Posted on Leave a comment

តើពាក្យ «ញាណទស្សន ឬ ញាណទស្សនៈ» មានន័យដូចម្ដេច ?

ញាណទស្សន ឬ ញាណទស្សនៈ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ញាណទស្សន; សំ. ជ្ញានទស៌ន ) ប្រាជ្ញាដែលដឹង ដែលឃើញនូវសេចក្តីពិត ដូចឃើញច្បាស់នូវសេចក្ដីមិនទៀងនៃរូបកាយជាដើម; បច្ចវេក្ខណញ្ញាណ គឺប្រាជ្ញាសម្រាប់ពិចារណានូវសង្ខារ. . . ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញាណ» មានន័យដូចម្ដេច ?

ញាណ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ.ជា្ញន)សេចក្ដីដឹង, ប្រាជ្ញា. . . ។
ឧទាហរណ៍៖ ទ្រង់ញាណ ( ព្រះពុទ្ធ ) ទ្រង់ជ្រាបច្បាស់នូវកិច្ចការអាថ៏កំបាំងជ្រាលជ្រៅផ្សេងៗ ដោយព្រះប្រាជ្ញា; គេតែងប្រើពាក្យ ទ្រង់ញាណនេះ ក្នុងការស្ដីបន្ទោសគ្នីគ្នាថា: គ្មាននរណាទ្រង់ញាណដូចព្រះទេ, បើខ្លួនមិនប្រាប់ ធ្វើម្ដេចឲ្យគេដឹងផងបាន ?

                    បើប្រើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. ញាណៈ ដូចជា ញាណកោសល (—កោ-សល់ ) ឋានន្តរជាសមណស័ក្តិទីរាជាគណៈសម្រាប់ចត្វាក្នុងប្រទេសកម្ពុជា ។ ញាណទស្សន ឬ ញាណទស្សនៈ (—ទ័ស-សៈ-ន៉ៈ; បា. ញាណទស្សន; សំ. ជ្ញានទស៌ន ) ប្រាជ្ញាដែលដឹង ដែលឃើញនូវសេចក្តីពិត ដូចឃើញច្បាស់នូវសេចក្ដីមិនទៀងនៃរូបកាយជាដើម; បច្ចវេក្ខណញ្ញាណ គឺប្រាជ្ញាសម្រាប់ពិចារណានូវសង្ខារ. . . ។ ញាណប្បភាស (ញា-ណ័ប-ប៉ៈ-ភាស; បា.; សំ. ជា្ញនប្រភាស ) ពន្លឺនៃសេចក្ដីដឹងគឺការយល់ភ្លឺឆ្លុះព្រោងមិនទើសគំនិត ។ ញាណលក្ខណ ឬ ញាណលក្ខណៈ(—ល័ក-ខៈណៈ;បា.ញាណលក្ខណ; សំ. ជ្ញានលក្សណ) លក្ខណៈនៃញាណ គឺគ្រឿងសម្គាល់របស់សេចក្ដីដឹង, ភ័ស្ដុតាងដែលសម្ដែងឲ្យដឹងនូវហេតុការណ៏អំពីមុន. . . ។ ញាណវង្ស (—វង់) ឋានន្តរជាសមណស័ក្តិទីរាជាគណៈសម្រាប់ត្រី ក្នុងប្រទេសកម្ពុជា ។ ញាណវិប្បយុត្ដ (—វិប-ប៉ៈយុត; បា.; សំ. ជា្ញនវិប្រយុក្ដ)ដែលប្រាសចាកសេចក្ដីដឹង; ចិត្តដែលមានតែជំនឿឥតមានសេចក្ដីដឹងការខុសឬត្រូវឡើយ

ឧទាហរណ៍៖ ធ្វើបុណ្យដោយញាណវិប្បយុត្ត គឺធ្វើបុណ្យកុសលណាមួយដោយជឿជាក់ថាបានបុណ្យ ប៉ុន្តែឥតមានសេចក្ដីដឹងអ្វីប្លែកជាងជំនឿនោះឡើយ; កិច្ចការអ្វីៗដែលអ្នកធ្វើៗតាមតែបង្គាប់គេ ឥតមានយល់ជាក់ខ្លួនឯងសោះ ក៏ហៅថា ធ្វើដោយញាណវិប្បយុត្ដ ដែរ ។

                   ពាក្យផ្ទុយ : ញាណសម្បយុត្ដ ។ ញាណសម្បយុត្ដ(—ស័ម-ប៉ៈ-យុត; បា.; សំ. ជា្ញនសំប្រយុក្ដ ) ដែលប្រកបដោយសេចក្ដីដឹង; ចិត្តដែលប្រកបដោយប្រាជ្ញា គឺចិត្ដដែលមានជំនឿព្រមទាំងប្រាជ្ញាក៏មានផង : ធ្វើបុណ្យដោយញាណសម្បយុត្ដ;កិច្ចការអ្វីៗដែលគេធ្វើដោយការយល់ជាក់ខ្លួនឯង ក៏ហៅថា ធ្វើដោយញាណសម្បយុត្ត ដែរ ។ ពាក្យផ្ទុយ ញាណវិប្បយុត្ដ ។ ញាណសម្ភារ (—សំភា ) ការសន្សំប្រមូល, រួបរួមសេចក្ដីដឹងទុកឲ្យមានច្រើន ។ ញាណសាស្រ្ត (—សាស្រ្តៈ ឬ—សាស; បា. ញាណ + សត្ថ; សំ. ជា្ញនសាស្រ្ត ) ក្បួនសម្រាប់ទាយ, ក្បួនព្យាករណ៏ ។ល។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញាក់» មានន័យដូចម្ដេច ?

ញាក់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទាញ​កន្ត្រាក់​បំបែរ ។
ឧទាហរណ៍៖ ញាក់​គោ (ម. ព. ត្រឹក) ។

                ព. ប្រ. បំបែរ​ឲ្យ​ងាក​តាម នាំ​ឲ្យ​តាម ។
ឧទាហរណ៍៖ មនុស្ស​នុ៎ះ​ល្ងង់​ណាស់ តាម​តែ​អ្នក​ណា​ញាក់​ឲ្យ​ទៅ​ខាង​ណា ក៏​ចេះ​តែ​បាន ។

                កម្រើក​ទទាក់ ញ័រ​ទទាក់ ។
ឧទាហរណ៍៖ សរសៃ​ញាក់ ឬញាក់​សរសៃ ។

                ធ្វើ​ឲ្យ​កម្រើក​ឃ្ញើច ញោច​ឡើង ។
ឧទាហរណ៍៖ ញាក់​ចិញ្ចើម ញាក់​មុខ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញស្រុក» មានន័យដូចម្ដេច ?

ញស្រុក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សម៉្យាង កម្ពស់ ៤-១០ ម​ ដុះក្នុងព្រៃស្រោងនៃអាស៊ីផ្នែកក្ដៅ គេច្រើនដាំជិតផ្ទះ ។ ស្លឹកប្រើជាអាហារបាន ខ្មែរយើងនិយម ប្រើស្លឹក ញ ឬស្លឹកកន្តួត សំរាប់ធ្វើម្ហូបម៉្យាងឈ្មោះ (amok) ។ ផ្លែទុំ បរិភោគជាមួយអំបិលបាន ។ គ្រូថ្នាំបុរាណប្រើឫស ធ្វើថ្នាំព្យាបាល រោគឡើងឈាម ។
ជារុក្ខជាតិ ដែលគេដាំនៅតាមទីក្រុង និងជនបទក្នុងប្រទេសកម្ពុជា សម្រាប់ធ្វើជាគ្រឿងទេសបន្លែ និងផ្សំជាឱសថ។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ញស្រុក – អំបូរ ៖ RUBIACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Morinda citrifolia L. – ឈ្មោះអង់គ្លេស ៖ Noni – ឈ្មោះបារាំង ៖ មិនទាន់មានព័ត៌មាន – ប្រភពដើម ៖ ទ្វីបអាស៊ី – លក្ខណៈរូបសាស្រ្ត ៖ កម្ពស់៤-១០ម ដើមមានសម្បករលីងពណ៌ត្នោតប្រផេះ បែកមែកសាខា។ ស្លឹករាងពងក្រពើ គល់និងចុងស្លឹកស្រួច មានប្រវែង១២-៣០ស.ម ទទឹង៦-១៥ស.ម។ ស្លឹករលោងដុះទល់ទង និងមានគែមស្លឹករលីង។ ផ្កាពណ៌សដុះជាកញ្ចុំនៅតាមប្រគាបស្លឹក។ ផ្លែរាងមូលទ្រវែងមានភ្នែកគ្របដណ្តប់ ផ្លែខ្ចីពណ៌បៃតង ពេលទុំពណ៌លឿងស។ គ្រាប់ពណ៌ត្នោត។(៤២) – លក្ខណៈជីវសាស្ត្រ ៖ ស្លឹក ផ្កា និងផ្លែខ្ចី មានរសជាតិល្វីងប្រហាត – លក្ខណៈអេកូឡូស៊ី ៖ ដុះនៅតំបន់ក្តៅបង្គួរ។ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ ស្លឹកខ្ចីយកមកធ្វើជាគ្រឿងទេស ឬបន្លែ ដាក់ក្នុងសម្លខ្ទិះ អាម៉ុក។ល។ ជាឱសថ៖ ស្លឹកបុកពូតយកទឹកសម្រាប់កក់សក់សម្លាប់ចៃ បិទរបួស ព្យាបាលឈឺសន្លាក់ឆ្អឹង ឈឺហើម រាកមួល គ្រុនក្តៅ និងស្លជាថ្នាំប៉ូវកម្លាំង(៤២)។ ផ្កាប្រើជាថ្នាំរបេង(៤២)។ ផ្លែខ្ចីអាំងឱ្យឆ្អិនព្យាបាលរាកមួល ហឺត គ្រុន ទឹកនោមផ្អែម ហើម រដូវមិនទៀង ធ្លាក់ឈាម និងបណ្តេញខ្យល់ក្នុងពោះវៀន(៤២)។ ដើមព្យាបាលរោគរបេង(៤២)។ ឫសព្យាបាលចុករោយដៃជើង ចុកខ្នង បន្ទន់លាមក(៤២) និងព្យាបាលរោគឡើងឈាម(៤៣)។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញស្បាត, ញទឹក» មានន័យដូចម្ដេច ?

ញស្បាត, ញទឹក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុម្ពព្រឹក្សតូចមួយប្រភេទកម្ពស់ ០,៥ -១ ម ដុះក្នុងព្រៃលិចទឹកឬ លើដីសើម២ នៃអាស៊ីផ្នែកអាគ្នេយ៍ ។ គេប្រើដើមសំរាប់លាយបាយជ្រូក តែពេលទុរិ្ហភ្ស មនុស្សស្ងោរដើមញទឹកបរិភោគ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញល់» មានន័យដូចម្ដេច ?

ញល់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រុញ រុក ទល់​បន្ថើរ ស្រាល​ៗ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញយ» មានន័យដូចម្ដេច ?

ញយ

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា រឿយ ។
ឧទាហរណ៍៖ សុំញយ, ទៅញយៗ ។ ញយដង ច្រើនដង, ញឹកញយ ។

?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា រឿយ ។
ឧទាហរណ៍៖ សុំញយ, ទៅញយៗ ។ ញយដង ច្រើនដង, ញឹកញយ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញព្រៃ, ញធំ» មានន័យដូចម្ដេច ?

ញព្រៃ, ញធំ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្ស ឬព្រឹក្សតូចម៉្យាងកម្ពស់់ ៤-១២ ម ដុះលើដីវាល ឬក្នុងព្រៃស្រោងនៃអាស៊ីអាគ្នេយ៍។ គ្រូថ្នាំបុរាណខ្មែរ ប្រើឫសដែលកោសល់លំអិតហើយ ត្រាំស្រា ស សំរាប់ឲ្យមនុស្សក្អួតដោយអាសន្នរោគផឹក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញបៗ» មានន័យដូចម្ដេច ?

ញបៗ

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា សន្សឹម​ៗ ព្រួញ​ខ្លួន​ដោយ​ខ្លាច ដោយ​ញញើត។
ឧទាហរណ៍៖ ដើរ​ញប​ៗ (ម. ព. ញើប​ៗ ផង) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញន» មានន័យដូចម្ដេច ?

ញន

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ខ្ទុត (ព. អា.) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញត្តិទុតិយកម្ម» មានន័យដូចម្ដេច ?

ញត្តិទុតិយកម្ម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.)សង្ឃកម្ម​ដែល​មាន កម្មវាចា ១ លើក ជា​គម្រប់​២​លើក​នឹង ញត្តិ​ គឺ​សង្ឃកម្ម​ដែល​មាន ញត្តិ ១​លើក កម្មវាចា ១​លើក ។ ព. វិ. ពុ.។ (ម. ព. ញត្តិ និង អនុស្សាវនា និង សង្ឃកម្ម ផង) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញត្តិចតុត្ថកម្ម» មានន័យដូចម្ដេច ?

ញត្តិចតុត្ថកម្ម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) សង្ឃកម្ម​ដែល​មាន កម្ម​វាចា ៣ ដង ជា​គម្រប់ ៤ ដង​នឹង ញត្តិ គឺ​សង្ឃកម្ម​ដែល​ភិក្ខុ​សូត្រ​ញត្តិ​រួច​ហើយ មាន​សូត្រ​ប្រកាស​សេចក្ដី​នោះ បញ្ជាក់ ៣ ដង​ថែម​ទៀត​ដដែល​ៗ សម្រេច​ថា​ជា​ការ​ត្រឹម​ត្រូវ​ពិត​ប្រាកដ​ហើយ (ព. វិ. ពុ.) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញត្តិកម្ម» មានន័យដូចម្ដេច ?

ញត្តិកម្ម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) សង្ឃ​កម្ម​ដែល​មាន​តែ​ញត្តិ​មិន​បាច់​មាន​អនុស្សាវនា (ម. ព. សង្ឃ​កម្ម និង អនុស្សាវនា ផង; ព. វិ. ពុ.) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញត្តិ» មានន័យដូចម្ដេច ?

ញត្តិ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ជ្ញាប្តិ ) វាចាដែលភិក្ខុរូបណាមួយសូត្រប្រកាសឲ្យជំនុំសង្ឃដឹង គឺសម្ដីដែលភិក្ខុសូត្រផ្តៀងជំនុំសង្ឃ ក្នុងការធ្វើសង្ឃ កម្មដែលមានបង្គាប់ថា ត្រូវឲ្យផ្ដៀងជំនុំសង្ឃដែលមកប្រជុំក្នុងទីនោះជាមុន ទើបធ្វើបាន, ដើម្បីឲ្យដឹងថា សង្ឃកម្មនោះ ត្រឹមត្រូវតាមវិន័យហើយ ឬមានទាស់ខុសដោយហេតុណាមួយ ( ពាក្យសម្រាប់ប្រើក្នុងវិន័យខាងព្រះពុទ្ធសាសនា ) ។ ញត្តិ – សព្ទនេះមកពី ញា “ដឹង, យល់, ស្គាល់” ផ្សំនឹង តិ-បច្ច័យជា ញាតិ, សម្រេចរូបមកទៀតជា ញត្តិ ” សម្ដីប្រកាសយោបល់ឲ្យគេដឹង” ។ ប្រើជាសាធារណៈក៏បាន, មាន២យ៉ាងគឺ ញត្តិស្រប, ញត្តិជំទាស់ ឬហៅថា ញត្តិយល់ស្រប, ញត្តិយល់ទាស់ វិញក៏បាន ។ តាមទម្លាប់ពីបុរាណ គេតែងអានពាក្យ ញត្តិ នេះថា ញាត់ ចំពោះសង្ឃកម្មផ្សេងៗ មានពិធីបំបួសកុលបុត្រជាភិក្ខុនិងកឋិនជាដើម ។
ឧទាហរណ៍៖ សូត្រញត្តិនាគ ឬ ញត្តិនាគ ( សូតញាត់នាក ឬញាត់នាក ) សូត្រញត្តិក្នុងពិធីបំបួសកុលបុត្រដែលសន្មតនាមថានាគឲ្យទៅជាភិក្ខុ; ញត្តិកឋិន ( ញាត់កៈឋិន ) សូត្រញត្តិក្នុងកិច្ចកឋិន ។ ល ។

                     សេចក្តីស្នើដែលចេញមកពីសមាជិកម្នាក់ ក្នុង សន្និបាត ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញញ័រ» មានន័យដូចម្ដេច ?

ញញ័រ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា **មេពាក្យ “ញញ័រ” ត្រូវបានកែតម្រូវពីមេពាក្យដើម “ញពារ័” អនុលោមតាមខ្លឹមសារនៃនិយមន័យរបស់មេពាក្យនេះ ដែលសរសេរ “ញញ័រ” ជាច្រើនដង។ ដែលញ័រទទ្រើកដោយរងា ឬដោយខ្លាច, ដោយជញ្ជួយ ។
ឧទាហរណ៍៖ រងាញញ័រ; ដើរញញ័រ ។

                ញញ័រញញាក់ ដែលញ័រញាក់ទទ្រាក់ទទ្រើក ។

តើពាក្យ «ញញ៉េះញញ៉ោះ» មានន័យដូចម្ដេច ?

ញញ៉េះញញ៉ោះ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. រញ៉េះរញ៉ោះ ) ។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ម. ព. រញ៉េះរញ៉ោះ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញញោច» មានន័យដូចម្ដេច ?

ញញោច

?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជាមួយ​នឹង​ពាក្យ​ញញាក់។
ឧទាហរណ៍៖ ញញាក់​ញញោច គឺ​ញាក់​ៗ ញោច​ៗ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញញែម» មានន័យដូចម្ដេច ?

ញញែម

?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​បរិវារ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ​ញញឹម ។
ឧទាហរណ៍៖  ញញឹម​ញញែម គឺ​ញញឹម​ព្រាយ​ៗច្រើន​ដង​ក្រឡេក​នាយ​អាយ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញញើម» មានន័យដូចម្ដេច ?

ញញើម

?ថ្នាក់ពាក្យជា បរិវារសព្ទ 
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជាមួយ​នឹង​ពាក្យ​ញញើត ។
ឧទាហរណ៍៖ ញញើត​ញញើម គឺ​ញញើត​ដោយ​ច្រើន ចេះ​តែ​ញញើត​ឡើង សម្ដែង​អាការៈ​ញើប​ៗ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញញើត» មានន័យដូចម្ដេច ?

ញញើត

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រួញរា ស្ទាក់​ស្ទើរ ក្រែង ។
ឧទាហរណ៍៖ ខ្ញុំ​មិន​ហ៊ាន​ទៅ​ទេ ដូច​ជា​ញញើត​ណាស់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញញួរ» មានន័យដូចម្ដេច ?

ញញួរ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អន្លូង​ក្បាល​ស្វា​តូច​ធ្វើ​ដោយ​ដែក ជា​ប្រដាប់​សម្រាប់​ជាង​ទង ជាង​ដែក ជាង​ឈើ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញញឹម» មានន័យដូចម្ដេច ?

ញញឹម

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. ញញិម ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញញី» មានន័យដូចម្ដេច ?

ញញី

?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​បរិវារ​សម្រាប់​និយាយ​ផ្សំ​ជាមួយ​នឹង​ពាក្យ​ញញ័រ ។
ឧទាហរណ៍៖ ញញី​ញញ័រ គឺ​ញ័រ​ទទីទទ័រ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញញិម» មានន័យដូចម្ដេច ?

ញញិម

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សើម​បិទ​មាត់​មិន​ចេញ​សំឡេង។
ឧទាហរណ៍៖ គាត់​គ្រាន់​តែ​ញញិម ។

              ប្រើ​ជា គុ. ក៏​បាន : មុខ​ញញឹម ស្រស់​ញញឹម ។ ញញឹម ។

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់ព្រះសិតាការៈ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញញាក់» មានន័យដូចម្ដេច ?

ញញាក់

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ញ័រ​កន្ត្រាក់​រឿយ​ៗ ញាក់​រឿយ​ៗ ។ ញញាក់​ញញ័រ ដែល​ញ័រ​ញាក់​ទទ្រាក់​ទទ្រើក ។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ញ័រ​កន្ត្រាក់​រឿយ​ៗ ញាក់​រឿយ​ៗ ។ ញញាក់​ញញ័រ ដែល​ញ័រ​ញាក់​ទទ្រាក់​ទទ្រើក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញច់» មានន័យដូចម្ដេច ?

ញច់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ញោច ទច់ ។
ឧទាហរណ៍៖ ទៅ​កុំ​ញច់ (ប្រើ​ដោយ​ស្រុក) ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ញោច ទច់ ។
ឧទាហរណ៍៖ ទៅ​កុំ​ញច់ (ប្រើ​ដោយ​ស្រុក) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញក់» មានន័យដូចម្ដេច ?

ញក់

?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​បរិវារ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ​ញី។
ឧទាហរណ៍៖ ញក់​ញី ឬ ញី​ញក់ គឺ​ញី​រឿយ​ៗ ញី​ហើយ​ញី​ទៀត ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញក» មានន័យដូចម្ដេច ?

ញក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទី​ដែល​លយ​ចេញ​ទៅ​ខាង​ក្រៅ ។
ឧទាហរណ៍៖ ញក​ភ្នំ ញក​ផ្ទះ ជាដើម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញ» មានន័យដូចម្ដេច ?

មានន័យថា ព្យញ្ជនៈទី៥ក្នុងវគ្គទី២ ជាសកដ្ឋាននាសិកដ្ឋានជៈ មានសំឡេងកើតក្នុងឋាន២គឺ ពិតាននិងច្រមុះ ។ ញ នេះខ្មែរប្រើបានសំឡេង២ គឺ ជាឃោសៈក៏បាន ជាអឃោសៈក៏បាន ដូចជា ញក, ញាតិ, ញៀត ជាដើមជាឃោសៈ; ញ៉ម, ញ៉ាម, ញ៉ាំង, ញ៉េះ, ញ៉ោះ ជាដើម ជាអឃោសៈ, កញ្ញា, សញ្ញា ( ―ក័ញ-ញ៉ា, ស័ញ-ញ៉ា ) ជាដើម ជាអឃោសៈ ។ កាលបើមានអក្សរតួដទៃរៀងពីខាងដើម ត្រូវតែតម្រួតតួឯងជា ញ្ញ ខានពុំបាន ដូចជា កញ្ញា, សញ្ញា, បញ្ញា, វិញ្ញាណ ។ ល ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមានផ្លែប្រើជាថ្នាំឬជាអាហារ ស្លឹកក៏ប្រើជាអាហារបាន; ញមានពីរប្រភេទគឺ ញស្រុក មួយ, ញព្រៃ មួយ; ញព្រៃនឹងប្រើផ្លែឬស្លឹកជាអាហារពុំបានទេ ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានសណ្ឋានដូចផ្លែ ញ ។
ឧទាហរណ៍៖ ដោះញ, ស្រ្តីដោះញ ( ប្រើចំពោះតែដោះស្រ្តី ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈ្វេងយល់» មានន័យដូចម្ដេច ?

ឈ្វេងយល់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រំពឹង​គិត​យល់​ដោយ​ប្រាជ្ញា​ដ៏​ភ្លឺ​ថ្លា ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈ្វេង» មានន័យដូចម្ដេច ?

ឈ្វេង

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ថ្លា​ជ្រះ​ឥត​មន្ទិល ។
ឧទាហរណ៍៖ ទឹក​ថ្លា​ឈ្វេង ។ ម. ព. ឆ្វង់, វ៉ង់ ឬ ហ្វង់ ទៀត​ផង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈ្វាំង» មានន័យដូចម្ដេច ?

ឈ្វាំង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ផ្ដៅ​មួយ​ប្រភេទ មាន​សាច់​រឹង​ជិត​ជាប់​ជាង​ផ្ដៅ​ឯទៀត ។
ឧទាហរណ៍៖ ផ្ដៅ​ឈ្វាំង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈ្វាត» មានន័យដូចម្ដេច ?

ឈ្វាត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ត្រី​រំអិល​មួយ​ប្រភេទ មាន​ទ្រង់ទ្រាយ​ដូច​កូន​ត្រី​ប្រា ។
ឧទាហរណ៍៖ ត្រី​ឈ្វាត ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈ្លោះ» មានន័យដូចម្ដេច ?

ឈ្លោះ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា និយាយ​ប្រកែក​ត​បត​ជា​ពាក្យ​ផរុសវាទ​ទៅ​វិញ​ទៅ​មក​ដោយ​កំហឹង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈ្លែម» មានន័យដូចម្ដេច ?

ឈ្លែម

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា រលែម, ស្រួចណាស់ ។
ឧទាហរណ៍៖ ចុងកាំបិតស្រួចឈ្លែម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈ្លេម» មានន័យដូចម្ដេច ?

ឈ្លេម

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ឥត​មាន​រស​ប្រៃ ។
ឧទាហរណ៍៖ សម្ល​សាប​ឈ្លេម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈ្លេច» មានន័យដូចម្ដេច ?

ឈ្លេច

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាប់​ច្របាច់​ដើម្បី​ឲ្យ​បែក ឲ្យ​ពៀច ឲ្យ​ទ្រុឌ ឲ្យ​ទ្រោម (ញេច) ។ ឈ្លេច​ឈ្លី ឈ្លេច​ហើយ​ឈ្លី​ផង ។ ព. ប្រ. សង្កត់​សង្កិន ញាំ​ញី​ឥត​ប្រណី។ ឈ្លេច​សួរ ជជីក​សួរ​សង្កេត ដោយ​អាការ​ចុច​ចោះ​ចំ​រឿង ចំ​ហេតុ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈ្លៀស» មានន័យដូចម្ដេច ?

ឈ្លៀស

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្កាត់​កែន​យក​ពាហនៈ ​ឬ​យក​មនុស្ស​មក​ប្រើ​ជា​រាជការ​បណ្ដើរ​សិន ដោយ​បន្ទាន់​ការ​ប្រញឹកប្រញាប់។
ឧទាហរណ៍៖ ឈ្លៀស​រទេះ ឈ្លៀស​គោ ឈ្លៀស​មនុស្ស ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈ្លើយ» មានន័យដូចម្ដេច ?

ឈ្លើយ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្ស​ដែល​គេ​ចាប់​បាន​ក្នុង​ទ័ព ឬ​សត្វ​ដែល​គេ​ចាប់​បាន​ពី​ក្នុង​ព្រៃ​ដោយ​មាន​ធ្នាក់ ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា មនុស្ស​ដែល​គេ​ចាប់​បាន​ក្នុង​ទ័ព ឬ​សត្វ​ដែល​គេ​ចាប់​បាន​ពី​ក្នុង​ព្រៃ​ដោយ​មាន​ធ្នាក់ ។
ដែលមានអាការព្រៃៗ, ឆ្គងៗ ។
ឧទាហរណ៍៖ សម្ដីឈ្លើយ, ឫកឈ្លើយ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈ្លើង» មានន័យដូចម្ដេច ?

ឈ្លើង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សត្វ​ទឹក​ឥត​ឆ្អឹង ស្បែត​ស្វិត​យឺត​រអិល​ទាម​ជញ្ជក់​ឈាម​មនុស្ស សត្វ; ឈ្លើង​មាន​ច្រើន​ប្រភេទ មាន ឈ្លើង​កន្លាស់ គឺ​ឈ្លើង​តូច​ៗ និង​ឈ្លើង​ព្រ័ត្រ គឺ​ឈ្លើង​ធំ​ជាដើម ។ ឈ្លើង​សមុទ្រ ឈ្លើង​ធំ​ៗ​មាន​សាច់​ក្រាស់ គេ​ប្រើ​ជា​អាហារ​បាន ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈ្លូស» មានន័យដូចម្ដេច ?

ឈ្លូស

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សត្វ​ម្រឹគ​មួយ​ប្រភេទ​សន្ដាន​នឹង​ក្ដាន់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈ្លឹកពក» មានន័យដូចម្ដេច ?

ឈ្លឹកពក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដើមឈើធំកម្ពស់ ៨-១៥ ម ដុះព្រៃល្បោះលើដីមានថ្មច្រើន និងលើដីជាយទឹកនៃប្រទេសអាស៊ីផ្នែកអាសគ្នេយ៍។ ឈើឈ្លីកពក គេនិយមប្រើនាស់ ពីព្រោះឈើនេះមិនងាយពុក និងរឹង សត្វស៊ីមិនបាន គេយកធ្វើសសរផ្ទះ។ សំបកវាអោយជ័រម្យ៉ាង សម្រាប់ធ្វើត្រីអោយសន្លប់។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈ្លឹក, នាងផ្អែក» មានន័យដូចម្ដេច ?

ឈ្លឹក, នាងផ្អែក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សម្យ៉ាងកម្ពស់ ៥-២០ ម ដុះក្នុងព្រៃស្រោងនៃប្រទេសឥណ្ឌា និង ឥណ្ឌូចិន។ ឈើជាប់ល្អសម្រាប់ធ្វើគ្រឿងក្នុងនៃផ្ទះ។ គ្រូថ្នាំបុរាណប្រើសំបក ធ្វើជាថ្នាំព្យាបាលជំងឺកោសិកាខ្លះៗ​ ដែលមានក្នុងសរសៃប្រសាទ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈ្លីក» មានន័យដូចម្ដេច ?

ឈ្លីក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ដើម​ឈើ​មួយ​ប្រភេទ មាន​ខ្លឹម​សម្បុរ​ក្រមៅ ប្រើ​ធ្វើ​ជា​សសរ​ផ្ទះ​បាន ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈ្លី» មានន័យដូចម្ដេច ?

ឈ្លី

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ញី​ដោយ​ដៃ​ជាដើម ។ ឈ្លី​ឈ្លក់ (ម. ព. ឈ្លក់ ១ ប.) ។
?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់បរិមទ្ទៈ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈ្លាស​វាងវៃ» មានន័យដូចម្ដេច ?

ឈ្លាស​វាងវៃ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ប៉ិន​ប្រសប់ ដែល​ល្អ​ប្រពៃ ដែល​ជា​បុណ្យ ដែល​មាន​ប្រាជ្ញា​យល់​ដឹង​អស់​អាថ៌​សព្វ​គ្រប់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈ្លាស» មានន័យដូចម្ដេច ?

ឈ្លាស

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ប៉ិន ប្រសប់ ស្ទាត់ ។
ឧទាហរណ៍៖  ប្រាជ្ញា​ឈ្លាស គំនិត​ឈ្លាស មនុស្ស​ឈ្លាស ។

                    ឈ្លាសវៃ ប៉ិន​រហ័ស វាងវៃ (ប្រើ​ជា ឆ្លាត ឆ្លាស ផង​ដែរ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈ្លានពាន» មានន័យដូចម្ដេច ?

ឈ្លានពាន

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​អាការ​គឃ្លើន រលោរលាំ បំពាន​លើ។
ឧទាហរណ៍៖  មនុស្ស​ឈ្លានពាន សំដី​ឈ្លានពាន អំពើ​ឈ្លានពាន ។

               ដែលមានលក្ខណៈជាការរំលោភ បៀតបៀន ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈ្លម» មានន័យដូចម្ដេច ?

ឈ្លម

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ម. ព. ជ្រលម) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈ្លប់» មានន័យដូចម្ដេច ?

ឈ្លប់

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ពាក្យ​សម្រាប់​នាំ​ពាក្យ​ងងឹត​ឲ្យ​ប្លែក​ជាង​ប្រក្រតី ។
ឧទាហរណ៍៖ ងងឹត​ឈ្លប់ គឺ​ងងឹត​មើល​មិន​ច្បាស់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈ្លប» មានន័យដូចម្ដេច ?

ឈ្លប

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លប​មើល​ដោយ​សម្ងាត់ លប​ស្ដាប់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈ្លក់» មានន័យដូចម្ដេច ?

ឈ្លក់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្ទះដង្ហើមដោយឆួលចំហាយ, ដោយទឹក
ឧទាហរណ៍៖ ឈ្លក់ផ្សែង, ឈ្លក់ម្ទេស, ឈ្លក់ទឹក ។

?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​បរិវារ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ​ឈ្លី ។
ឧទាហរណ៍៖ ឈ្លក់​ឈ្លី ឬឈ្លី​ឈ្លក់ គឺ​ញក់​ញី ឬ ញី​ញក់ ទក់ទី ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈ្មោះ» មានន័យដូចម្ដេច ?

ឈ្មោះ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា នាម​គី​ពាក្យ​ដែល​សន្មត​សម្រាប់​ហៅ​មនុស្ស សត្វ ទី របស់​ផ្សេង​ៗ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈ្មោល» មានន័យដូចម្ដេច ?

ឈ្មោល

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​ភេទ​ជា​ប្រុស; និយាយ​តែ​ពី​សត្វ​តិរច្ឆាន និង​ដើម​ឈើ​ខ្លះ ។
ឧទាហរណ៍៖ គោ​ឈ្មោល សេះ​ឈ្មោល; ត្នោត​ឈ្មោល ល្ហុង​ឈ្មោល ។ ព. ផ្ទ. ញី ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈ្មែ» មានន័យដូចម្ដេច ?

ឈ្មែ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ត្រសក់​ល្វីង​មួយ​ប្រភេទ ផ្លែ​តូច ដុះ​ឯង​មិន​បាច់​ដាំ។
ឧទាហរណ៍៖ ត្រសក់​​ឈ្មែ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈ្មៀត» មានន័យដូចម្ដេច ?

ឈ្មៀត

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជ្រៀត ជ្រែក​ចូល​ទៅ​ក្នុង​ទី​ចង្អៀត។
ឧទាហរណ៍៖ កណ្ដុរ​ឈ្មៀត​ចូល​តាម​ប្រហោង​ជញ្ជាំង​ផ្ទះ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈ្មួយដឹកជញ្ជូន» មានន័យដូចម្ដេច ?

ឈ្មួយដឹកជញ្ជូន

?ថ្នាក់ពាក្យជា គយ
មានន័យថា ជនទាំងឡាយណា ឬអង្គភាពសាធារណៈ ឯកជន ឬប្រភេទផ្សេងៗទៀត ដែលរ៉ាប់រងការដឹកជញ្ជូនមនុស្ស ទ្រព្យ ឬគួរីយេរដោយបង់ថ្លៃ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈ្មួយ» មានន័យដូចម្ដេច ?

ឈ្មួយ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឲអ្នក​ជួយ អ្នក​ធ្វើ​ការ​ជា​ជំនួយ (មិន​សូវ​ប្រើ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈ្មួញចរាចរ» មានន័យដូចម្ដេច ?

ឈ្មួញចរាចរ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មួញលក់ដូរមិននៅតែមួយកន្លែង ដូចជាចិនលក់ទឹកកកជាដើម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈ្មួញ» មានន័យដូចម្ដេច ?

ឈ្មួញ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដែល​ធ្វើ​ជំនួញ អ្នក​ជួញ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈ្មុសទេស» មានន័យដូចម្ដេច ?

ឈ្មុសទេស

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​គ្រឿង​ក្រអូប​ម្យ៉ាង​ដែល​ធ្វើ​អំពី​ទឹក​សុក្កៈ ឬ​ទឹក​កាម​ឈ្មុស​ទេស ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈ្មុស» មានន័យដូចម្ដេច ?

ឈ្មុស

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សត្វ​ជើង ៤ ពួក​សំពោច មាន​ទឹក​សុក្កៈ ឬ​ទឹក​កាម ក្លិន​ប្រហើរ​ភាយ​សម្រាប់​លាយ​ផ្សំ​ធ្វើ​ទឹក​អប់; ឈ្មុស​មាន​ពីរ​ប្រភេទ​គឺ ឈ្មុស​ស្បូវ ១ ប្រភេទ ឈ្មុស​ប្រែង ១ ប្រភេទ; ឈ្មុស​ប្រែង​នឹង​ហៅ​ថា​ ឈ្មុស​ទេស ក៏​បាន, ឈ្មុស​នេះ​ឯង​ដែល​គេ​យក​ទឹក​កាម​ធ្វើ​ទឹក​អប់ ។
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឈូស​គាស់​ដី​ដោយ​ច្រមុះ ។
ឧទាហរណ៍៖ ជ្រូក​ឈ្មុស​ដី ជ្រូក​ឈ្មុស​រង​ដំឡូង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈ្មុល» មានន័យដូចម្ដេច ?

ឈ្មុល

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ត្បុល​ចូល រុលរុក​ចូល ឈ្មៀត​ចូល, ពុះពារ​ចូល ។
ឧទាហរណ៍៖ ទោះ​បី​ទី ចង្អៀត​យ៉ាង​ណា ក៏​វា​ខំ​ឈ្មុល​ចូល​មក​ទាល់​តែ​បាន ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈ្មង» មានន័យដូចម្ដេច ?

ឈ្មង

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ល្អ​ដោយ​មាន​អវយវៈ​ពេញ​ឥត​ឆ្គង បំព្រង ។
ឧទាហរណ៍៖ មុខ​ឈ្មង រាង​ឈ្មង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈ្នះឈ្នាន» មានន័យដូចម្ដេច ?

ឈ្នះឈ្នាន

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា គឃ្លើន​ ឈ្លានពាន ឥត​កោត​ញញើត ។
ឧទាហរណ៍៖ ក្មេង​ម្នាក់​នេះ​ឈ្នះ​ឈ្នាន​ណាស់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈ្នះ» មានន័យដូចម្ដេច ?

ឈ្នះ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា មាន​ជម្នះ ប្រកប​បាន​ពី​លើ​គេ។
ឧទាហរណ៍៖ ឈ្នះ​ក្ដី ឈ្នះ​សត្រូវ ឈ្នះ​ល្បែង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈ្នៀង» មានន័យដូចម្ដេច ?

ឈ្នៀង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំយាប​ដែល​ត​ពី​គេហដ្ឋាន​ចេញ​មក​ជា​របៀង ។ ប្រើ​ជា ឆ្នៀង ក៏​មាន ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈ្នូត» មានន័យដូចម្ដេច ?

ឈ្នូត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កំណាត់​សំពត់​សម្រាប់​ជូត ប្រដាប់​សម្រាប់​ជូត​សម្អាត ។
ឧទាហរណ៍៖ ឈ្នូត​វ៉ែនតា, ឈ្នូត​រថយន្ត, ប្រើ​ឈ្នូត​រួច​ហើយ​ត្រូវ​បោក​គក់​វា​ជា​ដរាប។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈ្នុលតង្ករ» មានន័យដូចម្ដេច ?

ឈ្នុលតង្ករ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់ធ្វើដោយឈើ មានសណ្ឋានជមសំប៉ែតកំពុងកណ្ដាល សម្រាប់ថ្ករតម្បាញ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈ្នុល» មានន័យដូចម្ដេច ?

ឈ្នុល

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មុខ​តំណ​កក់​បន្ទោះ​កន្ទេល។
ឧទាហរណ៍៖ ឈ្នុល​កន្ទេល ។

                 ប្រដាប់​ធ្វើ​ដោយ​ឫស្សី​សម្រាប់​ឆ្វាក់​ខ្សែ​ចង​មង ចង​សំណាញ់ ។
ឧទាហរណ៍៖ ឈ្នុល​មង ឈ្នុល​សំណាញ់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈ្នាន់» មានន័យដូចម្ដេច ?

ឈ្នាន់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់​សម្រាប់​ជាន់ សម្រាប់​ទ្រ​ជើង។
ឧទាហរណ៍៖ ឈ្នាន់​កែប​សេះ ឈ្នាន់​ទោចក្រយាន ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈ្នានីស» មានន័យដូចម្ដេច ?

ឈ្នានីស

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ច្រណែន ឫស្យា បង្ខាត កាត់​លាភ កាត់​ប្រយោជន៍​គេ។
ឧទាហរណ៍៖ កុំ​ឈ្នានីស​គេ ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អំពើច្រណែន ឫស្យា កាត់លាភ កាត់ប្រយោជន៍គេ ឈ្នានីសជាអំពើទុច្ចរិត ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈ្នាង» មានន័យដូចម្ដេច ?

ឈ្នាង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ប្រដាប់​នេសាទ​មច្ឆជាតិ; ឈ្នាង​មាន ៣ ប្រភេទ​គឺ ឈ្នាង​ដង ធ្វើ​ដោយ​បន្ទោះ​ឫស្សី​មាន​ដង ១ មាន​កាំ​ផង​សម្រាប់​ដួស​ដង​កោយ​ត្រី​នៅ​ទី​ទឹក​ជ្រៅ ទឹក​ហូរ; ឈ្នាង​ដៃ ឬ ឈ្នាង​ជញ្ជាត់ ធ្វើ​ដោយ​បន្ទោះ​ឫស្សី​សម្រាប់​ដួស​កោយ (ជញ្ជាត់) យក​មច្ឆជាតិ​តូច​ៗ; ឈ្នាង​ត្រាំ ធ្វើ​ដោយ​រនាប​ឫស្សី មាន​ដង ២ មាន​កាំ​ផង​សម្រាប់​អូស​ទាញ​លើក​បាន ប្រើ​ការ​ដាក់​ត្រាំ​ក្នុង​ទឹក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈ្នក់» មានន័យដូចម្ដេច ?

ឈ្នក់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់​នេសាទ​មច្ឆជាតិ​មួយ​ប្រភេទ មាន​សណ្ឋាន​ដូច​ថ្នង មាន​ចំពាស់ ៤ មាន​ដង ១ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈ្ងោក» មានន័យដូចម្ដេច ?

ឈ្ងោក

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បង្អោន បន្ទោរ​ក្បាល​ទាំង​ខ្លួន​ទៅ​មុខ។
ឧទាហរណ៍៖ ឈ្ងោក​តាម​បង្អួច ឈ្ងោក​មើល​មុខ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈ្ងៀម» មានន័យដូចម្ដេច ?

ឈ្ងៀម

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា មាន​ក្លិន​ធុំ​ផ្សាយ​ពី​អ្វី​ៗ ដែល​ខ្លោច ។
ឧទាហរណ៍៖ ក្លិន​ឈ្ងៀម ធុំ​ឈ្ងៀម ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា មាន​ក្លិន​ធុំ​ផ្សាយ​ពី​អ្វី​ៗ ដែល​ខ្លោច ។
ឧទាហរណ៍៖ ក្លិន​ឈ្ងៀម ធុំ​ឈ្ងៀម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈ្ងុយ» មានន័យដូចម្ដេច ?

ឈ្ងុយ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា មាន​ក្លិន​ធុំ​ផ្សាយ​អំពី​វត្ថុ​អ្វី​ៗ​ដែល​លីង ដុត ឆ្អើរ អាំង ដល់​ឡើង​សម្បុរ​កន្លាត ។
ឧទាហរណ៍៖  ក្លិន​ឈ្ងុយ ធុំ​ឈ្ងុយ ផ្សាយ​ក្លិន​ឈ្ងុយ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍

មានន័យថា មាន​ក្លិន​ធុំ​ផ្សាយ​អំពី​វត្ថុ​អ្វី​ៗ​ដែល​លីង ដុត ឆ្អើរ អាំង ដល់​ឡើង​សម្បុរ​កន្លាត ។
ឧទាហរណ៍៖ ក្លិន​ឈ្ងុយ ធុំ​ឈ្ងុយ ផ្សាយ​ក្លិន​ឈ្ងុយ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈ្ងប់ឈ្ងុយ» មានន័យដូចម្ដេច ?

ឈ្ងប់ឈ្ងុយ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្វិតស្វាញ ផ្ទៀងផ្ទាត់ ពិនិត្យ​ពិច័យ ។
ឧទាហរណ៍៖ ធ្វើ​ការ​ឈ្ងប់ឈ្ងុយ ឬ​ធ្វើ​ការ​ឆ្ងិត​ឈ្ងុយ ។ ឆ្ងិតឈ្ងុយ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ស្វិតស្វាញ ផ្ទៀងផ្ទាត់ ពិនិត្យ​ពិច័យ ។
ឧទាហរណ៍៖ ធ្វើ​ការ​ឈ្ងប់ឈ្ងុយ ឬ​ធ្វើ​ការ​ឆ្ងិត​ឈ្ងុយ ។ ឆ្ងិតឈ្ងុយ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈ្ងប់» មានន័យដូចម្ដេច ?

ឈ្ងប់

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​ក្លិន​ក្រអូប​ងំ​ឆ្អិត។
ឧទាហរណ៍៖ ក្រអូប​ឈ្ងប់ ធុំ​ឈ្ងប់។ ឈ្ងុយឈ្ងុប ឈ្ងុយ​ងំ​ខ្លាំង ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​មាន​ក្លិន​ក្រអូប​ងំ​ឆ្អិត។
ឧទាហរណ៍៖ ក្រអូប​ឈ្ងប់ ធុំ​ឈ្ងប់។ ឈ្ងុយឈ្ងុប ឈ្ងុយ​ងំ​ខ្លាំង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈោង» មានន័យដូចម្ដេច ?

ឈោង

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លូក​ដៃ​យោក​ទាំង​ខ្លួន ។
ឧទាហរណ៍៖ ឈោង​ដៃ​ចាប់ ឈោង​ដៃ​បេះ​ផ្កា ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈែល» មានន័យដូចម្ដេច ?

ឈែល

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពន្លូច​ធ្លែល (ព. អា.) ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អំពើ​ដែល​ធ្វើ​ឈែល (ព. អា.) ។
ឧទាហរណ៍៖ ពាក្យ​អាស​គ្រាម​ដែល​ជន​អ្នក​ប្រឡែង​គ្នា​លេង…ពោល​សំដៅ​ទៅ​រក​អំពើ…នោះ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ពន្លូច​ធ្លែល (ព. អា.) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈើ​អែម» មានន័យដូចម្ដេច ?

ឈើ​អែម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ ​ឬ​វល្លិ​ដើម​ធំ សំបក​មាន​រស​ផ្អែម សម្រាប់​ប្រើ​ជា​ថ្នាំ​កែ​រោគ​ ឬ​ផ្សំ​ធ្វើ​ជា​ដំបែ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈើអន្ទង» មានន័យដូចម្ដេច ?

ឈើអន្ទង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើសម្រាប់អន្ទងសូត្រឬអំបោះ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈើអណ្ដោត» មានន័យដូចម្ដេច ?

ឈើអណ្ដោត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើស្រួចប្រើជាអាវុធ សម្រាប់ដោតពិឃាតមនុស្សដែលមានទោសដល់ប្រហារជីវិត ( មានប្រើតែក្នុងសម័យបុរាណរាជ្យពីដើម ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈើហុប» មានន័យដូចម្ដេច ?

ឈើហុប

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើវែងមានទំហំដែលគេចាំងជា ៤ ជ្រុងឬអារបំបែកជា៤ ជ្រុង( ហៅត្រឹមតែ ហុប ក៏បាន ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈើស្រួច» មានន័យដូចម្ដេច ?

ឈើស្រួច

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើឬឫស្សីដែលគេបិតសម្រួចសម្រាប់រុកស្លឹកកណ្ដបឬភ្ជល់ជាដើមហើយដោតខ្នួច ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈើស្រូលក្រហម» មានន័យដូចម្ដេច ?

ឈើស្រូលក្រហម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុម្ពព្រឹក្សកម្ពស់ ១-៣ ម ដុះក្នុងព្រៃក្រាស់នៃអាស៊ីផ្នែកក្តៅ។ ឈើពណ៌ក្រហម សម្រាប់ធ្វើប្រដាប់ប្រដាប្រើប្រាស់បានគ្រប់យ៉ាង។ ស្លឹកអាចធ្វើអោយត្រីសន្លប់។ គេស្ងោរដើម ស្លឹក ឬឫសឱ្យនារទើបសម្រាលកូន ហើយផឆកឱ្យបរិភោគបាយបានច្រើន។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈើស្ទន់» មានន័យដូចម្ដេច ?

ឈើស្ទន់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កំណាត់មែកឈើឬវល្លិស្រស់ជាដើមសម្រាប់ទំពាដុសឈ្លីជម្រះធ្មេញ ( ហៅត្រឹមតែ ស្ទន់ ក៏បាន ) ។

តើពាក្យ «ឈើស្ដឹង» មានន័យដូចម្ដេច ?

ឈើស្ដឹង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើសម្រាប់សន្ធឹងសំពត់គ្រឿងប៉ាក់ជាដើម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈើសូល» មានន័យដូចម្ដេច ?

ឈើសូល

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សូល ) ឈើស្រួចសម្រាប់ចាក់រុកគាស់ឆ្អឹះទាត់ប្រមៀល ប្រមូលសាកសព ដែលធ្វើឈាបនកិច្ច ឲ្យស្រួលឆាប់ឆេះសុស ( ហៅតាមទម្លាប់ស្រុកថា ឈើសូល៍ ( សូ ) ក៏បាន ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈើរឹត» មានន័យដូចម្ដេច ?

ឈើរឹត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើ​ដែល​ចង​ពី​ចុង​កី​មក​ភ្ជាប់​នឹង​ថ្ដោក​ក្ដារ​សម្រាប់​រឹត​អន្ទង​តម្បាញ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈើរា» មានន័យដូចម្ដេច ?

ឈើរា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើ​ដែល​ចង​បន្តោកតង្ករ (គ្រឿង​តម្បាញ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈើមាស ,ឈើកាប៉ាយ» មានន័យដូចម្ដេច ?

ឈើមាស ,ឈើកាប៉ាយ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សធំមួយប្រភេទ កម្ពស់ ៣០- ៣៥ ម ដុះក្នុងព្រៃធំ នៃប្រទេសកម្ពុជា និងវៀតណាមខាងត្បូង ។ ឈើពណ៌មាស ឬលឿងភ្លាវ សត្វល្អិតស៊ីបានប្រើសម្រាប់ធ្វើនឹម ភ្លៅរទេះ ស្ទែងសែង អ្នករបួស និងធ្នូ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈើភ្លើង» មានន័យដូចម្ដេច ?

ឈើភ្លើង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​មួយ​ប្រភេទ មាន​ធាតុ​ក្ដៅ​ច្រើន គេ​ច្រើន​និយម​ធ្វើ​ជា​ថ្នាំ​កែ​រោគ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈើពួរ» មានន័យដូចម្ដេច ?

ឈើពួរ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សមួយប្រភេទកម្ពស់ ៦-៧ ម ដុះក្នុងព្រៃធំនៃឧបទ្វីបឥណ្ឌូចិន និងប្រទេសឥណ្ឌា។ អ្នកស្រុកនៅខេត្តខាងនិរតីនៃប្រទេសខ្មែរ តែងប្រើស្លឹកឈើពួ ក្នុងពិធីសូត្រមន្តអាគម។ ឈើគេប្រើសម្រាប់ធ្វើក្តារផ្ទះ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈើពណ៌លឿង» មានន័យដូចម្ដេច ?

ឈើពណ៌លឿង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សមួយប្រភេទ កម្ពស់ ១០-២៥ ម​ ដុះក្នុងព្រៃធំនៃប្រទេសកម្ពុជា និងវៀតណាម។ ឈើពណ៌លឿងមានតម្លៃសម្រាប់សង់គ្រឿងផ្ទះ ។ ផ្លែនិង គ្រាប់រសចត់ច្រើន គេប្រើសម្រាប់ស្ងោរ ធ្វើថ្នាំរាគមូល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈើផ្សំសាច់» មានន័យដូចម្ដេច ?

ឈើផ្សំសាច់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើដែលគេយកខ្នែងមកផ្សំនឹងដើមដទៃ ឱ្យមានផលច្រើនជាងដើមកំណើត ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈើផ្ដេក» មានន័យដូចម្ដេច ?

ឈើផ្ដេក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើ​ ឬ​ឫស្សី​វែង​សម្រាប់​សង្កត់​ផ្ដេក​គុម្ព​ស្រូវ​ទុំ​ឲ្យ​ដួល​រាប​គេន​ដើម្បី​ឲ្យ​ស្រួល​ច្រូត ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈើបុះ» មានន័យដូចម្ដេច ?

ឈើបុះ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ឈើបុក ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖