឬ សភ្លាវ មានតំលៃសំរាប់ប្រើធ្វើជា តុ ទូ ល្អប្រណិត ។​


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដកម៉ៃ» មានន័យដូចម្ដេច ?


ដកម៉ៃ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ស. ដ្ចកមៃ អ. ថ. ដកម៉ាយ់ ផ្កាឈើ) ឈ្មោះឈើពួកជម្ពូ មានផ្លែក្លិនក្រអូប ប្រើជាអាហារ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដកពាយ» មានន័យដូចម្ដេច ?


ដកពាយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​វល្លិ​ធំ​មួយ​ប្រភេទ មាន​ផ្លែ​ប្រើ​ជា​អាហារ​បាន; ហៅ​ក្លាយ​ជា ដក់ពាយ ក៏​មាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដកព» មានន័យដូចម្ដេច ?


ដកព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​មួយ​ប្រភេទ មាន​សាច់​ស្វិត; និយាយ​ក្លាយ​ថា ដក់ព ក៏​មាន ។
ព្រឹក្សម៉្យាងមានកម្ពស់ ៧-៣០ ម ដុះតាមជាយព្រៃក្រាស់ និងព្រៃល្បោះនៃប្រទេសកម្ពុជា វៀតណាមខាងត្បូង និងថៃខាងអាគ្នេយ៍ ។ ឈើពណ៌ស ស្រាល ជាប់ សត្វល្អិតស៊ីមិនដាច់ សំរាប់ធ្វើជាវត្ថុផ្សេងៗ តាំងលំអផ្ទះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖