Posted on Leave a comment

តើពាក្យ «តរុណ» មានន័យដូចម្ដេច ?

តរុណ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា.; សំ. តរូណ) ដែលនៅក្មេង, ដែលនៅខ្ចី… ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តរាស្ត្រ» មានន័យដូចម្ដេច ?

តរាស្ត្រ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មើលក្នុងពាក្យ ពិជិតរដ្ឋ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តរង្គគតិ» មានន័យដូចម្ដេច ?

តរង្គគតិ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កង្កាញ់ ឬអង្កាញ់ចលនាធាតុរាវដែលត្រូវខ្យល់បក់ទៅមកឡើងព្រឹញៗ ដូចជាទឹករលកដែលកង្កាញ់ដូច្នោះឯង ។
(បា.) ឈ្មោះបទមួយមានលំនាំយោលខ្ពស់ៗទាបៗ ដូចជារលកទឹក (ប្រើក្នុងភាសាបាលីឬប្រើជាភាសាខ្មែរក៏បាន) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តយង៉យ» មានន័យដូចម្ដេច ?

តយង៉យ

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមានលំនាំដំណើរកន្តើយហាក់ដូចពុំដឹង ពុំយល់ ពុំនឹកនា ។
ឧទាហរណ៍៖ ដើរតយង៉យ, ដំណើរតយង៉យ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានលំនាំដំណើរកន្តើយហាក់ដូចពុំដឹង ពុំយល់ ពុំនឹកនា ។
ឧទាហរណ៍៖ ដើរតយង៉យ, ដំណើរតយង៉យ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តយ» មានន័យដូចម្ដេច ?

តយ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បំពង់មានសណ្ឋានជមប្រួមចុង សម្រាប់ដងថ្នាំត្រាំច្រកគោ, ក្របី, សេះ ជាដើម ឬសម្រាប់ដាក់ទឹកជម្រះអាចម (ហៅតាមទម្លាប់ស្រុក; ច្រើនហៅ បំពង់ច្រកថ្នាំ, បំពង់ជម្រះ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តម្អូញ» មានន័យដូចម្ដេច ?

តម្អូញ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យត្អូញ, ការត្អូញត្អែរ ។
ឧទាហរណ៍៖ វាចេះតែមានតម្អូញថាក្រ (ប្រើជា កិ. ថា វាចេះតែតម្អូញថាក្រ វិញក៏បាន) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តម្អឹង» មានន័យដូចម្ដេច ?

តម្អឹង

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រឹងត្អឹង, រឹងទទឹង, កៀចក្រាញ ។
ឧទាហរណ៍៖ មានសំបុត្រតឿនឲ្យមក៣ដងហើយ គាត់តម្អឹងមិនព្រមមក… ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា រឹងត្អឹង, រឹងទទឹង, កៀចក្រាញ ។
ឧទាហរណ៍៖ មានសំបុត្រតឿនឲ្យមក៣ដងហើយ គាត់តម្អឹងមិនព្រមមក… ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តម្លោះ» មានន័យដូចម្ដេច ?

តម្លោះ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យថ្លោះ, ធ្វើឲ្យភ្លាត់ឬឲ្យរបូត, បន្ធូររបស់ដែលបានដំឡើងហើយឲ្យធូរ ។
ឧទាហរណ៍៖ តម្លោះស្នា, តម្លោះកៃកាំភ្លើង, តម្លោះឆត្រ ។

                បញ្ចុះឲ្យទាបឲ្យតិច, បន្ថយ, បន្ទាបមកវិញ ។
ឧទាហរណ៍៖ តម្លោះអំណាច, តម្លោះបុណ្យស័ក្ដិ (ព. ប្រ.) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តម្លៃអត្រាស្តង់ដារអន្តរជាតិ» មានន័យដូចម្ដេច ?

តម្លៃអត្រាស្តង់ដារអន្តរជាតិ

?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា តម្លៃគិតទៅតាមស្ដង់ដារ ដែល IATA បានកំណត់ជាអន្តរជាតិ។ ប៉ុន្តែ បើសិនហោះហើរនៅក្នុងស្រុក រដ្ឋយើងជាអ្នកកំណត់តម្លៃ ដែលមានលក្ខណៈសមស្រប។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តម្លៃភាគហ៊ុន» មានន័យដូចម្ដេច ?

តម្លៃភាគហ៊ុន

?ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា តម្លៃនៃការផ្ទេរភាគហ៊ុន ផ្អែកតាមតម្លៃទីផ្សារ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តម្លៃពន្ធគយនៃទំនិញ» មានន័យដូចម្ដេច ?

តម្លៃពន្ធគយនៃទំនិញ

?ថ្នាក់ពាក្យជា គយ
មានន័យថា តម្លៃទំនិញ សម្រាប់គោលបំណងនៃការហូតពន្ធ ដោយផ្អែកលើអត្រាពន្ធគយលើទំនិញនាំចូល។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តម្លៃបង្វិលមកវិញ» មានន័យដូចម្ដេច ?

តម្លៃបង្វិលមកវិញ

?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា តួលេខខ្ពស់បំផុត ឬទាបបំផុតនៃអថេរណាមួយដែលកើតជាមធ្យមចំនួនមួយក្នុងរយៈពេលកំណត់មួយ (ឧទាហរណ៍៖ ក្នុងរយៈពេល១០ឆ្នាំ)។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តម្លៃនៃអត្ថប្រយោជន៍បន្ថែម» មានន័យដូចម្ដេច ?

តម្លៃនៃអត្ថប្រយោជន៍បន្ថែម

?ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. តម្លៃទីផ្សារ រួមទាំងពន្ធអាករទាំងអស់។ ២. តម្លៃទីផ្សារ រួមទាំងពន្ធអាករទាំងអស់ នៃអត្ថប្រយោជន៍បន្ថែមដែលបានផ្ដល់ឱ្យ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តម្លៃជាប់អាកររបស់ទំនិញនាំចូល» មានន័យដូចម្ដេច ?

តម្លៃជាប់អាកររបស់ទំនិញនាំចូល

?ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា តម្លៃគយ រួមបញ្ចូលទាំងតម្លៃធានារ៉ាប់រង និងដឹកជញ្ជូនដោយបូកបន្ថែមនូវពន្ធគយ និងអាករពិសេសលើទំនិញនិងសេវាមួយចំនួន។ បើសិនជាគ្មានតម្លៃគយកែតម្រូវនេះទេ ត្រូវកំណត់យកតាមតម្លៃទីផ្សារ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តម្លៃជាប់អាករនៃការផ្គត់ផ្គង់» មានន័យដូចម្ដេច ?

តម្លៃជាប់អាករនៃការផ្គត់ផ្គង់

?ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា ថ្លៃទំនិញ ឬសេវាដែលអ្នកលក់យកពីអ្នកទិញ។ តម្លៃជាប់អាករ រួមមាន បន្ទុកដឹកជញ្ជូន ហើយនិងខ្ទង់ដទៃទៀតដែលត្រូវទូទាត់ឱ្យអ្នកលក់ចំពោះការផ្គត់ផ្គង់នោះ រួមបញ្ចូលទាំងអាករពិសេសលើទំនិញនិងសេវាមួយចំនួន លើកលែងតែអាករបន្ថែម។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តម្លៃជាប់អាករនៃការនាំចូលទំនិញ/តម្លៃជាប់អាករនៃទំនិញនាំចូល» មានន័យដូចម្ដេច ?

តម្លៃជាប់អាករនៃការនាំចូលទំនិញ/តម្លៃជាប់អាករនៃទំនិញនាំចូល

?ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា ចំនួនសរុបនៃ៖ ក-តម្លៃទំនិញសម្រាប់គិតពន្ធគយ ស្របតាមច្បាប់ដែលទាក់ទិននឹងពន្ធគយ ខ-ចំនួនទឹកប្រាក់នៃពន្ធគយ អាករពិសេសលើទំនិញនិងសេវាមួយចំនួន និងបន្ទុកសារពើពន្ធផ្សេងទៀត ដែលត្រូវបង់លើទំនិញទាំងនោះ ក្រៅពីអាករលើតម្លៃបន្ថែម។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តម្លៃជាប់ពន្ធនៃអត្ថប្រយោជន៍បន្ថែម» មានន័យដូចម្ដេច ?

តម្លៃជាប់ពន្ធនៃអត្ថប្រយោជន៍បន្ថែម

?ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា តម្លៃសរុបនៃអត្ថប្រយោជន៍បន្ថែមទាំងអស់ រួមបញ្ចូលទាំងពន្ធអាករគ្រប់ប្រភេទ និងពន្ធលើអត្ថប្រយោជន៍បន្ថែមខ្លួនឯងនេះផង។ ដើម្បីគណនាតម្លៃជាប់ពន្ធនៃអត្ថប្រយោជន៍បន្ថែម សម្រាប់ខែណាមួយ និយោជកត្រូវយកតម្លៃនៃអត្ថប្រយោជន៍បន្ថែមសរុបដែលបានផ្តល់ឱ្យរូបវន្តបុគ្គលទាំងអស់ក្នុងខែនោះ ទៅចែកនឹង ០,៨០។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តម្លៃជាប់ អតប នៃការនាំចូលទំនិញ» មានន័យដូចម្ដេច ?

តម្លៃជាប់ អតប នៃការនាំចូលទំនិញ

?ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា ចំនួនសរុបនៃ៖ក-តម្លៃទំនិញសម្រាប់គិតពន្ធគយ ស្របតាមច្បាប់ដែលទាក់ទិននឹងពន្ធគយ។ ខ-ចំនួនទឹកប្រាក់នៃពន្ធគយ អាករពិសេសលើទំនិញនិងសេវាមួយចំនួន និងបន្ទុកសារពើពន្ធផ្សេងទៀត ដែលត្រូវបង់លើទំនិញទាំងនោះ ក្រៅពីអាករលើតម្លៃបន្ថែម។ គ-តម្លៃសេវាណាមួយដែលមានចែងក្នុងកថាខណ្ឌ៣ នៃមាត្រា៤៧ នៃអនុក្រឹត្យនេះ ដែលមិនបានបូកបញ្ចូលក្នុងតម្លៃទំនិញសម្រាប់គិតពន្ធគយ ដូចមានចែងក្នុងវាក្យខណ្ឌ ក នៃកថាខណ្ឌ៣ នៃមាត្រានេះ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តម្លៃចុះកិច្ចសន្យា» មានន័យដូចម្ដេច ?

តម្លៃចុះកិច្ចសន្យា

?ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា តម្លៃលើកិច្ចសន្យាផ្គត់ផ្គង់ទំនិញ ឬសេវាដែលប្រើប្រាស់ថវិការដ្ឋ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តម្លៃចលនវត្ថុ» មានន័យដូចម្ដេច ?

តម្លៃចលនវត្ថុ

?ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា តម្លៃសុទ្ធបន្ទាប់ពីការបញ្ចុះតម្លៃដែលអ្នកផ្គត់ផ្គង់លក់ទៅឱ្យភតិបតី ប៉ុន្តែមិនរួមបញ្ចូលថ្លៃដើមហិរញ្ញវត្ថុ និងចំណាយផ្សេងៗរបស់ភតិបតីទេ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តម្លៃគិតពន្ធគយនៃទំនិញនាំចេញ» មានន័យដូចម្ដេច ?

តម្លៃគិតពន្ធគយនៃទំនិញនាំចេញ

?ថ្នាក់ពាក្យជា គយ
មានន័យថា តម្លៃទំនិញនៅចំណុចនាំចេញ។ តម្លៃគិតពន្ធគយនេះនឹងត្រូវកំណត់ដោយត្រូវបូកថ្លៃដឹកជញ្ជូនទំនិញរួមទាំងរាល់ចំណាយទាំងឡាយដែលត្រូវបង់សម្រាប់ប្រតិបត្តិការនាំចេញ រហូតដល់ព្រំដែន លើកលែងអាករនាំចេញ អាករក្នុងប្រទេស និងបន្ទុកប្រហាក់ប្រហែលដែលអ្នកនាំចេញបានបង់ និងមានបង្កាន់ដៃ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តម្លៃគិតពន្ធគយនៃទំនិញនាំចូល/តម្លៃគិតពន្ធគយលើទំនិញនាំចូល» មានន័យដូចម្ដេច ?

តម្លៃគិតពន្ធគយនៃទំនិញនាំចូល/តម្លៃគិតពន្ធគយលើទំនិញនាំចូល

?ថ្នាក់ពាក្យជា គយ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. តម្លៃទំនិញសម្រាប់គោលបំណងនៃការបង់ពន្ធគយទៅតាមតម្លៃទំនិញនាំចូល (Ad-valorem duties)។ ២. តម្លៃចម្លងការ មានន័យថា ជាថ្លៃដែលបានទូទាត់ ឬនឹងត្រូវទូទាត់ពិតប្រាកដ លើទំនិញដែលបានលក់សម្រាប់នាំចេញទៅកាន់ប្រទេសនាំចូល ក្រោយពីបានកែតម្រូវស្របទៅនឹងបញ្ញត្តិមាត្រា៨ នៃកិច្ចព្រមព្រៀងនេះ ប្រសិនបើ៖ ក-គ្មានការរឹតត្បិតស្តីពីការផ្ដល់ ឬការប្រើប្រាស់ទំនិញដោយអ្នកទិញ ក្រៅពីការរឹតត្បិតដែល៖ (I)-កំណត់ ឬតម្រូវ ឬតាមសំណូមពរផ្លូវច្បាប់ ឬដោយអាជ្ញាធរសាធារណៈក្នុងប្រទេសនាំចូល។ (II)-កម្រិតមណ្ឌលភូមិសាស្ត្រដែលទំនិញត្រូវបានលក់បន្ត ឬ (III)-មិនបណ្ដាលឱ្យប៉ះពាល់ដល់តម្លៃទំនិញ។ ខ-ការលក់ទំនិញ ឬថ្លៃដែលបានទូទាត់ ឬនឹងត្រូវទូទាត់ពិតប្រាកដចំពោះទំនិញ មិនមែនជាកម្មវត្ថុនៃលក្ខខណ្ឌ ឬកត្តាខ្លះដែលនាំឱ្យតម្លៃគិតពន្ធគយមិនអាចកំណត់បាន។ គ-មិនមានផ្នែកណាមួយនៃប្រាក់ចំណូល ដែលបានពីការលក់បន្ត ការចែកចាយ ឬការប្រើប្រាស់ទំនិញដោយអ្នកទិញនឹងកើតឡើងដោយផ្ទាល់ ឬដោយប្រយោលដល់អ្នកលក់ លើកលែងតែការកែតម្រូវ ត្រូវបានធ្វើឡើងស្របទៅតាមបញ្ញត្តិនៃមាត្រា៨។ ឃ-អ្នកទិញនិងអ្នកលក់មិនពាក់ព័ន្ធគ្នា ឬប្រសិនបើពាក់ព័ន្ធគ្នា នោះតម្លៃចម្លងការក៏អាចទទួលយកបាន តាមគោលបំណងរបស់គយក្នុងបញ្ញត្តិនៃកថាខណ្ឌទី២។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តម្លៃគិតពន្ធគយនៃទំនិញ» មានន័យដូចម្ដេច ?

តម្លៃគិតពន្ធគយនៃទំនិញ

?ថ្នាក់ពាក្យជា គយ
មានន័យថា តម្លៃនៃទំនិញសម្រាប់គោលបំណងនៃការទារពន្ធតាមពន្ធគយផ្អែកលើតម្លៃទំនិញនាំចូល។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តម្លៃគិតពន្ធ (ចំពោះទំនិញដែលលក់ឱ្យអង្គភាពពាណិជ្ជកម្មរដ្ឋ)» មានន័យដូចម្ដេច ?

តម្លៃគិតពន្ធ

?ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា តម្លៃទំនិញលក់ពិតប្រាកដឱ្យអង្គភាពពាណិជ្ជកម្ម ដោយដកពន្ធចេញ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តម្លៃគិតពន្ធ» មានន័យដូចម្ដេច ?

តម្លៃគិតពន្ធ

?ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា តម្លៃទំនិញលក់នៅទីផ្សារ ដោយដកពន្ធចេញ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តម្លៃកិច្ចសន្យា» មានន័យដូចម្ដេច ?

តម្លៃកិច្ចសន្យា

?ថ្នាក់ពាក្យជា លទ្ធកម្មសាធារណៈ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. តម្លៃដែលត្រូវទូទាត់ទៅឱ្យអ្នកផ្គត់ផ្គង់នៅក្រោមកិច្ចសន្យា សម្រាប់ការអនុវត្តយ៉ាងពេញលេញ និងត្រឹមត្រូវតាមលក្ខខណ្ឌនៃកិច្ចសន្យា។ ២. តម្លៃដូចមានបញ្ជាក់នៅក្នុងលិខិតសម្រេចប្រគល់កិច្ចសន្យា ហើយដែលបន្ទាប់ទៅអាចត្រូវបានកែតម្រូវ ដោយអនុលោមទៅតាមបទប្បញ្ញត្តិនៃកិច្ចសន្យា។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តម្លៃ» មានន័យដូចម្ដេច ?

តម្លៃ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្វីៗដែលថ្លៃ, ប្រាក់ដែលត្រូវសងដល់អ្នកដទៃដោយខ្លួនបានទិញវត្ថុអ្វីៗពីគេ ។
ឧទាហរណ៍៖ របស់មានតម្លៃ, អស់តម្លៃ, ចុះតម្លៃ, សងតម្លៃ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តម្លុញ» មានន័យដូចម្ដេច ?

តម្លុញ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្វីៗដែលថ្លុញ; ដែលមូលថ្លុញ ។ពាក្យទំយើសម្រាប់ហៅមនុស្សប្រុសដែលស្និទ្ធស្នាលឬដែលស្រឡាញ់ទុកចិត្តណាស់ ។
ឧទាហរណ៍៖ អ្នកតម្លុញ, អ្នកតម្លុញមាស-បង ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា អ្វីៗដែលថ្លុញ; ដែលមូលថ្លុញ ។ពាក្យទំយើសម្រាប់ហៅមនុស្សប្រុសដែលស្និទ្ធស្នាលឬដែលស្រឡាញ់ទុកចិត្តណាស់ ។
ឧទាហរណ៍៖ អ្នកតម្លុញ, អ្នកតម្លុញមាស-បង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តម្លឹង» មានន័យដូចម្ដេច ?

តម្លឹង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះទម្ងន់ដែលថ្លឹងមានចំនួន ១០ ជី។
ឧទាហរណ៍៖ មាសមួយតម្លឹង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តម្លាភាព» មានន័យដូចម្ដេច ?

តម្លាភាព

?ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ, លទ្ធកម្មសាធារណៈ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. រាល់ច្បាប់ បទប្បញ្ញត្តិ គោលការណ៍ នីតិវិធី និងការអនុវត្តទាំងឡាយ ត្រូវផ្សព្វផ្សាយដោយទូលាយសម្រាប់ក្រសួង ស្ថាប័ន ឬអង្គភាពសាធារណៈ និងសាធារណជន ។

                  បរិយាកាសនៃការបើកទូលាយដល់ការចូលរួម ការតាមដាន ការពិនិត្យ និងការផ្តល់យោបល់គ្រប់ជ្រុងជ្រោយក៏ដូចការប្រកួតប្រជែងដោយសមធម៌ ដោយលក្ខណៈស្មើភាព និងយុត្តិធម៌។ បរិយាកាសនៃការប្រកួតប្រជែងដែលមានលក្ខណៈស្មើភាព និងយុត្តិធម៌ អនុញ្ញាតឱ្យតួអង្គទាំងអស់មានឱកាសដូចគ្នាដើម្បីការចូលរួម ប្រសិនបើគេមានបំណងចូលរួម ។

ឧទាហរណ៍៖ តម្លាភាពនៃការអនុវត្តថវិកាឃុំ សង្កាត់ អនុញ្ញាតឱ្យប្រជាពលរដ្ឋអាចចូលរួមតាមដានត្រួតពិនិត្យអំពីដំណើរការគម្រោងអភិវឌ្ឍន៍នៅតាមមូលដ្ឋានរបស់ខ្លួន។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តម្លា» មានន័យដូចម្ដេច ?

តម្លា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរធ្វើឲ្យថ្លា, សេចក្តីថ្លា, សភាពដែលរងថ្លា ។
ឧទាហរណ៍៖ មានចិត្តកាត់តម្លាសទ្ធា គឺមានចិត្តជ្រះថ្លាជឿ (ប្រើចំពោះតែចិត្តជាកុសល) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តម្លង់» មានន័យដូចម្ដេច ?

តម្លង់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្សឬសត្វដែលថ្លង់ ។
ឧទាហរណ៍៖ មេតម្លង់, អាតម្លង់ (ព. ទ្រ. ព. ម.) ។

                ព. រ. ថា ថ្លង់ ។

​​​​ឧទាហរណ៍៖ មនុស្សថ្លង់, គាត់ថ្លង់ស្ដាប់មិនសូវឮទេ ។

          ​​      ព. គ. ថា ធ្ងន់ត្រចៀក ។

ឧទាហរណ៍៖ គាត់ធ្ងន់ត្រចៀកស្ដាប់មិនសូវឮទេ ។

                ព. ខ្ព. ថា ហ៊ឹង ឬ ហ៊ឹងត្រចៀក (ជាពាក្យសម្រាលដោយមិនហ៊ានចេញថា ថ្លង់) ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា មនុស្សឬសត្វដែលថ្លង់ ។
ឧទាហរណ៍៖ មេតម្លង់, អាតម្លង់ (ព. ទ្រ. ព. ម.) ។

                 ព. រ. ថា ថ្លង់ ។
ឧទាហរណ៍៖ មនុស្សថ្លង់, គាត់ថ្លង់ស្ដាប់មិនសូវឮទេ ។

                 ព. គ. ថា ធ្ងន់ត្រចៀក ។
ឧទាហរណ៍៖ គាត់ធ្ងន់ត្រចៀកស្ដាប់មិនសូវឮទេ ។

                 ព. ខ្ព. ថា ហ៊ឹង ឬ ហ៊ឹងត្រចៀក (ជាពាក្យសម្រាលដោយមិនហ៊ានចេញថា ថ្លង់) ។

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យហ៊ឹងស្ដាប់ពុំឮ, ធ្វើឲ្យថ្លង់អផ្សុកត្រចៀក ។
ឧទាហរណ៍៖ កុំតម្លង់គេ; និយាយតម្លង់រកតែនឹងដេកពុំបាន ។

              ធ្វើឲ្យហ៊ឹងស្ដាប់ពុំឮ, ធ្វើឲ្យថ្លង់អផ្សុកត្រចៀក ។
ឧទាហរណ៍៖ កុំតម្លង់គេ; និយាយតម្លង់រកតែនឹងដេកពុំបាន ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តម្រេក» មានន័យដូចម្ដេច ?

តម្រេក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្តីត្រេក ។
ឧទាហរណ៍៖ មានតម្រេក, កើតតម្រេក, ឥតតម្រេក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តម្រៀប» មានន័យដូចម្ដេច ?

តម្រៀប

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យរៀបរៀងគ្នា, ឲ្យមានរបៀប, ឲ្យឋិតនៅត្រៀប ។
ឧទាហរណ៍៖ តម្រៀបជួរ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តម្រួត» មានន័យដូចម្ដេច ?

តម្រួត

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដាក់១ពីលើ១ពីក្រោមឡើងទៅ, ដាក់ត្រួតបន្តុបលើគ្នា, ធ្វើឲ្យត្រួតលើគ្នា ។
ឧទាហរណ៍៖ តម្រួតល្អីលើគ្នា, តម្រួតតួអក្សរ ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកត្រួត; ពួកទាហានរក្សាព្រះអង្គ ១ ក្រុម ធ្វើរាជការតែក្នុងព្រះរាជវាំង ។
ឧទាហរណ៍៖ ពួករាជតម្រួត, ក្រុមតម្រួត ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តម្រូវការសាធារណៈ» មានន័យដូចម្ដេច ?

តម្រូវការសាធារណៈ

?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ការផ្គត់ផ្គង់ទឹកនៅតាមទីក្រុង និងជនបទ ការផលិតស្បៀង ការផលិតថាមពលវារីអគ្គិសនី ការបម្រើវិស័យកសិកម្ម វិស័យឧស្សាហកម្ម វិស័យនាវាចរ និងការរក្សាឱ្យមានធារទឹកអប្បបរមា ដើម្បីថែរក្សាបរិស្ថាន ជីវិតមនុស្ស ជីវិតមច្ឆជាតិ និងរុក្ខជាតិនានា។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តម្រូវការនៃសមត្ថភាពហិរញ្ញវត្ថុ» មានន័យដូចម្ដេច ?

តម្រូវការនៃសមត្ថភាពហិរញ្ញវត្ថុ

?ថ្នាក់ពាក្យជា លទ្ធកម្មសាធារណៈ
មានន័យថា ពិនិត្យនិងផ្ទៀងផ្ទាត់ឡើងវិញ ទៅលើស្ថានភាពជាក់ស្ដែង និងឯកសារភ័ស្ដុតាងនានាពាក់ព័ន្ធនឹងទ្រព្យសកម្ម សាច់ប្រាក់ និងស្ថានភាពហិរញ្ញវត្ថុដែលប្រកាសដោយអ្នកដេញថ្លៃនាំមុខ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តម្រូវការនៃសមត្ថភាពបច្ចេកទេស» មានន័យដូចម្ដេច ?

តម្រូវការនៃសមត្ថភាពបច្ចេកទេស

?ថ្នាក់ពាក្យជា លទ្ធកម្មសាធារណៈ
មានន័យថា ពិនិត្យនិងផ្ទៀងផ្ទាត់ឡើងវិញ ទៅលើស្ថានភាពជាក់ស្ដែង និងឯកសារភ័ស្ដុតាងនានា ដើម្បីធានាភាពត្រឹមត្រូវនិងការពិត នៃឯកសារនានាពាក់ព័ន្ធនឹងសមត្ថភាពបច្ចេកទេស ដែលបានដាក់ដោយអ្នកដេញថ្លៃនាំមុខ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តម្រូវការនៃផ្លូវច្បាប់» មានន័យដូចម្ដេច ?

តម្រូវការនៃផ្លូវច្បាប់

?ថ្នាក់ពាក្យជា លទ្ធកម្មសាធារណៈ
មានន័យថា ពិនិត្យនិងផ្ទៀងផ្ទាត់ឡើងវិញ ដើម្បីធានាថាអ្នកដេញថ្លៃនាំមុខមិនមានឈ្មោះនៅក្នុងបញ្ជីខ្មៅ ឬត្រូវបានហាមឃាត់ដោយតុលាការ និងមានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតដែលមានសុពលភាព។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តម្រូវការនៃផលប្រយោជន៍ជាតិ» មានន័យដូចម្ដេច ?

តម្រូវការនៃផលប្រយោជន៍ជាតិ

?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា សកម្មភាព ឬគម្រោងមានជាអាទិ៍៖ ▪ការសាងសង់ ស្ដារ ថែទាំ ឬពង្រីកសំណង់ចាំបាច់ដល់កិច្ចការពារជាតិ ឬការងារសន្ដិសុខ ▪ការកាន់កាប់ដី ឬទ្រព្យសម្បត្តិ ដើម្បីអនុវត្តជាក់ស្ដែងនយោបាយការពារបូរណភាពទឹកដី។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តម្រូវការ» មានន័យដូចម្ដេច ?

តម្រូវការ

?ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា ការរំពឹងទុកដែលបានបញ្ជាក់ជាកាតព្វកិច្ចច្បាស់លាស់ ឬដោយប្រយោល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តម្រូវ» មានន័យដូចម្ដេច ?

តម្រូវ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យត្រូវ, ចែកមុខ, ទុកដាក់មុខងារ ។
ឧទាហរណ៍៖ តម្រូវការឲ្យធ្វើ; កែតម្រូវ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ធ្វើឲ្យត្រូវ, ចែកមុខ, ទុកដាក់មុខងារ ។
ឧទាហរណ៍៖ តម្រូវការឲ្យធ្វើ; កែតម្រូវ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តម្រុយ» មានន័យដូចម្ដេច ?

តម្រុយ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿងចំណាំធ្វើដោយមែកឈើ, ដោយស្មៅ, ដោយចំបើង ចងភ្ជាប់នឹងឈើឬឫស្សីសម្រាប់ដោតត្រុយសម្គាល់ផ្លូវឬទីកន្លែងនីមួយៗ; គ្រឿងចំណាំដែលគេត្រុយទុក ។
ឧទាហរណ៍៖ បោះតម្រុយ, ចងតម្រុយ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តម្រឹម» មានន័យដូចម្ដេច ?

តម្រឹម

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យត្រឹម, កាត់ឲ្យត្រឹម ឲ្យស្មើ ។
ឧទាហរណ៍៖ តម្រឹមជើងសក់, កាត់តម្រឹម ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ធ្វើឲ្យត្រឹម, កាត់ឲ្យត្រឹម ឲ្យស្មើ ។
ឧទាហរណ៍៖ តម្រឹមជើងសក់, កាត់តម្រឹម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តម្រិះ» មានន័យដូចម្ដេច ?

តម្រិះ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្តីត្រិះ, សេចក្តីរិះគិត ។
ឧទាហរណ៍៖ មនុស្សមានតម្រិះល្អ គឺមនុស្សដែលមានសេចក្តីរិះគិតត្រូវ ។

                 សៀមយកទៅប្រើជា ដាំរិ, បំប្លែងចេញពីពាក្យ ត្រិ (អ. ថ. ទ្រិ), ត្រិ នេះក៏គឺ ត្រិះ (ត្រិះរិះ) របស់ខ្មែរហ្នឹងឯង; ពាក្យខ្មែរយើងថា តម្រិះ ជា ន. របស់ ត្រិះ; រាជសព្ទ ប្រើជា កិ. ថា ទ្រង់ព្រះតម្រិះ គឺទ្រង់មានព្រះយោបល់ត្រិះរិះ, រិះរេ (សៀមប្រើជា រ. ស. ដែរថា សុងផ្រៈដាំរិ គឺទ្រង់ព្រះតម្រិះហ្នឹងឯង) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តម្រាំ» មានន័យដូចម្ដេច ?

តម្រាំ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្វីៗដែលត្រាំ ។
ឧទាហរណ៍៖ បាយតម្រាំ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តម្រាស់» មានន័យដូចម្ដេច ?

តម្រាស់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វាចារបស់ក្សត្រទ្រង់រាជ្យដែលត្រាស់ចេញទៅ (រ. ស.) ។
ឧទាហរណ៍៖ ព្រះរាជតម្រាស់, ទ្រង់មានព្រះតម្រាស់; ព្រះពុទ្ធតម្រាស់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តម្រាយផ្លូវស្របច្បាប់» មានន័យដូចម្ដេច ?

តម្រាយផ្លូវស្របច្បាប់

?ថ្នាក់ពាក្យជា គយ
មានន័យថា ផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងផ្លូវផ្សេងទៀតណាមួយ ដែលគយកំណត់ឱ្យប្រើប្រាស់ សម្រាប់ការដឹកជញ្ជូនទំនិញនាំចេញ ឬនាំចូល ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យរបស់គយ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តម្រាប់» មានន័យដូចម្ដេច ?

តម្រាប់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បែបដែលគួរត្រាប់តាម, បែបបទសម្រាប់ធ្វើតាម, តួយ៉ាង ។
ឧទាហរណ៍៖ យកតម្រាប់, កាន់តាមតម្រាប់, កុំយកតម្រាប់មនុស្សខ្ជិល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តម្ពែក» មានន័យដូចម្ដេច ?

តម្ពែក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលមានក្បាលថ្ពែក, ដែលឥតសក់ឬរលីងដុំៗ ។
ឧទាហរណ៍៖ តម្ពែកទាំងបួន គាប់ជួនជួបគ្នា បានស្ទុះម្នីម្នា ដើរទៅរៀងខ្លួន ។ (ធ្លាប់ប្រើជា ទំពែក មកយូរហើយ ប៉ុន្ដែដោយអនុលោមតាមពាក្យថា ថ្ពែក គួរប្រើជា តម្ពែក វិញទើបត្រឹមត្រូវតាមរបៀប) ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានក្បាលថ្ពែក, ដែលឥតសក់ឬរលីងដុំៗ ។
ឧទាហរណ៍៖ តម្ពែកទាំងបួន គាប់ជួនជួបគ្នា បានស្ទុះម្នីម្នា ដើរទៅរៀងខ្លួន ។ (ធ្លាប់ប្រើជា ទំពែក មកយូរហើយ ប៉ុន្ដែដោយអនុលោមតាមពាក្យថា ថ្ពែក គួរប្រើជា តម្ពែក វិញទើបត្រឹមត្រូវតាមរបៀប) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តម្ពេច» មានន័យដូចម្ដេច ?

តម្ពេច

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់ធ្វើដោយឈើឬឫស្សី មានបន្លោះសណ្ឋានដូចធ្នូ សម្រាប់ថ្ពេចសំឡី ។
ឧទាហរណ៍៖ ដងតម្ពេច, ខ្សែតម្ពេច ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តម្ពុល» មានន័យដូចម្ដេច ?

តម្ពុល

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. តាម្ពុល “ស្លា”) ស្លា, ផ្លែស្លា ។ ខ្មែរប្រើជា គុ. ថា ស្លាតម្ពុល (—តំពុល) ចំពោះតែផ្លែស្លា ដែលគេគរផ្អាប់ទុកយូរបន្តិចឲ្យត្រាតែរលួយសំបក ។ ព. ផ្ទ. ស្លាខ្ចី, ស្លាស្លឹង (មើលក្នុងពាក្យ ស្លា ទៀតផង) ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែរ, មានន័យថា ចាស់ព្រួលៗ, ជ្រោកជ្រាក, ស្រោលៗ, ឆ្អិនខ្លះឆៅខ្លះ ។
ឧទាហរណ៍៖ មនុស្សចាស់តម្ពុល; គំនិតតម្ពុល; ត្រីអាំងតម្ពុល (ប្រើជាពាក្យប្រៀបទៅនឹង ផ្លែស្លាតម្ពុល នុះឯង) ។

                  ធ្លាប់ប្រើជា ដំពុល, តំពុល ឬ ទំពុល ក៏មាន, គួរឈប់ប្រើបែបនុះ, ត្រូវប្រើ តម្ពុល នេះវិញ ទាំងត្រឹមត្រង់តាមកំណើតពាក្យផង ទាំងសំនៀងក៏នៅតែដដែលផងដែរ; (សម្រាប់ពាក្យកាព្យ ប្រើជា តម្ពុលខាទ (តំ-ពុ-លៈ ខាត) “ស៊ីស្លា” ឬ តម្ពុលខាទន៍ “ការស៊ីស្លា” ដូច្នេះក៏បាន) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តម្ពក់» មានន័យដូចម្ដេច ?

តម្ពក់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់ធ្វើដោយដែក ឬឈើ ឫស្សីជាដើម មានចុងរាងខ្វេរឬខុបសម្រាប់ថ្ពក់ទាញអ្វីៗ។
ឧទាហរណ៍៖ តម្ពក់រនាស់ ។ (ធ្លាប់ប្រើជា ទំពក់ មកយូរហើយ ប៉ុន្ដែដោយអនុលោមតាមពាក្យថា ថ្ពក់ គួរប្រើជា តម្ពក់ វិញ ទើបត្រឹមត្រូវតាមវេយ្យាករណ៍ខ្មែរ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តម្បៀត» មានន័យដូចម្ដេច ?

តម្បៀត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់ធ្វើដោយឫស្សី, ឈើឬដែកសម្រាប់ត្បុត ។
ឧទាហរណ៍៖ ត្រីអាំងមួយតម្បុត ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តម្បុត» មានន័យដូចម្ដេច ?

តម្បុត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់ធ្វើដោយឫស្សី, ឈើឬដែកសម្រាប់ត្បុត ។
ឧទាហរណ៍៖ ត្រីអាំងមួយតម្បុត ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តម្បារ» មានន័យដូចម្ដេច ?

តម្បារ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់សម្រាប់ត្បារ ។
ឧទាហរណ៍៖ តម្បារត្រចៀក។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តម្បាញ» មានន័យដូចម្ដេច ?

តម្បាញ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿងប្រដាប់សម្រាប់ត្បាញ ។
ឧទាហរណ៍៖ ដាក់តម្បាញ, មូរតម្បាញ ។

                ជាងតម្បាញ គឺអ្នកប្រកបមុខរបរខាងត្បាញ, អ្នកចិញ្ចឹមជីវិតដោយការត្បាញ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តម្កើង» មានន័យដូចម្ដេច ?

តម្កើង

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រាប់អានជាថ្កើង ធ្វើឲ្យថ្កើង, ដាក់តម្កល់លើទីខ្ពស់ ។
ឧទាហរណ៍៖ តម្កើងខ្លួន ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តម្កុំតម្កើង» មានន័យដូចម្ដេច ?

តម្កុំតម្កើង

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លើក, សរសើរ ឲ្យថ្កុំថ្កើង ។
ឧទាហរណ៍៖ តម្កុំតម្កើងកូនឲ្យទាល់តែឡើងចិត្តឡើងចាង ច្រងេងច្រងាងខូចអស់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តម្កាត់» មានន័យដូចម្ដេច ?

តម្កាត់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជំងឺតិចតួច, ជំងឺស្រាលៗ, ថ្កាត់ ។ ច្រើនតែប្រើជាបរិវារសព្ទ សម្រាប់ជារណបនឹងពាក្យជំងឺ ។
ឧទាហរណ៍៖ ជំងឺតម្កាត់ (ម. ព. ថ្កាត់ ផង) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តម្កល់» មានន័យដូចម្ដេច ?

តម្កល់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទ្រឲ្យខ្ពស់ផុតពីទីប្រក្រតី, ថ្កល់លើអ្វីៗ, តាំង ។
ឧទាហរណ៍៖​ ​តម្កល់គ្រឿងសក្ការបូជា ។ តម្កល់ចិត្ត គឺតាំងចិត្តឲ្យនឹង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តមត្ថំ» មានន័យដូចម្ដេច ?

តមត្ថំ

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( បា. < តំ “នោះ” + អត្ថំ “សេចក្តីឬរឿង” > តមត្ថំ “សេចក្តីឬរឿងនោះ” ) មិនទាន់ដាច់ស្រេច, មិនទាន់ប្រាកដ, ស្ទាក់ស្ទើរ … ។
ឧទាហរណ៍៖ រឿងនោះដូចជានៅក្នុងតមត្ថំ ខ្ញុំនឹងសម្រេចថាយ៉ាងម៉េចពុំទាន់បាននៅឡើយ, រឿងតមត្ថំ, ដំណើរតមត្ថំ (ពាក្យនេះមានដំណើរជាប់ទាក់ទងមកពីបាលីថា “តមត្ថំ បកាសេន្តោ សត្ថា អាហ ” ក្នុងគម្ពីរមហាវេស្សន្តរជាតកប្រែរយបុរាណ ដែលប្រែថា “រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ ព្រះអង្គមានព្រះបន្ទូល សូត្រសានូវបាទ គាថាទាំងឡាយដូច្នេះថា … ” ; បាលីនេះ បើប្រែត្រង់តាមរូបស័ព្ទ បានសេចក្តីយ៉ាងខ្លីថា ” ព្រះសាស្តាកាលទ្រង់ប្រកាសនូវសេចក្តីនោះ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា … ” តែប៉ុណ្ណោះ, តែអ្នកប្រាជ្ញបុរាណបានពង្រឹកពាក្យប្រែក្នុងសាស្ត្រាប្រែរយនោះឱ្យលើសពីបាលីដូចសេចក្តីខាងលើ ដើម្បីឲ្យងាយស្តាប់, ពាក្យប្រែនេះឯងហើយ ដែលនាំឲ្យអ្នកវប្បធម៌ខ្មែរបុរាណចាប់ច្បុចចុចយកតែពាក្យបាលីឃ្លាខាងដើមថា ” តមត្ថំ ” នោះមកប្រើជាមេពាក្យមួយ សំដៅន័យថា ” មិនទាន់ដាច់ស្រេច, មិនទាន់ប្រាកដ, … ” ដោយយោលយកសេចក្តីតាមពាក្យប្រែនោះឯង) ។

តើពាក្យ «តម» មានន័យដូចម្ដេច ?

តម

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កាន់ត្រណម, ចៀសវាងមិនប្រព្រឹត្ត, មិនធ្វើ ។
ឧទាហរណ៍៖ តមបង្អែម, តមខ្លាញ់… (ម. ព. ត្រណម ផង) ។

                តមមាត់ កិ. ប្រកាន់មិនស្ដីរកគ្នា ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តពោក» មានន័យដូចម្ដេច ?

តពោក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ព. បុ. ) ប៉ែកអវយវៈមនុស្ស ឬសត្វចំពួកខ្លះ ពីត្រឹមក្រោមចង្កេះចុះមកទល់នឹងទ្វារឧច្ចារៈ ( ត្រគាក ) ។ (ព. អា.) ស្ត្រីយោនី ( ម. ព. គូទ, ត្រគាក ផង) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តប់ប្រមល់» មានន័យដូចម្ដេច ?

តប់ប្រមល់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ព្រួយចិត្ត, ចង្អៀតចង្អល់ចិត្ត, អផ្សុកធុញទ្រាន់ ។
ឧទាហរណ៍៖ ថ្ងៃនេះខ្ញុំដូចជាតប់ប្រមល់ រកគិតអ្វីមិនលេចសោះ; ថ្ងៃនេះតប់ប្រមល់ ដោយអំពល់ព្រោះតែកូន មេបងដូចមេប្អូន វាសណ្ដូនឯងឲ្យលង់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តប់កមល» មានន័យដូចម្ដេច ?

តប់កមល

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (សំ. បា. កមល “ឈូក, ផ្កាឈូក; បេះដូង, ចិត្ត”) មានចិត្តដូចគេតប់ឲ្យក្រំ, ឲ្យឈឺចាប់ (ប្រើក្លាយមកជា តប់ប្រមល់; ម. ព. នោះផង) ។ ការប្រើពាក្យ តប់ប្រមល់ និងពាក្យ តប់កមល ទាំង២នេះស្រេចនឹងអ្នកប្រើពេញចិត្ត ប្រើពាក្យណាក៏សឹងតែបាន ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តប់» មានន័យដូចម្ដេច ?

តប់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា វាយដោយដៃក្ដាប់ ។
ឧទាហរណ៍៖ តប់ត្រូវមួយដៃ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តបៈ» មានន័យដូចម្ដេច ?

តបៈ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. តបស៑ > តបះ; បា. តប ) ការប្រព្រឹត្តកាន់វត្តយ៉ាងតឹងដើម្បីធ្វើកាយនិងចិត្តឲ្យស្ងប់ ។ ពាក្យនេះមានន័យច្រើនយ៉ាងទៅទៀតគឺ ការប្រព្រឹត្តរក្សាឧបោសថសីល តាមកាលកំណត់ ដែលត្រូវរក្សាព្រមទាំងការរក្សាប្រជាជនឲ្យបានសេចក្តីសុខស្រួល ហៅថា តបះ របស់ក្សត្រិយ៍ជាម្ចាស់ផែនដី ; ការប្រព្រឹត្តខំប្រឹងសិក្សាវេទមន្តព្រមទាំងកាន់វត្តប្រតិបត្តិតាមសណ្ដាប់របស់ពូជព្រាហ្មណ៍ ហៅថា តបះ របស់ពួកព្រាហ្មណ៍; ការប្រព្រឹត្តធ្វើទានរក្សាសីលតាមកម្លាំងសទ្ធានិងធនធាន ហៅថា តបះ របស់ប្រជាជនទាំងពួង; ការប្រព្រឹត្តបរិភោគតែផ្លែឈើនិងមើមផ្សេងៗហៅថា តបះ របស់តាបស, ឥសី; ការប្រព្រឹត្តកាន់វត្តយ៉ាងតឹង ធ្វើខ្លួនឲ្យលំបាកហួសប្រមាណ មានការប្រព្រឹត្តតមមិនស្លៀកដណ្ដប់, មិនដេកលើគ្រឿងក្រាល ដេកផ្ទាល់តែលើផែនដីជាដើម ហៅថា តបះ របស់និគ្រន្ថតិរ្ថិយចំពួកខ្លះ ។ ល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តបះ» មានន័យដូចម្ដេច ?

តបះ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. តបៈ ឬ តបះ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តបោធន» មានន័យដូចម្ដេច ?

តបោធន

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) អ្នកមានតបៈជាទ្រព្យ ( តាបស ); បើស្ត្រីជា តបោធនា (តបស្សិនី, តាបសី) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តបស្សី» មានន័យដូចម្ដេច ?

តបស្សី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. តបស្វិន៑) អ្នកមានតបៈ, អ្នកកាន់តបៈ (តាបស); បើស្ត្រីជា តបស្សិនី ( តាបសី ) ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា.; សំ. តបស្វិន៑) អ្នកមានតបៈ, អ្នកកាន់តបៈ (តាបស); បើស្ត្រីជា តបស្សិនី ( តាបសី ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តបធម៌» មានន័យដូចម្ដេច ?

តបធម៌

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ; បា. តបធម្ម ឬ តបោធម្ម) ធម៌សម្រាប់ប្រព្រឹត្តដើម្បីដុតបំផ្លាញគ្រឿងសៅហ្មងចិត្ត ( ម. ព. ទសពិធរាជធម៌ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តបកម្ម» មានន័យដូចម្ដេច ?

តបកម្ម

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ការត្បិតត្បៀតនូវចំណាយដែលល្មមចៀសបាន ការប្រព្រឹត្តតឹងរ៉ឹងនូវកាយ និងចិត្តហួសប្រមាណ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តបកថា» មានន័យដូចម្ដេច ?

តបកថា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ការសំដែង ឬថ្លែងអំពីតបធម៌ (ម. ព. តបធម៌) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តប» មានន័យដូចម្ដេច ?

តប

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឆ្លើយវិញ, ឆ្លើយស្នង, សងវិញ, តវិញ ។
ឧទាហរណ៍៖ តបសម្ដី, តបសំបុត្រ, តបគុណ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តន្ថើន» មានន័យដូចម្ដេច ?

តន្ថើន

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ផ្ទួនៗ, ថែមរឿយៗ ។
ឧទាហរណ៍៖ តឿនតន្ថើន, និយាយតន្ថើនដាក់, ដើរតន្ថើនជើង, វាយស្គរតន្ថើនអន្លូង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តន្ត្រំ» មានន័យដូចម្ដេច ?

តន្ត្រំ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដាក់ជើងច្រំខ្លាំងៗ ។
ឧទាហរណ៍៖​ តន្ត្រំដី, តន្ត្រំផ្ទះ; ដើរតន្ត្រំ, លោតតន្ត្រំ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដាក់ជើងច្រំខ្លាំងៗ ។
ឧទាហរណ៍៖ តន្ត្រំដី, តន្ត្រំផ្ទះ; ដើរតន្ត្រំ, លោតតន្ត្រំ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តន្ត្រី» មានន័យដូចម្ដេច ?

តន្ត្រី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. តន្ត្រិន៑; បា. តន្ដី “ភ្លេងមានខ្សែ” )គ្រឿងភ្លេងខ្សែ, គ្រឿងភ្លេងដេញ ដំ ផ្លុំ កូត ។
ឧទាហរណ៍៖ ប្រគំតន្ត្រី, មានតន្ត្រីប្រគំកំដរបរិយាកាស ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តន្តី» មានន័យដូចម្ដេច ?

តន្តី

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលទាក់ទងនឹងថ្នាក់រៀន និងតម្រាបូរាណ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តន្តិភាសា» មានន័យដូចម្ដេច ?

តន្តិភាសា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ភាសាដែលមានរបៀប, ភាសាដែលមានក្បួនវេយ្យាករណ៍ជាគោល ដូចជាភាសាសំស្ក្រឹតនិងបាលីជាដើម ។
ឧទាហរណ៍៖ ភាសាបាលី ជាតន្តិភាសា ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តន័យ» មានន័យដូចម្ដេច ?

តន័យ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. តនយ ) កូនប្រុស (សម្រាប់ប្រើក្នុងកាព្យ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តន់» មានន័យដូចម្ដេច ?

តន់

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ថ្លៃ, តូចថ្លៃ ។
ឧទាហរណ៍៖ ប្អូនតន់, មាសតន់; ( ច្រើនប្រើតែក្នុងកាព្យ) : ស្ដេចថាហៃប្អូនតន់ នាងកុំអន់ចិត្តនឹងបង ជាតិមនុស្សតែងមោះហ្មង ប្អូនកុំចងចិត្តប្រកាន់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តនុភាព» មានន័យដូចម្ដេច ?

តនុភាព

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពហោច ក្រ អត្តខាត់ មិនសូវសម្បូរ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តនុជ» មានន័យដូចម្ដេច ?

តនុជ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) កូន ( ទាំងប្រុសទាំងស្រី ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តនុកម្ម» មានន័យដូចម្ដេច ?

តនុកម្ម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការធ្វើទៅជាក្រ ទៅជាអត្តខាត់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តនុ» មានន័យដូចម្ដេច ?

តនុ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. តនុស៑, តនូ) ខ្លួន, កាយ, រូបកាយ… (សម្រាប់ប្រើក្នុងក្បួនលេខអត្តៈ) ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា តូច, តិច, ល្វតល្វៃ, ល្មមល្មៃ; ល្អិត ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តនយា» មានន័យដូចម្ដេច ?

តនយា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា.) កូនស្រី (សម្រាប់ប្រើក្នុងកាព្យ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តថានុរូប» មានន័យដូចម្ដេច ?

តថានុរូប

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលឆ្លើយ រត់រកគ្នា ។
ឧទាហរណ៍៖ ក្នុងគណិតសាស្រ្ត មុមតថានុរូប មានទំហំស្មើគ្នា ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តថាគត» មានន័យដូចម្ដេច ?

តថាគត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ព្រះនាមវិសេសនៃព្រះសព្វញ្ញុពុទ្ធគ្រប់ព្រះអង្គ ។
ឧទាហរណ៍៖ ព្រះតថាគត, ព្រះតថាគតទាំងឡាយ ។ ល ។

                ប្រើជាបុរិសសព្វនាមផ្ទាល់ព្រះអង្គ ជាជំនួសពាក្យថា “ខ្ញុំ, អញ” ក៏បាន
ឧទាហរណ៍៖ ម្នាលភិក្ខុទាំងឡាយ, អញតថាគត នឹងសំដែងធម៌ ដល់អ្នករាល់គ្នា… ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តតះ» មានន័យដូចម្ដេច ?

តតះ

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា តះៗ ញញាក់ញញ័រ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តតែលតតោល» មានន័យដូចម្ដេច ?

តតែលតតោល

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលតែលតោលខ្លាំង ។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលតែលតោលខ្លាំង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តតែតតោ» មានន័យដូចម្ដេច ?

តតែតតោ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលតែតោរឿយៗ ។
ឧទាហរណ៍៖ ដើរតតែតតោ; ដំណើរតតែតតោ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលតែតោរឿយៗ ។
ឧទាហរណ៍៖ ដើរតតែតតោ; ដំណើរតតែតតោ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តតែងតតោង» មានន័យដូចម្ដេច ?

តតែងតតោង

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលតែងតោងរឿយៗ ។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលតែងតោងរឿយៗ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តតេះតតះ» មានន័យដូចម្ដេច ?

តតេះតតះ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា តេះតះរឿយៗ, តេះតះខ្លាំង ។
ឧទាហរណ៍៖ ខំប្រឹងក្រោកតតេះតតះ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា តេះតះរឿយៗ, តេះតះខ្លាំង ។
ឧទាហរណ៍៖ ខំប្រឹងក្រោកតតេះតតះ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តតេះតតោះ» មានន័យដូចម្ដេច ?

តតេះតតោះ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា តេះតោះរឿយៗមិនលែង ។
ឧទាហរណ៍៖ រកស៊ីតតេះតតោះសោះតែនៅស្ងៀម ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា តេះតោះរឿយៗមិនលែង ។
ឧទាហរណ៍៖ រកស៊ីតតេះតតោះសោះតែនៅស្ងៀម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តតូងតតាង» មានន័យដូចម្ដេច ?

តតូងតតាង

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើតូងតាងខ្លាំង ។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ធ្វើតូងតាងខ្លាំង ។
?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយចាប់បោះ, ទម្លាក់អ្វីៗ ខ្ជីខ្ជាតាមតែរួចពីដៃ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តតូង» មានន័យដូចម្ដេច ?

តតូង

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរតូងៗ រឿយៗ ។

តើពាក្យ «តតីយជន» មានន័យដូចម្ដេច ?

តតីយជន

?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ជនទីបី ឬភាគីទីបីក្នុងរឿង។ អ្នកដទៃ ឬអ្នកក្រៅ។ ឧទា៖ អ្នកលក់ និងអ្នកទិញជាភាគីទី១ និងទី២។ អ្នកផ្សេងទៀត ក្រៅពីអ្នកលក់ និងអ្នកទិញ ហៅថា តតិយជន។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តតិយតា» មានន័យដូចម្ដេច ?

តតិយតា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្តីចម្លងទីបីនៃសារលិខិត ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖